User Tools

Site Tools


Translations of this page?:
km:index

សូម​ស្វាគមន៍​នៅ​បណ្ណាល័យ sangham.net [ជា​ភាសា​ខ្មែរ]

សូត្រ ចៃដន្យ



(នន្ទ)សូត្រ ទី៨

សង្ខេប

ពោល​អំពី​ព្រះ​នន្ទ​ត្ថេរ។ «អង្កាល់​ទៅ ទើប​តថាគត​ឃើញ​នន្ទ ថា​ជា​អ្នក​ប្រព្រឹត្ត…ធុតង្គ…។

sn 21.008 បាលី cs-km: sut.sn.21.008 អដ្ឋកថា: sut.sn.21.008_att PTS: ?

(នន្ទ)សូត្រ ទី៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជាប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(៨. នន្ទសុត្តំ)

[៣៧៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះនន្ទមានអាយុ ជាបុត្រនៃព្រះមាតុច្ឆា (កូនម្តាយមីង) នៃព្រះមានព្រះភាគ គ្រងចីវរទាំងឡាយ ដែលដំទាំងសងខាង បន្តក់ភ្នែកហើយ កាន់យកបាត្រដ៏រលោង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។

[៣៧៨] លុះព្រះនន្ទមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះមានព្រះភាគ ត្រាស់ព្រះពុទ្ធដីកានេះថា ម្នាលនន្ទ ការណ៍ដែលអ្នកគ្រងចីវរទាំងឡាយ ដែលដំទាំងសងខាង បន្តក់ភ្នែក រួចប្រើប្រាស់បាត្រដ៏រលោងយ៉ាងនេះ មិនសមគួរដល់ខ្លួនអ្នក ដែលជាកុលបុត្តចេញចាកផ្ទះ មកកាន់ផ្នួសដោយសទ្ធាឡើយ ម្នាលនន្ទ លុះតែអ្នកប្រព្រឹត្តអារញ្ញិកធុតង្គ បិណ្ឌបាតិកធុតង្គ បង្សុកូលិកធុតង្គ ជាអ្នកមិនប្រាថ្នាក្នុងកាមទាំងឡាយ យ៉ាងនេះ ទើបសមគួរដល់ខ្លួនអ្នក ដែលជាកុលបុត្ត ចេញចាកផ្ទះមកកាន់ផ្នួសដោយសទ្ធា។

[៣៧៩] ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះ។បេ។ ព្រះសាស្តាត្រាស់ថា

អង្កាល់ទៅ ទើបតថាគតឃើញនន្ទ ថាជាអ្នកប្រព្រឹត្តអារញ្ញិកធុតង្គ បង្សុកូលិកធុតង្គ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភោជនដ៏លាយច្រឡំ ជាអ្នកមិនប្រាថ្នាក្នុងកាមទាំងឡាយ។

[៣៨០] សម័យខាងក្រោយមក ទើបព្រះនន្ទមានអាយុ ជាអ្នកប្រព្រឹត្តអារញ្ញិកធុតង្គ បិណ្ឌបាតិកធុតង្គ បង្សុកូលិកធុតង្គ មិនប្រាថ្នាក្នុងកាមទាំងឡាយ។

ចប់ សូត្រ ទី៨។

 

លេខយោង

2021/12/28 11:07


ការ​កែ​សម្រួល និង​អត្ថបទ​ថ្មី។

PageDateUserDescription
(ទុតិយសមុទយធម្ម)សូត្រ ទី២ 2024/04/19 14:38 Dhammañāṇa សង្ខេប
សារជ្ជសូត្រ ទី៨ 2024/04/19 13:55 Dhammañāṇa សង្ខេប
ទេវលោកសូត្រ ទី៨ 2024/04/12 19:06 Dhammañāṇa សង្ខេប
អធម្មចរិយាសូត្រ ទី១០ 2024/04/12 01:40 Dhammañāṇa សង្ខេប
(លោកាយតិក)សូត្រ ទី៨ 2024/04/11 14:14 Dhammañāṇa សង្ខេប
(លោក)សូត្រ ទី៤ 2024/04/10 17:20 អរិយវង្ស  
បឋមឥធលោកិកសូត្រ ទី៩ 2024/04/10 05:09 Dhammañāṇa សង្ខេប
វេនាគបុរសូត្រ ទី៣ 2024/04/09 16:50 Sukhavipula អាន
ចិន្តីសូត្រ ទី៣ 2024/04/09 16:10 អរិយវង្ស អាន
(ជាណុស្សោណិ)សូត្រ ទី៧ 2024/04/09 10:06 អរិយវង្ស អាន
សុខវគ្គ ទី២(៧) 2024/04/09 07:28 Dhammañāṇa សង្ខេប
ឧបាលិត្ថេរាបទាន ទី១ 2024/04/09 01:36 Dhammañāṇa សង្ខេប
អនុរុទ្ធសូត្រ ទី៦ 2024/04/09 01:21 Dhammañāṇa សង្ខេប
អរហន្តសូត្រ ទី៥ 2024/04/07 12:40 អរិយវង្ស សង្ខេប
កថាបវត្តិសូត្រ ទី៤ 2024/04/06 13:58 Dhammañāṇa សង្ខេប

km/index.txt · ពេលកែចុងក្រោយ: 2023/04/07 15:56 និពន្ឋដោយ Johann