km:tipitaka:book_006
Differences
This shows you the differences between two versions of the page.
Link to this comparison view
Both sides previous revisionPrevious revision
Next revisionBoth sides next revision
km:tipitaka:book_006 [2018/10/25 09:11] Johannkm:tipitaka:book_006 [2018/10/25 10:00] – [អជបាលនិគ្រោធកថា (២.)] Johann
ខ្សែ 1: ខ្សែ 1:
-<WRAP box fill ><WRAP centeralign>[[Namo tassa bhagavato arahato sammā-sambuddhassa]]\\ 
- [[sangham.net/index.php?action=forum|{{cs-rm:sangham_19x17.gif}}]]  **ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language**  [[sangham.net/index.php?action=forum|{{cs-rm:sangham_19x17.gif}}]]\\ 
-សូមថ្វាយបង្គំចំពោះព្រះសង្ឃ,  ជំរាបសួរឧបាសក និងឧបាសិកាទាំងអស់  នេះគឺជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ! 1.Edition 01.01.2017 សូមកុំចែករំលែកបន្ថែមទៀត ប្រសិនបើមិនមែនសម្រាប់ការកែសម្រួលនៅ sangham.net និងកិច្ចការនេះ។ សូមគិតថាលោកអ្នកត្រូវបានអញ្ជើញដើម្បីចូលរួមបុណ្យកុសលនេះ និងសូមប្រាប់ពួកយើងអំពីកំហុស និងប្រើវេទិកានេះ: [[http://sangham.net/index.php/board,85.0.html|sangham.net]]  ឬប្រាប់ឧបាសិកា  Norum នៅលើ sangham.net \\ សូមអនុមោទនា! 
-A topic about progress and feedback can be found here: [[sang>8915.0.html|ព្រះត្រៃបិដក ភាគ ០០៦ - Tipitaka Book 006]], for change log on ati.eu see here: [[km:tipitaka:book_006_log|រាយការណ៍ ភាគ ០០៦]]</WRAP> 
-====== ព្រះត្រៃបិដក ភាគ ទី ៦ ====== 
-<span page_kmt #p_001>ទ. ១ 
-======= វិន័យបិដក ======= 
-====== មហាវគ្គ បឋមភាគ ====== 
-===== មហាខន្ធកៈ ===== 
-<div centeralign>**ភាគទី ៦** 
-នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។ 
-ខ្ញុំសូមនមស្ការ ចំពោះព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។
-==== ពោធិកថា (១.) ==== 
-<span para #para_1>[១] សម័យនោះ ព្រះសម្ពុទ្ធដ៏មានជោគ បានត្រាស់ដឹងជាដម្បូង ទ្រង់គង់នៅក្រោមម្លប់ពោធិព្រឹក្ស ក្បែរឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស។ គ្រានោះឯង ព្រះដ៏មានព្រះភាគទ្រង់គង់ដោយព្រះភ្នែនតែមួយអស់៧ថ្ងៃ ក្រោមម្លប់ពោធិព្រឹក្ស ទ្រង់សោយវិមុត្តិសុខ (គឺសុខក្នុងផលសមាបត្តិ)។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់រំពឹងនូវបដិច្ចសមុប្បាទធម៌ ជាអនុលោមប្បដិលោម គឺពិចារណាបណ្តោយចុះ និងច្រាសឡើង អស់បឋមយាមនៃរាត្រី ដោយន័យថា សង្ខារ((ក្នុងគម្ពីរវិសុទ្ធិមគ្គថា សង្ខារ៣ គឺបុញ្ញាភិសង្ខារ១ អបុញ្ញាភិសង្ខារ១ អនេញ្ជាភិសង្ខារ១។ បុញ្ញាភិសង្ខារនោះ បានខាងចេតនា១៣ គឺកាមាវចរកុសលចេតនា៨ និងរូបាវចរកុសលចេតនា៥ ប្រព្រឹត្តទៅដោយអំណាចភាវនា ឯអបុញ្ញាភិសង្ខារ បានខាងអកុសលចេតនា១២។ អនេញ្ជាភិសង្ខារ គឺអរូបាវចរកុសលចេតនា៤ ប្រព្រឹត្តទៅដោយអំណាចភាវនា រួមទាំងអស់ជា២៩។)) ទាំងឡាយកើតមាន ព្រោះមានអវិជ្ជា((ដែលហៅថា អវិជ្ជានោះ បានខាងសេចក្តីមិនដឹងក្នុងសច្ចៈទាំង៤ មានទុក្ខសច្ចៈជាដើម។ (នេះជាបរិយាយក្នុងសូត្រ ឯបរិយាក្នុងអភិធម្មថា) បានខាងសេចក្តីមិនដឹងនូវវត្ថុ៨ មាន មិនដឹងក្នុងចំណែកខាងអតីតជាដើម ម្យ៉ាងទៀតថា បានខាងមោហចេតសិក មានលក្ខណៈធ្វើចិត្តឲ្យវង្វេងក្នុងអារម្មណ៍។)) ជាហេតុ វិញ្ញាណកើតមាន ព្រោះមានសង្ខារជាហេតុ នាមរូបកើតមាន ព្រោះមានវិញ្ញាណជាហេតុ សឡាយតនៈកើតមាន ព្រោះមាននាមរូបជាហេតុ ផស្សៈកើតមាន ព្រោះមានសឡាយតនៈជាហេតុ វេទនាកើតមាន ព្រោះមានផស្សៈជាហេតុ តណ្ហាកើតមាន ព្រោះមានវេទនាជាហេតុ ឧបាទានកើតមាន ព្រោះមានតណ្ហាជាហេតុ ភពកើតមាន ព្រោះមានឧបាទានជាហេតុ ជាតិកើតមាន ព្រោះមានភពជាហេតុ សេចក្តីចាស់ ស្លាប់ សោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ទាំងឡាយកើតមាន ព្រោះមានជាតិជាហេតុ សេចក្តីកើតឡើងនៃកងទុក្ខទាំងអស់នេះ រមែងមានយ៉ាងនេះឯង ម្យ៉ាងទៀតសេចក្តីរលត់សង្ខារកើតមាន ព្រោះវិនាសនិងរលត់មិនមានសេសសល់នៃអវិជ្ជា សេចក្តីរលត់វិញ្ញាណកើតមាន ព្រោះរលត់សង្ខារ សេចក្តីរលត់នាមរូបកើតមាន ព្រោះរលត់វិញ្ញាណ សេចក្តីរលត់សឡាយតនៈកើតមាន ព្រោះរលត់នាមរូប សេចក្តីរលត់ផស្សៈកើតមាន ព្រោះរលត់សឡាយតនៈ សេចក្តីរលត់វេទនាកើតមាន ព្រោះរលត់ផស្សៈ សេចក្តីរលត់តណ្ហាកើតមាន ព្រោះរលត់វេទនា សេចក្តីរលត់ឧបាទានកើតមាន ព្រោះរលត់តណ្ហា សេចក្តីរលត់ភពកើតមាន ព្រោះរលត់ឧបាទាន សេចក្តីរលត់ជាតិកើតមាន ព្រោះរលត់ភព សេចក្តីចាស់ ស្លាប់ សោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងចង្អៀតចង្អល់ចិត្តទាំងឡាយក៏សឹងតែរលត់ទៅ ព្រោះរលត់នៃជាតិ សេចក្តីរលត់នៃកងទុក្ខទាំងអស់នេះ តែងមានយ៉ាងនេះ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនេះហើយ ទើបបន្លឺនូវឧទានគាថានេះ ក្នុងវេលានោះថា  
ធម៌((អដ្ឋកថា ថា បានដល់ពោធិបក្ខិយធម៌ និងចតុរារិយសច្ចធម៌។)) ទាំងឡាយ រមែងប្រាកដដល់ខីណាសវព្រាហ្មណ៍ អ្នកមានព្យាយាមញុំាងកិលេសឲ្យក្តៅ អ្នកដុតបង់នូវកិលេសក្នុងកាលណា សេចក្តីសង្ស័យទាំងឡាយទាំងពួងរបស់ខីណាសវព្រាហ្មណ៍នោះក៏សឹងតែរម្ងាប់អស់ទៅក្នុងកាលនោះ ព្រោះថា ខីណាសវព្រាហ្មណ៍នោះ ដឹងច្បាស់នូវធម៌ព្រមទាំងហេតុ។
-<span para #para_2>[២] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់រំពឹងនូវបដិច្ចសមុប្បាទធម៌ ជាអនុលោមប្បដិលោម គឺពិចារណាបណ្តោយចុះ និងច្រាសឡើង អស់មជ្ឈិមយាមនៃរាត្រី ដោយន័យថា សង្ខារទាំងឡាយកើតមាន ព្រោះមានអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះមានសង្ខារជាបច្ច័យ នាមរូបកើតមាន ព្រោះមានវិញ្ញាណជាបច្ច័យ សឡាយតនៈកើតមាន ព្រោះមាននាមរូបជាបច្ច័យ ផស្សៈកើតមាន ព្រោះមានសឡាយតនៈជាបច្ច័យ វេទនាកើតមាន ព្រោះមានផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះមានវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះមានតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះមានឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះមានភពជាបច្ច័យ សេចក្តីចាស់ ស្លាប់ សោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត ចង្អៀតណែនក្នុងចិត្តទាំងឡាយកើតមាន ព្រោះមានជាតិជាបច្ច័យ សេចក្តីកើតឡើងនៃកងទុក្ខទាំងអស់នេះ រមែងកើតមានយ៉ាងនេះឯង ម្យ៉ាងទៀត សេចក្តីរលត់សង្ខារកើតមាន ព្រោះវិនាសនិងរលត់មិនមានសេសសល់នៃអវិជ្ជា សេចក្តីរលត់វិញ្ញាណកើតមាន ព្រោះរលត់សង្ខារ សេចក្តីរលត់នាមរូបកើតមាន ព្រោះរលត់វិញ្ញាណ សេចក្តីរលត់សឡាយតនៈកើតមាន ព្រោះរលត់នាមរូប សេចក្តីរលត់ផស្សៈកើតមាន ព្រោះរលត់សឡាយតនៈ សេចក្តីរលត់វេទនាកើតមាន ព្រោះរលត់ផស្សៈ សេចក្តីរលត់តណ្ហាកើតមាន ព្រោះរលត់វេទនា សេចក្តីរលត់ឧបាទានកើតមាន ព្រោះរលត់តណ្ហា សេចក្តីរលត់ភពកើតមាន ព្រោះរលត់ឧបាទាន សេចក្តីរលត់ជាតិកើតមាន ព្រោះរលត់ភព សេចក្តីចាស់ ស្លាប់ សោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងចង្អៀតចង្អល់ចិត្តទាំងឡាយក៏សឹងតែរលត់ទៅ ព្រោះរលត់នៃជាតិ សេចក្តីរលត់នៃកងទុក្ខទាំងអស់នេះ រមែងមានយ៉ាងនេះឯង។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនេះហើយ ទើបបន្លឺនូវឧទានគាថានេះ ក្នុងវេលានោះថា  
ធម៌ទាំងឡាយ ប្រាកដដល់ខីណាសវព្រាហ្មណ៍ អ្នកមានព្យាយាមញុំាងកិលេសឲ្យក្តៅ អ្នកដុតបង់នូវកិលេសក្នុងកាលណា សេចក្តីសង្ស័យទាំងឡាយទាំងពួងរបស់ខីណាសវព្រាហ្មណ៍នោះ តែងរម្ងាប់អស់ទៅក្នុងកាលនោះ ព្រោះថា ខីណាសវព្រាហ្មណ៍នោះ បានដឹងច្បាស់នូវព្រះនិព្វានជាទីអស់ទៅនៃបច្ច័យ។
-<span para #para_3>[៣] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់រំពឹងនូវបដិច្ចសមុប្បាទធម៌ ជាអនុលោមប្បដិលោម គឺពិចារណាបណ្តោយចុះ និងច្រាសឡើង អស់បច្ឆិមយាមនៃរាត្រី ដោយន័យថា សង្ខារទាំងឡាយកើតមាន ព្រោះមានអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះមានសង្ខារជាបច្ច័យ នាមរូបកើតមាន ព្រោះមានវិញ្ញាណជាបច្ច័យ សឡាយតនៈកើតមាន ព្រោះមាននាមរូបជាបច្ច័យ ផស្សៈកើតមាន ព្រោះមានសឡាយតនៈជាបច្ច័យ វេទនាកើតមាន ព្រោះមានផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះមានវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះមានតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះមានឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះមានភពជាបច្ច័យ សេចក្តីចាស់ ស្លាប់ សោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងចង្អៀតណែនក្នុងចិត្តទាំងឡាយកើតមាន ព្រោះមានជាតិជាបច្ច័យ សេចក្តីកើតឡើងនៃកងទុក្ខទាំងអស់នេះ រមែងមានយ៉ាងនេះឯង ម្យ៉ាងទៀត សេចក្តីរលត់សង្ខារកើតមាន ព្រោះវិនាសនិងរលត់មិនមានសេសសល់នៃអវិជ្ជា សេចក្តីរលត់វិញ្ញាណកើតមាន ព្រោះរលត់សង្ខារ សេចក្តីរលត់នាមរូបកើតមាន ព្រោះរលត់វិញ្ញាណ សេចក្តីរលត់សឡាយតនៈកើតមាន ព្រោះរលត់នាមរូប សេចក្តីរលត់ផស្សៈកើតមាន ព្រោះរលត់សឡាយតនៈ សេចក្តីរលត់វេទនាកើតមាន ព្រោះរលត់ផស្សៈ សេចក្តីរលត់តណ្ហាកើតមាន ព្រោះរលត់វេទនា សេចក្តីរលត់ឧបាទានកើតមាន ព្រោះរលត់តណ្ហា សេចក្តីរលត់ភពកើតមាន ព្រោះរលត់ឧបាទាន សេចក្តីរលត់ជាតិកើតមាន ព្រោះរលត់ភព សេចក្តីចាស់ ស្លាប់ សោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងចង្អៀតចង្អល់ចិត្តទាំងឡាយ ក៏សឹងតែរលត់ទៅ ព្រោះរលត់នៃជាតិ សេចក្តីរលត់នៃកងទុក្ខទាំងអស់នេះ រមែងមានយ៉ាងនេះឯង។គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនេះហើយ ក៏បន្លឺនូវឧទានគាថានេះ ក្នុងវេលានោះថា  
ធម៌ទាំងឡាយ ប្រាកដដល់ខីណាសវព្រាហ្មណ៍ អ្នកមានព្យាយាមញុំាងកិលេសឲ្យក្តៅ អ្នកដុតបង់នូវកិលេសក្នុងកាលណា ខីណាសវព្រាហ្មណ៍នោះ រមែងកំចាត់បង់នូវមារ ព្រមទាំងសេនាមារ ហើយឋិតនៅក្នុងកាលនោះ បីដូចព្រះអាទិត្យរះឡើង ធ្វើអាកាសឲ្យរុងរឿងដោយរស្មីរបស់ខ្លួន កំចាត់បង់នូវងងឹត ឋិតនៅ ដូច្នោះឯង។
-<div centeralign>ចប់ ពោធិកថា។
-==== អជបាលនិគ្រោធកថា (២.) ==== 
-<span para #para_4>[៤] លុះថ្ងៃ៧កន្លងទៅហើយ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញចាកសមាធិនោះ ហើយទ្រង់ចេញពីម្លប់ពោធិព្រឹក្ស យាងចូលទៅកាន់ដើមអជបាលនិគ្រោធ លុះចូលទៅដល់ហើយ ទ្រង់គង់ពែនភ្នែនតែមួយ បង្គុយអស់៧ថ្ងៃ ក្រោមម្លប់អជបាលនិគ្រោធព្រឹក្ស((ដើមជ្រៃដែលជាទីជ្រកអាស្រ័យនៃពួកជនអ្នកឃ្វាលពពែ។)) សោយវិមុត្តិសុខ (គឺសុខក្នុងផលសមាបត្តិ)។ 
-គ្រានោះ មានព្រាហ្មណ៍ម្នាក់ឈ្មោះហុំហុំកជាតិកៈ (មានជាតិជាអ្នកធ្វើនូវសំឡេងគម្រាបថា ហុំហុំ) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏រីករាយមួយអន្លើដោយព្រះដ៏មានព្រះភាគ លុះធ្វើពាក្យគួរជាទីរីករាយ គួរជាទីរលឹកឲ្យសម្រេចហើយ ក៏ឋិតនៅក្នុងកន្លែងដ៏សមគួរ។ លុះព្រាហ្មណ៍នោះ ឋិតនៅក្នុងកន្លែងដ៏សមគួរហើយ ទើបនិយាយពាក្យនេះនឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន បុគ្គលដែលបានឈ្មោះថាព្រាហ្មណ៍ ដោយហេតុប៉ុន្មានយ៉ាង ម្យ៉ាងទៀត ធម៌អ្វីខ្លះសម្រាប់ធ្វើបុគ្គលឲ្យជាព្រាហ្មណ៍។ គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ជ្រាបច្បាស់នូវសេចក្តីនេះហើយ ក៏បន្លឺនូវឧទានគាថានេះ ក្នុងវេលានោះថា  
ព្រាហ្មណ៍ណាមានបាបធម៌បណ្តែតចោលហើយ មានសំឡេងគម្រាមថា ហុំហុំ លះចោលហើយ មានទឹកម្ចត់គឺរាគាទិក្កិលេសលះចោលហើយ មានចិត្តសង្រួមហើយ ចេះចប់នូវវេទ (គឺមគ្គញាណទាំង៤) មានមគ្គព្រហ្មចរិយៈ នៅរួចហើយ ម្យ៉ាងទៀត ព្រាហ្មណ៍ណា មិនមានគំនរ គឺរាគាទិក្កិលេសក្នុងអារម្មណ៍បន្តិចបន្តួចក្នុងលោកសន្និវាស ព្រាហ្មណ៍នោះ គួរនឹងហៅខ្លួនថា ជាព្រាហ្មណ៍ដោយធម៌បាន។
-<div centeralign>ចប់ អជបាលនិគ្រោធកថា។
-==== មុចលិន្ទកថា (៣.) ==== 
-<span para #para_5>[៥] លុះថ្ងៃ៧កន្លងទៅហើយ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ក្រោកចាកសមាធិនោះ ហើយទ្រង់ចេញអំពីម្លប់អជបាលនិគ្រោធព្រឹក្ស យាងចូលទៅកាន់ដើមរាំង លុះចូលទៅដល់ហើយ ទ្រង់គង់ដោយព្រះភ្នែនតែមួយ បង្គុយអស់៧ថ្ងៃក្រោមម្លប់រាំង សោយវិមុត្តិសុខ (គឺសុខក្នុងផលសមាបត្តិ)។ 
-សម័យនោះឯង មហាមេឃពុំជួកាល ក៏បណ្តាលឡើងជាភ្លៀង។ មានភ្លៀងរលឹមអស់៧ថ្ងៃ បណ្តាលឲ្យអាប់ពន្លឺព្រះអាទិត្យ ដោយអំណាចខ្យល់ត្រជាក់។ គ្រានោះ មុចលិន្ទនាគរាជចេញអំពីលំនៅរបស់ខ្លួន ហើយពេនព័ទ្ធព្រះកាយព្រះដ៏មានព្រះភាគ៧ជុំ ដោយភ្នេន (របស់ខ្លួន) ហើយលើកពពារដ៏ធំបាំងពីខាងលើព្រះសីរ្សព្រះដ៏មានព្រះភាគ ហើយឋិតនៅដោយគិតថា រងាកុំបីបៀតបៀនព្រះដ៏មានព្រះភាគ ក្តៅក៏កុំបីបៀតបៀនព្រះដ៏មានព្រះភាគ សម្ផស្ស របោមមូល ខ្យល់ កំដៅថ្ងៃ ពស់តូច ពស់ធំ ក៏កុំបីបៀតបៀនព្រះដ៏មានព្រះភាគឡើយ។ លុះថ្ងៃ៧កន្លងទៅហើយ លំដាប់នោះ មុចលិន្ទនាគរាជដឹងថា ភ្លៀងរាំងហើយ មេឃស្រឡះហើយ ក៏រំសាយភ្នេនចេញចាកព្រះកាយព្រះដ៏មានព្រះភាគ ហើយប្រែភេទរបស់ខ្លួន និម្មិតជាភេទមាណព((មនុស្សកំឡោះ។)) ឈរប្រណម្យអញ្ជលី នមស្ការព្រះដ៏មានព្រះភាគពីខាងទីចំពោះព្រះភក្ត្រព្រះអង្គ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបសេចក្តីនេះហើយ ក៏បន្លឺនូវឧទានគាថា ក្នុងវេលានោះថា  
សេចក្តីស្ងាត់ចាកកិលេសរបស់បុគ្គលអ្នកត្រេកអរ (ដោយមគ្គញ្ញាណ) មានធម៌ប្រាកដហើយ បានឃើញធម៌ (ដោយញាណចក្ខុ) ជាគុណឲ្យកើតសេចក្តីសុខ សេចក្តីមិនព្យាបាទ និងសេចក្តីសង្រួម មិនបៀតបៀនសត្វទាំងឡាយ ក៏ជាគុណឲ្យកើតសេចក្តីសុខក្នុងលោក សេចក្តីណាយចាករាគៈ និងការប្រព្រឹត្តកន្លងកាមទាំងឡាយ ជាគុណឲ្យកើតសេចក្តីសុខក្នុងលោក កិរិយាកំចាត់បង់នូវអស្មិមានះ កិរិយាកំចាត់បង់នូវអស្មិមានះនុ៎ះ ជាសុខយ៉ាងក្រៃលែង។
-<div centeralign>ចប់ មុចលិន្ទកថា។
-==== រាជាយតនកថា (៤.) ==== 
-<span para #para_6>[៦] លុះថ្ងៃ៧កន្លងទៅហើយ លំដាប់នោះ ព្រះដ៏មានជោគ ទ្រង់ក្រោកចេញចាកសមាធិនោះហើយ យាងចេញពីម្លប់ដើមរាំង ហើយយាងចូលទៅកាន់ដើមរាជាយតនៈ((ដើមកែស)) លុះចូលទៅដល់ហើយ ទ្រង់គង់ដោយព្រះភ្នែនតែមួយ បង្គុយអស់៧ថ្ងៃក្រោមម្លប់ដើមរាជាយតនៈ ទ្រង់សោយវិមុត្តិសុខ (គឺសុខក្នុងផលសមាបត្តិ)។ 
-សម័យនោះឯង មានពាណិជពីរនាក់ (ជាបងប្អូននឹងគ្នាបង្កើត) ឈ្មោះតបុស្សៈ១ ភល្លិកៈ១ ជាអ្នកដើរផ្លូវឆ្ងាយ ចេញអំពីឧក្កលជនបទ សំដៅទៅកាន់ប្រទេសនោះ។ គ្រានោះ មានទេវតាជាញាតិសាលោហិត((ញាតិសាលោហិតនោះ គឺជនដែលធ្លាប់ជាញាតិរបស់ពាណិជទាំងនោះមកកើតជាទេវតា។)) របស់តបុស្សៈ និងភល្លិកៈពាណិជ បាននិយាយពាក្យនេះនឹងតបុស្សៈ ភល្លិកៈពាណិជថា ម្នាលគ្នាយើង ព្រះដ៏មានព្រះភាគអង្គនេះ ទើបនឹងបានត្រាស់ជាដម្បូង ឥឡូវព្រះអង្គគង់នៅក្រោមម្លប់រាជាយតនៈ (ឯណោះ) អ្នកទាំងឡាយ គួរចូលទៅបូជាព្រះដ៏មានព្រះភាគអង្គនោះដោយសដូវផង់ និងសដូវដុំចុះ ការបូជានោះនឹងបានជាប្រយោជន៍ និងសេចក្តីសុខដល់អ្នកទាំងឡាយអស់កាលយូរអង្វែង។ គ្រានោះ តបុស្សៈ និងភល្លិកៈពាណិជ ក៏នាំយកនូវសដូវផង់ និងសដូវដុំចូលទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឋិតនៅក្នុងកន្លែងដ៏សមគួរ។ លុះតបុស្សៈ និងភល្លិកៈពាណិជឋិតនៅក្នុងកន្លែងដ៏សមគួរហើយ ទើបពោលពាក្យនេះនឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគទទួលនូវសដូវផង់ និងសដូវដុំរបស់យើងខ្ញុំ ព្រោះថា ការទទួលនឹងបានជាប្រយោជន៍ និងសេចក្តីសុខដល់យើងខ្ញុំទាំងឡាយអស់កាលយូរអង្វែង។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រិះរិះថា ធម្មតា ព្រះតថាគតទាំងឡាយមិនដែលទទួល (អាមិសៈ) ផ្ទាល់នឹងដៃឡើយ បើដូច្នោះ តើ តថាគតគួរទទួលនូវសដូវផង់ និងសដូវដុំដោយវត្ថុអ្វីហ្ន៎។ គ្រានោះ មហារាជ((លោកបាលទេវបុត្តទាំង៤ ដែលជាស្តេចធំក្នុងស្ថានសួគ៌ឈ្មោះចាតុម្មហារាជិកៈ)) ទាំង៤ ទ្រង់ជ្រាបព្រះតម្រិះរបស់ព្រះដ៏មានព្រះភាគ (ដោយចិត្តរបស់ខ្លួន) ទើបនាំនូវបាត្រថ្មកែវទាំងឡាយ៤ អំពីទិសទាំង៤ បង្អោនចូលមកថ្វាយព្រះដ៏មានព្រះភាគ ដោយពាក្យថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគទទួលនូវសដូវផង់ និងសដូវដុំដោយបាត្រនេះចុះ។ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ទទួលនូវសដូវផង់ និងសដូវដុំ ដោយបាត្រថ្មកែវទាំងឡាយដ៏មានដំឡៃច្រើន លុះទទួលស្រេចហើយ ក៏ទ្រង់សោយ (ក្នុងពេលនោះ)។ គ្រានោះ តបុស្សៈ និងភល្លិកៈពាណិជបាននិយាយពាក្យនេះនឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះដ៏មានព្រះភាគដ៏ចំរើន យើងខ្ញុំទាំងឡាយនេះ សូមដល់នូវព្រះដ៏មានព្រះភាគ និងព្រះធម៌ជាទីរឭក សូមព្រះអង្គទ្រង់ជ្រាបនូវយើងខ្ញុំទាំងឡាយថាជាឧបាសកបានដល់នូវទីរឭកស្មើដោយជីវិត ក្នុងកាលមានថ្ងៃនេះជាដើមតរៀងទៅ។ ក៏ឯពាណិជទាំងពីរនាក់នោះបាននាមបញ្ញត្តិថា ទ្វេវាចិកឧបាសក((ឧបាសកបានបញ្ចេញវាចាប្តេជ្ញាខ្លួនយកព្រះពុទ្ធ និងព្រះធម៌ទាំងពីរជាទីពឹងទីរឭក ព្រោះក្នុងពេលនោះ មិនទាន់មានព្រះសង្ឃនៅឡើយ។)) ជាដម្បូងក្នុងលោក។ 
-<div centeralign>ចប់ រាជាយតនកថា។
-==== ព្រហ្មយាចនកថា (៥.) ==== 
-<span para #para_7>[៧]  លុះថ្ងៃ៧កន្លងទៅហើយ លំដាប់នោះ ព្រះមានជោគ ទ្រង់ក្រោកចាកសមាធិនោះ ហើយយាងចេញអំពីក្រោមម្លប់រាជាយតនៈ ហើយយាងចូលទៅកាន់ដើមអជបាលនិគ្រោធវិញ។ បានឮថា ព្រះដ៏មានព្រះភាគ ក៏គង់នៅក្រោមម្លប់អជបាលនិគ្រោធនោះ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ គង់សម្ងំនៅក្នុងទីស្ងាត់តែមួយព្រះអង្គ ទើបទ្រង់ព្រះតម្រិះយ៉ាងនេះថា ក៏ធម៌ដែលតថាគតបានត្រាស់ដឹងហើយនេះឯង ជាធម៌ដ៏ជ្រាលជ្រៅ ជាធម៌គឺសត្វឃើញបានដោយកម្រ ជាធម៌ គឺសត្វត្រាស់ដឹងបានដោយកម្រ ជាធម៌រម្ងាប់ទុក្ខ ជាធម៌ដ៏ឧត្តម ជាធម៌ដែលសត្វមិនគប្បីស្ទង់ប្រមើលដោយសេចក្តីត្រិះរិះបាន ជាធម៌ដ៏ល្អិត ជាធម៌ លុះតែអ្នកប្រាជ្ញទើបត្រាស់ដឹងបាន ក៏ឯពពួកសត្វនេះ សុទ្ធតែនៅកំពុងរីករាយក្នុងសេចក្តីអាល័យ កំពុងត្រេកត្រអាលក្នុងសេចក្តីអាល័យ កំពុងស្រើបស្រាលក្នុងសេចក្តីអាល័យ (ចំពោះកាមទាំងឡាយនៅឡើយ) ក៏បដិច្ចសមុប្បាទធម៌ គឺធម៌ជាបច្ច័យនៃគ្នានឹងគ្នាណា បដិច្ចសមុប្បាទធម៌នេះ ជាហេតុនាំឲ្យពពួកសត្វនៅរីករាយក្នុងសេចក្តីអាល័យ នៅត្រេកត្រអាលក្នុងសេចក្តីអាល័យ នៅស្រើបស្រាលក្នុងសេចក្តីអាល័យ ឃើញបានដោយកម្រ ម្យ៉ាងទៀត ធម៌ណាសម្រាប់រម្ងាប់បង់នូវសង្ខារទាំងពួង សម្រាប់លះចោលនូវឧបធិ គឺខន្ធ និងកិលេសទាំងអស់ ជាទីអស់ទៅនៃតណ្ហា ជាទីណាយចាករាគៈ ជាទីរលត់នៃទុក្ខគឺនិព្វាន ធម៌ទាំងអម្បាលនេះ ជាហេតុដែលពពួកសត្វឃើញបានដោយកម្រក្រៃពេក បើទុកជាតថាគតសំដែងធម៌ទៅ ក៏គង់សត្វទាំងឡាយដទៃមិនអាចនឹងត្រាស់ដឹងនូវធម៌របស់តថាគតបានឡើយ ព្រោះហេតុនោះ សេចក្តីលំបាក សេចក្តីនឿយព្រួយ មុខជានឹងមានដល់តថាគតមិនខាន។ ម្យ៉ាងទៀត ព្រះគាថាទាំងឡាយជាហេតុអស្ចារ្យសមគួរនេះ ព្រះដ៏មានព្រះភាគមិនដែលបានឮក្នុងកាលមុនឡើយ ក៏កើតប្រាកដដល់ព្រះអង្គថា 
ឥឡូវនេះ តថាគតគួរសំដែងនូវធម៌ដែលតថាគតបានត្រាស់ដឹងហើយដោយកម្រ (នុ៎ះទៅចុះ)។ ប៉ុន្តែសត្វទាំងឡាយដែលរាគៈ ទោសៈ គ្របសង្កត់ ក៏មិនអាចនឹងត្រាស់ដឹងនូវធម៌នេះបានដោយងាយទេ។ សត្វទាំងឡាយដែលកំពុងត្រេកអរដោយរាគៈ ដែលគំនរងងឹត (គឺអវិជ្ជា) កំពុងបិទបាំង (យ៉ាងនេះ) មុខជានឹងមិនឃើញនូវធម៌ដែលនាំសត្វឲ្យដល់នូវព្រះនិព្វាន ជាធម៌ល្អិតឆ្មារ ជ្រាលជ្រៅ សត្វឃើញបានដោយកម្រ (នុ៎ះទេ)។
-កាលដែលព្រះដ៏មានព្រះភាគពិចារណាឃើញ ដោយន័យដែលត្រិះរិះដូច្នេះហើយ ព្រះហឫទ័យក៏ឱនទៅដើម្បីសេចក្តីខ្វល់ខ្វាយតិច មិនឱនទៅដើម្បីសំដែងធម៌ឡើយ។ 
-<span para #para_8>[៨] លំដាប់នោះ សហម្បតិព្រហ្ម ដឹងនូវសេចក្តីត្រិះរិះក្នុងព្រះហឫទ័យរបស់ព្រះដ៏មានព្រះភាគដោយចិត្តរបស់ខ្លួនហើយ ទើបរំពឹងត្រិះរិះដូច្នេះថា អើហ្ន៎ ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ មានព្រះហឫទ័យឱនទៅដើម្បីសេចក្តីខ្វល់ខ្វាយតិច មិនឱនទៅដើម្បីសំដែងធម៌ (យ៉ាងនេះ) ឱ សត្វលោកវិនាសតើហ្ន៎ ឱ សត្វលោកវិនាសតើហ្ន៎។ គ្រានោះ សហម្បតិព្រហ្ម ក៏បាត់អំពីព្រហ្មលោក មកប្រាកដក្នុងទីចំពោះព្រះភក្ត្រព្រះដ៏មានព្រះភាគ (ដោយឆាប់ភ្លាម) ប្រៀបដូចបុរសអ្នកមានកំឡាំង លាចេញនូវដើមដៃដែលខ្លួនបត់ចូល ឬបត់ចូលនូវដើមដៃដែលខ្លួនលាចេញ។ លំដាប់នោះ សហម្បតិព្រហ្មធ្វើសំពត់ឧត្តរាសង្គឆៀងស្មាម្ខាង ហើយលុតចុះនូវមណ្ឌលជង្គង់ខាងស្តាំលើផែនដី ប្រណម្យអញ្ជលី ថ្វាយបង្គំចំពោះត្រង់ព្រះដ៏មានព្រះភាគ ទើបពោលពាក្យនេះនឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគសំដែងធម៌ សូមព្រះសុគតសំដែងធម៌ (ដ្បិត) សត្វទាំងឡាយដែលមានធូលី គឺរាគាទិក្កិលេសដ៏ស្រាលស្តើងក្នុងភ្នែក គឺបញ្ញា តែខានស្តាប់ធម៌ ក៏មុខជានឹងសាបសូន្យមិនខាន សត្វទាំងឡាយ អ្នកបម្រុងនឹងត្រាស់ដឹងនូវធម៌ ក៏គង់មានដែរ។ សហម្បតិព្រហ្មបានពោលពាក្យនេះ (ប៉ុណ្ណេះ) លុះពោលពាក្យនេះរួចហើយ ក៏ពោលពាក្យដទៃតទៅទៀតថា 
ពីមុនរៀងមក ធម៌ដែលជនទាំងឡាយអ្នកប្រកបដោយមន្ទិល តែងគិត ជាធម៌មិនបរិសុទ្ធទេ កើតប្រាកដហើយក្នុងដែនមគធៈ។ សូមព្រះអង្គបើកនូវទ្វារនៃព្រះនិព្វាននុ៎ះ សត្វទាំងឡាយប្រុងចាំស្តាប់ធម៌ដែលព្រះអង្គជាអ្នកប្រាសចាកមន្ទិល ទ្រង់ត្រាស់ដឹងតាម (លំអានព្រះពុទ្ធអំពីបូរាណ)។ ប្រៀបដូចជាបុរសអ្នកមានចក្ខុ ឈរនៅលើកំពូលភ្នំដ៏ហើយដោយថ្មសុទ្ធ ក្រឡេកមើលឃើញប្រជុំជនដោយជុំវិញយ៉ាងណាមិញ បពិត្រព្រះអង្គមានបញ្ញាល្អ មានសមន្តចក្ខុ ព្រះអង្គជាអ្នកមានសេចក្តីសោកទៅប្រាសហើយ សូមទ្រង់ឡើងកាន់ប្រាសាទដ៏ហើយដោយធម៌ ពិចារណាមើលនូវប្រជុំជនអ្នកច្រឡំដោយសេចក្តីសោកដែលជាតិ ជរាកំពុងគ្របសង្កត់ មានឧបមាដូច្នោះដែរ។ បពិត្រព្រះអង្គអ្នកមានព្យាយាម អ្នកឈ្នះសង្គ្រាមហើយ ជានាយកនៃពួកសត្វ អ្នកមិនជាប់ជំពាក់បំណុល គឺកាម សូមព្រះអង្គក្រោកឡើង សូមទ្រង់ស្តេចទៅក្នុងលោក។ សូមព្រះដ៏មានព្រះភាគ ទ្រង់សំដែងធម៌ សត្វទាំងឡាយអ្នកបំរុងនឹងត្រាស់ដឹងនូវធម៌ ក៏គង់មានដែរ។
-<span para #para_9>[៩] គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ជ្រាបច្បាស់នូវសេចក្តីអារាធនារបស់សហម្បតិព្រហ្មផង ទ្រង់អាស្រ័យនូវសេចក្តីករុណាចំពោះសត្វទាំងឡាយផង ទើបទ្រង់រមិលមើលនូវសត្វលោកដោយពុទ្ធចក្ខុ។ ព្រះដ៏មានព្រះភាគ កាលទ្រង់រមិលមើលនូវសត្វលោកដោយពុទ្ធចក្ខុ ទ្រង់បានឃើញសត្វទាំងឡាយ មានធូលី គឺរាគាទិក្កិលេសតិចក្នុងភ្នែក (ខ្លះ) មានធូលី គឺរាគាទិក្កិលេសច្រើនក្នុងភ្នែក(ខ្លះ) មានឥន្ទ្រិយរឹង(ខ្លះ) មានឥន្ទ្រិយទន់(ខ្លះ) មានអាការល្អ(ខ្លះ) មានអាការអាក្រក់(ខ្លះ) ជាសត្វដែលព្រះអង្គគួរឲ្យត្រាស់ដឹងបានដោយងាយ(ខ្លះ) ឲ្យត្រាស់ដឹងបានដោយកម្រ(ខ្លះ) ជាអ្នកឃើញបរលោក និងទោសដោយសភាពគួរខ្លាចខ្លះ។ (សេចក្តីប្រៀបថា) មានផ្កាជលជាតិពួកខ្លះ គឺផ្កាព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី ក្នុងគុម្ពនៃព្រលិតក្តី ក្នុងគុម្ពនៃឈូកក្រហមក្តី ក្នុងគុម្ពនៃឈូកសក្តី តែងកើតឡើងក្នុងទឹក ចំរើនឡើងក្នុងទឹក លូតលាស់ឡើងតាមទឹក លិចនៅក្នុងទឹកនៅឡើយ មានផ្កាជលជាតិពួកខ្លះ គឺផ្កាព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី តែងកើតឡើងក្នុងទឹក ចំរើនឡើងក្នុងទឹក ឋិតនៅត្រឹមស្មើនឹងទឹក មានផ្កាជលជាតិពួកខ្លះ គឺផ្កាព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី តែងកើតឡើងក្នុងទឹក ចំរើនឡើងក្នុងទឹក ដុះខ្ពស់ឡើងជាងទឹក មិនជាប់ជំពាក់ដោយទឹក មានឧបមាយ៉ាងណាមិញ ព្រះដ៏មានព្រះភាគ កាលទ្រង់រមិលមើលសត្វលោកដោយពុទ្ធចក្ខុ ទ្រង់ឃើញសត្វទាំងឡាយ មានធូលី គឺរាគាទិក្កិលេសតិចក្នុងភ្នែក (ខ្លះ) មានធូលី គឺរាគាទិក្កិលេសច្រើនក្នុងភ្នែក (ខ្លះ) មានឥន្ទ្រិយរឹង(ខ្លះ) មានឥន្ទ្រិយទន់(ខ្លះ) មានអាការល្អ (ខ្លះ) មានអាការមិនល្អ(ខ្លះ) ជាសត្វដែលព្រះអង្គគួរឲ្យត្រាស់ដឹងបានដោយងាយ (ខ្លះ) ឲ្យត្រាស់ដឹងបានដោយកម្រ(ខ្លះ) សត្វចំពូកខ្លះ ឃើញបរលោក និងទោសដោយសភាពគួរខ្លាច មានឧបមេយ្យដូច្នោះឯង លុះទ្រង់ឃើញហើយ ទើបទ្រង់សំដែងជាបទគាថានឹងសហម្បតិព្រហ្មថា 
ទ្វារនៃព្រះនិព្វានទាំងនោះបើកហើយ សត្វទាំងឡាយណាមានសោតប្បសាទ សត្វទាំងឡាយនោះចូរបញ្ចេញនូវសទ្ធាចុះ។ ម្នាលមហាព្រហ្ម តថាគតមានសេចក្តីសំគាល់ក្នុងការលំបាក បានជាមិនសំដែងធម៌ដ៏ឧត្តម ដែលស្ទាត់ក្នុងសំណាក់មនុស្សទាំងឡាយ។
-គ្រានោះ សហម្បតិព្រហ្មគិតថា ខ្លួនអញជាបុគ្គលគឺព្រះដ៏មានព្រះភាគទ្រង់យល់ព្រមដើម្បីនឹងសំដែងធម៌ហើយ (លុះគិតដូច្នេះហើយ) ក៏ថ្វាយបង្គំលាព្រះដ៏មានព្រះភាគធ្វើប្រទក្សិណ ហើយក៏បាត់អំពីទីនោះមួយរំពេចទៅ។ 
-<div centeralign>ចប់ ព្រហ្មយាចនកថា។
-==== (បញ្ចវគ្គិយកថា ៦.) ==== 
-<span para #para_10>[១០] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រិះរិះយ៉ាងនេះថា តថាគតគួរសំដែងធម៌ដល់អ្នកណាជាមុនហ្ន៎ អ្នកណាអាចត្រាស់ដឹងធម៌នេះឆាប់រហ័សបាន។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រិះរិះយ៉ាងនេះទៀតថា អាឡារតាបសកាលាមគោត្រនេះជាបណ្ឌិត ជាអ្នកឆ្លៀវឆ្លាស វាងវៃ ជាអ្នកមានបញ្ញា មានធូលី គឺរាគាទិក្កិលេសតិចក្នុងភ្នែកយូរមកហើយ បើដូច្នោះ គួរតថាគតសំដែងធម៌ដល់អាឡារតាបសកាលាមគោត្រជាមុនចុះ តាបសនោះនឹងត្រាស់ដឹងធម៌នេះឆាប់រហ័យបាន។ គ្រានោះ មានទេវតា (អង្គមួយ) មានរូបមិនប្រាកដ ក្រាបទូលព្រះដ៏មានព្រះភាគដោយពាក្យថា បពិត្រព្រះអង្គដ៏ចំរើន អាឡារតាបសកាលាមគោត្រធ្វើកាលកិរិយាស្លាប់ទៅ៧ថ្ងៃហើយ។ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ជ្រាបថា អាឡារតាបសកាលាមគោត្រធ្វើកាលកិរិយាស្លាប់ទៅ៧ថ្ងៃហើយ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ព្រះតម្រិះដូច្នេះថា អាឡារតាបសកាលាមគោត្រ (នុ៎ះ) មានសេចក្តីសាបសូន្យធំ ប្រសិនបើតាបសនោះបានស្តាប់ធម៌នេះ ក៏គប្បីត្រាស់ដឹងធម៌បានមួយរំពេច។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ព្រះតម្រិះដូច្នេះថា តថាគតសំដែងធម៌ដល់អ្នកណាជាមុនអេះ អ្នកណានឹងត្រាស់ដឹងធម៌នេះឆាប់រហ័យបាន។ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ព្រះតម្រិះក្នុងលំដាប់នោះទៀតថា ឧទ្ទកតាបសរាមបុត្រនេះឯង ជាបណ្ឌិត ជាអ្នកឆ្លៀវឆ្លាស វាងវៃ ជាអ្នកមានបញ្ញា មានធូលី គឺរាគាទិក្កិលេសតិចក្នុងភ្នែកយូរណាស់មកហើយ បើដូច្នោះ គួរតថាគតសំដែងធម៌ដល់ឧទ្ទកតាបសរាមបុត្រជាមុនចុះ តាបសនោះនឹងត្រាស់ដឹងធម៌នេះឆាប់រហ័យបាន។ គ្រានោះ មានទេវតា (អង្គមួយ) មានរូបមិនប្រាកដ ក្រាបទូលព្រះដ៏មានព្រះភាគដោយពាក្យថា បពិត្រព្រះអង្គដ៏ចំរើន ឧទ្ទកតាបសរាមបុត្រធ្វើកាលកិរិយាស្លាប់អំពីពេលព្រលប់ទៅហើយ។ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ជ្រាបថា ឧទ្ទកតាបសរាមបុត្រធ្វើកាលកិរិយាស្លាប់អំពីពេលព្រលប់ហើយដែរ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ព្រះតម្រិះដូច្នេះថា ឧទ្ទកតាបសរាមបុត្រ មានសេចក្តីសាបសូន្យធំ ប្រសិនបើតាបសនោះបានស្តាប់ធម៌នេះ គប្បីត្រាស់ដឹងធម៌បានមួយរំពេច។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ព្រះតម្រិះដូច្នេះថា តថាគតគួរសំដែងធម៌ដល់អ្នកណាជាមុនហ្ន៎ អ្នកណានឹងត្រាស់ដឹងធម៌នេះឆាប់រហ័យបាន។ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះតម្រិះដូច្នេះក្នុងលំដាប់នោះថា បញ្ចវគ្គិយ((ភិក្ខុមានគ្នា៥រូប។)) ភិក្ខុទាំងឡាយ មានឧបការៈច្រើនដល់តថាគត ព្រោះថា បានបម្រើតថាគត កាលដែលកំពុងបញ្ជូនចិត្តទៅក្នុងព្យាយាម((កំពុងខំប្រឹងបំពេញព្យាយាមឲ្យបានត្រាស់ជាព្រះពុទ្ធ។)) បើដូច្នោះ គួរតថាគតសំដែងធម៌ដល់បញ្ចវគ្គិយភិក្ខុទាំងឡាយជាមុនចុះ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះតម្រិះដូច្នេះថា ឥឡូវនេះ បញ្ចវគ្គិយភិក្ខុទាំងឡាយនៅឯណា។ លុះព្រះដ៏មានព្រះភាគ ទ្រង់ឃើញបញ្ចវគ្គិយភិក្ខុទាំងឡាយនៅក្នុងឥសិបតនមិគទាយវន ទៀបក្រុងពារាណសី ដោយទិព្វចក្ខុដ៏បរិសុទ្ធស្អាត កន្លងលើសចក្ខុរបស់មនុស្ស។ គ្រានោះ ព្រះដ៏មានព្រះភាគ គង់នៅក្នុងឧរុវេលាប្រទេស តាមសមគួរដល់ព្រះអធ្យាស្រ័យ ទើបទ្រង់យាងទៅកាន់ចារិក សំដៅទៅរកក្រុងពារាណសី។ 
-<span para #para_11>[១១] មានអាជីវកម្នាក់ឈ្មោះឧបកៈ បានឃើញព្រះដ៏មានព្រះភាគ ស្តេចទៅកាន់ផ្លូវឆ្ងាយ ក្នុងចន្លោះនៃគយាប្រទេសផង ក្នុងចន្លោះពោធិព្រឹក្សផង លុះឃើញហើយ ក៏ពោលពាក្យនេះនឹងព្រះដ៏មានព្រះភាគថា ម្នាលអាវុសោ ឥន្ទ្រិយទាំងឡាយរបស់អ្នកជ្រះថ្លាណាស់ ឆវិវណ្ណ((សម្បុរស្បែក ឬសម្បុរថ្ងៃ)) របស់អ្នកក៏បរិសុទ្ធផូរផង់ ម្នាលអាវុសោ អ្នកបួសចំពោះគ្រូណា អ្នកណាជាគ្រូរបស់អ្នក អ្នកពេញចិត្តនឹងធម៌របស់គ្រូណា។ កាលឧបកាជីវកសួរយ៉ាងនេះហើយ ព្រះដ៏មានព្រះភាគ ទ្រង់ឆ្លើយតបដោយពាក្យជាគាថាទៅរកឧបកាជីវកថា 
តថាគតជាអ្នកគ្របសង្កត់នូវតេភូមិកធម៌ទាំងអស់ ត្រាស់ដឹងនូវចតុភូមិកធម៌ទាំងអស់ មិនប្រឡាក់ដោយកិលេសក្នុងតេភូមិកធម៌ទាំងអស់ បានលះចោលនូវតេភូមិកធម៌ទាំងអស់ហើយ មានចិត្តផុតស្រឡះហើយ ព្រោះអស់ទៅនៃតណ្ហា ដឹងច្បាស់នូវចតុភូមិកធម៌ដោយខ្លួនឯង (ចាំបាច់) ចំពោះបុគ្គលណា។ តថាគតមិនមានអាចារ្យទេ មិនមានបុគ្គលដទៃស្មើនឹងតថាគតឡើយ ក្នុងលោកនេះ ព្រមទាំងទេវលោក មិនមានបុគ្គលប្រៀបផ្ទឹមនឹងតថាគតបានឡើយ។ ព្រោះថា តថាគតជាអរហន្តក្នុងលោក ជាសាស្តាខ្ពស់ផុត ជាអ្នកត្រាស់ដឹងដោយប្រពៃចំពោះខ្លួនឯង តថាគតមានសេចក្តីត្រជាក់ មានភ្លើងកិលេសរលត់ហើយ។ 
-ឥឡូវតថាគតទៅកាន់ក្រុងនៃពួកជនអ្នកកាសី ដើម្បីនឹងសំដែងធម្មចក្ក (ដោយបំណងថា) តថាគតនឹងទូងនូវស្គរ គឺអមតនិព្វាន ចំពោះសត្វលោក ដែលងងឹត គឺអវិជ្ជាកំពុងគ្របសង្កត់។
-ឧបកាជីវកក៏តបថា ម្នាលអាវុសោ អ្នកប្តេជ្ញាខ្លួនអ្នកថាយ៉ាងណា អ្នក(គួរដើម្បីបាននូវឈ្មោះ)ថា អនន្តជិនៈ (យ៉ាងនោះឯង)។ ព្រះសម្មាសម្ពុទ្ធ ទ្រង់មានព្រះពុទ្ធដីកាទៀតថា។ 
ជនទាំងឡាយណាបានដល់នូវធម៌សម្រាប់ធ្វើអាសវៈឲ្យអស់ទៅ ជនទាំងឡាយនោះឈ្មោះថា ជិនៈ (ជាអ្នកឈ្នះកិលេស) ប្រាកដដូចជាតថាគតដែរ។ តថាគតបានឈ្នះបាបធម៌ទាំងឡាយហើយ ម្នាលឧបកៈ ព្រោះហេតុនោះ ទើបតថាគតបាននូវឈ្មោះថា ជិនៈ (ជាអ្នកឈ្នះបាបធម៌)។
-កាលព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាយ៉ាងនេះហើយ ឧបកាជីវកពោលពាក្យថា ម្នាលអាវុសោ ពាក្យយ៉ាងហ្នឹង ពិតមែនហើយ (ថាហើយ) ក៏ងក់ក្បាល ហើយកាន់យកផ្លូវខុស (គឺដើរបែកផ្លូវគ្នា) ចៀសចេញទៅ។ 
-<span para #para_12>[១២] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់យាងទៅកាន់ចារិកតាមលំដាប់ ហើយក៏យាងចូលទៅក្រុងពារាណសី រួចហើយ ទ្រង់យាងទៅឯឥសិបតនមិគទាយវន សំដៅទៅរកកន្លែងដែលបញ្ចវគ្គិយភិក្ខុនៅ។ បញ្ចវគ្គិយភិក្ខុបានឃើញព្រះដ៏មានព្រះភាគយាងមកអំពីចម្ងាយ លុះឃើញហើយ ក៏ធ្វើប្តេជ្ញាគ្នាថា ម្នាលអាវុសោ សមណគោតមនេះជាអ្នកប្រតិបត្តិដើម្បីល្មោភ ឃ្លាតចាកព្យាយាមហើយ វិលត្រឡប់ដើម្បីភាវៈល្មោភ ឥឡូវនេះ លោកនិមន្តមក យើងទាំងអស់គ្នាមិនគួរថ្វាយបង្គំ មិនគួរក្រោកទទួលលោកទេ មិនគួរទទួលយកបាត្រ ចីវររបស់លោកឡើយ ប៉ុន្តែយើងត្រូវក្រាលអាសនៈបម្រុងទុក បើលោកនឹងចង់គង់ក៏គង់ចុះ។ ព្រះដ៏មានព្រះភាគយាងចូលទៅរកបញ្ចវគ្គិយភិក្ខុដោយប្រការណាៗ បញ្ចវគ្គិយភិក្ខុទាំងនោះ ក៏មិនអាចដើម្បីឋិតនៅក្នុងពាក្យប្តេជ្ញារបស់ខ្លួនដោយប្រការនោះៗបានឡើយ ក៏ស្រាប់តែក្រោកទទួល ព្រះដ៏មានព្រះភាគ ខ្លះទទួលយកបាត្រ ចីវររបស់ព្រះអង្គ ខ្លះក្រាលអាសនៈថ្វាយ ខ្លះដម្កល់ទឹកលាងព្រះបាទ យកតាំងសម្រាប់រងព្រះបាទ និងឈ្នាន់រងព្រះបាទមកថ្វាយ។ ព្រះដ៏មានព្រះភាគ គង់លើអាសនៈដែលបញ្ចវគ្គិយភិក្ខុទាំងឡាយរៀបចំទុកហើយ។ លុះព្រះដ៏មានព្រះភាគគង់ហើយ ក៏ទ្រង់លាងព្រះបាទទាំងពីរ។ ទើបបញ្ចវគ្គិយភិក្ខុហៅព្រះដ៏មានព្រះភាគចំព្រះនាមផង ដោយពាក្យថា អាវុសោផង។ កាលបញ្ចវគ្គិយភិក្ខុទាំងឡាយពោលពាក្យហៅយ៉ាងនេះហើយ ព្រះភគវន្តមុនី ទ្រង់មានព្រះពុទ្ធដីកាយ៉ាងនេះនឹងបញ្ចវគ្គិយភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងអស់គ្នាកុំហៅតថាគតដោយចំឈ្មោះ និងពាក្យថាអាវុសោឡើយ ម្នាលភិក្ខុទាំងឡាយ តថាគតជាអរហន្តសម្មាសម្ពុទ្ធហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរប្រុងសោតប្បសាទចុះ ឥឡូវ តថាគតនឹងប្រៀនប្រដៅនូវអមតធម៌ដែលតថាគតត្រាស់ដឹងហើយ ឥឡូវតថាគតនឹងសំដែងធម៌ ក៏កុលបុត្រទាំងឡាយដែលចេញចាកផ្ទះហើយបួស ក្នុងភាពនៃបុគ្គលគ្មានការងារជាប្រយោជន៍ដល់ផ្ទះដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា អ្នកទាំងឡាយកាលបើបានប្រតិបត្តិគួរតាមពាក្យប្រដៅរបស់តថាគតហើយ ពុំយូរឡើយ មុខជានឹងបានធ្វើឲ្យជាក់ច្បាស់ដោយបញ្ញាខ្លួនឯងក្នុងបច្ចុប្បន្ននេះ ចំពោះអនុត្តរធម៌((អនុត្តរធម៌ គឺព្រះអរហត្តផល)) នោះជាទីបំផុតនៃមគ្គព្រហ្មចរិយៈ និងសម្រេចសម្រាន្តនៅដោយឥរិយាបថទាំង៤។ កាលព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាយ៉ាងនេះហើយ បញ្ចវគ្គិយភិក្ខុ ក៏ពោលពាក្យនេះនឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះគោតមដ៏មានអាយុ ព្រះអង្គមិនទាន់បានត្រាស់ដឹងនូវឧត្តរិមនុស្សធម្ម ជាធម៌វិសេសដោយញាណនិងទស្សនៈដ៏ឧត្តមអាចកំចាប់បង់នូវកិលេស ដោយការប្រព្រឹត្តិនោះផង ដោយការប្រតិបត្តិនោះផង ដោយអំពើដែលអ្នកដទៃធ្វើតាមបានដោយកម្រផង ឥឡូវនេះព្រះអង្គប្រតិបត្តិដើម្បីល្មោភច្រើនហើយ ឃ្លាតចាកព្យាយាមហើយ វិលត្រឡប់មកដើម្បីល្មោភច្រើនហើយ ក៏នឹងបានត្រាស់ដឹងឧត្តរិមនុស្សធម្មដ៏វិសេស ដោយញាណនិងទស្សនៈដ៏ឧត្តម អាចកំចាត់បង់នូវកិលេសដូចម្តេចបាន។ លុះបញ្ចវគ្គិយភិក្ខុទាំងឡាយពោលពាក្យយ៉ាងនេះហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់មានព្រះបន្ទូលយ៉ាងនេះនឹងបញ្ចវគ្គិយភិក្ខុថា ម្នាលភិក្ខុទាំងឡាយ តថាគតមិនមែនប្រតិបត្តិដើម្បីល្មោភច្រើនទេ មិនឃ្លាតចាកព្យាយាមទេ មិនវិលត្រឡប់ដើម្បីល្មោភច្រើនដូច្នោះទេ ម្នាលភិក្ខុទាំងឡាយ តថាគតបានជាអរហន្តសម្មាសម្ពុទ្ធហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរប្រុងសោតប្បសាទចុះ តថាគតនឹងប្រៀនប្រដៅនូវព្រះនិព្វាន ដែលតថាគតបានត្រាស់ដឹងហើយ ឥឡូវតថាគតនឹងសំដែងធម៌ ក៏កុលបុត្រទាំងឡាយ ចេញចាកផ្ទះហើយបួសក្នុងភាពនៃបុគ្គលមិនមានការងារជាប្រយោជន៍ដល់ផ្ទះដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា អ្នកទាំងឡាយ កាលបើបានប្រតិបត្តិគួរដល់ពាក្យប្រដៅរបស់តថាគតហើយ ពុំយូរឡើយ មុខជានឹងបានធ្វើឲ្យជាក់ច្បាស់ដោយប្រាជ្ញាខ្លួនឯងក្នុងបច្ចុប្បន្ននេះ ចំពោះអនុត្តរធម៌នោះ ជាទីបំផុតនៃមគ្គព្រហ្មចរិយៈ និងសម្រេចសម្រាន្តនៅដោយឥរិយាបថទាំង៤។ បញ្ចវគ្គិយភិក្ខុទាំងឡាយពោលពាក្យនេះនឹងព្រះដ៏មានព្រះភាគជាគំរប់ពីរដងផង។បេ។ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកានេះនឹងបញ្ចវគ្គិយភិក្ខុទាំងឡាយជាគំរប់ពីរដងផង។បេ។ បញ្ចវគ្គិយភិក្ខុទាំងឡាយពោលពាក្យនេះនឹងព្រះដ៏មានព្រះភាគជាគំរប់បីដងផងថា បពិត្រព្រះគោតមដ៏មានអាយុ ព្រះអង្គមិនទាន់បានត្រាស់ដឹងនូវឧត្តរិមនុស្សធម្ម ជាធម៌វិសេសដោយញាណនិងទស្សនៈដ៏ឧត្តម អាចកំចាត់បង់នូវកិលេសដោយការប្រព្រឹត្តិនោះផង ដោយសេចក្តីប្រតិបត្តិនោះផង ដោយអំពើដែលជនដទៃធ្វើតាមបានដោយកម្រផង ឥឡូវនេះ ព្រះអង្គប្រតិបត្តិដើម្បីល្មោភច្រើន ឃ្លាតចាកព្យាយាមហើយ វិលត្រឡប់ដើម្បីល្មោភច្រើន នឹងបានត្រាស់ដឹងឧត្តរិមនុស្សធម្មដ៏វិសេស ដោយញាណនិងទស្សនៈដ៏ឧត្តម អាចកំចាត់បង់នូវកិលេសដូចម្តេចបាន។ កាលបើបញ្ចវគ្គិយភិក្ខុទាំងឡាយពោលពាក្យយ៉ាងនេះហើយ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកានេះនឹងបញ្ចវគ្គិយភិក្ខុថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរពិចារណាមើលនូវពាក្យរបស់តថាគតឥឡូវនេះ ដូចគ្នានឹងកាលមុនអំពីកាលឥឡូវនេះដែរឬទេ។ បញ្ចវគ្គិយភិក្ខុទាំងឡាយតបថា បពិត្រព្រះអង្គដ៏ចំរើន ពាក្យហ្នឹង ព្រះអង្គមិនដែលពោលទេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតបានជាអរហន្តសម្មាសម្ពុទ្ធហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរប្រុងសោតប្បសាទចុះ។ តថាគតនឹងប្រៀនប្រដៅព្រះនិព្វាន ដែលតថាគតបានត្រាស់ដឹងហើយ ឥឡូវតថាគតនឹងសំដែងធម៌ ក៏កុលបុត្រទាំងឡាយ ចេញចាកផ្ទះ បួសក្នុងភាពនៃបុគ្គលមិនមានការងារជាប្រយោជន៍ដល់ផ្ទះដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា កាលបើអ្នកទាំងឡាយប្រតិបត្តិគួរតាមពាក្យប្រដៅរបស់តថាគត ពុំយូរឡើយ មុខជានឹងបានធ្វើឲ្យជាក់ច្បាស់ដោយប្រាជ្ញាខ្លួនឯងក្នុងបច្ចុប្បន្ននេះ ចំពោះអនុត្តរធម៌នោះ ជាទីបំផុតនៃមគ្គព្រហ្មចរិយៈ ហើយសម្រេចសម្រាន្តនៅដោយឥរិយាបថទាំង៤។ ព្រះដ៏មានព្រះភាគ បានអាចញុំាងបញ្ចវគ្គិយភិក្ខុទាំងឡាយឲ្យយល់ច្បាស់ (ក្នុងពេលនោះ)។ លុះគ្រាជាខាងក្រោយ បញ្ចវគ្គិយភិក្ខុទាំងឡាយតាំងចិត្តស្តាប់ព្រះដ៏មានព្រះភាគ ផ្អៀងនូវសោតប្បសាទ ហើយផ្ចង់ចិត្តដើម្បីដឹងច្បាស់។ 
-<span para #para_13>[១៣] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅបញ្ចវគ្គិយភិក្ខុទាំងឡាយមក ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធម៌អមខាង((ពាក្យនេះប្រែចេញពីបាលីថា អន្តា។ អន្ត ប្រែថា ទីបំផុត តែក្នុងទីនេះ ប្រែថា អមខាង គឺធម៌ជាផ្លូវប្រតិបត្តិលាមក ថោកទាប នៅអមខាងទាំងពីរនៃមជ្ឈិមាបដិបទា ដែលជាផ្លូវប្រតិបត្តិកណ្តាល។)) ទាំងពីរប្រការនេះ គឺបព្វជិតមិនគួរសេពគប់ឡើយ។ (ធម៌អមខាងទាំងពីរប្រការនោះគឺ) ការប្រកបរឿយៗនូវសេចក្តីជាប់ជំពាក់ដោយកាមសុខ ក្នុងកាមទាំងឡាយណា ដែលជាធម៌ថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែនជារបស់អរិយបុគ្គលទេ មិនប្រកបដោយប្រយោជន៍(មួយ) ការប្រកបរឿយៗនូវសេចក្តីព្យាយាមធ្វើខ្លួនឯងឲ្យលំបាកណា តែងនាំមកនៅសេចក្តីទុក្ខ មិនមែនជារបស់អរិយបុគ្គល មិនប្រកបដោយប្រយោជន៍ឡើយ (មួយ) ម្នាលភិក្ខុទាំងឡាយ មជ្ឈិមាបដិបទា (គឺសេចក្តីប្រតិបត្តិយ៉ាងកណ្តាល) មិនប៉ះពាល់នឹងធម៌អមខាងទាំងពីរនោះ((ទីទៃអំពីធម៌អមខាងទាំងពីរនោះ។)) តថាគតបានត្រាស់ដឹងហើយ ជាសេចក្តីប្រតិបត្តិ ធ្វើអោយកើតបញ្ញាចក្ខុ (គឺធ្វើឲ្យកើតសេចក្តីចេះដឹង) ប្រព្រឹត្តទៅដើម្បីសេចក្តីរម្ងាប់កិលេស ដើម្បីស្គាល់នូវអរិយសច្ច ដើម្បីត្រាស់ដឹងនូវអរិយសច្ច ដើម្បីព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ក៏មជ្ឈិមាបដិបទានោះ ដូចម្តេច ដែលតថាគតត្រាស់ដឹងហើយ ជាសេចក្តីប្រតិបត្តិធ្វើអោយកើតបញ្ញាចក្ខុ ប្រព្រឹត្តទៅដើម្បីសេចក្តីរម្ងាប់កិលេស ដើម្បីស្គាល់នូវអរិយសច្ច ដើម្បីត្រាស់ដឹងនូវអរិយសច្ច ដើម្បីនិព្វាន (មជ្ឈិមាបដិបទានោះ) គឺ អរិយមគ្គប្រកបដោយអង្គ៨នេះឯង អរិយមគ្គប្រកបដោយអង្គ៨ប្រការ ដូចម្តេច អរិយមគ្គប្រកបដោយអង្គ៨ប្រការនោះគឺ សេចក្តីឃើញត្រូវ១ សេចក្តីត្រិះរិះត្រូវ១ វាចាត្រូវ១ ការងារត្រូវ១ ការចិញ្ចឹមជីវិតត្រូវ១ សេចក្តីព្យាយាមត្រូវ១ ស្មារតីត្រូវ១ ការតម្កល់ចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ មជ្ឈិមាបដិបទានេះឯងដែលតថាគតត្រាស់ដឹងហើយ ជាសេចក្តីប្រតិបត្តិធ្វើឲ្យកើតបញ្ញាចក្ខុ តែងប្រព្រឹត្តទៅដើម្បីសេចក្តីរម្ងាប់កិលេស ដើម្បីស្គាល់នូវអរិយសច្ច ដើម្បីត្រាស់ដឹងនូវអរិយសច្ច ដើម្បីនិព្វាន។ 
-<span para #para_14>[១៤] ម្នាលភិក្ខុទាំងឡាយ ក៏សេចក្តីទុក្ខនេះឯងហៅថា អរិយសច្ច គឺ កំណើត (ទាំង៤ មានជលាពុជជាដើម) ជាកងទុក្ខ១ សេចក្តីចាស់គ្រាំគ្រាជាកងទុក្ខ១ ពួកជម្ងឺដំកាត់ជាកងទុក្ខ១  សេចក្តីស្លាប់ជាកងទុក្ខ១ ដំណើរប្រសប់ចូលដោយសត្វ និងសង្ខារមិនជាទីស្រឡាញ់ទាំងឡាយ ជាកងទុក្ខ១ សេចក្តីព្រាត់បា្រសចាកសត្វនិងសង្ខារជាទីស្រឡាញ់ទាំងឡាយ ជាកងទុក្ខ១ បុគ្គលប្រាថ្នាវត្ថុណា មិនបានវត្ថុនោះ (ដូចបំណង) ជាកងទុក្ខ១ បើពោលដោយសង្ខេប ឧបាទានខន្ធទាំង៥ (មានរូបខន្ធជាដើម) ជាកងទុក្ខ១។ ម្នាលភិក្ខុទាំងឡាយ ហេតុជាដែនកើតនៃកងទុក្ខនេះឯង ហៅថា អរិយសច្ច គឺតណ្ហា((តណ្ហា ប្រែថា ចំណង់ សេចក្តីប្រាថ្នា សេចក្តីអន្ទះអន្ទែង សេចក្តីច្រួលច្រាល់ សម្រេក។)) នេះឯង ជាធម្មជាតិនាំសត្វឲ្យកើតទៀត ប្រកបដោយសេចក្តីរីករាយ និងសេចក្តីត្រេកត្រអាល ជាធម្មជាតិនាំសត្វឲ្យត្រេកត្រអាលនៅក្នុងភពនោះៗ (ឬក្នុងអារម្មណ៍នោះៗ) តណ្ហានោះដូចម្តេច តណ្ហានោះ គឺកាមតណ្ហា (សេចក្តីប្រាថ្នាក្នុងកាមភព)១ ភវតណ្ហា (សេចក្តីប្រាថ្នាក្នុងរូបភព និងអរូបភព)១ វិភវតណ្ហា (សេចក្តីប្រាថ្នាក្នុងភពសូន្យ((តាមន័យក្នុងអដ្ឋកថា និងដីកាថា តម្រេកប្រកបដោយកាមគុណទាំង៥យ៉ាង ហៅថា កាមតណ្ហា តម្រេកក្នុងរូបភព និងអរូបភព តម្រេកប្រកបដោយសេចក្តីអាល័យក្នុងឈាន និងសស្សតទិដ្ឋិ ហៅថា ភវតណ្ហា តម្រេកប្រកបដោយឧច្ឆេទទិដ្ឋិ គឺយល់ថា សត្វស្លាប់ទៅសូន្យ ហៅថា វិភវតណ្ហា។)) )១។ ម្នាលភិក្ខុទាំងឡាយ សេចក្តីរលត់នៃកងទុក្ខនេះឯង ហៅថា អរិយសច្ច បានខាងនិព្វានធម៌ ជាសភាវៈ នឿយណាយ និងរំលត់ដោយមិនមានសេសសល់ ជាសភាវៈលះបង់ គ្រវែងចោល ជម្រុះចោល មិនអាល័យ ត្រង់តណ្ហានោះឯង។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រតិបត្តិនាំសត្វឲ្យដល់នូវព្រះនិព្វានជាទីរលត់នៃកងទុក្ខនេះឯង ហៅថា អរិយសច្ច បានខាងអរិយមគ្គប្រកបដោយអង្គ៨នេះឯង អរិយមគ្គប្រកបដោយអង្គ៨នោះដូចម្តេច អរិយមគ្គប្រកបដោយអង្គ៨នោះគឺ សេចក្តីឃើញត្រូវ១។បេ។ ការដម្កល់ចិត្តត្រូវ១។  
-<span para #para_15>[១៥] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយដែលតថាគតមិនដែលបានឮ ក្នុងកាលពីមុនមកថា កងទុក្ខនេះឈ្មោះថា អរិយសច្ចដូច្នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ពន្លឺកើតឡើងហើយដល់តថាគតថាកងទុក្ខនោះឯង ឈ្មោះថា អរិយសច្ច បុគ្គលគួរកំណត់ដឹង។បេ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយដែលតថាគតមិនដែលបានឮក្នុងកាលពីមុនមកថា កងទុក្ខនោះឯង ឈ្មោះថា អរិយសច្ច ដែលបុគ្គលបានកំណត់ដឹងហើយ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយដែលតថាគតមិនដែលបានឮក្នុងកាលពីមុនមកថា តណ្ហាជាដែនកើតឡើងនៃកងទុក្ខនេះ ឈ្មោះថា អរិយសច្ចដូច្នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ពន្លឺកើតឡើងហើយ ដល់តថាគតថា តណ្ហាជាដែនកើតឡើងនៃកងទុក្ខនោះឯង ឈ្មោះថា អរិយសច្ចដែលបុគ្គលគួរលះចោល។បេ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយដែលតថាគតមិនដែលបានឮក្នុងកាលពីមុនមកថា តណ្ហាជាដែនកើតឡើងនៃកងទុក្ខនោះឯង ឈ្មោះថាអរិយសច្ច ដែលបុគ្គលលះចោលហើយ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយដែលតថាគតមិនដែលបានឮក្នុងកាលពីមុនមកថា និព្វានធម៌ជាទីរលត់នៃកងទុក្ខនេះ ឈ្មោះថា អរិយសច្ចដូច្នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ពន្លឺកើតឡើងហើយ ដល់តថាគតថា និព្វានធម៌ជាទីរលត់នៃកងទុក្ខនោះឯង ឈ្មោះថា អរិយសច្ចដែលបុគ្គលគួរធ្វើអោយជាក់ច្បាស់។បេ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយដែលតថាគតមិនដែលបានឮក្នុងកាលពីមុនមកថា និព្វានធម៌ជាទីរលត់នៃកងទុក្ខនោះឯង ឈ្មោះថា អរិយសច្ច ដែលបុគ្គលបានធ្វើឲ្យជាក់ច្បាស់ហើយ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយដែលតថាគតមិនដែលបានឮក្នុងកាលពីមុនមកថា សេចក្តីប្រតិបត្តិ នាំសត្វឲ្យដល់នូវនិព្វាននេះឈ្មោះថា អរិយសច្ចដូច្នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ពន្លឺកើតឡើងហើយដល់តថាគតថា សេចក្តីប្រតិបត្តិនាំសត្វឲ្យដល់និព្វានជាទីរលត់នៃកងទុក្ខនោះឯង ឈ្មោះថា អរិយសច្ច ដែលបុគ្គលគួរចំរើន។បេ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយដែលតថាគតមិនដែលបានឮក្នុងកាលពីមុនមកថា សេចក្តីប្រតិបត្តិនាំសត្វឲ្យដល់នូវនិព្វានជាទីរលត់នៃកងទុក្ខនោះឯង ឈ្មោះថា អរិយសច្ច ដែលបុគ្គលចំរើនហើយ។ 
-<span para #para_16>[១៦] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ញាណទស្សនៈ (ការដឹងការឃើញ) តាមពិត មានបរិវដ្តៈ៣ មានអាការៈ១២យ៉ាងនេះ ក្នុងអរិយសច្ចទាំងឡាយ៤នេះរបស់តថាគត  នៅមិនទាន់បរិសុទ្ធត្រឹមណា ម្នាលភិក្ខុទាំងឡាយ តថាគតក៏មិនទាន់ប្តេជ្ញាខ្លួនថា ជាអ្នកត្រាស់ដឹងចំពោះនូវសម្មាសម្ពោធិញាណដ៏ប្រសើរ ក្នុងលោក ព្រមទាំងទេវលោក មារលោកនិងព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទេវតានិងមនុស្សត្រឹមនោះ។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ញាណទស្សនៈ តាមពិត មានបរិវដ្តៈ៣ មានអាការៈ១២យ៉ាងនេះ ក្នុងអរិយសច្ចទាំងឡាយ៤នេះ របស់តថាគត បរិសុទ្ធហើយក្នុងកាលណា ម្នាលភិក្ខុទាំងឡាយ ទើបតថាគតប្តេជ្ញាខ្លួនថាជាអ្នកត្រាស់ដឹងចំពោះនូវសម្មាសម្ពោធិញាណដ៏ប្រសើរ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទេវតានិងមនុស្សក្នុងកាលនោះ។ ម្យ៉ាងទៀត ទស្សនកិច្ច គឺកាដឹង កើតឡើងដល់តថាគតថា វិមុត្តិ (គឺអរហត្តផល) របស់តថាគតមិនកម្រើកឡើយ ជាតិនេះផុតត្រឹមនេះហើយ តពីនេះទៅ ភពថ្មីមិនមានឡើយ។ ក៏កាលដែលព្រះដ៏មានព្រះភាគកំពុងសំដែងនូវវេយ្យាករណ៍នេះ ធម្មចក្ខុ((សារត្ថទីបនីដីកាថា ធម្មចក្ខុនោះ បានខាងមគ្គ៣ខាងក្រោម គឺសោតាបត្តិមគ្គ១ សកទាគាមិមគ្គ១ អនាគាមិមគ្គ១ តែក្នុងអដ្ឋកថា ធម្មចក្កថា ធម្មចក្ខុក្នុងទីនេះ សំដៅយកសោតាបត្តិមគ្គតែម្យ៉ាង។)) (ភ្នែកឃើញធម៌) ដ៏ប្រាសចាកធូលី គឺរាគាទិក្កិលេស ប្រាសចាកមន្ទិល (គឺទិដ្ឋិ និងវិចិកិច្ឆា) បានកើតឡើងដល់កោណ្ឌញ្ញភិក្ខុដ៏មានអាយុថា ធម្មជាតិណាមួយ ដែលកើតឡើងជាធម្មតា ធម្មជាតិទាំងនោះក៏រលត់ទៅវិញជាធម្មតា។ 
-<span para #para_17>[១៧] ក៏កាលបើព្រះធម្មចក្ក ដែលព្រះដ៏មានព្រះភាគឲ្យប្រព្រឹត្តទៅ (គឺទ្រង់សំដែងដូចគេបង្វិល) (យ៉ាងនេះ) ហើយ ភុម្មទេវតាទាំងឡាយបន្លឺនូវសូរសព្ទថា ព្រះធម្មចក្កហ្នឹង មិនមានចក្កដទៃក្រៃលែងជាង ទោះបីសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ជនឯណានីមួយក្តីក្នុងលោក មិនអាចបដិវត្ត (កែប្រែ) បានឡើយ (ឥឡូវ) ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រព្រឹត្តទៅបានហើយ ក្នុងឥសិបតនមិគទាយវន ជិតក្រុងពារាណសី។ ទេវតានៅក្នុងស្ថានចាតុម្មហារាជិកៈទាំងឡាយ ឮសម្លេងរបស់ភុម្មទេវតាទាំងឡាយហើយ ក៏បន្លឺនូវសម្លេង (ថាដូចគ្នា)។ ទេវតានៅក្នុងស្ថានតាវត្តឹង្សទាំងឡាយ ឮសម្លេងរបស់ចាតុម្មហារាជិកៈទេវតាទាំងឡាយហើយ ក៏បន្លឺនូវសំឡេង (ថាដូចគ្នា)។បេ។ ទេវតានៅក្នុងស្ថានយាមាទាំងឡាយ ទេវតានៅក្នុងស្ថានតុសិតទាំងឡាយ... ទេវតានៅក្នុងស្ថាននិម្មានរតីទាំងឡាយ... ទេវតានៅក្នុងស្ថានបរនិម្មិតវសវតីទាំងឡាយ...  ទេវតាដែលរាប់ក្នុងពពួកនៃព្រហ្មទាំងឡាយ ក៏បន្លឺនូវសូរសព្ទថា ព្រះធម្មចក្កហ្នឹង មិនមានចក្កដទៃក្រៃលែងជាង ទោះបីសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ជនឯណានីមួយក្តីក្នុងលោក មិនអាចនឹងឲ្យប្រព្រឹត្តទៅបានឡើយ (ឥឡូវ)  ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រព្រឹត្តទៅបានហើយ ក្នុងឥសិបតនមិគទាយវន ជិតក្រុងពារាណសី។ សំឡេង(កងរំពង) ក៏លាន់ឮឡើងទៅដរាបដល់ព្រហ្មលោកក្នុងខណៈនោះ ក្នុងមួយរំពេចនោះ ដោយប្រការដូច្នេះ។ រីឯលោកធាតុទាំងមួយហ្មឺននេះ ក៏កក្រើករំពើកញាប់ញ័រ។ ទាំងពន្លឺភ្លឺធំទូលាយ ប្រមាណមិនបាន កន្លងលើសអានុភាពរបស់ទេវតាទាំងឡាយ ក៏កើតប្រាដកឡើងក្នុងលោក។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់បន្លឺនូវឧទានវាចាថា អើហ្ន៎ កោណ្ឌញ្ញៈបានត្រាស់ដឹងពិតហើយ អើហ្ន៎ កោណ្ឌញ្ញៈបានត្រាស់ដឹងពិតហើយ។ ព្រោះហេតុនោះ ពាក្យថា អញ្ញាកោណ្ឌញ្ញនេះឯង ក៏បានជាប់ជានាមរបស់ព្រះកោណ្ឌញ្ញៈភិក្ខុដ៏មានអាយុ។ 
-<span para #para_18>[១៨] គ្រានោះ ព្រះអញ្ញាកោណ្ឌញ្ញៈដ៏មានអាយុបានឃើញអរិយសច្ចធម៌ហើយ បានដល់អរិយសច្ចធម៌ហើយ បានត្រាស់ដឹងអរិយសច្ចធម៌ហើយ បានចុះចិត្តស៊ប់ក្នុងអរិយសច្ចធម៌ហើយ ឆ្លងផុតសេចក្តីសង្ស័យហើយ ប្រាសចាកសេចក្តីងឿងឆ្ងល់ហើយ ដល់នូវសេចក្តីក្លៀវក្លា មិនបាច់ជឿស្តាប់បុគ្គលដទៃក្នុងសាសនានៃព្រះសាស្តា ទើបក្រាបទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គគួរបាននូវបព្វជ្ជា គួរបាននូវឧបសម្បទាក្នុងសំណាក់ព្រះដ៏មានព្រះភាគ។ ព្រះដ៏មានជោគ ទ្រង់ត្រាស់ហៅថា អ្នកចូរមកជាភិក្ខុចុះ ហើយមានព្រះពុទ្ធដីកាថា សាសនធម៌ តថាគតពោលល្អហើយ អ្នកចូរប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីនឹងធ្វើនូវនិព្វាន ជាទីបំផុតនៃកងទុក្ខដោយប្រពៃចុះ។ ព្រះពុទ្ធដីកានោះឯង ជាឧបសម្បទារបស់អញ្ញាកោណ្ឌញ្ញៈដ៏មានអាយុនោះ។ 
-<span para #para_19>[១៩] លំដាប់តទៅ ព្រះដ៏មានព្រះភាគ ទ្រង់ពោលទូន្មានប្រៀនប្រដៅភិក្ខុដ៏សេស ក្រៅពីអញ្ញាកោណ្ឌញ្ញភិក្ខុនោះដោយធម្មីកថា។ លំដាប់នោះ ព្រះដ៏មានព្រះភាគកំពុងពោលទូន្មានប្រៀនប្រដៅដោយធម្មីកថា ធម្មចក្ខុដ៏ប្រាសចាកធូលី ប្រាសចាកមន្ទិល ក៏កើតឡើងដល់វប្បភិក្ខុដ៏មានអាយុផង ដល់ភទ្ទិយភិក្ខុដ៏មានអាយុផងថា ធម្មជាតណាមួយដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះក៏រលត់ទៅវិញជាធម្មតា។ ភិក្ខុទាំងឡាយពីរអង្គគឺ វប្បៈ និងភទ្ទិយៈនោះ បានឃើញអរិយសច្ចធម៌ហើយ បានដល់អរិយសច្ចធម៌ហើយ បានត្រាស់ដឹងអរិយសច្ចធម៌ហើយ បានចុះចិត្តស៊ប់ក្នុងអរិយសច្ចធម៌ហើយ ឆ្លងផុតសេចក្តីសង្ស័យហើយ ប្រាសចាកសេចក្តីងឿងឆ្ងល់ហើយ ដល់នូវសេចក្តីក្លៀវក្លា មិនបាច់ជឿស្តាប់បុគ្គលដទៃក្នុងសាសនានៃព្រះសាស្តា ទើបក្រាបទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងឡាយគួរបាននូវបព្វជ្ជា គួរបាននូវឧបសម្បទាក្នុងសំណាក់ព្រះដ៏មានព្រះភាគ។ ព្រះដ៏មានជោគ ទ្រង់ត្រាស់ហៅថា អ្នកទាំងឡាយចូរមកជាភិក្ខុចុះ ហើយត្រាស់ថា សាសនធម៌ តថាគតពោលល្អហើយ អ្នកទាំងឡាយ ចូរប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីធ្វើនូវនិព្វាន ជាទីបំផុតនៃកងទុក្ខ ដោយប្រពៃចុះ។ ព្រះពុទ្ធដីកានោះឯង ជាឧបសម្បទារបស់វប្បៈ និងភទ្ទិយភិក្ខុដ៏មានអាយុទាំងនោះ។ លំដាប់តទៅ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលភត្តដែលភិក្ខុទាំងឡាយនាំមកអំពីស្រុកមកថ្វាយ ហើយទ្រង់ពោលទូន្មានប្រៀនប្រដៅភិក្ខុទាំងឡាយពីរអង្គ គឺមហានាម និងអស្សជ្ជិ ក្រៅពីភិក្ខុបីអង្គគឺ កោណ្ឌញ្ញ វប្បៈ ភទ្ទិយៈនោះដោយធម្មីកថា។ ភិក្ខុទាំងឡាយបីអង្គ ត្រាច់ទៅបិណ្ឌបាត នាំមកនូវវត្ថុណា ឥសីទាំង៦អង្គ (គឺព្រះសម្មាសម្ពុទ្ធ១ បញ្ចវគ្គិយភិក្ខុទាំង៥) ក៏ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅដោយវត្ថុនោះ។ លំដាប់នោះ ព្រះដ៏មានព្រះភាគកំពុងពោលទូន្មានប្រៀនប្រដៅដោយធម្មីកថា ធម្មចក្ខុដ៏ប្រាសចាកធូលី ប្រាសចាកមន្ទិល បានកើតឡើងដល់មហានាមដ៏មានអាយុផង ដល់អស្សជ្ជិដ៏មានអាយុផងថា ធម្មជាតណាមួយដែលកើតឡើងជាធម្មតា ធម្មជាតទាំងនោះ ក៏រលត់ទៅវិញជាធម្មតា។ ភិក្ខុទាំងឡាយពីរអង្គគឺ មហានាម និងអស្សជ្ជិនោះ បានឃើញអរិយសច្ចធម៌ហើយ បានដល់អរិយសច្ចធម៌ហើយ បានត្រាស់ដឹងអរិយសច្ចធម៌ហើយ បានចុះចិត្តស៊ប់ក្នុងអរិយសច្ចធម៌ហើយ ឆ្លងផុតសេចក្តីសង្ស័យហើយ ប្រាសចាកសេចក្តីងឿងឆ្ងល់ហើយ ដល់នូវសេចក្តីក្លៀវក្លា មិនបាច់ជឿស្តាប់បុគ្គលដទៃក្នុងសាសនានៃព្រះបរមសាស្តា ទើបក្រាបទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គទាំងឡាយគួរបាននូវបព្វជ្ជា គួរបាននូវឧបសម្បទាក្នុងសំណាក់ព្រះដ៏មានព្រះភាគ។ ព្រះដ៏មានជោគ ទ្រង់ត្រាស់ហៅថា អ្នកទាំងឡាយចូរមកជាភិក្ខុចុះ ហើយត្រាស់ថា សាសនធម៌ តថាគតពោលល្អហើយ អ្នកទាំងឡាយ ចូរប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីធ្វើនូវនិព្វាន ជាទីបំផុតនៃកងទុក្ខ ដោយប្រពៃចុះ។ ព្រះពុទ្ធវាចានោះឯង ជាឧបសម្បទារបស់មហានាម និងអស្សជ្ជិដ៏មានអាយុទាំងនោះ។  
-<span para #para_20>[២០] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅបញ្ចវគ្គិយភិក្ខុទាំងឡាយមក ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ រូប គឺរាងកាយជាអនត្តា មិនមែនជារបស់ខ្លួនឡើយ((ក្នុងដីកាថា រូបំ អនត្តា រូបមិនមែនជារបស់ខ្លួននោះ សេចក្តីថា រូបមិនប្រព្រឹត្តទៅក្នុងអំណាចចិត្ត១ មិនមានម្ចាស់១ សោះសូន្យ១ ជាសត្រូវនឹងចិត្ត១។)) ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនណាបើរូបនេះជារបស់ខ្លួនពិតមែន រូបនេះក៏មិនគប្បីប្រព្រឹត្តទៅដើម្បីអាពាធ គឺជម្ងឺដំកាត់ឡើយ ម្យ៉ាងទៀត បុគ្គលគប្បីបាន (នូវអំណាច) ក្នុងរូបថា សូមអោយរូបរបស់អញយ៉ាងនេះទៅ សូមកុំអោយរូបរបស់អញយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ រូបជាអនត្តាមែនពិត ព្រោះហេតុនោះបានជារូបចេះតែប្រព្រឹត្តទៅដើម្បីអាពាធ ម្យ៉ាងទៀត បុគ្គលមិនបាន(នូវអំណាច) ក្នុងរូបថា សូមឲ្យរូបរបស់អញយ៉ាងនេះទៅ សូមកុំឲ្យរូបរបស់អញយ៉ាងនេះឡើយ។ វេទនាមិនមែនជារបស់ខ្លួនឡើយ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនណាបើវេទនានេះជារបស់ខ្លួនពិតមែន វេទនានេះក៏មិនគប្បីប្រព្រឹត្តទៅដើម្បីអាពាធឡើយ ម្យ៉ាងទៀត បុគ្គលគប្បីបាន(នូវអំណាច)ក្នុងវេទនាថា សូមឲ្យវេទនារបស់អញយ៉ាងនេះទៅ សូមកុំឲ្យវេទនារបស់អញយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ វេទនាជាអនត្តាពិតមែន ព្រោះហេតុនោះ បានជាវេទនាចេះតែប្រព្រឹត្តទៅដើម្បីអាពាធ ម្យ៉ាងទៀត បុគ្គលមិនបាន(នូវអំណាច) ក្នុងវេទនាថា សូមឲ្យវេទនារបស់អញយ៉ាងនេះទៅ សូមកុំឲ្យវេទនារបស់អញយ៉ាងនេះឡើយ។ សញ្ញាមិនមែនជារបស់ខ្លួនឡើយ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនណាបើសញ្ញានេះជារបស់ខ្លួនពិតមែន សញ្ញានេះក៏មិនគប្បីប្រព្រឹត្តទៅដើម្បីអាពាធឡើយ។ ម្យ៉ាងទៀត បុគ្គលគប្បីបាន(នូវអំណាច) ក្នុងសញ្ញាថា សូមឲ្យសញ្ញារបស់អញយ៉ាងនេះទៅ សូមកុំឲ្យសញ្ញារបស់អញយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ សញ្ញាជាអនត្តាពិតមែន ព្រោះហេតុនោះបានជាសញ្ញាចេះតែប្រព្រឹត្តទៅដើម្បីអាពាធ ម្យ៉ាងទៀត បុគ្គលមិនបាន(នូវអំណាច) ក្នុងសញ្ញាថា សូមឲ្យសញ្ញារបស់អញយ៉ាងនេះទៅ សូមកុំឲ្យសញ្ញារបស់អញយ៉ាងនេះឡើយ។ សង្ខារទាំងឡាយមិនមែនជារបស់ខ្លួនឡើយ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនណាបើសង្ខារទាំងឡាយនេះជារបស់ខ្លួនពិតមែន សង្ខារទាំងឡាយនេះក៏មិនគប្បីប្រព្រឹត្តទៅដើម្បីអាពាធឡើយ។ ម្យ៉ាងទៀត បុគ្គលគប្បីបាន(នូវអំណាច) ក្នុងសង្ខារទាំងឡាយថា សូមឲ្យសង្ខារទាំងឡាយរបស់អញយ៉ាងនេះទៅ សូមកុំឲ្យសង្ខារទាំងឡាយរបស់អញយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយជាអនត្តាពិតមែន ព្រោះហេតុនោះបានជាសង្ខារទាំងឡាយចេះតែប្រព្រឹត្តទៅដើម្បីអាពាធ ម្យ៉ាងទៀត បុគ្គលមិនបាន(នូវអំណាច) ក្នុងសង្ខារទាំងឡាយថា សូមឲ្យសង្ខារទាំងឡាយរបស់អញយ៉ាងនេះទៅ សូមកុំឲ្យសង្ខារទាំងឡាយរបស់អញយ៉ាងនេះឡើយ។ វិញ្ញាណមិនមែនជារបស់ខ្លួនឡើយ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនណាបើវិញ្ញាណនេះជារបស់ខ្លួនពិតមែន វិញ្ញាណនេះក៏មិនគប្បីប្រព្រឹត្តទៅដើម្បីអាពាធឡើយ។ ម្យ៉ាងទៀត បុគ្គលគប្បីបាន(នូវអំណាច) ក្នុងវិញ្ញាណថា សូមឲ្យវិញ្ញាណរបស់អញយ៉ាងនេះទៅ សូមកុំឲ្យវិញ្ញាណរបស់អញយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណជាអនត្តាពិតមែន ព្រោះហេតុនោះ បានជាវិញ្ញាណចេះតែប្រព្រឹត្តទៅដើម្បីអាពាធ ម្យ៉ាងទៀត បុគ្គលមិនបាន(នូវអំណាច) ក្នុងវិញ្ញាណថា សូមឲ្យវិញ្ញាណរបស់អញយ៉ាងនេះទៅ សូមកុំឲ្យវិញ្ញាណរបស់អញយ៉ាងនេះឡើយ។ 
-<span para #para_21>[២១] ព្រះបរមសាស្តាទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់នូវសេចក្តីនោះថាដូចម្តេច។ រូបទៀងឬមិនទៀង។ បញ្ចវគ្គិយភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន រូបមិនទៀងទេ។ ទ្រង់ត្រាស់សួរថា របស់ណាមិនទៀង របស់នោះជាទុក្ខឬជាសុខ។ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន របស់នោះជាទុក្ខ។ ទ្រង់ត្រាស់សួរថា ក៏របស់ណាដែលមិនទៀង ដែលជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរឬ ដើម្បីនឹងយល់ឃើញនូវរបស់នុ៎ះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ។ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន មិនគួរដើម្បីនឹងយល់ឃើញយ៉ាងនោះទេ។ ព្រះបរមសាស្តាទ្រង់ត្រាស់សួរថា វេទនាទៀង ឬមិនទៀង ((គម្ពីរខ្លះឃើញមានពាក្យសួរថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់នូវសេចក្តីនោះថាដូចម្តេច។ គ្រប់ៗបទ តាំងពីវេទនាជាដើម រហូតដល់វិញ្ញាណជាទីបំផុត គម្ពីរខ្លះឃើញមានតែពាក្យថា ម្នាលភិក្ខុទាំងឡាយ វេទនា...ដូច្នេះក៏មាន។)) ។ បញ្ចវគ្គិយភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន វេទនាមិនទៀងទេ។ ទ្រង់ត្រាស់សួរថា របស់ណាដែលមិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន របស់នោះជាទុក្ខ។ ទ្រង់ត្រាស់សួរថា ក៏របស់ណាដែលមិនទៀង ដែលជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរឬ ដើម្បីនឹងយល់ឃើញនូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ។ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន មិនគួរដើម្បីនឹងយល់ឃើញយ៉ាងនោះទេ។ ព្រះបរមសាស្តាទ្រង់ត្រាស់សួរថា សញ្ញាទៀង ឬមិនទៀង។ បញ្ចវគ្គិយភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន សញ្ញាមិនទៀងទេ។ ទ្រង់ត្រាស់សួរថា ក៏របស់ណាដែលមិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន របស់នោះជាទុក្ខ។ ទ្រង់ត្រាស់សួរថា ក៏របស់ណាដែលមិនទៀង ដែលជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរឬ ដើម្បីនឹងយល់ឃើញនូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ។ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន មិនគួរដើម្បីនឹងយល់ឃើញយ៉ាងនោះទេ។ ព្រះបរមសាស្តាទ្រង់ត្រាស់សួរថា សង្ខារទាំងឡាយទៀង ឬមិនទៀង។ បញ្ចវគ្គិយភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន សង្ខារទាំងឡាយមិនទៀងទេ។ ទ្រង់ត្រាស់សួរថា ក៏របស់ណាដែលមិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន របស់នោះជាទុក្ខ។ ទ្រង់ត្រាស់សួរថា ក៏របស់ណាដែលមិនទៀង ដែលជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរឬ ដើម្បីនឹងយល់ឃើញនូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ។ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន មិនគួរដើម្បីនឹងយល់ឃើញយ៉ាងនោះទេ។ ព្រះបរមសាស្តាទ្រង់ត្រាស់សួរថា វិញ្ញាណទៀង ឬមិនទៀង។ បញ្ចវគ្គិយភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន វិញ្ញាណមិនទៀងទេ។ ទ្រង់ត្រាស់សួរថា ក៏របស់ណាមិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន របស់នោះជាទុក្ខ។ ទ្រង់ត្រាស់សួរថា ក៏របស់ណាដែលមិនទៀង ដែលជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរឬ ដើម្បីនឹងយល់ឃើញនូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ។ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន មិនគួរដើម្បីនឹងយល់ឃើញយ៉ាងនោះទេ។  
-<span para #para_22>[២២] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងលោកនេះ រូបឯណាមួយជាអតីតក្តី ជាអនាគតក្តី ជាបច្ចុប្បន្នក្តី ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី រូបណាដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី រូបទាំងអស់នោះក៏គ្រាន់តែជារូប (ប៉ុណ្ណោះឯង) អ្នកទាំងឡាយ គួរឃើញនូវសេចក្តីនុ៎ះដោយប្រាជ្ញាដ៏ល្អ តាមសេចក្តីពិតយ៉ាងនេះដូច្នេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ វេទនាឯណាមួយជាអតីតក្តី ជាអនាគតក្តី ជាបច្ចុប្បន្នក្តី ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី វេទនាណាដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី វេទនាទាំងអស់នោះក៏គ្រាន់តែជាវេទនា (ប៉ុណ្ណោះឯង) អ្នកទាំងឡាយ គួរឃើញនូវសេចក្តីនុ៎ះដោយប្រាជ្ញាដ៏ល្អ តាមសេចក្តីពិតយ៉ាងនេះដូច្នេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ សញ្ញាឯណាមួយជាអតីតក្តី ជាអនាគតក្តី ជាបច្ចុប្បន្នក្តី ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី សញ្ញាណាដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី សញ្ញាទាំងអស់នោះក៏គ្រាន់តែជាសញ្ញា (ប៉ុណ្ណោះឯង) អ្នកទាំងឡាយ គួរឃើញនូវសេចក្តីនុ៎ះដោយប្រាជ្ញាដ៏ល្អ តាមសេចក្តីពិតយ៉ាងនេះដូច្នេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ សង្ខារទាំងឡាយឯណាមួយជាអតីតក្តី ជាអនាគតក្តី ជាបច្ចុប្បន្នក្តី ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី សង្ខារទាំងឡាយណាដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី សង្ខារទាំងឡាយទាំងអស់នោះក៏គ្រាន់តែជាសង្ខារ (ប៉ុណ្ណោះឯង) អ្នកទាំងឡាយ គួរឃើញនូវសេចក្តីនុ៎ះដោយប្រាជ្ញាដ៏ល្អ តាមសេចក្តីពិតយ៉ាងនេះដូច្នេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ វិញ្ញាណឯណាមួយជាអតីតក្តី ជាអនាគតក្តី ជាបច្ចុប្បន្នក្តី ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី វិញ្ញាណណាដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី វិញ្ញាណទាំងអស់នោះក៏គ្រាន់តែជាវិញ្ញាណ (ប៉ុណ្ណោះឯង) អ្នកទាំងឡាយ គួរឃើញនូវសេចក្តីនុ៎ះដោយប្រាជ្ញាដ៏ល្អ តាមសេចក្តីពិតយ៉ាងនេះដូច្នេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។  
-<span para #para_23>[២៣] ម្នាលភិក្ខុទាំងឡាយ អរិយសាវកបានស្តាប់ហើយ យល់ឃើញយ៉ាងនេះ ក៏នឿយណាយក្នុងរូបផង នឿយណាយក្នុងវេទនាផង នឿយណាយក្នុងសញ្ញាផង នឿយណាយក្នុងសង្ខារទាំងឡាយផង នឿយណាយក្នុងវិញ្ញាណផង កាលបើនឿយណាយ (យ៉ាងនេះហើយ) ក៏ប្រាសចាកតម្រេក ចិត្តក៏ផុតស្រឡះ (ចាកអាសវៈ) ព្រោះកិរិយាប្រាសចាកតម្រេក កាលដែលចិត្តផុតស្រឡះ (ចាកអាសវៈ) ហើយ ញាណ (របស់អរិយសាវកនោះ) ក៏កើតឡើងប្រាកដថា ចិត្ត(របស់អញ) ផុតស្រឡះ (ចាកអាសវៈ)ហើយ (អរិយសាវកនោះ) ក៏ដឹងច្បាស់ដូច្នេះថា ជាតិ (របស់អញ)អស់ហើយ មគ្គព្រហ្មចរិយធម៌ អញបាននៅរួចហើយ កិច្ចដែលគួរធ្វើ អញក៏បានធ្វើរួចហើយ កិច្ចឯទៀតក្រៅពីនេះ មិនមាន (ដល់អញ)ឡើយ។ 
-<span para #para_24>[២៤] ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់បានសំដែងនូវសូត្រនេះចប់ហើយ។ បញ្ចវគ្គិយភិក្ខុទាំងឡាយ ក៏មានចិត្តត្រេកអររីករាយចំពោះភាសិតនៃព្រះដ៏មានព្រះភាគជាម្ចាស់។ ក៏កាលដែលព្រះដ៏មានព្រះភាគជាម្ចាស់កំពុងត្រាស់សំដែងនូវវេយ្យាករណ៍នេះ ចិត្តរបស់ភិក្ខុទាំង៥រូប បានរួចស្រឡះហើយចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ (ថាអញ ថាយើង)ឡើយ។ ក្នុងសម័យនោះឯង មានព្រះអរហន្ត៦អង្គក្នុងលោកជាដម្បូង (រាប់ទាំងព្រះដ៏មានព្រះភាគផង)។ 
-<div centeralign>(ចប់ បញ្ចវគ្គិយកថា) 
-ចប់ បឋមភាណវារៈ។
-==== បញ្ចវគ្គិយកថា (៧.) ==== 
-=== បព្វជ្ជារបស់ព្រះយស === 
-<span para #para_25>[២៥] សម័យនោះឯង ក្នុងក្រុងពារាណសី មានកុលបុត្រ (ម្នាក់) ឈ្មោះយស ជាកូនសេដ្ឋី ជាបុគ្គលចំរើនដោយសេចក្តីសុខ។ យសកុលបុត្រនោះមានប្រាសាទ៣ ប្រាសាទ១ សម្រាប់នៅក្នុងរដូវរងា ប្រាសាទ១សម្រាប់នៅក្នុងរដូវក្តៅ ប្រាសាទ១ សម្រាប់នៅក្នុងរដូវភ្លៀង។ យសកុលបុត្រនោះ មាតាបិតាឲ្យពួកអ្នកភ្លេងតូរ្យតន្ត្រីសុទ្ធសឹងតែស្រីឥតមានបុរសឡើយ ចាំបម្រើអស់កំណត់៤ខែ ក្នុងប្រាសាទសម្រាប់នៅក្នុងរដូវភ្លៀង មិនដែលចុះមកកាន់ផ្ទៃប្រាសាទខាងក្រោមទេ។ គ្រានោះ យសកុលបុត្រឆ្អែតស្កប់ស្កល់ដោយកាមគុណទាំង៥ កាលពួកស្រីកំពុងបម្រើ ក៏ដេកលក់ទៅជាមុន ឯជនជាបរិសទ្យ ក៏ដេកលក់ជាខាងក្រោយ។ រីឯប្រទីបដែលគេអុជទុកដោយប្រេង តែងឆេះបំភ្លឺទាល់ព្រឹក រាល់ៗយប់។ គ្រានោះ យសកុលបុត្រ ភ្ញាក់ពីនិន្ទ្រាមុនគេ បានឃើញជនជាបរិសទ្យរបស់ខ្លួនកំពុងដេកលក់ ស្រីខ្លះមានពិណនៅត្រង់ក្លៀក ស្រីខ្លះមានស្គរសម្ភោរនៅត្រង់ក ស្រីខ្លះមានស្គរធំនៅក្បែរទ្រូង ស្រីខ្លះមានសក់រំសាយ ស្រីខ្លះមានទឹកមាត់ហូរហៀរ ស្រីខ្លះកំពុងមមើ (យសកុលបុត្របានឃើញជនជាបរិសទ្យរបស់ខ្លួន) ហាក់ដូចជាព្រៃស្មសាន មកប្រាកដក្នុងកណ្តាប់ដៃ។ យសកុលបុត្រនោះ លុះបានឃើញហើយ កើតសេចក្តីជិនឆ្អន់ចិត្ត ក៏ឋិតនៅស៊ប់ក្នុងសេចក្តីនឿយណាយ។ ទើបយសកុលបុត្របន្លឺឧទានវាចា (ដោយសេចក្តីសង្វេគ)ថា ឱហ្ន៎ (ទីនេះ) ច្របូកច្របល់ណាស់តើ ឱហ្ន៎ (ទីនេះ) ជំពាក់វាក់វិនណាស់តើ។ គ្រានោះ យសកុលបុត្រពាក់ទ្រនាប់ជើងមាស ដើរសំដៅទៅកាន់មាត់ទ្វារផ្ទះ។ អមនុស្ស((អមនុស្ស សព្ទនេះ ប្រែថា សត្វដែលមិនមែនជាមនុស្ស គឺទេវតា បិសាច។បេ។ តែក្នុងទីនេះ សំដៅសេចក្តីចំពោះទេវតា។)) ទាំងឡាយ បើកទ្វារទុក ដោយបំណងថា អ្នកណាមួយកុំធ្វើអន្តរាយក្នុងការចេញចាកផ្ទះ ហើយបួសក្នុងភាពនៃបុគ្គលមិនមានការងារជាប្រយោជន៍ដល់ផ្ទះរបស់យសកុលបុត្រឡើយ។ គ្រានោះ យសកុលបុត្រ ក៏ដើរតម្រង់ទៅកាន់ទ្វារព្រះនគរ។ អមនុស្សទាំងឡាយបើកទ្វារទុកដោយបំណងថា អ្នកណាមួយកុំធ្វើអន្តរាយក្នុងការចេញចាកផ្ទះ ហើយបួសក្នុងភាពនៃបុគ្គលមិនមានការងារជាប្រយោជន៍ដល់ផ្ទះរបស់យសកុលបុត្រឡើយ។ គ្រានោះ យសកុលបុត្រ ក៏ដើរតម្រង់ទៅកាន់ឥសិបតនមិគទាយវន។ 
-<span para #para_26>[២៦] សម័យនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់តើនឡើងក្នុងសម័យព្រឹកព្រាងស្វាងរាត្រី ហើយទ្រង់ចង្ក្រមក្នុងទីវាល។ ព្រះដ៏មានព្រះភាគ ទ្រង់ទតឃើញយសកុលបុត្រដើរមកអំពីចម្ងាយ លុះទ្រង់ឃើញហើយ ក៏យាងចេញអំពីកន្លែងចង្ក្រម ហើយគង់លើអាសនៈដែលគេក្រាលទុកស្រាប់។ គ្រានោះ យសកុលបុត្របន្លឺឧទានវាចា (ដោយសេចក្តីសង្វេគ) ក្នុងទីជិត ព្រះដ៏មានព្រះភាគថា ឱហ្ន៎ (ទីនុ៎ះ) ច្របូកច្របល់ណាស់តើ ឱហ្ន៎ (ទីនុ៎ះ) ជំពាក់វាក់វិនណាស់តើ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកានេះនឹងយសកុលបុត្រថា ម្នាលយស ទីនេះឯង មិនច្របូកច្របល់ ទីនេះមិនជំពាក់វាក់វិនទេ ម្នាលយស មកណេះ មកអង្គុយ (ឯណេះ) តថាគតនឹងសំដែងធម៌ដល់អ្នក។ គ្រានោះ យសកុលបុត្រក៏រីករាយ អណ្តែតចិត្តដោយគិតឃើញថា ឮថា ទីនេះមិនច្របូកច្របល់ ទីនេះមិនជំពាក់វាក់វិន (គិតដូច្នេះហើយ) ក៏ដោះទ្រនាប់ជើងមាសចេញ ដើរតម្រង់ទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះយសកុលបុត្រអង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់សំដែងអនុបុព្វីកថា ព្រះអង្គសំដែងអនុបុព្វីកថា ដូចម្តេច គឺទ្រង់ប្រកាស ទានកថា សីលកថា សគ្គកថា និងទោសនៃកាមទាំងឡាយដ៏លាមក ដ៏សៅហ្មង និងអានិសង្សក្នុងការចេញចាកកាម (បួស)។ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបនូវយសកុលបុត្រថាមានចិត្តស្រួល មានចិត្តទន់ មានចិត្តប្រាសចាកនីវរណៈ មានចិត្តអណ្តែតឡើង មានចិត្តជ្រះថ្លា ក្នុងកាលណាហើយ កាលនោះ ព្រះអង្គក៏ទ្រង់សំដែងធម្មទេសនា ដែលព្រះពុទ្ធទាំងឡាយទ្រង់លើកឡើងសំដែង ដោយព្រះអង្គឯង គឺទុក្ខសច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ច១។ ធម្មតា សំពត់សស្អាត មិនដិតប្រឡាក់ដោយវត្ថុមានពណ៌ខ្មៅ គឺធ្យូង ឬល័ក្តខ្មៅជាដើម គួរទទួលទឹកជ្រលក់ដោយល្អបាន មានឧបមាដូចម្តេចមិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គដ៏ប្រាសចាកធូលី ប្រាសចាកមន្ទិល ក៏កើតឡើងដល់យសកុលបុត្រក្នុងកន្លែងអង្គុយនោះឯងថា ធម្មជាតិណាមួយ ដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ ក៏រលត់ទៅវិញជាធម្មតា មានឧបមេយ្យដូច្នោះឯង។ 
-<span para #para_27>[២៧] គ្រានោះ មាតារបស់យសកុលបុត្រឡើងទៅកាន់ប្រាសាទ មិនបានឃើញយសកុលបុត្រ ក៏ដើរតម្រង់ទៅរកសេដ្ឋីគហបតិ (ជាស្វាមី) លុះចូលទៅដល់ហើយ ក៏ប្រាប់សេដ្ឋីគហបតិថា បពិត្រគហបតិ យសកុមារ ជាកូនរបស់អ្នក មិនឃើញទេ។ គ្រានោះ សេដ្ឋីគហបតិបញ្ជូនបម្រើទៅដោយសេះក្នុងទិសទាំង៤ ខ្លួនឯងក៏ដើរសំដៅទៅកាន់ឥសិបតនមិគទាយវន។ សេដ្ឋីគហបតិបានឃើញដានទ្រនាប់ជើងមាស (ស្បែកជើងមាស) លុះឃើញហើយ ក៏ដើរទៅតាមដានទ្រនាប់ជើងនោះឯង។ ព្រះដ៏មានព្រះភាគ ទ្រង់ទតឃើញច្បាស់នូវសេដ្ឋីគហបតិដើរមកអំពីចម្ងាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់ទតឃើញហើយ ក៏ទ្រង់ពុទ្ធបរិវិតក្កថា តថាគតគួរធ្វើឥទ្ធាភិសង្ខារ((សំដែងឫទ្ធិ មិនឲ្យឃើញ (បំបាំង))) មិនឲ្យសេដ្ឋីគហបតិដែលអង្គុយនៅក្នុងទីនេះ ឃើញយសកុលបុត្រ ដែលអង្គុយនៅក្នុងទីនេះឯង។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់តាក់តែងនូវឥទ្ធាភិសង្ខារ មានសភាពដូច្នោះហើយ។ កាលនោះ សេដ្ឋីគហបតិក៏ដើរចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ ទ្រង់បានឃើញយសកុលបុត្រដែរឬទេ។  ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលគហបតិ បើដូច្នោះ ចូរអ្នកអង្គុយសិនចុះ បើអ្នកអង្គុយក្នុងទីនេះ មុខជានឹងឃើញយសកុលបុត្រអង្គុយក្នុងទីនេះដែរ។ គ្រានោះ សេដ្ឋីគហបតិនឹកសង្ឃឹមថា ឮថា បើអញអង្គុយនៅក្នុងទីនេះឯង គង់នឹងបានឃើញយសកុលបុត្រអង្គុយនៅក្នុងទីនេះដែរ ហើយក៏ត្រេកអររីករាយថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ លុះសេដ្ឋីគហបតិអង្គុយនៅក្នុងទីដ៏សមគួរហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់សំដែងអនុបុព្វីកថា គឺទ្រង់ប្រកាស ទានកថា១ សីលកថា១ សគ្គកថា១ ទោសរបស់កាមទាំងឡាយដ៏លាមកសៅហ្មង១ អានិសង្សក្នុងការចេញចាកកាម (បួស)១។ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបថា សេដ្ឋីគហបតិ មានចិត្តស្រួល មានចិត្តទន់ មានចិត្តផុតចាកនីវរណៈ មានចិត្តខ្ពស់ មានចិត្តជ្រះថ្លា ក្នុងកាលណា ធម្មទេសនា ដែលព្រះពុទ្ធទាំងឡាយ តែងលើកឡើងសំដែង ដោយព្រះអង្គឯង ទ្រង់ក៏ប្រកាសនូវធម្មទេសនានោះគឺ ទុក្ខសច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ច១ ក្នុងកាលនោះឯង។ ធម្មតា សំពត់សស្អាត មិនដិតប្រឡាក់ដោយវត្ថុមានពណ៌ខ្មៅ គឺធ្យូង ឬល័ក្តខ្មៅជាដើម គួរទទួលទឹកជ្រលក់បានដោយល្អ មានឧបមាដូចម្តេចមិញ ឯធម្មចក្ខុ គឺសោតាបត្តិមគ្គដ៏ប្រាសចាកធូលី ប្រាសចាកមន្ទិល ក៏កើតឡើងដល់សេដ្ឋីគហបតិ ក្នុងទីអង្គុយនោះថា ធម្មជាតណាមួយ ដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ តែងរលត់ទៅវិញជាធម្មតា មានឧបមេយ្យដូច្នោះឯង។ គ្រានោះ សេដ្ឋីគហបតិបានឃើញអរិយសច្ចធម៌ហើយ បានដល់អរិយសច្ចធម៌ហើយ បានដឹងច្បាស់អរិយសច្ចធម៌ហើយ បានជឿជាក់នូវអរិយសច្ចធម៌ហើយ ឆ្លងផុតសេចក្តីសង្ស័យ មិនមានងឿងឆ្ងល់ ដល់នូវភាវៈ ជាអ្នកក្លាហាន មិនជឿស្តាប់បុគ្គលដទៃ ក្នុងសាសនានៃព្រះសាស្តា ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន (ព្រះពុទ្ធដីកាដែលព្រះអង្គត្រាស់ហើយនេះ) ពីរោះពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន (ព្រះពុទ្ធដីកាដែលព្រះអង្គត្រាស់ហើយនេះ) ពីរោះពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន បុរសដែលផ្ងារឡើងនូវរបស់ដែលគេផ្កាប់ចុះ ឬបើកចេញនូវរបស់ដែលគេបិទបាំងទុក ឬប្រាប់ផ្លូវដល់បុរសអ្នកវង្វេងផ្លូវ ឬទ្រោលបំភ្លឺនូវប្រទីបប្រេងក្នុងទីងងឹត ដោយគិតថា មនុស្សដែលមានចក្ខុទាំងឡាយ នឹងឃើញរូបបានដោយងាយ មានឧបមាយ៉ាងណាមិញ ព្រះធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់ប្រកាសហើយដោយបរិយាយជាច្រើន ក៏មានឧបមេយ្យដូច្នោះឯង បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះដ៏មានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីរលឹក សូមព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបខ្ញុំព្រះអង្គថាជាឧបាសក អ្នកដល់នូវទីរលឹកស្មើដោយជីវិត ក្នុងកាលមានថ្ងៃនេះជាដើមទៅ។ ឯសេដ្ឋីគហបតិនោះ (បាននាមបញ្ញត្តិថា) តេវាចិកឧបាសក (គឺឧបាសកដល់តេវាចិកសរណគមន៍) ជាដម្បូងក្នុងលោក។  
-<span para #para_28>[២៨] គ្រានោះ យសកុលបុត្រ កាលដែលព្រះដ៏មានព្រះភាគកំពុងសំដែងធម៌ដល់បិតា (របស់ខ្លួន) ក៏ពិចារណានូវភូមិធម៌ដែលខ្លួនឃើញហើយ ដែលខ្លួនត្រាស់ដឹងហើយ ចិត្តក៏រួចផុតស្រឡះចាកអាសវធម៌ទាំងឡាយ ឥតជាប់ចំពាក់ដោយឧបាទានឡើយ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រិះរិះយ៉ាងនេះថា យសកុលបុត្រ កាលដែលតថាគតកំពុងសំដែងធម៌ដល់បិតា (របស់ខ្លួន) ក៏ពិចារណានូវថ្នាក់នៃធម៌ដែលខ្លួនឃើញហើយ ត្រាស់ដឹងហើយ ចិត្តក៏រួចផុតស្រឡះចាកអាសវធម៌ទាំងឡាយ ឥតជាប់ចំពាក់ដោយឧបាទាន ឯយសកុលបុត្រ (នេះ) មិនគួរនឹងវិលត្រឡប់ទៅដើម្បីភាវៈថោកទាប ហើយបរិភោគកាមទាំងឡាយ ដូចកាលនៅឃរាវាសក្នុងកាលមុនទេ បើដូច្នោះ គួរតថាគតរម្ងាប់នូវឥទ្ធាភិសង្ខារ((គឺព្រះអង្គធ្វើឲ្យសេដ្ឋីគហបតិបានឃើញយសកុលបុត្រ (គឺបង្ហាញ ឬបញ្ចេញខ្លួនយសកុលបុត្រឲ្យបិតាឃើញ)។)) (គឺរំសាយឫទ្ធិ ឬស្រាយឫទ្ធិ)នោះចេញ។ គ្រានោះ ព្រះដ៏មានព្រះភាគបានរំសាយឥទ្ធាភិសង្ខារនោះហើយ។ សេដ្ឋីគហបតិ បានឃើញយសកុលបុត្រអង្គុយនៅ (ក្នុងទីនោះ) លុះឃើញហើយ ក៏និយាយពាក្យនេះនឹងយសកុលបុត្រថា នែយស មាតារបស់អ្នកមានសេចក្តីសោកខ្សឹកខ្សួល ចូរអ្នកឲ្យជីវិតដល់មាតារបស់អ្នកផង។ គ្រានោះ យសកុលបុត្រក៏ងើបមើលព្រះដ៏មានព្រះភាគ។ ឯព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកានេះនឹងសេដ្ឋីគហបតិថា ម្នាលគហបតិ អ្នកឯងសំគាល់យសកុលបុត្រនោះថាដូចម្តេចទៅ ឯយសកុលបុត្រ(នេះ) ឈ្មោះថាឃើញធម៌ហើយដោយសេក្ខញ្ញាណ និងសេក្ខទស្សនៈ ព្រោះថា យសកុលបុត្រនោះពិចារណានូវភូមិធម៌ ដូចជាធម៌ដែលអ្នកឃើញហើយ អ្នកដឹងហើយ ចិត្ត (របស់យសកុលបុត្រនោះ) ក៏រួចចាកអាសវធម៌ទាំងឡាយហើយ ឥតមានជាប់ចំពាក់ដោយឧបាទានឡើយ ម្នាលគហបតិ យស (នេះ) គួរនឹងវិលត្រឡប់ទៅដើម្បីភាវៈថោកទាប ហើយបរិភោគកាមទាំងឡាយដូចនៅជាឃរាវាសក្នុងកាលមុនដែរឬទេ។ សេដ្ឋីគហបតិក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ហេតុនេះមិនគួរទេ។ ព្រះបរមសាស្តា ទ្រង់ត្រាស់ថា ម្នាលគហបតិ យសកុលបុត្រ(នេះឯង) ឈ្មោះថាឃើញធម៌ហើយដោយសេក្ខញ្ញាណ និងសេក្ខទស្សនៈ ព្រោះយសកុលបុត្រនោះពិចារណានូវភូមិធម៌ ដូចជាធម៌ដែលអ្នកឃើញហើយ អ្នកត្រាស់ដឹងហើយ ចិត្តក៏រួចចាកអាសវធម៌ទាំងឡាយហើយ ឥតមានជាប់ចំពាក់ដោយឧបាទានឡើយ ម្នាលគហបតិ យសកុលបុត្រ មិនគួរនឹងវិលត្រឡប់ទៅដើម្បីភាវៈថោកទាប ហើយបរិភោគកាមទាំងឡាយដូចនៅជាឃរាវាសក្នុងកាលពីមុនទេ។ សេដ្ឋីគហបតិ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន យសកុលបុត្រមានលាភហើយ បពិត្រព្រះអង្គដ៏ចំរើន (អត្តភាពជាមនុស្ស) យសកុលបុត្របានល្អហើយ ព្រោះចិត្តរបស់យសកុលបុត្ររួចចាកអាសវធម៌ទាំងឡាយហើយ ឥតមានជាប់ចំពាក់ដោយឧបាទានឡើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ទទួលភត្តរបស់ខ្ញុំព្រះអង្គ ដើម្បីឆាន់ក្នុងថ្ងៃនេះ ព្រមទាំងយសកុលបុត្រជាបច្ឆា ((អ្នកទៅជាមួយ អ្នកតាមហែ។)) សមណៈផង។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលនិមន្តដោយភាវៈស្ងៀមនៅ។ គ្រានោះ សេដ្ឋីគហបតិដឹងថា ព្រះដ៏មានព្រះភាគ ទ្រង់ទទួលនិមន្តហើយ ទើបក្រោកចាកទីអង្គុយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយដើរចេញទៅ។ កាលបើសេដ្ឋីគហបតិចេញទៅមិនយូរប៉ុន្មាន ក៏យសកុលបុត្រ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគក្នុងពេលនោះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គគួរបានបព្វជ្ជា គួរបានឧបសម្បទាក្នុងសំណាក់ព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅថា អ្នកចូរមក((អ្នកឯងចូរទៅជាភិក្ខុ ឬចូរក្លាយទៅជាភិក្ខុ។)) ជាភិក្ខុចុះ ហើយទ្រង់ត្រាស់ថា សាសនធម៌ តថាគត ពោលល្អហើយ អ្នកចូរប្រព្រឹត្តព្រហ្មចរិយធម៌ចុះ។ ឯព្រះពុទ្ធដីកាដែលទ្រង់ត្រាស់ថា អ្នកចូរមកជាភិក្ខុនោះឯង ជាឧបសម្បទារបស់យសកុលបុត្រដ៏មានអាយុនោះ។ ព្រះអរហន្តទាំងឡាយ៧អង្គ កើតមានក្នុងលោកក្នុងគ្រានោះឯង។ 
-<div centeralign>ចប់ បព្វជ្ជារបស់ព្រះយស។
-=== បព្វជ្ជារបស់គ្រហស្ថជាសំឡាញ់គ្នា៤នាក់ === 
-<span para #para_29>[២៩] លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្លៀកស្បង់ ប្រដាប់ដោយបាត្រនិងចីវរក្នុងបុព្វណ្ហសម័យ ((ក្នុងពេលមុនថ្ងៃរះ ពីព្រហាម ឬពីព្រលឹម។)) មានព្រះយសដ៏មានអាយុ ជាបច្ឆាសមណៈ យាងចូលទៅកាន់លំនៅរបស់សេដ្ឋីគហបតិ លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលសេដ្ឋីក្រាលបម្រុងទុកហើយ។ គ្រានោះ មាតា និងស្រ្តីជាបុរាណទុតិយិកា((ប្រពន្ធពីដើម (កាលព្រះយសនៅជាគ្រហស្ថ)។)) របស់ព្រះយសដ៏មានអាយុ នាំគ្នាដើរចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ ព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ ព្រះដ៏មានព្រះភាគ ទ្រង់សំដែងអនុបុព្វីកថាដល់ស្រីទាំងនោះ គឺទ្រង់ប្រកាសទានកថា១ សីលកថា១ សគ្គកថា១ ទោសរបស់កាមទាំងឡាយដ៏លាមកសៅហ្មង១ អានិសង្សក្នុងការចេញចាកកាម (បួស)១។ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបថា ស្រីទាំងឡាយនោះ មានចិត្តស្រួល មានចិត្តទន់ មានចិត្តផុតចាកនីវរណធម៌ មានចិត្តអណ្តែតឡើង មានចិត្តជ្រះថ្លា ក្នុងកាលណា ព្រះអង្គក៏ទ្រង់សំដែងធម្មទេសនា ដែលព្រះពុទ្ធទាំងឡាយ ទ្រង់លើកឡើងសំដែង ដោយព្រះអង្គឯង គឺទ្រង់ប្រកាសទុក្ខសច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ច១ ក្នុងកាលនោះ។ សំពត់សស្អាត មិនប្រឡាក់របស់ខ្មៅ គួរទទួលទឹកជ្រលក់បានដោយប្រពៃ មានឧបមាដូចម្តេចមិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គដ៏ប្រាសចាកធូលី ប្រាសចាកមន្ទិល កើតឡើងដល់ស្រីទាំងឡាយនោះ ក្នុងទីអង្គុយនោះឯងថា ធម្មជាតិណាមួយ ដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ តែងរលត់ទៅវិញជាធម្មតា មានឧបមេយ្យដូច្នោះឯង។ ស្រីទាំងអម្បាលនោះ បានឃើញអរិយសច្ចធម៌ហើយ បានដល់អរិយសច្ចធម៌ហើយ បានដឹងច្បាស់អរិយសច្ចធម៌ហើយ បានចុះចិត្តស៊ប់ក្នុងអរិយសច្ចធម៌ហើយ ឆ្លងផុតសេចក្តីសង្ស័យ មិនមានងឿងឆ្ងល់ ដល់នូវសេចក្តីក្លៀវក្លា មិនបាច់ជឿស្តាប់ពាក្យបុគ្គលដទៃ ក្នុងសាសនានៃព្រះសាស្តា ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគដោយពាក្យដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះពុទ្ធដីកាដែលព្រះអង្គត្រាស់ហើយនេះ ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រះពុទ្ធដីកាដែលព្រះអង្គត្រាស់ហើយនេះ ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន បុរសដែលផ្ងារឡើងនូវរបស់ដែលគេផ្កាប់ចុះ ឬបើកចេញនូវរបស់ដែលគេបិទបាំងទុក ឬប្រាប់ផ្លូវដល់អ្នកវង្វេងផ្លូវ ឬទ្រោលបំភ្លឺនូវប្រទីបប្រេងក្នុងទីងងឹត ដោយគិតថា មនុស្សទាំងឡាយដែលមានចក្ខុ នឹងឃើញរូបបានដោយងាយ មានឧបមាយ៉ាងណាមិញ ព្រះធម៌ដែលព្រះដ៏មានព្រះភាគ ប្រកាសហើយ ដោយបរិយាយជាច្រើន ក៏មានឧបមេយ្យដូច្នោះឯង បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងនេះ សូមដល់នូវព្រះដ៏មានព្រះភាគផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីរលឹក សូមព្រះអង្គ ទ្រង់ជ្រាបនូវយើងខ្ញុំទាំងឡាយថាជាឧបាសិកា ដល់នូវទីរលឹកស្មើដោយជីវិត ក្នុងកាលមានថ្ងៃនេះជាដើមទៅ។ ឯស្រីទាំងអម្បាលនោះ បាននាមបញ្ញត្តិជាឧបាសិកាដល់នូវតេវាចិកាសរណគមន៍ ជាដម្បូងក្នុងលោក។ គ្រានោះ បិតាមាតា និងស្រីជាបុរាណទុតិយិការបស់ព្រះយសដ៏មានអាយុអង្គាសព្រះដ៏មានព្រះភាគ និងព្រះយសដ៏មានអាយុ ដោយខាទនីយភោជនីយាហារដ៏ផ្ចិតផ្ចង់ ដោយដៃខ្លួនឯង ឲ្យឆ្អែតស្កប់ស្កល់ហើយ (សំគាល់) នូវព្រះដ៏មានព្រះភាគ ដែលឆាន់ហើយ មានព្រះហស្ថលែងលូកចុះក្នុងបាត្រហើយ ទើបអង្គុយចុះក្នុងទីដ៏សមគួរ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់មាតាបិតា និងស្រីបុរាណទុតិយិការបស់ព្រះយសដ៏មានអាយុ ឲ្យយល់ច្បាស់ ឲ្យកាន់យកល្អ ឲ្យឧស្សាហ៍មាំ ឲ្យរីករាយដោយធម្មីកថា ហើយទើបទ្រង់ក្រោកចាកអាសនៈចៀសចេញទៅ។ 
-<span para #para_30>[៣០] (លំដាប់នោះ) មានគ្រហស្ថ៤នាក់ ជាសំឡាញ់របស់ព្រះយសដ៏មានអាយុ គឺឈ្មោះវិមលៈ១ សុពាហុ១ បុណ្ណជិ១ គវម្បតិ១ ជាបុត្រពួកត្រកូលសេដ្ឋី និងអនុសេដ្ឋីក្នុងក្រុងពារាណសី បានឮដំណឹងថា យសកុលបុត្រកោរសក់ និងពុកមាត់ពុកចង្កា ហើយស្លៀកដណ្តប់សំពត់កាសាយៈចេញអំពីផ្ទះ ហើយបួសក្នុងភេទនៃបុគ្គលមិនមានប្រយោជន៍ដោយផ្ទះ។ លុះសំឡាញ់ទាំងនោះបានឮដំណឹង (យ៉ាងនេះ)ហើយ ទើបត្រិះរិះដូច្នេះថា យសកុលបុត្រកោរសក់ និងពុកមាត់ពុកចង្កា ហើយស្លៀកដណ្តប់សំពត់កាសាយៈចេញទៅអំពីផ្ទះ ហើយបួសក្នុងភេទនៃបុគ្គលមិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យណា ធម្មវិន័យនោះ មិនមែនជារបស់ថោកទាបដោយពិត ទាំងបព្វជ្ជានោះសោត ក៏មិនមែនជារបស់ថោកទាបឡើយ។ សំឡាញ់ទាំងនោះនាំគ្នាចូលទៅរកព្រះយសដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះយសដ៏មានអាយុ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លំដាប់នោះ ព្រះយសដ៏មានអាយុនាំសំឡាញ់គ្រហស្ថទាំង៤នាក់នោះចូលទៅគាល់ផ្ទះព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ លុះព្រះយសដ៏មានអាយុអង្គុយនៅក្នុងទីដ៏សមគួរហើយ ក្រាបទូលដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សំឡាញ់របស់ខ្ញុំព្រះអង្គជាគ្រហស្ថ៤នាក់នេះ ឈ្មោះវិមលៈ១ សុពាហុ១ បុណ្ណជិ១ គវម្បតិ១ ជាកូនពួកត្រកូលសេដ្ឋី និងអនុសេដ្ឋីក្នុងក្រុងពារាណសី (ជាមួយគ្នា) សូមព្រះដ៏មានព្រះភាគឲ្យឱវាទប្រៀនប្រដៅសំឡាញ់អម្បាលនេះឲ្យទាន។ ព្រះដ៏មានព្រះភាគ ក៏ទ្រង់សំដែងអនុបុព្វីកថាដល់បុរសទាំងឡាយនោះ គឺទ្រង់សំដែងទានកថា១ សីលកថា១ សគ្គកថា១ ទោសរបស់កាមទាំងឡាយដ៏លាមកសៅហ្មង១ អានិសង្សក្នុងការចេញចាកកាម (បួស)១។ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបថា បុរសទាំង៤នាក់នោះ មានចិត្តស្រួល មានចិត្តទន់ មានចិត្តផុតចាកនីវរណធម៌ មានចិត្តអណ្តែតឡើង មានចិត្តជ្រះថ្លា ក្នុងកាលណា ព្រះអង្គទ្រង់ប្រកាសធម្មទេសនា ដែលព្រះពុទ្ធទាំងឡាយ ទ្រង់លើកឡើងសំដែង ដោយព្រះអង្គឯង គឺទុក្ខសច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ច១ ក្នុងកាលនោះ។ ធម្មតា សំពត់សស្អាត មិនប្រឡាក់របស់ខ្មៅ គឺធ្យូង ឬល័ក្តខ្មៅជាដើម គួរទទួលទឹកជ្រលក់បានដោយប្រពៃ មានឧបមាដូចម្តេចមិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គដ៏ប្រាសចាកធូលី ប្រាសចាកមន្ទិល ក៏កើតឡើងដល់បុរសទាំងអម្បាលនោះ ក្នុងទីអង្គុយនោះឯងថា ធម្មជាតិណាមួយ ដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ តែងរលត់ទៅវិញជាធម្មតា មានឧបមេយ្យដូច្នោះឯង។ បុរសទាំងអម្បាលនោះបានឃើញអរិយសច្ចធម៌ហើយ បានដល់អរិយសច្ចធម៌ហើយ បានត្រាស់ដឹងអរិយសច្ចធម៌ហើយ បានចុះចិត្តស៊ប់ក្នុងអរិយសច្ចធម៌ហើយ ឆ្លងផុតសេចក្តីសង្ស័យ មិនមានងឿងឆ្ងល់ ដល់នូវសេចក្តីក្លៀវក្លា មិនបាច់ជឿស្តាប់ពាក្យបុគ្គលដទៃឡើយ ក្នុងសាសនានៃព្រះសាស្តា ទើបក្រាបទូលព្រះដ៏មានព្រះភាគដោយពាក្យនេះថា បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងអម្បាលនេះ គួរបានបព្វជ្ជា គួរបានឧបសម្បទាក្នុងសំណាក់ព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅថា អ្នកទាំងឡាយ ចូរមកជាភិក្ខុចុះ ហើយត្រាស់ថា សាសនធម៌ តថាគតពោលល្អហើយ អ្នកទាំងឡាយចូរប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃទុក្ខដោយល្អចុះ។ ព្រះពុទ្ធដីកានោះឯង ជាឧបសម្បទារបស់លោកដ៏មានអាយុទាំងអម្បាលនោះ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យឱវាទប្រៀនប្រដៅភិក្ខុទាំងអម្បាលនោះដោយធម្មីកថា។ ភិក្ខុទាំងអម្បាលនោះ កាលដែលព្រះដ៏មានព្រះភាគកំពុងឲ្យឱវាទប្រៀនប្រដៅដោយធម្មីកថា ក៏មានចិត្តផុតចាកអាសវធម៌ទាំងឡាយ ឥតមានជាប់ចំពាក់ដោយឧបាទានឡើយ។ ព្រះអរហន្តទាំងឡាយ១១អង្គកើតមានក្នុងលោកក្នុងកាលនោះឯង។ 
-<div centeralign>ចប់ បព្វជ្ជារបស់គ្រហស្ថជាសំឡាញ់គ្នា៤នាក់។
-=== បព្វជ្ជារបស់គ្រហស្ថជាសំឡាញ់គ្នា៥០នាក់ === 
-<span para #para_31>[៣១] មានគ្រហស្ថជាសំឡាញ់របស់ព្រះយសដ៏មានអាយុប្រមាណ៥០នាក់(ទៀត) ជាអ្នកនៅក្នុងជនបទ (ស្រុកក្រៅ) ជាកូននៃពួកត្រកូលទាំងឡាយ មានបុព្វបុរសជាលំដាប់នៃបុព្វបុរស((គឺត្រកូលមានជីដូនជីតាជាលំដាប់តៗគ្នាមកច្រើនជួរ។)) បានឮដំណឹងច្បាស់ថា យសកុលបុត្រកោរសក់ និងពុកមាត់ពុកចង្កា ហើយស្លៀកដណ្តប់សំពត់កាសាយៈ ចេញទៅអំពីផ្ទះ ហើយបួសក្នុងភេទនៃបុគ្គលមិនមានប្រយោជន៍ដោយផ្ទះ។ លុះជនទាំងនោះបានឮដំណឹង (យ៉ាងនេះ)ហើយ ក៏ត្រិះរិះដូច្នេះថា យសកុលបុត្រកោរសក់ និងពុកមាត់ពុកចង្កា ហើយស្លៀកសំពត់កាសាយៈ ចេញអំពីផ្ទះ ហើយបួសក្នុងភេទនៃបុគ្គលមិនមានប្រយោជន៍ដោយផ្ទះក្នុងធម្មវិន័យណា ធម្មវិន័យនោះ មិនមែនជារបស់ថោកទាបដោយពិត ទាំងបព្វជ្ជានោះសោត ក៏មិនមែនជារបស់ថោកទាបឡើយ។ បុរសទាំង៥០នាក់នោះ នាំគ្នាចូលទៅរកព្រះយសដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះយសដ៏មានអាយុ ហើយឋិតនៅក្នុងទីដ៏សមគួរ។ គ្រានោះ ព្រះយសដ៏មានអាយុ នាំគ្រហស្ថជាសំឡាញ់ទាំង៥០នាក់នោះចូលទៅគាល់ផ្ទះព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ លុះព្រះយសដ៏មានអាយុអង្គុយនៅក្នុងទីដ៏សមគួរហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគដោយពាក្យនេះថា បពិត្រព្រះអង្គដ៏ចំរើន គ្រហស្ថជាសំឡាញ់របស់ខ្ញុំព្រះអង្គមានប្រមាណ៥០នាក់ទាំងនេះ ជាអ្នកនៅក្នុងជនបទ ជាបុត្រនៃពួកត្រកូលមានបុព្វបុរសជាលំដាប់នៃបុព្វបុរស សូមព្រះដ៏មានព្រះភាគ ទ្រង់ឲ្យឱវាទប្រៀនប្រដៅសំឡាញ់ទាំងអម្បាលនេះឲ្យទាន។ ព្រះដ៏មានព្រះភាគ ទ្រង់សំដែងអនុបុព្វីកថាដល់បុរសទាំងអម្បាលនោះ គឺទ្រង់សំដែងទានកថា១ សីលកថា១ សគ្គកថា១ ទោសរបស់កាមទាំងឡាយដ៏លាមកសៅហ្មង១ អានិសង្សក្នុងការចេញចាកកាម (បួស)១។ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបថា បុរសទាំង៥០នាក់នោះ មានចិត្តស្រួល មានចិត្តទន់ មានចិត្តផុតចាកនីវរណធម៌ មានចិត្តអណ្តែតឡើង មានចិត្តជ្រះថ្លា ក្នុងកាលណា ព្រះអង្គក៏ទ្រង់ប្រកាសធម្មទេសនា ដែលព្រះពុទ្ធទាំងឡាយ ទ្រង់លើកឡើងសំដែង ដោយព្រះអង្គឯង គឺទុក្ខសច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ច១ ក្នុងកាលនោះ។ ធម្មតា សំពត់សស្អាត មិនប្រឡាក់របស់ខ្មៅ គឺធ្យូង ឬល័ក្តខ្មៅ គួរទទួលទឹកជ្រលក់បានដោយប្រពៃ មានឧបមាដូចម្តេចមិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គដ៏ប្រាសចាកធូលី ប្រាសចាកមន្ទិល ក៏កើតឡើងដល់បុរសទាំងនោះ ក្នុងទីអង្គុយនោះឯងថា ធម្មជាតិណាមួយ ដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ តែងរលត់ទៅវិញជាធម្មតា មានឧបមេយ្យដូច្នោះឯង។ បុរសទាំង៥០នាក់នោះ បានឃើញអរិយសច្ចធម៌ហើយ បានដល់អរិយសច្ចធម៌ហើយ បានត្រាស់ដឹងអរិយសច្ចធម៌ហើយ បានចុះចិត្តស៊ប់ក្នុងអរិយសច្ចធម៌ហើយ ឆ្លងផុតសេចក្តីសង្ស័យ មិនមានងឿងឆ្ងល់ ដល់នូវភាវៈជាអ្នកក្លាហាន មិនបាច់ជឿស្តាប់ពាក្យបុគ្គលដទៃ ក្នុងសាសនានៃព្រះសាស្តា ក៏ក្រាបទូលព្រះដ៏មានព្រះភាគដោយពាក្យនេះថា បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងឡាយនេះ គួរបានបព្វជ្ជា គួរបានឧបសម្បទាក្នុងសំណាក់ព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅថា អ្នកទាំងឡាយ ចូរមកជាភិក្ខុចុះ ហើយទ្រង់ត្រាស់ថា សាសនធម៌ តថាគតពោលល្អហើយ អ្នកទាំងឡាយចូរប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃកងទុក្ខដោយល្អចុះ។ ព្រះពុទ្ធដីកានោះឯង ជាឧបសម្បទារបស់លោកដ៏មានអាយុទាំងអម្បាលនោះ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ទូន្មាន ប្រៀនប្រដៅភិក្ខុទាំងអម្បាលនោះដោយធម្មីកថា។ ភិក្ខុទាំងអម្បាលនោះ កាលដែលព្រះដ៏មានព្រះភាគកំពុងទូន្មានប្រៀនប្រដៅដោយធម្មីកថា ចិត្តក៏រួចចាកអាសវធម៌ទាំងឡាយ ឥតមានជាប់ចំពាក់ដោយឧបាទានឡើយ។ ព្រះអរហន្តទាំងឡាយ៦១អង្គកើតឡើងក្នុងលោក ក្នុងកាលនោះឯង។ 
-<div centeralign>(ចប់ បព្វជ្ជារបស់គ្រហស្ថជាសំឡាញ់គ្នា៥០នាក់។)
-==== មារកថា (៨.) ==== 
-<span para #para_32>[៣២] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ហៅភិក្ខុទាំងឡាយមកហើយ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតរួចហើយ អំពីអន្ទាក់ទាំងអស់ ទោះបីជារបស់ទេវតាក្តី ((កាមគុណទាំង៥ ដ៏ជាទិព្វរបស់ទេវតា។)) ទោះបីជារបស់មនុស្សក្តី ((កាមគុណទំាង៥ ជារបស់មនុស្ស។)) ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសោត ក៏បានរួចហើយអំពីអន្ទាក់ទាំងអស់ដែរ ទោះបីជារបស់ទេវតាក្តី ទោះបីជារបស់មនុស្សក្តី ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរត្រាច់ទៅកាន់ចារិក (គឺស្រុកនិងនិគមនិងរាជធានី ហើយសំដែងធម៌) ដើម្បីជាប្រយោជន៍ និង សេចក្តីសុខដល់ជនជាច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីជាប្រយោជន៍ ដើម្បីជាគុណ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ អ្នកទាំងឡាយកុំទៅពីរនាក់តាមផ្លូវមួយជាមួយគ្នាឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរសម្តែងធម៌ឲ្យពីរោះបទដើម បទកណ្តាល និងបទចុង អ្នកទាំងឡាយចូរប្រកាសនូវព្រហ្មចរិយធម៌ដ៏បរិសុទ្ធប្រកបដោយអត្ថ និងព្យញ្ជនៈដ៏ពេញបរិបូណ៌ទាំងអស់ សត្វទាំងឡាយដែលមានធូលី គឺរាគាទិក្កិលេសតិចក្នុងភ្នែកក៏មាន សត្វទាំងនោះនឹងសាបសូន្យ (ចាកមគ្គផល) ព្រោះមិនបានស្តាប់ធម៌ សត្វទាំងឡាយអ្នកបំរុង ត្រាស់ដឹងធម៌ គង់នឹងមាន ម្នាលភិក្ខុទាំងឡាយ ចំណែកតថាគត ក៏នឹងចូលទៅកាន់សេនានិគម((ក្នុងតតិយសារត្ថទីបនីដីកាមហាវគ្គពន្យល់ថា សេនានិគមនោះ ជាប្រទេស ជាទីនៅរបស់សេនាទាហានពីបឋមកល្បមក ព្រោះហេតុនោះ ទើបព្រះដ៏មានព្រះភាគទ្រង់ហៅថា សេនានិគម។ សេនានិគមនេះហើយដែលជាស្រុករបស់បិតានាងសុជាតា ដែលថ្វាយមធុបាយាសដល់ព្រះអង្គជាដម្បូង។)) ក្នុងឧរុវេលាប្រទេស ដើម្បីសម្តែងធម៌ដែរ។ 
-<span para #para_33>[៣៣] គ្រានោះ ក្រុងមារ ជាអ្នកមានចិត្តអាក្រក់ ចូលទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដោយគាថា ថា 
បពិត្រសមណៈ ព្រះអង្គជាប់ចំពាក់ហើយដោយអន្ទាក់ទាំងពួង ទោះបីជារបស់ទេវតាក្តី ទោះបីជារបស់មនុស្សក្តី គឺព្រះអង្គជាបុគ្គលជាប់ចំពាក់ដោយចំណងដ៏មាំ ព្រះអង្គមិនរួចអំពីវិស័យរបស់ខ្ញុំឡើយ។
-ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា  
នែក្រុងមារ អ្នកជាសត្វដ៏ថោកទាប តថាគតរួចហើយចាកអន្ទាក់ទាំងអស់ ទោះបីជារបស់ទេវតាក្តី ទោះបីជារបស់មនុស្សក្តី គឺតថាគតជាបុគ្គលរួចស្រឡះហើយចាកចំណងដ៏មាំ អ្នកឯងសោត ក៏តថាគតនាំចេញអំពីពុតកំណាច (គឺតថាគតឲ្យចាលចាញ់ហើយ)។
-ក្រុងមារក្រាបបង្គំទូលថា 
បពិត្រព្រះសមណៈ អន្ទាក់ណាដែលត្រាច់ទៅក្នុងអាកាស អន្ទាក់នេះឯង គឺឆន្ទរាគ ដែលត្រាច់ទៅក្នុងចិត្ត (របស់សត្វ ខ្ញុំនឹងទាក់ព្រះអង្គដោយអន្ទាក់ គឺឆន្ទរាគនោះ ព្រះអង្គគង់មិនរួច (អំពីវិស័យ) របស់ខ្ញុំទេ។ 
-ព្រះសម្ពុទ្ធ ទ្រង់ត្រាស់ថា ម្នាលមារ ជាសត្វដ៏ថោកទាប រូប សំឡេង ក្លិន រស និងផោដ្ឋព្វៈ ជាគ្រឿងតម្រេកក្នុងចិត្តនៃសត្វ ចំណង់របស់តថាគតក្នុងអារម្មណ៍ មានរូបជាដើមនេះ ប្រាសចាកអស់ហើយ អ្នកឯងសោត ក៏តថាគតនាំចេញអំពីពុតកំណាច (គឺតថាគតឲ្យចាលចាញ់)ហើយ។
-លំដាប់នោះ ក្រុងមារជាអ្នកមានចិត្តអាក្រក់ កើតទុក្ខ តូចចិត្តថា ព្រះដ៏មានព្រះភាគស្គាល់អញ ព្រះសុគតស្គាល់អញ រួចក៏អន្តរធានបាត់ទៅអំពីកន្លែងនោះឯង។ 
-<div centeralign>ចប់ មារកថាក់។
-==== ឧបសម្បទាកថា ដោយត្រ័យសរណគមន៍ (៩.)  ==== 
-<span para #para_34>[៣៤] សម័យនោះឯង ភិក្ខុទាំងឡាយតែងនាំមកនូវពួកបព្វជ្ជាបេក្ខបុគ្គល((អ្នកសំឡឹងយកនូវបព្វជ្ជា គឺអ្នកដែលប្រាថ្នានឹងបួសជាសាមណេរ។)) ផង នូវពួកឧបសម្បទាបេក្ខបុគ្គល((អ្នកសំឡឹងយកនូវឧបសម្បទា គឺអ្នកដែលប្រាថ្នានឹងបួសជាភិក្ខុ។)) ផង អំពីទិសផ្សេងៗ អំពីជនបទផ្សេងៗ ដោយគិតថា ព្រះដ៏មានព្រះភាគនឹងបំបួស នឹងឲ្យឧបសម្បទាដល់កុលបុត្រទាំងនោះ (ចំពោះព្រះអង្គ)។ ឯភិក្ខុទាំងឡាយក្តី បព្វជ្ជាបេក្ខបុគ្គលទាំងឡាយក្តី ឧបសម្បទាបេក្ខបុគ្គលទាំងឡាយក្តី ក៏រមែងលំបាកក្នុងដំណើរនោះ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងទីស្ងាត់ ទ្រង់សម្ងំនៅក្នុងកម្មដ្ឋាន មានព្រះតម្រិះក្នុងព្រះហឫទ័យកើតឡើងយ៉ាងនេះថា ឥឡូវនេះ ភិក្ខុទាំងឡាយតែងនាំមកនូវពួកបព្វជ្ជាបេក្ខបុគ្គលផង នូវពួកឧបសម្បទាបេក្ខបុគ្គលផង អំពីទិសផ្សេងៗ អំពីជនបទផ្សេងៗ (មកកាន់សំណាក់តថាគត) ដោយគិតថា ព្រះដ៏មានព្រះភាគ នឹងបំបួស នឹងឲ្យឧបសម្បទាដល់កុលបុត្រទាំងនោះ ចំណែកភិក្ខុទាំងឡាយក្តី បព្វជ្ជាបេក្ខបុគ្គលទាំងឡាយក្តី ឧបសម្បទាបេក្ខបុគ្គលទាំងឡាយក្តី ក៏រមែងលំបាកក្នុងដំណើរនោះ បើដូច្នោះ គួរតថាគតអនុញ្ញាតដល់ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ អ្នកទាំងឡាយត្រូវឲ្យបព្វជ្ជា ឲ្យឧបសម្បទា (ដល់កុលបុត្រ) ក្នុងទិសនោះៗ ក្នុងជនបទនោះៗចុះ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ចេញចាកការសម្ងំនៅក្នុងកម្មដ្ឋាន ក្នុងវេលាថ្ងៃរសៀល ហើយព្រះអង្គឲ្យប្រជុំភិក្ខុសង្ឃ រួចធ្វើធម្មីកថា ត្រាស់ចំពោះភិក្ខុទាំងឡាយក្នុងកាលនោះថា ម្នាលភិក្ខុទាំងឡាយ កាលតថាគតនៅក្នុងទីស្ងាត់ សម្ងំក្នុងកម្មដ្ឋានក្នុងទីនេះ ក៏មានសេចក្តីត្រិះរិះក្នុងចិត្តកើតឡើងយ៉ាងនេះថា ឥឡូវនេះឯង ភិក្ខុទាំងឡាយតែងនាំមកនូវបព្វជ្ជាបេក្ខបុគ្គលទាំងឡាយផង នូវឧបសម្បទាបេក្ខបុគ្គលទាំងឡាយផង អំពីទិសផ្សេងៗ អំពីជនបទផ្សេងៗ ដោយគិតថា ព្រះដ៏មានព្រះភាគ នឹងឲ្យបព្វជ្ជា និងឧបសម្បទាដល់កុលបុត្រទាំងនោះ  ភិក្ខុទាំងឡាយក្តី បព្វជ្ជាបេក្ខបុគ្គលទាំងឡាយក្តី ឧបសម្បទាបេក្ខបុគ្គលទាំងឡាយក្តី ក៏រមែងលំបាកក្នុងដំណើរនោះ បើដូច្នោះ គួរតថាគតអនុញ្ញាតដល់ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ អ្នកទាំងឡាយចូរឲ្យបព្វជ្ជា ឲ្យឧបសម្បទា (ដល់កុលបុត្រ) ក្នុងទិសនោះៗ ក្នុងជនបទនោះៗចុះ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតថា អ្នកទាំងឡាយ ចូរឲ្យបព្វជ្ជា ឲ្យឧបសម្បទា (ដល់កុលបុត្រ) ក្នុងទិសនោះៗ ក្នុងជនបទនោះៗក្នុងកាលឥឡូវនេះចុះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវឲ្យបព្វជ្ជា ឲ្យឧបសម្បទាយ៉ាងនេះ។ កុលបុត្រនោះ ភិក្ខុគប្បីកោរសក់ និងពុកមាត់ឲ្យជាដម្បូង ហើយឲ្យស្លៀកសំពត់កាសាយៈទាំងឡាយ រួចឲ្យពាក់ចីពរឆៀងស្មាម្ខាង ឲ្យថ្វាយបង្គំបាទាភិក្ខុទាំងឡាយ ហើយឲ្យអង្គុយច្រហោង ផ្គងអញ្ជលីឡើង រួចប្រាប់ថា អ្នកចូរពោលពាក្យយ៉ាងនេះ((ក្នុងអដ្ឋកថា មានសេចក្តីបំពេញទៀតថា អាត្មាពោលនូវពាក្យណា អ្នកចូរពោលតាមនូវពាក្យនោះ។)) ថា ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធជាទីរលឹក ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ជាទីរលឹក ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃជាទីរលឹក ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធជាទីរលឹក ជាគំរប់ពីរដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ជាទីរលឹក ជាគំរប់ពីរដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃជាទីរលឹក ជាគំរប់ពីរដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធជាទីរលឹក ជាគំរប់បីដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ជាទីរលឹក ជាគំរប់បីដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃជាទីរលឹក ជាគំរប់បីដងផង។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបព្វជ្ជា និងឧបសម្បទាដោយត្រៃសរណគមន៍ទាំងឡាយនេះ។ 
-<div centeralign>ឧបសម្បទាកថា ដោយត្រ័យសរណគមន៍ ចប់។
-==== (ទុតិយ មារកថាក់ ១០.) ==== 
-<span para #para_35>[៣៥] គ្រានោះ ព្រះដ៏មានព្រះភាគនៅចាំវស្សារួចហើយ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អរហត្តផលវិមុត្តិដ៏ប្រសើរ តថាគតបានសម្រេចហើយ អរហត្តផលវិមុត្តិដ៏ប្រសើរ តថាគតបានធ្វើឲ្យជាក់ច្បាស់ហើយ ដោយបានធ្វើទុកក្នុងចិត្តជាឧបាយ ដោយមានសេចក្តីព្យាយាមដ៏ល្អជាឧបាយ ម្នាលភិក្ខុទាំងឡាយ ចំណែកអ្នកទាំងឡាយក៏បានសម្រេចនូវអរហត្តផលវិមុត្តិដ៏ប្រសើរ ក៏បានធ្វើឲ្យជាក់ច្បាស់នូវអរហត្តផលវិមុត្តិដ៏ប្រសើរ ដោយបានធ្វើទុកក្នុងចិត្តជាឧបាយ ដោយមានសេចក្តីព្យាយាមដ៏ល្អជាឧបាយ។ 
-គ្រានោះ ក្រុងមារ ជាអ្នកមានចិត្តអាក្រក់ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ទើបពោលពាក្យជាគាថានឹងព្រះដ៏មានព្រះភាគថា  
បពិត្រព្រះសមណៈ អន្ទាក់ទាំងឡាយណាៗ ទោះបីជារបស់ទេវតាក្តី ជារបស់មនុស្សក្តី ព្រះអង្គជាប់ហើយដោយអន្ទាក់ទាំងនោះ ដែលជាអន្ទាក់របស់មារ ព្រះអង្គជាប់ចំពាក់ហើយដោយចំណងរបស់មារ ព្រះអង្គមិនរួច(អំពីវិស័យ)ខ្ញុំឡើយ។  
-ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា ម្នាលមារ ជាសត្វដ៏លាមក អន្ទាក់ទាំងឡាយណាៗ ទោះបីជារបស់ទេវតាក្តី ជារបស់មនុស្សក្តី តថាគតរួចស្រឡះហើយចាកអន្ទាក់ទាំងនោះ ដែលជាអន្ទាក់របស់មារ តថាគតរួចហើយចាកចំណងរបស់មារ អ្នកឯងសោត ក៏តថាគតនាំចេញចាកពុតកំណាច (គឺតថាគតផ្ចាញ់ផ្ចាលហើយ)។
-គ្រានោះ ក្រុងមារជាអ្នកមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះដ៏មានព្រះភាគទ្រង់ស្គាល់អញ ព្រះសុគតទ្រង់ស្គាល់អញ ហើយក៏អន្តរធានបាត់ទៅអំពីកន្លែងនោះឯង។ 
-<div centeralign>(ចប់ ទុតិយ មារកថាក់។)
-==== រឿងពួកភទ្ទវគ្គិយភិក្ខុជាសំឡាញ់នឹងគ្នា (១១.) ==== 
-<span para #para_36>[៣៦] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ប្រថាប់នៅក្នុងក្រុងពារាណសី គួរដល់ពុទ្ធអធ្យាស្រ័យ រួចទ្រង់យាងចេញទៅកាន់ចារិកក្នុងឧរុវេលាប្រទេស។ កាលនោះ ព្រះអង្គទ្រង់យាងចុះចាកផ្លូវ សំដៅទៅកាន់ដងព្រៃមួយ លុះយាងទៅដល់ហើយ ទ្រង់ចូលទៅកាន់ដងព្រៃនោះ ហើយគង់នៅទៀបគល់ឈើមួយ។ 
-សម័យនោះឯង ពួកភទ្ទវគ្គិយកុមារ ប្រមាណ៣០នាក់ ជាសំឡាញ់នឹងគ្នា ព្រមទាំងភរិយា កំពុងឲ្យភរិយាបម្រើ (ដោយកាម) ក្នុងដងព្រៃនោះ។ មានកុមារម្នាក់ឥតភរិយានឹងគេ។ ទើបកុមារទាំងនោះទៅនាំយកស្រីពេស្យា (ស្រីផ្កាមាស) ម្នាក់មក ដើម្បីប្រយោជន៍ដល់កុមារដែលឥតភរិយានោះ។ លំដាប់នោះឯង កាលដែលកុមារទាំងនោះ ប្រហែសធ្វេស កំពុងឲ្យភរិយារបស់ខ្លួនបម្រើ ស្រីពេស្យានោះបានលួចយកភណ្ឌៈ((បង្វេច ឬទ្រព្យ)) រត់បាត់ទៅ។ កាលនោះ កុមារជាសំឡាញ់នឹងគ្នាទាំងនោះ ខ្វល់ខ្វាយដល់កុមារជាសំឡាញ់ ជួយស្វែងរកស្រីពេស្យានោះ ក៏បានដើរទៅកាន់ដងព្រៃនោះ បានឃើញព្រះដ៏មានព្រះភាគ គង់នៅទៀបគល់ឈើមួយ លុះឃើញហើយ ទើបនាំគ្នាចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបបង្គំទូលពាក្យនេះនឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគបានឃើញស្រី(ម្នាក់)ដែរឬទេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលកុមារទាំងឡាយ ចុះអ្នកត្រូវការអ្វីដោយស្រី(នោះ)។ កុមារទាំងអម្បាលនោះក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងអស់គ្នាប្រមាណ៣០នាក់ ជាពួកដ៏ចំរើន ជាសំឡាញ់នឹងគ្នា នៅក្នុងឧរុវេលាប្រទេសនេះ មានភរិយាគ្រប់ៗគ្នា បានឲ្យភរិយាបម្រើក្នុងដងព្រៃនេះ ឯកុមារជាសំឡាញ់ម្នាក់ មិនមានភរិយានឹងគេឡើយ យើងខ្ញុំបាននាំយកស្រីពេស្យាម្នាក់មក ដើម្បីប្រយោជន៍ដល់កុមារជាសំឡាញ់នោះ បពិត្រព្រះអង្គដ៏ចំរើន កាលដែលយើងខ្ញុំប្រហែសធ្វេស កំពុងឲ្យភរិយារបស់ខ្លួនបម្រើ ស្រីពេស្យានោះក៏លួចយកភណ្ឌៈ រត់បាត់ទៅក្នុងពេលនោះ បពិត្រព្រះអង្គដ៏ចំរើន ហេតុនោះ យើងខ្ញុំជាសំឡាញ់នឹងគ្នាខ្វល់ខ្វាយដល់កុមារជាសំឡាញ់ ជួយស្វែងរកស្រីពេស្យានោះ ក៏បានដើរមកកាន់ដងព្រៃនេះ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលកុមារទាំងឡាយ អ្នកទាំងឡាយសំគាល់រឿងនោះដូចម្តេច អ្នកទាំងឡាយគួរស្វែងរកស្រីប្រសើរជាង ឬគួរស្វែងរកខ្លួនប្រសើរជាង។ កុមារទាំងអម្បាលនោះក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំគួរស្វែងរកខ្លួនប្រសើរជាង។ ទើបព្រះអង្គត្រាស់ថា ម្នាលកុមារទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយអង្គុយមកសិនចុះ តថាគតនឹងសំដែងធម៌ដល់អ្នកទាំងឡាយ។ ភទ្ទវគ្គិយកុមារជាសំឡាញ់នឹងគ្នាទាំងនោះទទួលព្រះពុទ្ធដីកាថា បពិត្រព្រះអង្គដ៏ចំរើន យ៉ាងហ្នឹងហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។  ព្រះដ៏មានព្រះភាគ ទ្រង់សំដែងនូវអនុបុព្វីកថាដល់ពួកភទ្ទវគ្គិយកុមារជាសំឡាញ់នឹងគ្នាទាំងនោះ គឺទ្រង់ប្រកាសទានកថា១ សីលកថា១ សគ្គកថា១ ទោសរបស់កាមទាំងឡាយដ៏លាមកសៅហ្មង១ អានិសង្សក្នុងការចេញចាកកាម (បួស)១។ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបថា ភទ្ទវគ្គិយកុមារទាំងនោះ មានចិត្តស្រួល មានចិត្តទន់ មានចិត្តផុតចាកនីវរណធម៌ មានចិត្តអណ្តែតឡើង មានចិត្តជ្រះថ្លា ក្នុងកាលណា ព្រះអង្គ ក៏ទ្រង់ប្រកាសធម្មទេសនា ដែលព្រះពុទ្ធទាំងឡាយ ទ្រង់លើកឡើងសំដែង ចំពោះព្រះអង្គ គឺសំដែងទុក្ខសច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ច១ ក្នុងកាលនោះ។ ធម្មតា សំពត់សស្អាត ប្រាសចាកពណ៌ខ្មៅ គួរទទួលទឹកជ្រលក់បានដោយប្រពៃ មានឧបមាដូចម្តេចមិញ ឯធម្មចក្ខុ គឺសោតាបត្តិមគ្គដ៏ប្រាសចាកធូលី ប្រាសចាកមន្ទិល ក៏កើតឡើងដល់ភទ្ទវគ្គិយកុមារទាំងនោះ ក្នុងទីអង្គុយនោះឯងថា ធម្មជាតិណាមួយ ដែលមានកិរិយាកើតឡើង ធម្មជាតទាំងអស់នោះ រមែងរលត់ទៅវិញជាធម្មតា មានឧបមេយ្យដូច្នោះឯង។ ភទ្ទវគ្គិយកុមារទាំងនោះបានឃើញអរិយសច្ចធម៌ហើយ បានដល់អរិយសច្ចធម៌ហើយ បានដឹងច្បាស់អរិយសច្ចធម៌ហើយ បានចុះចិត្តស៊ប់ក្នុងអរិយសច្ចធម៌ហើយ ឆ្លងផុតសេចក្តីសង្ស័យ មិនមានងឿងឆ្ងល់ ដល់នូវភាវៈ ជាអ្នកក្លាហាន មិនបាច់ជឿស្តាប់ពាក្យបុគ្គលដទៃ ក្នុងសាសនានៃព្រះសាស្តា ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំគួរបានបព្វជ្ជា គួរបានឧបសម្បទាក្នុងសំណាក់ព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភទ្ទវគ្គិយកុមារទាំងនោះថា អ្នកទាំងឡាយ ចូរមកជាភិក្ខុចុះ ហើយទ្រង់ត្រាស់ថា សាសនធម៌ តថាគតបានសំដែងល្អហើយ អ្នកទាំងឡាយ ចូរប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃទុក្ខដោយល្អចុះ។ ព្រះពុទ្ធដីកានោះឯង ជាឧបសម្បទារបស់ភទ្ទវគ្គិយភិក្ខុដ៏មានអាយុទាំងនោះ។ 
-<div centeralign>ចប់ រឿងពួកភទ្ទវគ្គិយភិក្ខុជាសំឡាញ់នឹងគ្នា។ 
-ទុតិយភាណវារៈ ចប់។
-==== ឧរុវេលប្បាដិហារិយភាណវារៈ ជាគំរប់បី (១២.) ==== 
-=== បាដិហារ្យជាបឋម === 
-<span para #para_37>[៣៧]  គ្រានោះ ព្រះដ៏មានព្រះភាគ ត្រាច់ទៅកាន់ចារិកតាមលំដាប់ ក៏ទ្រង់ពុទ្ធដំណើរសំដៅទៅកាន់ឧរុវេលាប្រទេស។ សម័យនោះឯង ជដិល៣នាក់ (ជាបងប្អូននឹងគ្នា) គឺឧរុវេលកស្សប១ នទីកស្សប១ គយាកស្សប១ អាស្រ័យនៅក្នុងឧរុវេលាប្រទេស(នោះ)។ បណ្តាជដិលទាំងនោះ មានជដិលឈ្មោះឧរុវេលកស្សបជានាយក ជាអ្នកដឹកនាំ ជាកំពូល ជាប្រធាន ជាបុគ្គលដ៏ឧត្តម ប្រសើរជាងជដិល៥០០នាក់។ ជដិលឈ្មោះនទីកស្សប ជានាយក ជាអ្នកដឹកនាំ ជាកំពូល ជាប្រធាន ជាបុគ្គលដ៏ឧត្តម ប្រសើរជាងជដិល៣០០នាក់។ ជដិលឈ្មោះគយាកស្សប ជានាយក ជាអ្នកដឹកនាំ ជាកំពូល ជាប្រធាន ជាបុគ្គលដ៏ឧត្តម ប្រសើរជាងជដិល២០០នាក់។ កាលនោះ ព្រះដ៏មានព្រះភាគ ទ្រង់យាងចូលទៅកាន់អាស្រមរបស់ជដិលឈ្មោះឧរុវេលកស្សប លុះចូលទៅដល់ហើយ ទ្រង់មានព្រះពុទ្ធដីកានឹងជដិលឈ្មោះឧរុវេលកស្សបថា នែកស្សប បើអ្នកមិនចង្អៀតចង្អល់ទេ យើងសូមនៅក្នុងរោងភ្លើងបានមួយរាត្រី។ ឧរុវេលកស្សបពោលតបថា បពិត្រមហាសមណៈ ខ្ញុំមិនមានសេចក្តីចង្អៀតចង្អល់អ្វីទេ តែថាក្នុងរោងភ្លើងនេះមាននាគរាជមួយជាសត្វកាច មានឫទ្ធិ មានពិសក្នុងចង្កូម មានពិសដ៏ពន្លឹក កុំឲ្យតែនាគរាជនោះវាបៀតបៀនព្រះអង្គ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់នឹងជដិលឈ្មោះ ឧរុវេលកស្សបជាគំរប់ពីរដងទៀតថា នែកស្សប បើអ្នកមិនចង្អៀតចង្អល់ទេ យើងសូមនៅក្នុងរោងភ្លើងបានមួយរាត្រី។ ឧរុវេលកស្សបពោលតបថា បពិត្រមហាសមណៈ ខ្ញុំមិនមានសេចក្តីចង្អៀតចង្អល់អ្វីទេ តែក្នុងរោងភ្លើងនេះ មាននាគរាជមួយជាសត្វកាច មានឫទ្ធិ មានពិសក្នុងចង្កូម មានពិសដ៏ពន្លឹក កុំឲ្យតែនាគរាជនោះវាបៀតបៀនព្រះអង្គ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់នឹងជដិលឈ្មោះ ឧរុវេលកស្សបជាគំរប់បីដងទៀតថា នែកស្សប បើអ្នកមិនចង្អៀតចង្អល់ទេ យើងសូមនៅក្នុងរោងភ្លើងបានមួយរាត្រី។ ឧរុវេលកស្សបពោលតបថា បពិត្រមហាសមណៈ ខ្ញុំមិនមានសេចក្តីចង្អៀតចង្អល់អ្វីទេ តែក្នុងរោងភ្លើងនេះ មាននាគរាជមួយ ជាសត្វកាច មានឫទ្ធិ មានពិសក្នុងចង្កូម មានពិសដ៏ពន្លឹក កុំឲ្យតែនាគរាជនោះវាបៀតបៀនព្រះអង្គ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា នែកស្សប នាគរាជនោះបៀតបៀនយើងមិនបានទេ ណ្ហើយចុះ អ្នកចូរព្រមឲ្យរោងភ្លើង (ដល់យើងចុះ)។ ឧរុវេលកស្សបតបថា បពិត្រមហាសមណៈ ព្រះអង្គចូរនៅតាមសប្បាយចុះ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ចូលទៅកាន់រោងភ្លើង ហើយក្រាលនូវកម្រាលស្មៅ គង់ផ្គត់ភ្នែន តាំងកាយដ៏ត្រង់ដម្កល់សតិឆ្ពោះមុខទៅកាន់កម្មដ្ឋាន។ 
-<span para #para_38>[៣៨] គ្រានោះ នាគនោះបានឃើញព្រះដ៏មានព្រះភាគ យាងចូលទៅ លុះឃើញហើយ កើតទុក្ខ តូចចិត្ត ក៏បណ្តាលផ្សែងឲ្យហុយចេញ។ ឯព្រះដ៏មានព្រះភាគ ទ្រង់ត្រិះរិះយ៉ាងនេះថា ការនេះគួរតថាគត កុំបៀតបៀនស្បែកសម្បុរថ្ងៃ ស្បែកបន្ទាប់ សាច់ សរសៃ ឆ្អឹង និងខួរក្នុងឆ្អឹងរបស់នាគរាជនេះឲ្យសោះ ហើយគ្រាន់តែគ្របសង្កត់តេជះ (របស់នាគរាជ) ដោយតេជះរបស់តថាគតចុះ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ សំដែងឥទ្ធាភិសង្ខារ មានសភាពដូច្នោះហើយ ក៏បណ្តាលផ្សែងឲ្យហុយតបទៅវិញ។ ចំណែកនាគនោះ អត់ទ្រាំសេចក្តីក្រោធមិនបាន ក៏បណ្តាលភ្លើងឲ្យឆេះឡើង។ ឯព្រះដ៏មានព្រះភាគ ព្រះអង្គទ្រង់ចូលឈាន មានតេជោធាតុជាអារម្មណ៍ ហើយទ្រង់បណ្តាលភ្លើងឲ្យឆេះឡើងដែរ។ កាលបើអ្នកមានឫទ្ធិទាំងពីរបណ្តាលពន្លឺភ្លើងឲ្យភ្លឺព្រោងព្រាយឡើងហើយ ឯរោងភ្លើងក៏រុងរឿងភ្លឺសន្ធោរសន្ធៅឡើងហាក់ដូចជាភ្លើងឆេះ។ លំដាប់នោះ ជដិលទាំងអម្បាលនោះ នាំគ្នាចោមរោមរោងភ្លើង ហើយពោលយ៉ាងនេះថា ឱសមណៈមានរូបល្អម្ល៉េះ ឥឡូវត្រូវនាគរាជបៀតបៀន។ ឯព្រះដ៏មានព្រះភាគ លុះរាត្រីនោះកន្លងទៅហើយ ទ្រង់មិនបានប៉ះពាល់ស្បែកក្រៅ ស្បែកបន្ទាប់ សាច់ សរសៃ ឆ្អឹង និងខួរក្នុងឆ្អឹងរបស់នាគនោះ ទ្រង់គ្របសង្កត់តេជះដោយតេជះ ហើយទ្រង់ចាប់នាគច្រកក្នុងបាត្រ (នាំយកទៅ) បង្ហាញដល់ជដិលឈ្មោះឧរុវេលកស្សបថា នែកស្សប នេះនាគរបស់អ្នកឯង តថាគតបានគ្របសង្កត់តេជះរបស់វា ដោយតេជះតថាគតហើយ។ គ្រានោះ ជដិលឈ្មោះឧរុវេលកស្សបត្រិះរិះដូច្នេះថា មហាសមណៈ (នេះ) មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះហេតុថា (ព្រះអង្គ) អាចគ្រប់សង្កត់តេជះរបស់នាគជាសត្វកាច មានឫទ្ធិ មានពិសក្នុងចង្កូម មានពិសដ៏ពន្លឹក ដោយតេជះ(របស់ព្រះអង្គបាន) តែបើទុកជាយ៉ាងនោះ ក៏គង់មិនមែនជាព្រះអរហន្តដូចអញទេ។ 
-<span para #para_39>[៣៩] ព្រះដ៏មានព្រះភាគ (ទ្រង់ប្រថាប់នៅ) ជិតឆ្នេរស្ទឹងនេរញ្ជរា ទ្រង់មានព្រះពុទ្ធដីកានឹងជដិលឈ្មោះឧរុវេលកស្សបថា នែកស្សប បើអ្នកមិនចង្អៀតចង្អល់ទេ តថាគតសុំនៅក្នុងរោងភ្លើងក្នុងថ្ងៃនេះបាន១ថ្ងៃសិន។ ឧរុវេលកស្សបពោលតបថា អើមហាសមណៈ ខ្ញុំមិនចង្អៀតចង្អល់ទេ ប៉ុន្តែខ្ញុំប្រាថ្នាសេចក្តីសប្បាយ ទើបឃាត់ព្រះអង្គថា ក្នុងរោងភ្លើងនេះមាននាគរាជមួយជាសត្វកាច មានឫទ្ធិ មានពិសក្នុងចង្កូម មានពិសដ៏ពន្លឹក កុំឲ្យនាគរាជនោះវាបៀតបៀនព្រះអង្គឡើយ។ 
-ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា នែកស្សប ឯនាគនោះមិនអាចបៀតបៀនតថាគតបានទេ ណ្ហើយចុះ អ្នកចូរព្រមឲ្យរោងភ្លើង (ដល់តថាគតចុះ)។ 
ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបថា ឧរុវេលកស្សបព្រមឲ្យហើយ ព្រះអង្គមិនតក់ស្លុត ឥតមានកោតញញើត ទើបយាងចូលទៅ។ ពស់ជាអហិនាគ បានឃើញព្រះអង្គយាងចូលទៅ ក៏តូចចិត្ត ទើបបណ្តាលផ្សែងឲ្យហុយចេញ។ ឯព្រះសម្ពុទ្ធជាមនុស្សនាគ ទ្រង់មានព្រះហឫទ័យរីករាយ ឥតមានសេចក្តីអាក់អន់ ក៏បណ្តាលផ្សែងឲ្យហុយចេញក្នុងទីនោះដែរ។ ចំណែកអហិនាគ អត់ទ្រាំសេចក្តីក្រោធមិនបាន ក៏បណ្តាលភ្លើងឲ្យឆេះឡើង ដូចជាភ្លើងធម្មតា។ ឯមនុស្សនាគ ទ្រង់ឆ្លាសក្នុងឈាន មានតេជោធាតុជាអារម្មណ៍ ក៏បណ្តាលឲ្យឆេះឡើងក្នុងទីនោះដែរ។ កាលបើអ្នកមានឫទ្ធិទាំងពីរបណ្តាលឲ្យភ្លើងភ្លឺព្រោងព្រាយឡើងព្រមគ្នាហើយ ពួជដិលដ៏ចោមរោមរោងភ្លើង។
-ជដិលទាំងឡាយនិយាយគ្នាថា ឱ មហាសមណៈមានរូបល្អម្ល៉េះ ឥឡូវត្រូវនាគបៀតបៀន។ 
លុះរាត្រីកន្លងទៅហើយ រស្មីរបស់អហិនាគក៏រលត់សូន្យទៅ។ ឯរស្មីមានពណ៌ច្រើនរបស់ព្រះសម្ពុទ្ធដ៏មានឫទ្ធិ ក៏តាំងនៅដដែល។ រស្មីមានពណ៌ច្រើនគឺ ខៀវខ្លះ ក្រហមខ្លះ ហង្សបាទ (ក្រហមទន់)ខ្លះ លឿងខ្លះ ពណ៌ផ្លេកខ្លះ មាននៅក្នុងព្រះកាយរបស់ព្រះសម្ពុទ្ធដែលមានព្រះនាមថា អង្គីរស។ ព្រះសម្ពុទ្ធទ្រង់ចាប់អហិនាគច្រកក្នុងបាត្រហើយ (នាំទៅ) បង្ហាញព្រាហ្មណ៍ថា នែកស្សប នេះនាគរបស់អ្នក តថាគតគ្របសង្កត់តេជះរបស់វា ដោយតេជះរបស់តថាគតហើយ។
-គ្រានោះ ជដិលឈ្មោះឧរុវេលកស្សប ជ្រះថ្លាដោយឥទ្ធិប្បាដិហារ្យនេះ របស់ព្រះដ៏មានព្រះភាគ ទើបក្រាបទូលព្រះដ៏មានព្រះភាគដោយពាក្យដូច្នេះថា បពិត្រមហាសមណៈ សូមព្រះអង្គគង់នៅក្នុងទីនេះ ខ្ញុំនឹងអង្គាសដោយនិច្ចភត្តដល់ព្រះអង្គ។ 
-<div centeralign>ចប់ បាដិហារ្យជាបឋម។
-=== បាដិហារ្យជាគំរប់២ === 
-<span para #para_40>[៤០] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងដងព្រៃមួយ ក្នុងទីជិតអាស្រមរបស់ជដិលឈ្មោះឧរុវេលកស្សប។ កាលនោះ ទេវតាទាំង៤ ជាស្តេចធំ មានសម្បុរល្អ (ចុះមក) ក្នុងវេលាពាក់កណ្តាលអធ្រាត្រ បណ្តាលរស្មីឲ្យភ្លឺក្នុងដងព្រៃទាំងអស់ ហើយចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ទើបឋិតនៅក្នុងទិសទាំង៤ មានគួរនាដូចគំនរភ្លើងដ៏ធំ។ លុះរាត្រីនោះកន្លងហើយ ទើបជដិលឈ្មោះឧរុវេលកស្សបចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគ ដោយពាក្យដូច្នេះថា បពិត្រមហាសមណៈ កាល(នេះ) ជាកាលសមគួរហើយ ភត្តាហារសម្រេចហើយ បពិត្រមហាសមណៈ ចុះអ្នកណាដែលមានសម្បុរល្អ (ចុះមក) ក្នុងវេលាពាក់កណ្តាលអធ្រាត្រ បណ្តាលរស្មីឲ្យភ្លឺក្នុងដងព្រៃទាំងអស់ ហើយចូលមកគាល់ព្រះអង្គ លុះចូលមកដល់ហើយ ថ្វាយបង្គំព្រះអង្គ ហើយស្ថិតនៅក្នុងទិសទាំង៤ មានគួរនាដូចគំនរភ្លើងដ៏ធំ។ ទ្រង់ត្រាស់ថា នែកស្សប ឯអ្នកទាំងនោះ គឺស្តេចធំទាំង៤ ចូលមកគាល់តថាគតដើម្បីនឹងស្តាប់ធម៌។ គ្រានោះ ជដិលឈ្មោះឧរុវេលកស្សបត្រិះរិះដូច្នេះថា មហាសមណៈ (នេះ) មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះហេតុថា អម្បាលមហារាជទាំង៤ ក៏គង់ចូលមកគាល់ដើម្បីស្តាប់ធម៌ដែរ តែបើទុកជាយ៉ាងនោះ ក៏គង់មិនមែនជាព្រះអរហន្តដូចអញទេ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់សោយភត្តាហាររបស់ជដិលឈ្មោះឧរុវេលកស្សបស្រេចហើយ ទ្រង់ប្រថាប់នៅក្នុងដងព្រៃនោះឯង។ 
-<div centeralign>ចប់ បាដិហារ្យជាគំរប់២។
-=== បាដិហារ្យជាគំរប់៣ === 
-<span para #para_41>[៤១] គ្រានោះ សក្កទេវរាជ ជាធំជាងទេវតាទាំងឡាយ មានពណ៌ល្អ បណ្តាលរស្មីឲ្យភ្លឺក្នុងដងព្រៃទាំងអស់ ក្នុងវេលាកណ្តាលអធ្រាត្រ ហើយចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ មានគួរនាដូចគំនរភ្លើងធំដ៏រុងរឿង និងឧត្តមជាងរស្មីនៃពណ៌ដែលមានហើយក្នុងកាលយប់មុន។ លុះរាត្រីនោះកន្លងហើយ ទើបជដិលឈ្មោះឧរុវេលកស្សបចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបទូលព្រះដ៏មានព្រះភាគ ដោយពាក្យដូច្នេះថា បពិត្រមហាសមណៈ កាល(នេះ) ជាកាលសមគួរហើយ ភត្តាហារក៏សម្រេចហើយ បពិត្រមហាសមណៈ ចុះអ្នកណាដែលមានពណ៌ល្អ បណ្តាលរស្មីឲ្យភ្លឺក្នុងដងព្រៃទាំងអស់ ក្នុងវេលាកណ្តាលអធ្រាត្រ ហើយចូលមកគាល់ព្រះអង្គ លុះចូលមកដល់ហើយ ថ្វាយបង្គំព្រះអង្គ ទើបឋិតនៅក្នុងទីដ៏សមគួរ មានគួរនាដូចគំនរភ្លើងធំដ៏រុងរឿង និងឧត្តមជាងរស្មីនៃពណ៌ដែលមានហើយក្នុងកាលយប់មុន។ ទ្រង់ត្រាស់ថា នែកស្សប អ្នកនោះហើយ គឺសក្កទេវរាជ ជាធំជាងទេវតាទាំងឡាយ ចូលមករកតថាគត ដើម្បីនឹងស្តាប់ធម៌។ គ្រានោះ ជដិលឈ្មោះឧរុវេលកស្សបមានសេចក្តីត្រិះរិះយ៉ាងនេះថា មហាសមណៈ (នេះ) មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះថា សក្កទេវរាជ ជាធំជាងពួកទេវតា គង់ចូលមកគាល់ដើម្បីនឹងស្តាប់ធម៌ តែបើទុកជាយ៉ាងនោះ ក៏គង់មិនមែនជាព្រះអរហន្តដូចអញទេ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់សោយភត្តាហាររបស់ជដិលឈ្មោះឧរុវេលកស្សបស្រេចហើយ ទ្រង់ប្រថាប់នៅក្នុងដងព្រៃនោះឯង។ 
-<div centeralign>ចប់ បាដិហារ្យជាគំរប់៣។
-=== បាដិហារ្យជាគំរប់៤ === 
-<span para #para_42>[៤២] លំដាប់នោះ សហម្បតិព្រហ្ម មានសម្បុរល្អ បណ្តាលរស្មីឲ្យភ្លឺក្នុងដងព្រៃទាំងអស់ ក្នុងវេលាកណ្តាលអធ្រាត្រ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ទើបឋិតនៅក្នុងទីដ៏សមគួរមួយ មានគួរនាដូចគំនរភ្លើងធំដ៏រុងរឿង និងឧត្តមជាងរស្មីនៃពណ៌ដែលមានហើយក្នុងយប់មុនៗ។ កាលបើរាត្រីនោះកន្លងទៅហើយ ទើបជដិលឈ្មោះឧរុវេលកស្សបចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដោយពាក្យនេះថា បពិត្រមហាសមណៈ កាល(នេះ) ជាកាលសមគួរហើយ ភត្តាហារក៏សម្រេចហើយ បពិត្រមហាសមណៈ ចុះអ្នកណាហ្ន៎មានពណ៌ល្អ បណ្តាលរស្មីឲ្យភ្លឺក្នុងដងព្រៃទាំងអស់ ក្នុងវេលាកណ្តាលអធ្រាត្រ ចូលមកគាល់ព្រះអង្គ លុះចូលមកដល់ហើយ ថ្វាយបង្គំព្រះអង្គ ហើយឋិតនៅក្នុងទីដ៏សមគួរ គួរនាដូចគំនរភ្លើងដ៏ធំ រុងរឿង និងឧត្តមជាងរស្មីនៃពណ៌ដែលមានក្នុងយប់មុនៗនោះ។ ព្រះអង្គត្រាស់ថា នែកស្សប ជននោះឯង គឺសហម្បតិព្រហ្ម ចូលមករកតថាគត ដើម្បីនឹងស្តាប់ធម៌។ គ្រានោះ ជដិលឈ្មោះឧរុវេលកស្សបមានសេចក្តីត្រិះរិះដូច្នេះថា មហាសមណៈ (នេះ) មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះថា អម្បាលសហម្បតិព្រហ្ម ក៏គង់ចូលមកគាល់ដើម្បីនឹងស្តាប់ធម៌ដែរ តែបើទុកជាយ៉ាងនោះ ក៏គង់នៅមិនមែនជាព្រះអរហន្តដូចអញទេ។ ក្នុងកាលនោះ ព្រះដ៏មានព្រះភាគ ទ្រង់សោយភត្តាហាររបស់ជដិលឈ្មោះឧរុវេលកស្សបស្រេចហើយ ទ្រង់ប្រថាប់នៅក្នុងដងព្រៃនោះឯង។ 
-<div centeralign>ចប់ បាដិហារ្យជាគំរប់៤។
-=== បាដិហារ្យជាគំរប់៥ === 
-<span para #para_43>[៤៣] សម័យនោះឯង គ្រឿងបូជាធំ នឹងកើតឡើងដល់ជដិលឈ្មោះឧុវេលកស្សប។ (ព្រោះថា) ជនអ្នកនៅក្នុងដែនអង្គៈ និងមគធៈទាំងអស់គ្នា ប្រាថ្នានឹងនាំយកខាទនីយភោជនីយាហារមានប្រមាណច្រើនចូលមកបូជា។ គ្រានោះ ជដិលឈ្មោះឧរុវេលកស្សប មានសេចក្តីត្រិះរិះដូច្នេះថា កាលឥឡូវនេះឯង គ្រឿងបូជាធំនឹងកើតឡើងដល់អញ ដ្បិតថាជនអ្នកនៅក្នុងដែនអង្គៈ និងមគធៈទាំងអស់គ្នា នឹងនាំយកខាទនីយភោជនីយាហារមានប្រមាណច្រើនចូលមកបូជា បើមហាសមណៈនឹងធ្វើឥទ្ធិប្បាដិហារ្យក្នុងទីប្រជុំមហាជន លាភសក្ការៈនឹងចំរើនដល់មហាសមណៈ លាភសក្ការៈរបស់អញ ក៏នឹងសាបសូន្យទៅ ឱមហាសមណៈ កុំគប្បីមកឆាន់ក្នុងថ្ងៃស្អែកនេះទៅអេះ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបសេចក្តីបរិវិតក្កក្នុងចិត្តរបស់ជដិលឈ្មោះឧរុវេលកស្សប ដោយព្រះហឫទ័យព្រះអង្គ ទើបទ្រង់យាងទៅកាន់ឧត្តរកុរុទ្វីប នាំយកចង្ហាន់បិណ្ឌបាតមកអំពីឧត្តរកុរុទ្វីបនោះ ហើយទ្រង់សោយជិតស្រះអនោត្ត ហើយទ្រង់សម្រាកឥរិយាបទនៅក្នុងវេលាថ្ងៃក្នុងកន្លែងនោះឯង។កាលបើរាត្រីនោះកន្លងទៅហើយ ទើបជដិលឈ្មោះឧរុវេលកស្សបចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដោយពាក្យនេះថា បពិត្រមហាសមណៈ កាល(នេះ) ជាកាលសមគួរហើយ ភត្តាហារក៏សម្រេចហើយ បពិត្រមហាសមណៈ ហេតុដូចម្តេច ក៏ព្រះអង្គមិនយាងមកក្នុងថ្ងៃម្សិលមិញ ចំណែកខ្ញុំ ៗតែងរលឹកព្រះអង្គ ទន្ទឹងចាំមើលផ្លូវថា មហាសមណៈមិនមកទេឬអ្វី ហើយបានទាំងដំកល់ចំណែកខាទនីយាហារទុក ដើម្បីព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា នែកស្សប ក្រែងអ្នកត្រិះរិះដូច្នេះថា ក្នុងកាលឥឡូវនេះ គ្រឿងបូជាធំនឹងកើតឡើងដល់អញ ដ្បិតថា ជនអ្នកនៅក្នុងដែនអង្គៈ និងមគធៈទាំងអស់គ្នា នឹងនាំយកខាទនីយភោជនីយាហារមានប្រមាណច្រើនចូលមកបូជា បើមហាសមណៈនឹងធ្វើឥទ្ធិប្បាដិហារ្យក្នុងទីប្រជុំមហាជន ឯលាភសក្ការៈនឹងចំរើនដល់មហាសមណៈ លាភសក្ការៈរបស់អញ នឹងសាបសូន្យទៅ ឱមហាសមណៈ កុំគប្បីមកឆាន់ក្នុងថ្ងៃស្អែកទៅអេះ ដូច្នេះ ពិតមែនឬទេ នែកស្សប ចំណែកតថាគតឯង បានដឹងសេចក្តីបរិវិតក្កក្នុងចិត្តរបស់អ្នកឯង ដោយចិត្តតថាគត ហើយតថាគតក៏ទៅកាន់ឧត្តរកុរុទ្វីប នាំយកចង្ហាន់បិណ្ឌបាតមកអំពីទ្វីបនោះ រួចឆាន់ជិតស្រះអនោត្ត ហើយសម្រាកឥរិយាបថក្នុងវេលាថ្ងៃក្នុងកន្លែងនោះឯង។ គ្រានោះ ជដិលឈ្មោះឧរុវេលកស្សប ត្រិះរិះដូច្នេះថា មហាសមណៈនេះ មានឫទ្ធិខ្លាំងណាស់តើ មានអានុភាពធំមែន ព្រោះថា ព្រះអង្គស្គាល់ចិត្តដោយចិត្តរបស់ព្រះអង្គបាន តែបើទុកជាយ៉ាងនោះ ក៏គង់នៅមិនមែនជាព្រះអរហន្តដូចអញទេ។ កាលនោះ ព្រះដ៏មានព្រះភាគ ទ្រង់សោយភត្តាហាររបស់ជដិលឈ្មោះឧរុវេលកស្សបស្រេចហើយ ទ្រង់ប្រថាប់នៅក្នុងដងព្រៃនោះឯង។ 
-<div centeralign>ចប់ បាដិហារ្យជាគំរប់៥។
-<span para #para_44>[៤៤] សម័យនោះឯង សំពត់បង្សុកូល((សម្ពត់ដែលជាប់ដោយអាចមន៍ដី មានសម្ពត់ដែលឥតម្ចាស់ជាដើម។)) កើតឡើងដល់ព្រះដ៏មានព្រះភាគ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់រំពឹងដូច្នេះថា តថាគតគួរនឹងលាងសំពត់បង្សុកូលក្នុងទីណាអេះ។ លំដាប់នោះ សក្កទេវរាជ ជាធំជាងពួកទេវតា បានជ្រាបពុទ្ធបរិវិតក្ករបស់ព្រះដ៏មានព្រះភាគ ដោយចិត្តរបស់ខ្លួន ហើយក៏ជីកស្រះ (មួយ) ដោយដៃឯង ហើយក្រាបទូលព្រះដ៏មានព្រះភាគដោយពាក្យដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះអង្គលាងសំពត់បង្សុកូលក្នុងស្រះនេះចុះ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ព្រះតម្រិះដូច្នេះថា តថាគតគួរបោកគក់សំពត់បង្សុកូលនឹងរបស់អ្វីអេះ។ លំដាប់នោះ សក្កទេវរាជ ជាធំជាងពួកទេវតា ជ្រាបចេតោបរិវិតក្ក (ព្រះតម្រិះ) របស់ព្រះដ៏មានព្រះភាគ ដោយចិត្តរបស់ខ្លួន ទើបនាំយកថ្ម១ផែនធំ មកថ្វាយដោយពាក្យថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ បោកគក់សំពត់បង្សុកូលលើថ្មនេះចុះ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់រំពឹងថា តថាគតគួរពាក់ព្យួរ ហើយពូតនឹងរបស់អ្វីហ្ន៎។ លំដាប់នោះ មានទេវតាអាស្រ័យនៅលើដើមថ្ងាន់ ជ្រាបចេតោបរិវិតក្ក របស់ព្រះដ៏មានព្រះភាគ ដោយចិត្តរបស់ខ្លួន ទើបបង្អោនមែកថ្ងាន់ឲ្យទាបចុះមក ដោយពាក្យថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ពាក់ព្យួរ ហើយពូតនឹងមែនថ្ងាន់នេះចុះ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់រំពឹងទៀតថា តថាគតគួរត្រដាងហាលសំពត់បង្សុកូលត្រង់កន្លែងណាហ្ន៎។ ខណៈនោះ សក្កទេវរាជ ជាធំជាងទេវតា ទ្រង់ជ្រាបចេតោបរិវិតក្ករបស់ព្រះដ៏មានព្រះភាគ ដោយចិត្តរបស់ខ្លួន ទើបនាំយកថ្ម១ផែនធំមកថ្វាយ ដោយពាក្យថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ត្រដាងហាលសំពត់បង្សុកូលលើថ្មនេះចុះ។ កាលបើរាត្រីនោះកន្លងទៅហើយ ជដិលឈ្មោះឧរុវេលកស្សប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបទូលព្រះដ៏មានព្រះភាគ ដោយពាក្យនេះថា មហាសមណៈ កាលនេះជាកាលសមគួរហើយ ភត្តាហារក៏សម្រេចហើយ បពិត្រមហាសមណៈ ស្រះបោក្ខរណីនេះ ពីមុនមិនមានក្នុងកន្លែងនេះទេ (ឥឡូវនេះ) ស្រះបោក្ខរណីនោះ មានក្នុងកន្លែងនេះ ផែនថ្មនេះគេដម្កល់ទុកពីមុន ក៏មិនមានដែរ ចុះ(ឥឡូវនេះ) ផែនថ្មនេះ អ្នកណាគេដម្កល់ទុក មែកថ្ងាន់នេះ កាលពីមុនមិនទាបចុះមកទេ (ក៏ឥឡូវ)នេះ មែកថ្ងាន់នេះឯង ទៅជាទាបចុះមក ព្រោះហេតុអ្វីហ្ន៎។ ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា នែកស្សប សំពត់បង្សុកូល កើតឡើងដល់តថាគតក្នុងទីនេះ នែកស្សប តថាគតរំពឹងដូច្នេះថា តថាគតគួរលាងសំពត់បង្សុកូលក្នុងទីណាហ្ន៎ នែកស្សប (លុះតថាគតរំពឹងយ៉ាងនេះហើយ) លំដាប់នោះ សក្កទេវរាជ ជាធំជាងពួកទេវតា ទ្រង់ជ្រាបចេតោបរិវិតក្ករបស់តថាគត ដោយចិត្តរបស់គេ ក៏ជីកស្រះបោក្ខរណី ដោយដៃ ហើយពោលពាក្យនេះនឹងតថាគតថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ លាងសំពត់បង្សុកូលក្នុងស្រះបោក្ខរណីនេះចុះ  ស្រះបោក្ខរណីនេះ ហើយដែលអមនុស្ស((ក្រៅពីជាតិមនុស្ស ក្នុងទីនេះគឺព្រះឥន្ទ្រ។)) ជីកដោយដៃ នែកស្សប តថាគតរំពឹងដូច្នេះទៀតថា តថាគតគួរបោកគក់សំពត់បង្សុកូលលើអ្វីហ្ន៎ ម្នាលកស្សប កាលនោះ សក្កទេវរាជ ជាធំជាងពួកទេវតា ទ្រង់ជ្រាបចេតោបរិវិតក្ក របស់តថាគត ដោយចិត្តរបស់គេ ទើបនាំយកផែនថ្ម១ផ្ទាំងធំ មកថ្វាយដោយពាក្យថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ បោកគក់សំពត់បង្សុកូលលើថ្មនេះចុះ ថ្មនេះឯងដែលអមនុស្សបានដម្កល់ទុក ម្នាលកស្សប តថាគតរំពឹងដូច្នេះទៀតថា តថាគតគួរពាក់ព្យួរ ហើយពូតនឹងរបស់អ្វីហ្ន៎ កស្សប ក្នុងកាលនោះ ទេវតាអាស្រ័យនៅលើដើមថ្ងាន់ ជ្រាបចេតោបរិវិតក្ក របស់តថាគត ដោយចិត្តរបស់គេ ទើបបង្អោនមែកថ្ងាន់ឲ្យទាបចុះមក ដោយពាក្យថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ពាក់ព្យួរ ហើយពូតនឹងមែនថ្ងាន់នេះចុះ ឯដើមថ្ងាន់ក៏ទន់ទោរមកតោងដោយដៃបាន កស្សប តថាគតរំពឹងដូច្នេះទៀតថា តថាគតគួរត្រដាងហាលសំពត់បង្សុកូលត្រង់កន្លែងណាហ្ន៎ កស្សប លំដាប់នោះ សក្កទេវរាជ ជាធំជាងពួកទេវតា ទ្រង់ជ្រាបចេតោបរិវិតក្ករបស់តថាគត ដោយចិត្តរបស់គេ ទើបនាំយកផែនថ្ម១ផ្ទាំងធំមកថ្វាយ ដោយពាក្យថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ត្រដាងហាលសំពត់បង្សុកូលលើថ្មនេះចុះ ថ្មនេះហើយ ដែលអមនុស្សគេបានដម្កល់ទុក។ គ្រានោះ ជដិលឈ្មោះឧរុវេលកស្សប ត្រិះរិះដូច្នេះថា មហាសមណៈនេះ មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះថា អម្បាលសក្កទេវរាជ ជាធំជាងទេវតា ក៏គង់មកធ្វើការបម្រើ តែបើទុកជាយ៉ាងនោះ ក៏គង់នៅមិនមែនជាព្រះអរហន្តដូចអញទេ។ កាលនោះ ព្រះដ៏មានព្រះភាគ ទ្រង់សោយភត្តាហាររបស់ជដិលឈ្មោះឧរុវេលកស្សបហើយ ទ្រង់ប្រថាប់នៅក្នុងដងព្រៃនោះឯង។ 
-<span para #para_45>[៤៥] កាលបើរាត្រីនោះកន្លងទៅហើយ ទើបជដិលឈ្មោះឧរុវេលកស្សប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបបង្គំទូលនូវកាល (នៃភត្ត) ដល់ព្រះដ៏មានព្រះភាគថា បពិត្រមហាសមណៈ កាលនេះជាកាលគួរហើយ ភត្តាហារក៏សម្រេចហើយ។ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាថា ម្នាលកស្សប អ្នកឯងចូរទៅចុះ តថាគតនឹងទៅក្រោយ។ ព្រះដ៏មានព្រះភាគ លុះបញ្ជូនឧរុវេលកស្សបឲ្យទៅមុនហើយ ក៏ទ្រង់យាងទៅកាន់ជម្ពូទ្វី ដែលលោកសន្មតដោយដើមព្រីង ហើយនាំយកផ្លែអំពីដើមព្រីងនោះ រួចយាងត្រឡប់មកគង់ក្នុងរោងភ្លើង បានមុនជដិលនោះវិញ។ ជដិលឈ្មោះឧរុវេលកស្សប ក៏បានឃើញព្រះដ៏មានព្រះភាគ គង់នៅក្នុងរោងភ្លើងដោយច្បាស់លាស់ លុះឃើញហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រមហាសមណៈ ព្រះអង្គទ្រង់ពុទ្ធដំណើរមកតាមផ្លូវណា (កាលដែលមក) ខ្ញុំចេញមកមុនព្រះអង្គ (លុះមកដល់ទីនេះ) ត្រឡប់ជាព្រះអង្គមកដល់គង់នៅក្នុងរោងភ្លើងមុនខ្ញុំភ្លាម។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា កស្សប កាលតថាគតបានបញ្ជូនអ្នកមកក្នុងទីនេះហើយ តថាគតទៅកាន់ជម្ពូទ្វី ដែលលោកសន្មតដោយដើមព្រីង ហើយតថាគតនាំយកផ្លែអំពីដើមព្រីងនោះ រួចមកអង្គុយនៅក្នុងរោងភ្លើង(នេះ) បានមុនអ្នក កស្សប ផ្លែនេះគឺផ្លែព្រីង មានសម្បុរល្អ មានក្លិនក្រអូប មានរសឆ្ងាញ់ បើអ្នកចង់បរិភោគ ចូរបរិភោគចុះ។ ជដិលឈ្មោះឧរុវេលកស្សបក្រាបទូលថា បពិត្រមហាសមណៈ ណ្ហើយ (ខ្ញុំអរហើយ) ព្រះអង្គបាននាំមកនូវផ្លែព្រីងនេះ សូមព្រះអង្គសោយផ្លែព្រីងនេះព្រះអង្គឯងចុះ។ គ្រានោះ ជដិលឈ្មោះឧរុវេលកស្សប រិះគិតដូច្នេះថា មហាសមណៈនេះ មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះកាលព្រះអង្គបញ្ជូនអញមក (ក្នុងទីនេះ) មុនព្រះអង្គ ហើយទ្រង់ទៅកាន់ជម្ពូទ្វីដែលលោកសន្មតដោយដើមព្រីង ហើយនាំយកផ្លែអំពីដើមព្រីងនោះ រួចត្រឡប់ជាមកគង់នៅក្នុងរោងភ្លើង(នេះ) បានមុនអញវិញ តែបើទុកជាយ៉ាងនោះឯង ក៏គង់នៅមិនមែនជាព្រះអរហន្តដូចអញទេ។ កាលនោះ ព្រះដ៏មានព្រះភាគ ទ្រង់សោយភត្តាហាររបស់ជដិលឈ្មោះឧរុវេលកស្សបហើយ ទ្រង់ប្រថាប់នៅក្នុងដងព្រៃនោះឯង។ កាលបើរាត្រីនោះកន្លងទៅហើយ ជដិលឈ្មោះឧរុវេលកស្សប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបទូលនូវកាល (នៃភត្ត) ដល់ព្រះដ៏មានព្រះភាគថា បពិត្រមហាសមណៈ កាលនេះជាកាលគួរហើយ ភត្តាហារក៏សម្រេចហើយ។ ព្រះដ៏មានព្រះភាគ ទ្រង់បញ្ជូនជដិលឈ្មោះឧរុវេលកស្សបថា នែកស្សប អ្នកទៅ (មុន)ចុះ តថាគតនឹងទៅ(តាមក្រោយ) ហើយព្រះអង្គយាងទៅកាន់ជម្ពូទ្វី ដែលលោកសន្មតដោយដើមព្រីង ក៏ទ្រង់នាំផ្លែស្វាយនៅជិតដើមព្រីងនោះ។បេ។ ទ្រង់នាំយកផ្លែកន្ទួតនៅជិតដើមព្រីងនោះ។បេ។ ទ្រង់នាំយកផ្លែសម៉នៅជិតដើមព្រីងនោះ។បេ។ ទ្រង់យាងទៅកាន់ស្ថានតាវត្តឹង្ស ទេវលោក ហើយទ្រង់នាំមកនូវផ្កាបារិច្ឆត្តកព្រឹក្ស រួចទ្រង់មកគង់នៅក្នុងរោងភ្លើងជាមុន។ ជដិលឈ្មោះឧរុវេលកស្សប ក៏បានឃើញព្រះដ៏មានព្រះភាគ គង់នៅក្នុងរោងភ្លើងដោយច្បាស់លាស់ លុះឃើញហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រមហាសមណៈ ព្រះអង្គទ្រង់ពុទ្ធដំណើរមកតាមផ្លូវណា (កាលដែលមក) ខ្ញុំចេញមកមុនព្រះអង្គ (វេលាមកដល់ក្នុងទីនេះ) ត្រឡប់ជាព្រះអង្គមកគង់នៅក្នុងរោងភ្លើងបានមុនខ្ញុំវិញ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា នែកស្សប កាលតថាគតបញ្ជូនអ្នកមកក្នុងទីនេះ ហើយតថាគតទៅកាន់ស្ថានតាវត្តឹង្ស នាំមកនូវផ្កាបារិច្ឆត្តកព្រឹក្ស រួចមកអង្គុយនៅក្នុងរោងភ្លើង បានមុនអ្នកឯង កស្សប នេះឯងផ្កាបារិច្ឆត្តកព្រឹក្ស មានសម្បុរល្អ មានក្លិនក្រអូបមែន។ គ្រានោះ ជដិលឈ្មោះឧរុវេលកស្សប ត្រិះរិះដូច្នេះថា មហាសមណៈ(នេះ) មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះថា ព្រះអង្គបញ្ជូនអញឲ្យមកមុនព្រះអង្គ រួចព្រះអង្គយាងទៅកាន់ឋានតាវត្តឹង្ស នាំយកផ្កាបារិច្ឆត្តកព្រឹក្ស ហើយមកគង់នៅក្នុងរោងភ្លើងនេះ បានមុនអញ តែបើទុកជាយ៉ាងនោះសោត ក៏គង់នៅមិនមែនជាព្រះអរហន្តដូចអញទេ។ 
-<span para #para_46>[៤៦] សម័យនោះឯង ជដិលទាំងអម្បាលនោះប្រាថ្នានឹងធ្វើសេចក្តីគោរពភ្លើង ក៏មិនអាចនឹងពុះឧសទាំងឡាយឲ្យបែកចេញបាន។ កាលនោះ ជដិលទាំងអម្បាលនោះមានសេចក្តីត្រិះរិះដូច្នេះថា យើងមិនអាចនឹងពុះឧសឲ្យបែកបានដោយហេតុណា ហេតុនោះ គឺជាឥទ្ធានុភាពរបស់មហាសមណៈដោយពិតឥតសង្ស័យ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកានេះនឹងជដិលឈ្មោះឧរុវេលកស្សបថា នែកស្សប អ្នកចូរពុះឧសទាំងឡាយឲ្យបែកទៅ។ ឧរុវេលកស្សបទូលថា បពិត្រមហាសមណៈ សូមព្រះអង្គធ្វើឧសទាំងឡាយឲ្យបែកឲ្យទាន។ ចំណែកឧសទាំង៥០០ដុំ ក៏បែកព្រមគ្នាតែម្តង។ លំដាប់នោះ ជដិលឈ្មោះឧរុវេលកស្សប រពឹងយ៉ាងនេះថា មហាសមណៈនេះ មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះថា ព្រះអង្គអាចនឹងបំបែកឧសទាំងឡាយចេញបាន តែបើទុកជាយ៉ាងនោះ ក៏គង់នៅមិនមែនជាព្រះអរហន្តដូចអញទេ។ 
-<span para #para_47>[៤៧] សម័យនោះឯង ជដិលទាំងអម្បាលនោះប្រាថ្នានឹងធ្វើសេចក្តីគោរពភ្លើង ក៏មិនអាចនឹងបង្កាត់ភ្លើងឲ្យឆេះឡើងបាន។ កាលនោះ ជដិលទាំងអម្បាលនោះមានសេចក្តីត្រិះរិះដូច្នេះថា យើងមិនអាចនឹងបង្កាត់ភ្លើងឲ្យឆេះឡើងបានដោយហេតុណា ហេតុនោះ គឺជាឥទ្ធានុភាពរបស់មហាសមណៈដោយពិតឥតសង្ស័យ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកានេះនឹងជដិលឈ្មោះឧរុវេលកស្សបថា នែកស្សប អ្នកចូរបង្កាត់ភ្លើងទៅ។ ជដិលឈ្មោះឧរុវេលកស្សបទូលថា បពិត្រមហាសមណៈ សូមព្រះអង្គបង្កាត់ឲ្យទាន។ ភ្លើងទាំង៥០០គំនរ ក៏ឆេះឡើងព្រមគ្នាតែម្តង។ លំដាប់នោះ ជដិលឈ្មោះឧរុវេលកស្សប រពឹងយ៉ាងនេះថា មហាសមណៈនេះ មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះថា ព្រះអង្គអាចធ្វើភ្លើងឲ្យឆេះឡើងបាន តែបើទុកជាយ៉ាងនោះ ក៏គង់នៅមិនមែនជាព្រះអរហន្តដូចអញទេ។ 
-<span para #para_48>[៤៨] សម័យនោះឯង ជដិលទាំងអម្បាលនោះធ្វើសេចក្តីគោរពភ្លើងទាំងឡាយ រួចហើយ មិនអាចនឹងលត់ភ្លើងទាំងឡាយឲ្យរលត់វិញបាន។ កាលនោះ ជដិលទាំងអម្បាលនោះមានសេចក្តីត្រិះរិះដូច្នេះថា យើងមិនអាចនឹងលត់ភ្លើងទាំងឡាយបាន ដោយហេតុណា ហេតុនោះ គឺជាឥទ្ធានុភាពរបស់មហាសមណៈដោយពិតឥតសង្ស័យ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកានេះនឹងជដិលឈ្មោះឧរុវេលកស្សបថា នែកស្សប អ្នកចូរលត់ភ្លើងទាំងឡាយទៅ។ ជដិលឈ្មោះឧរុវេលកស្សបទូលថា បពិត្រមហាសមណៈ សូមព្រះអង្គលត់ភ្លើងទាំងឡាយឲ្យទាន។ ភ្លើងទាំង៥០០គំនរ ក៏រលត់ព្រមគ្នាតែម្តង។ លំដាប់នោះ ជដិលឈ្មោះឧរុវេលកស្សប រពឹងយ៉ាងនេះថា មហាសមណៈនេះ មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះហេតុថា ព្រះអង្គអាចនឹងលត់ភ្លើងទាំងឡាយបាន តែបើទុកជាយ៉ាងនោះ ក៏គង់នៅមិនមែនជាព្រះអរហន្តដូចអញទេ។ 
-<span para #para_49>[៤៩] សម័យនោះឯង ជដិលទាំងនោះ នាំគ្នាមុជចុះខ្លះ ងើបឡើងខ្លះ ធ្វើនូវការមុជចុះ និងងើបឡើងខ្លះ ក្នុងស្ទឹងនេរញ្ជរា ក្នុងសម័យមានទឹកសន្សើមធ្លាក់ចុះខ្លំាង ប្រហែលជា៨រាត្រី ក្នុងចន្លោះខែទាំងពីរ((គឺ៤រាត្រីខាងចុងខែមាឃ ៤រាត្រីខាងដើមខែផល្គុណ រួមជា៨រាត្រី។)) ជាពេលត្រជាក់ មាននៅក្នុងហេមន្តរដូវ។ ជដិលទាំងអម្បាលនោះ ធ្លាប់នាំគ្នាឡើងមក ហើយអាំងភ្លើងក្នុងកន្លែងណា ព្រះដ៏មានព្រះភាគ ទ្រង់និម្មិតចង្ក្រានប្រមាណ៥០០ទុកក្នុងកន្លែងនោះ។ ឯជដិលអម្បាលនោះ មានសេចក្តីត្រិះរិះដូច្នេះថា ចង្ក្រានទាំងនេះ គេរៀបចំទុកដោយហេតុណា ហេតុនោះ គឺជាឥទ្ធានុភាពរបស់មហាសមណៈដោយពិតឥតសង្ស័យ។ លំដាប់នោះ ជដិលឈ្មោះឧរុវេលកស្សបមានសេចក្តីត្រិះរិះយ៉ាងនេះថា មហាសមណៈ(នេះ) មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះថា ព្រះអង្គអាចនិម្មិតចង្ក្រានទុកបានច្រើន តែបើទុកជាយ៉ាងនោះ ក៏គង់នៅមិនមែនជាព្រះអរហន្តដូចអញទេ។ 
-<span para #para_50>[៥០] សម័យនោះឯង មានភ្លៀងធំ ពុំជួកាល បង្អុរចុះមក មានជំនន់ធំពាសពេញទៅ។ ព្រះដ៏មានព្រះភាគគង់នៅក្នុងប្រទេសណា ប្រទេសនោះ ទឹកលិចអស់។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រិះរិះដូច្នេះថា បើមានហេតុយ៉ាងនេះ គួរតែតថាគតធ្វើទឹកឲ្យញែកចេញដោយជុំវិញ ហើយដើរចង្ក្រមលើផែនដី ដ៏មានធូលីហុយឡើងដេរដាសក្នុងទីកណ្តាលទឹកនោះឯង។ លំដាប់នោះ ព្រះអង្គក៏ធ្វើទឹកឲ្យញែកចេញជុំវិញ រួចទ្រង់ចង្ក្រមលើផែនដី ដ៏មានធូលីហុយឡើងដេរដាស ក្នុងទីកណ្តាលទឹក (នោះឯង)។ កាលនោះ ជដិលឈ្មោះឧរុវេលកស្សប គិតថា មហាសមណៈសូមកុំឲ្យលង់ទឹកឡើយ។ លុះឧរុវេលកស្សបគិតហើយ ទើបឡើងជិះទូកទៅ មួយអន្លើដោយជដិលទាំងឡាយជាច្រើននាក់ សំដៅទៅកាន់ប្រទេសដែលព្រះអង្គគង់នៅនោះ។ ជដិលឈ្មោះឧរុវេលកស្សប ក៏បានឃើញព្រះដ៏មានព្រះភាគ ធ្វើទឹកឲ្យញែកចេញជុំវិញព្រះអង្គ ហើយយាងចង្ក្រមលើផែនដី ដ៏មានធូលីហុយឡើងដេរដាស ក្នុងទីកណ្តាលទឹកដោយច្បាស់លាស់ លុះឃើញហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគដោយពាក្យដូច្នេះថា បពិត្រមហាសមណៈ ព្រះអង្គគង់នៅក្នុងទីនេះឬ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា អើ កស្សប តថាគតនៅក្នុងទីនេះឯង ហើយព្រះអង្គក៏ហោះឡើងទៅឯអាកាស ហើយទ្រង់ចុះទៅគង់ក្នុងទូក (ក្នុងមួយរំពេចនោះឯង)។ លំដាប់នោះ ជដិលឈ្មោះឧរុវេលកស្សប រំពឹងយ៉ាងនេះថា មហាសមណៈនេះ មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះហេតុថា អម្បាលទឹក ក៏គង់នឹងមិនលិចព្រះអង្គ តែបើទុកជាយ៉ាងនោះសោត ក៏គង់នៅមិនមែនជាព្រះអរហន្តដូចអញទេ។ 
-<span para #para_51>[៥១] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ព្រះបរិវិតក្កដូច្នេះថា មោឃបុរសនេះ ត្រិះរិះយ៉ាងនេះយូរណាស់មកហើយថា មហាសមណៈនេះ មានឫទ្ធិខ្លាំង មានអានុភាពធំមែន តែបើទុកជាយ៉ាងនោះ ក៏គង់នៅមិនមែនជាព្រះអរហន្តដូចអញទេ បើដូច្នោះ គួរតថាគតធ្វើជដិលនេះឲ្យកើតសេចក្តីសង្វេគ (ស្លុតចិត្ត)។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ព្រះពុទ្ធដីកានេះនឹងជដិលឈ្មោះឧរុវេលកស្សបថា នែកស្សប អ្នកឯងមិនមែនជាព្រះអរហន្តទេ អ្នកមិនទាន់បានដល់អរហត្តមគ្គទេ ម្យ៉ាងទៀត អ្នកឯងនឹងជាអរហន្តឬ ៗថា ជាបុគ្គលដល់ហើយនូវអរហត្តមគ្គ ដោយបដិបទា((សេចក្តីប្រតិបត្តិ)) ណា បដិបទានោះមិនមានដល់អ្នកទេ។ គ្រានោះ ជដិលឈ្មោះឧរុវេលកស្សប ក្រាបសិរសាចុះទៀបព្រះបាទារបស់ព្រះដ៏មានព្រះភាគ ហើយក្រាបបង្គំទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គ គួរបានបព្វជ្ជា គួរបានឧបសម្បទាក្នុងសំណាក់ព្រះដ៏មានព្រះភាគ (ក្នុងកាលឥឡូវនេះ)។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា នែកស្សប អ្នកឯងជានាយក ជាអ្នកដឹកនាំ ជាកំពូល ជាប្រធាន ជាបុគ្គលដ៏ឧត្តមប្រសើរជាងជដិលទាំងឡាយប្រមាណ៥០០រូប អ្នកត្រូវប្រាប់ជដិលទាំងអម្បាលនោះជាមុនសិន បើជដិលទាំងអម្បាលនោះ គេយល់យ៉ាងណា គេក៏នឹងធ្វើយ៉ាងនោះដែរ។ កាលនោះ ជដិលឧរុវេលកស្សបដើរចូលទៅរកជដិលជាកូនសិស្សទាំងអម្បាលនោះ លុះចូលទៅដល់ហើយ ទើបប្រាប់ជដិលទាំងនោះយ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏ចំរើន ខ្ញុំចង់ប្រព្រឹត្តព្រហ្មចរិយធម៌ក្នុងសំណាក់ព្រះមហាសមណៈ (នុ៎ះ) អ្នកទាំងឡាយយល់យ៉ាងណា ចូរធ្វើយ៉ាងនោះចុះ។ ជដិលទាំងអម្បាលនោះតបថា បពិត្រលោកដ៏ចំរើន ខ្ញុំទាំងអស់គ្នា ជាអ្នកជ្រះថ្លាហើយក្នុងសំណាក់ព្រះមហាសមណៈ (នុ៎ះ) យូរណាស់មកហើយ បើលោកម្ចាស់នឹងប្រព្រឹត្តព្រហ្មចរិយធម៌ក្នុងសំណាក់ព្រះមហាសមណៈ យើងខ្ញុំទាំងអស់គ្នា នឹងប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមហាសមណៈ(នុ៎ះ)ដែរ។ កាលនោះ ជដិលទាំងអម្បាលនោះបណ្តែតចោលនូវគ្រឿងបរិក្ខារ ព្រមទាំងសក់ ទាំងជដា((ផ្នួងសក់)) ទំាងអម្រែក ទំាងគ្រឿងបូជាភ្លើង ក្នុងទឹក ហើយនាំគ្នាចូលទៅកាន់ទីដែលព្រះដ៏មានព្រះភាគគង់នៅ លុះចូលទៅហើយ ក្រាបសិរសាចុះទៀបព្រះបាទាព្រះដ៏មានព្រះភាគ ហើយក្រាបបង្គំទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំងឡាយ គួរបានបព្វជ្ជា គួរបានឧបសម្បទា ក្នុងសំណាក់ព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅថា អ្នកទាំងឡាយចូរមកជាភិក្ខុចុះ ហើយត្រាស់ថា សាសនធម៌ តថាគតពោលល្អហើយ អ្នកទាំងឡាយ ចូរប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីនឹងធ្វើនូវព្រះនិព្វានជាទីបំផុតនៃទុក្ខដោយល្អចុះ។ ឯព្រះពុទ្ធដីកានោះឯង ជាឧបសម្បទារបស់លោកដ៏មានអាយុទាំងឡាយនោះ។ 
-<span para #para_52>[៥២] ឯជដិលឈ្មោះនទីកស្សប បានឃើញគ្រឿងបរិក្ខារ ព្រមទាំងសក់ ទាំងជដា ទាំងអម្រែក ទាំងគ្រឿងបូជាភ្លើង អណ្តែតទៅតាមទឹក ដោយច្បាស់លាស់ លុះជដិលឈ្មោះនទីកស្សប បានឃើញហើយ គិតដូច្នេះថា សេចក្តីអន្តរាយកុំបីមានដល់តាបសជាបងអញឡើយ។ គិតហើយ ក៏ប្រើជដិលទាំងឡាយឲ្យទៅ ដោយពាក្យថា អ្នកទាំងឡាយចូរទៅស្តាប់ដំណឹងបងខ្ញុំមើល ថាហើយ ទើបខ្លួនឯងក៏ទៅជាមួយនឹងជដិលទាំង៣០០រូប ដើរតម្រង់ទៅកាន់ទីដែលឧរុវេលកស្សបដ៏មានអាយុនៅ លុះចូលទៅដល់ហើយ និយាយពាក្យនេះនឹងឧរុវេលកស្សបដ៏មានអាយុថា បពិត្រកស្សប អំពើនេះប្រសើរហើយឬអ្វីហ្ន៎។ ឧរុវេលកស្សបប្រាប់ថា អើអ្នកដ៏មានអាយុទាំងឡាយ អំពើនេះប្រសើរហើយ។ កាលនោះ ជដិលទាំងអម្បាលនោះក៏បណ្តែតចោលនូវគ្រឿងបរិក្ខារ ព្រមទាំងសក់ ទាំងជដា ទាំងអម្រែក ទាំងគ្រឿងបូជាភ្លើង ទៅក្នុងទឹក ហើយចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបសិរសាចុះទៀបព្រះបាទាព្រះដ៏មានព្រះភាគ ហើយក្រាបទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំងឡាយ គួរបានបព្វជ្ជា គួរបានឧបសម្បទា ក្នុងសំណាក់ព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅថា អ្នកទាំងឡាយចូរមកជាភិក្ខុចុះ ហើយត្រាស់ថា សាសនធម៌ តថាគតពោលល្អហើយ អ្នកទាំងឡាយ ចូរប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីធ្វើនូវព្រះនិព្វានជាទីបំផុតនៃទុក្ខដោយល្អចុះ។ ព្រះពុទ្ធដីកានោះឯង ជាឧបសម្បទារបស់លោកដ៏មានអាយុទាំងអម្បាលនោះ។ 
-<span para #para_53>[៥៣] ឯជដិលឈ្មោះគយាកស្សប បានឃើញគ្រឿងបរិក្ខារ ព្រមទាំងសក់ ទាំងជដា ទាំងអម្រែក ទាំងគ្រឿងបូជាភ្លើង អណ្តែតទៅតាមទឹក ដោយច្បាស់លាស់ លុះជដិលឈ្មោះគយាកស្សប បានឃើញហើយ ក៏មានសេចក្តីត្រិះរិះថា សេចក្តីអន្តរាយកុំបីមានដល់តាបសទាំងពីរនាក់ជាបងអញឡើយ។ ទើបប្រើជដិលទាំងឡាយឲ្យទៅ ដោយពាក្យថា អ្នកទាំងឡាយចូរទៅស្តាប់ដំណឹងបងអញទំាងពីរនាក់មើល ថាហើយ ខ្លួនឯងក៏ទៅជាមួយនឹងជដិលទាំង២០០រូប ដើរតម្រង់ទៅកាន់ទីដែលឧរុវេលកស្សបដ៏មានអាយុនៅ លុះចូលទៅដល់ហើយ ក៏និយាយពាក្យនេះនឹងឧរុវេលកស្សបដ៏មានអាយុថា បពិត្រកស្សប អំពើនេះប្រសើរឬអ្វីហ្ន៎។ ឧរុវេលកស្សបប្រាប់ថា អើអ្នកដ៏មានអាយុទាំងឡាយ អំពើនេះប្រសើរហើយ។ កាលនោះ ពួកជដិលទាំងនោះ បណ្តែតទៅនូវគ្រឿងបរិក្ខារ ព្រមទាំងសក់ ទាំងជដា ទាំងអម្រែក ទាំងគ្រឿងបូជាភ្លើង ទៅក្នុងទឹក ហើយចូលទៅកាន់ទីដែលព្រះដ៏មានព្រះភាគគង់នៅ លុះចូលទៅដល់ហើយ ក្រាបក្បាលទៀបព្រះបាទាព្រះដ៏មានព្រះភាគ ហើយបានពោលនូវពាក្យនេះនឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងឡាយ គួរបាននូវបព្វជ្ជា គួរបាននូវឧបសម្បទា ក្នុងសំណាក់ព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរមកចុះ ទើបត្រាស់ថា សាសនធម៌ តថាគតពោលហើយដោយប្រពៃ អ្នកទាំងឡាយ ចូរប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីធ្វើនូវព្រះនិព្វានជាទីបំផុតនៃទុក្ខដោយប្រពៃចុះ។ ព្រះពុទ្ធដីកានោះឯង ជាឧបសម្បទារបស់លោកដ៏មានអាយុទាំងនោះ។ 
-<span para #para_54>[៥៤] ឧសប្រាំរយកំណាត់មិនបែក ក៏ត្រឡប់ទៅជាបែក ភ្លើងមិនឆេះ ក៏ត្រឡប់ទៅជាឆេះ ភ្លើងមិនរលត់ ក៏ត្រឡប់ទៅជារលត់ ដោយអធិដ្ឋានរបស់ព្រះដ៏មានព្រះភាគ ព្រះដ៏មានព្រះភាគ ទ្រង់និម្មិតចង្ក្រានទាំងឡាយចំនួន៥០០។ បាដិហារ្យចំនួនបីពាន់ប្រាំរយ ក៏មានដោយន័យនេះឯង។ 
-<span para #para_55>[៥៥] គ្រានោះ ព្រះដ៏មានព្រះភាគ គង់នៅក្នុងឧរុវេលាប្រទេស តាមសមគួរដល់ពុទ្ធអធ្យាស្រ័យ ហើយទ្រង់ពុទ្ធដំណើរទៅក្នុងគយាសីសប្រទេស មួយអន្លើដោយភិក្ខុសង្ឃដ៏ច្រើនចំនួន១០០០អង្គ គឺពួកភិក្ខុដែលជាជដិលក្នុងកាលមុនទាំងអស់នោះឯង។ មានសេចក្តីដំណាលថា ព្រះដ៏មានព្រះភាគ គង់នៅលើខ្នងថ្មឈ្មោះគយាសីសៈ ទៀបគយាប្រទេសនោះ មួយអន្លើដោយភិក្ខុ១០០០អង្គ។ ក្នុងទីនោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ធម្មជាតិទាំងអស់ជារបស់ក្តៅ ម្នាលភិក្ខុទាំងឡាយ ធម្មជាតទាំងអស់ជារបស់ក្តៅ(នោះ) តើគឺអ្វី ម្នាលភិក្ខុទាំងឡាយ ចក្ខុជារបស់ក្តៅ រូបទាំងឡាយជារបស់ក្តៅ ចក្ខុវិញ្ញាណជារបស់ក្តៅ ចក្ខុសម្ផស្ស((វត្ថុដែលពាល់ត្រូវដោយភ្នែក គឺអារម្មណ៍ដែលឃើញដោយភ្នែក មានរូបជាដើម។)) ជារបស់ក្តៅ ការសោយអារម្មណ៍ណានេះ ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី កើតឡើងអំពីបច្ច័យ គឺចក្ខុសម្ផស្ស ការសោយអារម្មណ៍នោះឯង ក៏ជារបស់ក្តៅ ចុះក្តៅដោយហេតុអ្វី តថាគតពោលថា ក្តៅដោយភ្លើងគឺរាគៈ ភ្លើងគឺទោសៈ ភ្លើងគឺមោហៈ ក្តៅ(ដោយភ្លើង) គឺជាតិ ជរា មរណៈ ក្តៅដោយ(ភ្លើងគឺ) សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីតូចចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត។ ត្រចៀកជារបស់ក្តៅ សំលេង ជារបស់ក្តៅ។បេ។ ច្រមុះជារបស់ក្តៅ ក្លិនទាំងឡាយជារបស់ក្តៅ។បេ។ អណ្តាតជារបស់ក្តៅ រសទាំងឡាយជារបស់ក្តៅ។បេ។ កាយជារបស់ក្តៅ ផោដ្ឋព្វៈ((វត្ថុដែលមានរូប មានសំពត់អាវ ជាដើម ដែលមកប៉ះពាល់ត្រូវកាយ ហៅថា ផោដ្ឋព្វៈ។)) ទាំងឡាយជារបស់ក្តៅ។បេ។ ចិត្តជារបស់ក្តៅ ធម្មារម្មណ៍ទាំងឡាយ ជារបស់ក្តៅ មនោវិញ្ញាណជារបស់ក្តៅ មនោសម្ផស្ស((សេចក្តីផ្សព្វផ្សាយក្នុងចិត្ត គឺអារម្មណ៍ដែលមកប៉ះពាល់ដល់គំនិត។)) ជារបស់ក្តៅ សេចក្តីសោយអារម្មណ៍ណាជាសុខក្តី ជាទុក្ខក្តី មិនមែនជាទុក្ខជាសុខក្តី តែងកើតឡើងព្រោះបច្ច័យ គឺមនោសម្ផស្ស សេចក្តីសោយអារម្មណ៍នោះឯង ក៏ជារបស់ក្តៅ ចុះក្តៅដោយអ្វី តថាគតពោលថា ក្តៅដោយភ្លើងគឺរាគៈ ភ្លើងគឺទោសៈ ភ្លើងគឺមោហៈ ក្តៅដោយជាតិ ជរា មរណៈ ក្តៅដោយសេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីតូចចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកប្រកបដោយសុត្តៈ (គឺជាអ្នកចេះដឹង) កាលឃើញយ៉ាងនេះ រមែងនឿយណាយក្នុងចក្ខុផង ក្នុងរូបទាំងឡាយផង ក្នុងចក្ខុវិញ្ញាណផង ក្នុងចក្ខុសម្ផស្សផង សេចក្តីសោយអារម្មណ៍ណា ជាសុខក្តី ជាទុក្ខក្តី មិនមែនជាទុក្ខ មិនមែនជាសុខក្តី តែងកើតឡើងអំពីបច្ច័យ គឺចក្ខុសម្ផស្ស អរិយសាវករមែងនឿយណាយក្នុងសេចក្តីសោយអារម្មណ៍នោះឯងផង ក្នុងត្រចៀកផង ក្នុងសំឡេងទាំងឡាយផង។បេ។ ក្នុងច្រមុះផង ក្នុងក្លិនទាំងឡាយផង។បេ។ ក្នុងអណ្តាតផង ក្នុងរសទាំងឡាយផង។បេ។ ក្នុងកាយផង ក្នុងផោដ្ឋព្វៈទាំងឡាយផង។បេ។ ក្នុងចិត្តផង ក្នុងធម្មារម្មណ៍ទាំងឡាយផង នឿយណាយក្នុងមនោវិញ្ញាណផង នឿយណាយក្នុងមនោសម្ផស្សផង សេចក្តីសោយអារម្មណ៍ណាដែលជាសុខក្តី ជាទុក្ខក្តី មិនមែនជាទុក្ខ មិនមែនជាសុខក្តី រមែងកើតឡើងអំពីបច្ច័យ គឺមនោសម្ផស្ស អរិយសាវក រមែងនឿយណាយក្នុងសេចក្តីសោយអារម្មណ៍នោះឯងផង កាលបើនឿយណាយហើយ ក៏ប្រាសចាកតម្រេក ព្រោះប្រាសចាកតម្រេក (នោះឯង) ចិត្តក៏ផុតស្រឡះចាកសេចក្តីប្រកាន់មាំ កាលបើចិត្តរួចស្រឡះហើយ ក៏មានញាណដឹងថា ចិត្តរបស់អញរួចស្រឡះហើយ អរិយសាវ័កនោះដឹងច្បាស់ថា កំណើតអស់ហើយ ព្រហ្មចរិយធម៌ បាននៅរួចហើយ សោឡសកិច្ច បានធ្វើរួចហើយ កិច្ចដទៃក្រៅអំពីសោឡសកិច្ចនេះ មិនមានឡើយ។ កាលព្រះដ៏មានព្រះភាគ កំពុងសំដែងវេយ្យាករណ៍((របៀបបាឡីដែលជាពាក្យរាយសុទ្ធ ឥតមានចងជាបទបាទ គឺមិនចងជាពាក្យកាព្យដែលហៅថាគាថាទេ។)) នេះ ចិត្តរបស់ភិក្ខុចំនួន១០០០រូបនោះ ក៏ផុតចាកអាសវៈធម៌ទាំងឡាយឥតមានជាប់ចំពាក់ដោយឧបាទានឡើយ។ 
-<div centeralign>ចប់ អាទិត្តបរិយាយសូត្រ។ 
-ចប់ ឧរុវេលប្បាដិហារិយភាណវារៈ ជាគំរប់បី។
-==== (ពិម្ពិសារសមាគមកថា ១៣.) ==== 
-<span para #para_56>[៥៦] កាលនោះ ព្រះដ៏មានព្រះភាគ គង់លើខ្នងថ្មឈ្មោះគយាសីសៈ តាមសមគួរដល់ពុទ្ធអធ្យាស្រ័យ ហើយទ្រង់ពុទ្ធដំណើរទៅក្នុងក្រុងរាជគ្រឹះ មួយអន្លើដោយភិក្ខុសង្ឃដ៏ច្រើន ចំនួន១០០០អង្គ គឺបុរាណជដិលទាំងអស់នោះឯង។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ត្រាច់ទៅកាន់ចារិកដោយលំដាប់ ក៏បានទៅដល់ក្រុងរាជគ្រឹះ។ មានសេចក្តីដំណាលថា ព្រះដ៏មានព្រះភាគ គង់នៅក្នុងសុប្បតិដ្ឋចេតិយ ក្នុងលដ្ឋិវនឧទ្យាន ទៀបក្រុងរាជគ្រឹះនោះ។ 
-<span para #para_57>[៥៧] ព្រះបាទមាគធសេនិយពិម្ពិសារ បានទ្រង់ព្រះសណ្តាប់ដំណឹងច្បាស់ថា ព្រះសមណគោតមដ៏ចំរើន ជាសក្យបុត្រ ចេញចាកសក្យត្រកូលហើយបួស ឥឡូវយាងមកកាន់ក្រុងរាជគ្រឹះ គង់នៅក្នុងសុប្បតិដ្ឋចេតិយ ក្នុងលដ្ឋិវនឧទ្យាន (សួនច្បារត្នោត) ទៀបក្រុងរាជគ្រឹះ កិត្តិសព្ទដ៏ពីរោះរបស់ព្រះគោតមដ៏ចំរើននោះ ឮខ្ចរខ្ចាយសុសសាយយ៉ាងនេះថា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ឆ្ងាយចាកកិលេស ទ្រង់ត្រាស់ដឹងដោយប្រពៃចំពោះព្រះអង្គឯង ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់មានដំណើរល្អ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ទ្រង់ជាអ្នកទូន្មាននូវបុរសដែលគួរទូន្មានបាន ទ្រង់ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ទ្រង់បានត្រាស់ដឹងនូវអរិយសច្ចធម៌ ទ្រង់លែងត្រឡប់មកកាន់ភពថ្មីទៀត ដោយប្រការដូច្នេះ ព្រះដ៏មានព្រះភាគនោះ បានធ្វើឲ្យជាក់ច្បាស់ដោយប្រាជ្ញាចំពោះព្រះអង្គឯង ហើយញុំាងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ញុំាងពពួកសត្វព្រមទាំងសមណៈ និងព្រាហ្មណ៍ ព្រមទាំងទេវតា និងមនុស្សឲ្យបានត្រាស់ដឹងផង ព្រះដ៏មានព្រះភាគនោះ ទ្រង់សំដែងធម៌ដ៏ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ទ្រង់ប្រកាសនូវព្រហ្មចរិយធម៌ដ៏បរិសុទ្ធ ព្រមទាំងអត្ថ ព្រមទាំងព្យញ្ជនៈដ៏បរិបូណ៌ពេញលេញ កិរិយាដែលបានឃើញព្រះអរហន្តទាំងឡាយមានសភាពយ៉ាងនោះ ជាការប្រពៃពេក។ គ្រានោះ ព្រះបាទមាគធសេនិយពិម្ពិសារ មានទាំងព្រាហ្មណ៍ និងគហបតិ ដែលនៅក្នុងដែនមគធៈ ចំនួនដប់ពីរហ្មឺនជាបរិវារ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចហើយគង់នៅក្នុងទីដ៏សមគួរ។ ឯពួកព្រាហ្មណ៍ និងគហបតិដែលនៅក្នុងដែនមគធៈចំនួនដប់ពីរហ្មឺននោះ ពួកខ្លះថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ ពួកខ្លះក៏ពោលពាក្យរីករាយជាមួយនឹងព្រះដ៏មានព្រះភាគ លុះធ្វើពាក្យគួររីករាយ គួររលឹកឲ្យសម្រេចហើយ ក៏អង្គុយនៅក្នុងទីដ៏សមគួរ ពួកខ្លះ ក៏ប្រណម្យអញ្ជលីចំពោះព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ ពួកខ្លះ ក៏ប្រកាសនាម និងគោត្តរបស់ខ្លួនក្នុងសំណាក់ព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ ពួកខ្លះក៏ស្ងៀម អង្គុយនៅក្នុងទីដ៏សមគួរ។ ទើបពួកព្រាហ្មណ៍ និងគហបតិដែលនៅក្នុងដែនមគធៈ ចំនួនដប់ពីរហ្មឺននោះ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា មហាសមណៈប្រព្រឹត្តព្រហ្មចរិយធម៌ក្នុងសំណាក់ឧរុវេលកស្សបឬហ្ន៎ ឬថាឧរុវេលកស្សបប្រព្រឹត្តព្រហ្មចរិយធម៌ក្នុងសំណាក់មហាសមណៈ។ ឯព្រះដ៏មានព្រះភាគ ក៏ជ្រាបសេចក្តីត្រិះរិះនៃចិត្តរបស់ពួកព្រាហ្មណ៍ និងគហបតិដែលនៅក្នុងដែនមគធៈ ចំនួនដប់ពីរហ្មឺននោះ ដោយព្រះហឫទ័យព្រះអង្គ ហើយទ្រង់ត្រាស់នឹងព្រះឧរុវេលកស្សបដ៏មានអាយុដោយព្រះគាថា ថា 
អ្នកឯងនៅក្នុងឧរុវេលាប្រទេស ជាអ្នកប្រដៅពួកតាបស តើអ្នកឃើញអ្វី បានជាលះបង់ការបូជាភ្លើងចោលចេញ។ ម្នាលកស្សប តថាគតសួរសេចក្តីនេះនឹងអ្នក ការបូជាភ្លើងដែលអ្នកលះបង់ហើយ តើព្រោះហេតុអ្វី។ 
-ឧរុវេលកស្សបក្រាបបង្គំទូលថា ជនទាំងឡាយតែងពោលសរសើរចំពោះនូវកាមទាំងឡាយ គឺរូប សំឡេង ព្រមទាំងរសផង នូវស្រីទាំងឡាយផង ព្រោះការបូជា ខ្ញុំព្រះអង្គដឹងថា កាមគុណមានរូបជាដើមនេះ ជាគ្រឿងសៅហ្មងក្នុងឧបធិ((វិមតិវិនោទនីដីកា ថា ឧបធិ មាន៤យ៉ាង គឺ កាមូបធិ១ ខន្ធូបធិ១ កិលេសូបធិ១ អភិសង្ខារូបធិ១។ តែក្នុងទីនេះ សំដៅយកខន្ធូបធិតែម្យ៉ាង។ ឯឧបធិសព្ទនេះ ប្រែថា ខ្លួន រាងកាយគោល ហេតុ នៃសេចក្តីវិលកើត កិលេស និងសេចក្តីកង្វល់។)) ទាំងឡាយ ព្រោះហេតុដូច្នោះ ខ្ញុំព្រះអង្គមិនត្រេកអរក្នុងការបូជាធំ និងការបូជាតូច (គឺការគោរពភ្លើងរាល់ថ្ងៃ)។  
-ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលកស្សប ចិត្តរបស់អ្នកមិនត្រេកអរហើយ ក្នុងកាមគុណទាំងឡាយនោះ គឺរូប សំឡេង ព្រមទាំងរស ម្នាលកស្សប ម្យ៉ាងទៀត ចិត្តរបស់អ្នកត្រេកអរក្នុងមនុស្សលោក និងទេវលោកខ្លះដែរឬ ចូរអ្នកពោលហេតុនេះមកតថាគតមើល។  
-ព្រះឧរុវេលកស្សបក្រាបទូលថា ខ្ញុំព្រះអង្គឃើញនូវព្រះនិព្វាន ជារបស់ល្អិត ឥតមានឧបធិ ឥតមានសេចក្តីខ្វល់ មិនជាប់ចំពាក់នៅក្នុងកាមភព ជាធម្មជាតពិត មិនប្រែប្រួល ជាធម្មជាត គឺបុគ្គលមិនគប្បីបានដោយហេតុដទៃ (ក្រៅពីមគ្គ) ព្រោះហេតុដូច្នោះ បានជាខ្ញុំព្រះអង្គមិនត្រេកអរក្នុងការបូជាធំ និងការបូជាតូច។
-<span para #para_58>[៥៨] លំដាប់នោះ ព្រះឧរុវេលកស្សបដ៏មានអាយុ ក្រោកចាកអាសនៈ ធ្វើនូវសំពត់ឧត្តរាសង្គៈ((ចីពរ)) លើស្មាម្ខាង ហើយក្រាបសិរសាទៀបព្រះបាទារបស់ព្រះដ៏មានព្រះភាគ រួចក៏បានបង្គំទូលពាក្យនេះនឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគជាគ្រូរបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គជាសាវក បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគជាគ្រូរបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គជាសាវក។ គ្រានោះ ពួកព្រាហ្មណ៍ និងគហបតិដែលនៅក្នុងដែនមគធៈ ចំនួនដប់ពីរហ្មឺននោះ មានសេចក្តីត្រិះរិះដូច្នេះថា ឧរុវេលកស្សបប្រព្រឹត្តព្រហ្មចរិយធម៌ក្នុងសំណាក់មហាសមណៈទេតើ។ ពេលនោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបសេចក្តីត្រិះរិះក្នុងចិត្តនៃពួកព្រាហ្មណ៍ និងគហបតិចំនួនដប់ពីរហ្មឺនដែលនៅក្នុងដែនមគធៈនោះ ដោយព្រះហឫទ័យរបស់ព្រះអង្គ រួចហើយ ក៏ទ្រង់សំដែងអនុបុព្វីកថា គឺទានកថា១ សីលកថា១ សគ្គកថា១ ទោសនៃកាមគុណដ៏លាមក ដ៏សៅហ្មង១ អានិសង្សនៃការចេញចាកកាម (បួស)១។ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបនូវពួកព្រាហ្មណ៍ និងគហបតិទាំងនោះថា ជាបុគ្គលមានចិត្តស្រួល មានចិត្តទន់ មានចិត្តប្រាសចាកនីវរណៈធម៌ មានចិត្តអណ្តែតឡើង មានចិត្តជ្រះថ្លា ក្នុងកាលណា ព្រះធម្មទេសនាណា ដែលព្រះពុទ្ធទាំងឡាយលើកឡើងសំដែងដោយព្រះអង្គឯង ព្រះអង្គក៏ទ្រង់ប្រកាសធម្មទេសនានោះ គឺទុក្ខសច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ច១ ក្នុងកាលនោះ។ ធម្មតា សំពត់សស្អាត ដ៏ប្រាសចាកពណ៌ខ្មៅ (គឺធ្យូង ឬល័ក្តខ្មៅជាដើម) គួរទទួលគ្រឿងជ្រលក់បានដោយប្រពៃ មានឧបមាយ៉ាងណាមិញ ឯធម្មចក្ខុ គឺសោតាបត្តិមគ្គដ៏ប្រាសចាកធូលី ប្រាសចាកមន្ទិល ក៏កើតឡើងដល់ពួកព្រាហ្មណ៍ និងគហបតិដែលនៅក្នុងដែនមគធៈ ចំនួនដប់មួយហ្មឺន មានព្រះបាទពិម្ពិសារជាប្រធានលើអាសនៈនោះថា ធម្មជាតិណាមួយ ដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ ក៏រលត់ទៅជាធម្មតាដែរ មានឧបមេយ្យដូច្នោះឯង។ ចំណែកព្រាហ្មណ៍ និងគហបតិចំនួនមួយហ្មឺនរូប ក៏ថ្វាយខ្លួនជាឧបាសក។ 
-<span para #para_59>[៥៩] គ្រានោះ ព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់ឃើញអរិយសច្ចធម៌ហើយ ទ្រង់បានដល់អរិយសច្ចធម៌ហើយ ទ្រង់បានត្រាស់ដឹងអរិយសច្ចធម៌ហើយ ទ្រង់ចុះព្រះទ័យស៊ប់ក្នុងអរិយសច្ចធម៌ហើយ ទ្រង់ឆ្លងផុតសេចក្តីសង្ស័យហើយ ប្រាសចាកសេចក្តីងឿងឆ្ងល់ ដល់នូវសេចក្តីក្លៀវក្លា មិនជឿស្តាប់បុគ្គលដទៃក្នុងសាសនាព្រះសាស្តា ទ្រង់បានពោលពាក្យនេះចំពោះព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ពីដើម កាលដែលខ្ញុំព្រះអង្គនៅជាកុមារនៅឡើយ ខ្ញុំព្រះអង្គមានបំណង៥យ៉ាង ឥឡូវនេះ បំណងរបស់ខ្ញុំព្រះអង្គនោះ ក៏សម្រេចអស់ហើយ បពិត្រព្រះអង្គដ៏ចំរើន ពីដើម កាលដែលខ្ញុំព្រះអង្គនៅជាកុមារ មានសេចក្តីត្រិះរិះដូច្នេះថា សូមឲ្យជនទាំងឡាយអភិសេកអញក្នុងរាជសម្បត្តិ បពិត្រព្រះអង្គដ៏ចំរើន នេះជាបំណងទី១របស់ខ្ញុំព្រះអង្គ ឥឡូវនេះ បំណងរបស់ខ្ញុំព្រះអង្គបានសម្រេចហើយ បពិត្រព្រះអង្គដ៏ចំរើន បំណងទី២របស់ខ្ញុំព្រះអង្គដូច្នេះថា សូមឲ្យព្រះអរហន្តសម្មាសម្ពុទ្ធគប្បីចូលមកកាន់ដែនរបស់អញនោះ ឥឡូវនេះ បំណងរបស់ខ្ញុំព្រះអង្គនោះ ក៏បានសម្រេចហើយ បពិត្រព្រះអង្គដ៏ចំរើន បំណងទី៣របស់ខ្ញុំព្រះអង្គនេះដូច្នេះថា សូមឲ្យខ្ញុំព្រះអង្គបានចូលទៅសេពគប់នឹងព្រះដ៏មានព្រះភាគនោះ ឥឡូវនេះ បំណងរបស់ខ្ញុំព្រះអង្គនោះ បានសម្រេចហើយ បពិត្រព្រះអង្គដ៏ចំរើន បំណងទី៤របស់ខ្ញុំព្រះអង្គដូច្នេះថា ព្រះដ៏មានព្រះភាគនោះ គប្បីសំដែងធម៌ដល់អញ ឥឡូវនេះ បំណងរបស់ខ្ញុំព្រះអង្គនោះ សម្រេចហើយ បពិត្រព្រះអង្គដ៏ចំរើន បំណងទី៥របស់ខ្ញុំព្រះអង្គនេះដូច្នេះថា ចំណែកខាងអញ គប្បីដឹងច្បាស់នូវធម៌របស់ព្រះដ៏មានព្រះភាគនោះ ឥឡូវនេះ បំណងរបស់ខ្ញុំព្រះអង្គនោះ បានសម្រេចហើយ បពិត្រព្រះអង្គដ៏ចំរើន ពីដើម កាលដែលខ្ញុំព្រះអង្គនៅជាកុមារនៅឡើយ ខ្ញុំព្រះអង្គមានបំណង៥យ៉ាងនេះ ឥឡូវនេះ បំណងទាំង៥យ៉ាងរបស់ខ្ញុំព្រះអង្គនោះ ក៏បានសម្រេចបរិបូណ៌ហើយ បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះអង្គសំដែងហើយដោយអនេកបរិយាយយ៉ាងនេះ (ភ្លឺច្បាស់ណាស់) គួរនាដូចជាមនុស្សចាប់របស់ដែលគេផ្កាប់ចុះ ឲ្យផ្ងារឡើង ពុំនោះ ដូចជាមនុស្សបើកបង្ហាញរបស់ដែលគេលាក់បិទបាំងទុក ពុំនោះសោត ដូចជាមនុស្សប្រាប់ផ្លូវដល់អ្នកវង្វេងផ្លូវ ឬក៏ដូចជាមនុស្សកាន់ប្រទីបប្រេង ទ្រោលបំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សដែលមានចក្ខុ នឹងបានមើលឃើញនូវរូបទាំងឡាយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គសូមដល់នូវព្រះដ៏មានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក សូមព្រះដ៏មានព្រះភាគជាម្ចាស់ ជ្រាបនូវខ្ញុំព្រះអង្គថាជាឧបាសក ដល់នូវសរណគមន៍ស្មើដោយជីវិត ចាប់តាំងតែអំពីថ្ងៃនេះជាដើមទៅ មិនតែប៉ុណ្ណោះ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគជាម្ចាស់ ព្រមទាំងភិក្ខុសង្ឃទទួលភត្តរបស់ខ្ញុំព្រះអង្គដើម្បីឆាន់ក្នុងថ្ងៃស្អែក។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលនិមន្តដោយតុណ្ហីភាព។ គ្រានោះ ព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់ជ្រាបថា ព្រះដ៏មានព្រះភាគទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយធ្វើប្រទក្សិណ ចៀសចេញទៅ។ 
-<span para #para_60>[៦០] លំដាប់នោះ ព្រះបាទមាគធសេនិយពិម្ពិសារ លុះរាត្រីនោះកន្លងទៅហើយ (ភ្លឺឡើង) ព្រះអង្គក៏ទ្រង់ឲ្យចាត់ចែងខាទនីយភោជនីយាហារដ៏ឧត្តមរួចហើយ ទ្រង់ចាត់ឲ្យមនុស្សទៅក្រាបទូលនូវកាលនៃភត្តដល់ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលនេះ ជាកាលគួរហើយ ភត្តាហារសម្រេចហើយ។ ឯព្រះដ៏មានព្រះភាគ ទ្រង់ស្លៀកស្បង់ ហើយទ្រង់បាត្រ និងចីវរក្នុងបុព្វណ្ហសម័យ រួចហើយទ្រង់ចូលទៅកាន់ក្រុងរាជគ្រឹះ មួយអន្លើដោយភិក្ខុសង្ឃដ៏ច្រើនចំនួន១០០០រូប គឺពួកបុរាណជដិលទាំងអស់នោះឯង។ 
-<span para #para_61>[៦១] សម័យនោះឯង ព្រះឥន្ទ្រជាធំជាងទេវតាទាំងឡាយ ប្លែងភេទជាមាណព ហើយដើរទៅអំពីមុខបង្អស់នៃភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ហើយច្រៀងនូវគាថានេះថា 
ព្រះដ៏មានព្រះភាគ ព្រះអង្គទូន្មានហើយ (នូវឥន្ទ្រិយ) មានព្រះហឫទ័យផុតស្រឡះហើយ (ចាកអាសវធម៌) ព្រះអង្គមានពណ៌ល្អដូចដុំមាស ឈ្មោះសិង្គី((សព្ទដែលប្រែថា មាស តាមក្នុងអភិធានមាន១៧យ៉ាង គឺសុវណ្ណ កនក ជាតរូប សោណ្ណ កញ្ចន សត្ថុវណ្ណ ហរិ កម្ពុ បារុ ហេម ហាដក តបនីយ ហិរញ្ញ បាមីករ សាតកុម្ភ ជម្ពុនទ សិង្គី។ តែក្នុងវិមតិវិនោទនីដីកាថា បណ្តាមាសទាំង១៧នេះ មាសឈ្មោះសិង្គីប្រសើរជាងមាសឯទៀត។)) ទ្រង់យាងចូលទៅកាន់ក្រុងរាជគ្រឹះ មួយអន្លើដោយពួកបុរាណជដិល ដែលជាអ្នកទូន្មានហើយ (នូវឥន្ទ្រិយ)ដែរ ជាអ្នកមានចិត្តផុតស្រឡះហើយ (ចាកអាសវធម៌)។  ព្រះដ៏មានព្រះភាគ មានព្រះហឫទ័យផុតហើយ (ចាកសេចក្តីសៅហ្មង) និងមានព្រះហឫទ័យផុតស្រឡះហើយ (ចាកអាសវធម៌) ព្រះអង្គមានពណ៌ល្អដូចដុំមាសឈ្មោះសិង្គី ទ្រង់យាងចូលទៅកាន់ក្រុងរាជគ្រឹះ មួយអន្លើដោយពួកបុរាណជដិលដែលមានចិត្តផុតហើយ (ចាកសេចក្តីសៅហ្មង) ទាំងមានចិត្តផុតស្រឡះហើយ (ចាកអាសវធម៌)។  
-ព្រះដ៏មានព្រះភាគ ទ្រង់ឆ្លង (ចាកលោក) ហើយទាំងមានព្រះហឫទ័យផុតស្រឡះហើយ (ចាកអាសវធម៌) ព្រះអង្គមានពណ៌ល្អដូចដុំមាសឈ្មោះសិង្គី ទ្រង់យាងចូលទៅកាន់ក្រុងរាជគ្រឹះ មួយអន្លើដោយពួកបុរាណជដិលដែលឆ្លងហើយ(ចាកលោក) ទាំងមានចិត្តផុតស្រឡះហើយ (ចាកអាសវធម៌)។  
-ព្រះដ៏មានព្រះភាគ មានព្រះហឫទ័យរម្ងាប់ហើយ (ចាកអកុសលធម៌) ទាំងមានព្រះហឫទ័យផុតស្រឡះហើយ (ចាកអាសវធម៌) ព្រះអង្គមានពណ៌ល្អដូចដុំមាសឈ្មោះសិង្គី ទ្រង់យាងចូលទៅកាន់ក្រុងរាជគ្រឹះ មួយអន្លើដោយពួកបុរាណជដិលដែលមានចិត្តរម្ងាប់ហើយ (ចាកអកុសលធម៌) ទាំងមានចិត្តផុតស្រឡះហើយ (ចាកអាសវធម៌)។  
-ព្រះដ៏មានព្រះភាគនោះ ទ្រង់មានអរិយវាស១០យ៉ាង((វិមតិវិនោទនីដីកាថា លះនីវរណធម៌ប្រាំ១ ឆឡង្គុបេក្ខា១ ដំកល់ស្មារតីដោយខ្ជាប់ខ្ជួន១ អបស្សេនធម៌បួន១ លះមិច្ឆាទិដ្ឋិ១ ការមិនស្វែងរកបីយ៉ាងគឺ កាម ភព និងព្រហ្មចារ្យ១ មានសេចក្តីត្រិះរិះមិនល្អក់វិកវរ១ មានកាយសង្ខាររម្ងាប់ហើយ១ មគ្គញ្ញាណ១ ផលញ្ញាណ១។)) ទ្រង់មានកំលាំង១០((ប្រកបដោយកំលាំងកាយ១០ និងកំលាំងញាណ១០ ឯកំលាំងកាយ១០ នោះធៀបដោយកំលាំងដំរី១០ត្រកូល គឺដំរីកាឡាវកៈ១ គង្គេយ្យៈ១ បណ្ឌរៈ១ តម្ពៈ១ បិង្គលៈ១ គន្ធៈ១ មង្គល១ ហេមវត១ ឧបោសថ១ ឆទ្ទន្ត១។ កំលាំងដំរីកាឡវក១០ ស្មើនឹងកំលាំងដំរីគង្គេយ្យ១ បណ្តាដំរីទាំង១០ត្រកូលនោះ មានកំលាំងលើសគ្នា១០ៗឡើងទៅ កំលាំងដំរីឆទ្ទន្ត១០ ទើបស្មើនឹងកំលាំងព្រះពុទ្ធ១។ ឯកំលាំងញាណ១០ នោះគឺ កំលាំងសេចក្តីដឹងហេតុគួរ និងមិនគួរតាមពិត១ ដឹងកម្មនិងផលនៃកម្ម១ ដឹងបដិបទាប្រព្រឹត្តទៅក្នុងភពទាំងពួង១ ដឹងលោកដែលមានធាតុច្រើន១ ដឹងថាសត្វទាំងឡាយមានអធ្យាស្រ័យផ្សេងៗគ្នា១ ដឹងឥន្ទ្រិយរបស់សត្វដ៏ឆ្លៀវឆ្លាសនិងទន់ទាប១ ដឹងសេចក្តីសៅហ្មង និងសេចក្តីផូរផង់ និងការចេញចាកឈានវិមោក្ខសមាធិសមាបត្តិ១ ដឹងខន្ធបញ្ចកៈ ដែលអាស្រ័យនៅក្នុងកាលមុន១ ញាណ គឺចក្ខុដូចជាទិព្វ១ ដឹងសេចក្តីអស់ទៅនៃអាសវធម៌១។)) ព្រះអង្គជ្រាបច្បាស់នូវធម៌ (គឺកម្មបថ)១០ ប្រការ ទ្រង់ប្រកបដោយអង្គជារបស់នៃអសេខបុគ្គល១០យ៉ាង((គឺអដ្ឋង្គិកមគ្គ និងសម្មាញាណ និងសម្មាវិមុត្តិ។)) មានភិក្ខុសង្ឃ១ពាន់ជាបរិវារ ទ្រង់យាងចូលទៅកាន់ក្រុងរាជគ្រឹះ។
-<span para #para_62>[៦២] ពួកមនុស្សឃើញសក្កទេវរាជ ជាធំជាងទេវតា និងមនុស្សទាំងឡាយហើយ ពោលយ៉ាងនេះថា ឱហ្ន៎ មាណពនេះ មានរូបល្អអីម្ល៉េះ ឱហ្ន៎ មាណពនេះមានរូបគួរពិតពិលរមិលមើល ឱហ្ន៎ មាណពនេះគួរជាទីជ្រះថ្លា មាណពនេះឯងជាកូនចៅអ្នកណាហ្ន៎។ លុះពួកមនុស្សពោលពាក្យយ៉ាងនេះហើយ សក្កទេវរាជ ជាធំជាងទេវតាទាំងឡាយ ក៏បានពោលតបទៅនឹងពួកមនុស្សនោះវិញដោយគាថា ថា 
អ្នកប្រាជ្ញណាទូន្មានឥន្ទ្រិយទាំងអស់បានហើយ មានព្រះហឫទ័យស្អាតរកបុគ្គលប្រៀបមិនបាន ឆ្ងាយចាកសត្រូវ ពោលគឺកិលេស មានដំណើរល្អក្នុងលោក ខ្ញុំឯងជាអ្នកបម្រើអ្នកប្រាជ្ញនោះ។
-<span para #para_63>[៦៣] កាលនោះ ព្រះដ៏មានព្រះភាគ មួយអន្លើដោយភិក្ខុសង្ឃ ទ្រង់យាងចូលទៅកាន់និវេសនស្ថានរបស់ព្រះបាទមាគធសេនិយពិម្ពិសារ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈដែលគេរៀបចំថ្វាយ។ ទើបព្រះបាទមាគធសេនិយពិម្ពិសារអង្គាសព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែត ឲ្យស្កប់ស្កល់((ក្នុងអដ្ឋកថា ថា មហាក្សត្រិយ៍ ស្តេចទ្រង់អង្គាសភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតបរិបូណ៌ ត្រាតែព្រះភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាននោះ ហាមឃាត់ដោយដៃ ឬដោយមុខ ឬដោយវចីភេទថា ល្មមហើយៗ។)) ដោយខាទនីយភោជនីយាហារដ៏ឧត្តម ដោយព្រះហស្ថព្រះអង្គឯង ហើយទ្រង់កំណត់ដឹងនូវព្រះដ៏មានព្រះភាគដែលទ្រង់សោយរួចហើយ ត្រង់ដែលទ្រង់ដាក់ព្រះហស្ថចុះចាកបាត្រ រួចក៏ស្តេចគង់នៅក្នុងទីដ៏សមគួរ។ លុះព្រះបាទមាគធសេនិយពិម្ពិសារ គង់នៅក្នុងទីដ៏សមគួរហើយ ក៏ទ្រង់ព្រះតម្រិះដូច្នេះថា ព្រះដ៏មានព្រះភាគគួរគង់នៅក្នុងទីណាហ្ន៎ ទីណាដែលមិនឆ្ងាយ មិនជិតពេក អំពីស្រុក ជាទីល្មមទៅ ល្មមមកបាន គួរជាទីចូលទៅរកនៃមនុស្សទាំងឡាយដែលត្រូវការ ជាទីមិនបានច្រឡូកច្រឡំក្នុងវេលាថ្ងៃ មានសំឡេងតិច មិនមានសេចក្តីគឹកកងក្នុងវេលាយប់ មានខ្យល់បក់ស្រួល គួរដល់កិរិយាពួននៅនៃមនុស្សទាំងឡាយ និងជាទីគួរដល់ការសម្ងំនៅ។ ព្រះរាជតម្រិះនេះក៏មានដល់ព្រះបាទមាគធសេនិយពិម្ពិសារក្នុងខណៈនោះថា អើ ឧទ្យានវេឡុវនរបស់យើងនេះ មិនឆ្ងាយពេក មិនជិតពេកអំពីស្រុក ជាទីល្មមទៅ ល្មមមកបាន គួរជាទីចូលទៅរកនៃមនុស្សទាំងឡាយដែលត្រូវការ ជាទីមិនបានច្រឡូកច្រឡំក្នុងវេលាថ្ងៃ មានសំឡេងតិច មិនមានសេចក្តីគឹកកងក្នុងវេលាយប់ មានខ្យល់បក់ស្រួល គួរដល់កិរិយាពួននៅនៃមនុស្ស និងជាទីគួរដល់ការសម្ងំ បើដូច្នោះ គួរអញថ្វាយឧទ្យានវេឡុវននេះដល់ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន។ ពេលនោះ ព្រះបាទមាគធសេនិយពិម្ពិសារកាន់យកកុន្ទីទឹក ជាវិការៈនៃមាស ហើយថ្វាយដល់ព្រះដ៏មានព្រះភាគ រួចក៏ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គសូមថ្វាយនូវឧទ្យានវេឡុវននេះដល់ព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន។ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ទទួលអារាម(នោះ)។ ទើបព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ព្រះបាទមាគធសេនិយពិម្ពិសារឲ្យឃើញព្រម ឲ្យកាន់យកល្អ ឲ្យឧស្សាហ៍ឡើង ឲ្យរីករាយស្មើ ដោយពាក្យដ៏ប្រកបដោយធម៌ ហើយក៏ក្រោកចាកអាសនៈចៀសចេញទៅ។ ព្រោះនិទាននេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយទ្រង់ត្រាស់ចំពោះភិក្ខុទាំងឡាយក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតអារាម (ដល់អ្នកទាំងឡាយ)។ 
-<div centeralign>(ចប់ ពិម្ពិសារសមាគមកថា។)
-==== បព្វជ្ជារបស់ព្រះសារីបុត្ត និងព្រះមោគ្គល្លាន (១៤.) ==== 
-<span para #para_64>[៦៤] សម័យនោះឯង សញ្ជយបរិព្វាជកនៅអាស្រ័យក្នុងក្រុងរាជគ្រឹះ មួយអន្លើដោយបរិព្វាជកបរិសទ្យដ៏ច្រើន គឺបរិព្វាជកចំនួន២៥០រូប។ សម័យនោះឯង ព្រះសារីបុត្ត និងព្រះមោគ្គល្លាន ប្រព្រឹត្តព្រហ្មចរិយធម៌ក្នុងសំណាក់បរិព្វាជកឈ្មោះសញ្ជយ។ ព្រះសារីបុត្ត និងព្រះមោគ្គល្លាននោះបានធ្វើប្តេជ្ញានឹងគ្នាថា អ្នកណាបានដឹងនូវអមតធម៌មុន អ្នកនោះគប្បីប្រាប់ដល់ម្នាក់ទៀត។ កាលនោះ ព្រះអស្សជិដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់ដោយបាត្រនិងចីវរអំពីព្រឹក លោកប្រកបដោយឥរិយាបថ គឺដើរទៅ ដើរមក ក្រឡេកមើលទៅ ក្រឡេកមើលផ្សេងៗ បត់ដៃជើង និងលាតដៃជើង មានភ្នែកសង្រួម គួរជាទីជ្រះថ្លា ចូលទៅកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត។ បរិព្វាជកឈ្មោះសារីបុត្ត បានឃើញនូវព្រះអស្សជិដ៏មានអាយុ កំពុងត្រាច់ទៅដើម្បីបិណ្ឌបាតក្នុងក្រុងរាជគ្រឹះ បរិបូណ៌ដោយឥរិយាបថ គឺដើរទៅដើរមក ក្រឡេកមើលទៅ ក្រឡេកមើលផ្សេងៗ បត់ដៃជើង និងលាតដៃជើង មានភ្នែកសង្រួម គួរជាទីជ្រះថ្លា លុះឃើញហើយ ក៏មានសេចក្តីត្រិះរិះដូច្នេះថា ឱហ្ន៎ ជនទាំងឡាយណា ជាអរហន្តក្តី បានដល់ហើយនូវអរហត្តមគ្គក្តីក្នុងលោក ភិក្ខុនេះក៏ប្រហែលជាពួកនៃជនទាំងនោះដែរ បើដូច្នោះ គួរតែអញចូលទៅរកភិក្ខុនេះហើយសួរថា ម្នាលលោកដ៏មានអាយុ លោកបួសចំពោះអ្នកណា ម្យ៉ាងទៀត អ្នកណាជាគ្រូរបស់លោក ខ្លួនលោកនេះឯងគាប់ចិត្តធម៌របស់អ្នកណា។ លំដាប់នោះ សារីបុត្តបរិព្វាជក មានសេចក្តីត្រិះរិះដូច្នេះថា កាលនេះជាកាលមិនគួរដើម្បីសួរនូវភិក្ខុនេះឡើយ (ព្រោះ) ភិក្ខុនេះកំពុងចូលទៅកាន់ចន្លោះផ្ទះ ត្រាច់ទៅដើម្បីបិណ្ឌបាត បើដូច្នោះ គួរតែអញទៅតាមភិក្ខុនេះ អំពីក្រោយៗទៅចុះ ក៏ការដែលជាប់តាមភិក្ខុនេះឯង គង់ដឹងនូវមគ្គញ្ញាណដែលជនទាំងឡាយគេត្រូវការដឹង ឬភិក្ខុនេះឯង ជាអ្នកស្វែងរកនូវព្រះនិព្វានដែលជនទាំងឡាយគេត្រូវការដឹង។ ឯព្រះអស្សជិដ៏មានអាយុ ត្រាច់ទៅដើម្បីបិណ្ឌបាតក្នុងក្រុងរាជគ្រឹះ ទទួលបិណ្ឌបាតហើយ ក៏ត្រឡប់មកវិញ។ បរិព្វាជកឈ្មោះសារីបុត្ត ក៏ចូលទៅកាន់សំណាក់ព្រះអស្សជិដ៏មានអាយុក្នុងកាលនោះ លុះចូលទៅជិតហើយ ធ្វើសេចក្តីរីករាយជាមួយនឹងព្រះអស្សជិដ៏មានអាយុ ហើយពោលនូវពាក្យជាទីត្រេកអរ ជាទីរលឹក ល្មមឲ្យកើតសេចក្តីស្និទ្ធស្នាលបាន លុះសម្រេចកិច្ចនោះហើយ ក៏ឋិតនៅក្នុងទីដ៏សមគួរ។ លុះបរិព្វាជកឈ្មោះសារីបុត្ត ឋិតនៅក្នុងទីដ៏សមគួរហើយ ក៏បានពោលពាក្យនេះនឹងព្រះអស្សជិដ៏មានអាយុថា ម្នាលលោកដ៏មានអាយុ ឥន្ទ្រិយទាំងឡាយរបស់លោកក៏ស្រស់បស់ សម្បុរស្បែករបស់លោកក៏ស្អាតផូរផង់ ម្នាលលោកដ៏មានអាយុ លោកបួសចំពោះអ្នកណា ម្យ៉ាងទៀត អ្នកណាជាគ្រូរបស់លោក ខ្លួនលោកនេះឯង ពេញចិត្តធម៌របស់អ្នកណា។ ព្រះអស្សជិឆ្លើយថា ម្នាលអាវុសោ មានមហាសមណៈ(មួយព្រះអង្គ) ជាសក្យបុត្រ ចេញចាកសក្យត្រកូល ហើយទ្រង់ព្រះផ្នួស ខ្ញុំឯងក៏បួសតាមព្រះមហាសមណៈដ៏មានព្រះភាគនោះ ឯព្រះដ៏មានព្រះភាគនោះឯង ជាគ្រូរបស់ខ្ញុំ ចំណែកខ្ញុំក៏គាប់ចិត្តនូវធម៌អាថ៌របស់ព្រះដ៏មានព្រះភាគនោះ។ បរិព្វាជកឈ្មោះសារីបុត្តសួរថា ចុះគ្រូរបស់លោកម្ចាស់ពោលពាក្យដូចម្តេច សំដែងធម៌ដូចម្តេច។ ព្រះអស្សជិឆ្លើយថា នែអ្នកដ៏មានអាយុ អាត្មាឯង ជាភិក្ខុថ្មី ទើបនឹងបួស មកកាន់ធម៌វិន័យនេះថ្មីៗ អាត្មាមិនអាចដើម្បីសំដែងធម៌ដោយពិស្តារបានទេ តែថាអាត្មានឹងពោលនូវសេចក្តីដល់អ្នកដោយសង្ខេបបាន។ 
បរិព្វាជកឈ្មោះសារីបុត្តឆ្លើយថា សូមលោកម្ចាស់សំដែងធម៌តិចក្តី ច្រើនក្តី សូមសំដែងតែទំនងសេចក្តីម្យ៉ាងដល់ខ្ញុំ ៗត្រូវការដោយទំនងសេចក្តី តែម្យ៉ាងទេ លោកម្ចាស់មិនបាច់ពោលព្យញ្ជនៈឲ្យច្រើនឡើយ។
-<span para #para_65>[៦៥] គ្រានោះ ព្រះអស្សជិដ៏មានអាយុ បានពោលនូវធម្មបរិយាយនេះដល់បរិព្វាជកឈ្មោះសារីបុត្ត ថា 
ធម៌ទាំងឡាយណា((អដ្ឋកថា ធម៌ទាំងឡាយណា ជាផល គឺទុក្ខសច្ច តែងកើតឡើងអំពីហេតុ គឺសមុទយសច្ច ព្រះតថាគតតែងពោលនូវសមុទយសច្ចថា ជាហេតុផ្តើមឡើងឲ្យកើតនូវធម៌ទាំងឡាយ គឺទុក្ខសច្ចនោះ ធម៌ណាជាផល គឺកន្លែងរលត់នៃទុក្ខសច្ច និងសមុទយសច្ចទាំងនោះក្តី ធម៌ណាជាហេតុ ជាឧបាយ ដើម្បីញុំាងទុក្ខសច្ច និងសមុទយសច្ច មិនឲ្យប្រព្រឹត្តទៅបានក្តី ព្រះតថាគតមានប្រក្រតីពោលនូវធម៌ទាំងនោះ។ អធិប្បាយថា ព្រះតថាគតតែងសំដែងនូវអរិយសច្ចទាំង៤យ៉ាងថា ទុក្ខសច្ចជាផលនៃសេចក្តីទុក្ខទាំងពួង សមុទយសច្ច ជាហេតុនាំឲ្យកើតទុក្ខទាំងពួង និរោធសច្ចជាផលនៃសេចក្តីសុខទាំងពួង មគ្គសច្ច ជាហេតុនាំឲ្យកើតសេចក្តីសុខទាំងពួង។)) គឺខន្ធ៥ តែងកើតអំពីហេតុ ព្រះតថាគតពោលនូវហេតុនៃធម៌ទាំងឡាយនោះ ម្យ៉ាងទៀត សេចក្តីរលត់ និងឧបាយជាគ្រឿងរលត់នៃធម៌ទាំងឡាយណា ព្រះតថាគតពោលនូវសេចក្តីរលត់ និងឧបាយជាគ្រឿងរលត់នៃធម៌ទាំងឡាយនោះ ព្រះមហាសមណៈ មានប្រក្រតីពោលពាក្យយ៉ាងនេះ។
-<span para #para_66>[៦៦] កាលនោះ បរិព្វាជកឈ្មោះសារីបុត្ត លុះបានស្តាប់ធម្មបរិយាយនេះហើយ ក៏មានធម្មចក្ខុ គឺសោតាបត្តិមគ្គញ្ញាណ ប្រាសចាកធូលី ប្រាសចាកមន្ទិល កើតឡើងថា ធម្មជាតណាមួយ មានសេចក្តីកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះរមែងរលត់ទៅវិញជាធម្មតា។  
សារីបុត្តបរិព្វាជកពោលថា និព្វានធម៌នេះមានប្រាកដមែន លោម្ចាស់បានត្រាស់ដឹងនិព្វាន ដែលគ្មានសេចក្តីសោក ព្រះនិព្វាននោះ ខ្ញុំមិនដែលបានឃើញ មិនដែលបានជួបប្រទះឡើយ ដោយហ្មឺននៃកប្បទាំងឡាយជាច្រើន។
-<span para #para_67>[៦៧] គ្រានោះ បរិព្វាជកឈ្មោះសារីបុត្ត ចូលទៅរកបរិព្វាជកឈ្មោះមោគ្គល្លាន។ បរិព្វាជកឈ្មោះមោគ្គល្លាន បានឃើញបរិព្វាជកឈ្មោះសារីបុត្តកំពុងដើរមកពីចម្ងាយ លុះឃើញហើយ ក៏បានពោលពាក្យនេះនឹងបរិព្វាជកឈ្មោះសារីបុត្តថា ម្នាលអ្នកដ៏មានអាយុ ឥន្ទ្រិយទាំងឡាយរបស់អ្នកស្រស់បស់អីម្ល៉េះ សម្បុរស្បែករបស់អ្នកក៏ស្អាតផូរផង់ ម្នាលអ្នកដ៏មានអាយុ អ្នកបានដឹងនូវអមតធម៌ហើយឬ។ បរិព្វាជកឈ្មោះសារីបុត្តឆ្លើយថា អើ អ្នកដ៏មានអាយុ ខ្ញុំបានដឹងអមតធម៌ហើយ។ បរិព្វាជកឈ្មោះមោគ្គល្លានសួរថា អ្នកបានដឹងនូវអមតធម៌ដូចម្តេច។ បរិព្វាជកឈ្មោះសារីបុត្តឆ្លើយថា នែអាវុសោ ខ្ញុំបានឃើញភិក្ខុឈ្មោះអស្សជិកំពុងត្រាច់ទៅដើម្បីបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះនេះ ប្រកបដោយឥរិយាបថ គឺដើរទៅដើរមក ក្រឡេកមើលទៅ ក្រឡេកមើលផ្សេងៗ បត់ដៃជើង និងលាតដៃជើង មានភ្នែកសង្រួម គួរជាទីជ្រះថ្លា លុះឃើញហើយ ខ្ញុំក៏មានសេចក្តីត្រិះរិះថា ឱហ្ន៎ ជនទាំងឡាយណាក្នុងលោកដែលជាអរហន្តក្តី ជាអ្នកដល់ហើយនូវអរហត្តមគ្គក្តី ភិក្ខុនេះឯង ប្រហែលជាពួកនៃជនទាំងនោះ បើដូច្នោះ គួរអញចូលទៅរកភិក្ខុនេះហើយសួរថា ម្នាលលោកដ៏មានអាយុ លោកម្ចាស់បួសចំពោះអ្នកណា ម្យ៉ាងទៀត អ្នកណាជាគ្រូរបស់លោក លោកពេញចិត្តនឹងធម៌របស់អ្នកណា នែអ្នកដ៏មានអាយុ ខ្ញុំឯងក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលនេះជាកាលមិនគួរសួរភិក្ខុនេះទេ ភិក្ខុនេះចូលទៅកាន់ចន្លោះផ្ទះ ហើយត្រាច់ទៅដើម្បីបិណ្ឌបាត បើដូច្នោះ គួរអញជាប់តាមភិក្ខុនេះ អំពីក្រោយៗទៅ ក៏ការដែលជាប់តាមភិក្ខុនេះ គង់ដឹងនូវមគ្គញ្ញាណដែលជនទាំងឡាយគេត្រូវការដឹង ឬភិក្ខុនេះឯង ជាអ្នកស្វែងរកនូវព្រះនិព្វានដែលជនទាំងឡាយគេត្រូវការដឹង ម្នាលអ្នកដ៏មានអាយុ ពេលនោះ អស្សជិភិក្ខុ ត្រាច់ទៅដើម្បីបិណ្ឌបាតក្នុងក្រុងរាជគ្រឹះ ហើយក៏កាន់យកបិណ្ឌបាតត្រឡប់មកវិញ នែអ្នកដ៏មានអាយុ ខ្ញុំក៏ចូលទៅរកអស្សជិភិក្ខុនោះ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរីករាយជាមួយនឹងអស្សជិភិក្ខុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹក ល្មមឲ្យកើតសេចក្តីស្និទ្ធស្នាលហើយ ក៏ឋិតនៅក្នុងទីដ៏សមគួរ ម្នាលអ្នកដ៏មានអាយុ លុះខ្ញុំឋិតនៅក្នុងទីដ៏សមគួរហើយ ក៏បានពោលពាក្យនេះនឹងអស្សជិភិក្ខុថា ម្នាលលោកដ៏មានអាយុ ឥន្ទ្រិយទាំងឡាយរបស់លោកក៏ស្រស់បស់អីម្ល៉េះ សម្បុរស្បែករបស់លោកក៏បរិសុទ្ធផូរផង់ ម្នាលលោកដ៏មានអាយុ លោកបួសចំពោះអ្នកណា ម្យ៉ាងទៀត អ្នកណាជាគ្រូរបស់លោក លោកពេញចិត្តធម៌របស់អ្នកណា អស្សជិភិក្ខុឆ្លើយថា ម្នាលអ្នកដ៏មានអាយុ មានមហាសមណៈ ជាសក្យបុត្រ ចេញចាកសក្យត្រកូល ហើយបួស ខ្ញុំបួសតាមនូវព្រះមហាសមណៈដ៏មានព្រះភាគនោះ ឯព្រះដ៏មានព្រះភាគនោះឯង ជាគ្រូរបស់យើង យើងពេញចិត្តនូវធម៌របស់ព្រះដ៏មានព្រះភាគនោះ (ហើយខ្ញុំសួរទៀត)ថា គ្រូរបស់លោកដ៏មានអាយុ មានប្រក្រតីពោលពាក្យដូចម្តេច សំដែងធម៌ដូចម្តេច ទើបអស្សជិភិក្ខុឆ្លើយថា ម្នាលអ្នកដ៏មានអាយុ អាត្មាឯងជាភិក្ខុថ្មី បួសមិនទាន់បានយូរទេ ទើបតែនឹងមកកាន់ធម៌វិន័យនេះថ្មីៗ អាត្មាមិនអាចដើម្បីសំដែងធម៌ដល់អ្នក ឲ្យពិស្តារបានទេ តែថាអាត្មានឹងពោលនូវទំនងសេចក្តីដោយសង្ខេបដល់អ្នកបាន (ខ្ញុំក៏និយាយទៅនឹងអស្សជិភិក្ខុនោះ)ថា 
សូមលោកពោលនូវធម៌តិចក្តី ច្រើនក្តីឲ្យទាន សូមលោកពោលនូវទំនងសេចក្តីតែម្យ៉ាងដល់ខ្ញុំ ៗត្រូវការដោយសេចក្តី លោកមិនបាច់សំដែងព្យញ្ជនៈឲ្យច្រើនទេ។
-<span para #para_68>[៦៨] ម្នាលអ្នកដ៏មានអាយុ អស្សជិភិក្ខុ ក៏បានពោលធម្មបរិយាយនេះក្នុងកាលនោះថា 
ធម៌ទាំងឡាយណា គឺខន្ធ៥ តែងកើតអំពីហេតុ ព្រះតថាគតពោលនូវហេតុនៃធម៌ទាំងឡាយនោះ ម្យ៉ាងទៀត សេចក្តីរលត់ និងឧបាយជាគ្រឿងរលត់នៃធម៌ទាំងឡាយណា ព្រះតថាគតពោលនូវសេចក្តីរលត់ និងឧបាយជាគ្រឿងរលត់នៃធម៌ទាំងឡាយនោះ ព្រះមហាសមណៈ មានប្រក្រតីពោលយ៉ាងនេះ។
-<span para #para_69>[៦៩] កាលនោះ បរិព្វាជកឈ្មោះមោគ្គល្លាន លុះបានស្តាប់ធម្មបរិយាយនេះហើយ ក៏មានធម្មចក្ខុ គឺសោតាបត្តិមគ្គញ្ញាណ ប្រាសចាកធូលី ប្រាសចាកមន្ទិល កើតឡើងក្នុងចិត្តថា ធម្មជាតណាមួយដែលមានសេចក្តីកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានសេចក្តីរលត់ទៅវិញជាធម្មតា។ 
ទើបបរិព្វាជកឈ្មោះមោគ្គល្លានពោលថា និព្វានធម៌នេះ មានប្រាកដមែន លោកម្ចាស់បានត្រាស់ដឹងព្រះនិព្វានដែលគ្មានសេចក្តីសោក ព្រះនិព្វាននោះ ខ្ញុំមិនដែលបានឃើញ មិនដែលបានជួបប្រទះឡើយ ដោយហ្មឺននៃកប្បទាំងឡាយជាច្រើន។
-<span para #para_70>[៧០] បរិព្វាជកឈ្មោះមោគ្គល្លាន បានពោលពាក្យនេះទៅនឹងបរិព្វាជកឈ្មោះសារីបុត្តក្នុងកាលនោះថា ម្នាលអ្នកដ៏មានអាយុ យើងទាំងឡាយនឹងទៅកាន់សំណាក់ព្រះដ៏មានព្រះភាគ ៗនោះជាគ្រូរបស់យើង។ បរិព្វាជកឈ្មោះសារីបុត្តឆ្លើយថា ម្នាលអ្នកដ៏មានអាយុ បរិព្វាជកចំនួន២៥០រូបនេះឯង អាស្រ័យយើងទាំងឡាយ បានឃើញនូវយើងទាំងឡាយ ទើបនៅក្នុងទីនេះបាន យើងទាំងឡាយត្រូវលាពួកបរិព្វាជកទាំងនោះសិន ពួកបរិព្វាជកទាំងនោះនឹងយល់យ៉ាងណា គេក៏ធ្វើយ៉ាងនោះចុះ។ កាលនោះ សារីបុត្ត និងមោគ្គល្លានក៏ចូលទៅរកពួកបរិព្វាជកទាំងនោះ លុះចូលទៅដល់ហើយ ក៏បានពោលពាក្យនេះទៅនឹងបរិព្វាជកទាំងនោះថា ម្នាលអ្នកដ៏មានអាយុទាំងឡាយ យើងទាំងឡាយនឹងទៅកាន់សំណាក់ព្រះដ៏មានព្រះភាគ ៗនោះជាគ្រូរបស់យើងទាំងឡាយ។ ពួកបរិព្វាជកទាំងនោះឆ្លើយថា យើងទាំងឡាយអាស្រ័យនូវលោកទាំងឡាយដ៏មានអាយុ បានឃើញនូវលោកទាំងឡាយដ៏មានអាយុ ទើបនៅក្នុងទីនេះបាន បើលោកទាំងឡាយដ៏មានអាយុនឹងប្រព្រឹត្តព្រហ្មចរិយធម៌ក្នុងសំណាក់ព្រះមហាសមណៈ យើងទាំងឡាយទាំងអស់គ្នា ក៏នឹងប្រព្រឹត្តព្រហ្មចរិយធម៌ក្នុងសំណាក់មហាសមណៈដែរ។ លំដាប់នោះ សារីបុត្តនិងមោគ្គល្លាន ក៏ចូលទៅរកបរិព្វាជកឈ្មោះសញ្ជយ លុះចូលទៅដល់ហើយ ក៏បានពោលនូវពាក្យនេះនឹងបរិព្វាជកឈ្មោះសញ្ជយថា ម្នាលលោកដ៏មានអាយុ យើងទាំងឡាយនឹងទៅកាន់សំណាក់ព្រះដ៏មានព្រះភាគ ៗនោះជាគ្រូរបស់យើងទាំងឡាយ។ បរិព្វាជកឈ្មោះសញ្ជយឆ្លើយថា ម្នាលអ្នកដ៏មានអាយុ មិនគួរទេ អ្នកទាំងឡាយកុំទៅឡើយ ពួកយើងទាំងបីនាក់នឹងគ្រប់គ្រងរក្សាគណៈនេះ។ សារីបុត្តនិងមោគ្គល្លានបានពោលពាក្យនេះនឹងបរិព្វាជកឈ្មោះសញ្ជយអស់វារៈជាគំរប់ពីរដងផង។បេ។ អស់វារៈគំរប់បីដងផងថា ម្នាលអ្នកដ៏មានអាយុ យើងទាំងឡាយនឹងទៅកាន់សំណាក់ព្រះដ៏មានព្រះភាគ ៗនោះជាគ្រូរបស់យើងទាំងឡាយ។ បរិព្វាជកឈ្មោះសញ្ជយឆ្លើយថា ម្នាលអ្នកដ៏មានអាយុ មិនគួរទេ អ្នកទាំងឡាយកុំទៅឡើយ ពួកយើងទាំង៣នាក់នឹងគ្រប់គ្រងរក្សាគណៈនេះ។ គ្រានោះ សារីបុត្តនិងមោគ្គល្លាន ក៏នាំបរិព្វាជកចំនួន២៥០រូបនោះ ចូលទៅកាន់វត្តវេឡុវន។ ចំណែកខាងបរិព្វាជកឈ្មោះសញ្ជយ ក៏(មានសេចក្តីទោមនស្សដុតឡើង) បណ្តាលឲ្យក្តៅក្រហាយ រហូតដល់ក្អួតឈាមចេញអំពីមាត់ក្នុងទីនោះ។ 
-<span para #para_71>[៧១] ព្រះដ៏មានព្រះភាគបានទតឃើញសារីបុត្តនិងមោគ្គល្លានកំពុងដើរមកអំពីចម្ងាយ លុះទតឃើញហើយ ក៏ទ្រង់ហៅភិក្ខុទាំងឡាយមក ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ជនជាសំឡាញ់នឹងគ្នាទាំងពីរនាក់នុ៎ះ ឈ្មោះកោលិតៈ១ ឈ្មោះឧបតិស្សៈ១ នឹងមកដល់ឥឡូវហើយ ហ្នឹងហើយជាគូនៃសាវករបស់តថាគតដែលជាគូដ៏ប្រសើរ ជាគូដ៏ចំរើន។ 
ពេលនោះ ព្រះសាស្តាទ្រង់ព្យាករនូវជនទាំងពីរនោះដែលមានចិត្តយាងចុះក្នុងធម៌ដ៏ជ្រាលជ្រៅ ក្នុងញាណវិស័យ ក្នុងធម៌ជាគ្រឿងអស់ទៅនៃឧបធិដ៏ប្រសើរ (ព្រះនិព្វាន) តាំងតែពីមិនទាន់មកដល់វត្តវេឡុវនថា ជនទាំងពីរនាក់ ជាសំឡាញ់នឹងគ្នានុ៎ះ ឈ្មោះកោលិតៈ១ ឈ្មោះឧបតិស្សៈ១ នឹងមកដល់ឥឡូវហើយ នឹងហើយជាគូនៃសាវករបស់តថាគត ដែលជាគូដ៏ប្រសើរ ជាគូដ៏ចំរើន។
-<span para #para_72>[៧២] គ្រានោះ ព្រះសារីបុត្ត និងព្រះមោគ្គល្លានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបសិរសាទៀបព្រះបាទទាំងគូនៃព្រះដ៏មានព្រះភាគ ហើយបានពោលពាក្យនេះនឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងឡាយគប្បីបានបព្វជ្ជា គប្បីបានឧបសម្បទាក្នុងសំណាក់ព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគបានត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរមកចុះ ហើយទ្រង់ត្រាស់ថា ធម៌តថាគតសំដែងហើយដោយប្រពៃ អ្នកទាំងឡាយចូរប្រព្រឹត្តនូវព្រហ្មចរិយធម៌ ដើម្បីធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃទុក្ខដោយប្រពៃចុះ។ ព្រះពុទ្ធដីកានោះឯង ជាឧបសម្បទារបស់លោកដ៏មានអាយុទាំងនោះ។ 
-=== (អភិញ្ញាតានំ បព្ពជ្ជា) === 
-<span para #para_73>[៧៣] សម័យនោះឯង កុលបុត្រទាំងឡាយនៅក្នុងដែនមគធៈ ដែលមានកេរ្តិ៍ឈ្មោះ គេដឹងឮគ្រប់គ្នា ក៏តែងប្រព្រឹត្តព្រហ្មចរិយធម៌ក្នុងសំណាក់ព្រះដ៏មានព្រះភាគ។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណគោតម ប្រតិបត្តិដើម្បីធ្វើមនុស្សមិនឲ្យមានកូន សមណគោតមប្រតិបត្តិ ដើម្បីធ្វើឲ្យស្រីទៅជាមេម៉ាយ សមណគោតម ប្រតិបត្តិដើម្បីផ្តាច់បង់ត្រកូល ឥឡូវគាត់បំបួសជដិលចំនួនមួយពាន់នាក់ ហើយបំបួសទាំងបរិព្វាជកចំនួន២៥០នាក់ ជាពួកសញ្ជ័យនេះទៀត ទាំងកុលបុត្រទាំងឡាយដែលនៅក្នុងដែនមគធៈដែលមានកេរ្តិ៍ឈ្មោះ គេដឹងឮគ្រប់គ្នានេះទៀត ក៏ប្រព្រឹត្តព្រហ្មចរិយធម៌ក្នុងសំណាក់ព្រះសមណគោតមដែរ។ ឯមនុស្សទាំងឡាយឃើញពួកភិក្ខុហើយ ក៏នាំគ្នាចោទដោយគាថានេះថា 
មហាសមណៈ យាងមកហើយកាន់ក្រុងគិរិព្វជៈ (ភ្នំមានសណ្ឋានដូចជាក្រោល) របស់ពួកជននៅក្នុងដែនមគធៈ ព្រះអង្គនាំអស់ពួកបរិវាររបស់សញ្ជ័យទៅហើយ ឥឡូវនឹងនាំយកអ្នកណាទៅទៀតអេះ។
-<span para #para_74>[៧៤] ពួកភិក្ខុបានឮមនុស្សទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ទើបពួកភិក្ខុនោះក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សំឡេងនោះនឹងមិនមាននៅអស់កាលដ៏យូរទេ សំឡេងនោះនឹងមាននៅត្រឹមតែ៧ថ្ងៃ លុះកន្លង៧ថ្ងៃទៅ នឹងអន្តរធានបាត់ទៅឯង ម្នាលភិក្ខុទាំងឡាយ ជនទាំងឡាយណា ចោទអ្នកទាំងឡាយដោយគាថានេះថា 
មហាសមណៈយាងមកហើយកាន់ក្រុងគិរិព្វជៈ របស់ពួកជនក្នុងដែនមគធៈ លោកនាំទៅនូវពួកសញ្ជ័យទាំងអស់ហើយ ឥឡូវនេះនឹងនាំអ្នកណាទៅទៀតអេះ។ (បើដូច្នោះ) អ្នកទាំងឡាយ ចូរចោទជនទាំងនោះដោយគាថានេះវិញថា ព្រះតថាគតទាំងឡាយមានសេចក្តីព្យាយាមដ៏មាំ ណែនាំសត្វដោយព្រះសទ្ធម្មដ៏ប្រពៃពិត ហេតុដូចម្តេចក៏មានសេចក្តីច្រណែន នឹងពួកអ្នកប្រាជ្ញ ដែលជាអ្នកណែនាំសត្វដោយធម៌ (នោះឯង)។
-<span para #para_75>[៧៥] សម័យនោះឯង ពួកមនុស្សឃើញភិក្ខុទាំងឡាយហើយ ចោទដោយគាថានេះថា  
មហាសមណៈយាងមកហើយកាន់ក្រុងគិរិព្វជៈ របស់ពួកជនមគធៈ នាំយកពួកបរិវាររបស់សញ្ជ័យទាំងពួងទៅហើយ ឥឡូវនេះនឹងនាំយកអ្នកណាទៅទៀតហ្ន៎។ 
-ភិក្ខុទាំងឡាយ ចោទតបនឹងមនុស្សទាំងនោះដោយគាថានេះថា ព្រះតថាគតទាំងឡាយមានសេចក្តីព្យាយាមដ៏មាំ ណែនាំសត្វដោយព្រះសទ្ធម្មដ៏ប្រពៃពិត ហេតុដូចម្តេចក៏មានសេចក្តីច្រណែនពួកអ្នកប្រាជ្ញ ដែលជាអ្នកណែនាំសត្វដោយធម៌ (នោះឯង)។
-<span para #para_76>[៧៦] ពួកមនុស្សពោលពាក្យយ៉ាងនេះថា បានឮថា សមណៈទាំងឡាយជាសក្យបុត្រ ណែនាំសត្វដោយធម៌ មិនមែនណែនាំដោយសភាវៈមិនមែនធម៌ទេ។ សំឡេងនោះក៏មានត្រឹមតែ៧ថ្ងៃ លុះកន្លង៧ថ្ងៃ ក៏អន្តរធានបាត់ទៅឯង។ 
-<div centeralign>ចប់ បព្វជ្ជារបស់ព្រះសារីបុត្ត និងព្រះមោគ្គល្លាន។ 
-ចប់ ភាណវារៈជាគំរប់៤។
-==== ឧបជ្ឈាយវត្តកថា (១៥.) ==== 
-<span para #para_77>[៧៧] សម័យនោះឯង ភិក្ខុទាំងឡាយមិនមានឧបជ្ឈាយ៍ គ្មានអ្នកទូន្មាន គ្មានអ្នកប្រៀនប្រដៅ ស្លៀកក៏មិនត្រឹមត្រូវ ដណ្តប់ក៏មិនត្រឹមត្រូវ ទាំងឫកមារយាទក៏មិនបរិបូណ៌ នាំគ្នាត្រាច់ទៅដើម្បីបិណ្ឌបាត កាលពួកមនុស្សកំពុងតែបរិភោគ (ពួកភិក្ខុនោះ) បង្អោនបាត្រសម្រាប់សុំទៅពីខាងលើភោជនខ្លះ បង្អោនបាត្រសម្រាប់សុំ ទៅពីខាងលើខាទនីយៈខ្លះ បង្អោនបាត្រសម្រាប់សុំទៅពីខាងលើវត្ថុដែលបុគ្គលគប្បីលិទ្ធជញ្ជាប់ខ្លះ បង្អោនបាត្រសម្រាប់សុំទៅពីខាងលើទឹកសម្រាប់ផឹកខ្លះ សូមសំឡខ្លះ បាយខ្លះ ដោយខ្លួនឯង ហើយបរិភោគ មានសំឡេងហ៊ោកញ្ជ្រៀវ សំឡេងខ្លាំងនៅក្នុងរោងបាយខ្លះ។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈជាសក្យបុត្រ មិនសមនឹងស្លៀកក៏មិនត្រឹមត្រូវ ដណ្តប់ក៏មិនត្រឹមត្រូវ មានឫកមារយាទមិនសមគួរ ត្រាច់ទៅដើម្បីបិណ្ឌបាត កាលពួកមនុស្សកំពុងតែបរិភោគ (ពួកភិក្ខុនោះ) បង្អោនបាត្រសម្រាប់សុំទៅលើភោជនខ្លះ បង្អោនបាត្រសម្រាប់សុំទៅលើខាទនីយៈខ្លះ បង្អោនបាត្រសម្រាប់សុំទៅខាងលើវត្ថុសម្រាប់លិទ្ធជញ្ជាប់ខ្លះ បង្អោនបាត្រសម្រាប់សុំទៅខាងលើទឹកសម្រាប់ផឹកខ្លះ សូមសំឡខ្លះ បាយខ្លះ ដោយខ្លួនឯង ហើយបរិភោគ មានសំឡេងហ៊ោកញ្ជ្រៀវ សំឡេងខ្លាំងនៅក្នុងរោងបាយខ្លះ ដូចជាពួកព្រាហ្មណ៍ ដែលនៅក្នុងកន្លែងជាទីបរិភោគនៃព្រាហ្មណ៍សោះឡើយ។ 
-<span para #para_78>[៧៨] ភិក្ខុទាំងឡាយបានឮពួកមនុស្សទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ពួកភិក្ខុណាមានសេចក្តីប្រាថ្នាតិច ជាអ្នកសន្តោស មានសេចក្តីខ្មាស ជាអ្នករង្កៀស ប្រាថ្នាក្នុងការរៀនសូត្រ ពួកភិក្ខុនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងឡាយមិនគួរបើ ស្លៀកពាក់ក៏មិនត្រឹមត្រូវ មានឫកមារយាទមិនសមគួរ ត្រាច់ទៅដើម្បីបិណ្ឌបាត កាលពួកមនុស្សកំពុងតែបរិភោគ (ភិក្ខុទាំងនោះ) បង្អោនបាត្រសម្រាប់សុំទៅលើភោជនខ្លះ បង្អោនបាត្រសម្រាប់សុំទៅលើខាទនីយៈខ្លះ បង្អោនបាត្រសម្រាប់សុំទៅលើវត្ថុសម្រាប់ភ្លក់ខ្លះ បង្អោនបាត្រសម្រាប់សុំទៅខាងលើទឹកសម្រាប់ផឹកខ្លះ សូមសំឡខ្លះ បាយខ្លះ ដោយខ្លួនឯង ហើយបរិភោគ មានសំឡេងហ៊ោកញ្ជ្រៀវ សំឡេងខ្លាំង នៅក្នុងរោងបាយខ្លះ (ដូច្នេះ) ឡើយ។ លំដាប់នោះ ភិក្ខុទាំងនោះក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។  
-<span para #para_79>[៧៩] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយទ្រង់សួរបញ្ជាក់ពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកភិក្ខុស្លៀកដណ្តប់មិនត្រឹមត្រូវ មានអាកប្បកិរិយាមិនសមគួរ ត្រាច់ទៅដើម្បីបិណ្ឌបាត កាលពួកមនុស្សកំពុងតែបរិភោគ (ភិក្ខុទាំងនោះ) បង្អោនបាត្រសម្រាប់សុំ ទៅលើភោជនខ្លះ បង្អោនបាត្រសម្រាប់សុំទៅខាងលើខាទនីយៈខ្លះ បង្អោនបាត្រសម្រាប់សុំទៅខាងលើវត្ថុសម្រាប់ភ្លក់ខ្លះ បង្អោនបាត្រសម្រាប់សុំទៅខាងលើទឹកសម្រាប់ផឹកខ្លះ សូមសំឡខ្លះ បាយខ្លះ ដោយខ្លួនឯង ហើយបរិភោគ មានសំឡេងហ៊ោកញ្ជ្រៀវ សំឡេងខ្លាំង នៅក្នុងរោងបាយខ្លះ ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ (អំពើនោះ) មិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគួរ មិនត្រូវធ្វើឡើយ ម្នាលភិក្ខុទាំងឡាយ ចុះហេតុអ្វីបានជាមោឃបុរសទាំងនោះ ស្លៀកដណ្តប់ក៏មិនត្រឹមត្រូវ មានអាកប្បកិរិយាមិនសមគួរ ត្រាច់ទៅដើម្បីបិណ្ឌបាត កាលមនុស្សទាំងឡាយកំពុងតែបរិភោគ (ភិក្ខុទាំងនោះ) បង្អោនបាត្រសម្រាប់សុំទៅខាងលើភោជនខ្លះ បង្អោនបាត្រសម្រាប់សុំទៅលើខាទនីយៈខ្លះ បង្អោនបាត្រសម្រាប់សុំទៅខាងលើវត្ថុសម្រាប់ភ្លក់ខ្លះ បង្អោនបាត្រសម្រាប់សុំទៅខាងលើទឹកសម្រាប់ផឹកខ្លះ សូមសំឡខ្លះ បាយខ្លះ ដោយខ្លួនឯង ហើយបរិភោគ មានសំឡេងហ៊ោកញ្ជ្រៀវ សំឡេងខ្លាំងក្នុងរោងបាយខ្លះ ម្នាលភិក្ខុទាំងឡាយ ការនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាផង មិននាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរិតតែជ្រះថ្លាតទៅទៀតផង ម្នាលភិក្ខុទាំងឡាយ ការនេះនាំឲ្យពួកជនដែលមិនទាន់ជ្រះថ្លា ឲ្យខានជ្រះថ្លាទៅវិញផង នាំពួកជនខ្លះដែលជ្រះថ្លា ស្រាប់ហើយ ឲ្យប្រែប្រួលផ្តេសផ្តាសទៅវិញផង។ 
-<span para #para_80>[៨០] លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលភិក្ខុទាំងនោះដោយអនេកបរិយាយ ហើយទ្រង់សំដែងនូវទោសនៃសភាពជាបុគ្គលដែលគេចិញ្ចឹមបានដោយលំបាក គេរក្សាបានដោយលំបាក សេចក្តីប្រាថ្នាធំ មិនសន្តោស សេចក្តីច្រឡូកច្រឡំដោយពួកគណៈ សេចក្តីខ្ជិល ទើបទ្រង់ពោលសរសើរគុណនៃសភាពជាបុគ្គលដែលគេចិញ្ចឹមបានដោយងាយ គេរក្សាបានដោយងាយ សេចក្តីប្រាថ្នាតិច សេចក្តីសន្តោស កំចាត់បង់នូវកិលេស ដុសខាត់ចិត្ត សេចក្តីជ្រះថ្លា មិនសន្សំនូវកិលេសវដ្តៈ និងសេចក្តីប្រារព្ធព្យាយាម ដោយព្រះពុទ្ធដីកាជាអនេកបរិយាយ រួចទ្រង់ធ្វើធម្មីកថា ដ៏ល្មមសមគួរដល់ហេតុនោះៗ ចំពោះភិក្ខុទាំងឡាយ ទ្រង់ហៅភិក្ខុទាំងឡាយមកត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឧបជ្ឈាយ៍ ម្នាលភិក្ខុទាំងឡាយ ឧបជ្ឈាយ៍ត្រូវយកចិត្តទុកដាក់ក្នុងសទ្ធិវិហារិកឲ្យដូចជាកូន សទ្ធិវិហារិក ត្រូវយកចិត្តទុកដាក់ក្នុងឧបជ្ឈាយ៍ឲ្យដូចជាបិតា ឧបជ្ឈាយ៍ និងសទ្ធិវិហារិកនោះប្រកបដោយសេចក្តីគោរពកោតក្រែងដល់គ្នានឹងគ្នា មានការចិញ្ចឹមជីវិតស្មើគ្នាយ៉ាងនេះ និងដល់នូវសេចក្តីចំរើន សេចក្តីលូតលាស់ សេចក្តីទូលំទូលាយ ក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិកគប្បីកាន់យកឧបជ្ឈាយ៍ដោយទំនងយ៉ាងនេះ។ សទ្ធិវិហារិកត្រូវគ្រងចីពរឆៀងស្មាម្ខាង ហើយថ្វាយបង្គំជើងទាំងឡាយ រួចហើយអង្គុយច្រហោង ផ្គងឡើងនូវអញ្ជលីរួចពោលយ៉ាងនេះនឹងឧបជ្ឈាយ៍ថា បពិត្រលោកម្ចាស់ដ៏ចំរើន សូមលោកម្ចាស់ជាឧបជ្ឈាយ៍របស់ខ្ញុំ បពិត្រលោកម្ចាស់ដ៏ចំរើន លោកម្ចាស់ចូរជាឧបជ្ឈាយ៍របស់ខ្ញុំ បពិត្រលោកម្ចាស់ដ៏ចំរើន លោកម្ចាស់ចូរជាឧបជ្ឈាយ៍របស់ខ្ញុំ។ ឧបជ្ឈាយ៍ត្រូវពន្យល់សទ្ធិវិហារិកឲ្យដឹងដោយកាយ (ឬ) ឲ្យដឹងដោយវាចា (ឬ) ឲ្យដឹងទាំងកាយទាំងវាចា ដោយពាក្យថា សាហុ (កម្មនេះប្រពៃហើយក្តី) លហុ (ពាក្យនេះមិនជាការធ្ងន់អ្វីទេក្តី) ឧបាយិកំ (កម្មនេះជាឧបាយជាទីរើខ្លួនចេញក្តី) បដិរូបំ (កម្មនេះសមគួរហើយក្តី) បាសាទិកេន សម្បាទេហិ អ្នកចូរញុំាងកម្មឲ្យបរិបូណ៌ដោយកាយនិងវាចាគួរជាទីនាំមកនូវសេចក្តីជ្រះថ្លាក្តី (យ៉ាងនេះ) ឈ្មោះថា សទ្ធិវិហារិកកាន់យកឧបជ្ឈាយ៍ហើយ (បើឧបជ្ឈាយ៍) មិនញុំាងសទ្ធិវិហារិកឲ្យដឹងដោយកាយ ឬដោយវាចា ឬទាំងកាយ ទាំងវាចា (យ៉ាងនេះ) ឈ្មោះថា សទ្ធិវិហារិកមិនកាន់យកឧបជ្ឈាយ៍ឡើយ។ 
-<span para #para_81>[៨១] ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិកត្រូវប្រព្រឹត្តដោយប្រពៃ ក្នុងឧបជ្ឈាយ៍។ ឯការប្រព្រឹត្តដោយប្រពៃ ក្នុងឧបជ្ឈាយ៍នោះ (ដូច្នេះ)។ សទ្ធិវិហារិកត្រូវក្រោកអំពីព្រឹក ហើយដោះស្បែកជើងរួចហើយគ្រងចីពរ ឆៀងស្មាម្ខាង រួចប្រគេនឈើស្ទន់ ប្រគេនទឹកលុបមុខ ក្រាលអាសនៈ (ដល់ឧបជ្ឈាយ៍) ថា បើមានបបរ ត្រូវសទ្ធិវិហារិកលាងភាជន៍ ហើយដាក់បបរទៅប្រគេន បើឧបជ្ឈាយ៍ឆាន់បបររួចហើយ សទ្ធិវិហារិក ត្រូវប្រគេនទឹកហើយទទួលយកភាជន៍មកវិញ ដោយការឱនលំទោន ហើយកាន់ភាជន៍ឲ្យល្អ កុំឲ្យជល់ទង្គិច លាងហើយរៀបចំទុកដាក់ឲ្យត្រឹមត្រូវ កាលបើឧបជ្ឈាយ៍ក្រោកឡើងហើយ សទ្ធិវិហារិកត្រូវរើអាសនៈចេញ ថាបើទីនោះមានសម្រាម ត្រូវសទ្ធិវិហារិកបោសចេញ។ បើឧបជ្ឈាយ៍មានសេចក្តីប្រាថ្នាដើម្បីចូលទៅកាន់ស្រុក សទ្ធិវិហារិកត្រូវប្រគេនសម្ពត់សម្រាប់ស្លៀក (ស្បង់) ត្រូវទទួលសម្ពត់ផ្លាស់មកវិញ ត្រូវប្រគេនវត្ថពន្ធចង្កេះ ប្រគេនសង្ឃាដិទាំងឡាយ ដែលបានត្រួតគ្នា((ត្រង់ពាក្យថា សង្ឃាដិទាំងឡាយដែលត្រួតគ្នានោះ តាមន័យក្នុងអដ្ឋកថា និងវិមតិវិនោទនីដីកាថា ឲ្យសទ្ធិវិហារិកយកចីវរទាំងពីរ គឺចីពរ១ សង្ឃាដិ១ មកដាក់ត្រួតគ្នា ហើយសឹមប្រគេន។)) ហើយ (បើ)បាត្រមានទឹក ត្រូវសទ្ធិវិហារិក លាងឲ្យជ្រះ ហើយសឹមប្រគេន ថាបើឧបជ្ឈាយ៍ប្រាថ្នានឹងយកខ្លួនទៅជាមួយ ជាបច្ឆាសមណៈផង សទ្ធិវិហារិកនោះត្រូវស្លៀកដណ្តប់ឲ្យមានបរិមណ្ឌល៣ ស្លៀកស្បង់ឲ្យជាបរិមណ្ឌល ចងវត្ថពន្ធចង្កេះ ហើយឃ្លុំសង្ឃាដិទាំងឡាយដែលបានត្រួតគ្នាហើយ រួចពាក់ឡេវវគ្ឌុំ លាងបាត្រហើយកាន់ធ្វើជាបច្ឆាសមណៈ (ដើរទៅតាមខាងក្រោយឧបជ្ឈាយ៍) សទ្ធិវិហារិកមិនត្រូវដើរឆ្ងាយពេក មិនត្រូវដើរជិតពេក សទ្ធិវិហារិកគប្បីទទួលយកវត្ថុដែលគេដាក់ចុះក្នុងបាត្រ((ក្នុងអដ្ឋកថា ថា កាលបើឧបជ្ឈាយ៍បានបាយ ឬបបរ បាត្រនោះក្តៅ ឬធ្ងន់ សទ្ធិវិហារិក ត្រូវប្រគេនបាត្ររបស់ខ្លួនទៅលោក ហើយទទួលយកបាត្ររបស់លោកមកវិញ។)) ឧបជ្ឈាយ៍កំពុងពោល សទ្ធិវិហារិកមិនត្រូវនិយាយស្កាត់ពាក្យនោះឡើយ ឧបជ្ឈាយ៍ កំពុងពោលនូវពាក្យជាទំនងនឹងត្រូវអាបត្តិ សទ្ធិវិហារិកត្រូវឃាត់ សទ្ធិវិហារិកត្រូវត្រឡប់មកមុនឧបជ្ឈាយ៍ ហើយក្រាលអាសនៈចាំ ត្រូវរៀបចំទុកទឹកសម្រាប់លាងជើង តាំងសម្រាប់រងជើងដែលលាងហើយ ក្បឿងសម្រាប់ជូតជើងដែលមិនបានលាង ហើយក្រោកឡើងទទួលយកបាត្រចីវរ ប្រគេនសម្ពត់ផ្លាស់ ទទួលយកស្បង់។ ថាបើចីវរសើមដោយញើសក្អែល សទ្ធិវិហារិកត្រូវសំដិលក្នុងទីមានកំដៅបន្តិចសិន មិនត្រូវទុកដាក់ចីវរក្នុងទីមានកំដៅយូរទេ ត្រូវតែបត់ចីវរទុកដោយល្អ កាលដែលនឹងបត់ចីវរ ត្រូវបំផ្លើសជាយម្ខាងឲ្យលើសប្រមាណ៤ធ្នាប់ ហើយសឹមបត់ចីវរ ដោយគិតថា កុំឲ្យចីវរបាក់ផ្នត់ពាក់កណ្តាលឡើយ((ក្នុងអដ្ឋកថា ថា ដែលទ្រង់ហាមមិនឲ្យចាប់ដោយស្មើគ្នាហើយបត់នោះ ព្រោះផ្នត់ដែលបត់នៅចំកន្លែងដដែលរាល់ៗថ្ងៃ នឹងធ្វើឲ្យបាក់ផ្នត់ខូចចីវរ ហេតុនេះ ទើបទ្រង់ឲ្យបំផ្លើសដោយចីវរឲ្យហួសពីគ្នាប្រមាណ៤ធ្នាប់រាល់ៗថ្ងៃ គឺថ្ងៃនេះ បត់ត្រង់កន្លែងនេះ ដល់ថ្ងៃស្អែក បត់បំផ្លើសឲ្យហួសពីកន្លែងនោះតទៅទៀត កុំឲ្យបត់ចំត្រង់ផ្នត់ដដែល។)) ហើយគប្បីដាក់វត្ថពន្ធចង្កេះក្នុងផ្នត់ចីវរចុះ។ ថាបើបិណ្ឌបាតមាន ឧបជ្ឈាយ៍ត្រូវការនឹងឆាន់ សទ្ធិវិហារិកត្រូវប្រគេនទឹកហើយ សឹមបង្អោនបិណ្ឌបាតប្រគេន សទ្ធិវិហារិកត្រូវសួរឧបជ្ឈាយ៍អំពីទឹកឆាន់ហើយ ប្រគេនទឹកដល់ឧបជ្ឈាយ៍ដែលឆាន់រួចហើយ រួចទទួលបាត្រយកមកដោយសេចក្តីឱនលំទោន ហើយលាងដោយប្រពៃ កុំឲ្យទង្គិច ហើយធ្វើឲ្យស្ងួតទឹក រួចហើយហាលបាត្រ១ស្របក់ក្នុងទីមានកំដៅ តែមិនត្រូវទុកបាត្រក្នុងទីមានកំដៅយូរពេកទេ ត្រូវដម្កល់ទុកនូវបាត្រនិងចីវរឲ្យល្អ កាលដម្កល់ទុកបាត្រ ត្រូវកាន់យកបាត្រដោយដៃម្ខាង ហើយយកដៃម្ខាងស្ទាបមើលទីជាខាងក្រោមនៃគ្រែក្តី នូវទីជាខាងក្រោមនៃតាំងក្តី ហើយសឹមទុកដាក់បាត្រ (នោះ) ចុះ តែមិនត្រូវដម្កល់ទុកបាត្រលើទីដែលមិនសមគួរ((អដ្ឋកថា ថា ភិក្ខុមិនត្រូវទុកលើទីដែលមានអាចម៍ដី និងក្រួសដែលគេមិនក្រាលដោយកន្ទេល និងស្បែកជាដើម។)) កាលដម្កល់ទុកនូវចីវរសោត ត្រូវកាន់ចីវរដោយដៃម្ខាង ហើយយកដៃម្ខាងជូតស្បៀងចីវរក្តី ខ្សែសម្រាប់ពាក់ចីវរក្តី ហើយធ្វើនូវជាយនៃចីវរខាងនាយឲ្យជាផ្នត់ខាងអាយ គឺបត់ចីពរជាពីរ ហើយដំកល់ចីពរនោះទុក កាលបើឧបជ្ឈាយ៍ក្រោកឡើងហើយ សទ្ធិវិហារិកត្រូវរើអាសនៈចេញ ហើយសឹមរៀបចំទឹកសម្រាប់លាងជើង តាំងសម្រាប់រងជើង និងក្បឿងសម្រាប់ជូតជើង ថាបើទីនោះមានសម្រាម សទ្ធិវិហារិកត្រូវបោសទីនោះចេញ។ បើឧបជ្ឈាយ៍ត្រូវការស្រង់ទឹក គប្បីចាត់ចែងទឹកសម្រាប់ស្រង់ បើឧបជ្ឈាយ៍ត្រូវការដោយទឹកត្រជាក់ សទ្ធិវិហារិកគប្បីចាត់ចែងទឹកត្រជាក់ប្រគេន  បើឧបជ្ឈាយ៍ត្រូវការដោយទឹកក្តៅ សទ្ធិវិហារិកគប្បីចាត់ចែងទឹកក្តៅប្រគេន។ បើឧបជ្ឈាយ៍មានសេចក្តីប្រាថ្នាចូលទៅកាន់រោងភ្លើង សទ្ធិវិហារិកត្រូវលាយគ្រឿងលំអិតសម្រាប់ងូត((អដ្ឋកថា ថា យកទឹកទៅលាយនឹងគ្រឿងលំអិត ហើយសឹមសូន្យឲ្យជាដុំៗ។)) ត្រូវផ្សើមដីស្អិតទុក ត្រូវកាន់យកតាំងសម្រាប់ដំកល់ក្នុងរោងភ្លើង ហើយដើរទៅអំពីខាងក្រោយៗនៃឧបជ្ឈាយ៍ ហើយប្រគេនតាំងសម្រាប់រោងភ្លើង រួចត្រូវទទួលយកចីវរមកដម្កល់ទុកក្នុងទីដ៏សមគួរ ត្រូវប្រគេនគ្រឿងលំអិតសម្រាប់ងូត ត្រូវប្រគេនដីស្អិតផង បើសទ្ធិវិហារិកអាច ត្រូវចូលទៅកាន់រោងភ្លើង កាលចូលទៅកាន់រោងភ្លើង ត្រូវលាបមុខដោយដីស្អិត ហើយបិទបាំង(កាយ) អំពីខាងមុខផង អំពីខាងក្រោយផង ហើយចូលទៅកាន់រោងភ្លើងចុះ សទ្ធិវិហារិកមិនគប្បីអង្គុយច្រៀតបៀតភិក្ខុទាំងឡាយជាថេរៈ មិនគប្បីហាមឃាត់ភិក្ខុថ្មីទាំងឡាយដោយអាសនៈឡើយ ត្រូវធ្វើបរិកម្ម (គឺកិច្ចទាំងពួងមានឲ្យនូវដីស្អិត និងទឹកក្តៅជាដើម) ដល់ឧបជ្ឈាយ៍ក្នុងរោងភ្លើង កាលចេញអំពីរោងភ្លើង ត្រូវនាំយកតាំងសម្រាប់រោងភ្លើង ហើយបិទបាំង (កាយ) អំពីខាងមុខផង អំពីខាងក្រោយផង ហើយសឹមចេញអំពីរោងភ្លើងចុះ ត្រូវធ្វើបរិកម្មដល់ឧបជ្ឈាយ៍ក្នុងទឹកផង បើសទ្ធិវិហារិកងូតទឹករួចហើយ ត្រូវឡើងមុនឧបជ្ឈាយ៍ ហើយជូតកាយរបស់ខ្លួនឲ្យស្ងួតទឹក រួចសឹមស្លៀក ហើយទើបជូតទឹកអំពីកាយរបស់ឧបជ្ឈាយ៍ ត្រូវប្រគេនសម្ពត់ស្លៀក ប្រគេនសង្ឃាដិ ហើយត្រូវកាន់យកតាំងសម្រាប់រោងភ្លើងមកជាមុន ហើយក្រាលអាសនៈ រៀបចំទឹកសម្រាប់លាងជើង តាំងសម្រាប់រងជើង ក្បឿងសម្រាប់ជូតជើង ត្រូវសួរឧបជ្ឈាយ៍អំពីទឹកឆាន់។ បើសទ្ធិវិហារិកមានសេចក្តីប្រាថ្នាដើម្បីរៀនបាលី គប្បីរៀនបាឡីចុះ បើមានសេចក្តីប្រាថ្នាដើម្បីរៀនអដ្ឋកថា គប្បីរៀនអដ្ឋកថាចុះ។ ឧបជ្ឈាយ៍នៅក្នុងវិហារណា បើវិហារនោះមានសម្រាម បើសទ្ធិវិហារិកអាចធ្វើបាន វិហារនោះសទ្ធិវិហារិកត្រូវជម្រះសំអាត កាលដែលជម្រះសំអាតវិហារ ត្រូវយកបាត្រនិងចីវរទៅដម្កល់ទុកក្នុងទីដ៏សមគួរជាមុនសិន ត្រូវនាំយកកម្រាលអង្គុយទៅដម្កល់ទុកក្នុងទីដ៏សមគួរ ត្រូវនាំយកពូកនិងខ្នើយ ទៅដម្កល់ទុកក្នុងទីដ៏សមគួរ សទ្ធិវិហារិកដែលនឹងនាំគ្រែចេញ ត្រូវធ្វើឲ្យទាបស្រួល កុំឲ្យទង្គិចទង្គុកនឹងផែនដី កុំឲ្យប៉ះសន្ទះទ្វារ និងក្របទ្វារ ហើយនាំយកទៅដម្កល់ទុកក្នុងទីដ៏សមគួរ សទ្ធិវិហារិកដែលនឹងនាំតាំងចេញ ត្រូវធ្វើឲ្យទាបស្រួល កុំឲ្យទង្គិចទង្គុកនឹងផែនដី កុំឲ្យប៉ះសន្ទះទ្វារ និងក្របទ្វារ ហើយនាំយកទៅដម្កល់ទុកក្នុងទីដ៏សមគួរ សទ្ធិវិហារិកត្រូវនាំយកទ្រនាប់គ្រែទៅដម្កល់ទុកក្នុងទីដ៏សមគួរ សទ្ធិវិហារិកត្រូវនាំកន្ថោរទៅដម្កល់ទុកក្នុងទីដ៏សមគួរ សទ្ធិវិហារិកត្រូវនាំយកផែនក្តារសម្រាប់ផ្អែកទៅដម្កល់ទុកក្នុងទីដ៏សមគួរ ត្រូវចំណាំឲ្យច្បាស់នូវគ្រឿងកម្រាលផែនដី ដែលគេក្រាលយ៉ាងណា ហើយនាំទៅដម្កល់ទុកក្នុងទីដ៏សមគួរ បើគ្រឿងស្មុកស្មាញ (សម្រាម មានសំបុកកន្លាត និងសរសៃពីងពាងជាដើម) មានក្នុងវិហារ សទ្ធិវិហារិកត្រូវបោសតាំងអំពីពិតានជាមុន កន្លៀតជ្រុងសន្ទះបង្អួច សទ្ធិវិហារិកត្រូវជូតសំអាត បើជញ្ជាំងដែលគេលាបដោយរង់មានសៅហ្មងពណ៌សម្បុរ ត្រូវជ្រលក់សម្ពត់ ហើយពូតរួច សឹមជូត បើផ្ទៃដែលគេលាបដោយពណ៌ខ្មៅ មានពណ៌សៅហ្មង ត្រូវជ្រលក់សម្ពត់ ហើយពូតរួច សឹមជូត បើផ្ទៃគេមិនបានលាបអ្វីទេ ត្រូវប្រស់ទឹកហើយសឹមជូត សទ្ធិវិហារិកត្រូវប្រមែប្រមូលសម្រាមយកទៅចោលក្នុងទីដ៏សមគួរ ដោយគិតថា វិហារកុំប្រឡាក់ប្រឡូសដោយធូលីឡើយ គ្រឿងកម្រាលផែនដី ដែលសទ្ធិវិហារិកហាលជម្រះគោះហើយ ត្រូវនាំយកមកក្រាលដូចដើមវិញ ទ្រនាប់គ្រែដែលសទ្ធិវិហារិកយកទៅហាលថ្ងៃហើយ ជូតរួចត្រូវយកមកដម្កល់ទុកក្នុងទីដដែល គ្រែដែលសទ្ធិវិហារិកហាលថ្ងៃជម្រះគោះរួច ត្រូវធ្វើឲ្យទាបស្រួល កុំឲ្យទង្គិចទង្គុកផែនដី កុំឲ្យប៉ះសន្ទះទ្វារ និងក្របទ្វារ ហើយនាំយកមកដាក់រៀបចំ ទុកឲ្យល្អដូចពីដើមវិញ តាំងដែលសទ្ធិវិហារិកហាលថ្ងៃហើយជ្រះគោះហើយ ត្រូវធ្វើឲ្យទាបស្រួល កុំឲ្យទង្គិចទង្គុកផែនដី កុំឲ្យប៉ះសន្ទះទ្វារ និងក្របទ្វារ ហើយនាំយកទៅដាក់រៀបចំឲ្យល្អដូចពីដើមវិញ ពូកនិងខ្នើយដែលសទ្ធិវិហារិកហាលជម្រះគោះហើយ ត្រូវនាំយកមករៀបចំឲ្យដូចពីដើមវិញ កម្រាលសម្រាប់អង្គុយដែលសទ្ធិវិហារិកហាលជម្រះគោះហើយ ត្រូវនាំយកមកក្រាលឲ្យដូចពីដើមវិញ កន្ថោរដែលសទ្ធិវិហារិកហាលថ្ងៃ ហើយជូតហើយនាំយកមកដម្កល់ទុកដូចដែលវិញ ផែនក្តារសម្រាប់ផ្អែក ដែលសទ្ធិវិហារិកហាលថ្ងៃហើយ និងជូតហើយ ត្រូវនាំមកដម្កល់ទុកដូចដែលវិញ បាត្រនិងចីវរ សទ្ធិវិហារិកត្រូវដម្កល់ទុក កាលយកបាត្រ ទៅទុកដាក់ ត្រូវកាន់បាត្រដោយដៃម្ខាង ហើយយកដៃម្ខាងស្ទាបមើលទីខាងក្រោមនៃគ្រែក្តី ទីខាងក្រោមនៃតាំងក្តី ហើយសឹមទុកបាត្រចុះ មិនត្រូវទុកបាត្រលើទីមិនសមគួរឡើយ កាលយកចីវរទៅទុក ត្រូវកាន់ចីវរដោយដៃម្ខាង យកដៃម្ខាងជូតស្បៀងចីវរក្តី ខ្សែចីវរក្តី ហើយបត់ជាយខាងណោះឲ្យជាផ្នត់ ចូលមកខាងណេះ (គឺបត់ចីវរជាពីរ) ហើយកម្កល់ទុកនូវចីវរចុះ។ បើខ្យល់បក់ទាំងធូលីមកអំពីទិសខាងកើត សទ្ធិវិហារិក ត្រូវបិទបង្អួចទិសខាងកើត បើខ្យល់បក់ទាំងធូលីមកពីទិសខាងលិច សទ្ធិវិហារិក ត្រូវបិទបង្អួចទិសខាងលិច បើខ្យល់បក់ទាំងធូលីមកពីទិសខាងជើង សទ្ធិវិហារិក ត្រូវបិទបង្អួចទិសខាងជើង បើខ្យល់បក់ទាំងធូលីមកពីទិសខាងត្បូង សទ្ធិវិហារិក ត្រូវបិទបង្អួចទិសខាងត្បូង បើកាល គឺរដូវត្រជាក់ សទ្ធិវិហារិក ត្រូវបើកបង្អួចក្នុងវេលាថ្ងៃ ត្រូវបិទក្នុងវេលាយប់ បើកាល គឺរដូវក្តៅ សទ្ធិវិហារិក ត្រូវបិទបង្អួចក្នុងវេលាថ្ងៃ ត្រូវបើកក្នុងវេលាយប់។ បើបរិវេណមានសម្រាម សទ្ធិវិហារិកត្រូវបោសបរិវេណ បើបន្ទប់មានសម្រាម សទ្ធិវិហារិកត្រូវបោសបន្ទប់ បើឧបដ្ឋានសាលា((រោងឆាន់)) មានសម្រាម សទ្ធិវិហារិកត្រូវបោសឧបដ្ឋានសាលា បើរោងភ្លើងមានសម្រាម សទ្ធិវិហារិកត្រូវបោសរោងភ្លើង បើបង្គន់មានសម្រាម សទ្ធិវិហារិកត្រូវបោសបង្គន់ បើទឹកឆាន់មិនមាន សទ្ធិវិហារិកត្រូវដំកល់ទឹកឆាន់ បើទឹកសម្រាប់ប្រើប្រាស់មិនមាន សទ្ធិវិហារិកត្រូវដំកល់ទឹកសម្រាប់ប្រើប្រាស់ បើទឹកមិនមានក្នុងក្អមសម្រាប់ជម្រះអាចមន៍ សទ្ធិវិហារិកត្រូចាក់ទឹកដាក់ក្នុងក្អមសម្រាប់ជម្រះអាចមន៍។ បើសេចក្តីអផ្សុកកើតឡើងដល់ឧបជ្ឈាយ៍ សទ្ធិវិហារិកត្រូវនាំឧបជ្ឈាយ៍ចៀសចេញទៅកំសាន្តដោយខ្លួនឯង ឬឲ្យភិក្ខុដទៃនាំចៀសចេញទៅកំសាន្ត((អដ្ឋកថា ថា សទ្ធិវិហារិកត្រូវនាំឧបជ្ឈាយ៍ទៅទីដទៃក្តី ឲ្យភិក្ខុដទៃនាំទៅក្តី ដើម្បីបន្ទោរបង់សេចក្តីអផ្សុកនៃឧបជ្ឈាយ៍។)) ម្យ៉ាងទៀត សទ្ធិវិហារិក ត្រូវធ្វើធម្មីកថាដល់ឧបជ្ឈាយ៍នោះ បើឧបជ្ឈាយ៍មានសេចក្តីសង្ស័យកើតឡើង សទ្ធិវិហារិកត្រូវបន្ទោបង់សេចក្តីសង្ស័យនោះដោយខ្លួនឯង ឬឲ្យភិក្ខុដទៃបន្ទោបង់ក៏បាន ឬត្រូវធ្វើធម្មីកថាដល់ឧបជ្ឈាយ៍នោះ បើសេចក្តីយល់ខុស កើតឡើងដល់ឧបជ្ឈាយ៍ សទ្ធិវិហារិកត្រូវដោះស្រាយសេចក្តីយល់ខុសនោះចេញដោយខ្លួនឯង ឬឲ្យភិក្ខុដទៃដោះស្រាយសេចក្តីយល់ខុសនោះចេញក៏បាន ឬត្រូវធ្វើធម្មីកថាដល់ឧបជ្ឈាយ៍នោះ។  បើឧបជ្ឈាយ៍ត្រូវគរុកាបត្តិ គួរដល់បរិវាស សទ្ធិវិហារិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយដោយគិតថា សង្ឃគប្បីឲ្យបរិវាសដល់ ឧបជ្ឈាយ៍(របស់អញ) ដោយឧបាយដូចម្តេចហ្ន៎ បើឧបជ្ឈាយ៍គួរដល់កិរិយាទាញអន្តរាបត្តិ((អន្តរាបត្តិ សំដៅយកគរុកាបត្តិ ដែលភិក្ខុត្រូវក្នុងវេលាកំពុងប្រព្រឹត្តវត្តបរិវាស។)) មកដាក់ក្នុងមូលាបត្តិ((មូលាបត្តិ សំដៅយកគរុកាបត្តិ ដែលភិក្ខុត្រូវមកពីខាងដើម សេចក្តីថា ភិក្ខុកំពុងប្រព្រឹត្តបរិវាសមកច្រើនថ្ងៃហើយ ៗត្រូវគរុកាបត្តិណាមួយទៀតដោយបិទបាំងទុក្ខនោះ សង្ឃត្រូវលុបថ្ងៃដែលបានប្រព្រឹត្តវត្តមកហើយនោះចេញ តាំងឲ្យប្រព្រឹត្តវត្តរាប់ថ្ងៃជាថ្មីទៅទៀត។)) សទ្ធិវិហារិកត្រូវធ្វើនូវសេចក្តីខ្វល់ខ្វាយដោយគិតថា សង្ឃនឹងអន្តរាបត្តិមកដាក់ក្នុងមូលាបត្តិចំពោះឧបជ្ឈាយ៍ ដោយឧបាយដូចម្តេចហ្ន៎ បើឧបជ្ឈាយ៍គួរដល់មានត្ត សទ្ធិវិហារិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយដោយគិតថា សង្ឃគប្បីឲ្យមានត្តដល់ឧបជ្ឈាយ៍ ដោយឧបាយដូចម្តេចហ្ន៎ បើឧបជ្ឈាយ៍គួរដល់អព្ភានកម្ម សទ្ធិវិហារិកត្រូវធ្វើនូវសេចក្តីខ្វល់ខ្វាយដោយគិតថា សង្ឃនឹងឲ្យអព្ភានកម្ម ចំពោះឧបជ្ឈាយ៍ ដោយឧបាយដូចម្តេចហ្ន៎។ បើសង្ឃមានសេចក្តីប្រាថ្នា ដើម្បីធ្វើនូវកម្ម គឺតជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី((កម្មទាំង៥យ៉ាងនេះនឹងមានសំដែងដោយពិស្តារក្នុងកម្មក្ខន្ធកៈ តទៅខាងមុខ។)) ដល់ឧបជ្ឈាយ៍ សទ្ធិវិហារិកត្រូវធ្វើនូវសេចក្តីខ្វល់ខ្វាយដោយគិតថា សង្ឃកុំគប្បីធ្វើកម្មដល់ឧបជ្ឈាយ៍ ឬសង្ឃគប្បីបង្អោនទៅដើម្បីកម្មស្រាល ដោយឧបាយដូចម្តេចហ្ន៎ ម្យ៉ាងទៀត តជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី ដែលសង្ឃបានធ្វើដល់ឧបជ្ឈាយ៍ហើយ សទ្ធិវិហារិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយដោយគិតថា ធ្វើដូចម្តេចហ្ន៎ ឲ្យឧបជ្ឈាយ៍របស់អញលោកប្រព្រឹត្តល្អទៅ គប្បីសំឡបរោម (កុំប្រកែប្រកាន់) គប្បីប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ចេញចាកកម្ម សង្ឃគប្បីរម្ងាប់កម្មនោះចេញ (ដោយស្រួល)។ បើចីវររបស់ឧបជ្ឈាយ៍គួរនឹងលាង សទ្ធិវិហារិកត្រូវលាង ឬត្រូវធ្វើនូវសេចក្តីខ្វល់ខ្វាយដោយគិតថា ធ្វើដូចម្តេច នឹងឲ្យគេលាងចីវររបស់ឧបជ្ឈាយ៍ បើចីវររបស់ឧបជ្ឈាយ៍គួរធ្វើ (មានប៉ះដេរជាដើម) សទ្ធិវិហារិកគប្បីធ្វើប្រគេន ឬត្រូវធ្វើនូវសេចក្តីខ្វល់ខ្វាយដោយគិតថា ធ្វើដូចម្តេចហ្ន៎ នឹងឲ្យគេធ្វើចីវរប្រគេនឧបជ្ឈាយ៍ (របស់អញ) បើគ្រឿងជ្រលក់របស់ឧបជ្ឈាយ៍គួរចំអិន សទ្ធិវិហារិកគប្បីចំអិនប្រគេន ឬត្រូវធ្វើនូវសេចក្តីខ្វល់ខ្វាយថា ធ្វើដូចម្តេចហ្ន៎ ជនណាមួយគេនឹងចំអិនទឹកជ្រលក់ប្រគេនឧបជ្ឈាយ៍ បើចីវររបស់ឧបជ្ឈាយ៍គួរជ្រលក់ សទ្ធិវិហារិកគប្បីជ្រលក់ ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ធ្វើម្តេចហ្ន៎ ជនណាមួយគប្បីជ្រលក់ចីវររបស់ឧបជ្ឈាយ៍ កាលនឹងជ្រលក់ចីវរ ត្រូវប្រែត្រឡប់ជ្រលក់ឲ្យសព្វល្អ បើដំណក់ទឹកមិនទាន់ដាច់ទេ សទ្ធិវិហារិកមិនត្រូវចៀសចេញទៅឡើយ។ សទ្ធិវិហារិកមិនបានប្រាប់ឧបជ្ឈាយ៍ មិនត្រូវឲ្យបាត្រដល់ភិក្ខុពួកខ្លះ (ភិក្ខុដែលមិនត្រូវនឹងឧបជ្ឈាយ៍) ទេ មិនត្រូវទទួលយកបាត្ររបស់ភិក្ខុពួកខ្លះទេ មិនត្រូវឲ្យចីវរដល់ភិក្ខុពួកខ្លះទេ មិនត្រូវទទួលយកចីវររបស់ភិក្ខុពួកខ្លះទេ មិនត្រូវឲ្យគ្រឿងបរិក្ខារដល់ភិក្ខុពួកខ្លះទេ មិនត្រូវទទួលយកគ្រឿងបរិក្ខាររបស់ភិក្ខុពួកខ្លះទេ មិនត្រូវកោរសក់ដល់ភិក្ខុពួកខ្លះទេ មិនត្រូវឲ្យភិក្ខុពួកខ្លះកោរសក់ឲ្យទេ មិនត្រូវធ្វើបរិកម្មដល់ភិក្ខុពួកខ្លះទេ មិនត្រូវញុំាងភិក្ខុពួកខ្លះឲ្យធ្វើបរិកម្មទេ មិនត្រូវធ្វើសេចក្តីខ្វាល់ខ្វាយបម្រើដល់ភិក្ខុពួកខ្លះទេ មិនត្រូវញុំាងភិក្ខុពួកខ្លះឲ្យធ្វើសេចក្តីខ្វល់ខ្វាយបម្រើខ្លួនទេ មិនត្រូវធ្វើជាបច្ឆាសមណៈនៃភិក្ខុពួកខ្លះទេ មិនត្រូវយកភិក្ខុពួកខ្លះជាបច្ឆាសមណៈទេ មិនត្រូវនាំយកបិណ្ឌបាតឲ្យដល់ភិក្ខុពួកខ្លះទេ មិនត្រូវញុំាងភិក្ខុពួកខ្លះឲ្យនាំយកបិណ្ឌបាតមកឲ្យទេ។ សទ្ធិវិហារិកមិនបានលា ឧបជ្ឈាយ៍ មិនត្រូវចូលទៅកាន់ស្រុកទេ មិនត្រូវទៅកាន់ព្រៃស្មសានទេ មិនត្រូវចៀសចេញទៅកាន់ទិសឡើយ។ បើឧបជ្ឈាយ៍មានជម្ងឺ សទ្ធិវិហារិកត្រូវបម្រើអស់មួយជីវិត ត្រូវរង់ចាំត្រាតែឧបជ្ឈាយ៍ចេញចាកអាពាធ (គឺត្រូវទ្រាំជម្ងឺដរាបទាល់ជា)។ 
-<div centeralign>ចប់ ឧបជ្ឈាយវត្តកថា។
-==== សទ្ធិវិហារិកវត្តកថា (១៦.) ==== 
-<span para #para_82>[៨២] ម្នាលភិក្ខុទាំងឡាយ ឧបជ្ឈាយ៍ត្រូវប្រព្រឹត្តឲ្យស្រួលល្អនឹងសទ្ធិវិហារិក។ ឯការដែលប្រព្រឹត្តឲ្យស្រួលល្អនឹងសទ្ធិវិហារិកនោះ (ដូចសេចក្តីតទៅនេះ)។ ម្នាលភិក្ខុទាំងឡាយ ឧបជ្ឈាយ៍ត្រូវសង្គ្រោះ (ត្រូវទំនុកបំរុង) ត្រូវអនុគ្រោះ (អាណិតអាសូរ) សទ្ធិវិហារិកដោយការបង្រៀនបាលី ដោយអដ្ឋកថា (ពន្យល់នូវសេចក្តីនៃបាលី) ដោយឲ្យដម្បូន្មាន (ដោយសេចក្តីពន្យល់ការខុសត្រូវជាមុន) ដោយពាក្យប្រៀនប្រដៅ (ដោយពាក្យរំលឹកដាស់តឿនរឿយៗ)។ បើឧបជ្ឈាយ៍មានបាត្រ សទ្ធិវិហារិកគ្មានបាត្រ ត្រូវឧបជ្ឈាយ៍ឲ្យបាត្រទៅសទ្ធិវិហារិក (ប្រើប្រាស់ខ្លះផង) ម្យ៉ាងទៀត ឧបជ្ឈាយ៍ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ធ្វើម្តេចហ្ន៎ សទ្ធិវិហារិកនឹងបានបាត្រ បើឧបជ្ឈាយ៍មានចីវរ សទ្ធិវិហារិកគ្មានចីវរ ត្រូវឧបជ្ឈាយ៍ឲ្យចីវរទៅសទ្ធិវិហារិក (ប្រើប្រាស់ខ្លះផង) ម្យ៉ាងទៀត ឧបជ្ឈាយ៍ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ចីវររបស់សទ្ធិវិហារិកគប្បីកើតឡើងដូចម្តេចហ្ន៎ បើឧបជ្ឈាយ៍មានគ្រឿងបរិក្ខារ សទ្ធិវិហារិកគ្មានគ្រឿងបរិក្ខារ ត្រូវឧបជ្ឈាយ៍ឲ្យគ្រឿងបរិក្ខារទៅសទ្ធិវិហារិក (ប្រើប្រាស់ខ្លះផង) ម្យ៉ាងទៀត ឧបជ្ឈាយ៍ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា គ្រឿងបរិក្ខាររបស់សទ្ធិវិហារិកគប្បីកើតឡើងដោយឧបាយដូចម្តេចហ្ន៎។ បើសទ្ធិវិហារិកឈឺ ឧបជ្ឈាយ៍ត្រូវក្រោកពីព្រឹក ឲ្យឈើស្ទន់ ឲ្យទឹកលុបមុខ ក្រាលអាសនៈ បើមានបបរ ត្រូវឧបជ្ឈាយ៍លាងភាជន៍ ហើយដាក់បបរឲ្យទៅ កាលសទ្ធិវិហារិកដែលឈឺនោះ ហុតទឹកបបររួចហើយ ឧបជ្ឈាយ៍ត្រូវហុចទឹកឲ្យ រួចទទួលយកភាជន៍មកវិញ ដោយស្រួលបួល កុំឲ្យទង្គិចទង្គុកឡើយ រួចលាងរៀបទុកដាក់ឲ្យល្អ កាលបើសទ្ធិវិហារិកក្រោកចេញហើយ ឧបជ្ឈាយ៍ត្រូវរើអាសនៈចេញ បើកន្លែងនោះស្មោគគ្រោក ឧបជ្ឈាយ៍ត្រូវបោសកន្លែងនោះចេញ។ បើសទ្ធិវិហារិកមានប្រាថ្នានឹងចូលទៅកាន់ស្រុក ឧបជ្ឈាយ៍ត្រូវឲ្យស្បង់សម្រាប់ស្លៀកទៅ ទទួលយកស្បង់បន្លាស់នោះមកវិញ ត្រូវឲ្យកាយពន្ធ គឺវត្ថពន្ធចង្កេះ ត្រូវដម្រួតសង្ឃាដិជាពីរជាន់ហើយសឹមឲ្យ ត្រូវលាងបាត្រដែលមានទឹកចេញហើយសឹមឲ្យ ឧបជ្ឈាយ៍ត្រូវគិតថា សទ្ធិវិហារិក មុខជានឹងត្រឡប់មកវិញនៅពេលស្មើនេះ ហើយក្រាលអាសនៈបម្រុងទុកឲ្យ ត្រូវដំកល់ទឹកលាងជើង តាំងសម្រាប់រងជើង និងក្បឿងសម្រាប់ជូតជើង((បានដល់តាំងសម្រាប់រងជើងដែលលាងរួចហើយ គឺតាំងថ្នាក់ខាងលើ ឯក្បឿងសម្រាប់ជូតជើងនោះ បានដល់វត្ថុសម្រាប់ជូតជើង ដែលគេមិនត្រូវការលាង គឺរបស់អ្វីដែលគេសម្រាប់ជូត។)) ត្រូវក្រោកឡើងទៅទទួលបាត្រ និងចីវរ ត្រូវឲ្យស្បង់សម្រាប់ផ្លាស់ ហើយទទួលយកស្បង់ដែលស្លៀកមកវិញ។ បើចីវរសើមដោយញើស ឧបជ្ឈាយ៍ត្រូវសំដិលចីវរក្នុងកំដៅថ្ងៃ១ស្របក់ ម្យ៉ាងទៀតកុំទុកចីវរក្នុងកំដៅថ្ងៃយូរពេក ត្រូវបត់ចីវរ (យកមកទុក) កាលបើឧបជ្ឈាយ៍បត់ចីវរ ត្រូវបំផ្លើសជាយចីវរឲ្យលើសពីគ្នាប្រមាណ៤ធ្នាប់ ហើយសឹមបត់ចីវរ ដោយគិតថា កុំឲ្យបាក់ផ្នត់ចីវរពាក់កណ្តាលឡើយ ហើយដាក់វត្ថពន្ធចង្កេះក្នុងផ្នត់ចីវរចុះ។ បើអាហារបិណ្ឌបាតមានហើយ សទ្ធិវិហារិកត្រូវការនឹងឆាន់ ឧបជ្ឈាយ៍ត្រូវឲ្យទឹកហើយ ហុចអាហារបិណ្ឌបាតទៅឲ្យ ឧបជ្ឈាយ៍ត្រូវសួរសទ្ធិវិហារិកអំពីទឹកឆាន់ សទ្ធិវិហារិកឆាន់រួចហើយ ឧបជ្ឈាយ៍ត្រូវហុចទឹកឲ្យ ហើយទទួលយកបាត្រមកវិញដោយស្រួលបួល កុំឲ្យទង្គិចទង្គុកឡើយ ហើយលាងឲ្យស្អាត រួចជូតទឹកឲ្យស្ងួត ហើយត្រូវហាលថ្ងៃបាន១ស្របក់ ម្យ៉ាងទៀត មិនត្រូវទុកបាត្រក្នុងកំដៅថ្ងៃយូរពេកទេ រួចត្រូវទុកដាក់បាត្រនិងចីវរ កាលដែលរៀបចំទុកដាក់បាត្រ ដៃម្ខាងចាប់បាត្រ ដៃម្ខាងស្ទាបមើលក្រោមគ្រែ ឬក្រោមតាំង ហើយសឹមទុកដាក់បាត្រ ម្យ៉ាងទៀត មិនត្រូវទុកដាក់បាត្រលើទីដែលមិនសមគួរឡើយ កាលដែលរៀបចំទុកដាក់ចីវរ ដៃម្ខាងចាប់ចីវរ ដៃម្ខាងជូតស្បៀងចីវរ ឬខ្សែចីវរ ហើយបត់ជាយខាងណោះឲ្យជាផ្នត់មកខាងណេះ (គឺបត់ចីវរជាពីរ) ហើយសឹមទុកដាក់ចីវរ កាលបើសទ្ធិវិហារិកក្រោកឡើងហើយ ឧបជ្ឈាយ៍ត្រូវរើអាសនៈចេញ រៀបចំទុកដាក់ទឹកសម្រាប់លាងជើង តាំងសម្រាប់រងជើង ក្បឿងសម្រាប់ជូតជើង ប្រសិនបើកន្លែងនោះស្មោកគ្រោក ដោយសម្រាម ឧបជ្ឈាយ៍ត្រូវបោសកន្លែងនោះចេញ។ បើសទ្ធិវិហារិកចង់ងូតទឹក ឧបជ្ឈាយ៍ត្រូវចាត់ចែងទឹកសម្រាប់ងូតឲ្យ បើសទ្ធិវិហារិកត្រូវការទឹកត្រជាក់ ឧបជ្ឈាយ៍ត្រូវចាត់ចែងទឹកត្រជាក់ឲ្យ  បើសទ្ធិវិហារិកត្រូវការទឹកក្តៅ ឧបជ្ឈាយ៍ត្រូវចាត់ចែងទឹកក្តៅឲ្យ។ បើសទ្ធិវិហារិកចង់ចូលទៅកាន់រោងភ្លើង ឧបជ្ឈាយ៍ត្រូវសូន្យលំអិតសម្រាប់ងូតទឹកទុក ត្រូវផ្សើមដីស្អិតទុក រួចនាំយកតាំងសម្រាប់រោងភ្លើង ហើយប្រគល់តាំងសម្រាប់រោងភ្លើងទៅសទ្ធិវិហារិក ស្រេចហើយ ទទួលយកចីវរមកទុកដាក់ដោយឡែក ហើយត្រូវឲ្យគ្រឿងលំអិត ត្រូវឲ្យដីស្អិតទៅសទ្ធិវិហារិក បើឧបជ្ឈាយ៍អាចនឹងចូលទៅកាន់រោងភ្លើង (ផងបាន) គប្បីចូលទៅកាន់រោងភ្លើងចុះ កាលនឹងចូលទៅកាន់រោងភ្លើង ត្រូវយកដីស្អិតលាបមុខ រួចបិទបាំងពីខាងមុខ ខាងក្រោយ ហើយសឹមចូលទៅកាន់រោងភ្លើង មិនត្រូវអង្គុយច្រៀតបៀតពួកភិក្ខុចាស់ មិនត្រូវហាមពួកភិក្ខុខ្ចីដោយអាសនៈ ឧបជ្ឈាយ៍ត្រូវធ្វើបរិកម្ម ដល់សទ្ធិវិហារិកក្នុងរោងភ្លើង កាលនឹងចេញអំពីរោងភ្លើងទៅ ត្រូវនាំយកតាំងសម្រាប់រោងភ្លើងចេញ ហើយបិទបាំងពីខាងមុខ ខាងក្រោយ រួចសឹមចេញពីរោងភ្លើង សូម្បីក្នុងទឹក ក៏ឧបជ្ឈាយ៍ត្រូវតែធ្វើបរិកម្មដល់សទ្ធិវិហារិកដែរ កាលឧបជ្ឈាយ៍ងូតរួច ត្រូវឡើងមកមុន ហើយជូតកាយនៃខ្លួនឲ្យស្ងួតទឹក ហើយសឹមស្លៀកស្បង់ រួចត្រូវជូតទឹកអំពីកាយរបស់សទ្ធិវិហារិកទៀត ហើយហុចស្បង់សម្រាប់ស្លៀក ហុចសង្ឃាដិទៅឲ្យសទ្ធិវិហារិក រួចហើយត្រូវនាំយកតាំងសម្រាប់រោងភ្លើងចេញមក ហើយក្រាលអាសនៈចាំជាមុន ឧបជ្ឈាយ៍ត្រូវដម្កល់ទឹកសម្រាប់លាងជើង តាំងសម្រាប់រងជើង និងក្បឿងសម្រាប់ជូតជើង ត្រូវសួរសទ្ធិវិហារិកអំពីទឹកឆាន់។ សទ្ធិវិហារិកនៅក្នុងវិហារណា បើវិហារនោះស្មោកគ្រោក បើឧបជ្ឈាយ៍អាចនឹងសំអាតបាន គប្បីសំអាតវិហារនោះចេញ កាលនឹងសំអាតវិហារ ត្រូវនាំយកបាត្រនិងចីវរចេញជាមុនទៅទុកក្នុងទីដ៏សមគួរ ត្រូវនាំយកកម្រាលសម្រាប់អង្គុយទៅទុកក្នុងទីដ៏សមគួរ ត្រូវនាំយកពូកនិងខ្នើយ ទៅទុកក្នុងទីដ៏សមគួរ ត្រូវបន្ទាបគ្រែឲ្យទាប កុំឲ្យត្រដុះនឹងផែនដី កុំឲ្យទង្គិចសន្ទះទ្វារ និងក្របទ្វារ ហើយនាំយកចេញឲ្យស្រយលទៅទុកក្នុងទីដ៏សមគួរ ត្រូវបន្ទាបតាំងឲ្យទាប កុំឲ្យត្រដុះនឹងផែនដី កុំឲ្យទង្គិចទង្គុកសន្ទះទ្វារ និងក្របទ្វារ ហើយនាំយកចេញឲ្យស្រួល ទៅទុកក្នុងទីដ៏សមគួរ ត្រូវនាំយកទ្រនាប់គ្រែទៅទុកក្នុងទីដ៏សមគួរ ត្រូវនាំយកកន្ថោរទៅទុកក្នុងទីដ៏សមគួរ ត្រូវនាំយកក្តារសម្រាប់ផ្អែកទៅទុកក្នុងទីដ៏សមគួរ គ្រឿងកម្រាលផែនដី ត្រូវឧបជ្ឈាយ៍កំណត់ឲ្យចាំកន្លែង ដែលគេក្រាលយ៉ាងណា ហើយនាំយកទៅទុកក្នុងទីដ៏សមគួរ បើក្នុងវិហារ មានគ្រឿងស្មុកស្មាញ (មានសរសៃពីងពាងជាដើម) ត្រូវបោសអំពីពិតានជាមុន ហើយត្រូវជូតសំអាតកន្លៀតជ្រុងសន្លឹកបង្អួច បើជញ្ជាំងគេលាបដោយរង់មានមន្ទិលសៅហ្មង ត្រូវជ្រលក់កំណាត់សម្ពត់ (ក្នុងទឹក) រួចពូតចេញ ហើយសឹមជូត បើទីដែលគេលាបដោយពណ៌ខ្មៅ មានមន្ទិលសៅហ្មង ត្រូវផ្សើមកំណាត់សម្ពត់ រួចពូតចេញ ហើយសឹមជូត បើទីដែលមិនបានលាបអ្វីទេ ត្រូវយកទឹកទៅប្រស់សិន ហើយសឹមបោសចេញ ត្រូវកំណត់ទុកក្នុងចិត្តថា វិហារមិនត្រូវឲ្យស្មោកគ្រោក ដោយធូលីឡើយ ហើយប្រមូលសម្រាមយកទៅចាក់ចោលដោយឡែក គ្រឿងកម្រាលផែនដី ដែលហាលរួចហើយ ត្រូវគោះ (ឲ្យស្អាត) រួចនាំយកទៅក្រាលដូចដែលវិញ ទ្រនាប់គ្រែដែលហាលរួច ត្រូវជូត(ឲ្យស្អាត) ហើយនាំយកទៅទុកនៅទីដដែលវិញ គ្រែដែលហាលរួចហើយដុសលាងគោះរួចហើយ ធ្វើឲ្យទាបស្រួល កុំឲ្យត្រដុះនឹងផែនដី កុំឲ្យទង្គិចទង្គុកសន្ទះទ្វារ និងក្របទ្វារ ហើយនាំយកទៅរៀបទុកដាក់ដូចដែលវិញ តាំងដែលហាលរួចហើយ ត្រូវគោះហើយ ធ្វើឲ្យទាបស្រួល កុំឲ្យត្រដុះនឹងផែនដី កុំឲ្យទង្គិចទង្គុកសន្ទះទ្វារ និងក្របទ្វារ ហើយនាំយកទៅរៀបទុកដាក់ដូចដែលវិញ ពូកនិងខ្នើយដែលហាលរួចហើយ ត្រូវគោះរួចនាំយកទៅក្រាលដូចដែលវិញ កម្រាលសម្រាប់អង្គុយដែលហាលរួចហើយ ត្រូវគោះរួចនាំយកទៅក្រាលទុកដូចដែលវិញ កន្ថោរដែលហាលរួចហើយ ត្រូវជូតរួចនាំយកទៅទុកនៅទីដដែលវិញ ក្តារសម្រាប់ផ្អែក ដែលហាលរួចហើយ ត្រូវជូតហើយនាំយកទៅទុកនៅទីដដែលវិញ ត្រូវទុកបាត្រនិងចីវរ (ឲ្យល្អ) កាលនឹងទុកបាត្រ ដៃម្ខាងចាប់បាត្រ ដៃម្ខាងស្ទាបក្រោមគ្រែ ឬក្រោមតាំងមើល ហើយសឹមទុកបាត្រ មិនត្រូវទុកបាត្រលើទីដែលមិនសមគួរឡើយ កាលនឹងទុកចីវរ ដៃម្ខាងចាប់ចីវរ ដៃម្ខាងជូតស្បៀងចីវរ ឬខ្សែចីវរ ហើយបត់ជាយខាងណោះមកខាងណេះ ឲ្យជាផ្នត់សិន រួចសឹមទុកចីវរចុះ។ បើខ្យល់បក់ធូលីមកពីទិសខាងកើត ឧបជ្ឈាយ៍ត្រូវបិទបង្អួចពីខាងកើត បើខ្យល់បក់ធូលីមកពីទិសខាងលិច ឧបជ្ឈាយ៍ត្រូវបិទបង្អួចពីខាងលិច បើខ្យល់បក់ធូលីមកពីទិសខាងជើង ឧបជ្ឈាយ៍ត្រូវបិទបង្អួចពីខាងជើង បើខ្យល់បក់ធូលីមកពីទិសខាងត្បូង ឧបជ្ឈាយ៍ត្រូវបិទបង្អួចពីទិសខាងត្បូង បើរដូវត្រជាក់ ឧបជ្ឈាយ៍ ត្រូវបើកបង្អួចក្នុងវេលាថ្ងៃ ត្រូវបិទបង្អួចក្នុងវេលាយប់ បើរដូវក្តៅ ឧបជ្ឈាយ៍ត្រូវបិទបង្អួចក្នុងវេលាថ្ងៃ ត្រូវបើកបង្អួចក្នុងវេលាយប់វិញ។ បើទីបរិវេណស្មោកគ្រោក មិនស្អាត ឧបជ្ឈាយ៍ត្រូវបោសបរិវេណចេញ បើបន្ទប់ស្មោកគ្រោក មិនស្អាត ត្រូវបោសបន្ទប់ចេញ បើរោងសម្រាប់ឆាន់មិនស្អាត ត្រូវបោសរោងសម្រាប់ឆាន់ បើរោងភ្លើងស្មោកគ្រោក ត្រូវបោសរោងភ្លើងចេញ បើបង្គន់ស្មោកគ្រោក ត្រូវបោសសំអាតបង្គន់ បើគ្មានទឹកសម្រាប់ឆាន់ ត្រូវដំកល់ទឹកសម្រាប់ឆាន់ បើគ្មានទឹកសម្រាប់ប្រើប្រាស់ ត្រូវដំកល់ទឹកសម្រាប់ប្រើប្រាស់ បើទឹកក្នុងក្អមសម្រាប់លាងអាចមន៍គ្មានទេ ត្រូចាក់ទឹកទៅក្នុងក្អមសម្រាប់លាងអាចមន៍។ បើសទ្ធិវិហារិកមានសេចក្តីអផ្សុក ឧបជ្ឈាយ៍ត្រូវនាំចៀសចេញទៅកំសាន្តដោយខ្លួនឯង ឬប្រើគេឲ្យនាំចៀសចេញទៅកំសាន្តក៏បាន ឬត្រូវធ្វើធម្មីកថាដល់សទ្ធិវិហារិកនោះ បើសទ្ធិវិហារិកមានសេចក្តីសង្ស័យកើតឡើង ឧបជ្ឈាយ៍ត្រូវបន្ទោបង់ដោយខ្លួនឯង ឬរកគេឲ្យជួយបន្ទោបង់ក៏បាន ឬត្រូវធ្វើធម្មីកថាដល់សទ្ធិវិហារិកនោះ បើសេចក្តីយល់ខុស កើតឡើងដល់សទ្ធិវិហារិក ឧបជ្ឈាយ៍ត្រូវដោះស្រាយ (ពន្យល់) ដោយខ្លួនឯង ឬប្រើគេឲ្យជួយដោះស្រាយ (ពន្យល់ឲ្យលះទិដ្ឋិនោះចេញ) ក៏បាន ឬត្រូវធ្វើធម្មីកថាដល់សទ្ធិវិហារិកនោះ។  បើសទ្ធិវិហារិកត្រូវគរុកាបត្តិ គួរនឹងចូលបរិវាស ឧបជ្ឈាយ៍ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគួរឲ្យបរិវាសដល់ សទ្ធិវិហារិកដោយឧបាយដូចម្តេចហ្ន៎ បើសទ្ធិវិហារិកគួរដល់កិរិយាទាញអន្តរាបត្តិ មកដាក់ក្នុងមូលាបត្តិ ឧបជ្ឈាយ៍ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីទាញអន្តរាបត្តិមកដាក់ក្នុងមូលាបត្តិចំពោះសទ្ធិវិហារិក ដោយឧបាយដូចម្តេចហ្ន៎ បើសទ្ធិវិហារិកគួរដល់មានត្ត ឧបជ្ឈាយ៍ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីឲ្យមានត្តដល់សទ្ធិវិហារិក ដោយឧបាយដូចម្តេចហ្ន៎ បើសទ្ធិវិហារិកគួរដល់អព្ភានកម្ម ឧបជ្ឈាយ៍ត្រូវធ្វើនូវសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីធ្វើអព្ភានកម្ម ចំពោះសទ្ធិវិហារិក ដោយឧបាយដូចម្តេចហ្ន៎។ បើសង្ឃចង់ធ្វើកម្មគឺ តជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី ដល់សទ្ធិវិហារិក ឧបជ្ឈាយ៍ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃកុំគប្បីធ្វើកម្ម ឬគប្បីបង្អោនទៅដើម្បីកម្មស្រាលដល់សទ្ធិវិហារិក ដោយឧបាយដូចម្តេចហ្ន៎ បើជាកម្មគឺ តជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី សង្ឃបានធ្វើដល់សទ្ធិវិហារិកនោះរួចទៅហើយ ឧបជ្ឈាយ៍ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ធ្វើដូចម្តេចហ្ន៎ សទ្ធិវិហារិកគប្បីប្រព្រឹត្តដោយប្រពៃ គប្បីសម្របរោម (កុំប្រកែប្រកាន់) គប្បីប្រព្រឹត្តវត្ត គួរក្នុងការរើខ្លួនចេញអំពីអាបត្តិ សង្ឃគប្បីរម្ងាប់នូវកម្មនោះ។ បើចីវររបស់សទ្ធិវិហារិកគួរនឹងលាង ឧបជ្ឈាយ៍ត្រូវប្រាប់ថា អ្នកឯងគប្បីលាងយ៉ាងនេះ ឬគប្បីធ្វើសេចក្តីខ្វល់ខ្វាយថា ចីវររបស់សទ្ធិវិហារិកគួរនឹងលាងដូចម្តេចហ្ន៎ បើចីវររបស់សទ្ធិវិហារិកគួរនឹងធ្វើ (មានដេរប៉ះជាដើម) ឧបជ្ឈាយ៍ត្រូវប្រាប់ថា អ្នកគប្បីធ្វើយ៉ាងនេះ ឬត្រូវធ្វើនូវសេចក្តីខ្វល់ខ្វាយថា ចីវររបស់សទ្ធិវិហារិកគួរនឹងធ្វើដោយឧបាយដូចម្តេចហ្ន៎ បើគ្រឿងជ្រលក់របស់សទ្ធិវិហារិកគួរនឹងចំអិន ឧបជ្ឈាយ៍ត្រូវប្រាប់ថា អ្នកឯងត្រូវចំអិនគ្រឿងជ្រលក់យ៉ាងនេះ ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា គ្រឿងជ្រលក់របស់សទ្ធិវិហារិក គួរនឹងចំអិនដោយឧបាយដូចម្តេចហ្ន៎ បើចីវររបស់សទ្ធិវិហារិកគួរនឹងជ្រលក់ ឧបជ្ឈាយ៍ត្រូវប្រាប់ថា អ្នកឯងគប្បីជ្រលក់ចីវរបែបនេះ ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ចីវររបស់សទ្ធិវិហារិកគួរនឹងជ្រលក់ដោយឧបាយដូចម្តេចហ្ន៎ កាលបើជ្រលក់ចីវរ ត្រូវជ្រលក់ដោយប្រែត្រឡប់ឲ្យសព្វស្មើល្អ ប្រសិនបើដំណក់ទឹកស្រក់មិនទាន់អស់ ឧបជ្ឈាយ៍កុំអាលដើរចេញ។ បើសទ្ធិវិហារិក មានជម្ងឺ ឧបជ្ឈាយ៍ត្រូវថែទាំអស់មួយជីវិត ត្រូវរង់ចាំលុះតែជាជម្ងឺ។ 
-<div centeralign>ចប់ សទ្ធិវិហារិកវត្តកថា។
-==== (បណាមិតកថា ១៧.) ==== 
-<span para #para_83>[៨៣] សម័យនោះឯង ពួកសទ្ធិវិហារិក មិនបានប្រព្រឹត្តល្អ (គឺមិនបានយកចិត្តទុកដាក់) នឹងឧបជ្ឈាយ៍ទាំងឡាយឡើយ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសទ្ធិវិហារិក មិនសមបើនឹងមិនប្រព្រឹត្តល្អនឹងឧបជ្ឈាយ៍សោះ។ គ្រានោះ ភិក្ខុទាំងនោះ បានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកសទ្ធិវិហារិកមិនបានប្រព្រឹត្តល្អនឹងឧបជ្ឈាយ៍ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកសទ្ធិវិហារិក មិនសមបើនឹងមិនប្រព្រឹត្តល្អនឹងឧបជ្ឈាយ៍ទេ។ ព្រះដ៏មានបុណ្យ ទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅភិក្ខុទាំងឡាយមក ទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិក មិនគួរនឹងមិនប្រព្រឹត្តល្អនឹងឧបជ្ឈាយ៍ទេ ភិក្ខុណាដែលមិនប្រព្រឹត្តល្អនឹងឧបជ្ឈាយ៍ ត្រូវអាបត្តិទុក្កដ។ ពួកសទ្ធិវិហារិកទាំងនោះ ក៏នៅតែមិនប្រព្រឹត្តល្អក្នុងឧបជ្ឈាយ៍ដដែល ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ទើបព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យឧបជ្ឈាយ៍ បណ្តេញសទ្ធិវិហារិក ដែលមិនបានប្រព្រឹត្តល្អចេញ។ ម្នាលភិក្ខុទាំងឡាយ ឧបជ្ឈាយ៍ត្រូវបណ្តេញសទ្ធិវិហារិកយ៉ាងនេះ គឺឧបជ្ឈាយ៍បញ្ជាក់ឲ្យដឹងដោយកាយ បញ្ជាក់ឲ្យដឹងដោយវាចា ឬទាំងកាយទាំងវាចាថា អញបណ្តេញអ្នកឯងឥឡូវនេះក្តី ថាអ្នកឯងកុំចូលមកក្នុងទីនេះក្តី ថាអ្នកឯងចូរនាំយកបាត្រនិងចីវររបស់អ្នកទៅក្តី ខ្លួនអញ អ្នកឯងមិនត្រូវមកបម្រើទេក្តី (យ៉ាងនេះហៅថា) ឧបជ្ឈាយ៍បណ្តេញសទ្ធិវិហារិក (បើ) ឧបជ្ឈាយ៍មិនបានបញ្ជាក់ឲ្យដឹងដោយកាយ ឬដោយវាចា ឬទាំងកាយ ទាំងវាចា (យ៉ាងនេះហៅថា) ឧបជ្ឈាយ៍មិនបានបណ្តេញសទ្ធិវិហារិកទេ។ សម័យនោះ ពួកសទ្ធិវិហារិកដែលឧបជ្ឈាយ៍បានបណ្តេញហើយ ក៏មិនបានឲ្យឧបជ្ឈាយ៍អត់ទោសឲ្យវិញ។ ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យពួកសទ្ធិវិហារិកសូមឲ្យឧបជ្ឈាយ៍អត់ទោសឲ្យបាន។ ពួកសទ្ធិវិហារិក នៅតែមិនបានសូមឲ្យឧបជ្ឈាយ៍អត់ទោសឲ្យឡើយ។ ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិកដែលឧបជ្ឈាយ៍បណ្តេញចេញទៅហើយ មិនគួរនឹងមិនសូមឲ្យឧបជ្ឈាយ៍អត់ទោសឲ្យទេ សទ្ធិវិហារិកណាមួយមិនបានសូមឲ្យឧបជ្ឈាយ៍អត់ទោសឲ្យ ត្រូវអាបត្តិទុក្កដ។ គ្រានោះឯង ពួកឧបជ្ឈាយ៍ កាលបើសទ្ធិវិហារិកទៅសូមខមាទោសវិញ ក៏មិនព្រមអត់ទោសឲ្យឡើយ។ ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យឧបជ្ឈាយ៍អត់ទោសដល់សទ្ធិវិហារិក។ ឧបជ្ឈាយ៍ទាំងនោះ ក៏មិនព្រមអត់ទោសឲ្យឡើយ។ ឯពួកសទ្ធិវិហារិករត់ចេញទៅខ្លះ សឹកចេញទៅខ្លះ រត់ចូលពួកតិរ្ថិយខ្លះ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ កាលបើសទ្ធិវិហារិក មកសូមខមាទោស ឧបជ្ឈាយ៍ត្រូវតែអត់ទោសឲ្យ (បើ) ឧបជ្ឈាយ៍ណាមួយមិនអត់ទោសឲ្យទេ ត្រូវអាបត្តិទុក្កដ។ 
-<span para #para_84>[៨៤] សម័យនោះឯង ពួកឧបជ្ឈាយ៍បណ្តេញសទ្ធិវិហារិកដែលប្រព្រឹត្តល្អចេញ មិនបានបណ្តេញសទ្ធិវិហារិកដែលប្រព្រឹត្តអាក្រក់ចេញឡើយ។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិកដែលប្រព្រឹត្តល្អហើយ ឧបជ្ឈាយ៍មិនត្រូវបណ្តេញចេញទេ (បើ) ឧបជ្ឈាយ៍ណាមួយបណ្តេញចេញ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងសទ្ធិវិហារិកដែលប្រព្រឹត្តអាក្រក់ ឧបជ្ឈាយ៍ត្រូវតែបណ្តេញចេញបាន (បើ) ឧបជ្ឈាយ៍ណាមួយមិនបណ្តេញចេញទេ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិកដែលប្រកបដោយអង្គ៥ ឧបជ្ឈាយ៍ត្រូវតែបណ្តេញចេញបាន (ឯអង្គ៥នោះ) គឺសទ្ធិវិហារិកមិនបានស្រឡាញ់ឧបជ្ឈាយ៍ដោយពិត១ មិនមានសេចក្តីជ្រះថ្លាដោយពិត១ មិនមានសេចក្តីអៀនខ្មាសដោយពិត១ មិនមានសេចក្តីគោរពដោយពិត១ មិនមានការចំរើនភាវនាដោយពិត១ ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិកប្រកបដោយអង្គ៥នេះឯងហើយ ឧបជ្ឈាយ៍ត្រូវតែបណ្តេញចេញ។ ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិកដែលប្រកបដោយអង្គ៥(នោះ) ឧបជ្ឈាយ៍មិនត្រូវបណ្តេញចេញទេ (ឯអង្គ៥នោះ) គឺសទ្ធិវិហារិកមានសេចក្តីស្រឡាញ់ឧបជ្ឈាយ៍ដោយពិត១ មានសេចក្តីជ្រះថ្លាដោយពិត១ មានសេចក្តីអៀនខ្មាសដោយពិត១ មានសេចក្តីគោរពដោយពិត១ មានការចំរើនភាវនាដោយពិត១ ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិកប្រកបដោយអង្គ៥នេះឯងហើយ ឧបជ្ឈាយ៍មិនត្រូវបណ្តេញចេញទេ។ ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិកដែលប្រកបដោយអង្គ៥ គួរឲ្យឧបជ្ឈាយ៍បណ្តេញចេញ (ឯអង្គ៥នោះ) គឺសទ្ធិវិហារិកគ្មានសេចក្តីស្រឡាញ់ឧបជ្ឈាយ៍ដោយពិត១ គ្មានសេចក្តីជ្រះថ្លាដោយពិត១ គ្មានសេចក្តីអៀនខ្មាសដោយពិត១ គ្មានសេចក្តីគោរពដោយពិត១ គ្មានការចំរើនភាវនាដោយពិត១ ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិកប្រកបដោយអង្គទាំង៥នេះឯង គួរឲ្យឧបជ្ឈាយ៍បណ្តេញចេញ។ ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិកប្រកបដោយអង្គ៥ ឧបជ្ឈាយ៍មិនគួរបណ្តេញចេញឡើយ (ឯអង្គ៥នោះ) គឺសទ្ធិវិហារិកមានសេចក្តីស្រឡាញ់ឧបជ្ឈាយ៍ដោយពិត១ មានសេចក្តីជ្រះថ្លាដោយពិត១ មានសេចក្តីអៀនខ្មាសដោយពិត១ មានសេចក្តីគោរពដោយពិត១ មានការចំរើនភាវនាដោយពិត១ ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិកប្រកបដោយអង្គទាំង៥នេះ ឧបជ្ឈាយ៍មិនគួរបណ្តេញចេញទេ។ ម្នាលភិក្ខុទាំងឡាយ ឧបជ្ឈាយ៍ កាលមិនបណ្តេញសទ្ធិវិហារិកដែលប្រកបដោយអង្ក៥ (ចំណែកខាងខុស) ចេញទេ នឹងមានទោស (គឺត្រូវអាបត្តិមិនខាន) បើឧបជ្ឈាយ៍បណ្តេញសទ្ធិវិហារិកដែលប្រកបដោយអង្គ៥នេះចេញ មិនមានទោសទេ (ឯអង្គ៥នោះ) គឺសទ្ធិវិហារិកគ្មានសេចក្តីស្រឡាញ់ឧបជ្ឈាយ៍ដោយពិត១ គ្មានសេចក្តីជ្រះថ្លាដោយពិត១ គ្មានសេចក្តីអៀនខ្មាសដោយពិត១ គ្មានសេចក្តីគោរពដោយពិត១ គ្មានការចំរើនភាវនាដោយពិត១ ម្នាលភិក្ខុទាំងឡាយ ឧបជ្ឈាយ៍មិនបណ្តេញសទ្ធិវិហារិកដែលប្រកបដោយអង្គ៥នេះឯង នឹងមានទោស (បើ) ឧបជ្ឈាយ៍បានបណ្តេញសទ្ធិវិហារិកដែលប្រកបដោយអង្គ៥នេះឯង ក៏មិនមានទោសទេ។ ម្នាលភិក្ខុទាំងឡាយ ឧបជ្ឈាយ៍បណ្តេញសទ្ធិវិហារិក ដែលប្រកបដោយអង្គទាំង៥ (ចំណែកខាងត្រូវ) នឹងមានទោសមិនខាន (បើ) ឧបជ្ឈាយ៍មិនបានបណ្តេញសទ្ធិវិហារិកដែលប្រកបដោយអង្គ៥នេះចេញទេ មិនមានទោសទេ (អង្គ៥នោះ) គឺសទ្ធិវិហារិកមានសេចក្តីស្រឡាញ់ឧបជ្ឈាយ៍ដោយពិត១ មានសេចក្តីជ្រះថ្លាដោយពិត១ មានសេចក្តីអៀនខ្មាសដោយពិត១ មានសេចក្តីគោរពដោយពិត១ មានការចំរើនភាវនាដោយពិត១ ម្នាលភិក្ខុទាំងឡាយ ឧបជ្ឈាយ៍បណ្តេញសទ្ធិវិហារិកដែលប្រកបដោយអង្គទាំង៥នេះឯង នឹងមានទោសមិនខានទេ (បើ) ឧបជ្ឈាយ៍មិនបានបណ្តេញសទ្ធិវិហារិក ដែលប្រកបដោយអង្គទាំង៥នេះទេ មិនមានទោសទេ។  
-<span para #para_85>[៨៥] សម័យនោះឯង មានព្រាហ្មណ៍ម្នាក់បានចូលទៅរកពួកភិក្ខុ ហើយសូមផ្នួស។ ពួកភិក្ខុមិនប្រាថ្នានឹងបំបួសព្រាហ្មណ៍នោះឡើយ។ ព្រាហ្មណ៍នោះ កាលបើមិនបានផ្នួសក្នុងសំណាក់ពួកភិក្ខុហើយ ក៏ទៅជាស្គាំងស្គម មានសម្បុរអាក្រក់ កើតរោគលឿង ស្លេកស្លាំង លេចសរសៃរវាមនៅខ្លួន។ ព្រះដ៏មានព្រះភាគ ទ្រង់បានទតឃើញព្រាហ្មណ៍នោះស្គាំងស្គម មានសម្បុរអាក្រក់ កើតរោគលឿង ស្លេកស្លាំង លេចសរសៃរវាមនៅខ្លួន (ដូច្នេះ) លុះទ្រង់ទតឃើញហើយ ក៏ទ្រង់ត្រាស់ហៅពួកភិក្ខុមកសួរថា ម្នាលភិក្ខុទាំងឡាយ ឯព្រាហ្មណ៍នោះ បានជាស្គាំងស្គម មានសម្បុរអាក្រក់ កើតរោគលឿង ស្លេកស្លាំង លេចសរសៃរវាមនៅខ្លួន តើដោយហេតុអ្វី។ ភិក្ខុទាំងនោះក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ព្រាហ្មណ៍នុ៎ះ បានចូលមករកពួកភិក្ខុ ហើយអង្វរសូមផ្នួស ពួកភិក្ខុមិនប្រាថ្នានឹងបំបួសព្រាហ្មណ៍នោះឡើយ ព្រាហ្មណ៍នោះ កាលបើមិនបានផ្នួសក្នុងសំណាក់ពួកភិក្ខុហើយ ក៏ទៅជា ស្គាំងស្គម មានសម្បុរអាក្រក់ កើតរោគលឿង ស្លេកស្លាំង លេចសរសៃរវាមនៅខ្លួន។ វេលានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុមក ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាហ្ន៎ អាចរលឹកឃើញអធិការៈ (គុណ) របស់ព្រាហ្មណ៍នោះបាន។ កាលបើព្រះអង្គ ទ្រង់សួរយ៉ាងនេះហើយ ព្រះសារីបុត្តដ៏មានអាយុ ក៏បានពោលពាក្យនេះនឹងព្រះដ៏មានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ (អាច) រលឹកនូវអធិការៈ (គុណ) របស់ព្រាហ្មណ៍នោះបាន។ ទ្រង់ត្រាស់សួរទៀតថា ម្នាលសារីបុត្ត អ្នកឯងរលឹកអធិការៈ (គុណ) របស់ព្រាហ្មណ៍នោះបានយ៉ាងដូចម្តេច។ ព្រះសារីបុត្តទូលថា សូមទ្រង់ព្រះមេត្តាប្រោស កាលខ្ញុំព្រះអង្គទៅបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះនេះ ព្រាហ្មណ៍នោះបានប្រើគេឲ្យប្រគេនចង្ហាន់មួយវែក សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គរលឹកបាននូវអធិការៈ (គុណ) របស់ព្រាហ្មណ៍នោះប៉ុណ្ណេះឯង។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា នែសារីបុត្ត ពាក្យដែលអ្នកពោលមកនេះប្រពៃណាស់ នែសារីបុត្ត ធម្មតាពួកសប្បុរសរមែងជាអ្នកកតញ្ញូកតវេទី ((កតញ្ញូជាអ្នកដឹងគុណដែលអ្នកដទៃបានធ្វើដល់ខ្លួន កតវេទី ជាអ្នកប្រកាសនូវឧបការគុណដែលអ្នកដទៃធ្វើហើយប្រាកដ គឺតបគុណគេ។)) ពិត ម្នាលសារីបុត្ត បើដូច្នោះ ចូរអ្នកឲ្យបព្វជ្ជា និងឧបសម្បទាដល់ព្រាហ្មណ៍នោះ។ ព្រះសារីបុត្តក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គនឹងត្រូវឲ្យបព្វជ្ជា និងឧបសម្បទាដល់ព្រាហ្មណ៍នោះដូចម្តេចទៅ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ធ្វើនូវធម្មីកថាក្នុងវេលានោះ រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឧបសម្បទាណា ដែលតថាគតបានអនុញ្ញាតដោយត្រៃសរណគមន៍រួចហើយ ចាប់ដើមពីថ្ងៃនេះតទៅ តថាគតឃាត់នូវឧបសម្បទានោះវិញ ម្នាលភិក្ខុទាំងឡាយ ឥឡូវតថាគតអនុញ្ញាតនូវឧបសម្បទាដោយញត្តិចតុត្ថកម្ម គឺកម្មមានញត្តិជាគំរប់៤វិញ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យឧបសម្បទាបែបយ៉ាងនេះ ភិក្ខុអ្នកឆ្លាសប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ((សាមណេរដែលត្រូវបួសជាភិក្ខុភាវៈ។)) របស់លោកដ៏មានអាយុឈ្មោះនេះ។ បើកម្មមានកាលដ៏សមគួរដល់សង្ឃហើយ សង្ឃគប្បីញុំាងឧបសម្បទាបេក្ខៈឈ្មោះនេះ ឲ្យបានឧបសម្បទា((ឲ្យដល់នូវគុណឰដ៏ខាងលើ គឺបានសម្រេចជាភិក្ខុភាវៈ។)) ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍ចុះ។ ពាក្យនេះ ជាពាក្យផ្តៀងសង្ឃ(ឲ្យជ្រាប)។ បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ (ដ្បិត)ឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ របស់លោកដ៏មានអាយុឈ្មោះនេះ។ ឥឡូវសង្ឃញុំាងឈ្មោះនេះឲ្យបានឧបសម្បទា ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍។ ឯការញុំាងឈ្មោះនេះឲ្យបានឧបសម្បទា ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍ (បើ) គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីស្ងៀមនៅ (បើ) មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះជាគំរប់ពីរដងផង។ បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ (ដ្បិត)ឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ របស់លោកដ៏មានអាយុឈ្មោះនេះ។ ឥឡូវសង្ឃញុំាងឈ្មោះនេះឲ្យបានឧបសម្បទា ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍។ ឯការញុំាងឈ្មោះនេះឲ្យបានឧបសម្បទា ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍ (បើ) គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីស្ងៀមនៅ (បើ) មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះជាគំរប់បីដងផង។ បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ (ដ្បិត)ឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ របស់លោកដ៏មានអាយុឈ្មោះនេះ។ ឥឡូវសង្ឃញុំាងឈ្មោះនេះឲ្យបានឧបសម្បទា ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍។ ឯការញុំាងឈ្មោះនេះឲ្យបានឧបសម្បទា ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍ (បើ) គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីស្ងៀមនៅ (បើ) មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីពោលឡើង។ ឈ្មោះនេះ ដែលសង្ឃបានឲ្យឧបសម្បទា ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍ហើយ។ (ការដែលឲ្យឧបសម្បទានេះ) គួរដល់ព្រះសង្ឃហើយ ព្រោះហេតុនោះបានជាសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកសេចក្តីនេះ ដោយអាការស្ងៀមនៅយ៉ាងនេះឯង។ 
-<span para #para_86>[៨៦] សម័យនោះឯង មានភិក្ខុ១រូបប្រព្រឹត្តអនាចារ គឺប្រព្រឹត្តល្មើស តាំងអំពីបានឧបសម្បទា។ ពួកភិក្ខុក៏បានពោលដាស់តឿនយ៉ាងនេះថា ម្នាលអាវុសោ អ្នកកុំធ្វើអំពើយ៉ាងនេះឡើយ អំពើនេះ មិនគួរទេ។ ភិក្ខុនោះក៏ពោលយ៉ាងនេះវិញថា ខ្ញុំមិនបានពឹងលោកដ៏មានអាយុទាំងឡាយដោយពាក្យថា សូមឲ្យអស់លោកឲ្យឧបសម្បទាដល់ខ្ញុំទេ លោកទាំងឡាយ ខ្ញុំមិនបានអង្វរសោះ ហេតុអ្វីក៏ហ៊ានឲ្យឧបសម្បទាដល់ខ្ញុំ។ ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលគេមិនបានសូម មិនត្រូវឲ្យឧបសម្បទា (គេ)ទេ (បើ) ភិក្ខុណាឲ្យឧបសម្បទាគេ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលមានគេសូម ទើបត្រូវឲ្យឧបសម្បទាគេបាន។ ម្នាលភិក្ខុទាំងឡាយ ឧបសម្បទាបេក្ខៈ ត្រូវសូមនឹងសង្ឃយ៉ាងនេះ គឺឧបសម្បទាបេក្ខៈនោះ ត្រូវចូលទៅកាន់ជំនុំសង្ឃ ហើយគ្រងចីពរឆៀងស្មាម្ខាង រួចថ្វាយបង្គំទៀបបាទានៃភិក្ខុទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលី ពោលយ៉ាងនេះនឹងសង្ឃថា បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន ខ្ញុំសូមឧបសម្បទានឹងសង្ឃ បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមព្រះសង្ឃស្រោចស្រង់((ក្នុងដីកាថា សូមឲ្យសង្ឃរើខ្ញុំចេញចាកភេទសាមណេរ ហើយឲ្យឧបសម្បទាជាភិក្ខុភាវៈ។)) នូវខ្ញុំដោយសេចក្តីអនុគ្រោះ។ ឧបសម្បទាបេក្ខៈ ត្រូវសូមជាគំរប់ពីរដងផង ត្រូវសូមជាគំរប់បីដងផង។ ភិក្ខុអ្នកឆ្លាសប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឧបសម្បទាបេក្ខៈនេះ ឈ្មោះនេះ របស់លោកម្ចាស់ដ៏មានអាយុឈ្មោះនេះ។ ឈ្មោះនេះ សូមឧបសម្បទានឹងសង្ឃ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍។ បើកម្មមានកាលដ៏សមគួរហើយដល់សង្ឃហើយ សូមសង្ឃឲ្យឧបសម្បទាបុគ្គលឈ្មោះនេះ ដោយមានព្រះថេរៈឈ្មោះនេះជាឧបជ្ឈាយ៍។ វាចានេះ ជាវាចាផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឧបសម្បទាបេក្ខៈនេះ ឈ្មោះនេះ របស់លោកដ៏មានអាយុឈ្មោះនេះ ឥឡូវឈ្មោះនេះ សូមឧបសម្បទានឹងសង្ឃ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍។ សង្ឃឲ្យឧបសម្បទាបុគ្គល ឈ្មោះនេះ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍។ ឧបសម្បទារបស់ឈ្មោះនេះ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍ (បើ) គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវស្ងៀម (បើ) មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះជាគំរប់បីដងផង។បេ។ ឈ្មោះនេះសង្ឃបានឲ្យឧបសម្បទាហើយ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍។ (ការដែលឲ្យឧបសម្បទានេះ) គួរដល់ព្រះសង្ឃហើយ ព្រោះហេតុនោះបានជាសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកសេចក្តីនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។ 
-<span para #para_87>[៨៧] សម័យនោះឯង មហាជនក្នុងក្រុងរាជគ្រឹះ នាំគ្នាផ្តើមឡើងចាត់ចែងភត្តាហារដ៏ឧត្តមថ្លៃថ្លា (ជាវេនៗរាល់ថ្ងៃ)។ គ្រានោះ មានព្រាហ្មណ៍ម្នាក់ មានសេចក្តីរិះគិតយ៉ាងនេះថា ពួកសមណៈ ជាសក្យបុត្តទាំងនេះឯង មានសេចក្តីសុខជាប្រក្រតី មានមារយាទស្រួលបួល បរិភោគភោជនដ៏ល្អ សិងលើសំណឹងឥតមានខ្យល់ចូលបាន ណ្ហើយចុះ អាត្មាអញគួរនឹងបួសក្នុងពួកសមណៈជាសក្យបុត្តចុះ។ វេលានោះឯង ព្រាហ្មណ៍នោះបានចូលទៅរកពួកភិក្ខុ ហើយសូមផ្នួសបួស។ ភិក្ខុទាំងឡាយក៏បានឲ្យបព្វជ្ជាឧបសម្បទាដល់ព្រាហ្មណ៍នោះ។ កាលបើព្រាហ្មណ៍នោះបានបួសរួចហើយ ភត្តាហារដែលជាវេន (នោះ) មហាជនក៏ឈប់ធ្វើទៅ។ ភិក្ខុទាំងឡាយបានពោលយ៉ាងនេះថា ម្នាលអាវុសោ លោកចូរមក យើងនឹងត្រាច់ទៅបិណ្ឌបាតឥឡូវ។ ភិក្ខុនោះ ក៏បានពោលពាក្យយ៉ាងនេះវិញថា ម្នាលអាវុសោ ខ្ញុំមិនមែនបួសដោយគិតថា អញនឹងត្រាច់ទៅបិណ្ឌបាតទេ បើអស់លោកអាណិតឲ្យបាយខ្ញុំ ៗក៏នឹងឆាន់ បើអស់លោកមិនឲ្យខ្ញុំទេ ខ្ញុំមុខជានឹងសឹកមិនខានឡើយ។ ភិក្ខុទាំងឡាយពោលថា ម្នាលអាវុសោ លោកបួសមកព្រោះហេតុតែពោះប៉ុណ្ណោះទេឬ។ ភិក្ខុនោះតបថា ម្នាលអាវុសោ យ៉ាងហ្នឹងហើយ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើនឹងមានភិក្ខុមកបួសព្រោះហេតុតែពោះ ក្នុងធម៌វិន័យដែលព្រះពុទ្ធទ្រង់សំដែងល្អហើយយ៉ាងនេះទេ។ ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ ឮថាអ្នកឯងមកបួសព្រោះហេតុតែពោះប៉ុណ្ណោះ ពិតមែនឬ។ ភិក្ខុនោះក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា នែមោឃបុរស ធម៌វិន័យដែលតថាគត បានសំដែងល្អហើយយ៉ាងនេះ អ្នកមិនសមបើបួសមក គ្រាន់តែចំអែតផ្ទៃទេ នែមោឃបុរស អំពើនេះនឹងបានដឹកនាំពួកជនដែលមិនទាន់ជ្រះថ្លាឲ្យជ្រះថ្លាឡើង ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ព្រះអង្គបន្ទោសរួចហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុកាលឲ្យឧបសម្បទា (ដល់កុលបុត្រ) ត្រូវប្រាប់និស្ស័យទាំង៤យ៉ាងផង គឺប្រាប់ថា បព្វជ្ជាត្រូវអាស្រ័យនូវភោជនជាដុំពំនូតដែលអ្នកបួសស្វែងរកបានមកដោយកំលាំងស្មង អ្នកឯងត្រូវធ្វើសេចក្តីឧស្សាហ៍ក្នុងភោជននោះដរាបដល់អស់ជីវិត (តែបើមាន) អតិរេកលាភ គឺសង្ឃភត្ត((សង្ឃភត្ត គឺភត្តដែលទាយកវេរប្រគេនដល់សង្ឃទាំងអស់។)) ឧទ្ទេសភត្ត((ឧទ្ទេសភត្ត គឺភត្តដែលទាយកវេរប្រគេនដល់ភិក្ខុដែលខ្លួនឧទ្ទិសអំពីសង្ឃ។)) និមន្តនភត្ត((និមន្តនភត្ត គឺភត្តដែលទាយកនិមន្តភិក្ខុ ហើយប្រគេន។)) សលាកភត្ត((សលាកភត្ត គឺភត្តដែលទាយកប្រគេនដល់ភិក្ខុ ដោយចាប់ស្លាក។)) បក្ខិកភត្ត((បក្ខិកភត្ត គឺភត្តដែលទាយកប្រគេនភិក្ខុក្នុងមួយបក្ខៗ តែមួយថ្ងៃៗ (គឺកន្លះខែម្តង)។)) ឧបោសថិកភត្ត((ឧបោសថិកភត្ត គឺភត្តដែលទាយកប្រគេនភិក្ខុក្នុងថ្ងៃឧបោសថ។)) និងបាដិបទិកភត្ត((បាដិបទិកភត្ត គឺភត្តដែលទាយកប្រគេនភិក្ខុក្នុងថ្ងៃ១រោច ឬ១កើត។)) (កើតឡើង អ្នកបួសត្រូវទទួលចុះ)១។ បព្វជ្ជា ត្រូវអាស្រ័យនូវសំពត់ចីវរបង្សុកូល អ្នកឯងត្រូវធ្វើសេចក្តីឧស្សាហ៍ក្នុងសំពត់ចីវរបង្សុកូលនោះដរាបដល់អស់ជីវិត (តែបើមាន) អតិរេកលាភ គឺសំពត់ដែលគេធ្វើដោយសម្បកឈើ សំពត់ដែលគេធ្វើដោយកប្បាស សំពត់ដែលគេធ្វើដោយសូត្រ សំពត់ដែលគេធ្វើដោយរោមសត្វ សំពត់ដែលគេធ្វើដោយធ្មៃ និងសំពត់ដែលគេធ្វើលាយដោយវត្ថុ៥យ៉ាងខាងដើមនេះ (កើតឡើង អ្នកបួសត្រូវទទួលចុះ)១។ បព្វជ្ជាត្រូវអាស្រ័យនូវសេនាសនៈទៀបគល់ឈើ ឬក្រោមម្លប់ឈើ អ្នកឯងត្រូវធ្វើសេចក្តីឧស្សាហ៍ក្នុងសេនាសនៈនោះដរាបដល់អស់ជីវិត (តែបើមាន) អតិរេកលាភ គឺវិហារ ប្រាសាទវែង ឬផ្ទះពាក់កណ្តាល (បង្ហារ) ប្រាសាទ៤ជ្រុង ប្រាសាទមានដម្បូលរលីង និងគុហារ (កើតឡើង អ្នកបួសត្រូវទទួលចុះ)១។ បព្វជ្ជាត្រូវអាស្រ័យនូវថ្នាំដែលត្រាំដោយទឹកមូត្រ អ្នកឯងត្រូវធ្វើសេចក្តីឧស្សាហ៍ក្នុងថ្នាំនោះដរាបដល់អស់ជីវិត (តែបើមាន) អតិរេកលាភ គឺទឹកដោះរាវ ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ និងស្ករអំពៅ (កើតឡើង អ្នកបួសត្រូវទទួលចុះ)១។ 
-<div centeralign>ចប់ ឧបជ្ឈាយវត្តភាណវារៈ។
-==== អាចរិយវត្តកថា (១៨.) ==== 
-<span para #para_88>[៨៨] សម័យនោះឯង មានមាណពម្នាក់ ចូលទៅរកពួកភិក្ខុហើយ សូមផ្នួស។ ភិក្ខុទាំងនោះ ក៏បានប្រាប់និស្ស័យដល់មាណពនោះជាមុន។ មាណពនោះបានពោលយ៉ាងនេះវិញថា បពិត្រលោកម្ចាស់ដ៏ចំរើន ប្រសិនបើខ្ញុំបានបួសរួចហើយ សឹមលោកម្ចាស់ទាំងឡាយប្រាប់និស្ស័យដល់ខ្ញុំ (នោះ) ខ្ញុំទទួលត្រេកអរយក បពិត្រលោកម្ចាស់ដ៏ចំរើន ឥឡូវនេះ ខ្ញុំមិនបួសទេ (ព្រោះ) និស្ស័យជាទីបដិកូលគួរខ្ពើមរអើមដល់ខ្ញុំ។ ភិក្ខុទាំងនោះ បានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយមិនត្រូវប្រាប់និស្ស័យជាមុនទេ ភិក្ខុណាប្រាប់ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុប្រាប់និស្ស័យជាបន្ទាប់អំពីឧបសម្បទាកម្មមក។ 
-<span para #para_89>[៨៩] សម័យនោះឯង ភិក្ខុទាំងឡាយឲ្យឧបសម្បទា (ដល់កុលបុត្រ) ដោយគណៈ គឺភិក្ខុពីររូបខ្លះ បីរូបខ្លះ បួនរូបខ្លះ។ ភិក្ខុទាំងឡាយ បានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយមិនត្រូវឲ្យឧបសម្បទា (ដល់កុលបុត្រ) ដោយគណៈតិចជាងពី១០រូបឡើយ ភិក្ខុណាឲ្យឧបសម្បទា (ដូច្នេះ) ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឲ្យឧបសម្បទា (ដល់កុលបុត្រ) ដោយគណៈត្រឹម១០រូប ឬច្រើនជាង១០រូបឡើងទៅបាន។  
-<span para #para_90>[៩០] សម័យនោះឯង ភិក្ខុទាំងឡាយ ខ្លះបួសបាន១វស្សា ខ្លះបាន២វស្សា ក៏ឲ្យឧបសម្បទាដល់សទ្ធិវិហារិក។ ចំណែកខាងព្រះឧបសេនដ៏មានអាយុ ជាកូនវង្គន្តព្រាហ្មណ៍ បួសបាន១វស្សា ឲ្យឧបសម្បទាសទ្ធិវិហារិកដែរ។ ព្រះឧបសេននោះ លុះនៅចាំវស្សាបាន២វស្សារួចហើយ ក៏នាំយកសទ្ធិវិហារិកដែលបួសបាន១វស្សា ទៅគាល់ព្រះដ៏មានព្រះភាគ ដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគជាម្ចាស់ រួចអង្គុយក្នុងទីដ៏សមគួរ។ ក៏ព្រះសម្ពុទ្ធទាំងឡាយដ៏មានព្រះភាគ ព្រះអង្គតែងសន្សំ តែងធ្វើនូវសេចក្តីរីករាយរាក់ទាក់ មួយអន្លើដោយភិក្ខុជាអគន្តុកៈទាំងឡាយនេះជាធម្មតា។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ចំពោះព្រះឧបសេនវង្គន្តបុត្រដ៏មានអាយុថា ម្នាលភិក្ខុទាំងឡាយ អ្នកល្មមអត់ទ្រាំបានឬទេ អ្នកល្មមញុំាងអត្តភាពឲ្យប្រព្រឹត្តទៅបានដោយស្រួលឬទេ អ្នកទាំងឡាយមកតាមផ្លូវ ឆ្ងាយ មិនបានលំបាកទេឬ។ ភិក្ខុទាំងនោះក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំល្មមអត់ទ្រាំបាន សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំល្មមញុំាងអត្តភាពឲ្យប្រព្រឹត្តទៅបាន ម្យ៉ាងទៀត សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំមកតាមផ្លូវឆ្ងាយ មិនបានលំបាកទេ។ (សេចក្តីពន្យល់អំពីពុទ្ធអធ្យាស្រ័យដូចមានតទៅនេះ) ព្រះតថាគតទាំងឡាយជ្រាបនូវហេតុហើយសួរក៏មាន ជ្រាបនូវហេតុហើយមិនសួរក៏មាន ជ្រាបច្បាស់នូវកាលគួរហើយសួរក៏មាន ជ្រាបច្បាស់នូវកាលគួរហើយ មិនសួរក៏មាន ព្រះតថាគតទាំងឡាយ ព្រះអង្គតែងសួរនូវអំពើដែលប្រកបដោយប្រយោជន៍ មិនទ្រង់សួរអំពើដែលមិនប្រកបដោយប្រយោជន៍ឡើយ ព្រោះព្រះតថាគតទាំងឡាយ ទ្រង់បានផ្តាច់បង់នូវអំពើមិនប្រកបដោយប្រយោជន៍ទាំងឡាយ ដោយអរិយមគ្គជ្រះស្រឡះហើយ។ ព្រះពុទ្ធដ៏មានជោគទាំងឡាយ ទ្រង់សួរនូវភិក្ខុទាំងឡាយដោយអាការពីរយ៉ាងគឺ ទ្រង់ត្រិះរិះថា តថាគតនឹងសំដែងនូវធម៌១ តថាគតនឹងបញ្ញត្តនូវសិក្ខាបទដល់សាវកទាំងឡាយ១។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ចំពោះនឹងព្រះឧបសេនវង្គន្តបុត្រដ៏មានអាយុថា ម្នាលភិក្ខុ អ្នកឯងបួសបានប៉ុន្មានវស្សាហើយ។ ភិក្ខុនោះក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គបួសបាន២វស្សាហើយ។ ព្រះដ៏មានព្រះភាគ ទ្រង់សួរថា ចុះភិក្ខុនេះ បួសបានប៉ុន្មានវស្សាហើយ។ ភិក្ខុនោះក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ភិក្ខុនេះបួសបាន១វស្សាហើយ។ ព្រះដ៏មានព្រះភាគទ្រង់សួរថា ភិក្ខុនេះត្រូវជាអ្វីនឹងអ្នក។ ភិក្ខុនោះក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ត្រូវជាសទ្ធិវិហារិករបស់ខ្ញុំព្រះអង្គ។ ព្រះពុទ្ធដ៏មានជោគទ្រង់បន្ទោសថា នែមោឃបុរស អំពើនេះ មិនទំនង មិនសមបែប មិនសមគួរ មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើឡើយ នែមោឃបុរស អ្នកគួរតែឲ្យភិក្ខុដទៃទូន្មានប្រៀនប្រដៅ ម្តេចឡើយ ក៏តាំងចិត្តទូន្មានប្រៀនប្រដៅភិក្ខុដទៃវិញ នែមោឃបុរស អ្នកប្រញាប់ពេកណាស់ ព្រោះអ្នកប្រព្រឹត្ត ដើម្បីសេចក្តីល្មោភច្រើន ឯសេចក្តីល្មោភច្រើននេះ បានដល់ការចងជាពួក នែមោឃបុរស អំពើនេះ នឹងបានដឹកនាំពួកជនដែលមិនទាន់ជ្រះថ្លាឲ្យជ្រះថ្លាឡើង ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹតរឹតតែជ្រះថ្លាឡើងក៏ទេ។បេ។ ព្រះអង្គទ្រង់បន្ទោសរួចហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានវស្សាថយអំពី១០ចុះមក មិនត្រូវឲ្យឧបសម្បទាដល់កុលបុត្រឡើយ ភិក្ខុណាឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុមានវស្សា១០ ឬវស្សាច្រើនជាង១០ឡើងទៅ ឲ្យឧបសម្បទាដល់កុលបុត្របាន។  
-<span para #para_91>[៩១] សម័យនោះឯង ភិក្ខុទាំងឡាយ ជាមនុស្សល្ងង់ខ្លៅ មិនឆ្លាស បានឲ្យឧបសម្បទាដល់កុលបុត្រ ដោយគិតអាងថា យើងមានវស្សា១០ហើយ យើងមានវស្សា១០ហើយ។ ពួកឧបជ្ឈាយ៍ជាបុគ្គលពាល ពួកសទ្ធិវិហារិកជាបណ្ឌិត ក៏ប្រាកដឡើង ពួកឧបជ្ឈាយ៍មិនឆ្លាស ពួកសទ្ធិវិហារិកជាអ្នកឆ្លាស ក៏ប្រាកដឡើង ពួកឧបជ្ឈាយ៍ចេះដឹងតិច ពួកសទ្ធិវិហារិកជាអ្នកចេះដឹងច្រើន ក៏ប្រាកដឡើង ពួកឧបជ្ឈាយ៍អាប់ឥតបញ្ញា ពួកសទ្ធិវិហារិកជាអ្នកមានបញ្ញា ក៏ប្រាកដឡើង។ មានភិក្ខុ១រូប កាលពីដើមជាតិរ្ថិយដទៃ កាលបើឧបជ្ឈាយ៍ប្រដៅតាមធម៌ តាមវិន័យ ក៏ពោលទោសដល់ឧបជ្ឈាយ៍ ហើយរត់ទៅកាន់លទ្ធិតិរ្ថិយនោះដូចដែលវិញ។ ពួកភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងឡាយជាបុគ្គលពាលមិនឆ្លាស មិនសមបើនឹងហ៊ានឲ្យឧបសម្បទា (ដល់កុលបុត្រ) ដោយគិតថា យើងមានវស្សា១០ហើយ យើងមានវស្សា១០ហើយសោះ ពួកឧបជ្ឈាយ៍ជាបុគ្គលពាល ពួកសទ្ធិវិហារិកជាបណ្ឌិតក៏ប្រាកដឡើង ពួកឧបជ្ឈាយ៍មិនឆ្លាស ពួកសទ្ធិវិហារិកជាអ្នកឆ្លាស ក៏ប្រាកដឡើង ពួកឧបជ្ឈាយ៍ជាអ្នកចេះដឹងតិច ពួកសទ្ធិវិហារិកជាអ្នកចេះដឹងច្រើន ក៏ប្រាកដឡើង ពួកឧបជ្ឈាយ៍អាប់ឥតបញ្ញា ពួកសទ្ធិវិហារិកជាអ្នកមានបញ្ញា ក៏ប្រាកដឡើង។ វេលានោះ ភិក្ខុទាំងនោះ បានក្រាបទូលសេចក្តីនុ៎ះដល់ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកភិក្ខុជាបុគ្គលពាលមិនឆ្លៀវឆ្លាស បានឲ្យឧបសម្បទាដល់កុលបុត្រដោយគិតថា យើងមានវស្សា១០ហើយ យើងមានវស្សា១០ហើយ ពួកឧបជ្ឈាយ៍ជាបុគ្គលពាលពួកសទ្ធិវិហារិកជាបណ្ឌិត ក៏ប្រាកដឡើង ពួកឧបជ្ឈាយ៍មិនឆ្លាស ពួកសទ្ធិវិហារិក ជាអ្នកឆ្លៀវឆ្លាសក៏ប្រាកដឡើង ពួកឧបជ្ឈាយ៍ជាអ្នកចេះដឹងតិច ពួកសទ្ធិវិហារិក ជាអ្នកចេះដឹងច្រើន ក៏ប្រាកដឡើង ពួកឧបជ្ឈាយ៍អាប់ឥតបញ្ញា ពួកសទ្ធិវិហារិកមានបញ្ញាក៏ប្រាកដឡើង ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានជោគទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកមោឃបុរសនោះ ជាបុគ្គលពាលមិនឆ្លាស មិនសមបើនឹងហ៊ានឲ្យឧបសម្បទាដល់កុលបុត្រដោយគិតថា យើងមានវស្សា១០ហើយ យើងមានវស្សា១០ហើយសោះ ពួកឧបជ្ឈាយ៍ជាបុគ្គលពាល ពួកសទ្ធិវិហារិក ជាបណ្ឌិតក៏ប្រាកដឡើង ពួកឧបជ្ឈាយ៍មិនឆ្លាស ពួកសទ្ធិវិហារិក ជាអ្នកឆ្លាសក៏ប្រាកដឡើង ពួកឧបជ្ឈាយ៍ចេះដឹងតិច ពួកសទ្ធិវិហារិក ចេះដឹងច្រើន ក៏ប្រាកដឡើង ពួកឧបជ្ឈាយ៍អាប់ឥតបញ្ញា ពួកសទ្ធិវិហារិក មានបញ្ញាក៏ប្រាកដឡើង ម្នាលភិក្ខុទាំងឡាយ អំពើនេះនឹងបានដឹកនាំពួកជនដែលមិនទាន់ជ្រះថ្លាឲ្យជ្រះថ្លាឡើងក៏ទេ។បេ។ ព្រះអង្គបន្ទោសរួចហើយ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុពាលមិនឆ្លាសមិនត្រូវឲ្យឧបសម្បទា (ដល់កុលបុត្រ) ឡើយ ភិក្ខុពាលណាឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលឆ្លាសប្រតិពលមានវស្សា១០ ឬមានវស្សាច្រើនជាង១០ ឡើងទៅគួរឲ្យឧបសម្បទា (ដល់កុលបុត្រ) បាន។ 
-<span para #para_92>[៩២] សម័យនោះឯង កាលបើឧបជ្ឈាយ៍ទាំងឡាយដើរចេញ ទៅចាកអាវាសក្តី សឹកទៅក្តី ស្លាប់ទៅក្តី ទៅកាន់ពួកតិរ្ថិយក្តី ឯពួកភិក្ខុក៏ឥតមានអាចារ្យ ឥតមានអ្នកឲ្យដំបូន្មាន ឥតមានអ្នកប្រៀនប្រដៅឡើយ ហើយស្លៀកក៏មិនស្រួល ដណ្តប់ក៏មិនស្រួល មិនបរិបូណ៌ដោយឫកមារយាទ((ប្រាសចាកសមណសារូប គឺមិនត្រូវតាមសណ្តាប់ធ្នាប់របស់សមណឡើយ។)) ហើយដើរទៅបិណ្ឌបាត។ កាលបើពួកមនុស្សគេកំពុងបរិភោគបាយ ភិក្ខុទាំងនោះក៏បង្អោនបាត្រសម្រាប់សូមទៅពីលើភោជនក៏មាន បង្អោនបាត្រសម្រាប់សូមទៅពីលើខាទនីយៈក៏មាន បង្អោនបាត្រសម្រាប់សូមទៅពីលើគ្រឿងសម្រាប់លិទ្ធជញ្ជាប់ក៏មាន បង្អោនបាត្រសម្រាប់សូមទៅពីលើទឹកដែលសម្រាប់ផឹកក៏មាន សុំសំឡខ្លះ បាយខ្លះ យកមកឆាន់ខ្លួនឯង មិនតែប៉ុណ្ណោះ ក៏ហ៊ោកញ្ជ្រៀវនៅក្នុងរោងភត្តទៀតផង។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្ត មិនសមបើនឹងស្លៀកមិនស្រួល ដណ្តប់មិនស្រួល មិនបរិបូណ៌ដោយឫកមារយាទ ហើយដើរទៅបិណ្ឌបាតសោះ កាលពួកមនុស្សកំពុងបរិភោគបាយ ភិក្ខុទាំងនោះ ក៏បង្អោនបាត្រសម្រាប់សូមទៅពីលើភោជនក៏មាន ទៅពីលើខាទនីយៈក៏មាន ទៅពីលើគ្រឿងសម្រាប់លិទ្ធជញ្ជាប់ក៏មាន បង្អោនបាត្រសម្រាប់សូមទៅពីលើទឹកសម្រាប់ផឹកក៏មាន សុំសំឡខ្លះ បាយខ្លះដោយខ្លួនឯងយកមកឆាន់ មិនតែប៉ុណ្ណោះ ក៏ហ៊ោកញ្ជ្រៀវខ្លាំងក្នុងរោងភត្តទៀត ដូចជាពួកព្រាហ្មណ៍ដែលហ៊ោកញ្ជ្រៀវក្នុងកន្លែងបរិភោគភោជនរបស់ព្រាហ្មណ៍។ កាលមនុស្សទាំងនោះ កំពុងតែពោលទោស តិះដៀល បន្តុះបង្អាប់យ៉ាងនេះ ពួកភិក្ខុក៏បានឮច្បាស់។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងឡាយមិនសមបើនឹងស្លៀកមិនល្អ ដណ្តប់មិនល្អ មិនបរិបូណ៌ដោយឫកមារយាទសោះ។ វេលានោះឯង ភិក្ខុទាំងនោះបានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកភិក្ខុស្លៀកមិនល្អ ដណ្តប់មិនល្អ មិនបរិបូណ៌ដោយឫកមារយាទ ពិតមែនឬ។ ភិក្ខុទាំងនោះក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់បន្ទោស។បេ។ លុះទ្រង់បន្ទោសរួចហើយ ក៏ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យមានអាចារ្យ។ ម្នាលភិក្ខុទាំងឡាយ ឯអាចារ្យ ត្រូវតាំងចិត្តនឹងអន្តេវាសិកដូចជាកូន អន្តេវាសិកត្រូវតាំងចិត្តនឹងអាចារ្យដូចជាបិតា ជនទាំងនោះត្រូវមានសេចក្តីគោរពកោតក្រែងដល់គ្នានឹងគ្នា មានការចិញ្ចឹមជីវិតស្មើគ្នាយ៉ាងនេះ ទើបនឹងបានសម្រេចសេចក្តីចំរើនលូតលាស់ធំទូលាយក្នុងធម៌វិន័យនេះបាន។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុទៅនៅអាស្រ័យនឹងភិក្ខុដែលមានវស្សា១០ ឯភិក្ខុដែលមានវស្សា១០គួរឲ្យនិស្ស័យគេបាន។ ម្នាលភិក្ខុទំាងឡាយ អន្តេវាសិកត្រូវយកអាចារ្យ (ជាទីអាស្រ័យ) យ៉ាងនេះ។ គឺអន្តេវាសិកត្រូវធ្វើចីពរឆៀងស្មាម្ខាង ហើយសំពះបាទា រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយពោលយ៉ាងនេះនឹងអាចារ្យថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់ជាអាចារ្យរបស់ខ្ញុំ ខ្ញុំសូមអាស្រ័យនៅនឹងលោកដ៏មានអាយុ បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់ជាអាចារ្យរបស់ខ្ញុំ ខ្ញុំសូមអាស្រ័យនៅនឹងលោកដ៏មានអាយុ បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់ធ្វើជាអាចារ្យរបស់ខ្ញុំ ខ្ញុំសូមអាស្រ័យនៅនឹងលោកដ៏មានអាយុ។ ឯអាចារ្យត្រូវពន្យល់អន្តេវាសិកដោយកាយ ឬដោយវាចា ឬពន្យល់ទាំងកាយទាំងវាចាថា សាហុ((១.២.៣.៤.៥បាឡីទាំង៥បទ មានសាហុជាដើម បានប្រែក្នុងឧបជ្ឈាយ៍វត្តរួចហើយ។)) ក្តី លហុ((២)) ក្តី ឧបាយិកំ((៣)) ក្តី បដិរូបំ((៤)) ក្តី បាសាទិកេន សម្បាទេហិ((៥)) ក្តី (យ៉ាងនេះទើបឈ្មោះថា) អន្តេវាសិកយកអាចារ្យ (ជាទីអាស្រ័យ) (បើ)អាចារ្យមិនបានពន្យល់អន្តេវាសិកដោយកាយ ឬដោយវាចា ឬពន្យល់ទាំងកាយ ទាំងវាចាទេ ឈ្មោះថា អន្តេវាសិកមិនបានយកអាចារ្យ (ជាទីអាស្រ័យ)ឡើយ។ 
-<span para #para_93>[៩៣] ម្នាលភិក្ខុទាំងឡាយ អន្តេវាសិកត្រូវប្រព្រឹត្តឲ្យល្អនឹងអាចារ្យ។ ឯការដែលប្រព្រឹត្តឲ្យល្អនឹងអាចា្យនោះ (ដូច្នេះ)។ គឺអន្តេវាសិកត្រូវក្រោកអំពីព្រឹក ហើយដោះស្បែកជើង រួចគ្រងចីពរ ឆៀងស្មាម្ខាង ហើយប្រគេនឈើស្ទន់ ប្រគេនទឹកសម្រាប់លុបមុខទៅអាចារ្យ ត្រូវក្រាលអាសនៈ បើមានបបរ អន្តេវាសិកត្រូវលាងភាជន៍ ហើយដាក់បបរប្រគេនទៅអាចារ្យ កាលបើអាចារ្យឆាន់បបររួចហើយ អន្តេវាសិកត្រូវប្រគេនទឹកទៅអាចារ្យ រួចទទួលយកភាជន៍ ធ្វើឲ្យទាបស្រួល កុំឲ្យទង្គិចទង្គុកគ្នា ហើយលាងឲ្យស្អាត រួចរៀបចំទុកដាក់ កាលបើអាចារ្យក្រោកចេញហើយ អន្តេវាសិកត្រូវរើអាសនៈចេញ ថាកន្លែងនោះស្មោកគ្រោក អន្តេវាសិកត្រូវបោសកន្លែងនោះចេញ។ បើអាចារ្យចង់ចូលទៅកាន់ស្រុក អន្តេវាសិកត្រូវប្រគេនស្បង់ទៅអាចារ្យ ហើយទទួលយកស្បង់បន្លាស់មកវិញ ត្រូវប្រគេនវត្ថពន្ធចង្កេះ ត្រូវត្រួតសង្ឃាដិទាំងឡាយជាពីរជាន់ ហើយប្រគេន ត្រូវលាងបាត្រដែលប្រកបដោយទឹក ហើយប្រគេនអាចារ្យ បើអាចារ្យចង់បានអន្តេវាសិកជាបច្ឆាសមណៈ អន្តេវាសិកត្រូវបិទបាំងមណ្ឌលបី ហើយស្លៀកឲ្យជាបរិមណ្ឌល រួចចងវត្ថពន្ធចង្កេះ ហើយត្រួតសង្ឃាដិជាពីរជាន់ ហើយសឹមឃ្លុំ រួចពាក់ឡេវកណ្ឌុំ ហើយកាន់យកបាត្រដែលលាងហើយ ធ្វើជាសមណៈ ដើរតាមក្រោយអាចារ្យទៅចុះ កុំឲ្យដើរទៅឆ្ងាយពីអាចារ្យពេក កុំឲ្យដើរទៅជិតអាចារ្យពេក ត្រូវចាំទទួលយកវត្ថុដែលគេទុកបាត្រ((ពាក្យថា វត្ថុដែលគេទុកបាត្រក្នុងទីនេះ សំដៅយកវត្ថុដែលគេប្រគេនដាក់ក្នុងបាត្រ (តាមពាក្យខ្មែរបូរាណ)។)) កាលបើអាចារ្យកំពុងនិយាយ អន្តេវាសិកមិនត្រូវដាក់ពាក្យក្នុងចន្លោះចន្លោះឡើយ បើអាចារ្យកំពុងនិយាយពាក្យជាទំនងនឹងឲ្យត្រូវអាបត្តិ អន្តេវាសិកត្រូវឃាត់ អន្តេវាសិក កាលវិលត្រឡប់មក ត្រូវមកជាមុន ហើយក្រាលអាសនៈ រួចដម្កល់ទុកនូវទឹកសម្រាប់លាងជើង តាំងសម្រាប់រងជើង ក្បឿងសម្រាប់ជូតជើងចាំ រួចត្រូវក្រោកទៅទទួលបាត្រនិងចីវរ ហើយប្រគេនស្បង់បន្លាស់ ទទួលយកស្បង់ស្លៀកមកវិញ។ បើចីវរសើម អន្តេវាសិកត្រូវយកទៅសំដិលក្នុងទីមានកំដៅ១រំពេច តែកុំទុកចីវហាលថ្ងៃ(ឲ្យយូរពេក) ត្រូវបត់ចីវរ (យកមកទុក) កាលនឹងបត់ចីវរ ត្រូវបំផ្លើសជាយឲ្យហួសពីគ្នាប្រមាណ៤ធ្នាប់ ហើយសឹមបត់ចីវរ ដោយគិតថា កុំឲ្យបាក់ផ្នត់ចីវរពាក់កណ្តាលឡើយ ហើយដាក់ទុកវត្ថពន្ធចង្កេះក្នុងផ្នត់ចីវរចុះ។ បើមានចង្ហាន់បិណ្ឌបាត ហើយអាចារ្យចង់ឆាន់ អន្តេវាសិកត្រូវប្រគេនទឹក ហើយប្រគេនចង្ហាន់បិណ្ឌបាត ត្រូវសួរអាចារ្យអំពីទឹក កាលបើអាចារ្យឆាន់រួចហើយ អន្តេវាសិកត្រូវប្រគេនទឹក រួចទទួលយកបាត្រមកវិញ ធ្វើឲ្យទាបស្រួល កុំឲ្យទង្គិចទង្គុកគ្នា ហើយលាងឲ្យស្អាត រួចជូតឲ្យស្ងួតទឹកចេញ ហើយហាលក្នុងទីមានកំដៅ១រំពេច តែកុំដាក់ទុកបាត្រហាលថ្ងៃ (ឲ្យយូរពេក) អន្តេវាសិកត្រូវទុកដាក់បាត្រនិងចីវរ កាលដែលទុកបាត្រ ត្រូវយកដៃម្ខាងចាប់បាត្រ ដៃម្ខាងស្ទាបមើលក្រោមគ្រែ ឬក្រោមតាំងសិន សឹមទុកបាត្រ ម្យ៉ាងទៀត កុំទុកដាក់បាត្រក្នុងទីដែលមិនសមគួរឡើយ កាលនឹងទុកចីវរ ត្រូវយកដៃម្ខាងចាប់ចីវរ ដៃម្ខាងជូតស្បៀងចីវរ ឬខ្សែចីវរ រួចបត់ជាយចីវរខាងណោះឲ្យជាផ្នត់មកខាងណេះ ហើយសឹមទុកចីវរចុះ កាលបើអាចារ្យក្រោកចេញហើយ អន្តេវាសិកត្រូវរើអាសនៈចេញ រួចត្រូវទុកដាក់នូវទឹកសម្រាប់លាងជើង តាំងសម្រាប់រងជើង ក្បឿងសម្រាប់ជូតជើង ប្រសិនបើកន្លែងនោះស្មោកគ្រោក អន្តេវាសិកត្រូវបោសកន្លែងនោះចេញ។ ថាបើអាចារ្យចង់ស្រង់ទឹក អន្តេវាសិកត្រូវចាត់ចែងទឹកសម្រាប់ស្រង់ប្រគេន បើអាចារ្យត្រូវការទឹកត្រជាក់ អន្តេវាសិកត្រូវចាត់ចែងទឹកត្រជាក់ប្រគេន  បើអាចារ្យត្រូវការទឹកក្តៅ អន្តេវាសិកត្រូវចាត់ចែងទឹកក្តៅប្រគេន។ បើអាចារ្យចង់ចូលទៅឯរោងភ្លើង អន្តេវាសិកត្រូវសូន្យគ្រឿងលំអិតសម្រាប់ងូតទុក ត្រូវផ្សើមដីស្អិតទុក ហើយនាំយកតាំងសម្រាប់រោងភ្លើង ដើរតាមពីខាងក្រោយៗនៃអាចារ្យ ហើយប្រគេនតាំងសម្រាប់រោងភ្លើង រួចទទួលចីវរមកទុកដាក់ដោយឡែកវិញ រួចត្រូវប្រគេនគ្រឿងលំអិតសម្រាប់ងូត ត្រូវប្រគេនដីស្អិតទៅអាចា្យ បើអន្តេវាសិកអាចនឹងចូលទៅបាន ក៏គប្បីចូលទៅកាន់រោងភ្លើងចុះ កាលនឹងចូលទៅកាន់រោងភ្លើង ត្រូវលាបមុខដោយដីស្អិត ហើយបិទបាំងពីខាងមុខ អំពីខាងក្រោយ រួចសឹមចូលទៅកាន់រោងភ្លើង ហើយកុំឲ្យអង្គុយច្រៀតបៀតពួកភិក្ខុចាស់ឡើយ មិនត្រូវហាមអាសនៈពួកភិក្ខុថ្មី ត្រូវធ្វើបរិកម្ម មានឲ្យលំអិតសម្រាប់ងូត និងដីស្អិត ជាដើម ដល់អាចារ្យក្នុងរោងភ្លើង កាលអន្តេវាសិកដើរចេញពីរោងភ្លើងទៅ ត្រូវនាំយកតាំងសម្រាប់រោងភ្លើង ហើយបិទបាំងពីខាងមុខ ពីខាងក្រោយ រួចសឹមចេញពីរោងភ្លើង មិនតែប៉ុណ្ណោះ (ទោះបី) ក្នុងទឹក ក៏អន្តេវាសិកត្រូវតែធ្វើបរិកម្មដល់អាចារ្យដែរ កាលអន្តេវាសិកងូតរួចហើយ ត្រូវឡើងមកមុន ហើយជូតកាយរបស់ខ្លួនឲ្យស្ងួតទឹកចេញ ហើយស្លៀកស្បង់ រួចហើយត្រូវជូតទឹកពីកាយរបស់អាចារ្យ រួចត្រូវប្រគេនស្បង់ ប្រគេនសង្ឃាដិ (ទៅអាចារ្យ) ហើយអន្តេវាសិកត្រូវនាំយកតាំងសម្រាប់រោងភ្លើង ដើរចេញមកមុន រៀបចំក្រាលអាសនៈចាំ ត្រូវដំកល់ទូកនូវទឹកសម្រាប់លាងជើង តាំងសម្រាប់រងជើង និងក្បឿងសម្រាប់ជូតជើង ហើយត្រូវសួរអាចារ្យអំពីទឹកសម្រាប់ឆាន់។ បើអន្តេវាសិកចង់រៀនបាលី គប្បីរៀនបាឡីនឹងអាចារ្យចុះ បើអន្តេវាសិកចង់រៀនអដ្ឋកថា គប្បីរៀនអដ្ឋកថានឹងអាចារ្យចុះ។ អាចារ្យនៅក្នុងវិហារណា បើវិហារនោះស្មោកគ្រោក បើអន្តេវាសិកអាចនឹងបោសជម្រះបាន ត្រូវបោសជម្រះចុះ កាលនឹងបោសជម្រះវិហារ ត្រូវនាំយកបាត្រនិងចីវរចេញជាមុន យកទៅដម្កល់ទុកដោយឡែក ត្រូវនាំយកកម្រាលសម្រាប់ទ្រាប់អង្គុយទៅដម្កល់ទុកដោយឡែក ត្រូវនាំយកពូកនិងខ្នើយ ទៅដម្កល់ទុកដោយឡែក ត្រូវនាំគ្រែចេញ ធ្វើឲ្យទាបស្រួល កុំឲ្យទង្គិចទង្គុកនឹងផែនដី កុំឲ្យត្រដុសសន្ទះទ្វារ និងក្របទ្វារ ហើយយកទៅដម្កល់ទុកដោយឡែក ត្រូវនាំយកតាំងចេញ ធ្វើឲ្យទាបស្រួល កុំឲ្យទង្គិចទង្គុកផែនដី កុំឲ្យត្រដុសសន្ទះទ្វារ និងក្របទ្វារ ហើយយកទៅដម្កល់ទុកដោយឡែក ត្រូវនាំយកទ្រនាប់គ្រែទៅដម្កល់ទុកដោយឡែក ត្រូវនាំយកកន្ថោរទៅទុកដោយឡែក ត្រូវនាំយកក្តារសម្រាប់ផ្អែកទៅទុកដោយឡែក ត្រូវចំណាំកម្រាលផែនដីដែលគេក្រាលទុកយ៉ាងណា ហើយនាំយកទៅទុកដោយឡែក។ គ្រឿងស្មុកស្មាញ (មានសរសៃពីងពាងជាដើម) មាននៅក្នុងវិហារ អន្តេវាសិកត្រូវបោសចេញអំពីពិតានជាមុន ត្រូវបោសកន្លៀតជ្រុងបង្អួច បើជញ្ជាំងដែលគេលាបដោយរង់ប្រឡាក់ប្រឡូស អន្តេវាសិកត្រូវផ្សើមកំណាត់សំពត់ ពូតរួចសឹមជូត បើផ្ទៃ (ផែនដី)ដែលគេលាបដោយវត្ថុពណ៌ខ្មៅ ប្រឡាក់ប្រឡូស អន្តេវាសិកត្រូវផ្សើមកំណាត់សំពត់ ហើយពូតចេញរួចសឹមជូត បើផ្ទៃគេមិនបានលាបទេ អន្តេវាសិកត្រូវយកទឹកប្រស់រួចសឹមជូត ត្រូវប្រមូលសម្រាម ដោយគិតថា វិហារកុំប្រឡាក់ប្រឡូសដោយធូលីឡើយ ហើយយកទៅចោលដោយឡែក លុះសំដិលហាលកម្រាលផែនដីហើយ បោសគោះដីចេញឲ្យស្អាត រួចហើយសឹមនាំយកទៅក្រាលដូចដែលវិញ លុះហាលទ្រនាប់គ្រែរួចហើយ ជូតឲ្យស្អាត ហើយយកទៅដម្កល់ទុកក្នុងទីដដែលវិញ លុះហាលគ្រែរួចហើយ បោសគោះឲ្យស្អាត រួចនាំចេញទៅ ធ្វើឲ្យទាបស្រួល កុំឲ្យទង្គិចទង្គុកផែនដី កុំឲ្យត្រដុសសន្ទះទ្វារ និងក្របទ្វារ យកទៅតាំងទុកដូចដែលវិញ លុះសំដិលហាលតាំងរួចហើយ ត្រូវបោសគោះឲ្យស្អាត ហើយនាំចេញទៅដោយស្រួល កុំឲ្យទង្គិចទង្គុកផែនដី កុំឲ្យត្រដុសសន្ទះទ្វារ និងក្របទ្វារ យកទៅតាំងទុកដូចដែលវិញ លុះសំដិលពូកនិងខ្នើយហើយ គោះឲ្យស្អាត រួចនាំយកទៅក្រាលដូចដែលវិញ លុះសំដិលកម្រាលសម្រាប់ទ្រាប់អង្គុយហើយបោសគោះឲ្យស្អាត រួចយកទៅក្រាលទុកដូចដែលវិញ លុះហាលកន្ថោររួចជូតឲ្យស្អាតហើយ យកទៅដម្កល់ទុកក្នុងទីដដែលវិញ លុះហាលក្តារសម្រាប់ផ្អែក រួចជូតឲ្យស្អាតហើយ យកទៅដម្កល់ទុកក្នុងទីដដែលវិញ អន្តេវាសិក ត្រូវទុកដាក់បាត្រនិងចីវរ កាលនឹងទុកបាត្រ ដៃម្ខាងចាប់យកបាត្រ ដៃម្ខាងស្ទាបមើលក្រោមគ្រែ ឬក្រោមតាំង រួចហើយសឹមទុកបាត្រ ម្យ៉ាងទៀត កុំឲ្យទុកបាត្រលើទីដែលមិនសមគួរ កាលនឹងទុកចីវរ ដៃម្ខាងចាប់យកចីវរ ដៃម្ខាងជូតស្បៀងចីវរក្តី ខ្សែចីវរក្តី ហើយធ្វើជាយខាងណោះឲ្យជាផ្នត់មកខាងណេះ រួចសឹមទុកចីវរចុះ។ បើមានខ្យល់បក់ទាំងធូលីមកអំពីទិសខាងកើត អន្តេវាសិកត្រូវបិទបង្អួចពីទិសខាងកើត បើមានខ្យល់បក់ទាំងធូលីមកពីទិសខាងលិច អន្តេវាសិកត្រូវបិទបង្អួចពីទិសខាងលិច បើមានខ្យល់បក់ទាំងធូលីមកពីទិសខាងជើង អន្តេវាសិកត្រូវបិទបង្អួចពីទិសខាងជើង បើមានខ្យល់បក់ទាំងធូលីមកពីទិសខាងត្បូង អន្តេវាសិកត្រូវបិទបង្អួចពីទិសខាងត្បូង បើរដូវត្រជាក់ អន្តេវាសិកត្រូវបើកបង្អួចក្នុងវេលាថ្ងៃ បិទក្នុងវេលាយប់ បើរដូវក្តៅ អន្តេវាសិកត្រូវបិទបង្អួចក្នុងវេលាថ្ងៃ បើកក្នុងវេលាយប់។ បើបរិវេណមានសម្រាម អន្តេវាសិកត្រូវបោសបរិវេណចេញ បើបន្ទប់ស្មោកគ្រោក អន្តេវាសិកត្រូវបោសបន្ទប់ចេញ បើរោងឆាន់ស្មោកគ្រោក អន្តេវាសិកត្រូវបោសរោងឆាន់ចេញ បើរោងភ្លើងមិនស្អាត អន្តេវាសិកត្រូវបោសរោងភ្លើងចេញ បើបង្គន់មិនស្អាត អន្តេវាសិកត្រូវបោសសំអាតចេញ បើគ្មានទឹកសម្រាប់ឆាន់ អន្តេវាសិកត្រូវដំកល់ទឹកសម្រាប់ឆាន់ បើគ្មានទឹកសម្រាប់ប្រើប្រាស់ អន្តេវាសិកត្រូវដំកល់ទឹកសម្រាប់ប្រើប្រាស់ បើគ្មានទឹកក្នុងក្អមសម្រាប់លាងអាចមន៍ទេ អន្តេវាសិកត្រូដងទឹកដាក់ក្នុងក្អមសម្រាប់លាងអាចមន៍។ បើអាចារ្យមានសេចក្តីអផ្សុកកើតឡើង អន្តេវាសិកត្រូវបំបាត់សេចក្តីអផ្សុកនោះដោយខ្លួនឯង ឬឲ្យគេបំបាត់សេចក្តីអផ្សុកនោះចេញក៏បាន ឬត្រូវធ្វើធម្មីកថាដល់អាចារ្យនោះ បើសេចក្តីសង្ស័យកើតឡើងដល់អាចារ្យ អន្តេវាសិកត្រូវបន្ទោបង់សេចក្តីសង្ស័យនោះដោយខ្លួនឯង ឬឲ្យគេជួយបន្ទោបង់ក៏បាន ឬត្រូវធ្វើធម្មីកថាដល់អាចារ្យនោះ បើទិដ្ឋិ គឺសេចក្តីយល់ខុស កើតឡើងដល់អាចារ្យ អន្តេវាសិកត្រូវជួយពន្យល់ ណែនាំឲ្យយល់ត្រូវឡើងដោយខ្លួនឯង ឬឲ្យអ្នកដទៃពន្យល់ក៏បាន ឬត្រូវធ្វើធម្មីកថាដល់អាចារ្យនោះ។ បើអាចារ្យត្រូវគរុកាបត្តិ គួរនឹងចូលបរិវាស អន្តេវាសិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីឲ្យបរិវាសដល់អាចារ្យ(របស់អញ) ដោយឧបាយដូចម្តេចហ្ន៎ បើអាចារ្យគួរនឹងទាញអន្តរាបត្តិ ចូលមកក្នុងមូលាបត្តិ អន្តេវាសិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីទាញអន្តរាបត្តិចូលមកដាក់ក្នុងមូលាបត្តិចំពោះអាចារ្យ (របស់អញ) ដោយឧបាយដូចម្តេចហ្ន៎ បើអាចារ្យគួរដល់មានត្ត អន្តេវាសិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីឲ្យមានត្តដល់អាចារ្យ ដោយឧបាយដូចម្តេចហ្ន៎ បើអាចារ្យគួរដល់អព្ភានកម្ម អន្តេវាសិកត្រូវធ្វើនូវសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីធ្វើអព្ភានកម្ម (ចំពោះអាចារ្យ) ដោយឧបាយដូចម្តេចហ្ន៎។ បើសង្ឃមានប្រាថ្នាដើម្បីធ្វើនូវកម្ម គឺតជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តីចំពោះអាចារ្យ អន្តេវាសិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ធ្វើដូចម្តេចហ្ន៎ កុំឲ្យសង្ឃធ្វើកម្មដល់អាចារ្យ ឬសង្ឃគប្បីបង្អោនទៅដើម្បីកម្មស្រាល ដល់អាចារ្យនោះ ម្យ៉ាងទៀត កម្មគឺ តជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី ដែលសង្ឃបានធ្វើដល់អាចារ្យនោះហើយ អន្តេវាសិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ធ្វើដូចម្តេចហ្ន៎ ឲ្យលោកអាចារ្យប្រព្រឹត្តល្អទៅ ឲ្យប្រព្រឹត្តសម្របរោម គឺមិនប្រកួតប្រកាន់ ឲ្យប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួនចេញចាកអាបត្តិ សង្ឃគប្បីរម្ងាប់នូវកម្មនោះឲ្យ។ បើចីវររបស់អាចារ្យគួរនឹងលាង អន្តេវាសិកត្រូវលាងឲ្យ ឬធ្វើសេចក្តីខ្វល់ខ្វាយថា ចីវររបស់អាចារ្យគួរលាងដោយឧបាយដូចម្តេចហ្ន៎ បើចីវររបស់អាចារ្យគួរនឹងធ្វើ (មានដេរប៉ះជាដើម) អន្តេវាសិកត្រូវធ្វើឲ្យ ឬធ្វើសេចក្តីខ្វល់ខ្វាយថា ចីវររបស់អាចារ្យគួរនឹងធ្វើដោយឧបាយដូចម្តេចហ្ន៎ បើគ្រឿងជ្រលក់របស់អាចារ្យគួរនឹងដាំ ឬស្ងោរ អន្តេវាសិកត្រូវដាំ ឬស្ងោរឲ្យ ឬធ្វើសេចក្តីខ្វល់ខ្វាយថា គ្រឿងជ្រលក់របស់អាចារ្យគួរដាំ ឬស្ងោរដោយឧបាយដូចម្តេចហ្ន៎ បើចីវររបស់អាចារ្យគួរនឹងជ្រលក់ អន្តេវាសិកត្រូវជ្រលក់ឲ្យ ឬធ្វើសេចក្តីខ្វល់ខ្វាយថា ចីវររបស់អាចារ្យគួរជ្រលក់ដោយឧបាយដូចម្តេចហ្ន៎ កាលអន្តេវាសិកជ្រលក់ចីវរ ត្រូវជលក់ដោយប្រែត្រឡប់ឲ្យសព្វល្អ ម្យ៉ាងទៀត កាលបើ (ហាលចីវរ) ដំណក់ទឹកស្រក់មិនទាន់អស់នៅឡើយ អន្តេវាសិកកុំអាលដើរចេញ។ (បើ) អន្តេវាសិកមិនទាន់បានប្រាប់អាចារ្យទេ មិនត្រូវឲ្យបាត្រទៅភិក្ខុពួកខ្លះ((ភិក្ខុពួកខ្លះ គឺភិក្ខុដែលជាសត្រូវនឹងអាចារ្យរបស់ខ្លួន។)) ឡើយ មិនត្រូវទទួលយកបាត្ររបស់ភិក្ខុពួកខ្លះទេ មិនត្រូវឲ្យចីវរទៅភិក្ខុពួកខ្លះទេ មិនត្រូវទទួលយកចីវររបស់ភិក្ខុពួកខ្លះទេ មិនត្រូវឲ្យបរិក្ខារទៅភិក្ខុពួកខ្លះទេ មិនត្រូវទទួលយកបរិក្ខាររបស់ភិក្ខុពួកខ្លះទេ មិនត្រូវកោរសក់ឲ្យភិក្ខុពួកខ្លះទេ មិនត្រូវឲ្យភិក្ខុពួកខ្លះកោរសក់ឲ្យទេ មិនត្រូវធ្វើបរិកម្ម (គក់ច្របាច់) ឲ្យភិក្ខុពួកខ្លះទេ មិនត្រូវឲ្យភិក្ខុពួកខ្លះធ្វើបរិកម្មឲ្យខ្លួនទេ មិនត្រូវធ្វើសេចក្តីខ្វល់ខ្វាយដល់ភិក្ខុពួកខ្លះទេ មិនត្រូវឲ្យភិក្ខុពួកខ្លះធ្វើសេចក្តីខ្វល់ខ្វាយបម្រើ(ខ្លួន) មិនត្រូវធ្វើជាបច្ឆាសមណៈនៃភិក្ខុពួកខ្លះឡើយ មិនត្រូវយកភិក្ខុពួកខ្លះធ្វើជាបច្ឆាសមណៈនៃខ្លួន មិនត្រូវនាំយកបិណ្ឌបាតទៅឲ្យភិក្ខុពួកខ្លះ មិនត្រូវឲ្យភិក្ខុពួកខ្លះនាំយកបិណ្ឌបាតមកឲ្យខ្លួន។ (បើ) អន្តេវាសិកមិនទាន់បានប្រាប់អាចារ្យទេ មិនត្រូវចូលទៅកាន់ស្រុក មិនត្រូវចូលទៅកាន់ព្រៃខ្មោច មិនត្រូវដើរចេញទៅកាន់ទិសឡើយ។ បើអាចារ្យមានជម្ងឺឈឺ អន្តេវាសិកត្រូវថែទាំដរាបដល់អស់ជីវិត ត្រូវទៅកំដរចាំត្រាតែអាចារ្យជាស្រឡះ។ 
-<div centeralign>ចប់ អាចរិយវត្តកថា។
-==== អន្តេវាសិកវត្តកថា (១៩.) ==== 
-<span para #para_94>[៩៤] ម្នាលភិក្ខុទាំងឡាយ អាចារ្យត្រូវតែប្រព្រឹត្តឲ្យល្អនឹងអន្តេវាសិក។ ឯការដែលប្រព្រឹត្តឲ្យល្អនឹងអន្តេវាសិកនោះ (ដូចសេចក្តីតទៅនេះ)។ ម្នាលភិក្ខុទាំងឡាយ អាចារ្យត្រូវសង្គ្រោះ ទំនុកបម្រុង ត្រូវអនុគ្រោះ អាណិតអាសូរ អន្តេវាសិកដោយការបង្រៀនបាលី ដោយការ (ពន្យល់នូវសេចក្តីនៃបាលី) អដ្ឋកថា ដោយឲ្យដម្បូន្មាន ដោយប្រៀនប្រដៅ។ បើអាចារ្យមានបាត្រ អន្តេវាសិកគ្មានបាត្រ អាចារ្យត្រូវឲ្យបាត្រដល់អន្តេវាសិក (ប្រើប្រាស់ខ្លះផង) ឬ ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ធ្វើម្តេចហ្ន៎ បាត្រគប្បីកើតឡើងដល់អន្តេវាសិក បើអាចារ្យមានចីវរ អន្តេវាសិកគ្មានចីវរ អាចារ្យត្រូវឲ្យចីវរដល់អន្តេវាសិក ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ចីវរគប្បីកើតឡើងដល់អន្តេវាសិក ដោយឧបាយដូចម្តេចហ្ន៎ បើអាចារ្យមានគ្រឿងបរិក្ខារ អន្តេវាសិកគ្មានគ្រឿងបរិក្ខារ អាចារ្យត្រូវឲ្យគ្រឿងបរិក្ខារដល់អន្តេវាសិក ឬធ្វើសេចក្តីខ្វល់ខ្វាយថា គ្រឿងបរិក្ខារគប្បីកើតឡើងដល់អន្តេវាសិក ដោយឧបាយដូចម្តេចហ្ន៎។ បើអន្តេវាសិកមានជម្ងឺ អាចារ្យត្រូវក្រោកពីព្រលឹម ហើយឲ្យឈើស្ទន់ ឲ្យទឹកលុបមុខ ក្រាលនូវអាសនៈ បើមានបបរ ត្រូវលាងភាជន៍ ដាក់បបរ ហើយយកទៅឲ្យ កាលបើអន្តេវាសិកឆាន់បបរហើយ អាចារ្យត្រូវឲ្យទឹក ហើយទទួលភាជន៍ធ្វើឲ្យទាបស្រួល ហើយត្រូវលាងទុកដាក់ដោយល្អ កុំឲ្យទង្គិចទង្គុកនឹងអ្វីឡើយ កាលបើអន្តេវាសិកក្រោកឡើង អាចារ្យត្រូវរើអាសនៈចេញ បើប្រទេសនោះមានសម្រាម អាចារ្យត្រូវបោសច្រាសប្រទេសនោះចេញ។ បើអន្តេវាសិកចង់ចូលទៅកាន់ស្រុក អាចារ្យត្រូវឲ្យស្បង់សម្រាប់ស្លៀក ត្រូវទទួលទុកនូវស្បង់សម្រាប់ផ្លាស់ប្តូរ ត្រូវឲ្យវត្ថពន្ធចង្កេះ ត្រូវដម្រួតសង្ឃាដិ និងចីពរជាមួយគ្នា ហើយឲ្យទៅ បាត្រដែលទទឹក ត្រូវលាងជូតហើយឲ្យ ត្រូវកំណត់ទុកក្នុងចិត្តថា អន្តេវាសិក នឹងត្រូវត្រឡប់មកត្រឹមពេលស្មើនេះ ហើយត្រូវតែងតាំងអាសនៈទុកចាំ ត្រូវបម្រុងទឹកលាងជើង តាំងសម្រាប់កល់ជើង តាំងសម្រាប់ជូតជើង ត្រូវក្រោកទៅទទួលយកបាត្រ និងចីវរ ត្រូវឲ្យស្បង់សម្រាប់ផ្លាស់ ត្រូវទទួលយកស្បង់សម្រាប់ស្លៀក។ បើចីវរសើម ត្រូវសំដិលក្នុងទីដែលមានកំដៅ១ស្របក់ ប៉ុន្តែមិនត្រូវទុកចីវរក្នុងទីដែលមានកំដៅយូរទេ ត្រូវបត់ចីវរទុក កាលនឹងបត់ចីវរ ត្រូវបំផ្លើសជាយម្ខាងឲ្យហួសគ្នាប្រមាណ៤ធ្នាប់ ហើយសឹមបត់ចីវរចុះ ដោយគិតថា កុំឲ្យ(ចីវរ) បាក់ផ្នត់ត្រង់ពាក់កណ្តាលឡើយ ហើយត្រូវដាក់នូវវត្ថពន្ធចង្កេះក្នុងផ្នត់ចីវរចុះ។ បើមានអាហារបិណ្ឌបាត អន្តេវាសិកត្រូវការឆាន់ អាចារ្យត្រូវឲ្យទឹក ហើយនាំអាហារបិណ្ឌបាតចូលទៅជិត ត្រូវសួរអន្តេវាសិកអំពីទឹកឆាន់ បើអន្តេវាសិកឆាន់រួចហើយ ត្រូវឲ្យទឹក រួចទទួលយកបាត្រចេញ ធ្វើឲ្យទាបស្រួល កុំឲ្យទង្គិចទង្គុក ត្រូវលាងឲ្យស្អាត រួចហើយត្រូវជូតឲ្យស្ងួតទឹក ហើយសំដិលក្នុងទីដែលមានកំដៅមួយស្របក់ តែមិនត្រូវទុកបាត្រក្នុងទីដែលមានកំដៅយូរពេកទេ ត្រូវទុកបាត្រនិងចីវរ កាលនឹងទុកបាត្រ ត្រូវកាន់បាត្រដោយដៃម្ខាង ស្ទាបមើលទីខាងក្រោមគ្រែ ឬតាំងដោយដៃម្ខាង រួចសឹមទុកបាត្រ តែមិនត្រូវទុកបាត្រក្នុងទីមិនសមគួរឡើយ កាលនឹងទុកចីវរ ត្រូវចាប់ចីវរដោយដៃម្ខាង ជូតស្បៀងចីវរ ឬខ្សែចីវរដោយដៃម្ខាង ហើយត្រូវបត់ជាយចីវរខាងណោះឲ្យជាផ្នត់មកខាងណេះ រួចហើយសឹមទុកចីវរចុះ កាលបើអន្តេវាសិកក្រោកឡើង អាចារ្យត្រូវរើអាសនៈ ត្រូវទុកដាក់ទឹកលាងជើង តាំងសម្រាប់កល់ជើង ទ្រនាប់សម្រាប់ជូតជើង បើប្រទេសនោះមានសម្រាម អាចារ្យត្រូវបោសប្រទេសនោះចេញ។ បើអន្តេវាសិកចង់ងូតទឹក អាចារ្យត្រូវចាត់ចែងទឹកសម្រាប់ងូតឲ្យ បើត្រូវការដោយទឹកត្រជាក់ អាចារ្យត្រូវចាត់ចែងទឹកត្រជាក់ឲ្យ បើត្រូវការដោយទឹកក្តៅ អាចារ្យត្រូវចាត់ចែងទឹកក្តៅឲ្យ។ បើអន្តេវាសិកចង់ចូលទៅកាន់រោងភ្លើង អាចារ្យត្រូវសូន្យដុំលំអិតទុក ត្រូវផ្សើមដីស្អិតទុក រួចត្រូវនាំយកតាំងសម្រាប់រោងភ្លើងទៅ ហើយប្រគល់តាំងសម្រាប់រោងភ្លើងទៅអន្តេវាសិកស្រេចហើយ ទទួលយកចីវរមកទុកដោយឡែក រួចត្រូវឲ្យគ្រឿងលំអិត ត្រូវឲ្យដីស្អិតទៅអន្តេវាសិក បើអាចារ្យអាចនឹងចូលទៅកាន់រោងភ្លើងបាន ក៏គប្បីចូលទៅកាន់រោងភ្លើងចុះ កាលនឹងចូលទៅកាន់រោងភ្លើង ត្រូវយកដីស្អិតលាបមុខ រួចបិទបាំងទាំងខាងមុខ ខាងក្រោយ ហើយសឹមចូលទៅកាន់រោងភ្លើង ត្រូវកុំអង្គុយច្រៀតបៀតភិក្ខុចាស់ៗឡើយ ត្រូវកុំហាមអាសនៈភិក្ខុខ្ចីៗ អាចារ្យត្រូវធ្វើបរិកម្ម មានហុចដុំលំអិតជាដើម ដល់អន្តេវាសិកក្នុងរោងភ្លើង កាលនឹងចេញពីរោងភ្លើង ត្រូវនាំយកតាំងសម្រាប់រោងភ្លើងចេញ ហើយបិទបាំងទាំងខាងមុខ ខាងក្រោយ រួចសឹមយកចេញអំពីរោងភ្លើង សូម្បីក្នុងទឹក អាចារ្យក៏ត្រូវតែធ្វើបរិកម្ម មានហុចដុំលំអិតជាដើមដល់អន្តេវាសិកដែរ លុះដល់អាចារ្យងូតរួចហើយ ត្រូវឡើងមកមុន (អន្តេវាសិក) ហើយត្រូវជូតខ្លួនឲ្យស្ងួតទឹក ហើយសឹមស្លៀកស្បង់ រួចត្រូវជូតទឹកអំពីកាយរបស់អន្តេវាសិក រួចហុចស្បង់សម្រាប់ស្លៀក ហុចសង្ឃាដិទៅឲ្យអន្តេវាសិក រួចហើយត្រូវនាំយកតាំងសម្រាប់រោងភ្លើងចេញមកមុន ហើយត្រូវក្រាលអាសនៈ ត្រូវបម្រុងទឹកលាងជើង តាំងសម្រាប់កល់ជើង ទ្រនាប់សម្រាប់ជូតជើង រួចត្រូវសួរអន្តេវាសិកអំពីទឹកឆាន់។ ក្នុងវិហារណាដែលអន្តេវាសិកនៅ បើវិហារនោះស្មោកគ្រោក បើអាចារ្យអាចនឹងបោសច្រាស់បាន ក៏គប្បីបោសច្រាស់ចុះ កាលនឹងបោសច្រាស់វិហារ ត្រូវនាំយកបាត្រនិងចីវរចេញទៅជាមុន ហើយត្រូវទុកដាក់ក្នុងទីគួរមួយ ត្រូវនាំយកគ្រឿងកម្រាលសម្រាប់អង្គុយទៅទុកក្នុងទីសមគួរ ត្រូវនាំយកពូកនិងខ្នើយ ទៅទុកក្នុងទីសមគួរ កាលដែលនាំយកគ្រែទៅ ត្រូវធ្វើឲ្យទាបស្រួល កុំឲ្យត្រដុសនឹងផែនដី កុំឲ្យប៉ះសន្ទះទ្វារ និងក្របទ្វារ យកទៅទុកឲ្យល្អក្នុងទីសមគួរ កាលនឹងនាំយកតាំងទៅ ត្រូវធ្វើឲ្យទាបស្រួល កុំឲ្យត្រដុសនឹងផែនដី កុំឲ្យប៉ះសន្ទះទ្វារ និងក្របទ្វារ ហើយយកទៅទុកឲ្យល្អក្នុងទីសមគួរ ត្រូវយកទ្រនាប់គ្រែទៅទុកក្នុងទីសមគួរ ត្រូវនាំយកកន្ថោរទៅទុកក្នុងទីសមគួរ ត្រូវនាំយកផែនក្តារសម្រាប់ផ្អែកទៅទុកក្នុងទីសមគួរ កម្រាលផែនដី អាចារ្យត្រូវចំណាំកន្លែង ដែលគេក្រាលយ៉ាងណា ហើយនាំយកទៅទុកក្នុងទីសមគួរ។ បើវិហារមានគ្រឿងស្មុកស្មាញ (មានសម្បុកពីងពាងជាដើម) ត្រូវបោសទម្លាក់អំពីពិតានជាមុន រួចសឹមបោសកន្លៀតជ្រុងនៃសន្ទះបង្អួច បើជញ្ជាំងដែលគេលាបជ័ររង់មានពណ៌សៅហ្មង ត្រូវជ្រលក់កំណាត់សំពត់ រួចពូតចេញ ហើយសឹមជូត បើផ្ទៃដែលគេលាបដោយពណ៌ខ្មៅ មានពណ៌សៅហ្មង ត្រូវជ្រលក់កំណាត់សំពត់ រួចពូតចេញ ហើយសឹមជូត បើផ្ទៃគេមិនបានលាបអ្វីទេ ត្រូវយកទឹកទៅប្រស់ ហើយសឹមបោស ត្រូវកំណត់ទុកក្នុងចិត្តថា វិហារកុំឲ្យស្មោកគ្រោកដោយធូលីឡើយ ហើយប្រមូលសម្រាមយកទៅចាក់ចោលដោយឡែក លុះហាលគ្រឿងកម្រាលផែនដីហើយ ត្រូវគោះរួចសាយកទៅក្រាលទុកកន្លែងដដែលវិញ លុះហាលទ្រនាប់គ្រែរួចហើយ ត្រូវជូត រួចនាំយកទៅទុកដាក់នៅទីដដែលវិញ លុះហាលគ្រែហើយ ត្រូវគោះរួចធ្វើឲ្យទាបស្រួល កុំឲ្យត្រដុសនឹងផែនដី កុំឲ្យប៉ះនឹងសន្ទះទ្វារ និងក្របទ្វារ រួចនាំយកទៅរៀបចំទុកដូចដែលវិញ លុះហាលតាំងរួចហើយ ត្រូវដុសលាង គោះឲ្យស្អាតហើយ ធ្វើឲ្យទាបស្រួល កុំឲ្យត្រដុសនឹងផែនដី កុំឲ្យប៉ះសន្ទះទ្វារ និងក្របទ្វារ រួចសាយកទៅរៀបចំទុកដូចដើមវិញ លុះហាលពូកនិងខ្នើយហើយ ត្រូវដុសលាងគោះចេញ ហើយសាយកទៅរៀបចំទុកដូចដើមវិញ លុះហាលគ្រឿងកម្រាលសម្រាប់អង្គុយហើយ ត្រូវដុសលាងគោះឲ្យស្អាតហើយ សាយកទៅរៀបទុកដូចដើមវិញ លុះហាលកន្ថោរហើយ ត្រូវជូតឲ្យស្អាត រួចយកទៅទុកនៅទីដដែលវិញ លុះហាលក្តារសម្រាប់ផ្អែកហើយ ត្រូវជូតឲ្យស្អាត រួចនាំយកទៅទុកនៅទីដដែលវិញ ត្រូវរៀបទុកបាត្រនិងចីវរ កាលនឹងទុកបាត្រ ដៃម្ខាងត្រូវចាប់បាត្រ ដៃម្ខាងត្រូវស្ទាបមើលក្រោមគ្រែ ឬក្រោមតាំងហើយសឹមទុកបាត្រ តែកុំគប្បីទុកបាត្រលើទីដែលមិនសមគួរឡើយ កាលនឹងទុកចីវរ ដៃម្ខាងត្រូវចាប់ចីវរ ដៃម្ខាងត្រូវជូតស្បៀងចីវរ ឬខ្សែសម្រាប់ហាលចីវរ ត្រូវបត់ជាយខាងណោះឲ្យជាផ្នត់មកខាងណេះ រួចសឹមទុកចីវរចុះ។ បើខ្យល់បក់ទាំងធូលីមកពីទិសខាងកើត អាចារ្យត្រូវបិទបង្អួចខាងកើត បើខ្យល់បក់ទាំងធូលីមកពីទិសខាងលិច ត្រូវបិទបង្អួចទិសខាងលិច បើខ្យល់បក់ទាំងធូលីមកពីទិសខាងជើង ត្រូវបិទបង្អួចទិសខាងជើង បើខ្យល់បក់ទាំងធូលីមកពីទិសខាងត្បូង ត្រូវបិទបង្អួចទិសខាងត្បូង បើរដូវត្រជាក់ អាចារ្យត្រូវបើកបង្អួចក្នុងវេលាថ្ងៃ ត្រូវបិទបង្អួចក្នុងវេលាយប់ បើរដូវក្តៅ អាចារ្យត្រូវបិទបង្អួចក្នុងវេលាថ្ងៃ ត្រូវបើកបង្អួចក្នុងវេលាយប់។ បើបរិវេណស្មោកគ្រោកមិនស្អាត អាចារ្យត្រូវបោសទីបរិវេណចេញ បើបន្ទប់ស្មោកគ្រោកមិនស្អាត អាចារ្យត្រូវបោសបន្ទប់ចេញ បើរោងឆាន់មិនស្អាត អាចារ្យត្រូវបោសរោងឆាន់ចេញ បើរោងភ្លើងស្មោកគ្រោក អាចារ្យត្រូវបោសរោងភ្លើងចេញ បើបង្គន់ស្មោកគ្រោក អាចារ្យត្រូវបោសបង្គន់ចេញ បើគ្មានទឹកសម្រាប់ឆាន់ អាចារ្យត្រូវដំកល់ទឹកសម្រាប់ឆាន់ បើគ្មានទឹកសម្រាប់ប្រើប្រាស់ អាចារ្យត្រូវដំកល់ទឹកសម្រាប់ប្រើប្រាស់ បើទឹកក្នុងក្អមសម្រាប់លាងអាចមន៍គ្មានទេ អាចារ្យត្រូចាក់ទឹកទៅក្នុងក្អមសម្រាប់លាងអាចមន៍។ បើសេចក្តីអផ្សុកកើតឡើងដល់អន្តេវាសិក អាចារ្យត្រូវបំបាត់អផ្សុកដោយខ្លួនឯង ឬត្រូវឲ្យគេជួយធ្វើឲ្យបាត់អផ្សុកក៏បាន ឬត្រូវសម្តែងធម្មីកថាដល់អន្តេវាសិក បើសេចក្តីសង្ស័យកើតឡើងដល់អន្តេវាសិក អាចារ្យត្រូវជួយបន្ទោបង់ដោយខ្លួនឯង ឬត្រូវប្រើគេឲ្យជួយបន្ទោបង់ក៏បាន ឬត្រូវសម្តែងធម្មីកថាដល់អន្តេវាសិក បើអន្តេវាសិកមានទិដ្ឋិខុសកើតឡើង អាចារ្យត្រូវដោះស្រាយដោយខ្លួនឯង ឬត្រូវបង្គាប់គេឲ្យជួយដោះស្រាយក៏បាន ឬត្រូវសម្តែងធម្មីកថាដល់អន្តេវាសិក។ បើអន្តេវាសិកត្រូវគរុកាបត្តិ គួរនឹងចូលបរិវាស អាចារ្យត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគួរឲ្យបរិវាសដល់អន្តេវាសិក ដោយឧបាយដូចម្តេចហ្ន៎ បើអន្តេវាសិកគួរទាញអន្តរាបត្តិ ចូលមកក្នុងមូលាបត្តិ អាចារ្យត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីទាញអន្តរាបត្តិចូលមកក្នុងមូលាបត្តិចំពោះអន្តេវាសិក ដោយឧបាយដូចម្តេចហ្ន៎ បើអន្តេវាសិកគួរដល់មានត្ត អាចារ្យត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីឲ្យមានត្តដល់អន្តេវាសិក ដោយឧបាយដូចម្តេចហ្ន៎ បើអន្តេវាសិកគួរដល់អព្ភានកម្ម អាចារ្យត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីធ្វើអព្ភានកម្ម ចំពោះអន្តេវាសិក ដោយឧបាយដូចម្តេចហ្ន៎។ បើសង្ឃចង់ធ្វើកម្ម គឺតជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តីដល់ អន្តេវាសិក អាចារ្យត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃមិនគប្បីធ្វើកម្ម ឬគប្បីបង្អោនទៅដើម្បីកម្មស្រាល ដល់អន្តេវាសិកដោយឧបាយដូចម្តេចហ្ន៎ បើកម្ម គឺតជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី សង្ឃបានធ្វើដល់អន្តេវាសិកនោះរួចហើយ អាចារ្យត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ធ្វើដូចម្តេចហ្ន៎ ឲ្យអន្តេវាសិកគប្បីប្រព្រឹត្តដោយប្រពៃ គប្បីសម្របរោម (គឺលែងប្រកែប្រកាន់) គប្បីប្រព្រឹត្តនូវការរើខ្លួនចេញចាកអាបត្តិ សង្ឃគប្បីរម្ងាប់នូវកម្មនោះ។ បើអន្តេវាសិកត្រូវការលាងចីវរ អាចារ្យត្រូវប្រាប់ថា អ្នកគប្បីលាងយ៉ាងនេះ ពុំនោះសោត ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ចីវររបស់អន្តេវាសិកគួរលាងដោយឧបាយដូចម្តេចហ្ន៎ បើអន្តេវាសិកត្រូវការធ្វើចីវរ អាចារ្យត្រូវប្រាប់ថា អ្នកគប្បីធ្វើយ៉ាងនេះ ឬក៏ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ចីវររបស់អន្តេវាសិកគួរធ្វើដោយឧបាយដូចម្តេចហ្ន៎ បើអន្តេវាសិកត្រូវការនឹងដាំទឹកជ្រលក់ អាចារ្យត្រូវប្រាប់ថា អ្នកត្រូវដាំទឹកជ្រលក់យ៉ាងនេះ ពុំនោះសោត ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា អន្តេវាសិកគួរដាំទឹកជ្រលក់ ដោយឧបាយដូចម្តេចហ្ន៎ បើអន្តេវាសិកត្រូវការនឹងជ្រលក់ចីវរ អាចារ្យត្រូវប្រាប់ថា អ្នកគប្បីជ្រលក់ចីវរបែបនេះ ឬក៏ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា អន្តេវាសិកគប្បីជ្រលក់ចីវរ ដោយឧបាយដូចម្តេចហ្ន៎ កាលនឹងជ្រលក់ចីវរ ត្រូវជ្រលក់ប្រែឲ្យសព្វស្មើល្អ បើដំណក់ទឹកស្រក់មិនទាន់អស់ កុំអាលដើរចេញ។ បើអន្តេវាសិកមានជម្ងឺ អាចារ្យត្រូវថែទាំដរាបអស់ជីវិត ត្រូវរង់ចាំលុះតែជាជម្ងឺ។ 
-<div centeralign>ចប់ អន្តេវាសិកវត្តកថា។
-==== (បណាមនា ខមាបនា ២០.)==== 
-<span para #para_95>[៩៥] សម័យនោះឯង ពួកអន្តេវាសិកមិនបានប្រព្រឹត្តល្អនឹងពួកអាចារ្យឡើយ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អន្តេវាសិក ត្រូវប្រព្រឹត្តឲ្យល្អនឹងអាចារ្យ អន្តេវាសិកណាមិនប្រព្រឹត្តឲ្យល្អ នឹងត្រូវអាបត្តិទុក្កដ។ អន្តេវាសិកទាំងនោះ ក៏នៅតែប្រព្រឹត្តមិនល្អដដែល។ ភិក្ខុទាំងឡាយក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតដើម្បីឲ្យអាចារ្យបណ្តេញចេញនូវអន្តេវាសិកណាដែលប្រព្រឹត្តមិនល្អនឹងអាចារ្យបាន។ ម្នាលភិក្ខុទាំងឡាយ អាចារ្យត្រូវបណ្តេញអន្តេវាសិកដូចសេចក្តីតទៅនេះ។ គឺអាចារ្យបញ្ជាក់អន្តេវាសិកដោយកាយ ឬដោយវាចា ឬបញ្ជាក់ទាំងកាយទាំងវាចាថា ខ្ញុំបណ្តេញអ្នកឯងដូច្នេះក្តី ថាអ្នកឯងកុំនៅក្នុងទីនេះដូច្នេះក្តី ថាអ្នកឯងចូរនាំយកបាត្រនិងចីវររបស់អ្នកឯងចេញទៅដូច្នេះក្តី ថាអ្នកឯងមិនត្រូវបម្រើខ្ញុំដូច្នេះក្តី (យ៉ាងនេះ) បានឈ្មោះថា អាចារ្យបណ្តេញអន្តេវាសិក (បើ) អាចារ្យមិនបានបញ្ជាក់អន្តេវាសិកដោយកាយ ឬដោយវាចា មិនបានបញ្ជាក់ទាំងកាយ ទាំងវាចាទេ មិនហៅថាអាចារ្យបណ្តេញអន្តេវាសិកឡើយ។ សម័យនោះឯង ពួកអន្តេវាសិកដែលអាចារ្យបានបណ្តេញចេញហើយ មិនបានសូមអាចារ្យឲ្យអត់ទោសវិញ។ ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតដើម្បីឲ្យពួកអន្តេវាសិកសូមអាចារ្យឲ្យអត់ទោសឲ្យវិញបាន។ ពួកអន្តេវាសិក ក៏នៅតែមិនសូមអាចារ្យឲ្យអត់ទោសឲ្យដដែល។ ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ឯអន្តេវាសិក ដែលអាចារ្យបានបណ្តេញចេញហើយ មិនគួរជាមិនសូមអាចារ្យឲ្យអត់ទោសឲ្យវិញទេ អន្តេវាសិកណា ដែលមិនបានសូមអាចារ្យឲ្យអត់ទោសឲ្យ នឹងត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ពួកអាចារ្យ ដែលអន្តេវាសិកបានសូមឲ្យអត់ទោសឲ្យវិញ ក៏មិនព្រមអត់ទោសឲ្យឡើយ។ ភិក្ខុទាំងឡាយបានក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យអាចារ្យអត់ទោសឲ្យ។ ពួកអាចារ្យទាំងនោះ ក៏នៅតែមិនព្រមអត់ទោសឲ្យដដែល។ ពួកអន្តេវាសិកក៏ចៀសចេញទៅខ្លះ សឹកចេញទៅខ្លះ រត់ចូលពួកតិរ្ថិយខ្លះ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ អាចារ្យណាដែលអន្តេវាសិកសូមឲ្យអត់ទោសឲ្យ ត្រូវតែអត់ទោសឲ្យវិញ (បើ) អាចារ្យណាមិនអត់ទោសឲ្យទេ នឹងត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ពួកអាចារ្យបណ្តេញអន្តេវាសិកដែលមានវត្តប្រព្រឹត្តត្រឹមត្រូវចេញ មិនបានបណ្តេញអន្តេវាសិកដែលប្រព្រឹត្តមិនត្រឹមត្រូវឡើយ។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ អន្តេវាសិកដែលមានវត្តប្រព្រឹត្តត្រឹមត្រូវហើយ អាចារ្យមិនត្រូវបណ្តេញចេញទេ អាចារ្យណាបណ្តេញ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តែបើអន្តេវាសិកដែលមិនប្រព្រឹត្តត្រឹមត្រូវល្អ អាចារ្យគប្បីបណ្តេញចេញ (បើ) មិនបណ្តេញចេញ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ អន្តេវាសិកប្រកបដោយអង្គ៥ អាចារ្យត្រូវបណ្តេញចេញ (ឯអង្គ៥នោះ) គឺអន្តេវាសិកគ្មានសេចក្តីស្រឡាញ់ពេញចិត្តមាំនឹងអាចារ្យ១ គ្មានសេចក្តីជ្រះថ្លាមាំ១ គ្មានសេចក្តីអៀនខ្មាសមាំ១ គ្មានសេចក្តីគោរពកោតក្រែងមាំ១ គ្មានភាវនាមាំ១ ម្នាលភិក្ខុទាំងឡាយ អន្តេវាសិកប្រកបដោយអង្គ៥នេះឯង អាចារ្យត្រូវបណ្តេញចេញបាន។ ម្នាលភិក្ខុទាំងឡាយ អន្តេវាសិកប្រកបដោយអង្គ៥ អាចារ្យមិនត្រូវបណ្តេញចេញទេ (ឯអង្គ៥នោះ) គឺអន្តេវាសិកមានសេចក្តីស្រឡាញ់ពេញចិត្តមាំនឹងអាចារ្យ១ មានសេចក្តីជ្រះថ្លាមាំ១ មានសេចក្តីអៀនខ្មាសមាំ១ មានសេចក្តីគោរពក្រោតក្រែងមាំ១ មានភាវនាមាំមួន១ ម្នាលភិក្ខុទាំងឡាយ អន្តេវាសិកដែលប្រកបដោយអង្គ៥នេះឯង អាចារ្យមិនត្រូវបណ្តេញចេញទេ។ ម្នាលភិក្ខុទាំងឡាយ អន្តេវាសិកដែលប្រកបដោយអង្គ៥ហើយ អាចារ្យគួរបណ្តេញចេញ (ឯអង្គ៥នោះ) គឺអន្តេវាសិកគ្មានសេចក្តីស្រឡាញ់ពេញចិត្តមាំនឹងអាចារ្យ១ គ្មានសេចក្តីជ្រះថ្លាមាំ១ គ្មានសេចក្តីអៀនខ្មាសមាំ១ គ្មានសេចក្តីគោរពក្រោតក្រែងមាំ១ គ្មានភាវនាមាំមួន១ ម្នាលភិក្ខុទាំងឡាយ អន្តេវាសិកដែលប្រកបដោយអង្គ៥នេះឯងហើយ អាចារ្យគួរបណ្តេញចេញ។ ម្នាលភិក្ខុទាំងឡាយ អន្តេវាសិកដែលប្រកបដោយអង្គ៥ (ចំណែកខាងល្អ) ហើយ អាចារ្យមិនត្រូវបណ្តេញចេញទេ (ឯអង្គ៥នោះ) គឺអន្តេវាសិកមានសេចក្តីស្រឡាញ់ពេញចិត្តមាំនឹងអាចារ្យ១ មានសេចក្តីជ្រះថ្លាមាំ១ មានសេចក្តីអៀនខ្មាសមាំ១ មានសេចក្តីគោរពក្រោតក្រែងមាំ១ មានភាវនាមាំមួន១ ម្នាលភិក្ខុទាំងឡាយ អន្តេវាសិកដែលប្រកបដោយអង្គ៥នេះឯងហើយ អាចារ្យមិនគួរបណ្តេញចេញទេ។ ម្នាលភិក្ខុទាំងឡាយ អាចារ្យ មិនបានបណ្តេញអន្តេវាសិកដែលប្រកបដោយអង្ក៥ (ចំណែកខាងអាក្រក់ហើយ) នឹងមានទោស (គឺត្រូវអាបត្តិមិនខានឡើយ) (បើ) អាចារ្យបណ្តេញចេញហើយ ទើបគ្មានទោស (គឺមិនត្រូវអាបត្តិឡើយ) (ឯអង្គ៥ចំណែកខាងអាក្រក់នោះ) គឺអន្តេវាសិកគ្មានសេចក្តីស្រឡាញ់ពេញចិត្តមាំនឹងអាចារ្យ១ គ្មានសេចក្តីជ្រះថ្លាមាំ១ គ្មានសេចក្តីអៀនខ្មាសមាំ១ គ្មានសេចក្តីគោរពកោតក្រែងមាំ១ គ្មានភាវនាមាំមួន១ ម្នាលភិក្ខុទាំងឡាយ អាចារ្យ កាលមិនបណ្តេញអន្តេវាសិកដែលប្រកបដោយអង្គ៥នេះឯងហើយ នឹងមានទោស (បើ) អាចារ្យបណ្តេញចេញ នឹងឥតទោស។ ម្នាលភិក្ខុទាំងឡាយ អាចារ្យ កាលបណ្តេញអន្តេវាសិក ដែលប្រកបដោយអង្គ៥ (ចំណែកខាងល្អ) ហើយ នឹងមានទោស (បើ) មិនបានបណ្តេញចេញទេ នឹងឥតទោស (អង្គ៥នោះ) គឺអន្តេវាសិកមានសេចក្តីស្រឡាញ់ពេញចិត្តមាំនឹងអាចារ្យ១ មានសេចក្តីជ្រះថ្លាដ៏មាំ១ មានសេចក្តីអៀនខ្មាសមាំ១ មានសេចក្តីគោរពកោតក្រែងមាំ១ មានភាវនាដ៏មាំមួន១ ម្នាលភិក្ខុទាំងឡាយ អាចារ្យ កាលបណ្តេញនូវអន្តេវាសិកដែលប្រកបដោយអង្គ៥នេះឯងហើយ នឹងមានទោសមិនខានឡើយ បើមិនបានបណ្តេញចេញទេ ក៏ឥតមានទោសឡើយ។ 
-==== (ពាលអព្យត្តវត្ថុ ២១.) ==== 
-<span para #para_96>[៩៦] សម័យនោះឯង ភិក្ខុទាំងឡាយជាបុគ្គលពាល មិនឆ្លាសឲ្យនិស្ស័យ (ដល់អន្តេវាសិក) ដោយអាងថា យើងមានវស្សា១០ហើយ យើងមានវស្សា១០ហើយ។ ពួកអាចារ្យជាមនុស្សពាល ពួកអន្តេវាសិកជាបណ្ឌិតក៏ប្រាកដ ពួកអាចារ្យជាមនុស្សមិនឆ្លាស ពួកអន្តេវាសិកជាមនុស្សឆ្លាសក៏ប្រាកដ ពួកអាចារ្យជាមនុស្សចេះដឹងតិច ពួកអន្តេវាសិកជាមនុស្សចេះដឹងច្រើនក៏ប្រាកដ ពួកអាចារ្យជាមនុស្សអាប់ឥតបញ្ញា ពួកអន្តេវាសិកជាមនុស្សមានបញ្ញាក៏ប្រាកដ។ ភិក្ខុទាំងឡាយណាមានសេចក្តី ប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងឡាយជាមនុស្សពាល មិនឆ្លាស មិនសមបើនឹងហ៊ានឲ្យនិស្ស័យ (ដល់អន្តេវាសិក) ដោយអាងថា យើងមានវស្សា១០ហើយ យើងមានវស្សា១០ហើយ ពួកអាចារ្យជាមនុស្សពាល ពួកអន្តេវាសិកជាបណ្ឌិតក៏ប្រាកដ ពួកអាចារ្យមិនឆ្លាស ពួកអន្តេវាសិកឆ្លាសក៏ប្រាកដ ពួកអាចារ្យចេះដឹងតិច ពួកអន្តេវាសិកចេះដឹងច្រើនក៏ប្រាកដ ពួកអាចារ្យអាប់ឥតបញ្ញា ពួកអន្តេវាសិកមានបញ្ញាក៏ប្រាកដ។ វេលានោះ ភិក្ខុទាំងនោះបានក្រាបទូលសេចក្តីនុ៎ះដល់ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកភិក្ខុជាមនុស្សពាល មិនឆ្លាស ឲ្យនិស្ស័យ (ដល់អន្តេវាសិក) ដោយអាងថា យើងមានវស្សា១០ហើយ យើងមានវស្សា១០ហើយ ពួកអាចារ្យជាមនុស្សពាល... ពួកអន្តេវាសិកមានបញ្ញាក៏ប្រាកដ ពិតមែនឬ។ ភិក្ខុទាំងនោះក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានជោគ ...ក៏ទ្រង់បន្ទោស លុះទ្រង់បន្ទោសរួចហើយ ទើបធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលជាមនុស្សពាល មិនឆ្លាស មិនត្រូវឲ្យនិស្ស័យទេ ភិក្ខុណាឲ្យ នឹងត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលឆ្លាសប្រតិពល មានវស្សា១០ ឬមានវស្សាច្រើនជាង១០ ឡើងទៅ ឲ្យនិស្ស័យបាន។ 
-==== (និស្សយបដិប្បស្សទ្ធិកថា ២២.) ==== 
-<span para #para_97>[៩៧] សម័យនោះឯង កាលបើអាចារ្យ និងឧបជ្ឈាយ៍ទំាងឡាយចៀសចេញទៅក្តី សឹកចេញទៅក្តី ធ្វើមរណកាលទៅក្តី រត់ចូលទៅកាន់ពួកតិរ្ថិយក្តី ពួកភិក្ខុក៏មិនដឹងសេចក្តីរម្ងាប់ចាកនិស្ស័យ គឺដាច់និស្ស័យបានឡើយ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ការរម្ងាប់និស្ស័យ គឺដាច់និស្ស័យ ព្រោះឧបជ្ឈាយ៍នេះ មាន៥យ៉ាង គឺទី១ ឧបជ្ឈាយ៍ចៀសចេញទៅក្តី ទី២ឧបជ្ឈាយ៍សឹកចេញទៅក្តី ទី៣ឧបជ្ឈាយ៍ធ្វើមរណកាលទៅក្តី ទី៤ឧបជ្ឈាយ៍ទៅកាន់តិរ្ថិយក្តី ទី៥ឧបជ្ឈាយ៍បណ្តេញចេញក្តី ម្នាលភិក្ខុទាំងឡាយ ការដែលរម្ងាប់និស្ស័យ គឺដាច់និស្ស័យ ព្រោះឧបជ្ឈាយ៍មាន៥យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ការរម្ងាប់និស្ស័យ គឺដាច់និស្ស័យ ព្រោះអាចារ្យនេះ មាន៦យ៉ាង គឺទី១ អាចារ្យចៀសចេញទៅក្តី ទី២សឹកចេញទៅក្តី ទី៣ធ្វើមរណកាលទៅក្តី ទី៤ទៅកាន់ពួកតិរ្ថិយក្តី ទី៥បណ្តេញចេញក្តី ទី៦ អាចារ្យបានទៅនៅរួបរួមជាមួយនឹងឧបជ្ឈាយ៍ក្តី ម្នាលភិក្ខុទាំងឡាយ ការដែលរម្ងាប់និស្ស័យ គឺដាច់និស្ស័យ ព្រោះអាចារ្យមាន៦យ៉ាងនេះឯង។ 
-==== ឧបសម្បាទេតព្វបញ្ចកសោឡសវារៈ (២៣.) ==== 
-<span para #para_98>[៩៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥ មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួនឡើយ គឺភិក្ខុដែលមិនប្រកបដោយសីលក្ខន្ធជាអសេក្ខៈ គឺជារបស់អសេក្ខបុគ្គល១ មិនប្រកបដោយសមាធិក្ខន្ធជាអសេក្ខៈ១ មិនប្រកបដោយបញ្ញាខន្ធជាអសេក្ខៈ១ មិនប្រកបដោយវិមុត្តិក្ខន្ធជាអសេក្ខៈ១ មិនប្រកបដោយវិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួនឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួន គឺភិក្ខុប្រកបដោយសីលក្ខន្ធជាអសេក្ខៈ១ ប្រកបដោយសមាធិក្ខន្ធជាអសេក្ខៈ១ ប្រកបដោយបញ្ញាខន្ធជាអសេក្ខៈ១ ប្រកបដោយវិមុត្តិក្ខន្ធជាអសេក្ខៈ១ ប្រកបដោយវិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥នេះឯង គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួនឡើយ គឺភិក្ខុមិនប្រកបដោយសីលក្ខន្ធជាអសេក្ខៈដោយខ្លួនឯង មិនបានដឹកនាំកុលបុត្រដទៃឲ្យកាន់យកនូវសីលក្ខន្ធជាអសេក្ខៈ១ មិនប្រកបដោយសមាធិក្ខន្ធជាអសេក្ខៈដោយខ្លួនឯង មិនបានដឹកនាំកុលបុត្រដទៃឲ្យកាន់យកនូវសមាធិក្ខន្ធជាអសេក្ខៈ១ មិនប្រកបដោយបញ្ញាខន្ធជាអសេក្ខៈដោយខ្លួនឯង មិនបានដឹកនាំកុលបុត្រដទៃឲ្យកាន់យកនូវបញ្ញាខន្ធជាអសេក្ខៈ១ មិនប្រកបដោយវិមុត្តិក្ខន្ធជាអសេក្ខៈដោយខ្លួនឯង មិនបានដឹកនាំកុលបុត្រដទៃឲ្យកាន់យកនូវវិមុត្តិក្ខន្ធជាអសេក្ខៈ១ មិនប្រកបដោយវិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈដោយខ្លួនឯង មិនបានដឹកនាំកុលបុត្រដទៃឲ្យកាន់យកនូវវិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥នេះ មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន គឺភិក្ខុប្រកបដោយសីលក្ខន្ធជាអសេក្ខៈដោយខ្លួនឯង ដឹកនាំកុលបុត្រដទៃឲ្យកាន់យកនូវសីលក្ខន្ធជាអសេក្ខៈ១ ប្រកបដោយសមាធិក្ខន្ធជាអសេក្ខៈដោយខ្លួនឯង ដឹកនាំកុលបុត្រដទៃឲ្យកាន់យកនូវសមាធិក្ខន្ធជាអសេក្ខៈ១ ប្រកបដោយបញ្ញាខន្ធជាអសេក្ខៈដោយខ្លួនឯង ដឹកនាំកុលបុត្រដទៃឲ្យកាន់យកនូវបញ្ញាខន្ធជាអសេក្ខៈ១ ប្រកបដោយវិមុត្តិក្ខន្ធជាអសេក្ខៈដោយខ្លួនឯង ដឹកនាំកុលបុត្រដទៃឲ្យកាន់យកនូវវិមុត្តិក្ខន្ធជាអសេក្ខៈ១ ប្រកបដោយវិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈដោយខ្លួនឯង ដឹកនាំកុលបុត្រដទៃឲ្យកាន់យកនូវវិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួនទេ គឺភិក្ខុគ្មានសទ្ធា១ មិនខ្មាសបាប១ មិនខ្លាចបាប១ ខ្ជិល១ ភ្លេចស្មារតី១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួនឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន គឺភិក្ខុមានសទ្ធា១ ខ្មាសបាប១ ខ្លាចបាប១ ប្រារព្ធព្យាយាមជាប់១ មានសតិខ្ជាប់ខ្ជួន១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥នេះឯង គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួនទេ គឺភិក្ខុវិបត្តិចាកសីល គឺត្រូវអាបត្តិបារាជិក និងសង្ឃាទិសេសក្នុងអធិសីល (បាដិមោក្ខសំវរសីល)១ វិបត្តិចាកមារយាទ គឺត្រូវអាបត្តិ៥កង មានថុល្លច្ច័យជាដើម ក្នុងអជ្ឈាចារ១ វិបត្តិចាកទិដ្ឋិ ក្នុងសម្មាទិដ្ឋិ គឺភិក្ខុលះបង់សម្មាទិដ្ឋិ ទៅប្រកបដោយអន្តគាហិកទិដ្ឋិវិញ១ ចេះដឹងតិច១ អាប់ឥតប្រាជ្ញា១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើបាន គឺភិក្ខុមិនវិបត្តិចាកសីល ក្នុងអធិសីល១ មិនបានវិបត្តិចាកមារយាទ ក្នុងអជ្ឈាចារ១ មិនបានវិបត្តិចាកទិដ្ឋិ ក្នុងសម្មាទិដ្ឋិ គឺភិក្ខុមិនលះបង់សម្មាទិដ្ឋិ ទៅប្រកបដោយអន្តគាហិកទិដ្ឋិ១ ចេះដឹងច្រើន១ មានប្រាជ្ញា១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួនទេ គឺភិក្ខុមិនអាចដើម្បីបម្រើនូវអន្តេវាសិក ឬនូវសទ្ធិវិហារិកដែលមានជម្ងឺដោយខ្លួនឯង ឬឲ្យគេបម្រើ១ មិនអាចដើម្បីបំបាត់នូវសេចក្តីអផ្សុករបស់អន្តេវាសិក ឬរបស់សទ្ធិវិហារិកដោយខ្លួនឯង ឬឲ្យគេបំបាត់ឲ្យ១ មិនអាចដើម្បីបន្ទោបង់នូវសេចក្តីសង្ស័យដែលកើតឡើងដល់អន្តេវាសិក ឬសទ្ធិវិហារិកដោយខ្លួនឯង ឬឲ្យអ្នកដទៃបំបាត់ឲ្យ (ដោយនិយាយ)ធម៌១ មិនស្គាល់អាបត្តិ១ មិនស្គាល់វិធីចេញចាកអាបត្តិ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន គឺភិក្ខុអាចដើម្បីបម្រើដោយខ្លួនឯងក្តី ឲ្យគេបម្រើក្តីនូវអន្តេវាសិក ឬនូវសទ្ធិវិហារិកដែលមានជម្ងឺ១ អាចដើម្បីបំបាត់ដោយខ្លួនឯងក្តី ឲ្យគេបំបាត់ក្តី នូវសេចក្តីអផ្សុករបស់អន្តេវាសិក ឬរបស់សទ្ធិវិហារិក១ អាចដើម្បីបន្ទោបង់ដោយខ្លួនឯងក្តី ឲ្យគេបន្ទោបង់ក្តី នូវសេចក្តីសង្ស័យដែលកើតឡើងដល់អន្តេវាសិក ឬសទ្ធិវិហារិក (ដោយនិយាយ)ធម៌១ ស្គាល់អាបត្តិ១ ស្គាល់វិធីចេញចាកអាបត្តិ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួនទេ គឺភិក្ខុមិនអាចដើម្បីញុំាងអន្តេវាសិក ឬនូវសទ្ធិវិហារិកឲ្យសិក្សាក្នុងអភិសមាចារិកសិក្ខា (ខន្ធកវគ្គ)១ មិនអាចដើម្បីទូន្មាននូវអន្តេវាសិក ឬសទ្ធិវិហារិកដោយអាទិព្រហ្មចរិយសិក្ខា (សេក្ខប្បញ្ញត្តិ)១ មិនអាចដើម្បីទូន្មាននូវអន្តេវាសិក ឬសទ្ធិវិហារិកក្នុងធម៌ដ៏ក្រៃលែង (ការកំណត់នូវនាមនិងរូប)១ មិនអាចដើម្បីទូន្មាននូវអន្តេវាសិក ឬសទ្ធិវិហារិកក្នុងវិន័យដ៏ក្រៃលែង (វិន័យបិដកទាំងមូល)១ មិនអាចដើម្បីដោះស្រាយនូវទិដ្ឋិខុស ដែលកើតឡើងដល់អន្តេវាសិក ឬសទ្ធិវិហារិកដោយធម៌១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៥នេះ មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥នេះ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើបាន គឺភិក្ខុអាចដើម្បីបង្រៀនអន្តេវាសិក ឬសទ្ធិវិហារិក ក្នុងអភិសមាចារិកាសិក្ខា១ អាចដើម្បីទូន្មាននូវអន្តេវាសិក ឬសទ្ធិវិហារិកក្នុងអាទិព្រហ្មចរិយកាសិក្ខា១ អាចដើម្បីទូន្មាននូវអន្តេវាសិក ឬសទ្ធិវិហារិកក្នុងអភិធម្ម១ អាចដើម្បីទូន្មានអន្តេវាសិក ឬសទ្ធិវិហារិកក្នុងអភិវិន័យ១ អាចដើម្បីដោះស្រាយនូវទិដ្ឋិខុស ដែលកើតឡើងដល់អន្តេវាសិក ឬសទ្ធិវិហារិកដោយធម៌១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួនទេ គឺភិក្ខុមិនស្គាល់អាបត្តិ១ មិនស្គាល់អនាបត្តិ១ មិនស្គាល់លហុកាបត្តិ១ មិនស្គាល់គរុកាបត្តិ១ មិនបានចេះចាំនូវបាតិមោក្ខទាំងពីរ គឺភិក្ខុបាតិមោក្ខ និងភិក្ខុនីបាតិមោក្ខ (ដោយពិស្តារ) មិនបានចែកដោយល្អ មិនបានប្រព្រឹត្តទៅដោយល្អ (ចាំស្ទាត់រត់មាត់) មិនបានវិនិច្ឆ័យដោយល្អតាមសុត្ត (ខន្ធកៈ និងបរិវារៈ) តាមអនុព្យញ្ជនៈ (បរិបូណ៌ដោយបទ និងអក្ខរ)១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥នេះ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន គឺភិក្ខុស្គាល់អាបត្តិ១ ស្គាល់អនាបត្តិ១ ស្គាល់លហុកាបត្តិ១ ស្គាល់គរុកាបត្តិ១ ចេះចាំនូវបាតិមោក្ខទាំងពីរ ដោយពិស្តារ ហើយចែកដោយល្អ ប្រព្រឹត្តទៅដោយល្អ វិនិច្ឆ័យដោយល្អតាមសុត្ត តាមអនុព្យញ្ជនៈ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើទេ គឺភិក្ខុមិនស្គាល់អាបត្តិ១ មិនស្គាល់អនាបត្តិ១ មិនស្គាល់លហុកាបត្តិ១ មិនស្គាល់គរុកាបត្តិ១ មានវស្សាមិនទាន់គ្រប់ដប់១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន គឺភិក្ខុស្គាល់អាបត្តិ១ ស្គាល់អនាបត្តិ១ ស្គាល់លហុកាបត្តិ១ ស្គាល់គរុកាបត្តិ១ មានវស្សាដប់ ឬច្រើនជាងដប់ឡើងទៅ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥នេះឯង គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើបាន។ 
-<div centeralign>ចប់ ឧបសម្បាទេតព្វបញ្ចកសោឡសវារៈ។
-==== ឧបសម្បាទេតព្វឆក្កសោឡសវារៈ (២៤.) ==== 
-<span para #para_99>[៩៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៦ មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួន គឺភិក្ខុមិនប្រកបដោយសីលក្ខន្ធជាអសេក្ខៈ១ មិនប្រកបដោយសមាធិក្ខន្ធជាអសេក្ខៈ១ មិនប្រកបដោយបញ្ញាខន្ធជាអសេក្ខៈ១ មិនប្រកបដោយវិមុត្តិក្ខន្ធជាអសេក្ខៈ១ មិនប្រកបដោយវិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈ១ មានវស្សាមិនទាន់គ្រប់ដប់១  ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៦នេះឯង មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៦នេះ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើបាន គឺភិក្ខុប្រកបដោយសីលក្ខន្ធជាអសេក្ខៈ១ ប្រកបដោយសមាធិក្ខន្ធជាអសេក្ខៈ១ ប្រកបដោយបញ្ញាខន្ធជាអសេក្ខៈ១ ប្រកបដោយវិមុត្តិក្ខន្ធជាអសេក្ខៈ១ ប្រកបដោយវិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈ១ មានវស្សាដប់ ឬមានវស្សាច្រើនជាងដប់ឡើងទៅ១  ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៦នេះឯង គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៦ដទៃទៀត មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួនទេ គឺភិក្ខុមិនប្រកបដោយសីលក្ខន្ធជាអសេក្ខៈដោយខ្លួនឯង មិនបានដឹកនាំអ្នកដទៃឲ្យកាន់យកនូវសីលក្ខន្ធជាអសេក្ខៈ១ មិនប្រកបដោយសមាធិក្ខន្ធជាអសេក្ខៈ ដោយខ្លួនឯង មិនបានដឹកនាំអ្នកដទៃឲ្យកាន់យកនូវសមាធិក្ខន្ធជាអសេក្ខៈ១ មិនប្រកបដោយបញ្ញាខន្ធជាអសេក្ខៈ ដោយខ្លួនឯង មិនបានដឹកនាំអ្នកដទៃឲ្យកាន់យកនូវបញ្ញាខន្ធជាអសេក្ខៈ១ មិនប្រកបដោយវិមុត្តិក្ខន្ធជាអសេក្ខៈ ដោយខ្លួនឯង មិនបានដឹកនាំអ្នកដទៃឲ្យកាន់យកនូវវិមុត្តិក្ខន្ធជាអសេក្ខៈ១ មិនបានប្រកបដោយវិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈ ដោយខ្លួនឯង មិនបានដឹកនាំអ្នកដទៃឲ្យកាន់យកនូវវិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈ១ មានវស្សាមិនទាន់គ្រប់ដប់១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៦នេះឯង មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៦ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន គឺភិក្ខុប្រកបដោយសីលក្ខន្ធជាអសេក្ខៈដោយខ្លួនឯង បានដឹកនាំអ្នកដទៃឲ្យកាន់យកនូវសីលក្ខន្ធជាអសេក្ខៈ១ ប្រកបដោយសមាធិក្ខន្ធជាអសេក្ខៈ ដោយខ្លួនឯង បានដឹកនាំអ្នកដទៃឲ្យកាន់យកនូវសមាធិក្ខន្ធជាអសេក្ខៈ១ ប្រកបដោយបញ្ញាខន្ធជាអសេក្ខៈ ដោយខ្លួនឯង បានដឹកនាំអ្នកដទៃឲ្យកាន់យកនូវបញ្ញាខន្ធជាអសេក្ខៈ១ ប្រកបដោយវិមុត្តិក្ខន្ធជាអសេក្ខៈ ដោយខ្លួនឯង បានដឹកនាំអ្នកដទៃឲ្យកាន់យកនូវវិមុត្តិក្ខន្ធជាអសេក្ខៈ១ ប្រកបដោយវិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈ ដោយខ្លួនឯង បានដឹកនាំអ្នកដទៃឲ្យកាន់យកនូវវិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈ១ មានវស្សាដប់ ឬមានវស្សាច្រើនជាងដប់ឡើងទៅ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៦នេះឯង គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៦ដទៃទៀត មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើទេ គឺភិក្ខុគ្មានសទ្ធា១ មិនខ្មាសបាប១ មិនខ្លាចបាប១ ខ្ជិល១ ភ្លេចស្មារតី១ មានវស្សាមិនទាន់គ្រប់ដប់១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៦នេះឯង មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៦ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន គឺភិក្ខុមានសទ្ធា១ មានសេចក្តីខ្មាសបាប១ មានសេចក្តីខ្លាចបាប១ ប្រារព្ធព្យាយាមជាប់១ មានសតិខ្ជាប់ខ្ជួន១ មានវស្សាដប់ ឬមានវស្សាច្រើនជាងដប់ឡើងទៅ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៦នេះឯង គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៦ដទៃទៀត មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើទេ គឺភិក្ខុវិបត្តិចាកសីល ក្នុងអធិសីល១ វិបត្តិចាកមារយាទ ក្នុងអជ្ឈាចារ១ វិបត្តិចាកទិដ្ឋិ ក្នុងសម្មាទិដ្ឋិ គឺភិក្ខុលះបង់សម្មាទិដ្ឋិ ហើយទៅប្រកបដោយអន្តគាហិកទិដ្ឋិវិញ១ ចេះដឹងតិច១ អាប់ឥតប្រាជ្ញា១ មានវស្សាមិនទាន់គ្រប់ដប់១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៦នេះឯង មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៦ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើបាន គឺភិក្ខុមិនបានវិបត្តិចាកសីល ក្នុងអធិសីល១ មិនបានវិបត្តិចាកមារយាទ ក្នុងអជ្ឈាចារ១ មិនបានវិបត្តិចាកទិដ្ឋិ ក្នុងសម្មាទិដ្ឋិ១ ចេះដឹងច្រើន១ មានប្រាជ្ញា១ មានវស្សាដប់ ឬមានវស្សាច្រើនជាងដប់ឡើងទៅ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៦នេះ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៦ដទៃទៀត មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើទេ គឺភិក្ខុមិនអាចដើម្បីបម្រើដោយខ្លួនឯងក្តី ឲ្យគេបម្រើក្តី នូវអន្តេវាសិក ឬនូវសទ្ធិវិហារិកដែលមានជម្ងឺ១ មិនអាចដើម្បីបំបាត់ដោយខ្លួនឯងក្តី ឲ្យគេបំបាត់ក្តី នូវសេចក្តីអផ្សុករបស់អន្តេវាសិក ឬសទ្ធិវិហារិក១ មិនអាចដើម្បីបន្ទោបង់ដោយខ្លួនឯងក្តី ឲ្យគេបន្ទោបង់ក្តី នូវសេចក្តីសង្ស័យដែលកើតឡើងចំពោះអន្តេវាសិក ឬសទ្ធិវិហារិកដោយធម៌១ មិនស្គាល់អាបត្តិ១ មិនស្គាល់វិធីដែលចេញចាកអាបត្តិ១ មានវស្សាមិនទាន់គ្រប់ដប់១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៦នេះឯង មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៦ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន គឺភិក្ខុអាចដើម្បីបម្រើដោយខ្លួនឯងក្តី ឲ្យគេបម្រើក្តីនូវអន្តេវាសិក ឬសទ្ធិវិហារិកដែលមានជម្ងឺ១ អាចដើម្បីបំបាត់ដោយខ្លួនឯងក្តី ឲ្យគេបំបាត់ក្តី នូវសេចក្តីអផ្សុករបស់អន្តេវាសិក ឬរបស់សទ្ធិវិហារិក១ អាចបន្ទោបង់ដោយខ្លួនឯងក្តី ឲ្យគេបន្ទោបង់ក្តី នូវសេចក្តីសង្ស័យដែលកើតឡើងចំពោះអន្តេវាសិក ឬសទ្ធិវិហារិក ដោយធម៌១ ស្គាល់អាបត្តិ១ ស្គាល់វិធីដែលចេញចាកអាបត្តិ១ មានវស្សាដប់ ឬច្រើនជាងដប់ឡើងទៅ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥៦នេះឯង គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៦ដទៃទៀត មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើទេ គឺភិក្ខុមិនអាចដើម្បីញុំាងអន្តេវាសិក ឬសទ្ធិវិហារិកឲ្យសិក្សាក្នុងអភិសមាចារិកាសិក្ខា (ខន្ធកវគ្គ)១ មិនអាចដើម្បីទូន្មាននូវអន្តេវាសិក ឬសទ្ធិវិហារិកក្នុងអាទិព្រហ្មចរិយកាសិក្ខា (សេក្ខប្បញ្ញត្តិ)១ មិនអាចដើម្បីទូន្មាននូវអន្តេវាសិក ឬសទ្ធិវិហារិកក្នុងអភិធម្ម១ មិនអាចដើម្បីទូន្មាននូវអន្តេវាសិក ឬសទ្ធិវិហារិកក្នុងអភិវិន័យ១ មិនអាចដើម្បីដោះស្រាយនូវទិដ្ឋិខុស ដែលកើតឡើងចំពោះអន្តេវាសិក ឬសទ្ធិវិហារិកដោយធម៌១ មានវស្សាមិនទាន់គ្រប់ដប់១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៦នេះឯង មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៦ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន គឺភិក្ខុអាចដើម្បីញុំាងអន្តេវាសិក ឬសទ្ធិវិហារិក ក្នុងអភិសមាចារិកាសិក្ខា១ អាចដើម្បីទូន្មាននូវអន្តេវាសិក ឬសទ្ធិវិហារិកក្នុងអាទិព្រហ្មចរិយកាសិក្ខា១ អាចដើម្បីទូន្មាននូវអន្តេវាសិក ឬសទ្ធិវិហារិកក្នុងអភិធម្ម១ អាចដើម្បីទូន្មាននូវអន្តេវាសិក ឬសទ្ធិវិហារិកក្នុងអភិវិន័យ១ អាចដើម្បីដោះស្រាយនូវទិដ្ឋិខុស ដែលកើតឡើងចំពោះអន្តេវាសិក ឬសទ្ធិវិហារិកដោយធម៌១ មានវស្សាដប់ ឬមានវស្សាច្រើនជាងដប់ឡើងទៅ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៦នេះឯង គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៦ដទៃទៀត មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើទេ គឺភិក្ខុមិនស្គាល់អាបត្តិ១ មិនស្គាល់អនាបត្តិ១ មិនស្គាល់លហុកាបត្តិ១ មិនស្គាល់គរុកាបត្តិ១ មិនបានចេះចាំស្ទាត់នូវបាតិមោក្ខទាំងពីរដោយពិស្តារ មិនបានចែកដោយល្អ មិនបានប្រព្រឹត្តទៅដោយល្អ មិនបានវិនិច្ឆ័យដោយត្រឹមត្រូវតាមសុត្ត តាមអនុព្យញ្ជនៈ១ មានវស្សាមិនទាន់គ្រប់ដប់១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៦នេះឯង មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៦ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើបាន គឺភិក្ខុស្គាល់អាបត្តិ១ ស្គាល់អនាបត្តិ១ ស្គាល់លហុកាបត្តិ១ ស្គាល់គរុកាបត្តិ១ ចេះចាំស្ទាត់នូវបាតិមោក្ខទាំងពីរដោយពិស្តារ ចែកចេញដោយល្អ ប្រព្រឹត្តទៅដោយល្អ វិនិច្ឆ័យដោយត្រឹមត្រូវតាមសុត្ត តាមអនុព្យញ្ជនៈ១ មានវស្សាដប់ ឬច្រើនជាងដប់ឡើងទៅ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៦នេះ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន។  
-<div centeralign>ចប់ ឧបសម្បាទេតព្វឆក្កសោឡសវារៈ។
-==== អញ្ញតិត្តិយបុព្វកថា (២៥.) ==== 
-<span para #para_100>[១០០] សម័យនោះឯង ភិក្ខុណាដែលធ្លាប់ជាតិរ្ថិយដទៃ កាលបើឧបជ្ឈាយ៍និយាយប្រដៅប្រកបដោយធម៌ហើយ ក៏ពោលតិះដៀលឧបជ្ឈាយ៍ ហើយរត់ចូលទៅកាន់លទ្ធិតិរ្ថិយនោះដូចដែលវិញ។ បុគ្គលនោះវិលត្រឡប់មកសូមឧបសម្បទានឹងភិក្ខុទាំងឡាយម្តងទៀត។ ភិក្ខុទាំងនោះបានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាដែលធ្លាប់ជាតិរ្ថិយដទៃហើយ កាលបើឧបជ្ឈាយ៍និយាយប្រដៅប្រកបដោយធម៌ហើយ ក៏ពោលតិះដៀលឧបជ្ឈាយ៍ ហើយរត់ចៀសទៅកាន់លទ្ធិតិរ្ថិយនោះដូចដែលវិញ លុះបុគ្គលនោះត្រឡប់មកវិញ សង្ឃមិនត្រូវឲ្យឧបសម្បទាឡើយ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើបុគ្គលណាឯទៀត ធ្លាប់ជាតិរ្ថិយដទៃ ហើយប្រាថ្នាបព្វជ្ជា ប្រាថ្នាឧបសម្បទាក្នុងធម៌វិន័យនេះ សង្ឃត្រូវឲ្យបរិវាសដល់បុគ្គលនោះកំណត់ត្រឹម៤ខែ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាសបែបយ៉ាងនេះ។ គឺភិក្ខុត្រូវឲ្យបុគ្គលនោះកោរសក់ និងពុកមាត់ជាមុន រួចហើយឲ្យស្លៀកដណ្តប់សំពត់កាសាយៈ ហើយឲ្យគ្រងចីពរឆៀងស្មាម្ខាងរួចហើយ ឲ្យថ្វាយបង្គំបាទាភិក្ខុទាំងឡាយ រួចឲ្យអង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយត្រូវប្រាប់ថា អ្នកឯងចូរពោលយ៉ាងនេះ គឺត្រូវពោលថា ខ្ញុំព្រះករុណាសូមដល់នូវព្រះពុទ្ធជាទីរលឹក ខ្ញុំព្រះករុណាសូមដល់នូវព្រះធម៌ជាទីរលឹក ខ្ញុំព្រះករុណាសូមដល់នូវព្រះសង្ឃជាទីរលឹក ខ្ញុំព្រះករុណាសូមដល់នូវព្រះពុទ្ធជាទីរលឹក ជាគំរប់ពីរដងផង ខ្ញុំព្រះករុណាសូមដល់នូវព្រះធម៌ជាទីរលឹក ជាគំរប់ពីរដងផង ខ្ញុំព្រះករុណាសូមដល់នូវព្រះសង្ឃជាទីរលឹក ជាគំរប់ពីរដងផង ខ្ញុំព្រះករុណាសូមដល់នូវព្រះពុទ្ធជាទីរលឹក ជាគំរប់បីដងផង ខ្ញុំព្រះករុណាសូមដល់នូវព្រះធម៌ជាទីរលឹក ជាគំរប់បីដងផង ខ្ញុំព្រះករុណាសូមដល់នូវព្រះសង្ឃជាទីរលឹក ជាគំរប់បីដងផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃនោះ ត្រូវចូលទៅកាន់ជំនុំសង្ឃ ហើយពាក់ចីពរឆៀងស្មាម្ខាង រួចថ្វាយបង្គំបាទាភិក្ខុទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយគប្បីពោលយ៉ាងនេះនឹងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំព្រះករុណាឈ្មោះនេះ ធ្លាប់ជាតិរ្ថិយដទៃ ប្រាថ្នានូវឧបសម្បទាក្នុងធម៌វិន័យនេះ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំព្រះករុណានោះសូមបរិវាសនឹងសង្ឃអស់៤ខែ។ បុគ្គលនោះ គប្បីសូមជាគំរប់ពីរដង គប្បីសូមជាគំរប់បីដង។ ភិក្ខុដែលឆ្លាសប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ (ដ្បិត) បុគ្គលនេះ ឈ្មោះនេះ ធ្លាប់ជាតិរ្ថិយដទៃ ប្រាថ្នានូវឧបសម្បទាក្នុងធម៌វិន័យនេះ ឥឡូវបុគ្គលនោះសូមបរិវាសនឹងសង្ឃអស់៤ខែ បើកម្មមានកាលដ៏សមគួរដល់សង្ឃហើយ សង្ឃគួរឲ្យបរិវាសដល់កុលបុត្រឈ្មោះនេះ ដែលធ្លាប់ជាតិរ្ថិយដទៃអស់៤ខែចុះ។ នេះជាពាក្យផ្តៀងសង្ឃឲ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ បុគ្គលនេះ ឈ្មោះនេះ ធ្លាប់ជាតិរ្ថិយដទៃ ប្រាថ្នានូវឧបសម្បទាក្នុងធម៌វិន័យនេះ។ បុគ្គលនោះសូមបរិវាសនឹងសង្ឃកំណត់៤ខែ។ ឥឡូវសង្ឃឲ្យបរិវាសដល់បុគ្គលនេះ ដែលធ្លាប់ជាតិរ្ថិយដទៃកំណត់៤ខែ។ ការឲ្យបរិវាសដល់បុគ្គលឈ្មោះនេះ ដែលធ្លាប់ជាតិរ្ថិយដទៃកំណត់៤ខែ គួរដល់លោកម្ចាស់ដ៏មានអាយុអង្គណា លោកម្ចាស់ដ៏មានអាយុអង្គនោះ គប្បីស្ងៀមនៅចុះ មិនគួរដល់លោកម្ចាស់ដ៏មានអាយុអង្គណាទេ លោកម្ចាស់ដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ សង្ឃបានឲ្យបរិវាសដល់បុគ្គលឈ្មោះនេះ ដែលធ្លាប់ជាតិរ្ថិយដទៃកំណត់៤ខែហើយ។ ការឲ្យតិត្ថិយបរិវាសនេះ គួរដល់សង្ឃហើយ ព្រោះហេតុនោះបានជាសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវសេចក្តីនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃឈ្មោះថា ញុំាងសង្ឃឲ្យត្រេកអរយ៉ាងនេះឯង។ (បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃខ្លះ) មិនបានញុំាងសង្ឃឲ្យត្រេកអរយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ មិនបានញុំាងសង្ឃឲ្យត្រេកអរ តើដូចម្តេចខ្លះ។  ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ មានបុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ចូលទៅកាន់ស្រុកហួសកាល ហួសវេលា ត្រឡប់មកវិញក្នុងវេលាថ្ងៃពេក (ហួសថ្ងៃ)។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ឈ្មោះថាមិនបានញុំាងសង្ឃឲ្យត្រេកអរយ៉ាងនេះក៏មាន។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ គោចរទៅកាន់សំណាក់ស្រីផ្កាមាសក្តី គោចរទៅកាន់សំណាក់ស្រីមេម៉ាយក្តី គោចរទៅកាន់សំណាក់កុមារីធាត់ (ក្រមុំចាស់)ក្តី គោចរទៅកាន់សំណាក់មនុស្សខ្ទើយក្តី គោចរទៅកាន់សំណាក់ភិក្ខុនីក្តី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ឈ្មោះថា មិនបានញុំាងសង្ឃឲ្យត្រេកអរបែបនេះក៏មាន។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត អស់ទាំងការងារធំតូចទាំងឡាយណារបស់សព្រហ្មចារីបុគ្គលទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ក៏មិនបានវាងវៃក្នុងការងារនោះឡើយ ជាបុគ្គលខ្ជិល មិនប្រកបដោយបញ្ញាពិចារណាជាឧបាយក្នុងការងារធំតូចនោះ មិនអាចដើម្បីធ្វើបាន មិនអាចដើម្បីចាត់ចែងបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ឈ្មោះថា មិនបានញុំាងសង្ឃឲ្យត្រេកអរបែបនេះក៏មាន។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ឥតមានសេចក្តីប្រាថ្នាដ៏ក្លៀវក្លាក្នុងបាឡី អដ្ឋកថា អធិសីល (បាតិមោក្ខសំវរសីល) អធិចិត្ត (លោកិយសមាធិភាវនា) និងអធិប្បញ្ញា (លោកុត្តរមគ្គភាវនា) ឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ឈ្មោះថា មិនបានញុំាងសង្ឃឲ្យត្រេកអរបែបនេះក៏មាន។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ បានចេញចាកលទ្ធិតិរ្ថិយរបស់សាស្តាណាហើយ ដល់វេលាមានគេពោលតិះដៀលចំពោះសាស្តានោះ តាមទិដ្ឋិរបស់សាស្តានោះ តាមសេចក្តីគាប់ចិត្តរបស់សាស្តានោះ តាមសេចក្តីពេញចិត្តរបស់សាស្តានោះ តាមសេចក្តីប្រកាន់របស់សាស្តានោះ ក៏ស្រាប់តែខឹង តូចចិត្ត ឥតមានត្រេកអរឡើយ កាលបើមានគេពោលតិះដៀល ព្រះពុទ្ធ ព្រះធម៌ ឬព្រះសង្ឃវិញ ក៏សប្បាយចិត្ត មានកាយនិងចិត្តអណ្តែតឡើង ហើយត្រេកអរពេកណាស់ ម្យ៉ាងទៀត បើចេញចាកពីលទ្ធិតិរ្ថិយរបស់សាស្តាណាហើយ កាលបើមានគេពោលសរសើរចំពោះសាស្តានោះ  តាមទិដ្ឋិរបស់សាស្តានោះ តាមសេចក្តីគាប់ចិត្តរបស់សាស្តានោះ តាមសេចក្តីពេញចិត្តរបស់សាស្តានោះ តាមសេចក្តីប្រកាន់របស់សាស្តានោះ ក៏សប្បាយចិត្ត មានកាយនិងចិត្តអណ្តែតឡើង ហើយមានសេចក្តីត្រេកអរពេកណាស់ កាលបើមានគេពោលសរសើរព្រះពុទ្ធ ព្រះធម៌ ឬព្រះសង្ឃវិញហើយ ក៏ខឹងតូចចិត្ត ឥតត្រេកអរឡើយ។ ម្នាលភិក្ខុទាំងឡាយ អំពើនេះហើយ ជាហេតុដ៏ឆ្នើម (ជាកំពូល) ក្នុងកិរិយាដែល មិនបានញុំាងសង្ឃឲ្យត្រេកអរ របស់បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ឈ្មោះថា មិនបានញុំាងសង្ឃឲ្យត្រេកអរយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ មិនបានញុំាងសង្ឃឲ្យត្រេកអរយ៉ាងនេះ បើត្រឡប់មកវិញ សង្ឃមិនត្រូវឲ្យឧបសម្បទាឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ឈ្មោះថា ញុំាងសង្ឃឲ្យត្រេកអរបាន នោះតើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ មានបុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ចូលទៅកាន់ស្រុកមិនឲ្យហួសពេល ត្រឡប់ចេញមកវិញ ក៏មិនឲ្យហួសថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ឈ្មោះថាបានញុំាងសង្ឃឲ្យត្រេកអរបែបនេះក៏មាន។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ មិនបានគោចរទៅកាន់សំណាក់ស្រីផ្កាមាស មិនបានគោចរទៅកាន់សំណាក់ស្រីមេម៉ាយ មិនបានគោចរទៅកាន់សំណាក់កុមារីដ៏ធាត់ (ក្រមុំចាស់) មិនបានគោចរទៅកាន់សំណាក់មនុស្សខ្ទើយ មិនបានគោចរទៅកាន់សំណាក់ភិក្ខុនី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ឈ្មោះថា បានញុំាងសង្ឃឲ្យត្រេកអរបែបនេះក៏មាន។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត ការងារធំតូចរបស់សព្រហ្មចារីបុគ្គលទាំងឡាយឯណា បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ក៏វាងវៃក្នុងការងារនោះ ជាបុគ្គលមិនខ្ជិល ប្រកបដោយបញ្ញាពិចារណាជាឧបាយក្នុងការងារនោះ អាចដើម្បីធ្វើបាន អាចដើម្បីចាត់ចែងបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ឈ្មោះថា បានញុំាងសង្ឃឲ្យត្រេកអរបែបនេះក៏មាន។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ មានសេចក្តីប្រាថ្នាដ៏ក្លៀវក្លាក្នុងបាឡី អដ្ឋកថា អធិសីល អធិចិត្ត និងអធិប្បញ្ញា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ឈ្មោះថា បានញុំាងសង្ឃឲ្យត្រេកអរបែបនេះក៏មាន។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ បានចេញចាកលទ្ធិតិរ្ថិយរបស់សាស្តាណាហើយ កាលបើមានគេពោលតិះដៀលចំពោះសាស្តានោះ តាមទិដ្ឋិរបស់សាស្តានោះ តាមសេចក្តីគាប់ចិត្តរបស់សាស្តានោះ តាមសេចក្តីពេញចិត្តរបស់សាស្តានោះ តាមសេចក្តីប្រកាន់របស់សាស្តានោះ ក៏សប្បាយចិត្ត មានកាយនិងចិត្តអណ្តែតឡើងហើយ ត្រេកអរពេកណាស់ កាលបើមានគេពោលតិះដៀល ព្រះពុទ្ធ ព្រះធម៌ ឬព្រះសង្ឃហើយ ក៏ត្រឡប់ជាខឹងតូចចិត្ត ឥតត្រេកអរឡើយ ម្យ៉ាងទៀត ប្រសិនបើបុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ បានចេញចាកពីលទ្ធិតិរ្ថិយរបស់សាស្តាណាហើយ កាលបើមានគេពោលសរសើរចំពោះសាស្តានោះ តាមទិដ្ឋិរបស់សាស្តានោះ តាមសេចក្តីគាប់ចិត្តរបស់សាស្តានោះ តាមសេចក្តីពេញចិត្តរបស់សាស្តានោះ តាមសេចក្តីប្រកាន់របស់សាស្តានោះហើយ ក៏ខឹង តូចចិត្ត ឥតមានសេចក្តីត្រេកអរឡើយ កាលបើមានគេពោលសរសើរព្រះពុទ្ធ ព្រះធម៌ ឬព្រះសង្ឃវិញ ក៏សប្បាយចិត្ត មានកាយនិងចិត្តអណ្តែតឡើង ត្រេកអរក្រៃពេក។ ម្នាលភិក្ខុទាំងឡាយ អំពើនេះ ជាហេតុដ៏ឆ្នើម ជាកំពូល ក្នុងកិរិយាញុំាងសង្ឃឲ្យត្រេកអរ របស់បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ឈ្មោះថា ញុំាងសង្ឃឲ្យត្រេកអរយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ (បើ) បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ បានញុំាងសង្ឃឲ្យត្រេកអរយ៉ាងនេះហើយ លុះត្រឡប់មកវិញ សង្ឃគួរឲ្យឧបសម្បទាចុះ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើបុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ មានកាយអាក្រាតដើរមក សង្ឃត្រូវស្វែងរកចីវរ មានឧបជ្ឈាយ៍ជាមូលឲ្យ (គឺធ្វើឧបជ្ឈាយ៍ឲ្យជាធំ) ប្រសិនបើបុគ្គលនោះ មិនទាន់បានកោរសក់នៅឡើយទេ ហើយដើរមក ភិក្ខុត្រូវផ្តៀងសង្ឃ ដើម្បីធ្វើភណ្ឌុកម្មឲ្យ (ដើម្បីកោរសក់ឲ្យ((នឹងមានសំដែងទៅខាងមុខ)) )ចុះ។ ម្នាលភិក្ខុទាំងឡាយ ពួកជនណាជាតាបស ជាអ្នកបូជាភ្លើង (បើ) ជនទាំងនោះបានមកហើយ សង្ឃគួរឲ្យឧបសម្បទាបាន សង្ឃមិនចាំបាច់ឲ្យបរិវាសដល់ជនទាំងនោះឡើយ។ ការដែលមិនចាំបាច់ឲ្យបរិវាសនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ពួកជនទាំងនោះជាកម្មវាទី (គឺពោលថាកម្មមាន ថាផលកម្មក៏មាន) ជាកិរិយវាទី (គឺពោលថាផលបុណ្យបាបកើតពីកិរិយាធ្វើ)។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលជាសាកិយដោយជាតិ ធ្លាប់ជាតិរិ្ថយដទៃ មក(សូមឧបសម្បទា) បុគ្គលនោះ លុះមកហើយ សង្ឃគួរឲ្យឧបសម្បទាចុះ សង្ឃកុំចាំបាច់ឲ្យបរិវាសដល់បុគ្គលនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ដ្បិតតថាគតឲ្យការបរិហារ (សេចក្តីរក្សា) នេះ ឲ្យផ្សេងគ្នាដល់ពួកញាតិ។ 
-<div centeralign>ចប់ អញ្ញតិត្តិយបុព្វកថា។ 
-ចប់ ភាណវារៈទី៧។
-==== (បញ្ចាពាធវត្ថុ ២៦.) ==== 
-<span para #para_101>[១០១] សម័យនោះ អាពាធទាំងឡាយ៥យ៉ាង គឺឃ្លង់ ពក ស្រែង រោគរីងរៃ និងឆ្កួតជ្រូក កើតមានច្រើន ក្នុងដែនមគធៈ។ ពួកមនុស្សដែលកើតរោគទាំង៥យ៉ាង បានចូលទៅរកពេទ្យ ឈ្មោះជីវកកោមារភត្យ ហើយនិយាយយ៉ាងនេះថា បពិត្រលោកអាចារ្យ សូមលោកមេត្តាថែរក្សាជម្ងឺយើងទាំងឡាយផង។ គ្រូពេទ្យនិយាយប្រាប់ថា ម្នាលអ្នកទាំងឡាយ ខ្ញុំមានកិច្ចច្រើន មានការរវល់ច្រើនពេក (សព្វថ្ងៃនេះ) ខ្ញុំត្រូវថែរក្សាព្រះបាទពិម្ពិសារសេនិយជាធំក្នុងដែនមគធៈផង ស្រីស្នំផង ព្រះសង្ឃ មានព្រះពុទ្ធជាប្រធានផង ខ្ញុំមិនអាចនឹងថែរក្សាជម្ងឺ (អ្នកទាំងឡាយ) បានទេ។ មនុស្សទាំងនោះនិយាយអង្វរថា បពិត្រលោកអាចារ្យ សម្បត្តិទាំងអស់ (របស់យើងៗជូន)លោក ឯយើងទាំងអស់គ្នាសោត ក៏នៅជាខ្ញុំលោកទៀត បពិត្រលោកអាចារ្យ សូមលោកមេត្តាថែរក្សាជម្ងឺយើងទាំងឡាយផង។ គ្រូពេទ្យនិយាយប្រាប់ថា ម្នាលអ្នកទាំងឡាយ ខ្ញុំមានកិច្ចច្រើន មានការរវល់ច្រើន (សព្វថ្ងៃនេះ) ខ្ញុំត្រូវថែរក្សាព្រះបាទពិម្ពិសារសេនិយជាធំក្នុងដែនមគធៈផង ស្រីស្នំផង ព្រះសង្ឃ មានព្រះពុទ្ធជាប្រធានផង ខ្ញុំមិនអាចនឹងថែរក្សាជម្ងឺ (អ្នកទាំងឡាយ) បានទេ។ គ្រានោះ ពួកមនុស្សអម្បាលនោះមានសេចក្តីត្រិះរិះយ៉ាងនេះថា ពួកសមណៈជាសក្យបុត្រនេះឯង មានសេចក្តីសុខជាប្រក្រតី មានសេចក្តីសុខប្រព្រឹត្តទៅស្មើ ឆាន់តែភោជនល្អ សិងតែលើដំណេកដែលខ្យល់ចូលមិនបាន បើដូច្នោះ គួរតែយើងទាំងអស់បួសក្នុងពួកសមណៈ ជាសក្យបុត្រចុះ ភិក្ខុទាំងឡាយនឹងបានបម្រើផង ពេទ្យឈ្មោះជីវកកោមារភត្យនឹងបានថែរក្សាជម្ងឺផង ក្នុងទីនោះមិនខានឡើយ។ គ្រានោះ ពួកមនុស្សទាំងនោះ ក៏ចូលទៅរកភិក្ខុទាំងឡាយហើយ សូមនូវផ្នួស។ ភិក្ខុទាំងឡាយ ឲ្យបព្វជ្ជា ឧបសម្បទាមនុស្សទាំងនោះ។ (លុះឲ្យបព្វជ្ជា ឧបសម្បទាហើយ) ភិក្ខុទាំងឡាយក៏បម្រើពួកភិក្ខុដែលមានជម្ងឺនោះ ពេទ្យឈ្មោះជីវកកោមារភត្យ ក៏ថែរក្សាជម្ងឺនោះមែន។ សម័យនោះឯង ភិក្ខុទាំងឡាយកាលបម្រើភិក្ខុឈឺជាច្រើនរូប ក៏រមែងសូមគេច្រើនពេក អង្គាសគេច្រើនពេក ដោយពាក្យថា អ្នកទាំងឡាយចូរឲ្យនូវគិលានភត្ត (ភត្តដែលប្រគេនដល់ភិក្ខុឈឺ) នូវគិលានុបដ្ឋាកភត្ត (ភត្តដែលគេប្រគេនដល់ភិក្ខុអ្នកបម្រើភិក្ខុឈឺ) នូវគិលានភេសជ្ជៈ (ថ្នាំសម្រាប់ភិក្ខុមានជម្ងឺ)។ ឯជីវកកោមារភត្យ កាលបើថែទាំរក្សាភិក្ខុឈឺច្រើនរូបហើយ ក៏ចោលរាជកិច្ចខ្លះចេញ។ មានបុរសម្នាក់ទៀត មានអាពាធគ្រប់ទាំង៥ ក៏ចូលទៅរកជីវកកោមារភត្យ ហើយនិយាយពាក្យនេះថា បពិត្រលោកអាចារ្យ សូមលោករក្សាជម្ងឺខ្ញុំផង។ ជីវកកោមារភត្យនិយាយប្រាប់ថា ម្នាលអ្នក ខ្ញុំមានកិច្ចច្រើន មានការរវល់ច្រើន ខ្ញុំត្រូវថែរក្សាព្រះបាទពិម្ពិសារសេនិយៈជាធំក្នុងដែនមគធៈផង ស្រីស្នំផង ព្រះសង្ឃ មានព្រះពុទ្ធជាប្រធានផង ខ្ញុំមិនអាចនឹងថែរក្សាជម្ងឺ (អ្នកឯង) បានទេ។ បុរសនោះនិយាយអង្វរថា បពិត្រលោកអាចារ្យ សម្បត្តិទាំងអស់(របស់ខ្ញុំៗនឹងជូន)លោក ទាំងខ្លួនខ្ញុំសោត ក៏នឹងនៅជាខ្ញុំលោក បពិត្រលោកអាចារ្យ សូមលោកមេត្តាថែរក្សាជម្ងឺខ្ញុំផង។ ជីវរកកោមារភត្យនិយាយប្រាប់ថា ម្នាលអ្នក ខ្ញុំមានកិច្ចច្រើន មានការរវល់ច្រើន (សព្វថ្ងៃនេះ) ខ្ញុំត្រូវថែរក្សាព្រះបាទពិម្ពិសារសេនិយៈ ជាធំក្នុងដែនមគធៈផង ស្រីស្នំផង ព្រះសង្ឃ មានព្រះពុទ្ធជាប្រធានផង ខ្ញុំមិនអាចនឹងថែរក្សាជម្ងឺ (អ្នកឯង) បានទេ។ គ្រានោះ បុរសនោះមានសេចក្តីត្រិះរិះយ៉ាងនេះថា ពួកសមណៈជាសក្យបុត្រទាំងនេះ មានសេចក្តីសុខជាប្រក្រតី មានសេចក្តីសុខប្រព្រឹត្តទៅស្មើ ឆាន់តែភោជនល្អ សិងតែលើដំណេកដែលខ្យល់ចូលមិនបាន បើដូច្នោះ គួរតែអញបួសក្នុងពួកសមណៈ ជាសក្យបុត្រចុះ ភិក្ខុទាំងឡាយនឹងបម្រើផង ជីវកកោមារភត្យនឹងថែរក្សាជម្ងឺផង ក្នុងទីនោះមិនខាន លុះខ្លួនអញជារោគកាលណាហើយ នឹងសឹក(មកវិញ)។ លំដាប់នោះ បុរសនោះចូលទៅរកភិក្ខុទាំងឡាយហើយសូមនូវផ្នួស។ ភិក្ខុទាំងនោះ ឲ្យបព្វជ្ជា ឧបសម្បទាបុរសនោះ។ ភិក្ខុទាំងឡាយក៏បម្រើផង ជីវកកោមារភត្យ ក៏ថែរក្សាជម្ងឺបុរសនោះផង។ លុះភិក្ខុនោះបានជារោគហើយ ក៏សឹកទៅវិញ។ ជីវកកោមារភត្យ បានឃើញបុរសដែលសឹកនោះ លុះឃើញហើយ ក៏សួរបុរសនោះថា នែអ្នក អ្នកឯងឬអ្វី ដែលកាលពីដើមឃើញបួសនឹងភិក្ខុទាំងឡាយ។ បុរសនោះឆ្លើយថា ហ្នឹងហើយ លោកអាចារ្យ។ ជីវកកោមារភត្យសួរថា នែអ្នក ហេតុដូចម្តេចបានជាអ្នកឯងធ្វើដូច្នេះ។ បុរសនោះក៏ប្រាប់រឿងនុ៎ះដល់ជីវកកោមារភត្យ។ ជីវកកោមារភត្យក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើលោកម្ចាស់ទាំងឡាយមកបំបួសមនុស្សដែលមានអាពាធទាំង៥យ៉ាង (ដូច្នេះ)សោះ។ គ្រានោះ ជីវកកោមារភត្យ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំ រួចអង្គុយក្នុងទីដ៏សមគួរ លុះអង្គុយក្នុងទីដ៏សមគួរហើយ ជីវកកោមារភត្យក្រាបបង្គំទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គសូមពរថា លោកម្ចាស់ទាំងឡាយកុំបំបួសមនុស្សដែលមានអាពាធទាំង៥យ៉ាងឡើយ។ លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់ពន្យល់ជីវកកោមារភត្យឲ្យយល់ច្បាស់ ឲ្យកាន់យកល្អ ឲ្យឧស្សាហ៍មាំ និងឲ្យរីករាយដោយធម្មីកថា។ ឯជីវកកោមារភត្យ ដែលព្រះដ៏មានបុណ្យ ទ្រង់ពន្យល់ឲ្យយល់ច្បាស់ ឲ្យកាន់យកល្អ ឲ្យឧស្សាហ៍មាំ និងឲ្យរីករាយដោយធម្មីកថាហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ធ្វើធម្មីកថាហើយ ទ្រង់ហៅភិក្ខុទាំងឡាយមក ទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ មនុស្សដែលមានអាពាធទាំង៥យ៉ាងហើយ អ្នកទាំងឡាយមិនគប្បីបំបួសឡើយ ភិក្ខុណាបំបួស ត្រូវអាបត្តិទុក្កដ។ 
-==== (រាជភដវត្ថុ ២៧.) ==== 
-<span para #para_102>[១០២] សម័យនោះឯង មានកើតបះបោរនៅស្រុកចុងដែនរបស់ព្រះបាទពិម្ពិសារសេនិយៈ ជាធំក្នុងដែនមគធៈ។ ព្រះបាទពិម្ពិសារសេនិយៈ ជាធំក្នុងដែនមគធៈ ក៏ទ្រង់ត្រាស់បង្គាប់មហាមាត្យទាំងឡាយដែលជានាយកលើសេនាថា ម្នាលនាយ អ្នកទាំងឡាយចូរទៅត្រួតត្រាមើលស្រុកចុងដែន។ មហាមាត្យទាំងឡាយជានាយកលើសេនាទទួលព្រះរាជឱង្ការរបស់ព្រះបាទពិម្ពិសារសេនិយៈ ជាធំក្នុងដែនមគធៈថា ព្រះករុណាវិសេស។ លំដាប់នោះ ពួកយោធាដែលមានកេរ្តិ៍ឈ្មោះល្បីទូទ័រ មានសេចក្តីត្រិះរិះយ៉ាងនេះថា យើងទាំងឡាយភ្លើតភ្លើនតែក្នុងការច្បាំង កាលបើទៅច្បាំងហើយ ឈ្មោះថាធ្វើអំពើបាបផង ឈ្មោះថាទទួលសោយនូវអំពើបាបដ៏ច្រើនផង យើងទាំងឡាយគួរវៀរចាកបាប និងគួរធ្វើអំពើល្អដោយឧបាយដូចម្តេចហ្ន៎។ ទើបពួកយោធាទាំងនោះមានសេចក្តីរំពឹងយ៉ាងនេះ(ទៀត)ថា មានតែពួកសមណៈជាសក្យបុត្រទាំងនេះ ទើបលោកជាអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តប្រពៃ ប្រព្រឹត្តប្រសើរ និយាយពាក្យទៀងត្រង់ មានសីល មានកល្យាណធម៌ ប្រសិនណាជាយើងទាំងឡាយទៅបួសនឹងពួកសមណៈជាសក្យបុត្រហើយ យើងទាំងឡាយនឹងបានវៀរចាកបាបផង បានធ្វើបុណ្យផង ដោយទំនងយ៉ាងនេះឯង។ លុះរំពឹងដូច្នេះហើយ ពួកយោធាទាំងនោះក៏ចូលទៅរកភិក្ខុទាំងឡាយហើយសូមនូវផ្នួស។ ភិក្ខុទាំងឡាយក៏ឲ្យបព្វជ្ជា ឧបសម្បទា យោធាទាំងនោះ។ ពួកមហាមាត្យ ជានាយកលើសេនាបានសួររាជអាមាត្យ (ខ្ញុំរាជការ) ទាំងឡាយថា នែនាយ ពួកយោធាឈ្មោះនេះផង ឈ្មោះនេះផង ហេតុដូចម្តេចក៏មិនឃើញ។ រាជអាមាត្យឆ្លើយថា បពិត្រអ្នកម្ចាស់ ពួកយោធាឈ្មោះនេះផង ឈ្មោះនេះផង ទៅបួសនឹងពួកភិក្ខុហើយ។ មហាមាត្យទាំងឡាយដែលជានាយកលើសេនា ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្រ មិនសមបើនឹងបំបួសរាជអាមាត្យ (ដូច្នេះ)សោះ។ ពួកមហាមាត្យ ដែលជានាយកលើសេនាក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះបាទពិម្ពិសារសេនិយៈ ជាធំក្នុងដែនមគធៈ។ លំដាប់នោះ ព្រះបាទពិម្ពិសារសេនិយៈ ជាធំក្នុងដែនមគធៈ ទ្រង់សួរមហាមាត្យដែលប្រកបដោយវោហារ (ចៅក្រម) ថា នែនាយ នរណាបំបួសរាជអាមាត្យ អ្នកនោះត្រូវទទួលទោសដូចម្តេច។ មហាមាត្យក្រាបទូលថា បពិត្រព្រះសម្មតិទេព ត្រូវកាត់ក្បាលឧបជ្ឈាយ៍ ត្រូវដកអណ្តាតនៃអនុស្សាវកាចារ្យ ត្រូវកាត់ឆ្អឹងជំនីរពាក់កណ្តាលរបស់គណៈសង្ឃ។ គ្រានោះឯង ព្រះបាទពិម្ពិសារសេនិយៈ ជាធំក្នុងដែនមគធៈ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ។ លុះចូលទៅដល់ហើយ ទ្រង់ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ ព្រះបាទពិម្ពិសារសេនិយៈ ជាធំក្នុងដែនមគធៈ ទ្រង់គង់ក្នុងទីដ៏សមគួរហើយ ទ្រង់ក្រាបបង្គំទូលយ៉ាងនេះ ចំពោះព្រះដ៏មានព្រះភាគថា បពិត្រព្រះដ៏មានបុណ្យដ៏ចំរើន មានពួកស្តេចខ្លះ នៅមិនទាន់មានសទ្ធា មិនទាន់ជ្រះថ្លា ពួកស្តេចទាំងនោះប្រហែលជាគេនឹងបៀតបៀនភិក្ខុទាំងឡាយ ដោយហេតុបន្តិចបន្តួចខ្លះមិនខាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គសូមអង្វរថា លោកម្ចាស់ទាំងឡាយកុំគប្បីបំបួសរាជអាមាត្យឡើយ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ព្រះបាទពិម្ពិសារសេនិយៈ ជាធំក្នុងដែនមគធៈ ឲ្យទ្រង់ជ្រាបច្បាស់ ឲ្យកាន់យកល្អ ឲ្យឧស្សាហ៍ ឲ្យរីករាយ ដោយធម្មីកថា។ ឯព្រះបាទពិម្ពិសារសេនិយៈ ជាធំក្នុងដែនមគធៈ លុះព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ឲ្យជ្រាបច្បាស់ ឲ្យកាន់យកល្អ ឲ្យឧស្សាហ៍មាំ ឲ្យរីករាយដោយធម្មីកថាហើយ ទ្រង់ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ យាងចៀសចេញទៅ។ ព្រោះរឿងនេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថាហើយ ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបំបួសរាជអមាត្យទេ ភិក្ខុណាបំបួស ត្រូវអាបត្តិទុក្កដ។ 
-==== (អង្គុលិមាលចោរវត្ថុ ២៨.) ==== 
-<span para #para_103>[១០៣] កាលនោះឯង ចោរឈ្មោះអង្គុលិមាល បួសនៅក្នុងសំណាក់ភិក្ខុទាំងឡាយ។ មនុស្សទាំងឡាយបានឃើញហើយ ខ្លះភ្ញាក់ផ្អើល ខ្លះតក់ស្លុត ខ្លះរត់ទៅ ខ្លះដើរទៅទីដទៃ ខ្លះបែរមុខចេញទៅផ្សេង ខ្លះបិទទ្វារ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្រ មិនសមបើនឹងបំបួសចោរ ដែលប្រាកដដូចទង់ជ័យ (គឺចោរដែលមានឈ្មោះល្បីល្បាញដូច្នេះ)សោះ។ ភិក្ខុទាំងឡាយបានឮមនុស្សអម្បាលនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ទើបភិក្ខុទាំងឡាយនោះ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនគប្បីបំបួសចោរ ដែលប្រាកដដូចទង់ជ័យឡើយ ភិក្ខុណាបំបួស ត្រូវអាបត្តិទុក្កដ។ 
-==== (ការភេទកចោរវត្ថុ ២៩.) ==== 
-<span para #para_104>[១០៤] សម័យនោះឯង ព្រះបាទពិម្ពិសារសេនិយ ជាធំក្នុងដែនមគធៈ បានទ្រង់អនុញ្ញាតថា ជនទាំងឡាយណា ដែលបួសក្នុងសំណាក់សមណៈ ជាសក្យបុត្រ ជនដទៃធ្វើទោសអ្វីមួយ ដល់ជនពួកនោះមិនបានឡើយ (ព្រោះថា) ធម៌ ព្រះដ៏មានព្រះភាគ ទ្រង់សំដែងល្អហើយ ជនពួកនោះ ចូរខំប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃទុក្ខដោយប្រពៃចុះ។ ក៏សម័យនោះ មានបុរសម្នាក់ធ្វើចោរកម្ម ហើយជាប់ទោសនៅក្នុងគុក។ បុរសនោះទំលាយគុកបានហើយ ក៏រត់ទៅបួសក្នុងសំណាក់ភិក្ខុ។ មនុស្សទាំងឡាយបានឃើញហើយ និយាយពាក្យយ៉ាងនេះថា ភិក្ខុនេះឯង ដែលជាចោរទំលាយគុក ហ៎ពួកយើងចូរនាំចោរនោះទៅ។ ពួកមនុស្សខ្លះនិយាយពាក្យយ៉ាងនេះថា នែនាយទាំងឡាយ អ្នកកុំនិយាយយ៉ាងហ្នឹង (ដ្បិត) ព្រះបាទពិម្ពិសារសេនិយ ជាធំក្នុងដែនមគធៈ ព្រះអង្គបានអនុញ្ញាតហើយថា ជនទាំងឡាយណា បួសក្នុងសំណាក់សមណៈ ជាសក្យបុត្រ ជនដទៃធ្វើទោសអ្វីមួយ ដល់ជនពួកនោះមិនបានឡើយ (ព្រោះថា) ធម៌ ព្រះដ៏មានបុណ្យ ទ្រង់សំដែងល្អហើយ ជនពួកនោះ ចូរខំប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃទុក្ខដោយប្រពៃចុះ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្រទាំងនេះ ជាអ្នកបានព្រះរាជទានអភ័យ ពួកសមណៈទាំងនេះ ជនដទៃធ្វើទោសអ្វីៗមិនបានឡើយ ហេតុដូចម្តេចបានជាមកហ៊ានបំបួសចោរ ដែលទំលាយគុក(ដូច្នេះ)។ ភិក្ខុទាំងឡាយ ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបំបួសចោរ ដែលទំលាយគុកទេ ភិក្ខុណាបំបួស ត្រូវអាបត្តិទុក្កដ។  
-==== (លិខិតកចោរវត្ថុ ៣០.) ==== 
-<span para #para_105>[១០៥] សម័យនោះឯង មានបុរសម្នាក់ធ្វើចោរកម្ម ហើយរត់ទៅបួសក្នុងសំណាក់ភិក្ខុ។ បុរសនោះឯង រាជការបានឲ្យកត់ឈ្មោះទុកក្នុងបញ្ជីខាងក្នុងបុរីនៃស្តេចថា ចោរនេះ បើនរណាបានឃើញក្នុងទីណា ត្រូវតែសម្លាប់ក្នុងទីនោះ។  មនុស្សទាំងឡាយបានឃើញហើយ ក៏និយាយពាក្យយ៉ាងនេះថា លោកនេះឯងជាចោរ ដែលមានកត់ឈ្មោះទុកក្នុងបញ្ជីរាជការ ហ៎ពួកយើងនាំគ្នាសម្លាប់វាទៅ។ ពួកមនុស្សខ្លះនិយាយយ៉ាងនេះថា នែនាយទាំងឡាយ អ្នកទាំងឡាយកុំនិយាយយ៉ាងហ្នឹង (ដ្បិត) ព្រះបាទពិម្ពិសារសេនិយៈ ជាធំក្នុងដែនមគធៈ ព្រះអង្គទ្រង់អនុញ្ញាតហើយថា ជនទាំងឡាយណាមួយ បួសក្នុងពួកសមណៈ ជាសក្យបុត្រ ជនទាំងនោះ អ្នកណាមួយធ្វើទោសអ្វីៗ មិនបានឡើយ (ព្រោះ) ធម៌ ព្រះដ៏មានបុញ្ញសិរី ទ្រង់សំដែងដោយល្អហើយ ជនទាំងនោះចូរប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃទុក្ខដោយប្រពៃចុះ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្រទាំងនេះ ជាអ្នកបានទទួលព្រះរាជទានអភ័យហើយ ពួកសមណៈទាំងនេះ អ្នកណាមួយធ្វើទោសអ្វីៗ មិនបានឡើយ មិនសមបើនឹងបំបួសចោរ ដែលរាជការកត់ឈ្មោះទុកក្នុងបញ្ជី(ដូច្នេះ)សោះ។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនគប្បីបំបួសចោរ ដែលរាជការកត់ឈ្មោះទុកក្នុងបញ្ជីទេ((អដ្ឋកថា ថា មនុស្សណាដែលធ្វើចោរកម្ម ឬកម្មផ្សេងពីនោះ ដែលជាកម្មមានកំហុសយ៉ាងធ្ងន់នឹងរាជការ ហើយលួចរត់ទៅ រាជការបានចាត់សំបុត្រឲ្យរកចាប់ខ្លួនថា បើនរណាឃើញមនុស្សឈ្មោះនោះក្នុងទីណា ត្រូវចាប់សម្លាប់ចោលក្នុងទីនោះក្តី ត្រូវកាត់អវយវៈទាំងឡាយ មានដៃនិងជើងជាដើមក្តី ត្រូវឲ្យដាក់អាជ្ញាមានប្រមាណប៉ុណ្ណេះៗក្តី មនុស្សនោះមិនត្រូវឲ្យបព្វជ្ជា។)) ភិក្ខុណាបំបួស ត្រូវអាបត្តិទុក្កដ។ 
-==== (កសាហតវត្ថុ ៣១.) ==== 
-<span para #para_106>[១០៦] សម័យនោះឯង មានបុរសម្នាក់ ជាមនុស្សមានស្នាម ដែលគេវាយដោយរំពាត់ គេបានធ្វើទណ្ឌកម្មហើយ ទៅបួសក្នុងសំណាក់ភិក្ខុទាំងឡាយ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្រ មិនសមបើបំបួសមនុស្សដែលមានស្នាមរំពាត់ ដែលគេបានធ្វើទណ្ឌកម្មហើយ (ដូច្នេះ)សោះ។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបំបួសមនុស្សដែលមានស្នាមរំពាត់ ដែលគេធ្វើទណ្ឌកម្មហើយទេ((អដ្ឋកថា ថា មនុស្សដែលចំពាក់បំណុលគេ ហើយគេវាយនឹងរំពាត់ឲ្យមានដំបៅជាដើម ឈ្មោះថា ជាមនុស្សគេបានធ្វើទណ្ឌកម្មហើយ។ បើដំបៅនោះនៅស្រស់ៗ ដរាបណា មិនគប្បីឲ្យបព្វជ្ជាដរាបនោះ។ តែបើមើលដំបៅឲ្យសះជាដូចប្រក្រតីហើយ ក៏គួរឲ្យបព្វជ្ជាបាន។)) ភិក្ខុណាបំបួស ត្រូវអាបត្តិទុក្កដ។ 
-==== (លក្ខណាហតវត្ថុ ៣២.)==== 
-<span para #para_107>[១០៧] សម័យនោះឯង មានបុរសម្នាក់ ជាមនុស្សដែលគេបៀតបៀន ឲ្យមានស្លាកស្នាម ដែលគេបានធ្វើទណ្ឌកម្មហើយ ទៅបួសក្នុងសំណាក់ភិក្ខុទាំងឡាយ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្រ មិនសមបើនឹងបំបួសមនុស្សដែលគេបៀតបៀនឲ្យមានស្លាកស្នាម ដែលគេបានធ្វើទណ្ឌកម្មហើយ (ដូច្នេះ)សោះ។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបំបួសមនុស្សដែលគេបៀតបៀនឲ្យមានស្លាកស្នាម((អដ្ឋកថា ថា មនុស្សដែលគេធ្វើឲ្យមានស្លាកស្នាមដោយដែកក្តៅត្រង់ថ្ងាសក្តី ត្រង់អវយវៈ មានទ្រូងជាដើមក្តី។ បើមនុស្សនោះជាអ្នកជាទេ តែមុខដំបៅនៅស្រស់ៗ មិនគួរឲ្យបព្វជ្ជាឡើយ។ បើដំបៅនោះដុះសាច់ពេញ មានស្បែកជិតឡើងវិញហើយ តែស្នាមនៅប្រាកដ បើស្លៀកដណ្តប់ចីវរជាបរិមណ្ឌលបី អាចបិទស្នាមនោះបាន ក៏គួរឲ្យបព្វជ្ជា។)) ដែលគេបានធ្វើទណ្ឌកម្មហើយ ភិក្ខុណាបំបួស ត្រូវអាបត្តិទុក្កដ។ 
-==== (ឥណាយិកវត្ថុ ៣៣.) ==== 
-<span para #para_108>[១០៨] សម័យនោះឯង មានបុរសម្នាក់ ជាមនុស្សចំពាក់បំណុលគេ ហើយរត់ទៅបួសក្នុងសំណាក់ភិក្ខុទាំងឡាយ។ ពួកម្ចាស់ទ្រព្យបានឃើញហើយ ក៏និយាយពាក្យយ៉ាងនេះថា បុរសនេះហើយដែលជំពាក់បំណុលយើងនោះ បើដូច្នោះ ពួកយើងនាំវាទៅ។ មនុស្សមួយពួកក៏និយាយយ៉ាងនេះថា ម្នាលអ្នកម្ចាស់ទាំងឡាយ អ្នកទាំងឡាយកុំនិយាយពាក្យដូច្នេះ ព្រះបាទពិម្ពិសារសេនិយៈ ជាធំក្នុងដែនមគធៈ បានទ្រង់អនុញ្ញាតហើយថា អ្នកណាបួសក្នុងសំណាក់ពួកសមណៈ សក្យបុត្រ អ្នកណាមួយធ្វើទោសអ្វីៗ ដល់អ្នកនោះមិនបានឡើយ ធម៌ព្រះដ៏មានបុណ្យសំដែងហើយដោយពីរោះ អ្នកទាំងនោះ ចូរប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃទុក្ខដោយល្អចុះ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្រទាំងនេះ ជាបុគ្គលបានព្រះរាជអភ័យ ពួកសមណៈទាំងនេះ អ្នកណាមួយធ្វើទោសអ្វីៗ មិនបានឡើយ  មិនសមបើនឹងបំបួសមនុស្សដែលជំពាក់បំណុលគេ (ដូច្នេះ)សោះ។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនគប្បីបំបួសមនុស្សដែលជំពាក់បំណុលគេទេ ភិក្ខុណាបំបួស ត្រូវអាបត្តិទុក្កដ។ 
-==== (ទាសវត្ថុ ៣៤.) ==== 
-<span para #para_109>[១០៩] សម័យនោះឯង មនុស្សជាខ្ញុំគេម្នាក់រត់ទៅបួសក្នុងសំណាក់ភិក្ខុទាំងឡាយ។ លុះពួកម្ចាស់បំណុលគេបានឃើញហើយ ក៏និយាយយ៉ាងនេះថា បុរសនេះហើយដែលជាខ្ញុំរបស់យើងទាំងឡាយ បើដូច្នោះ យើងនាំវាទៅវិញ។ មនុស្សមួយពួកនិយាយយ៉ាងនេះថា ម្នាលអ្នកជាម្ចាស់ទាំងឡាយ អ្នកទាំងឡាយកុំនិយាយយ៉ាងនេះឡើយ (ដ្បិត) ព្រះបាទពិម្ពិសារសេនិយៈ ជាធំក្នុងដែនមគធៈ បានទ្រង់អនុញ្ញាតហើយថា ពួកជនណាបួសក្នុងសំណាក់ពួកសមណៈ ជាសក្យបុត្រ ពួកជនទាំងនោះ អ្នកណាមួយធ្វើទោសអ្វីៗ មិនបានឡើយ ធម៌ព្រះដ៏មានបុណ្យទ្រង់សំដែងហើយដោយពីរោះ ពួកជនទាំងនោះ ចូរខំប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃទុក្ខដោយប្រពៃចុះ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្រទាំងនេះ ជាបុគ្គលបានព្រះរាជអភ័យ សមណៈទាំងនេះ អ្នកណាមួយធ្វើទោសអ្វីៗ មិនបានឡើយ មិនសមបើនឹងបំបួសមនុស្សដែលជាខ្ញុំគេ (ដូច្នេះ)សោះ។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបំបួសមនុស្សដែលជាខ្ញុំគេទេ ភិក្ខុណាបំបួស ត្រូវអាបត្តិទុក្កដ។ 
-==== (កម្មារភណ្ឌុវត្ថុ ៣៥.)==== 
-<span para #para_110>[១១០] សម័យនោះឯង មានទារកម្នាក់ ទុកជុក ជាកូនជាងមាស((អដ្ឋកថា ថា ទារកនោះជាកូនជាងមាស កោរក្បាលខាងៗជុំវិញ តែទុកជុក ៥អន្លើនៅលើក្បាល។)) ឈ្លោះប្រកែកនឹងមាតាបិតាហើយ ទៅកាន់អារាមបួសក្នុងសំណាក់ភិក្ខុទាំងឡាយ។ ឯមាតានិងបិតារបស់ទារកនោះ កាលដែលគន់រកមើលទារកនោះ ក៏បានទៅដល់អារាម ហើយសួរភិក្ខុទាំងឡាយថា បពិត្រលោកម្ចាស់ទាំងឡាយ ពួកលោកបានប្រទះឃើញទារកមានសភាពយ៉ាងនេះដែរឬ។ ពួកភិក្ខុដែលមិនដឹងមែន ក៏ប្រាប់ថា យើងទាំងឡាយមិនដឹងទេ ពួកភិក្ខុដែលមិនឃើញមែន ក៏ប្រាប់ថា យើងទាំងឡាយមិនឃើញទេ។ ឯមាតានិងបិតារបស់ទារកនោះ កាលបើត្រាច់គយគន់មើលទៅ ក៏ឃើញទារកនោះបួសក្នុងសំណាក់ភិក្ខុទាំងឡាយហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្រទាំងនេះ ជាបុគ្គលឥតមានខ្មាស ទ្រុស្តសីល និយាយពាក្យកុហក បានដឹងដែរ តែនិយាយថាមិនដឹង បានឃើញដែរ តែនិយាយថាមិនឃើញ ទារកនេះ បួសក្នុងសំណាក់ភិក្ខុទាំងឡាយហើយតើ។ ភិក្ខុទាំងឡាយបានឮសំដីនៃមាតានិងបិតារបស់ទារកនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។  ភិក្ខុទាំងនោះ ក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុអបលោក (ប្រាប់) សង្ឃហើយសឹមធ្វើភណ្ឌុកម្ម((អដ្ឋកថា ថា វិធីប្រាប់ភណ្ឌកម្មនោះ ត្រូវប្រជុំភិក្ខុដែលមានក្នុងសីមា នាំបព្វជ្ជាបេក្ខៈទៅក្នុងទីនោះ ហើយប្រាប់ថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំព្រះករុណាសូមប្រាប់ភណ្ឌុកម្មរបស់ទារកនេះចំពោះសង្ឃ បីដង ពីរដង ឬម្តងក៏បាន។ បើទីជាសភាគមានភិក្ខុ១០-២០-៣០រូប ឱកាសជាទីឈរ ឬអង្គុយរបស់ភិក្ខុទាំងនោះត្រឹមណា ត្រូវប្រាប់ត្រឹមណោះ។ បើវត្តនោះធំ មានភិក្ខុច្រើនជាងពាន់ លំបាកនឹងប្រជុំភិក្ខុឲ្យសព្វគ្រប់ ត្រូវនាំទៅកាន់ ខណ្ឌ-នទី-ឬសមុទ្ទសីមា ហើយឲ្យបព្វជ្ជាចុះ។ បព្វជ្ជាបេក្ខៈដែលកោរសក់ស្រេចហើយ មិនបានប្រាប់ភណ្ឌុកម្មនឹងឲ្យបព្វជ្ជាតែម្តងក៏គួរ។ បព្វជ្ជាបេក្ខៈដែលសក់វែងជាងពីរអង្គុលី ត្រូវតែប្រាប់សិនទើបឲ្យបព្វជ្ចាបាន។)) ។ 
-==== (ឧបាលិទារកវត្ថុ ៣៦.) ==== 
-<span para #para_111>[១១១] សម័យនោះឯង ក្នុងក្រុងរាជគ្រឹះ មានពួកទារកជាសំឡាញ់គ្នា១៧ពួក មានទារកឈ្មោះឧបាលិជាប្រធានរបស់ពួកទារកទាំងនោះ។ឯមាតានិងបិតារបស់ទារកឈ្មោះឧបាលិ បានគិតគ្នាយ៉ាងនេះថា អំណើះពីយើងទាំងឡាយទៅហើយ ឧបាលិគប្បីចិញ្ចឹមជីវិតស្រួលផង មិនលំបាកផង ដោយទំនងដូចម្តេចអេះ។ ទើបមាតានិងបិតារបស់ឧបាលិ ក៏គិតគ្នាយ៉ាងនេះថា បើសិនណាជាឧបាលិរៀនសរសេរអក្សរ អំណើះពីយើងទាំងឡាយទៅ ប្រហែលជាឧបាលិគប្បីចិញ្ចឹមជីវិតស្រួលផង មិនលំបាកផង ដោយទំនងយ៉ាងនេះឯង។ មាតានិងបិតារបស់ឧបាលិ ក៏គិតគ្នាយ៉ាងនេះទៀតថា បើឧបាលិនឹងរៀនសរសេរអក្សរ ម្រាមដៃ(របស់ឧបាលិ) ក៏នឹងលំបាក បើសិនណាជាឧបាលិ គ្រាន់តែរៀនរាប់វិញ ប្រហែលជា អំណើះពីយើងទាំងឡាយទៅ ឧបាលិគប្បីចិញ្ចឹមជីវិតស្រួលផង មិនលំបាកផង ដោយទំនងយ៉ាងនេះឯង។ លំដាប់ពីនោះមក មាតានិងបិតារបស់ឧបាលិ ក៏គិតគ្នាដូច្នេះទៀតថា បើឧបាលិនឹងរៀនរាប់ ទ្រូង (របស់ឧបាលិ) ក៏នឹងលំបាក ប្រសិនណាបើឧបាលិ គ្រាន់តែរៀនមើលរូបនិមិត្តវិញ ដល់អំណើះពីយើងទាំងឡាយទៅ ឧបាលិប្រហែលជានឹងបានចិញ្ចឹមជីវិតស្រួលផង មិនលំបាកផង ដោយអាការដូច្នេះឯង។ គ្រាតមកទៀត មាតានិងបិតារបស់ឧបាលិ ក៏គិតគ្នាដូច្នេះថា បើទុកជាឧបាលិរៀនរូបនិមិត្ត ក៏គង់តែលំបាកភ្នែក ឥឡូវនេះ មានតែពួកសមណៈ ជាសក្យបុត្រទាំងនេះ ទើបរក្សាសីលជាសុខ មានសមាចារស្រួល ឆាន់ភោជនក៏ល្អ សិងលើដំណេកទាំងឡាយដ៏ហប់ រកខ្យល់គ្មាន  បើសិនណាជាឧបាលិបានបួសក្នុងសំណាក់ពួកសមណៈ ជាសក្យបុត្រវិញយ៉ាងនេះ ទើបអំណើះពីយើងទាំងឡាយទៅ ឧបាលិនឹងបានចិញ្ចឹមជីវិតងាយផង មិនលំបាកផង។ ឯឧបាលិទារក បានឮពាក្យចរចាររបស់មាតានិងបិតាយ៉ាងនេះហើយ។ លំដាប់តពីនោះមក ឧបាលិទារកក៏ចូលសំដៅទៅរកពួកក្មេងអម្បាលនោះ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះនឹងពួកក្មេងទាំងនោះថា នែនាយទាំងឡាយ អ្នកទាំងឡាយចូរមក យើងទាំងឡាយនឹងទៅបួសក្នុងសំណាក់ពួកសមណៈ ជាសក្យបុត្រ។ ពួកក្មេងទាំងនោះនិយាយដូច្នេះថា នែនាយ បើអ្នកបួសមែន យើងទាំងឡាយក៏នឹងបួសដូចអ្នកដែរ។ លំដាប់នោះ ពួកក្មេងអម្បាលនោះ ក៏ចូលទៅរកមាតានិងបិតារៀងខ្លួន ហើយនិយាយពាក្យនេះថា សូមអ្នកម្តាយអ្នកឪពុក អនុញ្ញាតឲ្យខ្ញុំចេញចាកផ្ទះទៅបព្វជ្ជាក្នុងសភាពជាបុគ្គលឥតផ្ទះ។ ឯមាតានិងបិតារបស់ក្មេងទាំងនោះ យល់ឃើញថា ពួកក្មេងទាំងអស់គ្នានេះមានសេចក្តីប្រាថ្នាស្មើគ្នា មានបំណងល្អ ក៏អនុញ្ញាតឲ្យ។ ពួកក្មេងទាំងនោះ ចូលទៅរកភិក្ខុទាំងឡាយ ហើយសូមបព្វជ្ជា។ ភិក្ខុទាំងឡាយក៏ឲ្យបព្វជ្ជាឧបសម្បទាក្មេងអម្បាលនោះ។ ពួកភិក្ខុ (ក្មេង) ទាំងនោះ ក្រោកឡើង ហើយយំទារស៊ីក្នុងបច្ចូសសម័យនៃរាត្រីថា សូមលោកឲ្យបបរមក ឲ្យបាយមក ឲ្យវត្ថុជាគ្រឿងទំពាស៊ីមក។ ភិក្ខុទាំងឡាយនិយាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ចូររង់ចាំទម្រាំភ្លឺសិន បើមានបបរ សឹមឆាន់ចុះ បើមានភត្ត សឹមឆាន់ចុះ បើមានវត្ថុជាគ្រឿងទំពាស៊ី សឹមទំពាស៊ីចុះ បើបបរក្តី ភត្តក្តី វត្ថុជាគ្រឿងទំពាស៊ីក្តីមិនមាន ចូរត្រាច់ទៅដើម្បីបិណ្ឌបាត ហើយសឹមឆាន់ចុះ។ ឯពួកភិក្ខុ (ក្មេង) អម្បាលនោះ កាលបើភិក្ខុទាំងឡាយ និយាយយ៉ាងនេះហើយ ក៏រឹងរឹតតែយំរំអុកប្រាប់ភិក្ខុទាំងឡាយថា សូមលោកឲ្យបបរមក ឲ្យបាយមក ឲ្យវត្ថុជាគ្រឿងទំពាស៊ីមក លុះយំទារដូច្នេះហើយ ក៏ជុះដាក់ទីសេនាសនៈខ្លះ នោមស្រោចសេនាសនៈខ្លះ។ ព្រះដ៏មានព្រះភាគ បានទ្រង់តើនឡើងក្នុងបច្ចូសសម័យនៃរាត្រី ទ្រង់បានឮសំឡេងកូនក្មេង លុះទ្រង់បានស្តាប់ហើយ ក៏ហៅព្រះអានន្ទដ៏មានអាយុមក ហើយទ្រង់ត្រាស់សួរថា ម្នាលអានន្ទ សំឡេងនោះ តើជាសំឡេងកូនក្មេងឬអ្វី។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ បានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់សួរបញ្ជាក់ថែមទៀតថា ម្នាលភិក្ខុទាំងឡាយ តថាគតបានឮថា ភិក្ខុទាំងឡាយដឹងថា បុគ្គលមានអាយុមិនទាន់គ្រប់២០ឆ្នាំ ហើយឲ្យឧបសម្បទា ពិតមែនឬ។ ព្រះអានន្ទក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទំាងឡាយ មោឃបុរសទាំងនោះដឹងថា បុគ្គលមានអាយុមិនទាន់គ្រប់២០ឆ្នាំហើយ មិនសមបើឲ្យឧបសម្បទា(ដូច្នេះ)ទេ ម្នាលភិក្ខុទំាងឡាយ (ធម្មតា) បុគ្គលមានអាយុមិនទាន់គ្រប់២០ឆ្នាំ រមែងមិនចេះអត់ធន់ត្រជាក់ ក្តៅ ឃ្លាន ស្រេក និងរមែងជាបុគ្គល មិនទាន់ចេះទ្រាំនូវសម្ផស្សរបោមមូសខ្យល់កំដៅថ្ងៃ និងពស់តូចពស់ធំទាំងឡាយ និងគន្លងពាក្យដែលគេនិយាយមិនពីរោះទ្រគោះខ្ជីខ្ជា និងទុក្ខវេទនាដែលប្រជុំក្នុងសរីរកាយកើតឡើងហើយដ៏ក្លារឹងអាក្រក់ មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត និងនាំឲ្យខូចជីវិត (នោះបានឡើយ) ម្នាលភិក្ខុទំាងឡាយ លុះតែ បុគ្គលមានអាយុគ្រប់២០ឆ្នាំ ទើបជាមនុស្សចេះអត់ធន់ត្រជាក់ ក្តៅ ឃ្លាន ស្រេក និងជាមនុស្សចេះទ្រាំនូវសម្ផស្សរបោមមូសខ្យល់កំដៅថ្ងៃ និងពស់តូចពស់ធំទាំងឡាយ និងគន្លងពាក្យដែលគេនិយាយមិនពីរោះទ្រគោះខ្ជីខ្ជា និងទុក្ខវេទនាដែលប្រជុំក្នុងសរីរកាយកើតឡើងហើយដ៏ក្លារឹងអាក្រក់ មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត និងនាំឲ្យខូចជីវិត (នោះបាន) ម្នាលភិក្ខុទំាងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា និងមិនមែននាំឲ្យរឹងរឹតតែជ្រះថ្លាដល់ពួកជនដែលជ្រះថ្លាស្រាប់ហើយទេ។បេ។ លុះបន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកហើយទ្រង់បញ្ញត្តថា ម្នាលភិក្ខុទំាងឡាយ កាលបើភិក្ខុដឹងថា បុគ្គលមានអាយុមិនទាន់គ្រប់២០ឆ្នាំ មិនគប្បីឲ្យឧបសម្បទាទេ។ ភិក្ខុណាឲ្យឧបសម្បទា វិនយធរត្រូវធ្វើឲ្យសមគួរតាមធម៌ចុះ។((ក្នុងមហាវិភង្គ ត្រង់ឱនវិសតិវស្សសិក្ខាបទទី៥ នៃសប្បាណកវគ្គទី៧ ក្នុងបាចិត្តិយកណ្ឌថា ឧបជ្ឈាយ៍ត្រូវអាបត្តិបាចិត្តិយ។)) 
-==== (អហិវាតករោគវត្ថុ ៣៧.) ==== 
-<span para #para_112>[១១២] សម័យនោះឯង មានត្រកូល១ ធ្វើមរណកាលស្លាប់ទៅ ដោយអហិវាតករោគ។((រោគកើតអំពីខ្យល់ មានពិសដូចជាពិសពស់។)) ត្រកូលនោះនៅសល់តែបិតា និងបុត្រតូច។ បិតានិងបុត្រតូចទាំងពីរនាក់នោះ បានទៅបួសក្នុងសំណាក់ភិក្ខុទាំងឡាយ ក៏ត្រាច់ទៅបិណ្ឌបាតតែជាមួយគ្នា។ ឯទារកនោះ កាលបើមានគេឲ្យបាយដល់បិតា ក៏ស្ទុះចូលទៅជិត ហើយនិយាយពាក្យនេះថា នែឪពុក ចូរឲ្យខ្ញុំផង នែឪពុក ចូរឲ្យខ្ញុំផង។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្រទាំងនេះ មិនប្រព្រឹត្តធម៌ដ៏ប្រសើរ (សេពមេថុនធម្ម) ទារកនេះ កើតអំពីភិក្ខុនី។ ភិក្ខុទាំងឡាយ បានឮមនុស្សអម្បាលនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុទាំងនោះ ក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនគប្បីបំបួសទារកដែលមានអាយុថយអំពី១៥ឆ្នាំ គឺបួសជាសាមណេរ ភិក្ខុណាបំបួស ត្រូវអាបត្តិទុក្កដ។ 
-<span para #para_113>[១១៣] សម័យនោះឯង ត្រកូលឧបដ្ឋាករបស់ព្រះអានន្ទដ៏មានអាយុ ជាត្រកូលមានសទ្ធា និងជ្រះថ្លា ធ្វើមរណកាលដោយអហិវាតករោគ។ នៅសល់តែទារកពីរនាក់។ ទារកទាំងនោះ ឃើញភិក្ខុទាំងឡាយ ដោយសារធ្លាប់ស្គាល់មកពីដើម ក៏ស្ទុះចូលទៅជិត។ ភិក្ខុទាំងឡាយក៏បណ្តេញចេញ។ កាលបើភិក្ខុទាំងឡាយបណ្តេញហើយ ទារកនោះក៏យំ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុបានរិះគិតយ៉ាងនេះថា ព្រះដ៏មានព្រះភាគបានបញ្ញត្តហើយថា ទារកដែលមានអាយុថយអំពី១៥ឆ្នាំ ភិក្ខុមិនត្រូវបំបួស ក៏ឥឡូវនេះ ទារកទាំងនេះមានអាយុថយអំពី១៥ឆ្នាំ ដោយទំនងដូចម្តេចហ្ន៎ ទើបបានទារកទាំងនេះមិនគប្បីវិនាស គឺមិនសាបសូន្យចាកផ្នួស។ គ្រានោះ ព្រះអានន្ទដ៏មានអាយុក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលអានន្ទ ចុះទារកទាំងនោះ អាចនឹងចោលបង្អើលក្អែកឲ្យហើរទៅបានដែរឬទេ។ ព្រះអានន្ទក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស អាចចោលបង្អើលបាន។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏ទ្រង់បុញ្ញសិរីជាម្ចាស់ ទ្រង់ធ្វើនូវធម្មីកថាហើយ ត្រាស់ហៅភិក្ខុទាំងឡាយមកទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុបំបួសទារកមានអាយុថយអំពី១៥ឆ្នាំ ដែលអាចចោលបង្អើលក្អែកឲ្យហើរទៅបាន។((អដ្ឋកថា ថា ទារកណា ដែលអង្គុយកាន់ដុំដីដោយដៃឆ្វេង ហើយអាចចោលក្អែកដែលមកដើម្បីស៊ីបាយដែលដាក់ខាងមុខ ឲ្យហើរទៅបាន ទារកនេះគួរឲ្យបព្វជ្ជាបាន។)) 
-==== (កណ្ដកវត្ថុ ៣៨.) ==== 
-<span para #para_114>[១១៤] សម័យនោះឯង ព្រះឧបនន្ទ ជាសក្យបុត្រដ៏មានអាយុ មានសាមណេរពីររូប ឈ្មោះកណ្ឋកៈ១ មហកៈ១។ សាមណេរទាំងនោះចេះតែប្រទូស្ត (សេពមេថុនធម្ម) គ្នានឹងគ្នា។  ភិក្ខុទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសាមណេរ មិនសមបើមកប្រព្រឹត្តអនាចារ មានសភាពដូច្នេះសោះ។ ភិក្ខុទាំងនោះ ក៏ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុម្នាក់ឯង មិនត្រូវឲ្យសាមណេរពីរូបបម្រើទេ ភិក្ខុណាឲ្យបម្រើ ត្រូវអាបត្តិទុក្កដ។ 
-==== (អាហុន្ទរិកវត្ថុ ៣៩.) ==== 
-<span para #para_115>[១១៥] សម័យនោះឯង ព្រះដ៏មានបុញ្ញសិរី ទ្រង់គង់ចាំវស្សាអស់ហេមន្តរដូវ និងគិម្ហរដូវតែក្នុងក្រុងរាជគ្រឹះនោះ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ទិសទាំងឡាយក៏ចង្អៀតចង្អល់ ងងឹតងងល់ដល់ពួកសមណៈ សក្យបុត្រ ទិសទាំងឡាយមិនប្រាកដដល់ពួកសមណៈទាំងនេះ (ឬអ្វី បានជាគាប់ចិត្តនៅតែក្នុងទីនេះ មិនទៅទីឯទៀតសោះ)។ ភិក្ខុទាំងឡាយ បានឮពួកមនុស្សទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ។ គ្រានោះ ព្រះដ៏មានបុណ្យត្រាស់ហៅព្រះអានន្ទដ៏មានអាយុមក ហើយទ្រង់ត្រាស់ថា ម្នាលអានន្ទ អ្នកឯងចូរទៅកាន់យកកូនសោ ហើយចូរប្រាប់ពួកភិក្ខុដែលនៅក្នុងបរិវេណតាមលំដាប់ថា ម្នាលអាវុសោទាំងឡាយ ព្រះដ៏មានព្រះភាគ ព្រះអង្គប្រាថ្នានឹងយាងទៅកាន់ចារិកក្នុងទក្ខិណាគិរិជនបទ (បើ) លោកដ៏មានអាយុអង្គណា ត្រូវការ(ទៅ) លោកដ៏មានអាយុអង្គនោះចូរនិមន្តមកចុះ។ ព្រះអានន្ទដ៏មានអាយុទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះដ៏មានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស ដូច្នេះហើយ ក៏កាន់យកនូវកូនសោ ហើយទៅប្រាប់ភិក្ខុទាំងឡាយដែលនៅតាមបរិវេណថា ម្នាលអាវុសោទាំងឡាយ ព្រះដ៏មានបុណ្យ ព្រះអង្គប្រាថ្នានឹងយាងទៅកាន់ចារិកក្នុងទក្ខិណាគិរិជនបទ (បើ) លោកដ៏មានអាយុអង្គណា ត្រូវការ(ទៅ) លោកដ៏មានអាយុអង្គនោះ ចូរនិមន្តមកចុះ។ ភិក្ខុទាំងឡាយនិយាយដូច្នេះថា ម្នាលអាវុសោអានន្ទ ព្រះដ៏មានបុណ្យ បានទ្រង់បញ្ញត្តដើម្បីឲ្យភិក្ខុនៅជាប់និស្ស័យអស់វស្សាទាំងឡាយ១០ ដើម្បីឲ្យភិក្ខុមានវស្សា១០ ឲ្យនិស្ស័យបាន យើងទាំងឡាយគប្បីទៅក្នុងទីនោះផង គប្បីកាន់យកនិស្ស័យផង ការនៅបានតែបន្តិចបន្តួចផង យើងទាំងឡាយ ក៏ត្រូវត្រឡប់មកវិញផង ត្រូវកាន់យកនិស្ស័យម្តងទៀតផង បើប្រសិនណាជាព្រះឧបជ្ឈាយ៍និងអាចារ្យរបស់យើងទៅផង យើងក៏ទៅដែរ បើព្រះឧបជ្ឈាយ៍ និងអាចារ្យរបស់យើងទាំងឡាយមិនបានទៅទេ យើងក៏មិនបានទៅដែរ ម្នាលអាវុសោអានន្ទ កិរិយាដែលមានចិត្តវិលវល់មុខជានឹងប្រាកដដល់យើងទាំងឡាយ។ គ្រានោះ ព្រះដ៏មានបុណ្យ ទ្រង់យាងទៅកាន់ចារិកក្នុងទក្ខិណាគិរិជនបទ ដោយភិក្ខុសង្ឃមានពួកតិច។ ព្រះដ៏មានបុណ្យ ព្រះអង្គគង់នៅក្នុងទក្ខិណាគិរិជនបទ សមគួរតាមព្រះអធ្យាស្រ័យ ហើយក៏យាងត្រឡប់មកកាន់ក្រុងរាជគ្រឹះវិញ។ ទើបព្រះដ៏មានព្រះភាគ ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមកហើយ ទ្រង់ត្រាស់សួរថា ម្នាលអានន្ទ ហេតុដូចម្តេចបានជាកាលដែលតថាគតបានចៀសទៅកាន់ទក្ខិណាគិរិជនបទ មានពួកភិក្ខុសង្ឃតិចម្ល៉េះ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគទ្រង់ធ្វើធម្មីកថា ហើយទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមក ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលឆ្លាសប្រតិពលនៅជាប់និស្ស័យអស់៥វស្សា ភិក្ខុដែលមិនឆ្លាស ត្រូវនៅដរាបដល់អស់ជីវិត។((អដ្ឋកថា ថា ភិក្ខុដែលមិនឆ្លាសនេះ ទោះបីមានវស្សាដល់៦០ ឬ៧០ រាប់អំពីឧបសម្បទាមកក៏ដោយ បើរកភិក្ខុចាស់ជាងខ្លួនធ្វើជាអាចារ្យមិនបាន ត្រូវតែទៅអង្គុយច្រហោង ផ្គងអញ្ជលីក្នុងសំណាក់ភិក្ខុអ្នកឆ្លាស ដែលខ្ចីវស្សាជាងខ្លួន ហើយនិយាយសូមនិស្ស័យថា បពិត្រលោកដ៏មានអាយុ សូមលោកជាអាចារ្យរបស់ខ្ញុំករុណា ៗសូមនៅអាស្រ័យនឹងលោកដ៏មានអាយុផងដូច្នេះ អស់វារៈបីដង។ បើនឹងចូលទៅភូមិ ត្រូវទៅអង្គុយច្រហោង ផ្គងអញ្ជលី ហើយនិយាយលាអាចារ្យថា បពិត្រលោកអាចារ្យ ខ្ញុំករុណាសូមលាទៅភូមិដូច្នេះទើបបាន។)) 
-==== (និស្សយមុច្ចនកកថា ៤០.) ==== 
-<span para #para_116>[១១៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៥ មិនគប្បីនៅដោយឥតនិស្ស័យ គឺជាភិក្ខុមិនប្រកបដោយកងសីល ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុមិនប្រកបដោយកងសមាធិ ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុមិនប្រកបដោយកងបញ្ញា (វិបស្សនា) ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុមិនប្រកបដោយកងវិមុត្តិ (អរហត្តផល) ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុមិនប្រកបដោយកងវិមុត្តិញ្ញាណទស្សនៈ (បច្ចវេក្ខណញ្ញាណ) ជារបស់អសេក្ខបុគ្គល១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង មិនគប្បីនៅដោយឥតនិស្ស័យឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៥ គប្បីនៅដោយមិនបាច់មាននិស្ស័យបាន គឺជាភិក្ខុប្រកបដោយកងសីល ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុប្រកបដោយកងសមាធិ ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុប្រកបដោយកងបញ្ញា ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុប្រកបដោយកងវិមុត្តិ ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុប្រកបដោយកងវិមុត្តិញ្ញាណទស្សនៈ ជារបស់អសេក្ខបុគ្គល១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង ទើបគួរនៅបានដោយមិនបាច់មាននិស្ស័យ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៥ដទៃទៀត មិនគប្បីនៅដោយឥតមាននិស្ស័យ គឺជាភិក្ខុមិនមានសទ្ធា១ ជាភិក្ខុមិនខ្មាសបាប១ ជាភិក្ខុមិនខ្លាចបាប១ ជាភិក្ខុខ្ជិល១ ជាភិក្ខុវង្វេងស្មារតី១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង មិនគួរនៅដោយឥតនិស្ស័យឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៥ គួរនៅបានដោយមិនបាច់មាននិស្ស័យ គឺជាភិក្ខុមានសទ្ធា១ ជាភិក្ខុខ្មាសបាប១ ជាភិក្ខុខ្លាចបាប១ ជាភិក្ខុប្រារព្ធព្យាយាម១ ជាភិក្ខុដម្កល់ស្មារតីខ្ជាប់ខ្ជួន១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង ទើបគួរនៅបានដោយមិនបាច់មាននិស្ស័យឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៥ក្រៅពីនេះទៀត មិនគប្បីនៅដោយឥតនិស្ស័យ គឺជាភិក្ខុវិបត្តិសីលក្នុងសីលដ៏ក្រៃលែង១ ជាភិក្ខុវិបត្តិអាចារក្នុងអាចារដ៏ក្រៃលែង១ ជាភិក្ខុវិបត្តិទិដ្ឋិក្នុងទិដ្ឋិដ៏ក្រៃលែង១ ជាភិក្ខុចេះចាំតិច១ ជាភិក្ខុអាប់ឥតប្រាជ្ញា១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង មិនគួរនៅដោយឥតនិស្ស័យឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៥ គប្បីនៅដោយមិនមាននិស្ស័យបាន គឺជាភិក្ខុមិនវិបត្តិសីលក្នុងសីលដ៏ក្រៃលែង១ ជាភិក្ខុមិនវិបត្តិអាចារក្នុងអាចារដ៏ក្រៃលែង១ ជាភិក្ខុមិនវិបត្តិចាកទិដ្ឋិក្នុងទិដ្ឋិដ៏ក្រៃលែង១ ជាភិក្ខុចេះចាំច្រើន១ ជាភិក្ខុមានប្រាជ្ញា១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង ទើបគួរនៅដោយមិនបាច់មាននិស្ស័យបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៥ក្រៅពីនេះទៀត មិនគប្បីនៅដោយឥតនិស្ស័យ គឺភិក្ខុមិនស្គាល់អាបត្តិ១ មិនស្គាល់អនាបត្តិ១ មិនស្គាល់អាបត្តិស្រាល១ មិនស្គាល់អាបត្តិធ្ងន់១ ទាំងបាតិមោក្ខទាំងឡាយពីរ((ឱវាទបាតិមោក្ខ និងអាណាបាតិមោក្ខ។ អាណាបាតិមោក្ខចែកជាពីរ គឺភិក្ខុបាតិមោក្ខ១ ភិក្ខុនីបាតិមោក្ខ១ ក្នុងទីនេះ ទ្រង់សំដៅយកភិក្ខុបាតិមោក្ខ និងភិក្ខុនីបាតិមោក្ខ។)) ភិក្ខុនោះក៏មិនបានចេះដោយពិស្តារ ភិក្ខុនោះមិនបានចែកដោយប្រពៃ មិនបានឲ្យប្រព្រឹត្តដោយប្រពៃ (មិនចាំស្ទាត់រត់មាត់) មិនកាត់សេចក្តីដោយល្អ តាមសុត្ត (សង្គ្រោះយកខន្ធកវិន័យ និងបរិវារៈ) តាមរបៀបនៃព្យញ្ជនៈ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយអង្គទាំង៥នេះឯង មិនគប្បីនៅដោយមិនមាននិស្ស័យឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៥ គប្បីនៅដោយឥតនិស្ស័យបាន គឺភិក្ខុស្គាល់អាបត្តិ១ ស្គាល់អនាបត្តិ១ ស្គាល់អាបត្តិស្រាល១ ស្គាល់អាបត្តិធ្ងន់១ ទាំងបាតិមោក្ខទាំងឡាយពីរ ភិក្ខុនោះក៏ចេះដោយត្រឹមត្រូវល្អ យ៉ាងពិស្តារ បានចែកដោយល្អ បានឲ្យប្រព្រឹត្តដោយប្រពៃ បានវិនិច្ឆ័យដោយត្រឹមត្រូវតាមសុត្ត តាមរបៀបនៃព្យញ្ជនៈ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយអង្គទាំង៥នេះឯង ទើបគួរនៅដោយឥតនិស្ស័យបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៥ក្រៅពីនេះទៀត មិនគប្បីនៅដោយឥតនិស្ស័យ គឺភិក្ខុមិនស្គាល់អាបត្តិ១ មិនស្គាល់អនាបត្តិ១ មិនស្គាល់អាបត្តិស្រាល១ មិនស្គាល់អាបត្តិធ្ងន់១ មានវស្សាថយពីប្រាំចុះមក១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយអង្គទាំងឡាយ៥នេះឯង មិនគួរនៅដោយឥតនិស្ស័យឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៥ គប្បីនៅដោយឥតនិស្ស័យបាន គឺភិក្ខុស្គាល់អាបត្តិ១ ស្គាល់អនាបត្តិ១ ស្គាល់អាបត្តិស្រាល១ ស្គាល់អាបត្តិធ្ងន់១ មានវស្សាប្រាំ ឬមានវស្សាច្រើនជាងប្រាំ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយអង្គទាំងឡាយ៥នេះឯង ទើបគួរនៅដោយឥតនិស្ស័យបាន។ 
-<span para #para_117>[១១៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៦ មិនគប្បីនៅដោយឥតនិស្ស័យទេ គឺជាភិក្ខុដែលមិនប្រកបដោយកងសីល ជារបស់អសេក្ខបុគ្គល១ ដែលមិនប្រកបដោយកងសមាធិ ជារបស់អសេក្ខបុគ្គល១ ដែលមិនប្រកបដោយកងបញ្ញា ជារបស់អសេក្ខបុគ្គល១ ដែលមិនប្រកបដោយកងវិមុត្តិ ជារបស់អសេក្ខបុគ្គល១ ដែលមិនប្រកបដោយកងវិមុត្តិញ្ញាណទស្សនៈ ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុមានវស្សាមិនទាន់គ្រប់ប្រាំ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយអង្គទាំង៦នេះឯង មិនគួរនៅដោយឥតនិស្ស័យទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៦ គប្បីនៅដោយឥតនិស្ស័យបាន គឺជាភិក្ខុប្រកបដោយកងសីល ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុប្រកបដោយកងសមាធិ ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុប្រកបដោយកងបញ្ញា ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុប្រកបដោយកងវិមុត្តិ ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុប្រកបដោយកងវិមុត្តិញ្ញាណទស្សនៈ ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុមានវស្សាប្រាំ ឬមានវស្សាច្រើនជាងប្រាំ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយអង្គទាំង៦នេះឯង ទើបគួរនៅដោយឥតនិស្ស័យបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៦ក្រៅពីនេះទៀត មិនគប្បីនៅដោយឥតនិស្ស័យ គឺជាភិក្ខុមិនមានសទ្ធា១ ជាភិក្ខុមិនខ្មាសបាប១ ជាភិក្ខុមិនខ្លាចបាប១ ជាភិក្ខុខ្ជិល១ ជាភិក្ខុវង្វេងស្មារតី១ ជាភិក្ខុមានវស្សាមិនទាន់គ្រប់ប្រាំ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយអង្គទាំង៦នេះឯង មិនគួរនៅដោយឥតនិស្ស័យឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៦ គប្បីនៅដោយឥតនិស្ស័យបាន គឺជាភិក្ខុមានសទ្ធា១ ជាភិក្ខុខ្មាសបាប១ ជាភិក្ខុខ្លាចបាប១ ជាភិក្ខុមានសេចក្តីប្រារព្ធព្យាយាមហើយ១ ជាភិក្ខុដម្កល់ស្មារតីខ្ជាប់ខ្ជួន១ ជាភិក្ខុមានវស្សាប្រាំ ឬមានវស្សាច្រើនជាងប្រាំ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយអង្គទាំង៦នេះឯង ទើបគួរនៅដោយឥតនិស្ស័យបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៦ក្រៅពីនេះទៀត មិនគប្បីនៅដោយឥតនិស្ស័យ គឺជាភិក្ខុវិបត្តិសីលក្នុងសីលដ៏ក្រៃលែង១ ជាភិក្ខុវិបត្តិអាចារ (មារយាទ) ក្នុងអាចារដ៏ក្រៃលែង១ ជាភិក្ខុវិបត្តិទិដ្ឋិក្នុងទិដ្ឋិដ៏ក្រៃលែង១ ជាភិក្ខុចេះចាំ(ពុទ្ធវចនៈ)តិច១ ជាភិក្ខុមិនមានប្រាជ្ញា១ ជាភិក្ខុមានវស្សាមិនទាន់គ្រប់ប្រាំ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៦នេះឯង មិនគួរនៅដោយឥតនិស្ស័យឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៦ គប្បីនៅដោយមិនបាច់និស្ស័យ គឺជាភិក្ខុមិនវិបត្តិសីលក្នុងសីលដ៏ក្រៃលែង១ ជាភិក្ខុមិនវិបត្តិអាចារក្នុងអាចារដ៏ក្រៃលែង១ ជាភិក្ខុមិនវិបត្តិទិដ្ឋិក្នុងទិដ្ឋិដ៏ក្រៃលែង១ ជាភិក្ខុចេះចាំ(ពុទ្ធវចនៈ)ច្រើន១ ជាភិក្ខុមានប្រាជ្ញា១ ជាភិក្ខុមានវស្សាប្រាំ ឬមានវស្សាច្រើនជាងប្រាំ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយអង្គទាំង៦នេះឯង ទើបគួរនៅមិនបាច់មាននិស្ស័យបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៦ក្រៅពីនេះទៀត មិនគប្បីនៅដោយឥតនិស្ស័យ គឺភិក្ខុមិនស្គាល់អាបត្តិ១ មិនស្គាល់អនាបត្តិ១ មិនស្គាល់អាបត្តិស្រាល១ មិនស្គាល់អាបត្តិធ្ងន់១ ទាំងបាតិមោក្ខទាំងឡាយពីរ ភិក្ខុនោះមិនបានចេះចាំដោយពិស្តារ មិនបានចែកដោយល្អ មិនឲ្យប្រព្រឹត្តដោយប្រពៃ មិនវិនិច្ឆ័យដោយត្រឹមត្រូវ តាមសុត្ត តាមលំដាប់ព្យញ្ជនៈ១ ជាភិក្ខុមានវស្សាមិនគ្រប់ប្រាំ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយអង្គទាំង៦នេះឯង មិនគួរនៅដោយមិនមាននិស្ស័យទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៦នេះឯង គប្បីនៅដោយមិនបាច់និស្ស័យ គឺភិក្ខុស្គាល់អាបត្តិ១ ស្គាល់អនាបត្តិ១ ស្គាល់អាបត្តិស្រាល១ ស្គាល់អាបត្តិធ្ងន់១ ទាំងបាតិមោក្ខទាំងឡាយពីរ ភិក្ខុនោះក៏ចេះចាំយ៉ាងពិស្តារ បានចែកដោយល្អ ឲ្យប្រព្រឹត្តទៅដោយប្រពៃ កាត់សេចក្តីដោយត្រឹមត្រូវតាមសុត្ត តាមលំដាប់ព្យញ្ជនៈ១ ជាភិក្ខុមានវស្សាប្រាំ ឬមានវស្សាច្រើនជាងប្រាំ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយអង្គទាំង៦នេះឯង ទើបគួរនៅដោយមិនមាននិស្ស័យបាន។  
-<div centeralign>ចប់ អភយូវរភាណវារៈ។
-==== (រាហុលវត្ថុ ៤១.) ==== 
-<span para #para_118>[១១៨] គ្រានោះឯង ព្រះដ៏មានព្រះភាគទ្រង់គង់ក្នុងក្រុងរាជគ្រឹះ តាមសមគួរដល់ពុទ្ធអធ្យាស្រ័យហើយ ទ្រង់យាងសំដៅទៅកាន់ចារិក ឯក្រុងកបិលវត្ថុ ត្រាច់ទៅតាមលំដាប់ៗហើយ ទ្រង់បានយាងទៅដល់ក្រុងកបិលវត្ថុនោះឯង។ តាមដំណាលក្នុងនិទាននោះថា ព្រះដ៏មានបុណ្យ ទ្រង់គង់ក្នុងនិគ្រោធារាម ក្បែរក្រុងកបិលវត្ថុ ក្នុងដែនសក្កៈ។ លំដាប់នោះ ព្រះដ៏មានបុណ្យ ព្រះអង្គទ្រង់ស្បង់ ទ្រង់បាត្រចីវរ ហើយយាងចូលទៅកាន់ដំណាក់ព្រះបាទសុទ្ធោទនសក្យរាជ ក្នុងវេលាព្រឹក លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈដែលគេរៀបចំថ្វាយ។ គ្រានោះ ព្រះនាងទេវីជាមាតារាហុល បានពោលពាក្យនេះនឹងរាហុលកុមារថា ម្នាលរាហុល ព្រះសមណៈនេះ ជាបិតារបស់បាហើយ បាឯងចូរទៅសូមទ្រព្យមត៌ករបស់បិតាបាចុះ។ លំដាប់នោះ រាហុលកុមារក៏ចូលទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឈរចំពោះព្រះភក្ត្រព្រះដ៏មានព្រះភាគ ហើយក្រាបទូលថា បពិត្រព្រះសមណៈ ម្លប់ (បុណ្យ) របស់ព្រះអង្គសុខស្រួលណាស់។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ក្រោកចាកពុទ្ធាសនៈ ហើយយាងចេញទៅ។ គ្រានោះ រាហុលកុមារ ក៏តាមព្រះដ៏មានព្រះភាគប្រកិតអំពីខាងក្រោយៗ ហើយក្រាបទូលថា បពិត្រព្រះសមណៈ សូមព្រះអង្គទ្រង់ប្រទានទ្រព្យមត៌កដល់ខ្ញុំ សូមព្រះអង្គ ទ្រង់ប្រទានទ្រព្យមត៌កដល់ខ្ញុំ។ លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់ហៅព្រះសារីបុត្រដ៏មានអាយុមកហើយត្រាស់ថា ម្នាលសារីបុត្រ បើដូច្នោះ អ្នកចូរបំបួសរាហុលកុមារចុះ។ ព្រះសារីបុត្រទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះករុណានឹងបំបួសរាហុលកុមារដោយវិធីដូចម្តេច។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានបុញ្ញសិរី ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមក ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសាមណេរបព្វជ្ជាដោយត្រៃសរណគមន៍ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីបំបួសកុលបុត្រយ៉ាងនេះគឺ មុនដំបូងភិក្ខុត្រូវកោរសក់ និងពុកមាត់ឲ្យហើយ ឲ្យស្លៀកសំពត់កាសាយៈទាំងឡាយ រួចពាក់សំពត់ឧត្តរាសង្គឆៀងស្មាម្ខាង ឲ្យសំពះបាទានៃភិក្ខុទាំងឡាយ ឲ្យអង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយត្រូវប្រាប់កុលបុត្រនោះថា អ្នកចូរពោលយ៉ាងនេះ គឺត្រូវពោលថា ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធជាទីរលឹក ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ជាទីរលឹក ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃជាទីរលឹក ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធជាទីរលឹក ជាគំរប់ពីរដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ជាទីរលឹក ជាគំរប់ពីរដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃជាទីរលឹក ជាគំរប់ពីរដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធជាទីរលឹក ជាគំរប់បីដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ជាទីរលឹក ជាគំរប់បីដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃជាទីរលឹក ជាគំរប់បីដងផង ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសាមណេរបព្វជ្ជា ដោយត្រៃសរណគមន៍នេះ។ ព្រះសារីបុត្រដ៏មានអាយុ ក៏បំបួសរាហុលកុមារក្នុងខណៈនោះឯង((ក្នុងអដ្ឋកថា ថា ព្រះមហាមោគ្គល្លានត្ថេរកោរសក់ និងឲ្យសំពត់កាសាយៈដល់រាហុលកុមារ ព្រះសារីបុត្តជាបព្វជ្ជាចារ្យ។ ព្រះមហាកស្សបត្ថេរជាឱវាទាចារ្យ។)) ។ លំដាប់នោះឯង ព្រះបាទសុទ្ធោទនសក្យរាជ ទ្រង់យាងចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគហើយ គង់ក្នុងទីដ៏សមគួរ លុះគង់ក្នុងទីដ៏សមគួរហើយ ព្រះបាទសុទ្ធោទនសក្យរាជ ក៏ទ្រង់មានព្រះរាជឱង្ការយ៉ាងនេះនឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះករុណាសូមពរម្យ៉ាងអំពីព្រះដ៏មានព្រះភាគ។ ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា បពិត្រព្រះគោតម((ទ្រង់ហៅព្រះពុទ្ធបិតាតាមនាមគោត្រ គឺនាមត្រកូលរបស់ព្រះអង្គដែលហៅថា គោតមគោត្រ។)) ព្រះតថាគតទាំងឡាយមានពរកន្លងហើយ។ ព្រះបាទសុទ្ធោទនសក្យរាជ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ពរណាដែលគួរ ពរណាដែលមិនមានទោស (ខ្ញុំសូមពរនោះ)។ ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា បពិត្រព្រះគោតម សូមព្រះអង្គមានព្រះបន្ទូលចំពោះពរនោះចុះ។ ព្រះបាទសុទ្ធោទនសក្យរាជក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន កាលដែលព្រះអង្គមក ទ្រង់ព្រះផ្នួសហើយ ខ្ញុំព្រះករុណាកើតទុក្ខមិនមែនតិចទេ កាលដែលនន្ទនិងរាហុលមកបួស ក៏ខ្ញុំព្រះករុណាកើតទុក្ខខ្លាំងណាស់ដូច្នោះដែរ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីស្រឡាញ់រាហុលកុមារ ដូចជាកូន លើសពន់ប្រមាណ (ហាក់ដូចជា) កាត់នូវសម្បុរស្បែកក្រៅ លុះកាត់សម្បុរស្បែកក្រៅហើយ ក៏កាត់នូវស្បែកក្នុង លុះកាត់ស្បែកក្នុងហើយ ក៏កាត់នូវសាច់ លុះកាត់សាច់ហើយ ក៏កាត់នូវសរសៃ លុះកាត់សរសៃហើយ ក៏កាត់នូវឆ្អឹង លុះកាត់ឆ្អឹងហើយ ក៏ចុចរហូតដល់ខួរក្នុងឆ្អឹង បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំសូមអង្វរថា លោកម្ចាស់ទាំងឡាយកុំបំបួសកូនដែលមាតាបិតាមិនបានអនុញ្ញាតឡើយ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ព្រះបាទសុទ្ធោទនសក្យរាជឲ្យឃើញច្បាស់ ឲ្យសមាទាននូវកុសលធម៌ដោយប្រពៃ ឲ្យក្លៀវក្លាឡើងដោយល្អ និងឲ្យមានព្រះហឫទ័យរីករាយដោយធម្មីកថា។ ឯព្រះបាទសុទ្ធោទនសក្យរាជ លុះព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ឲ្យឃើញច្បាស់ ឲ្យសមាទាននូវកុសលធម៌ដោយប្រពៃ ឲ្យក្លៀវក្លាឡើងដោយល្អ និងឲ្យរីករាយដោយធម្មីកថាហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ (យាងវិលខាងស្តាំ) ហើយស្តេចចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមក ទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ បុត្រដែលមាតានិងបិតាមិនបានអនុញ្ញាត ភិក្ខុមិនគប្បីបំបួសឡើយ បើភិក្ខុណាបំបួស ត្រូវអាបត្តិទុក្កដ។ លំដាប់ពីនោះមក ព្រះដ៏មានបុណ្យ ទ្រង់គង់ក្នុងក្រុងកបិលវត្ថុ តាមសមគួរដល់ពុទ្ធអធ្យាស្រ័យហើយ ទ្រង់យាងសំដៅទៅកាន់ចារិកឯក្រុងសាវត្ថី ទ្រង់ត្រាស់ទៅកាន់ចារិកដោយលំដាប់ៗហើយ ទ្រង់បានដល់ទៅក្រុងសាវត្ថីនោះ។ តាមដំណាលក្នុងនិទាននោះថា ព្រះដ៏មានបុណ្យ ទ្រង់គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី។ 
-<span para #para_119>[១១៩] សម័យនោះឯង ត្រកូលឧបដ្ឋាករបស់ព្រះសារីបុត្រដ៏មានអាយុ បញ្ជូនទារកទៅក្នុងសំណាក់ព្រះសារីបុត្រដ៏មានអាយុ ហើយនិយាយថា សូមព្រះថេរៈបំបួសទារកនេះឲ្យទាន។ គ្រានោះ ព្រះសារីបុត្រដ៏មានអាយុត្រិះរិះយ៉ាងនេះថា ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តថា ភិក្ខុមួយរូបមិនត្រូវឲ្យសាមណេរពីររូបបម្រើខ្លួន ឥឡូវរាហុលសាមណេរនេះ ជាសាមណេររបស់អញ តើអញនឹងត្រូវប្រតិបត្តិដូចម្តេចហ្ន៎។ ព្រះសារីបុត្រក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុមួយរូបដែលឆ្លាសប្រតិពល ឲ្យសាមណេរពីររូបបម្រើបាន ម្យ៉ាងវិញទៀត បើភិក្ខុនោះអាចទូន្មានប្រៀនប្រដៅសាមណេរប៉ុន្មានរូបបាន ឲ្យសាមណេរមានទាំងប៉ុណ្ណោះបម្រើក៏បានដែរ។ 
-==== (សិក្ខាបទកថា ៤២.) ==== 
-<span para #para_120>[១២០] គ្រាតពីនោះមក សាមណេរទាំងឡាយបានត្រិះរិះសេចក្តីនេះនឹងគ្នាថា សិក្ខាបទរបស់យើងទាំងឡាយមានប៉ុន្មានហ្ន៎ ម្យ៉ាងទៀត យើងទាំងឡាយគួរសិក្សាក្នុងវិន័យដូចម្តេចខ្លះ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវសិក្ខាបទទាំងឡាយ១០ ដល់សាមណេរទាំងឡាយ ម្យ៉ាងទៀត អនុញ្ញាតឲ្យសាមណេរទាំងឡាយសិក្សាក្នុងសិក្ខាបទទាំងឡាយ១០នោះគឺ ចេតនាជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង១ ចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យ១ ចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តនូវធម៌មិនប្រសើរ១ ចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក១ ចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ ព្រោះផឹកនូវទឹកស្រវឹង គឺសុរានិងមេរ័យ១ ចេតនាជាហេតុវៀរចាកកិរិយាបរិភោគនូវភោជនាហារក្នុងកាលខុស១ ចេតនាជាហេតុវៀរចាកកិរិយារាំ និងច្រៀង និងប្រគំ និងមើលនូវល្បែងដែលជាសត្រូវដល់កុសលធម៌១ ចេតនាជាហេតុវៀរចាកកិរិយាទ្រទ្រង់ និងប្រដាប់ និងតាក់តែងស្អិតស្អាងរាងកាយដោយផ្កាកម្រង និងគ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ១ ចេតនាជាហេតុវៀរចាកទីសេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងទីសេនាសនៈដ៏ប្រសើរ១ ចេតនាជាហេតុវៀរចាកកិរិយាទទួលកាន់យកនូវមាសនិងប្រាក់១ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវសិក្ខាបទទាំង១០នេះ ដល់សាមណេរទាំងឡាយ ម្យ៉ាងទៀត អនុញ្ញាតឲ្យពួកសាមណេរសិក្សាក្នុងសិក្ខាបទទាំងឡាយ១០នេះ។  
-==== (ទណ្ឌកម្មវត្ថុ ៤៣.) ==== 
-<span para #para_121>[១២១] សម័យនោះឯង សាមណេរទាំងឡាយមិនគោរព មិនកោតក្រែង មានការចិញ្ចឹមជីវិតមិនស្មើភាគគ្នាក្នុងភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសាមណេរ មិនសមបើមិនគោរព មិនកោតក្រែង មានការចិញ្ចឹមជីវិតមិនស្មើភាគគ្នា ក្នុងភិក្ខុទាំងឡាយ (ដូច្នេះ) សោះ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុធ្វើទណ្ឌកម្មដល់សាមណេរដែលប្រកបដោយអង្គទាំងឡាយ៥ គឺសាមណេរព្យាយាមដើម្បីនឹងឲ្យសាបសូន្យលាភរបស់ភិក្ខុទាំងឡាយ១ សាមណេរព្យាយាមដើម្បីមិនឲ្យជាប្រយោជន៍((អដ្ឋកថា សំដៅយកឧបទ្រព គឺបៀតបៀនឲ្យមានភ័យអន្តរាយ ឲ្យចង្អៀតចង្អល់ចិត្ត។))   ដល់ភិក្ខុទាំងឡាយ១ សាមណេរព្យាយាម ដើម្បីនឹងមិនឲ្យភិក្ខុទាំងឡាយបាននូវលំនៅ១ សាមណេរជេរគម្រាមនូវភិក្ខុទាំងឡាយ១ សាមណេរញុំាងភិក្ខុទាំងឡាយឲ្យបែកចាកភិក្ខុទាំងឡាយ១ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុធ្វើទណ្ឌកម្ម ដល់សាមណេរ ដែលប្រកបដោយអង្គទាំងឡាយ៥នេះ។ លំដាប់តពីនោះមក ភិក្ខុទាំងឡាយបានត្រិះរិះនូវសេចក្តីនេះថា យើងទាំងឡាយគប្បីធ្វើទណ្ឌកម្មដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុធ្វើនូវអាវរណកម្ម គឺកិរិយាហាមប្រាម (ថា អ្នកកុំចូលមកក្នុងទីនេះ)។ ក៏សម័យនោះឯង ពួកភិក្ខុធ្វើនូវអាវរណកម្ម គឺកិរិយាហាមប្រាមដល់សាមណេរទាំងឡាយអស់ទាំងអារាមរបស់សង្ឃទាំងមូល។ សាមណេរទាំងឡាយ កាលបើចូលទៅកាន់អារាមមិនបាន ក៏ចៀសចេញទៅខ្លះ សឹកចេញទៅខ្លះ ទៅចូលក្នុងពួកតិរ្ថិយខ្លះ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អារាមរបស់សង្ឃទាំងមូល ភិក្ខុមិនគប្បីធ្វើនូវអាវរណកម្ម គឺកិរិយាហាមប្រាមឡើយ ភិក្ខុណាធ្វើ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ សាមណេរធ្លាប់នៅក្នុងទីណា ឬធ្លាប់ចូលទៅក្នុងទីណា តថាគតអនុញ្ញាតឲ្យភិក្ខុធ្វើនូវអាវរណកម្ម គឺកិរិយាហាមប្រាម តែក្នុងទៅនោះ។ ក៏សម័យនោះឯង ភិក្ខុទាំងឡាយធ្វើនូវអាវរណកម្ម គឺកិរិយាហាមប្រាមចំពោះអាហារដែលបរិភោគតាមទ្វារមាត់ ដល់សាមណេរទាំងឡាយ។ មនុស្សទាំងឡាយ កាលធ្វើទឹកបបរខ្លះ សង្ឃភត្តខ្លះ ក៏និយាយពាក្យយ៉ាងនេះនឹងសាមណេរទាំងឡាយថា បពិត្រលោកដ៏ចំរើន លោកទាំងឡាយចូរមកឆាន់បបរចុះ បពិត្រលោកម្ចាស់ដ៏ចំរើន លោកទាំងឡាយចូរមកឆាន់ចង្ហាន់ចុះ។ សាមណេរទាំងឡាយក៏និយាយពាក្យយ៉ាងនេះថា ម្នាលអាវុសោ យើងទាំងឡាយឆាន់មិនបានទេ (ព្រោះ) ភិក្ខុទាំងឡាយ លោកធ្វើអាវរណកម្មហើយ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ទាំងឡាយ មិនសមបើធ្វើអាវរណកម្ម ហាមប្រាមចំពោះអាហារដែលបរិភោគតាមមុខទ្វារ ដល់សាមណេរ (ដូច្នេះ)សោះ។ ភិក្ខុទាំងឡាយក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវធ្វើនូវអាវរណកម្ម ហាមប្រាមចំពោះអាហារដែលបរិភោគតាមមុខទ្វារឡើយ ភិក្ខុណាធ្វើ ត្រូវអាបត្តិទុក្កដ។ 
-<div centeralign>ចប់ រឿងទណ្ឌកម្ម។
-==== (អនាបុច្ឆាវរណវត្ថុ ៤៤.) ==== 
-<span para #para_122>[១២២] ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុមិនបានប្រាប់ភិក្ខុទាំងឡាយជាឧបជ្ឈាយ៍ ក៏ធ្វើអាវរណកម្មដល់សាមណេរទាំងឡាយ។ ឧបជ្ឈាយ៍ទាំងឡាយស្វែងរក ដោយគិតថា ពួកសាមណេររបស់យើងទាំងឡាយម្តេចក៏មិនឃើញដូច្នេះ។ ភិក្ខុទាំងឡាយនិយាយប្រាប់យ៉ាងនេះថា ម្នាលអាវុសោ ពួកឆព្វគ្គិយភិក្ខុធ្វើអាវរណកម្មហើយ។ ឧបជ្ឈាយ៍ទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនសមបើមិនប្រាប់យើង ហើយធ្វើអាវរណកម្ម ដល់ពួកសាមណេររបស់យើង (ដូច្នេះ)សោះ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ (បើ) អ្នកទាំងឡាយមិនទាន់ប្រាប់ពួកឧបជ្ឈាយ៍ (ឲ្យដឹងជាមុនទេ) មិនត្រូវធ្វើអាវរណកម្មឡើយ។ ភិក្ខុណាធ្វើ ត្រូវអាបត្តិទុក្កដ។  
-==== (អបលាឡនវត្ថុ ៤៥.) ==== 
-<span para #para_123>[១២៣] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រលោមយកពួកសាមណេររបស់ពួកភិក្ខុជាថេរៈ ព្រះថេរៈទាំងឡាយ ក៏បានសេចក្តីលំបាក ដោយកាន់យកឈើស្ទន់ និងទឹកលុបមុខដោយខ្លួនឯង។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនគប្បីប្រលោមយកបរិសទ្យរបស់ភិក្ខុដទៃឡើយ។ ភិក្ខុណាប្រលោមយក ត្រូវអាបត្តិទុក្កដ((អដ្ឋកថា ថា ភិក្ខុបំបែកសាមណេរ ឬឧបសម្បន្ន ដែលជាបរិសទ្យរបស់ភិក្ខុដទៃ ដោយហោចទៅ ទោះបីបរិសទ្យរបស់ភិក្ខុទ្រុស្តសីលក៏មិនគួរ។ តែបើនិយាយប្រាប់ទោសថា អ្នកឯងនៅអាស្រ័យនឹងភិក្ខុទ្រុស្តសីល ដូចជាបុគ្គលងូតទឹក ហើយមកប្រឡាក់លាមកវិញ (ក៏សាមណេរ ឬឧបសម្បន្ននោះមកឯងៗ) ដូច្នេះ គួរ។)) ។  
-==== (កណ្ដកសាមណេរវត្ថុ ៤៦.) ==== 
-<span para #para_124>[១២៤] សម័យនោះឯង សាមណេរឈ្មោះកណ្តកៈ (ជាសិស្ស) របស់ព្រះឧបនន្ទសក្យដ៏មានអាយុ ប្រទុស្ត (សេពមេថុនធម្ម) នឹងភិក្ខុនីឈ្មោះកណ្តកី។ ភិក្ខុទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើសាមណេរមកប្រព្រឹត្តអនាចារ មានសភាពដូច្នេះសោះ។ ភិក្ខុទាំងឡាយក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុញុំាងសាមណេរ ដែលប្រកបដោយអង្គទាំងឡាយ១០ ឲ្យវិនាស គឺសាមណេរធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង (គឺសម្លាប់សត្វ)១ សាមណេរកាន់យកវត្ថុដែលគេមិនបានឲ្យ (ដោយកាយឬវាចា)១ សាមណេរប្រព្រឹត្តនូវធម៌មិនប្រសើរ (គឺសេពមេថុនធម្ម)១ សាមណេរពោលពាក្យកុហក១ សាមណេរផឹកទឹកស្រវឹង (គឺសុរានិងមេរ័យ)១ សាមណេរពោលតិះដៀលព្រះពុទ្ធ១ សាមណេរពោលតិះដៀលព្រះធម៌១ សាមណេរពោលតិះដៀលព្រះសង្ឃ១សាមណេរមានទិដ្ឋិខុស១ សាមណេរប្រទូស្តភិក្ខុនី១ ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតឲ្យភិក្ខុញុំាងសាមណេរ ដែលប្រកបដោយអង្គទាំងឡាយ១០នេះ ឲ្យវិនាស។ 
-==== (បណ្ឌកវត្ថុ ៤៧.) ==== 
-<span para #para_125>[១២៥] សម័យនោះឯង មានមនុស្សខ្ទើយម្នាក់បួសក្នុងសំណាក់ភិក្ខុទាំងឡាយ។ មនុស្សខ្ទើយនោះ ចូលទៅរកពួកភិក្ខុជាកំឡោះៗ ហើយនិយាយយ៉ាងនេះថា លោកដ៏មានអាយុទាំងឡាយ ចូរមកប្រទូស្ត (សេពមេថុន) នឹងខ្ញុំចុះ។ ភិក្ខុទាំងឡាយក៏បណ្តេញដោយពាក្យថា នែអ្នកខ្ទើយ អ្នកឯងចូរអន្តរធានទៅ នែអ្នកខ្ទើយ អ្នកឯងចូរវិនាសទៅ យើងមិនត្រូវការនឹងអ្នកឯងទេ។ មនុស្សខ្ទើយនោះ លុះដល់ភិក្ខុទាំងឡាយបណ្តេញចេញហើយ ក៏ចូលទៅរកពួកសាមណេរធំៗ ដែលមានសរីរៈធាត់ៗទៀត ហើយនិយាយយ៉ាងនេះថា បពិត្រលោកដ៏មានអាយុទាំងឡាយ ចូរលោកទាំងឡាយមកប្រទូស្តនឹងខ្ញុំចុះ។ ពួកសាមណេរក៏បណ្តេញដោយពាក្យថា នែអ្នកខ្ទើយ អ្នកឯងចូរអន្តរធានទៅ នែអ្នកខ្ទើយ អ្នកឯងចូរវិនាសទៅ យើងមិនត្រូវការនឹងអ្នកឯងទេ។ មនុស្សខ្ទើយនោះ លុះសាមណេរទាំងឡាយបណ្តេញហើយ ក៏ចូលទៅរកពួកគង្វាលដំរី និងពួកគង្វាលសេះ ហើយនិយាយយ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុទាំងឡាយ អ្នកចូរមកប្រទូស្តនឹងខ្ញុំចុះ។ ពួកគង្វាលដំរី និងពួកគង្វាលសេះ ក៏ប្រទូស្តទៅ។ គង្វាលដំរី និងគង្វាលសេះទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្រទាំងនេះជាមនុស្សខ្ទើយ បណ្តាសមណៈទាំងនេះ ប្រហែលជាសមណៈណា ដែលមិនខ្ទើយ មុខជាប្រទូស្តពួកខ្ទើយមិនលែងឡើយ បើដូច្នេះ ពួកសមណៈទាំងនេះ សុទ្ធតែប្រព្រឹត្តអព្រហ្មចរិយធម៌ (មេថុនធម្ម) គ្រប់គ្នាទាំងអស់មិនខាន។ ភិក្ខុទាំងឡាយ កាលបើបានឮពួកគង្វាលដំរី និងពួកគង្វាលសេះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ទើបពួកភិក្ខុនោះក៏ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ខ្ទើយជាអនុបសម្បន្ន សង្ឃមិនគប្បីឲ្យឧបសម្ប័ទឡើយ (បើ) ជាឧបសម្ប័ទហើយ ត្រូវឲ្យវិនាសចេញ។ 
-==== (ថេយ្យសំវាសកវត្ថុ ៤៨.) ==== 
-<span para #para_126>[១២៦] សម័យនោះឯង មានកុលបុត្រចាស់ម្នាក់ ជាបុគ្គលគ្មានញាតិសាលោហិត តែធ្លាប់ជាអ្នកមានសេចក្តីសុខដ៏ល្អិតល្អ។ ឯកុលបុត្រចាស់នោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា អញឯងជាសុខុមាលជាតិ តែមិនអាចនឹងបានភោគសម្បត្តិដែលខ្លួនមិនទាន់បានផង មិនអាចនឹងធ្វើភោគសម្បត្តិ ដែលខ្លួនបានហើយ ឲ្យរឹតតែចំរើនផង បើដូច្នេះ អញនឹងគប្បីចិញ្ចឹមជីវិតដោយឧបាយយ៉ាងនេះអេះ ទើបបានស្រួល មិនបាច់លំបាកផង។ លំដាប់តពីនោះមក កុលបុត្រចាស់ដែលគ្មានញាតិសាលោហិតនោះបានរំពឹងសេចក្តីនេះតទៅទៀតថា ពួកសមណៈ ជាសក្យបុត្រទាំងនេះ មានសីលជាសុខ មានសមាចារជាសុខ បានឆាន់នូវភោជនដ៏ល្អ ដេកលើដំណេកទាំងឡាយដែលហប់ មិនមានខ្យល់ បើដូច្នោះ មានតែអញត្រូវតាក់តែងបាត្រនិងចីវរ កោរសក់ និងពុកមាត់ ស្លៀកដណ្តប់នូវសំពត់កាសាយៈទាំងឡាយខ្លួនឯង ទៅកាន់អារាម ហើយនៅអាស្រ័យជាមួយនឹងភិក្ខុទាំងឡាយចុះ។ ទើបកុលបុត្រចាស់គ្មានញាតិសាលោហិតនោះ ក៏តាក់តែងបាត្រនិងចីវរ កោរសក់និងពុកមាត់ ស្លៀកដណ្តប់នូវសំពត់កាសាយៈទាំងឡាយខ្លួនឯង ទៅកាន់អារាម ហើយថ្វាយបង្គំភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយសួរយ៉ាងនេះថា ម្នាលអាវុសោ លោកបួសបានប៉ុន្មានវស្សាហើយ។ កុលបុត្រនោះត្រឡប់សួរថា ម្នាលអាវុសោ ពាក្យដែលថាបួសបានប៉ុន្មានវស្សានុ៎ះ តើដូចម្តេច។ ភិក្ខុទាំងឡាយសួរតទៅទៀតថា ម្នាលអាវុសោ ចុះលោកណាជាឧបជ្ឈាយ៍របស់លោក។ កុលបុត្រនោះក៏ត្រឡប់សួរបកមកទៀតថា ម្នាលអាវុសោ ពាក្យដែលហៅថាឧបជ្ឈាយ៍នុ៎ះ តើដូចម្តេច។ ភិក្ខុទាំងឡាយនិយាយពាក្យនេះនឹងព្រះឧបាលិដ៏មានអាយុថា ម្នាលអាវុសោឧបាលិ សូមនិមន្តលោកជម្រះសួរបព្វជិតនេះមើល។ ឯកុលបុត្រចាស់ដែលគ្មានញាតិសាលោហិតនោះ កាលបើត្រូវព្រះឧបាលិដ៏មានអាយុជម្រះសួរហើយ ក៏ប្រាប់នូវសេចក្តីនុ៎ះតាមត្រង់។ ព្រះឧបាលិដ៏មានអាយុ ដំណាលរឿងនុ៎ះប្រាប់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលជាថេយ្យសំវាស (លួចសំវាស) ជាឧបសម្បន្នមិនបានទេ សង្ឃមិនគប្បីឲ្យឧបសម្បទាឡើយ (បើ) ជាឧបសម្បន្នហើយ គប្បីឲ្យវិនាសចេញ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលជាតិត្ថិយបក្កន្តកៈ (ចូលពួកតិរ្ថិយ) ជាឧបសម្បន្នមិនបានទេ សង្ឃមិនគប្បីឲ្យឧបសម្បទាឡើយ (បើ) ជាឧបសម្បន្នហើយ គប្បីឲ្យវិនាសចេញ។ 
-==== (តិរច្ឆានគតវត្ថុ ៤៩.) ==== 
-<span para #para_127>[១២៧] សម័យនោះឯង នាគមួយរូបនឿយណាយ ខ្ពើមរអើមក្នុងកំណើតរបស់នាគ។ ឯនាគនោះ ក៏រំពឹងគិតដូច្នេះថា ដោយឧបាយដូចម្តេចអេះ ទើបអញនឹងបានរួចស្រឡះអំពីកំណើតនៃនាគផង ត្រឡប់បានជាអត្តភាពជាមនុស្សយ៉ាងឆាប់ផង។ គ្រាតមក នាគនោះរំពឹងគិតដូច្នេះថា មានតែពួកសមណៈ សក្យបុត្រទាំងនេះ ទើបលោកជាអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ប្រព្រឹត្តប្រសើរ និយាយពាក្យស្មោះត្រង់ មានសីល មានកល្យាណធម៌ បើសិនជាអញបានបួសនឹងពួកសមណៈសក្យបុត្រ អញមុខជានឹងបានរួចស្រឡះអំពីកំណើតនាគផង មុខជានឹងត្រឡប់បានអត្តភាពជាមនុស្សយ៉ាងឆាប់ផង ដោយទំនងយ៉ាងនេះឯងមិនលែងឡើយ។ លំដាប់នោះ នាគនោះក៏ចូលទៅរកភិក្ខុទាំងឡាយដោយភេទជាមាណព ហើយសូមបព្វជ្ជា។ ភិក្ខុទាំងឡាយក៏ឲ្យបព្វជ្ជាឧបសម្បទានាគនោះ។ សម័យនោះឯង នាគនោះនៅអាស្រ័យក្នុងវិហារ នាទីបំផុត (ដែន)ជាមួយនឹងភិក្ខុមួយរូប។ ឯភិក្ខុនោះក្រោកឡើងក្នុងបច្ចូសសម័យនៃរាត្រី ទៅដើរចង្ក្រមក្នុងទីវាល។ កាលដែលភិក្ខុនោះចេញទៅហើយ នាគនោះក៏ដេកលក់ស្និទ្ធទៅ។ វិហារ (កុដិ)ទាំងមូល ក៏ពេញដោយពស់។ មានភ្នេនទាំងឡាយ លៀនចេញទៅតាមបង្អួច។ កាលដែលភិក្ខុនោះច្រានសន្ទះទ្វារដោយគិតថា អញនឹងចូលទៅកាន់វិហារ ក៏បានឃើញនូវវិហារទាំងមូល ពេញដោយពស់ និងភ្នេនលៀនចេញតាមបង្អួច លុះឃើញហើយ ក៏ខ្លាច ហើយធ្វើនូវសំឡេងដ៏ប្លែក។ ភិក្ខុទាំងឡាយស្ទុះចូលទៅ ហើយក៏និយាយពាក្យនេះនឹងភិក្ខុនោះថា ម្នាលអាវុសោ ហេតុអ្វីក៏លោកធ្វើនូវសម្រែកដ៏ប្លែកដូច្នេះ។ ភិក្ខុនោះប្រាប់ថា ម្នាលអាវុសោ វិហារទាំងមូលនេះ ពេញដោយពស់ មានភ្នេនលៀនចេញទៅតាមបង្អួច។ គ្រានោះ នាគនោះភ្ញាក់ឡើងដោយសំឡេងនោះហើយ ក៏អង្គុយលើអាសនៈជារបស់ខ្លួន។ ភិក្ខុទាំងឡាយសួរថា ម្នាលអាវុសោ អ្នកឯងជាអ្វី។ នាគនោះឆ្លើយថា បពិត្រលោកដ៏ចំរើន ខ្ញុំជានាគ។ ភិក្ខុទាំងនោះសួរទៀតថា ម្នាលអាវុសោ ចុះហេតុដូចម្តេចបានជាអ្នកឯងមកធ្វើយ៉ាងហ្នឹង។ នាគនោះក៏ឆ្លើយប្រាប់សេចក្តីនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានបុណ្យឲ្យប្រជុំភិក្ខុសង្ឃ ហើយទ្រង់មានព្រះបន្ទូលដូច្នេះនឹងនាគនោះថា អ្នកឯងជាពួកនាគ មិនមានធម៌ដុះដាលឡើងក្នុងធម៌វិន័យនេះទេ ម្នាលនាគ អ្នកឯងចូរទៅវិញទៅ (តែ) អ្នកឯងចូររក្សានូវឧបោសថក្នុងថ្ងៃទី១៤ ថ្ងៃទី១៥ និងថ្ងៃទី៨នៃបក្ខ ក្នុងលំនៅរបស់ខ្លួននោះឯងចុះ កាលបើធ្វើដូច្នេះហើយ អ្នកឯងមុខជានឹងល្ពោះចាកកំណើតនាគផង មុខជានឹងត្រឡប់បាននូវអត្តភាពជាមនុស្សយ៉ាងឆាប់រហ័សផង។ នាគនោះក៏គិតថា បានឮថា អញជាសត្វមានធម៌មិនលូតលាស់ឡើងក្នុងធម៌វិន័យនេះទេ រួចក៏មានទុក្ខតូចចិត្ត យំសម្រក់ទឹកភ្នែក ធ្វើនូវសំឡេងដ៏ប្លែក ហើយចៀសចេញទៅ។ ដំណពីនោះមក ព្រះដ៏មានព្រះភាគ ទ្រង់ហៅភិក្ខុទាំងឡាយមក ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បច្ច័យដែលនាំឲ្យនាគប្រែត្រឡប់ខ្លួនមកតាមប្រក្រតីវិញនេះ((គឺនាគដែលនិម្មិតខ្លួនជាមាណពហើយ អាចត្រឡប់ក្លាយខ្លួនមកជានាគវិញដោយហេតុពីរយ៉ាងនោះ។)) មានពីរយ៉ាង គឺក្នុងកាលដែលនាគសេពមេថុនធម្មដោយនាងនាគមានជាតិស្មើគ្នា១ ក្នុងកាលដែលនាគដេកលក់ស្និទ្ធ១ ម្នាលភិក្ខុទាំងឡាយ បច្ច័យទាំងពីរនេះឯង ជាហេតុដែលនាំឲ្យនាគប្រែត្រឡប់ខ្លួនមកតាមប្រក្រតីវិញ។ ម្នាលភិក្ខុទាំងឡាយ សត្វតិរច្ឆានជាឧបសម្បន្នមិនបានទេ សង្ឃមិនគប្បីឲ្យឧបសម្បទាឡើយ (បើ) ជាឧបសម្បន្នហើយ គប្បីឲ្យវិនាសចេញ។ 
-==== (មាតុឃាតកវត្ថុ ៥០.) ==== 
-<span para #para_128>[១២៨] សម័យនោះឯង មាណពម្នាក់ផ្តាច់ជីវិតមាតា។ មាណពនោះកើតទុក្ខ អៀនអន់ ខ្ពើមរអើមនឹងកម្មដ៏លាមកនោះ។ គ្រាតមក មាណពនោះក៏មានគំនិតយ៉ាងនេះថា អញនឹងជីករំលើងបាបកម្មនេះចោលចេញ ដោយឧបាយដូចម្តេចហ្ន៎។ លំដាប់ពីនោះមកទៀត មាណពនោះ ត្រិះរិះដូច្នេះថា សមណៈ ជាសក្យបុត្រទាំងឡាយនេះ លោកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ប្រព្រឹត្តប្រសើរ និយាយពាក្យទៀងត្រង់ មានសីល មានកល្យាណធម៌ បើសិនជាអញបានបួសក្នុងសំណាក់ពួកសមណៈសក្យបុត្រ អញមុខជានឹងជីករំលើងកម្មដ៏លាមកនេះបាន ដោយទំនងយ៉ាងនេះឯងមិនលែងឡើយ។ មាណពនោះ ក៏ចូលទៅរកភិក្ខុទាំងឡាយ ហើយសូមបព្វជ្ជាក្នុងគ្រានោះឯង។ ភិក្ខុទាំងឡាយនិយាយពាក្យនេះនឹងព្រះឧបាលិដ៏មានអាយុថា ម្នាលអាវុសោឧបាលិ ក្នុងកាលមុនមាននាគមកបួសក្នុងសំណាក់ពួកភិក្ខុ ដោយភេទជាមាណពម្តងទៅហើយ ម្នាលអាវុសោឧបាលិ យើងសូមរំលឹកលោក សូមឲ្យលោកជម្រះសួរមាណពនេះទៀត។ ឯមាណពនោះ កាលបើត្រូវព្រះឧបាលិដ៏មានអាយុជម្រះសួរទៅហើយ ក៏ប្រាប់រឿងរ៉ាវនុ៎ះតាមត្រង់។ ព្រះឧបាលិដ៏មានអាយុ ដំណាលរឿងនុ៎ះប្រាប់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មនុស្សដែលសម្លាប់មាតា ជាឧបសម្បន្នមិនបានទេ សង្ឃមិនគប្បីឲ្យឧបសម្បទាឡើយ (បើ) ជាឧបសម្បន្នហើយ ត្រូវឲ្យវិនាសចេញ។ 
-==== (បិតុឃាតកវត្ថុ ៥១.) ==== 
-<span para #para_129>[១២៩] សម័យនោះឯង មាណពម្នាក់ផ្តាច់បង់ជីវិតបិតា។ មាណពនោះកើតទុក្ខ អៀនអន់ ខ្ពើមរអើមនឹងបាបកម្មនោះ។ លំដាប់ពីនោះមក មាណពនោះមានគំនិតយ៉ាងនេះថា ដោយឧបាយដូចម្តេចអេះ ទើបអញនឹងជីករំលើងកម្មដ៏លាមកនេះចោលចេញបាន។ គ្រាតមកទៀត មាណពនោះ មានសេចក្តីត្រិះរិះដូច្នេះថា ពួកសមណៈ ជាសក្យបុត្រទាំងនេះ ជាអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ប្រព្រឹត្តប្រសើរ ពោលពាក្យទៀងត្រង់ មានសីល និងមានកល្យាណធម៌ បើសិនណាជាអញបានបួសក្នុងសំណាក់ពួកសមណៈសក្យបុត្រ អញមុខជានឹងជីករំលើងបាបកម្មនេះ ដោយទំនងយ៉ាងនេះបានមិនខានឡើយ។ មាណពនោះ ក៏ចូលទៅរកភិក្ខុទាំងឡាយ ហើយសូមបព្វជ្ជាក្នុងគ្រានោះឯង។ ភិក្ខុទាំងឡាយបាននិយាយយ៉ាងនេះនឹងព្រះឧបាលិដ៏មានអាយុថា ម្នាលអាវុសោឧបាលិ កាលពីមុនមាននាគមកបួសនឹងពួកភិក្ខុ ដោយភេទជាមាណពម្តងទៅហើយ ម្នាលអាវុសោឧបាលិ យើងសូមរំលឹកលោក សូមនិមន្តលោកទៅជម្រះសួរមាណពនេះទៀត។ ឯមាណពនោះ កាលបើត្រូវព្រះឧបាលិដ៏មានអាយុ លោកជម្រះសួរទៅហើយ ក៏ប្រាប់រឿងនុ៎ះតាមត្រង់។ ព្រះឧបាលិដ៏មានអាយុក៏ដំណាលរឿងនុ៎ះប្រាប់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មនុស្សដែលសម្លាប់បិតា ជាឧបសម្បន្នមិនបានទេ សង្ឃមិនគប្បីឲ្យឧបសម្បទាឡើយ (បើ) ជាឧបសម្បន្នហើយ គប្បីឲ្យវិនាសចេញ។ 
-==== (អរហន្តឃាតកវត្ថុ ៥២.) ==== 
-<span para #para_130>[១៣០] សម័យនោះឯង មានភិក្ខុទាំងឡាយច្រើនរូបចេញពីក្រុងសាកេត ដើរតាមផ្លូវឆ្ងាយទៅកាន់ក្រុងសាវត្ថី។ ដល់ពាក់កណ្តាលផ្លូវ ពួកចោរចេញមក ខ្លះឆក់ដណ្តើមពួកភិក្ខុ ខ្លះសម្លាប់ពួកភិក្ខុ។ រាជអមាត្យទាំងឡាយចេញពីក្រុងសាវត្ថីបានចាប់នូវចោរពួកខ្លះ។ ពួកចោរខ្លះរត់បាត់ទៅ។ ពួកចោរណាដែលរត់បាត់ទៅនោះ ក៏ទៅបួសក្នុងសំណាក់ភិក្ខុទាំងឡាយ។ ពួកចោរណាដែលរាជអាមាត្យចាប់បានហើយនោះ គេក៏នាំចូលទៅនឹងសម្លាប់។ ពួកចោរដែលបួសហើយទាំងនោះ ក៏បានឃើញពួកចោរដែលគេនាំចូលទៅដើម្បីសម្លាប់នោះ លុះឃើញហើយ និយាយយ៉ាងនេះថា យើងទាំងឡាយលួចរត់រួចបានមកក៏ជាការស្រួល បើសិនណាជាយើងទាំងឡាយត្រូវចាប់ក្នុងថ្ងៃនោះ យើងទាំងឡាយមុខជានឹងត្រូវគេសម្លាប់យ៉ាងនោះឯង មិនលែងឡើយ។ ភិក្ខុទាំងឡាយ សួរយ៉ាងនេះថា ម្នាលអាវុសោ ចុះហេតុដូចម្តេច បានជាអ្នកទាំងឡាយធ្វើដូច្នោះ។ ពួកចោរដែលបួសហើយនោះ ក៏ប្រាប់នូវសេចក្តីនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុ (ដែលចោរសម្លាប់ហើយ) នុ៎ះជាអរហន្ត ម្នាលភិក្ខុទាំងឡាយ មនុស្សដែលសម្លាប់អរហន្ត ជាឧបសម្បន្នមិនបានទេ សង្ឃមិនគប្បីឲ្យឧបសម្បទាឡើយ (បើ) ជាឧបសម្បន្នហើយ គប្បីឲ្យវិនាសចេញ។ 
-==== (ភិក្ខុនីទូសកវត្ថុ ៥៣.) ==== 
-<span para #para_131>[១៣១] សម័យនោះឯង មានពួកភិក្ខុនីច្រើនរូបចេញពីក្រុងសាកេត ដើរទៅតាមផ្លូវឆ្ងាយទៅកាន់ក្រុងសាវត្ថី។ ដល់ពាក់កណ្តាលផ្លូវ ចោរទាំងឡាយក៏ចេញមក ពួកខ្លះឆក់ដណ្តើមភិក្ខុនីទាំងឡាយ ពួកខ្លះប្រទូស្ត (សេពមេថុនធម្ម) នឹងភិក្ខុនីទាំងឡាយ។ រាជអាមាត្យទាំងឡាយចេញពីក្រុងសាវត្ថីទៅ ចាប់បានពួកចោរខ្លះ។ ពួកចោរខ្លះរត់រួចទៅ។ ពួកចោរណាដែលរត់រួចទៅ ក៏ទៅបួសក្នុងសំណាក់ភិក្ខុទាំងឡាយ។ ពួកចោរណាដែលរាជអាមាត្យចាប់បានហើយនោះ គេក៏នាំចូលទៅដើម្បីសម្លាប់។ ពួកចោរទាំងនោះដែលបួសហើយ ក៏បានឃើញពួកចោរដែលគេនាំចូលទៅដើម្បីសម្លាប់នោះ លុះឃើញហើយ ក៏និយាយពាក្យយ៉ាងនេះថា យើងទាំងឡាយបានរត់រួចមក ក៏ជាការស្រួលហើយ បើសិនណាជាយើងទាំងឡាយត្រូវគេចាប់ក្នុងថ្ងៃនោះ យើងត្រូវគេសម្លាប់ដោយទំនងនេះឯង មិនលែងឡើយ។ ភិក្ខុទាំងឡាយ សួរយ៉ាងនេះថា ម្នាលអាវុសោ ចុះហេតុដូចម្តេច បានជាអ្នកទាំងឡាយធ្វើដូច្នោះ។ ពួកចោរដែលបួសហើយនោះ ក៏ប្រាប់រឿងនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មនុស្សដែលទ្រូស្តភិក្ខុនី ជាឧបសម្បន្នមិនបានទេ សង្ឃមិនគប្បីឲ្យឧបសម្បទាឡើយ (បើ) ជាឧបសម្បន្នហើយ គប្បីឲ្យវិនាសចេញ។ ម្នាលភិក្ខុទាំងឡាយ មនុស្សដែលបំបែកសង្ឃជាឧបសម្បន្នមិនបានទេ សង្ឃមិនគប្បីឲ្យឧបសម្បទាឡើយ (បើ) ជាឧបសម្បន្នហើយ គប្បីឲ្យវិនាសចេញ។ ម្នាលភិក្ខុទាំងឡាយ មនុស្សដែលធ្វើលោហិតុប្បាទ (ធ្វើព្រះលោហិតព្រះពុទ្ធឲ្យពូរពងឡើង) ជាឧបសម្បន្នមិនបានទេ សង្ឃមិនគប្បីឲ្យឧបសម្បទាឡើយ (បើ) ជាឧបសម្បន្នហើយ គប្បីឲ្យវិនាសហើយ។ 
-==== (ឧភតោព្យញ្ជនកវត្ថុ ៥៤.) ==== 
-<span para #para_132>[១៣២] សម័យនោះឯង មានមនុស្សឧភតោព្យញ្ជនក (មនុស្សមានភេទពីរ) ម្នាក់ បួសក្នុងសំណាក់ពួកភិក្ខុ។ ឧភតោព្យញ្ជនកនោះធ្វើ(មេថុន) ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើនឹងខ្លួនខ្លះ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឧភតោព្យញ្ជនក ជាឧបសម្បន្នមិនបានទេ សង្ឃមិនគប្បីឲ្យឧបសម្បទាឡើយ (បើ) ជាឧបសម្បន្នហើយ គប្បីឲ្យវិនាសចេញ។ 
-==== (អនុបជ្ឈាយកាទិវត្ថូនិ ៥៥.) ==== 
-<span para #para_133>[១៣៣] សម័យនោះឯង ភិក្ខុទាំងឡាយឲ្យឧបសម្បទាដល់សាមណេរដែលគ្មានឧបជ្ឈាយ៍។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សាមណេរដែលគ្មានឧបជ្ឈាយ៍ ភិក្ខុមិនគប្បីឲ្យឧបសម្បទាឡើយ ភិក្ខុណាឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ភិក្ខុទាំងឡាយឲ្យឧបសម្បទា (ដល់សាមណេរ) ដោយមានសង្ឃជាឧបជ្ឈាយ៍។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនគប្បីឲ្យឧបសម្បទាដោយមានសង្ឃជាឧបជ្ឈាយ៍ឡើយ ភិក្ខុណាឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ភិក្ខុទាំងឡាយឲ្យឧបសម្បទាដោយមានគណៈ ជាឧបជ្ឈាយ៍។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនគប្បីឲ្យឧបសម្បទាដោយមានគណៈជាឧបជ្ឈាយ៍ឡើយ ភិក្ខុណាឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ។ គ្រានោះឯង ភិក្ខុទាំងឡាយឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាមនុស្សខ្ទើយ។បេ។ ឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាមនុស្សលួចសំវាស។ ភិក្ខុទាំងឡាយឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាមនុស្សដែលចូលពួកតិរ្ថិយ។ ភិក្ខុទាំងឡាយឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាសត្វតិរច្ឆាន។ ភិក្ខុទាំងឡាយឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាមាតុឃាតកៈ (អ្នកសម្លាប់ម្តាយ)។ ភិក្ខុទាំងឡាយឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាបិតុឃាតកៈ (អ្នកសម្លាប់បិតា)។ ភិក្ខុទាំងឡាយឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាអរហន្តឃាតកៈ។ ភិក្ខុទាំងឡាយឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាភិក្ខុនីទូសកៈ (ទ្រុស្តភិក្ខុនី)។ ភិក្ខុទាំងឡាយឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាសង្ឃភេទកៈ។ ភិក្ខុទាំងឡាយឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាលោហិតុប្បាទកៈ។ ភិក្ខុទាំងឡាយឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាឧភតោព្យញ្ជនកៈ។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនគប្បីឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាមនុស្សខ្ទើយ មិនគប្បីឲ្យឧបសម្បទា ដោយមានឧបជ្ឈាយ៍ជាថេយ្យសំវាសកៈ (អ្នកលួចសំវាស) មិនគប្បីឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាអ្នកចូលពួកតិរ្ថិយ មិនគប្បីឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាសត្វតិរច្ឆាន មិនគប្បីឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាមាតុឃាតកៈ មិនគប្បីឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាបិតុឃាតកៈ មិនគប្បីឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាអរហន្តឃាតកៈ មិនគប្បីឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាភិក្ខុនីទូសកៈ មិនគប្បីឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាសង្ឃភេទកៈ មិនគប្បីឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាលោហិតុប្បាទកៈ មិនគប្បីឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាឧភតោព្យញ្ជនកៈ ភិក្ខុណាឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ។ 
-==== (អបត្តកាទិវត្ថុ ៥៦.) ==== 
-<span para #para_134>[១៣៤] សម័យនោះឯង ភិក្ខុទាំងឡាយឲ្យឧបសម្បទាដល់កុលបុត្រគ្មានបាត្រ។ ភិក្ខុទាំងនោះ ត្រាច់ទៅបិណ្ឌបាតនឹងដៃទាំងឡាយ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចពួកតិរ្ថិយ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនគប្បីឲ្យឧបសម្បទាដល់កុលបុត្រគ្មានបាត្រទេ ភិក្ខុណាឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ភិក្ខុទាំងឡាយឲ្យឧបសម្បទាដល់កុលបុត្រគ្មានចីវរ។ ភិក្ខុទាំងនោះក៏អាក្រាតកាយ ត្រាច់ទៅបិណ្ឌបាត។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចពួកតិរ្ថិយ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុកុំគប្បីឲ្យឧបសម្បទាដល់កុលបុត្រគ្មានចីវរ ភិក្ខុណាឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ភិក្ខុទាំងឡាយឲ្យឧបសម្បទាដល់កុលបុត្រគ្មានទាំងបាត្រទាំងចីវរ។ ភិក្ខុទាំងនោះក៏អាក្រាត ត្រាច់ទៅបិណ្ឌបាតនឹងដៃទាំងឡាយ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចពួកតិរ្ថិយ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុកុំគប្បីឲ្យឧបសម្បទាដល់កុលបុត្រគ្មានទាំងបាត្រទាំងចីវរ ភិក្ខុណាឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ភិក្ខុទាំងឡាយឲ្យឧបសម្បទាដល់កុលបុត្រដែលមានបាត្រដែលខ្ចីគេ។ ម្ចាស់បាត្រទាំងឡាយនាំយកបាត្រត្រឡប់ទៅវិញ ក្នុងកាលដែលកុលបុត្រនោះបានឧបសម្បទាហើយ។ ពួកភិក្ខុទាំងនោះត្រាច់ទៅបិណ្ឌបាតនឹងដៃទាំងឡាយ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចពួកតិរ្ថិយ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុញ្ញសិរី។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុកុំគប្បីឲ្យឧបសម្បទាដល់កុលបុត្រដែលខ្ចីបាត្រគេ ភិក្ខុណាឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ភិក្ខុទាំងឡាយឲ្យឧបសម្បទាដល់កុលបុត្រដែលខ្ចីចីវរគេ។ ម្ចាស់ចីវរទាំងឡាយនាំយកចីវរត្រឡប់ទៅវិញ ក្នុងកាលដែលកុលបុត្រនោះបានឧបសម្បទាហើយ។ ពួភិក្ខុទាំងនោះត្រាច់ទៅបិណ្ឌបាតទាំងអាក្រាតកាយ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ប្រហែលគ្នានឹងពួកតិរ្ថិយ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនគប្បីឲ្យឧបសម្បទាដល់កុលបុត្រដែលខ្ចីចីវរគេឡើយ ភិក្ខុណាឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ភិក្ខុទាំងឡាយឲ្យឧបសម្បទាដល់កុលបុត្រដែលខ្ចីទាំងបាត្រ និងចីវរគេ។ ពួកម្ចាស់គេក៏នាំយកបាត្រ និងចីវរត្រឡប់ទៅវិញក្នុងកាលដែលកុលបុត្រនោះបានឧបសម្បទាហើយ។ ពួកភិក្ខុទាំងនោះក៏អាក្រាតកាយ ត្រាច់ទៅបិណ្ឌបាតនឹងដៃទទេ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ប្រហែលគ្នានឹងពួកតិរ្ថិយ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុកុំគប្បីឲ្យឧបសម្បទាដល់កុលបុត្រដែលខ្ចីបាត្រនិងចីវរគេឡើយ ភិក្ខុណាឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ។ 
-<div centeralign>ចប់ វារៈសំដែងអំពីបុគ្គល២០ចំពូកដែលសង្ឃមិនគប្បីឲ្យឧបសម្បទា។
-==== (នបព្ពាជេតព្ពទ្វត្តិំសវារោ ៥៧.) ==== 
-<span para #para_135>[១៣៥] ក៏សម័យនោះឯង ភិក្ខុទាំងឡាយបំបួសមនុស្សដាច់ដៃ។បេ។ បំបួសមនុស្សដាច់ជើង។ បំបួសមនុស្សដាច់ទាំងដៃទាំងជើង។ បំបួសមនុស្សដាច់ត្រចៀក។ បំបួសមនុស្សកំបុតច្រមុះ។ បំបួសមនុស្សកំបុតទាំងត្រចៀក ទាំងច្រមុះ។ បំបួសមនុស្សកំបុតម្រាមដៃ។ បំបួសមនុស្សកំបុតមេដៃ ឬមេជើង។ បំបួសមនុស្សដាច់សរសៃធំ។ បំបួសមនុស្សមានម្រាមដៃជាប់គ្នា។ បំបួសមនុស្សគម។ បំបួសមនុស្សតឿ។ បំបួសមនុស្សពកក។ បំបួសមនុស្សដែលគេបៀតបៀនឲ្យមានស្លាកស្នាម((មនុស្សដែលគេបោះត្រាដោយដែកក្តៅ។)) ។ បំបួសមនុស្សដែលគេវាយដោយរំពាត់((មនុស្សដែលចំពាក់បំណុលគេជាដើម ហើយម្ចាស់ទ្រព្យវាយទាល់តែបែកខ្នង។)) ។ បំបួសមនុស្សដែលរាជការកត់ឈ្មោះទុក (រាជការព្យួរទោសទុក((មនុស្សទោសដែលរាជការចេញប្រកាសឲ្យរកចាប់ធ្វើទោស)) )។ បំបួសមនុស្សមានជើងស្ទក់។ បំបួសមនុស្សមានរោគអាក្រក់((មានរោគអាក្រក់មើលមិនជា មានរោគឫសដូងដុះ និងឫសដូងបាទជាដើម។)) ។ បំបួសមនុស្សមានរូបទ្រុស្តបរិសទ្យ((មានរូបអាក្រក់ពេក ខ្ពស់ពេក ទាបពេកជាដើម។)) ។ បំបួសមនុស្សដែលទើបនឹងខ្វាក់((ក្នុងគម្ពីរមហាបច្ចរិជា ខ្វាក់ម្ខាង)) ។ បំបួសមនុស្សក្ងែងដៃ ឬក្ងែងជើង។ បំបួសមនុស្សខ្ចក។ បំបួសមនុស្សស្លាប់កាយម្ខាង។ បំបួសមនុស្សខ្វិន។ បំបួសមនុស្សមានកំឡាំងថយព្រោះជរា។ បំបួសមនុស្សខ្វាក់ពីកំណើត។ បំបួសមនុស្សគ។ បំបួសមនុស្សថ្លង់។ បំបួសមនុស្សទាំងខ្វាក់ទាំងគ។ បំបួសមនុស្សទាំងខ្វាក់ ទាំងថ្លង់។ បំបួសមនុស្សទាំងគ ទាំងថ្លង់។ បំបួសមនុស្សទាំងខ្វាក់ទាំងគទាំងថ្លង់។  ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ហាមថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ បំបួសមនុស្សកំបុតដៃ មិនត្រូវបំបួសមនុស្សកំបុតជើង មិនត្រូវបំបួសមនុស្សកំបុតទាំងដៃ ទាំងជើង មិនត្រូវបំបួសមនុស្សកំបុតត្រចៀក មិនត្រូវបំបួសមនុស្សកំបុតច្រមុះ មិនត្រូវបំបួសមនុស្សកំបុតទាំងត្រចៀក ទាំងច្រមុះ មិនត្រូវបំបួសមនុស្សកំបុតម្រាមដៃ មិនត្រូវបំបួសមនុស្សកំបុតមេដៃ ឬមេជើង មិនត្រូវបំបួសមនុស្សដាច់សរសៃធំ មិនត្រូវបំបួសមនុស្សមានម្រាមដៃជាប់គ្នា មិនត្រូវបំបួសមនុស្សគម មិនត្រូវបំបួសមនុស្សតឿ មិនត្រូវបំបួសមនុស្សពកក មិនត្រូវបំបួសមនុស្សដែលគេបៀតបៀនឲ្យមានស្លាកស្នាម។ មិនត្រូវបំបួសមនុស្សដែលគេវាយដោយរំពាត់ មិនត្រូវបំបួសមនុស្សដែលរាជការកត់ឈ្មោះទុក (ព្យួរទោសទុក) មិនត្រូវបំបួសមនុស្សជើងស្ទក់ មិនត្រូវបំបួសមនុស្សមានរោគអាក្រក់ មិនត្រូវបំបួសមនុស្សទ្រុស្តបរិសទ្យ មិនត្រូវបំបួសមនុស្សទើបនឹងខ្វាក់ មិនត្រូវបំបួសមនុស្សក្ងែងដៃ ឬក្ងែងជើង មិនត្រូវបំបួសមនុស្សខ្ចក មិនត្រូវបំបួសមនុស្សស្លាប់កាយម្ខាង មិនត្រូវបំបួសមនុស្សខ្វិន មិនត្រូវបំបួសមនុស្សមានកម្លាំងថយព្រោះជរា មិនត្រូវបំបួសមនុស្សខ្វាក់ពីកំណើត មិនត្រូវបំបួសមនុស្សគ មិនត្រូវបំបួសមនុស្សថ្លង់ មិនត្រូវបំបួសមនុស្សទាំងខ្វាក់ទាំងគ មិនត្រូវបំបួសមនុស្សទាំងខ្វាក់ ទាំងថ្លង់ មិនត្រូវបំបួសមនុស្សទាំងគ ទាំងថ្លង់ មិនត្រូវបំបួសមនុស្សទាំងខ្វាក់ទាំងគទាំងថ្លង់ ភិក្ខុណាបំបួស ត្រូវអាបត្តិទុក្កដ។ 
-<div centeralign>ចប់ វារៈនិយាយពីបុគ្គលសាមសិបពីរចំពូកដែលភិក្ខុមិនត្រូវបំបួស។ 
-ចប់ ទាយជ្ជភាណវារៈទី៩។
-==== (អលជ្ជីនិស្សយវត្ថូនិ ៥៨.) ==== 
-<span para #para_136>[១៣៦] ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុឲ្យនិស្ស័យដល់អលជ្ជីភិក្ខុទំាងឡាយ (ភិក្ខុដែលឥតខ្មាសបាប)។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យនិស្ស័យដល់អលជ្ជីភិក្ខុទាំងឡាយទេ ភិក្ខុណាឲ្យ ត្រូវអាបត្តិទុក្កដ។ សម័យនោះ ភិក្ខុទាំងឡាយនៅអាស្រ័យ (កាន់យកនិស្ស័យ) នឹងអលជ្ជីភិក្ខុទាំងឡាយ។ មិនយូរប៉ុន្មាន ភិក្ខុទាំងឡាយនោះក៏ទៅជាភិក្ខុអលជ្ជី ជាភិក្ខុលាមកដែរ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវនៅអាស្រ័យនឹងអលជ្ជីភិក្ខុទាំងឡាយទេ ភិក្ខុណានៅ ត្រូវអាបត្តិទុក្កដ។ លំដាប់នោះឯង ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះដ៏មានព្រះភាគបានបញ្ញត្តហើយថា ភិក្ខុមិនត្រូវឲ្យនិស្ស័យដល់ពួកភិក្ខុអលជ្ជី មិនត្រូវនៅអាស្រ័យនឹងពួកភិក្ខុជាអលជ្ជីដូច្នេះ យើងទាំងឡាយគប្បីស្គាល់ភិក្ខុជាលជ្ជី ឬជាអលជ្ជីដូចម្តេចបាន។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ទ្រង់មានព្រះបន្ទូលថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យបង្អង់ចាំ ដោយគិតថា អញនឹងដឹង (ភិក្ខុនេះ) ជាសភាគភិក្ខុ (ភិក្ខុមានធម៌ល្អត្រូវគ្នា) អស់៤ថ្ងៃ ឬ៥ថ្ងៃសិនបាន។ 
-==== (គមិកាទិនិស្សយវត្ថូនិ ៥៩.) ==== 
-<span para #para_137>[១៣៧] ក៏សម័យនោះឯង ភិក្ខុមួយរូបដើរផ្លូវឆ្ងាយក្នុងជនបទ នាដែនកោសល។ ភិក្ខុនោះមានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះដ៏មានព្រះភាគបញ្ញត្តហើយថា ភិក្ខុមិនត្រូវនៅដោយគ្មាននិស្ស័យទេ ឯអាត្មាអញសោត មានកិច្ចដោយនិស្ស័យ (ត្រូវកាន់យកនិស្ស័យ) ហើយជាមនុស្សដើរផ្លូវឆ្ងាយ អញត្រូវប្រតិបត្តិដូចម្តេច។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុអ្នកដើរផ្លូវឆ្ងាយ ដែលមិនទាន់បាននិស្ស័យ ឲ្យនៅដោយគ្មាននិស្ស័យបាន។  
-<span para #para_138>[១៣៨] សម័យនោះឯង ភិក្ខុពីររូបដើរទៅកាន់ផ្លូវឆ្ងាយក្នុងជនបទ នាដែនកោសល។ ភិក្ខុទាំងឡាយនោះដើរចូលទៅកាន់អាវាស១។ បណ្តាភិក្ខុទាំងនោះ ភិក្ខុ១អង្គឈឺ។ ទើបភិក្ខុឈឺនោះមានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះដ៏មានព្រះភាគបញ្ញត្តហើយថា ភិក្ខុមិនត្រូវនៅដោយគ្មាននិស្ស័យទេ ក៏អាត្មាអញ មានកិច្ចដោយនិស្ស័យ ហើយមានជម្ងឺផង អញត្រូវប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គអនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឈឺ ដែលមិនទាន់បាននិស្ស័យ ឲ្យនៅដោយគ្មាននិស្ស័យបាន។ ទើបភិក្ខុអ្នកបម្រើជម្ងឺ របស់ភិក្ខុឈឺនោះ មានសេចក្តីត្រិះរិះថា ព្រះដ៏មានព្រះភាគបញ្ញត្តហើយថា ភិក្ខុមិនត្រូវនៅដោយគ្មាននិស្ស័យទេ ឯអាត្មាអញមានកិច្ចដោយនិស្ស័យ ភិក្ខុនេះសោត ក៏នៅឈឺ អញត្រូវប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គអនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុអ្នកបម្រើជម្ងឺ ដែលមិនទាន់បាននិស្ស័យ បើភិក្ខុឈឺសុំ (ឲ្យនៅកំដរ ត្រូវនៅដោយគ្មាននិស្ស័យបាន។ សម័យនោះឯង ភិក្ខុ១រូបនៅក្នុងព្រៃ។ ភិក្ខុនោះបានសេចក្តីសប្បាយក្នុងសេនាសនៈនោះ ទើបភិក្ខុនោះមានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះដ៏មានព្រះភាគបញ្ញត្តហើយថា ភិក្ខុមិនត្រូវនៅដោយគ្មាននិស្ស័យទេ ឯអាត្មាអញសោត មានកិច្ចដោយនិស្ស័យ ឥឡូវនៅក្នុងព្រៃ ម្យ៉ាងទៀត អញក៏បានសេចក្តីសប្បាយក្នុងសេនាសនៈនេះ អញត្រូវប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលនៅក្នុងព្រៃ កាលបើកំណត់ដឹងនូវធម៌ជាគ្រឿងនៅសប្បាយ បើមិនទាន់បាននិស្ស័យទេ ត្រូវនៅដោយគ្មាននិស្ស័យបាន ដោយគិតថា ភិក្ខុអ្នកឲ្យនិស្ស័យដ៏សមគួរនឹងមកក្នុងកាលណា អញនឹងនៅអាស្រ័យ (កាន់យកនិស្ស័យ) នឹងភិក្ខុនោះក្នុងកាលនោះ។ 
-==== (គោត្តេន អនុស្សាវនានុជាននា ៦០.) ==== 
-<span para #para_139>[១៣៩] ក៏សម័យនោះឯង មានឧបសម្បទាបេក្ខៈ((សម្រាប់ហៅសាមណេរដែលចូលទៅសូមឧបសម្បទាជាភិក្ខុ។)) របស់ព្រះមហាកស្សបដ៏មានអាយុ។ ទើបព្រះមហាកស្សបដ៏មានអាយុបញ្ជូនទូតទៅក្នុងសំណាក់ព្រះអានន្ទដ៏មានអាយុថា ចូរអានន្ទមកសូត្រអនុស្សាវនា((សូត្រប្រកាសសេចក្តីបញ្ជាក់ឲ្យសង្ឃដឹងថា កុលបុត្រដែលសូមឧបសម្បទានោះជាអ្នកបរិសុទ្ធចាកអន្តរាយិកធម៌ជាដើម។)) ចំពោះឧបសម្បទាបេក្ខៈនេះ។ ព្រះអានន្ទដ៏មានអាយុបាននិយាយយ៉ាងនេះថា ខ្ញុំករុណាមិនអាចកាន់យក (ហៅ) ឈ្មោះព្រះថេរៈទេ (ព្រោះ) ព្រះថេរៈជាគ្រូរបស់ខ្ញុំព្រះករុណា។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គអនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុសូត្រអនុស្សាវនា ដោយគោត្តនាមក៏បាន។ 
-==== (ទ្វេឧបសម្បទាបេក្ខាទិវត្ថុ ៦១.) ==== 
-<span para #para_140>[១៤០] ក៏សម័យនោះឯង មានឧបសម្បទាបេក្ខៈពីររូបរបស់ព្រះមហាកស្សបដ៏មានអាយុ។ អ្នកទាំងនោះប្រកែកគ្នាថា ខ្ញុំនឹង (បំពេញ) ឧបសម្បទាមុន ខ្ញុំនឹង (បំពេញ) ឧបសម្បទាមុន។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុសូត្រអនុស្សាវនាតែម្តង ចំពោះឧបសម្បទាបេក្ខៈ ពីរនាក់បាន((១.២. (អដ្ឋកថា) គ្រូសូត្រ១រូប នឹងសូត្រកម្មវាចាឲ្យឧបសម្បទាដល់ឧបសម្បទាបេក្ខបុគ្គលពីររូបក្តី បីរូបក្តី ដំណាលគ្នាតែម្តងបាន ឥតមានទាស់ទេ ម្យ៉ាងទៀត បើគ្រូសូត្រពីររូបក្តី បីរូបក្តី នឹងសូត្រកម្មវាចាឲ្យឧបសម្បទាដល់ឧបសម្បទាបេក្ខបុគ្គលពីររូបក្តី បីរូបក្តី ចំពោះកូនសិស្សមួយៗ ជាមួយគ្នាតែម្តងក៏បាន។)) ។ សម័យនោះឯង មានពួកឧបសម្បទាបេក្ខៈរបស់ព្រះថេរៈច្រើនអង្គ។ ពួកឧបសម្បទាបេក្ខៈទាំងនោះប្រកែកគ្នាថា ខ្ញុំនឹង(បំពេញ)ឧបសម្បទាមុន ខ្ញុំនឹង(បំពេញ)ឧបសម្បទាមុន។ ព្រះថេរៈទាំងឡាយបាននិយាយយ៉ាងនេះថា នែអាវុសោ ណ្ហើយ យើងនឹងសូត្រអ្នកទាំងឡាយក្នុងអនុស្សាវនាជាមួយគ្នា។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនោះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គអនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុសូត្រអនុស្សាវនាជាមួយគ្នាចំពោះឧបសម្បទាបេក្ខៈពីរ ឬបីរូបបាន((២)) តែការសូត្រអនុស្សាវនានោះ បានតែដោយឧបជ្ឈាយ៍ជាមួយគ្នា ឧបជ្ឈាយ៍ផ្សេងគ្នាមិនបានឡើយ។ 
-==== (គព្ភវីសូបសម្បទានុជាននា ៦២.) ==== 
-<span para #para_141>[១៤១] សម័យនោះឯង កុមារកស្សបដ៏មានអាយុមានឆ្នាំ២០ ដោយរាប់យកឆ្នាំតាំងពីនៅក្នុងគភ៌ផងបានឧបសម្បទា។ ទើបកុមារកស្សបដ៏មានអាយុ មានសេចក្តីត្រិះរិះថា ព្រះដ៏មានព្រះភាគបញ្ញត្តហើយថា ភិក្ខុមិនត្រូវឲ្យឧបសម្បទាដល់បុគ្គលមានអាយុមិនគ្រប់២០ឆ្នាំ ដូច្នេះ ក៏អាត្មាអញមានឆ្នាំ២០ រាប់ទាំងឆ្នាំដែលនៅក្នុងគភ៌ផងបានឧបសម្បទា អាត្មាអញជាឧបសម្បន្ន (ជាភិក្ខុ) ឬមិនបានជាឧបសម្បន្នទេ។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ចិត្តជាបឋមណា កើតឡើងហើយ វិញ្ញាណជាបឋមណា កើតប្រាកដហើយក្នុងផ្ទៃនៃមាតា កំណើតរបស់សត្វនោះឯង ត្រូវរាប់អំពីបឋមចិត្តនោះ ឬបឋមវិញ្ញាណនោះ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឲ្យឧបសម្បទា ដល់កុលបុត្រមានឆ្នាំ២០រាប់ទាំងឆ្នាំដែលនៅក្នុងផ្ទៃ។ 
-==== (ឧបសម្បទាវិធិ ៦៣.) ==== 
-<span para #para_142>[១៤២] ក៏សម័យនោះឯង ពួកភិក្ខុដែលបានឧបសម្បទា មានរោគឃ្លង់ខ្លះ រោគពកខ្លះ រោគស្រែងខ្លះ រោគរីងរៃខ្លះ រោគឆ្កួតជ្រូកខ្លះ ក៏កើតប្រាកដឡើង។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គអនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុកាលឲ្យឧបសម្បទា សួរអន្តរាយិកធម៌១៣យ៉ាងសិន។ ម្នាលភិក្ខុទាំងឡាយ ក៏ឧបសម្បទាបេក្ខៈនោះ ភិក្ខុត្រូវសួរយ៉ាងនេះថា អ្នកមានអាពាធទាំងឡាយមានសភាពយ៉ាងនេះឬទេ គឺរោគឃ្លង់ រោគពក រោគស្រែង រោគរីងរៃ រោគឆ្កួតជ្រូក អ្នកឯងជាមនុស្សឬ ជាប្រុសឬ ជាអ្នកជាឬ ជាអ្នកមិនចំពាក់បំណុលគេឬ មិនមែនជារាជអាមាត្យ (អ្នកធ្វើរាជការ)ទេឬ អ្នកឯង មាតាបិតាបានអនុញ្ញាតហើយឬ អ្នកឯងមានឆ្នាំពេញ២០ហើយឬ អ្នកឯងមានបាត្រចីវរគ្រប់គ្រាន់ហើយឬ អ្នកឯងឈ្មោះអ្វី ឧបជ្ឈាយ៍អ្នកឯងឈ្មោះអ្វី។ សម័យនោះ ភិក្ខុទាំងឡាយសួរអន្តរាយិកធម៌ទាំងឡាយ នឹងពួកឧបសម្បទាបេក្ខៈ ដែលខ្លួនមិនទាន់បានប្រៀនប្រដៅ។ ឧបសម្បទាបេក្ខៈទាំងឡាយក៏រឹងខ្លួន អៀនអន់មិនអាចឆ្លើយបាន។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុប្រៀនប្រដៅ (បង្ហាត់) ជាមុនហើយ សឹមសួរអន្តរាយិកធម៌ទាំងឡាយជាខាងក្រោយ។ ភិក្ខុទាំងឡាយប្រៀនប្រដៅក្នុងកណ្តាលសង្ឃនោះឯង។ ឧបសម្បទាបេក្ខៈទាំងឡាយក៏នៅរឹងខ្លួនអៀនអន់យ៉ាងនោះដដែល មិនអាចនឹងឆ្លើយបាន។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុប្រៀនប្រដៅក្នុងទីដ៏សមគួរហើយ សឹមសួរអន្តរាយិកធម៌ទាំងឡាយក្នុងកណ្តាលសង្ឃ។ ម្នាលភិក្ខុទាំងឡាយ ក៏ឯឧបសម្បទាបេក្ខៈនោះ ភិក្ខុត្រូវប្រៀនប្រដៅយ៉ាងនេះ។ ភិក្ខុត្រូវឲ្យឧបសម្បទាបេក្ខៈនោះកាន់យកឧបជ្ឈាយ៍ជាមុន។ លុះភិក្ខុឲ្យឧបសម្បទាបេក្ខៈ កាន់យកឧបជ្ឈាយ៍ហើយ ត្រូវប្រាប់បាត្រនិងចីវរថា នេះបាត្ររបស់អ្នក នេះសង្ឃាដិ នេះឧត្តរាសង្គៈ នេះអន្តរវាសកៈ អ្នកចូរទៅឈរនៅក្នុងឱកាសឯណោះចុះ។ ភិក្ខុទាំងឡាយល្ងង់ មិនឆ្លាស ហើយប្រៀនប្រដៅឧបសម្បទាបេក្ខៈទាំងឡាយ ដែលភិក្ខុទាំងឡាយប្រៀនប្រដៅមិនល្អ នៅតែរឹងខ្លួនអៀនអន់ មិនអាចនឹងឆ្លើយបាន។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ទ្រង់មានព្រះបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុល្ងង់ មិនឆ្លាស មិនត្រូវប្រៀនប្រដៅឧបសម្បទាបេក្ខៈទេ ភិក្ខុណាប្រៀនប្រដៅ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យតែភិក្ខុដែលឆ្លាសប្រតិពល ប្រៀនប្រដៅឧបសម្បទាបេក្ខៈបាន។ ភិក្ខុទាំងឡាយដែលសង្ឃមិនបានសន្មត ហើយប្រៀនប្រដៅឧបសម្បទាបេក្ខៈ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសង្ឃមិនបានសន្មត មិនត្រូវប្រៀនប្រដៅឧបសម្បទាបេក្ខៈឡើយ ភិក្ខុណាប្រៀនប្រដៅ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យតែភិក្ខុដែលមានការសន្មតិប្រៀនប្រដៅ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវសន្មតយ៉ាងនេះ។ ត្រូវខ្លួនឯងសន្មតខ្លួនក៏បាន ភិក្ខុដទៃសន្មតភិក្ខុដទៃក៏បាន។ ក៏ឯខ្លួនឯងត្រូវសន្មតខ្លួនដូចម្តេច។ គឺភិក្ខុដែលឆ្លាសប្រតិពល ត្រូវឲ្យសង្ឃយល់ថា បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បុគ្គលមានឈ្មោះនេះ((១.២.សម្រាប់ឲ្យបញ្ចូលឈ្មោះមែនទែនត្រង់នោះ បើឈ្មោះនាគក្តី តិស្សក្តី ពុទ្ធរក្ខិតក្តី ក៏ឲ្យច្រកត្រង់កន្លែងនោះ។)) ជាឧបសម្បទាបេក្ខៈរបស់លោកដ៏មានអាយុឈ្មោះនេះ((២)) ។ បើកម្មមានកាលគួរដល់សង្ឃហើយ ខ្ញុំគួរប្រៀនប្រដៅឧបសម្បទាបេក្ខៈឈ្មោះនេះ។ ត្រូវខ្លួនឯងសន្មតខ្លួនយ៉ាងនេះ។ ភិក្ខុដទៃត្រូវសន្មតភិក្ខុដទៃដូចម្តេច។ គឺភិក្ខុឆ្លាសប្រតិពលត្រូវឲ្យសង្ឃជ្រាបថា បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បុគ្គលឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ របស់លោកដ៏មានអាយុឈ្មោះនេះ បើកម្មមានកាលគួរដល់សង្ឃហើយ គួរភិក្ខុមានឈ្មោះនេះ ប្រៀនប្រដៅឧបសម្បទាបេក្ខៈឈ្មោះនេះ។ ភិក្ខុដទៃសន្មតភិក្ខុដទៃយ៉ាងនេះ។ ត្រូវភិក្ខុដែលមានការសន្មតិនោះចូលទៅរកឧបសម្បទាបេក្ខៈហើយ និយាយយ៉ាងនេះថា នែអ្នកមានឈ្មោះនេះ អ្នចាំស្តាប់ កាលនេះជាកាលពិត កាលមែនរបស់អ្នកហើយ ហេតុឯណាមានកាលបើភិក្ខុសួរហេតុនោះក្នុងកណ្តាលសង្ឃ (បើ) ហេតុមាន ត្រូវអ្នកនិយាយថាមាន ហេតុគ្មាន ត្រូវអ្នកនិយាយថាគ្មាន អ្នកកុំរឹងខ្លួនឡើយ កុំអៀនខ្មាសឡើយ ភិក្ខុទាំងឡាយនឹងសួរអ្នកយ៉ាងនេះថា អាពាធទាំងឡាយមានសភាពយ៉ាងនេះ គឺឃ្លង់ពក ស្រែង រីងរៃ ឆ្កួតជ្រូក អ្នកឯងមានឬទេ អ្នកឯងជាមនុស្សឬ ជាប្រុសឬ ជាអ្នកជាឬ ជាអ្នកមិនចំពាក់បំណុលគេឬ មិនមែនជារាជអាមាត្យទេឬ អ្នកឯងមាតាបិតាបានអនុញ្ញាតហើយឬ អ្នកឯងមានឆ្នាំពេញ២០ហើយឬ អ្នកឯងមានបាត្រចីវរបរិបូណ៌ហើយឬ អ្នកឯងឈ្មោះអ្វី ឧបជ្ឈាយ៍របស់អ្នកឯងឈ្មោះអ្វី។ មានពាក្យសួរថា ឧបសម្បទាបេក្ខៈ និងអាចារ្យមកជាមួយគ្នា((ពាក្យនេះ ប្រហែលជាទើបនឹងច្រកថែមមកទេដឹង)) ឬអ្វី។ វិសជ្ជនាថា មិនត្រូវមកជាមួយគ្នាទេ។ ត្រូវអាចារ្យអ្នកប្រៀនប្រដៅមកមុនហើយ ឲ្យសង្ឃជ្រាបថា បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បុគ្គលមានឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ របស់លោកដ៏មានអាយុឈ្មោះនេះ។ ឧបសម្បទាបេក្ខៈនោះ ខ្ញុំប្រៀនប្រដៅរួចហើយ។ បើកម្មមានកាលគួរដល់សង្ឃហើយ ឧបសម្បទាបេក្ខៈឈ្មោះនេះគួរមក។ ត្រូវអាចារ្យអ្នកប្រៀនប្រដៅហៅឧបសម្បទាបេក្ខៈនោះថា អ្នកចូរមកដូច្នេះ។ ត្រូវអាចារ្យអ្នកប្រៀនប្រដៅឲ្យឧបសម្បទាបេក្ខៈនោះ ធ្វើឧត្តរាសង្គឆៀងស្មាម្ខាងហើយ ឲ្យថ្វាយបង្គំបាទាភិក្ខុទាំងឡាយហើយ ឲ្យអង្គុយច្រហោងផ្គងអញ្ជលីឡើង ហើយឲ្យសូមឧបសម្បទាថា បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន ខ្ញុំសូមឧបសម្បទានឹងសង្ឃ បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមសង្ឃអាស្រ័យសេចក្តីអនុគ្រោះហើយស្រោចស្រង់ខ្ញុំផង បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន ខ្ញុំសូមឧបសម្បទានឹងសង្ឃអស់វារៈជាគំរប់ពីរដងផង បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមសង្ឃអាស្រ័យសេចក្តីអនុគ្រោះហើយ ស្រោចស្រង់ខ្ញុំផង។ បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន ខ្ញុំសូមឧបសម្បទានឹងសង្ឃអស់វារៈជាគំរប់បីដងផង បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមសង្ឃអាស្រ័យសេចក្តីអនុគ្រោះហើយ ស្រោចស្រង់ខ្ញុំផង។ ភិក្ខុដែលឆ្លាសប្រតិពលត្រូវឲ្យសង្ឃជ្រាបថា បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ  បុគ្គលនេះ ឈ្មោះនេះជាឧបសម្បទាបេក្ខៈរបស់លោកដ៏មានអាយុឈ្មោះនេះ។ បើកម្មមានកាលគួរដល់សង្ឃហើយ ខ្ញុំគួរសួរអន្តរាយិកធម៌ទាំងឡាយ នឹងឧបសម្បទាបេក្ខៈឈ្មោះនេះ។ នែអ្នកមានឈ្មោះនេះ អ្នកចាំស្តាប់ កាលនេះជាកាលពិត កាលមែនរបស់អ្នកហើយ ហេតុឯណាកើតហើយ ខ្ញុំសូមសួរហេតុនោះ ហេតុមាន អ្នកត្រូវនិយាយថាមាន ហេតុមិនមាន អ្នកត្រូវនិយាយថាមិនមាន អាពាធទាំងឡាយមានសភាពយ៉ាងនេះ គឺឃ្លង់ ពក ស្រែង រីងរៃ ឆ្កួតជ្រូក អ្នកឯងមានឬទេ អ្នកឯងជាមនុស្សឬ ជាប្រុសឬ ជាអ្នកជាឬ មិនចំពាក់បំណុលគេទេឬ មិនមែនជារាជអាមាត្យទេឬ អ្នកឯងមាតាបិតាបានអនុញ្ញាតហើយឬ អ្នកឯងមានឆ្នាំ២០បរិបូណ៌ហើយឬ អ្នកឯងមានបាត្រចីវរបរិបូណ៌ហើយឬ អ្នកឈ្មោះអ្វី ឧបជ្ឈាយ៍របស់អ្នកឈ្មោះអ្វី។ ភិក្ខុដែលឆ្លាសប្រតិពលត្រូវឲ្យសង្ឃជ្រាបថា បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បុគ្គលនេះ ឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ របស់លោកដ៏មានអាយុឈ្មោះនេះ បរិសុទ្ធចាកអន្តរាយិកធម៌ទាំងឡាយហើយ។ ឧបសម្បទាបេក្ខៈនោះ មានបាត្រនិតចីវរបរិបូណ៌ហើយ។ ឥឡូវឧបសម្បទាបេក្ខៈឈ្មោះនេះ សូមឧបសម្បទានឹងសង្ឃ ដោយមានព្រះថេរៈឈ្មោះនេះជាឧបជ្ឈាយ៍។ បើកម្មមានកាលគួរដល់សង្ឃហើយ សូមសង្ឃឲ្យឧបសម្បទាដល់ឧបសម្បទាបេក្ខៈឈ្មោះនេះ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍។ នេះជាញត្តិ។ បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បុគ្គលនេះ ឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ របស់លោកដ៏មានអាយុឈ្មោះនេះ បរិសុទ្ធចាកអន្តរាយិកធម៌ទាំងឡាយហើយ។ ឧបសម្បទាបេក្ខៈមានបាត្រចីវរបរិបូណ៌ហើយ។ ឥឡូវឧបសម្បទាបេក្ខៈ ឈ្មោះនេះ សូមឧបសម្បទានឹងសង្ឃ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍។ ឥឡូវសង្ឃឲ្យឧបសម្បទាដល់ឧបសម្បទាបេក្ខៈ ឈ្មោះនេះ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍។ ឧបសម្បទារបស់ឧបសម្បទាបេក្ខៈឈ្មោះនេះ ដោយមានព្រះថេរៈឈ្មោះនេះជាឧបជ្ឈាយ៍ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវនិយាយឡើង។ ខ្ញុំសូត្រសេចក្តីនេះអស់វារៈជាគំរប់ពីរដងផង។ បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បុគ្គលនេះ ឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ របស់លោកដ៏មានអាយុឈ្មោះនេះ បរិសុទ្ធចាកអន្តរាយិកធម៌ទាំងឡាយហើយ។ ឧបសម្បទាបេក្ខៈនោះ មានបាត្រនិងចីវរបរិបូណ៌ហើយ។ ឥឡូវឧបសម្បទាបេក្ខៈឈ្មោះនេះ សូមឧបសម្បទានឹងសង្ឃ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍។ ឥឡូវសង្ឃឲ្យឧបសម្បទាដល់ឧបសម្បទាបេក្ខៈ ឈ្មោះនេះ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍។ ឧបសម្បទារបស់ឧបសម្បទាបេក្ខៈឈ្មោះនេះ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវនិយាយឡើង។ ខ្ញុំសូមសូត្រសេចក្តីនេះអស់វារៈជាគំរប់បីដងផង។ បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បុគ្គលនេះ ឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ របស់លោកដ៏មានអាយុឈ្មោះនេះ បរិសុទ្ធចាកអន្តរាយិកធម៌ហើយ។ ឧបសម្បទាបេក្ខៈនោះមានបាត្រនិងចីវរបរិបូណ៌ហើយ។ ឥឡូវឧបសម្បទាបេក្ខៈ ឈ្មោះនេះ សូមឧបសម្បទានឹងសង្ឃ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍។ ឥឡូវសង្ឃឲ្យឧបសម្បទាដល់ឧបសម្បទាបេក្ខៈ ឈ្មោះនេះ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍។ ឧបសម្បទារបស់ឧបសម្បទាបេក្ខៈឈ្មោះនេះ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគាប់ចិត្តដល់លោកដ៏មានអាយុអង្គណា ត្រូវលោកដ៏មានអាយុអង្គនោះនិយាយឡើង។ សង្ឃបានឲ្យឧបសម្បទាដល់ឧបសម្បទាបេក្ខៈឈ្មោះនេះ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍ហើយ។ ការឲ្យឧបសម្បទានេះគាប់ចិត្តដល់សង្ឃ ហេតុនោះ បានជាសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមយ៉ាងនេះ។ 
-<div centeralign>ចប់ ឧបសម្បទាកម្ម។
-==== និស្ស័យ ៤ (៦៤.) ==== 
-<div centeralign>(**៦៤. ចត្តារោ និស្សយា**)
-<span para #para_143>[១៤៣] ក្នុងខណៈឧបសម្បទាហើយភ្លាមៗនោះឯង ភិក្ខុត្រូវរាប់ឆាយា((ក្នុងខណៈដែលសូត្រញត្តិចតុត្ថកម្មវាចា ឧបសម្បទាហើយ ត្រូវឲ្យមនុស្សទៅឈរនៅទីវាល ហើយវាស់ស្រមោលមនុស្សដែលឈរនោះដោយបាតជើងឲ្យដឹងថា ស្រមោលនោះចោលទៅប៉ុន្មានជាន់ប៉ុន្មានទប់ ឯទប់នោះ គឺស្រមោលដែលនៅសល់មិនពេញមួយជាន់ ហើយគេជាន់ទទឹងផ្ទប់មក វិធីនេះ គេធ្លាប់ធ្វើមកពីដើមតាមបែបក្នុងគម្ពីរ ឥឡូវនេះមាននាឡិកាហើយ តែបួសហើយវេលាណា គេក៏កត់ម៉ោងមីនុតក្នុងពេលនោះឲ្យដឹងថា បួសហើយម៉ោងប៉ុន្មានៗ មីនុត ព្រោះការវាស់ស្រមោល ក៏គឺឲ្យដឹងពេលវេលាដូចគ្នានឹងនាឡិកាដែរ ការកំណត់ពេលតាមនាឡិកានាំឲ្យស្រួលដល់កិច្ចការសព្វវេលា គឺពេលយប់ ឬពេលថ្ងៃស្រទំរកមើលស្រមោលមិនឃើញ។)) (ស្រមោល) ត្រូវប្រាប់រដូវ((ឲ្យដឹងថាបួសក្នុងរដូវណា។)) ត្រូវប្រាប់ចំណែកថ្ងៃ((ឲ្យដឹងថាពេលព្រឹក ឬរសៀល។)) ត្រូវប្រាប់សង្គីតិ((ត្រូវអាចារ្យប្រាប់ការរួបរួមដល់ភិក្ខុដែលទើបនឹងបួសហើយ ឲ្យចាំទុកថា ខ្លួនបួសពីថ្ងៃណា ខែណារដូវណា ពេលម៉ោងប៉ុន្មាន។)) ត្រូវប្រាប់និស្ស័យ៤ថា បព្វជ្ជាអាស្រ័យភោជនជាពំនូត ដែលភិក្ខុត្រូវបានមកដោយកំឡាំងកំភួនជើង អ្នកត្រូវធ្វើសេចក្តីប្រឹងប្រែងក្នុងភោជននោះអស់មួយជីវិត។ អតិរេកលាភ (៧យ៉ាង) គឺភត្តដែលទាយកថ្វាយចំពោះសង្ឃទាំងអស់១ ភត្តដែលទាយកឲ្យដល់ភិក្ខុ២-៣រូប តាមសង្ឃសំដែងឲ្យ១ ភត្តដែលទាយកនិមន្តទៅប្រគេន១ ភត្តដែលទាយកឲ្យដល់ភិក្ខុដោយស្លាក គឺសរសេរឈ្មោះភិក្ខុ ឬទាយកហើយចាប់១ ភត្តដែលទាយកឲ្យតែមួយថ្ងៃក្នុងបក្ខៗ (ខាងខ្នើត ឬរនោច)១ ភត្តដែលទាយកឲ្យក្នុងថ្ងៃឧបោសថ១ ភត្តដែលទាយកឲ្យក្នុងថ្ងៃមួយកើត ឬមួយរោច១ (បព្វជិតត្រេកអរក្នុងអតិរេកលាភនោះបាន)។ បព្វជ្ជាអាស្រ័យនូវចីវរបង្សុកូល((សម្ពត់ដែលគេចោលលើគំនរដី ឬសំរាមហើយរើសយកមកធ្វើជាចីវរ។)) អ្នកត្រូវធ្វើការឧស្សាហ៍ក្នុងសំពត់បង្សុកូលនោះអស់មួយជីវិត។ អតិរេកលាភ (៦យ៉ាង) គឺសំពត់ធ្វើពីសំបកឈើ១ សំពត់ធ្វើពីកប្បាស១ សំពត់ធ្វើពីសូត្រ១ សំពត់ធ្វើពីរោមសត្វ១ សំពត់ធ្វើពីធ្មៃ១ សំពត់ភង្គៈ គឺសំពត់ធ្វើពីរបស់ទាំងប្រាំលាយគ្នា១ (បព្វជិតត្រេកអរក្នុងអតិរេកលាភនោះបាន)។ បព្វជ្ជាអាស្រ័យម្លប់ឈើជាសេនាសនៈ អ្នកត្រូវធ្វើការឧស្សាហ៍ក្នុងសេនាសនៈនោះអស់មួយជីវិត។ អតិរេកលាភ (៥យ៉ាង) គឺវិហារ១ អឌ្ឍយោគ (រោងបាំងមួយចំហៀង)១ ប្រាសាទវែង១ ប្រាសាទដំបូលត្រងិល១ គុហា១ (បព្វជិតត្រេកអរក្នុងអតិរេកលាភនោះបាន)។ បព្វជ្ជាអាស្រ័យភេសជ្ជៈដែលត្រាំដោយទឹកមូត្រស្អុយ អ្នកត្រូវធ្វើការឧស្សាហ៍ក្នុងភេសជ្ជៈនោះអស់មួយជីវិត។ អតិរេកលាភ (៥យ៉ាង) គឺទឹកដោះរាវ១ ទឹកដោះខាប់១ ប្រេង១ ទឹកឃ្ញុំ១ ស្ករអំពៅ១ (បព្វជិតត្រេកអរក្នុងអតិរេកលាភនោះបាន)។ 
-<div centeralign>ចប់ និស្ស័យ ៤។
-==== កិច្ចមិនគួរធ្វើ៤យ៉ាង (៦៥.) ==== 
-<div centeralign>(**៦៥. ចត្តារិ អករណីយានិ**)
-<span para #para_144>[១៤៤] ក៏សម័យនោះឯង ភិក្ខុទាំងឡាយឲ្យឧបសម្បទាដល់ភិក្ខុមួយរូប ហើយចោលឲ្យនៅម្នាក់ឯង ក៏ចៀសចេញទៅ។ ភិក្ខុនោះមកតែម្នាក់ឯងតាមក្រោយ បានជួបនឹងស្រ្តីដែលធ្លាប់ជាប្រពន្ធអំពីដើមក្នុងចន្លោះផ្លូវ។ ស្រ្តីនោះនិយាយយ៉ាងនេះថា ឥឡូវនេះ អ្នកឯងបួសហើយឬ។ ភិក្ខុនោះឆ្លើយថា អើ អញបួសហើយ។ ស្ត្រីនោះនិយាយថា មេថុនធម្ម ពួកអ្នកបួសបានដោយកម្រណាស់ (ណ្ហើយ) អ្នកចូរមកសេពមេថុនធម្មចុះ។ ភិក្ខុនោះសេពមេថុនធម្មនឹងស្រ្តីនោះហើយ ទៅយឺតយូរក្រោយគេ។ ភិក្ខុទាំងឡាយបាននិយាយយ៉ាងនេះថា នែអាវុសោ ហេតុអ្វីបានជាអ្នកឯងធ្វើដំណើរឲ្យយឺតយូរយ៉ាងនេះ។ ទើបភិក្ខុនោះប្រាប់ដំណើរនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះហេតុនេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឲ្យឧបសម្បទាហើយ ឲ្យភិក្ខុជាគ្នីគ្នាប្រាប់កិច្ចដែលភិក្ខុមិនត្រូវធ្វើ៤យ៉ាងផងថា ភិក្ខុឧបសម្បន្នហើយ មិនត្រូវសេពមេថុនធម្ម ដោយហោចទៅសូម្បីនឹងសត្វតិរច្ឆានញី។ ភិក្ខុណាសេពមេថុនធម្ម ភិក្ខុនោះមិនមែនជាសមណៈ មិនមែនជាកូនចៅព្រះពុទ្ធជាសក្យៈ។ ធម្មតា បុរសមានក្បាលដាច់ហើយ មិនគួររស់ឡើងបាន ដោយកិរិយាតភ្ជាប់សរីរៈនោះ មានឧបមាយ៉ាងណាមិញ ភិក្ខុសេពមេថុនធម្មហើយ មិនមែនជាសមណៈ មិនមែនជាកូនចៅព្រះពុទ្ធសក្យៈ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ អ្នកមិនត្រូវធ្វើកិច្ចនោះអស់មួយជីវិត។ ភិក្ខុឧបសម្បន្នហើយ មិនត្រូវកាន់យករបស់ដែលគេមិនឲ្យ គឺកាន់យកដោយថេយ្យចិត្ត ដោយហោចទៅ ត្រឹមតែស្មៅមួយទង។ ភិក្ខុណាមួយកាន់យករបស់មានតម្លៃ១បាទក្តី គួរដល់១បាទក្តី លើសជាង១បាទក្តី ដែលគេមិនបានឲ្យ គឺកាន់យកដោយថេយ្យចិត្ត ភិក្ខុនោះមិនមែនជាសមណៈ មិនមែនជាកូនចៅព្រះពុទ្ធជាសក្យៈ។ ធម្មតា ស្លឹកឈើលឿង (ទុំ) ដែលជ្រុះចុះចាកទងហើយ មិនគួរមានពណ៌ខៀវ (ស្រស់ខ្ចី) វិញបាន មានឧបមាយ៉ាងណាមិញ ភិក្ខុកាន់យករបស់មានតម្លៃ១បាទក្តី គួរដល់១បាទក្តី លើសជាង១បាទក្តី ដែលគេមិនបានឲ្យ គឺកាន់យកដោយថេយ្យចិត្ត មិនមែនជាសមណៈ មិនមែនជាកូនចៅព្រះពុទ្ធជាសក្យៈ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ អ្នកមិនត្រូវធ្វើកិច្ចនោះអស់មួយជីវិត។ ភិក្ខុឧបសម្បន្នហើយ មិនត្រូវក្លែងធ្វើសត្វឲ្យធ្លាក់ចុះចាកជីវិតឡើយ ដោយហោចទៅ តាំងពីស្រមោចខ្មៅ និងស្រមោចក្រហម។ ភិក្ខុក្លែងធ្វើរាងកាយមនុស្សឲ្យធ្លាក់ចុះចាកជីវិត រាប់តាំងពីរំលូតគភ៌ដោយហោចទៅ ភិក្ខុនោះមិនមែនជាសមណៈ មិនមែនជាកូនចៅព្រះពុទ្ធជាសក្យៈ។ ធម្មតា ថ្មក្រាស់ បែកជាពីរហើយ ជាធម្មជាតិជិតវិញមិនបាន មានឧបមាយ៉ាងណាមិញ ភិក្ខុក្លែងធ្វើនូវរាងកាយមនុស្សឲ្យធ្លាក់ចុះចាកជីវិត ក៏មិនមែនជាសមណៈ មិនមែនជាកូនចៅព្រះពុទ្ធជាសក្យៈ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ អ្នកមិនត្រូវធ្វើកិច្ចនោះអស់មួយជីវិត។ ភិក្ខុឧបសម្បន្នហើយ មិនត្រូវនិយាយអួតឧត្តរិមនុស្សធម្ម ដោយពាក្យថា អាត្មាត្រេកអរចំពោះក្នុងផ្ទះស្ងាត់ដូច្នេះ ដោយហោចទៅ។ ភិក្ខុណាមានសេចក្តីប្រាថ្នាលាមក ដែលសេចក្តីប្រាថ្នាគ្របសង្កត់ហើយ និយាយអួតឧត្តរិមនុស្សធម្ម គឺឈានក្តី វិមោក្ខក្តី សមាធិក្តី សមាបត្តិក្តី មគ្គក្តី ផលក្តី ដែលមិនពិត ភិក្ខុនោះមិនមែនជាសមណៈ មិនមែនជាកូនចៅព្រះពុទ្ធជាសក្យៈ។ ធម្មតា ដើមត្នោតកំបុតចុងហើយ មិនគួរដុះឡើងទៀតបាន មានឧបមាយ៉ាងណាមិញ ភិក្ខុមានសេចក្តីប្រាថ្នាលាមក ដែលសេចក្តីប្រាថ្នាគ្របសង្កត់ហើយ និយាយអួតឧត្តរិមនុស្សធម្ម ដែលមិនមាន មិនពិត ក៏មិនមែនជាសមណៈ មិនមែនជាកូនចៅព្រះពុទ្ធសក្យៈ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ អ្នកមិនត្រូវធ្វើកិច្ចនោះអស់មួយជីវិត។ 
-<div centeralign>ចប់ កិច្ចមិនគួរធ្វើ៤យ៉ាង។
-====  ៦៦. ==== 
-<div centeralign>(**៦៦. អាបត្តិយា អទស្សនេ ឧក្ខិត្តកវត្ថូនិ**)
-<span para #para_145>[១៤៥] ក៏សម័យនោះឯង ភិក្ខុមួយរូបត្រូវសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ ហើយក៏សឹកទៅ។ អ្នកនោះត្រឡប់មកសូមឧបសម្បទានឹងភិក្ខុទាំងឡាយទៀត។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ត្រូវសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិហើយសឹកទៅ។ អ្នកនោះត្រឡប់មកសូមឧបសម្បទានឹងភិក្ខុទាំងឡាយទៀត។ ត្រូវភិក្ខុទាំងឡាយនិយាយនឹងអ្នកនោះយ៉ាងនេះថា អ្នកនឹងឃើញអាបត្តិនោះទេ។ បើអ្នកនោះនិយាយថា ខ្ញុំករុណានឹងឃើញអាបត្តិនោះ ត្រូវភិក្ខុទាំងឡាយបំបួសចុះ បើនិយាយថា ខ្ញុំករុណានឹងមិនឃើញអាបត្តិនោះទេ មិនត្រូវបំបួសទេ។ លុះភិក្ខុទាំងឡាយបំបួសហើយ ត្រូវសួរអ្នកនោះថា លោកនឹងឃើញអាបត្តិនោះឬទេ។ បើសាមណេរនោះនិយាយថា ខ្ញុំករុណានឹងឃើញ ត្រូវឲ្យឧបសម្បទាចុះ បើនិយាយថា ខ្ញុំករុណានឹងមិនឃើញទេ មិនត្រូវឲ្យឧបសម្បទាទេ។ លុះភិក្ខុទាំងឡាយឲ្យឧបសម្បទាហើយ ត្រូវសួរភិក្ខុនោះថា លោកនឹងឃើញអាបត្តិនោះទេ។ បើភិក្ខុនោះនិយាយថា ខ្ញុំករុណានឹងឃើញ ភិក្ខុទាំងឡាយត្រូវសូត្រឱសារណកម្មចុះ((គឺសង្ឃត្រូវសូត្ររម្ងាប់កម្មនោះ លើកលែងធ្វើទោសតទៅ (មានសេចក្តីពិស្តារក្នុងកម្មក្ខន្ធកៈ)។)) បើនិយាយថា ខ្ញុំករុណានឹងមិនឃើញទេ មិនត្រូវសូត្រឱសារណកម្មឡើយ។ លុះភិក្ខុទាំងឡាយសូត្រឱសារណកម្មហើយ ត្រូវសួរភិក្ខុនោះថា ឥឡូវលោកឃើញអាបត្តិនោះឬទេ។ បើភិក្ខុនោះឃើញ ការឃើញនេះជាការល្អ បើមិនឃើញទេ កាលបើភិក្ខុទាំងឡាយបានសេចក្តីព្រមព្រៀងគ្នា ត្រូវលើកវត្តភិក្ខុនោះទៀត កាលបើមិនបានសេចក្តីព្រមព្រៀងគ្នាទេ មិនមានអាបត្តិព្រោះបរិភោគរួម នៅរួម (ដោយភិក្ខុនោះឡើយ)។ ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ត្រូវសង្ឃលើកវត្ត ព្រោះមិនធ្វើតបអាបត្តិ((ត្រូវអាបត្តិហើយ សម្ងំ មិនចូលបរិវាស ឬមិនសំដែង។)) ហើយសឹកទៅ។ អ្នកនោះត្រឡប់មកសូមឧបសម្បទានឹងភិក្ខុទាំងឡាយទៀត។ ត្រូវភិក្ខុទាំងឡាយនិយាយនឹងអ្នកនោះយ៉ាងនេះថា អ្នកនឹងធ្វើតបអាបត្តិនោះឬទេ។ បើអ្នកនោះនិយាយថា ខ្ញុំករុណានឹងធ្វើតបវិញ ត្រូវភិក្ខុទាំងឡាយបំបួសចុះ បើនិយាយថា ខ្ញុំករុណានឹងមិនធ្វើតបទេ មិនត្រូវបំបួសទេ។ លុះភិក្ខុទាំងឡាយបំបួសហើយ ត្រូវសួរសាមណេរនោះថា អ្នកនឹងធ្វើតបអាបត្តិនោះឬទេ។ បើសាមណេរនោះនិយាយថា ខ្ញុំករុណានឹងធ្វើតប ត្រូវភិក្ខុទាំងឡាយ ឲ្យឧបសម្បទាចុះ បើនិយាយថា ខ្ញុំករុណានឹងមិនធ្វើតបទេ មិនត្រូវឲ្យឧបសម្បទាឡើយ។ លុះភិក្ខុទាំងឡាយឲ្យឧបសម្បទាហើយ ត្រូវសួរភិក្ខុនោះថា លោកនឹងធ្វើតបអាបត្តិនោះឬទេ។ បើភិក្ខុនោះនិយាយថា ខ្ញុំករុណានឹងធ្វើតបអាបត្តិនោះ ត្រូវសូត្រឱសារណកម្មចុះ បើនិយាយថា ខ្ញុំករុណានឹងមិនធ្វើតបទេ មិនត្រូវឲ្យឱសារណកម្មទេ។ លុះភិក្ខុទាំងឡាយសូត្រឱសារណកម្មហើយ ត្រូវនិយាយនឹងភិក្ខុនោះថា ចូរលោកធ្វើតបអាបត្តិនោះចុះ។ បើភិក្ខុនោះធ្វើតប ការធ្វើតបនេះជាការល្អ បើមិនធ្វើតបទេ កាលបើភិក្ខុទាំងឡាយបានសេចក្តីព្រមព្រៀងគ្នា ត្រូវលើកវត្តភិក្ខុនោះទៀត កាលបើមិនបានសេចក្តីព្រមព្រៀងគ្នាទេ មិនត្រូវអាបត្តិព្រោះបរិភោគរួម ព្រោះនៅរួមទេ។ ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ត្រូវភិក្ខុទាំងឡាយលើកវត្ត ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ហើយសឹកទៅ។ អ្នកនោះត្រឡប់មកសូមឧបសម្បទានឹងភិក្ខុទាំងឡាយទៀត។ ត្រូវភិក្ខុទាំងឡាយនិយាយនឹងអ្នកនោះយ៉ាងនេះថា អ្នកនឹងលះបង់ទិដ្ឋិអាក្រក់នោះទេ។ បើអ្នកនោះនិយាយថា ខ្ញុំករុណានឹងលះបង់ ត្រូវភិក្ខុទាំងឡាយបំបួសចុះ បើនិយាយថា ខ្ញុំនឹងមិនលះបង់ទេ មិនត្រូវបំបួសទេ។ លុះភិក្ខុទាំងឡាយបំបួសហើយ ត្រូវសួរសាមណេរនោះថា អ្នកនឹងលះបង់ទិដ្ឋិអាក្រក់នោះទេ។ បើសាមណេរនោះនិយាយថា ខ្ញុំករុណានឹងលះបង់ ត្រូវភិក្ខុទាំងឡាយ ឲ្យឧបសម្បទាចុះ បើនិយាយថា ខ្ញុំករុណាមិនលះបង់ទេ មិនត្រូវឲ្យឧបសម្បទាទេ។ លុះភិក្ខុទាំងឡាយឲ្យឧបសម្បទាហើយ ត្រូវសួរថា លោកនឹងលះបង់ទិដ្ឋិអាក្រក់នោះទេ។ បើភិក្ខុនោះនិយាយថា ខ្ញុំករុណានឹងលះបង់ ត្រូវភិក្ខុទាំងឡាយសូត្រឱសារណកម្មចុះ បើនិយាយថា ខ្ញុំករុណានឹងមិនលះបង់ទេ មិនត្រូវសូត្រឱសារណកម្មទេ។ លុះភិក្ខុទាំងឡាយសូត្រឱសារណកម្មហើយ ត្រូវនិយាយនឹងភិក្ខុនោះថា ចូរលោកលះបង់ទិដ្ឋិអាក្រក់នោះទៅ។ បើភិក្ខុនោះលះបង់ ការលះបង់នេះជាការល្អ បើមិនលះបង់ទេ កាលបើភិក្ខុទាំងឡាយបានសេចក្តីព្រមព្រៀងគ្នា ត្រូវលើកវត្តភិក្ខុនោះទៀត បើមិនបានសេចក្តីព្រមព្រៀងគ្នាទេ មិនត្រូវអាបត្តិព្រោះបរិភោគរួម ព្រោះនៅរួមទេ។  
-<div centeralign>ចប់ មហាខន្ធកៈទី១។
-==== ៦៧. ==== 
-<div centeralign>(**៦៧. តស្សុទ្ទានំ**)
<span para #para_146>[១៤៦] កាលបើព្រះវិន័យមានប្រយោជន៍ធំ នាំមកនូវសេចក្តីសុខដល់ភិក្ខុមានសីលជាទីស្រឡាញ់ទាំងឡាយ ជាសភាវទ្រទ្រង់ទុកនូវសាសនាផង ជាទីគោចររបស់ព្រះជិនស្រី ជាសព្វញ្ញូផង មិនមែនជាវិស័យនៃបុគ្គលដទៃ ជាទីក្សេមក្សាន្តដែលព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តហើយ ដោយប្រពៃ ដើម្បីសង្កត់សង្កិននូវពួកភិក្ខុដែលមានសេចក្តីប្រាថ្នាលាមកផង ដើម្បីដម្កល់ដម្កើងនូវពួកភិក្ខុដែលមានសេចក្តីខ្មាសផង ដោយឥតសង្ស័យ អ្នកប្រាជ្ញដែលមានប្រក្រតីធ្វើនូវប្រយោជន៍ដ៏សមគួរ តែងប្រតិបត្តិដោយឧបាយ ក្នុងខន្ធកវិន័យផង ក្នុងបរិវារៈផង ព្រមទាំងមាតិកា។ បុគ្គលណាមិនស្គាល់គោ បុគ្គលនោះនឹងរក្សាហ្វូងគោដូចម្តេចបាន យ៉ាងណាមិញ ភិក្ខុណាមិនស្គាល់សីល ភិក្ខុនោះនឹងរក្សាសេចក្តីសង្រួមក្នុងសីលដូចម្តេចបាន យ៉ាងនោះដែរ។ បើទុកជាព្រះសូត្រ និងព្រះអភិធម្មសាបសូន្យអស់ទៅហើយ តែបើព្រះវិន័យមិនទាន់វិនាសនៅឡើយទេ ព្រះសាសនាឈ្មោះថា ឋិតឋេរតទៅទៀតបាន។ ព្រោះហេតុនៃការសង្គាយនានោះ ខ្ញុំនឹងពោលនូវឧទ្ទានតាមលំដាប់ដោយសមគួរតាមប្រាជ្ញា ចូរលោកទាំងឡាយចាំស្តាប់ខ្ញុំជាអ្នកពោល។ វត្ថុផង និទានផង ន័យនៃអាបត្តិទាំងឡាយផង បេយ្យាលៈផង វត្ថុជាដើមនោះ ខ្ញុំលំបាកនឹងធ្វើឲ្យអស់សព្វគ្រប់ ចូរលោកទាំងឡាយ ជ្រាបច្បាស់នូវវត្ថុជាដើមនោះ តាមន័យ (នៃឧទ្ទានគាថាដែលខ្ញុំពោលដោយសង្ខេបតទៅនេះចុះ)។ រឿងព្រះសម្ពុទ្ធទ្រង់គង់ក្រោមពោធិព្រឹក្ស១ រឿងទ្រង់គង់ក្រោមរាជាយតនព្រឹក្ស១ រឿងទ្រង់ត្រឡប់មកកាន់អជបាលនិគ្រោធវិញ ហើយទ្រង់ពុទ្ធបរិវិតក្ក១ រឿងសហម្បតិព្រហ្ម១ រឿងអាឡារតាបស១ រឿងឧទ្ទកតាបស១ រឿងព្រះសម្ពុទ្ធទ្រង់ត្រិះរិះថា គួរសំដែងធម៌ដល់បញ្ចវគ្គិយភិក្ខុ១ រឿងទ្រង់ជួបនឹងឧបកាជីវក១ រឿងទ្រង់ស្តេចទៅកាន់ព្រៃឥសិបតនមិគទាយវន១ រឿងកោណ្ឌញ្ញភិក្ខុ១ រឿងភទ្ទិយភិក្ខុ១ រឿងវប្បភិក្ខុ១ រឿងមហានាមភិក្ខុ១ រឿងអស្សជិភិក្ខុ១ រឿងយសកុលបុត្រ១ រឿងសំឡាញ់៤នាក់១ រឿងសំឡាញ់៥០នាក់១ រឿងព្រះបរមសាស្តានោះទ្រង់បញ្ជូនពួកព្រះអរហន្តទាំងពួងទៅកាន់ទិស ដើម្បីប្រកាសសាសនា១ រឿងមារ១ រឿងកុមារទាំង៣០នាក់១ រឿងជដិលឈ្មោះឧរុវេលកស្សប១ រឿងជដិលឈ្មោះនទីកស្សប១ រឿងជដិលឈ្មោះគយាកស្សប១ រឿងរោងភ្លើង១ រឿងមហារាជ១ រឿងព្រះឥន្ទ្រ១ រឿងព្រហ្ម១ រឿងអ្នកដែនអង្គៈ មគធៈទាំងអស់១ រឿងសំពត់បង្សុកូល១ រឿងស្រះបោក្ខរណី១ រឿងថ្មបោកសំពត់បង្សុកូល១ រឿងដើមថ្ងាន់១ រឿងថ្មហាលសំពត់បង្សុកូល១ រឿងព្រះសម្ពុទ្ធទ្រង់នាំយកផ្លែព្រីង១ រឿងទ្រង់នាំយកផ្លែស្វាយ១ រឿងទ្រង់នាំយកផ្លែកន្ទួតព្រៃ((បាលីថា អាមណ្ឌោ ធ្លាប់ប្រែថា ល្ហុង តែត្រង់ពាក្យថា អាមណ្ឌោនេះ ឃើញក្នុងច្បាប់ឱរុបថា អាមលកោ ដែលប្រែថាកន្ទួតព្រៃ ហេតុនេះ គួរប្រែថា កន្ទួតព្រៃវិញ ព្រោះរឿងខាងដើមថា ព្រះសម្ពុទ្ធទ្រង់នាំយកផ្លែកន្ទួតព្រៃ។)) ១ រឿងទ្រង់នាំយកផ្លែសម៉១ រឿងទ្រង់នាំយកផ្កាបារិច្ឆត្តកព្រឹក្ស១ រឿងទ្រង់ធ្វើបាដិហារិយ៍ត្រាស់ថា ម្នាលកស្សប ឧសចូរបែក១ រឿងទ្រង់ត្រាស់ថា ភ្លើងចូរឆេះ១ រឿងទ្រង់ត្រាស់ថា ភ្លើងចូររលត់១ រឿងពួកជដិលមុជទឹក១ រឿងព្រះដ៏មានព្រះភាគនិម្មិតជើងក្រាន១ រឿងភ្លៀង១ រឿងព្រះសម្ពុទ្ធគង់ក្នុងគយាសីសប្រទេស១ រឿងទ្រង់គង់ក្នុងលដ្ឋិវនឧទ្យាន (សួនព្រៃត្នោត)១ រឿងព្រះបាទមាគធរាជ១ រឿងឧបតិស្សមាណព១ រឿងកោលិតមាណព១ រឿងអ្នកដែនមគធៈដឹងច្បាស់ថាពួកកុលបុត្រប្រព្រឹត្តព្រហ្មចារ្យ១ រឿងពួកភិក្ខុស្លៀកដណ្តប់មិនល្អ១ រឿងទ្រង់អនុញ្ញាតឲ្យឧបជ្ឈាយ៍បណ្តេញសទ្ធិវិហារិកដែលប្រព្រឹត្តមិនល្អ១ រឿងព្រាហ្មណ៍ស្គាំងស្គមសៅហ្មង១ រឿងភិក្ខុប្រព្រឹត្តអនាចារ១ រឿងព្រាហ្មណ៍បួសដើម្បីចិញ្ចឹមពោះ១ រឿងមាណពទើបតែនឹងមកសូមផ្នួសភិក្ខុប្រាប់និស្ស័យមុន១ រឿងទ្រង់ហាមមិនឲ្យៗឧបសម្បទាដោយគណសង្ឃតិចជាង១០រូប១ រឿងទ្រង់ហាមភិក្ខុដែលមានវស្សាតិចជាង១០ មិនឲ្យៗឧបសម្បទាគេ១ រឿងទ្រង់ហាមភិក្ខុដែលល្ងង់ៗ មិនឲ្យៗឧបសម្បទាគេ១ រឿងឧបជ្ឈាយ៍ចៀសចេញទៅកាន់ទិស១ រឿងភិក្ខុមានវស្សា១០ឲ្យនិស្ស័យ១ រឿងពួកអន្តេវាសិកប្រព្រឹត្តមិនល្អក្នុងអាចារ្យត្រូវបណ្តេញ១ រឿងទ្រង់ហាមពួកភិក្ខុល្ងង់ៗ មិនឲ្យៗនិស្ស័យគេ១ រឿងរម្ងាប់ចាកនិស្ស័យ១ រឿងភិក្ខុប្រកបដោយអង្គ៥ គួរនិងមិនគួរឲ្យឧបសម្បទាគេជាដើម១ រឿងភិក្ខុប្រកបដោយអង្គ៦ គួរនិងមិនគួរឲ្យឧបសម្បទាគេជាដើម១ រឿងព្រះសម្ពុទ្ធទ្រង់ត្រាស់ថា បុគ្គលណាពីដើមធ្លាប់ជាតិរ្ថិយ ដល់មកបួសជាភិក្ខុ មិនស្តាប់ពាក្យឧបជ្ឈាយ៍ ហើយត្រឡប់ទៅជាតិរ្ថិយដូចដើម បើមកវិញមិនត្រូវឲ្យឧបសម្បទាទេ១ រឿងទ្រង់ត្រាស់ថា បើបុគ្គលឯទៀតធ្លាប់ជាតិរ្ថិយ ហើយប្រាថ្នាបព្វជ្ជាឧបសម្បទា ត្រូវឲ្យនៅបរិវាស៤ខែ១ រឿងទ្រង់ត្រាស់ថា បើតិរ្ថិយមកបួសទាំងអាក្រាត ត្រូវឧបជ្ឈាយ៍ស្វែងរកដំឡៃចីវរឲ្យ១ រឿងទ្រង់ត្រាស់ថា បើតិរ្ថិយមិនទាន់កោរសក់ ត្រូវសង្ឃអបលោកធ្វើភណ្ឌុកម្មឲ្យ១ រឿងទ្រង់ត្រាស់ថា បើជដិលជាកម្មវាទី កិរិយវាទី មិនបាច់ឲ្យនៅបរិវាស១ រឿងទ្រង់ត្រាស់ថា បើជាតិសក្យៈធ្លាប់ជាតិរ្ថិយមកបួស មិនបាច់ឲ្យនៅបរិវាស១ រឿងទ្រង់បញ្ញត្តមិនឲ្យបំបួសមនុស្សមានអាពាធ៥យ៉ាងក្នុងដែនមគធៈ១ រឿងទ្រង់បញ្ញត្តមិនឲ្យបំបួសរាជអមាត្យ១ រឿងភិក្ខុបំបួសអង្គុលិមាលចោរ ក្រោយមកទ្រង់បញ្ញត្តមិនឲ្យបំបួសចោរ១ រឿងព្រះបាទមាគធរាជទ្រង់អនុញ្ញាតទោសដល់ពួកអ្នកបួសក្នុងព្រះពុទ្ធសាសនា១ រឿងព្រះសម្ពុទ្ធទ្រង់បញ្ញត្តមិនឲ្យបំបួសចោរទំលាយគុក១ រឿងទ្រង់បញ្ញត្តមិនឲ្យបំបួសចោរដែលរាជការព្យួរទោសទុក១ រឿងទ្រង់បញ្ញត្តមិនឲ្យបំបួសមនុស្សដែលមានស្នាមរំពាត់១ រឿងទ្រង់បញ្ញត្តមិនឲ្យបំបួសមនុស្សដែលគេបៀតបៀនឲ្យមានស្លាកស្នាម១ រឿងទ្រង់បញ្ញត្តមិនឲ្យបំបួសមនុស្សដែលជំពាក់បំណុលគេ១ រឿងទ្រង់បញ្ញត្តមិនឲ្យបំបួសមនុស្សខ្ញុំគេ១ រឿងភិក្ខុបំបួសទារកកោរទុកជុក១ រឿងភិក្ខុបំបួសទារកឈ្មោះឧបាលិ១ រឿងត្រកូលវិនាសដោយអហិវាតករោគ១ រឿងត្រកូលជាឧបដ្ឋាករបស់ព្រះអានន្ទមានសទ្ធា១ រឿងកណ្តកសាមណេរ១ រឿងមនុស្សពោលទោសភិក្ខុថា ទិសចង្អៀត១ រឿងព្រះដ៏មានព្រះភាគគង់នៅក្នុងនិគ្រោធារាមទៀបក្រុងកបិលវត្ថុ១ រឿងព្រះសារីបុត្តបំបួសទារក១ រឿងទ្រង់អនុញ្ញាតសិក្ខាបទ១០ដល់សាមណេរ១ រឿងសាមណេរនៅដោយមិនគោរពកោតក្រែងភិក្ខុ១ រឿងភិក្ខុត្រិះរិះថាគួរធ្វើទណ្ឌកម្មដូចម្តេចដល់សាមណេរ១ រឿងភិក្ខុធ្វើអាវរណកម្មដល់ពួកសាមណេរទួទៅទាំងអារាមរបស់សង្ឃទាំងមូល១ រឿងភិក្ខុធ្វើអាវរណកម្មដល់ពួកសាមណេរចំពោះអាហារតាមមុខទ្វារ១ រឿងពួកឆព្វគ្គិយភិក្ខុធ្វើអាវរណកម្ម ដល់ពួកសាមណេរមិនប្រាប់ឧបជ្ឈាយ៍១ រឿងពួកឆព្វគ្គិយភិក្ខុប្រលោមយកសាមណេររបស់ភិក្ខុជាថេរៈ១ រឿងកណ្ឌកសាមណេរប្រទុស្តភិក្ខុនីឈ្មោះកណ្តកី១ រឿងព្រះសម្ពុទ្ធទ្រង់ហាមមិនឲ្យបំបួសបណ្ឌក១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សដែលលួចសំវាស១ រឿងទ្រង់ហាមមិនឲ្យបំបួសភិក្ខុដែលរត់ទៅចូលពួកតិរ្ថិយ១ រឿងទ្រង់ហាមមិនឲ្យបំបួសសត្វតិរច្ឆានដោយហេតុអហិនាគមកបួសក្នុងសំណាក់ភិក្ខុ១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សដែលសម្លាប់ម្តាយ១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សដែលសម្លាប់ឪពុក១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សដែលសម្លាប់ព្រះអរហន្ត១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សដែលប្រទុស្តភិក្ខុនី១ រឿងទ្រង់ហាមមិនឲ្យបំបួសបុគ្គលដែលបំបែកសង្ឃ១ រឿងទ្រង់ហាមមិនឲ្យបំបួសបុគ្គលដែលធ្វើព្រះលោហិតឲ្យពូរពងឡើង១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សដែលជាឧភតោព្យញ្ជនក១ រឿងទ្រង់ហាមមិនឲ្យៗឧបសម្បទាដល់បុគ្គលគ្មានឧបជ្ឈាយ៍១ រឿងទ្រង់ហាមមិនឲ្យយកសង្ឃជាឧបជ្ឈាយ៍១ រឿងទ្រង់ហាមមិនឲ្យយកគណៈជាឧបជ្ឈាយ៍១ រឿងទ្រង់ហាមមិនឲ្យយកបណ្ឌកជាឧបជ្ឈាយ៍១ រឿងទ្រង់ហាមមិនឲ្យៗឧបសម្បទាដល់កុលបុត្រគ្មានបាត្រ១ រឿងទ្រង់ហាមមិនឲ្យៗឧបសម្បទាដល់កុលបុត្រគ្មានចីវរ១ រឿងទ្រង់ហាមមិនឲ្យៗឧបសម្បទាដល់កុលបុត្រគ្មានបាត្រ គ្មានចីវរទាំងពីរយ៉ាងនោះ១ រឿងទ្រង់ហាមមិនឲ្យៗឧបសម្បទាដល់បុគ្គលដែលខ្ចីបាត្រគេ១ រឿងទ្រង់ហាមមិនឲ្យៗឧបសម្បទាដល់បុគ្គលដែលខ្ចីចីវរគេ១ រឿងទ្រង់ហាមមិនឲ្យៗឧបសម្បទាដល់បុគ្គលដែលខ្ចីទាំងបាត្រ ទាំងចីវរគេ១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សកំបុតដៃ១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សកំបុតជើង១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សកំបុតទាំងដៃទាំងជើង១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សកំបុតត្រចៀក១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សកំបុតច្រមុះ១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សកំបុតទាំងត្រចៀក ទាំងច្រមុះ១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សកំបុតម្រាមដៃ១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សកំបុតមេដៃឬមេជើង១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សដាច់សរសៃធំ១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សមានម្រាមដៃជាប់គ្នា១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សគម១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សតឿ១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សពកក១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សដែលគេបៀតបៀនឲ្យមានស្លាកស្នាម១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សដែលមានស្នាមរំពាត់១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សដែលរាជការព្យួរទោសទុក១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សជើងស្ទក់១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សដែលមានរោគអាក្រក់១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សប្រទុស្តបរិសទ្យ១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សទើបនឹងខ្វាក់ ឬខ្វាក់ម្ខាង១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សក្ងែងក្ងង់ដៃជើង១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សខ្ចក១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សដែលស្លាប់មួយចំហៀងខ្លួន១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សខ្វិន១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សចាស់គ្រាំគ្រា១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សខ្វាក់ពីកំណើត ឬខ្វាក់ទាំងពីរខាង១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សគ១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សថ្លង់១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សទាំងខ្វាក់ពីកំណើតទាំងគ១ មិនឲ្យបំបួសមនុស្សទាំងខ្វាក់ពីកំណើតទាំងថ្លង់១ មិនឲ្យបំបួសមនុស្សទាំងគទាំងថ្លង់១ មិនឲ្យបំបួសមនុស្សទាំងខ្វាក់ពីកំណើត ទាំងគ ទាំងថ្លង់១ រឿងទ្រង់ហាមមិនឲ្យៗនិស្ស័យដល់ពួកភិក្ខុអលជ្ជី១ រឿងទ្រង់ហាមមិនឲ្យនៅអាស្រ័យនឹងពួកភិក្ខុអលជ្ជី១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុអ្នកដើរផ្លូវឆ្ងាយមិនបាច់មាននិស្ស័យបាន១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុបម្រើជម្ងឺ មិនទាន់បាននិស្ស័យនៅដោយឥតនិស្ស័យបាន ព្រោះភិក្ខុឈឺអង្វរ១ រឿងព្រះមហាកស្សបប្រើបម្រើឲ្យទៅនិមន្តព្រះអានន្ទថា ចូរមកសូត្រឲ្យឧបសម្បទាបេក្ខៈ១ រឿងឧបសម្បទាពីររូប ប្រកែកគ្នាអំពីរឿងដណ្តើមគ្នាឧបសម្បទាមុន១ រឿងទ្រង់អនុញ្ញាតឲ្យសូត្រអនុស្សាវនាជាមួយគ្នាដោយមានឧបជ្ឈាយ៍តែមួយរូប១ រឿងកុមារកស្សបមានអាយុ២០ឆ្នាំ រាប់តាំងពីឆ្នាំដែលនៅក្នុងគភ៌ផង បានឧបសម្បទា១ រឿងពួកឧបសម្បន្នដែលអាពាធទាំងឡាយបៀតបៀនប្រាកដឡើង១ រឿងពួកភិក្ខុសួរអន្តរាយិកធម៌នឹងពួកឧបសម្បទាបេក្ខៈ ដែលមិនទាន់ប្រៀនប្រដៅ ឧបសម្បទាបេក្ខៈអៀនខ្មាស១ រឿងពួកភិក្ខុប្រៀនប្រដៅឧបសម្បទាបេក្ខៈ ក្នុងទីកណ្តាលជំនុំសង្ឃនោះ១ រឿងទ្រង់អនុញ្ញាតឲ្យប្រៀនប្រដៅក្នុងទីសមគួរហើយ សឹមសួរអន្តរាយិកធម៌ក្នុងកណ្តាលសង្ឃ១ រឿងទ្រង់ហាម មិនឲ្យភិក្ខុល្ងង់ៗប្រៀនប្រដៅ១ រឿងទ្រង់ហាមមិនឲ្យភិក្ខុដែលគ្មានការសន្មតិប្រៀនប្រដៅ១ រឿងទ្រង់ហាមមិនឲ្យអាចារ្យនិងឧបសម្បទាបេក្ខៈ ចូលមកក្នុងជំនុំសង្ឃជាមួយគ្នា១ រឿងឧបសម្បទាបេក្ខៈ សូមឧបសម្បទានឹងសង្ឃដោយពាក្យថា សូមឲ្យសង្ឃស្រោចស្រង់១ រឿងប្រាប់និស្ស័យបួន១ រឿងភិក្ខុដែលបានឧបសម្បទាហើយ ដើរមកតែម្នាក់ឯង ជួបនឹងស្រ្តីជាបុរាណទុតិយិកាត្រង់កណ្តាលផ្លូវ១ រឿងភិក្ខុដែលសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ១ រឿងភិក្ខុដែលសង្ឃលើកវត្ត ព្រោះមិនធ្វើតបនូវអាបត្តិ១ រឿងភិក្ខុដែលសង្ឃលើកវត្ត ព្រោះមិនលះបង់នូវទិដ្ឋិអាក្រក់១។
-រួមរឿងក្នុងខន្ធកៈនេះ ១៧២រឿងដោយបការដូច្នេះ។ 
-<div centeralign>ចប់ ឧទ្ទានក្នុងមហាខន្ធកៈ។
-===== ឧបោសថក្ខន្ធកៈ ===== 
-==== ៦៨. ==== 
-<div centeralign>(**៦៨. សន្និបាតានុជាននា**)
-<span para #para_147>[១៤៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់លើភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ។ ក៏សម័យនោះឯង ពួកបរិព្វាជកមានលទ្ធិដទៃប្រជុំគ្នានិយាយធម៌ក្នុងថ្ងៃទី១៤ ទី១៥ និងទី៨នៃបក្ខ((គឺក្នុងកន្លះខែម្តងៗ ហៅថាបក្ខមួយៗ។)) ។ មនុស្សទាំងឡាយតែងចូលទៅរកបរិព្វាជកទាំងនោះ ដើម្បីស្តាប់ធម៌។ មនុស្សទាំងឡាយនោះកើតសេចក្តីស្រឡាញ់ កើតសេចក្តីជ្រះថ្លា ក្នុងពួកបរិព្វាជកមានលទ្ធិដទៃ ពួកបរិព្វាជកមានលទ្ធិដទៃក៏បានបក្ខពួកឡើង។ គ្រានោះឯង ព្រះបាទពិម្ពិសារសេនិយៈ ជាឥស្សរៈក្នុងដែនមគធៈ ទ្រង់សម្ងំនៅក្នុងទីស្ងាត់ កើតព្រះទ័យត្រិះរិះឡើងយ៉ាងនេះថា ឥឡូវនេះឯង ពួកបរិព្វាជកមានលទ្ធិដទៃប្រជុំគ្នា និយាយធម៌ក្នុងថ្ងៃទី១៤ ទី១៥ និងទី៥នៃបក្ខ មនុស្សទាំងឡាយតែងចូលទៅរកបរិព្វាជកទាំងនោះដើម្បីស្តាប់ធម៌ មនុស្សទាំងនោះក៏កើតសេចក្តីស្រឡាញ់ កើតសេចក្តីជ្រះថ្លា ក្នុងពួកបរិព្វាជកមានលទ្ធិដទៃ ពួកបរិព្វាជកមានលទ្ធិដទៃក៏បានបក្ខពួកឡើង បើដូច្នោះគួរតែលោកម្ចាស់ទាំងឡាយប្រជុំគ្នាក្នុងថ្ងៃទី១៤ ទី១៥ និងទី៨នៃបក្ខដែរ។ ទើបព្រះបាទពិម្ពិសារសេនិយៈ ជាឥស្សរៈក្នុងដែនមគធៈ ទ្រង់ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីសមគួរ។ ព្រះបាទពិម្ពិសារសេនិយៈ ជាឥស្សរៈក្នុងដែនមគធៈគង់ក្នុងទីសមគួរហើយ បានទូលព្រះដ៏មានព្រះភាគដោយពាក្យនេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងថ្ងៃនេះ ខ្ញុំព្រះករុណាសម្ងំនៅក្នុងទីស្ងាត់ កើតចិត្តត្រិះរិះឡើងយ៉ាងនេះថា ក៏ឥឡូវនេះ ពួកបរិព្វាជកមានលទ្ធិដទៃ តែងប្រជុំគ្នានិយាយធម៌ក្នុងថ្ងៃទី១៤ ទី១៥ និងទី៨នៃបក្ខ មនុស្សទាំងឡាយ តែងចូលទៅរកបរិព្វាជកទាំងនោះ ដើម្បីស្តាប់ធម៌ ពួកមនុស្សទាំងនោះ ក៏កើតសេចក្តីស្រឡាញ់ កើតសេចក្តីជ្រះថ្លា ក្នុងពួកបរិព្វាជកមានលទ្ធិដទៃ ពួកបរិព្វាជកមានលទ្ធិដទៃ ក៏បានបក្ខពួកឡើង បើដូច្នោះ គួរតែលោកម្ចាស់ទាំងឡាយប្រជុំគ្នាក្នុងថ្ងៃទី១៤ ទី១៥ និងទី៨នៃបក្ខដែរ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គសូមទ្រង់អនុញ្ញាត បពិត្រព្រះអង្គដ៏ចំរើន លោកម្ចាស់ទាំងឡាយ ត្រូវតែប្រជុំគ្នាក្នុងថ្ងៃទី១៤ ទី១៥ ទី៨នៃបក្ខ។ គ្រានោះឯង ព្រះដ៏មានព្រះភាគញុំាងព្រះបាទពិម្ពិសារសេនិយៈ ជាឥស្សរៈក្នុងដែនមគធៈឲ្យយល់ច្បាស់ ឲ្យប្រតិបត្តិល្អ ឲ្យអាចហ៊ាន ឲ្យរីករាយដោយធម្មីកថា។ លំដាប់នោះ ព្រះបាទពិម្ពិសារសេនិយៈ ជាឥស្សរៈក្នុងដែនមគធៈ ដែលព្រះដ៏មានព្រះភាគឲ្យយល់ច្បាស់ ឲ្យប្រតិបត្តិល្អ ឲ្យអាចហ៊ាន ឲ្យរីករាយដោយធម្មីកថាហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ (យាងវិលខាងស្តាំ) ហើយចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យប្រជុំគ្នាក្នុងថ្ងៃទី១៤ ទី១៥ និងទី៨នៃបក្ខ។ 
-==== ៦៩. ==== 
-<div centeralign>(**៦៩. បាតិមោក្ខុទ្ទេសានុជាននា**)
-<span para #para_148>[១៤៨] សម័យនោះឯង ភិក្ខុទាំងឡាយដឹងថាព្រះដ៏មានព្រះភាគអនុញ្ញាតឲ្យប្រជុំគ្នាក្នុងថ្ងៃទី១៤ ទី១៥ និងទី៨នៃបក្ខហើយ។ ភិក្ខុទាំងនោះក៏ប្រជុំគ្នាក្នុងថ្ងៃទី១៤ ទី១៥ និងទី៨នៃបក្ខ ហើយអង្គុយនៅតែស្ងៀម។ មនុស្សទាំងឡាយក៏ចូលទៅរកភិក្ខុទាំងនោះដើម្បីស្តាប់ធម៌។ មនុស្សទាំងឡាយនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណៈទាំងឡាយ ជាសក្យបុត្រ មិនសមបើនឹងមកប្រជុំគ្នាក្នុងថ្ងៃទី១៤ ទី១៥ និងទី៨នៃបក្ខ ហើយអង្គុយនៅតែស្ងៀម ដូចជាជ្រូកធាត់ (ដូច្នេះ) សោះ គួរតែលោកទាំងឡាយប្រជុំគ្នា ហើយនិយាយធម៌។ ភិក្ខុទាំងឡាយ បានឮពាក្យមនុស្សទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ទើបភិក្ខុទាំងឡាយនោះក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុប្រជុំគ្នា និយាយធម៌ក្នុងថ្ងៃទី១៤ ទី១៥ និងទី៨នៃបក្ខ។ 
-<span para #para_149>[១៤៩] លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់សម្ងំក្នុងទីស្ងាត់កើតព្រះទ័យត្រិះរិះឡើងយ៉ាងនេះថា បើដូច្នោះមានតែតថាគតអនុញ្ញាតសិក្ខាបទទាំងឡាយនោះដែលតថាគតបញ្ញត្តហើយដល់ភិក្ខុទាំងឡាយ ឲ្យជាបាតិមោក្ខុទ្ទេសដល់ពួកភិក្ខុទាំងនោះ បាតិមោក្ខុទ្ទេសនោះនឹងបានជាឧបោសថកម្មរបស់ភិក្ខុទាំងឡាយនោះ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគចេញចាកទីសម្ងំក្នុងពេលថ្ងៃរសៀល ទ្រង់ធ្វើធម្មីកថាហើយ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃនេះ តថាគតសម្ងំនៅក្នុងទីស្ងាត់ កើតចិត្តត្រិះរិះឡើងយ៉ាងនេះថា បើដូច្នោះ មានតែតថាគតអនុញ្ញាតសិក្ខាបទទាំងឡាយនោះ ដែលតថាគតបញ្ញត្តដល់ភិក្ខុទាំងឡាយ ឲ្យជាបាតិមោក្ខុទ្ទេសដល់ភិក្ខុទាំងឡាយនោះ បាតិមោក្ខុទ្ទេសនោះនឹងជាឧបោសថកម្មរបស់ភិក្ខុទាំងឡាយនោះ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុសំដែងនូវបាតិមោក្ខ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុសំដែងយ៉ាងនេះ។ គឺភិក្ខុដែលឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលគួរដល់សង្ឃហើយ សង្ឃគួរធ្វើឧបោសថ គួរសំដែងនូវបាតិមោក្ខ។ បុព្វកិច្ច((កិច្ចដែលសង្ឃត្រូវចាត់ចែងឲ្យស្រេចមុនធ្វើឧបោសថ។)) របស់សង្ឃដូចម្តេច។ បពិត្រលោកដ៏មានអាយុទាំងឡាយ ចូរលោកទាំងឡាយប្រាប់សេចក្តីបរិសុទ្ធិ។ ខ្ញុំនឹងសំដែងនូវបាតិមោក្ខ។ យើងទាំងឡាយដែលមាននៅទាំងអស់គ្នា ចូរប្រុងស្តាប់យកចិត្តទុកដាក់នូវបាលីនោះ។ លោកអង្គណាមានអាបត្តិ ត្រូវលោកអង្គនោះប្រាប់ កាលបើមិនមានអាបត្តិទេ ត្រូវនៅឲ្យស្ងៀម។ ខ្ញុំនឹងសំគាល់លោកដ៏មានអាយុទាំងឡាយថា ជាបុគ្គលបរិសុទ្ធ ដោយភាវៈស្ងៀម។ ដូចជាបុគ្គលដែលត្រូវគេសួរបញ្ហាចំពោះរូបម្នាក់ៗតែងដោះស្រាយ យ៉ាងណាមិញ ពាក្យដែលខ្ញុំប្រកាសឲ្យដឹងអស់វារៈជាគំរប់បីដងយ៉ាងនេះ ក្នុងបរិសទ្យមានសភាពយ៉ាងនេះ ក៏ដូច្នោះដែរ។ ភិក្ខុណាមួយ កាលដែលខ្ញុំប្រកាសឲ្យដឹងអស់វារៈជាគំរប់បីដង ទើបរលឹកឃើញ តែមិនប្រាប់អាបត្តិដែលមាន ភិក្ខុនោះ ត្រូវសម្បជានមុសាវាទ។ បពិត្រលោកដ៏មានអាយុទាំងឡាយ ក៏ឯសម្បជានមុសាវាទ ព្រះដ៏មានព្រះភាគត្រាស់ថាជាធម៌ធ្វើសេចក្តីអន្តរាយមួយដែរ ហេតុនោះ ភិក្ខុដែលត្រូវអាបត្តិហើយ រលឹកឃើញ ប្រាថ្នាសេចក្តីបរិសុទ្ធ ត្រូវប្រាប់អាបត្តិដែលមាន។ ព្រោះថា អាបត្តិដែលភិក្ខុប្រាប់ហើយ ជាការស្រួល។ 
-<span para #para_150>[១៥០] ត្រង់ពាក្យថា បាតិមោក្ខ សេចក្តីថា ធម្មជាតនេះជាដើម ធម្មជាតនេះជាប្រធាន ធម្មជាតនៃជាមុនដម្បូងនៃកុសលធម៌ទាំងឡាយ ហេតុនោះតថាគតហៅថាបាតិមោក្ខ។ ពាក្យថា លោកដ៏មានអាយុ ឯពាក្យថា លោកដ៏មានអាយុនេះ ជាពាក្យនិយាយដោយសេចក្តីស្រឡាញ់ នេះជាពាក្យនិយាយដោយសេចក្តីគោរព នេះជាឈ្មោះនៃបុគ្គលប្រកបដោយសេចក្តីគោរព និងជាទីកោតក្រែង។ ពាក្យថា ខ្ញុំនឹងសំដែង គឺខ្ញុំនឹងប្រាប់ នឹងបង្ហាញ នឹងឲ្យដឹងច្បាស់ នឹងផ្គូរផ្គង (ផ្តើម) នឹងបើក នឹងចែក នឹងធ្វើឲ្យរាក់ នឹងប្រកាសឬផ្តៀង។ ពាក្យថា បាលីនោះ តថាគតសំដៅយកបាតិមោក្ខ។ ពាក្យថា យើងទាំងឡាយ ដែលមាននៅទាំងអស់គ្នា គឺភិក្ខុជាថេរៈក្តី ភិក្ខុខ្ចីវស្សាក្តី ភិក្ខុជាកណ្តាលក្តី ទាំងអម្បាលម៉ានក្នុងបរិសទ្យនោះ តថាគតហៅភិក្ខុទាំងឡាយនុ៎ះថា យើងទាំងឡាយដែលមាននៅទាំងអស់គ្នា។ ពាក្យថា ចូរប្រុងស្តាប់ គឺយើងចូរធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ផ្ចិតផ្ចង់នូវបាតិមោក្ខទាំងអស់ដោយចិត្ត។ ពាក្យថា យកចិត្តទុកដាក់ គឺយើងចូរមានចិត្តមានអារម្មណ៍តែមួយ មានចិត្តមិនរវើរវាយ មានចិត្តមិនរាយមាយ ហើយពិចារណា (បាតិមោក្ខនោះ)។ ពាក្យថា លោកអង្គណាមានអាបត្តិ គឺភិក្ខុជាថេរៈ ឬភិក្ខុខ្ចី ឬភិក្ខុជាកណ្តាល បណ្តាអាបត្តិទាំង៥កង ត្រូវអាបត្តិណាមួយក្តី បណ្តាអាបត្តិទាំង៧កង ត្រូវអាបត្តិណាមួយក្តី។ ពាក្យថា ត្រូវលោកអង្គនោះប្រាប់ គឺភិក្ខុនោះត្រូវសំដែង ភិក្ខុនោះត្រូវបើក ភិក្ខុនោះត្រូវធ្វើឲ្យរាក់ឡើង ភិក្ខុនោះត្រូវប្រកាសក្នុងកណ្តាលសង្ឃក្តី កណ្តាលគណៈក្តី ចំពោះបុគ្គលមួយក្តី។ ដែលឈ្មោះថា មិនមានអាបត្តិ គឺភិក្ខុមិនបានត្រូវអាបត្តិណាក្តី ត្រូវអាបត្តិណាហើយ ចេញចាកអាបត្តិក្តី។ ពាក្យថា ត្រូវនៅស្ងៀម គឺត្រូវអត់ មិនត្រូវនិយាយ។ ពាក្យថា ខ្ញុំនឹងសំគាល់លោកដ៏មានអាយុទាំងឡាយថា ជាបុគ្គលបរិសុទ្ធ គឺខ្ញុំនឹងដឹង នឹងចាំទុក។ ពាក្យថា ដូចជាបុគ្គលដែលត្រូវគេសួរបញ្ហាចំពោះរូបម្នាក់ៗ តែងដោះស្រាយយ៉ាងណាមិញ សេចក្តីថា បុគ្គលម្នាក់ដែលបុគ្គលម្នាក់ទៀតសួរហើយ ត្រូវតែដោះស្រាយ មានឧបមាយ៉ាងណា ភិក្ខុសួរខ្ញុំចំពោះអាបត្តិ ដែលភិក្ខុគួរដឹងក្នុងបរិសទ្យនោះយ៉ាងនោះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ ដែលហៅថា បរិសទ្យមានសភាពយ៉ាងនេះ គឺតថាគតសំដៅយកភិក្ខុបរិសទ្យ។ ពាក្យថា ពាក្យដែលខ្ញុំប្រកាសឲ្យដឹងអស់វារៈជាគំរប់បីដង គឺពាក្យដែលខ្ញុំប្រកាសឲ្យដឹងអស់វារៈម្តងផង ពាក្យដែលខ្ញុំប្រកាសឲ្យដឹងអស់វារៈជាគំរប់ពីរដងផង ពាក្យដែលខ្ញុំប្រកាសឲ្យដឹងអស់វារៈជាគំរប់បីដងផង។ ពាក្យថា រលឹកឃើញ គឺដឹងបាន ចាំបាន។ ដែលឈ្មោះថា អាបត្តិដែលមាន គឺភិក្ខុត្រូវអាបត្តិណាក្តី ត្រូវហើយមិនចេញចាកអាបត្តិក្តី។ ពាក្យថា មិនប្រាប់ គឺមិនសំដែង មិនបើក មិនធ្វើឲ្យងាយ មិនប្រកាសក្នុងកណ្តាលសង្ឃក្តី កណ្តាលគណៈក្តី ចំពោះបុគ្គលមួយក្តី។ ពាក្យថា ភិក្ខុនោះត្រូវសម្បជានមុសាវាទ គឺសម្បជានមុសាវាទ ជាអាបត្តិអ្វី។ សម្បជានមុសាវាទ ជាអាបត្តិទុក្កដ។ ពាក្យថា ព្រះដ៏មានព្រះភាគត្រាស់ថា ជាធម៌ធ្វើសេចក្តីអន្តរាយ គឺធម៌នោះធ្វើនូវសេចក្តីអន្តរាយដល់អ្វី។ ធម៌នោះធ្វើនូវសេចក្តីអន្តរាយដល់ការបានបឋមជ្ឈាន ធ្វើនូវសេចក្តីអន្តរាយដល់ការបានទុតិយជ្ឈាន ធ្វើនូវសេចក្តីអន្តរាយដល់ការបានតតិយជ្ឈាន ធ្វើនូវសេចក្តីអន្តរាយដល់ការបានចតុត្ថជ្ឈាន ធ្វើនូវសេចក្តីអន្តរាយដល់ការបាននូវកុសលធម៌ទាំងឡាយ គឺឈាន វិមោក្ខ សមាធិ សមាបត្តិ នេក្ខម្មៈ ការរលាស់ចេញចាកភព សេចក្តីស្ងប់ស្ងាត់។ ពាក្យថា ហេតុនោះ គឺព្រោះដំណើរនោះ។ ពាក្យថា រលឹកឃើញ គឺដឹងបាន ចាំបាន។ ពាក្យថា ប្រាថ្នាសេចក្តីបរិសុទ្ធ គឺប្រាថ្នាចេញចាកអាបត្តិ ប្រាថ្នាដើម្បីស្អាត។ ដែលឈ្មោះថា អាបត្តិដែលមាន គឺភិក្ខុត្រូវអាបត្តិណាក្តី ត្រូវហើយមិនចេញចាកអាបត្តិក្តី។ ពាក្យថា ត្រូវប្រាប់ គឺភិក្ខុត្រូវប្រាប់អាបត្តិក្នុងកណ្តាលសង្ឃក្តី កណ្តាលគណៈក្តី ចំពោះបុគ្គលម្នាក់ក្តី។ ពាក្យថា ព្រោះអាបត្តិដែលភិក្ខុប្រាប់ហើយជាការស្រួល គឺជាការស្រួលដើម្បីអ្វី។ ជាការស្រួលដើម្បីបានបឋមជ្ឈាន ជាការស្រួលដើម្បីបានទុតិយជ្ឈាន ជាការស្រួលដើម្បីបានតតិយជ្ឈាន ជាការស្រួលដើម្បីបានចតុត្ថជ្ឈាន ជាការស្រួលដើម្បីបានកុសលធម៌ទាំងឡាយ គឺឈាន វិមោក្ខ សមាធិ សមាបត្តិ នេក្ខម្មៈ ការរលាស់ចេញចាកភព សេចក្តីស្ងប់ស្ងាត់។ 
-<span para #para_151>[១៥១] ក៏សម័យនោះឯង ភិក្ខុទាំងឡាយដឹងថា ព្រះដ៏មានព្រះភាគទ្រង់អនុញ្ញាតឲ្យសំដែងនូវបាតិមោក្ខហើយ ក៏សំដែងនូវបាតិមោក្ខរាល់ថ្ងៃ។ ភិក្ខុទាំងឡាយខ្លះក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសំដែងនូវបាតិមោក្ខរាល់ថ្ងៃទេ ភិក្ខុណាសំដែង ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុសំដែងនូវបាតិមោក្ខតែក្នុងថ្ងៃឧបោសថ។ ក៏សម័យនោះឯង ភិក្ខុទាំងឡាយដឹងថា ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាតឲ្យសំដែងនូវបាតិមោក្ខក្នុងថ្ងៃឧបោសថ ក៏សំដែងនូវបាតិមោក្ខក្នុង១បក្ខ៣ដង គឺ ក្នុងថ្ងៃទី១៤ ទី១៥ និងទី៨នៃបក្ខ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសំដែងនូវបាតិមោក្ខក្នុង១បក្ខ ៣ដងទេ ភិក្ខុណាសំដែង ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុសំដែងនូវបាតិមោក្ខ ១បក្ខម្តង (កន្លះខែម្តង) គឺក្នុងថ្ងៃ១៤ក្តី ទី១៥ក្តី។ 
-<span para #para_152>[១៥២] ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុសំដែងនូវបាតិមោក្ខ ដោយសមគួរដល់បរិសទ្យ គឺចំពោះបរិសទ្យរបស់ខ្លួនៗ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គមានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសំដែងនូវបាតិមោក្ខ ដោយសមគួរដល់បរិសទ្យ គឺចំពោះបរិសទ្យរបស់ខ្លួនៗទេ  ភិក្ខុណាសំដែង ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវឧបោសថកម្ម ដល់ពួកភិក្ខុដែលព្រមព្រៀងគ្នា។ ទើបភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តឧបោសថកម្ម ដល់ភិក្ខុទាំងឡាយដែលព្រមព្រៀងគ្នា សេចក្តីព្រមព្រៀងមានកំណត់ត្រឹមណាហ្ន៎ មានកំណត់ត្រឹមអាវាសមួយ ឬផែនដីទាំងអស់។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ អាវាសមួយមានកំណត់ត្រឹមណា តថាគតអនុញ្ញាតសេចក្តីព្រមព្រៀងគ្នាមានកំណត់ត្រឹមនុ៎ះឯង។ 
-==== ៧០. ==== 
-<div centeralign>(**៧០. មហាកប្បិនវត្ថុ**)
-<span para #para_153>[១៥៣] ក៏សម័យនោះឯង ព្រះមហាកប្បិនដ៏មានអាយុ នៅក្នុងមទ្ទកុច្ឆិមិគទាយវន ក្បែរក្រុងរាជគ្រឹះ។ លំដាប់នោះឯង ព្រះមហាកប្បិនដ៏មានអាយុសម្ងំនៅក្នុងទីស្ងាត់ ក៏កើតសេចក្តីត្រិះរិះឡើងក្នុងចិត្តយ៉ាងនេះថា អាត្មាអញគួរទៅកាន់ឧបោសថឬ ៗមិនគួរទៅទេ អាត្មាអញគួរទៅធ្វើសង្ឃកម្មឬ ៗមិនគួរទៅទេ ព្រោះថា អាត្មាអញបរិសុទ្ធដោយសេចក្តីបរិសុទ្ធយ៉ាងបំផុតហើយ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបការត្រិះរិះក្នុងចិត្តរបស់ព្រះមហាកប្បិនដ៏មានអាយុ ដោយព្រះហឫទ័យ ហើយទ្រង់បាត់អំពីភ្នំគិជ្ឈកូដ មកប្រាកដក្នុងទីចំពោះមុខព្រះមហាកប្បិនដ៏មានអាយុ ក្នុងមទ្ទកុច្ឆិមិគទាយវន (រហ័ស) ឧបមាដូចជាបុរសមានកំឡាំងលាដៃដែលបត់ចូល ឬបត់ចូលនូវដៃដែលលាចេញយ៉ាងនោះឯង។ ព្រះដ៏មានព្រះភាគ គង់លើអាសនៈដែលគេតែងតាំងហើយ។ ព្រះមហាកប្បិនដ៏មានអាយុ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីគួរមួយ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះបន្ទូលនេះនឹងព្រះមហាកប្បិនដ៏មានអាយុ ដែលគង់នៅក្នុងទីគួរមួយថា នែកប្បិន អ្នកឯងសម្ងំនៅក្នុងទីស្ងាត់ ហើយកើតការត្រិះរិះក្នុងចិត្តយ៉ាងនេះថា អាត្មាអញគួរទៅកាន់ឧបោសថឬ ៗមិនគួរទៅទេ គួរទៅធ្វើសង្ឃកម្មឬ ៗមិនគួរទៅទេ ព្រោះថាអាត្មាអញបរិសុទ្ធដោយសេចក្តីបរិសុទ្ធយ៉ាងបំផុតហើយ ដូច្នេះ មែនឬ។ ព្រះមហាកប្បិនក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន យ៉ាងហ្នឹងហើយ។ ព្រះដ៏មានព្រះភាគត្រាស់ថា អ្នកជាពួកព្រាហ្មណ៍ បើនឹងមិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជាឧបោសថទេ តើបាននរណានឹងធ្វើសក្ការៈ នឹងគោរព នឹងរាប់អាន នឹងបូជាឧបោសថវិញ នែព្រាហ្មណ៍ ចូរអ្នកទៅកាន់ឧបោសថ កុំខានទៅឡើយ ចូរអ្នកទៅ (ធ្វើ)សង្ឃកម្ម កុំខានទៅឡើយ។ ព្រះមហាកប្បិនដ៏មានអាយុទទួលព្រះពុទ្ធដីកាថា សូមទ្រង់ព្រះមេត្តាប្រោស យ៉ាងហ្នឹងហើយ។ លំដាប់នោះ ព្រះដ៏មានព្រះភាគឲ្យព្រះមហាកប្បិនដ៏មានអាយុឃើញត្រូវ កាន់យកត្រូវ អាចហ៊ាន រីករាយដោយធម្មីកថាហើយ ទ្រង់បាត់ទៅអំពីមុខព្រះមហាកប្បិនដ៏មានអាយុក្នុងមទ្ទកុច្ឆិមិគទាយវន ទៅប្រាកដលើភ្នំគិជ្ឈកូដ (រហ័ស) ឧបមាដូចជាបុរសមានកំឡាំង លាដើមដៃដែលបត់ចូល ឬបត់ចូលដើមដៃដែលលាចេញយ៉ាងនោះឯង។ 
-==== ៧១. ==== 
-<div centeralign>(**៧១. សីមានុជាននា**)
-<span para #para_154>[១៥៤] គ្រានោះឯង ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តថា អាវាសមួយមានកំណត់ត្រឹមណា សេចក្តីព្រមព្រៀងមានកំណត់ត្រឹមនុ៎ះ។ ចុះអាវាសមួយនោះ តើមានកំណត់ដូចម្តេច។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គអនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុសន្មតសីមា ម្នាលភិក្ខុទាំងឡាយ ក៏ឯសីមានោះ ត្រូវភិក្ខុសន្មតយ៉ាងនេះ។ ដើមដំបូង ត្រូវភិក្ខុកំណត់ (សំដែង) និមិត្រទាំងឡាយ គឺកំណត់ភ្នំជានិមិត្រ((អដ្ឋកថា ថា ភ្នំមាន៣យ៉ាង គឺភ្នំថ្មសុទ្ធ១ ភ្នំដីសុទ្ធ១ ភ្នំថ្មលាយដី១ កំណត់ប៉ុនដំរីឡើងទៅ។ និមិត្រថ្មនោះ កំណត់ប៉ុនគោធំ ក្របីធំជាយ៉ាងធំ យ៉ាងតូចកំណត់ប៉ុនដុំស្ករអំពៅ មានទម្ងន់៣២បល (ប្រហែលទម្ងន់គ្រាប់ស្រូវ៥១២០០គ្រាប់)។ និមិត្រព្រៃនោះ គឺវៀរព្រៃឈើមានខ្លឹមខាងក្រៅ មានដូង ត្នោត ស្លាជាដើមចេញ ក្រៅអំពីនោះ គួរទាំងអស់។ និមិត្រដើមឈើនោះ បានដល់ដើមឈើមានខ្លឹម មានដើមរាំងភ្នំជាដើម។ និមិត្រផ្លូវនោះ សំដៅយកផ្លូវដើរជើង ផ្លូវរទេះ។ និមិត្រដម្បូកនោះ កំណត់កំពស់៨ធ្នាប់ មានទំហំប៉ុនស្នែងគោឡើងទៅ។ និមិត្រស្ទឹងនោះ គឺសំដៅយកស្ទឹងដែលមានខ្សែទឹកមិនដាច់គ្រប់៤ខែ ក្នុងរដូវភ្លៀង កាលភិក្ខុនីស្លៀកដណ្តប់បិទបាំងបរិមណ្ឌល៣ ចុះឆ្លងទៅ ល្មមទទឹកស្បង់ នេះជាកំណត់យ៉ាងរាក់បំផុត។ និមិត្រទឹកនោះ សំដៅយកទឹកមិនហូរ ដូចជាទឹកដក់នៅក្នុងកន្លែងជ្រូកឈ្មុះក្តី បឹងសម្រាប់ក្មេងអ្នកស្រុកលេងក្តី រណ្តៅដែលគេជីក ហើយចាក់ទឹកឲ្យពេញក្តី រហូតដល់អណ្តូង ស្រះបោក្ខរណីជាដើម។)) ថ្មជានិមិត្រ ព្រៃជានិមិត្រ ដើមឈើជានិមិត្រ ផ្លូវជានិមិត្រ ដម្បូកជានិមិត្រ ស្ទឹងជានិមិត្រ ទឹកជានិមិត្រ លុះភិក្ខុឆ្លាស ប្រតិពលកំណត់និមិត្រទាំងឡាយហើយ ត្រូវឲ្យសង្ឃជ្រាបថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ និមិត្រទាំងឡាយដែលសង្ឃកំណត់ហើយ ដោយជុំវិញ មានកំណត់ត្រឹមណា បើសម្មតិកម្មមានកាលគួរដល់សង្ឃហើយ គួរសង្ឃសន្មតសីមាឲ្យជាទីមានសំវាសស្មើគ្នា មានឧបោសថជាមួយគ្នា ដោយនិមិត្រទាំងឡាយនេះ កំណត់ត្រឹមនោះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ និមិត្រទាំងឡាយ ដែលសង្ឃកំណត់ហើយ ដោយជុំវិញ មានកំណត់ត្រឹមណា ឥឡូវសង្ឃសន្មតសីមា ឲ្យជាទីមានសំវាសស្មើគ្នា មានឧបោសថជាមួយគ្នា ដោយនិមិត្រទាំងឡាយនេះ មានកំណត់ត្រឹមនោះ។ សេចក្តីសន្មតិសីមា ឲ្យជាទីមានសំវាសស្មើគ្នា មានឧបោសថជាមួយគ្នា ដោយនិមិត្រទាំងឡាយនេះ គាប់ចិត្តដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះត្រូវស្ងៀម មិនគាប់ចិត្តដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះត្រូវនិយាយឡើង។ សីមាមានសំវាសស្មើគ្នា មានឧបោសថជាមួយគ្នា សង្ឃបានសន្មតដោយនិមិត្រទាំងឡាយនេះហើយ។ ការសន្មតិសីមានោះ គាប់ចិត្តដល់សង្ឃ ហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវដំណើរនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។  
-<span para #para_155>[១៥៥] ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុដឹងថា ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាត្តការសន្មតិសីមាហើយ ក៏សន្មតសីមាទាំងឡាយធំហួសពេក គឺទំហំ៤យោជន៍ខ្លះ ៥យោជន៍ខ្លះ ៦យោជន៍ខ្លះ។ ភិក្ខុទាំងឡាយដែលមកកាន់ទីឧបោសថ ជួនកាលមកទាន់ភិក្ខុកំពុងសំដែងបាតិមោក្ខ ជួនកាលមកដល់ ក្នុងពេលដែលភិក្ខុសំដែងបាតិមោក្ខរួចហើយ ជួនកាលក៏អាក់ខាននៅត្រឹមពាក់កណ្តាលផ្លូវ។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា  ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសន្មតសីមាធំហួសពេក គឺមានទំហំ៤យោជន៍ក្តី ៥យោជន៍ក្តី ៦យោជន៍ក្តីទេ ភិក្ខុណាសន្មត ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុសន្មតសីមាទំហំ៣យោជន៍យ៉ាងធំ។ 
-<span para #para_156>[១៥៦] ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុសន្មតនទីបារសីមា((សន្មតសីមាត្រើយស្ទឹង គឺសីមាដែលសង្ឃចងគ្របស្ទឹង ទុកឲ្យនៅក្នុងសីមា)) ។ កាលភិក្ខុទាំងឡាយមកកាន់ឧបោសថ ក៏រសាត់ទៅតាមទឹកខ្លះ បាត្រទាំងឡាយក៏រសាត់ទៅខ្លះ ចីវរទាំងឡាយក៏រសាត់ទៅខ្លះ។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសន្មតនទីបារសីមាទេ ភិក្ខុណាសន្មត ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក្នុងស្ទឹងណាមានទូកទៅមកជានិច្ច មានស្ពានតាំងនៅជានិច្ច តថាគតអនុញ្ញាតឲ្យសន្មតស្ទឹងមានសភាពយ៉ាងនោះជានទីបារសីមាបាន។  
-==== ៧២. ==== 
-<div centeralign>(**៧២. ឧបោសថាគារកថា**)
-<span para #para_157>[១៥៧] ក៏សម័យនោះឯង ភិក្ខុទាំងឡាយសំដែងបាតិមោក្ខរាល់ៗបរិវេណ ដោយមិនបានកំណត់ទី។ ពួកភិក្ខុជាអគន្តុកៈមិនដឹងថា ថ្ងៃនេះសង្ឃនឹងធ្វើឧបោសថក្នុងទីណា។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា  ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសំដែងនូវបាតិមោក្ខរាល់ៗបរិវេណ ដោយមិនបានកំណត់ទីទេ ភិក្ខុណាសំដែង ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវការទីណា គឺវិហារក្តី អឌ្ឍយោគក្តី ប្រាសាទវែងក្តី ប្រាសាទដម្បូលត្រងិលក្តី គុហាក្តី តថាគតអនុញ្ញាតឲ្យភិក្ខុសន្មតទីនោះ ជារោងឧបោសថ ហើយធ្វើឧបោសថចុះ។ ម្នាលភិក្ខុទាំងឡាយ តែថាភិក្ខុត្រូវសន្មតយ៉ាងនេះ។ គឺភិក្ខុឆ្លាស ប្រតិពលត្រូវឲ្យសង្ឃជ្រាបថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើសម្មតិកម្មមានកាលគួរដល់សង្ឃហើយ គួរសង្ឃសន្មតលំនៅឈ្មោះនេះ ជារោងឧបោសថ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ ឥឡូវសង្ឃសន្មតលំនៅឈ្មោះនេះ ជារោងឧបោសថ។ ការសន្មតិលំនៅឈ្មោះនេះ ជារោងឧបោសថ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគួរស្ងៀម មិនគាប់ចិត្តដល់លោកដ៏មានអាយុអង្គណា គួរលោកដ៏មានអាយុអង្គនោះនិយាយឡើង។ លំនៅឈ្មោះនេះ សង្ឃបានសន្មតជារោងឧបោសថហើយ។ ការសន្មតិនោះគាប់ចិត្តដល់សង្ឃ ហេតុនោះទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវដំណើរនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។ 
-<span para #para_158>[១៥៨] ក៏សម័យនោះឯង សង្ឃសន្មតរោងឧបោសថពីរ ក្នុងអាវាសមួយ។ ភិក្ខុទាំងឡាយប្រជុំគ្នាក្នុងរោងឧបោសថទាំងពីរ ដោយគិតថា សង្ឃធ្វើឧបោសថក្នុងរោងឧបោសថនេះ សង្ឃធ្វើឧបោសថក្នុងរោងឧបោសថនេះ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសន្មតរោងឧបោសថពីរ ក្នុងអាវាសមួយទេ ភិក្ខុណាសន្មត ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដករោងឧបោសថមួយចេញ ហើយធ្វើឧបោសថក្នុងរោងឧបោសថមួយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវដកយ៉ាងនេះ គឺភិក្ខុដែលឆ្លាស ប្រតិពលត្រូវឲ្យសង្ឃជ្រាបថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ បើសម្មតិកម្មមានកាលគួរដល់សង្ឃហើយ គួរសង្ឃដករោងឧបោសថឈ្មោះនេះចេញ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឥឡូវសង្ឃដករោងឧបោសថឈ្មោះនេះ។ ការដករោងឧបោសថឈ្មោះនេះ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគួរស្ងៀម មិនគាប់ចិត្តដល់លោកដ៏មានអាយុអង្គណា គួរលោកដ៏មានអាយុអង្គនោះគួរនិយាយឡើង។ រោងឧបោសថឈ្មោះនេះ សង្ឃបានដកហើយ។ ការដករោងឧបោសថនេះ គាប់ចិត្តដល់សង្ឃ ហេតុនោះទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។ 
-==== ៧៣. ==== 
-<div centeralign>(**៧៣. ឧបោសថប្បមុខានុជាននា**)
-<span para #para_159>[១៥៩] ក៏សម័យនោះឯង សង្ឃសន្មតរោងឧបោសថតូចពេក ក្នុងអាវាសមួយ។ ឧបោសថក្នុងថ្ងៃនោះ មានភិក្ខុសង្ឃច្រើនប្រជុំគ្នា។ ភិក្ខុទាំងឡាយអង្គុយលើទីដែលសង្ឃមិនបានសន្មត ហើយស្តាប់បាតិមោក្ខ។ ទើបភិក្ខុទាំងឡាយនោះ មានសេចក្តីត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តហើយថា ភិក្ខុត្រូវសន្មតរោងឧបោសថ ហើយសឹមធ្វើឧបោសថ ក៏យើងទាំងឡាយអង្គុយលើទីដែលសង្ឃមិនបានសន្មត ហើយស្តាប់បាតិមោក្ខ ឧបោសថ ឈ្មោះថា យើងបានធ្វើ ឬមិនបានធ្វើទេ។  ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុអង្គុយលើទីដែលសង្ឃសន្មតហើយក្តី មិនបានសន្មតក្តី ស្តាប់បាតិមោក្ខក្នុងទីណា ភិក្ខុនោះឈ្មោះថា បានធ្វើឧបោសថក្នុងទីនោះហើយ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃត្រូវការរបៀងឧបោសថ((រោងឧបោសថដែលសន្មតហើយមុននោះ នៅតូច ហើយត្រូវការតរបៀងថែមឲ្យធំទៀតបាន។)) ទំហំត្រឹមណា ចូរសន្មតរបៀងឧបោសថទំហំត្រឹមនោះចុះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវសន្មតយ៉ាងនេះ។ សង្ឃត្រូវកំណត់និមិត្រទាំងឡាយជាមុន។ ភិក្ខុដែលឆ្លាស ប្រតិពល លុះកំណត់និមិត្រទាំងឡាយហើយ ត្រូវឲ្យសង្ឃជ្រាបថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ និមិត្រទាំងឡាយ សង្ឃកំណត់ហើយដោយជុំវិញត្រឹមណា បើសម្មតិកម្មមានកាលគួរដល់សង្ឃហើយ គួរសង្ឃសន្មតរបៀងឧបោសថ ដោយនិមិត្រទាំងឡាយនេះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ និមិត្រទាំងឡាយ ដែលសង្ឃកំណត់ហើយ ដោយជុំវិញត្រឹមណា ឥឡូវសង្ឃសន្មតរបៀងឧបោសថ ដោយនិមិត្រទាំងឡាយនេះ។ ការសន្មតិរបៀងឧបោសថ ដោយនិមិត្រទាំងឡាយនេះ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា គួលោកដ៏មានអាយុអង្គនោះស្ងៀម មិនគាប់ចិត្តដល់លោកដ៏មានអាយុអង្គណា គួរលោកដ៏មានអាយុអង្គនោះនិយាយឡើង។ សង្ឃសន្មតរបៀងឧបោសថ ដោយនិមិត្រទាំងឡាយនេះហើយ។ ការសន្មតិរបៀងឧបោសថនោះ គាប់ចិត្តដល់សង្ឃ ហេតុនោះទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។  
-<span para #para_160>[១៦០] ក៏សម័យនោះឯង ក្នុងអាវាសមួយ ពួកភិក្ខុខ្ចីវស្សា ប្រជុំគ្នាមុន ក្នុងថ្ងៃដែលធ្វើឧបោសថនោះ ហើយចៀសចេញទៅ ដោយគិតថា ព្រះថេរៈទាំងឡាយមិនមកទេ។ ឧបោសថក៏នៅជាគ្មានកំណត់កាល។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុទាំងឡាយជាថេរៈ ប្រជុំគ្នាមុន ក្នុងថ្ងៃដែលធ្វើឧបោសថនោះ។  
-<span para #para_161>[១៦១] ក៏សម័យនោះឯង ក្នុងក្រុងរាជគ្រឹះ មានអាវាសជាច្រើន តែមានសីមាស្មើគ្នា (មានសីមាតែមួយ)។ ភិក្ខុទាំងឡាយក្នុងអាវាសទាំងនោះ ជជែកគ្នាថា ចូរសង្ឃធ្វើឧបោសថក្នុងអាវាសយើងវិញ ចូរសង្ឃធ្វើឧបោសថក្នុងអាវាសយើងវិញ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងទីនេះ មានអាវាសច្រើន មានសីមាស្មើគ្នា ភិក្ខុទាំងឡាយក្នុងអាវាសទាំងនោះ ជជែកគ្នាថា ចូរសង្ឃធ្វើឧបោសថក្នុងអាវាសយើងវិញ ចូរសង្ឃធ្វើឧបោសថក្នុងអាវាសយើងវិញ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយទាំងអស់នោះប្រជុំធ្វើឧបោសថជាមួយគ្នា តែថាភិក្ខុជាថេរៈនៅក្នុងទីណា ត្រូវសង្ឃប្រជុំគ្នាធ្វើឧបោសថក្នុងទីនោះ មិនត្រូវសង្ឃធ្វើឧបោសថជាពួកឡើយ ភិក្ខុណាធ្វើ ត្រូវអាបត្តិទុក្កដ។ 
-==== ៧៤. ==== 
-<div centeralign>(**៧៤. អវិប្បវាសសីមានុជាននា**)
-<span para #para_162>[១៦២] សម័យនោះឯង ព្រះមហាកស្សបដ៏មានអាយុចេញពីស្រុកឈ្មោះអន្ធកវិន្ទ មកកាន់ឧបោសថក្នុងក្រុងរាជគ្រឹះ ឆ្លងស្ទឹងពាក់កណ្តាលផ្លូវ ត្រូវទឹកកួចទៅបន្តិច ចីវរទាំងឡាយរបស់លោកក៏ទទឹកអស់។ ភិក្ខុទាំងឡាយបាននិយាយពាក្យនេះនឹងព្រះមហាកស្សបដ៏មានអាយុថា នែអាវុសោ ហេតុអ្វីក៏ចីវររបស់អ្នកទទឹកអស់។ ព្រះមហាកស្សបនិយាយថា ម្នាលអាវុសោ ខ្ញុំចេញពីស្រុកឈ្មោះអន្ធកវិន្ទ មកកាន់ឧបោសថក្នុងក្រុងរាជគ្រឹះនេះ ឆ្លងស្ទឹងពាក់កណ្តាលផ្លូវ ត្រូវទឹកកួចទៅបន្តិច ហេតុនោះចីវរទាំងឡាយរបស់ខ្ញុំទទឹកអស់។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ សីមាណាមានសំវាសស្មើគ្នា មានឧបោសថជាមួយគ្នា ដែលសង្ឃសន្មតហើយ ចូរសង្ឃសន្មតសីមានោះឲ្យជាតិចីវរាវិប្បវាសសីមាចុះ((ភិក្ខុនៅក្នុងខេត្តសីមាបែបនេះ ទុកជានៅប្រាសចាកត្រៃចីវរ ក៏មិនត្រូវអាបត្តិ ព្រោះប្រាសចាកត្រៃចីវរ។)) ។ ម្នាលភិក្ខុទាំងឡាយ ក៏ឯសីមា ត្រូវសង្ឃសន្មតយ៉ាងនេះ។ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ឲ្យសង្ឃជ្រាបថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សីមាណាដែលសង្ឃសន្មតហើយ ឲ្យមានសំវាសស្មើគ្នា មានឧបោសថជាមួយគ្នា បើសម្មតិកម្មមានកាលគួរដល់សង្ឃហើយ គួរសង្ឃសន្មតសីមានោះឲ្យជាតិចីវរាវិប្បសសីមា។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សីមាឯណាដែលសង្ឃសន្មតឲ្យមានសំវាសស្មើគ្នា មានឧបោសថជាមួយគ្នា ឥឡូវសង្ឃសន្មតសីមានោះ ឲ្យជាតិចីវរាវិប្បវាសសីមា។ ការសន្មតិសីមានេះ ឲ្យជាតិចីវរាវិប្បវាសសីមា គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា គួរលោកដ៏មានអាយុអង្គនោះស្ងៀម មិនគាប់ចិត្តដល់លោកដ៏មានអាយុអង្គណា គួរលោកដ៏មានអាយុអង្គនោះនិយាយឡើង។ សង្ឃសន្មតសីមានោះ ឲ្យជាតិចីវរាវិប្បវាសសីមាហើយ ការសន្មតិនោះ គាប់ចិត្តដល់សង្ឃ ហេតុនោះទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវដំណើរនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។ សម័យនោះឯង ភិក្ខុទាំងឡាយដឹងថា ការសន្មតិនូវតិចីវរាវិប្បវាសសីមា ព្រះដ៏មានព្រះភាគទ្រង់អនុញ្ញាតហើយ ក៏ទុកចីវរទាំងឡាយក្នុងចន្លោះផ្ទះ។ ចីវរទាំងឡាយនោះវិនាសទៅខ្លះ ត្រូវភ្លើងឆេះខ្លះ ត្រូវកណ្តុរទាំងឡាយកាត់ខ្លះ។ ភិក្ខុទាំងឡាយមានសម្ពត់អាក្រក់ មានចីវរសៅហ្មង។ ភិក្ខុទាំងឡាយបាននិយាយយ៉ាងនេះថា នែអាវុសោ ហេតុអ្វីក៏អ្នកទាំងឡាយមានសម្ពត់អាក្រក់ មានចីវរសៅហ្មង។ ភិក្ខុទាំងឡាយនោះនិយាយថា នែអាវុសោ យើងទាំងឡាយដឹងថា ការសន្មតិនូវតិចីវរាវិប្បវាសសីមា ព្រះដ៏មានព្រះភាគអនុញ្ញាតហើយ ក៏ទុកចីវរទាំងឡាយក្នុងចន្លោះផ្ទះនេះ ចីវរទាំងឡាយនោះបាត់ទៅខ្លះ ត្រូវភ្លើងឆេះខ្លះ ត្រូវកណ្តុរទាំងឡាយកាត់ខ្លះ ហេតុនោះ ទើបយើងមានសម្ពត់អាក្រក់ មានចីវរសៅហ្មង។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ សីមាណាដែលសង្ឃសន្មត ឲ្យមានសំវាសស្មើគ្នា ឲ្យមានឧបោសថជាមួយគ្នា ចូរសង្ឃសន្មតសីមានោះឲ្យជាតិចីវរាវិប្បវាសសីមាចុះ លើកទុកតែស្រុក និងឧបចារៈរបស់ស្រុកចេញ។ ម្នាលភិក្ខុទាំងឡាយ ក៏ឯសីមានោះ ត្រូវសង្ឃសន្មតយ៉ាងនេះ។ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ឲ្យសង្ឃជ្រាបថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សីមាណាដែលសង្ឃសន្មតឲ្យមានសំវាសស្មើគ្នា មានឧបោសថជាមួយគ្នា បើសម្មតិកម្មមានកាលគួរដល់សង្ឃហើយ គួរសង្ឃសន្មតសីមានោះឲ្យជាតិចីវរាវិប្បវាសសីមា លើកទុកតែស្រុក និងឧបចារៈរបស់ស្រុកចេញ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ។ សីមាណាដែលសង្ឃសន្មតឲ្យមានសំវាសស្មើគ្នា មានឧបោសថជាមួយគ្នា ឥឡូវសង្ឃសន្មតសីមានោះ ឲ្យជាតិចីវរាវិប្បវាសសីមា លើកទុកតែស្រុក និងឧបចារៈរបស់ស្រុកចេញ។ ការសន្មតិសីមានេះ ឲ្យជាតិចីវរាវិប្បវាសសីមា លើកទុកតែស្រុក និងឧបចារៈរបស់ស្រុកចេញ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា គួរលោកដ៏មានអាយុអង្គនោះស្ងៀម មិនគាប់ចិត្តដល់លោកដ៏មានអាយុអង្គណា គួរលោកដ៏មានអាយុអង្គនោះនិយាយឡើង។ សង្ឃបានសន្មតសីមានោះ ឲ្យជាតិចីវរាវិប្បវាសសីមា លើកទុកតែស្រុក និងឧបចារៈរបស់ស្រុកចេញហើយ។ ការសន្មតិនោះ គាប់ចិត្តដល់សង្ឃ ហេតុនោះទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវសេចក្តីនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។ 
-==== ៧៥. ==== 
-<div centeralign>(**៧៥. សីមាសមូហនន**)
-<span para #para_163>[១៦៣] ម្នាលភិក្ខុទាំងឡាយ កាលដែលភិក្ខុនឹងសន្មតសីមា ត្រូវសន្មតសមានសំវាសសីមា((សីមាដែលមានសំវាសស្មើគ្នា គឺសីមាដែលសង្ឃត្រូវតែធ្វើសង្ឃកម្ម ដោយព្រមព្រៀងគ្នា បែកគ្នាមិនបាន។)) ជាមុន សឹមសន្មតតិចីវរាវិប្បវាសសីមា((សីមាដែលភិក្ខុនៅប្រាសចាកត្រៃចីវរបាន។)) ជាខាងក្រោយ។ ម្នាលភិក្ខុទាំងឡាយ កាលដែលភិក្ខុនឹងដកសីមា ត្រូវដកតិចីវរាវិប្បវាសសីមាជាមុន សឹមដកសមានសំវាសសីមាជាខាងក្រោយ។ ម្នាលភិក្ខុទាំងឡាយ ឯតិចីវរាវិប្បវាសសីមា ត្រូវភិក្ខុដកយ៉ាងនេះ។ ភិក្ខុដែលឆ្លាស ប្រតិពល ត្រូវឲ្យសង្ឃជ្រាបថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ តិចីវរាវិប្បវាសសីមាណា ដែលសង្ឃសន្មតហើយ បើសម្មតិកម្មមានកាលគួរដល់សង្ឃហើយ សង្ឃត្រូវដកតិចីវរាវិប្បវាសសីមានោះចេញ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ តិចីវរាវិប្បវាសសីមាណា ដែលសង្ឃសន្មតហើយ ឥឡូវសង្ឃដកតិចីវរាវិប្បវាសសីមានោះចេញ។ ការដកនូវតិចីវរាវិប្បវាសសីមានេះ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា គួរលោកដ៏មានអាយុអង្គនោះស្ងៀម មិនគាប់ចិត្តដល់លោកដ៏មានអាយុអង្គណា គួរលោកដ៏មានអាយុអង្គនោះនិយាយឡើង។ តិចីវរាវិប្បវាសសីមានោះសង្ឃបានដកហើយ។ ការដកនូវតិចីវរាវិប្បវាសសីមានោះ គាប់ចិត្តដល់សង្ឃ ហេតុនោះទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ឯសមានសំវាសសីមា ត្រូវភិក្ខុដកយ៉ាងនេះ។ ភិក្ខុដែលឆ្លាស ប្រតិពល ត្រូវឲ្យសង្ឃជ្រាបថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ សីមាណា ដែលសង្ឃសន្មត ឲ្យជាសមានសំវាសសីមា ឲ្យមានឧបោសថជាមួយគ្នាហើយ បើសម្មតិកម្មមានកាលគួរដល់សង្ឃហើយ គួរសង្ឃដកសីមានោះចេញ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ សីមាណា ដែលសង្ឃសន្មត ឲ្យជាសមានសំវាសសីមា ឲ្យមានឧបោសថជាមួយគ្នាហើយ ឥឡូវសង្ឃដកសីមានោះចេញ។ ការដកសីមា ដែលមានសំវាសស្មើគ្នា មានឧបោសថជាមួយគ្នានេះ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា គួរលោកដ៏មានអាយុអង្គនោះស្ងៀម មិនគាប់ចិត្តដល់លោកដ៏មានអាយុអង្គណា គួរលោកដ៏មានអាយុអង្គនោះនិយាយឡើង។ សង្ឃដកសីមា ដែលមានសំវាសស្មើគ្នា មានឧបោសថជាមួយគ្នានោះហើយ។ ការដក សមានសំវាសសីមានោះ គាប់ចិត្តដល់សង្ឃ ហេតុនោះទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវដំណើរនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។ 
-==== ៧៦. ==== 
-<div centeralign>(**៧៦. គាមសីមាទិ**)
-<span para #para_164>[១៦៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុចូលទៅអាស្រ័យស្រុកណាក្តី និគមណាក្តី ហើយនៅក្នុងសីមាដែលសង្ឃមិនបានសន្មត មិនបានតាំងទុកហើយ សីមាណាដែលជាគាមសីមា របស់ស្រុកនោះក្តី សីមាណាដែលជានិគមសីមារបស់និគមនោះក្តី សីមានេះហៅថា មានសំវាសស្មើគ្នា មានឧបោសថជាមួយគ្នា ក្នុងស្រុក ឬក្នុងនិគមនោះ។ ម្នាលភិក្ខុទាំងឡាយ បើក្នុងព្រៃ មិនមែនស្រុក សីមាដែលកំណត់៧អព្ភន្តរៈ(((អដ្ឋកថា) ១អព្ភន្តរៈមានប្រមាណ២៨ហត្ថ។)) ដោយជុំវិញ សីមានេះហៅថា មានសំវាសស្មើគ្នា មានឧបោសថជាមួយគ្នា ក្នុងព្រៃនោះ។ ម្នាលភិក្ខុទាំងឡាយ ស្ទឹង((ស្រះដែលកើតឯង មិនមានអ្នកណាជីក ជាទីខូងស្រាប់ ទឹកហូរមកពេញឯង។)) ទាំងអស់មិនមែនជាសីមា សមុទ្ទទាំងអស់មិនមែនជាសីមា ជាតស្រះ((ត្រង់បាឡីថា នទី ប្រែថា ស្ទឹងក៏បាន ទន្លេក៏បាន។)) ទាំងអស់មិនមែនជាសីមា។ ម្នាលភិក្ខុទាំងឡាយ ទីណាដែលបុគ្គលកំណត់ ដោយសាចទឹករបស់មជ្ឈិមបុរស ដោយជុំវិញក្នុងស្ទឹងក្តី ក្នុងសមុទ្ទក្តី ក្នុងជាតស្រះក្តី ទីនេះហៅថា មានសំវាសស្មើគ្នា មានឧបោសថជាមួយគ្នា ក្នុងទីមានស្ទឹងជាដើមនោះ។ 
-<span para #para_165>[១៦៥] ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុទំលាយ((១.២ អដ្ឋកថា ថា ភិក្ខុទំលាយពទ្ធសីមាភិក្ខុដទៃដោយសីមារបស់ខ្លួន គឺប្រៀបដូចជាកន្លែង១មានដើមឈើ២ដើម មានមែកគងពាក់លើគ្នា ដើមស្វាយនៅទិសខាងកើត ដើមព្រីងនៅទិសខាងលិច។ ភិក្ខុ១ពួក ចងសីមា យកដើមព្រីងជានិមិត្តសីមារបស់ខ្លួន នៅទិសខាងលិច។ ភិក្ខុ១ពួកទៀត ចងសីមាយកដើមស្វាយជានិមិត្តរបស់ខ្លួននៅទិសខាងកើត។ ការចងសីមាយ៉ាងនេះ ហៅថា ទំលាយ ឬរំលាយពទ្ធសីមាភិក្ខុដទៃដោយសីមារបស់ខ្លួន។)) សីមាដោយសីមា។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ សីមាដែលភិក្ខុទាំងឡាយណាសន្មតមុនហើយ កម្មនោះរបស់ភិក្ខុទាំងឡាយនោះ ប្រកបដោយធម៌មិនកម្រើក គួរតាំងនៅបាន ម្នាលភិក្ខុទាំងឡាយ សីមាដែលភិក្ខុទាំងឡាយណាសន្មតជាខាងក្រោយ កម្មនោះរបស់ភិក្ខុទាំងឡាយនោះ មិនប្រកបដោយធម៌ ជាកម្មកម្រើក មិនគួរតាំងនៅបាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទំលាយសីមា((២)) ដោយសីមាទេ ភិក្ខុណាទំលាយ ត្រូវអាបត្តិទុក្កដ។ ក៏សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយគ្របសង្កត់សីមាដោយសីមា។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ សីមាដែលភិក្ខុទាំងឡាយណាសន្មតមុនហើយ កម្មនោះរបស់ភិក្ខុទាំងឡាយនោះ ប្រកបដោយធម៌ ជាកម្មមិនកម្រើក គួរតាំងនៅបាន ម្នាលភិក្ខុទាំងឡាយ សីមាដែលភិក្ខុទាំងឡាយណាសន្មតជាខាងក្រោយ កម្មនោះរបស់ភិក្ខុទាំងឡាយនោះ មិនប្រកបដោយធម៌ ជាកម្មកម្រើក មិនគួរតាំងនៅបាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវគ្របសង្កត់សីមា((អដ្ឋកថា ថា ភិក្ខុគ្របសង្កត់ពទ្ធសីមាភិក្ខុដទៃ ដោយសីមារបស់ខ្លួន គឺចងសីមារបស់ខ្លួនយកពទ្ធសីមារបស់ភិក្ខុដទៃទាំងអស់ក្តី តែមួយកន្លែងក្តី មកទុកខាងក្នុងសីមារបស់ខ្លួន។)) ដោយសីមាទេ ភិក្ខុណាគ្របសង្កត់ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុសន្មតសីមា ឲ្យដម្កល់ទុកនូវសីមន្តរិក((អដ្ឋកថា ថា ទីឧបចារៈរបស់សីមា គឺត្រូវសង្ឃទុកទីទំនេរពីសីមាទៅចំនួន១ហត្ថក្តី ១ចំអាមក្តី ៤ធ្នាប់ក្តី។)) ហើយសឹមសន្មតសីមា។ 
-==== ៧៧. ==== 
-<div centeralign>(**៧៧. ឧបោសថភេទាទិ**)
-<span para #para_166>[១៦៦] គ្រានោះ ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ឧបោសថមានប៉ុន្មានយ៉ាងហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ឧបោសថទាំងនេះមានពីរយ៉ាងគឺ ឧបោសថមានក្នុងតិថីទី១៤មួយ ឧបោសថមានក្នុងតិថីទី១៥មួយ ម្នាលភិក្ខុទាំងឡាយ ឧបោសថមានតែពីរយ៉ាងប៉ុណ្ណេះ។ លំដាប់នោះឯង ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ឧបោសថកម្មមានប៉ុន្មានយ៉ាងហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ទ្រង់មានបន្ទូលថា ឧបោសថកម្មទាំងនេះមាន៤គឺ ឧបោសថកម្មជាពួក មិនត្រូវតាមធម៌១ ឧបោសថកម្មព្រមព្រៀងគ្នា តែមិនត្រូវតាមធម៌១ ឧបោសថកម្មជាពួក តែត្រូវតាមធម៌១ ឧបោសថកម្មព្រមព្រៀងត្រូវតាមធម៌១។ ម្នាលភិក្ខុទាំងឡាយ ជំនុំឧបោសថកម្មទាំង៤នេះ ឯឧបោសថកម្មដែលជាពួក មិនត្រូវតាមធម៌ណា ម្នាលភិក្ខុទាំងឡាយ មិនត្រូវអ្នកទាំងឡាយធ្វើឧបោសថកម្មមានសភាពយ៉ាងនេះទេ ម្យ៉ាងទៀត តថាគតមិនអនុញ្ញាតឧបោសថកម្មមានសភាពយ៉ាងនេះទេ។ ម្នាលភិក្ខុទាំងឡាយ ជំនុំឧបោសថកម្មទាំង៤នោះ ឯឧបោសថកម្មដែលព្រមព្រៀងគ្នា តែមិនត្រូវតាមធម៌ណា ម្នាលភិក្ខុទាំងឡាយ មិនត្រូវអ្នកទាំងឡាយធ្វើឧបោសថកម្មមានសភាពយ៉ាងនេះទេ ម្យ៉ាងទៀត តថាគតមិនអនុញ្ញាតឧបោសថកម្មមានសភាពយ៉ាងនេះទេ។ ម្នាលភិក្ខុទាំងឡាយ ជំនុំឧបោសថកម្មទាំង៤នោះ ឯឧបោសថកម្មដែលជាពួក តែត្រូវតាមធម៌ណា ម្នាលភិក្ខុទាំងឡាយ មិនត្រូវអ្នកទាំងឡាយធ្វើឧបោសថកម្មមានសភាពយ៉ាងនេះទេ ម្យ៉ាងទៀត តថាគតក៏មិនអនុញ្ញាតឧបោសថកម្មមានសភាពយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ជំនុំឧបោសថកម្មទាំង៤នោះ ឯឧបោសថកម្មដែលព្រមព្រៀងគ្នា ត្រូវតាមធម៌ណា ម្នាលភិក្ខុទាំងឡាយ ត្រូវអ្នកទាំងឡាយធ្វើឧបោសថកម្មមានសភាពយ៉ាងនេះ តថាគតអនុញ្ញាតឧបោសថកម្មមានសភាពយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ហេតុនោះ ភិក្ខុក្នុងសាសនានេះ ត្រូវសិក្សាថា យើងនឹងធ្វើឧបោសថកម្មដែលព្រមព្រៀងគ្នា ត្រូវតាមធម៌ មានសភាពយ៉ាងនេះដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវអ្នកទាំងឡាយសិក្សាយ៉ាងនេះឯង។ 
-==== ៧៨. ==== 
-<div centeralign>(**៧៨. សំខិត្តេន បាតិមោក្ខុទ្ទេសាទិ**)
-<span para #para_167>[១៦៧] គ្រានោះឯង ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា បាតិមោក្ខុទ្ទេសទាំងឡាយ មានប៉ុន្មានយ៉ាងហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ បាតិមោក្ខុទ្ទេសទាំងនេះមាន៥គឺ ភិក្ខុត្រូវសំដែងនូវនិទាន ហើយសូត្រនូវឧទ្ទេសដ៏សេសសល់ដោយសុតបទ((អដ្ឋកថា ថា កាលបើសំដែងនិទានចប់ហើយ មិនបានសូត្រសិក្ខាបទដោយពិស្តារ គឺគ្រាន់តែសូត្រថា សុតា ខោ បនាយស្មន្តេហិ ចត្វារោ បារាជិកា ធម្មា។បេ។ អវិវទមានេហិ សិក្ខិតព្វន្តិ ដូច្នេះជាដើម ប្រែថា បារាជិកធម៌ទាំង៤ លោកដ៏មានអាយុទាំងឡាយបានស្តាប់ហើយ។បេ។ កុំវិវាទគ្នា គប្បីសិក្សាចុះ។)) នេះជាបាតិមោក្ខុទ្ទេសទី១។ ភិក្ខុត្រូវសំដែងនូវនិទាន ហើយសំដែងនូវបារាជិកទាំង៤ ហើយសូត្រឧទ្ទេសដែលសេសសល់ដោយសុតបទ នេះជាបាតិមោក្ខុទ្ទេសទី២។ ត្រូវភិក្ខុសំដែងនូវនិទាន ហើយសំដែងនូវបារាជិក៤ សំដែងនូវសង្ឃាទិសេស១៣ ហើយសូត្រនូវឧទ្ទេសដែលសេសសល់ដោយសុតបទ នេះជាបាតិមោក្ខុទ្ទេសទី៣។ ភិក្ខុត្រូវសំដែងនូវនិទាន ហើយសំដែងនូវបារាជិកទាំង៤ សំដែងនូវសង្ឃាទិសេស១៣ សំដែងនូវអនិយត២ ហើយសូត្រឧទ្ទេសដ៏សេសសល់ដោយសុតបទ នេះជាបាតិមោក្ខុទ្ទេសទី៤។ ឧទ្ទេសដោយពិស្តារជាបាតិមោក្ខុទ្ទេសទី៥។ ម្នាលភិក្ខុទាំងឡាយ បាតិមោក្ខុទ្ទេសមាន៥យ៉ាងប៉ុណ្ណេះឯង។ ក៏សម័យនោះឯង ភិក្ខុទាំងឡាយដឹងថា ព្រះដ៏មានព្រះភាគអនុញ្ញាតការសំដែងនូវបាតិមោក្ខដោយសង្ខេបហើយ ក៏សំដែងនូវបាតិមោក្ខដោយសង្ខេប សព្វកាល (រាល់ៗថ្ងៃឧបោសថ)។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសំដែងនូវបាតិមោក្ខដោយសង្ខេបទេ ភិក្ខុណាសំដែង ត្រូវអាបត្តិទុក្កដ។ ក៏សម័យនោះឯង ក្នុងអាវាសមួយ ក្នុងកោសលជនបទ មានសញ្ចរភ័យ((អដ្ឋកថា ថា ភ័យកើតពីមនុស្សនៅក្នុងព្រៃ។)) ក្នុងឧបោសថថ្ងៃនោះ។ ភិក្ខុទាំងឡាយមិនអាចនឹងសំដែងនូវបាតិមោក្ខដោយពិស្តារបាន។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ កាលបើមានសេចក្តីអន្តរាយ តថាគតអនុញ្ញាតឲ្យសំដែងនូវបាតិមោក្ខដោយសង្ខេបបាន។ ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ សូម្បីមិនមានសេចក្តីអន្តរាយ ក៏សំដែងនូវបាតិមោក្ខដោយសង្ខេប។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ កាលបើគ្មានសេចក្តីអន្តរាយ ភិក្ខុមិនត្រូវសំដែងបាតិមោក្ខដោយសង្ខេបទេ ភិក្ខុណាសំដែង ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុសំដែងនូវបាតិមោក្ខដោយសង្ខេបបាន ក្នុងពេលដែលមានសេចក្តីអន្តរាយ។ ឯអន្តរាយក្នុងពេលដែលសំដែងបាតិមោក្ខនោះ (មាន១០យ៉ាងគឺ) អន្តរាយអំពីស្តេច (គឺមានស្តេចយាងចូលមក) អន្តរាយអំពីចោរ (គឺមានចោរចូលមកលុកលុយ) អន្តរាយអំពីភ្លើង (គឺមានភ្លើងព្រៃឆេះរាលមក ឬភ្លើងអន្ទះកើតឡើង) អន្តរាយអំពីទឹក (គឺមានភ្លៀងខ្លាំង ឬជំនន់ហូរមក) អន្តរាយអំពីមនុស្ស (គឺមានមនុស្សច្រើនចូលមក) អន្តរាយអំពីអមនុស្ស (គឺខ្មោចចូលភិក្ខុ) អន្តរាយអំពីសត្វសាហាវ អំពីសត្វទីឃជាតិ (ពួកសត្វលូនវារ) អន្តរាយដល់ជីវិត (គឺមានភិក្ខុកើតជម្ងឺស្លាប់ ឬមានមនុស្សមានពៀរប៉ងសម្លាប់ភិក្ខុ) អន្តរាយដល់ព្រហ្មចារ្យ (គឺមានមនុស្សមកចាប់ភិក្ខុផ្សិក)។ ម្នាលភិក្ខុទាំងឡាយ កាលបើមានសេចក្តីអន្តរាយទាំងឡាយបែបយ៉ាងនេះ តថាគតអនុញ្ញាតឲ្យភិក្ខុសំដែងនូវបាតិមោក្ខដោយសង្ខេបបាន កាលបើមិនមានសេចក្តីអន្តរាយទេ ឲ្យភិក្ខុសំដែងដោយពិស្តារ។ 
-<span para #para_168>[១៦៨] ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុមិនមានគេអារាធនា ក៏សំដែងធម៌ក្នុងកណ្តាលសង្ឃ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលគេមិនអារាធនា មិនត្រូវសំដែងធម៌ក្នុងកណ្តាលសង្ឃទេ ភិក្ខុណាសំដែង ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុជាថេរៈសំដែងធម៌ខ្លួនឯង ឬអារាធនាភិក្ខុដទៃបាន។  
-==== ៧៩. ==== 
-<div centeralign>(**៧៩. វិនយបុច្ឆនកថា**)
-<span para #para_169>[១៦៩] ក៏សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ មិនទាន់បានការសន្មតិ ក៏សួរវិន័យ ក្នុងកណ្តាលសង្ឃ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលគ្មានកាសន្មតិ មិនត្រូវសួរវិន័យ ក្នុងកណ្តាលសង្ឃទេ ភិក្ខុណាសួរ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលមានការសន្មតិ សួរវិន័យ ក្នុងកណ្តាលសង្ឃបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវសន្មតយ៉ាងនេះ។ ត្រូវសន្មតខ្លួន ដោយខ្លួនឯងក៏បាន ត្រូវភិក្ខុដទៃសន្មតភិក្ខុដទៃក៏បាន។ ក៏ឯសន្មតខ្លួន ដោយខ្លួនឯងនោះ ដូចម្តេច។ ភិក្ខុដែលឆ្លាស ប្រតិពល ត្រូវឲ្យសង្ឃដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើសម្មតិកម្មមានកាលគួរដល់សង្ឃហើយ ខ្ញុំសូមសួរវិន័យនឹងភិក្ខុឈ្មោះនេះ។ ភិក្ខុត្រូវសន្មតខ្លួនដោយខ្លួនឯងយ៉ាងនេះ។ ក៏ឯភិក្ខុដទៃ ត្រូវសន្មតភិក្ខុដទៃដូចម្តេច។ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ឲ្យសង្ឃជ្រាបថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ បើសម្មតិកម្មមានកាលគួរដល់សង្ឃហើយ ភិក្ខុឈ្មោះនេះ គួរសួរវិន័យនឹងភិក្ខុឈ្មោះនេះ។ ត្រូវភិក្ខុដទៃសន្មតភិក្ខុដទៃយ៉ាងនេះ។ ក៏សម័យនោះឯង ភិក្ខុទាំងឡាយ មានសីលជាទីស្រឡាញ់ មានការសន្មតិហើយ ក៏សួរវិន័យក្នុងកណ្តាលសង្ឃ។ ពួកឆព្វគ្គិយភិក្ខុបានសេចក្តីគំនុំ បានសេចក្តីមិនពេញចិត្ត ក៏គម្រាមដោយប្រុងនឹងសម្លាប់។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលទុកជាមានការសន្មតិហើយមែន ត្រូវតែរមិលមើលបរិសទ្យ ពិចារណាបុគ្គលហើយសិន សិមសួរវិន័យក្នុងកណ្តាលសង្ឃ។  
-==== ៨០. ==== 
-<div centeralign>(**៨០. វិនយវិស្សជ្ជនកថា**)
-ក៏សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ គ្មានការសន្មតិក៏ដោះស្រាយវិន័យក្នុងកណ្តាលសង្ឃ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលគ្មានការសន្មតិ មិនត្រូវដោះស្រាយវិន័យក្នុងកណ្តាលសង្ឃទេ ភិក្ខុណាដោះស្រាយ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលមានការសន្មតិហើយ ដោះស្រាយវិន័យក្នុងកណ្តាលសង្ឃបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវសន្មតយ៉ាងនេះ។ ត្រូវខ្លួនឯងសន្មតខ្លួនក៏បាន ភិក្ខុដទៃសន្មតភិក្ខុដទៃក៏បាន។ ក៏ឯខ្លួនឯងសន្មតខ្លួនឯង តើដូចម្តេច។ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ឲ្យសង្ឃជ្រាបថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ បើសម្មតិកម្មមានកាលគួរដល់សង្ឃហើយ ភិក្ខុឈ្មោះនេះ សួរវិន័យនឹងខ្ញុំហើយ ខ្ញុំត្រូវតែដោះស្រាយ។ ត្រូវខ្លួនឯងសន្មតខ្លួនឯងយ៉ាងនេះ។ ក៏ឯភិក្ខុដទៃ សន្មតភិក្ខុដទៃ តើដូចម្តេច។ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ឲ្យសង្ឃជ្រាបថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ បើសម្មតិកម្មមានកាលគួរដល់សង្ឃហើយ ភិក្ខុឈ្មោះនេះ ត្រូវដោះស្រាយវិន័យដែលភិក្ខុឈ្មោះនេះសួរ។ ត្រូវភិក្ខុដទៃសន្មតភិក្ខុដទៃយ៉ាងនេះ។ ក៏សម័យនោះឯង ភិក្ខុទាំងឡាយ មានសីលជាទីស្រឡាញ់ បានការសន្មតិហើយ ក៏ដោះស្រាយវិន័យក្នុងកណ្តាលសង្ឃ។ ពួកឆព្វគ្គិយភិក្ខុទាំងឡាយបានសេចក្តីគំនុំ បានសេចក្តីមិនគាប់ចិត្ត ក៏គម្រាមប្រុងនឹងសម្លាប់។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុ ដែលទុកជាមានការសន្មតិហើយមែន ត្រូវតែរមិលមើលបរិសទ្យ ពិនិត្យបុគ្គលហើយសិន សិមដោះស្រាយវិន័យក្នុងកណ្តាលសង្ឃ។  
-==== ៨១. ==== 
-<div centeralign>(**៨១. ចោទនាកថា**)
-<span para #para_170>[១៧០] ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ចោទអាបត្តិចំពោះភិក្ខុដែលខ្លួនមិនទាន់បានសូមឱកាស (ជាមុន)។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវចោទអាបត្តិចំពោះភិក្ខុ ដែលខ្លួនមិនបានសូមឱកាស (ជាមុន)ទេ ភិក្ខុណាចោទ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុសូមឱកាសថា សូមលោកដ៏មានអាយុបើកឱកាស(ឲ្យខ្ញុំ) ខ្ញុំចង់និយាយនឹងលោក ដូច្នេះហើយសិន សិមចោទអាបត្តិ។ ក៏សម័យនោះឯង ភិក្ខុទាំងឡាយ មានសីលជាទីស្រឡាញ់ ឲ្យពួកឆព្វគ្គិយភិក្ខុបើកឱកាស ហើយចោទអាបត្តិ។ ពួកឆព្វគ្គិយភិក្ខុបានសេចក្តីគំនុំ បានសេចក្តីមិនត្រេកអរ ក៏គម្រាមដោយប្រាថ្នានឹងសម្លាប់។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុដទៃបើកឱកាសឲ្យហើយមែន តថាគតអនុញ្ញាតឲ្យពិនិត្យមើលបុគ្គលហើយសិន សិមចោទអាបត្តិ។ ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុគិតគ្នាថា ភិក្ខុទាំងឡាយ មានសីលជាទីស្រឡាញ់ គង់តែឲ្យយើងបើកឱកាសជាមុន (មិនខាន) ហើយក៏ឲ្យភិក្ខុទាំងឡាយ ដែលបរិសុទ្ធ មិនមានអាបត្តិ បើកឱកាសជាមុន ក្នុងការមិនមែនជារឿង មិនមែនជាហេតុ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យភិក្ខុទាំងឡាយ ដែលបរិសុទ្ធ មិនមានអាបត្តិ បើកឱកាសក្នុងការមិនមែនជារឿង មិនមែនជាហេតុទេ ភិក្ខុណាឲ្យបើក (ឱកាស) ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុពិនិត្យមើលបុគ្គលហើយសិន សិមឲ្យគេបើកឱកាស។ 
-==== ៨២. ==== 
-<div centeralign>(**៨២. អធម្មកម្មបដិក្កោសនាទិ**)
-<span para #para_171>[១៧១] ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ធ្វើកម្មមិនមែនជាធម៌ ក្នុងកណ្តាលសង្ឃ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវធ្វើកម្មមិនមែនជាធម៌ ក្នុងកណ្តាលសង្ឃ ភិក្ខុណាធ្វើ ត្រូវអាបត្តិទុក្កដ។ ពួកឆព្វគ្គិយភិក្ខុទាំងនោះ នៅតែធ្វើកម្មមិនមែនជាធម៌ដដែល។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាត្តថា ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុណាមួយធ្វើកម្មមិនប្រកបដោយធម៌ តថាគតអនុញ្ញាតឲ្យភិក្ខុហាមឃាត់បាន។ ក៏សម័យនោះឯង ភិក្ខុទាំងឡាយ មានសីលជាទីស្រឡាញ់ កាលបើពួកឆព្វគ្គិយភិក្ខុធ្វើកម្មមិនមែនជាធម៌ ក៏ហាមឃាត់។ ពួកឆព្វគ្គិយភិក្ខុ បានសេចក្តីគំនុំ បានសេចក្តីមិនសប្បាយចិត្ត ក៏គម្រាមដោយប្រុងសម្លាប់។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យប្រកាសសេចក្តីយល់ឃើញក៏បាន។ ភិក្ខុទាំងឡាយប្រកាសសេចក្តីយល់ឃើញក្នុងសំណាក់ឆព្វគ្គិយភិក្ខុទាំងឡាយនោះឯង។ ពួកឆព្វគ្គិយភិក្ខុទាំងឡាយ បានសេចក្តីគំនុំ បានសេចក្តីមិនសប្បាយចិត្ត ក៏គម្រាមដោយប្រុងនឹងសម្លាប់។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុ៤ ឬ៥រូប ហាមឃាត់ ឲ្យភិក្ខុ២ ឬ៣រូប ប្រកាសសេចក្តីយល់ឃើញ ឲ្យភិក្ខុ១រូប អធិដ្ឋាន (តាំងចិត្ត)ថា កម្មនោះមិនគាប់ចិត្តដល់អញទេ។ 
-<span para #para_172>[១៧២] ក៏សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ កាលសំដែងនូវបាតិមោក្ខ ក្នុងកណ្តាលសង្ឃ ក៏ក្លែង ធ្វើមិនឲ្យឮច្បាស់។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកសំដែងនូវបាតិមោក្ខ មិនត្រូវក្លែង មិនឲ្យឮច្បាស់ទេ ភិក្ខុណាមិនឲ្យឮច្បាស់ ត្រូវអាបត្តិទុក្កដ។ ក៏សម័យនោះឯង ឧទាយិដ៏មានអាយុ ជាអ្នកសំដែងបាតិមោក្ខដល់សង្ឃ មានសំឡេងដូចក្អែក។ ទើបឧទាយិដ៏មានអាយុមានសេចក្តីគិតដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តហើយថា ត្រូវភិក្ខុអ្នកសំដែងនូវបាតិមោក្ខ ធ្វើសំឡេងឲ្យឮច្បាស់ ឯអាត្មាអញមានសំឡេងដូចក្អែក គួរអញប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុអ្នកសំដែងនូវបាតិមោក្ខ ខំប្រឹងគិតថា អញត្រូវធ្វើសំឡេងឲ្យឮច្បាស់ ដោយបការដូចម្តេច កាលបើភិក្ខុខំប្រឹង (ដូច្នេះ) ទើបមិនត្រូវអាបត្តិ។  
-<span para #para_173>[១៧៣] ក៏សម័យនោះឯង ទេវទត្ត សំដែងនូវបាតិមោក្ខ ក្នុងបរិសទ្យ ព្រមជាមួយនឹងគ្រហស្ថ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវភិក្ខុសំដែងនូវបាតិមោក្ខ ក្នុងបរិសទ្យ ជាមួយនឹងគ្រហស្ថទេ ភិក្ខុណាសំដែង ត្រូវអាបត្តិទុក្កដ។  
-<span para #para_174>[១៧៤] ក៏សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ មិនមានភិក្ខុអារាធនា ក៏សំដែងនូវបាតិមោក្ខ ក្នុងកណ្តាលសង្ឃ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមិនមានគេអារាធនា មិនត្រូវសំដែងនូវបាតិមោក្ខ ក្នុងកណ្តាលសង្ឃទេ ភិក្ខុណាសំដែង ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបាតិមោក្ខមានព្រះថេរៈជាធំ។  
-<div centeralign>ចប់ អញ្ញតិត្ថិយភាណវារៈទី១១។
-==== ៨៣. ==== 
-<div centeralign>(**៨៣. បាតិមោក្ខុទ្ទេសកអជ្ឈេសនាទិ**)
-<span para #para_175>[១៧៥] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងក្រុងរាជគ្រឹះ តាមសមគួរដល់ពុទ្ធអធ្យាស្រ័យហើយ ទ្រង់យាងសំដៅទៅកាន់ចោទនាវត្ថុនគរ ទ្រង់ត្រាច់ទៅដោយលំដាប់ ទើបបានទៅដល់ចោទនាវត្ថុនគរនោះ។ សម័យនោះឯង ភិក្ខុច្រើនអង្គនៅក្នុងអាវាសមួយ។ ភិក្ខុជាថេរៈក្នុងអាវាសនោះល្ងង់ មិនឆ្លាស។ ភិក្ខុជាថេរៈនោះមិនដឹងឧបោសថ ឬឧបោសថកម្មបាតិមោក្ខ ឬបាតិមោក្ខុទ្ទេស។ ទើបភិក្ខុទាំងនោះមានសេចក្តីត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តថា បាតិមោក្ខមានព្រះថេរៈជាធំ ក៏ព្រះថេរៈរបស់យើងនេះល្ងង់ មិនឆ្លាស មិនដឹងឧបោសថ ឬឧបោសថកម្ម បាតិមោក្ខ ឬបាតិមោក្ខុទ្ទេស ត្រូវយើងប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនោះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវបាតិមោក្ខសម្រេចលើភិក្ខុដែលឆ្លាស ប្រតិពល ក្នុងអាវាសនោះ។ 
-<span para #para_176>[១៧៦] ក៏សម័យនោះឯង ឧបោសថថ្ងៃនោះ មានភិក្ខុច្រើនរូបនៅក្នុងអាវាសមួយ សុទ្ធតែល្ងង់ មិនឆ្លាស។ ភិក្ខុទាំងនោះមិនដឹងឧបោសថ ឬឧបោសថកម្ម បាតិមោក្ខ ឬបាតិមោក្ខុទ្ទេស។ ភិក្ខុទាំងនោះអារាធនាព្រះថេរៈថា បពិត្រព្រះថេរៈដ៏ចំរើន សូមព្រះថេរៈសំដែងនូវបាតិមោក្ខ។ ព្រះថេរៈនោះនិយាយយ៉ាងនេះថា នែអាវុសោ ខ្ញុំសំដែងបាតិមោក្ខមិនកើតទេ។ ភិក្ខុទាំងនោះ អារាធនាព្រះថេរៈទី២ថា បពិត្រព្រះថេរៈដ៏ចំរើន សូមព្រះថេរៈសំដែងនូវបាតិមោក្ខ។ ព្រះថេរៈទី២នោះ ក៏និយាយយ៉ាងនេះថា នែអាវុសោ ខ្ញុំសំដែងមិនកើតទេ។ ភិក្ខុទាំងនោះ អារាធនាព្រះថេរៈទី៣ថា បពិត្រព្រះថេរៈដ៏ចំរើន សូមព្រះថេរៈសំដែងនូវបាតិមោក្ខ។ ព្រះថេរៈទី៣នោះ ក៏និយាយយ៉ាងនេះថា នែអាវុសោ ខ្ញុំសំដែងមិនកើតទេ។ ភិក្ខុទាំងនោះ អារាធនាដរាបដល់ភិក្ខុថ្មីក្នុងសង្ឃ ដោយឧបាយនេះឯងថា ចូរលោកដ៏មានអាយុសំដែងនូវបាតិមោក្ខ។ ភិក្ខុនោះ ក៏និយាយយ៉ាងនេះថា បពិត្រលោកដ៏ចំរើន ខ្ញុំសំដែងមិនកើតទេ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ ឧបោសថថ្ងៃនោះមានភិក្ខុច្រើនរូប ជាភិក្ខុល្ងង់ មិនឆ្លាស នៅក្នុងអាវាសមួយ។ ភិក្ខុទាំងឡាយនោះមិនដឹងឧបោសថ ឬឧបោសថកម្ម បាតិមោក្ខ ឬបាតិមោក្ខុទ្ទេស។ ភិក្ខុទាំងនោះអារាធនាព្រះថេរៈថា បពិត្រព្រះថេរៈដ៏ចំរើន សូមព្រះថេរៈសំដែងនូវបាតិមោក្ខ។ ព្រះថេរៈនោះនិយាយយ៉ាងនេះថា នែអាវុសោ ខ្ញុំសូត្រមិនកើតទេ។ ភិក្ខុទាំងនោះ អារាធនាព្រះថេរៈទី២ថា បពិត្រព្រះថេរៈដ៏ចំរើន សូមព្រះថេរៈសំដែងនូវបាតិមោក្ខ។ ព្រះថេរៈទី២នោះ ក៏និយាយយ៉ាងនេះថា នែអាវុសោ ខ្ញុំសំដែងមិនកើតទេ។ ភិក្ខុទាំងនោះ អារាធនាព្រះថេរៈទី៣ថា បពិត្រព្រះថេរៈដ៏ចំរើន សូមព្រះថេរៈសំដែងនូវបាតិមោក្ខ។ ព្រះថេរៈទី៣នោះ ក៏និយាយយ៉ាងនេះថា នែអាវុសោ ខ្ញុំសូត្រមិនកើតទេ។ ភិក្ខុទាំងនោះ អារាធនាដរាបដល់ភិក្ខុថ្មីក្នុងសង្ឃ ដោយឧបាយនេះឯងថា លោកដ៏មានអាយុ ចូរសំដែងនូវបាតិមោក្ខ។ ភិក្ខុនោះ ក៏និយាយយ៉ាងនេះថា បពិត្រលោកដ៏ចំរើន ខ្ញុំសូត្រមិនកើតទេ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយនោះបញ្ជូនភិក្ខុ១រូប ទៅកាន់អាវាសដែលមាននៅជិតខាងក្នុងថ្ងៃនោះឯងថា នែអាវុសោ ចូរអ្នកទៅរៀនបាតិមោក្ខដោយសង្ខេប ឬដោយពិស្តារមក។ លំដាប់នោះឯង ភិក្ខុទាំងឡាយមានសេចក្តីគិតដូច្នេះថា យើងត្រូវបញ្ជូនលោកណាទៅហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុជាថេរៈបង្គាប់ភិក្ខុថ្មីបាន។ ភិក្ខុថ្មីទាំងឡាយដែលព្រះថេរៈបង្គាប់ហើយ មិនទៅ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុគ្មានជម្ងឺ បើព្រះថេរៈបង្គាប់ហើយ ត្រូវតែទៅ ភិក្ខុណាមិនទៅ ត្រូវអាបត្តិទុក្កដ។  
-<span para #para_177>[១៧៧] លំដាប់នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងចោទនាវត្ថុនគរ តាមសមគួរដល់ពុទ្ធអធ្យាស្រ័យ ហើយត្រឡប់មកកាន់ក្រុងរាជគ្រឹះវិញទៀត។ ក៏សម័យនោះឯង មនុស្សទាំងឡាយសួរពួក ភិក្ខុដែលកំពុងត្រាច់ទៅបិណ្ឌបាតថា បពិត្រលោកដ៏ចំរើន តិថីនៃបក្ខបានប៉ុន្មានហើយ  (គឺប៉ុន្មានកើត ប៉ុន្មានរោចហើយ)។ ភិក្ខុទាំងឡាយបាននិយាយយ៉ាងនេះថា នែអាវុសោ យើងមិនដឹងទេ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាកូនចៅព្រះពុទ្ធជាសក្យៈទាំងនេះ ត្រឹមតែវិជ្ជារាប់បក្ខ (ប៉ុណ្ណេះ) មិនដឹងទៅហើយ។ ចំណង់បើការល្អណាមួយដទៃទៀត ធ្វើម្តេចពួកសមណៈទាំងនេះនឹងដឹងបាន។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុរៀនរាប់បក្ខ((កន្លះខែមួយៗ ហៅថាបក្ខមួយៗ។)) ។ ទើបភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ត្រូវអ្នកណារៀនរាប់បក្ខហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុទាំងអស់គ្នារៀនរាប់បក្ខ។ សម័យនោះឯង ពួកមនុស្សសួរភិក្ខុទាំងឡាយដែលកំពុងត្រាច់ទៅបិណ្ឌបាតថា បពិត្រលោកដ៏ចំរើន ភិក្ខុទាំងឡាយមានប៉ុន្មានអង្គ។ ភិក្ខុទាំងឡាយបាននិយាយយ៉ាងនេះថា នែអាវុសោ យើងមិនដឹងទេ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាកូនចៅព្រះពុទ្ធជាសក្យៈទាំងនេះ ត្រឹមតែគ្នីគ្នាមានប៉ុន្មាន ក៏មិនដឹង(ទៅហើយ) ធ្វើម្តេចឡើយ ពួកសមណៈទាំងនេះនឹងដឹងការល្អ តិចតួចដទៃបាន។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យរាប់ពួកភិក្ខុ។ ទើបភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា យើងគួររាប់ភិក្ខុទាំងឡាយក្នុងកាលណាហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុរាប់ត្រឹមតែឈ្មោះ ឬឲ្យកាន់យកស្លាកក្នុងឧបោសថថ្ងៃនោះ។  
-<span para #para_178>[១៧៨] ក៏សម័យនោះឯង ភិក្ខុទាំងឡាយមិនដឹងថាថ្ងៃនេះ ជាថ្ងៃឧបោសថ ក៏នាំគ្នាដើរទៅកាន់ស្រុកឆ្ងាយ ដើម្បីបិណ្ឌបាត។ ភិក្ខុទាំងឡាយនោះមកដល់ក្នុងពេលដែលភិក្ខុកំពុងសំដែងនូវបាតិមោក្ខ ក៏មាន មកដល់ក្នុងពេលដែលភិក្ខុសំដែងនូវបាតិមោក្ខចប់ហើយក៏មាន។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុប្រាប់ថា ថ្ងៃនេះជាថ្ងៃឧបោសថ។ ទើបភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះយ៉ាងនេះថា ត្រូវភិក្ខុណាប្រាប់ថ្ងៃឧបោសថហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុជាថេរៈ ប្រាប់អំពីព្រឹក។ ក៏សម័យនោះឯង ព្រះថេរៈមួយអង្គភ្លេច (មិនបានប្រាប់) អំពីព្រឹក។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុប្រាប់ក្នុងពេលឆាន់ក៏បាន។ ភិក្ខុក៏ភ្លេចក្នុងពេលឆាន់ទៀត។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុរលឹកឃើញកាលណា ប្រាប់កាលនោះចុះ។  
-<span para #para_179>[១៧៩] ក៏សម័យនោះឯង រោងឧបោសថក្នុងអាវាសមួយស្មោកគ្រោក។ ភិក្ខុជាអាគន្តុកៈទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងឡាយមិនសមបើនឹងមិនបោសរោងឧបោសថសោះ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុបោសរោងឧបោសថ។ ទើបភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ត្រូវអ្នកណាបោសរោងឧបោសថហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុជាថេរៈបង្គាប់ភិក្ខុខ្ចី។ ពួកភិក្ខុខ្ចី ដែលព្រះថេរៈបង្គាប់ហើយ ក៏នៅតែមិនបោស។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនមានជម្ងឺ (បើ) ព្រះថេរៈបង្គាប់ហើយ មិនត្រូវមិនបោសទេ (ថាត្រូវតែបោស) ភិក្ខុណាមិនបោស ត្រូវអាបត្តិទុក្កដ។ ក៏សម័យនោះឯង ភិក្ខុមិនបានក្រាលអាសនៈ ក្នុងរោងឧបោសថ។ ភិក្ខុទាំងឡាយអង្គុយផ្ទាល់ដី កាយភិក្ខុក្តី ចីវរទាំងឡាយក្តី ប្រឡាក់ដោយដី។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុក្រាលអាសនៈ ក្នុងរោងឧបោសថ។ ទើបភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ត្រូវអ្នកណាក្រាលអាសនៈក្នុងរោងឧបោសថហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុជាថេរៈបង្គាប់ភិក្ខុខ្ចី។ ពួកភិក្ខុខ្ចី ដែលព្រះថេរៈបង្គាប់ហើយ ក៏នៅតែមិនក្រាលអាសនៈ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនឈឺ (បើ) ភិក្ខុជាថេរៈបង្គាប់ហើយ មិនត្រូវមិនក្រាលអាសនៈទេ ភិក្ខុណាមិនក្រាល ត្រូវអាបត្តិទុក្កដ។ ក៏សម័យនោះឯង ក្នុងរោងឧបោសថគ្មានប្រទីប។ ភិក្ខុទាំងឡាយ ជាន់កាយគ្នាខ្លះ ជាន់ចីវរគ្នាខ្លះ ក្នុងទីងងឹត។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុអុជប្រទីបក្នុងរោងឧបោសថ។ ទើបភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ត្រូវអ្នកណាអុជប្រទីបក្នុងរោងឧបោសថហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុជាថេរៈបង្គាប់ភិក្ខុខ្ចី។ ពួកភិក្ខុខ្ចី ដែលព្រះថេរៈបង្គាប់ហើយ ក៏នៅតែមិនអុជប្រទីប។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនឈឺ (បើ) ព្រះថេរៈបង្គាប់ហើយ មិនត្រូវមិនអុជប្រទីបទេ ភិក្ខុណាមិនអុជប្រទីប ត្រូវអាបត្តិទុក្កដ((រឿងដំកល់ទឹកឆាន់ ទឹកប្រើប្រាស់ ប្រាកដក្នុងច្បាប់ឱរុបទាំងឡាយតពីបាលីនេះយ៉ាងនេះថា ក៏សម័យនោះឯង ពួកភិក្ខុអ្នកនៅចាំអាវាស ក្នុងអាវាសកន្លែងមួយ មិនចូលទៅដំកល់ទឹកឆាន់ មិនចូលទៅដំកល់ទឹកប្រើប្រាស់។ ភិក្ខុជាអាគន្តុកៈទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងឡាយអ្នកនៅចាំអាវាស មិនសមបើនឹងមិនដំកល់ទឹកឆាន់ មិនដំកល់ទឹកប្រើប្រាស់សោះ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដំកល់ទឹកឆាន់ ទឹកប្រើប្រាស់។ ទើបភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ត្រូវអ្នកណាដំកល់ទឹកឆាន់ ទឹកប្រើប្រាស់ហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុជាថេរៈបង្គាប់ភិក្ខុថ្មី។ ពួកភិក្ខុថ្មី ដែលព្រះថេរៈបង្គាប់ហើយ ក៏នៅតែមិនដំកល់ទុក។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ<span trans_edit>មិនឈឺ (បើ) ព្រះថេរៈបង្គាប់ហើយ មិនត្រូវមិនដំកល់ទុក (ត្រូវតែចូលទៅដំកល់ទុក) ភិក្ខុណាមិនដំកល់ទុក ត្រូវអាបត្តិទុក្កដ។)) ។ 
-<span para #para_180>[១៨០] ក៏សម៏យនោះឯង ភិក្ខុទាំងឡាយច្រើនរូបសុទ្ធតែល្ងង់ មិនឆ្លាស មានដំណើរទៅកាន់ទិស មិនបានលាអាចារ្យ និងឧបជ្ឈាយ៍។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាច្រើនក្នុងសាសនានេះ ជាភិក្ខុល្ងង់ មិនឆ្លាស មានដំណើរទៅកាន់ទិស មិនលាអាចារ្យ និងឧបជ្ឈាយ៍។ ម្នាលភិក្ខុទាំងឡាយ ត្រូវអាចារ្យ និងឧបជ្ឈាយ៍សួរភិក្ខុទាំងនោះថា លោកទាំងឡាយនឹងទៅណា នឹងទៅជាមួយនឹងអ្នកណា។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះល្ងង់ មិនឆ្លាស និយាយអាងពួកភិក្ខុដទៃ ដែលល្ងង់ មិនឆ្លាស (ដូចគ្នា) ម្នាលភិក្ខុទាំងឡាយ មិនត្រូវអាចារ្យ និងឧបជ្ឈាយ៍អនុញ្ញាតឲ្យទេ បើអនុញ្ញាតឲ្យ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុល្ងង់ មិនឆ្លាសទាំងនោះ ដែលអាចារ្យ និងឧបជ្ឈាយ៍មិនអនុញ្ញាត បើនៅតែទៅ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ក្នុងសាសនានេះ ភិក្ខុទាំងឡាយជាច្រើន សុទ្ធតែល្ងង់ មិនឆ្លាសនៅក្នុងអាវាសមួយ។ ភិក្ខុទាំងឡាយនោះ មិនដឹងឧបោសថ ឬឧបោសថកម្ម បាតិមោក្ខ ឬបាតិមោក្ខុទ្ទេស។ ភិក្ខុដទៃជាពហូសូត្រ ចេះចាំព្រះត្រៃបិដក ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ចាំមាតិកា ជាបណ្ឌិត ឆ្លៀវឆ្លាស មានប្រាជ្ញា មានសេចក្តីខ្មាស មានសេចក្តីរង្កៀស ស្រឡាញ់ការសិក្សា ក៏មកក្នុងអាវាសនោះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយនោះសង្គ្រោះ អនុគ្រោះនិយាយរាក់ទាក់ ទំនុកបម្រុងភិក្ខុជាពហូសូត្រនោះ ដោយគ្រឿងលំអិតសម្រាប់ងូត ដោយដីស្អិត ឈើស្ទន់ ទឹកខ្ពុរមាត់ លុបមុខ បើភិក្ខុទាំងឡាយនោះមិនសង្គ្រោះ មិនអនុគ្រោះ មិននិយាយរាក់ទាក់ មិនទំនុកបម្រុង ដោយគ្រឿងលំអិតសម្រាប់ងូត ដោយដីស្អិត ឈើស្ទន់ ទឹកខ្ពុរមាត់ លុបមុខទេ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ ឧបោសថថ្ងៃនោះ មានពួកភិក្ខុជាច្រើនរូបសុទ្ធតែល្ងង់ មិនឆ្លាស នៅក្នុងអាវាសមួយ។ ភិក្ខុទាំងឡាយនោះមិនដឹងឧបោសថ ឬឧបោសថកម្ម បាតិមោក្ខ ឬបាតិមោក្ខុទ្ទេស។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយបញ្ជូនភិក្ខុ១រូប ទៅកាន់អាវាសជិតខាង ក្នុងថ្ងៃនោះថា នែអាវុសោ ចូរអ្នកទៅរៀនបាតិមោក្ខដោយសង្ខេប ឬដោយពិស្តារមក។ បើភិក្ខុ (ដែលត្រូវបញ្ជូនទៅនោះ) បានបាតិមោក្ខនុ៎ះ ដោយអាការយ៉ាងនេះ ការបាននុ៎ះជាការល្អ បើមិនបានទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយក្នុងអាវាសណាដឹងឧបោសថ ឬឧបោសថកម្ម បាតិមោក្ខ ឬបាតិមោក្ខុទ្ទេស ត្រូវភិក្ខុទាំងឡាយនោះទៅកាន់អាវាសនោះទាំងអស់គ្នា បើមិនទៅទេ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុជាច្រើនក្នុងសាសនានេះ ល្ងង់ មិនឆ្លាស នៅចាំវស្សាក្នុងអាវាសមួយ។ ភិក្ខុទាំងឡាយនោះមិនដឹងឧបោសថ ឬឧបោសថកម្ម បាតិមោក្ខ ឬបាតិមោក្ខុទ្ទេស។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងនោះបញ្ជូនភិក្ខុ១រូប ទៅកាន់អាវាសជិតខាង ក្នុងថ្ងៃនោះថា នែអាវុសោ ចូរអ្នកទៅរៀនបាតិមោក្ខដោយសង្ខេប ឬដោយពិស្តារហើយមក។ បើភិក្ខុនោះ បានបាតិមោក្ខនុ៎ះ មកយ៉ាងនេះ ការបាននុ៎ះ ជាការល្អ បើមិនបានទេ ត្រូវភិក្ខុទាំងឡាយបញ្ជូនភិក្ខុ១រូបក្នុងរវាង៧ថ្ងៃថា នែអាវុសោ ចូរអ្នកទៅរៀនបាតិមោក្ខដោយសង្ខេប ឬដោយពិស្តារមក។ បើភិក្ខុនោះ បានបាតិមោក្ខនុ៎ះ យ៉ាងនេះ ការបាននុ៎ះ ជាការល្អ បើមិនបានទេ ម្នាលភិក្ខុទាំងឡាយ មិនត្រូវភិក្ខុទាំងនោះនៅចាំវស្សាក្នុងអាវាសនោះទេ បើនៅ ត្រូវអាបត្តិទុក្កដ។  
-<span para #para_181>[១៨១] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយប្រជុំគ្នា សង្ឃនឹងធ្វើឧបោសថ។ កាលបើព្រះដ៏មានព្រះភាគទ្រង់មានបន្ទូលយ៉ាងនេះ ភិក្ខុ១រូប បានក្រាបទូលព្រះដ៏មានព្រះភាគដោយពាក្យដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន នៅមានភិក្ខុឈឺ ភិក្ខុនោះមិនទាន់មក។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឈឺឲ្យបារិសុទ្ធិបាន។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុឈឺនោះឲ្យបារិសុទ្ធិយ៉ាងនេះ។ ត្រូវភិក្ខុឈឺនោះ ចូលទៅរកភិក្ខុ១រូប ហើយធ្វើឧត្តរាសង្គឆៀងស្មាម្ខាង រួចអង្គុយច្រហោង ផ្គងអញ្ជលី ហើយនិយាយយ៉ាងនេះថា ខ្ញុំឲ្យបារិសុទ្ធិ លោកចូរនាំបារិសុទ្ធិរបស់ខ្ញុំទៅ លោកចូរប្រាប់បារិសុទ្ធិរបស់ខ្ញុំ។ ភិក្ខុឈឺនោះបញ្ជាក់ដោយកាយ(ក្តី) បញ្ជាក់ដោយវាចា (ក្តី) បញ្ជាក់ដោយកាយវាចា (ក្តី) ឈ្មោះថា ឲ្យបរិសុទ្ធិហើយ ភិក្ខុនោះមិនបញ្ជាក់ដោយកាយ មិនបញ្ជាក់ដោយវាចា មិនបញ្ជាក់ដោយកាយវាចាទេ មិនឈ្មោះថា ឲ្យបារិសុទ្ធិទេ។ បើភិក្ខុនោះបានបារិសុទ្ធិនុ៎ះយ៉ាងនេះ ការបានបារិសុទ្ធិនុ៎ះ ជាការល្អ បើមិនបានទេ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនាំភិក្ខុឈឺដោយគ្រែ ឬតាំងមកក្នុងកណ្តាលសង្ឃ ហើយធ្វើឧបោសថ។ ម្នាលភិក្ខុទាំងឡាយ បើគំនិតយ៉ាងនេះមានដល់ភិក្ខុអ្នកបម្រើភិក្ខុឈឺថា បើយើងទាំងឡាយឲ្យភិក្ខុឈឺឃ្លាតចាកទី អាពាធនឹងរឹតតែចំរើន ឬនឹងស្លាប់ដូច្នេះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យភិក្ខុឈឺឃ្លាតចាកទីទេ ត្រូវសង្ឃទៅធ្វើឧបោសថក្នុងទីនោះ។ មិនត្រូវសង្ឃធ្វើឧបោសថដោយពួកឡើយ បើធ្វើ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ កាលដែលភិក្ខុឈឺឲ្យបារិសុទ្ធិហើយ បើភិក្ខុអ្នកនាំបារិសុទ្ធិចៀសចេញចាកទីនោះទៅ ត្រូវឲ្យបារិសុទ្ធិដល់ភិក្ខុដទៃ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺឲ្យបារិសុទ្ធិហើយ បើភិក្ខុអ្នកនាំបារិសុទ្ធិទៅ សិកក្នុងទីនោះឯង (ក្តី) ស្លាប់ទៅ (ក្តី) ប្តេជ្ញាខ្លួនជាសាមណេរ (ក្តី) ប្តេជ្ញាខ្លួនជាអ្នកលាសិក្ខា(ក្តី) ប្តេជ្ញាខ្លួនជាអ្នកត្រូវអន្តិមវត្ថុ (ក្តី) ប្តេជ្ញាខ្លួនជាមនុស្សឆ្កួត(ក្តី) ប្តេជ្ញាខ្លួនជាអ្នកមានចិត្តរវើរវាយ(ក្តី) ប្តេជ្ញាខ្លួនជាអ្នកមានវេទនាគ្របសង្កត់(ក្តី) ប្តេជ្ញាខ្លួនជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ(ក្តី) ប្តេជ្ញាខ្លួនជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនសំដែងអាបត្តិ(ក្តី) ប្តេជ្ញាខ្លួនជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ (ក្តី) ប្តេជ្ញាខ្លួនជាមនុស្សខ្ទើយ(ក្តី) ប្តេជ្ញាខ្លួនជាថេយ្យសំវាសកៈ(ក្តី) ប្តេជ្ញាខ្លួនជាអ្នកទៅចូលពួកតិរ្ថិយ(ក្តី) ប្តេជ្ញាខ្លួនជាតិរច្ឆាន(ក្តី) ប្តេជ្ញាខ្លួនជាអ្នកសម្លាប់មាតា(ក្តី) ប្តេជ្ញាខ្លួនជាអ្នកសម្លាប់បិតា(ក្តី) ប្តេជ្ញាខ្លួនជាអ្នកសម្លាប់ព្រះអរហន្ត(ក្តី) ប្តេជ្ញាខ្លួនជាអ្នកទ្រុស្តភិក្ខុនី(ក្តី) ប្តេជ្ញាខ្លួនជាអ្នកបំបែកសង្ឃ(ក្តី) ប្តេជ្ញាខ្លួនជាអ្នកញុំាងព្រះលោហិតឲ្យពុរពងឡើង (ក្តី) ប្តេជ្ញាខ្លួនជាឧភតោព្យញ្ជនក (មានភេទពីរក្តី) ត្រូវឲ្យបារិសុទ្ធិទៅភិក្ខុដទៃ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺឲ្យបារិសុទ្ធិហើយ បើភិក្ខុអ្នកនាំបារិសុទ្ធិចៀសចេញទៅក្នុងពាក់កណ្តាលផ្លូវ។ មិនឈ្មោះថា ភិក្ខុនោះបាននាំបារិសុទ្ធិមកដល់ឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺឲ្យបារិសុទ្ធិហើយ បើភិក្ខុអ្នកនាំបារិសុទ្ធិសឹក (ក្តី) ស្លាប់(ក្តី)។បេ។ បេ្តជ្ញាខ្លួនជាឧភតោព្យញ្ជនក(ក្តី) ក្នុងពាក់កណ្តាលផ្លូវ បារិសុទ្ធិ ក៏មិនឈ្មោះថា ភិក្ខុនោះបាននាំមកដល់ឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺឲ្យបារិសុទ្ធិហើយ បើភិក្ខុអ្នកនាំបារិសុទ្ធិដល់ទៅសង្ឃ ហើយទើបចៀសចេញទៅ បារិសុទ្ធិ ក៏ឈ្មោះថា ភិក្ខុនោះបាននាំមកដល់ហើយ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺឲ្យបារិសុទ្ធិហើយ បើភិក្ខុអ្នកនាំបារិសុទ្ធិដល់ទៅសង្ឃ ហើយទើបសឹក (ក្តី) ស្លាប់(ក្តី)។បេ។ បេ្តជ្ញាខ្លួនជាឧភតោព្យញ្ជនក(ក្តី) បារិសុទ្ធិ ក៏ឈ្មោះថា ភិក្ខុនោះបាននាំមកដល់ហើយ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺឲ្យបារិសុទ្ធិហើយ បើភិក្ខុអ្នកនាំបារិសុទ្ធិដល់ទៅសង្ឃ ហើយដេកលក់ មិនបានប្រាប់ ឬភ្លាំងភ្លេច មិនបានប្រាប់ ឬចូលឈាន ហើយមិនបានប្រាប់ បារិសុទ្ធិ ក៏ឈ្មោះថា ភិក្ខុនោះបាននាំមកដល់ហើយ។ អាបត្តិមិនមានដល់ភិក្ខុអ្នកនាំបារិសុទ្ធិទេ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺឲ្យបារិសុទ្ធិហើយ បើភិក្ខុអ្នកនាំបារិសុទ្ធិទៅដល់សង្ឃ ហើយក្លែងមិនប្រាប់ បារិសុទ្ធិ ឈ្មោះថា ភិក្ខុនោះបាននាំមកដល់ហើយ តែភិក្ខុអ្នកនាំបារិសុទ្ធិត្រូវអាបត្តិទុក្កដ។  
-<span para #para_182>[១៨២] លំដាប់នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយប្រជុំគ្នា សង្ឃនឹងធ្វើកម្ម។ កាលបើព្រះដ៏មានព្រះភាគមានបន្ទូលយ៉ាងនេះ ភិក្ខុ១រូប បានក្រាបទូលព្រះដ៏មានព្រះភាគដោយពាក្យនេះថា បពិត្រព្រះអង្គដ៏ចំរើន មានភិក្ខុឈឺ ភិក្ខុនោះមិនទាន់មក។ ព្រះអង្គមានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឈឺឲ្យឆន្ទៈបាន។ ម្នាលភិក្ខុទាំងឡាយ ក៏ឯឆន្ទៈនោះ ត្រូវភិក្ខុឈឺនោះឲ្យយ៉ាងនេះ។ ត្រូវភិក្ខុឈឺនោះ ចូលទៅរកភិក្ខុ១រូប ហើយធ្វើឧត្តរាសង្គឆៀងស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយនិយាយយ៉ាងនេះថា ខ្ញុំឲ្យឆន្ទៈ លោកចូរនាំឆន្ទៈរបស់ខ្ញុំទៅចុះ ចូរប្រាប់ឆន្ទៈរបស់ខ្ញុំ(ផង)។ ភិក្ខុឈឺនោះបញ្ជាក់ដោយកាយ(ក៏បាន) បញ្ជាក់ដោយវាចា (ក៏បាន) បញ្ជាក់ដោយកាយវាចា (ក៏បាន) ឆន្ទៈ ឈ្មោះថាភិក្ខុឈឺនោះបានឲ្យហើយ។ ភិក្ខុឈឺមិនបានបញ្ជាក់ដោយកាយ(ក្តី) មិនបានបញ្ជាក់ដោយវាចា(ក្តី) មិនបានបញ្ជាក់ដោយកាយវាចា(ក្តី) មិនឈ្មោះថា ភិក្ខុនោះបានឲ្យឆន្ទៈទេ។ បើបានឆន្ទៈនុ៎ះយ៉ាងនេះ ការបាននុ៎ះ ជាការល្អ បើមិនបានទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវនាំភិក្ខុឈឺនោះមកក្នុងកណ្តាលសង្ឃ ដោយគ្រែ ឬតាំងមក ហើយត្រូវធ្វើសង្ឃកម្មចុះ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុអ្នកបម្រើជម្ងឺ មានគំនិតយ៉ាងនេះថា បើយើងនឹងឲ្យភិក្ខុឈឺឃ្លាតចាកទី អាពាធនឹងរឹតតែចំរើន ឬនឹងស្លាប់ដូច្នេះ ម្នាលភិក្ខុទាំងឡាយ មិនត្រូវភិក្ខុឲ្យភិក្ខុឈឺឃ្លាតចាកទីទេ ត្រូវសង្ឃទៅធ្វើកម្មក្នុងទីនោះ មិនត្រូវសង្ឃធ្វើកម្មជាពួកឡើយ បើធ្វើ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺឲ្យឆន្ទៈហើយ បើភិក្ខុអ្នកនាំឆន្ទៈគេចចៀសចេញអំពីទីនោះ ត្រូវឲ្យឆន្ទៈដល់ភិក្ខុដទៃ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺឲ្យឆន្ទៈហើយ បើភិក្ខុអ្នកនាំឆន្ទៈ សឹកក្នុងទីនោះឯង (ក្តី) ស្លាប់ទៅ (ក្តី) ប្តេជ្ញាខ្លួនជាសាមណេរ (ក្តី) ប្តេជ្ញាខ្លួនជាអ្នកពោលលាសិក្ខា(ក្តី) ប្តេជ្ញាខ្លួនជាអ្នកត្រូវអន្តិមវត្ថុ (បារាជិកក្តី) ប្តេជ្ញាខ្លួនជាមនុស្សឆ្កួត(ក្តី) ប្តេជ្ញាខ្លួនជាអ្នកមានចិត្តរវើរវាយ(ក្តី) ប្តេជ្ញាខ្លួនជាអ្នកមានវេទនាគ្របសង្កត់(ក្តី) ប្តេជ្ញាខ្លួនជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ(ក្តី) ប្តេជ្ញាខ្លួនជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនសំដែងអាបត្តិ(ក្តី) ប្តេជ្ញាខ្លួនជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ (ក្តី) ប្តេជ្ញាខ្លួនជាមនុស្សខ្ទើយ(ក្តី) ប្តេជ្ញាខ្លួនជាថេយ្យសំវាសកៈ (អ្នកលួចសំវាសក្តី) ប្តេជ្ញាខ្លួនជាអ្នកចូលពួកតិរ្ថិយ(ក្តី) ប្តេជ្ញាខ្លួនជាសត្វតិរច្ឆាន(ក្តី) ប្តេជ្ញាខ្លួនជាអ្នកសម្លាប់មាតា(ក្តី) ប្តេជ្ញាខ្លួនជាអ្នកសម្លាប់បិតា(ក្តី) ប្តេជ្ញាខ្លួនជាអ្នកសម្លាប់ព្រះអរហន្ត(ក្តី) ប្តេជ្ញាខ្លួនជាអ្នកទ្រុស្តភិក្ខុនី(ក្តី) ប្តេជ្ញាខ្លួនជាអ្នកបំបែកសង្ឃ(ក្តី) ប្តេជ្ញាខ្លួនជាអ្នកធ្វើព្រះលោហិតឲ្យពុរពងឡើង (ក្តី) ប្តេជ្ញាខ្លួនជាឧភតោព្យញ្ជនក (ក្តី) ត្រូវឲ្យឆន្ទៈដល់ភិក្ខុដទៃ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺឲ្យឆន្ទៈហើយ បើភិក្ខុអ្នកនាំឆន្ទៈគេចចៀសទៅក្នុងពាក់កណ្តាលផ្លូវ ភិក្ខុនោះ ឈ្មោះថា មិនបាននាំឆន្ទៈមកដល់ទេ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺឲ្យឆន្ទៈហើយ បើភិក្ខុអ្នកនាំឆន្ទៈសឹកទៅ (ក្តី) ស្លាប់ទៅ(ក្តី)ក្នុងពាក់កណ្តាលផ្លូវ។បេ។ បេ្តជ្ញាខ្លួនជាឧភតោព្យញ្ជនក(ក្តី) ភិក្ខុនោះ ឈ្មោះថា មិនបាននាំឆន្ទៈមកទេ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺឲ្យឆន្ទៈហើយ បើភិក្ខុអ្នកនាំឆន្ទៈទៅដល់សង្ឃ ហើយទើបចៀសចេញទៅ ឆន្ទៈ ឈ្មោះថា នាំមកដល់ហើយ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺឲ្យឆន្ទៈហើយ បើភិក្ខុអ្នកនាំឆន្ទៈទៅដល់ទៅសង្ឃ ហើយសឹកទៅ (ក្តី) ស្លាប់ទៅ(ក្តី)។បេ។ បេ្តជ្ញាខ្លួនជាឧភតោព្យញ្ជនក(ក្តី) ភិក្ខុនោះ ឈ្មោះថា បាននាំឆន្ទៈមកហើយ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺឲ្យឆន្ទៈហើយ បើភិក្ខុអ្នកនាំឆន្ទៈដល់ទៅសង្ឃ ហើយដេកលក់ មិនបានប្រាប់(ក្តី) ភ្លេច មិនបានប្រាប់(ក្តី) ចូលសមាបត្តិមិនបានប្រាប់(ក្តី) ភិក្ខុនោះឈ្មោះថា បាននាំឆន្ទៈមកដល់ហើយ។ ភិក្ខុអ្នកនាំឆន្ទៈ មិនត្រូវអាបត្តិ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺឲ្យឆន្ទៈហើយ បើភិក្ខុអ្នកនាំឆន្ទៈដល់ទៅសង្ឃហើយ ក្លែងមិនប្រាប់ ភិក្ខុនោះឈ្មោះថា នាំឆន្ទៈមកដល់ហើយ។ ភិក្ខុអ្នកនាំឆន្ទៈត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ បើសង្ឃមានកិច្ចត្រូវធ្វើ តថាគតអនុញ្ញាតឲ្យភិក្ខុដែលឲ្យបារិសុទ្ធិក្នុងឧបោសថថ្ងៃនោះឲ្យឆន្ទៈទៀតបាន។ 
-<span para #para_183>[១៨៣] ក៏សម័យនោះឯង ពួកជនជាញាតិចាប់ភិក្ខុ១រូបក្នុងឧបោសថថ្ងៃនោះ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គមានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ ពួកជនជាញាតិចាប់ភិក្ខុក្នុងឧបោសថថ្ងៃនោះ។ ត្រូវភិក្ខុទាំងឡាយនិយាយនឹងពួកជនជាញាតិអស់នោះយ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ណ្ហើយចុះ អ្នកទាំងឡាយលែងភិក្ខុនេះមួយរំពេចសិន ទំរាំភិក្ខុនេះធ្វើឧបោសថរួច។ បើភិក្ខុបានការលែងនុ៎ះយ៉ាងនេះ ការបាននុ៎ះជាការល្អ បើមិនបានទេ ត្រូវភិក្ខុទាំងឡាយនិយាយនឹងពួកជនជាញាតិអស់នោះយ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ណ្ហើយចុះ អ្នកទាំងឡាយនៅចាំក្នុងទីដ៏សមគួរ មួយរំពេចសិន ទំរាំភិក្ខុនេះឲ្យបារិសុទ្ធិរួច។ បើភិក្ខុបានការឈប់បង្អង់នុ៎ះយ៉ាងនេះ ការបាននុ៎ះ ជាការល្អ បើមិនបានទេ ត្រូវភិក្ខុទាំងឡាយនិយាយនឹងពួកជនជាញាតិអស់នោះយ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ណ្ហើយចុះ អ្នកទាំងឡាយចូរនាំភិក្ខុនេះទៅកាន់ទីក្រៅសីមាមួយរំពេចសិន ទំរាំសង្ឃធ្វើឧបោសថរួច។ បើភិក្ខុបានការនាំទៅនុ៎ះយ៉ាងនេះ ការបាននុ៎ះ ជាការល្អ បើមិនបានទេ មិនត្រូវសង្ឃធ្វើឧបោសថជាពួកឡើយ បើធ្វើ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ សេ្តចទាំងឡាយ ចាប់ភិក្ខុក្នុងឧបោសថថ្ងៃនោះ។បេ។ ពួកចោរចាប់... ពួកអ្នកលេងចាប់... ពួកជនជាសត្រូវនៃភិក្ខុចាប់។ ត្រូវភិក្ខុទាំងឡាយនិយាយនឹងពួកជនជាសត្រូវនៃភិក្ខុអស់នោះយ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ណ្ហើយចុះ អ្នកទាំងឡាយចូរលែងភិក្ខុនេះមួយរំពេចសិន ទំរាំភិក្ខុនេះធ្វើឧបោសថរួច។ បើភិក្ខុបានការលែងនុ៎ះយ៉ាងនេះ ការបាននុ៎ះ ជាការល្អ បើមិនបានទេ ត្រូវភិក្ខុទាំងឡាយនិយាយនឹងជនជាសត្រូវនៃភិក្ខុទាំងនោះយ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ណ្ហើយចុះ អ្នកទាំងឡាយចូរឈប់ បង្អង់នៅក្នុងទីដ៏សមគួរ មួយរំពេចសិន ទំរាំភិក្ខុនេះឲ្យបារិសុទ្ធិរួច។ បើភិក្ខុបានការឈប់បង្អង់នុ៎ះយ៉ាងនេះ ការបាននុ៎ះ ជាការល្អ បើមិនបានទេ ត្រូវភិក្ខុទាំងឡាយនិយាយនឹងជនជាសត្រូវនៃភិក្ខុទាំងនោះយ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ណ្ហើយចុះ អ្នកទាំងឡាយចូរនាំភិក្ខុនេះទៅកាន់ទីក្រៅសីមាមួយរំពេចសិន ទំរាំសង្ឃធ្វើឧបោសថរួច។ បើភិក្ខុបានការនាំទៅនុ៎ះយ៉ាងនេះ ការបាននុ៎ះ ជាការល្អ បើមិនបានទេ មិនត្រូវសង្ឃធ្វើឧបោសថដោយពួកឡើយ បើធ្វើ ត្រូវអាបត្តិទុក្កដ។  
-<span para #para_184>[១៨៤] លំដាប់នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយប្រជុំគ្នា (ព្រោះ) សង្ឃមានកិច្ចត្រូវធ្វើ។ កាលបើព្រះដ៏មានព្រះភាគ ទ្រង់មានបន្ទូលយ៉ាងនេះហើយ ភិក្ខុ១រូប បានក្រាបទូលព្រះដ៏មានព្រះភាគដោយពាក្យនេះថា បពិត្រព្រះអង្គដ៏ចំរើន នៅមានភិក្ខុឈ្មោះគគ្គៈឆ្កួត ភិក្ខុនោះមិនទាន់មក។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុឆ្កួតទាំងឡាយនេះមានពីរយ៉ាង គឺមានភិក្ខុឆ្កួត១យ៉ាង រលឹកឧបោសថបានខ្លះ រលឹកមិនបានខ្លះ រលឹកសង្ឃកម្មបានខ្លះ រលឹកមិនបានខ្លះ រលឹកមិនបានសោះក៏មាន ភិក្ខុឆ្កួត១យ៉ាង មកកាន់ឧបោសថបានខ្លះ មកមិនបានខ្លះ មកកាន់សង្ឃកម្មបានខ្លះ មកមិនបានខ្លះ មកមិនបានសោះក៏មាន។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុឆ្កួតទាំងពីរយ៉ាងនោះ ភិក្ខុឆ្កួតណារលឹកឧបោសថបានខ្លះ រលឹកមិនបានខ្លះ រលឹកសង្ឃកម្មបានខ្លះ រលឹកមិនបានខ្លះ មកកាន់ឧបោសថបានខ្លះ មកមិនបានខ្លះ មកកាន់សង្ឃកម្មបានខ្លះ មកមិនបានខ្លះ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសង្ឃឲ្យឧម្មត្តកសម្មតិ((សេចក្តីសន្មតិថាជាមនុស្សឆ្កួត។)) ដល់ភិក្ខុឆ្កួតបែបនេះ។ ម្នាលភិក្ខុទាំងឡាយ ក៏ឯឧម្មត្តកសម្មតិ សង្ឃត្រូវឲ្យយ៉ាងនេះ។ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ឲ្យសង្ឃដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះគគ្គៈ ជាមនុស្សឆ្កួត រលឹកឧបោសថបានខ្លះ រលឹកមិនបានខ្លះ រលឹកសង្ឃកម្មបានខ្លះ រលឹកមិនបានខ្លះ មកកាន់ឧបោសថបានខ្លះ មកមិនបានខ្លះ មកកាន់សង្ឃកម្មបានខ្លះ មកមិនបានខ្លះ។ បើសម្មតិកម្មមានកាលគួរដល់សង្ឃហើយ គួរសង្ឃឲ្យឧម្មត្តកសម្មតិដល់ភិក្ខុឈ្មោះគគ្គៈជាភិក្ខុឆ្កួត ភិក្ខុឈ្មោះគគ្គៈ គប្បីរលឹកឧបោសថបានក្តី រលឹកមិនបានក្តី រលឹកសង្ឃកម្មបានក្តី រលឹកមិនបានក្តី មកកាន់ឧបោសថបានក្តី មកមិនបានក្តី មកកាន់សង្ឃកម្មបានក្តី មកមិនបានក្តី សង្ឃគប្បីធ្វើឧបោសថ គប្បីធ្វើសង្ឃកម្ម ជាមួយភិក្ខុឈ្មោះគគ្គៈក៏បាន វៀរចាកភិក្ខុឈ្មោះគគ្គៈក៏បាន។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះគគ្គៈ ជាភិក្ខុឆ្កួត រលឹកឧបោសថបានខ្លះ រលឹកមិនបានខ្លះ រលឹកសង្ឃកម្មបានខ្លះ រលឹកមិនបានខ្លះ មកកាន់ឧបោសថបានខ្លះ មកមិនបានខ្លះ មកកាន់សង្ឃកម្មបានខ្លះ មកមិនបានខ្លះ។ ឥឡូវសង្ឃឲ្យឧម្មត្តកសម្មតិដល់ភិក្ខុឈ្មោះគគ្គៈជាភិក្ខុឆ្កួតថា ភិក្ខុឈ្មោះគគ្គៈ គប្បីរលឹកឧបោសថបានក្តី រលឹកមិនបានក្តី រលឹកសង្ឃកម្មបានក្តី រលឹកមិនបានក្តី មកកាន់ឧបោសថបានក្តី មកមិនបានក្តី មកកាន់សង្ឃកម្មបានក្តី មកមិនបានក្តី សង្ឃនឹងធ្វើឧបោសថ នឹងធ្វើសង្ឃកម្ម ជាមួយភិក្ខុឈ្មោះគគ្គៈក៏បាន វៀរចាកភិក្ខុឈ្មោះគគ្គៈក៏បាន។ ការឲ្យឧម្មត្តកសម្មតិដល់ភិក្ខុឈ្មោះគគ្គៈ ជាភិក្ខុឆ្កួត ថាភិក្ខុឈ្មោះគគ្គៈ រលឹកឧបោសថបានក្តី រលឹកមិនបានក្តី រលឹកសង្ឃកម្មបានក្តី រលឹកមិនបានក្តី មកកាន់ឧបោសថបានក្តី មកមិនបានក្តី មកកាន់សង្ឃកម្មបានក្តី មកមិនបានក្តី សង្ឃនឹងធ្វើឧបោសថ នឹងធ្វើសង្ឃកម្ម ជាមួយភិក្ខុឈ្មោះគគ្គៈក៏បាន វៀរចាកភិក្ខុឈ្មោះគគ្គៈក៏បាន ដូច្នេះ គាប់ចិត្តដល់លោកម្ចាស់អង្គណា គួរលោកម្ចាស់អង្គនោះស្ងៀម មិនគាប់ចិត្តដល់លោកម្ចាស់អង្គណា គួរលោកម្ចាស់អង្គនោះនិយាយឡើង។ សង្ឃឲ្យឧម្មត្តកសម្មតិដល់ភិក្ខុឈ្មោះគគ្គៈ ជាភិក្ខុឆ្កួតហើយថា ភិក្ខុឈ្មោះគគ្គៈ រលឹកឧបោសថបានក្តី រលឹកមិនបានក្តី រលឹកសង្ឃកម្មបានក្តី រលឹកមិនបានក្តី មកកាន់ឧបោសថបានក្តី មកមិនបានក្តី មកកាន់សង្ឃកម្មបានក្តី មកមិនបានក្តី សង្ឃនឹងធ្វើឧបោសថ នឹងធ្វើសង្ឃកម្ម ជាមួយភិក្ខុឈ្មោះគគ្គៈក៏បាន វៀរចាកភិក្ខុឈ្មោះគគ្គៈក៏បាន។ ការឲ្យឧម្មត្តកសម្មតិនោះ គាប់ចិត្តដល់សង្ឃ ហេតុនោះ ទើបសង្ឃស្ងៀម ខ្ញុំសូមចាំទុកនូវដំណើរនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។  
-<span para #para_185>[១៨៥] ក៏សម័យនោះឯង មានភិក្ខុ៤អង្គ គង់ក្នុងអាវាស១ ក្នុងឧបោសថថ្ងៃនោះ។ ទើបភិក្ខុទាំងឡាយនោះ មានគំនិតយ៉ាងនេះថា ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយថា ត្រូវភិក្ខុធ្វើឧបោសថ ក៏យើងទាំងឡាយជាជន៤រូប ត្រូវយើងទាំងឡាយធ្វើឧបោសថដូចម្តេចទៅ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុ៤រូបសំដែងនូវបាតិមោក្ខបាន។ ក៏សម័យនោះឯង មានភិក្ខុ៣រូប នៅក្នុងអាវាសមួយ ក្នុងឧបោសថថ្ងៃនោះ។ ទើបភិក្ខុទាំងឡាយនោះ មានគំនិតយ៉ាងនេះថា ព្រះដ៏មានព្រះភាគទ្រង់អនុញ្ញាតឲ្យភិក្ខុបួនរូបសំដែងនូវបាតិមោក្ខ ក៏ឯយើងទាំងឡាយជាជនបីរូប ត្រូវយើងធ្វើឧបោសថដូចម្តេចទៅ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុ៣រូបធ្វើបារិសុទ្ធិឧបោសថដល់គ្នានឹងគ្នា។ម្នាលភិក្ខុទាំងឡាយ ក៏ឯបារិសុទ្ធិឧបោសថនោះ ត្រូវភិក្ខុធ្វើយ៉ាងនេះ។ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ឲ្យភិក្ខុទាំងឡាយនោះដឹងថា ចូរលោកដ៏មានអាយុទាំងឡាយស្តាប់ខ្ញុំ ថ្ងៃទី១៥នេះ ជាថ្ងៃឧបោសថ បើកម្មមានកាលគួរដល់លោកដ៏មានអាយុទាំងឡាយហើយ យើងទាំងឡាយគួរធ្វើបារិសុទ្ធិឧបោសថដល់គ្នានឹងគ្នា។ ត្រូវភិក្ខុជាថេរៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ហើយអង្គុយច្រហោង ផ្គងអញ្ជលីឡើង រួចនិយាយនឹងភិក្ខុទាំងឡាយនោះយ៉ាងនេះថា នែអាវុសោ ខ្ញុំជាបុគ្គលបរិសុទ្ធ សូមលោកទាំងឡាយចាំទុកនូវខ្ញុំ ថាជាបុគ្គលបរិសុទ្ធ នែអាវុសោ ខ្ញុំជាបុគ្គលបរិសុទ្ធ សូមលោកទាំងឡាយចាំទុកនូវខ្ញុំ ថាជាបុគ្គលបរិសុទ្ធ នែអាវុសោ ខ្ញុំជាបុគ្គលបរិសុទ្ធ សូមលោកទាំងឡាយចាំទុកនូវខ្ញុំ ថាជាបុគ្គលបរិសុទ្ធ។ ត្រូវភិក្ខុខ្ចីវស្សា ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ហើយអង្គុយច្រហោង ផ្គងអញ្ជលីឡើង រួចនិយាយនឹងភិក្ខុទាំងឡាយនោះយ៉ាងនេះថា ទានប្រោស ខ្ញុំជាបុគ្គលបរិសុទ្ធ សូមលោកទាំងឡាយចាំទុកនូវខ្ញុំ ថាជាបុគ្គលបរិសុទ្ធ ទានប្រោស ខ្ញុំជាបុគ្គលបរិសុទ្ធ សូមលោកទាំងឡាយចាំទុកនូវខ្ញុំ ថាជាបុគ្គលបរិសុទ្ធ ទានប្រោស ខ្ញុំជាបុគ្គលបរិសុទ្ធ សូមលោកទាំងឡាយចាំទុកនូវខ្ញុំ ថាជាបុគ្គលបរិសុទ្ធ។ ក៏សម័យនោះឯង ភិក្ខុ២រូប នៅក្នុងអាវាសមួយ ក្នុងឧបោសថថ្ងៃនោះ។ ទើបភិក្ខុទាំងឡាយនោះ មានគំនិតយ៉ាងនេះថា ព្រះដ៏មានព្រះភាគទ្រង់អនុញ្ញាតឲ្យភិក្ខុបួនរូបសំដែងនូវបាតិមោក្ខ ឲ្យភិក្ខុបីរូបធ្វើបារិសុទ្ធិឧបោសថដល់គ្នានឹងគ្នាបាន ក៏យើងទាំងឡាយជាជនពីររូប ត្រូវយើងទាំងឡាយធ្វើឧបោសថដូចម្តេចទៅ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុពីររូបធ្វើបារិសុទ្ធិឧបោសថបាន។ម្នាលភិក្ខុទាំងឡាយ ក៏ឯបារិសុទ្ធិឧបោសថនោះ ត្រូវភិក្ខុទាំងឡាយធ្វើយ៉ាងនេះ។ ត្រូវភិក្ខុជាថេរៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយពោលនឹងភិក្ខុខ្ចីយ៉ាងនេះថា នែអាវុសោ ខ្ញុំជាបុគ្គលបរិសុទ្ធ សូមលោកចាំទុកនូវខ្ញុំ ថាជាបុគ្គលបរិសុទ្ធ នែអាវុសោ ខ្ញុំជាបុគ្គលបរិសុទ្ធ សូមលោកចាំទុកនូវខ្ញុំ ថាជាបុគ្គលបរិសុទ្ធ នែអាវុសោ ខ្ញុំជាបុគ្គលបរិសុទ្ធ សូមលោកចាំទុកនូវខ្ញុំ ថាជាបុគ្គលបរិសុទ្ធ។ ត្រូវភិក្ខុខ្ចីវស្សា ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយពោលនឹងភិក្ខុជាថេរៈយ៉ាងនេះថា ទានប្រោស ខ្ញុំជាបុគ្គលបរិសុទ្ធ សូមលោកចាំទុកនូវខ្ញុំ ថាជាបុគ្គលបរិសុទ្ធ ទានប្រោស ខ្ញុំជាបុគ្គលបរិសុទ្ធ សូមលោកចាំទុកនូវខ្ញុំ ថាជាបុគ្គលបរិសុទ្ធ ទានប្រោស ខ្ញុំជាបុគ្គលបរិសុទ្ធ សូមលោកចាំទុកនូវខ្ញុំ ថាជាបុគ្គលបរិសុទ្ធ។ ក៏សម័យនោះឯង ភិក្ខុតែមួយរូប នៅក្នុងអាវាសមួយ ក្នុងឧបោសថថ្ងៃនោះ។ ទើបភិក្ខុនោះ បានគិតដូច្នេះថា ព្រះដ៏មានព្រះភាគទ្រង់អនុញ្ញាតឲ្យភិក្ខុបួនរូបសំដែងនូវបាតិមោក្ខ ឲ្យភិក្ខុបីរូបធ្វើបារិសុទ្ធិឧបោសថដល់គ្នានឹងគ្នា ឲ្យភិក្ខុពីររូបធ្វើបារិសុទ្ធិឧបោសថ ក៏អាត្មាអញនៅតែម្នាក់ឯង ត្រូវអញធ្វើឧបោសថដូចម្តេចទៅ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ ភិក្ខុតែមួយរូបនៅក្នុងអាវាសមួយក្នុងឧបោសថថ្ងៃនោះ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុតែងត្រឡប់មកនៅក្នុងប្រទេសណាគឺក្នុងឧបដ្ឋានសាលាក្តី មណ្ឌបក្តី គល់ឈើក្តី ត្រូវភិក្ខុនោះបោសប្រទេសនោះហើយ ចូលទៅដំកល់ទឹកឆាន់ ទឹកប្រើប្រាស់ ក្រាលអាសនៈ អុជប្រទីប ហើយត្រូវអង្គុយចាំ។ បើភិក្ខុទាំងឡាយដទៃមក ត្រូវភិក្ខុនោះធ្វើឧបោសថជាមួយនឹងភិក្ខុទាំងឡាយនោះ បើភិក្ខុទាំងឡាយដទៃមិនមកទេ ត្រូវភិក្ខុនោះអធិដ្ឋានឧបោសថថា ថ្ងៃនេះជាថ្ងៃឧបោសថរបស់អញ បើមិនអធិដ្ឋានទេ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបួនរូបនៅក្នុងអាវាសណា មិនត្រូវភិក្ខុបីរូបនាំបារិសុទ្ធិរបស់ភិក្ខុមួយរូបមក ហើយសំដែងនូវបាតិមោក្ខក្នុងអាវាសនោះទេ បើភិក្ខុទាំងឡាយនោះសំដែង ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបីរូបនៅក្នុងអាវាសណា មិនត្រូវភិក្ខុពីររូបនាំបារិសុទ្ធិរបស់ភិក្ខុមួយរូបមក ហើយធ្វើបារិសុទ្ធិឧបោសថ ក្នុងអាវាសនោះទេ បើភិក្ខុទាំងនោះធ្វើ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពីររូបនៅក្នុងអាវាសណា មិនត្រូវភិក្ខុមួយរូបនាំបារិសុទ្ធិរបស់ភិក្ខុមួយរូបមក ហើយអធិដ្ឋានឧបោសថក្នុងអាវាសនោះទេ បើអធិដ្ឋាន ត្រូវអាបត្តិទុក្កដ។  
-<span para #para_186>[១៨៦] ក៏សម័យនោះឯង ភិក្ខុ១រូបត្រូវអាបត្តិក្នុងឧបោសថថ្ងៃនោះ។ ទើបភិក្ខុនោះមានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តហើយថា មិនត្រូវភិក្ខុប្រកបដោយអាបត្តិ ធ្វើឧបោសថទេ ក៏អាត្មាអញត្រូវអាបត្តិហើយ ត្រូវអញប្រតិបត្តិដូចម្តេចទៅ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ មានភិក្ខុត្រូវអាបត្តិក្នុងឧបោសថថ្ងៃនោះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះចូលទៅរកភិក្ខុ១រូប ហើយធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលី ហើយនិយាយយ៉ាងនេះថា នែអាវុសោ ខ្ញុំត្រូវអាបត្តិមានឈ្មោះនេះ ខ្ញុំសូមសំដែងនូវអាបត្តិនោះ។ ភិក្ខុមិនត្រូវអាបត្តិនោះ គប្បីសួរភិក្ខុត្រូវអាបត្តិនោះថា លោកឃើញអាបត្តិនោះឬ។ ភិក្ខុត្រូវអាបត្តិគប្បីប្រាប់ថា អើ ខ្ញុំឃើញ។ ភិក្ខុមិនត្រូវអាបត្តិ គប្បីប្រាប់ថា លោកគប្បីសង្រួមតទៅ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ មានភិក្ខុមានសេចក្តីសង្ស័យក្នុងអាបត្តិក្នុងឧបោសថថ្ងៃនោះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះចូលទៅរកភិក្ខុ១រូប ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយត្រូវនិយាយយ៉ាងនេះថា នែអាវុសោ ខ្ញុំមានសេចក្តីសង្ស័យក្នុងអាបត្តិ មានឈ្មោះនេះ កាលណាខ្ញុំអស់សង្ស័យ ខ្ញុំនឹងសំដែងអាបត្តិនោះក្នុងកាលនោះ លុះនិយាយហើយ ត្រូវធ្វើឧបោសថ ត្រូវស្តាប់បាតិមោក្ខ មិនត្រូវធ្វើសេចក្តីអន្តរាយដល់ឧបោសថ ព្រោះហេតុប៉ុណ្ណោះឡើយ។ 
-<span para #para_187>[១៨៧] ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុសំដែងអាបត្តិស្មើភាគគ្នា (គឺអាបត្តិដូចគ្នា)។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសំដែងអាបត្តិស្មើភាគគ្នាទេ ភិក្ខុណាសំដែង ត្រូវអាបត្តិទុក្កដ។ ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុទទួលអាបត្តិស្មើភាគគ្នា។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវភិក្ខុទទួលអាបត្តិស្មើភាគគ្នាទេ ភិក្ខុណាទទួល ត្រូវអាបត្តិទុក្កដ។  
-<span para #para_188>[១៨៨] ក៏សម័យនោះឯង ភិក្ខុ១រូបរលឹកឃើញអាបត្តិក្នុងពេលដែលសង្ឃកំពុងសំដែងបាតិមោក្ខ។ ទើបភិក្ខុនោះមានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយថា មិនត្រូវភិក្ខុប្រកបដោយអាបត្តិធ្វើឧបោសថទេ ក៏អាត្មាអញត្រូវអាបត្តិហើយ អញគប្បីប្រតិបត្តិដូចម្តេចទៅ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ មានភិក្ខុរលឹកឃើញនូវអាបត្តិ ក្នុងពេលដែលសង្ឃកំពុងសំដែងបាតិមោក្ខ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះគប្បីនិយាយនឹងភិក្ខុ (អង្គុយ) ជិតខាងយ៉ាងនេះថា នែអាវុសោ ខ្ញុំត្រូវអាបត្តិឈ្មោះនេះ ខ្ញុំចេញពីទីនេះហើយ នឹងសំដែងអាបត្តិនោះ លុះនិយាយហើយ ត្រូវធ្វើឧបោសថ ត្រូវស្តាប់បាតិមោក្ខ មិនត្រូវធ្វើសេចក្តីអន្តរាយដល់ឧបោសថ ព្រោះហេតុប៉ុណ្ណោះឡើយ។ ម្នាលភិក្ខុទាំងឡាយ មានភិក្ខុក្នុងសាសនានេះ កាលភិក្ខុកំពុងសំដែងនូវបាតិមោក្ខ (ក៏) មានសេចក្តីសង្ស័យក្នុងអាបត្តិ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះនិយាយនឹងភិក្ខុ (អង្គុយ) ជិតខាងយ៉ាងនេះថា នែអាវុសោ ខ្ញុំមានសេចក្តីសង្ស័យក្នុងអាបត្តិឈ្មោះនេះ កាលណាខ្ញុំអស់សង្ស័យ ខ្ញុំនឹងសំដែងអាបត្តិនោះកាលនោះ លុះនិយាយហើយ ត្រូវធ្វើឧបោសថ ត្រូវស្តាប់បាតិមោក្ខ មិនត្រូវធ្វើសេចក្តីអន្តរាយដល់ឧបោសថ ព្រោះហេតុប៉ុណ្ណោះឡើយ។  
-<span para #para_189>[១៨៩] ក៏សម័យនោះឯង សង្ឃទាំងអស់ក្នុងអាវាសមួយ ត្រូវអាបត្តិស្មើភាគគ្នា ក្នុងឧបោសថថ្ងៃនោះ។ ទើបភិក្ខុទាំងឡាយនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយថា ភិក្ខុមិនត្រូវសំដែងអាបត្តិស្មើភាគគ្នាទេ មិនត្រូវទទួលអាបត្តិស្មើភាគគ្នាទេ ក៏សង្ឃទាំងអស់នេះ ត្រូវអាបត្តិស្មើភាគគ្នា ត្រូវយើងទាំងឡាយប្រតិបត្តិដូចម្តេចទៅ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ មានសង្ឃទាំងអស់ក្នុងអាវាសមួយ ត្រូវអាបត្តិស្មើភាគគ្នា ក្នុងឧបោសថថ្ងៃនោះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយបញ្ជូនភិក្ខុ១រូប ទៅកាន់អាវាសជិតខាង ក្នុងថ្ងៃនោះថា នែអាវុសោ ចូរលោកទៅសំដែងអាបត្តិហើយមក យើងទាំងឡាយនឹងសំដែងអាបត្តិក្នុងសំណាក់លោក។ បើសង្ឃបានការសំដែងអាបត្តិនុ៎ះ ដោយអាការយ៉ាងនេះ ការបាននុ៎ះ ជាការល្អ បើសង្ឃមិនបានទេ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ឲ្យសង្ឃជ្រាបថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃទាំងអស់នេះត្រូវអាបត្តិស្មើភាគគ្នា កាលណាសង្ឃនឹងឃើញភិក្ខុដទៃបរិសុទ្ធ មិនត្រូវអាបត្តិ សង្ឃនឹងសំដែងអាបត្តិនោះក្នុងសំណាក់ភិក្ខុនោះក្នុងកាលនោះ លុះនិយាយហើយ ត្រូវសង្ឃធ្វើឧបោសថ ត្រូវសំដែងនូវបាតិមោក្ខ មិនត្រូវសង្ឃធ្វើសេចក្តីអន្តរាយដល់ឧបោសថ ព្រោះហេតុតែប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ មានសង្ឃទាំងអស់ក្នុងអាវាសមួយ មានសេចក្តីសង្ស័យក្នុងអាបត្តិស្មើភាគគ្នា ក្នុងឧបោសថថ្ងៃនោះ។ ត្រូវភិក្ខុឆ្លាស ប្រតិពល ឲ្យសង្ឃជ្រាបថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃទាំងអស់នេះមានសេចក្តីសង្ស័យក្នុងអាបត្តិស្មើភាគគ្នា កាលណាសង្ឃអស់សេចក្តីសង្ស័យ សង្ឃនឹងសំដែងអាបត្តិនោះក្នុងកាលនោះ លុះនិយាយហើយ ត្រូវសង្ឃធ្វើឧបោសថ ត្រូវសំដែងនូវបាតិមោក្ខ មិនត្រូវសង្ឃធ្វើការអន្តរាយដល់ឧបោសថ ព្រោះហេតុតែប៉ុណ្ណោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ មានសង្ឃនៅចាំវស្សាក្នុងអាវាសមួយ ត្រូវអាបត្តិស្មើភាគគ្នា។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយនោះបញ្ជូនភិក្ខុ១រូប ទៅកាន់អាវាសជិតខាង ក្នុងថ្ងៃនោះថា នែអាវុសោ ចូរលោកទៅសំដែងអាបត្តិនោះហើយមក យើងទាំងឡាយនឹងសំដែងអាបត្តិនោះក្នុងសំណាក់លោក។ បើសង្ឃបានការសំដែងអាបត្តិនុ៎ះ ដោយអាការយ៉ាងនេះ ការបាននុ៎ះ ជាការល្អ បើមិនបានទេ ត្រូវសង្ឃបញ្ជូនភិក្ខុ១រូបទៅក្នុងរវាង៧ថ្ងៃថា នែអាវុសោ ចូរលោកទៅសំដែងអាបត្តិនោះហើយមក យើងទាំងឡាយនឹងសំដែងអាបត្តិនោះក្នុងសំណាក់លោក។  
-<span para #para_190>[១៩០] សម័យនោះឯង មានសង្ឃទាំងអស់ក្នុងអាវាសមួយ ត្រូវអាបត្តិស្មើភាគគ្នា។ សង្ឃនោះ មិនដឹងឈ្មោះ មិនដឹងគោត្រ នៃអាបត្តិនោះ។ ភិក្ខុដទៃជាពហុសូត ចេះស្ទាត់នូវព្រះត្រៃបិដក ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ចេះចាំមាតិកា ជាបណ្ឌិតឆ្លាសមានប្រាជ្ញា មានសេចក្តីខ្មាស មានសេចក្តីរអែង ស្រឡាញ់ការសិក្សា មកក្នុងអាវាសនោះ។ ភិក្ខុ១អង្គ ចូលទៅរកភិក្ខុជាបណ្ឌិតនោះ ក្នុងទីដែលភិក្ខុនោះឋិតនៅ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះ នឹងភិក្ខុនោះថា នែអាវុសោ ភិក្ខុណាធ្វើយ៉ាងនេះផង ៗ ភិក្ខុនោះត្រូវអាបត្តិឈ្មោះអ្វី។ ភិក្ខុជាបណ្ឌិតនោះ និយាយយ៉ាងនេះថា នែអាវុសោ ភិក្ខុណាធ្វើយ៉ាងនេះផង ៗ ភិក្ខុនោះត្រូវអាបត្តិឈ្មោះនេះ នែអាវុសោ លោកត្រូវអាបត្តិឈ្មោះនេះហើយ ចូរលោកសំដែងអាបត្តិនោះចេញ។ ភិក្ខុនោះនិយាយយ៉ាងនេះថា នែអាវុសោ មិនមែនខ្ញុំតែម្នាក់ឯង ត្រូវអាបត្តិនេះឡើយ សង្ឃទាំងអស់នោះក៏ត្រូវអាបត្តិនេះដែរ។ ភិក្ខុជាបណ្ឌិតនោះ និយាយយ៉ាងនេះថា នែអាវុសោ អ្នកដទៃត្រូវ (អាបត្តិ) ក្តី មិនត្រូវក្តី នឹងធ្វើអ្វីដល់លោកបាន នែអាវុសោ ណ្ហើយ ចូរលោកចេញចាកអាបត្តិរបស់ខ្លួនទៅ។ ទើបភិក្ខុនោះសំដែងអាបត្តិនោះតាមពាក្យភិក្ខុនោះហើយ ក៏ចូលទៅរកភិក្ខុទាំងឡាយនោះ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះនឹងភិក្ខុទាំងឡាយនោះថា នែអាវុសោ ឮថា ភិក្ខុណាធ្វើយ៉ាងនេះផងៗ ភិក្ខុនោះត្រូវអាបត្តិឈ្មោះនេះ នែអាវុសោ លោកទាំងឡាយត្រូវអាបត្តិឈ្មោះនេះហើយ ចូរសំដែងអាបត្តិនោះចេញ។ ក៏ឯភិក្ខុទាំងឡាយនោះ មិនប្រាថ្នាដើម្បីសំដែងអាបត្តិនោះ តាមពាក្យភិក្ខុនោះឡើយ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ មានសង្ឃទាំងអស់ក្នុងអាវាសមួយ ត្រូវអាបត្តិស្មើភាគគ្នា។ សង្ឃនោះ មិនដឹងនាម មិនដឹងគោត្រ របស់អាបត្តិនោះទេ។ ភិក្ខុដទៃជាពហូសូត ស្ទាត់ក្នុងព្រះត្រៃបិដក ទ្រទ្រង់ធម៌ ទ្រង់វិន័យ ចេះចាំមាតិកា ជាបណ្ឌិតឆ្លាសមានប្រាជ្ញា មានសេចក្តីខ្មាស សេចក្តីរអែង ស្រឡាញ់ការសិក្សា មកក្នុងអាវាសនោះ។ ភិក្ខុ១អង្គ ចូលទៅរកភិក្ខុជាបណ្ឌិតនោះ ក្នុងទីដែលភិក្ខុនោះឋិតនៅ លុះចូលទៅដល់ហើយ បាននិយាយយ៉ាងនេះ នឹងភិក្ខុនោះថា នែអាវុសោ ភិក្ខុណាធ្វើយ៉ាងនេះផង ៗ ភិក្ខុនោះត្រូវអាបត្តិឈ្មោះអ្វីដែរឬ។ ភិក្ខុជាបណ្ឌិតនោះ និយាយយ៉ាងនេះថា នែអាវុសោ ភិក្ខុណាមួយធ្វើយ៉ាងនេះផង ៗ ភិក្ខុនោះត្រូវអាបត្តិឈ្មោះនេះ នែអាវុសោ លោកត្រូវអាបត្តិឈ្មោះនេះហើយ ចូរលោកសំដែងអាបត្តិនោះចេញ។ ភិក្ខុនោះនិយាយយ៉ាងនេះថា នែអាវុសោ មិនមែនតែខ្ញុំម្នាក់ឯង ត្រូវអាបត្តិនេះទេ សង្ឃទាំងអស់នេះក៏ត្រូវអាបត្តិនេះដែរ។ ភិក្ខុជាបណ្ឌិតនោះ និយាយយ៉ាងនេះថា នែអាវុសោ អ្នកដទៃត្រូវ (អាបត្តិ)ក្តី មិនត្រូវក្តី នឹងធ្វើអ្វីដល់លោកបាន នែអាវុសោ ណ្ហើយ ចូរលោកចេញចាកអាបត្តិរបស់ខ្លួនទៅ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុនោះសំដែងអាបត្តិនោះតាមពាក្យភិក្ខុនោះហើយ ចូលទៅរកភិក្ខុទាំងឡាយនោះ លុះចូលទៅដល់ហើយ និយាយយ៉ាងនេះនឹងភិក្ខុទាំងឡាយនោះថា នែអាវុសោ ឮថា ភិក្ខុណាធ្វើយ៉ាងនេះផងៗ ភិក្ខុនោះត្រូវអាបត្តិឈ្មោះនេះ នែអាវុសោ លោកទាំងឡាយត្រូវអាបត្តិឈ្មោះនេះហើយ ចូរលោកទាំងឡាយសំដែងអាបត្តិនោះចេញ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងឡាយនោះសំដែងអាបត្តិនោះ តាមពាក្យភិក្ខុនោះ ការសំដែងនុ៎ះ ជាការល្អ បើមិនសំដែងទេ ម្នាលភិក្ខុទាំងឡាយ មិនត្រូវភិក្ខុនោះស្តីថាឲ្យភិក្ខុទាំងនោះឡើយ ព្រោះខ្លួនគ្មានអំណាច (ស្តីថាឲ្យគេទេ)។  
-<div centeralign>ចប់ ចោទនាវត្ថុភាណវារៈ។
-<span para #para_191>[១៩១] សម័យនោះឯង ក្នុងទីអាវាស១ មានពួកអាវាសិកភិក្ខុ((ភិក្ខុដែលនៅជាប់ជានិច្ចក្នុងអាវាសមួយ គឺមិនមែនជាអាគន្តុកភិក្ខុ។)) ជាច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នាក្នុងឧបោសថថ្ងៃនោះ។ ភិក្ខុទាំងនោះមិនបានដឹងថា ពួកអាវាសិកភិក្ខុឯទៀតមិនទាន់មកដល់ឡើយ។ ភិក្ខុទាំងឡាយនោះ ក៏សំគាល់ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួកសំគាល់ថា ព្រមព្រៀងគ្នា ក៏ធ្វើឧបោសថ សំដែងបាតិមោក្ខឡើង។ កាលភិក្ខុទាំងនោះកំពុងសំដែងបាតិមោក្ខ (ស្រាប់តែមាន) ពួកអាវាសិកភិក្ខុដទៃច្រើនជាង មកដល់ក្នុងវេលានោះ។ ភិក្ខុទាំងនោះបានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងទីអាវាស១ មានអាវាសិកភិក្ខុច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នាក្នុងឧបោសថថ្ងៃនោះ ភិក្ខុទាំងនោះមិនបានដឹងថា មានពួកអាវាសិកភិក្ខុដទៃ មិនទាន់មកដល់ឡើយ។ ភិក្ខុទាំងឡាយនោះ សំគាល់ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួកសំគាល់ថា ព្រមព្រៀងគ្នា ក៏ធ្វើឧបោសថ សំដែងបាតិមោក្ខឡើង។ កាលភិក្ខុទាំងនោះកំពុងសំដែងបាតិមោក្ខ ស្រាប់តែមានពួកអាវាសិកភិក្ខុដទៃច្រើនជាង មកដល់ក្នុងពេលនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ត្រូវសំដែងបាតិមោក្ខឡើងម្តងទៀតចុះ។ ពួកភិក្ខុអ្នកសំដែងមិនត្រូវអាបត្តិឡើយ។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ក្នុងសាសនានេះ បើក្នុងអាវាស១ មានអាវាសិកភិក្ខុជាច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នាក្នុងឧបោសថថ្ងៃនោះ។ ភិក្ខុទាំងនោះមិនបានដឹងថា មានពួកអាវាសិកភិក្ខុដទៃមិនទាន់មកដល់ឡើយ។ ភិក្ខុទាំងឡាយនោះ ក៏សំគាល់ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួកសំគាល់ថា ព្រមព្រៀងគ្នា ក៏ធ្វើឧបោសថ សំដែងបាតិមោក្ខឡើង។ កាលភិក្ខុទាំងនោះកំពុងសំដែងបាតិមោក្ខ ស្រាប់តែមានពួកអាវាសិកភិក្ខុដទៃចំនួនស្មើៗគ្នា មកដល់ក្នុងពេលនោះ។ ឧទ្ទេសដែលភិក្ខុសំដែងរួចហើយ ក៏ឈ្មោះថា សំដែងហើយដោយប្រពៃ ត្រូវតែស្តាប់ឧទ្ទេសដ៏សេសសល់អំពីនោះចុះ។ ពួកភិក្ខុអ្នកសំដែងមិនត្រូវអាបត្តិឡើយ។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ក្នុងសាសនានេះ បើមានពួកអាវាសិកភិក្ខុជាច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នាក្នុងទីអាវាស១ ក្នុងឧបោសថថ្ងៃនោះ។ ភិក្ខុទាំងនោះមិនបានដឹងថា មានពួកអាវាសិកភិក្ខុដទៃមិនទាន់មកដល់ឡើយ។ ភិក្ខុទាំងឡាយនោះ ក៏សំគាល់ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួក សំគាល់ថាព្រមព្រៀងគ្នា ក៏ធ្វើឧបោសថ សំដែងបាតិមោក្ខឡើង។ កាលភិក្ខុទាំងនោះកំពុងសំដែងបាតិមោក្ខ ក៏មានពួកអាវាសិកភិក្ខុដទៃតិចជាង មកដល់ក្នុងពេលនោះ។ ឧទ្ទេសដែលភិក្ខុសំដែងរួចហើយ ក៏ឈ្មោះថា សំដែងហើយដោយប្រពៃ ត្រូវតែស្តាប់ឧទ្ទេសសេសសល់អំពីនោះចុះ។ ពួកភិក្ខុអ្នកសំដែងមិនត្រូវអាបត្តិឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងទីអាវាស១ មានពួកអាវាសិកភិក្ខុជាច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នាក្នុងឧបោសថថ្ងៃនោះ។ ភិក្ខុទាំងនោះមិនបានដឹងថា មានពួកអាវាសិកភិក្ខុដទៃមិនទាន់មកដល់ឡើយ។ ភិក្ខុទាំងឡាយនោះ សំគាល់ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួក សំគាល់ថា ព្រមព្រៀងគ្នា ក៏ធ្វើឧបោសថ សំដែងបាតិមោក្ខឡើង។ កាលភិក្ខុទាំងនោះទើបតែនឹងសំដែងបាតិមោក្ខរួចទៅហើយ ស្រាប់តែមានពួកអាវាសិកភិក្ខុដទៃច្រើនជាង មកដល់ក្នុងពេលនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ត្រូវសំដែងបាតិមោក្ខម្តងទៀត។ ពួកភិក្ខុអ្នកសំដែងមិនត្រូវអាបត្តិឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងទីអាវាស១ មានពួកអាវាសិកភិក្ខុច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នាក្នុងឧបោសថថ្ងៃនោះ។ ភិក្ខុទាំងនោះមិនបានដឹងថា មានពួកអាវាសិកភិក្ខុដទៃមិនទាន់មកដល់ឡើយ។ ភិក្ខុទាំងឡាយនោះ សំគាល់ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួក សំគាល់ថាព្រមព្រៀងគ្នា ក៏ធ្វើឧបោសថ សំដែងបាតិមោក្ខឡើង។ កាលភិក្ខុទាំងនោះទើបតែសំដែងបាតិមោក្ខរួចទៅហើយ ស្រាប់តែមានពួកអាវាសិកភិក្ខុដទៃចំនួនស្មើៗគ្នា មកដល់ក្នុងពេលនោះ។ បាតិមោក្ខដែល ដែលភិក្ខុបានសំដែងរួចហើយ ក៏ឈ្មោះថា បានសំដែងល្អហើយ។ ពួកអាវាសិកភិក្ខុដទៃ ត្រូវប្រាប់បារិសុទ្ធិក្នុងសំណាក់ភិក្ខុទាំងឡាយ ដែលធ្វើឧបោសថហើយនោះចុះ។ ពួកភិក្ខុអ្នកសំដែងមិនត្រូវអាបត្តិឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងទីអាវាស១ មានពួកអាវាសិកភិក្ខុជាច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នាក្នុងឧបោសថថ្ងៃនោះ។ ភិក្ខុទាំងនោះមិនបានដឹងថា មានពួកអាវាសិកភិក្ខុដទៃមិនទាន់មកដល់ឡើយ។ ភិក្ខុទាំងឡាយនោះ សំគាល់ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួក សំគាល់ថាព្រមព្រៀងគ្នា ក៏ធ្វើឧបោសថ សំដែងបាតិមោក្ខឡើង។ កាលភិក្ខុទាំងនោះទើបតែសំដែងបាតិមោក្ខរួចហើយ ស្រាប់តែមានអាវាសិកភិក្ខុដទៃតិចជាង មកដល់ក្នុងពេលនោះ។ បាតិមោក្ខដែលភិក្ខុបានសំដែងរួចហើយ ក៏ឈ្មោះថា បានសំដែងល្អហើយ អាវាសិកភិក្ខុដទៃ ត្រូវប្រាប់បារិសុទ្ធិ ក្នុងសំណាក់ភិក្ខុទាំងឡាយនោះចុះ។ ពួកភិក្ខុអ្នកសំដែងមិនត្រូវអាបត្តិឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងទីអាវាស១ មានពួកអាវាសិកភិក្ខុច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នាក្នុងឧបោសថថ្ងៃនោះ។ ភិក្ខុទាំងនោះមិនបានដឹងថា មានពួកអាវាសិកភិក្ខុដទៃមិនទាន់មកដល់ឡើយ។ ភិក្ខុទាំងឡាយនោះ សំគាល់ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួក សំគាល់ថា ព្រមព្រៀងគ្នា ក៏ធ្វើឧបោសថ សំដែងបាតិមោក្ខឡើង។ កាលភិក្ខុទាំងនោះទើបតែនឹងសំដែងបាតិមោក្ខរួចហើយ ភិក្ខុបរិសទ្យ ក៏មិនទាន់ក្រោកចេញនៅឡើយ ស្រាប់តែមានពួកអាវាសិកភិក្ខុដទៃច្រើនជាង មកដល់ក្នុងពេលនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ត្រូវសំដែងបាតិមោក្ខម្តងទៀត។ ពួកភិក្ខុអ្នកសំដែងមិនត្រូវអាបត្តិឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាស១ មានអាវាសិកភិក្ខុច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នាក្នុងឧបោសថថ្ងៃនោះ។ ភិក្ខុទាំងនោះមិនបានដឹងថា មានពួកអាវាសិកភិក្ខុដទៃមិនទាន់មកដល់ឡើយ។ ភិក្ខុទាំងឡាយនោះ សំគាល់ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួក សំគាល់ថាព្រមព្រៀងគ្នា ក៏ធ្វើឧបោសថ សំដែងបាតិមោក្ខឡើង។ ភិក្ខុទាំងនោះទើបតែសំដែងបាតិមោក្ខរួចហើយ ពួកភិក្ខុបរិសទ្យមិនទាន់ក្រោកចេញនៅឡើយ ស្រាប់តែមានពួកអាវាសិកភិក្ខុដទៃស្មើៗគ្នា មកដល់ក្នុងពេលនោះ។បេ។ តិចជាង។ បាតិមោក្ខដែល ភិក្ខុបានសំដែងរួចទៅហើយ ក៏ឈ្មោះថា បានសំដែងល្អហើយ អាវាសិកភិក្ខុដទៃ ត្រូវប្រាប់បារិសុទ្ធិក្នុងសំណាក់ភិក្ខុទាំងនោះចុះ។ ពួកភិក្ខុអ្នកសំដែងមិនត្រូវអាបត្តិឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងទីអាវាស១ មានពួកអាវាសិកភិក្ខុជាច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នាក្នុងឧបោសថថ្ងៃនោះ។ ភិក្ខុទាំងនោះមិនបានដឹងថា មានពួកអាវាសិកភិក្ខុដទៃមិនទាន់មកដល់ឡើយ។ ភិក្ខុទាំងនោះ សំគាល់ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួក សំគាល់ថាព្រមព្រៀងគ្នា ក៏ធ្វើឧបោសថ សំដែងបាតិមោក្ខឡើង។ កាលភិក្ខុទាំងនោះទើបតែសំដែងបាតិមោក្ខរួចហើយ ភិក្ខុបរិសទ្យខ្លះក៏បានក្រោកចេញទៅហើយ ស្រាប់តែពួកអាវាសិកភិក្ខុដទៃច្រើនជាង មកដល់ក្នុងពេលនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះត្រូវសំដែងបាតិមោក្ខម្តងទៀតចុះ។ ពួកភិក្ខុអ្នកសំដែងមិនត្រូវអាបត្តិឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងទីអាវាស១ មានពួកអាវាសិកភិក្ខុច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នាក្នុងឧបោសថថ្ងៃនោះ។ ភិក្ខុទាំងនោះមិនបានដឹងថា មានពួកអាវាសិកភិក្ខុដទៃមិនទាន់មកដល់ឡើយ។ ភិក្ខុទាំងនោះសំគាល់ថា ជាធម៌ សំគាល់ថាជាវិន័យ ជាពួក សំគាល់ថាព្រមព្រៀងគ្នា ក៏ធ្វើឧបោសថ សំដែងបាតិមោក្ខឡើង។ ភិក្ខុទាំងនោះទើបតែសំដែងបាតិមោក្ខរួចហើយ ពួកភិក្ខុបរិសទ្យខ្លះក៏ក្រោកចេញទៅ ស្រាប់តែពួកអាវាសិកភិក្ខុដទៃស្មើៗគ្នា មកដល់ក្នុងពេលនោះ។បេ។ តិចជាង។ បាតិមោក្ខដែលភិក្ខុបានសំដែងរួចហើយ ក៏ឈ្មោះថា បានសំដែងហើយ អាវាសិកភិក្ខុដទៃ ត្រូវប្រាប់បារិសុទ្ធិ ក្នុងសំណាក់ភិក្ខុទាំងនោះចុះ។ ពួកភិក្ខុអ្នកសំដែងមិនត្រូវអាបត្តិឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងទីអាវាស១ មានពួកអាវាសិកភិក្ខុច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នាក្នុងឧបោសថថ្ងៃនោះ។ ភិក្ខុទាំងនោះមិនបានដឹងថា មានពួកអាវាសិកភិក្ខុដទៃមិនទាន់មកដល់ឡើយ។ ភិក្ខុទាំងនោះ សំគាល់ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួក សំគាល់ថាព្រមព្រៀងគ្នា ក៏ធ្វើឧបោសថ សំដែងបាតិមោក្ខឡើង។ ភិក្ខុទាំងនោះទើបតែសំដែងបាតិមោក្ខរួចទៅហើយ ភិក្ខុបរិសទ្យទាំងអស់ ក៏បានក្រោកចេញទៅ ស្រាប់តែពួកអាវាសិកភិក្ខុដទៃច្រើនជាង មកដល់ក្នុងពេលនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះត្រូវសំដែងបាតិមោក្ខម្តងទៀតចុះ។ ពួកភិក្ខុអ្នកសំដែងមិនត្រូវអាបត្តិឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងទីអាវាស១ មានពួកអាវាសិកភិក្ខុច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នាក្នុងឧបោសថថ្ងៃនោះ។ ភិក្ខុទាំងនោះមិនបានដឹងថា មានពួកអាវាសិកភិក្ខុដទៃមិនទាន់មកដល់ឡើយ។ ភិក្ខុទាំងនោះសំគាល់ថា ជាធម៌ សំគាល់ថាជាវិន័យ ជាពួក សំគាល់ថាព្រមព្រៀងគ្នា ក៏ធ្វើឧបោសថ សំដែងបាតិមោក្ខ។ ភិក្ខុទាំងនោះទើបតែសំដែងបាតិមោក្ខរួចហើយ ភិក្ខុបរិសទ្យទាំងអស់ បានក្រោកចេញទៅហើយ ស្រាប់តែពួកអាវាសិកភិក្ខុដទៃស្មើៗគ្នា មកដល់ក្នុងពេលនោះ។បេ។ តិចជាង។ បាតិមោក្ខដែលភិក្ខុបានសំដែងរួចហើយ ក៏ឈ្មោះថា បានសំដែងល្អហើយ អាវាសិកភិក្ខុដទៃ ត្រូវប្រាប់បារិសុទ្ធិ ក្នុងសំណាក់ភិក្ខុទាំងនោះចុះ។ ពួកភិក្ខុអ្នកសំដែងមិនត្រូវអាបត្តិឡើយ។  
-<div centeralign>ចប់ វិធីដែលភិក្ខុធ្វើឧបោសថមិនត្រូវអាបត្តិ មាន១៥យ៉ាង។
-<span para #para_192>[១៩២] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ក្នុងសាសនានេះ បើក្នុងទីអាវាស១ មានពួកអាវាសិកភិក្ខុច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នាក្នុងឧបោសថថ្ងៃនោះ។ ភិក្ខុទាំងនោះដឹងថា មានពួកអាវាសិកភិក្ខុដទៃមិនទាន់មកដល់ដែរ។ ភិក្ខុទាំងនោះ សំគាល់ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួកសំគាល់ថា ព្រមព្រៀងគ្នា ក៏ធ្វើឧបោសថ សំដែងបាតិមោក្ខឡើង។ កាលភិក្ខុទាំងនោះកំពុងសំដែងបាតិមោក្ខ ស្រាប់តែពួកអាវាសិកភិក្ខុដទៃច្រើនជាង មកដល់ក្នុងវេលានោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ត្រូវសំដែងបាតិមោក្ខម្តងទៀតចុះ។ ពួកភិក្ខុអ្នកសំដែងត្រូវអាបត្តិទុក្កដ។ ស្រាប់តែពួកអាវាសិកភិក្ខុដទៃស្មើៗគ្នា មកដល់ក្នុងពេលនោះ។បេ។ តិចជាង។ ឧទ្ទេសដែលភិក្ខុបានសំដែងរួចទៅហើយ ក៏ឈ្មោះថា បានសំដែងល្អហើយ ភិក្ខុទាំងនោះត្រូវស្តាប់ នូវឧទ្ទេសដ៏សេសសល់ចុះ។ ពួកភិក្ខុអ្នកសំដែងត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងទីអាវាស១ មានពួកអាវាសិកភិក្ខុច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នាក្នុងឧបោសថថ្ងៃនោះ។ ភិក្ខុទាំងនោះដឹងថា មានពួកអាវាសិកភិក្ខុដទៃមិនទាន់មកដល់ដែរ។ ភិក្ខុទាំងឡាយនោះ សំគាល់ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួក សំគាល់ថាព្រមព្រៀងគ្នា ក៏ធ្វើឧបោសថ សំដែងបាតិមោក្ខឡើង។ ភិក្ខុទាំងនោះទើបតែសំដែងបាតិមោក្ខរួចហើយ ស្រាប់តែមានពួកអាវាសិកភិក្ខុដទៃ ច្រើងជាង មកដល់ក្នុងពេលនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ត្រូវសំដែងបាតិមោក្ខម្តងទៀត។ ពួកភិក្ខុអ្នកសំដែងត្រូវអាបត្តិទុក្កដ។បេ។ ស្រាប់តែមានពួកអាវាសិកភិក្ខុដទៃស្មើៗគ្នា មកដល់ក្នុងពេលនោះ។បេ។ តិចជាង។ បាតិមោក្ខដែល ភិក្ខុបានសំដែងរួចទៅហើយ ក៏ឈ្មោះថា បានសំដែងល្អហើយ ពួកអាវាសិកភិក្ខុដទៃ ត្រូវប្រាប់បារិសុទ្ធិក្នុងសំណាក់ភិក្ខុទាំងនោះចុះ។ ពួកភិក្ខុអ្នកសំដែងត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងទីអាវាស១ មានពួកអាវាសិកភិក្ខុច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នាក្នុងឧបោសថថ្ងៃនោះ។ ភិក្ខុទាំងនោះដឹងថា មានពួកអាវាសិកភិក្ខុដទៃមិនទាន់មកដល់។ ភិក្ខុទាំងនោះ សំគាល់ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួក សំគាល់ថាព្រមព្រៀងគ្នា ក៏ធ្វើឧបោសថ សំដែងបាតិមោក្ខឡើង។ ភិក្ខុទាំងនោះទើបតែសំដែងបាតិមោក្ខរួចហើយ កាលភិក្ខុបរិសទ្យមិនទាន់ក្រោកចេញនៅឡើយ។បេ។ កាលភិក្ខុបរិសទ្យខ្លះក្រោកចេញទៅហើយ។បេ។ កាលភិក្ខុបរិសទ្យទាំងអស់បានក្រោកចេញទៅហើយ ស្រាប់តែពួកអាវាសិកភិក្ខុដទៃច្រើនជាង មកដល់ក្នុងពេលនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះត្រូវសំដែងបាតិមោក្ខម្តងទៀតចុះ។ ពួកភិក្ខុអ្នកសំដែងត្រូវអាបត្តិទុក្កដ។បេ។ ស្រាប់តែពួកអាវាសិកភិក្ខុដទៃស្មើៗគ្នា មកដល់ក្នុងពេលនោះ។បេ។ តិចជាង។ បាតិមោក្ខដែល ភិក្ខុបានសំដែងរួចទៅហើយ ក៏ឈ្មោះថា បានសំដែងល្អហើយ អាវាសិកភិក្ខុដទៃ ត្រូវប្រាប់បារិសុទ្ធិក្នុងសំណាក់ភិក្ខុនោះចុះ។ ពួកភិក្ខុអ្នកសំដែងត្រូវអាបត្តិទុក្កដ។  
-<div centeralign>ចប់ រឿងភិក្ខុមានសេចក្តីសំគាល់ក្នុងកម្មជាបក្ខពួកថាព្រមព្រៀងគ្នាហើយ ធ្វើឧបោសថ មាន១៥យ៉ាង។
-<span para #para_193>[១៩៣] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ក្នុងសាសនានេះ បើក្នុងទីអាវាស១ មានពួកអាវាសិកភិក្ខុច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នាក្នុងឧបោសថថ្ងៃនោះ។ ភិក្ខុទាំងនោះដឹងថា មានពួកអាវាសិកភិក្ខុដទៃមកមិនទាន់ដល់។ ភិក្ខុទាំងនោះ ក៏មានសេចក្តីសង្ស័យថា យើងគួរធ្វើឧបោសថ ឬមិនគួរធ្វើទេ ហើយចេះតែធ្វើឧបោសថ សំដែងបាតិមោក្ខទៅ។ កាលដែលភិក្ខុទាំងនោះកំពុងសំដែងបាតិមោក្ខ ស្រាប់តែពួកអាវាសិកភិក្ខុដទៃច្រើនជាង មកដល់ក្នុងវេលានោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ត្រូវសំដែងបាតិមោក្ខម្តងទៀតចុះ។ ពួកភិក្ខុអ្នកសំដែងត្រូវអាបត្តិទុក្កដ។បេ។ ស្រាប់តែពួកអាវាសិកភិក្ខុដទៃស្មើៗគ្នា មកដល់ក្នុងពេលនោះ។បេ។ តិចជាង។ ឧទ្ទេសដែលភិក្ខុបានសំដែងរួចហើយ ក៏ឈ្មោះថា បានសំដែងល្អហើយ ភិក្ខុទាំងនោះត្រូវស្តាប់ឧទ្ទេសដ៏សេសសល់ចុះ។ ពួកភិក្ខុអ្នកសំដែងត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងទីអាវាស១ មានពួកអាវាសិកភិក្ខុច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នាក្នុងឧបោសថថ្ងៃនោះ។ ភិក្ខុទាំងនោះដឹងថា មានពួកអាវាសិកភិក្ខុដទៃមិនទាន់មកដល់។ ភិក្ខុទាំងនោះ មានសេចក្តីសង្ស័យថា យើងគួរធ្វើឧបោសថ ឬមិនគួរធ្វើទេ ហើយចេះតែធ្វើឧបោសថ សំដែងបាតិមោក្ខ។ កាលដែលភិក្ខុទាំងនោះទើបនឹងសំដែងបាតិមោក្ខរួច។បេ។ កាលភិក្ខុបរិសទ្យមិនទាន់បានក្រោកចេញនៅឡើយ។បេ។ កាលភិក្ខុបរិសទ្យពួកខ្លះបានក្រោកចេញទៅហើយ។បេ។ កាលភិក្ខុបរិសទ្យទាំងអស់បានក្រោកចេញទៅហើយ ស្រាប់តែពួកអាវាសិកភិក្ខុដទៃច្រើនជាង មកដល់ក្នុងពេលនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះត្រូវសំដែងបាតិមោក្ខម្តងទៀតចុះ។ ពួកភិក្ខុអ្នកសំដែងត្រូវអាបត្តិទុក្កដ។បេ។ ស្រាប់តែពួកអាវាសិកភិក្ខុដទៃស្មើៗគ្នា មកដល់ក្នុងពេលនោះ។បេ។ តិចជាង។ បាតិមោក្ខដែល ភិក្ខុបានសំដែងរួចទៅហើយ ក៏ឈ្មោះថា បានសំដែងល្អហើយ អាវាសិកភិក្ខុដទៃ ត្រូវប្រាប់បារិសុទ្ធិក្នុងសំណាក់ភិក្ខុទាំងនោះចុះ។ ពួកភិក្ខុអ្នកសំដែងត្រូវអាបត្តិទុក្កដ។  
-<div centeralign>ចប់ រឿងភិក្ខុមានសេចក្តីសង្ស័យ ហើយធ្វើឧបោសថ មាន១៥យ៉ាង។
-<span para #para_194>[១៩៤] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ក្នុងសាសនានេះ បើក្នុងទីអាវាស១ មានពួកអាវាសិកភិក្ខុច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នាក្នុងឧបោសថថ្ងៃនោះ។ ភិក្ខុទាំងនោះដឹងថា មានពួកអាវាសិកភិក្ខុដទៃមិនទាន់មកដល់។ ភិក្ខុទាំងនោះ មានសេចក្តីរង្កៀសថា យើងគួរតែធ្វើឧបោសថ មិនមែនថាយើងមិនគួរធ្វើទេ ហើយក៏ធ្វើឧបោសថ សំដែងបាតិមោក្ខទៅ។ កាលភិក្ខុទាំងនោះកំពុងសំដែងបាតិមោក្ខ ស្រាប់តែពួកអាវាសិកភិក្ខុដទៃច្រើនជាង មកដល់ក្នុងពេលនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ត្រូវសំដែងបាតិមោក្ខម្តងទៀតចុះ។ ពួកភិក្ខុអ្នកសំដែងត្រូវអាបត្តិទុក្កដ។បេ។ ស្រាប់តែពួកអាវាសិកភិក្ខុដទៃស្មើៗគ្នា មកដល់ក្នុងពេលនោះ។បេ។ តិចជាង។ ឧទ្ទេសដែលភិក្ខុបានសំដែងហើយ ក៏ឈ្មោះថា បានសំដែងល្អហើយ ភិក្ខុទាំងនោះត្រូវស្តាប់ឧទ្ទេសដ៏សេសសល់ចុះ។ ពួកភិក្ខុអ្នកសំដែងត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងទីអាវាស១ មានពួកអាវាសិកភិក្ខុច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នាក្នុងឧបោសថថ្ងៃនោះ។ ភិក្ខុទាំងនោះដឹងថា មានពួកអាវាសិកភិក្ខុដទៃមកមិនទាន់ដល់។ ភិក្ខុទាំងនោះ មានសេចក្តីរង្កៀសថា យើងគួរតែធ្វើឧបោសថ មិនមែនថាយើងមិនគួរធ្វើទេ ហើយក៏ធ្វើឧបោសថ សំដែងបាតិមោក្ខទៅ។ កាលដែលភិក្ខុទាំងនោះទើបតែសំដែងបាតិមោក្ខរួចហើយ។បេ។ កាលភិក្ខុបរិសទ្យមិនទាន់ក្រោកចេញនៅឡើយ។បេ។ កាលភិក្ខុបរិសទ្យពួកខ្លះក្រោកចេញទៅហើយ។បេ។ កាលភិក្ខុបរិសទ្យទាំងអស់ក្រោកចេញទៅហើយ ទើបមានពួកអាវាសិកភិក្ខុដទៃច្រើនជាង មកដល់ក្នុងពេលនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះត្រូវសំដែងបាតិមោក្ខម្តងទៀតចុះ។ ពួកភិក្ខុអ្នកសំដែង ត្រូវអាបត្តិទុក្កដ។បេ។ ស្រាប់តែពួកអាវាសិកភិក្ខុដទៃស្មើៗគ្នា មកដល់ក្នុងពេលនោះ។បេ។ តិចជាង។ បាតិមោក្ខដែល ភិក្ខុបានសំដែងរួចទៅហើយ ក៏ឈ្មោះថា បានសំដែងល្អហើយ អាវាសិកភិក្ខុដទៃ ត្រូវប្រាប់បារិសុទ្ធិក្នុងសំណាក់ភិក្ខុទាំងនោះចុះ។ ពួកភិក្ខុអ្នកសំដែងត្រូវអាបត្តិទុក្កដ។  
-<div centeralign>ចប់ រឿងភិក្ខុធ្វើឧបោសថ ដោយមានសេចក្តីរង្កៀស មាន១៥យ៉ាង។
-<span para #para_195>[១៩៥] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ក្នុងសាសនានេះ បើក្នុងទីអាវាស១ មានពួកអាវាសិកភិក្ខុច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នាក្នុងឧបោសថថ្ងៃនោះ។ ភិក្ខុទាំងនោះដឹងថា មានពួកអាវាសិកភិក្ខុដទៃមកមិនទាន់ដល់។ ភិក្ខុទាំងនោះ មានបំណងនឹងបំបែកថា ពួកភិក្ខុនុ៎ះចូរបាត់បង់ទៅ ពួកភិក្ខុនុ៎ះចូរវិនាសទៅ ប្រយោជន៍អ្វីដោយភិក្ខុទាំងនោះ ហើយក៏ធ្វើឧបោសថ សំដែងបាតិមោក្ខទៅ។ កាលដែលភិក្ខុទាំងនោះកំពុងសំដែងបាតិមោក្ខ ស្រាប់តែពួកអាវាសិកភិក្ខុដទៃច្រើនជាង មកដល់ក្នុងពេលនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ត្រូវសំដែងបាតិមោក្ខម្តងទៀត។ ពួកភិក្ខុអ្នកសំដែងត្រូវអាបត្តិថុល្លច្ច័យ។បេ។ ស្រាប់តែពួកអាវាសិកភិក្ខុដទៃស្មើៗគ្នា មកដល់ក្នុងពេលនោះ។បេ។ តិចជាង។ ឧទ្ទេសដែលភិក្ខុបានសំដែងរួចហើយ ក៏ឈ្មោះថា បានសំដែងល្អហើយ ភិក្ខុទាំងនោះ ត្រូវស្តាប់ឧទ្ទេសដ៏សេសសល់ចុះ។ ពួកភិក្ខុអ្នកសំដែង ត្រូវអាបត្តិថុល្លច្ច័យ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងទីអាវាស១ មានពួកអាវាសិកភិក្ខុច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នាក្នុងឧបោសថថ្ងៃនោះ ភិក្ខុទាំងនោះដឹងថា មានពួកអាវាសិកភិក្ខុដទៃមកមិនទាន់ដល់។ ភិក្ខុទាំងនោះ មានបំណងនឹងបំបែកថា ភិក្ខុទាំងនុ៎ះ ចូរបាត់បង់ទៅចុះ ភិក្ខុទាំងនុ៎ះចូរវិនាសទៅចុះ ប្រយោជន៍អ្វីដោយភិក្ខុទាំងនោះ ហើយក៏ធ្វើឧបោសថ សំដែងបាតិមោក្ខទៅ។ កាលដែលភិក្ខុទាំងនោះទើបតែសំដែងបាតិមោក្ខរួចហើយ។បេ។ កាលដែលភិក្ខុបរិសទ្យមិនទាន់បានក្រោកចេញនៅឡើយ។បេ។ កាលដែលភិក្ខុបរិសទ្យពួកខ្លះ បានក្រោកចេញទៅហើយ។បេ។ កាលដែលភិក្ខុបរិសទ្យទាំងអស់ បានក្រោកចេញទៅហើយ ស្រាប់តែពួកអាវាសិកភិក្ខុដទៃច្រើនជាង មកដល់ក្នុងពេលនោះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះត្រូវសំដែងបាតិមោក្ខម្តងទៀត។ តែពួកភិក្ខុអ្នកសំដែង ត្រូវអាបត្តិថុល្លច្ច័យ។បេ។ ស្រាប់តែពួកអាវាសិកភិក្ខុដទៃស្មើៗគ្នា មកដល់ក្នុងពេលនោះ។បេ។ តិចជាង។ បាតិមោក្ខដែលភិក្ខុបានសំដែងរួចទៅហើយ ក៏ឈ្មោះថា បានសំដែងល្អហើយ អាវាសិកភិក្ខុដទៃ ត្រូវប្រាប់បារិសុទ្ធិក្នុងសំណាក់ពួកភិក្ខុទាំងនោះចុះ។ ឯពួកភិក្ខុអ្នកសំដែង ត្រូវអាបត្តិថុល្លច្ច័យ។  
-<div centeralign>ចប់ រឿងភិក្ខុធ្វើឧបោសថ ដោយមានបំណងនឹងបំបែកសង្ឃ មាន១៥យ៉ាង។ 
-ចប់ តិក២៥។
-<span para #para_196>[១៩៦] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ក្នុងសាសនានេះ បើក្នុងទីអាវាស១ មានពួកអាវាសិកភិក្ខុច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នាក្នុងឧបោសថថ្ងៃនោះ។ ភិក្ខុទាំងនោះមិនដឹងថា មានពួកអាវាសិកភិក្ខុដទៃដើរចូលមកខាងក្នុងសីមាឡើយ។បេ។ ភិក្ខុទាំងនោះ មិនដឹងថា ពួកអាវាសិកភិក្ខុដទៃ បានដើរចូលមកខាងក្នុងសីមាហើយ។បេ។ ភិក្ខុទាំងនោះ មិនឃើញពួកអាវាសិកភិក្ខុដទៃកំពុងដើរចូលមកខាងក្នុងសីមាឡើយ។បេ។ ភិក្ខុទាំងនោះមិនឃើញពួកអាវាសិកភិក្ខុដទៃបានដើរចូលមកខាងក្នុងសីមា។បេ។ ភិក្ខុទាំងនោះ មិនឮថា ពួកអាវាសិកភិក្ខុដទៃដើរចូលមកខាងក្នុងសីមា។បេ។ ភិក្ខុទាំងនោះមិនឮថា ពួកអាវាសិកភិក្ខុដទៃ បានដើរចូលមកខាងក្នុងសីមា។បេ។ អាវាសិកភិក្ខុ និងអាវាសិកភិក្ខុមានចំនួន១៧៥តិកន័យ អាគន្តុកភិក្ខុ និងអាវាសិកភិក្ខុ ក៏មានចំនួន១៧៥ តិកន័យដែរ អាវាសិកភិក្ខុ និងអាគន្តុកភិក្ខុក៏មានចំនួន១៧៥តិកន័យដែរ អាគន្តុកភិក្ខុ និងអាគន្តុកភិក្ខុផងគ្នា ក៏មានចំនួន១៧៥តិកន័យដែរ បូករួមទាំងអស់ត្រូវជា៧០០តិកន័យ ដោយបេយ្យាលមុខ។ 
-<span para #para_197>[១៩៧] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ក្នុងសាសនានេះ បើថ្ងៃទី១៤ ជាថ្ងៃរបស់ពួកអាវាសិកភិក្ខុ ថ្ងៃទី១៥ ជាថ្ងៃរបស់ពួកអាគន្តុកភិក្ខុ។ បើពួកអាវាសិកច្រើនជាង ត្រូវពួកអាគន្តុកភិក្ខុប្រព្រឹត្តតាមពួកអាវាសិកភិក្ខុវិញចុះ((អដ្ឋកថា ថា ពួកភិក្ខុនៅក្នុងអាវាសថា ថ្ងៃចាតុទ្ទសីឧបោសថ ចំណែកខាងពួកភិក្ខុដែលមកពីដែនខាងក្រៅថា ថ្ងៃបណ្ណរសីឧបោសថ បើពួកភិក្ខុនៅក្នុងអាវាស(ច្រើនជាង) បានធ្វើបុព្វកិច្ចថា អជ្ជុបោសថោចាតុទ្ទសោដូច្នេះហើយ ត្រូវតែពួកអាគន្តុកភិក្ខុប្រព្រឹត្តតាម កុំរឹងទទឹងឡើយ។)) ។ បើទុកជាស្មើៗគ្នា ក៏ត្រូវតែពួកអាគន្តុកភិក្ខុប្រព្រឹត្តតាមពួកអាវាសិកភិក្ខុដែរ។ បើពួកអាគន្តុកច្រើនជាង ត្រូវពួកអាវាសិកភិក្ខុប្រព្រឹត្តតាមពួកអាគន្តុកភិក្ខុវិញចុះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើថ្ងៃទី១៥ ជាថ្ងៃរបស់ពួកអាវាសិកភិក្ខុ ថ្ងៃទី១៤ ជាថ្ងៃរបស់ពួកអាគន្តុកភិក្ខុ។ បើពួកអាវាសិកភិក្ខុច្រើនជាង ត្រូវពួកអាគន្តុកភិក្ខុប្រព្រឹត្តតាមពួកអាវាសិកភិក្ខុចុះ។ បើចំនួនស្មើៗគ្នាទេ ត្រូវពួកអាគន្តុកភិក្ខុប្រព្រឹត្តតាមពួកអាវាសិកភិក្ខុវិញ។ បើពួកអាគន្តុកភិក្ខុច្រើនជាង ត្រូវពួកអាវាសិកភិក្ខុប្រព្រឹត្តតាមពួកអាគន្តុកភិក្ខុវិញចុះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើថ្ងៃទី១កើត ឬ១រោច របស់ពួកអាវាសិកភិក្ខុ ថ្ងៃទី១៥ របស់ពួកអាគន្តុកភិក្ខុ។ បើពួកអាវាសិកភិក្ខុច្រើនជាង ពួកអាវាសិកភិក្ខុមិនប្រាថ្នា (នឹងឲ្យ) មិនត្រូវឲ្យសេចក្តីព្រមព្រៀង ដល់ពួកអាគន្តុកភិក្ខុឡើយ ត្រូវពួកអាគន្តុកភិក្ខុ ចេញទៅក្រៅសីមា ហើយធ្វើឧបោសថ។ បើជាស្មើៗគ្នាវិញ ពួកអាវាសិកភិក្ខុមិនចង់ឲ្យ ក៏មិនត្រូវឲ្យសាមគ្គី ដល់ពួកអាគន្តុកភិក្ខុដែរ ត្រូវតែពួកអាគន្តុកភិក្ខុ ចេញទៅក្រៅសីមា ហើយធ្វើឧបោសថចុះ។ បើពួកអាគន្តុកភិក្ខុច្រើនជាង ត្រូវពួកអាវាសិកភិក្ខុឲ្យសាមគ្គី ដល់ពួកអាគន្តុកភិក្ខុ ឬត្រូវចេញទៅក្រៅសីមា។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើថ្ងៃទី១៥ ជារបស់ពួកអាវាសិកភិក្ខុ ថ្ងៃ១កើត ឬ១រោច ជាថ្ងៃរបស់ពួកអាគន្តុកភិក្ខុ។ បើពួកអាវាសិកភិក្ខុច្រើនជាង ត្រូវពួកអាគន្តុកភិក្ខុ ឲ្យសាមគ្គី ដល់<span trans_edit>ពួកអាវាសិកភិក្ខុ ឬត្រូវចេញទៅខាងក្រៅសីមា។ បើជាស្មើៗគ្នាវិញ ត្រូវពួកអាគន្តុកភិក្ខុ ឲ្យសាមគ្គី ដល់ពួកអាវាសិកភិក្ខុ ឬត្រូវចេញទៅខាងក្រៅសីមា។ បើ<span trans_edit>អាគន្តុកភិក្ខុច្រើនជាង អាគន្តុកភិក្ខុមិនប្រាថ្នា (នឹងឲ្យ)  ក៏មិនត្រូវឲ្យសាមគ្គីដល់អាវាសិកភិក្ខុឡើយ ត្រូវពួកអាវាសិកភិក្ខុ ចេញទៅធ្វើឧបោសថខាងក្រៅសីមា។  
-<span para #para_198>[១៩៨] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ក្នុងសាសនានេះ បើពួកអាគន្តុកភិក្ខុ ឃើញអាការរបស់អាវាសិកភិក្ខុ ឃើញភេទរបស់អាវាសិកភិក្ខុ ឃើញនិមិត្តរបស់អាវាសិកភិក្ខុ ឃើញឧទ្ទេសរបស់អាវាសិកភិក្ខុ ឃើញគ្រែ តាំង ពូក ខ្នើយ ដែលគេរៀបចំទុកល្អ ទឹកសម្រាប់ឆាន់ និងទឹកសម្រាប់ប្រើប្រាស់ ដែលគេដំកល់ទុកល្អ ឃើញទីបរិវេណរលីងល្អ របស់អាវាសិកភិក្ខុទាំងឡាយ លុះបានឃើញហើយ ក៏មានសេចក្តីសង្ស័យថា មានពួកអាវាសិកភិក្ខុ ឬគ្មានទេ។ អាគន្តុកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ ក៏មិនបានគន់មើលឡើយ លុះមិនបានគន់មើលហើយ ក៏ធ្វើឧបោសថទៅ នោះត្រូវអាបត្តិទុក្កដ។ អាគន្តុកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ ក៏ខំគន់មើល លុះគន់មើលហើយ ក៏មិនឃើញ លុះមិនឃើញហើយ ក៏ធ្វើឧបោសថទៅ ឥតត្រូវអាបត្តិឡើយ។ អាគន្តុកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ ក៏ខំគន់មើល លុះគន់មើលទៅហើយ ក៏បានឃើញ លុះឃើញហើយ ក៏ធ្វើឧបោសថជាមួយគ្នា ឥតត្រូវអាបត្តិឡើយ។ អាគន្តុកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ ក៏ខំគន់មើល លុះគន់មើលហើយ ក៏បានឃើញ លុះឃើញហើយ ក៏ធ្វើឧបោសថផ្សេងគ្នា នោះត្រូវអាបត្តិទុក្កដ។ អាគន្តុកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ ហើយខំគន់មើល លុះគន់មើលហើយ ក៏ឃើញ លុះឃើញហើយ ក៏មានបំណងនឹងបំបែកថា ភិក្ខុទាំងនុ៎ះ ចូរបាត់បង់ទៅចុះ ភិក្ខុទាំងនុ៎ះ ចូរវិនាសទៅចុះ ប្រយោជន៍អ្វីដោយពួកភិក្ខុទាំងនោះ ហើយក៏ធ្វើឧបោសថទៅ ត្រូវអាបត្តិថុល្លច្ច័យ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួកអាគន្តុកភិក្ខុ ឮដំណឹងអាការរបស់អាវាសិកភិក្ខុ ភេទរបស់អាវាសិកភិក្ខុ និមិត្តរបស់អាវាសិកភិក្ខុ ឧទ្ទេសរបស់អាវាសិកភិក្ខុ ឮសូរជើងរបស់អាវាសិកភិក្ខុកំពុងចង្ក្រម ឮសំឡេងស្វាធ្យាយ ឮសំឡេងក្អក ឮសំឡេងកណ្តាសរបស់អាវាសិកភិក្ខុទាំងឡាយ លុះឮហើយ មានសេចក្តីសង្ស័យថា មានពួកអាវាសិកភិក្ខុ ឬមិនមានទេ។ អាគន្តុកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ ហើយមិនបានគន់មើល លុះមិនបានគន់មើលហើយ ក៏ធ្វើឧបោសថទៅ ត្រូវអាបត្តិទុក្កដ។ អាគន្តុកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ បានគន់មើល លុះគន់មើលហើយ ក៏មិនឃើញ លុះមិនឃើញហើយ ក៏ធ្វើឧបោសថទៅ ឥតត្រូវអាបត្តិឡើយ។ អាគន្តុកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ បានគន់មើល លុះគន់មើលទៅហើយ ក៏ឃើញ លុះឃើញហើយ ក៏ធ្វើឧបោសថជាមួយគ្នា ឥតត្រូវអាបត្តិឡើយ។ អាគន្តុកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ បានគន់មើល លុះគន់មើលទៅហើយ ក៏ឃើញ លុះឃើញហើយ ក៏ធ្វើឧបោសថផ្សេងគ្នា ត្រូវអាបត្តិទុក្កដ។ អាគន្តុកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ បានគន់មើល លុះគន់មើលទៅហើយ ក៏ឃើញ លុះឃើញហើយ ក៏មានបំណងនឹងបំបែកថា ភិក្ខុទាំងនុ៎ះ ចូរបាត់បង់ទៅចុះ ភិក្ខុទាំងនុ៎ះ ចូរវិនាសទៅចុះ ប្រយោជន៍អ្វីដោយពួកភិក្ខុទាំងនោះ ហើយក៏ធ្វើឧបោសថ ត្រូវអាបត្តិថុល្លច្ច័យ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួកអាវាសិកភិក្ខុ ឃើញអាការរបស់អាគន្តុកភិក្ខុ ឃើញភេទរបស់អាគន្តុកភិក្ខុ ឃើញនិមិត្តរបស់អាគន្តុកភិក្ខុ ឃើញឧទ្ទេសរបស់អាគន្តុកភិក្ខុ ឃើញបាត្រ ដែលខ្លួនមិនស្គាល់ ឃើញចីវរដែលខ្លួនមិនស្គាល់ ឃើញសំពត់និសីទនៈដែលខ្លួនមិនស្គាល់ ឃើញទឹកសម្រាប់លាងជើង ទឹកសម្រាប់ស្រោចជើងរបស់អាគន្តុកភិក្ខុទាំងឡាយ លុះឃើញហើយ ក៏មានសេចក្តីសង្ស័យថា មានពួកអាគន្តុកភិក្ខុ ឬគ្មានទេ។ អាវាសិកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ ក៏មិនបានគន់មើល លុះមិនបានគន់មើលហើយ ក៏ធ្វើឧបោសថទៅ ត្រូវអាបត្តិទុក្កដ។ អាវាសិកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ ក៏គន់មើល លុះគន់មើលហើយ ក៏មិនបានឃើញ លុះមិនឃើញហើយ ក៏ធ្វើឧបោសថទៅ មិនត្រូវអាបត្តិឡើយ។ អាវាសិកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ ក៏ខំគន់មើល លុះគន់មើលទៅហើយ ក៏ឃើញ លុះបានឃើញហើយ ក៏ធ្វើឧបោសថជាមួយគ្នា មិនត្រូវអាបត្តិ។ អាវាសិកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ ក៏ខំគន់មើល លុះគន់មើលទៅហើយ ក៏ឃើញ លុះឃើញហើយ ក៏ធ្វើឧបោសថផ្សេងគ្នា ត្រូវអាបត្តិទុក្កដ។ អាវាសិកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ ក៏ខំគន់មើល លុះគន់មើលទៅហើយ ក៏ឃើញ លុះឃើញហើយ ក៏មានបំណងនឹងបំបែកថា ពួកភិក្ខុទាំងនុ៎ះ ចូរបាត់បង់ទៅចុះ ពួកភិក្ខុទាំងនុ៎ះ ចូរវិនាសទៅចុះ ត្រូវការអ្វីដោយពួកភិក្ខុទាំងនោះ ហើយក៏ធ្វើឧបោសថទៅ ត្រូវអាបត្តិថុល្លច្ច័យ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួកអាវាសិកភិក្ខុ ឮអាការរបស់អាគន្តុកភិក្ខុ ភេទរបស់អាគន្តុកភិក្ខុ និមិត្តរបស់អាគន្តុកភិក្ខុ ឧទ្ទេសរបស់អាគន្តុកភិក្ខុ ឮសូរជើងរបស់អាគន្តុកភិក្ខុកំពុងដើរមក ឮសូរផ្ទាត់ស្បែកជើង ឮសំឡេងក្អក សំឡេងកណ្តាស់របស់អាគន្តុកភិក្ខុទាំងឡាយ លុះឮហើយ ក៏មានសេចក្តីសង្ស័យថា មានពួកអាគន្តុកភិក្ខុ ឬគ្មានទេ។ អាវាសិកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ ក៏មិនបានគន់មើល លុះមិនបានគន់មើលហើយ ក៏ធ្វើឧបោសថទៅ ត្រូវអាបត្តិទុក្កដ។ អាវាសិកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ ក៏គន់មើល លុះគន់មើលហើយ ក៏មិនឃើញ លុះមិនឃើញហើយ ក៏ធ្វើឧបោសថទៅ មិនត្រូវអាបត្តិ។ អាវាសិកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ ក៏គន់មើល លុះគន់មើលហើយ ក៏ឃើញ លុះឃើញហើយ ក៏ធ្វើឧបោសថជាមួយគ្នា ឥតត្រូវអាបត្តិឡើយ។ អាវាសិកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ ក៏គន់មើល លុះគន់មើលហើយ ក៏ឃើញ លុះឃើញហើយ ក៏ធ្វើឧបោសថផ្សេងគ្នា នោះត្រូវអាបត្តិទុក្កដ។ អាវាសិកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ ក៏គន់មើល លុះគន់មើលហើយ ក៏ឃើញ លុះឃើញហើយ ក៏មានបំណងនឹងបំបែកថា ភិក្ខុទាំងនុ៎ះ ចូរបាត់បង់ទៅចុះ ភិក្ខុទាំងនុ៎ះ ចូរវិនាសទៅចុះ ត្រូវការអ្វីដោយពួកភិក្ខុទាំងនោះ ហើយក៏ធ្វើឧបោសថទៅ ត្រូវអាបត្តិថុល្លច្ច័យ។ 
-<span para #para_199>[១៩៩] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ក្នុងសាសនានេះ បើពួកអាគន្តុកភិក្ខុ ឃើញពួកអាវាសិកភិក្ខុមានសំវាសផ្សេងៗគ្នា ពួកអាគន្តុកភិក្ខុទាំងនោះ ក៏ត្រឡប់ជាយល់ឃើញថា ជាអ្នកមានសំវាសស្មើគ្នាទៅវិញ លុះត្រឡប់ជាយល់ឃើញថា ជាអ្នកមានសំវាសស្មើគ្នាហើយ ក៏មិនបានសួរ លុះមិនបានសួរហើយ ក៏ធ្វើឧបោសថជាមួយគ្នា មិនត្រូវអាបត្តិឡើយ។ អាគន្តុកភិក្ខុទាំងនោះ បានសួរលទ្ធិរបស់ភិក្ខុទាំងនោះ លុះសួរហើយ ក៏មិនអាចគ្របសង្កត់បាន((អាគន្តុកភិក្ខុទាំងនោះ មិនអាចធ្វើភិក្ខុដែលមានសំវាសផ្សេងគ្នា ឲ្យមកជាអ្នកមានសំវាសរួមគ្នាវិញបាន គឺថា ឲ្យគេលះបង់ទិដ្ឋិរបស់គេមិនបាន។)) លុះគ្របសង្កត់មិនបានហើយ ក៏ធ្វើឧបោសថជាមួយគ្នា ត្រូវអាបត្តិទុក្កដ។ អាគន្តុកភិក្ខុទាំងនោះ បានសួរលទ្ធិរបស់ភិក្ខុទាំងនោះ លុះសួរហើយ ក៏មិនអាចគ្រប់សង្កត់បាន លុះគ្របសង្កត់មិនបានហើយ ក៏ធ្វើឧបោសថផ្សេងគ្នា ឥតត្រូវអាបត្តិឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួកអាគន្តុកភិក្ខុ ឃើញពួកអាវាសិកភិក្ខុមានសំវាសស្មើគ្នា តែពួកអាគន្តុកភិក្ខុទាំងនោះ ត្រឡប់យល់ឃើញថា ជាអ្នកមានសំវាសផ្សេងគ្នាទៅវិញ លុះត្រឡប់យល់ឃើញថា ជាអ្នកមានសំវាសផ្សេងគ្នាទៅវិញហើយ ក៏មិនបានសួរ លទ្ធិរបស់ភិក្ខុទាំងនោះ លុះមិនបានសួរហើយ ក៏ធ្វើឧបោសថជាមួយគ្នា ត្រូវអាបត្តិទុក្កដ។ អាគន្តុកភិក្ខុទាំងនោះ បានសួរលទ្ធិរបស់ភិក្ខុទាំងនោះ លុះសួរហើយ ក៏អាចគ្របសង្កត់បាន លុះគ្របសង្កត់បានហើយ ក៏ធ្វើឧបោសថជាផ្សេងគ្នា ត្រូវអាបត្តិទុក្កដ។ អាគន្តុកភិក្ខុទាំងនោះ បានសួរលទ្ធិរបស់ភិក្ខុទាំងនោះ លុះសួរហើយ ក៏អាចគ្របសង្កត់បាន លុះគ្របសង្កត់បានហើយ ក៏ធ្វើឧបោសថជាមួយគ្នា ឥតត្រូវអាបត្តិឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួកអាវាសិកភិក្ខុ ឃើញពួកអាគន្តុកភិក្ខុមានសំវាសផ្សេងៗគ្នា តែអាវាសិកភិក្ខុទាំងនោះ ត្រឡប់បាននូវសេចក្តីយល់ឃើញថា ជាអ្នកមានសំវាសស្មើគ្នាវិញ លុះត្រឡប់បាននូវសេចក្តីយល់ឃើញថា ជាអ្នកមានសំវាសស្មើគ្នាហើយ ក៏មិនបានសួរលទ្ធិរបស់ភិក្ខុទាំងនោះ លុះមិនបានសួរហើយ ក៏ធ្វើឧបោសថជាមួយគ្នា មិនត្រូវអាបត្តិឡើយ។ អាវាសិកភិក្ខុទាំងនោះ បានសួរលទ្ធិរបស់ភិក្ខុទាំងនោះ លុះសួរហើយ មិនអាចនឹងគ្របសង្កត់បាន លុះគ្របសង្កត់មិនបានហើយ ក៏ធ្វើឧបោសថជាមួយគ្នា ត្រូវអាបត្តិទុក្កដ។ អាវាសិកភិក្ខុទាំងនោះ បានសួរលទ្ធិរបស់ភិក្ខុទាំងនោះ លុះសួរហើយ មិនអាចនឹងគ្របសង្កត់បាន លុះគ្របសង្កត់មិនបានហើយ ក៏ធ្វើឧបោសថផ្សេងគ្នា ឥតត្រូវអាបត្តិឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួកអាវាសិកភិក្ខុ ឃើញពួកអាគន្តុកភិក្ខុមានសំវាសស្មើគ្នា តែអាវាសិកភិក្ខុទាំងនោះ ត្រឡប់បាននូវសេចក្តីយល់ឃើញថា ជាអ្នកមានសំវាសផ្សេងគ្នាទៅវិញ លុះត្រឡប់បាននូវសេចក្តីយល់ឃើញថា ជាអ្នកមានសំវាសផ្សេងគ្នាហើយ ក៏មិនបានសួរលទ្ធិរបស់ភិក្ខុទាំងនោះ លុះមិនបានសួរហើយ ក៏ធ្វើឧបោសថជាមួយគ្នា ត្រូវអាបត្តិទុក្កដ។ អាវាសិកភិក្ខុទាំងនោះ បានសួរលទ្ធិរបស់ភិក្ខុទាំងនោះ លុះសួរហើយ ក៏អាចគ្របសង្កត់បាន លុះគ្របសង្កត់បានហើយ ក៏ធ្វើឧបោសថផ្សេងគ្នា ត្រូវអាបត្តិទុក្កដ។ អាវាសិកភិក្ខុទាំងនោះ បានសួរលទ្ធិរបស់ភិក្ខុទាំងនោះ លុះសួរហើយ ក៏អាចគ្របសង្កត់បាន លុះគ្របសង្កត់បានហើយ ក៏ធ្វើឧបោសថជាមួយគ្នា មិនត្រូវអាបត្តិឡើយ។  
-<span para #para_200>[២០០] ម្នាលភិក្ខុទាំងឡាយ ក្នុងឧបោសថថ្ងៃនោះ ភិក្ខុមិនត្រូវចេញពីអាវាស ដែលមានភិក្ខុ ហើយទៅកាន់អាវាសដែលគ្មានភិក្ខុឡើយ វៀរលែងតែ (មានភិក្ខុល្មមគ្រប់គណៈសង្ឃ) វៀរលែងតែមានសេចក្តីអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងឧបោសថថ្ងៃនោះ ភិក្ខុមិនត្រូវចេញពីអាវាស ដែលមានភិក្ខុ ទៅកាន់អនាវាស (ទីដែលមិនមែនជាអាវាស) ដែលគ្មានភិក្ខុឡើយ វៀរលែងតែសង្ឃ វៀរលែងតែមានសេចក្តីអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងឧបោសថថ្ងៃនោះ ភិក្ខុមិនត្រូវចេញពីអាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ឬអនាវាស ដែលគ្មានភិក្ខុឡើយ វៀរលែងតែសង្ឃ វៀរលែងតែមានសេចក្តីអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងឧបោសថថ្ងៃនោះ ភិក្ខុមិនត្រូវចេញពីអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលគ្មានភិក្ខុ... ទៅកាន់អនាវាសដែលគ្មានភិក្ខុ... ទៅកាន់អាវាស ឬអនាវាសដែលគ្មានភិក្ខុឡើយ វៀរលែងតែសង្ឃ វៀរលែងតែមានសេចក្តីអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងឧបោសថថ្ងៃនោះ ភិក្ខុមិនត្រូវចេញពីអាវាស ឬអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលគ្មានភិក្ខុ... ទៅកាន់អនាវាស ដែលគ្មានភិក្ខុ... ទៅកាន់អាវាស ឬអនាវាស ដែលគ្មានភិក្ខុឡើយ វៀរលែងតែសង្ឃ វៀរលែងតែមានសេចក្តីអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងឧបោសថថ្ងៃនោះ ភិក្ខុមិនត្រូវចេញពីអាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុ គឺក្នុងអាវាសណាដែលមានពួកភិក្ខុមានសំវាសផ្សេងគ្នាឡើយ វៀរលែងតែសង្ឃ វៀរលែងតែមានសេចក្តីអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងឧបោសថថ្ងៃនោះ ភិក្ខុមិនត្រូវចេញពីអាវាស ដែលមានភិក្ខុ ទៅកាន់អនាវាស ដែលមានភិក្ខុ គឺក្នុង<span trans_edit>អនាវាសណាដែលមានពួកភិក្ខុមានសំវាសផ្សេងគ្នាឡើយ វៀរលែងតែសង្ឃ វៀរលែងតែមានសេចក្តីអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងឧបោសថថ្ងៃនោះ ភិក្ខុមិនត្រូវចេញពីអាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ឬអនាវាស ដែលមានភិក្ខុ គឺអាវាស <span trans_edit>ឬអនាវាសណាដែលមានពួកភិក្ខុមានសំវាសផ្សេងគ្នាឡើយ វៀរលែងតែសង្ឃ វៀរលែងតែមានសេចក្តីអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងឧបោសថថ្ងៃនោះ ភិក្ខុមិនត្រូវចេញពីអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុ... ទៅកាន់អនាវាសដែលមានភិក្ខុ... ទៅកាន់អាវាស ឬអនាវាសដែលមានភិក្ខុ គឺក្នុងអាវាស ឬអនាវាសណាដែលមានពួកភិក្ខុមានសំវាសផ្សេងគ្នាឡើយ វៀរលែងតែសង្ឃ វៀរលែងតែមានសេចក្តីអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងឧបោសថថ្ងៃនោះ ភិក្ខុមិនត្រូវចេញពីអាវាស ឬអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុ ... ទៅកាន់អនាវាសដែលមានភិក្ខុ... ទៅកាន់អាវាស ឬអនាវាសដែលមានភិក្ខុ គឺក្នុងអាវាស ឬអនាវាសណាដែលមានពួកភិក្ខុមានសំវាសផ្សេងគ្នាឡើយ វៀរលែងតែសង្ឃ វៀរលែងតែមានសេចក្តីអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងឧបោសថថ្ងៃនោះ ភិក្ខុគប្បីចេញពីអាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុ (នោះបាន) គឺក្នុងអាវាសណាមានពួកភិក្ខុមានសំវាសស្មើគ្នា  ហើយថែមទាំងដឹងថា អាវាសណាដែលខ្លួនអាចទៅទាន់ក្នុងថ្ងៃនេះបានជាប្រាកដ។ ម្នាលភិក្ខុទាំងឡាយ ក្នុងឧបោសថថ្ងៃនោះ ភិក្ខុគប្បីចេញពីអាវាស ដែលមានភិក្ខុ ទៅកាន់អនាវាស ដែលមានភិក្ខុបាន... ទៅកាន់អាវាស ឬអនាវាសដែលមានភិក្ខុ គឺអាវាស ឬអនាវាសណា ដែលមានពួកភិក្ខុមានសំវាសស្មើគ្នា  ហើយទាំងដឹងថា អាវាសណាដែលខ្លួនអាចទៅទាន់ក្នុងថ្ងៃនេះបាន។ ម្នាលភិក្ខុទាំងឡាយ ក្នុងឧបោសថថ្ងៃនោះ ភិក្ខុគប្បីចេញពីអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុ... ទៅកាន់អនាវាសដែលមានភិក្ខុ... ទៅកាន់អាវាស ឬអនាវាសដែលមានភិក្ខុ គឺក្នុងអាវាស ឬអនាវាសណាដែលមានពួកភិក្ខុមានសំវាសស្មើគ្នាបាន  ហើយថែមទាំងដឹងថា អាវាសណាដែលខ្លួនអាចទៅទាន់ក្នុងថ្ងៃនេះបានជាប្រាកដ។ ម្នាលភិក្ខុទាំងឡាយ ក្នុងឧបោសថថ្ងៃនោះ ភិក្ខុគប្បីចេញពីអាវាស ឬអនាវាស ដែលមានភិក្ខុ ហើយទៅកាន់អាវាស ដែលមានភិក្ខុ... ទៅកាន់អនាវាសដែលមានភិក្ខុ... ទៅកាន់អាវាស ឬអនាវាស ដែលមានភិក្ខុ គឺក្នុងអាវាស ឬអនាវាសណាដែលមានពួកភិក្ខុមានសំវាសស្មើគ្នា  ហើយថែមទាំងដឹងថា អាវាសណាដែលខ្លួនអាចទៅទាន់ក្នុងថ្ងៃនេះបានជាប្រាកដ។ 
-<span para #para_201>[២០១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសំដែងបាតិមោក្ខដល់ភិក្ខុនីបរិសទ្យ ដែលអង្គុយ (ជាប់ហត្ថបាស)ឡើយ ភិក្ខុណាសំដែង ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសំដែងបាតិមោក្ខដល់សិក្ខមានា... ដល់សាមណេរ... ដល់សាមណេរី... ដល់ភិក្ខុដែលពោលលាសិក្ខា... ដល់ភិក្ខុដែលត្រូវអន្តិមវត្ថុ (គឺត្រូវអាបត្តិបារាជិកណាមួយ) ដែលជាបរិសទ្យអង្គុយនៅ (ជាប់ហត្ថបាស)ឡើយ ភិក្ខុណាសំដែង ត្រូវអាបត្តិទុក្កដ។ ភិក្ខុមិនត្រូវសំដែងបាតិមោក្ខដល់ភិក្ខុដែលសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ ដែលជាបរិសទ្យអង្គុយជាប់ហត្ថបាសឡើយ ភិក្ខុណាសំដែង ភិក្ខុនោះត្រូវវិន័យធរកាត់ទោសឲ្យសមគួរតាមធម៌ចុះ។ ភិក្ខុមិនត្រូវសំដែងបាតិមោក្ខដល់ភិក្ខុដែលសង្ឃលើកវត្ត ព្រោះមិនបានសំដែងអាបត្តិ ដែលជាបរិសទ្យអង្គុយជាប់ហត្ថបាសឡើយ... មិនត្រូវសំដែងបាតិមោក្ខដល់ភិក្ខុដែលសង្ឃលើកវត្ត ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ដែលជាបរិសទ្យអង្គុយជាប់ហត្ថបាសឡើយ ភិក្ខុណាសំដែង ភិក្ខុនោះត្រូវវិន័យធរកាត់ទោសឲ្យសមគួរតាមធម៌ចុះ។ ភិក្ខុមិនត្រូវសំដែងបាតិមោក្ខដល់មនុស្សខ្ទើយ ដែលជាបរិសទ្យអង្គុយជាប់ហត្ថបាសឡើយ ភិក្ខុណាសំដែង ត្រូវអាបត្តិទុក្កដ។ ភិក្ខុមិនត្រូវសំដែងបាតិមោក្ខដល់បុគ្គលលួចសំវាស ... ដល់ភិក្ខុដែលរត់ចូលទៅកាន់ពួកតិរ្ថិយ... ដល់សត្វតិរច្ឆាន... ដល់មាតុឃាតកបុគ្គល គឺបុគ្គលដែលសម្លាប់មាតា... ដល់បិតុឃាតកបុគ្គល គឺបុគ្គលដែលសម្លាប់បិតា ដល់អរហន្តឃាតកបុគ្គល គឺបុគ្គលដែលសម្លាប់ព្រះអរហន្ត... ដល់បុគ្គលដែលទ្រុស្តភិក្ខុនី ... ដល់បុគ្គលដែលបំបែកសង្ឃ... ដល់បុគ្គលដែលធ្វើព្រះលោហិតព្រះពុទ្ធជាម្ចាស់ឲ្យពូរពងឡើង ដល់បុគ្គលដែលមានភេទពីរ ដែលជាបរិសទ្យអង្គុយជាប់ហត្ថបាសឡើយ ភិក្ខុណាសំដែង ត្រូវអាបត្តិទុក្កដ។ 
-<span para #para_202>[២០២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវធ្វើឧបោសថដោយការឲ្យបារិសុទ្ធិ ហៅថា បារិវាសិកៈ (មានបរិសទ្យក្រោកចេញទៅហើយ) វៀរលែងតែបរិសទ្យមិនទាន់ក្រោកចេញ។ 
-<span para #para_203>[២០៣] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុមិនត្រូវធ្វើឧបោសថក្នុងថ្ងៃដែលមិនមែនជាថ្ងៃឧបោសថឡើយ វៀរលែងសង្ឃសាមគ្គីឧបោសថចេញ។ 
-<div centeralign>ចប់ ឧបោសថក្ខន្ធកៈ។ 
-ចប់ ភាណវារៈទី៣។
-ក្នុងខន្ធកៈនេះ មានរឿង៨៦។ 
-====- ឧទ្ទាននៃឧបោសថក្ខន្ធកៈនោះគឺ ===== 
-<span para #para_204>[២០៤] រឿងពួកតិរ្ថិយ និងព្រះបាទពិម្ពិសារ១ រឿងភិក្ខុប្រជុំគ្នាអង្គុយស្ងៀម១ រឿងសំដែងធម៌១ រឿងព្រះសម្ពុទ្ធទ្រង់សម្ងំនៅក្នុងទីស្ងាត់ ហើយទ្រង់អនុញ្ញាតឲ្យភិក្ខុសំដែងបាតិមោក្ខ១ រឿងភិក្ខុសំដែងបាតិមោក្ខរាល់ថ្ងៃ ព្រះសម្ពុទ្ធទ្រង់អនុញ្ញាតឲ្យភិក្ខុសំដែងបាតិមោក្ខក្នុងមួយបក្ខម្តង១ រឿងឆព្វគ្គិយភិក្ខុសំដែងបាតិមោក្ខចំពោះបរិសទ្យរបស់ខ្លួនៗ ទើបព្រះអង្គអនុញ្ញាតឧបោសថកម្មដល់ភិក្ខុដែលព្រមព្រៀងគ្នា១ រឿងព្រះអង្គទ្រង់អនុញ្ញាតដែនសាមគ្គី១ រឿងព្រះមហាកប្បិននៅក្នុងមទ្ទកុច្ឆិមិគទាយវន១ រឿងទ្រង់អនុញ្ញាតឲ្យសម្មតិសីមា១ រឿងឆព្វគ្គិយភិក្ខុសន្មតសីមាធំពេក១ រឿងនទីបារសីមា១ រឿងភិក្ខុសំដែងបាតិមោក្ខរាល់ៗបរិវេណ១ រឿងអាវាសតែមួយ ភិក្ខុសន្មតឲ្យមានរោងឧបោសថពីរ១ រឿងភិក្ខុសន្មតរោងឧបោសថតូចពេក១ រឿងភិក្ខុខ្ចីវស្សា ប្រជុំគ្នាធ្វើឧបោសថមុនភិក្ខុចាស់វស្សា១ រឿងក្រុងរាជគ្រឹះមានអាវាសច្រើន តែមានសីមាជាមួយគ្នា១ រឿងទ្រង់អនុញ្ញាតអវិប្បវាសសីមា និងសម្មតិសមានសំវាសសីមាមុន រួចសម្មតិអវិប្បវាសសីមាក្រោយ១ រឿងសូត្រកម្មវាចាដកសីមា១ រឿងគាមសីមាដែលសង្ឃមិនបានសន្មត១ រឿងនទីសីមា- សមុទ្ទសីមា- ជាតសរសីមា និងឧទកុក្ខេបសីមា១ រឿងឆព្វគ្គិយភិក្ខុទំលាយសីមាដោយសីមា១ រឿងឆព្វគ្គិយភិក្ខុគ្របសីមាគេដោយសីមារបស់ខ្លួន១ រឿងភិក្ខុសង្ស័យថាឧបោសថមានប៉ុន្មាន និងភិក្ខុសង្ស័យថា ឧបោសថកម្មមានប៉ុន្មាន១ រឿងភិក្ខុសង្ស័យថា បាតិមោក្ខុទ្ទេសមានប៉ុន្មាន១ រឿងភិក្ខុមានភ័យអំពីមនុស្សនៅក្នុងដងព្រៃ១ រឿងសំដែងបាតិមោក្ខសង្ខេបដោយឥតមានសេចក្តីអន្តរាយ១ រឿងភិក្ខុសំដែងធម៌ដោយឥតមានគេអារាធនា១ រឿងភិក្ខុសួរវិន័យដោយឥតមានសម្មតិ១ រឿងពួកឆព្វគ្គិយភិក្ខុគម្រាមពួកភិក្ខុមានសីលជាទីស្រឡាញ់១ រឿងពួកឆព្វគ្គិយភិក្ខុគម្រាមបំណងនឹងធ្វើឲ្យវិនាសដល់ពួកភិក្ខុមានសីលជាទីស្រឡាញ់ម្តងទៀត១ រឿងព្រះអង្គអនុញ្ញាតឲ្យភិក្ខុសូមឱកាស ហើយសឹមចោទ១ រឿងព្រះអង្គអនុញ្ញាតឲ្យហាមឃាត់អធម្មកម្ម១ រឿងព្រះអង្គអនុញ្ញាតឲ្យភិក្ខុ៤រូប ឬ៥រូបហាមឃាត់បាន បើ២រូប ៣រូបឲ្យប្រកាសសេចក្តីយល់ឃើញ១ រឿងពួកឆព្វគ្គិយភិក្ខុសំដែងបាតិមោក្ខក្លែងធ្វើសំឡេងមិនឲ្យឮច្បាស់១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុដែលសំដែងបាតិមោក្ខខំប្រឹងប្រែងធ្វើសំឡេងឲ្យឮច្បាស់១ រឿងទេវទត្តសំដែងបាតិមោក្ខដល់បរិសទ្យមានទាំងគ្រហស្ថ១ រឿងពួកឆព្វគ្គិយភិក្ខុឥតមានគេអារាធនា ហើយសំដែងបាតិមោក្ខ១ រឿងភិក្ខុនៅក្នុងចោទនាវត្ថុ មិនស្គាល់ថ្ងៃឧបោសថជាដើម១ រឿងភិក្ខុច្រើនរូបមិនស្គាល់ថ្ងៃឧបោសថជាដើម១ រឿងទ្រង់អនុញ្ញាតឲ្យបញ្ជូនភិក្ខុមួយរូបទៅរៀនបាតិមោក្ខក្នុងអាវាសជិតខាងក្នុងថ្ងៃនោះ១ រឿងភិក្ខុខ្ចីទទួលបង្គាប់ភិក្ខុចាស់ ហើយមិនបានទៅ១ រឿងមនុស្សសួរភិក្ខុថាប៉ុន្មាកើត ប៉ុន្មានរោច១ រឿងមនុស្សសួរថា ចំនួនភិក្ខុមានប៉ុន្មានអង្គ១ រឿងភិក្ខុមិនដឹងជាថ្ងៃឧបោសថ ហើយទៅបិណ្ឌបាតក្នុងស្រុកឆ្ងាយ១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុប្រាប់ថ្ងៃឧបោសថដល់ភិក្ខុផងគ្នា១ រឿងព្រះថេរៈភ្លេចឧបោសថកាល១ រឿងអាវាសមួយមានរោងឧបោសថស្មោកគ្រោក១ រឿងទ្រង់អនុញ្ញាតឲ្យក្រាលអាសនៈក្នុងរោងឧបោសថ១ រឿងទ្រង់អនុញ្ញាតឲ្យអុជប្រទីបក្នុងរោងឧបោសថ១ រឿងភិក្ខុដើរទៅកាន់ទិស មិនលាអាចារ្យ ឧបជ្ឈាយ៍១ រឿងភិក្ខុដទៃជាពហូសូត១ រឿងទ្រង់អនុញ្ញាតឲ្យបញ្ជូនភិក្ខុមួយរូបទៅរៀនបាតិមោក្ខក្នុងអាវាសជិតខាងក្នុងថ្ងៃនោះ១ រឿងភិក្ខុច្រើនរូបមិនឆ្លាស នៅចាំវស្សាក្នុងអាវាសមួយ១ រឿងទ្រង់ឲ្យសង្ឃប្រជុំធ្វើឧបោសថ១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុឈឺឲ្យបារិសុទ្ធិ១ រឿងទ្រង់ឲ្យសង្ឃប្រជុំធ្វើកម្ម១ រឿងពួកញាតិមកចាប់ភិក្ខុមួយអង្គក្នុងថ្ងៃឧបោសថ១ រឿងគគ្គភិក្ខុ១ រឿងភិក្ខុបួនរូបនៅក្នុងអាវាសមួយ១ រឿងភិក្ខុបីរូបនៅក្នុងអាវាសមួយ១ រឿងភិក្ខុពីររូបនៅក្នុងអាវាសមួយ១ រឿងភិក្ខុមួយរូបនៅក្នុងអាវាសមួយ១ រឿងភិក្ខុត្រូវអាបត្តិ១ រឿងឆព្វគ្គិយភិក្ខុសំដែងសភាគាបត្តិ១ រឿងភិក្ខុរលឹកឃើញនូវអាបត្តិក្នុងពេលដែលសំដែងបាតិមោក្ខ១ រឿងសង្ឃទាំងអស់ត្រូវសភាគាបត្តិហើយ មានសេចក្តីសង្ស័យ១ រឿងសង្ឃមិនស្គាល់នាមនិងគោត្ររបស់អាបត្តិ១ រឿងភិក្ខុជាពហូសូត១ រឿងអាវាសិកភិក្ខុច្រើនរូប១ រឿងអាវាសិកភិក្ខុដទៃស្មើៗគ្នា១ រឿងអាវាសិកភិក្ខុដទៃតិចជាង១ រឿងបរិសទ្យមិនទាន់ក្រោកចេញ១ រឿងបរិសទ្យខ្លះក្រោកចេញទៅហើយ១ រឿងបរិសទ្យទាំងអស់ក្រោកចេញទៅហើយ១ រឿងអាវាសិកភិក្ខុបានដឹងថាអាវាសិកភិក្ខុដទៃមកមិនទាន់ដល់១ រឿងភិក្ខុមានសេចក្តីសង្ស័យ១ រឿងភិក្ខុមានសេចក្តីរង្កៀសថា យើងគួរធ្វើឧបោសថ ឬមិនគួរធ្វើ១ រឿងភិក្ខុដឹងថា មានអាវាសិកភិក្ខុដទៃមកមិនទាន់ដល់១ រឿងភិក្ខុឃើញអាការជាដើមរបស់អាវាសិកភិក្ខុ១ រឿងភិក្ខុឮអាការជាដើមរបស់អាវាសិកភិក្ខុ១ រឿងអាគន្តុកភិក្ខុ និងអាវាសិកភិក្ខុ១ រឿងអាវាសិកភិក្ខុថាថ្ងៃចាតុទ្ទសី តែអាគន្តុកភិក្ខុថា ថ្ងៃបណ្ណរសី១ រឿងថ្ងៃមួយរោច ឬមួយកើត របស់អាវាសិកភិក្ខុ តែអាគន្តុកភិក្ខុថាជាថ្ងៃបណ្ណរសី១ រឿងអាវាសិកភិក្ខុ និងអាគន្តុកភិក្ខុទាំងពីរពួកមានភេទ និងសំវាសផ្សេងគ្នា ឬស្មើគ្នា១ រឿងទ្រង់ហាមមិនឲ្យភិក្ខុធ្វើឧបោសថ ដោយការឲ្យបារិសុទ្ធិ ឈ្មោះបារិវាសិកៈ១ រឿងទ្រង់ហាមមិនឲ្យធ្វើឧបោសថខុសថ្ងៃឧបោសថ វៀរលែងតែសង្ឃសាមគ្គីឧបោសថចេញ១ ឧទ្ទានទាំងនេះ ជាហេតុធ្វើរឿងឲ្យជឿជាក់ច្បាស់ឡើង យើងបានចំណែកចែកទុកហើយ។ 
-<div centeralign>ចប់ ភាគ ៦។
-===== មាតិកា ===== 
-មហាខន្ធកៈ 
-ព្រះសម្ពុទ្ធជាម្ចាស់បានត្រាស់ដឹងជាដម្បូង ទ្រង់រំពឹងបដិច្ចសមុប្បាទធម៌ 
-ពោធិកថា ពុទ្ធឧទានគាថា 
-អជបាលនិគ្រោធកថា 
-មុចលិន្ទកថា 
-រាជាយតនកថា រឿងពាណិជឈ្មោះតបុស្ស និងភល្លិក  
-ពុទ្ធបរិវិតក្កកថា 
-ព្រហ្មយាចនកថា 
-ព្រហ្មយាចនកថា ពាក្យឧបមាដោយវត្ថុ មានផ្កាឧប្បល ជាដើម 
-ពុទ្ធបរិវិតក្កកថា 
-រឿងឧបកាជីវក 
-រឿងបញ្ចវគ្គិយភិក្ខុ 
-ធម្មចក្កប្បវត្តនសូត្រ 
-ធម្មចក្កប្បវត្តនសូត្រ ញាណមានបីប្រការ 
-ពុទ្ធឧទាន ធម្មចក្ខុរបស់ពួកព្រះថេរៈ មានកោណ្ឌញ្ញ ជាដើម 
-អនត្តលក្ខណសូត្រ អនត្តកថា 
-អនត្តលក្ខណសូត្រ អនិច្ចកថា 
-អនត្តលក្ខណសូត្រ ការដឹង និងការឃើញដោយគួរដល់ពិត 
-រឿងយសកុលបុត្រ 
-រឿងមាតាបិតារបស់យសកុលបុត្រ  
-ធម្មចក្ខុ គឺសោតាបត្តិមគ្គរបស់បិតានៃយសកុលបុត្រ 
-ការសម្រេចនូវព្រះអរហត្តផលនៃព្រះយស 
-ធម្មចក្ខុ គឺសោតាបត្តិមគ្គរបស់មាតា និងស្រីបុរាណទុតិយិកានៃព្រះយស 
-និយាយអំពីផ្នួសរបស់គ្រហស្ថ ៤ នាក់ ជាសំឡាញ់នៃព្រះយស  
-រឿងគ្រហស្ថប្រមាណ ៥០នាក់ ជាសំឡាញ់នៃព្រះយស  
-និយាយអំពីព្រះអរហន្ត ៦១ ព្រះអង្គ 
-មារកថា 
-ការទ្រង់អនុញ្ញាតបព្វជ្ជា និងឧបសម្បទា 
-ពាក្យពោលអំពីការរួចចាកអន្ទាក់មារទាំងឡាយ 
-រឿងភទ្ទវគ្គិយកុមារ ជាសំឡាញ់នឹងគ្នា  
-ធម្មចក្ខុ គឺសោតាបត្តិមគ្គនៃភទ្ទវគ្គិយកុមារ ជាសំឡាញ់នឹងគ្នា  
-រឿងជដិលជាបងប្អូននឹងគ្នា បឋមប្បាដិហារ្យ 
-រឿងជដិលជាបងប្អូននឹងគ្នា បាដិហារ្យ ជាគំរប់ ៣ 
-រឿងជដិលជាបងប្អូននឹងគ្នា បាដិហារ្យ ជាគំរប់ ៤ 
-រឿងជដិលជាបងប្អូននឹងគ្នា បាដិហារ្យ ជាគំរប់៥ 
-រឿងជដិលជាបងប្អូននឹងគ្នា និយាយអំពីចីវរបង្សុកូលរបស់ព្រះដ៏មានព្រះភាគ 
-រឿងជដិលជាបងប្អូននឹងគ្នា បាដិហារ្យ មានទ្រង់នាំមកនូវផ្លែព្រីង ជាដើម 
-រឿងជដិលជាបងប្អូននឹងគ្នា បាដិហារ្យ មានទ្រង់បំបែកឧស ជាដើម 
-រឿងជដិលជាបងប្អូននឹងគ្នា បាដិហារ្យ មានទ្រង់និមិ្មតចង្រ្កាន 
-រឿងជដិលជាបងប្អូននឹងគ្នា បព្វជ្ជា និងឧបសម្បទានៃជដិលទាំងឡាយនោះ  
-បាដិហារ្យចំនួនបីពាន់ប្រាំរយ 
-អាទិត្តបរិយាយសូត្រ 
-ពុទ្ធគុណកថា ការជួបជុំរបស់ព្រះបាទពិម្ពិសារ 
-ការជួបជុំរបស់ព្រះបាទពិម្ពិសារ ពាក្យពោលអំពីការលះបង់នូវគ្រឿងយញ្ញ  
-ការជួបជុំរបស់ព្រះបាទពិម្ពិសារ អនុបុព្វីកថា 
-ការជួបជុំរបស់ព្រះបាទពិម្ពិសារ ព្រះដ៏មានព្រះភាគទ្រង់យាងចូលក្រុងរាជគ្រឹះ  
-គាថាជាចម្រៀងរបស់ព្រះឥន្ទ 
-រឿងព្រះឥន្ទ 
-ព្រះតម្រិះរបស់ព្រះបាទពិម្ពិសារ ការទ្រង់ទទួលនូវអារាម 
-បព្វជ្ជារបស់បរិព្វាជក ឈ្មោះសារីបុត្ត និងមោគ្គល្លាន រឿងអស្សជិត្ថេរ 
-បព្វជ្ជារបស់បរិព្វាជក ឈ្មោះសារីបុត្ត និងមោគ្គល្លាន ពាក្យបរិព្វាជកឈ្មោះសារីបុត្ត 
-បព្វជ្ជារបស់បរិព្វាជកឈ្មោះសារីបុត្ត និងមោគ្គល្លាន ធម្មចក្ខុរបស់មោគ្គល្លាន 
-បព្វជ្ជារបស់បរិព្វាជក ឈ្មោះសារីបុត្ត និងមោគ្គល្លាន រឿងបរិវាររបស់លោកនោះ 
-បព្វជ្ជារបស់ព្រះសារីបុត្ត និងព្រះមោគ្គល្លាន 
-ពាក្យចោទដោយគាថា 
-និទាននៃឧបជ្ឈាយវត្ត  
-វត្តដែលកូនសិស្សត្រូវធ្វើដល់ឧបជ្ឈាយ៍  
-ឧបជ្ឈាយវត្ត 
-សទ្ធិវិហារិកវត្ត 
-បណាមកថា 
-ការសូមឲ្យឧបជ្ឈាយ៍អត់ទោស 
-សទ្ធិវិហារិកប្រកបដោយអង្គ ៥ យ៉ាង គួរឲ្យឧបជ្ឈាយ៍បណ្តេញចេញ 
-រឿងព្រាហ្មណ៍ម្នាក់ 
-ឧបសម្បទាដោយញត្តិចតុត្ថកម្មវាចា 
-រឿងភិក្ខុ ១ រូប  
-រឿងព្រាហ្មណ៍ម្នាក់  
-ការប្រាប់និស្ស័យ ៤ ជាដើម  
-ឧបជ្ឈាយសទ្ធិវិហារិកកថា  
-អាចរិយន្តេវាសិកកថា  
-អាចរិយវត្ត  
-អន្តេវាសិកវត្ត 
-បណាមកថា  
-អន្តេវាសិកប្រកបដោយអង្គ ៥ យ៉ាង គួរឲ្យអាចារ្យបណ្តេញចេញ  
-អាចរិយន្តេវាសិកកថា  
-ការរម្ងាប់និស្ស័យចាកឧបជ្ឈាយ៍ និងអាចារ្យ 
-ឧបសម្បាទេតព្វបញ្ចក ១៦ ដង  
-ឧបសម្បាទេតព្វឆក្ក ១៦ ដង 
-តិត្ថិយបរិវាសិកកថា 
-ពាក្យពោលអំពីបុគ្គលដែលធ្លាប់ជាតិរិ្ថយដទៃ មិនញុំាំងសង្ឃឲ្យត្រេកអរ 
-ពាក្យពោលអំពីបុគ្គលដែលធ្លាប់ជាតិរិ្ថយដទៃញុំាំងសង្ឃឲ្យត្រេកអរ  
-អន្តរាយិកធម្មកថា អាពាធ ៥ យ៉ាង 
-អន្តរាយិកធម្មកថា បព្វជ្ជានៃរាជអាមាត្យ 
-ចោរប្រាកដដូចទង់ជ័យ ចោរទំលាយគុក 
-ចោររាជការកត់ឈ្មោះទុកក្នុងបញ្ជី  
-អភយូវរភាណវារ ពួកមនុស្សដែលគេបៀតបៀនឲ្យមានស្លាកស្នាម ជាដើម 
-អភយូវរភាណវារ ភណ្ឌុកម្ម  
-អភយូវរភាណវារ រឿងទារកមានពួក ១៧  
-រឿងត្រកូលធ្វើមរណកាលដោយអហិវាតរោគ 
-ភិក្ខុ ១ រូប មិនត្រូវឲ្យសាមណេរ ២ រូប បម្រើ  
-ព្រះដ៏មានព្រះភាគទ្រង់ពុទ្ធដំណើរចៀសចេញទៅកាន់ទក្ខិណាគិរិជនបទ 
-អភយូវរភាណវារអង្គ (៥) នៃពួកភិក្ខុដែលគួរនៅបានមិនបាច់មាននិស្ស័យ  
-រាហុលសាមណេរប្បព្វជ្ជា  
-ព្រះបាទសុទ្ធោទនសក្យរាជ និយាយអំពីបុគ្គលដែលមាតាបិតាមិនអនុញ្ញាត  
-សិក្ខាបទ ១០ របស់ពួកសាមណេរ  
-រឿងទណ្ឌកម្មពួកសាមណេរ  
-នាសនង្គ ១០ របស់ពួកសាមណេរ  
-មនុស្សខ្ទើយ  
-មនុស្សលួចសំវាស មនុស្សចូលពួកតិរ្ថិយ  
-រឿងនាគ  
-មនុស្សដែលសម្លាប់មាតាមិនត្រូវឲ្យឧបសម្បទា 
-មនុស្សដែលសម្លាប់ព្រះអរហន្តសង្ឃមិនត្រូវឲ្យឧបសម្បទា 
-មនុស្សឧភតោព្យញ្ជនក (មនុស្សមានភេទពីរ) សង្ឃមិនត្រូវឲ្យឧបសម្បទា 
-ពួកសាមណេរដែលគ្មានឧបជ្ឈាយ៍ ជាដើម សង្ឃមិនត្រូវឲ្យឧបសម្បទា 
-មនុស្សគ្មានបាត្រចីវរ សង្ឃមិនត្រូវឲ្យឧបសម្បទា 
-ពួកមនុស្ស មានដាច់ដៃ ជាដើម ភិក្ខុមិនត្រូវឲ្យបព្វជ្ជា  
-និស្សយវិធី  
-កុមារកស្សបមានអាយុ ២០ឆ្នាំ ដោយរាប់យកឆ្នាំនៅក្នុងគភ៌ផង បានឧបសម្បទា  
-ការសម្មតិនូវភិក្ខុអ្នកប្រៀនប្រដៅឧបសម្បទាបេក្ខ  
-ឧបសម្បទាដោយញ្ញត្តិចតុត្ថកម្ម  
-និស្ស័យ (បច្ចយជាគ្រឿងអាស្រ័យរបស់បព្វជិត) ៤ យ៉ាង  
-អករណីយកិច្ច (កិច្ចដែលបព្វជិតមិនត្រូវធ្វើ) ៤ យ៉ាង  
-រឿងភិក្ខុត្រូវសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ ជាដើម 
-ឧទ្ទានគាថា  
-ឧបោសថក្ខន្ធក 
-ការស្តាប់ធម៌  
-ការសំដែងបាតិមោក្ខ  
-និទានុទ្ទេសវិភង្គ  
-ការសំដែងបាតិមោក្ខក្នុងថ្ងៃឧបោសថ 
-រឿងមហាកប្បិន  
-ការសន្មតិសីមា  
-នទីបារសីមា ការសន្មតិនូវរោងឧបោសថ 
-រោងឧបោសថតូចពេក  
-អាវាសច្រើនមានសីមាស្មើគ្នា គឺមានសីមាតែមួយ  
-រឿងព្រះមហាកស្សបត្ថេរ ការសន្មតិនូវអវិប្បវាសសីមា  
-តិចីវរាវិប្បវាសសីមា  
-ការសូត្រដកតិចីវរាវិប្បវាសសីមា 
-ការទំលាយសីមាដោយសីមា និងសីមន្តរិក (ទីឧបចារនៃសីមា) 
-ឧបោសថមានពីរ (ចាតុទ្ទសីឧបោសថ១ បណ្ណរសីឧបោសថ១) 
-ការសំដែងបាតិមោក្ខ មាន ៥ យ៉ាង 
-ការសន្មតិខ្លួន ការសន្មតិភិក្ខុដទៃ  
-ការធ្វើនូវកម្មមិនមែនជាធម៌ ជាដើម 
-បាតិមោក្ខមានព្រះថេរៈជាធំ 
-ភិក្ខុច្រើនរូបល្ងង់មិនឆ្លាស 
-ការទ្រង់អនុញ្ញាតឲ្យភិក្ខុរៀនរាប់បក្ខ 
-ត្រូវភិក្ខុបោសរោងឧបោសថ  
-ការឧជប្រទីបក្នុងរោងឧបោសថ 
-ពួកភិក្ខុល្ងង់មិនឆ្លាស មានដំណើរទៅកាន់ទិស 
-ការនាំមកនូវបារិសុទ្ធិនៃភិក្ខុឈឺ  
-ការនាំមកនូវឆន្ទៈនៃភិក្ខុឈឺ  
-និយាយអំពីពួកជន មានញាតិ ជាដើម ចាប់ភិក្ខុ 
-ភិក្ខុឆ្កួតមានពីរយ៉ាង ការសន្មតិនូវភិក្ខុឆ្កួត  
-ការសំដែងនូវបាតិមោក្ខ បារិសុទ្ធិឧបោសថ 
-អធិដ្ឋានឧបោសថ ការសំដែងអាបត្តិ 
-ភិក្ឋុអ្នករលឹកឃើញអាបត្តិ ភិក្ខុអ្នកមានសេចក្តីសង្ស័យក្នុងអាបត្តិ 
-សង្ឃត្រូវសភាគាបត្តិ 
-ការធ្វើឧបោសថមិនត្រូវអាបត្តិ មាន ១៥ យ៉ាង 
-ភិក្ខុមានសេចក្តីសំគាល់ក្នុងកម្មជាបក្ខពួកថា ព្រមព្រៀងគ្នា មាន១៥ យ៉ាង 
-ការធ្វើឧបោសថប្រកបដោយសេចក្តីសង្ស័យ មាន១៥ យ៉ាង 
-ការធ្វើឧបោសថដោយមានសេចក្តីរង្កៀស មាន១៥ យ៉ាង 
-ការធ្វើឧបោសថដោយមានបំណងនឹងបំបែកសង្ឃ មាន១៥ យ៉ាង 
-ការធ្វើឧបោសថផ្សេងគ្នា (ដោយអំណាច) នៃថ្ងៃឧបោសថ 
-ការធ្វើឧបោសថដោយបំណងនឹងបំបែកសង្ឃ 
-ភិក្ខុមានសំវាសផ្សេងគ្នា និងភិក្ខុមានសំវាសស្មើគ្នា 
-ក្នុងឧបោសថថ្ងៃនោះ ភិក្ខុមិនត្រូវចេញពីអាវាសដែលមានភិក្ខុ 
-ភិក្ខុមិនត្រូវសំដែងបាតិមោក្ខដល់ភិក្ខុនីបរិសទ្យដែលអង្គុយ (ជាប់ហត្ថបាស)  
-ឧទ្ទានគាថា  
km/tipitaka/book_006.txt · ពេលកែចុងក្រោយ: 2023/03/16 11:05 និពន្ឋដោយ Johann