User Tools

Site Tools


Translations of this page?:
km:tipitaka:book_009

-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ០០៩ - Book 009

Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20170101 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!

សូម​ថ្វាយបង្គំ​ចំពោះ​ព្រះសង្ឃ, ជំរាបសួរ​ឧបាសក និង​ឧបាសិកា​ទាំង​អស់ នេះ​គឺ​ជា​សេចក្តី​ព្រាងច្បាប់​ការ​បោះ​ពុម្ព​ផ្សាយ! 1.Edition 20170101 សូម​កុំ​ចែក​រំលែក​បន្ថែម​ទៀត ប្រសិន​បើ​មិន​មែន​សម្រាប់​ការ​កែសម្រួល​នៅ sangham.net និង​កិច្ច​ការ​នេះ។ សូម​គិត​ថា​លោក​អ្នក​ត្រូវ​បាន​អញ្ជើញ​ដើម្បី​ចូល​រួម​បុណ្យកុសល​នេះ និង​​សូមប្រាប់​ពួក​យើង​អំពី​កំហុស និង​ប្រើវេទិកា​នេះ: sangham.net ឬ​ប្រាប់​ឧបាសិកា Norum នៅ​លើ sangham.net សូម​អនុមោទនា!

A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០០៩ - Tipitaka Book 009, for change log on ati.eu see here: រាយការណ៍ ភាគ ០០៩



book_009.jpg

លេខសម្គាល់
លេខទំព៍រ

ព្រះត្រៃបិដក ភាគ ទី ៩

ទ. ១

វិន័យបិដក

ចុល្លវគ្គ

​បឋមភាគ

sut.kn.iti | book_009

ភាគទី ១

sut.kn.iti | book_053

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។

ខ្ញុំ​សូម​នមស្ការ ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ជា​អរហន្ត​សម្មាសម្ពុទ្ធ ព្រះ​អង្គ​នោះ​។

កម្មក្ខន្ធកៈ

vin.par.ve | book_009

កម្មក្ខន្ធកៈ

[១] សម័យនោះ ព្រះសព្វញ្ញូពុទ្ធមានព្រះភាគ ទ្រង់គង់នៅក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ [ភិក្ខុ​ពីររូបនេះនៅក្នុងពួកឆព្វគ្គិយភិក្ខុ ក្នុងអដ្ឋកថា ថា សូម្បីតែសិស្សគណៈរបស់ភិក្ខុពីររូបនោះ ក៏គេហៅថា បណ្ឌុក និងលោហិតកដែរ។] ទាំងឡាយ ជាអ្នកបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណ៍​ក្នុងសង្ឃ ដោយខ្លួនឯង ហើយចូលទៅរកពួកភិក្ខុដទៃ​ទៀត ដែល​ជាអ្នកបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណ៍​ក្នុងសង្ឃ​ដូចគ្នា​ដែរ ហើយនិយាយ​ពាក្យយ៉ាងនេះថា លោកដ៏មានអាយុទាំងឡាយ មិនត្រូវឲ្យភិក្ខុនោះ​ផ្ចាល​ផ្ចាញ់​ពួកលោកបានទេ ចូរលោករាល់គ្នាប្រឹងជជែក​ឲ្យពេញទំហឹងចុះ ព្រោះទ. ២​ពួក​លោក​សុទ្ធតែ​ជាអ្នកប្រាជ្ញ ជាអ្នកវាងវៃ ជាពហុស្សូត ហើយជាអ្នកអង់អាចជាងភិក្ខុនោះ ម្យ៉ាង​ទៀត ពួកលោកចូរកុំខ្លាចភិក្ខុនោះឲ្យសោះ ព្រោះយើងរាល់គ្នា ក៏ជាបក្ខពួករបស់លោក​ទាំងឡាយ​ដែរ។ ព្រោះហេតុនោះ ការបង្កហេតុទាំងឡាយ ដែលមិនទាន់កើតឡើង ក៏កើតឡើង ការបង្ក​ហេតុទាំងឡាយដែលកើតឡើងហើយ ក៏រឹងរឹតតែកើតធំទូលាយឡើងទៀត។ ពួក​ភិក្ខុណា​ មានសេចក្តីប្រាថ្នាតិច ជាអ្នកសន្តោស មានសេចក្តីអៀនខ្មាស សេចក្តីរអែង ជាអ្នក​ប្រាថ្នា​ក្នុងសិក្ខា ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ហេតុអ្វីបានជា​បណ្ឌុក​ភិក្ខុ និង​លោហិតកភិក្ខុទាំងឡាយ ជាអ្នកបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណ៍​ក្នុងសង្ឃ ដោយខ្លួនឯង ហើយចូលទៅរកពួកភិក្ខុដទៃទៀត ដែល​ជាអ្នកបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណ៍​ ក្នុងសង្ឃដូចគ្នាដែរ ហើយនិយាយ​ពាក្យ​យ៉ាងនេះថា លោកដ៏មានអាយុទាំងឡាយ មិនត្រូវឲ្យភិក្ខុនុ៎ះផ្ចាល​ផ្ចាញ់​ពួកលោកបានទេ ចូរលោករាល់គ្នា ប្រឹងជជែក​ឲ្យពេញទំហឹងចុះ ព្រោះ​ពួក​លោក​សុទ្ធតែ​ជាអ្នកប្រាជ្ញ ជាអ្នក​វាងវៃ ជាពហុស្សូត ហើយជាអ្នកអង់អាចជាងភិក្ខុនោះ ម្យ៉ាង​ទៀត ពួកលោក​ចូរ​កុំខ្លាច​ភិក្ខុ​នោះឲ្យសោះ ព្រោះយើងរាល់គ្នាក៏ជាបក្ខពួករបស់លោក​ទាំងឡាយ​។ ​ព្រោះហេតុនោះ ការ​បង្ក​ហេតុទាំងឡាយ ដែលមិនទាន់កើតឡើង ក៏កើតឡើង ការបង្ក​ហេតុ​ទាំងឡាយ​ដែល​កើត​ឡើង​ហើយ ក៏រឹងរឹតតែកើតធំទូលាយឡើងទៀត។ លំដាប់នោះ ភិក្ខុទាំងអម្បាលនោះ ក៏យក​សេចក្តីនុ៎ះ ក្រាបបង្គំទូល​ព្រះមានព្រះភាគ។ [២] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយសួរ​ចំពោះ​ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បានឮថា បណ្ឌុក​ភិក្ខុ និង​លោហិតក​ភិក្ខុ​ទាំងឡាយ ជាអ្នកបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណ៍​ក្នុងសង្ឃ ដោយខ្លួនឯង ហើយចូលទៅរកពួកភិក្ខុដទៃ ដែល​ជាអ្នកបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្ក​តិរច្ឆាន​កថា បង្កអធិករណ៍​ ក្នុងសង្ឃដូចគ្នាដែរ ហើយនិយាយ​​យ៉ាងនេះថា លោកដ៏​មាន​អាយុ​ទាំង​ឡាយ មិនត្រូវឲ្យភិក្ខុនុ៎ះផ្ចាល​ផ្ចាញ់​ពួកលោកបានទេ ចូរលោករាល់គ្នា ប្រឹងជជែក​ឲ្យពេញ​ទំហឹងចុះ ព្រោះ​ពួក​លោក​សុទ្ធតែ​ជាអ្នកប្រាជ្ញ ជាអ្នក​វាងវៃ ទ. ៣ជាពហុស្សូត ហើយ​ជា​អ្នក​អង់អាចជាងភិក្ខុនោះ ម្យ៉ាង​ទៀត ពួកលោក ​ចូរ​កុំខ្លាច​ភិក្ខុ​នោះឲ្យសោះ ព្រោះពួក​យើង​រាល់​គ្នា ក៏ជាបក្ខពួករបស់លោក​ទាំងឡាយ​។ ​ព្រោះហេតុនោះ ការ​បង្ក​ហេតុទាំងឡាយ ដែល​មិន​ទាន់កើតឡើង ក៏កើតឡើង ការបង្ក​ហេតុ​ទាំងឡាយ​ ដែល​កើត​ឡើង​ហើយ ក៏រឹងរឹត​តែ​កើត​ធំ​ទូលាយ​ឡើងទៀត ពិតមែនឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ ព្រះសព្វញ្ញូពុទ្ធ​មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ អំពើរបស់​មោឃបុរស​ទាំងអម្បាលនោះ មិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែនជារបស់​សមណៈ មិនគប្បី មិនគួរធ្វើឡើយ ម្នាលភិក្ខុ​ទាំងឡាយ ហេតុអ្វី បានជាមោឃបុរស​ទាំង​អម្បាលនោះ បង្កហេតុ។បេ។ បង្កអធិករណ៍​ក្នុងសង្ឃ​ដោយខ្លួនឯង ហើយចូលទៅរកពួកភិក្ខុឯទៀត ដែល​ជាអ្នកបង្កហេតុ។បេ។ ជាអ្នកបង្កអធិករណ៍​ក្នុងសង្ឃដូចគ្នាដែរ ហើយនិយាយ​​យ៉ាងនេះថា លោកដ៏មានអាយុទាំងឡាយ មិនត្រូវ​ឲ្យភិក្ខុ​នុ៎ះ​ផ្ចាល​ផ្ចាញ់​ពួកលោកបានទេ ចូរលោករាល់គ្នាប្រឹងជជែក​ឲ្យពេញទំហឹងចុះ ព្រោះ​ពួក​លោក​សុទ្ធតែ​ជាអ្នកប្រាជ្ញ ជាអ្នក​វាងវៃ ជាពហុស្សូត ហើយជាអ្នកអង់អាចជាងភិក្ខុនោះ ម្យ៉ាង​ទៀត ពួកលោក​ចូរ​កុំខ្លាច​ភិក្ខុ​នោះឲ្យសោះ ព្រោះយើងរាល់គ្នាក៏ជាបក្ខពួករបស់លោក​ទាំងឡាយ​ដែរ។ ​ព្រោះហេតុនោះ ការ​បង្ក​ហេតុទាំងឡាយ ដែលមិនទាន់កើតឡើង ក៏កើតឡើង ការបង្ក​ហេតុ​ទាំងឡាយ​ដែល​កើត​ឡើង​ហើយ ក៏រឹងរឹតតែកើតធំទូលាយឡើងទៀត ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យកើត​សេចក្តី​ជ្រះថ្លា ដល់ពួកជនដែល​មិនទាន់ជ្រះថ្លា ឬដឹកនាំពួកជន​ ដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែ​ជ្រះថ្លាឡើងទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មានតែដឹកនាំសេចក្តី​មិនជ្រះថ្លា ឲ្យកើត​ដល់​ពួក​ជន ដែលមិនទាន់ជ្រះថ្លានៅឡើយ និងដឹកនាំជន​ទាំងឡាយខ្លះ ដែលជ្រះថ្លាស្រាប់ហើយ ឲ្យទាស់ចិត្តទៅវិញទេតើ។ [៣] គ្រានោះ ព្រះមានព្រះភាគ ទ្រង់តិះដៀលបណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ ដោយ​អនេកបរិយាយ ហើយទ្រង់សំដែងនូវ​ទោស នៃសភាព ​ជាបុគ្គល ដែលគេចិញ្ចឹម​បាន​ដោយ​កម្រ និងថែទាំ​បានដោយកម្រ មានសេចក្តីប្រាថ្នាច្រើន មិនទ. ៤មានសេចក្តី​សន្តោស នៅ​ច្រឡូក​ច្រឡំដោយ​ពួក មានសេចក្តីខ្ជិលច្រអូស ទើបទ្រង់សំដែងគុណ​ នៃសភាព ​ជាបុគ្គល ​ដែល​គេចិញ្ចឹម​​បាន​ដោយងាយ និងថែទាំ​បានដោយងាយ មានសេចក្តីប្រាថ្នាតិច មានសេចក្តី​សន្តោស មានចិត្ត​ផូរផង់ កំចាត់បង់ នូវកិលេស នាំឲ្យកើត​សេចក្តី​ជ្រះថ្លា មិនសន្សំនូវ​កិលេស​វដ្ត ប្រារព្ធ​សេចក្តី​ព្យាយាម ហើយទ្រង់សំដែង ​នូវធម្មីកថា ដ៏ល្មមសមគួរ​ដល់កម្ម​នោះៗ ដល់​ភិក្ខុ​ទាំងឡាយ រួច​ទ្រង់ត្រាស់​ហៅ​ភិក្ខុទាំងឡាយមក ទើបមាន​ព្រះពុទ្ធដីកាថា ម្នាល​ភិក្ខុ​ទាំងឡាយ បើដូច្នោះ សង្ឃចូរធ្វើ​ តជ្ជនីយកម្ម [កម្មដែលសង្ឃត្រូវធ្វើដល់ភិក្ខុដែលគួរ​គម្រាម។] ដល់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុចុះ។ ម្នាលភិក្ខុទាំងឡាយ ឯតជ្ជនីយកម្មនោះ សង្ឃគប្បីធ្វើយ៉ាងនេះ។ សង្ឃត្រូវចោទ​បណ្ឌុក និងលោហិតកភិក្ខុ​ជាមុន លុះចោទហើយ គប្បីរំលឹក លុះរំលឹកហើយ គប្បីលើកអាបត្តិឡើង លុះលើកអាបត្តិហើយ ភិក្ខុអ្នកឆ្លាស​ប្រតិពល គប្បីប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុនេះ ជាអ្នកបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណ៍​ ក្នុង​សង្ឃដោយខ្លួនឯង ហើយចូលទៅរក​ពួកភិក្ខុ​ដទៃទៀត ដែល​ជាអ្នកបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្ក​តិរច្ឆាន​កថា បង្កអធិករណ៍​ក្នុងសង្ឃដូចគ្នាដែរ ហើយនិយាយ​​យ៉ាងនេះថា លោក​ដ៏​មាន​អាយុ​ទាំង​ឡាយ មិនត្រូវឲ្យ​ភិក្ខុនុ៎ះ​ផ្ចាល​​ផ្ចាញ់​ពួកលោកបានទេ ចូរលោករាល់គ្នា ប្រឹងជជែក​ឲ្យពេញ​ទំហឹងចុះ ព្រោះ​ពួក​លោក​សុទ្ធតែ​ជាអ្នកប្រាជ្ញ ជាអ្នក​វាងវៃ ជាពហុស្សូត ទាំង​ជា​អ្នក​អង់អាចជាងភិក្ខុនោះ ម្យ៉ាង​ទៀត ពួកលោក​ចូរ​កុំខ្លាច​ភិក្ខុ​នោះឲ្យសោះ ព្រោះ​យើង​រាល់​គ្នា ក៏ជាបក្ខពួករបស់លោក​ទាំងឡាយដែរ​។ ​ព្រោះហេតុនោះ ការ​បង្ក​ហេតុទាំង​ឡាយ ដែល​មិន​ទាន់កើតឡើង ក៏កើតឡើង ការបង្ក​ហេតុ​ទាំងឡាយ​ដែល​កើត​ឡើង​ហើយ ក៏រឹងរឹត​តែ​កើត​ធំ​ទូលាយ​ឡើងទៀត។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីធ្វើ​តជ្ជនីយកម្ម ដល់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុចុះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃ​ដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុនេះ ជាអ្នកបង្ក​ហេតុ។បេ។ បង្ក​អធិករណ៍ ​ក្នុង​សង្ឃដោយខ្លួនឯង ហើយចូលទៅរកភិក្ខុឯទៀត ដែល​ជាអ្នក​បង្កហេតុ។បេ។ បង្កអធិករណ៍​ ក្នុងសង្ឃដូចគ្នាដែរ ហើយនិយាយ​​page_kmt #p_5>ទ. ៥</span>យ៉ាងនេះថា លោក​ដ៏​មាន​អាយុ​ទាំង​ឡាយ មិនត្រូវឲ្យភិក្ខុនុ៎ះផ្ចាល​ផ្ចាញ់​ពួកលោកបានទេ ចូរលោករាល់គ្នា ប្រឹងជជែក​ឲ្យពេញ​ទំហឹងចុះ ព្រោះ​ពួក​លោក​សុទ្ធតែ​ជាអ្នកប្រាជ្ញ ជាអ្នក​វាងវៃ ជាពហុស្សូត ទាំង​ជា​អ្នក​អង់អាច​ជាង​ភិក្ខុ​នោះផង ម្យ៉ាង​ទៀត ពួកលោក​ចូរ​កុំខ្លាច​ភិក្ខុ​នោះឲ្យសោះ ព្រោះ​យើង​រាល់​គ្នា ក៏ជា​ពួក​របស់​លោក​​ទាំងឡាយដែរ​។ ​ព្រោះហេតុនោះ ការ​បង្ក​ហេតុទាំង​ឡាយ ដែល​មិន​ទាន់កើតឡើង ក៏​កើត​ឡើង ការបង្ក​ហេតុ​ទាំងឡាយ​ដែល​កើត​ឡើង​ហើយ ក៏រឹងរឹត​តែ​កើត​ធំ​ទូលាយ​ឡើង​ទៀត។ សង្ឃធ្វើ​ តជ្ជនីយកម្ម ដល់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ។ ការធ្វើតជ្ជនីយកម្ម ដល់​បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ​ ត្រូវស្ងៀម មិនគួរ​​ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយ​ឡើង។ ខ្ញុំប្រកាស​សេចក្តីនេះ ជាគំរប់ពីរដងផង។ បពិត្រព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់​ខ្ញុំ បណ្ឌុកភិក្ខុ និង​លោហិតកភិក្ខុ​នេះ ជាអ្នកបង្កហេតុ។បេ។ បង្ក​អធិករណ៍​ក្នុង​សង្ឃ​ដោយ​ខ្លួន​ឯង ហើយចូលទៅរកពួកភិក្ខុឯទៀត ដែល​ជាអ្នកបង្កហេតុ។បេ។ បង្កអធិករណ៍​ក្នុងសង្ឃ​ដូចគ្នា​ដែរ ហើយនិយាយ​​យ៉ាងនេះថា លោក​ដ៏​មាន​អាយុ​ទាំង​ឡាយ មិនត្រូវឲ្យភិក្ខុនុ៎ះផ្ចាល​ផ្ចាញ់​ពួកលោក​បានទេ ចូរលោករាល់គ្នា ប្រឹងជជែក​ឲ្យពេញ​ទំហឹងចុះ ព្រោះ​ពួក​លោក​សុទ្ធតែ​ជាអ្នកប្រាជ្ញ ជាអ្នក​វាងវៃ ជាពហុស្សូត ហើយ​ជា​អ្នក​អង់អាច​ជាង​ភិក្ខុ​នោះ ម្យ៉ាង​ទៀត ពួកលោក​ចូរ​កុំខ្លាច​ភិក្ខុ​នោះឲ្យ​សោះ ព្រោះ​យើង​រាល់​គ្នា ក៏ជា​ពួក​របស់​លោក​​ទាំងឡាយដែរ។ ​ព្រោះហេតុនោះ ការ​បង្ក​ហេតុ​ទាំង​ឡាយ ដែល​មិន​ទាន់កើត ក៏​កើត​ឡើង ការបង្ក​ហេតុ​ទាំងឡាយ ​ដែល​កើត​ឡើង​ហើយ ក៏រឹងរឹត​តែ​កើត​ធំ​ទូលាយ​ឡើង​ទៀត។ សង្ឃធ្វើ​ តជ្ជនីយកម្ម ដល់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ។ ការធ្វើតជ្ជនីយកម្ម ដល់​បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ​ត្រូវស្ងៀម មិនគួរ​ដល់លោកដ៏មានអាយុអង្គណា លោកដ៏មាន​អាយុ​អង្គនោះត្រូវនិយាយ​ឡើង។ ខ្ញុំប្រកាស​សេចក្តីនេះ ជាគំរប់បីដងផង។ បពិត្រព្រះសង្ឃ​ដ៏ចំរើន សូម​សង្ឃ​ស្តាប់ខ្ញុំ បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុនេះ ជាអ្នកបង្កហេតុ។បេ។ បង្ក​អធិករណ៍​ក្នុង​សង្ឃ​ដោយ​ខ្លួន​ឯង ហើយចូលទៅរកពួកភិក្ខុឯទៀត ដែល​page_kmt #p_6>ទ. ៦</span>ជាអ្នកបង្កហេតុ។បេ។ បង្កអធិករណ៍​ក្នុង​សង្ឃ​ដូចគ្នា​ដែរ ហើយនិយាយ​​យ៉ាងនេះថា លោក​ដ៏​មាន​អាយុ​ទាំង​ឡាយ មិនត្រូវឲ្យ​ភិក្ខុនុ៎ះ​ផ្ចាល​ផ្ចាញ់​ពួកលោកបានទេ ចូរលោករាល់គ្នា ប្រឹងជជែក​ឲ្យពេញ​ទំហឹងចុះ ព្រោះ​ពួក​លោក​សុទ្ធ​តែ​ជាអ្នកប្រាជ្ញ ជាអ្នក​វាងវៃ ជាពហុស្សូត ហើយ​ជា​អ្នក​អង់អាច​ជាង​ភិក្ខុ​នោះ ម្យ៉ាង​ទៀត ពួក​លោក​​ចូរ​កុំខ្លាច​ភិក្ខុ​នោះឲ្យសោះ ព្រោះ​យើង​រាល់​គ្នា ក៏ជា​ពួក​របស់​លោក​​ទាំងឡាយដែរ។ ​ព្រោះហេតុនោះ ការ​បង្ក​ហេតុទាំង​ឡាយ ដែល​មិន​ទាន់កើត ក៏​កើត​ឡើង ការបង្ក​ហេតុ​ទាំងឡាយ​ដែល​កើត​ឡើង​ហើយ ក៏រឹងរឹត​តែ​កើត​ធំ​ទូលាយ​ឡើង​ទៀត។ សង្ឃធ្វើ​តជ្ជនីយកម្មដល់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ។ ការធ្វើ តជ្ជនីយកម្ម ដល់​បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ គួរដល់លោក​ដ៏មាន​អាយុអង្គណា លោកដ៏មានអាយុអង្គនោះ ​ត្រូវស្ងៀម មិនគួរ​ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយ​ឡើង។ សង្ឃ​បានធ្វើ​តជ្ជនីយកម្ម ដល់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុហើយ ការធ្វើតជ្ជនីយកម្ម ដល់​បណ្ឌុក​ភិក្ខុ និងលោហិតកភិក្ខុនោះ សមគួរ​ដល់​សង្ឃ ព្រោះហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុះសូម​ចាំទុក​នូវដំណើរនេះ ដោយអាការ​ស្ងៀម​យ៉ាងនេះ។ [៤] ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាកម្មមិនប្រកបដោយធម៌ផង ជាកម្ម​មិនប្រកប​ដោយវិន័យផង ជាកម្ម ដែលសង្ឃរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣ គឺកម្មដែល​សង្ឃធ្វើកំបាំងមុខ១ កម្មដែលសង្ឃធ្វើ ដោយការមិនសាកសួរ១ កម្មដែលសង្ឃធ្វើ ​ដោយមិន​តាមពាក្យប្តេជ្ញា របស់ភិក្ខុ១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាអធម្មកម្ម (កម្មមិនប្រកប​ដោយ​ធម៌)ផង ជាអវិន័យកម្ម (កម្មមិនប្រកបដោយវិន័យ)ផង ជាកម្ម​ ដែលសង្ឃ​រម្ងាប់ ​ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។ [៥] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលធ្វើ ដោយមិនមានអាបត្តិ១ កម្មដែលធ្វើ ដោយអាបត្តិមិនមែនជា ទេសនាគាមិនី [អាបត្តិដែលសំដែងមិនដាច់ អដ្ឋកថាថា បានដល់អាបត្តិពីរកង គឺបារាជិក១ សង្ឃាទិសេស១ តែសារត្ថទីបនីpage_kmt #p_7>ទ. ៧</span>ដីកាថា អាបត្តិដែលមិន​មែនជាទេសនាគាមិនីក្នុងទីនេះ សំដៅយកអាបត្តិបារាជិកតែម្យ៉ាង ព្រោះតជ្ជនីយកម្ម សង្ឃ​ធ្វើដល់ភិក្ខុ ដែលត្រូវអាបត្តិសង្ឃាទិសេសប៉ុណ្ណោះ មិនមែនធ្វើដល់ភិក្ខុ ដែលត្រូវអាបត្តិ​បារាជិកទេ។]១ កម្មដែលធ្វើដោយទេសិតាបត្តិ (អាបត្តិ ដែលភិក្ខុសំដែងហើយ)១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយ​អាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។ [៦] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលមិនទាន់​ចោទសិន ហើយស្រាប់តែធ្វើ១ កម្មដែលមិនទាន់រំលឹកសិន ហើយស្រាប់តែធ្វើ១ កម្មដែល​មិនទាន់​លើកអាបត្តិ​ឡើង ហើយស្រាប់តែធ្វើ១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយ​អាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។ [៧] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើក្នុងទីកំបាំង​មុខ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយ​អាក្រក់ផង ប្រកប​ដោយ​អង្គ៣​នេះឯង។ [៨] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើដោយការមិនសាកសួរ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយ​អាក្រក់ផង ប្រកប​ដោយ​អង្គ៣​នេះឯង។ [៩] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែធ្វើ ទ. ៨ដោយមិនតាម​ពាក្យ​ប្តេជ្ញា១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយ​អាក្រក់ផង ប្រកប​ដោយ​អង្គ៣​នេះឯង។ [១០] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើដោយមិនមាន​អាបត្តិ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយ​អាក្រក់ផង ប្រកប​ដោយ​អង្គ៣​នេះឯង។ [១១] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើដោយ​អាបត្តិ​ជា​អទេសនាគាមិនី១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយ​អាក្រក់ផង ប្រកប​ដោយ​អង្គ៣​នេះឯង។ [១២][១២] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើដោយ​ទេសិតាបត្តិ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយ​អាក្រក់ផង ប្រកប​ដោយ​អង្គ៣​នេះឯង។ [១៣][១៣] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលមិនបាន​ចោទសិន ហើយស្រាប់តែធ្វើ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយ​អាក្រក់ផង ប្រកប​ដោយ​អង្គ៣​នេះឯង។ ទ. ៩[១៤]​​[១៤] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលមិនបាន​រំលឹក ហើយ​ស្រាប់​តែ​ធ្វើ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយ​អាក្រក់ផង ប្រកប​ដោយ​អង្គ៣​នេះឯង។ [១៥]​​[១៥] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលមិនលើកអាបត្តិឡើង​សិន ហើយស្រាប់តែធ្វើ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុ​ទាំងឡាយ តជ្ជនីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយ​អាក្រក់ផង ប្រកប​ដោយ​អង្គ៣​នេះឯង។

ចប់ តជ្ជនីយកម្មមានចំនួន១២ក្នុងអធម្មកម្ម

[១៦][១៦] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាកម្មប្រកបដោយធម៌ផង ជាកម្ម​ប្រកបដោយ​វិនយ​ផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ គឺកម្មដែលធ្វើក្នុងទីចំពោះ​មុខ១ កម្មដែលធ្វើដោយការសាកសួរ១ កម្មដែលធ្វើតាមពាក្យ​ប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកប​ដោយ​អង្គ៣​នេះឯង។ [១៧][១៧] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើតាមអាបត្តិ១ កម្មដែល​ធ្វើដោយ​អាបត្តិជាទេសនាគាមិនី១ កម្មដែលធ្វើដោយអទេសិតាបត្តិ១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកប​ដោយ​អង្គ៣​នេះឯង។ [១៨][១៨] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលចោទ ទ. ២១០ហើយទើបធ្វើ១ កម្មដែល​រំលឹកហើយទើបធ្វើ១ កម្មដែលលើកអាបត្តិឡើងហើយទើបធ្វើ១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកប​ដោយ​អង្គ៣​នេះឯង។ [១៩][១៩] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើចំពោះមុខ១ កម្មដែល​ធ្វើតាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកប​ដោយ​អង្គ៣​នេះឯង។ [២០][២០] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលសាកសួរ​ហើយទើប​ធ្វើ​១ កម្មដែល​ធ្វើត្រូវតាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកប​ដោយ​អង្គ៣​នេះឯង។ [២១][២១] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើតាមពាក្យប្តេជ្ញា១ កម្មដែល​ធ្វើត្រូវតាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកប​ដោយ​អង្គ៣​នេះឯង។ [២២][២២] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើតាមអាបត្តិ១ កម្មដែល​ធ្វើ​ត្រូវ​តាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាធម្មកម្ម​ផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកប​ដោយ​អង្គ៣​នេះឯង។ ទ. ១១[២៣][២៣] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើដោយអាបត្តិជា​ទេសនា​គាមិនី១ កម្មដែល​ធ្វើត្រូវតាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកប​ដោយ​អង្គ៣​នេះឯង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តជ្ជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្ម [24][២៤] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើដោយអទេសិតាបត្តិ១ កម្មដែល​ធ្វើត្រូវតាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកប​ដោយ​អង្គ៣​នេះឯង។ [២៥][២៥] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលចោទហើយទើបធ្វើ១ កម្មដែល​ធ្វើត្រូវតាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកប​ដោយ​អង្គ៣​នេះឯង។ [២៦][២៦] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលរំលឹកហើយទើបធ្វើ១ កម្មដែល​ធ្វើត្រូវតាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកប​ដោយ​អង្គ៣​នេះឯង។ [២៧][២៧] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលលើកទ. ១២អាបត្តិឡើងហើយ​ទើប​ធ្វើ១ កម្មដែល​ធ្វើត្រូវតាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកប​ដោយ​អង្គ៣​នេះឯង។

ចប់ តជ្ជនីយកម្មមានចំនួន១២ក្នុងធម្មកម្ម។

[២៨][២៨] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតជ្ជនីយកម្មដល់ភិក្ខុ​ដែល​ប្រកបដោយអង្គ៣ គឺភិក្ខុអ្នកបង្កហេតុ បង្កជម្លោះ បង្កទាស់ទែង បង្កតិរច្ឆានកថា បង្កអធិករណក្នុងសង្ឃ ភិក្ខុពាល មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ១ ភិក្ខុ​នៅច្រឡូកច្រឡំ​ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតជ្ជនីយកម្ម​ដល់ភិក្ខុដែលប្រកបដោយ​អង្គ៣នេះចុះ។ [២៩][២៩] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតជ្ជនីយកម្មដល់ភិក្ខុ​ដែល​ប្រកបដោយអង្គ៣ដទៃទៀត គឺភិក្ខុមានសីលវិបត្តិ [ក្នុងទីឯទៀត លោកសំដៅយក​អាបត្តិ​បារាជិក និងសង្ឃាទិសេស ប៉ុន្តែក្នុងទីនេះ សំដៅយកអាបត្តិសង្ឃាទិសេសតែម្យ៉ាង ហេតុនេះ សង្ឃមិនត្រូវធ្វើតជ្ជនីយកម្មព្រោះត្រូវអាបត្តិបារាជិកទេ សង្ឃត្រូវធ្វើតជ្ជនីយកម្មបាន ចំពោះតែត្រូវអាបត្តិ​សង្ឃាទិសេសតែម្យ៉ាងប៉ុណ្ណោះ (សារត្ថទីបនីដីកា)។] ក្នុងអធិសីល១ ភិក្ខុមានអាចារវិបត្តិក្នុងអជ្ឈាចារ១ ភិក្ខុមានទិដ្ឋិវិបត្តិក្នុងអតិទិដ្ឋិ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតជ្ជនីយកម្ម​ដល់ភិក្ខុដែលប្រកបដោយ​អង្គ៣នេះឯង។ [៣០][៣០] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតជ្ជនីយកម្មដល់ភិក្ខុ​ដែល​ប្រកបដោយអង្គ៣ដទៃទៀត គឺភិក្ខុពោលតិះដៀលព្រះពុទ្ធ១ ភិក្ខុពោលតិះដៀល​ព្រះធម៌១ ភិក្ខុពោលតិះដៀល​ព្រះសង្ឃ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតជ្ជនីយកម្ម​ដល់ភិក្ខុដែលប្រកបដោយ​អង្គ៣នេះឯង។ ទ. ១៣[៣១][៣១] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតជ្ជនីយកម្មដល់ភិក្ខុ​៣ពួក​គឺភិក្ខុមួយពួកជាអ្នកបង្កហេតុ។បេ។ បង្កអធិករណក្នុងសង្ឃ១ ភិក្ខុមួយពួក​ល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ១ ភិក្ខុមួយពួក​នៅច្រឡូកច្រឡំ​ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បី​ធ្វើ​តជ្ជនីយកម្ម​​ដល់ភិក្ខុ៣ពួកនេះឯង។ [៣២][៣២] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើ​តជ្ជនីយកម្មដល់ភិក្ខុ​៣ពួកដទៃទៀត ​គឺភិក្ខុមួយពួក មានសីលវិបត្តិក្នុងអធិសីល១ ភិក្ខុមួយ​ពួក​មានអាចារវិបត្តិ​ ក្នុងអជ្ឈាចារ១ ភិក្ខុមួយពួក មានទិដ្ឋិវិបត្តិ ក្នុងអតិទិដ្ឋិ១ ម្នាលភិក្ខុ​ទាំង​ឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បី​ធ្វើ​តជ្ជនីយកម្ម​​ដល់ភិក្ខុ៣ពួកនេះឯង។ [៣៣][៣៣] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើ​តជ្ជនីយកម្មដល់ភិក្ខុ​៣ពួកដទៃទៀត ​គឺភិក្ខុពួកមួយ ពោលតិះដៀលព្រះពុទ្ធ ភិក្ខុពួកមួយ ពោលតិះដៀល​ព្រះធម៌ ភិក្ខុពួកមួយ ពោលតិះដៀលព្រះសង្ឃ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បី​ធ្វើ​តជ្ជនីយកម្ម​​ដល់ភិក្ខុ៣ពួកនេះឯង។

ចប់ (តជ្ជនីយកម្ម) ដែលសង្ឃប្រាថ្នានឹងធ្វើ មានចំនួន៦។

[៣៤][៣៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសង្ឃធ្វើតជ្ជនីយកម្មហើយ ត្រូវប្រព្រឹត្តវត្តដោយ​ប្រពៃ។ ឯការប្រព្រឹត្តវត្តដោយប្រពៃក្នុងតជ្ជនីយកម្មនោះដូច្នេះ គឺភិក្ខុដែលសង្ឃ​បានធ្វើ​តជ្ជនីយកម្មហើយនោះ មិនត្រូវឲ្យឧបសម្បទា មិនត្រូវឲ្យនិស្ស័យ មិនត្រូវឲ្យសាមណេរ​បម្រើខ្លួន មិនត្រូវទទួល​ការ​សន្មតិខ្លួន​ជាអ្នកប្រដៅ​ភិក្ខុនី បើទុកជាសង្ឃ​បានសន្មតហើយ ក៏គង់​មិនត្រូវប្រដៅ​ភិក្ខុនីដែរ សង្ឃបានធ្វើតជ្ជនីយកម្ម​ព្រោះអាបត្តិណា កុំគប្បីឲ្យ​ត្រូវ​អាបត្តិ​នោះទៀត ឬអាបត្តិដទៃប្រហែលគ្នាក្តី​ អាបត្តិធ្ងន់ជាង​អាបត្តិមុននោះក្តី ភិក្ខុមិនត្រូវ​តិះដៀល​ពួក​ភិក្ខុអ្នកធ្វើតជ្ជនីយកម្ម មិនត្រូវហាមឧបោសថ មិនត្រូវហាមបវារណា ដល់ភិក្ខុជាបកតត្ត មិនត្រូវធ្វើជាអ្នក​មានមាត់ពាក្យ (ក្នុងអធិករណនោះ) មិនត្រូវទទួល​ទ. ១៤នាទីជាធំក្នុងវត្ត មិនត្រូវ​ឲ្យធ្វើឱកាស [ភិក្ខុដែលសង្ឃបានធ្វើតជ្ជនីយកម្មហើយ មិនត្រូវសូមឱកាស ភិក្ខុណាមួយ​ដែល​មានទោសដើម្បីចោទភិក្ខុនោះ។] មិនត្រូវចោទគេ (ដោយវត្ថុ ឬដោយអាបត្តិ) មិនត្រូវរំលឹក (ទោសអ្នកដទៃ) មិនត្រូវប្រកបពួកភិក្ខុ(ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា។

ចប់វត្ត១៨ក្នុងតជ្ជនីយកម្ម។

[៣៥][៣៥] លំដាប់នោះ សង្ឃបានធ្វើតជ្ជនីយកម្មដល់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ។ ភិក្ខុទាំងឡាយនោះ ដែលសង្ឃបានធ្វើតជ្ជនីយកម្មហើយ ក៏ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លប​រោម [ស្លូត សុភាពរាបទាប] ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញ ចាកកម្ម រួចក៏ចូលទៅរកភិក្ខុ​ទាំងឡាយ ហើយនិយាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ យើងខ្ញុំ​ ដែលសង្ឃបានធ្វើ តជ្ជនីយកម្ម​ហើយ បានប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ចេញ ចាកកម្មហើយ យើងខ្ញុំត្រូវប្រតិបត្តិដូចម្តេចទៀត។ ភិក្ខុ​ទាំងឡាយ យកសេចក្តីនុ៎ះ​ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ បើដូច្នោះ សង្ឃចូររម្ងាប់តជ្ជនីយកម្ម ដល់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ​ចុះ។ [៣៦][៣៦] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់តជ្ជនីយកម្មរបស់ភិក្ខុដែលប្រកបដោយ​អង្គ៥ គឺភិក្ខុឲ្យឧបសម្បទា១ ភិក្ខុឲ្យនិស្ស័យ១ ភិក្ខុឲ្យសាមណេរបម្រើខ្លួន១ ភិក្ខុទទួល​ការសន្មតិ​ខ្លួន​ជាអ្នកប្រដៅភិក្ខុនី១ ភិក្ខុដែលសង្ឃ​សន្មត ហើយប្រៀនប្រដៅ​ភិក្ខុនីទាំងឡាយ១ ម្នាលភិក្ខុ​ទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ តជ្ជនីយកម្ម របស់​ភិក្ខុ ដែល​ប្រកប​ដោយអង្គ៥នេះឯង។ [៣៧][៣៧] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់​តជ្ជនីយកម្ម​របស់​ភិក្ខុ​ដែល​ប្រកប​ដោយ​​អង្គ៥ដទៃទៀត គឺភិក្ខុដែលសង្ឃធ្វើតជ្ជនីយកម្ម ព្រោះអាបត្តិណា ហើយត្រឡប់​ត្រូវ​អាបត្តិ​នោះទៀត១ ឬអាបត្តិដទៃ ប្រហែលគ្នានឹង​អាបត្តិ​មុននោះ១ ឬអាបត្តិ​ធ្ងន់​ជាងអាបត្តិមុននោះ១ ភិក្ខុតិះដៀលតជ្ជនីយកម្ម១ ភិក្ខុតិះដៀល​ទ. ១៥ពួកភិក្ខុអ្នក​ធ្វើតជ្ជនីយកម្ម១ ម្នាល​ភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់តជ្ជនីយកម្មរបស់​ភិក្ខុដែល​ប្រកប​ដោយអង្គ៥នេះទេ។ [៣៨][៣៨] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់​តជ្ជនីយកម្ម​របស់​ភិក្ខុ​ដែល​ប្រកប​ដោយ​​អង្គ៨ គឺភិក្ខុហាមឧបោសថរបស់ភិក្ខុជាបកតត្ត១ ហាមបវារណារបស់ភិក្ខុជាបកតត្ត១ ធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណណានោះ)១ ទទួល​នាទីជាធំក្នុងវត្ត១ ភិក្ខុដែល​ឲ្យធ្វើឱកាស (ដើម្បីចោទ)១ ភិក្ខុចោទគេ១ ភិក្ខុរំលឹកគេ១ ភិក្ខុប្រកបពួក​ភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់តជ្ជនីយកម្មរបស់​ភិក្ខុដែល​ប្រកប​ដោយអង្គ៨នេះទេ។

ចប់ តជ្ជនីយកម្មដែលសង្ឃមិនត្រូវរម្ងាប់ មានចំនួន១៨។

[៣៩][៣៩] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់​តជ្ជនីយកម្មរបស់ភិក្ខុ ដែលប្រកប​ដោយ​អង្គ៥ គឺភិក្ខុមិនឲ្យឧបសម្បទា១ មិនឲ្យនិស្ស័យ១ មិនឲ្យសាមណេរបម្រើខ្លួន១ មិនទទួល​ការសន្មតិ​ខ្លួន​ជាអ្នកប្រដៅ​ភិក្ខុនី១ បើទុកជាសង្ឃ​សន្មតឲ្យហើយ ក៏គង់​មិនទៅ​ប្រដៅភិក្ខុនី​ទាំងឡាយ១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់​តជ្ជនីយកម្មរបស់ភិក្ខុដែលប្រកបដោយ​អង្គ​៥នេះឯង។ [៤០][៤០] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់​តជ្ជនីយកម្មរបស់ភិក្ខុ ដែលប្រកប​ដោយ​អង្គ៥ដទៃទៀត គឺភិក្ខុដែលសង្ឃធ្វើ​តជ្ជនីយកម្ម ព្រោះ​អាបត្តិណាហើយ មិនត្រូវអាបត្តិ​នោះទៀត១ ឬអាបត្តិ​ដទៃ ប្រហែលគ្នានឹង​អាបត្តិមុននោះ១ ឬអាបត្តិ​ធ្ងន់​ជាង​អាបត្តិ​មុននោះ១ មិនតិះដៀល​តជ្ជនីយកម្ម១ មិនតិះដៀល​ពួកភិក្ខុអ្នកធ្វើតជ្ជនីយកម្ម១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់​តជ្ជនីយកម្មរបស់ភិក្ខុដែលប្រកបដោយ​អង្គ​៥នេះឯង។ [៤១][៤១] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់​តជ្ជនីយកម្មរបស់ភិក្ខុ ដែលប្រកប​ដោយ​អង្គ៨ គឺភិក្ខុមិនហាមឧបោសថ របស់ភិក្ខុជាបកតត្ត១ មិនហាមបវារណា របស់ភិក្ខុ​ជាបកតត្ត១ មិនធ្វើ​ជាអ្នក​មានមាត់ពាក្យ១ មិនទទួល​នាទីជាធំក្នុងវត្ត១ ទ. ១៦មិនឲ្យធ្វើ​ឱកាស (ដើម្បី​ចោទ)១ មិនចោទគេ១ មិនរំលឹកគេ១ មិនប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួក​ភិក្ខុផងគ្នា១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់​តជ្ជនីយកម្មរបស់ភិក្ខុដែលប្រកបដោយ​អង្គ​៨នេះឯង។

ចប់ តជ្ជនីយកម្មដែលសង្ឃត្រូវរម្ងាប់ មានចំនួន១៨។

[៤២][៤២] ម្នាលភិក្ខុទាំងឡាយ ឯតជ្ជនីយកម្មនោះ សង្ឃត្រូវរម្ងាប់យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុទាំងនោះ គប្បី​ចូលទៅរកជំនុំសង្ឃ ហើយធ្វើសំពត់​ឧត្តរាសង្គ ឆៀងស្មាម្ខាង ហើយសំពះបាទារបស់​ភិក្ខុចាស់​ទាំងឡាយ រួច​អង្គុយច្រហោង​ ផ្គងអញ្ជលីឡើង និយាយយ៉ាងនេះថា បពិត្រ​លោកទាំងឡាយដ៏ចំរើន ខ្ញុំព្រះករុណាទាំងឡាយ ដែលសង្ឃ​ធ្វើតជ្ជនីយកម្មហើយ បានប្រព្រឹត្តវត្តដោយ​ប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្តគួរដល់​កិរិយា​រលាស់ចេញចាកកម្ម ខ្ញុំព្រះករុណាទាំងឡាយ មកសូមការរម្ងាប់​តជ្ជនីយកម្ម។ គប្បីសូមជាគំរប់​ពីរដងផង។ គប្បីសូមជាគំរប់​បីដងផង។ ភិក្ខុ​អ្នកឆ្លាស ប្រតិពល គប្បីញុំាង​សង្ឃឲ្យដឹងថា បពិត្រ​ព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុនេះ ដែលសង្ឃ​ធ្វើ​តជ្ជនីយកម្មហើយ បាន​ប្រព្រឹត្តវត្តដោយ​ប្រពៃ និងសម្លបរោម ប្រព្រឹត្តវត្តគួរដល់កិរិយា​រលាស់ចេញ​ចាកកម្ម មកសូម​ការរម្ងាប់​តជ្ជនីយកម្ម។ បើកម្មមានកាលគួរដល់សង្ឃហើយ សង្ឃគប្បី​រម្ងាប់​តជ្ជនីយកម្មរបស់បណ្ឌុក​ភិក្ខុ និងលោហិតកភិក្ខុ។ នេះជាញត្តិ។ បពិត្រ​ព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុនេះ ដែលសង្ឃ​បានធ្វើ​តជ្ជនីយកម្មហើយ ​ប្រព្រឹត្តវត្តដោយ​ប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្តគួរដល់កិរិយា​រលាស់ចេញ​ចាកកម្ម ឥឡូវមកសូម​ការរម្ងាប់​តជ្ជនីយកម្ម។ សង្ឃក៏​រម្ងាប់​តជ្ជនីយកម្មរបស់បណ្ឌុក​ភិក្ខុ និងលោហិតកភិក្ខុ។ ការរម្ងាប់​តជ្ជនីយកម្ម របស់បណ្ឌុកភិក្ខុ និង​លោហិតកភិក្ខុ គួរដល់​លោកដ៏មានអាយុអង្គណា លោកដ៏​មានអាយុអង្គនោះត្រូវស្ងៀម មិនគួរ​ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុ​អង្គ​នោះ​ត្រូវនិយាយឡើង។ ខ្ញុំប្រកាស​សេចក្តីនេះជាគំរប់ពីរដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ។បេ។ ក៏ការរម្ងាប់តជ្ជនីយកម្មរបស់​បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ គួរដល់​លោក​ដ៏មានអាយុអង្គណា លោកដ៏មានទ. ១៧អាយុអង្គនោះត្រូវស្ងៀម មិនគួរ​ដល់លោកដ៏​មានអាយុ​អង្គណា លោកដ៏មានអាយុអង្គនោះត្រូវនិយាយឡើង។ ខ្ញុំប្រកាស​សេចក្តី​នេះ ជាគំរប់​បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បណ្ឌុកភិក្ខុ និងលោហិតក​ភិក្ខុនេះ ដែលសង្ឃបានធ្វើតជ្ជនីយកម្មហើយ បានប្រព្រឹត្តវត្តដោយប្រពៃ ទាំង​សម្លបរោម ប្រព្រឹត្តវត្តគួរដល់កិរិយារលាស់​ចេញចាកកម្ម ឥឡូវ​មកសូមការរម្ងាប់​តជ្ជនីយកម្ម។ សង្ឃ​ក៏រម្ងាប់តជ្ជនីយកម្ម របស់​បណ្ឌុកភិក្ខុ និង​លោហិតកភិក្ខុ។ ការរម្ងាប់​តជ្ជនីយកម្ម របស់​បណ្ឌុកភិក្ខុ និង​លោហិតកភិក្ខុ គួរដល់​លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុ​អង្គនោះ​ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវ​និយាយ​ឡើង។ សង្ឃបាន​រម្ងាប់តជ្ជនីយកម្ម របស់​បណ្ឌុកភិក្ខុ និង​លោហិតកភិក្ខុហើយ ការរម្ងាប់​តជ្ជនីយកម្ម​របស់បណ្ឌុកភិក្ខុ និង​លោហិតកភិក្ខុ គួរដល់សង្ឃ ព្រោះហេតុដូច្នោះ ទើបសង្ឃ​ស្ងៀម។ ខ្ញុំសូមចាំទុក​នូវដំណើរនេះ ដោយអាការស្ងៀមយ៉ាងនេះ។

ចប់ តជ្ជនីយកម្មជាបឋម។

[៤៣][៤៣] សម័យនោះឯង សេយ្យសកភិក្ខុដ៏មានអាយុ ជាភិក្ខុល្ងង់ មិនឆ្លាស មានអាបត្តិ​ច្រើន មិនមានការកំណត់អាបត្តិ នៅច្រឡូកច្រឡំ​ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំ​មិនសមគួរ ឯភិក្ខុទាំងឡាយ ជាបកតត្តសោត ក៏តែងឲ្យបរិវាស ឲ្យមូលាយបដិកស្សន ឲ្យ​មានត្ត ឲ្យអព្ភាន។ ភិក្ខុទាំងឡាយឯណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ហេតុអ្វី បានជា​ សេយ្យសកភិក្ខុដ៏មានអាយុ ជាភិក្ខុ​ល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមាន​ការកំណត់អាបត្តិ នៅច្រឡូកច្រឡំ ​ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំ​មិនសមគួរ ឯភិក្ខុទាំងឡាយ ជាបកតត្តសោត ក៏តែង​ឲ្យបរិវាស ឲ្យមូលាយបដិកស្សន ឲ្យមានត្ត ឲ្យអព្ភាន។ លំដាប់នោះ ភិក្ខុទាំងអម្បាលនោះ ក្រាប​បង្គំ​ទូល​ដំណើរនុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ [៤៤][៤៤] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់​ឲ្យ​ប្រជុំភិក្ខុសង្ឃ ហើយទ្រង់​ត្រាស់​សួរភិក្ខុទាំងឡាយ ​ក្នុងកាលនោះថា ម្នាលភិក្ខុទាំងឡាយ ទ. ១៨ឮថា សេយ្យសក​ភិក្ខុ ជាភិក្ខុល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់​អាបត្តិ នៅច្រឡូកច្រឡំ​ ដោយ​គ្រហស្ថ ដោយការច្រឡូកច្រឡំ​មិនសមគួរ ឯភិក្ខុទាំងឡាយ ជាបកតត្តសោត ក៏តែង​ឲ្យ​បរិវាស ឲ្យមូលាយបដិកស្សន ឲ្យមានត្ត ឲ្យអព្ភាន ពិតមែនឬ។ ភិក្ខុទាំងឡាយ ​ក្រាបបង្គំ​ទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះសព្វញ្ញុពុទ្ធ ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ អំពើរបស់មោឃបុរសនោះ មិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែន​ជារបស់សមណៈ មិនគប្បី មិនគួរ​ធ្វើឡើយ ម្នាលភិក្ខុទាំងឡាយ ហេតុអ្វី​បានជា​មោឃបុរសនោះ ជាបុគ្គលល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់​អាបត្តិ នៅច្រឡូក​ច្រឡំ ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំ​មិនសមគួរ ឯភិក្ខុទាំងឡាយ ជាបកតត្តសោត ក៏ឲ្យបរិវាស ឲ្យមូលាយបដិកស្សន ឲ្យមានត្ត ឲ្យអព្ភាន ម្នាលភិក្ខុទាំងឡាយ អំពើ​របស់មោឃបុរសនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ មិនមែនដឹងនាំ​ពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លា​ឡើងទេ។បេ។ លុះទ្រង់បន្ទោសរួច ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃ​ចូរធ្វើ​និយស្សកម្ម [កម្មដែលសង្ឃត្រូវធ្វើឲ្យថយ យស។] ដល់សេយ្យសកភិក្ខុ ដោយពាក្យថា អ្នកត្រូវ​នៅដោយ​មាននិស្ស័យ [ភិក្ខុដែលល្ងង់ មិនឆ្លាសនោះ ត្រូវសូមនិស្ស័យ ហើយនៅអាស្រ័យនឹង​គ្រូអាចារ្យ​របស់ខ្លួន ​មិនត្រូវ​នៅ ដោយនិស្សយមុត្តកទេ។]។ ម្នាលភិក្ខុទាំងឡាយ សង្ឃគប្បីធ្វើ និយស្សកម្ម​យ៉ាងនេះ។ សង្ឃត្រូវចោទ សេយ្យសកភិក្ខុជាមុន លុះចោទហើយ ត្រូវរំលឹក លុះរំលឹកហើយ ត្រូវ​លើកអាបត្តិឡើង លុះលើកអាបត្តិហើយ ត្រូវភិក្ខុអ្នកឆ្លាស ប្រតិពល​ញុំាង​សង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ សេយ្យសកភិក្ខុនេះ ជាភិក្ខុល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ នៅច្រឡូកច្រឡំ ដោយគ្រហស្ថ ដោយការ​ច្រឡូក​ច្រឡំ​មិនសមគួរ ឯភិក្ខុទាំងឡាយ ជាបកតត្តសោត ក៏តែងឲ្យបរិវាស ឲ្យមូលាយបដិកស្សន ឲ្យមានត្ត ឲ្យអព្ភាន។ បើកម្ម​មានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីធ្វើ និយស្សកម្ម ដល់​សេយ្យសកភិក្ខុ ដោយពាក្យថា អ្នកត្រូវនៅ ដោយមាននិស្ស័យ (ទៀត)។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ សេ


km/tipitaka/book_009.txt · ពេលកែចុងក្រោយ: 2019/03/17 05:22 និពន្ឋដោយ Johann