km:tipitaka:book_060
Differences
This shows you the differences between two versions of the page.
Link to this comparison view
Both sides previous revisionPrevious revision
Next revision
Previous revision
km:tipitaka:book_060 [2019/03/14 14:46] Johannkm:tipitaka:book_060 [2023/03/18 09:25] (ឥឡៅវ) – [មាតិកា] Johann
ខ្សែ 1: ខ្សែ 1:
 +<WRAP box fill ><WRAP centeralign>[[-Namo tassa bhagavato arahato sammā-]]\\
 + [[sangham.net/index.php?action=forum|{{cs-rm:sangham_19x17.gif}}]]  **ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language**  [[sangham.net/index.php?action=forum|{{cs-rm:sangham_19x17.gif}}]]\\
 +Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: [[http://sangham.net/index.php/board,85.0.html|sangham.net]] or Upasika Norum on sangham.net **Anumodana!**
 +សូមថ្វាយបង្គំចំពោះព្រះសង្ឃ,  ជំរាបសួរឧបាសក និងឧបាសិកាទាំងអស់  នេះគឺជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ! 1.Edition 20190228
 +សូមកុំចែករំលែកបន្ថែមទៀត ប្រសិនបើមិនមែនសម្រាប់ការកែសម្រួលនៅ sangham.net និងកិច្ចការនេះ។ សូមគិតថាលោកអ្នកត្រូវបានអញ្ជើញដើម្បីចូលរួមបុណ្យកុសលនេះ និងសូមប្រាប់ពួកយើងអំពីកំហុស និងប្រើវេទិកានេះ: [[http://sangham.net/index.php/board,85.0.html|sangham.net]]  ឬប្រាប់ឧបាសិកា  Norum នៅលើ sangham.net **សូមអនុមោទនា**!
 +A topic about progress and feedback can be found here: [[sang>9184.0.html|ព្រះត្រៃបិដក ភាគ ០៦០ - Tipitaka Book 060]], for change log on ati.eu see here: [[km:tipitaka:book_060_log|រាយការណ៍ ភាគ ០៦០]]</WRAP>
 +<div centeralign>[[book_059|{{en:img:left.png }}]] [[book_059|ភាគទី ៥៩]] | **[[book_index|មាតិកា]]** | [[book_061|ភាគទី ៦១]] [[book_061|{{ en:img:right.png}}]]
 +{{ book_060.jpg?250 }}
 +<div centeralign>គំរូ ឯកសារ ផ្សេងទៀត ៖\\ {{ :km:tipitaka:book_060.pdf |}}
 +<div ref_source><span sang_id>លេខសម្គាល់\\ <span page_kmt>លេខទំព៍រ
 +====== ព្រះត្រៃបិដក ភាគ ទី ៦០ ======
 +<span page_kmt #p_1>ទ. 1
 +======= សុត្តន្តបិដក =======
 +<div ref_source><span sang_id #sut>[[km:tipitaka:sut:index|sut]] | [[km:tipitaka:book_060#sut|ភាគទី ៦០]]
 +======= ខុទ្ទកនិកាយគ =======
 +<div ref_source><span sang_id #sut.kn>[[km:tipitaka:sut:kn:index|sut.kn]] | [[km:tipitaka:book_060#sut.kn|ភាគទី ៦០]]
 +======= ជាតក =======
 +<div ref_source><span sang_id #sut.kn.jat>[[km:tipitaka:sut:kn:jat:sut.kn.jat|sut.kn.jat]] | [[km:tipitaka:book_060#sut.kn.jat|ភាគទី ៦០]]
 +<div centeralign>**[[#sut.kn.jat.v14|បកិណ្ណកនិបាតជាតក]] | [[#sut.kn.jat.v15|វីសតិនិបាតជាតក]] | [[#sut.kn.jat.v16|តឹសនិបាតជាតក]] | [[#sut.kn.jat.v17|ចត្តាលីសនិបាតជាតក]]**
 +**ភាគទី ៦០
 +នវមភាគ**
 +នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។
 +ខ្ញុំសូមនមស្ការ ចំពោះព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។
 +====== បកិណ្ណកនិបាតជាតក ======
 +<div ref_source><span sang_id #sut.kn.jat.v14>[[km:tipitaka:sut:kn:jat:sut.kn.jat.v14|sut.kn.jat.v14]] | [[km:tipitaka:book_060#sut.kn.jat.v14|ភាគទី ៦០]]
 +<div centeralign>**(១៤. បកិណ្ណកនិបាតោ)**
 +==== សាលិកេទារជាតក ទី១ ====
 +<div ref_source><span sang_id #sut.kn.jat.484>[[km:tipitaka:sut:kn:jat:sut.kn.jat.484|sut.kn.jat.484]] | [[km:tipitaka:book_060#sut.kn.jat.484|ភាគទី ៦០]]
 +<div centeralign>**(៤៨៤. សាលិកេទារជាតកំ (១))**
 +<span para #para_1>[១] (បុរសអ្នករក្សាស្រែពោលថា) បពិត្រកោសិយៈ ស្រូវសាលីក្នុងស្រែ បរិបូណ៌ដែរ តែពួកសេកតែងស៊ី បពិត្រព្រហ្ម ខ្ញុំសូមជំរាបលោក ខ្ញុំមិនអាចហាមឃាត់សេកទាំងនោះបានឡើយ បណ្តាសេកទាំងនោះ មានសេកមួយ ដែលល្អដោយចំណែកទាំងពួង ជាងសេកទាំងនោះ ស៊ីនូវស្រូវសាលី តាមសេក្តីបា្រថ្នារួចហើយ ក៏ពាំស្រូវដោយចំពុះហើរទៅទៀត។
 +<span para #para_2>[២] (សាលិន្ទិយព្រាហ្មណ៍ កោសិយគោត្រពោលថា) ជនទាំងឡាយ ចូរដាក់អន្ទាក់ធ្វើដោយកន្ទុយសត្វ បក្សីនោះនឹងជាប់ ចូរអ្នកចាប់វាទាំងរស់ នាំមកក្នុងសំណាក់នៃអញ។
 +<span para #para_3>[៣] (សេ្តចសេកពោលថា) បក្សីទាំងនុ៎ះ ស៊ីផង ផឹកផង ហើយហើរចេញទៅ អាត្មាអញម្នាក់ឯង ជាប់អន្ទាក់ហើយ អាត្មាអញធ្វើហើយនូវអំពើលាមកដូចមេ្តច។
 +<span para #para_4>[៤] (ព្រាហ្មណ៍…) ម្នាលសេក ពោះសេកទាំងឡាយដទៃ (ជាពោះតូចល្មម) ដោយពិត (ចំណែកខាងពោះ) របស់អ្នក ជាពោះធំជ្រុលពេក បានជាអ្នកស៊ីស្រូវសាលីតាមសេចក្តីបា្រថ្នារួចហើយ ក៏ពាំយកស្រូវដោយចំពុះហើរទៅ។ ម្នាលសេក អ្នកបំពេញជង្រុកក្នុងព្រៃរកានោះឬ ឬក៏អ្នកចងពៀរនឹងយើង ម្នាលសំឡាញ់ យើងសួរហើយ អ្នកចូរបា្រប់ អ្នកកប់ស្រូវសាលីទុកក្នុងទីណា។
 +<span para #para_5>[៥] (ស្តេចសេក…) ខ្ញុំមិនចងពៀរជាមួយនឹងអ្នកទេ ជង្រុករបស់ខ្ញុំ ក៏មិនមានដែរ ខ្ញុំដោះបំណុលផង ឲ្យបុលផង ខ្ញុំហើរទៅដល់ចុងរកា ក៏កប់កំណប់ទុកក្នុងព្រៃរកានោះ បពិត្រកោសិយៈ អ្នកចូរជ្រាបយ៉ាងនេះចុះ។ 
 +<span para #para_6>[៦] (ព្រាហ្មណ៍…) ការឲ្យបុលរបស់អ្នកដូចមេ្តច ការដោះបំណុលដូចម្តេច អ្នកចូរបា្រប់នូវការកប់កំណប់ កាលបើដូច្នោះ អ្នកនឹងរួចចាកអន្ទាក់។
 +<span para #para_7>[៧] (សេ្តចសេក…) បពិត្រកោសិយៈ ខ្ញុំមានកូនតូចៗ មិនទាន់ដុះស្លាបនៅឡើយ កូនតូចទាំងឡាយនោះ ដែលខ្ញុំចិញ្ចឹមហើយ នឹងចិញ្ចឹមខ្ញុំវិញ ហេតុនោះ ខ្ញុំត្រូវឲ្យបុលដល់កូនតូចៗ ទាំងនោះ។ ម្យ៉ាងទៀត ខ្ញុំមានមាតា បិតាចាស់គ្រាំគ្រា មានវ័យកន្លងហើយ ខ្ញុំពាំ (នូវស្រូវសាលី) ដោយចំពុះ យកទៅជូនមាតាបិតាទាំងនោះ ខ្ញុំត្រូវដោះបំណុលដែលគាត់ធ្វើហើយមុន។ 
 +ក្នុងព្រៃរកានោះ មានបក្សីទាំងឡាយដទៃទៀត ដែលជ្រុះស្លាបអស់ហើយ ថមថយកំឡាំង ខ្ញុំត្រូវការដោយបុណ្យ ក៏ឲ្យដល់បក្សីទាំងនោះ បណ្ឌិតទាំងឡាយពោលថា បុញ្ញកម្មនោះជាកំណប់។ ការឲ្យបុលរបស់ខ្ញុំយ៉ាងនេះ ការដោះបំណុលរបស់ខ្ញុំយ៉ាងនេះ ខ្ញុំបា្រប់នូវការកប់កំណប់ បពិត្រកោសិយៈ អ្នកចូរជ្រាបយ៉ាងនេះ។
 +<span para #para_8>[៨] (ព្រាហ្មណ៍…) បក្សីមានកំណើតពីរដងនេះ ប្រសើរណាស់តើ ជាសត្វប្រកបដោយធម៌ដ៏ក្រៃលែង មនុស្សពួកខ្លះ មិនមានធម៌នេះទេ។ អ្នកចូរបរិភោគនូវស្រូវសាលី ជាមួយនឹងពួកញាតិទាំងអស់ តាមប្រាថ្នាចុះ ម្នាលសេក សូមឲ្យយើងឃើញអ្នកទៀត ដ្បិតការបានចួបប្រទះ នឹងអ្នក (នេះ) ជាទីស្រឡាញ់របស់យើង។
 +<span para #para_9>[៩] (ស្តេចសេក…) បពិត្រកោសិយៈ ខ្ញុំបានបរិភោគផង ផឹកផង ក្នុងលំនៅអ្នករួចហើយ ខ្ញុំមិនអាចនឹងនៅក្នុងសំណាក់នៃអ្នកអស់រាត្រីមួយទេ អ្នកចូរឲ្យទាន (ចំពោះសមណព្រាហ្មណ៍) ដែលមានអាជ្ញាដាក់ចុះហើយផង ចូរចិញ្ចឹមមាតាបិតា ដែលចាស់គ្រាំគ្រាផង។
 +<span para #para_10>[១០] (ព្រាហ្មណ៍…) លក្ខី (សិរី បុណ្យ និងបា្រជ្ញា) បានកើតឡើងហើយដល់យើងក្នុងថៃ្ងនេះ ដ្បិតយើងបានជួបនឹងសេ្តចសេកដ៏ប្រសើរ ជាងពួកបក្សីទាំងឡាយ យើងនឹងធ្វើបុណ្យឲ្យច្រើន ព្រោះបានស្តាប់នូវសុភាសិតរបស់សេក។
 +<span para #para_11>[១១] (អភិសម្ពុទ្ធគាថា) សាលិន្ទិយព្រាហ្មណ៍ ជាកោសិយគោត្រនោះ មានចិត្តរីករាយ មានចិត្តខ្ពស់ឯក មានចិត្តជ្រះថ្លា បានចាត់ចែងនូវបាយ និងទឹក ហើយញុំាងសមណៈ និងព្រាហ្មណ៍ទាំងឡាយ ឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹក។
 +<div centeralign>ចប់ សាលិកេទារជាតក ទី១។
 +==== ចន្ទកិន្នរជាតក ទី២ ====
 +<div ref_source><span sang_id #sut.kn.jat.485>[[km:tipitaka:sut:kn:jat:sut.kn.jat.485|sut.kn.jat.485]] | [[km:tipitaka:book_060#sut.kn.jat.485|ភាគទី ៦០]]
 +<div centeralign>**(៤៨៥. ចន្ទកិន្នរីជាតកំ (២))**
 +<span para #para_12>[១២] (ចន្ទកិន្នរពោលថា) ម្នាលនាងចន្ទា ជីវិតនេះប្រហែលជាជិតដាច់ហើយ ព្រោះក្រពុលដោយឈាម អញនឹងលះបង់នូវជីវិតក្នុងថ្ងៃនេះឯង ម្នាលនាងចន្ទា ជីវិតរបស់អញនឹងរលត់។ ជីវិតរបស់អញជាទុក្ខពៀបចុះហើយ ហ្ឫទ័យរបស់អញក្តៅណាស់ អញលំបាកក្រៃពេក ព្រោះហេតុនាងចន្ទាកំពុងសោក មិនមែនព្រោះការសោកដទៃទេ។ អញនឹងស្វិតស្រពោនដូចជាស្មៅ (ដែលគេដាក់លើថ្មក្តៅ) ដូចជាដើមឈើ (ដែលកាត់ផ្តាច់ឫសហើយ) អញនឹងរីងស្ងួតដូចជាស្ទឹងដែលមានទឹកមិនពេញ ព្រោះនាងចន្ទាកំពុងសោក មិនមែនព្រោះការសោកដទៃទេ។ ទឹកភ្នែកទាំងឡាយរបស់អញនេះហូរទៅ ដូចជាភ្លៀងក្បែរជើងភ្នំហូរទៅ ព្រោះហេតុនាងចន្ទាកំពុងសោក មិនមែនព្រោះការសោកដទៃឡើយ។
 +<span para #para_13>[១៣] (នាងចន្ទាកិន្នរី ពោលផ្តាសាថា) រាជបុត្តណា បាញ់នូវប្តីដែលអញជាអ្នកកំព្រាបា្រថ្នាហើយ រាជបុត្ត (នោះ) អាក្រក់មែន ប្តីរបស់អញនោះ ដែលត្រូវសរមុតហើយ ដេកលើផែនដីទៀបគល់ឈើ។ នែរាជបុត្ត សេចក្តីសោកក្នុងហឫទ័យណានៃអញ ដែលកំពុងសំឡឹងមើលនូវកិន្នរ សូមមាតារបស់អ្នក បាននូវសេចក្តីសោកក្នុងហឫទ័យដូចអញនេះដែរ។ នែរាជបុត្ត សេចក្តីសោកក្នុងហឫទ័យណារបស់អញ ដែលកំពុងសំឡឹងមើលនូវកិន្នរ សូមប្រពន្ធរបស់អ្នក បាននូវសេចក្តីសោកក្នុងហឫទ័យដូចអញនេះដែរ។ នែរាជបុត្ត បុគ្គលណា បានសម្លាប់កិន្នរ ដែលជាសត្វមិនប្រទូស្ត ព្រោះការចង់បានអញ សូមកុំឲ្យម្តាយរបស់អ្នក (នោះ) បានឃើញកូនផង សូមកុំឲ្យបានឃើញប្តីផង។ នែរាជបុត្ត អ្នកណាបានសម្លាប់កិន្នរ ដែលជាសត្វមិនប្រទូស្ត ព្រោះការចង់បានអញ សូមកុំឲ្យប្រពន្ធរបស់អ្នកនោះ បានឃើញកូនផង សូមកុំឲ្យបានឃើញប្តីផង។
 +<span para #para_14>[១៤] (ព្រះរាជាទ្រង់ត្រាស់ថា) ម្នាលនាងចន្ទាមានភ្នែកដូចផ្កានៃតិមិរព្រឹក្សក្នុងព្រៃ នាងកុំយំ កុំសោកឡើយ នាងនឹងបានជាអគ្គមហេសីនៃយើង និងមាននាងនារីបូជាក្នុងរាជត្រកូល។
 +<span para #para_15>[១៥] (កិន្នរី…) នែរាជបុត្រ អ្នកណាបានសម្លាប់នូវកិន្នរ ដែលជាសត្វមិនប្រទូស្ត ព្រោះការចង់បានអញ អញស៊ូតែស្លាប់ អញនឹងមិនធ្វើ (ជាប្រពន្ធ) របស់អ្នក (នោះ) ទេ។
 +<span para #para_16>[១៦] (ព្រះរាជា…) ម្នាលនាងកិន្នរី ដែលជាស្រីមានសេចក្តីខ្លាចផង ចង់រស់នៅផង នាងជាមេម្រឹគ មានស្លឹកកំញាន និងស្លឹកក្រស្នាជាភោជន ចូរនាងទៅកាន់ព្រៃហិមវន្តចុះ ពួកម្រឹគដទៃនឹងត្រេកត្រអាលចំពោះនាង។
 +<span para #para_17>[១៧] (កិន្នរី…) ភ្នំទាំងឡាយនោះផង ជ្រោះភ្នំទាំងឡាយនោះផង គូហាភ្នំទាំងឡាយនោះផង បពិត្រកិន្នរ ខ្ញុំកាលមិនឃើញអ្នកក្នុងទីនោះ តើនឹងធ្វើដូចម្តេច។ យើងទាំងឡាយ រមែងត្រេកត្រអាលជាមួយគ្នាលើភ្នំទាំងឡាយណា បពិត្រកិន្នរ ខ្ញុំកាលមិនឃើញអ្នកលើភ្នំទាំងឡាយនោះ តើនឹងធ្វើដូចម្តេច។ ភ្នំទាំងឡាយនោះ ដេរដាសដោយស្លឹកឈើ គួរឲ្យរីករាយ ដែលពួកម្រឹគសាហាវធ្លាប់ដើរទៅមកញឹកញយ បពិត្រកិន្នរ ខ្ញុំកាលមិនឃើញអ្នកក្នុងទីនោះ តើនឹងធ្វើដូចម្តេច។ ភ្នំទាំងឡាយនោះ ដេរដាសដោយផ្កាឈើគួរឲ្យរីករាយ ដែលពួកម្រឹគសាហាវធ្លាប់ដើរទៅមកញឹកញយ បពិត្រកិន្នរ ខ្ញុំកាលមិនឃើញអ្នកក្នុងទីនោះ តើនឹងធ្វើដូចម្តេច។ ស្ទឹងលើភ្នំ និងស្ទឹងក្នុងព្រៃទាំងឡាយ មានទឹកដ៏ថ្លា កាលហូរទៅ មានផ្កាឈើអណ្តែតទៅតាមខ្សែទឹកព្រោងព្រាត បពិត្រកិន្នរ ខ្ញុំកាលមិនឃើញអ្នកក្នុងទីនោះ តើនឹងធ្វើដូចម្តេច។ កំពូលទាំងឡាយនៃភ្នំហិមវន្ត មានពណ៌ខៀវ គួរឲ្យរមិលមើល បពិត្រកិន្នរ ខ្ញុំកាលមិនឃើញអ្នកក្នុងទីនោះ តើនឹងធ្វើដូចម្តេច។ កំពូលទាំងឡាយនៃភ្នំហិមវន្ត មានពណ៌លឿង គួរឲ្យរមិលមើល បពិត្រកិន្នរ ខ្ញុំកាលមិនឃើញអ្នកក្នុងទីនោះ តើនឹងធ្វើដូចម្តេច។ កំពូលទាំងឡាយនៃភ្នំហិមវន្ត មានពណ៌ក្រហម គួរឲ្យរមិលមើល បពិត្រកិន្នរ ខ្ញុំកាលមិនឃើញអ្នកក្នុងទីនោះ តើនឹងធ្វើដូចម្តេច។ កំពូលទាំងឡាយនៃភ្នំហិមវន្ត មានចុងស្រួច គួរឲ្យរមិលមើល បពិត្រកិន្នរ ខ្ញុំកាលមិនឃើញអ្នកក្នុងទីនោះ តើនឹងធ្វើដូចម្តេច។ កំពូលទាំងឡាយនៃភ្នំហិមវន្ត ដែលមានពណ៌ស គួរឲ្យរមិលមើល បពិត្រកិន្នរ ខ្ញុំកាលមិនឃើញអ្នកក្នុងទីនោះ តើនឹងធ្វើដូចម្តេច។ កំពូលទាំងឡាយនៃភ្នំហិមវន្តដ៏វិចិត្រ គួរឲ្យរមិលមើល បពិត្រកិន្នរ ខ្ញុំកាលមិនឃើញអ្នកក្នុងទីនោះ តើនឹងធ្វើដូចម្តេច។ បពិត្រកិន្នរ ខ្ញុំកាលមិនឃើញអ្នកលើភ្នំគន្ធមាទន៍នោះ ដែលពួកភុម្មទេវតាសេពហើយ ជាភ្នំដេរដាសដោយឱសថទាំងឡាយ តើនឹងធ្វើដូចម្តេច។ បពិត្រកិន្នរ ខ្ញុំកាលមិនឃើញអ្នកលើភ្នំគន្ធមាទន៍នោះ ដែលពួកកិន្នរសេពហើយ ជាភ្នំដ៏ដេរដាសដោយឱសថទាំងឡាយ តើនឹងធ្វើដូចម្តេច។
 +<span para #para_18>[១៨] បពិត្រព្រហ្មជាម្ចាស់ ខ្ញុំសូមថ្វាយបង្គំនូវព្រះបាទទាំងឡាយរបស់លោក ព្រោះលោកបានស្រោចប្តី ដែលខ្ញុំជាស្រីកំព្រាបា្រថ្នាហើយ ដោយទឹកអម្រឹត ដែលជាទីស្រឡាញ់ដោយវិសេសក្នុងទីដែលលោកជួបគ្នា។
 +<span para #para_19>[១៩] ឥឡូវនេះ យើងទាំងឡាយនឹងត្រាច់ទៅកាន់ស្ទឹងក្បែរភ្នំ និងស្ទឹងក្នុងព្រៃទាំងឡាយ ដែលមានផ្កាឈើអណ្តែតទៅតាមខ្សែទឹកព្រោងព្រាតទាំងមានឈើផ្សេងៗដុះហែវិញ យើងទាំងឡាយនឹងពោលនូវពាក្យជាទីស្រឡាញ់ទៅវិញទៅមក។ 
 +<div centeralign>ចប់ ចន្ទកិន្នរជាតក ទី២។
 +==== មហាឧក្កុសជាតក ទី៣ ====
 +<div ref_source><span sang_id #sut.kn.jat.486>[[km:tipitaka:sut:kn:jat:sut.kn.jat.486|sut.kn.jat.486]] | [[km:tipitaka:book_060#sut.kn.jat.486|ភាគទី ៦០]]
 +<div centeralign>**(៤៨៦. មហាឧក្កុសជាតកំ (៣))**
 +<span para #para_20>[២០] (ខ្លែងញីពោលថា) ម្នាលខ្លែងឈ្មោល ពួកអ្នកជនបទ ចងគប់ភ្លើងទាំងឡាយ ក្នុងកោះតូចៗ បា្រថ្នានឹងស៊ីនូវកូនតូចៗរបស់ខ្ញុំ អ្នកចូរហៅនូវមិត្តផង សំឡាញ់ផង អ្នកចូរក្រាបទូលនូវសេចក្តីវិនាសរបស់ពួកបក្សីជាញាតិ (នៃយើង ដល់ស្តេចអកផង)។
 +<span para #para_21>[២១] (ខ្លែងឈ្មោល ក៏ទៅក្រាបទូលស្តេចអកថា) បពិត្រស្តេចអក ព្រះអង្គជាទិជជាតិផង ជាបក្សីប្រសើរជាងពួកទិជជាតិផង ខ្ញុំសូមយកព្រះអង្គជាទីពឹង ដ្បិតពួកអ្នកជនបទ អាក្រក់ណាស់ បា្រថ្នានឹងស៊ីកូនតូចៗរបស់ខ្ញុំ សូមព្រះអង្គ (មេត្តាស្រោចស្រង់) ខ្ញុំ ឲ្យបានសេចក្តីសុខ។
 +<span para #para_22>[២២] (ស្តេចអកពោលថា) បណ្ឌិតទាំងឡាយ ជាអ្នកស្វែងរកសេចក្តីសុខ ក្នុងកាលគួរ និងកាលមិនគួរ រមែងចងមិត្រផង សំឡាញ់ផង ម្នាលខ្លែងឈ្មោល យើងនឹងធ្វើនូវប្រយោជន៍នុ៎ះ ដល់អ្នកបាន ដ្បិតអរិយជនតែងធ្វើនូវកិច្ចដល់អរិយជន (ដូចគ្នា)។
 +<span para #para_23>[២៣] (ខ្លែង…) អំពើណាដែលអរិយជនជាអ្នកអនុគ្រោះ គប្បីធ្វើដល់អរិយជន អំពើនោះព្រះអង្គបានធ្វើហើយ សូមទ្រង់រក្សានូវព្រះអង្គចុះ សូមទ្រង់កុំក្តៅក្រហាយឡើយ កាលបើព្រះអង្គរស់នៅ យើងគង់នឹងបាននូវកូនទាំងឡាយ (ទៀត)។
 +<span para #para_24>[២៤] (ស្តេចអក…) យើងខំធ្វើនូវការរក្សា និងកិរិយាការពារនោះឯង ត្រាតែបែកធ្លាយនូវសរីរៈ ក៏មិនតក់ស្លុតដែរ ដ្បិតសំឡាញ់ទាំងឡាយនេះ តែងលះបង់ជីវិតជួយធ្វើ (កិច្ចការ) ដល់សំឡាញ់ផងគ្នា នេះជាធម៌របស់សប្បុរសទាំងឡាយ។
 +<span para #para_25>[២៥] (អភិសម្ពុទ្ធគាថា) ស្តេចអកនេះ ជាសត្វស្លាបកើតអំពីស៊ុត បានធ្វើនូវអំពើដែលគេធ្វើដោយកម្រក្រៃពេក ដើម្បីប្រយោជន៍ (និងរក្សា) នូវកូនខ្លែងទាំងឡាយ ដរាបដល់ពាក់កណ្តាលអធ្រាត្រ។
 +<span para #para_26>[២៦] (ខ្លែង…) បុគ្គលពួកខ្លះ ឃ្លាតចាក (យស ឬទ្រព្យ) ក៏មាន ភ្លាំងភ្លាត់ដោយកម្មរបស់ខ្លួន ក៏មាន ហើយត្រឡប់តាំងខ្លួនបានដោយសារសេចក្តីអនុគ្រោះរបស់ពួកមិត្ត កូនទាំងឡាយរបស់ខ្ញុំ មានសេចក្តីក្តៅក្រហាយ ខ្ញុំមក (យកអ្នក) ជាគតិ (ទីពឹង) បពិត្រសត្វត្រាច់ទៅក្នុងទឹក ចូរអ្នកប្រព្រឹត្តប្រយោជន៍ដល់ខ្ញុំ។
 +<span para #para_27>[២៧] (អណ្តើក…) បណ្ឌិតទាំងឡាយ តែងចងមិត្ត និងសំឡាញ់ដោយទ្រព្យផង ដោយស្រូវផង ដោយខ្លួនផង ម្នាលខ្លែង យើងនឹងធ្វើប្រយោជន៍នេះដល់អ្នកបាន ដ្បិតអរិយជនតែងធ្វើកិច្ចដល់អរិយជនដូចគ្នា។
 +<span para #para_28>[២៨] (កូនអណ្តើក…) បពិត្រឪពុក អ្នកចូរជាបុគ្គលមានសេចក្តីខ្វល់ខ្វាយតិច អង្គុយស្ងៀមចុះ កូនតែងប្រព្រឹត្តប្រយោជន៍ដល់ឪពុក ខ្ញុំនឹងជួយការពារនូវកូនខ្លែង ហើយប្រព្រឹត្តនូវប្រយោជន៍ជំនួសលោក។
 +<span para #para_29>[២៩] (អណ្តើក…) ម្នាលកូន នេះជាធម៌របស់សប្បុរសទាំងឡាយ កូនត្រូវតែប្រព្រឹត្តប្រយោជន៍ដើម្បីឪពុកពិតមែនហើយ តែពួកអ្នកជនបទ មិនគប្បីបៀតបៀននូវកូនរបស់ខ្លែង ព្រោះឃើញនូវអញដែលមានកាយធំ។
 +<span para #para_30>[៣០] (ខ្លែង…) បពិត្រព្រះអង្គប្រសើរដោយសេចក្តីព្យាយាមក្នុងពួកម្រឹគ ពួកសត្វចិញ្ចឹម និងពួកមនុស្សត្រូវភ័យគ្របសង្កត់ហើយ រមែងចូលទៅពឹងបុគ្គលដ៏ប្រសើរ កូនទាំងឡាយរបស់ខ្ញុំ មានសេចក្តីក្តៅក្រហាយ (ព្រោះហេតុនោះ) ខ្ញុំមក (យកព្រះអង្គ) ជាគតិ ព្រះអង្គជាសេ្តចរបស់យើង សូមព្រះអង្គមេត្តា (ស្រោចស្រង់) ខ្ញុំ ឲ្យបានសេចក្តីសុខ។
 +<span para #para_31>[៣១] (សីហៈ…) ម្នាលខ្លែងឈ្មោល យើងនឹងធ្វើនូវប្រយោជន៍នុ៎ះដល់អ្នក មក យើងនឹងទៅសម្លាប់ពួកសត្រូវនោះរបស់អ្នក ធម្មតាអ្នកបា្រជ្ញ ជាអ្នកអាចនឹងសម្លាប់នូវសត្រូវបាន ដឹងច្បាស់ (នូវភ័យកើតឡើងដល់មិត្រ) មិនគប្បីប្រឹងប្រែងរក្សានូវជនដែលទុកដូចជាខ្លួន ដូចម្តេចកើត។
 +<span para #para_32>[៣២] (ខ្លែងញីនិយាយនឹងខ្លែងឈ្មោលថា) បុគ្គលគួរធ្វើ (នូវបុគ្គលណាមួយ) ឲ្យជាមិត្រផង ឲ្យជាសំឡាញ់ផង គួរធ្វើ (នូវបុគ្គលណាមួយ) ឲ្យជាម្ចាស់ផង ដើម្បីបាននូវសេចក្តីសុខ យើងទាំងឡាយ (អាចកំចាត់បង់នូវពួកសត្រូវបាន ដោយកំឡាំងនៃមិត្ត) ហើយនឹងបានមូលមិត្រគ្នា រីករាយជាមួយនឹងកូនទាំងឡាយ ដូចជាបុគ្គលដែលមានអាវក្រោះពាក់ហើយ អាចរារាំងនូវកូនសរទាំងឡាយបានដូច្នោះ។
 +<span para #para_33>[៣៣] កូនតូចទាំងឡាយ (បញ្ចេញសម្លេងដ៏ពិរោះ) គួរឲ្យខ្លោចចិត្ត ហើយស្រែកហៅ (ខ្ញុំ) ដែលកំពុងស្រែកយំដោយសារសេចក្តីព្យាយាមរបស់សីហៈជាមិត្ររបស់ខ្លួន ជាសំឡាញ់ ជាសត្វមិនរត់។ 
 +<span para #para_34>[៣៤] បណ្ឌិតនោះប្រើបា្រស់នូវកូន នូវសត្វចិញ្ចឹម ឬក៏នូវទ្រព្យ ព្រោះអាស្រ័យមិត្រសំឡាញ់ ខ្ញុំក្តី ពួកកូនក្តី ប្តីរបស់ខ្ញុំក្តី បានមូលមិត្រគ្នាដោយសេចក្តីអនុគ្រោះរបស់ពួកមិត្ត។ បុគ្គល មានសេ្តចផង មានមិត្រដ៏ក្លៀវក្លាផង (ជាមិត្រហើយ) អាចសម្រេចប្រយោជន៍បាន ដ្បិតសំឡាញ់ទាំងឡាយនុ៎ះ រមែងមានដល់បុគ្គល ដែលបរិបូណ៌ដោយសំឡាញ់ បពិត្រស្វាមី អ្នកបា្រថ្នានូវកាម បុគ្គលអ្នកមានមិត្រ មានយស មានសេចក្តីខ្ពង់ខ្ពស់នោះ រមែងរីករាយក្នុងលោកនេះ។
 +<span para #para_35>[៣៥] បពិត្រខ្លែងឈ្មោល បុគ្គលសូម្បីក្រខ្សត់ ក៏គួរធ្វើនូវមិត្តធម៌ អ្នកចូរមើលចុះ យើងទាំងឡាយ បានព្រមព្រៀងគ្នាជាមួយនឹងញាតិទាំងឡាយ ដោយសេចក្តីអនុគ្រោះរបស់មិត្រ។ បពិត្រខ្លែងឈ្មោល បក្សីណាធ្វើនូវមិត្រជាមួយនឹងបុគ្គលក្លៀវក្លា ជាមួយនឹងបុគ្គលមានកំឡាំង បក្សីនោះ រមែងបានសេចក្តីសុខយ៉ាងនេះ ដូចខ្ញុំ និងអ្នក។
 +<div centeralign>ចប់ មហាឧក្កុសជាតក ទី៣។
 +==== ឧទ្ទាលកជាតក ទី៤ ====
 +<div ref_source><span sang_id #sut.kn.jat.487>[[km:tipitaka:sut:kn:jat:sut.kn.jat.487|sut.kn.jat.487]] | [[km:tipitaka:book_060#sut.kn.jat.487|ភាគទី ៦០]]
 +<div centeralign>**(៤៨៧. ឧទ្ទាលកជាតកំ (៤))**
 +<span para #para_36>[៣៦] (ព្រះរាជាទ្រង់ត្រាស់ថា) ពួកជដិលណា ដណ្តប់ស្បែកខ្លាឃ្មុំទាំងក្រចក មានធ្មេញប្រឡាក់ដោយមន្ទិល មានភ្នែកមិនបន្តក់ មានរូបអាក្រក់ កំពុងរាយនូវមន្ត ជដិលទាំងនោះ បានដឹងនូវការប្រព្រឹត្តិនូវតបៈ និងការស្វាធ្យាយន៍នូវមន្តនេះ ក្នុងសេចក្តីព្យាយាមជារបស់មនុស្ស នឹងបានរួចចាកអបាយដែរឬ។
 +<span para #para_37>[៣៧] (បុរោហិតក្រាបទូលថា) បពិត្រមហារាជ បើបុគ្គលជាពហុស្សូត មិនប្រព្រឹត្តធម៌ ធ្វើតែអំពើលាមកទាំងឡាយ បុគ្គលនោះ សូម្បីចេះនូវវេទមួយពាន់ ហើយអាស្រ័យនូវភាពជាពហុស្សូតនោះ តែមិនទាន់បានសម្រេចនូវចរណៈ (សមាបត្តិបាំ្របី) ទេ ក៏មិនគប្បីរួចចាកទុក្ខឡើយ។
 +<span para #para_38>[៣៨] (ឧទ្ទាលកតាបសពោលថា) បុគ្គលសូម្បីចេះនូវវេទមួយពាន់ហើយ អាស្រ័យនូវភាពជាពហុស្សូតនោះ តែមិនទាន់បានសម្រេចនូវចរណៈ (សមាបត្តិបាំ្របី) ទេ ក៏មិនគប្បីរួចចាកទុក្ខឡើយ ខ្ញុំសំគាល់ថាវេទទាំងឡាយ ជាសភាពឥតផល មានតែចរណៈដែលប្រកបដោយការសង្រួម ទើបជាការពិតបា្រកដ។
 +<span para #para_39>[៣៩] (បុរោហិត…) ខ្ញុំមិនមែនពោលថា វេទទាំងឡាយ ជាសភាពឥតផលទេ តែចរណៈដែលប្រកបដោយការសង្រួម ជារបស់ពិតមែន ឯបុគ្គលរៀននូវវេទទាំងឡាយ គ្រាន់តែបាននូវកិត្តិសព្ទ បុគ្គលអ្នកទូន្មានដោយចរណៈហើយ ទើបបានដល់នូវការស្ងប់រមា្ងប់ (និព្វាន)។
 +<span para #para_40>[៤០] (ឧទ្ទាលក…) មាតាបិតា និងផៅពង្ស ត្រូវតែកូនចិញ្ចឹម អាត្មាកើតអំពីបុគ្គលណា បុគ្គលនោះឯង នៅជាបុគ្គលនោះដដែល អាត្មាឈ្មោះឧទ្ទាលកៈ ជាអ្នកតវង្សត្រកូលនៃសោត្ថិយគោត្រដ៏ចំរើន។
 +<span para #para_41>[៤១] (បុរោហិត…) ម្នាលអ្នកដ៏ចំរើន បុគ្គលឈ្មោះថាព្រាហ្មណ៍ តើដោយប្រការដូចម្តេច បុគ្គលមានគុណធម៌បរិបូណ៌ តើដោយប្រការដូចម្តេច មួយទៀត ការរលត់កិលេស តើដោយប្រការដូចម្តេច បុគ្គលដែលគេហៅថា អ្នកតាំងនៅក្នុងធម៌ តើដោយប្រការដូចម្តេច។
 +<span para #para_42>[៤២] (ឧទ្ទាលកៈ…) បុគ្គលកាន់យកនូវភ្លើងហើយ ធ្វើនូវការបំរើមិនឲ្យមានចន្លោះ ឈ្មោះថាព្រាហ្មណ៍ ព្រាហ្មណ៍កាលស្រោចទឹក (អភិសេក) បូជា (នូវយ័ញ្ញ) ហើយលើកនូវសសរយ័ញ្ញ ព្រាហ្មណ៍ធ្វើយ៉ាងនេះ ឈ្មោះថាជាអ្នកមានសេចក្តីក្សេម (ជនទាំងឡាយហៅព្រាហ្មណ៍នោះ) ថា ជាអ្នកស្ថិតនៅក្នុងធម៌ដោយហេតុនោះ។
 +<span para #para_43>[៤៣] (បុរោហិត…) សេចក្តីបរិសុទ្ធិពុំមែនមានដោយការស្រោចទឹកទេ បុគ្គលដែលឈ្មោះថាព្រាហ្មណ៍ អ្នកបរិបូណ៌ដោយគុណធម៌ ខន្តិ សោរច្ចៈ និងបុគ្គលអ្នករំលត់ទុក្ខបាននោះ មិនមាន (ដោយការស្រោចទឹក ជាដើមទេ)។
 +<span para #para_44>[៤៤] (ឧទ្ទាលកៈ…) នែអ្នកដ៏ចំរើន បុគ្គលដែលឈ្មោះថាព្រាហ្មណ៍ តើដោយប្រការដូចម្តេច បុគ្គលដែលជាអ្នកមានគុណធម៌ដ៏បរិបូណ៌ តើដោយប្រការដូចម្តេច ម្យ៉ាងទៀត ការរំលត់កិលេស តើដោយប្រការដូចម្តេច បុគ្គលដែលគេហៅថាជាអ្នកឋិតនៅក្នុងធម៌ តើដូចម្តេច។
 +<span para #para_45>[៤៥] (បុរោហិត…) បុគ្គលមិនមានស្រែចំការ មិនមានផៅពង្ស មិនមានសេចក្តីប្រកាន់ មិនមានសេចក្តីបា្រថ្នា មិនមានសេចក្តីលោភដ៏លាមក អស់សេចក្តីជាប់ជំពាក់ក្នុងភព ព្រាហ្មណ៍ធ្វើយ៉ាងនេះ ទើបឈ្មោះថា ជាអ្នកដល់នូវសេចក្តីក្សេម (ជនទាំងឡាយ) ហៅ (ព្រាហ្មណ៍នោះ) ថាជាអ្នកឋិតនៅក្នុងធម៌ដោយហេតុនោះ។
 +<span para #para_46>[៤៦] (ឧទ្ទាលកៈ…) ពួកក្សត្រ ពួកព្រាហ្មណ៍ ពួកអ្នកជំនួញ ពួកអ្នកងារ ពួកចណ្ឌាល និងជនអ្នកកើបសម្រាម ពួកជនទាំងអស់ឈ្មោះថាជាអ្នកស្លូតបូត ជាអ្នកទូន្មានឥន្ទ្រិយបានហើយ ពួកជនទាំងអស់ឈ្មោះថា មានទុក្ខរលត់ហើយ គុណដ៏ប្រសើរ និងទោសដ៏លាមក មានដល់ជនទាំងអស់ដែលជាអ្នកមានសេចក្តីត្រជាក់ត្រជំ (ដែរឬ)។
 +<span para #para_47>[៤៧] (បុរោហិត…) ពួកក្សត្រ ពួកព្រាហ្មណ៍ ពួកអ្នកជំនួញ ពួកអ្នកងារ ពួកជនចណ្ឌាល និងជនអ្នកកើបសម្រាម ពួកជនទាំងអស់ដែលជាអ្នកស្លូតបូត មានឥន្ទ្រិយទូន្មានបានហើយ ពួនជនទាំងអស់ ឈ្មោះថាមានទុក្ខរលត់ហើយ គុណដ៏ប្រសើរ និងទោសដ៏លាមក មិនមានដល់ពួកជនទាំងអស់ ដែលជាអ្នកមានសេចក្តីត្រជាក់ត្រជំឡើយ។
 +<span para #para_48>[៤៨] (ឧទ្ទាលកៈ…) ពួកក្សត្រ ពួកព្រាហ្មណ៍ ពួកអ្នកជំនួញ ពួកអ្នកងារ ពួកជនចណ្ឌាល និងជនអ្នកកើបសម្រាម ពួកជនទាំងអស់ដែលជាអ្នកស្លូតបូត មានឥទ្រ្ទិយទូន្មានបានហើយ ពួកជនទាំងអស់ ឈ្មោះថាមានទុក្ខរលត់ហើយ គុណដ៏ប្រសើរ និងទោសដ៏លាមក មិនមានដល់ជនទាំងអស់ ដែលមានសេចក្តីត្រជាក់ត្រជំឡើយ (កាលបើយ៉ាងនេះ) អ្នកប្រព្រឹត្តនូវភាពនៃខ្លួនជាព្រហ្ម គួរឲ្យគេសរសើរហើយ ញុំាងវង្សត្រកូលនៃសោត្ថិយគោត្រ (ឲ្យវិនាស)។
 +<span para #para_49>[៤៩] (បុរោហិត…) វិមានដែលគេប្រក់ដោយសំពត់ទាំងឡាយ មានពណ៌ក្រហមផ្សេងៗ ស្រមោលរបស់សំពត់ទាំងនោះ មិនផ្សេងគ្នាឡើយ (មានសម្បុរតែមួយបែប) ការជ្រលក់នោះ ក៏មិនផ្សេងគ្នាដែរ (យ៉ាងណាមិញ) សូម្បីមនុស្សទាំងឡាយ ក៏យ៉ាងនោះដែរ ពួកមាណពបរិសុទ្ធ (ដោយអរិយមគ្គ) ក្នុងកាលណា ពួកជនមានវត្តល្អ បានដឹងនូវនិព្វានធម៌ ក៏មិនសាកសួរនូវជាតិរបស់មាណពទាំងនោះ (ក្នុងកាលនោះ) ឡើយ។
 +<div centeralign>ចប់ ឧទ្ទាលកជាតក ទី៤។
 +==== ភិសជាតក ទី៥ ====
 +<div ref_source><span sang_id #sut.kn.jat.488>[[km:tipitaka:sut:kn:jat:sut.kn.jat.488|sut.kn.jat.488]] | [[km:tipitaka:book_060#sut.kn.jat.488|ភាគទី ៦០]]
 +<div centeralign>**(៤៨៨. ភិសជាតកំ (៥))**
 +<span para #para_50>[៥០] (ឧបកាញ្ចនតាបស ស្បថថា) បពិត្រព្រាហ្មហ៍ បុគ្គលណាលួចក្រអៅឈូកទាំងឡាយរបស់លោក បុគ្គលនោះ ចូរបាននូវសេះផង គោផង បា្រក់ផង មាសផង ប្រពន្ធជាទីគាប់ចិត្តក្នុងលោកនេះផង ចូរនៅមូលមិត្រគ្នាដោយកូន និងប្រពន្ធទាំងឡាយចុះ។
 +<span para #para_51>[៥១] (តាបសទី២ ស្បថថា) បពិត្រព្រាហ្មណ៍ បុគ្គលណាលួចក្រអៅឈូកទាំងឡាយរបស់លោក បុគ្គលនោះ ចូរទ្រទ្រង់នូវផ្កាកម្រងផង នូវសំពត់ដែលគេនាំមកអំពីដែនកាសី និងខ្លឹមចន្ទន៍ផង ចូរឲ្យបុគ្គលនោះមានកូនច្រើនផង ចូរឲ្យ (បុគ្គលនោះ) ធ្វើនូវសេចក្តីអាឡោះអាល័យដ៏ក្លៀវក្លាក្នុងកាមទាំងឡាយផង។
 +<span para #para_52>[៥២] (តាបសទី៣ ស្បថថា) បពិត្រព្រាហ្មណ៍ បុគ្គលណាលួចក្រអៅឈូករបស់លោក (បុគ្គលនោះ) ចូរមានស្រូវច្រើន មានកសិកម្ម មានយស (បាន) នូវកូនទាំងឡាយ ជាគ្រហស្ថមានទ្រព្យ ចូរ (បាន) នូវកាមគ្រប់យ៉ាង ចូរកុំឲ្យឃើញនូវវ័យ (របស់ខ្លួន) នៅគ្រប់គ្រងផ្ទះចុះ។
 +<span para #para_53>[៥៣] (តាបសទី៤ ស្បថថា) បពិត្រព្រាហ្មណ៍ បុគ្គលណាលួចក្រអៅឈូកទាំងឡាយរបស់លោក បុគ្គលនោះ ចូរបានជាក្សត្រ អ្នកធ្វើនូវការរឹបជាន់ ជារាជាធិរាជ មានពល មានយស ចូរបានគ្រប់គ្រងផែនដី ដែលមានសមុទ្រទាំង ៤ ជាទីបំផុតចុះ។
 +<span para #para_54>[៥៤] (តាបសទី៥ ស្បថថា) បពិត្រព្រាហ្មណ៍ បុគ្គលណាលួចក្រអៅឈូកទាំងឡាយរបស់លោក បុគ្គលនោះចូរជាព្រាហ្មណ៍មិនបា្រសចាករាគៈ ចូរប្រកបក្នុងគន្លងក្បួនយាម និងនក្ខត្តឫក្ស បុគ្គលជាម្ចាស់នៃដែន (សេ្តច) ដែលមានយស ចូរបូជាព្រាហ្មណ៍នោះចុះ។
 +<span para #para_55>[៥៥] (តាបសទី៦ ស្បថថា) បពិត្រព្រាហ្មណ៍ បុគ្គលណាលួចក្រអៅឈូកទាំងឡាយរបស់លោក លោកទាំងអស់ ចូរសំគាល់ (នូវបុគ្គលនោះ) ថាជាអ្នកស្វាធ្យាយនូវវេទ ព្រមទាំងមន្តគ្រប់យ៉ាង ថាជាអ្នកមានតបៈ ពួកអ្នកជនបទ ចូរឃើញហើយ បូជានូវបុគ្គលនោះចុះ។
 +<span para #para_56>[៥៦] (តាបសជាសំឡាញ់ស្បថថា) បពិត្រព្រាហ្មណ៍ បុគ្គលណាលួចក្រអៅឈូកទាំងឡាយរបស់លោក បុគ្គលនោះ ចូរបរិភោគនូវស្រុកសួយដ៏ស្តុកស្តម្ភ ដែលកុះករដោយវត្ថុ((វត្ថុ ៤យ៉ាងគឺ មនុស្ស ១ ស្រូវ ១ ឧស ១ ទឹក ១។ អដ្ឋកថា។)) ៤ យ៉ាង ហាក់ដូចស្តេចវាសវៈប្រទានឲ្យ ចូរដល់នូវមរណៈ ទាំងមិនទាន់បានបា្រសចាករាគៈចុះ។
 +<span para #para_57>[៥៧] (តាបសជាខ្ញុំប្រុស ស្បថថា) បពិត្រព្រាហ្មណ៍ បុគ្គលណាលួចក្រអៅឈូកទាំងឡាយរបស់លោក បុគ្គលនោះ ចូរបានជាធំក្នុងស្រុក ចូររីករាយដោយការរាំ និងច្រៀងទាំងឡាយក្នុងកណ្តាលនៃសំឡាញ់ កុំឲ្យបាននូវសេចក្តីវិនាសតិចតួចអំពីសេ្តចឡើយ។
 +<span para #para_58>[៥៨] (នាងកាញ្ចនទេវី ស្បថថា) បពិត្រព្រាហ្មណ៍ ស្រីណាលួចក្រអៅឈូកទាំងឡាយរបស់លោក សូមឲ្យស្តេចឯករាជដែលទ្រង់ឈ្នះនូវផែនដី លើកដំកើង (ស្រីនោះ) ឲ្យប្រសើរលើសជាងស្រីទាំងមួយពាន់ សូមឲ្យ (ស្រីនោះ) បានជាស្រីប្រសើរលើសជាងស្រីទាំងឡាយចុះ។
 +<span para #para_59>[៥៩] (នាងទាសីស្បថថា) បពិត្រព្រាហ្មណ៍ ទាសីណាលួចក្រអៅឈូកទាំងឡាយរបស់លោក ក៏បណ្តាទាសីទាំងឡាយ ទាសីនោះ ចូរកុំញាប់ញ័រ (ក្នុងកណ្តាល) នៃម្ចាស់ទាំងឡាយដែលជួបជុំគ្នាទាំងអស់ ចូរបរិភោគនូវវត្ថុមានរសឆ្ងាញ់ (ទាសីនោះ) ចូរប្រព្រឹត្តនិយាយកុហក ព្រោះហេតុតែលាភចុះ។
 +<span para #para_60>[៦០] (ទេវតាស្បថថា) បពិត្រព្រាហ្មណ៍ បុគ្គណាលួចក្រអៅឈូកទាំងឡាយរបស់លោក (បុគ្គលនោះ) ចូរបានជាចៅអាវាសក្នុងមហាវិហារចុះ ចូរធ្វើនូវនវកម្ម ក្នុងនគរឈ្មោះគជង្គលៈចុះ ចូរធ្វើនូវបង្អួចឲ្យហើយតែមួយថ្ងៃចុះ។
 +<span para #para_61>[៦១] (ដំរីស្បថថា) បពិត្រព្រាហ្មណ៍ ដំរីណាលួចក្រអៅឈូកទាំងឡាយរបស់លោក ដំរីនោះ ចូរជាប់ដោយអន្ទាក់ច្រើន ត្រង់កន្លែងទាំង ៦ (គឺជើងទាំង ៤ ក និងចង្កេះ) ចូរឲ្យគេនាំអំពីព្រៃជាទីរីករាយ ទៅកាន់រាជធានីចុះ ដំរីនោះ ចូរឲ្យគេចាក់ដោយកង្វេរទាំងឡាយ ដែលមានដងវែងមានបន្លាពីរចុះ។
 +<span para #para_62>[៦២] (ស្វាស្បថថា) បពិត្រព្រាហ្មណ៍ ស្វាណាលួចក្រអៅឈូកទាំងឡាយរបស់លោក (ស្វានោះ) ចូរមានប្រឡៅក ហើយគេចោះត្រចៀក បំពាក់សំណរចុះ ឲ្យហ្មពស់វាយដោយរំពាត់ ហើយចូរទៅរកមាត់ពស់ចុះ ឲ្យគេចងយ៉ាងមាំ ហើយដើរទៅកាន់ច្រកល្ហកចុះ។
 +<span para #para_63>[៦៣] (ព្រះមហាសត្វស្បថថា) នែអ្នកដ៏ចំរើនទាំងឡាយ បុគ្គលណា ពោលនូវចំណែកដែលមិនបាត់ ថាបាត់ ម្យ៉ាងទៀត បុគ្គលណារង្កៀសបន្តិចបន្តួច (ចំពោះអ្នកទាំងឡាយ) បុគ្គលនោះ ចូរបាន និងចូរបរិភោគនូវកាមទាំងឡាយចុះ ចូរស្លាប់ក្នុងកណ្តាលនៃផ្ទះចុះ។
 +<span para #para_64>[៦៤] (សក្កទេវរាជពោលថា) (សត្វទាំងឡាយ) រមែងស្វែងរកនូវវត្ថុកាម និងកិលេសកាមណាហើយ ត្រាច់ទៅក្នុងលោក វត្ថុកាម និងកិលេសកាមនុ៎ះ ជាទីប្រាថ្នាផង ជាទីរីករាយផង ជាទីស្រឡាញ់ផង ជាទីពេញចិត្តរបស់ទេវតា និងមនុស្សច្រើនគ្នា ក្នុងជីវលោកនេះ ចុះហេតុអ្វី ក៏ពួកឥសីមិនសរសើរនូវកាមទាំងឡាយ។
 +<span para #para_65>[៦៥] (មហាសត្វពោលថា) ជនទាំងឡាយ ត្រូវគេវាយ ត្រូវគេចង ព្រោះតែកាមទាំងឡាយ សេចក្តីទុក្ខផង ភ័យផង ដែលកើតឡើង ក៏ព្រោះតែកាមទាំងឡាយ បពិត្រព្រះភូតាធិបតី សត្វទាំងឡាយស្រវឹងព្រោះកាមទាំងឡាយ ធ្វើនូវអំពើទាំងឡាយដ៏លាមក ព្រោះវង្វេង។ ជនមានធម៌ដ៏លាមកទាំងឡាយនោះ ទទួលនូវបាប លុះបែកធ្លាយរាងកាយ រមែងទៅកើតក្នុងនរក ព្រោះហេតុនោះ បានជាពួកឥសីមិនសរសើរនូវកាមទាំងឡាយ ព្រោះឃើញទោសក្នុងកាមគុណទាំងឡាយ។
 +<span para #para_66>[៦៦] (សក្ក…) ខ្ញុំល្បងមើលទេ ខ្ញុំយកក្រអៅឈូកទាំងឡាយរបស់ឥសីក្បែរឆ្នេរទៅកប់ទុកលើគោក (ឥឡូវនេះ ខ្ញុំដឹងហើយថា) ឥសីទាំងឡាយ ជាអ្នកបរិសុទ្ធ មិនមានបាប បពិត្រលោកជាព្រហ្មចារី នុ៎ះក្រអៅឈូកទាំងឡាយរបស់លោក។
 +<span para #para_67>[៦៧] (មហាសត្វ…) ម្នាលទេវរាជ ជាសហស្សនេត្ត (ពួកយើង) មិនមែនជាអ្នករបាំរបស់អ្នកទេ ទាំងមិនមែនជាបុគ្គលគួរអ្នកលេងទេ មិនមែនជាផៅពង្ស ទាំងមិនមែនជាសំឡាញ់របស់អ្នកទេ ហេតុអ្វីក៏អ្នក (ធ្វើ) នូវសេចក្តីមើលងាយចំពោះបុគ្គលដទៃ ហើយលេងជាមួយនឹងពួកឥសី។
 +<span para #para_68>[៦៨] (សក្ក…) បពិត្រតាបសដ៏ប្រសើរ លោកម្ចាស់ជាអាចារ្យរបស់ខ្ញុំផង ជាបិតារបស់ខ្ញុំផង ម្លប់ព្រះបាទរបស់លោកម្ចាស់នេះ សូមជាទីពឹង (របស់ខ្ញុំ) ដែលមានសេចក្តីភ្លាំងភ្លាត់ហើយ បពិត្រតាបសមានប្រាជ្ញាដូចជាផែនដី សូមលោកម្ចាស់អត់នូវកំហុសម្តង បណ្ឌិតទាំងឡាយ មិនមានសេចក្តីក្រោធជាកំឡាំងទេ។
 +<span para #para_69>[៦៩] (មហាសត្វ…) កាលដែលពួកឥសី (នៅក្នុងព្រៃ) សូម្បីតែមួយយប់ ក៏ឈ្មោះថាបាននៅល្អហើយ ព្រោះថា យើងទាំងឡាយបានជួបនឹងព្រះវាសវៈជាម្ចាស់នៃទេវតា ពួកអ្នកដ៏ចំរើនទាំងអស់គ្នា ចូរតាំងចិត្តឲ្យល្អចុះ ដ្បិតព្រាហ្មណ៍ (ជាអាចារ្យរបស់អ្នកទាំងឡាយ) បាននូវក្រអៅឈូកវិញហើយ។
 +<span para #para_70>[៧០] (អភិសម្ពុទ្ធគាថា) បងប្អូនបាំ្រពីរនាក់ក្នុងកាលនោះគឺ តថាគត ១ សារីបុត្ត ១ មោគ្គល្លាន ១ កស្សប ១ អនុរុទ្ធ ១ បុណ្ណ ១ អានន្ទ ១។ ក្នុងកាលនោះ ប្អូនស្រី គឺនាងឧប្បលវណ្ណា ទាសី គឺនាងខុជ្ជុត្តរា ក្នុងកាលនោះ ខ្ញុំប្រុស គឺគហបតិឈ្មោះចិត្តៈ ទេវតា គឺសាតាគិរយក្ខ។ ក្នុងកាលនោះ ដំរីដ៏ប្រសើរ គឺដំរីឈ្មោះបាលិលេយ្យ ស្វាដ៏ប្រសើរ គឺមធុទៈ ក្នុងកាលនោះ ទេវរាជឈ្មោះសក្កៈ គឺកាឡុទាយី អ្នកទាំងឡាយ ចូរចាំទុកនូវជាតកយ៉ាងនេះចុះ។
 +<div centeralign>ចប់ ភិសជាតក ទី៥។
 +==== សុរុចិជាតក ទី៦ ====
 +<div ref_source><span sang_id #sut.kn.jat.489>[[km:tipitaka:sut:kn:jat:sut.kn.jat.489|sut.kn.jat.489]] | [[km:tipitaka:book_060#sut.kn.jat.489|ភាគទី ៦០]]
 +<div centeralign>**(៤៨៩. សុរុចិជាតកំ (៦))**
 +<span para #para_71>[៧១] (នាងសុមេធាទេវី ពោលថា) ខ្ញុំជាមហេសីភរិយារបស់ព្រះបាទសុរុចិ ដែលព្រះអង្គទ្រង់នាំមកមុនដំបូង ព្រះបាទសុរុចិ នាំខ្ញុំមកអស់មួយម៉ឺនឆ្នាំហើយ។ បពិត្រព្រាហ្មណ៍ ខ្ញុំនោះមិនដែលដឹងថា ខ្ញុំបានមើលងាយព្រះរាជាសុរុចិ ជាធំក្នុងដែនវិទេហៈ ព្រះអង្គគ្រប់គ្រងនូវក្រុងមិថិលា ដោយកាយ ដោយវាចា ឬដោយចិត្ត ក្នុងទីវាល ឬក្នុងទីកំបាំងមុខឡើយ។ បពិត្រឥសី សូមឲ្យបុត្តកើត (ក្នុងផ្ទៃរបស់ខ្ញុំ) ដោយកិរិយាពោលនូវពាក្យសច្ចៈនេះ កាលបើខ្ញុំនិយាយកុហក សូមឲ្យក្បាល (របស់ខ្ញុំ) បែកជាបាំ្រពីរភាគចុះ។
 +<span para #para_72>[៧២] ព្រះភស្តាផង ព្រះមាតាក្មេកផង ព្រះបិតាក្មេកផង ព្រះមាតាបង្កើត និងបិតាបង្កើតផង ជាទីគាប់ចិត្ត ជាទីស្រឡាញ់ (របស់ខ្ញុំ) បពិត្រព្រហ្ម ព្រះបិតាក្មេក និងព្រះមាតាក្មេកទាំងពីរនោះ រស់នៅដរាបណា ក៏ទូន្មានខ្ញុំដរាបនោះ។ ខ្ញុំនោះជាស្រីប្រកបដោយសេចក្តីមិនត្រេកអរ គឺការមិនបៀតបៀន ជាអ្នកប្រព្រឹត្តធម៌ដោយពិតបា្រកដ មិនខ្ជិលច្រអូស បានបំរើព្រះមាតាក្មេក និងព្រះបិតាក្មេកនោះដោយសេចក្តីគោរពទាំងយប់ទាំងថ្ងៃ។ បពិត្រឥសី សូមឲ្យបុត្រកើតដោយកិរិយាពោលនូវពាក្យសច្ចៈនេះ កាលបើខ្ញុំនិយាយកុហក សូមឲ្យក្បាល (របស់ខ្ញុំ) បែកជាបាំ្រពីរភាគចុះ។
 +<span para #para_73>[៧៣] បពិត្រព្រាហ្មណ៍ ខ្ញុំមិនមានសេចក្តីប្រច័ណ្ឌ ឬសេចក្តីក្រោធចំពោះពួកស្រីទាំងមួយម៉ឺនបាំ្រមួយពាន់ ដែលជាភរិយាជាមួយគ្នាក្នុងកាលណាម្តងឡើយ។ ខ្ញុំត្រេកអរ ចំពោះស្រ្តីទាំងនោះដោយប្រយោជន៍ ស្រីណាមួយ មិនជាទីស្រឡាញ់របស់ខ្ញុំ ឥតមានឡើយ ខ្ញុំអនុគ្រោះពួកស្ត្រីរួមប្តីទាំងអស់ សព្វៗ កាល ដូចជាខ្លួនឯង។ បពិត្រឥសី សូមឲ្យបុត្រកើត ដោយកិរិយាពោលនូវពាក្យសច្ចៈនេះ កាលបើខ្ញុំនិយាយកុហក សូមឲ្យក្បាល (របស់ខ្ញុំ) បែកជាបាំ្រពីរភាគចុះ។
 +<span para #para_74>[៧៤] ខ្ញុំមានឥទ្រ្ទិយស្រស់ស្រាយសព្វៗកាល បានចិញ្ចឹមនូវទាសៈទាំងឡាយផង កម្មករទាំងឡាយផង បុគ្គលដែលត្រូវចិញ្ចឹមទាំងឡាយផង ពួកជនដទៃដែលរស់នៅដោយសារផង តាមសមគួរដល់ហេតុ។ បពិត្រឥសី សូមឲ្យបុត្រកើត ដោយកិរិយាពោលនូវពាក្យសច្ចៈនេះ កាលបើខ្ញុំនិយាយកុហក សូមឲ្យក្បាល (របស់ខ្ញុំ) បែកជាបាំ្រពីរភាគចុះ។
 +<span para #para_75>[៧៥] ខ្ញុំមានដៃលាងហើយ បានផ្គត់ផ្គង់នូវពួកសមណៈផង នូវពួកព្រាហ្មណ៍ផង នូវពួកវណិព្វកៈដទៃផង ដោយបាយ និងទឹកសព្វៗ កាល។ បពិត្រឥសី សូមឲ្យបុត្រកើត ដោយកិរិយាពោលនូវពាក្យសច្ចៈនេះ កាលបើខ្ញុំនិយាយកុហក សូមឲ្យក្បាល (របស់ខ្ញុំ) បែកជាបាំ្រពីរភាគចុះ។
 +<span para #para_76>[៧៦] ខ្ញុំជាស្ត្រីសង្រួមក្នុងសីលទាំងឡាយសព្វៗ កាល បានរក្សានូវឧបោសថ ប្រកបដោយអង្គទាំង ៨ អស់ថ្ងៃទី ១៤ ផង អស់ថ្ងៃទី ១៥ ផង អស់ថ្ងៃទី ៨ នៃបក្ខផង អស់បាដិហារិយបក្ខផង។ បពិត្រឥសី សូមឲ្យបុត្រ កើតដោយកិរិយាពោលនូវពាក្យសច្ចៈនេះ កាលបើខ្ញុំនិយាយកុហក សូមឲ្យក្បាល (របស់ខ្ញុំ) បែកជាបាំ្រពីរភាគចុះ។
 +<span para #para_77>[៧៧] (សក្កទេវរាជពោលថា) ម្នាលនាងរាជបុត្រីមានយសដ៏ចំរើន នាងបានថ្លែងនូវធម្មគុណទាំងឡាយណា (ដែលមាន) ក្នុងខ្លួន ធម្មគុណនោះទាំងអស់ មានបរិបូណ៌ចំពោះនាងមែនហើយ។ ព្រះរាជបុត្រជាក្ស័ត្របរិបូណ៌ដោយជាតិ កើតបរិសុទ្ធអំពីចំណែកទាំងពីរ មានយស ជាសេ្តចប្រកបដោយធម៌ របស់ជនទាំងឡាយ អ្នកនៅក្នុងដែនវិទេហៈ នឹងកើតដល់នាង។
 +<span para #para_78>[៧៨] (នាងសុមេធាទេវី…) អ្នកមានភ្នែកភ្លឺថ្លា ទ្រទ្រង់នូវលំអង ឋិតនៅលើអាកាសទទេ ពោលវាចាជាទីពេញចិត្ត ដែលជាវាចាចូលទៅក្នុងហប្ញទ័យរបស់ខ្ញុំ។ ចុះអ្នកជាទេវតា ទើបនឹងមកអំពីឋានសួគ៌ ឬជាឥសីអ្នកមានរិទ្ធិច្រើន ម្យ៉ាងទៀត អ្នកជាអ្វី បានមកដល់ (ក្នុងទីនេះ) ចូរអ្នកប្រកាសខ្លួនឲ្យជាក់ដល់ខ្ញុំ។
 +<span para #para_79>[៧៩] (សក្កទេវរាជ…) ពួកទេវតាប្រជុំគ្នាក្នុងរោងឈ្មោះសុធម្មា ហើយថ្វាយបង្គំនូវខ្ញុំណា ខ្ញុំនោះឈ្មោះសក្កៈ ជាអ្នកឃើញនូវហេតុមួយពាន់ (ដោយមួយរំពេច) បានមកក្នុងសំណាក់នាង។ ស្ត្រីទាំងឡាយណា ក្នុងជីវលោក ដែលជាអ្នកប្រព្រឹត្តស្មើ មានបា្រជ្ញា មានសីល ទុកម្តាយក្មេកដូចជាទេវតា មានវត្តចំពោះប្តី។ ទេវតាទាំងឡាយមិនមែនជាមនុស្ស មកចួបនឹងនាងនារី ជាមនុស្សដែលមានបញ្ញាល្អ មានការងារដ៏ស្អាត បា្រកដស្មើដោយស្រ្តីទាំងនោះ។ ម្នាលនាងដ៏ចំរើន នាងបានមកកើតក្នុងរាជត្រកូលនេះ ជាស្រី្តអាចសម្រេចនូវសេចក្តីប្រាថ្នាគ្រប់យ៉ាង ដោយសារអំពើសុចរិត ដែលនាងបានសាងសន្សំមកក្នុងកាលមុន។
 +ម្នាលនាងរាជបុត្រី នេះឯងជាកិរិយាកាន់យកនូវជ័យនៃនាង ក្នុងលោកទាំងពីរ គឺកិរិយាកើតក្នុងទេវលោក ១ កេរ្តិ៍ឈ្មោះក្នុងជីវិតនេះ ១។ ម្នាលនាងសុមេធា សូមឲ្យនាងមានសេចក្តីសុខអស់កាលយូ នាងចូររក្សានូវធម៌ក្នុងខ្លួនចុះ យើងនឹងទៅកាន់ឋានត្រៃត្រឹង្សវិញ ការបានចួបនឹងនាង រាប់ថាជាទីស្រឡាញ់ពេញចិត្តរបស់យើង។ 
 +<div centeralign>ចប់ សុរុចិជាតក ទី៦។
 +==== បញ្ចុបោសថិកជាតក ទី៧ ====
 +<div ref_source><span sang_id #sut.kn.jat.490>[[km:tipitaka:sut:kn:jat:sut.kn.jat.490|sut.kn.jat.490]] | [[km:tipitaka:book_060#sut.kn.jat.490|ភាគទី ៦០]]
 +<div centeralign>**(៤៩០. បញ្ចុបោសថិកជាតកំ (៧))**
 +<span para #para_80>[៨០] (តាបសពោលថា) ម្នាលព្រាប ឥឡូវនេះ អ្នកមានសេចក្តីខ្វល់ខ្វាយតិច ម្នាលបក្សី អ្នកមិនមានសេចក្តីត្រូវការដោយចំណីសោះ ម្នាលព្រាប អ្នកខំអត់ទ្រាំនូវគំលាន និងសម្រេក ជាសត្វរក្សានូវឧបោសថ តើព្រោះហេតុអ្វី។
 +<span para #para_81>[៨១] (ព្រាបពោលថា) ក្នុងកាលមុន ខ្ញុំមានចិត្តជាប់នឹងមេព្រាប យើងខ្ញុំទាំងពីរនាក់កំពុងតែរីករាយ (ក្នុងកាម) ក្នុងប្រទេសនោះ ស្រាប់តែសត្វខ្លែង មកឆាបយកមេព្រាបទៅ ខ្ញុំក៏អស់សេចក្តីបា្រថ្នា ព្រោះប្រាសចាកមេព្រាបនោះ។ ខ្ញុំរងនូវវេទនាងំក្នុងចិត្ត ព្រោះព្រាត់ប្រាសចាកមេព្រាបនោះ ហេតុនោះ បានជាខ្ញុំរក្សានូវឧបោសថ កុំឲ្យរាគៈគ្របសង្កត់ខ្ញុំបានទៀតឡើយ។
 +<span para #para_83>[៨៣] (តាបស…) ម្នាលពស់ ជាឧរគជាតិលូនទៅមិនត្រង់ មានអណ្តាតពីរ អ្នកមានចង្កូមជាអាវុធ មានពិសដ៏ពន្លឹក ម្នាលសត្វមានខ្លួនវែង អ្នកអត់ទ្រាំនូវគំលាន និងសម្រេក ហើយរក្សានូវឧបោសថ តើព្រោះហេតុអ្វី។
 +<span para #para_83>[៨៣] (ពស់…) គោឈ្មោលឡើងក របស់អ្នកស្រុក ជាគោមានកំលាំង មានបូកដ៏យុរយារ បរិបូណ៌ដោយសម្បុរ និងកំលាំង គោនោះដើរជាន់ខ្ញុំ ខ្ញុំខឹង បានចឹកវា ៗ ត្រូវសេចក្តីទុក្ខគ្របសង្កត់ហើយ ក៏ស្លាប់ទៅ។ លំដាប់នោះ ពួកជនចេញអំពីស្រុក កន្ទក់កន្ទេញ យំទួញ ហើយដើរចៀសចេញទៅ ព្រោះហេតុនោះ បានជាខ្ញុំរក្សានូវឧបោសថ កុំឲ្យសេចក្កីក្រោធ គ្របសង្កត់ខ្ញុំបានទៀតឡើយ។
 +<span para #para_84>[៨៤] (តាបស…) ក្នុងព្រៃស្មសាន មានសាច់របស់សត្វស្លាប់ដ៏ច្រើន សាច់ទាំងនុ៎ះជាភោជនជាទីគាប់ចិត្តរបស់អ្នក ម្នាលចចក អ្នកខំអត់ទ្រាំនូវគំលាន និងសម្រេក ហើយរក្សានូវឧបោសថ តើព្រោះហេតុអ្វី។
 +<span para #para_85>[៨៥] (ចចក…) ខ្ញុំជាសត្វត្រេកអរក្នុងសាកសព ញ៉ាមក្នុងសាច់ដំរីទាំងឡាយ បានចូលទៅក្នុងពោះនៃដំរីធំ ខ្យល់ដ៏ក្តៅផង រស្មីព្រះអាទិត្យដ៏ក្លៀវក្លាផង របស់ទាំងនោះ ញ៉ាំងទ្វារអាហាចាស់នៃដំរីនោះ ឲ្យស្ងួតក្រៀម។ បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំស្គមលឿង (ក្នុងពោះនៃដំរីនោះ) ខ្ញុំរកផ្លូវចេញមកវិញមិនរួច ស្រាប់តែភ្លៀងធំបង្អុរចុះភ្លាម (ក្នុងពេលនោះ) ភ្លៀងនោះ ធ្វើទ្វារអាហារចាស់នៃដំរីនោះ ឲ្យទទឹកសើម។ បពិត្រលោកម្ចាស់ដ៏ចំរើន លំដាប់នោះ ទើបខ្ញុំចេញមក ដូចជាព្រះចន្ទ ដែលរួចអំពីមាត់នៃរាហុ ព្រោះហេតុនោះ បានជាខ្ញុំរក្សានូវឧបោសថ កុំឲ្យលោភៈគ្របសង្កត់ខ្ញុំបានទៀតឡើយ។
 +<span para #para_86>[៨៦] (តាបស…) កាលពីដើម អ្នកធ្លាប់ស៊ីនូវកណ្តៀរទាំងឡាយលើក្បាលដំបូក ម្នាលខ្លាឃ្មុំ អ្នកខំអត់ទ្រាំនូវគំលាន និងសម្រេក ហើយរក្សានូវឧបោសថ តើព្រោះហេតុអ្វី។
 +<span para #para_87>[៨៧] (ខ្លាឃ្មុំ…) ខ្ញុំមើលងាយនូវលំនៅរបស់ខ្លួន បានចូលទៅកាន់ស្រុកនៃមល្លជន ព្រោះតែសេចក្តីប្រាថ្នាលើសលប់ គ្រានោះ ពួកជនចេញមកពីស្រុក ហើយក៏វាយខ្ញុំដោយធ្នូរ។ ខ្ញុំនោះបែកក្បាល ប្រឡាក់ឈាមអស់ទាំងខ្លួន ហើយត្រឡប់មកកាន់លំនៅរបស់ខ្លួនវិញ ព្រោះហេតុនោះ បានជាខ្ញុំរក្សាឧបោសថ កុំឲ្យសេចក្តីប្រាថ្នាលើសលប់គ្របសង្កត់បានទៀតឡើយ។
 +<span para #para_88>[៨៨] (សត្វទាំង ៤…) បពិត្រលោកម្ចាស់ដ៏ចំរើន លោកម្ចាស់បានសាកសួរនូវសេចក្តីណា ចំពោះយើងទាំងឡាយ យើងទាំងអស់គ្នាក៏បានឆ្លើយនូវសេចក្តីនោះ តាមទំនងដែលខ្លួនបានដឹងរួចហើយ បពិត្រលោកម្ចាស់ដ៏ចំរើន ពួកយើងសូមសួរលោកម្ចាស់វិញ បពិត្រព្រហ្ម លោកម្ចាស់បានរក្សាឧបោសថ តើព្រោះហេតុអ្វី។
 +<span para #para_89>[៨៩] (តាបស…) ព្រះបច្ចេកពុទ្ធ មិនប្រឡាក់ (ដោយកិលេស) គង់ក្នុងអាស្រមរបស់យើងមួយរំពេច ព្រះអង្គបានញុំាងយើង ឲ្យដឹងនូវទីដែលត្រូវទៅ និងទីដែលត្រូវមកផង នូវនាមផង នូវគោត្រផង នូវសេចក្តីប្រព្រឹត្តទាំងអស់ផង។ បើទុកជាយ៉ាងនេះ ក៏យើងនៅតែមិនថ្វាយបង្គំព្រះបាទានៃព្រះបច្ចេកពុទ្ធនោះ ម្យ៉ាងទៀត យើងមិនបានសាកសួរ ព្រោះលុះក្នុងអំណាច ហេតុនោះ បានជាយើងរក្សាឧបោសថ កុំឲ្យមានះគ្របសង្កត់យើងបានទៀតឡើយ។
 +<div centeralign>ចប់ បញ្ចុបោសថិកជាតក ទី៧។
 +==== មហាមោរជាតក ទី៨ ====
 +<div ref_source><span sang_id #sut.kn.jat.491>[[km:tipitaka:sut:kn:jat:sut.kn.jat.491|sut.kn.jat.491]] | [[km:tipitaka:book_060#sut.kn.jat.491|ភាគទី ៦០]]
 +<div centeralign>**(៤៩១. មហាមោរជាតកំ (៨))**
 +<span para #para_90>[៩០] (ស្តេចក្ងោកពោធិសត្វពោលថា) ម្នាលសំឡាញ់ ប្រសិនបើអ្នកចាប់ខ្ញុំ ព្រោះហេតុនៃទ្រព្យ អ្នកកុំសម្លាប់ខ្ញុំឡើយ សូមចាប់ខ្ញុំទាំងរស់ ហើយនាំខ្ញុំទៅកាន់សំណាក់ព្រះរាជាចុះ អ្នកទំនងជានឹងបាននូវទ្រព្យដ៏ច្រើន។
 +<span para #para_91>[៩១] (កូនព្រានព្រៃពោលថា) ធ្នូដ៏ប្រសើរ និងព្រួញនេះ ខ្ញុំមិនមែនយឺត ប្រុងប្រៀបដើម្បីនឹងបាញ់អ្នក្នុងថ្ងៃនេះទេ ខ្ញុំនឹងបាញ់ផ្តាច់អន្ទាក់របស់អ្នកទេតើ (ដោយគិតថា) សេ្តចក្ងោកចូរទៅតាមសប្បាយចុះ។
 +<span para #para_92>[៩២] (ស្តេចក្ងោក…) អ្នកខំអត់ទ្រាំនូវសេចក្តីស្រេកឃ្លាន ទាំងយប់ទាំងថ្ងៃ ដើរជាប់តាមខ្ញុំអស់ប្រាំពីរឆ្នាំហើយ កាលបើយ៉ាងនេះ ព្រោះហេតុអ្វី ក៏អ្នកចង់ដោះខ្ញុំ ដែលកំពុងជាប់អន្ទាក់  ឲ្យរួចអំពីអន្ទាក់វិញ។ អ្នកទើបនឹងវៀរចាកបាណាតិបាតក្នុងថ្ងៃនេះឬ ឬក៏អ្នកឲ្យអភ័យដល់សត្វទាំងពួង បានជាអ្នកចង់ដោះខ្ញុំ ដែលកំពុងជាប់អន្ទាក់ ឲ្យរួចចាកអន្ទាក់វិញ។
 +<span para #para_93>[៩៣] (កូនព្រានព្រៃ…) ម្នាលស្តេចក្ងោក អ្នកចូរប្រាប់អំពីបុគ្គលដែលវៀរចាកបាណាតិបាតផង អ្នកដែលឲ្យនូវអភ័យដល់សត្វទាំងពួងផង ខ្ញុំសូមសួរអ្នកត្រង់សេចក្តីនុ៎ះ បុគ្គលនោះច្យុតអំពីលោកនេះទៅ នឹងបាននូវសេចក្តីសុខដូចម្តេចខ្លះ។
 +<span para #para_94>[៩៤] (សេ្តចក្ងោក…) ខ្ញុំនឹងប្រាប់អំពីបុគ្គលដែលវៀរចាកបាណាតិបាតផង អ្នកដែលឲ្យនូវអភ័យដល់សត្វទាំងពួង បុគ្គលនោះរមែងបាននូវសេចក្តីសរសើរ ក្នុងបច្ចុប្បន្នផង លុះបែកធ្លាយសរីរៈទៅ នឹងបានទៅកើតនៅឋានសួគ៌ផង។  
 +<span para #para_95>[៩៥] (កូនព្រាប…) សមណព្រាហ្មណ៍ពួកខ្លះ បានពោលថា ទេវតាទាំងឡាយ មិនមានទេ ជីវៈក្នុងលោកនេះ រមែងដល់នូវសេចក្តីដាច់សូន្យ ផលនៃអំពើដែលសត្វធ្វើល្អ ធ្វើអាក្រក់ រមែងដល់នូវសេចក្តីដាច់សូន្យដូចគ្នា ទាំងពោលថា ទានជាគុណជាតិ គឺមនុស្សល្ងង់បញ្ញត្តហើយ ខ្ញុំជឿពាក្យរបស់សមណព្រាហ្មណ៍ ជាព្រះអរហន្តទាំងនោះ ហេតុនោះបានជាខ្ញុំសម្លាប់សត្វស្លាបទាំងឡាយ។
 +<span para #para_96>[៩៦] (ស្តេចក្ងោក…) ព្រះចន្ទ និងព្រះអាទិត្យទាំងពីរ ជារបស់ឃើញងាយ ភ្លឺរុងរឿងទៅព្ធដ៏អាកាស ព្រះចន្ទ និងព្រះអាទិត្យទាំងនោះ (ជារបស់) លោកនេះ ឬលោកដទៃ (ពួកជន) ក្នុងមនុស្សលោកហៅព្រះចន្ទ និងព្រះអាទិត្យទាំងនោះថាជាអ្វី។
 +<span para #para_97>[៩៧] (កូនព្រាន…) ព្រះចន្ទ និងព្រះអាទិត្យទាំងពីរ ជារបស់ឃើញងាយ ភ្លឺរុងរឿងទៅព្ធដ៏អាកាស ព្រះចន្ទ និងព្រះអាទិត្យទាំងនោះ (ជារបស់) លោកដទៃ មិនមែនរបស់លោកនេះទេ ពួកជនក្នុងមនុស្សលោក ហៅព្រះចន្ទ និងព្រះអាទិត្យទាំងនោះ ថាជាទេវតា។
 +<span para #para_98>[៩៨] (ស្តេចក្ងោក…) សមណព្រាហ្មណ៍ណាមិនពោលអាងកម្ម មិនពោលអាងផលនៃកម្ម ដែលសត្វធ្វើល្អ ធ្វើអាក្រក់ មួយទៀត សមណព្រាហ្មណ៍ណា ពោលថា ទានជាគុណជាតដែលមនុស្សល្ងង់បញ្ញត្តហើយ សមណព្រាហ្មណ៍ទាំងនោះ ជាអ្នកហីនវាទ ជាអ្នកអហេតុកវាទ ត្រូវគេដេញជើង ទាល់ក្នុងព្យាករណ៍នេះមិនខាន។
 +<span para #para_99>[៩៩] (កូនព្រានព្រៃ…) ពាក្យរបស់អ្នកនុ៎ះទៀងពិត ព្រោះទានជាគុណជាតឥតផលដូចម្តេចកើត ផលនៃអំពើដែលសត្វធ្វើល្អ ធ្វើអាក្រក់ក៏ដូចគ្នា ម្យ៉ាងទៀត (ទាន) ជាគុណជាតដែលមនុស្សល្ងង់បញ្ញត្តហើយដូចម្តេចកើត។ ខ្ញុំធ្វើអំពើដូចម្តេច ធ្វើដោយហេតុដូចម្តេច ប្រព្រឹត្តដូចម្តេច សេពនូវអ្វី ដោយគុណនៃតបៈដូចម្តេច មិនគប្បីធ្លាក់ទៅក្នុងនរកយ៉ាងណា ម្នាលសេ្តចក្ងោក អ្នកសូមប្រាប់សេចក្តីនុ៎ះដល់ខ្ញុំ ដោយឧបាយយ៉ាងនោះ។
 +<span para #para_100>[១០០] (សេ្តចក្ងោក…) ពួកសមណៈណាមួយនៅលើផែនដី ជាអ្នកស្លៀកសំពត់កាសាវៈ ប្រព្រឹត្តក្នុងភេទនៃបុគ្គលគ្មានផ្ទះ ត្រាច់ទៅបិណ្ឌបាតអំពីព្រឹក ក្នុងកាលគួរ វៀរចាកកិរិយាត្រាច់ទៅក្នុងកាលខុស ជាអ្នកស្ងប់រម្ងាប់។ អ្នកចូរចូលទៅរកសមណៈទាំងនោះ តាមកាលគួរក្នុងទីនោះ ហើយចូរសាកសួរចុះ ប្រយោជន៍ណា ដែលជាទីពេញចិត្តរបស់អ្នក លោកនឹងប្រាប់នូវប្រយោជន៍នោះ ជាប្រយោជន៍ក្នុងលោកនេះ និងក្នុងលោកខាងមុខ (ដល់អ្នក) តាមទំនងនៃការចេះដឹង (របស់លោក)។
 +<span para #para_101>[១០១] (កូនព្រានព្រៃបានត្រាស់ជាព្រះបច្ចេកពុទ្ធ ហើយក៏សំដែងថា) ភាពជាព្រានព្រៃនុ៎ះ អាត្មាអញបានលះបង់ហើយ អាត្មាអញបានលះបង់នូវភាពនៃខ្លួនជាព្រានព្រៃក្នុងថ្ងៃនេះ ដូចពស់សកនូវសំណកចាស់ជាន់មុន ឬក៏ដូចដើមឈើមានស្លឹកខៀវ (ជម្រុះចោល) នូវស្លឹកលឿង។
 +<span para #para_102>[១០២] (បច្ចេកពុទ្ធធ្វើសច្ចកិរិយាថា) ពួកបក្សីណាច្រើនរយ ដែលអាត្មាអញបានចងទុកក្បែរលំនៅ (របស់ខ្លួន) អាត្មាអញនឹងឲ្យនូវជីវិតដល់សត្វទាំងឡាយនោះ ក្នុងថ្ងៃនេះ អាត្មាអញបានរួចចាកកិលេសហើយ សត្វទាំងនោះ ចូរទៅកាន់លំនៅរបស់ខ្លួនចុះ។
 +<span para #para_103>[១០៣] (អភិសម្ពុទ្ធគាថា) ព្រានព្រៃមានអន្ទាក់ក្នុងដៃ ត្រាច់ទៅក្នុងព្រៃ ដើម្បីទាក់នូវស្តេចក្ងោក ដែលមានយស លុះទាក់នូវស្តេចក្ងោកដែលមានយសបានហើយ ក៏បានរួចចាកសេចក្តីទុក្ខ ដូចតថាគតដែលបានរួច (ចាកទុក្ខ ដោយសយម្ភូញាណ) ដូច្នោះដែរ។
 +<div centeralign>ចប់ មហាមោរជាតក ទី៨។
 +==== តច្ឆសូករជាតក ទី៩ ====
 +<div ref_source><span sang_id #sut.kn.jat.492>[[km:tipitaka:sut:kn:jat:sut.kn.jat.492|sut.kn.jat.492]] | [[km:tipitaka:book_060#sut.kn.jat.492|ភាគទី ៦០]]
 +<div centeralign>**(៤៩២. តច្ឆសូករជាតកំ (៩))**
 +<span para #para_104>[១០៤] (ជ្រូកឈ្មោះតច្ឆកៈពោលថា) យើងកាលស្វែងរកពួកញាតិណា ដើរទៅកាន់ភ្នំ និងព្រៃទាំងឡាយ យើងតាមស្វែងរកពួកញាតិដ៏ច្រើន ឯពួកញាតិទាំងនោះ យើងបានជួបហើយ។ មើមឈើ និងផ្លែឈើនេះដ៏ច្រើនផង ភក្សាហារនេះច្រើនផង ភ្នំ និងស្ទឹងទាំងនេះ ជាទីរីករាយផង ជាលំនៅដ៏សប្បាយ។ យើងនឹងមិនមានសេចក្តីខ្វល់ខ្វាយ មិនមានសេចក្តីរង្កៀស មិនមានសេចក្តីសោក មិនមានភ័យអំពីទីណា នឹងនៅក្នុងទីនេះឯង ជាមួយនឹងពួកញាតិទាំងអស់។
 +<span para #para_105>[១០៥] (ពួកជ្រូកឯទៀតពោលថា) ម្នាលតច្ឆកៈ អ្នកចូរស្វែងរកទីជ្រកកោនឯទៀតវិញចុះ (ដ្បិត) ក្នុងទីនេះ មានសត្រូវចំពោះពួកយើង សត្រូវនោះ តែងមកក្នុងទីនេះ ហើយសម្លាប់ជ្រូកទាំងឡាយ (សំដៅតែជ្រូកណា) ដែលធាត់ៗ។
 +<span para #para_106>[១០៦] (តច្ឆកៈ…) សត្វណាជាសត្រូវនឹងពួកយើងក្នុងទីនេះ សត្វណាកំចាត់បង់នូវញាតិ កំពុងនៅចួបជុំគ្នា ដែលសត្រូវកំចាត់បង់បានដោយក្រ អ្នក ខ្ញុំសួរហើយ ចូរប្រាប់នូវហេតុនោះ។
 +<span para #para_107>[១០៧] (ពួកជ្រូក…) ម្រឹគ (មួយ) ជាសេ្តចនៃម្រឹគ មានក្រឡានៃសរីរៈខាងលើ មានកំលាំងកាយ មានចង្កូមជាអាវុធ ម្នាលតច្ឆកៈ ម្រឹគនោះមកក្នុងទីនេះ ហើយសម្លាប់ជ្រូកទាំងឡាយដែលធាត់ៗ។
 +<span para #para_108>[១០៨] (តច្ឆកៈ…) ខ្នាយទាំងឡាយរបស់ពួកយើង មិនមែនជាមិនមានទេ កំលាំងក៏ប្រជុំចុះក្នុងកាយ បើពួកយើងទាំងអស់ជាអ្នកព្រមព្រៀងគ្នា នឹងធ្វើខ្លាតែម្នាក់ឯងនោះ ឲ្យលុះអំណាចបាន។
 +<span para #para_109>[១០៩] (ពួកជ្រូក…) ម្នាលតច្ឆកៈ អ្នកពោលនូវពាក្យជាទីគាប់ចិត្ត គាប់ត្រចៀកណាស់ ដូច្នេះ ប្រសិនបើជ្រូកណា បោលចោលគ្នាក្នុងចំបាំង យើងនឹងសម្លាប់ជ្រូកនោះ ក្នុងកាលជាខាងក្រោយ។
 +<span para #para_110>[១១០] (កូដជដិល…) ម្នាលអ្នកមានព្យាយាមជាងពួកម្រឹគ ក្នុងថ្ងៃនេះ អ្នកវៀរចាកបាណាតិបាតឬ ឬក៏អ្នកឲ្យអភ័យដល់ពួកសត្វទាំងអស់ ឬមួយអ្នកមិនមានចង្កូម បានជាអ្នកទៅចួបនឹងហ្វូង (ជ្រូក) ហើយសញ្ជប់សញ្ជឹង ដូចជាសត្វកំព្រា។
 +<span para #para_111>[១១១] (ខ្លា…) ខ្ញុំមិនមែនជាមិនមានចង្កូមទេ កំឡាំងក៏ប្រជុំចុះក្នុងកាយ ខ្ញុំម្នាក់ឯង បានឃើញពួកញាតិរបស់ជ្រូកព្រមព្រៀងគ្នាក្នុងទីតែមួយ ហេតុនោះ បានជាសញ្ជប់សញ្ជឹងក្នុងព្រៃ។
 +បានឮថា ក្នុងកាលមុន ជ្រូកទាំងឡាយនេះ តែងទៅកាន់ទិសតូចធំ លុះភ័យគ្របសង្កត់ហើយ ក៏ស្វែងរកទីជ្រកកោនផ្សេងៗ គ្នា ឥឡូវនេះ ជ្រូកទាំងនោះឋិតនៅក្នុងទីណា ដែលខ្ញុំគ្របសង្កត់បានដោយលំបាក ជ្រូកទាំងនោះក៏មកនៅចួបជុំជាមួយគ្នា (ក្នុងទីនោះ)។
 +ជ្រូកទាំងឡាយនោះ បរិបូណ៌ដោយនាយក ប្រុងប្រៀបខ្លួន មូលមាត់គ្នា ព្រមព្រៀងគ្នា គប្បីបៀតបៀននូវខ្ញុំ ព្រោះហេតុនោះ ខ្ញុំមិនប្រាថ្នានូវជ្រូកទាំងនោះទេ។
 +<span para #para_112>[១១២] (កូដជដិល…) ព្រះឥន្ទ្រតែមួយអង្គ ឈ្នះនូវពួកអសុរៈ ខ្លែងតែមួយ សង្រ្គុបឆាបយកនូវពួកបក្សីបាន ខ្លាតែមួយ ចួបប្រទះនឹងម្រឹគ ក៏សម្លាប់នូវម្រឹគដែលធាត់ៗ បាន ដ្បិតថាកំលាំង (នៃខ្លានោះ) ប្រាកដដូច្នោះ។
 +<span para #para_113>[១១៣] (ខ្លា…) មិនថាព្រះឥន្រ្ទ មិនថាខ្លែង មិនថាខ្លា ជាសេ្តចនៃម្រឹគទេ ខ្លាមិនធ្វើ (នូវពួកជ្រូក) ដែលមានញាតិព្រមព្រៀងគ្នាប្រុងប្រៀបខ្លួនទុក ឲ្យលុះក្នុងអំណាចបានឡើយ។
 +<span para #para_114>[១១៤] (កូដជដិល…) ពួកបក្សីតូចៗ ឈ្មោះកុម្ភិលិកា មានហ្វូងហើរទៅទាំងហ្វូង រីករាយរកគ្នា ហើរទៅរកចំណីក៏ជាមួយគ្នា បានចំណីហើយ ហើរទៅ (តាមអាកាស) ក៏ជាមួយគ្នា។ កាលបក្សីទាំងនោះ កំពុងមូលមិត្រគ្នា បណ្តាបក្សីទាំងនោះ គង់មានបក្សីមួយហើរឃ្លាតពីគេមិនខាន ខ្លែងឆាបយកនូវបក្សីដែលហើរឃ្លាតពីគេនោះបាន នោះជាគតិរបស់ខ្លា។
 +<span para #para_115>[១១៥] (អភិសម្ពុទ្ធគាថា) (ខ្លានោះ) ត្រូវជដិលអាក្រក់ ដែលមានភ្នែកសំឡឹងតែអាមិសបញ្ជោរហើយ អាងខ្លួនមានចង្កូម ស្មានថាដូចមុន ក៏ស្ទុះទៅរកពួកជ្រូក ដែលមានខ្នាយដែរ។
 +<span para #para_116>[១១៦] (រុក្ខទេវតា…) គួរឲ្យសរសើរដែរ ពួកញាតិច្រើនរូប សូម្បីតែឈើដែលដុះក្នុងព្រៃ (ក៏គួរឲ្យសរសើរ) ខ្លា (ម្នាក់ឯង) ត្រូវពួកជ្រូកព្រមគ្នា សម្លាប់បានក្នុងផ្លូវតែមួយ។
 +<span para #para_117>[១១៧] (អភិសម្ពុទ្ធគាថា) ជ្រូកទាំងឡាយបានសម្លាប់នូវព្រាហ្មណ៍ និងខ្លាធំ ទាំងពីរនាក់បានហើយ ក៏ត្រេកអររីករាយ ស្រែកនូវសម្រែកដ៏ខ្លាំង។
 +<span para #para_118>[១១៨] ជ្រូកទាំងឡាយនោះ ប្រជុំគ្នាទៀបគល់នៃល្វា អភិសេកជ្រូកឈ្មោះតច្ឆកៈថា សូមព្រះអង្គជាសេ្តច ជាឥស្សរៈរបស់ពួកយើង។
 +<div centeralign>ចប់ តច្ឆសូករជាតក ទី៩។
 +==== មហាវាណិជជាតក ទី១០ ====
 +<div ref_source><span sang_id #sut.kn.jat.493>[[km:tipitaka:sut:kn:jat:sut.kn.jat.493|sut.kn.jat.493]] | [[km:tipitaka:book_060#sut.kn.jat.493|ភាគទី ៦០]]
 +<div centeralign>**(៤៩៣. មហាវាណិជជាតកំ (១០))**
 +<span para #para_119>[១១៩] (ព្រះសាស្តាទ្រង់ត្រាស់ថា) ពាណិជទាំងឡាយ ជាអ្នកស្វែងរកទ្រព្យ មកអំពីដែនផ្សេងៗ ធ្វើនូវការប្រជុំ (ក្នុងក្រុងពារាណសី) ធ្វើបុគ្គលម្នាក់ឲ្យជាធំ ហើយចៀសចេញទៅ។ ពាណិជទាំងឡាយនោះ មកដល់ផ្លូវឆ្ងាយដាច់ស្រយាលនោះ ជាផ្លូវមិនមានស្បៀងអាហារ មិនមានទឹក បានឃើញនូវដើមជ្រៃធំ មានម្លប់ត្រជាក់ជាទីរីករាយនៃចិត្ត។ ឯពាណិជទាំងនោះ ជាបុគ្គលល្ងង់ ត្រូវមោហៈបិទបាំង ក៏អង្គុយក្រោមម្លប់ឈើនោះក្នុងទីនោះ ហើយប្រឹក្សាគ្នាថា យីអើ ឈើនេះហាក់ដូចជាសើមដោយទឹក ហាក់ដូចជាមានទឹកហូរទៅ បើដូច្នោះ យើងជាពួកឈ្មួញ នឹងកាប់នូវមែកឈើខាងកើត។ សោតឯមែកនោះ គ្រាន់តែត្រូវពួកឈ្មួញកាប់ដាច់ភ្លាម ក៏ស្រក់ទឹកចេញ ឯទឹកក៏ថ្លាមិនល្អក់ ពាណិជទាំងនោះ បានងូតផឹកក្នុងទីនោះ ដរាបដល់អស់ចំណង់។ ពួកឈ្មួញពាល ត្រូវមោហៈបិទបាំង ប្រឹក្សានូវហេតុទី ២ ថា បើដូច្នោះ ពួកយើងជាពួកឈ្មួញ នឹងកាត់នូវមែកឈើខាងត្បូងនោះទៀត។ សោតឯមែកឈើនោះ គ្រាន់តែត្រូវពួកឈ្មួញកាត់ដាច់ភ្លាម ក៏ហូរចេញនូវបាយនៃស្រូវសាលី ដ៏លាយដោយសាច់ដ៏ច្រើន នូវនំកុម្មាស ហាក់ដូចជាបាយាសមានទឹកតិច នូវសម្លកកូរ និងសម្លសណ្តែកបាយ ពាណិជទាំងនោះ បានបរិភោគទំពារស៊ីក្នុងទីនោះដរាបទាល់តែអស់ចំណង់។ ពួកពាណិជល្ងង់ ដែលត្រូវមោហៈបិទបាំង ក៏ប្រឹក្សាគ្នានូវហេតុទី ៣ ថា បើដូច្នោះ យើងជាពួកឈ្មួញនឹងកាត់មែកឈើខាងលិចនោះទៀត។ សោតឯមែកនោះ គ្រាន់តែត្រូវពួកឈ្មួញកាត់ដាច់ភ្លាម ក៏ចេញនូវពួកនាងនារី មានខ្លួនតាក់តែងហើយ មានសំពត់ និងគ្រឿងអាភរណៈដ៏វិចិត្រ ពាក់កែវមណី និងកុណ្ឌល។ គួរសរសើរដែរ ពាណិជទាំងឡាយមាននាងនារីម្នាក់ៗ ចំណែកខាងនាងនារី ២៥ នាក់ ចោមរោម (នូវនាយឈ្មួញជាធំ) ក្រោមម្លប់ឈើនោះដោយជុំវិញ ពាណិជទាំងនោះ ត្រូវនាងនារីទាំងនោះចោមរោមហើយ ដរាបអស់ចំណង់។ ពួកពាណិជល្ងង់ ដែលត្រូវមោហៈបិទបាំង ក៏ប្រឹក្សានូវហេតុទី ៤ ថា បើដូច្នោះ យើងជាពួកឈ្មួញ នឹងកាត់នូវមែកឈើខាងជើងនោះទៀត។ សោតឯមែកនោះ គ្រាន់តែត្រូវពួកឈ្មួញកាត់ដាច់ភ្លាម ក៏ហូរចេញនូវកែវមុក្តា និងកែវពៃទូរ្យដ៏ច្រើនផង នូវប្រាក់ផង នូវមាសផង នូវកម្រាលសម្រាប់ក្រាលលើខ្នងដំរីជាដើមផង នូវកម្រាលរោមសត្វជាដើមផង នូវសំពត់ដែលគេធ្វើក្នុងដែនកាសីផង នូវសំពត់កម្ពលឈ្មោះឧទ្ទិយានៈផង ពាណិជទាំងនោះ ក៏វេចយកនូវភារៈ ដរាបទាល់តែអស់ចំណង់ក្នុងទីនោះ។ ពួកពាណិជល្ងង់ ដែលត្រូវមោហៈបិទបាំង ក៏ប្រឹក្សានូវហេតុទី ៥ ថា បើដូច្នោះ ពួកយើងនឹងកាត់ត្រង់គល់ឈើនោះ មុខជានឹងបានច្រើនជាងនេះទៅទៀត គ្រានោះ ពួកឈ្មួញធំក្រោកឡើង ផ្គងអញ្ជលីអង្វរថា ដើមជ្រៃប្រទូស្តពួកអ្នកដូចម្តេច ម្នាលពាណិជទាំងឡាយ សេចក្តីចំរើនចូរមានដល់អ្នកចុះ។ មែកខាងកើត បានឲ្យទឹកងូតផង មែកខាងត្បូង បានឲ្យបាយ និងទឹកផង មែកខាងលិច បានឲ្យនាងនារីទាំងឡាយផង មែកខាងជើង បានឲ្យនូវសេចក្តីប្រាថ្នាគ្រប់យ៉ាងផង ដើមជ្រៃប្រទូស្តពួកអ្នកដូចម្តេច ម្នាលពាណិជទាំងឡាយ សេចក្តីចំរើនចូរមានដល់អ្នកចុះ។ បុគ្គលអង្គុយ ឬដេកក្រោមម្លប់នៃឈើណា មិនត្រូវកាច់បំបាក់មែកឈើនោះឡើយ ព្រោះថាបុគ្គលអ្នកប្រទូស្តមិត្ត ជាមនុស្សអាក្រក់។ ឯឈ្មួញទាំងនោះច្រើនគ្នា មិនអើពើនូវពាក្យនៃឈ្មួញជាធំម្នាក់ឯងនោះ ក៏ចូលទៅដើម្បីនឹងកាត់នូវដើមជ្រៃនោះត្រង់គល់ ដោយប៉ូវថៅទាំងឡាយ ដែលខ្លួនសំលៀងហើយ។
 +<span para #para_120>[១២០] (អភិសម្ពុទ្ធគាថា) លំដាប់នោះ នាគទាំងឡាយ ២៥ សៀតគ្រឿងក្រោះហើយផង ពួកនាគខ្មាន់ធ្នូ ៣០០ ផង ពួកទាហានកាន់ខែលបាំ្រមួយពាន់ផង ក៏ចេញមក។
 +<span para #para_121>[១២១] (នាគរាជ…) អ្នកទាំងឡាយចូរសម្លាប់ ចូរចងនូវពាណិជទាំងនុ៎ះ អ្នកទាំងឡាយកុំលែងនូវជីវិតឡើយ អ្នកទាំងឡាយ ចូរធ្វើនូវពួកពាណិជទាំងអស់នោះ ឲ្យទៅជាផែះ ទុកតែពាណិជជាធំម្នាក់ប៉ុណ្ណោះ។
 +<span para #para_122>[១២២] (អភិសម្ពុទ្ធគាថា) ព្រោះហេតុនោះ បណ្ឌិតបុរស កាលបើបានឃើញច្បាស់នូវប្រយោជន៍របស់ខ្លួន មិនគប្បីលុះអំណាចនៃលោភៈឡើយ ត្រូវតែកំចាត់បង់នូវចិត្តដែលប្រកបដោយលោភៈប្រាកដដូច្នោះ ភិក្ខុបើបានដឹងនូវទោស (ក្នុងលោភៈ) យ៉ាងនេះ ដឹងនូវការកើតឡើងនៃទុក្ខ ព្រោះតណ្ហាយ៉ាងនេះហើយ គប្បីប្រព្រឹត្តជាអ្នកមានតណ្ហាទៅប្រាសហើយ មិនមានសេចក្តីប្រកាន់មាំ មានស្មារតី។
 +<div centeralign>ចប់ មហាវាណិជជាតក ទី១០។
 +==== សាធិនរាជជាតក ទី១១ ====
 +<div ref_source><span sang_id #sut.kn.jat.494>[[km:tipitaka:sut:kn:jat:sut.kn.jat.494|sut.kn.jat.494]] | [[km:tipitaka:book_060#sut.kn.jat.494|ភាគទី ៦០]]
 +<div centeralign>**(៤៩៤. សាធិនជាតកំ (១១))**
 +<span para #para_123>[១២៣] (ពួកអ្នកនគរពោលថា ស្តេចរបស់យើង) ចំឡែកណាស់តើ គួរឲ្យព្រឺរោម កើតឡើងក្នុងលោក រថជាទិព្យបានកើតប្រាកដដល់ស្តេចវិទេហៈ ព្រះអង្គមានយស។
 +<span para #para_124>[១២៤] (អភិសម្ពុទ្ធគាថា) ទេវបុត្រឈ្មោះមាតលី ជាទេវសារថី មានប្ញទ្ធិច្រើនបានអញ្ជើញព្រះបាទវិទេហៈ ព្រះអង្គគ្រប់គ្រងក្រុងមិថិលាថា បពិត្រព្រះរាជាដ៏ប្រសើរ ជាម្ចាស់នៃទិស សូមព្រះអង្គយាងឡើងកាន់រថនេះ ទេវតាទាំងឡាយជាន់តាវត្តឹង្ស ព្រមទាំងព្រះឥន្ទ ចង់ឃើញព្រះអង្គ ព្រោះទេវតាទាំងឡាយរលឹកព្រះអង្គ នៅរង់ចាំក្នុងរោងឈ្មោះសុធម្មា។ លំដាប់នោះឯង ព្រះបាទវិទេហៈ ព្រះនាមសាធិន ព្រះអង្គគ្រប់គ្រងក្រុងមិថិលា ទ្រង់យាងឡើងកាន់រថ ទឹមដោយសេះច្រើន ហើយបានយាងទៅក្នុងសំណាក់នៃទេវតាទាំងឡាយ (ព្រះរាជាជាធំ ទ្រង់ប្រថាប់លើទិព្វយានឈ្មោះហយវាហី ដែលទឹមដោយសេះច្រើន កំពុងយាងទៅ ក៏បានទតឃើញទេវសភានេះ) ពួកទេវតាបានឃើញព្រះរាជានោះមកដល់ហើយ ក៏ត្រេកអរស្មោះចំពោះថា បពិត្រមហារាជ ព្រះអង្គយាងមកស្រួលហើយ មិនមែនយាងមកដោយមិនស្រួលទេ បពិត្រព្រះរាជាអ្នកស្វែងរកគុណដ៏ប្រសើរ ឥឡូវនេះ សូមព្រះអង្គទ្រង់គង់ក្នុងសំណាក់នៃទេវរាជចុះ។ ឯព្រះឥន្ទ ក៏ទទួលរាក់ទាក់ចំពោះព្រះបាទវិទេហៈ ព្រះអង្គគ្រប់គ្រងក្រុងមិថិលា ព្រះឥន្ទបានអញ្ជើញដោយកាមទាំងឡាយផង ដោយអាសនៈផងថា ប្រពៃណាស់ហើយ ព្រះអង្គបានដល់អាវាសរបស់ទេវតាទាំងឡាយ ដែលញ៉ាំងគេឲ្យប្រព្រឹត្តក្នុងអំណាចខ្លួន បពិត្រព្រះរាជាអ្នកស្វែងរកគុណដ៏ប្រសើរ សូមព្រះអង្គគង់នៅក្នុងពួកទេវតាដែលសម្រេចនូវកាមគ្រប់យ៉ាងបាន សូមព្រះអង្គសោយនូវកាមទាំងឡាយ ដែលមិនមែនជារបស់មនុស្ស ក្នុងពួកទេវតាជាន់តាវត្តឹង្សចុះ។
 +<span para #para_125>[១២៥] (ព្រះបាទសាធិនរាជ…) កាលពីដើម ខ្ញុំមកនៅក្នុងឋានសួគ៌ រីករាយដោយរបាំចម្រៀង និងប្រគុំទាំងឡាយ ឥឡូវនេះ ក្នុងថ្ងៃនេះ ខ្ញុំមិនត្រេកអរក្នុងឋានសួគ៌ទេ បពិត្រព្រះជនិន្ទដ៏ប្រសើរ អាយុ (របស់ខ្ញុំ) នឹងអស់ឬ ឬសេចក្តីស្លាប់ (ឋិតនៅ) ក្នុងទីជិត ឬក៏ខ្ញុំជាបុគ្គលវង្វេង។
 +<span para #para_126>[១២៦] (សក្កៈ…) បពិត្រព្រះអង្គដ៏ប្រសើរ មានព្យាយាមជាងជន អាយុរបស់ព្រះអង្គមិនទាន់អស់ទេ ទាំងសេចក្តីស្លាប់របស់ព្រះអង្គ (ក៏ឋិតនៅ) ក្នុងទីឆ្ងាយ មួយវិញទៀត ព្រះអង្គមិនមែនជាមនុស្សវង្វេងទេ តែថា ព្រះអង្គសោយនូវផលនៃបុណ្យណា ក្នុងទេវលោកនេះ បុណ្យរបស់ព្រះអង្គនោះតិច បពិត្រព្រះរាជាដ៏ប្រសើរ ជាម្ចាស់នៃទិស សូមព្រះអង្គគង់នៅដោយទេវានុភាពចុះ សូមព្រះអង្គសោយនូវកាមទាំងឡាយ មិនមែនជារបស់មនុស្ស ក្នុងទេវលោកជាន់តាវត្តឹង្សចុះ។
 +<span para #para_127>[១២៧] (ព្រះរាជា…) យានដែលខ្ចីគេ និងទ្រព្យដែលខ្ចីគេ មានឧបមាយ៉ាងណាមិញ ទ្រព្យណាដែលគេបាន ព្រោះបុគ្គលដទៃឲ្យជាបច្ច័យ ទ្រព្យនុ៎ះឯង ក៏មានឧបមេយ្យយ៉ាងនោះដែរ ទ្រព្យណាដែលគេបាន ព្រោះបុគ្គលដទៃឲ្យជាបច្ច័យ ខ្ញុំមិនចង់បានទ្រព្យនុ៎ះឡើយ បុណ្យទាំងឡាយ ដែលខ្ញុំបានធ្វើហើយដោយខ្លួនឯង បុណ្យនោះ ទុកជាទ្រព្យរបស់ខ្ញុំជាប់តាមខ្លួន ខ្ញុំនោះ នឹងទៅធ្វើកុសលឲ្យច្រើនក្នុងពួកមនុស្ស ដោយឲ្យទានផង កិរិយាប្រព្រឹត្តធម៌ស្មើផង កិរិយាសង្រួមដោយសីលផង កិរិយាទូន្មាននូវឥន្ទ្រិយផង ព្រោះថា បុគ្គលធ្វើកុសលហើយ រមែងដល់នូវសេចក្តីសុខ ទាំងមិនក្តៅក្រហាយរឿយៗ ក្នុងកាលជាខាងក្រោយ។
 +<span para #para_128>[១២៨] (សាធិនរាជ ពោលនឹងស្តេចនារទៈថា) ស្រែទាំងឡាយនេះផង ទទឹកប្រកបដោយកុណ្ឌល((ទទឹកមានកំពែងសម្រាប់បុកទំលាយទឹកឲ្យហូរស្រួល។ អដ្ឋកថា។)) ដ៏ល្អនេះផង ផែនដីដ៏ដេរដាស ដោយស្មៅពណ៌ខៀវនេះផង ស្ទឹងទាំងឡាយដែលកំពុងហូរនេះផង ស្រះបោក្ខរណីទាំងឡាយ ជាទីរីករាយ មានសត្វចាកក្រពាកយំហើយ ដ៏ដេរដាសដោយចង្កុលណី ដោយផ្កាឈូក និងផ្កាឧប្បលនេះផង ពួកជនណា រាប់អាននូវទីទាំងឡាយនេះថាជារបស់អញ ជនទាំងនោះ ទៅកាន់ទិសណាហ្ន៎។
 +ម្នាលនារទៈ ស្រែទាំងឡាយ នៅជាស្រែទាំងនោះដដែល ភូមិភាគ នៅជាភូមិភាគនោះដដែល ឧបចារៈនៃសួនច្បារទាំងឡាយ ក៏នៅជាឧបចារៈនោះដដែល តែថា កាលយើងមិនឃើញនូវជនទាំងនោះ ទិសប្រាកដដល់យើងហាក់ដូចជាសូន្យឈឹង។
 +<span para #para_129>[១២៩] (ព្រះរាជា…) វិមានទាំងឡាយ ញ៉ាំងទិសទាំង ៤  ឲ្យភ្លឺចិញ្ចែងចំពោះមុខទេវរាជផង ចំពោះមុខពួកទេវតាជាន់ត្រៃត្រឹង្សផង យើងបានឃើញហើយ។ ភពជាទិព្យ យើងបាននៅរួចហើយ កាមទាំងឡាយមិនមែនជារបស់មនុស្ស យើងបានបរិភោគរួចហើយក្នុងពួកទេវតាជាន់តាវត្តឹង្ស អាចសម្រេចនូវសេចក្តីប្រាថ្នាគ្រប់យ៉ាងបាន។ យើងនោះ បានលះបង់សម្បត្តិទិព្យប្រាកដដូច្នោះហើយ មកក្នុងទីនេះ ដើម្បីធ្វើបុណ្យ យើងនឹងប្រព្រឹត្តធម៌តែម្យ៉ាង យើងមិនមានសេចក្តីត្រូវការដោយរាជសម្បត្តិទេ។ ព្រះពុទ្ធទាំងឡាយដែលមានវត្តល្អ ស្តេចយាងទៅតាមផ្លូវណា យើងនឹងដើរទៅតាមផ្លូវនោះ ដែលព្រះសម្មាសម្ពុទ្ធសំដែងហើយ ជាផ្លូវដែលបុគ្គលមិនមានអាជ្ញាគប្បីត្រាច់ទៅ។
 +<div centeralign>ចប់ សាធិនរាជជាតក ទី១១។
 +==== ទសព្រាហ្មណជាតក ទី១២ ====
 +<div ref_source><span sang_id #sut.kn.jat.495>[[km:tipitaka:sut:kn:jat:sut.kn.jat.495|sut.kn.jat.495]] | [[km:tipitaka:book_060#sut.kn.jat.495|ភាគទី ៦០]]
 +<div centeralign>**(៤៩៥. ទសព្រាហ្មណជាតកំ (១២))**
 +<span para #para_130>[១៣០] (ព្រះសាស្តាទ្រង់ត្រាស់ថា) ព្រះរាជា ជាយុធិដ្ឋិលគោត្រ ព្រះអង្គប្រាថ្នានូវធម៌ បានត្រាស់នឹងអាមាត្យឈ្មោះវិធូរៈថា ម្នាលវិធូរៈ អ្នកចូរស្វែងរកនូវព្រាហ្មណ៍ទាំងឡាយ ដែលជាអ្នកមានសីល ជាពហុស្សូត វៀរចាកមេថុនធម្ម  ឲ្យមកបរិភោគនូវភោជនរបស់យើង ទក្ខិណាទានដែលគេឲ្យហើយចំពោះបុគ្គលណា ជាទានមានផលច្រើន ម្នាលសំឡាញ់ យើងនឹងឲ្យនូវទក្ខិណាទាន (ចំពោះបុគ្គលនោះ)។
 +<span para #para_131>[១៣១] (អាមាត្រឈ្មោះវិធូរៈ ក្រាបទូលថា) បពិត្រព្រះសម្មតិទេព ពួកព្រាហ្មណ៍ដែលជាអ្នកមានសីល ជាពហុស្សូត វៀរចាកមេថុនធម្ម គួរនឹងបរិភោគនូវភោជនរបស់ព្រះអង្គ គេរកបានដោយក្រ។ បពិត្រមហារាជ ឮថា ជាតិព្រាហ្មណ៍ទាំងឡាយណា មាន ១០ យ៉ាង សូមព្រះអង្គ ទ្រង់ព្រះសណ្តាប់នូវការចែករំលែក និងការពិនិត្យពិច័យ នូវព្រាហ្មណ៍ទាំងនោះ តាមប្រាជ្ញារបស់ទូលព្រះបង្គំជាខ្ញុំ ដោយពិស្តារចុះ។ ព្រាហ្មណ៍ទាំងឡាយ កាន់ការុងទាំងឡាយ ដែលពេញដោយឫសឈើ ចងមាត់ជិត ហើយតែងក្បួនថ្នាំទាំងឡាយផង ផ្ងូតទឹកឲ្យគេផង សែកនូវ (ភូតវិជ្ជា) ផង។ បពិត្រព្រះរាជា ឯព្រាហ្មណ៍ទាំងឡាយនោះ ស្មើដោយពេទ្យ គេហៅថាព្រាហ្មណ៍ដែរ បពិត្រមហារាជ (ព្រាហ្មណ៍ទាំងឡាយនេះ) ទូលព្រះបង្គំជាខ្ញុំ បានក្រាបទូលចំពោះព្រះអង្គរួចហើយ យើងនឹងចូលទៅរកពួកព្រាហ្មណ៍ប្រាកដដូច្នោះឬ។
 +<span para #para_132>[១៣២] (ព្រះរាជាកោរព្យៈ…) ពួកព្រាហ្មណ៍ទាំងនោះ ប្រាសចាកភាពជាព្រាហ្មណ៍ តែព្រាហ្មណ៍ទាំងនោះ គេមិនហៅថាព្រាហ្មណ៍ទេ ម្នាលវិធូរៈ អ្នកចូរស្វែងរកព្រាហ្មណ៍ទាំងឡាយដទៃវិញ ដែលជាអ្នកមានសីល ជាពហុស្សូត វៀរចាកមេថុនធម្ម ឲ្យមកបរិភោគនូវភោជនរបស់យើង ម្នាលសំឡាញ់ ទក្ខិណាទានដែលគេឲ្យហើយចំពោះបុគ្គលណា ជាទានមានផលច្រើន យើងនឹងឲ្យនូវទក្ខិណាទាន (ចំពោះបុគ្គលនោះ)។
 +<span para #para_133>[១៣៣] (វិធូរៈ…) ព្រាហ្មណ៍ទាំងឡាយនោះ កាន់ឃ្មោះទាំងឡាយ ហើយឃោស្នាឰដ៏ខាងមុខ (នៃស្តេច និងអាមាត្រ) ក៏មាន ទៅកាន់ទីសម្រាប់បម្រើគេក៏មាន សិក្សាខាងសិល្បរថក៏មាន។ បពិត្រព្រះរាជា ព្រាហ្មណ៍ទាំងឡាយនោះ ស្មើដោយជនអ្នកបំរើ គេហៅថាព្រាហ្មណ៍ដែរ បពិត្រមហារាជ (ព្រាហ្មណ៍ទាំងឡាយនេះ) ខ្ញុំព្រះអង្គបានក្រាបទូលចំពោះព្រះអង្គហើយ យើងនឹងចូលទៅរកពួកព្រាហ្មណ៍បែបដូច្នោះឬ។
 +<span para #para_134>[១៣៤] (ព្រះរាជាកោរព្យៈ…) ព្រាហ្មណ៍ទាំងឡាយនោះ បា្រសចាកភាពជាព្រាហ្មណ៍ តែព្រាហ្មណ៍ទាំងឡាយនោះ គេមិនហៅថាព្រាហ្មណ៍ទេ ម្នាលវិធូរៈ អ្នកចូរស្វែងរកនូវព្រាហ្មណ៍ទាំងឡាយដទៃវិញ ដែលជាអ្នកមានសីល ជាពហុស្សូត វៀរចាកមេថុនធម្ម ឲ្យមកបរិភោគនូវភោជនរបស់យើង ម្នាលសំឡាញ់ ទក្ខិណាទានដែលគេឲ្យចំពោះបុគ្គលណា ជាទានមានផលច្រើន យើងនឹងឲ្យនូវទក្ខិណាទាន (ចំពោះបុគ្គលនោះ)។
 +<span para #para_135>[១៣៥] (វិធូរៈ…) ព្រាហ្មណ៍ទាំងឡាយ កាន់ឃ្លោកដាក់ទឹកផង ដំបងភ្លុកផង ចូលទៅឯបអបនឹងសេ្តចទាំងឡាយ ក្នុងស្រុក ឬនិគម (ដោយគិតគ្នាថា) កាលបើគេមិនឲ្យ (វត្ថុអ្វីមួយ) ក្នុងស្រុក ឬនិគម យើងនឹងមិនក្រោកឡើយ បពិត្រព្រះរាជា ព្រាហ្មណ៍ទាំងឡាយនោះ ប្រាកដស្មើដោយបុគ្គលអ្នករឹបជាន់ គេហៅថាព្រាហ្មណ៍ដែរ បពិត្រមហារាជ (ព្រាហ្មណ៍ទាំងឡាយនេះ) ខ្ញុំព្រះអង្គបានក្រាបបង្គំទូលចំពោះព្រះអង្គហើយ យើងនឹងចូលទៅរកពួកព្រាហ្មណ៍បែបដូច្នោះឬ។
 +<span para #para_136>[១៣៦] (ព្រះរាជាកោរព្យៈ…) ព្រាហ្មទាំងឡាយនោះ ប្រាសចាកភាពជាព្រាហ្មណ៍ តែព្រាហ្មណ៍ទាំងឡាយនោះ គេមិនហៅថាព្រាហ្មណ៍ទេ ម្នាលវិធូរៈ អ្នកចូរស្វែងរកព្រាហ្មណ៍ទាំងឡាយដទៃវិញ ដែលជាអ្នកមានសីល ជាពហុស្សូត វៀរចាកមេថុនធម្ម ឲ្យមកបរិភោគភោជនរបស់យើង ម្នាលសំឡាញ់ ទក្ខិណាទានដែលគេឲ្យហើយ ចំពោះបុគ្គលណា ជាទានមានផលច្រើន យើងនឹងឲ្យនូវទក្ខិណាទាន (ចំពោះបុគ្គលនោះ)។
 +<span para #para_137>[១៣៧] (វិធូរៈ…) ព្រាហ្មណ៍ទាំងឡាយនោះ មានរោមក្លៀក និងក្រចកដុះវែង មានធ្មេញប្រកបដោយមន្ទិល មានធូលីលើក្បាល រោយរាយដោយធូលី និងលំអងដី ត្រាច់ទៅសូម (ទ្រព្យផ្សេងៗ) បពិត្រព្រះរាជា ព្រាហ្មណ៍ទាំងឡាយនោះ ប្រាកដស្មើដោយជនអ្នកដកនូវដង្គត់ គេហៅថាព្រាហ្មណ៍ដែរ បពិត្រមហារាជ (ព្រាហ្មណ៍ទាំងឡាយនេះ) ខ្ញុំព្រះអង្គបានក្រាបទូលចំពោះព្រះអង្គហើយ យើងនឹងចូលទៅរកព្រាហ្មណ៍បែបដូច្នោះឬ។
 +<span para #para_138>[១៣៨] (ព្រះរាជាកោរព្យៈ…) ព្រាហ្មណ៍ទាំងឡាយនោះ បា្រសចាកភាពជាព្រាហ្មណ៍ តែព្រាហ្មណ៍ទាំងឡាយនោះ គេមិនហៅថាព្រាហ្មណ៍ទេ ម្នាលវិធូរៈ អ្នកចូរស្វែងរកព្រាហ្មណ៍ទាំងឡាយដទៃវិញ ដែលជាអ្នកមានសីល ជាពហុស្សូត វៀរចាកមេថុនធម្ម ឲ្យមកបរិភោគនូវភោជនរបស់យើង ម្នាលសំឡាញ់ ទក្ខិណាទានដែលគេឲ្យហើយចំពោះបុគ្គលណា ជាទានមានផលច្រើន យើងនឹងឲ្យនូវទក្ខិណាទាន (ចំពោះបុគ្គលនោះ)។
 +<span para #para_139>[១៣៩] (វិធូរៈ…) បពិត្រព្រះជនាធិបតី (ព្រាហ្មណ៍ទាំងឡាយ) ជួញសម៉ផង កន្តួតព្រៃផង ស្វាយផង ព្រីងផង សម៉ពិភេកផង ខ្នុរសម្លផង ឈើស្ទន់ផង ព្នៅផង ពទ្រាផង ឈើកែសផង ទឹកអំពៅ និងស្ករអំពៅផង ខ្សៀផង ទឹកឃ្មុំ និងថ្នាំបន្តក់ភ្នែកផង ជួញភណ្ឌៈមានតម្លៃតិច ឬមានតម្លៃច្រើនផង បពិត្រព្រះរាជា ព្រាហ្មណ៍ទាំងឡាយនោះ ប្រាកដស្មើដោយពាណិជ ហៅថាព្រាហ្មណ៍ដែរ បពិត្រមហារាជ (ព្រាហ្មណ៍ទាំងឡាយនេះ) ខ្ញុំព្រះអង្គបានក្រាបទូលចំពោះព្រះអង្គហើយ យើងនឹងចូលទៅរកពួកព្រាហ្មណ៍បែបដូច្នោះឬ។
 +<span para #para_140>[១៤០] (ព្រះរាជាកោរព្យៈ…) ព្រាហ្មណ៍ទាំងឡាយនោះ បា្រសចាកភាពជាព្រាហ្មណ៍ តែព្រាហ្មណ៍ទាំងឡាយនោះ គេមិនហៅថាព្រាហ្មណ៍ទេ ម្នាលវិធូរៈ អ្នកចូរស្វែងរកព្រាហ្មណ៍ទាំងឡាយដទៃវិញ ដែលជាអ្នកមានសីល ជាពហុស្សូត វៀរចាកមេថុនធម្ម ឲ្យមកបរិភោគនូវភោជនរបស់យើង ម្នាលសំឡាញ់ ទក្ខិណាទានដែលគេឲ្យចំពោះបុគ្គលណា ជាទានមានផលច្រើន យើងនឹងឲ្យនូវទក្ខិណាទាន (ចំពោះបុគ្គលនោះ)។
 +<span para #para_141>[១៤១] (វិធូរៈ…) (ព្រាហ្មណ៍ទាំងឡាយ) នាំគ្នាធ្វើនូវកសិកម្ម និងពាណិជ្ជកម្មផង ចិញ្ចឹមពពែ និងចៀមផង ទំនុកបម្រុងពួកកុមារីផង រៀបចំអាពាហ៍ពិពាហ៍ផង ព្រាហ្មណ៍ទាំងឡាយនោះ ប្រាកដស្មើដោយកុដុម្ពិកៈ និងគហិបតី គេហៅថាព្រាហ្មណ៍ដែរ បពិត្រមហារាជ (ព្រាហ្មណ៍ទាំងឡាយនេះ) ខ្ញុំព្រះអង្គបានក្រាបទូលចំពោះព្រះអង្គហើយ យើងនឹងចូលទៅរកពួកព្រាហ្មណ៍បែបដូច្នោះឬ។
 +<span para #para_142>[១៤២] (ព្រះរាជាកោរព្យៈ…) ព្រាហ្មណ៍ទាំងឡាយនោះ បា្រសចាកភាពជាព្រាហ្មណ៍ តែព្រាហ្មណ៍ទាំងឡាយនោះ គេមិនហៅថាព្រាហ្មណ៍ទេ ម្នាលវិធូរៈ អ្នកចូរស្វែងរកព្រាហ្មណ៍ទាំងឡាយដទៃវិញ ដែលជាអ្នកមានសីល ជាពហុស្សូត វៀរចាកមេថុនធម្ម ឲ្យមកបរិភោគនូវភោជនរបស់យើង ម្នាលសំឡាញ់ ទក្ខិណាទានដែលគេឲ្យចំពោះបុគ្គលណា ជាទានមានផលច្រើន យើងនឹងឲ្យនូវទក្ខិណាទាន (ចំពោះបុគ្គលនោះ)។
 +<span para #para_143>[១៤៣] (វិធូរៈ…) មានព្រាហ្មណ៍ពួកខ្លះ ជាបុរោហិត (បរិភោគនូវភិក្ខាដែលគេទុកបំរុងឲ្យខ្លួន) ពួកជនច្រើនគ្នា តែងសាកសួរព្រាហ្មណ៍នោះ ព្រាហ្មណ៍ទាំងនោះជាអ្នកក្រៀវពង (គោជាដើម) ផង ជាគ្រូសាក់ផង សម្លាប់សត្វចិញ្ចឹម គឺក្របី ជ្រូក និងពពែផង ក្នុងផ្ទះនោះ បពិត្រព្រះរាជា ព្រាហ្មណ៍ទាំងឡាយនោះ ប្រាកដស្មើដោយបុគ្គលអ្នកសម្លាប់គោ គេហៅថាព្រាហ្មណ៍ដែរ បពិត្រមហារាជ (ព្រាហ្មណ៍ទាំងឡាយនេះ) ខ្ញុំព្រះអង្គបានក្រាបទូលចំពោះព្រះអង្គហើយ យើងនឹងចូលទៅរកព្រាហ្មណ៍បែបដូច្នោះឬ។
 +<span para #para_144>[១៤៤] (ព្រះរាជាកោរព្យៈ…) ព្រាហ្មណ៍ទាំងឡាយនោះ បា្រសចាកភាពជាព្រាហ្មណ៍ តែព្រាហ្មណ៍ទាំងឡាយនោះ គេមិនហៅថាព្រាហ្មណ៍ទេ ម្នាលវិធូរៈ អ្នកចូរស្វែងរកព្រាហ្មណ៍ទាំងឡាយដទៃវិញ ដែលជាអ្នកមានសីល ជាពហុស្សូត វៀរចាកមេថុនធម្ម ឲ្យមកបរិភោគនូវភោជនរបស់យើង ម្នាលសំឡាញ់ ទក្ខិណាទានដែលគេឲ្យចំពោះបុគ្គលណា ជាទានមានផលច្រើន យើងនឹងឲ្យនូវទក្ខិណាទាន (ចំពោះបុគ្គលនោះ)។
 +<span para #para_145>[១៤៥] (វិធូរៈ…) ព្រាហ្មណ៍ទាំងឡាយ កាន់ដាវ និងខែល កាន់ព្រះខាន់ ឈរឯបនៅក្បែរផ្លូវជាទីទៅនៃពួកឈ្មួញ នាំពួកឈ្មួញឲ្យផុត (អំពីពួកចោរ) ព្រាហ្មណ៍ទាំងឡាយនោះ ប្រាកដស្មើដោយពួកជនអ្នកឃ្វាលគោ និងពួកអ្នកនេសាទ គេហៅថាព្រាហ្មណ៍ដែរ បពិត្រមហារាជ (ព្រាហ្មណ៍ទាំងឡាយនេះ) ខ្ញុំព្រះអង្គបានក្រាបទូលចំពោះព្រះអង្គហើយ យើងនឹងចូលទៅរកពួកព្រាហ្មណ៍បែបដូច្នោះឬ។
 +<span para #para_146>[១៤៦] (ព្រះរាជាកោរព្យៈ…) ព្រាហ្មណ៍ទាំងឡាយនោះ បា្រសចាកភាពជាព្រាហ្មណ៍ តែព្រាហ្មណ៍ទាំងឡាយនោះ គេមិនហៅថាព្រាហ្មណ៍ទេ ម្នាលវិធូរៈ អ្នកចូរស្វែងរកព្រាហ្មណ៍ទាំងឡាយដទៃវិញ ដែលជាអ្នកមានសីល ជាពហុស្សូត វៀរចាកមេថុនធម្ម ឲ្យមកបរិភោគនូវភោជនរបស់យើង ម្នាលសំឡាញ់ ទក្ខិណាទានដែលគេឲ្យចំពោះបុគ្គលណា ជាទានមានផលច្រើន យើងនឹងឲ្យនូវទក្ខិណាទាន (ចំពោះបុគ្គលនោះ)។
 +<span para #para_147>[១៤៧] (វិធូរៈ…) ព្រាហ្មណ៍ទាំងឡាយនោះ ធ្វើខ្ទមក្នុងព្រៃ ធ្វើអន្ទាក់វ័ធទាំងឡាយ បៀតបៀននូវទន្សាយ និងខ្លាត្រីផង នូវទន្សង ត្រី និងអណ្តើកផង បពិត្រព្រះរាជា ព្រាហ្មណ៍ទាំងឡាយនោះ ប្រាកដស្មើដោយព្រានព្រៃ ព្រាហ្មណ៍ទាំងនោះ គេហៅថាព្រាហ្មណ៍ដែរ បពិត្រមហារាជ (ព្រាហ្មណ៍ទាំងនោះ) ខ្ញុំព្រះអង្គបានក្រាបទូល ចំពោះព្រះអង្គហើយ យើងនឹងចូលទៅស្វែងរកព្រាហ្មណ៍បែបដូច្នោះឬ។
 +<span para #para_148>[១៤៨] (ព្រះរាជាកោរព្យៈ…) ព្រាហ្មណ៍ទាំងឡាយនោះ បា្រសចាកភាពជាព្រាហ្មណ៍ តែព្រាហ្មណ៍ទាំងឡាយនោះ គេមិនហៅថាព្រាហ្មណ៍ទេ ម្នាលវិធូរៈ អ្នកចូរស្វែងរកពួកព្រាហ្មណ៍ទាំងឡាយដទៃវិញ ដែលជាអ្នកមានសីល ជាពហុស្សូត វៀរចាកមេថុនធម្ម ឲ្យមកបរិភោគនូវភោជនរបស់យើង ម្នាលសំឡាញ់ ទក្ខិណាទានដែលគេឲ្យចំពោះបុគ្គលណា ជាទានមានផលច្រើន យើងនឹងឲ្យនូវទក្ខិណាទាន (ចំពោះបុគ្គលនោះ)។
 +<span para #para_149>[១៤៩] (វិធូរៈ…) ព្រាហ្មណ៍ទាំងឡាយដទៃទៀត ចង់បានទ្រព្យ ក៏ដេកខាងក្រោមគ្រែ កាលសោមយាគ((ការបូជាដោយទឹកសោម គឺសុរាមួយបែបដែលគេបានមកពីដើមឈើ និយមថា ជាសុរាវិសេស សម្រាប់យកទៅសែនព្រេន។)) ប្រាកដហើយ ស្តេចទាំងឡាយក៏ស្រង់ទឹក ឰដ៏ខាងលើនៃគ្រែ បពិត្រព្រះរាជា ព្រាហ្មណ៍ទាំងឡាយនោះ ប្រាកដស្មើដោយជនអ្នកដុសក្អែល គេហៅថាព្រាហ្មណ៍ដែរ បពិត្រមហារាជ (ព្រាហ្មណ៍ទាំងឡាយនេះ) ខ្ញុំព្រះអង្គបានក្រាបទូលចំពោះព្រះអង្គហើយ យើងចូលទៅរកពួកព្រាហ្មណ៍ប្រាកដដូច្នោះឬ។
 +<span para #para_150>[១៥០] (ព្រះរាជាកោរព្យៈ…) ព្រាហ្មណ៍ទាំងឡាយនោះ បា្រសចាកភាពជាព្រាហ្មណ៍ តែព្រាហ្មណ៍ទាំងឡាយនោះ គេមិនហៅថាព្រាហ្មណ៍ទេ ម្នាលវិធូរៈ អ្នកចូរស្វែងរកព្រាហ្មណ៍ទាំងឡាយដទៃវិញ ដែលជាអ្នកមានសីល ជាពហុស្សូត វៀរចាកមេថុនធម្ម ឲ្យមកបរិភោគនូវភោជនរបស់យើង ម្នាលសំឡាញ់ ទក្ខិណាទានដែលគេឲ្យចំពោះបុគ្គលណា ជាទានមានផលច្រើន យើងនឹងឲ្យនូវទក្ខិណាទាន (ចំពោះបុគ្គលនោះ)។
 +<span para #para_151>[១៥១] (វិធូរៈ…) បពិត្រព្រះសម្មតិទេព ពួកព្រាហ្មណ៍ដែលជាអ្នកមានសីល ជាពហុស្សូត វៀរចាកមេថុនធម្ម គួរនឹងបរិភោគភោជនរបស់ព្រះអង្គ មានដែរ។ ព្រាហ្មណ៍ទាំងនោះ បរិភោគនូវភត្តតែម្តង ទាំងមិនផឹកនូវទឹកស្រវឹង បពិត្រមហារាជ (ពួកព្រាហ្មណ៍នេះ) ខ្ញុំព្រះអង្គបានក្រាបទូលព្រះអង្គហើយ យើងនឹងចូលទៅអញ្ជើញពួកព្រាហ្មណ៍ប្រាកដដូច្នោះឬ។
 +<span para #para_152>[១៥២] (ព្រះរាជា…) ម្នាលវិធូរៈ បើពួកព្រាហ្មណ៍នុ៎ះឯង ជាអ្នកមានសីល ជាពហុស្សូតពិតមែន ម្នាលវិធូរៈ អ្នកចូរស្វែងរកពួកព្រាហ្មណ៍នុ៎ះចុះ ចូរអញ្ជើញព្រាហ្មណ៍ទាំងនោះមកឆាប់ៗ។ 
 +<div centeralign>ចប់ ទសព្រាហ្មណជាតក ទី១២។
 +==== ភិក្ខាបរម្បរជាតក ទី១៣ ====
 +<div ref_source><span sang_id #sut.kn.jat.496>[[km:tipitaka:sut:kn:jat:sut.kn.jat.496|sut.kn.jat.496]] | [[km:tipitaka:book_060#sut.kn.jat.496|ភាគទី ៦០]]
 +<div centeralign>**(៤៩៦. ភិក្ខាបរម្បរជាតកំ (១៣))**
 +<span para #para_153>[១៥៣] (កុដុម្ពិកៈទូលថា) ខ្ញុំព្រះអង្គបានឃើញព្រះអង្គ មានព្រះរូបទន់ភ្លន់ ចេញចាកដែនមកកាន់ព្រៃស្ងាត់ ប្រកបដោយផ្ទះកំពូលដ៏ប្រសើរ មានអាសនៈដ៏ថ្លៃថ្លា ដែលគេក្រាលបំរុងទុក ទើបថ្វាយក្រយាស្ងោយដ៏ឧត្តម ជាភត្តនៃស្រូវសាលីដ៏វិចិត្រ លាយដោយសាច់ដ៏ស្អាត ចំពោះព្រះអង្គនោះ ដោយសេចក្តីស្រឡាញ់ ព្រះអង្គទទួលក្រយាស្ងោយនោះហើយ តែមិនសោយដោយព្រះអង្គឯង ត្រឡប់ជាប្រទានដល់ព្រាហ្មណ៍វិញ សូមក្រាបថ្វាយបង្គំចំពោះព្រះអង្គ តើការណ៍នេះជាសភាពដូចម្តេច។
 +<span para #para_154>[១៥៤] (ព្រះរាជាត្រាស់ថា) ព្រាហ្មណ៍ (នេះ) ជាអាចារ្យរបស់យើង ជាអ្នកខ្វល់ខ្វាយក្នុងកិច្ចតូច និងកិច្ចធំផង ជាបុគ្គលគួរគោរពផង គួរឲ្យយើងហៅរកផង (ព្រោះហេតុនោះ) យើងគួរឲ្យភោជន។
 +<span para #para_155>[១៥៥] (កុដុម្ពិកៈ…) ឥឡូនេះ ខ្ញុំសូមសួរព្រាហ្មណ៍ ជាគោតមគោត្ត ដែលស្តេចតែងបូជា ព្រះរាជាបានប្រទានភត្តដែលលាយដោយសាច់ដ៏ស្អាតដល់អ្នក អ្នកបានទទួលភត្តនោះហើយ ក៏បានប្រគេននូវភោជនដល់ឥសីវិញ អ្នកប្រហែលជាដឹងថា ខ្លួនមិនមែនជាខេត្តនៃទាន ខ្ញុំសូមថ្វាយបង្គំចំពោះអ្នក តើការណ៍នេះជាសភាពដូចម្តេច។
 +<span para #para_156>[១៥៦] (ព្រាហ្មណ៍តបថា) ខ្ញុំតែងចិញ្ចឹមកូន និងប្រពន្ធផង ចំពាក់ចិត្តក្នុងផ្ទះទាំងឡាយផង ប្រៀនប្រដៅព្រះរាជាថា សូមព្រះអង្គសោយនូវកាមទាំងឡាយ ជារបស់នៃមនុស្សផង ហេតុនោះបានជាខ្ញុំគួរប្រគេនភោជនដល់ឥសីវិញ ដែលនៅក្នុងព្រៃ មានតបៈអស់កាលវែង ចំរើនដោយគុណ មានចិត្តចំរើនហើយ។
 +<span para #para_157>[១៥៧] (កុដុម្ពិកៈ…) ឥឡូវនេះ ខ្ញុំសូមសួរឥសី ដែលស្គមរវីមរវាមដោយសរសៃ មានរោមក្លៀក និងក្រចកដុះវែង មានធ្មេញប្រកបដោយមន្ទិល មានធូលីលើក្បាល លោកនៅក្នុងព្រៃម្នាក់ឯង មិនស្តាយជីវិត លោកបានប្រគេនភោជនដល់ភិក្ខុណា ភិក្ខុនោះប្រសើរជាងលោកដោយគុណដូចម្តេច។
 +<span para #para_158>[១៥៨] (តាបសតបថា) អាត្មាជីកដំឡូងឈ្មោះអាលុកលម្ពៈ និងតាលកន្ទៈទាំងឡាយផង ដំឡូងឈ្មោះពិលាលិ និងតក្កលៈទាំងឡាយផង ច្រូតស្រងែ និងស្ពៅ (យកមក) បែនបុក (បរិភោគ) ផង នាំយកគ្រឿងអន្លក់ និងក្រអៅឈូក ទឹកឃ្មុំ សាច់ ពទ្រា និងកន្តួតព្រៃ មកបរិភោគផង នោះជាកំណាន់របស់អាត្មា អាត្មាជាបុគ្គលដាំស្ល មានសេចក្តីខ្វល់ខ្វាយ មានសេចក្តីប្រកាន់នៅឡើយ គួរប្រគេនភោជនដល់ភិក្ខុដែលជាអ្នកមិនដាំស្ល មិនមានតណ្ហា មិនមានសេចក្តីប្រកាន់។
 +<span para #para_159>[១៥៩] (កុដុម្ពិកៈ…) ឥឡូវនេះ ខ្ញុំសួមសួរភិក្ខុដែលអង្គុយស្ងៀមមានវត្តល្អ ដូចតទៅនេះ (ឥសី) បានប្រគេនភត្តដែលលាយដោយសាច់ដ៏ស្អាតដល់លោក លោកទទួលភត្តនោះហើយ ក៏បរិភោគស្ងៀមៗ ម្នាក់ឯង មិនបានអញ្ជើញបុគ្គលដទៃណាមួយ (ឲ្យបរិភោគផង) ឡើយ ខ្ញុំសូមថ្វាយបង្គំចំពោះលោក តើការណ៍នេះជាសភាពដូចម្តេច។
 +<span para #para_160>[១៦០] (ព្រះបច្ចេកពុទ្ធ) អាត្មាមិនដាំស្លខ្លួនឯង មិនប្រើឲ្យគេដាំស្ល មិនកាត់ខ្លួនឯង មិនប្រើគេឲ្យកាត់ ហេតុនោះបានជាឥសីដឹងថាអាត្មាជាអ្នកមិនមានសេចក្តីកង្វល់ ជាអ្នកប្រាសចាកបាបគ្រប់ចំពូក ទើបកាន់ចង្ហាន់ដោយដៃឆ្វេង កាន់សម្បកឃ្លោកដោយដៃស្តាំ ហើយប្រគេនភត្តដែលលាយដោយសាច់ដ៏ស្អាតនោះដល់អាត្មា។ តាមពិត ជនទាំងឡាយ (មានសេ្តចជាដើម) នុ៎ះ ជាអ្នកប្រកាន់ថារបស់អញ មានសេចក្តីហួងហែង គួរតែឲ្យទាន (ដល់បុគ្គលប្រាកដស្មើដោយអាត្មា) បុគ្គលណា អញ្ជើញនូវអ្នកឲ្យទាន (មកបរិភោគ) អាត្មាសំគាល់ (នូវបុគ្គលនោះ) ថាជាអ្នកប្រតិបត្តិខុសទំនង។
 +<span para #para_161>[១៦១] (កុដុម្ពិកៈ…) ក្នុងថ្ងៃនេះ ព្រះរាជាព្រះអង្គប្រសើរលើរថ បានយាងមកក្នុងទីនេះ ដើម្បីប្រយោជន៍ដល់ខ្ញុំមែនហើយ ដ្បិតខ្ញុំបានដឹងច្បាស់ក្នុងថ្ងៃនេះថា ទានដែលគេឲ្យហើយ ចំពោះបុគ្គលណា ជាទានមានផលច្រើន។ ស្តេចទាំងឡាយ ជាប់ចំពាក់ក្នុងផែនដី ពួកព្រាហ្មណ៍ ជាប់ចំពាក់ក្នុងកិច្ចតូច និងកិច្ចធំ ពួកឥសីជាប់ចំពាក់ក្នុងមើមឈើ និងផ្លែឈើ ឯពួកភិក្ខុ ទើបរួចស្រឡះចាកកិលេស។
 +<div centeralign>ចប់ ភិក្ខាបរម្បរជាតក ទី១៣។
 +ឧទ្ទាននៃបកិណ្ណកនិបាតនោះគឺ
 +និយាយអំពីសេក ១ កិន្នរ ១ គប់ភ្លើង ១ ជដិលដណ្តប់ស្បែកខ្លាឃ្មុំទាំងក្រចក ១ ក្រអៅឈូក ១ អគ្គមហេសី ១ ព្រាបដ៏ប្រសើរ ១ ក្ងោក ១ ជ្រូក ឈ្មោះតច្ឆកៈ ១ ពាណិជ ១ សាធិនរាជ ១ ព្រាហ្មណ៍ ១ ចង្ហាន់ឲ្យតៗគ្នា១។
 +<div centeralign>ចប់ បកិណ្ណកនិបាត។
 +====== វីសតិនិបាតជាតក ======
 +<div ref_source><span sang_id #sut.kn.jat.v15>[[km:tipitaka:sut:kn:jat:sut.kn.jat.v15|sut.kn.jat.v15]] | [[km:tipitaka:book_060#sut.kn.jat.v15|ភាគទី ៦០]]
 +<div centeralign>**(១៥. វីសតិនិបាតោ)**
 +==== មាតង្គជាតក ទី១ ====
 +<div ref_source><span sang_id #sut.kn.jat.497>[[km:tipitaka:sut:kn:jat:sut.kn.jat.497|sut.kn.jat.497]] | [[km:tipitaka:book_060#sut.kn.jat.497|ភាគទី ៦០]]
 +<div centeralign>**(៤៩៧. មាតង្គជាតកំ (១))**
 +<span para #para_162>[១៦២] (មណ្ឌព្យកុមារសួរថា) អ្នកមកអំពីទីណា បានជាមានប្រដាប់ស្លៀកពាក់អាក្រក់ លាមក ដូចជាបិសាចលើអាចម៍ដី ពាក់នូវកំណាត់សំពត់ដែលគេចោលលើគំនរសម្រាមឰដ៏ក ខ្លួនអ្នកជាបុគ្គលផ្តេសផ្តាស មិនមែនជាទក្ខិណេយ្យបុគ្គលទេ។
 +<span para #para_163>[១៦៣] (មាតង្គមហាសត្វឆ្លើយថា) គ្រឿងបរិភោគនេះបរិបូណ៌ដោយបរិវារ អ្នកបានតាក់តែងហើយ ពួកជនតែងទំពាស៊ី បរិភោគ ផឹកនូវគ្រឿងបរិភោគនោះ អ្នកស្គាល់ហើយនូវយើង ថាជាអ្នកចិញ្ចឹមជីវិតដោយសារអ្នកដទៃឲ្យ សូមឲ្យមនុស្សចណ្ឌាលបាននូវដុំបាយដែលបុគ្គលគប្បីទៅឈរជិត។
 +<span para #para_164>[១៦៤] (មណ្ឌព្យកុមារ…) គ្រឿងភោជននេះ ខ្ញុំបានតាក់តែងបម្រុងពួកព្រាហ្មណ៍ នេះជាភោជនរបស់ខ្ញុំដែលជឿចំពោះសេចក្តីចំរើនរបស់ខ្លួន អ្នកចូរចៀសចេញអំពីទីនេះ អ្នកមកឋិតនៅក្នុងទីនេះធ្វើអ្វី នែបុគ្គលថោកទាប បុគ្គលទាំងឡាយប្រហែលយើង មិនឲ្យភោជនដល់អ្នកទេ។
 +<span para #para_165>[១៦៥] (ព្រះមហាសត្វ…) ពួកអ្នកប្រាថ្នាផលស្រូវ រមែងព្រោះពូជក្នុងទីទួល ឬទីទំនាប និងទីដែលមិនមែនជាស្រែ អ្នកចូរឲ្យទានដោយសទ្ធាបែបនេះចុះ សូមអ្នកញ៉ាំងទក្ខិណេយ្យបុគ្គលឲ្យត្រេកអរផង។
 +<span para #para_166>[១៦៦] (មណ្ឌព្យកុមារ…) យើងព្រោះពូជទាំងឡាយក្នុងស្រែណា ស្រែទាំងនោះក្នុងលោក យើងស្គាល់ច្បាស់ ពួកព្រាហ្មណ៍ណា ជាអ្នកប្រកបដោយជាតិ និងមន្ត ពួកព្រាហ្មណ៍ទាំងនោះ មានសីលជាទីស្រឡាញ់ដ៏ក្រៃលែង ដូចជាស្រែក្នុងលោកនេះ។
 +<span para #para_167>[១៦៧] (មហាសត្វ…) សេចក្តីស្រវឹងព្រោះជាតិ ១ ភាពជាបុគ្គលមើលងាយគេ ១ លោភៈ ១ ទោសៈ ១ សេចក្តីស្រវឹង ១ មោហៈ ១ ទោសទាំងអស់នេះ មាននៅក្នុងពួកបុគ្គលណា បុគ្គលពួកនោះ មិនមែនជាអ្នកមានសីលជាទីស្រឡាញ់ដ៏ក្រៃលែង ដូចជាស្រែក្នុងលោកនេះឡើយ។ សេចក្តីស្រវឹងព្រោះជាតិ ១ ភាពជាបុគ្គលមើលងាយគេ ១ លោភៈ ១ ទោសៈ ១ សេចក្តីស្រវឹង ១ មោហៈ ១ ទោសទាំងអស់នេះ មិនមានក្នុងពួកបុគ្គលណា បុគ្គលពួកនោះ ទើបឈ្មោះថា មានសីលជាទីស្រឡាញ់ដ៏ក្រៃលែង ដូចជាស្រែក្នុងលោកនេះ។
 +<span para #para_168>[១៦៨] (មណ្ឌព្យកុមារ…) (ឆ្មាំទ្វារ ៣ នាក់) ឈ្មោះឧបជោតិយៈ ១ ឈ្មោះឧបជ្ឈាយៈ ១ ឈ្មោះភណ្ឌកុច្ឆិ ១ ទៅក្នុងទីណា អ្នកទាំងឡាយចូរវាយសម្លាប់នូវមនុស្សលាមកនេះ ហើយចាប់ត្រង់ក អូសទាញចេញទៅ។
 +<span para #para_169>[១៦៩] (មហាសត្វ…) អ្នកណាជេរប្រទេចនូវឥសី អ្នកនោះឈ្មោះថាជីកភ្នំដោយក្រចក ឈ្មោះថាខាំទំពាដែកដោយធ្មេញ ឈ្មោះថាព្យាយាមលេបភ្លើង។
 +<span para #para_170>[១៧០] (អភិសម្ពុទ្ធគាថា) ឥសីឈ្មោះមាតង្គៈ ជាអ្នកមានសេចក្តីព្យាយាមទៀងទាត់ លុះពោលពាក្យនេះហើយ ក៏ចេញទៅឰដ៏អាកាស ចំពោះមុខពួកព្រាហ្មណ៍កំពុងក្រឡេកមើល។
 +<span para #para_171>[១៧១] (នាងទិដ្ឋមង្គលិកាពោលថា) ក្បាល (របស់កូនអញ) រមួលទៅខាងក្រោយ ដើមដៃលាតចេញទៅ មិនគួរដល់ការងារ ភ្នែកទាំងឡាយស ដូចជាបុគ្គលស្លាប់ អ្នកណាហ្ន៎ ធ្វើកូនអញនេះឲ្យទៅជាយ៉ាងនេះ។
 +<span para #para_172>[១៧២] (ពួកមាណពពោលថា) មានសមណៈ (មួយរូប) មកក្នុងទីនេះ មានប្រដាប់ស្លៀកពាក់អាក្រក់លាមក ដូចជាបិសាចលើអាចម៍ដី ពាក់នូវកំណាត់សំពត់ ដែលគេចោលលើគំនរសម្រាមឰដ៏ក សមណៈនោះបានធ្វើនូវកូនរបស់នាងនេះ ឲ្យយ៉ាងនេះ។
 +<span para #para_173>[១៧៣] (នាងទិដ្ឋមង្គលិកា…) សមណៈមានប្រាជ្ញាក្រាស់ដូចផែនដីនោះ ទៅក្នុងទិសដូចម្តេច ម្នាលមាណពទាំងឡាយ អ្នកទាំងឡាយចូរប្រាប់នូវសេចក្តីនុ៎ះដល់ខ្ញុំ យើងនឹងទៅសូមខមាទោសចំពោះសមណៈនោះ ធ្វើម្តេចហ្ន៎ យើងនឹងបានកូននោះ មានជីវិតរស់នៅ។
 +<span para #para_174>[១៧៤] (ពួកមាណព…) សមណៈមានប្រាជ្ញាក្រាស់ដូចផែនដី បានទៅក្នុងអាកាស ដូចព្រះចន្ទក្នុងថ្ងៃ ១៥ កើត ដើរទៅតាមផ្លូវនៃអាកាស មួយទៀត សមណៈនោះជាឥសី មានការប្តេជ្ញាដ៏ទៀងទាត់ មានសភាពដ៏ល្អ បានទៅកាន់ទិសខាងកើតហើយ។
 +<span para #para_175>[១៧៥] (នាងទិដ្ឋមង្គលិកា…) ក្បាល (របស់កូនខ្ញុំ) រមួលទៅខាងក្រោយ ដើមដៃលាតចេញទៅ មិនគួរដល់ការងារ ភ្នែកទាំងឡាយស ដូចភ្នែកបុគ្គលស្លាប់ អ្នកណាហ្ន៎ ធ្វើកូនខ្ញុំនេះឲ្យទៅជាយ៉ាងនេះ។
 +<span para #para_176>[១៧៦] (ព្រះមហាសត្វ…) ពួកយក្សមានអានុភាពច្រើន (មកដោយគិតថា) ពួកឥសីមានសភាពដ៏ល្អ មកហើយ (ក្នុងទីនេះ) ពួកយក្ខដឹងថា (កូនរបស់នាង) មានចិត្តប្រទូស្ត ក្រោធខឹង ហើយបានធ្វើនូវកូននាងឲ្យយ៉ាងនេះ។
 +<span para #para_177>[១៧៧] (នាងទិដ្ឋមង្គលិកា…) បើពួកយក្ខបានធ្វើកូនរបស់ខ្ញុំឲ្យយ៉ាងនេះហើយ សូមលោកជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ កុំខឹងចំពោះខ្ញុំ នាងខ្ញុំជាស្រីសូមដល់នូវបាទារបស់លោកជាទីពឹង បពិត្រភិក្ខុ ខ្ញុំមកដោយសេចក្តីសោកចំពោះកូន។
 +<span para #para_178>[១៧៨] (ព្រះមហាសត្វ…) កាលនោះក៏ដោយ ឥឡូវនេះក៏ដោយ យើងមិនមានការប្រទូស្តក្នុងចិត្តតិចតួចទេ តែកូនរបស់នាងជាអ្នកស្រវឹង ដោយសេចក្តីស្រវឹងក្នុងវេទ រៀនវេទហើយមិនស្គាល់សេចក្តីចំរើន។
 +<span para #para_179>[១៧៩] (នាងទិដ្ឋមង្គលិកា…) បពិត្រភិក្ខុ សញ្ញារបស់បុរស រមែងភ្លេចភ្លាំងដោយមួយរំពេចជាប្រាកដ បពិត្រលោកមានប្រាជ្ញាក្រាស់ដូចផែនដី សូមលោកអត់នូវទោសកំហុសម្តងចុះ អ្នកប្រាជ្ញទាំងឡាយ រមែងមិនមានក្រោធជាកំឡាំង។
 +<span para #para_180>[១៨០] (ព្រះមហាសត្វ…) ចូរឲ្យមណ្ឌព្យកុមារ ដែលជាបុគ្គលមានប្រាជ្ញាតិច ជាបុត្តរបស់នាង បរិភោគនូវដុំបាយ ដែលយើងឈរហើយបានមកនេះ ចំណែកខាងពួកយក្ខ នឹងលែងបៀតបៀននូវកូនរបស់នាង ទាំងកូនរបស់នាងនោះ នឹងទៅជាបុគ្គលមិនមានរោគ។
 +<span para #para_181>[១៨១] (នាងទិដ្ឋមង្គលិកា…) ម្នាលមណ្ឌព្យៈ អ្នកជាបុគ្គលពាល មានប្រាជ្ញាស្តួចស្តើង អ្នកជាបុគ្គលមិនស្គាល់នូវបុញ្ញក្ខេត្តទាំងឡាយ អ្នកឲ្យទានចំពោះតែពួកជន ដែលមានទឹកចត់ គឺកិលេសដ៏ច្រើន មានអំពើដ៏សៅហ្មង ជាអ្នកមិនសង្រួម។ (ពួកជនខ្លះ) បួងសក់ ស្លៀកនូវស្បែកខ្លាឃ្មុំ មានមុខទ្រុបទ្រុល (ដោយពុកមាត់ ពុកចង្កា) ដូចរណ្តៅទឹកដ៏ចាស់ អ្នកទាំងឡាយ ចូរមើលពួកសត្វដែលមានសភាពអាក្រក់នេះចុះ ដ្បិតភ្នួងសក់ និងស្បែកខ្លាឃ្មុំ ការពារនូវបុគ្គលដែលមានប្រាជ្ញាតិចមិនបានទេ។ ពួកបុគ្គលណា លះបង់រាគៈ ទោសៈ និងអវិជ្ជា ពួកបុគ្គលនោះ ឈ្មោះថា ជាអរហន្តខីណាស្រព ទានដែលបុគ្គលឲ្យចំពោះពួកបុគ្គលទាំងនោះ ទើបជាទានមានផលច្រើន។
 +<span para #para_182>[១៨២] (អភិសម្ពុទ្ធគាថា) ស្តេចក្នុងដែនមេជ្ឈៈ បៀតបៀននូវចិត្តរបស់មាតង្គតាបសជាអ្នកមានយស ស្តេចក្នុងដែនមេជ្ឈៈ ព្រមទាំងបរិស័ទក៏ដាច់សូន្យ ដែនឈ្មោះមេជ្ឈៈ ក៏ទៅជាព្រៃក្នុងកាលនោះ។
 +<div centeralign>ចប់ មាតង្គជាតក ទី១។
 +==== ចិត្តសម្ភូតជាតក ទី២ ====
 +<div ref_source><span sang_id #sut.kn.jat.498>[[km:tipitaka:sut:kn:jat:sut.kn.jat.498|sut.kn.jat.498]] | [[km:tipitaka:book_060#sut.kn.jat.498|ភាគទី ៦០]]
 +<div centeralign>**(៤៩៨. ចិត្តសម្ភូតជាតកំ (២))**
 +<span para #para_183>[១៨៣] (ព្រះរាជាត្រាស់ថា) សេចក្តីខ្វល់ខ្វាយដោយការងារទាំងអស់ ដែលនរជនទាំងឡាយសន្សំហើយដោយប្រពៃ រមែងប្រកបដោយផល មិនមែនឥតអំពើទេ ខ្ញុំឃើញសម្ភូតបណ្ឌិតមានអានុភាពច្រើន ជាអ្នកបរិបូណ៌ដោយផលនៃបុណ្យដោយការងាររបស់ខ្លួន។ សេចក្តីខ្វល់ខ្វាយដោយការងារទាំងអស់ដែលនរជនទាំងឡាយសន្សំហើយដោយប្រពៃ រមែងប្រកបដោយផល មិនមែនឥតអំពើទេ ចិត្តរបស់បណ្ឌិតឈ្មោះចិត្តៈនោះសម្រេចដូចចិត្តអាត្មាអញដែរឬហ្ន៎។
 +<span para #para_184>[១៨៤] (ទារកច្រៀងទូលថា) សេចក្តីខ្វល់ខ្វាយដោយការងារទាំងអស់ ដែលនរជនទាំងឡាយសន្សំហើយដោយប្រពៃ រមែងប្រកបដោយផល មិនមែនឥតអំពើទេ បពិត្រព្រះសម្មតិទេព សូមព្រះអង្គទ្រង់ជ្រាបនូវបណ្ឌិតឈ្មោះចិត្តៈនោះ មានចិត្តសម្រេចដូចព្រះរាជហ្ឫទ័យព្រះអង្គដែរ។
 +<span para #para_185>[១៨៥] (ព្រះរាជា…) (សំដីនេះ) អ្នកបានឮមក (អំពីសំណាក់) បណ្ឌិតឈ្មោះចិត្តៈដ៏ចំរើនឬ ឬជនណាមួយប្រាប់សេចក្តីនុ៎ះដល់អ្នក គាថា (នេះ) អ្នកច្រៀងពីរោះហើយ ខ្ញុំមិនមានសេចក្តីសង្ស័យទេ ខ្ញុំឲ្យស្រុកសួយមួយរយដល់អ្នក។
 +<span para #para_186>[១៨៦] (ទារក…) ខ្ញុំព្រះអង្គមិនបានឮ (អំពីសំណាក់) បណ្ឌិតឈ្មោះចិត្តៈទេ តែឥសី (មួយរូប) បានប្រាប់នូវសេចក្តីនេះដល់ខ្ញុំព្រះអង្គថា អ្នកចូរទៅច្រៀងគាថាតនឹងព្រះរាជា ក្រែងលោស្តេចសព្វព្រះរាជហឫទ័យនឹងប្រោសប្រទាននូវរបស់ដ៏ប្រសើរដល់អ្នក។
 +<span para #para_187>[១៨៧] (ព្រះរាជា…) អ្នកទាំងឡាយចូរទឹមនូវរាជរថទាំងឡាយ ដែលធ្វើយ៉ាងល្អ គ្រឿងប្រដាប់ដ៏ពិចិត្ត ចូរចងនូវខ្សែដង្គន់ ពាក់នូវគ្រឿងប្រដាប់ក នៃដំរីទាំងឡាយ។ អ្នកទាំងឡាយ ចូរវាយស្គរ និងសំភោរ ផ្លុំនូវស័ង្ខផង ចូរទឹមនូវយានទាំងឡាយដ៏លឿនៗផង ថ្ងៃនេះឯង អញនឹងទៅមើលឥសី ដែលគង់ក្នុងអាស្រមណា អញនឹងទៅកាន់អាស្រមនោះ។
 +<span para #para_188>[១៨៨] ឱហ្ន៎ អាត្មាអញ មានលាភល្អណាស់តើ គាថាដែលអាត្មាអញច្រៀងពីរោះហើយ ក្នុងកណ្តាលបរិស័ទ អាត្មាអញបានឃើញនូវឥសីដ៏បរិបូណ៌ដោយសីល និងវត្ត ហើយក៏ត្រេកអររីករាយ។
 +<span para #para_189>[១៨៩] សូមលោកដ៏ចំរើនទទួលនូវអាសនៈ ទឹក និងប្រេងលាបជើងរបស់យើងចុះ បពិត្រម្ចាស់ថ្លៃ ខ្ញុំសួរលោកដ៏ចំរើនក្នុងវត្ថុមានដំឡៃ សូមលោកដ៏ចំរើនទទួលនូវវត្ថុមានដំឡៃរបស់យើងខ្ញុំ។
 +<span para #para_190>[១៩០] ពួកជនចូរធ្វើនូវលំនៅ ឲ្យជាទីរីករាយដល់លោកផង សូមលោកឲ្យពួកនារីបំរើផង សូមលោកធ្វើនូវឱកាស ដើម្បីអនុគ្រោះ យើងនឹងធ្វើជាធំនេះ ទាំងពីរនាក់។
 +<span para #para_191>[១៩១] (ចិត្តបណ្ឌិតពោលថា) បពិត្រព្រះរាជា អាត្មាភាពបានឃើញនូវផលនៃទុច្ចរិត និងផលដ៏ប្រសើររបស់ធម៌ ដែលបានសន្សំដោយប្រពៃ អាត្មាភាពនឹងសង្រួមនូវខ្លួនតែម្យ៉ាង អាត្មាភាពមិនប្រាថ្នានូវកូន ឬសត្វចិញ្ចឹម ឬទ្រព្យទេ។
 +១០ ឆ្នាំ ១០ ដងនេះ ជាជីវិតរបស់ពួកសត្វក្នុងលោកនេះ ជីវិតនោះមិនដល់កំណត់នោះនៅឡើយ ក៏ស្វិតស្រពោនទៅ ដូចជាដើមបបុសដែលគេកាត់ហើយ។ កាលបើជីវិតនោះ (ស្រពោនទៅយ៉ាងនេះ) តើរីករាយដូចម្តេចកើត លេងសើចដូចម្តេចកើត ត្រេកអរដូចម្តេចកើត ស្វែងរកទ្រព្យដូចមេ្តចកើត បពិត្រព្រះរាជា អាត្មាភាពមានប្រយោជន៍ដោយកូន និងប្រពន្ធ ដូចម្តេចកើត អាត្មាភាពជាបុគ្គលផុតចាកចំណងហើយ។ អាត្មាភាពនោះ ដឹងច្បាស់យ៉ាងនេះ មច្ចុរាជមិនមើលងាយចំពោះអាត្មាភាពទេ កាលបើអាត្មាភាពត្រូវមច្ចុរាជគ្របសង្កត់ (យ៉ាងនេះ) តើតេ្រកអរដូចម្តេចកើត ស្វែងរកទ្រព្យដូចម្តេចកើត។ បពិត្រព្រះអង្គជាធំជាងជន ជាតិរបស់ពួកសត្វ ជាធម្មជាតិដ៏ថោកទាប កំណើតមនុស្សចណ្ឌាលលាមក ជាងពួកសត្វក្នុងពួកសត្វជើងពីរ យើងបាននៅក្នុងគភ៌មនុស្សចណ្ឌាលក្នុងកាលមុន ព្រោះតែអំពើជារបស់ខ្លួន ដ៏លាមកក្រៃលែង។
 +យើងបានកើតជាមនុស្សចណ្ឌាល ក្នុងដែនអវន្តី ហើយបែរមកកើតជាម្រឹគ ប្របឆ្នេរស្ទឹងនេរញ្ជរា រួចកើតជាសត្វអកខ្មៅ((អាចារ្យខ្លះថា សត្វអង្កត់ខ្មៅ។)) ទៀបឆ្នេរស្ទឹងរម្មទាក្នុងថ្ងៃនោះ យើងជាព្រាហ្មណ៍ និងក្សត្រិយ៍។
 +<span para #para_192>[១៩២] ជីវិត គឺអាយុមានប្រមាណតិច ត្រូវជរានាំចូលទៅ (កាន់សេចក្តីស្លាប់) កាលបើសត្វត្រូវជរានាំចូលទៅ (កាន់សេចក្តីស្លាប់ហើយ) ទីពឹងពុំមានទេ បពិត្រព្រះបាទបញ្ចាលៈ សូមទ្រង់ធ្វើតាមពាក្យអាត្មាភាពចុះ ទ្រង់កុំធ្វើនូវអំពើទាំងឡាយ ដែលមានកំរៃជាទុក្ខឡើយ។ ជីវិត គឺអាយុមានប្រមាណតិច ត្រូវជរានាំទៅ (កាន់សេចក្តីស្លាប់) កាលបើសត្វត្រូវជរានាំទៅ (កាន់សេចក្តីស្លាប់ហើយ) ទីពឹងពុំមានទេ បពិត្រព្រះបាទបញ្ចាលៈ សូមទ្រង់ធ្វើតាមពាក្យអាត្មាភាពចុះ ទ្រង់កុំធ្វើនូវអំពើទាំងឡាយ ដែលមានផលជាទុក្ខឡើយ។ ជីវិត គឺអាយុមានប្រមាណតិច ត្រូវជរានាំទៅ (កាន់សេចក្តីស្លាប់) កាលបើសត្វត្រូវជរានាំទៅ (កាន់សេចក្តីស្លាប់ហើយ) ទីពឹងពំនាក់ពុំមានទេ បពិត្រព្រះបាទបញ្ចាលៈ សូមទ្រង់ធ្វើតាមពាក្យអាត្មាភាពចុះ ទ្រង់កុំធ្វើនូវអំពើទាំងឡាយ ដែលជាប្រធាននៃធូលី គឺកិលេសឡើយ។ ជីវិត គឺអាយុមានប្រមាណតិច ត្រូវជរានាំទៅ (កាន់សេចក្តីស្លាប់) ជរាតែងកំចាត់បង់នូវសម្បុររបស់សត្វ ដែលកំពុងគ្រាំគ្រា បពិត្រព្រះបាទបញ្ចាលៈ សូមទ្រង់ធ្វើតាមពាក្យអាត្មាភាពចុះ ទ្រង់កុំធ្វើនូវអំពើដើម្បីកើតក្នុងនរកឡើយ។
 +<span para #para_193>[១៩៣] (ព្រះរាជា…) ពាក្យ (របស់លោក) នោះ ពេញជាពិតមែនហើយ បពិត្រឥសី លោកពោលយ៉ាងណា សេចក្តីនុ៎ះយ៉ាងនោះ បពិត្រភិក្ខុ តែកាមទាំងឡាយរបស់ខ្ញុំ មានសភាពមិនតិចទេ កាមទាំងនោះ បុគ្គលប្រហែលខ្ញុំ លះបង់បានដោយក្រ។ ដំរីជាប់នៅក្នុងកណ្តាលភក់ មិនអាចរើខ្លួនទៅកាន់ទីគោកដោយខ្លួនឯងយ៉ាងណា ខ្ញុំក៏ជាបុគ្គលជាប់នៅក្នុងភក់ គឺកាម មិនអាចបួសតាមផ្លូវ (ឱវាទ) របស់លោកជាភិក្ខុយ៉ាងនោះដែរ។ មាតាបិតា ប្រៀនប្រដៅបុត្ត (ដោយឧបាយថា) ធ្វើម្តេច បុត្តនឹងបានសេចក្តីសុខយ៉ាងណា បពិត្រលោកដ៏ចំរើន សូមលោកប្រៀនប្រដៅខ្ញុំតាមសមគួរ ល្មមឲ្យខ្ញុំលះលោកនេះទៅហើយ បានសេចក្តីសុខជាអង្វែង ក៏យ៉ាងនោះដែរ។ 
 +<span para #para_194>[១៩៤] (ចិត្តបណ្ឌិត…) បពិត្រព្រះអង្គជាធំជាងជន បើព្រះអង្គមិនអាចនឹងលះបង់នូវកាមទាំងឡាយជារបស់មនុស្សនេះបានទេ បពិត្រព្រះរាជា សូមព្រះអង្គតាំងទុកនូវពលីប្រកបដោយធម៌ ឯការងារដែលមិនប្រកបដោយធម៌ ក៏សូមកុំឲ្យមានក្នុងដែនរបស់ព្រះអង្គឡើយ។ សូមឲ្យទូតទាំងឡាយ (របស់ព្រះអង្គ) ជាអ្នកនិមន្តនូវពួកព្រាហ្មណ៍ ចេញទៅកាន់ទិសទាំង ៤ (និមន្តមិនរើសមុខ) សូមឲ្យព្រះអង្គទំនុកបម្រុងនូវសមណព្រាហ្មណ៍ទាំងនោះ ដោយបាយ ទឹក សំពត់ និងសេនាសនប្បច្ច័យ។ សូមព្រះអង្គមានព្រះទ័យជ្រះថ្លា ហើយញ៉ាំងសមណព្រាហ្មណ៍ឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹក លុះព្រះអង្គឲ្យទាន និងប្រើប្រាស់ (ទ្រព្យ) តាមសមគួរដល់រាជានុភាពហើយ ឥតមានអ្នកផងតិះដៀល ហើយសូមឲ្យទៅកើតក្នុងឋានសួគ៌។ បពិត្រព្រះរាជា បើសេចក្តីស្រវឹងគ្របសង្កត់ព្រះអង្គដែលមានពួកនារីចោមរោមបំរើ សូមព្រះអង្គធ្វើទុកក្នុងព្រះទ័យ ចំពោះគាថានេះចុះ មួយទៀត សូមព្រះអង្គ (ឧស្សាហ៍) ប្រើគេឲ្យពោលនូវគាថានេះ ក្នុងកណ្តាលបរិស័ទថា 
 +សត្វណាដេកក្នុងទីវាល បៅដោះមាតាកំពុងដើរ ជាសត្វច្របូកច្របល់ដោយពួកសុនខ សត្វនោះគេហៅថាព្រះរាជា ក្នុងថ្ងៃនេះ។
 +<div centeralign>ចប់ ចិត្តសម្ភូតជាតក ទី២។
 +==== សីវិរាជជាតក ទី៣ ====
 +<div ref_source><span sang_id #sut.kn.jat.499>[[km:tipitaka:sut:kn:jat:sut.kn.jat.499|sut.kn.jat.499]] | [[km:tipitaka:book_060#sut.kn.jat.499|ភាគទី ៦០]]
 +<div centeralign>**(៤៩៩. សិវិជាតកំ (៣))**
 +<span para #para_195>[១៩៥] (ព្រះឥន្ទតំណែងខ្លួនជាមនុស្សចាស់ ពោលថា) ខ្ញុំព្រះអង្គជាបុគ្គលចាស់ជរា មើលមិនឃើញឆ្ងាយ មកដើម្បីសុំនូវព្រះនេត្រ ខ្ញុំព្រះអង្គជាអ្នកមានភ្នែកម្ខាង កាលបើខ្ញុំសុំហើយ សូមព្រះអង្គប្រទាននូវព្រះនេត្រដល់ខ្ញុំព្រះអង្គ។
 +<span para #para_196>[១៩៦] (ព្រះបាទសីវិរាជពោធិសត្វត្រាស់សួរថា) នែស្មូម អ្នកណាប្រាប់អ្នក ទើបអ្នកមកក្នុងទីនេះ បម្រុងសុំនូវភ្នែកទាំងឡាយ ជនទាំងឡាយពោលនូវភ្នែកណា ថាជារបស់ដែលបុរសលះបានដោយក្រ អ្នកសុំនូវភ្នែក ជាអវយវៈដ៏ខ្ពង់ខ្ពស់នោះដែលគេលះបានដោយក្រក្រៃលែង។
 +<span para #para_197>[១៩៧] (ព្រះឥន្ទ…) ពួកទេវតាបានពោលនូវទេវតាវិសេសណា ថាសុជម្បតិ ក្នុងទេវលោក ពួកជនបានពោលនូវទេវតាវិសេសនោះថាមឃវៈ ក្នុងមនុស្សលោក ខ្លួនខ្ញុំជាស្មូម ដែលទេវតាវិសេសនោះប្រាប់ ទើបមកក្នុងទីនេះ បម្រុងសុំព្រះនេត្រទាំងឡាយ។ ខ្លួនខ្ញុំជាស្មូម ការសូម ជាកិច្ចឧត្តមរបស់ខ្ញុំ កាលបើខ្ញុំសូមព្រះនេត្រទាំងឡាយ សូមព្រះអង្គប្រទាន ពួកជនបានពោលនូវភ្នែកណា ថាជារបស់ដែលបុរសលះបានដោយក្រ សូមព្រះអង្គប្រទាននូវព្រះនេត្រដ៏ប្រសើរនោះដល់ខ្ញុំព្រះអង្គ។
 +(ព្រះបាទសិវិរាជ…) ខ្លួនអ្នកមកដោយប្រយោជន៍ណា ប្រាថ្នានូវប្រយោជន៍ណា សេចក្តីត្រិះរិះនូវប្រយោជន៍នោះ សូមឲ្យសម្រេចដល់អ្នកចុះ ម្នាលព្រាហ្មណ៍ អ្នកចូរបាននូវភ្នែកទាំងឡាយ។ កាលបើអ្នកសូមភ្នែកមួយ យើងនឹងឲ្យភ្នែកទាំងពីរ កាលជនកំពុងមើល សូមអ្នកនោះជាបុគ្គលមានភ្នែកទៅចុះ អ្នកប្រាថ្នានូវរបស់ណា របស់នោះចូរសម្រេចដល់អ្នក។
 +<span para #para_198>[១៩៨] (ពួកជនពោលថា) បពិត្រព្រះសម្មតិទេព សូមទ្រង់កុំប្រទាននូវព្រះនេត្រ សូមទ្រង់កុំលះបង់នូវពួកយើងទាំងអស់គ្នាឡើយ បពិត្រមហារាជ សូមទ្រង់ប្រទាននូវព្រះរាជទ្រព្យ គឺកែវមុក្តា និងកែវពិទូរ្យដ៏ច្រើនវិញចុះ។ បពិត្រព្រះសម្មតិទេព សូមទ្រង់ប្រទាននូវរថដែលទឹមដោយសេះអាជានីយ ដែលប្រដាប់ហើយ បពិត្រមហារាជ សូមព្រះអង្គប្រទាននូវដំរីទាំងឡាយ ប្រកបដោយគ្រឿងប្រដាប់ក្បាល គឺបណ្តាញមាសវិញចុះ។ វទាំងពួង ព្រមទាំងខ្សែ ព្រមទាំងរាជរថចោមរោមព្រះអង្គដោយជុំវិញគ្រប់កាល ដោយប្រការៈណា បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ សូមព្រះអង្គប្រទានដោយប្រការៈនោះចុះ។
 +<span para #para_199>[១៩៩] (ព្រះរាជា…) បុគ្គលណាពោលថា អាត្មាអញនឹងឲ្យ ហើយធ្វើនូវចិត្តក្នុងការមិនឲ្យវិញ បុគ្គលនោះ ឈ្មោះថាយកអន្ទាក់ដែលធ្លាក់លើផែនដីមកពាក់ឰដ៏ក។ បុគ្គលណាពោលថា អាត្មាអញនឹងឲ្យ ហើយធ្វើនូវចិត្តក្នុងការមិនឲ្យវិញ បុគ្គលនោះ ឈ្មោះថាជាបុគ្គលលាមកក្រៃលែងជាងបុគ្គលលាមក ហើយដល់នូវឋាននរក ជាទីសម្រេចរបស់ព្រះយមរាជ។ ស្មូមសូមនូវរបស់ណា បុគ្គលគួរតែឲ្យនូវរបស់នោះ មិនសូមនូវរបស់ណា មិនត្រូវឲ្យរបស់នោះទេ ព្រាហ្មណ៍សូមនូវរបស់ណានឹងអាត្មាអញ អាត្មាអញនោះនឹងឲ្យនូវរបស់នោះឯង។
 +<span para #para_200>[២០០] (ពួករាជអាមាត្យ…) បពិត្រព្រះអង្គជាធំជាងជន ព្រះអង្គប្រាថ្នានូវរបស់អ្វី គឺអាយុ ឬពណ៌សម្បុរ ឬសេចក្តីសុខ ឬក៏កំឡាំង ទើបព្រះអង្គប្រទាន (ព្រះនេត្រ) ព្រះរាជាទ្រង់ប្រសើរជាងជនអ្នកនៅក្នុងដែនសីវិទាំងឡាយ មិនសមបើប្រទានព្រះនេត្រទាំងឡាយ ព្រោះហេតុនៃប្រយោជន៍ក្នុងបរលោក។
 +<span para #para_201>[២០១] (ព្រះរាជា…) អញមិនមែនឲ្យចក្ខុនេះ ព្រោះយសទេ មិនមែនប្រាថ្នាកូន មិនមែនប្រាថ្នាទ្រព្យ មិនមែនប្រាថ្នានូវដែនទេ ធម៌ គឺប្រវេណីនៃការឲ្យទានជាផ្លូវបុរាណ ដែលពួកសប្បុរសធ្លាប់ប្រព្រឹត្តមកហើយ ចិត្តរបស់អញ តែងរីករាយក្នុងការឲ្យ ដោយប្រការដូច្នេះឯង។
 +<span para #para_202>[២០២] (អភិសម្ពុទ្ធគាថា) ភ្នែកទាំងពីរមិនជាទីស្អប់របស់តថាគតទេ តថាគតមិនមែនស្អប់ខ្លួនរបស់តថាគតទេ សព្វញ្ញុតញ្ញាណជាទីស្រឡាញ់របស់តថាគត ព្រោះហេតុនោះបានជាតថាគតឲ្យនូវភ្នែក។
 +<span para #para_203>[២០៣] (ព្រះរាជា…) ម្នាលពេទ្យឈ្មោះសីវិកៈ ខ្លួនអ្នកជាសំឡាញ់ ជាមិត្តរបស់យើង អ្នកមានវិជ្ជាពេទ្យសិក្សាល្អហើយ ចូរធ្វើតាមសំដីរបស់យើងដោយប្រពៃចុះ កាលយើងកំពុងប្រាថ្នា អ្នកចូរឆ្កៀលនូវភ្នែកទាំងឡាយ (របស់យើង) ហើយដាក់លើដៃរបស់ស្មូមចុះ។
 +<span para #para_204>[២០៤] (អភិសម្ពុទ្ធគាថា) ពេទ្យឈ្មោះសីវិកៈ លុះព្រះរាជាទ្រង់ព្រះនាមសីវិ តឿន (យ៉ាងនេះហើយ) ក៏ធ្វើតាមព្រះបន្ទូល ហើយឆ្កៀលនូវព្រះនេត្រទាំងពីររបស់ព្រះរាជា បង្អោនទៅឲ្យព្រាហ្មណ៍ ចំណែកព្រាហ្មណ៍ ក៏ទៅជាបុគ្គលមានភ្នែក ព្រះរាជាទៅជាបុគ្គលខ្វាក់។
 +<span para #para_205>[២០៥] (អភិសម្ពុទ្ធគាថា) តអំពីនោះមក ប្រមាណពីរបីថ្ងៃ លុះដល់ព្រះនេត្រទាំងពីរដុះឡើង ព្រះរាជាជាអ្នកញ៉ាំងដែនឲ្យចំរើនដល់ពួកជនអ្នកសីវិ ទ្រង់ត្រាស់បង្គាប់នាយសារថីថា នែនាយសារថី អ្នកចូរទឹមយាន លុះទឹមហើយ ចូរប្រាប់យើង យើងនឹងទៅកាន់ទីឧទ្យាន ដែលមានស្រះបោក្ខរណី និងព្រៃព្រឹក្សា។ ព្រះបាទសីវិនោះ ទ្រង់បានចូលទៅគង់ពែនព្រះភ្នែន ប្របឆ្នេរស្រះបោក្ខរណី ទេវរាជឈ្មោះសក្កៈ ជាសុជម្បតិ ក៏មកដល់ចំពោះព្រះអង្គ។
 +<span para #para_206>[២០៦] (ព្រះឥន្ទ…) ខ្ញុំជាទេវរាជឈ្មោះសក្កៈ ជាធំជាងទេវតា មកក្នុងសំណាក់ព្រះអង្គ បពិត្រសេ្តចឥសី ព្រះអង្គប្រាថ្នាក្នុងព្រះទ័យចំពោះពរណាមួយ សូមត្រេកអរនឹងពរនោះចុះ។
 +<span para #para_207>[២០៧] (ព្រះបាទសីវិ…) បពិត្រសក្កៈ ទ្រព្យនឹងពលរបស់ខ្ញុំ មានច្រើនហើយ ទាំងឃ្លាំងរបស់ខ្ញុំ មិនមែនមានតិចទេ កាលបើខ្ញុំនៅតែខ្វាក់ក្នុងកាលឥឡូវនេះ ខ្ញុំពេញចិត្តចំពោះសេចក្តីស្លាប់តែម្យ៉ាង។
 +<span para #para_208>[២០៨] (ព្រះឥន្ទ…) បពិត្រក្សត្រិយ៍ជាធំជាងជនមានជើងពីរ សូមព្រះអង្គពោលនូវពាក្យទាំងឡាយដែលជាសច្ចៈចុះ កាលបើព្រះអង្គពោលនូវពាក្យសច្ចៈ ព្រះនេត្រនឹងមានឡើងវិញ។
 +<span para #para_209>[២០៩] (ព្រះបាទសីវិ…) ពួកស្មូមណាមានគោត្រផ្សេងៗគ្នា មកដើម្បីសូមចំពោះយើង បណ្តាស្មូមទាំងនោះ ស្មូមណាសូមយើង ស្មូមនោះជាទីស្រឡាញ់នៃចិត្តរបស់យើង សូមឲ្យភ្នែកកើតមានដល់យើង ដោយការពោលនូវពាក្យសច្ចៈនេះ។
 +<span para #para_210>[២១០] ព្រាហ្មណ៍នោះមកដើម្បីសូមនូវភ្នែកណានឹងយើងថា សូមព្រះអង្គប្រទាននូវភ្នែក យើងក៏បានឲ្យនូវភ្នែកទាំងឡាយនោះ ដល់ព្រាហ្មណ៍ដែលសូមនោះហើយ។ បីតិ និងសោមនស្សដ៏ច្រើន ក៏កើតឡើងដល់យើងដោយក្រៃលែង សូមឲ្យភ្នែកជាគំរប់ពីរ កើតមានដល់យើងដោយពោលពាក្យសច្ចៈនេះ។
 +<span para #para_211>[២១១] (ព្រះឥន្ទ…) បពិត្រក្សត្រិយ៍ អ្នកញ៉ាំងដែនរបស់អ្នកដែនសីវិឲ្យចំរើន គាថាដែលព្រះអង្គពោលតាមធម៌ សូមឲ្យព្រះនេត្រទាំងពីររបស់ព្រះអង្គនេះ ប្រាកដដូចជាទិព្វ។ ព្រះនេត្រទាំងពីររបស់ព្រះអង្គនោះ សូមឲ្យបាននូវការឃើញធ្លុះធ្លាយទៅខាងក្រៅជញ្ជាំង ខាងក្រៅភ្នំថ្ម អស់ទីចំនួនមួយរយយោជន៍ដោយជុំវិញ។
 +<span para #para_212>[២១២] (ព្រះបាទសីវិ…) អ្នកណាមួយក្នុងលោកនេះ ដែលគេសូម ហើយមិនឲ្យនូវទ្រព្យដ៏ពេញចិត្ត ឬទ្រព្យដ៏ថ្លៃថ្លា ជាទីស្រឡាញ់ដ៏ក្រៃលែងរបស់ខ្លួន នែអ្នកដែនសីវិទាំងអស់ដែលមកប្រជុំគ្នា ចូរអ្នកទាំងឡាយមើលនូវភ្នែកទាំងពីររបស់អញ ដែលជាទិព្វក្នុងថ្ងៃនេះចុះ។ ចក្ខុទាំងពីររបស់យើង រមែងបាននូវការឃើញធ្លុះធ្លាយទៅខាងក្រៅជញ្ជាំង ខាងក្រៅភ្នំថ្ម អស់ទីចំនួនមួយរយយោជន៍ដោយជុំវិញ។ (វត្ថុណាមួយ) ក្នុងជីវិតរបស់សត្វទាំងឡាយនេះ រមែងមិនប្រសើរជាងចាគៈទេ (ខ្លួនយើង) បានឲ្យនូវចក្ខុជារបស់មនុស្សហើយ បាននូវចក្ខុទិព្វ ដែលមិនមែនជារបស់មនុស្ស។ ម្នាលអ្នកដែនសីវិទាំងឡាយ អ្នកទាំងឡាយបានឃើញហេតុនេះហើយ ចូរឲ្យទាន ចូរបរិភោគ លុះឲ្យហើយ បរិភោគហើយ តាមសមគួរដល់អានុភាព សូមឲ្យជាអ្នកមិនមានអ្នកណាតិះដៀលបាន ហើយចូរទៅកាន់ឋានសួគ៌ចុះ។
 +<div centeralign>ចប់ សីវិរាជជាតក ទី៣។
 +==== សិរីមន្ទជាតក ទី៤ ====
 +<div ref_source><span sang_id #sut.kn.jat.500>[[km:tipitaka:sut:kn:jat:sut.kn.jat.500|sut.kn.jat.500]] | [[km:tipitaka:book_060#sut.kn.jat.500|ភាគទី ៦០]]
 +<div centeralign>**(៥០០. សិរីមន្តជាតកំ (៤))**
 +<span para #para_213>[២១៣] (ព្រះរាជាវិទេហៈត្រាស់សួរថា) នែសេនកៈ យើងសួរនូវសេចក្តីនុ៎ះ គឺបុគ្គលប្រកបដោយប្រាជ្ញា ប្រាសចាកសិរីសម្បត្តិ ១ បុគ្គលមានយស ប្រាសចាកប្រាជ្ញា ១ អ្នកប្រាជ្ញទាំងឡាយពោលថា បណ្តាបុគ្គលទាំងពីរនោះ បុគ្គលណាប្រសើរជាង។
 +<span para #para_214>[២១៤] (អាចារ្យសេនកៈ…) បពិត្រព្រះអង្គជាធំជាងជន ពួកអ្នកប្រាជ្ញ ពួកជនពាល ពួកជនអ្នកបរិបូណ៌ដោយសិល្បៈ និងពួកជនមិនមានសិល្បៈ សូម្បីជាអ្នកមានជាតិខ្ពស់ រមែងជាអ្នកធ្វើនូវការបំរើជនអ្នកមានយស ដែលមិនមានជាតិ ខ្ញុំព្រះអង្គបានឃើញហេតុនេះ ទើបទូលថា បុគ្គលមានប្រាជ្ញា ជាបុគ្គលថោកទាប ឯបុគ្គលមានសិរី ជាបុគ្គលប្រសើរ។
 +<span para #para_215>[២១៥] (ព្រះរាជា…) ម្នាលមហោសធ អ្នកមានប្រាជ្ញាមិនថោកថយ ជាអ្នកឃើញនូវហេតុដោយសព្វគ្រប់ យើងសូមសួរអ្នក អំពីបុគ្គលពាលមានយស បណ្ឌិតគ្មានភោគៈ តើអ្នកប្រាជ្ញទាំងឡាយពោលថា បណ្តាបុគ្គលទាំងពីរនោះ បុគ្គលណាប្រសើរជាង។
 +<span para #para_216>[២១៦] (មហោសធបណ្ឌិត…) ពួកជនពាល តែងធ្វើនូវអំពើអាក្រក់ទាំងឡាយ ហើយសំគាល់ថា អំពើនេះឯង ជាអំពើប្រសើរ ជាអ្នកឃើញត្រឹមតែលោកនេះ មិនឃើញនូវលោកខាងមុខទេ បុគ្គលពាលតែងកាន់យកនូវទោសក្នុងលោកទាំងពីរ ខ្ញុំព្រះអង្គបានឃើញហេតុនេះ សូមទូលថា បុគ្គលមានប្រាជ្ញាហ្នឹងឯង ជាបុគ្គលប្រសើរ ឯបុគ្គលពាលមានយស មិនប្រសើរទេ។
 +<span para #para_217>[២១៧] (អាចារ្យសេនកៈ…) សិល្បៈនេះ រមែងមិនដល់នូវភោគសម្បត្តិទេ បុគ្គលមានផៅពង្ស ក៏មិនដល់នូវបុគ្គលមានភោគសម្បត្តិដែរ ទាំងបុគ្គលអ្នកមានឱកាសនៃសរីរៈ (មានរូបឆោមល្អ) ក៏មិនដល់នូវបុគ្គលមានភោគសម្បត្តិដែរ សូមទ្រង់ទតចុះ អ្នកផងតែងគប់រកនូវគោរវិន្ទសេដ្ឋី ជាមនុស្សហៀរទឹកមាត់ដល់នូវសេចក្តីសុខ ជាអ្នកសាបសូន្យចាកសិរី ខ្ញុំព្រះអង្គបានឃើញហេតុនេះហើយ ទើបទូលថា បុគ្គលមានប្រាជ្ញា ជាបុគ្គលថោកទាប ឯបុគ្គលមានសិរី ជាបុគ្គលប្រសើរ។
 +<span para #para_218>[២១៨] (មហោសធ…) បុគ្គលអ័ប្បប្រាជ្ញា បានសេចក្តីសុខហើយ រមែងស្រវឹង លុះត្រូវសេចក្តីទុក្ខប៉ះពាល់វិញ ក៏ដល់នូវសេចក្តីវង្វេង បុគ្គលអ័ប្បប្រាជា្ញ ត្រូវសេចក្តីសុខ និងទុក្ខមកថ្មីប៉ះពាល់ហើយ ក៏រមែងញាប់ញ័រ ដូចជាវារិចរ (សត្វត្រាច់ទៅក្នុងទឹក) ដែលញាប់ញ័រក្នុងកាលក្តៅ ខ្ញុំព្រះអង្គបានឃើញហេតុនេះហើយ ទើបទូលថា បុគ្គលមានប្រាជ្ញាហ្នឹងឯង ជាបុគ្គលប្រសើរ ឯបុគ្គលពាលមានយស មិនប្រសើរ។
 +<span para #para_219>[២១៩] (អាចារ្យសេនកៈ…) ពួកសត្វបក្សី តែងហើរសំដៅទៅចោមរោមដើមឈើ ដែលមានផ្លែដ៏ឆ្ងាញ់ក្នុងព្រៃ យ៉ាងណា ជនជាច្រើនតែងគប់រកនូវបុគ្គលស្តុកស្តម្ភ បរិបូណ៌ដោយទ្រព្យ និងភោគៈ ព្រោះហេតុតែប្រយោជន៍ ក៏យ៉ាងនោះដែរ ខ្ញុំព្រះអង្គបានឃើញហេតុនេះហើយ ទើបទូលថា បុគ្គលមានប្រាជ្ញា ជាបុគ្គលថោកទាប ឯបុគ្គលមានសិរី ជាបុគ្គលប្រសើរ។
 +<span para #para_220>[២២០] (មហោសធ…) បុគ្គលពាលមានកំឡាំង រមែងបាននូវទ្រព្យ (ព្រោះតែធ្វើ) នូវកម្មដ៏ក្លៀវក្លា មិនល្អទេ ពួកនិរយបាលតែងទាញកន្រ្តាក់នូវបុគ្គលពាលឥតបា្រជ្ញា ដែលកន្ទក់កន្ទេញនោះ យកទៅកាន់នរកដ៏ក្លៀវក្លា ខ្ញុំព្រះអង្គបានឃើញហេតុនេះហើយ ទើបទូលថា បុគ្គលអ្នកមានប្រាជ្ញាហ្នឹងឯង ជាបុគ្គលប្រសើរ ឯបុគ្គលពាលមានយស មិនប្រសើរ។
 +<span para #para_221>[២២១] (អាចារ្យសេនកៈ…) ទឹកស្ទឹងទាំងឡាយណាមួយ រមែងហូរចាក់ទៅក្នុងទន្លេគង្គា ទឹកស្ទឹងទាំងអស់នោះ រមែងលះបង់នូវនាម និងគោត្រ ទឹកទន្លេគង្គា កាលបើហូរដល់សមុទ្រ (រមែងបានឈ្មោះថាមហាសមុទ្រយ៉ាណា) បុគ្គលដែលមានប្រាជ្ញា ជាគ្រឿងសម្រេច ក៏មិនប្រាកដក្នុងលោកយ៉ាងនោះដែរ ខ្ញុំព្រះអង្គបានឃើញហេតុនេះហើយ ទើបទូលថា បុគ្គលមានប្រាជ្ញា ជាបុគ្គលថោកទាប ឯបុគ្គលមានសិរី ជាបុគ្គលប្រសើរ។
 +<span para #para_222>[២២២] (មហោសធ…) លោកសេនកៈបានពោលនូវមហាសមុទ្រណាថាជា សមុទ្រធំ ទឹកស្ទឹងទាំងឡាយតែងហូរទៅក្នុងសមុទ្រនោះរាប់មិនបាន អស់កាលទាំងពួង សមុទ្រនោះ មានសន្ទុះដ៏លើសលប់ជានិច្ចក៏មែន តែថា ទឹកមហាសមុទ្រក៏មិនកន្លងនូវច្រាំងបានទេ ការប្រឹក្សារបស់មនុស្សពាល ក៏យ៉ាងនោះដែរ តាំងពីកាលណាមក បុគ្គលអ្នកមានសិរី រមែងមិនកន្លងនូវបុគ្គលមានប្រាជ្ញាបានឡើយ ខ្ញុំព្រះអង្គបានឃើញហេតុនេះហើយ ទើបទូលថា បុគ្គលមានប្រាជ្ញាហ្នឹងឯង ជាបុគ្គលប្រសើរ ឯបុគ្គលពាលមានយស មិនប្រសើរ។
 +<span para #para_223>[២២៣] (អាចារ្យសេនកៈ…) បុគ្គលមានយសឋិតនៅក្នុងទីវិនិច្ឆ័យ បើទុកជាមិនព្រៀងទុក ក៏អាចប្រាប់នូវសេចក្តីចំពោះពួកជនដទៃបាន សំដីរបស់បុគ្គលមានយសនោះឯង រមែងលូតលាស់ក្នុងកណ្តាលនៃពួកញាតិ អ្នកផងមិនអាចញ៉ាំងបុគ្គលដែលមានប្រាជ្ញា តែសាបសូន្យចាកសិរី ឲ្យធ្វើការ (អ្វី) បានទេ ខ្ញុំព្រះអង្គបានឃើញហេតុនេះហើយ ទើបទូលថា បុគ្គលមានប្រាជ្ញា ជាបុគ្គលថោកទាប ឯបុគ្គលមានសិរី ជាបុគ្គលប្រសើរ។
 +<span para #para_224>[២២៤] (មហោសធ…) បុគ្គលពាលអ័ប្បប្រាជ្ញា រមែងនិយាយកុហក ព្រោះហេតុនៃអ្នកដទៃ ឬខ្លួនឯង បុគ្គលពាលនោះ ត្រូវគេតិះដៀលក្នុងកណ្តាលទីប្រជុំ ក្នុងកាលខាងក្រោយ បុគ្គលពាលនោះ រមែងទៅកាន់ទុគ្គតិ ខ្ញុំព្រះអង្គបានឃើញហេតុនេះហើយ ទើបទូលថា បុគ្គលដែលមានប្រាជ្ញាហ្នឹងឯង ជាបុគ្គលប្រសើរ ឯបុគ្គលពាលមានយស មិនប្រសើរ។
 +<span para #para_225>[២២៥] (អាចារ្យសេនកៈ…) បុគ្គលមានប្រាជ្ញាក្រាស់ដូចផែនដី មិនមានទីលំនៅ មិនមានទ្រព្យធន ជាបុគ្គលក្រីក្រ បើទុកជាពោលនូវសេចក្តី (ណាមួយ) ពាក្យសំដីរបស់បុគ្គលដែលមានប្រាជ្ញានោះ ក៏មិនលូតលាស់ក្នុងកណ្តាលនៃពួកញាតិ ទាំងសិរីរបស់បុគ្គលមានប្រាជ្ញា ក៏មិនមាន ខ្ញុំព្រះអង្គបានឃើញហេតុនេះហើយ ទើបទូលថា បុគ្គលមានប្រាជ្ញា ជាបុគ្គលថោកទាប ឯបុគ្គលមានសិរី ជាបុគ្គលប្រសើរ។ 
 +<span para #para_226>[២២៦] (មហោសធ…) បុគ្គលអ្នកមានប្រាជ្ញាក្រាស់ដូចផែនដី រមែងមិននិយាយពាក្យលេះលោះ ព្រោះហេតុនៃបុគ្គលដទៃ ឬខ្លួនឯងទេ បុគ្គលអ្នកមានប្រាជ្ញានោះ មានគេបូជាក្នុងកណ្តាលទីប្រជុំ លុះកាលខាងក្រោយ អ្នកមានប្រាជ្ញានោះ រមែងទៅកាន់សុគតិ ខ្ញុំព្រះអង្គបានឃើញហេតុនេះហើយ ទើបទូលថា បុគ្គលមានប្រាជ្ញា ជាបុគ្គលប្រសើរ ឯបុគ្គលពាលមានយស មិនប្រសើរទេ។
 +<span para #para_227>[២២៧] (អាចារ្យសេនកៈ…) ដំរី គោ សេះ កែវមណី កុណ្ឌល និងនារី តែងកើតមានក្នុងត្រកូលដ៏ស្តុកស្តម្ភ ដំរី គោ សេះ ជាដើម ទាំងអស់នោះ ជារបស់មិនមានឫទ្ធិ ទើបជាគ្រឿងឧបភោគ (ប្រើប្រាស់) របស់បុរសជាឥស្សរៈ ខ្ញុំព្រះអង្គបានឃើញហេតុនេះហើយ ទើបទូលថា បុគ្គលមានប្រាជ្ញា ជាបុគ្គលថោកទាប ឯបុគ្គលមានសិរី ជាបុគ្គលប្រសើរ។
 +<span para #para_228>[២២៨] (មហោសធ…) សិរី គឺឥស្សរិយយស រមែងលះបង់នូវបុគ្គលពាល ដែលមិនចេះចាត់ចែងនូវការងារ ជាអ្នកមានគំនិតអាក្រក់ ឥតប្រាជ្ញា ដូចពស់ដែលលះចោលនូវសំណកចាស់ ខ្ញុំព្រះអង្គបានឃើញហេតុនេះហើយ ទើបទូលថា បុគ្គលមានប្រាជ្ញាហ្នឹងឯង ជាបុគ្គលប្រសើរ ឯបុគ្គលពាលមានយស មិនប្រសើរទេ។
 +<span para #para_229>[២២៩] (អាចារ្យសេនកៈ…) បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គទាំង ៥ នាក់ សុទ្ធសឹងជាបណ្ឌិត ប្រណម្យដៃបំរើព្រះអង្គទាំងអស់គ្នា ព្រះអង្គជាធំលើសលប់ពួកខ្ញុំព្រះអង្គ ដូចជាទេវរាជឈ្មោះសក្កៈ ជាម្ចាស់នៃទេវតា ខ្ញុំព្រះអង្គបានឃើញហេតុនេះហើយ ទើបទូលថា បុគ្គលមានប្រាជ្ញា ជាបុគ្គលថោកទាប ឯបុគ្គលមានសិរី ជាបុគ្គលប្រសើរ។
 +<span para #para_230>[២៣០] (មហោសធ…) បុគ្គលពាលដែលមានយស ទុកដូចជាទាសៈរបស់បុគ្គលអ្នកមានប្រាជ្ញា នាកាលហេតុទាំងឡាយប្រាកដដូច្នោះកើតហើយ អ្នកប្រាជ្ញតាក់តែងនូវប្រស្នាដ៏ល្អិតណា បុគ្គលពាលរមែងដល់នូវការវង្វេងក្នុងប្រស្នាដ៏ល្អិតនោះ ខ្ញុំព្រះអង្គបានឃើញហេតុនេះហើយ ទើបទូលថា បុគ្គលមានប្រាជ្ញា ជាបុគ្គលប្រសើរ ឯបុគ្គលពាលមានយស មិនប្រសើរទេ។
 +<span para #para_231>[២៣១] តាមពិត ពួកសប្បុរស តែងសរសើរប្រាជ្ញាតែម្យ៉ាង ពួកមនុស្សតែងត្រេកអរចំពោះភោគៈ សិរីគ្រាន់តែជាទីតេ្រកអររបស់ (ពួកមនុស្សពាល) មួយទៀត ញាណនៃអ្នកបា្រជ្ញទាំងឡាយ មិនមានអ្វីប្រៀបផ្ទឹមបានទេ តាំងពីកាលណាមក បុគ្គលអ្នកមានសិរី រមែងមិនកន្លងនូវបុគ្គលមានប្រាជ្ញាបានឡើយ។
 +<span para #para_232>[២៣២] (ព្រះបាទវិទេហរាជ…) ម្នាលមហោសធៈ ជាអ្នកឃើញធម៌សព្វគ្រប់ យើងបានសួរនូវប្រស្នាណា អ្នកបានថ្លែងដោះស្រាយនូវប្រស្នានោះដល់យើង យើងត្រេកអរដោយការដោះស្រាយនូវប្រស្នា (របស់យើង) យើងសូមឲ្យទ្រព្យទាំងនេះ គឺគោមួយពាន់ មានគោឧសភ (ជាដើម) ផង ដំរីផង រថដែលទឹមដោយសេះអាជានេយ្យ ១០ ផង ស្រុកសួយ ១៦ ផង ដល់អ្នក។
 +<div centeralign>ចប់ សិរីមន្ទជាតក ទី៤។
 +==== រោហនមិគជាតក ទី៥ ====
 +<div ref_source><span sang_id #sut.kn.jat.501>[[km:tipitaka:sut:kn:jat:sut.kn.jat.501|sut.kn.jat.501]] | [[km:tipitaka:book_060#sut.kn.jat.501|ភាគទី ៦០]]
 +<div centeralign>**(៥០១. រោហណមិគជាតកំ (៥))**
 +<span para #para_233>[២៣៣] (រោហនៈម្រឹកពោធិសត្វពោលថា) ម្នាលចិត្តកៈ ហ្វូងម្រឹគទាំងនេះ ខ្លាចសេចក្តីស្លាប់ ទើបរត់ចេញទៅ សូមអ្នករត់ទៅចុះ កុំសង្ស័យឡើយ ហ្វូងម្រឹគទាំងឡាយនឹងរស់នៅជាមួយនឹងអ្នក។
 +<span para #para_234>[២៣៤] (ចិត្តៈម្រឹគជាប្អូនពោលថា) បពិត្ររោហនៈ ខ្ញុំមិនទៅទេ ហឫទ័យរបស់ខ្ញុំ ត្រូវសេចក្តីសោកទាញកន្ត្រាក់ ខ្ញុំមិនលះបង់អ្នកបងទេ ខ្ញុំនឹងស៊ូលះបង់ជីវិតក្នុងទីនេះ។
 +(រោហន…) មាតាបិតាទាំងនោះ ជាសត្វខ្វាក់ មិនមានអ្នកដឹកនាំទេ នឹងស្លាប់មិនខាន អ្នកចូរទៅចុះ កុំសង្ស័យឡើយ មាតាបិតានឹងរស់នៅជាមួយនឹងអ្នក។
 +(ចិត្តកៈ…) បពិត្ររោហនៈ ខ្ញុំមិនទៅទេ ហឫទ័យរបស់ខ្ញុំត្រូវសេចក្តីសោកទាញកន្ត្រាក់ ខ្ញុំមិនលះបង់អ្នកបងដែលជាប់អន្ទាក់ទេ ខ្ញុំនឹងស៊ូលះបង់ជីវិតក្នុងទីនេះ។
 +<span para #para_235>[២៣៥] (រោហនៈម្រឹគពោលថា) ម្នាលនាងជាអ្នកភិតភ័យ នាងចូរទៅចុះ រត់ទៅចុះ ខ្លួនយើងជាប់ក្នុងអន្ទាក់កោងគន្លឹះដែក ចូរនាងទៅចុះ កុំសង្ស័យឡើយ មាតាបិតានឹងរស់នៅជាមួយនាង។
 +<span para #para_236>[២៣៦] (សុតនាម្រឹគីពោលថា) បពិត្ររោហនៈ ខ្ញុំមិនទៅទេ ហឫទ័យរបស់ខ្ញុំត្រូវសេចក្តីសោកទាញកន្ត្រាក់ ខ្ញុំមិនលះបង់ចោលអ្នកបងទេ ខ្ញុំនឹងស៊ូលះបង់ជីវិតក្នុងទីនេះឯង។
 +(រោហនៈ…) មាតាបិតាទាំងនោះ ជាសត្វខ្វាក់ មិនមានអ្នកដឹកនាំ មុខជានឹងស្លាប់មិនខាន នាងចូរទៅចុះ កុំសង្ស័យឡើយ មាតាបិតានឹងរស់នៅជាមួយនឹងនាង។
 +(សុតនាម្រឹគី…) បពិត្ររោហនៈ ខ្ញុំមិនទៅទេ ហឫទ័យរបស់ខ្ញុំត្រូវសេចក្តីសោកទាញកន្ត្រាក់ ខ្ញុំមិនលះបង់អ្នកបងដែលជាប់អន្ទាក់ទេ ខ្ញុំនឹងស៊ូលះបង់ជីវិត ក្នុងទីនេះឯង។
 +<span para #para_237>[២៣៧] (រោហនៈម្រឹគ…) ព្រានណានឹងសំឡាប់យើង ក្នុងថ្ងៃនេះ ដោយព្រួញ ឬដោយលំពែង ព្រាននោះមានរូបដ៏អាក្រក់ មានទាំងអាវុធជាប់ជាមួយ កំពុងដើរមក។
 +<span para #para_238>[២៣៨] (អភិសម្ពុទ្ធគាថា) សុតនាម្រឹគីនោះជាសត្វភិតភ័យ លុះត្រូវភ័យគ្របសង្កត់គំរាមហើយ ក៏រត់ទៅ អស់កាលមួយស្របក់ ត្រឡប់មកដើម្បីសេចក្តីស្លាប់វិញ ឈ្មោះថាបានធ្វើនូវអំពើដ៏កម្រក្រៃពេក។
 +<span para #para_239>[២៣៩] (ព្រានសួរថា) ម្រឹគទាំងនេះ ត្រូវជាអ្វីនឹងអ្នក រួចចាកអន្ទាក់ហើយ ចូលមករកអន្ទាក់វិញ ម្រឹគទាំងនោះសូម្បីមានហេតុដល់ជីវិត ក៏មិនប្រាថ្នាលះបង់អ្នក។
 +<span para #para_240>[២៤០] (រោហនៈម្រឹគ…) ម្នាលព្រាន ម្រឹគទាំងនេះជាបងប្អូនរបស់ខ្ញុំ កើតក្នុងផ្ទៃជាមួយគ្នា មានមាតាតែមួយ សូម្បីមានហេតុដល់ជីវិត ក៏មិនប្រាថ្នាលះបង់ចោលខ្ញុំ។
 +<span para #para_241>[២៤១] (ចិត្តៈម្រឹគ…) ម្នាលព្រាន មាតាបិតាទាំងនោះ ជាសត្វខ្វាក់ មិនមានអ្នកដឹកនាំ នឹងស្លាប់មិនខាន សូមអ្នកឲ្យនូវជីវិតដល់ម្រឹគទាំង ៥ សូមអ្នកលែងរោហនៈម្រឹគជាបងឲ្យទាន។
 +<span para #para_242>[២៤២] (ព្រាន…) ខ្ញុំនឹងលែងនូវម្រឹគ ដែលជាអ្នកចិញ្ចឹមនូវមាតាបិតា ឲ្យដល់អ្នកទាំងឡាយ មាតាបិតាចូររីករាយ ព្រោះឃើញនូវម្រឹគដ៏ប្រសើរដែលរួចហើយចុះ។
 +<span para #para_243>[២៤៣] (ចិត្តៈម្រឹគ…) ម្នាលព្រាន ថ្ងៃនេះខ្ញុំត្រេកអរ ព្រោះបានឃើញនូវម្រឹគដ៏ប្រសើរដែលរួចហើយ យ៉ាងណា សូមអ្នកត្រេកអរជាមួយនឹងពួកញាតិទាំងអស់ យ៉ាងនោះដែរ។
 +<span para #para_244>[២៤៤] (ម្រឹគជាមាតាសួរថា) កាលបើជីវិតចូលទៅជិត (កាន់សេចក្តីស្លាប់) ហើយ តើអ្នកបានរួចដោយហេតុអ្វី នែកូន ព្រានបានដោះអ្នកចេញចាកអន្ទាក់កោង តើដោយហេតុដូចម្តេច។
 +<span para #para_245>[២៤៥] (រោហនៈម្រឹគ…) ចិត្តៈម្រឹគនិយាយពាក្យជាសុខដល់ត្រចៀក ជាពាក្យចូលទៅកាន់ហឫទ័យ អាស្រ័យនូវហឫទ័យ បានដោះខ្ញុំ (ចាកអន្ទាក់) ដោយពាក្យជាសុភាសិត។ សុតនាម្រឹគីនិយាយពាក្យជាសុខដល់ត្រចៀក ជាពាក្យចូលទៅកាន់ហឫទ័យ អាស្រ័យនូវហឫទ័យ បានដោះខ្ញុំ (ចាកអន្ទាក់) ដោយពាក្យជាសុភាសិត។ លុះព្រានបានស្តាប់ពាក្យជាសុខដល់ត្រចៀក ជាពាក្យចូលទៅកាន់ហឫទ័យ អាស្រ័យនូវហឫទ័យហើយ ក៏បានដោះខ្ញុំ (ចាកអន្ទាក់) ព្រោះស្តាប់ពាក្យជាសុភាសិត។
 +<span para #para_246>[២៤៦] (ម្រឹគជាមាតាបិតាពោលថា) ថ្ងៃនេះ យើងត្រេកអរ ព្រោះបានឃើញរោហនៈម្រឹគដែលមកដល់យ៉ាងណា សូមឲ្យព្រានត្រេកអរដោយកូន និងប្រពន្ធទាំងឡាយ យ៉ាងនោះដែរ។
 +<span para #para_247>[២៤៧] (ព្រះរាជាត្រាស់សួរថា) ម្នាលព្រាន អ្នកបាននិយាយថា ខ្ញុំព្រះអង្គនឹងនាំម្រឹគ ឬស្បែកម្រឹគមក មិនមែនឬ ចុះហេតុដូចម្តេច ទើបអ្នកមិននាំយកម្រឹគ ឬស្បែកម្រឹគមក។
 +<span para #para_248>[២៤៨] (ព្រាន…) ម្រឹគនោះបានមកដល់កណ្តាប់ដៃ ជាប់នៅក្នុងអន្ទាក់កោងហើយ តែម្រឹគដទៃដែលផុត (ចាកអន្ទាក់) ក៏ (ចូលមករកស្តេចម្រឹគនោះ។ សេចក្តីតក់ស្លុត ការព្រួចព្រឺរោម ដែលមិនធ្លាប់កើត ក៏កើតមានដល់ខ្ញុំព្រះអង្គនោះ ថាបើខ្ញុំព្រះអង្គនឹងសម្លាប់ម្រឹគនេះទៅ ខ្ញុំព្រះអង្គនឹងលះបង់នូវជីវិតក្នុងថ្ងៃនេះឯង។
 +<span para #para_249>[២៤៩] (ព្រះរាជា…) ម្នាលព្រាន ពួកម្រឹគទាំងនោះមានអាការដូចម្តេច ពួកម្រឹគមានធម៌ដូចម្តេច មានវណ្ណៈដូចម្តេច មានសីលដូចម្តេច ទើបអ្នកសរសើរប្រាប់យើងខ្លាំងម្ល៉េះ។
 +<span para #para_250>[២៥០] (ព្រាន…) ពួកម្រឹគទាំងនោះ មានស្នែងស មានរោមកន្ទុយស្អាត មានស្បែកឧបមាដូចមាស មានជើងក្រហម មានភ្នែកដ៏ថ្លា បីដូចជាគេបន្តក់ គួរជាទីរីករាយនៃចិត្ត។
 +<span para #para_251>[២៥១] បពិត្រព្រះសម្មតិទេព ពួកម្រឹគទាំងនោះ មានអាការដូច្នេះ ពួកម្រឹគមានធម៌ដូច្នេះ បពិត្រព្រះសម្មតិទេព ពួកម្រឹគទាំងនោះ ជាសត្វចិញ្ចឹមមាតាបិតា ខ្ញុំព្រះអង្គមិនហ៊ាននាំយកម្រឹគទាំងនោះមកទេ។
 +<span para #para_252>[២៥២] (ព្រះរាជា…) នែព្រាន យើងនឹងឲ្យនូវឆ្តោរនៃមាសជាច្រើនផង នូវកែវមណី និងកុណ្ឌល ក៏ក្រាស់ក្រែលផង នូវបល្ល័ង្កបួនជ្រុងដ៏រុងរឿង ដូចជាផ្កាត្រកៀតផង (ដល់អ្នក)។ ម្នាលព្រាន អ្នកមានឧបការៈច្រើនដល់យើង យើង (នឹងឲ្យ) នូវភរិយាពីរនាក់ ដែលមានរូប និងភោគៈសម្បត្តិប្រហែលគ្នាផង នូវគោមួយរយ មានទាំងគោឧសភផង យើងនឹងសោយរាជ្យតាមធម៌។ ម្នាលព្រាន អ្នកចូរចិញ្ចឹមកូន និងប្រពន្ធដោយហេតុនេះគឺ កសិកម្ម ពាណិជកម្ម ឥណទានកម្ម (ការបុល) និងការស្វែងរករបរ (ជាសម្មាអាជីវៈចុះ) អ្នកកុំធ្វើនូវបាបទៀតឡើយ។
 +<div centeralign>ចប់ រោហនមិគជាតក ទី៥។
 +==== ហំសជាតក ទី៦ ====
 +<div ref_source><span sang_id #sut.kn.jat.502>[[km:tipitaka:sut:kn:jat:sut.kn.jat.502|sut.kn.jat.502]] | [[km:tipitaka:book_060#sut.kn.jat.502|ភាគទី ៦០]]
 +<div centeralign>**(៥០២. ចូឡហំសជាតកំ (៦))**
 +<span para #para_253>[២៥៣] (ស្តេចហង្សពោធិសត្វពោលថា) ពួកហង្ស មានកក្ងក់ទាំងនេះ លុះត្រូវភ័យគ្របសង្កត់ហើយ ក៏ហើរអស់ទៅ ម្នាលសុមុខៈ មានសម្បុរដូចមាស អ្នកចូរភៀសខ្លួនទៅចុះ។ ពួកបក្សីជាញាតិលះបង់នូវយើងម្នាក់ឯង ដែលលុះអំណាចអន្ទាក់ ឥតមានអាឡោះអាល័យហើរទៅហើយ ខ្លួនអ្នកតែម្នាក់ឯង សម្ងំនៅដូចម្តេចបាន។ ការដែលហើរចេញទៅរបស់ពួកសត្វស្លាប ជាការប្រសើរ ការប្រព្រឹត្តិនៅជាមួយអ្នកដែលជាប់ចំណង ជាការប្រសើរ មិនមែនទេ អ្នកកុំធ្វើសេចក្តីព្យាយាម ឲ្យសាបសូន្យ ដោយសេចក្តីទុក្ខឡើយ ម្នាលសុមុខៈ អ្នកចូរភៀសខ្លួនចេញទៅតាមប្រាថ្នាចុះ។
 +<span para #para_254>[២៥៤] (សុមុខៈហង្សពោលថា) បពិត្រសេ្តចហង្សឈ្មោះធតរដ្ឋ ព្រះអង្គត្រូវសេចក្តីទុក្ខគ្របសង្កត់ហើយ ខ្ញុំព្រះអង្គមិនលះបង់ចោលព្រះអង្គទេ ការរស់ ឬការស្លាប់របស់ខ្ញុំព្រះអង្គ នឹងមាននៅជាមួយព្រះអង្គ។
 +<span para #para_255>[២៥៥] (ស្តេចហង្ស…) ម្នាលសុមុខៈ អ្នកពោលនូវពាក្យណា ពាក្យនុ៎ះជាពាក្យល្អរបស់អរិយជន ចំណែកខាងខ្ញុំ ល្បងមើលអ្នក ក្នុងការហើរចេញទៅ ទើបពោលពាក្យ (យ៉ាងនេះ) នឹងអ្នក។
 +<span para #para_256>[២៥៦] (កូនព្រានព្រៃពោលថា) សត្វបក្សីជាសត្វត្រាច់ទៅក្នុងអាកាស រមែងទៅកាន់ផ្លូវតាមអាកាសដែលមិនមែនជាផ្លូវ ម្នាលអ្នកដ៏ប្រសើរជាងពួកបក្សីហង្ស (ម្តេចក៏) អ្នកមិនដឹងនូវអន្ទាក់អំពីចម្ងាយ។
 +<span para #para_257>[២៥៧] (ស្តេចហង្ស…) សេចក្តីវិនាសមានមកក្នុងកាលណា សត្វកាលបើជីវិតត្រូវអស់ហើយ ទោះបីប្រទះនូវសំណាញ់ ឬអន្ទាក់ រមែងមិនដឹងក្នុងកាលនោះ។
 +<span para #para_258>[២៥៨] (ព្រានពោលនឹងសុមុខៈហង្សថា) ពួកបក្សីហង្សមានកក្ងក់ទាំងនេះ លុះត្រូវភ័យគ្របសង្កត់ហើយ ក៏ហើរអស់ទៅ ម្នាលអ្នកមានស្បែកដ៏ខៀវ មានវណ្ណៈដូចមាស អ្នកម្នាក់ឯងសម្ងំនៅ។ ពួកបក្សីទាំងនេះ ជាសត្វទៅតាមអាកាស ឥតមានអាល័យ ជាសត្វមានកក្ងក់ លុះស៊ីហើយ ផឹកហើយ ក៏ហើរចេញទៅ អ្នកតែម្នាក់ឯងចូលមកវិញ។ បក្សីនេះត្រូវជាអ្វីនឹងអ្នក ទើបអ្នកដែលផុត (ចាកអន្ទាក់) ចូលមករកបក្សីដែលជាប់វិញ ពួកបក្សីនាំគ្នាហើរចោលអស់ទៅហើយ ហេតុដូចម្តេច អ្នកសម្ងំនៅតែម្នាក់ឯង។
 +<span para #para_259>[២៥៩] (សុមុខៈហង្ស…) បក្សីនេះជាសេ្តចរបស់យើងផង ជាមិត្ររបស់យើងផង ជាសំឡាញ់ស្មើដោយជីវិតរបស់យើងផង ខ្លួនយើងនឹងមិនលះបង់នូវបក្សីនោះ ដរាបអស់កាលនៃជីវិត។
 +<span para #para_260>[២៦០] (ព្រាន…) អ្នកណាប្រាថ្នាលះបង់ជីវិត ព្រោះហេតុសំឡាញ់ យើងនឹងលែងនូវសំឡាញ់របស់អ្នកនោះ ក្នុងកាលឥឡូវនេះ សូមឲ្យសេ្តចរបស់អ្នកទៅជាមួយនឹងអ្នកចុះ។
 +<span para #para_261>[២៦១] (សុមុខៈហង្ស…) ម្នាលព្រាន ក្នុងថ្ងៃនេះ យើងត្រេកអរព្រោះបានឃើញនូវសេ្តចបក្សីរួចចាកចំណងយ៉ាងណា អ្នកក៏ចូរត្រេកអរជាមួយនឹងពួកញាតិទាំងអស់ យ៉ាងនោះដែរ។
 +<span para #para_262>[២៦២] (ស្តេចហង្ស…) ព្រះអង្គមានសេចក្តីសុខស្រួលទេឬ ព្រះអង្គមិនមានជម្ងឺដម្កាត់ទេឬ ព្រះអង្គតែងប្រៀនប្រដៅនូវអ្នកដែនដ៏ធំទូលាយនេះ តាមធម៌ទេឬ។
 +<span para #para_263>[២៦៣] (ព្រះរាជាតបថា) ម្នាលហង្ស យើងមានសេចក្តីសុខស្រួលទេ ម្នាលហង្ស យើងមិនមានជម្ងឺដម្កាត់ទេ ខ្លួនយើងក៏បានប្រៀនប្រដៅនូវអ្នកដែនដ៏ធំទូលាយនេះតាមធម៌។
 +<span para #para_264>[២៦៤] (ស្តេចហង្ស…) ពួកអាមាត្យរបស់ព្រះអង្គ មិនមានកំហុសណាមួយទេឬ ពួកសត្រូវនៃព្រះអង្គក្នុងទីឆ្ងាយ ដូចជាស្រមោល (ដែលមិនមាន) ក្នុងទិសខាងត្បូងទេឬ។
 +<span para #para_265>[២៦៥] (ព្រះរាជា…) ពួកអាមាត្យរបស់យើង មិនមានកំហុសណាមួយទេ ទាំងសត្រូវរបស់យើងក្នុងទីឆ្ងាយ ក៏ដូចស្រមោល (ដែលមិនមាន) ក្នុងទិសខាងត្បូងដូច្នោះ។
 +<span para #para_266>[២៦៦] (ស្តេចហង្ស…) ភរិយារបស់ព្រះអង្គមានចិត្តស្មើគ្នា ជាស្រីស្តាប់បង្គាប់ព្រះអង្គ ស្រដីនូវពាក្យជាទីស្រឡាញ់ បរិបូណ៌ដោយបុត្ត និងរូប និងយសបរិវារ លុះអំណាចសេចក្តីប្រាថ្នារបស់ព្រះអង្គដែរឬ។
 +<span para #para_267>[២៦៧] (ព្រះរាជា…) ភរិយារបស់យើងមានចិត្តស្មើគ្នា ជាស្រីស្តាប់បង្គាប់យើង ស្រដីពាក្យជាទីស្រឡាញ់ ប្រកបដោយបុត្ត និងរូប និងយសបរិវារ លុះអំណាចសេចក្តីប្រាថ្នារបស់យើងទេ។
 +<span para #para_268>[២៦៨] (ស្តេចហង្ស…) បពិត្រព្រះអង្គអ្នកញ៉ាំងដែនឲ្យចំរើន ព្រះអង្គមានព្រះរាជបុត្តច្រើន កើតឡើងដោយល្អ បរិបូណ៌ដោយសន្ទុះនៃប្រាជ្ញា ស្រុះស្រួលរកគ្នា ក្នុងហេតុនោះៗ ដែរឬ។
 +<span para #para_269>[២៦៩] (ព្រះរាជា…) ម្នាលស្តេចហង្សឈ្មោះធតរដ្ឋ យើងមានកូនមួយរយនាក់ ដែលអ្នកផងឮសុះសាយថា យើងជាអ្នក (មានកូនច្រើន) កូនទាំងនោះ រមែងមិនខឹងនឹងសំដីរបស់អ្នកទេ សូមអ្នកប្រាប់នូវអំពើដែលត្រូវធ្វើដល់កូនទាំងនោះចុះ។
 +<span para #para_270>[២៧០] (ស្តេចហង្ស…)បុគ្គលបើទុកជាបរិបូណ៌ដោយជាតិ និងច្បាប់ តែបើក្នុងកាលជាខាងក្រោយ គឺកាលដែលខ្លួនចាស់ ធ្វើនូវសេចក្តីព្យាយាមក្នុងកិច្ចការ រមែងលិចចុះក្នុងសេចក្តីអន្តរាយ។ កាលបុគ្គលចាស់នោះ មានប្រាជ្ញារវើរវាយ ទោសក៏កើតឡើងជាច្រើនយ៉ាង បុគ្គលចាស់នោះ រមែងឃើញបានតែត្រឹមរូបធំៗ ដូចបុគ្គលងងឹតក្នុងវេលាយប់។ បុគ្គលចាស់ ដឹងនូវសេចក្តីព្យាយាមក្នុងលទ្ធិមិនមានខ្លឹមថាលទ្ធិមានខ្លឹម រមែងមិនបាននូវប្រាជ្ញា តែងលិចចុះក្នុងសេចក្តីអន្តរាយមិនខាន ដូចជាសត្វសរភៈ លិចចុះក្នុងជ្រោះនៃភ្នំ។ ជនបើទុកជាមានជាតិថោកថយ តែជាអ្នកមានការប្រឹងប្រែង មានប្រាជ្ញា បរិបូណ៌ដោយអាចារសីល រមែងរុងរឿងដូចជាភ្លើងក្នុងរាត្រី។ សូមព្រះអង្គធ្វើសេចក្តីនេះឯង ឲ្យជាគ្រឿងប្រៀបធៀប ហើយញ៉ាំងពួកព្រះរាជបុត្ត ឲ្យប្រតិស្ថានក្នុងវិជ្ជាទាំងឡាយ ដ្បិតអ្នកប្រាជ្ញតែងលូតលាស់ល្អ ដូចពូជដែលលូតលាស់ក្នុងស្រែក្នុងកាលដែលមានភ្លៀង។
 +<div centeralign>ចប់ ហង្សជាតក ទី៦។
 +==== សត្តិគុម្ពជាតក ទី៧ ====
 +<div ref_source><span sang_id #sut.kn.jat.503>[[km:tipitaka:sut:kn:jat:sut.kn.jat.503|sut.kn.jat.503]] | [[km:tipitaka:book_060#sut.kn.jat.503|ភាគទី ៦០]]
 +<div centeralign>**(៥០៣. សត្តិគុម្ពជាតកំ (៧))**
 +<span para #para_271>[២៧១] (ព្រះមានព្រះភាគត្រាស់ថា) មហារាជដូចជាព្រានម្រឹគ ជាបុគ្គលប្រសើរលើរថរបស់អ្នកដែនបញ្ចាល បានយាងទៅជាមួយនឹងសេនា សាបសូន្យចាកពួកសេ្តចចូលមកកាន់ព្រៃ។ បានឃើញស្រុករបស់ពួកចោរនៅក្នុងព្រៃនោះ សត្វសេកហើរចេញអំពីស្រុកនោះហើយ និយាយនូវសំដីដ៏អាក្រក់ថា ព្រះរាជាជាបុរសកំឡោះ បរិបូណ៌ដោយពាហនៈ មានកុណ្ឌលដ៏រលីង មានព្រះឧណ្ហីសៈ (ក្បាំង) ដ៏ក្រហមច្រាល ល្អរុងរឿងដូចជាព្រះអាទិត្យក្នុងវេលាថ្ងៃ។ ឥឡូវនេះ ព្រះរាជាព្រមទាំងនាយសារថីដេកលក់ក្នុងវេលាថ្ងៃត្រង់ បើដូច្នោះ យើងនឹងយកគ្រឿងប្រដាប់ទាំងពួងរបស់ព្រះរាជានោះដោយរហ័ស។ ឥឡូវនេះ ស្តេច ព្រមទាំងនាយសារថី ដេកលក់ក្នុងទីស្ងាត់ ដូចនៅកណ្តាលអធ្រាត្រ យើងនឹងយកសំពត់កែវមណី និងកុណ្ឌល ហើយសម្លាប់ រួចគ្របដោយមែកឈើ។
 +<span para #para_272>[២៧២] (បតិកោលុម្ពចោរពោលថា) ម្នាលសត្តិគុម្ពៈ ឯងនិយាយដូចជាឆ្កួតទេឬ ព្រោះថា ព្រះរាជាទាំងឡាយ យាងមកអំពីចម្ងាយ ទ្រង់រុងរឿងដូចជាភ្លើងកំពុងឆេះ។
 +<span para #para_273>[២៧៣] (សត្តិគុម្ពៈពោលថា) ម្នាលបតិកោលុម្ពៈ អ្នកឯងដូចជាបុគ្គលស្រវឹង ទើបកំញើញយើងយ៉ាងខ្លាំង អ្នកស្អប់ខ្ពើម (ចោរកម្ម) ព្រោះមាតារបស់ខ្ញុំអាក្រាតឬអ្វី។
 +<span para #para_274>[២៧៤] (ព្រះរាជាត្រាស់ថា) នែនាយសារថីសំឡាញ់ ចូរអ្នករលះរលាំងក្រោកឡើង ចូរទឹមរថទៅ យើងមិនពេញចិត្តនឹងបក្សីទេ យើងនឹងទៅកាន់អាស្រមដទៃវិញ។
 +<span para #para_275>[២៧៥] (នាយសារថីទូលថា) បពិត្រមហារាជ ទូលព្រះបង្គំបានទឹមរថ ទឹមពាហនៈដ៏មានកំឡាំងហើយ បពិត្រមហារាជ សូមព្រះអង្គឡើងគង់ចុះ យើងនឹងទៅកាន់អាស្រមដទៃ។
 +<span para #para_276>[២៧៦] (សត្តិគុម្ព…) ពួកចោរក្នុងអាស្រម ទៅក្នុងទីណាអស់ទៅអេះ ស្តេចក្នុងដែនបញ្ចាលនុ៎ះទៅផុតអំពីការមិនឃើញរបស់ពួកចោរទាំងនោះហើយ។ អ្នកទាំងឡាយចូរចាប់ធ្នូ ដាវ និងលំពែង ស្តេចក្នុងដែនបញ្ចាលនុ៎ះកំពុងតែទៅ អ្នកទាំងឡាយកុំលែងជីវិតឡើយ។
 +<span para #para_277>[២៧៧] (អភិសម្ពុទ្ធគាថា) ក្នុងកាលនោះ សត្វសេកដទៃទៀត មានចំពុះដ៏ក្រហម បានទទួលរាក់ទាក់ថា បពិត្រមហារាជ ព្រះអង្គស្តេចមកស្រួលហើយ មួយទៀត ដំណើរមករបស់ព្រះអង្គមិនទាស់ទេ ព្រះអង្គជាធំយាងមកដល់ហើយ សូមទ្រង់មានព្រះបន្ទូលប្រាប់នូវព្រះរាជបំណង ដែលមានក្នុងដំណើរយាងមកនេះចុះ។ បពិត្រព្រះរាជា សូមព្រះអង្គសោយនូវផ្លែទន្លាប់ ជាទីគាប់ចិត្តព្រះហឫទ័យ ផ្លែស្រគំ និងផ្លែដង្កៀបក្តាមតូចៗ ដ៏ប្រសើរប្រសើរចុះ។ បពិត្រមហារាជ ទឹកនេះសោតក៏ត្រជាក់ ដែលពួកឥសីនាំមកអំពីជ្រោះភ្នំ សូមព្រះអង្គសោយ (នូវទឹក) អំពីជ្រោះនោះចុះ បើព្រះអង្គប្រាថ្នា។ ពួកឥសីអ្នកនៅក្នុងអាស្រមនេះ ទៅកាន់ព្រៃដើម្បីស្វែងរក (អាហារ) ហើយ សូមព្រះអង្គក្រោកឡើង យកដោយព្រះអង្គឯងចុះ ខ្ញុំព្រះអង្គមិនមានដៃថ្វាយទេ។
 +<span para #para_278>[២៧៨] (ព្រះរាជា…) សត្វបក្សីទ្វិជាតិនេះល្អ ប្រកបដោយធម៌ណាស់តើ ចំឡែកតែបក្សីសេកក្រៅពីនេះនុ៎ះ និយាយពាក្យអាក្រក់ថា អ្នកទាំងឡាយ ចូរសម្លាប់ ចូរចងនូវស្តេចនេះ អ្នកទាំងឡាយកុំលែងជីវិតឡើយ កាលសេកនោះកំពុងនិយាយយ៉ាងនេះ យើងក៏បានចេញមកដល់ទីអាស្រមនេះដោយសួស្តី។
 +<span para #para_279>[២៧៩] (សេកបុប្ផកៈ…) បពិត្រមហារាជ យើងខ្ញុំទាំងពីរជាបងប្អូនរួមផ្ទៃ មានមាតាជាមួយគ្នា ធំឡើងនៅលើដើមឈើតែមួយ តែឃ្លាតទៅក្នុងខេត្តផ្សេងគ្នា។ សត្តិគុម្ពៈទៅក្នុងសំណាក់នៃពួកចោរ ឯខ្ញុំព្រះអង្គមកនៅក្នុងសំណាក់នៃពួកឥសីក្នុងទីនេះ សត្តិគុម្ពៈ (ចូលទៅកាន់សំណាក់) នៃពួកអសប្បុរស ខ្ញុំព្រះអង្គ (ចូលមកកាន់សំណាក់) នៃពួកសប្បុរស (ហេតុនោះ) សត្តិគុម្ពៈនិងខ្ញុំ មិនវៀរចាកធម៌((ចោរធម៌ និងឥសិធម៌។)) នោះទេ។
 +<span para #para_280>[២៨០] ការសម្លាប់ក្តី ចងក្តី ការបន្លំក្តី បញ្ឆោតក្តី ការប្លន់ក្តី ការកំហែងក្តី មាននៅក្នុងសំណាក់ចោរណា សត្តិគុម្ពៈ រមែងសិក្សាអំពើទាំងនោះក្នុងសំណាក់ចោរនោះ។ សេចក្តីពិតក្តី សុចរិតក្តី ការមិនបៀតបៀនក្តី ការសង្រួមសីលក្តី ការទូន្មានឥន្រ្ទិយក្តី មាននៅក្នុងទីនេះ បពិត្រព្រះភារតៈ ខ្ញុំព្រះអង្គធំឡើងនៅលើចង្កេះនៃពួកឥសីអ្នកឲ្យអាសនៈនិងទឹក។
 +<span para #para_281>[២៨១] បពិត្រព្រះរាជា ពិតណាស់ បុគ្គលគប់រកនូវបុគ្គលណា ទោះជាសប្បុរស ឬអសប្បុរស មានសីល ឬឥតសីល រមែងលុះអំណាចបុគ្គលនោះឯង។ បុគ្គលធ្វើនូវបុគ្គលបែបណា ឲ្យជាមិត្រ ចូលទៅគប់រកនូវបុគ្គលបែបណា បុគ្គលនោះ ក៏មានអាការបែបនោះ ឯការនៅរួមក៏ប្រាកដដូច្នោះ។ កូនសិស្សគប់រកនូវអាចារ្យផ្តេសផ្តាស អាចារ្យនោះដែលកូនសិស្សគប់រកហើយ រមែងប្រឡាក់កូនសិស្សដែលមិនប្រឡាក់ (ដោយបាបធម៌) ដូចសរ ដែលជ្រលក់ដោយថ្នាំពិសតែងប្រឡាក់បំពង់សរ។ ព្រោះភ័យអំពីការប្រឡាក់ អ្នកប្រាជ្ញទើបមិនយកបុគ្គលលាមកជាសំឡាញ់ ជនណាខ្ចប់នូវត្រីស្អុយដោយចុងស្បូវភ្លាំង សូម្បីស្បូវភ្លាំងក៏មានក្លិនស្អុយ ផ្សាយចេញ ការគប់រកនូវបុគ្គលពាល (របស់ជននោះ) ក៏យ៉ាងនោះដែរ។ ជនណាខ្ចប់ខ្លឹមក្រស្នាដោយស្លឹកឈើ សូម្បីស្លឹកឈើ ក៏មានក្លិនក្រអូបផ្សាយចេញ ការគប់រកអ្នកប្រាជ្ញ (របស់ជននោះ) ក៏យ៉ាងនោះដែរ ព្រោះហេតុនោះ បុគ្គលជាអ្នកប្រាជ្ញ ដឹងច្បាស់នូវបញ្ញាចាស់ទុំរបស់ខ្លួន ដូចជាកញ្ចប់ស្លឹកឈើ មិនគួរគប់រកពួកអសប្បុរស គួរគប់រកតែពួកសប្បុរស (ដ្បិត) ពួកអសប្បុរស តែងនាំទៅនរក ពួកសប្បុរសតែងផ្តល់នូវសុគតិ។
 +<div centeralign>ចប់ សត្តិគុម្ពជាតក ទី៧។
 +==== ភល្លាតិយជាតក ទី៨ ====
 +<div ref_source><span sang_id #sut.kn.jat.504>[[km:tipitaka:sut:kn:jat:sut.kn.jat.504|sut.kn.jat.504]] | [[km:tipitaka:book_060#sut.kn.jat.504|ភាគទី ៦០]]
 +<div centeralign>**(៥០៤. ភល្លាតិយជាតកំ (៨))**
 +<span para #para_282>[២៨២] (ព្រះមានព្រះភាគត្រាស់ថា) ព្រះរាជាព្រះនាមភល្លាតិយៈ បានលះបង់នូវដែន ហើយត្រាច់ចេញទៅកាន់ទីសម្លាប់ម្រឹគ ព្រះអង្គបានយាងទៅដល់ភ្នំដ៏ប្រសើរឈ្មោះគន្ធមាទន៍ មានឈើផ្ការីកស្គុះស្គាយដ៏ដេរដាសដោយពួកកិន្នរ។ ព្រះអង្គប្រាថ្នាដើម្បីពោលពាក្យ (នឹងពួកកិន្នរ) ទើបហាមឃាត់ហ្វូងឆ្កែ ហើយដាក់ចុះនូវធ្នូ និងបំពង់ព្រួញ រួចចូលទៅត្រង់កន្លែងដែលពួកកិន្នរឋិតនៅ។ (ព្រះរាជាសួរថា) កាលកន្លងហេមន្តរដូវទៅហើយ ម្តេចឡើយអ្នកទាំងឡាយឋិតនៅក្នុងទីនេះ ប្រឹក្សាគ្នារឿយៗ ប្របឆ្នេរស្ទឹងហេមវតី យើងសូមសួរពួកអ្នក ដែលមានរាងកាយ និងសម្បុរដូចជាមនុស្ស គេស្គាល់អ្នកទាំងឡាយបានក្នុងមនុស្សលោកដោយប្រការដូចម្តេច។
 +<span para #para_283>[២៨៣] (កិន្នរីឆ្លើយថា) ម្នាលព្រាន ពួកយើងតែងត្រាច់ទៅកាន់ភ្នំ ឈ្មោះមាលាគិរិ ភ្នំឈ្មោះបណ្ឌរកៈ ភ្នំត្រៃកូដ និងស្ទឹងមានទឹកដ៏ត្រជាក់ ពួកយើងជាម្រឹគមានភេទប្រាកដដូចជាពួកមនុស្ស គេស្គាល់ពួកយើងថាជាកិន្នរ។
 +<span para #para_284>[២៨៤] (ព្រះរាជា…) អ្នកទាំងពីរ មានសភាពដូចជាទុក្ខក្រៃលែង ទួញយំ អ្នកគួរជាទីស្រឡាញ់ ត្រូវនាងកិន្នរីជាទីស្រឡាញ់ ឱបរិតហើយ យើងសូមសួរនូវពួកអ្នក ដែលមានរាងកាយ និងសម្បុរដូចមនុស្ស អ្នកទាំងឡាយ អាក់អន់ចិត្តដូចម្តេច ទើបទួញយំក្នុងព្រៃនេះ អ្នកទាំងពីរមានសភាពដូចជាទុក្ខក្រៃលែង ទួញយំ អ្នកគួរជាទីស្រឡាញ់ ត្រូវនាងកិន្នរីជាទីស្រឡាញ់ឱបរិតហើយ យើងសូមសួរនូវពួកអ្នក ដែលមានរាងកាយ និងសម្បុរដូចជាមនុស្ស អ្នកទាំងឡាយ អាក់អន់ចិត្តដូចម្តេច ទើបយំរៀបរាប់ក្នុងព្រៃនេះ។ អ្នកទាំងពីរ មានសភាពដូចជាទុក្ខក្រៃលែង ទួញយំ អ្នកគួរជាទីស្រឡាញ់ ត្រូវនាងកិន្នរីជាទីស្រឡាញ់ឱបរិតហើយ យើងសូមសួរនូវពួកអ្នក ដែលមានរាងកាយ និងសម្បុរដូចជាមនុស្ស អ្នកអាក់អន់ចិត្តដូចម្តេច ទើបសោកស្តាយក្នុងព្រៃនេះ។
 +<span para #para_285>[២៨៥] (កិន្នរី…) ម្នាលព្រាន យើងទាំងឡាយ ជាអ្នកព្រាត់បា្រស់គ្នា អស់មួយរាត្រី រលឹកគ្នាទៅវិញទៅមក មិនដាច់អាល័យ ក្តៅក្រហាយនឹងរាត្រីមួយនោះ ទើបយំសោក រាត្រីនោះនឹងមិនមានទៀត។
 +<span para #para_286>[២៨៦] (ព្រះរាជា…) អ្នកទាំងឡាយក្តៅក្រហាយនឹងរាត្រីមួយណា ដូចបុគ្គលក្តៅក្រហាយនឹងទ្រព្យដែលបាត់ និងមាតាបិតា ដែលទៅកាន់បរលោក យើងសូមសួរនូវពួកអ្នកដែលមានរាងកាយ និងសម្បុរដូចមនុស្ស ចំពោះរាត្រី (នោះ) តើអ្នកទាំងឡាយសម្រេចនូវទីនៅផ្សេងគ្នាដូចម្តេច។
 +<span para #para_287>[២៨៧] (កិន្នរី…) អ្នកឃើញនូវស្ទឹងណា ដែលមានខ្សែទឹកដ៏រហ័ស ជាស្ទឹងបិទបាំងដោយដើមឈើផ្សេងៗ មានមាត់ច្រាំងដ៏ហើយដោយថ្ម កិន្នរ (ជាប្តី) ជាទីស្រឡាញ់របស់ខ្ញុំ បានហែលឆ្លងស្ទឹងនោះ ក្នុងកាលរដូវភ្លៀង ដោយគិតថា កិន្នរីមកតាមក្រោយអាត្មាអញដែរ។ ចំណែកខាងខ្ញុំ កំពុងតែបេះផ្កាព្រូស ផ្កាទន្លា ផ្កាម្លិះរួត និងផ្កាយុថ្កា ដោយបំណងថា កិន្នរ (ជាប្តី) ជាទីស្រឡាញ់របស់អាត្មាអញនឹងបានប្រដាប់កម្រងផ្កា ទាំងអាត្មាអញជាអ្នកប្រដាប់កម្រងផ្កា នឹងបានចូលទៅរកកិន្នរ (ជាប្តី) នោះ (ក្នុងដំណេក)។ មួយទៀត ខ្ញុំបេះផ្កាកុរវកៈ ទាំងផ្ការាជព្រឹក្ស និងផ្កាច្រនៀងក៏ខ្ញុំបេះ ដោយបំណងថា កិន្នរ (ជាប្តី) ជាទីស្រឡាញ់របស់អាត្មាអញ នឹងជាអ្នកប្រដាប់កម្រងផ្កា ទាំងអាត្មាអញ ក៏ជាអ្នកប្រដាប់កម្រងផ្កា នឹងចូលទៅរកកិន្នរ (ជាប្តី) នោះ (ក្នុងដំណេក)។ មួយទៀត ខ្ញុំបានបេះនូវផ្កាសាលព្រឹក្ស ដែលរីកស្គុះស្គាយ ធ្វើជាគ្រឿងប្រដាប់ដោយបំណងថា ថ្ងៃនេះយើងនឹងនៅក្នុងទីណា អស់រាត្រីមួយ គ្រឿងប្រដាប់នេះ នឹងបានជាកម្រាលរបស់យើងក្នុងទីនោះ។ មួយទៀត ខ្ញុំមានសភាពជាអ្នកធ្វេសប្រហែស ក្លិនខ្លឹមក្រស្នា និងខ្លឹមចន្ទន៍លើថ្ម ដោយបំណងថា កិន្នរជាប្តីជាទីស្រឡាញ់របស់អាត្មាអញ នឹងបានលាបខ្លួនប្រាណ ទាំងខ្លួនអញ ក៏បានលាបស្រឡាប ហើយនឹងចូលទៅរកកិន្នរជាប្តីនោះក្នុងដំណេក។ លំដាប់នោះ ទឹកស្ទឹងមានខ្សែដ៏រហ័ស ហូរគួចយកផ្កាសាលព្រឹក្ស ផ្កាស្រល់ និងផ្កាកណ្ណិការ (ដែលខ្ញុំបេះទុក ក្នុងទីទៀបមាត់ច្រាំង) មានទឹកដ៏ពេញដោយមួយរំពេច ទាំងស្ទឹងនោះ ខ្ញុំក៏ឆ្លងបានដោយកម្រក្រៃលែង។ គ្រានោះ យើងទាំងពីរនាក់ក៏ឈរប្របឆ្នេរស្ទឹងម្ខាងម្នាក់ មើលឃើញគ្នាទៅវិញទៅមក ម្តងយំ ម្តងសើច រាត្រីនោះ របស់យើងក៏កន្លងទៅដោយក្រ។ ម្នាលព្រាន កាលបើព្រះអាទិត្យរះឡើង ក្នុងវេលាព្រឹក យើងទាំងពីរនាក់ក៏ឆ្លងស្ទឹងទទេ (ស្ទឹងមិនមានទឹក) ហើយ ឱបរឹតគ្នាទៅវិញទៅមក ម្តងយំ ម្តងសើច។ ម្នាលព្រាន កាលមុន យើងបានព្រាត់ប្រាសគ្នាអស់មួយរាត្រី កន្លងមកចំនួន ៧០០ ខ្វះ ៣ ឆ្នាំ (៦៩៧ឆ្នាំ) ម្នាលភូមិបាល ជីវិត (របស់អ្នក) នេះ ត្រឹមតែមួយរយឆ្នាំ អ្នកណាហ្ន៎ ក្នុងលោកនេះ នៅផ្សេងគ្នាអំពីភរិយាជាទីត្រេកអរបាន។
 +<span para #para_288>[២៨៨] (ព្រះរាជា…) នែសំឡាញ់ ចុះអាយុរបស់អ្នកទាំងឡាយ ចំនួនប៉ុន្មាន បើអ្នកដឹង ចូរអ្នកប្រាប់អាយុ (ដល់យើង) ទោះបីអ្នកបានឮ (អំពីអ្នកណាមួយ) ក្តី ចាំតមកអំពីពួកជនចាស់ទុំក្តី សូមអ្នកកុំញញើតប្រាប់សេចក្តីនោះដល់យើង។
 +<span para #para_289>[២៨៩] (កិន្នរី…) ម្នាលព្រាន អាយុរបស់យើងមួយពាន់ឆ្នាំ បើមិនមានរោគដ៏អាក្រក់ ក្នុងចន្លោះអាយុទេ ឯសេចក្តីទុក្ខមានប្រមាណតិច សេចក្តីសុខហ្នឹង៝ឯង មានច្រើនក្រៃលែង ពួកយើងមិនប្រាសចាកសេចក្តីត្រេកអរ (ស្រឡាញ់គ្នា) ទាល់តែលះជីវិតទៅ។
 +<span para #para_290>[២៩០] (អភិសម្ពុទ្ធគាថា) ព្រះរាជាព្រះនាមភល្លាតិយៈ លុះទ្រង់ព្រះសណ្តាប់ពាក្យរបស់ពួកកិន្នរនេះហើយ ក៏វិលត្រឡប់មក (ព្រះរាជនិវេសន៍) ដោយរំពឹងឃើញថា ជីវិតនេះ មានប្រមាណតិចណាស់ រួចឈប់ត្រាច់ទៅកាន់ទីជាទីសម្លាប់ម្រឹគទៀត ទ្រង់បានបរិច្ចាគទាន ទ្រង់បានប្រើប្រាស់នូវភោគសម្បត្តិ (តាមធម្មតា)។
 +<span para #para_291>[២៩១] (ព្រះសាស្តាទ្រង់ឲ្យឱវាទថា) សូមព្រះអង្គទ្រង់ព្រះសណ្តាប់នូវពាក្យរបស់ពួកកិន្នរនេះហើយ ចូររួសរាយ កុំធ្វើនូវជម្លោះឡើយ កំហុសនៃអំពើរបស់ខ្លួន កុំដុតកំដៅនូវព្រះអង្គ ដូចជារាត្រីមួយរបស់ពួកកិន្នរ ដុតកំដៅនូវកិន្នរទាំងនោះ សូមព្រះអង្គទ្រង់ព្រះសណ្តាប់នូវពាក្យរបស់ពួកកិន្នរនេះហើយ ចូររួសរាយ កុំធ្វើនូវការវិវាទឡើយ កំហុសនៃអំពើរបស់ខ្លួន កុំដុតកំដៅនូវព្រះអង្គ ដូចជារាត្រីមួយរបស់ពួកកិន្នរ ដុតកំដៅនូវកិន្នរទាំងនោះ។
 +<span para #para_292>[២៩២] (ព្រះនាងមល្លិកាទេវីទូលថា) ខ្ញុំម្ចាស់មានចិត្តត្រេកអរស្តាប់ធម្មទេសនាមានហេតុផ្សេងៗ គន្លងនៃព្រះបន្ទូលរបស់ព្រះអង្គប្រកបដោយប្រយោជន៍ ព្រះអង្គបញ្ចេញវាចាបន្ទោបង់សេចក្តីក្រវល់ក្រវាយរបស់ខ្ញុំម្ចាស់ បពិត្រព្រះសមណៈ ព្រះអង្គអ្នកនាំសេចក្តីសុខមកឲ្យ សូមព្រះអង្គគង់ព្រះជន្មនៅអស់កាលយូរ។
 +<div centeralign>ចប់ ភល្លាតិយជាតក ទី៨។
 +==== សោមនស្សជាតក ទី៩ ====
 +<div ref_source><span sang_id #sut.kn.jat.505>[[km:tipitaka:sut:kn:jat:sut.kn.jat.505|sut.kn.jat.505]] | [[km:tipitaka:book_060#sut.kn.jat.505|ភាគទី ៦០]]
 +<div centeralign>**(៥០៥. សោមនស្សជាតកំ (៩))**
 +<span para #para_293>[២៩៣] (ព្រះបាទរេណុត្រាស់សួរថា) នរណាប្រហារលោក ជេរលោក ម្តេចក៏លោកអាក់អន់ចិត្ត មិនត្រេកអរ សោកសង្រេងម្ល៉េះ ថ្ងៃនេះ ចង់មាតាបិតារបស់នរណាទួញយំ ថ្ងៃនេះ ចង់នរណាត្រូវគេបៀតបៀនដេកលើផែនដី (ក៏លោកមិនត្រូវជាអុកជាទុក្ខទេ)។
 +<span para #para_294>[២៩៤] (កុហកតាបស ឆ្លើយថា) បពិត្រព្រះសម្មតិទេព អាត្មាភាពត្រេកអរ ដោយការបានឃើញនូវព្រះអង្គ បពិត្រព្រះភូមិបាល អាត្មាភាព ឃើញព្រះអង្គយូរហើយ បពិត្រព្រះសម្មតិទេពព្រះនាមរេណុ អាត្មាភាព មិនមែនជាអ្នកបៀតបៀនទេ ប៉ុន្តែអាត្មាភាព ត្រូវព្រះរាជបុត្ររបស់ព្រះអង្គចូលមកបៀតបៀនហើយ។
 +<span para #para_295>[២៩៥] (ព្រះរាជា…) ពួកអ្នកចាំទ្វារ មានព្រះខ័នកាន់ហើយ ពួកពេជ្ឈឃាដចូរមក ចូរទៅខាងក្នុងបុរី ចូរសម្លាប់សោមនស្សកុមារនោះ កាត់ក្បាលដ៏ប្រសើរ នាំមកឲ្យអញ។ ពួករាជទូត ដែលព្រះរាជាទ្រង់បញ្ជូនទៅហើយ បាននិយាយនឹងព្រះរាជកុមារ យ៉ាងនេះថា បពិត្រក្សត្រ ព្រះអង្គទ្រង់ឆ្លងផុតចាកឥស្សរភាពហើយ ព្រះអង្គដល់នូវសេចក្តីស្លាប់ហើយ។ ព្រះរាជបុត្រនោះ ក៏ទ្រង់បរិទេវនាការ ផ្គងក្រពុំម្រាមព្រះហស្តទាំង ១០ ថា បពិត្រព្រះអង្គជាធំជាងជន ចំណែកទូលព្រះបង្គំជាខ្ញុំចង់ឃើញព្រះអង្គ អ្នកទាំងឡាយចូរនាំយើងទាំងរស់ទៅក្រាបបង្គំថ្វាយ (ដល់ព្រះមហាក្សត្រ) ចុះ។
 +ពួករាជទូតបានស្តាប់វាចារបស់ព្រះរាជបុត្រនោះហើយ ក៏នាំព្រះរាជបុត្រទៅថ្វាយព្រះរាជា ចំណែកខាងព្រះរាជបុត្រ លុះបានឃើញព្រះរាជបិតាហើយ ក៏ក្រាបបង្គំទូលអំពីចម្ងាយថា បពិត្រព្រះជនិន្ទ ពួកអ្នកចាំទ្វារ មានព្រះខ័នកាន់ហើយ ពួកពេជ្ឈឃាដមក ដើម្បីសម្លាប់ទូលព្រះបង្គំជាខ្ញុំ ថ្ងៃនេះទូលព្រះបង្គំជាខ្ញុំ មានកំហុសដូចម្តេចក្នុងរឿងនេះ ទូលព្រះបង្គំសួរហើយ សូមទ្រង់ប្រាប់សេចក្តីនុ៎ះ។
 +<span para #para_296>[២៩៦] (ព្រះរាជា…) ទិព្វចក្ខុតាបស ជាអ្នកមិនធ្វេសប្រហែស ធ្វើការស្រោចទឹកបូជាភ្លើង រាល់ពេលល្ងាចព្រឹក ព្រោះហេតុអ្វីបានជាឯងហៅទិព្វចក្ខុតាបសនោះ ដែលជាអ្នកមានសេចក្តីសង្រួម ជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ មានសភាពដូច្នោះ ថាជាគហបតី។
 +<span para #para_297>[២៩៧] (សោមនស្សកុមារ…) បពិត្រព្រះសម្មតិទេព វត្ថុទាំងឡាយនៃកុលុបកៈនោះ មានច្រើនយ៉ាងណាស់ គឺផ្លែត្នោតផង ត្រាវ និងដំឡូងផង ផ្លែឈើវល្លិ៍ទាំងឡាយផង កុលុបកតាបស របស់ព្រះអង្គនោះ ជាអ្នកមិនមានសេចក្តីធ្វេសប្រហែស តែងគ្រប់គ្រងរក្សានូវវត្ថុទាំងនោះ ព្រោះហេតុនោះ បានជាទូលព្រះបង្គំជាខ្ញុំហៅតាបសនោះថា គហបតី។
 +<span para #para_298>[២៩៨] (ព្រះរាជា…) ម្នាលកុមារ អ្នកនិយាយពាក្យនេះពិតមែន របស់ទាំងឡាយនៃកុលុបកតាបសនោះ មានច្រើនយ៉ាង កុលុបកតាបសនោះ ជាអ្នកមិនធ្វេសប្រហែស តែងគ្រប់គ្រងរក្សានូវរបស់ទាំងនោះ ព្រោះហេតុនោះ ព្រាហ្មណ៍ក្លាយជាគហបតី។
 +<span para #para_299>[២៩៩] (សោមនស្សកុមារ…) បរិស័ទ ព្រមទាំងអ្នកនិគម អ្នកជនបទ ដែលបានមកជួបជុំទាំងអស់គ្នា ចូរស្តាប់ពាក្យរបស់ខ្ញុំ ព្រះរាជានេះ ជាបុគ្គលពាល ស្តាប់តែពាក្យតាបសពាល ប្រើគេឲ្យសម្លាប់ខ្ញុំ ដោយការមិនសមហេតុ។
 +<span para #para_300>[៣០០] នាកាលឫសគល់ចំរើនមាំធំឡើង ឫស្សីដែលបែកមែកហើយ បុគ្គលមិនងាយនឹងគាស់ចេញទេ បពិត្រព្រះជនិន្ទ ទូលព្រះបង្គំជាខ្ញុំ សូមថ្វាយបង្គំព្រះបាទាព្រះអង្គ បពិត្រព្រះសម្មតិទេព សូមព្រះអង្គទ្រង់អនុញ្ញាតទូលព្រះបង្គំជាខ្ញុំ ទូលព្រះបង្គំជាខ្ញុំសូមចេញបួស។
 +<span para #para_301>[៣០១] (ព្រះរាជា…) ម្នាលកុមារ អ្នកចូរបរិភោគនូវភោគៈទាំងឡាយដ៏ច្រើនចុះ បិតានឹងប្រគល់ឥស្សរិយយសទាំងអស់ដល់អ្នក អ្នកចូរសោយរាជ្យ ជាសេ្តចរបស់អ្នកកុរុ ក្នុងថ្ងៃនេះឯង អ្នកកុំបួសឡើយ ដ្បិតថា បព្វជ្ជាជាកិច្ចលំបាកណាស់។
 +<span para #para_302>[៣០២] (សោមនស្សកុមារ…) បពិត្រព្រះសម្មតិទេព ភោគសម្ប័ទរបស់ព្រះអង្គ រាប់ថាមានដូចមេ្តចកើត ក្នុងមនុស្សលោកនេះ ក្នុងកាលមុន ទូលព្រះបង្គំជាខ្ញុំ ធ្លាប់បានត្រេកអរដោយរូប សំឡេង រស ក្លិន ផ្សព្វ ជាទីសំរើបចិត្ត ក្នុងទេវលោកមកហើយ។ បពិត្រព្រះសម្មតិទេព ឯភោគសម្ប័ទទាំងឡាយ ទូលព្រះបង្គំជាខ្ញុំធ្លាប់បរិភោគហើយ ក្នុងទេវលោកឈ្មោះតាវត្តិង្ស ទូលព្រះបង្គំជាខ្ញុំ ជាបុគ្គលធ្លាប់មានពួកស្រីអប្សរចោមរោមហើយ ឯទូលព្រះបង្គំជាខ្ញុំ ស្គាល់ព្រះអង្គថា ជាមនុស្សពាល ដែលត្រូវតែគេដឹកនាំបាន (ទូន្មាន) ទូលព្រះបង្គំជាខ្ញុំមិនត្រូវនៅក្នុងរាជត្រកូលបែបព្រះអង្គទេ។
 +<span para #para_303>[៣០៣] (ព្រះរាជា…) នែកូន បើបិតាជាមនុស្សពាល ដែលត្រូវតែគេដឹកនាំ ក៏សូមអ្នកអត់ទោសកំហុសម្តងដល់យើងចុះ ម្នាលសោមនស្ស បើទោសយ៉ាងនេះនឹងមានម្តងទៀត ចូរអ្នកធ្វើតាមមតិចុះ។
 +<span para #para_304>[៣០៤] (សោមនស្សកុមារ…) ការងារដែលបុគ្គលមិនបានពិចារណាហើយធ្វើ គំនិតដែលបុគ្គលមិនកំណត់ហើយគិត រមែងមានផលអាក្រក់ ដូចជាការផ្សំថ្នាំខុសដូច្នោះ។ ឯការងារដែលបុគ្គលពិចារណាហើយទើបធ្វើ គំនិតដែលបុគ្គលកំណត់ត្រឹមត្រូវហើយទើបគិត រមែងមានផលដ៏ចំរើន ដូចជាការផ្សំថ្នាំត្រូវដូច្នោះឯង។ គ្រហស្ថអ្នកបរិភោគកាម ខ្ជិល មិនល្អ អ្នកបួសមិនសង្រួម មិនល្អ ព្រះរាជា អ្នកមិនពិចារណាហើយធ្វើ មិនល្អ បណ្ឌិតដែលមានសេចក្តីក្រោធ ការក្រោធនោះ ក៏មិនល្អឡើយ។ បពិត្រព្រះអង្គជាធំក្នុងទិស ក្សត្រត្រូវពិចារណាហើយសឹមធ្វើ មិនត្រូវធ្វើទាំងមិនពិចារណាទេ បពិត្រព្រះរាជា ដ្បិតថាយស និងសេចក្តីសរសើរ រមែងចំរើនដល់បុគ្គលអ្នកពិចារណាហើយទើបធ្វើ។ បពិត្រព្រះភូមិបាល បុគ្គលជាធំ ត្រូវតែពិចារណាហើយសឹមដាក់អាជ្ញា ការដែលបុគ្គលធ្វើដោយរួសរាន់ រមែងក្តៅក្រហាយ ម្យ៉ាងទៀត ប្រយោជន៍ទាំងឡាយដែលនរជនផ្គងឡើងត្រឹមត្រូវនោះ រមែងជាប្រយោជន៍ មិនក្តៅក្រហាយខាងក្រោយ។ ជនទាំងឡាយ បែងចែកហើយទើបធ្វើការងារទាំងឡាយ ដែលមិនមានសេចក្តីក្តៅក្រហាយក្នុងលោក ការងារទាំងនោះ ជាអំពើដែលអ្នកប្រាជ្ញសរសើរហើយថា មានសេចក្តីសុខជាកំរៃ ជាអំពើដែលអ្នកប្រាជ្ញចុះអនុមតិហើយ។ បពិត្រព្រះអង្គ ជាធំជាងជន ពួកឆ្មាំទ្វារ មានព្រះខាន់កាន់ហើយ ពួកពេជ្ឈឃាត មកដើម្បីសម្លាប់ទូលព្រះបង្គំជាខ្ញុំ បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំជាខ្ញុំ អង្គុយលើព្រះឧរូនៃមាតា ត្រូវពួកទូតទាំងនោះ ទង់ទាញមកដោយរហ័ស ទូលព្រះបង្គំជាខ្ញុំ បានដល់នូវមរណភ័យ ក៏ក្តៅក្រហាយយ៉ាងចង្អៀត លំបាកក្រៃពេក បពិត្រព្រះរាជា ជីវិតដែលជាទីស្រឡាញ់ដូចមធុរស ទូលព្រះបង្គំជាខ្ញុំបានហើយ ថ្ងៃនេះទូលព្រះបង្គំជាខ្ញុំ បានរួចចាកការសម្លាប់ដោយលំបាក ទូលព្រះបង្គំជាខ្ញុំ មានចិត្តឱនឆ្ពោះទៅក្នុងបព្វជ្ជាតែម្យ៉ាង។
 +<span para #para_305>[៣០៥] (ព្រះរាជា…) ម្នាលសុធម្មាទេវី សោមនស្សកុមារជាបុត្ររបស់នាងនេះ នៅក្មេង ជាអ្នកអនុគ្រោះ ថ្ងៃនេះខ្ញុំអង្វរករកុមារនោះពុំបានសោះ ក្រែងតែនាងទើបអង្វរករនូវកុមារនោះបាន។
 +<span para #para_306>[៣០៦] (សុធម្មាទេវី…) ហៃបា ចូរអ្នកត្រេកអរក្នុងភិក្ខាចរិយវត្តចុះ ចូរអ្នកពិចារណាធម៌ទាំងឡាយហើយបួសចុះ អ្នកចូរទំលាក់ចោលនូវអាជ្ញាក្នុងពួកសត្វទាំងអស់ចេញ មិនមានអ្នកណានិន្ទាបាន ហើយចូរទៅកាន់ឋានព្រហ្មលោកចុះ។
 +(ព្រះរាជា…) ម្នាលនាងសុធម្មា នាងនិយាយពាក្យណា (ពាក្យនោះ) ជាអស្ចារ្យក្រៃពេក នាងឈ្មោះថាញ៉ាំងខ្ញុំដែលដល់នូវសេចក្តីទុក្ខ ឲ្យរឹតតែបានទុក្ខឡើង កាលខ្ញុំនិយាយថា ចូរនាងអង្វរករបុត្រ នាងបែរជាញ៉ាំងកុមារឲ្យប្រឹងប្រែងវិញ។
 +<span para #para_307>[៣០៧] (សុធម្មាទេវី…) ព្រះអរិយៈទាំងឡាយណា រួចស្រឡះហើយ (ចាករាគាទិក្កិលេស) ជាអ្នកបរិភោគនូវភោជនមិនមានទោស រំលត់ហើយ តែងត្រាច់ទៅកាន់លោកនេះ ខ្ញុំម្ចាស់មិនអាចហាមឃាត់ព្រះរាជកុមារ ដែលកំពុងដើរទៅកាន់ផ្លូវរបស់ព្រះអរិយៈនោះបានទេ។
 +<span para #para_308>[៣០៨] (ព្រះរាជា…) ជនទាំងឡាយណា ប្រកបដោយប្រាជ្ញា ជាពហុស្សូត ជាអ្នកគិតនូវហេតុច្រើនប្រការ នាងសុធម្មាទេវីនេះ ជាស្រ្តីមានសេចក្តីខ្វល់ខ្វាយតិច បា្រសចាកសេចក្តីសោក ព្រោះបានស្តាប់ពាក្យសុភាសិតទាំងឡាយនៃពួកជនណា ជនទាំងនោះ គួរអ្នកផងគប់រកដោយពិត។
 +<div centeralign>ចប់ សោមនស្សជាតក ទី៩។
 +==== ចម្បេយ្យជាតក ទី១០ ====
 +<div ref_source><span sang_id #sut.kn.jat.506>[[km:tipitaka:sut:kn:jat:sut.kn.jat.506|sut.kn.jat.506]] | [[km:tipitaka:book_060#sut.kn.jat.506|ភាគទី ៦០]]
 +<div centeralign>**(៥០៦. ចម្បេយ្យជាតកំ (១០))**
 +<span para #para_309>[៣០៩] (ព្រះបាទពារាណសីត្រាស់សួរថា) នាងជាអ្វី មានពន្លឺដូចជាផ្លេកបន្ទោរ ឬដូចជាផ្កាយព្រឹក នាងជាស្ត្រីទេវតា ឬជាស្ត្រីគន្ធព្វ យើងមិនសំគាល់នាងថាជាស្ត្រីមនុស្សទេ។
 +<span para #para_310>[៣១០] (នាងនាគីក្រាបបង្គំទូលថា) បពិត្រមហារាជ ខ្ញុំម្ចាស់មិនមែនជាស្ត្រីទេវតា មិនមែនជាស្ត្រីគន្ធព្វ មិនមែនជាស្ត្រីមនុស្ស បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំម្ចាស់ជានាគកញ្ញា មកក្នុងទីនេះដោយសេចក្តីត្រូវការ។
 +<span para #para_311>[៣១១] (ព្រះរាជា…) នាងមានចិត្តតក់ស្លុត មានឥន្រ្ទិយញ័ររន្ធត់ តំណក់ទឹកភ្នែកទាំងឡាយ ហូរសស្រាក់ចាកភ្នែកទាំងឡាយរបស់នាង ចុះវត្ថុអ្វីរបស់នាងបាត់ ម្នាលនារី នាងចង់បានរបស់អ្វី បានជាមកក្នុងទីនេះ ចូរនាងប្រាប់ហេតុនោះមកចុះ។
 +<span para #para_312>[៣១២] (នាងនាគី…) បពិត្រព្រះអង្គជាធំជាងជន ពួកជនបានហៅសត្វណា ថាឧរគៈ មានតេជះដ៏ខ្ពង់ខ្ពស់ តែងហៅសត្វនោះថានាគ បុរសអ្នកត្រូវការចិញ្ចឹមជីវិត បានចាប់នាគនោះមកហើយ សូមព្រះអង្គលែងនាគនោះពីចំណងទៅ នាគនោះជាប្តីរបស់ខ្ញុំម្ចាស់។
 +<span para #para_313>[៣១៣] (ព្រះរាជា…) នាគរាជនេះ បរិបូណ៌ដោយកម្លាំង និងព្យាយាម ហេតុដូចម្តេច ក៏សេ្តចមកលុះក្នុងកណ្តាប់ដៃនៃមនុស្សកំសត់ទៅវិញ ម្នាលនាគកញ្ញា ចូរនាងប្រាប់ហេតុនោះដល់យើង ធ្វើម្តេចទើបយើងស្គាល់នាគដែលគេចាប់មក (នោះ) បាន។
 +<span para #para_314>[៣១៤] (នាងនាគី…) ពិតដូច្នោះមែន នាគរាជនោះបរិបូណ៌ដោយកំឡាំង និងព្យាយាម អាចធ្វើសូម្បីនូវនគរឲ្យជាផេះបាន ប៉ុន្តែនាគរាជនោះគោរពធម៌ ព្រោះហេតុនោះ ទើបខំតែធ្វើតបធម៌។
 +<span para #para_315>[៣១៥] បពិត្រព្រះរាជា នាគរាជជាអ្នករក្សាចាតុទ្ទសីឧបោសថ និងបណ្ណរសីឧបោសថ នៅជិតផ្លូវត្រឡែងកែង បុរសអ្នកត្រូវការចិញ្ចឹមជីវិត បានចាប់នាគរាជនោះមកហើយ សូមព្រះអង្គលែងនាគរាជនោះពីចំណង នាគរាជនុ៎ះជាប្តីរបស់ខ្ញុំម្ចាស់។
 +<span para #para_316>[៣១៦] នាងនាគជាស្រីស្នំរបស់នាគរាជ ដប់ប្រាំមួយពាន់ ពាក់កុណ្ឌលជាវិការៈនៃកែវមណី មានផ្ទះជាទីដេកក្នុងទឹក នាងនាគទាំងនោះឯង ក៏ដល់នូវនាគរាជនោះជាទីពឹង។ សូមព្រះអង្គលែង (នាគរាជនោះ) ដោយនូវគន្លងធម៌ ដោយអំពើមិនអាក្រក់ គឺដោយស្រុកសួយ ដោយមាសឆ្តោរ ដោយគោមួយរយ ចូរឲ្យនាគមានកាយរួចស្រឡះហើយ ត្រាច់ទៅចុះ (នាគ) អ្នកត្រូវការដោយបុណ្យ ចូររួចពីចំណងចុះ។
 +<span para #para_317>[៣១៧] (ព្រះរាជា…) យើងដោះលែង (នាគរាជ) ដោយនូវគន្លងធម៌ដោយអំពើមិនអាក្រក់ គឺដោយស្រុកសួយ ដោយមាសឆ្តោរ ដោយគោមួយរយ ចូរឲ្យនាគមានកាយរួចស្រឡះ ហើយត្រាច់ទៅចុះ (នាគ) អ្នកត្រូវការដោយបុណ្យ ចូររួចពីចំណងចុះ។ ម្នាលព្រាន យើងឲ្យមាសឆ្តោរមួយរយផង កុណ្ឌលជាវិការៈនៃកែវមណីដ៏ច្រើនផង បល្ល័ង្កមានជ្រុង ៤ មានពណ៌ដូចផ្កាត្រកៀតផង ភរិយាស្មើគ្នា (ដោយវ័យជាដើម) នេះពីរនាក់ផង គោឧសភមួយរយផង នាគមានកាយរួចស្រឡះហើយ ចូរត្រាច់ទៅចុះ (នាគ) អ្នកត្រូវការដោយបុណ្យ ចូររួចពីចំណងចុះ។
 +<span para #para_318>[៣១៨] (អាលម្ពាយ…) បពិត្រព្រះអង្គជាធំជាងជន ព្រះរាជឱង្ការរបស់ព្រះអង្គវៀរចាកព្រះរាជអំណោយក៏បាន ទូលព្រះបង្គំសូមលែងនាគនោះអំពីចំណង នាគមានកាយរួចស្រឡះហើយ ចូរត្រាច់នៅចុះ (នាគ) អ្នកត្រូវការដោយបុណ្យ ចូររួចពីចំណងចុះ។
 +<span para #para_319>[៣១៩] (អភិសម្ពុទ្ធគាថា) ចម្បេយ្យកនាគ បានរួចហើយ ក្រាបបង្គំទូលព្រះរាជាថា បពិត្រព្រះរាជាក្នុងដែនកាសី សូមថ្វាយបង្គំព្រះអង្គ បពិត្រព្រះអង្គ អ្នកញ៉ាំងដែនកាសីឲ្យចំរើន សូមថ្វាយបង្គំព្រះអង្គ ទូលព្រះបង្គំជាខ្ញុំ សូមផ្គងក្រពុំម្រាមដៃចំពោះព្រះអង្គ ទូលព្រះបង្គំជាខ្ញុំ ចង់បង្ហាញនូវលំនៅរបស់ទូលព្រះបង្គំជាខ្ញុំ (ដល់ព្រះអង្គ)។
 +<span para #para_320>[៣២០] (ព្រះរាជា…) មនុស្សស្និទ្ធស្នាលនឹងពួកអមនុស្ស ដោយហេតុណា អ្នកប្រាជ្ញទាំងឡាយ ពោលនូវហេតុនុ៎ះថា ជាសេចក្តីស្និទ្ធស្នាលអាក្រក់ដោយពិត ប៉ុន្តែបើអ្នកអង្វររឿងនុ៎ះនឹងយើង ម្នាលនាគ យើងនឹងទៅមើលលំនៅរបស់អ្នក។
 +<span para #para_321>[៣២១] (នាគរាជ…) បើទុកជាខ្យល់គួចយកភ្នំទៅបាន ព្រះចន្ទ្រ និងព្រះអាទិត្យជ្រុះចុះមកលើផែនដី ទោះស្ទឹងទាំងពួងហូរច្រាសបាន បពិត្រព្រះរាជា ទូលព្រះបង្គំជាខ្ញុំ ក៏មិនពោលពាក្យកុហកទេ។ ផ្ទៃអាកាសបែកធ្លាយក្តី សមុទ្ររីងស្ងួតក្តី ផែនដីជាទីទ្រសត្វទ្រទ្រព្យ គប្បីខ្មូរ ទាំងភ្នំមេរុសណ្តកឡើង ព្រមទាំងឫសក្តី បពិត្រព្រះរាជា ទូលព្រះបង្គំជាខ្ញុំ មិនពោលពាក្យកុហកទេ។
 +<span para #para_322>[៣២២] (ព្រះរាជា…) មនុស្សស្និទ្ធស្នាលនឹងពួកអមនុស្ស ដោយហេតុណា អ្នកប្រាជ្ញទាំងឡាយ ពោលនូវហេតុនុ៎ះថា ជាសេចក្តីស្និទ្ធស្នាលអាក្រក់ដោយពិត ប៉ុន្តែបើអ្នកអង្វររឿងនុ៎ះនឹងយើង ម្នាលនាគ យើងនឹងទៅមើលលំនៅរបស់អ្នកដែរ។
 +<span para #para_323>[៣២៣] ពួកអ្នកសោត ក៏ជាសត្វមានពិសខ្លាំងក្លាពន្លឹកណាស់ មានតេជះច្រើន ឆាប់ខឹង អ្នករួចអំពីចំណងបាន ព្រោះហេតុនៃយើង អ្នកគួរដឹងនូវឧបការគុណ ដែលយើងបានធ្វើហើយ។
 +<span para #para_324>[៣២៤] (នាគរាជ…) បុគ្គលណាមិនស្គាល់នូវបុគ្គលមានកុសលកម្មធ្វើហើយ (ធ្វើបុណ្យ) ប្រាកដដូចព្រះអង្គ បុគ្គលនោះចូរឆេះក្នុងនរក មានសភាពគួរស្បើម កុំឲ្យបានសេចក្តីសុខប្រព្រឹត្តទៅក្នុងកាយបន្តិចបន្តួចសោះ ចូរជាប់នៅក្នុងទ្រុង ដល់នូវសេចក្តីស្លាប់ចុះ។
 +<span para #para_325>[៣២៥] (ព្រះរាជា…) ពាក្យប្តេជ្ញារបស់អ្នកនុ៎ះ ជាពាក្យសត្យ អ្នកចូរកុំមានសេចក្តីក្រោធ អ្នកចូរកុំចងសេចក្តីក្រោធទុក ពួកគ្រុឌក៏ចូរវៀរលែងត្រកូលនាគទាំងអស់របស់អ្នក ដូចពួកមនុស្សវៀរចាកគំនរភ្លើងក្នុងគិម្ហសម័យដូច្នោះចុះ។
 +<span para #para_326>[៣២៦] (នាគរាជ…) បពិត្រព្រះអង្គជាធំជាងជន ព្រះអង្គអនុគ្រោះនូវត្រកូលនាគ ដូចជាមាតាអនុគ្រោះកូនប្រុសតែម្នាក់ដែលជាទីស្រឡាញ់ស្មោះ ចំណែកខាងទូលព្រះបង្គំជាខ្ញុំ ព្រមទាំងត្រកូលនាគ នឹងធ្វើនូវការខ្វល់ខ្វាយបំរើ ចំពោះព្រះអង្គដ៏លើសលុប។
 +<span para #para_327>[៣២៧] (ព្រះរាជា…) នែវឺយ ពួកភ្នាក់ងារគ្រប់តំណែង ចូរទឹមរាជរថដ៏វិចិត្រដោយប្រពៃ ចូរទឹមអស្សតរដែលកើតក្នុងដែនកម្ពុជៈ ជាពាហនៈទូន្មានបានបទល្អហើយ ចូររៀបដំរី ប្រដាប់ដោយគ្រឿងមាស យើងនឹងទៅមើលលំនៅរបស់នាគ។
 +<span para #para_328>[៣២៨] (អភិសម្ពុទ្ធគាថា) ពួកស្គរធំ ស្គរតូច ត្រែ ស័ង្ខរបស់ព្រះរាជាព្រះនាមឧគ្គសេន ក៏លាន់ឮឡើង ព្រះរាជាទ្រង់ព្រះលំអច្រើនប្រការ ទ្រង់ស្តេចយាងទៅក្នុងកណ្តាលនៃពួកនារីដែលចោមរោមជុំវិញ។
 +<span para #para_329>[៣២៩] ព្រះរាជាអ្នកញ៉ាំងដែនកាសីឲ្យចំរើន បានទតផែនដីដ៏វិចិត្រដោយមាស និងប្រាសាទទាំងឡាយជាវិការៈនៃមាស ដែលក្រាលដោយបន្ទះកែវពៃទូរ្យ។ ព្រះរាជាអង្គនោះ ទ្រង់ចូលទៅកាន់នាគពិភពដ៏សម្បើម ជាទីនៅនៃចម្បេយ្យនាគរាជ ដ៏ភ្លឺស្វាងដូចជាពណ៌នៃព្រះអាទិត្យមានរស្មីផ្លេកៗ ដូចផ្លេកបន្ទោរពណ៌មាស។ ព្រះបាទកាសីនោះ ទ្រង់ទតនិវេសនដ្ឋានរបស់ចម្បេយ្យនាគរាជ ដ៏ដេរដាសដោយឈើទាំងឡាយផ្សេងៗ ដ៏ផ្សព្វផ្សាយដោយក្លិនក្រអូបផ្សេងៗ។ កាលដែលព្រះបាទកាសី ទ្រង់ចូលទៅហើយ តូរ្យតន្ត្រីទាំងឡាយជាទិព្វ ក៏លាន់ឮឡើង នាគកញ្ញាទាំងឡាយក៏រាំថ្វាយ ក្នុងរាជនិវេសន៍នៃចម្បេយ្យនាគរាជ។
 +ព្រះរាជនិវេសន៍នោះ ដេរដាសដោយពួកនៃនាគកញ្ញា ព្រះរាជាកាសីទ្រង់ជ្រះថ្លា ឡើងគង់លើបល្ល័ង្ក ជាវិការៈនៃមាស មានបង្អែកដ៏លាបលនដោយខ្លឹមចន្ទន៍។
 +<span para #para_330>[៣៣០] ព្រះបាទកាសីនោះ ទ្រង់សោយ ទ្រង់រីករាយក្នុងនាគពិភពនោះ ហើយមានព្រះរាជឱង្ការចំពោះចម្បេយ្យនាគរាជថា វិមានដ៏ប្រសើរទាំងឡាយរបស់អ្នកនេះ មានពណ៌ដូចព្រះអាទិត្យដ៏ភ្លឺផ្លេកៗ ធម្មជាតប្រាកដដូច្នេះ មិនមានក្នុងមនុស្សលោកទេ ម្នាលនាគ អ្នកធ្វើតបធម៌ដើម្បីអ្វី។ ពួកនាងនាគកញ្ញានោះ ពាក់នូវគ្រឿងប្រដាប់មាស មានសម្លៀកបំពាក់ដ៏ល្អ មានម្រាមដៃមូល ប្រកបដោយផ្ទៃ (ដៃ និងជើង) ដ៏ក្រហម មានសម្បុរមិនអន់អាប់ លើក (នូវទិព្វបានៈ) ទៅថ្វាយដើម្បីសោយ ធម្មជាតប្រាកដដូច្នេះ មិនមានក្នុងមនុស្សលោកទេ ម្នាលនាគ អ្នកធ្វើតបធម៌ដើម្បីអ្វី។ ស្ទឹងទាំងឡាយមានទឹកត្រជាក់ មានត្រីមានស្រកាក្រាស់ មានអាទាសបក្សីយំពីរោះ មានកំពង់ល្អ ធម្មជាតប្រាកដដូច្នេះ មិនមានក្នុងមនុស្សលោកទេ ម្នាលនាគ អ្នកធ្វើតបធម៌ដើម្បីអ្វី។ ហ្វូងក្រៀល ក្ងោក ហង្ស តាវ៉ៅ ដ៏ជាទិព្វ ស្រែកនូវសម្រែកដ៏ពីរោះ ហើរទំពីព្រឹក្សាមួយ ទៅរកព្រឹក្សាមួយ ធម្មជាតដែលប្រាកដដូច្នេះ មិនមានក្នុងមនុស្សលោកទេ ម្នាលនាគ អ្នកធ្វើតបធម៌ដើម្បីអ្វី។ ដើមស្វាយ ដើមសាលព្រឹក្ស ដើមមៀន ដើមព្រីង ដើមរាជព្រឹក្ស ដើមជ្រនៀងទាំងឡាយ មានផ្ការីកស្គុះស្គាយ រុក្ខជាតដែលប្រាកដដូច្នេះ មិនមានក្នុងមនុស្សលោកទេ ម្នាលនាគ អ្នកធ្វើតបធម៌ដើម្បីអ្វី។ ក្លិនដ៏ជាទិព្វទាំងឡាយ រមែងបក់ផ្សាយជុំវិញស្រះបោក្ខរណីទាំងនេះជានិច្ច គន្ធជាតប្រាកដដូច្នេះ មិនមានក្នុងមនុស្សលោកទេ ម្នាលនាគ អ្នកធ្វើតបធម៌ដើម្បីអ្វី។
 +<span para #para_331>[៣៣១] (នាគរាជ…) បពិត្រព្រះអង្គជាធំជាងជន ទូលព្រះបង្គំជាខ្ញុំ ធ្វើតបធម៌ មិនមែនព្រោះហេតុចង់បានកូន មិនមែនចង់បានទ្រព្យ ឬថា មិនមែនព្រោះហេតុចង់បានអាយុទេ ទូលព្រះបង្គំជាខ្ញុំ ចង់បានកំណើតជាមនុស្ស ព្រោះហេតុនោះ ទើបខំប្រឹងធ្វើតបធម៌។
 +<span para #para_332>[៣៣២] (ព្រះរាជា…) អ្នកមានភ្នែកក្រហម មានរស្មីភ្លឺច្រាលឆ្អៅ មានខ្លួនប្រដាប់ហើយ មានសក់ និងពុកមាត់កោរកាត់ហើយ ប្រស់ព្រំយ៉ាងល្អ ដោយចន្ទន៍ក្រហម ភ្លឺផ្សាយទៅសព្វទិស ដូចជាគន្ធព្វរាជ។ អ្នកមានឫទ្ធិដូចជាទេវតា មានអានុភាពច្រើន បរិបូណ៌ដោយកាមទាំងឡាយគ្រប់យ៉ាង។ ម្នាលនាគរាជ មនុស្សលោកប្រសើរដោយវិសេសជាងនាគពិភពនេះ ដោយហេតុអ្វី យើងសូមសួរអ្នកចំពោះហេតុនុ៎ះឯង។
 +<span para #para_333>[៣៣៣] (នាគរាជ…) បពិត្រព្រះអង្គជាធំជាងជន សេចក្តីបរិសុទ្ធិក្តី ការសង្រួមក្តី បើវៀរចាកមនុស្សលោកចេញហើយ ឥតមានទេ បើទូលព្រះបង្គំជាខ្ញុំ បានកំណើតជាមនុស្សហើយ នឹងធ្វើនូវទីបំផុតនៃជាតិ និងមរណៈ។
 +<span para #para_334>[៣៣៤] (ព្រះរាជា…) ពួកជនដែលប្រកបដោយប្រាជ្ញា ជាពហុស្សូត ជាអ្នកគិតនូវហេតុច្រើនប្រការ គេត្រូវគប់រកដោយពិត ម្នាលនាគរាជ ចំណែកខាងយើង បានឃើញនូវពួកនាងនារីផង នូវអ្នកផង នឹងធ្វើបុណ្យទាំងឡាយយ៉ាងច្រើន។
 +<span para #para_335>[៣៣៥] (នាគរាជ…) ពួកជនដែលប្រកបដោយប្រាជ្ញា ជាពហុស្សូត ជាអ្នកគិតនូវហេតុច្រើនប្រការ គេត្រូវគប់រកដោយពិត បពិត្រព្រះរាជា ព្រះអង្គទតឃើញនូវពួកនាងនារីផង នូវទូលព្រះបង្គំជាខ្ញុំផង សូមព្រះអង្គធ្វើនូវបុណ្យទាំងឡាយយ៉ាងច្រើនចុះ។
 +<span para #para_336>[៣៣៦] បា្រក់របស់ទូលព្រះបង្គំជាខ្ញុំនេះច្រើនណាស់ ទាំងគំនរមាស ក៏ប្រហែលកំពស់ដើមត្នោត សូមព្រះអង្គឲ្យរាជបម្រើនាំអំពីនាគពិភពនេះ ទៅកសាងព្រះរាជដំណាក់ ជាវិការៈនៃមាស ពួកជាងចូរធ្វើកំពែងជាវិការៈនៃប្រាក់ចុះ។ គំនរកែវមុក្តា មានប្រាំពាន់វាហៈ (រទេះ) គំនរកែវពៃទូរ្យ (ប្រាំពាន់វាហៈ) នេះ សូមពួកជននាំទៅអំពីនាគពិភពនេះ ហើយក្រាលលើផែនដីខាងក្នុងបូរី ឲ្យជាទីមិនមានភក់ មិនមានធូលី។ បពិត្រព្រះរាជាដ៏ប្រសើរ សូមព្រះអង្គគ្រប់គ្រងក្រុងពារាណសី ឲ្យជាវិមានប្រសើរ មានលំអច្រើនអន្លើ ជានគរស្តុកស្តម្ភ ទូលំទូលាយ មានសភាពដូច្នេះចុះ បពិត្រព្រះអង្គមានប្រាជ្ញាមិនថោកថយ សូមព្រះអង្គសោយរាជ្យចុះ។
 +<div centeralign>ចប់ ចម្បេយ្យជាតក ទី១០។
 +==== មហាបលោភនជាតក ទី១១ ====
 +<div ref_source><span sang_id #sut.kn.jat.507>[[km:tipitaka:sut:kn:jat:sut.kn.jat.507|sut.kn.jat.507]] | [[km:tipitaka:book_060#sut.kn.jat.507|ភាគទី ៦០]]
 +<div centeralign>**(៥០៧. មហាបលោភនជាតកំ (១១))**
 +<span para #para_337>[៣៣៧] (ព្រះមានព្រះភាគទ្រង់ត្រាស់សំដែងជាតកនេះថា) ទេវបុត្រមានឫទ្ធិច្រើន ច្យុតចាកព្រហ្មលោក បានកើតជាបុត្រនៃព្រះរាជា ទ្រង់ឋិតនៅក្នុងសម្បត្តិជាគ្រឿងញ៉ាំងសេចក្តីប្រាថ្នាទាំងពួងឲ្យសម្រេច។ កាមទាំងឡាយក្តី កាមសញ្ញាក្តី មិនមានក្នុងព្រហ្មលោកទេ ព្រះរាជបុត្រនោះនឿយណាយចាកកាមទាំងឡាយ ព្រោះឈានសញ្ញា (ដែលកើតក្នុងព្រហ្មលោក) នោះឯង។ ក៏ក្នុងព្រះរាជវាំងនៃព្រះរាជានោះ មានព្រះរាជដំណាក់សម្រាប់ចំរើនឈាន ដែលគេកសាងហើយដោយល្អ ព្រះរាជបុត្រនោះ ទ្រង់សម្ងំតែមួយព្រះអង្គឯង ចំរើនឈានក្នុងទីកំបាំងក្នុងព្រះរាជដំណាក់នោះ។ ព្រះបាទកាសីនោះ ទ្រង់បរិទេវនាការចង្អៀតចង្អល់ដោយសេចក្តីសោកព្រោះព្រះរាជបុត្រថា ព្រះរាជបុត្រតែមួយរបស់យើងនេះ មិនបរិភោគកាម។ ឧបាយក្នុងរឿងនេះដូចម្តេចហ្ន៎ ឬថា នរណាហ្ន៎ ចេះខ្វល់ខ្វាយក្នុងរឿងនេះ អ្នកណាអាចប្រលោមកូនអញ ឲ្យប្រាថ្នាកាមទាំងឡាយបាន។
 +<span para #para_338>[៣៣៨] ក្នុងព្រះរាជវាំងនោះឯង មានកុមារីម្នាក់ ជាស្ត្រីមានសម្បុរ និងរូបល្អ ជាស្ត្រីឈ្លាសវាងវៃក្នុងការរាំច្រៀង ទាំងបានសិក្សាល្អក្នុងការប្រគុំ កុមារីនោះ ចូលទៅគាល់ក្នុងទីនោះហើយ ក្រាបបង្គំទូល (ព្រះរាជា) ថា បើព្រះរាជឱរសនឹងបានជាព្រះភស្តានៃខ្ញុំម្ចាស់ ខ្ញុំម្ចាស់អាចនឹងប្រលោមព្រះរាជឱរសនោះឲ្យខាងតែបាន។
 +<span para #para_339>[៣៣៩] ព្រះរាជា ទ្រង់មានព្រះរាជឱង្ការដូច្នេះនឹងកុមារីដែលនិយាយដូច្នោះនោះថា ចូរនាងប្រលោមព្រះរាជឱរសនោះចុះ ព្រះរាជឱរសនោះ នឹងជាភស្តារបស់នាង។
 +<span para #para_340>[៣៤០] កុមារីនោះក៏ទៅខាងក្នុងព្រះរាជវាំង ហើយ (ច្រៀង) នូវចម្រៀង ដែលប្រកបដោយកាមច្រើនប្រការ ពោលគាថាដ៏វិចិត្រជាទីស្រឡាញ់ ជ្រួតជា្របក្នុងហឫទ័យ។
 +<span para #para_341>[៣៤១] ចំណង់ក្នុងកាមកើតឡើង ដល់ព្រះរាជបុត្រនោះ ព្រោះបានស្តាប់សម្លេងរបស់នារីច្រៀងថ្វាយនោះឯង ព្រះរាជឱរសនោះ ទ្រង់សាកសួរជនថា យីអើ នុ៎ះជាសម្លេងនរណា ឬថា នរណានោះពោលពាក្យខ្ពស់ទាបច្រើន ដ៏ជ្រួតជ្រាបក្នុងហឫទ័យ ជាទីស្រឡាញ់ ជាសុខត្រចៀករបស់អញ។
 +<span para #para_342>[៣៤២] បពិត្រព្រះសម្មតិទេព នុ៎ះឯងជាស្ត្រី ស្រ្តីនុ៎ះចេះល្បែងច្រើនប្រការ បើព្រះអង្គទ្រង់សោយនូវកាមទាំងឡាយណា កាមទាំងឡាយនោះ នឹងញ៉ាំងព្រះអង្គ ឲ្យរឹងរឹតតែគាប់ព្រះទ័យ។
 +<span para #para_343>[៣៤៣] អើបើដូច្នោះ ចូរកុមារីមកអាយចុះ ចូរច្រៀងក្នុងទីជិតចុះ ចូរច្រៀងក្នុងទីជិតអាស្រមក្នុងសំណាក់នៃយើងចុះ។
 +<span para #para_344>[៣៤៤] កុមារីនោះ ច្រៀងក្នុងទីខាងក្រៅជញ្ជាំង ហើយចូលទៅក្នុងព្រះរាជដំណាក់សំរាប់ចំរើនឈាន ដើម្បីចងព្រះរាជកុមារនោះតាមលំដាប់ ដូចជាហ្មដំរីចងដំរីក្នុងព្រៃ។
 +<span para #para_345>[៣៤៥] ធម៌ច្រណែនបានកើតព្រោះដឹងនូវកាមរសនៃកុមារីនោះ យើងត្រូវតែបរិភោគកាមទាំងឡាយតែម្នាក់ឯងប៉ុណ្ណោះ កុំឲ្យមានបុរសដទៃឡើយ។ តពីនោះទៅ ព្រះរាជកុមារទ្រង់កាន់ដាវ ព្យាយាមដើម្បីសម្លាប់បុរសទាំងឡាយ ដោយគិតថា អញត្រូវបរិភោគកាមតែម្នាក់ឯងប៉ុណ្ណោះ កុំគប្បីមានបុរសដទៃ។
 +<span para #para_346>[៣៤៦] ក្នុងកាលនោះ អ្នកជនបទទាំងអស់មកប្រជុំគ្នា កន្ទក់កន្ទេញថា បពិត្រមហារាជ ព្រះរាជបុត្ររបស់ព្រះអង្គនេះ បៀតបៀននូវជនដែលមិនប្រទូស្ត។
 +<span para #para_347>[៣៤៧] ព្រះរាជាជាក្សត្រ ទ្រង់បំបរបង់ព្រះរាជបុត្រចេញចាកដែននោះថា ទីដែនរបស់អញមានត្រឹមណា ឯងមិនត្រូវនៅត្រឹមនោះទេ។
 +<span para #para_348>[៣៤៨] លំដាប់នោះ ព្រះរាជកុមារនោះ ទ្រង់នាំភរិយាចូលទៅជិតសមុទ្រ ធ្វើនូវបណ្ណសាលា ហើយចូលទៅកាន់ព្រៃដើម្បីស្វែងរកផលាផល។
 +<span para #para_349>[៣៤៩] លំដាប់នោះ ឥសីមកខាងលើៗសមុទ្រដល់ក្នុងទីនុ៎ះ ឥសីនោះបានឃើញផ្ទះរបស់ព្រះរាជកុមារនោះក្នុងកាលភត្តដល់ហើយ។
 +<span para #para_350>[៣៥០] ឯភរិយាក៏ប្រលោមតាបសនោះ (ម្នាលភិក្ខុ) អ្នកចូរមើលអំពើអាក្រក់គួរស្បើម (នោះ) ចុះ តាបសនោះឃ្លាតចាកព្រហ្មចរិយធម៌ហើយ ក៏សាបសូន្យចាកឫទ្ធិ។
 +<span para #para_351>[៣៥១] ចំណែកខាងព្រះរាជបុត្រ ដល់វេលាល្ងាច ក៏នាំយកមើមឈើ និងផ្លែឈើជាច្រើន មកអំពីទីស្វែងរកផលាផលដោយអម្រែក ហើយចូលទៅកាន់អាស្រម។
 +<span para #para_352>[៣៥២] ឯឥសីបានឃើញសេ្តចហើយ ក៏ចូលទៅជិតសមុទ្រដោយគិតថា អញនឹងទៅកាន់អាកាស តែឥសីនោះ លិចចុះក្នុងសមុទ្រ។
 +<span para #para_353>[៣៥៣] មហាក្សត្របានឃើញឥសីកំពុងលិចក្នុងសមុទ្រ ហើយពោលគាថាទាំងនេះ ដោយសេចក្តីអនុគ្រោះដល់តាបសនោះថា 
 +<span para #para_354>[៣៥៤] តាបសមកលើទឹកមិនបែក ដោយឫទ្ធិខ្លួនឯង ហើយលិចក្នុងសមុទ្រ ព្រោះដល់នូវសេចក្តីច្រឡូកច្រលំដោយស្រ្តី។ ធម្មតាពួកស្រី ជាអ្នកនាំឲ្យវិលវល់ណាស់ មានមាយាច្រើន ជាអ្នកញ៉ាំងព្រហ្មចរិយធម៌ឲ្យកម្រើក តែងនាំពន្លិច បុគ្គលដឹងច្បាស់នូវហេតុនោះហើយ គប្បីវៀរអំពីចម្ងាយ។ ពួកស្រីមានសំដីឥតទោស មានសំដីទន់ភ្លន់ ស្មើដោយស្ទឹង ព្រោះគេបំពេញបានដោយកម្រ តែងនាំពន្លិច បុគ្គលអ្នកដឹងច្បាស់នូវហេតុនោះហើយ គប្បីវៀរចេញអំពីចម្ងាយ។ ស្រីទាំងនុ៎ះ ចូលទៅគប់រកបុរសណា ព្រោះសេចក្តីពេញចិត្តក្តី ព្រោះទ្រព្យក្តី រមែងដុតបំផ្លាញបុរសនោះយ៉ាងឆាប់ ដូចភ្លើងព្រៃដុតនូវឋានទីរបស់ខ្លួន។
 +<span para #para_355>[៣៥៥] សេចក្តីនឿយណាយ ក៏កើតមានឡើងដល់ឥសី ព្រោះបានស្តាប់ព្រះរាជបន្ទូលរបស់មហាក្សត្រ ហើយត្រឡប់បាននូវផ្លូវចាស់ (ឈានវិសេស) ក៏ទៅតាមអាកាសវិញ។
 +<span para #para_356>[៣៥៦] ព្រះមហាក្សត្រជាអ្នកប្រាជ្ញ លុះបានឃើញឥសីទៅតាមអាកាសហើយ ក៏បាននូវសេចក្តីតក់ស្លុត ទ្រង់គាប់ព្រះរាជហ្ឫទ័យស៊ប់ចំពោះបព្វជ្ជា។
 +លំដាប់នោះ ព្រះមហាក្សត្រនោះ ទ្រង់បព្វជ្ជាហើយ ក៏នឿយណាយចាកកាមរាគ លុះនឿយណាយចាកកាមរាគហើយ បានចូលទៅកើតក្នុងព្រហ្មលោក។
 +<div centeralign>ចប់ មហាបលោភនជាតក ទី១១។
 +==== បញ្ចបណ្ឌិតជាតក ទី១២ ====
 +<div ref_source><span sang_id #sut.kn.jat.508>[[km:tipitaka:sut:kn:jat:sut.kn.jat.508|sut.kn.jat.508]] | [[km:tipitaka:book_060#sut.kn.jat.508|ភាគទី ៦០]]
 +<div centeralign>**(៥០៨. បញ្ចបណ្ឌិតជាតកំ (១២))**
 +<span para #para_357>[៣៥៧] (ព្រះបាទវិទេហៈត្រាស់ថា) អ្នកប្រាជ្ញទាំង ៥ នាក់មកជួបជុំគ្នាហើយ ប្រស្នាភ្លឺច្បាស់ដល់យើង អ្នកទាំងឡាយចូរស្តាប់ប្រស្នានោះ អ្នកផងគួរសំដែង (ប្រាប់) នូវសេចក្តីដែលគួរនិន្ទា ឬគួរសរសើរ ដែលជាអាថ៌កំបាំងដល់នរណា។
 +<span para #para_358>[៣៥៨] (អាចារ្យសេនកៈទូលថា) បពិត្រព្រះភូមិបាល សូមព្រះអង្គធ្វើឲ្យជាក់ច្បាស់ដល់ទូលព្រះបង្គំជាខ្ញុំទាំងឡាយ ព្រះអង្គជាអ្នកចិញ្ចឹម ជាអ្នកអត់ធន់នូវរាជកិច្ចដ៏ធ្ងន់ សូមព្រះអង្គទ្រង់ពោលប្រស្នានុ៎ះមុន បពិត្រព្រះជនិន្ទ អ្នកប្រាជ្ញទាំង ៥ នាក់ពិចារណានូវរបស់ជាទីស្រឡាញ់ និងជាទីគាប់ព្រះទ័យរបស់ព្រះអង្គ ហើយនឹងក្រាបទូលក្នុងកាលជាខាងក្រោយ។
 +<span para #para_359>[៣៥៩] (ព្រះរាជា…) ភរិយាណា មានសីលពិត ដែលបុរសដទៃលួច (សម្ផស្ស) មិនបាន ជាស្រីប្រព្រឹត្តតាមអំណាចនៃសេចក្តីប្រាថ្នារបស់ភស្តា ជាទីស្រឡាញ់ ជាទីពេញចិត្តនៃភស្តា បុគ្គលគួរប្រាប់នូវសេចក្តីដែលគួរនិន្ទា ឬគួរសរសើរ ដែលជាអាថ៌កំបាំង ដល់ភរិយា (នោះ) ឬ។
 +<span para #para_360>[៣៦០] (អាចារ្យសេនកៈ…) សំឡាញ់ណាជាទីរលឹក ជាគតិ ជាទីពឹងរបស់អ្នក ដែលដល់នូវសេចក្តីលំបាក អ្នកដែលក្តៅក្រហាយ បុគ្គលគួរប្រាប់នូវសេចក្តីដែលគួរនិន្ទា ឬគួរសរសើរដែលជាអាថ៌កំបាំងដល់សំឡាញ់ (នោះ)។
 +<span para #para_361>[៣៦១] (អាចារ្យបុក្កុសៈ…) បងប្អូនណា ទោះបីជាបងបង្អស់ក្តី កណ្តាលក្តី ជាប្អូនពៅក្តី បើបងប្អូននោះដំកល់នៅស៊ប់ក្នុងសីល មានចិត្តនឹងនួន បុគ្គលគួរប្រាប់នូវសេចក្តីដែលគួរនិន្ទា ឬគួរសរសើរ ដែលជាអាថ៌កំបាំង ដល់បងប្អូន (នោះ)។
 +<span para #para_362>[៣៦២] (អាចារ្យកាមិន្ទ…) កូនប្រុស អ្នកប្រព្រឹត្តទៅក្នុងអំណាចនៃហ្ឫទ័យរបស់បិតា ជាអ្នកធ្វើតាមពាក្យ ជាអនុជាតបុត្រ មានប្រាជ្ញាមិនអន់ថយជាងបិតា បុគ្គលគួរប្រាប់នូវសេចក្តីដែលគួរនិន្ទា ឬគួរសរសើរដែលជាអាថ៌កំបាំងដល់កូនប្រុស (នោះ)។
 +<span para #para_363>[៣៦៣] (អាចារ្យទេវិន្ទ…) បពិត្រព្រះអង្គជាធំជាងជន ដ៏ប្រសើរជាងមនុស្ស មាតាណាចិញ្ចឹមកូននោះ ដោយសេចក្តីស្រឡាញ់ពេញចិត្ត បុគ្គលគួរប្រាប់នូវសេចក្តីដែលគួរនិន្ទា ឬគួរសរសើរដែលជាអាថ៌កំបាំង ដល់មាតា (នោះ)។
 +<span para #para_364>[៣៦៤] (មហោសធបណ្ឌិត) សេចក្តីពិតថា ការលាក់នូវអាថ៌កំបាំង ជាការប្រពៃ ការប្រាប់នូវអាថ៌កំបាំង គេមិនសរសើរទេ អ្នកប្រាជ្ញ កាលបើសេចក្តីប្រាថ្នាមិនទាន់សម្រេចនៅឡើយ ត្រូវអត់សង្កត់ទុក លុះសម្រេចប្រយោជន៍ហើយ ទើបគួរនិយាយតាមសប្បាយចុះ។
 +<span para #para_365>[៣៦៥] (នាងឧទុម្ពរាទេវី…) បពិត្រព្រះរាជាដ៏ប្រសើរ ព្រះអង្គទ្រង់មានព្រះទ័យប្រែប្រួលឬ បពិត្រព្រះអង្គជាធំជាងមនុស្ស ខ្ញុំម្ចាស់ស្តាប់ព្រះតម្រាស់របស់ព្រះអង្គនោះហើយ តើព្រះអង្គទ្រង់ព្រះចិន្តាដូចម្តេច បានជាទ្រង់តូចព្រះទ័យ បពិត្រព្រះសម្មតិទេព ខ្ញុំម្ចាស់មិនមានកំហុសទេឬ។
 +<span para #para_366>[៣៦៦] (ព្រះរាជា…) មហាសធ ត្រូវគេសម្លាប់ព្រោះតែប្រស្នា មហោសធ ជាអ្នកមានប្រាជ្ញាដូចផែនដី ខ្ញុំបង្គាប់គេឲ្យសម្លាប់ហើយ ខ្ញុំគិតរឿងនោះ បានជាតូចចិត្ត ម្នាលនាងទេវី កំហុសរបស់នាងមិនមាន<span trans_edit>ទេ
 +<span para #para_367>[៣៦៧] (ព្រះរាជា…) អ្នកឯង ទើបតែទៅផ្ទះក្នុងពេលព្រលប់សោះ ឥឡូវនេះ ស្រាប់តែមកវិញភ្លាម អ្នកឯងឮដំណឹងដូចម្តេច ចិត្តរបស់អ្នកឯងរង្កៀសដូចម្តេច ម្នាលអ្នកមានប្រាជ្ញាដូចផែនដី នរណាបានប្រាប់ដំណឹងដូចម្តេចដល់អ្នក យើងចង់ស្តាប់ពាក្យនោះ អ្នកចូរប្រាប់ពាក្យនោះដល់យើង។
 +<span para #para_368>[៣៦៨] (មហោសធ…) បពិត្រព្រះអង្គជាធំជាងជន ព្រះអង្គស្តេចទៅក្នុងទីស្ងាត់ បានប្រាប់នូវអាថ៌កំបាំង ដែលព្រះអង្គប្រឹក្សាហើយក្នុងពេលព្រលប់ ដល់ព្រះអគ្គមហេសីថា មហោសធត្រូវគេសម្លាប់ ព្រោះតែប្រស្នា ក្នុងកាលណា សេចក្តីកំបាំងឈ្មោះថាព្រះអង្គធ្វើឲ្យប្រាកដហើយ ក្នុងកាលនោះ សេចក្តីកំបាំងនុ៎ះ ទូលព្រះបង្គំជាខ្ញុំបានឮហើយ។
 +<span para #para_369>[៣៦៩] អាចារ្យសេនកៈបានធ្វើអំពើអាក្រក់ ជាអំពើមានសភាពមិនល្អក្នុងឱទ្យាន ដ៏ដេរដាសដោយដើមសាលព្រឹក្ស បានទៅក្នុងទីស្ងាត់ ហើយប្រាប់ដល់សំឡាញ់ សេចក្តីកំបាំងណាដែលអាចារ្យសេនកៈធ្វើឲ្យប្រាកដហើយ សេចក្តីកំបាំងនោះ ទូលព្រះបង្គំជាខ្ញុំបានឮហើយ។
 +<span para #para_370>[៣៧០] បពិត្រព្រះអង្គជាធំជាងជន រោគ (ឃ្លង់) កើតឡើងដល់បុក្កុសបុរស របស់ព្រះអង្គ រោគនោះមិនសមគួរដល់ព្រះរាជាទេ គាត់បានទៅក្នុងទីស្ងាត់ ហើយប្រាប់ដល់បងប្អូនប្រុស សេចក្តីកំបាំងណា ដែលអាចារ្យបុក្កសៈធ្វើឲ្យប្រាកដហើយ សេចក្តីកំបាំងនុ៎ះ ទូលព្រះបង្គំជាខ្ញុំបានឮហើយ។
 +<span para #para_371>[៣៧១] អាចារ្យកាមិន្ទនេះ មានអាពាធដ៏អាក្រក់ គឺត្រូវនរទេវយក្ខចូល បានទៅក្នុងទីស្ងាត់ ហើយប្រាប់ដល់កូនប្រុស សេចក្តីកំបាំងណា ដែលអាចារ្យកាមិន្ទធ្វើឲ្យប្រាកដហើយ សេចក្តីកំបាំងនុ៎ះ ទូលព្រះបង្គំជាខ្ញុំបានឮហើយ។
 +<span para #para_372>[៣៧២] ព្រះឥន្ទ្របានថ្វាយមណិរតន៍មានជ្រុង ៨ ដ៏ថ្លៃថ្លា (ដល់ព្រះបាទកុសរាជ) ជាព្រះអយ្យកោរបស់ព្រះអង្គ ថ្ងៃនេះមណិរតន៍នោះទៅនៅក្នុងកណ្តាប់ដៃនៃអាចារ្យទេវិន្ទហើយ អាចារ្យទេវិន្ទទៅក្នុទីស្ងាត់ ហើយប្រាប់ដល់មាតា សេចក្តីកំបាំងណា ដែលអាចារ្យទេវិន្ទធ្វើឲ្យប្រាកដហើយ សេចក្តីកំបាំងនុ៎ះ ទូលព្រះបង្គំជាខ្ញុំបានឮហើយ។
 +<span para #para_373>[៣៧៣] សេចក្តីពិតថា ការលាក់នូវអាថ៌កំបាំង ជាការប្រពៃ ការប្រាប់នូវអាថ៌កំបាំង គេមិនសរសើរទេ អ្នកប្រាជ្ញ កាលបើសេចក្តីប្រាថ្នាមិនទាន់សម្រេច ត្រូវអត់សង្កត់ទុក លុះសម្រេចប្រយោជន៍ហើយ ទើបគួរនិយាយតាមសប្បាយចុះ។ បុគ្គលមិនគប្បីបើកនូវអាថ៌កំបាំង គប្បីរក្សានូវអាថ៌កំបាំងនោះ ដូចជារក្សានូវកំណប់ ដ្បិតថា អាថ៌កំបាំងដែលបុគ្គលអ្នកដឹងច្បាស់មិនធ្វើឲ្យប្រាកដ ជាការប្រពៃ។ អ្នកប្រាជ្ញមិនគប្បីនិយាយប្រាប់នូវអាថ៌កំបាំងដល់ស្រី ដល់ជនជាសត្រូវ ដល់ជនរឡឹបរឡប់ដោយអាមិស ដល់ជនលួចគំនិតគ្នា ជនណាតែងញ៉ាំងអាថ៌កំបាំង ដែលមិនទាន់មានគេដឹង ឲ្យគេដឹង អ្នកប្រាជ្ញតែងអត់សង្កត់មិនប្រាប់ដល់ជននោះ ព្រោះខ្លាចបែកការដែលគិតទុក ដូចជាមនុស្សខ្ញុំគេ។ ជនទាំងឡាយប៉ុន្មាននាក់ដឹងនូវមន្តជាអាថ៌កំបាំងរបស់បុរស សេចក្តីតក់ស្លុតប៉ុណ្ណោះ តែងកើតឡើងដល់បុរសនោះ ព្រោះហេតុនោះ អ្នកប្រាជ្ញមិនគប្បីផ្សាយនូវអាថ៌កំបាំង។ 
 +ក្នុងវេលាថ្ងៃ អ្នកប្រាជ្ញ គប្បីនិយាយអាថ៌កំបាំងក្នុងទីស្ងាត់ មិនគប្បីបញ្ចេញសម្លេងក្នុងវេលាយប់ឲ្យហួសកម្រិត ព្រោះថា ពួកអ្នកឈ្លបស្តាប់ រមែងឮនូវអាថ៌កំបាំង ដែលប្រឹក្សាគ្នា ព្រោះហេតុនោះ គំនិតនឹងដល់នូវការបែកធ្លាយយ៉ាងឆាប់។
 +<div centeralign>ចប់ បញ្ចបណ្ឌិតជាតក ទី១២។
 +==== ហត្ថិបាលជាតក ទី១៣ ====
 +<div ref_source><span sang_id #sut.kn.jat.509>[[km:tipitaka:sut:kn:jat:sut.kn.jat.509|sut.kn.jat.509]] | [[km:tipitaka:book_060#sut.kn.jat.509|ភាគទី ៦០]]
 +<div centeralign>**(៥០៩. ហត្ថិបាលជាតកំ (១៣))**
 +<span para #para_374>[៣៧៤] (ហត្ថិបាលកុមារពោលថា) យូរណាស់ហើយ យើងទើបនឹងឃើញព្រាហ្មណ៍មានភេទដូចទេវតា មានផ្នួងសក់ធំ មានធូលីលើព្រះសិរ។ យូរណាស់ហើយ យើងទើបនឹងឃើញឥសី អ្នកតេ្រកអរក្នុងធម្មគុណ ស្លៀកដណ្តប់សំពត់កាសាយៈ មានសំបកឈើជាគ្រឿងបិទបាំង។ សូមលោកដ៏ចំរើន ទទួលនូវអាសនៈ ទឹក និងប្រេងសម្រាប់លាបជើងរបស់យើងខ្ញុំចុះ យើងខ្ញុំសូមសួរនូវរបស់មានតម្លៃ ចំពោះលោកដ៏ចំរើន សូមលោកដ៏ចំរើន ប្រាប់នូវរបស់មានតម្លៃដល់យើងខ្ញុំ។
 +<span para #para_375>[៣៧៥] (បុរោហិតជាឥសី…) ហៃបា អ្នកចូររៀននូវវេទទាំងឡាយ ហើយស្វែងរកទ្រព្យ ដំកល់ទុកនូវកូនទាំងឡាយក្នុងផ្ទះ សោយនូវក្លិន និងរសទាំងឡាយផង នូវវត្ថុកាមគ្រប់បែបផង ព្រៃប្រពៃដល់អ្នកបួសឯចាស់ បុគ្គលនោះជាអ្នកប្រាជ្ញដែលព្រះអរិយៈទាំងឡាយសរសើរហើយ។
 +<span para #para_376>[៣៧៦] (ហត្ថិបាលកុមារ…) វេទទាំងឡាយជាសភាវៈមិនទៀង ការបាននូវទ្រព្យ ក៏មិនទៀងដែរ ជនទាំងឡាយឃាត់ជរាដោយការបាននូវកូនមិនបានទេ សប្បុរសទាំងឡាយសរសើរនូវការរួចចាកក្លិន និងរស កិរិយាសម្រេចផល រមែងមានតាមកម្មរបស់ខ្លួន។
 +<span para #para_377>[៣៧៧] (ព្រះបាទឯសុការីជាឥសី…) ពាក្យរបស់អ្នកនុ៎ះ ជាពាក្យពិត ដ្បិតថា កិរិយាសម្រេចផល រមែងមានតាមកម្មរបស់ខ្លួន ប៉ុន្តែមាតា និងបិតារបស់អ្នកនេះ ចាស់ហើយ លោកតែងចង់ឃើញនូវអ្នក ជាបុគ្គលមិនមានរោគអស់រយនៃឆ្នាំ។
 +<span para #para_378>[៣៧៨] (ហត្ថិបាលកុមារ…) បពិត្រព្រះរាជា អ្នកទ្រទ្រង់នូវសេចក្តីព្យាយាមវិសេសជាងជន ភាពជាសំឡាញ់ដោយមរណៈ សេចក្តីមេត្រីដោយជរា គប្បីមានដល់ជនណា ម្យ៉ាងទៀត ជនណា គប្បីដឹងថា អញនឹងមិនស្លាប់ក្នុងកាលណាមួយទេ មាតាបិតាគួរឃើញនូវជននោះ ជាបុគ្គលមិនមានរោគអស់រយនៃឆ្នាំ។ បុរសចែវទូកក្នុងទឹក នាំទូកនុ៎ះទៅកាន់ត្រើយ (ខាងនាយ) យ៉ាងណា សេចក្តីឈឺចាប់ និងសេចក្តីគ្រាំគ្រា រមែងនាំសត្វចូលទៅកាន់អំណាចនៃសេចក្តីស្លាប់អ្នកធ្វើនូវទីបំផុតជារឿយៗ យ៉ាងនោះដែរ។
 +<span para #para_379>[៣៧៩] (អស្សបាលកុមារ…) កាមទាំងឡាយជាភក់ផង កាមទាំងឡាយជាល្បាប់ផង ជាគ្រឿងនាំមកនូវសេចក្តីពេញចិត្ត ជាគ្រឿងឆ្លងបានដោយកម្រ ជាលំនៅនៃមច្ចុ ពួកសត្វដែលលិចចុះក្នុងភក់ ក្នុងល្បាប់នេះ ជាសត្វមានចិត្តថោកទាប ជាសភាវៈឆ្លងទៅកាន់ត្រើយ (ព្រះនិព្វាន) ពុំបានឡើយ។ អត្តភាពរបស់ទូលព្រះបង្គំជាខ្ញុំនេះ បានធ្វើនូវអំពើអាក្រក់ក្នុងកាលមុន ផលនៃកម្មនោះ ទូលព្រះបង្គំជាខ្ញុំបានកាន់យកហើយ ការួចចាកផលអកុសលនោះ មិនមានដល់ទូលព្រះបង្គំជាខ្ញុំឡើយ។ ទូលព្រះបង្គំ នឹងបិទរក្សានូវអត្តភាពនោះ កុំឲ្យអត្តភាពនេះធ្វើអំពើអាក្រក់ទៀតឡើយ។
 +<span para #para_380>[៣៨០] (គោបាលកុមារ…) បពិត្រព្រះរាជា ដូចបុរសកាលមិនឃើញគោ ស្វែងរកគោដែលបាត់ក្នុងព្រៃ យ៉ាងណា បពិត្រព្រះរាជាទ្រង់ព្រះនាមឯសុការី ប្រយោជន៍ (បព្វជ្ជា) របស់ទូលព្រះបង្គំជាខ្ញុំវិនាសបាត់ទៅ ក៏យ៉ាងនោះដែរ បពិត្រព្រះរាជា ទូលព្រះបង្គំជាខ្ញុំ មិនគប្បីស្វែងរកដូចម្តេចបាន។
 +<span para #para_381>[៣៨១] បុរសបង្អង់ (នូវការងារដែលត្រូវធ្វើ) ថា ចាំថ្ងៃស្អែកៗ ដូច្នេះ រមែងសាបសូន្យ អ្នកប្រាជ្ញដឹងថា អនាគតនេះមិនមានដូច្នេះហើយ អ្នកប្រាជ្ញណា នឹងបន្ទោបង់នូវសេចក្តីប៉ុនប៉ងដែលកើតឡើងហើយបាន។
 +<span para #para_382>[៣៨២] (អជបាលកុមារ…) ទូលព្រះបង្គំជាខ្ញុំ បានឃើញកុមារីនៅក្មេង (ឡេះឡោះ) ដូចជាមនុស្សឆ្កួត មានភ្នែកដូចត្របកនៃផ្កាកាកែស ឋិតនៅក្នុងបឋមវ័យ មិនទាន់បរិភោគនូវភោគៈទាំងឡាយ ស្រាប់តែមច្ចុនាំយកកុមារី (នោះទៅ)។ ប្រុសកម្លោះមានកំណើតល្អ មានមុខស្រស់បស់ គួរជាទីរមិលមើល មានសម្បុរលឿងដូចមាស មានពុកមាត់ដេរដាសដូចកេសរនៃផ្កាដកគាំ (មច្ចុបាននាំយកនូវប្រុសកម្លោះនោះទៅ) ខ្ញុំព្រះអង្គនឹងលះបង់នូវកាមទាំងឡាយ ហើយគេចចេញចាកផ្ទះ (ទៅបួស) បពិត្រព្រះសម្មតិទេព សូមព្រះអង្គអនុញ្ញាតទូលព្រះបង្គំជាខ្ញុំ ទូលព្រះបង្គំជាខ្ញុំនឹងបួស។
 +<span para #para_383>[៣៨៣] (បុរោហិត…) អនុបាទិន្នកសង្ខារ បានឈ្មោះថា ដើមឈើ ព្រោះតែមែកទាំងឡាយ មួយទៀត ជនទាំងឡាយហៅនូវដើមឈើដែលមានមែកលះបង់អស់ហើយថា ដង្គត់ ម្នាលនាងវាសេដ្ឋីដ៏ចំរើន ថ្ងៃនេះជាកាលគួរ ដើម្បីត្រាច់ទៅស្វែងរកភិក្ខារបស់ខ្ញុំ ដែលមានកូនលះបង់ហើយ។
 +<span para #para_384>[៣៨៤] (ព្រាហ្មណីបន្លឺឧទានថា) ពួកក្រៀល ហើរទៅឰដ៏អាកាស ក្នុងរដូវអស់ទឹកភ្លៀង ហង្សទាំងឡាយ ទំលាយនូវមងដែលពីងពាងធ្វើហើយ យ៉ាងណា កូនទាំងឡាយផង ប្តីផងរបស់អញ (ទំលាយមង គឺកាមហើយ) ក៏ទៅ យ៉ាងនោះដែរ អញនោះ កាលបើដឹងច្បាស់ហើយ មិនទៅតាមដូចម្តេចកើត។
 +<span para #para_385>[៣៨៥] (ព្រះរាជទេពី…) បក្សី (ត្មាត) ទាំងឡាយនេះ បរិភោគ (នូវសាច់) ហើយក្អែចេញ ទើបហើរចៀសចេញទៅរួច ចំណែកខាងត្មាតទាំងឡាយណា បរិភោគហើយមិនក្អែចេញទេ ត្មាតទាំងនោះ មកលុះក្នុងកណ្តាប់ដៃរបស់ខ្ញុំម្ចាស់ហើយ។ ព្រាហ្មណ៍បានខ្ជាក់ចោលនូវកាមទាំងឡាយចេញហើយ ព្រះអង្គនោះត្រឡប់ជាលេបវិញ បពិត្រព្រះរាជា បុរសណា ស៊ីនូវកញ្ជាក់ បុរសនោះមិនគួរគេសរសើរទេ។
 +<span para #para_386>[៣៨៦] (ព្រះរាជា…) បុរសអ្នកមានកំឡាំង អាចស្រង់នូវបុរសមានកំឡាំងខ្សោយ ដែលលិចក្នុងភក់ល្បាប់បាន យ៉ាងណា ម្នាលរាជធីតារបស់ព្រះបាទបញ្ចាលដ៏ចំរើន នាងឯងក៏ញ៉ាំងយើងឲ្យឆ្លងឡើង (ចាកកាម) ដោយគាថាទាំងឡាយជាសុភាសិត យ៉ាងនោះដែរ។
 +<span para #para_387>[៣៨៧] មហារាជទ្រង់ព្រះនាមឯសុការី ជាម្ចាស់ក្នុងទិស ទ្រង់ត្រាស់គាថានេះហើយ ទ្រង់លះបង់នូវដែនចេញទៅ ទ្រង់ព្រះផ្នួស ដូចជាដំរីដ៏ប្រសើរ ផ្តាច់នូវចំណងដូច្នោះ។
 +<span para #para_388>[៣៨៨] (មហាជន…) ព្រះរាជាមានព្យាយាមវិសេសជាងជន ទ្រង់សព្វព្រះរាជហ្ឫទ័យចំពោះបព្វជ្ជា លះបង់នូវដែន ចំណែកខាងព្រះនាង សូមដូចជាព្រះរាជារបស់យើងចុះ ព្រះនាងដែលពួកយើងគ្រប់គ្រងហើយ ចូរសោយរាជសម្បត្តិចុះ។
 +<span para #para_389>[៣៨៩] (ព្រះរាជទេពី…) ព្រះរាជាមានព្យាយាមវិសេសជាងជន ទ្រង់សព្វព្រះរាជហ្ឫទ័យចំពោះបព្វជ្ជា ទ្រង់លះបង់នូវដែន ចំណែកខាងខ្ញុំ នឹងលះបង់នូវកាមទាំងឡាយ ដែលញ៉ាំងចិត្តឲ្យត្រេកអរចេញ ហើយជាស្ត្រីម្នាក់ឯង ត្រាច់ទៅក្នុងលោក។ ព្រះរាជាមានព្យាយាមវិសេសជាងជន ទ្រង់សព្វព្រះរាជហ្ឫទ័យចំពោះបព្វជ្ជា ទ្រង់លះបង់នូវដែន ចំណែកខាងខ្ញុំ នឹងលះបង់នូវកាមទាំងឡាយតាមចំណែក ហើយជាស្ត្រីម្នាក់ឯង ត្រាច់ទៅក្នុងលោក។ កាលទាំងឡាយ តែងកន្លងហួសទៅ រាត្រីទាំងឡាយ តែងញ៉ាំង (អាយុសង្ខារ) ឲ្យឆ្លងទៅ គំនរនៃវ័យទាំងឡាយ រមែងរលត់ទៅតាមលំដាប់ ចំណែកខាងខ្ញុំ នឹងលះបង់នូវកាមទាំងឡាយ ជាទីញ៉ាំងចិត្តឲ្យត្រេកអរ ហើយជាស្ត្រីម្នាក់ឯង ត្រាច់ទៅក្នុងលោក។ កាលទាំងឡាយ រមែងកន្លងហួសទៅ រាត្រីទាំងឡាយ រមែងញ៉ាំង (អាយុសង្ខារ) ឲ្យឆ្លងទៅ គំនរនៃវ័យទាំងឡាយ រមែងលះបង់ទៅតាមលំដាប់ ចំណែកខាងខ្ញុំ នឹងលះបង់នូវកាមទាំងឡាយតាមចំណែក ហើយជាស្ត្រីម្នាក់ឯង ត្រាច់ទៅក្នុងលោក។ កាលទាំងឡាយ រមែងកន្លងហួសទៅ រាត្រីទាំងឡាយ រមែងញ៉ាំង (អាយុសង្ខារ) ឲ្យឆ្លងទៅ គំនរនៃវ័យទាំងឡាយ រមែងលះបង់ទៅជាលំដាប់ ចំណែកខាងខ្ញុំ នឹងកន្លងបង់នូវគ្រឿងថ្ពក់ទាំងអស់ ហើយជាស្ត្រីត្រជាក់ម្នាក់ឯង ត្រាច់ទៅក្នុងលោក។
 +<div centeralign>ចប់ ហត្ថិបាលជាតក ទី១៣។
 +==== អយោឃរជាតក ទី១៤ ====
 +<div ref_source><span sang_id #sut.kn.jat.510>[[km:tipitaka:sut:kn:jat:sut.kn.jat.510|sut.kn.jat.510]] | [[km:tipitaka:book_060#sut.kn.jat.510|ភាគទី ៦០]]
 +<div centeralign>**(៥១០. អយោឃរជាតកំ (១៤))**
 +<span para #para_390>[៣៩០] (អយោឃរកុមារពោធិសត្វ…) សត្វនៅក្នុងគភ៌ អស់រាត្រីណាមួយជាដំបូង សត្វនោះប្រព្រឹត្តទៅ ដូចជាពពកដែលតាំងឡើង សត្វនោះកាលទៅ រមែងមិនត្រឡប់វិញទេ។
 +<span para #para_391>[៣៩១] មិនមែនពួកនរៈកាលច្បាំង មិនមែនពួកនរៈបរិបូរណ៍ដោយកំលាំង មិនគ្រាំគ្រ មិនស្លាប់ទេ ព្រោះថា បាណមណ្ឌលទាំងអស់នោះ គឺជាតិ និងជរា តែងចូលទៅជិតបៀតបៀន ហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំកើតឡើងថា អញនឹងប្រព្រឹត្តធម៌។
 +<span para #para_392>[៣៩២] ព្រះរាជាទាំងឡាយ ជារដ្ឋាធិបតី គ្របសង្កត់នូវសេនាប្រកបដោយអង្គ ៤ ជាសេនាមានសភាពគួរខ្លាចក្រៃពេក រមែងឈ្នះបាន ប៉ុន្តែមិនអាចឈ្នះនូវសេចក្តីស្លាប់បាន ព្រោះហេតុនោះ គំនិតរបស់ទូលព្រះបង្គំជាខ្ញុំកើតឡើងថា អញនឹងប្រព្រឹត្តធម៌។
 +<span para #para_393>[៣៩៣] ព្រះរាជាទាំងឡាយអង្គខ្លះ ដែលមានពលដំរី ពលសេះ ពលរថ ពលថ្មើរជើងចោមរោមហើយ រួច (អំពីកណ្តាប់ដៃពួកបច្ចាមិត្ត) បាន ប៉ុន្តែមិនអាចរួចចាកសេចក្តីស្លាប់បាន ព្រោះហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំកើតឡើងថា អញនឹងប្រព្រឹត្តធម៌។
 +<span para #para_394>[៣៩៤] ព្រះរាជាទាំងឡាយក្លៀវក្លា រមែង (ញ៉ាំងនគរទាំងឡាយរបស់ពួកសេ្តចជាបច្ចាមិត្ត) ឲ្យខ្ទេចខ្ទី ឲ្យខ្ចាត់ខ្ចាយ ដោយពលដំរី ពលសេះ ពលរថ ពលថ្មើរជើងបាន ប៉ុន្តែមិនអាចកំទេចនូវមច្ចុបានទេ ព្រោះហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំ កើតឡើងថា អញនឹងប្រព្រឹត្តធម៌។
 +<span para #para_395>[៣៩៥] ដំរីទាំងឡាយ ចុះប្រេង មានប្រេងធ្លាយហូរហៀរ តែងញ៉ាំញីនូវនគរទាំងឡាយ សម្លាប់នូវជនបាន ប៉ុន្តែមិនអាចញ៉ាំញីនូវសេចក្តីស្លាប់បានទេ ព្រោះហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំកើតឡើងថា អញនឹងប្រព្រឹត្តធម៌។
 +<span para #para_396>[៣៩៦] ខ្មាន់ធ្នូទាំងឡាយ ទុកជាមានដៃហាត់ហើយ ជាអ្នកក្លៀវក្លា អាចញ៉ាំងព្រួញឲ្យធ្លាក់ក្នុងទីឆ្ងាយបាន បាញ់មិនខុស ក៏មិនអាចបាញ់នូវមច្ចុបានទេ ព្រោះហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំ កើតឡើងថា អញនឹងប្រព្រឹត្តធម៌។
 +<span para #para_397>[៣៩៧] ទឹកស្រះទាំងឡាយ រមែងអស់ទៅ ផែនដី ព្រមទាំងភ្នំ និងដងព្រៃ រមែងអស់ទៅ វត្ថុដែលប្រព្រឹត្តទៅក្នុងអំណាចនៃសង្ខារទាំងអស់នោះ ក៏រមែងអស់ទៅ ក្នុងចន្លោះនៃកាលដ៏វែង ដ្បិតថា វត្ថុទាំងអស់នោះ គប្បីបាក់បែកក្នុងកំណត់កាលជាទីវិនាស ព្រោះហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំ កើតឡើងថា អញនឹងប្រព្រឹត្តធម៌។
 +<span para #para_398>[៣៩៨] ជីវិតរបស់នារី និងនរៈក្នុងលោកនេះទាំងអស់ តែងប្រែប្រួលដូចជាសម្ពត់របស់អ្នកលេង((អ្នកលេងសុរា ឃើញសុរាហើយ អាចយកសម្ពត់ទៅដូរផឹក។)) ដូចឈើដុះក្បែរច្រាំង យ៉ាងនោះដែរ ព្រោះហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំ កើតឡើងថា អញនឹងប្រព្រឹត្តធម៌។
 +<span para #para_399>[៣៩៩] ផ្លែឈើទាំងឡាយ (រមែងជ្រុះចុះ) យ៉ាងណា មាណពទាំងឡាយ ទាំងក្មេង ទាំងចាស់ ទាំងស្រី ទាំងប្រុស ទាំងមជ្ឈិមបុរស (បណ្ឌក និងឧភតោព្យញ្ជនក) រមែងមានសរីរៈបែកធ្លាយជ្រុះចុះ (យ៉ាងនោះ) ព្រោះហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំ កើតឡើងថា អញនឹងប្រព្រឹត្តធម៌។
 +<span para #para_400>[៤០០] វ័យនេះ មិនដូចស្តេចផ្កាយ (ព្រះចន្ទ្រ) ទេ វ័យណាកន្លងទៅហើយ ឥឡូវនេះ វ័យនោះ ទៀងតែទៅមែនពិត បុគ្គលចាស់ឥតមានតម្រេក (ក្នុងកាមគុណ((ប្រព្រឹត្តមេថុនមិនកើត។)) ) សុខនឹង (មាន) មកពីណា ព្រោះហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំ កើតឡើងថា អញនឹងប្រព្រឹត្តធម៌។
 +<span para #para_401>[៤០១] ពួកយក្ខ បិសាច ឬប្រេតទាំងនោះខឹងហើយ រមែងផ្លុំសម្លាប់នូវពួកមនុស្ស ប៉ុន្តែមិនអាចផ្លុំសម្លាប់នូវមច្ចុបានទេ ព្រោះហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំ កើតឡើងថា អញនឹងប្រព្រឹត្តធម៌។
 +<span para #para_402>[៤០២] មនុស្សទាំងឡាយ រមែងធ្វើនូវការអង្វរករចំពោះពួកយក្ខ ពួកបិសាច ឬពួកប្រេត ដែលខឹងហើយនោះបាន ប៉ុន្តែមិនអាចអង្វរករមច្ចុបានទេ ព្រោះហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំ កើតឡើងថា អញនឹងប្រព្រឹត្តធម៌។
 +<span para #para_403>[៤០៣] ព្រះរាជាទាំងឡាយ ទ្រង់ជ្រាបច្បាស់នូវទោស ហើយដាក់អាជ្ញាចំពោះពួកជនអ្នកមានកំហុស អ្នកប្រទូស្ត និងអ្នកបៀតបៀនបាន ប៉ុន្តែមិនអាចដាក់អាជ្ញា ដល់មច្ចុបានទេ ព្រោះហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំ កើតឡើងថា អញនឹងប្រព្រឹត្តធម៌។
 +<span para #para_404>[៤០៤] ពួកជនអ្នកមានកំហុស អ្នកប្រទូស្ត អ្នកបៀតបៀន តែងអង្វរករព្រះរាជាទាំងឡាយនោះបាន ប៉ុន្តែ ធ្វើនូវកិរិយាអង្វរករមច្ចុពុំបានទេ ព្រោះហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំ កើតឡើងថា អញនឹងប្រព្រឹត្តធម៌។
 +<span para #para_405>[៤០៥] មិនថាក្សត្រ មិនថាព្រាហ្មណ៍ មិនថាអ្នកស្តុកស្តម្ភ អ្នកមានកំឡាំង អ្នកមានតេជះទេ សេចក្តីយល់មុខរបស់មច្ចុរាជ មិនមានឡើយ ព្រោះហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំ កើតឡើងថា អញនឹងប្រព្រឹត្តធម៌។
 +<span para #para_406>[៤០៦] ខ្លាធំ ទាំងខ្លាដំបង តែងគំរាមនូវជនដែលកំពុងញាប់ញ័រ ហើយទំពាស៊ីបាន ប៉ុន្តែមិនអាចទំពាស៊ីនូវមច្ចុបានទេ ព្រោះហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំកើតឡើងថា អញនឹងប្រព្រឹត្តធម៌។
 +<span para #para_407>[៤០៧] ពួកជនអ្នកធ្វើមាយា (អ្នកលេងកល) កាលធ្វើ (នូវមាយា) ក្នុងទីពាក់កណ្តាលរង្គ រមែងធ្វើនូវភ្នែកទាំងឡាយរបស់ជន ឲ្យភាន់ច្រឡំបានដោយពិត ប៉ុន្តែមិនអាចញ៉ាំងមច្ចុឲ្យភាន់ច្រឡំបានឡើយ ព្រោះហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំ កើតឡើងថា អញនឹងប្រព្រឹត្តធម៌។
 +<span para #para_408>[៤០៨] សត្វអាសីពិសទាំងឡាយ មានតេជះដ៏ក្លាខ្លាំង ខឹងហើយ រមែងចឹកសម្លាប់នូវមនុស្សទាំងឡាយនោះក៏បាន ប៉ុន្តែមិនអាចចឹកនូវមច្ចុបានទេ ព្រោះហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំ កើតឡើងថា អញនឹងប្រព្រឹត្តធម៌។
 +<span para #para_409>[៤០៩] សត្វអាសីពិសទាំងឡាយក្រោធហើយ ចឹកនរណា ពួកពេទ្យអ្នករក្សា រមែងកំចាត់នូវពិសនៃសត្វអាសីពិសទាំងនោះបាន ប៉ុន្តែកំចាត់នូវពិសដែលមច្ចុចឹកហើយពុំបានទេ ព្រោះហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំ កើតឡើងថា អញនឹងប្រព្រឹត្តធម៌។
 +<span para #para_410>[៤១០] ពេទ្យទាំងឡាយ ឈ្មោះធម្មន្តរី ១ វេត្តរុណ ១ ភោជៈ ១ សម្លាប់នូវពិសទាំងឡាយនៃភុជង្គ (នាគ) បាន ពួកពេទ្យទាំងនោះ គេឮថា ធ្វើមរណកាលទៅហើយដូចគ្នាដែរ ព្រោះហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំ កើតឡើងថា អញនឹងប្រព្រឹត្តធម៌។
 +<span para #para_411>[៤១១] ពួកវិជ្ជាធរ រៀននូវឃោរវិជ្ជា រមែងដល់នូវការបំបាំងខ្លួនដោយថ្នាំទាំងឡាយបាន ប៉ុន្តែមិនដល់នូវការបំបាំងមច្ចុរាជបានទេ ព្រោះហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំ កើតឡើងថា អញនឹងប្រព្រឹត្តធម៌។
 +<span para #para_412>[៤១២] ធម៌រមែងរក្សានូវបុគ្គលអ្នកប្រព្រឹត្តធម៌ដោយពិត ធម៌ដែលបុគ្គលប្រព្រឹត្តដោយល្អហើយ រមែងនាំមកនូវសេចក្តីសុខ នេះជាអានិសង្សក្នុងធម៌ ដែលបុគ្គលប្រព្រឹត្តដោយល្អហើយ បុគ្គលអ្នកប្រព្រឹត្តធម៌ រមែងមិនទៅកាន់ទុគ្គតិ។
 +<span para #para_413>[៤១៣] សភាវៈទាំងឡាយពីរ គឺធម៌ ១ អធម៌ ១ មិនមែនមានផលស្មើគ្នាទេ អធម៌នាំសត្វទៅកាន់នរក ធម៌ញ៉ាំងសត្វឲ្យដល់នូវសុគតិ។
 +<div centeralign>ចប់ អយោឃរជាតក ទី១៤។
 +ឧទ្ទាននៃវីសតិនិបាតនោះគឺ
 +មាតង្គជាតក ១ ចិត្តសម្ភូតជាតក ១ សីវិរាជជាតក ១ សិរិមន្តជាតក ១ រោហនមិគជាតក ១ ហង្សជាតក ១ សត្តិគុម្ពជាតក ១ ភល្លាតិយជាតក ១ សោមនស្សជាតក ១ ចម្បេយ្យជាតក ១ មហាបលោភនជាតក ១ បញ្ចបណ្ឌិតជាតក ១ ហត្ថិបាលជាតក ១ អយោឃរជាតក ១។
 +<div centeralign>ចប់ វីសតិនិបាត។
 +====== តឹសនិបាតជាតក ======
 +<div ref_source><span sang_id #sut.kn.jat.v16>[[km:tipitaka:sut:kn:jat:sut.kn.jat.v16|sut.kn.jat.v16]] | [[km:tipitaka:book_060#sut.kn.jat.v16|ភាគទី ៦០]]
 +<div centeralign>**(១៦. តិំសនិបាតោ)**
 +==== កឹឆន្ទជាតក ទី១ ====
 +<div ref_source><span sang_id #sut.kn.jat.511>[[km:tipitaka:sut:kn:jat:sut.kn.jat.511|sut.kn.jat.511]] | [[km:tipitaka:book_060#sut.kn.jat.511|ភាគទី ៦០]]
 +<div centeralign>**(៥១១. កិំឆន្ទជាតកំ (១))**
 +<span para #para_414>[៤១៤] (ទេវតាពោលថា) បពិត្រព្រាហ្មណ៍ លោកពេញចិត្តនឹងអ្វី ប៉ុនប៉ងអ្វី ប្រាថ្នាអ្វី ស្វែងរកអ្វី ទើបអង្គុយម្នាក់ឯងក្នុងរដូវក្តៅដោយប្រយោជន៍អ្វី។ 
 +<span para #para_415>[៤១៥] (តាបសពោលតបថា) ក្អមដាក់នូវទឹកដ៏ធំ មានទ្រង់ទ្រាយស្អាតបាត មានឧបមាយ៉ាងណា ផ្លែស្វាយទុំ ដ៏ឧតម្តដោយពណ៌ និងក្លិន និងរស ក៏មានឧបមេយ្យយ៉ាងនោះ។ ម្នាលនាងមានអវយវៈត្រង់កណ្តាល (ចង្កេះ) មិនមានមន្ទិល អាត្មាបានឃើញផ្លែស្វាយនោះអណ្តែតតាមខ្សែទឹក ក៏ចាប់ផ្លែស្វាយនោះដោយដៃទាំងពីរ ហើយនាំយកទៅកាន់រោងបូជាភ្លើង។ លំដាប់នោះ អាត្មាបានដាក់ផ្លែស្វាយលើស្លឹកចេកទាំងឡាយដោយខ្លួនឯង ចិតនូវផ្លែស្វាយនោះដោយកាំបិត ហើយ (ឆាន់) ផ្លែស្វាយនោះ នាំចេញនូវសេចក្តីស្រេកឃ្លានរបស់អាត្មាបាន។ អាត្មានោះ ប្រាសចាកសេចក្តីក្រវល់ក្រវាយ លុះផ្លែស្វាយអស់ហើយ ក៏អត់ទ្រាំបានដោយលំបាក មិនបានសេចក្តីត្រេកអរក្នុងផ្លែឈើទាំងឡាយឯទៀតណាមួយ។ ផ្លែស្វាយនោះ នឹងនាំមកនូវសេចក្តីស្លាប់ដល់អាត្មាដោយពិត ព្រោះរីងស្គមព្រោះផ្លែស្វាយមានរសឆ្ងាញ់ មានរសផ្អែមលើសលប់ ជាទីពេញចិត្ត។ អាត្មាបានស្រង់ផ្លែស្វាយដែលកំពុងអណ្តែតក្នុងអន្លង់ដ៏ធំអំពីស្ទឹង អាត្មានៅ (ដោយសេចក្តីស្រេកឃ្លាន) ព្រោះហេតុណា ហេតុនោះទាំងអស់ អាត្មាបានប្រាប់ដល់នាង។ អាត្មាអង្គុយអាស្រ័យនូវស្ទឹងជាទីរីករាយ ស្ទឹងនេះធំទូលាយ ប្រកបដោយត្រី នាងកុំអាលរត់ទៅ ចូរប្រាប់ខ្លួននោះដល់អាត្មាសិន។ ម្នាលនាងកល្យាណី នាងជាអ្វី ម្នាលនាងមានអវយវៈត្រង់កណ្តាល (ចង្កេះ) ដ៏ល្អ នាងមានរូបដូចកដម្បារមាសដ៏រលីង (មានដំណើរ) ដូចជាកូនខ្លាដែលកើតក្នុងញកភ្នំ (មកក្នុងទីនេះ) ដើម្បីអ្វី។ នាងនារីទាំងឡាយណា ជាអ្នកបំរើពួកទេវតា ក្នុងទេវតាទាំងឡាយផង ស្រីទាំងឡាយណាប្រកបដោយរូប ក្នុងមនុស្សលោកផង ស្រីទាំងឡាយនោះ ប្រាកដស្មើដោយរូបនៃនាង មិនមានក្នុងទេវគន្ធព្វ និងមនុស្សលោកឡើយ ម្នាលនាងមានអវយវៈខាងដើម (ភ្លៅ) ដ៏ល្អ អាត្មាសួរហើយ ចូរប្រាប់នាម និងគោត្រផង ផៅពង្សទាំងឡាយផង។
 +<span para #para_416>[៤១៦] (ទេវតា…) បពិត្រព្រាហ្មណ៍ លោកគង់នៅអាស្រ័យស្ទឹងឈ្មោះកោសិកី ជាទីរីករាយណា ខ្ញុំមានលំនៅត្រង់ខ្សែទឹកដ៏កាច មានអន្លង់ជាទីហូរទៅនៃទឹកដ៏ប្រសើរ អាស្រ័យនៅហើយ (ក្នុងស្ទឹងនោះ)។ ជ្រោះភ្នំដ៏ច្រើន កុះករដោយឈើផ្សេងៗ រមែងមានក្នុងទីចំពោះមុខខ្ញុំ រមែងហូរទៅ ក្នុងរដូវភ្លៀង។ ម្យ៉ាងទៀត ស្ទឹងដ៏ច្រើន មានទឹកហូរចេញអំពីព្រៃ ទ្រទ្រង់នូវគំនរទឹកដ៏ខៀវ ស្ទឹងដ៏ច្រើន មានរូបភាពដូចជានាគ រមែងញ៉ាំងខ្ញុំឲ្យពេញដោយទឹក។ ដើមស្វាយ ដើមព្រីង ដើមខ្នុរសម្ល ដើមក្ទុម្ព ដើមត្នោត និងដើមល្វា ជលជាតទាំងឡាយដ៏ច្រើន រមែងចូលទៅកាន់ស្ទឹងទាំងនោះរឿយៗ។ ផ្លែឈើណាមួយ នៅក្បែរមាត់ច្រាំងទាំងពីរ រមែងជ្រុះទៅក្នុងទឹក ផ្លែឈើនោះ រសាត់ទៅតាមអំណាចនៃខ្សែទឹកដោយឥតសង្ស័យ។ បពិត្រលោកជាអ្នកប្រាជ្ញ មានប្រាជ្ញាច្រើន លោកជ្រាបហេតុនុ៎ះហើយ សូមស្តាប់ពាក្យខ្ញុំចុះ បពិត្រព្រះជនាធិបតី សូមលោកកុំពេញចិត្តឡើយ ចូរបដិសេធនូវការជាប់ចំពាក់ដោយតណ្ហា។ បពិត្រព្រះរាជិសីអ្នកញ៉ាំងដែនឲ្យចំរើន លោកកំពុងចំរើន (ដោយសាច់ និងឈាម) ប្រាថ្នាសេចក្តីស្លាប់ ដោយហេតុណា ខ្ញុំពុំសំគាល់នូវលោកថា ជាអ្នកចំរើនដោយប្រាជ្ញាដោយហេតុនោះទេ។ បិតាទាំងឡាយ (ព្រហ្ម) និងគន្ធព្វ ព្រមទាំងទេវតា រមែងដឹងនូវភាពនៃបុគ្គលនោះថា ជាអ្នកលុះក្នុងអំណាចនៃតណ្ហា ម្យ៉ាងទៀត ឥសីទាំងឡាយណាក្នុងលោក ជាអ្នកមានចិត្តសង្រួមហើយ មានតបៈ ឥសីទាំងឡាយនោះ រមែងដឹងឥតសង្ស័យ (សូម្បី) ពួកអ្នកមានយសជាអ្នកបម្រើ (ឥសីទាំងនោះ ក៏ដឹងការនោះតៗ គ្នាទៀត)។
 +<span para #para_417>[៤១៧] (តាបស…) បើ (នរជនណា) មិនគិតសម្លាប់បុគ្គលនោះទេ បាបក៏មិនចំរើនដល់នរជននោះ ដែលដឹងច្បាស់នូវធម៌ទាំងពួងរបស់អ្នកប្រាជ្ញ យ៉ាងនេះផង ដឹងនូវការបែកធ្លាយ និងច្យុតិនៃជីវិតផង ម្នាលនាងជាធំ ដែលពួកឥសីដឹងច្បាស់ហើយ ប្រយោជន៍នៃសត្វលោក នាងដឹងច្បាស់ហើយយ៉ាងនេះ នាងឈ្មោះថាស្វែងរកនូវបាបកម្ម (ចំពោះខ្លួន) ព្រោះប្រទេចពាក្យមិនប្រសើរ។ ម្នាលនាងទេវធីតាមានត្រគាកសាយល្អ បើយើងនឹងស្លាប់លើត្រើយរបស់នាង កាលបើយើងស្លាប់ហើយ ដំណិះដំនៀលនឹងបានមកនាងឯង ឥតសង្ស័យឡើយ។ ម្នាលនាងមានអវយវៈត្រង់កណ្តាលដ៏ល្អ ព្រោះហេតុនោះ នាងឯងចូររក្សានូវកម្មអាក្រក់ កាលបើយើងស្លាប់ហើយ កុំឲ្យជនទាំងអស់ជេរប្រទេចនាង ក្នុងកាលជាខាងក្រោយឡើយ។
 +<span para #para_418>[៤១៨] (ទេវតា…) ហេតុនេះ ខ្ញុំម្ចាស់ដឹងច្បាស់ហើយ ធម្មតា ស្តេចនេះមិនងាយអត់ទ្រាំបានទេ ណ្ហើយចុះ ខ្ញុំម្ចាស់នឹងប្រគេននូវខ្លួនខ្ញុំម្ចាស់ផង ប្រគេននូវស្វាយនោះផង ដល់លោកម្ចាស់ ដ្បិតលោកម្ចាស់បានលះបង់នូវកាមគុណទាំងឡាយ ដែលគេលះបង់បានដោយក្រ ហើយបានអធិដ្ឋាននូវសីល ជាគ្រឿងស្ងប់រម្ងាប់ផង នូវសុចរិតធម៌ផង។ 
 +បុគ្គលណា លះបង់នូវចំណងខាងដើម ហើយឋិតនៅក្នុងចំណងខាងចុងផង ប្រព្រឹត្តនូវអធម៌ផង បាបតែងចំរើនឡើងដល់បុគ្គលនោះ។ សូមលោកម្ចាស់មកចុះ ខ្ញុំម្ចាស់នឹងនាំលោកម្ចាស់ទៅឲ្យដល់ព្រៃស្វាយនោះ សូមលោកម្ចាស់មានសេចក្តីខ្វល់ខ្វាយតិចដោយពិតចុះ ខ្ញុំម្ចាស់នឹងនាំទៅដាក់ក្នុងព្រៃស្វាយដ៏ត្រជាក់នោះ សូមលោកម្ចាស់គង់នៅកុំមានសេចក្តីខ្វល់ខ្វាយ។ បពិត្រអរិន្ទមៈ ព្រៃស្វាយនោះ ពួកសត្វបក្សីមានកក្ងក់ ស្រវឹងដោយរសនៃផ្កាឈើ ស្រែកបន្លឺឡើងហើយ ពួកក្រៀល ពួកក្ងោក ជាទិព្វ ពួកសត្វស្លាបឈ្មោះកោយដ្ឋិ និងឈ្មោះមធុសាលិយៈ យំជាមួយនឹងពួកហង្ស ពួកតាវៅ ដែលនៅក្នុងព្រៃស្វាយនោះ ក៏ញ៉ាំងពួកសត្វទាំងនោះឲ្យភ្ញាក់ឡើងហើយ។ ដើមស្វាយទាំងឡាយក្នុងព្រៃនោះ មានចុងមែកដាបចុះ (ព្រោះទម្ងន់ផ្លែ) ប្រាកដស្មើដោយទីលានដែលពេញដោយកណ្តាប់ស្រូវ ដើមដកគាំ ស្រល់ និងកទម្ពទាំងឡាយ មានចង្កោមផ្លែសំយុងចុះ ដូចធ្លាយផ្លែត្នោតទុំ។
 +<span para #para_419>[៤១៩] (តាបសនិយាយទៅនឹងប្រេតថា) អ្នកទ្រទ្រង់នូវផ្កាកម្រង ទ្រទ្រង់នូវឈ្នួត ប្រដាប់ដោយគ្រឿងអាភរណៈ ពាក់នូវពាហុរក្សរ័ត្ន (កងកន់) ប្រស់ព្រំដោយខ្លឹមចន្ទន៍ ឲ្យគេបម្រើក្នុងវេលាយប់ សោយនូវទុក្ខវេទនាក្នុងវេលាថ្ងៃ។ ស្រីទាំងឡាយ ១៦០០០ នេះ ជាស្រីបំរើរបស់អ្នក អ្នកជាបុគ្គលមានអានុភាពច្រើនយ៉ាងនេះ អស្ចារ្យគួរឲ្យព្រឺរោម។ ក្នុងកាលមុន អ្នកបានធ្វើអំពើបាបនាំមកនូវទុក្ខដល់ខ្លួនដូចម្តេច ដែលអ្នកធ្វើក្នុងមនុស្សលោក បានជាស៊ីនូវសាច់ខ្នង (របស់ខ្លួន)។
 +<span para #para_420>[៤២០] (ប្រេត…) ខ្ញុំបានរៀននូវវេទទាំងឡាយ ហើយជាប់ចំពាក់ក្នុងកាមទាំងឡាយ បានប្រព្រឹត្តមិនជាប្រយោជន៍ដល់ជនដទៃ អស់កាលដ៏យូរអង្វែង។ បុគ្គលណា ជាអ្នកស៊ីនូវសាច់ខ្នង (ញុះញង់គេ) បុគ្គលនោះ ក៏ខ្វារស៊ីនូវសាច់ខ្នងរបស់ខ្លួន ដូចខ្ញុំស៊ីក្នុងថ្ងៃនេះដែរ។
 +<div centeralign>ចប់ កឹឆន្ទជាតក ទី១។
 +==== កុម្ភជាតក ទី២ ====
 +<div ref_source><span sang_id #sut.kn.jat.512>[[km:tipitaka:sut:kn:jat:sut.kn.jat.512|sut.kn.jat.512]] | [[km:tipitaka:book_060#sut.kn.jat.512|ភាគទី ៦០]]
 +<div centeralign>**(៥១២. កុម្ភជាតកំ (២))**
 +<span para #para_421>[៤២១] (ព្រះបាទសព្វមិត្ត ត្រាស់សួរថា) អ្នកជាអ្វី មកប្រាកដអំពីភពតាវត្តិង្ស (ប្រតិស្ឋាន) លើអាកាសនេះ រស្មីទាំងឡាយរបស់អ្នក ផ្សាយចេញអំពីខ្លួន ដូចព្រះចន្ទ ភ្លឺស្វាងក្នុងវេលាយប់ ឬដូចផ្លេកបន្ទោរ ឆ្វៀលឆ្វាត់ឰដ៏អាកាស។ អ្នកឯងដើរទៅមិនមានខ្យល់ ឰដ៏អាកាស អ្នកដើរក្តី ឈរក្តី ឰដ៏អាកាស ឫទ្ធិរបស់ពួកទេវតា ដែលមិនបាច់ដើរទៅកាន់ផ្លូវឆ្ងាយ (ដោយជើង) អ្នកបានធ្វើឲ្យដូចជាទីដំកល់ ចំរើនល្អ។ អ្នកឋិតនៅ ព្រោះអាស្រ័យនូវការទៅឰដ៏អាកាស តើអ្នកជាអ្វី (អ្នកនិយាយ) នូវសេចក្តីណាថា អ្នកទាំងឡាយ ចូរទិញឆ្នាំងចុះ ដូច្នេះ តើឆ្នាំងនេះសម្រាប់ធ្វើអ្វី ម្នាលព្រាហ្មណ៍ អ្នកចូរប្រាប់សេចក្តីនុ៎ះដល់ខ្ញុំ។
 +<span para #para_422>[៤២២] (ព្រះឥន្ទ្រាធិរាជតបថា) នេះមិនមែនជាក្អមសប្បិទេ មិនមែនជាក្អមប្រេងទេ មិនមែនជាក្អមស្ករអំពៅទេ មិនមែនជាក្អមទឹកឃ្មុំទេ ទោសរបស់ក្អមមានច្រើន សូមព្រះអង្គទ្រង់ព្រះសណ្តាប់នូវទោសដ៏ច្រើន ដែលតាំងនៅក្នុងក្អមចុះ។ បុគ្គលដើរភ្លាត់ធ្លាក់ជ្រោះរណ្តៅ គុហា អណ្តូងជ្រាំ រណ្តៅជ្រាំ ទាំងបរិភោគនូវរបស់ដែលមិនគួរបរិភោគដ៏ច្រើន ព្រោះផឹកនូវសុរាណា សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ បុគ្គលមិនជាធំក្នុងចិត្ត តែងដើរចប្រប់ ដូចគោស៊ីនូវបាយ សុរា ជាអ្នកមិនមានទីពឹង តែងចូលទៅច្រៀង ឬរាំ ព្រោះផឹកនូវសុរាណា សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ បុគ្គលអាក្រាត ដូចជាពួកអចេលកៈ ដើរទៅកាន់ចន្លោះថ្នល់ ក្នុងស្រុក មានចិត្តវង្វេង ដេកហួសវេលា ព្រោះផឹកនូវសុរាណា សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ បុគ្គលក្រោកឡើងទេ្រតទ្រោត ញ័រក្បាល ញ័រដើមដៃ បុគ្គលនោះ រាំដូចជារូបយន្តដែលធ្វើដោយឈើ ព្រោះផឹកនូវសុរាណា សូមព្រះអង្គទិញក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ ជនទាំងឡាយ ត្រូវភ្លើងឆេះ រមែងដេកនៅ ឬត្រូវពួកចចកខាំស៊ី បានដល់នូវទោសត្រូវគេចង គេសម្លាប់ ទាំងសាបសូន្យនូវភោគៈ ព្រោះតែផឹកនូវសុរាណា សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ បុគ្គលនិយាយនូវពាក្យ ដែលគេមិនគួរនិយាយ អង្គុយក្នុងទីប្រជុំ របូតសំពត់ស្លៀក ប្រឡាក់ប្រឡូស ដេកជ្រមុជក្នុងកំអួត ដល់នូវសេចក្តីវិនាសព្រោះផឹកសុរាណា សូមព្រះអង្គទិញក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ បុគ្គលលើកកំពស់ មានភ្នែកក្រហម សំគាល់ថា ផែនដីទាំងមូលសុទ្ធតែជារបស់អញ សូម្បីស្តេចជាធំលើផែនដី មានសមុទ្រទាំង ៤ ជាទីបំផុត ក៏មិនស្មើនឹងអញដែរ ព្រោះផឹកនូវសុរាណា សូមព្រះអង្គទិញក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ សុរាណា ដែលនាំឲ្យកើតមានះ និងការមើលងាយ នាំឲ្យឈ្លោះប្រកែក នាំឲ្យញុះញង់ នាំឲ្យមានពណ៌សម្បុរអាក្រក់ នាំឲ្យអាក្រាតសំពត់ ឲ្យរត់ផ្តេសផ្តាស ជាគតិ ជាលំនៅរបស់ពួកអ្នកលេងជាន់ចាស់ សូមព្រះអង្គទិញក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ ត្រកូលទាំងឡាយស្តុកស្តម្ភ សាយភាយ (ដោយសំពត់ និងទ្រព្យសម្បត្តិ) មានទ្រព្យច្រើនពាន់ ត្រូវសុរានេះ ធ្វើកេរ្តិ៍មត៌ក ឲ្យដាច់សូន្យក្នុងលោក សូមព្រះអង្គទិញក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ ជនទាំងឡាយ ញ៉ាំទ្រព្យសម្បត្តិ ប្រាក់មាស ស្រែចម្ការ និងគោក្របី ឲ្យវិនាសអស់ ព្រោះតែសុរាណា (ម្យ៉ាងទៀត សុរាណា) ផ្តាច់បង់នូវត្រកូលអ្នកមានទ្រព្យទាំងឡាយ សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ បុរសមានសភាពភ្លើតភ្លើន តែងជេរនូវមាតា និងបិតា ទាំងចាប់ទោសម្តាយក្មេក ឬចាប់ទោសកូនប្រសាស្រី ព្រោះផឹកសុរាណា សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ ស្រីមានសភាពភ្លើតភ្លើន តែងជេរនូវឪពុកក្មេក និងប្តី ចាប់ទោសខ្ញុំប្រុស ចាប់ទោសអ្នកបំរើ ព្រោះតែផឹកសុរាណា សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ បុគ្គលបៀតបៀនសមណៈ ឬព្រាហ្មណ៍ដែលតាំងនៅក្នុងធម៌ តែងទៅកាន់អបាយ ដែលមានសេចក្តីបៀតបៀននោះជាហេតុ ព្រោះផឹកសុរាណា សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ ជនទាំងឡាយប្រពឹត្តអាក្រក់ ដោយកាយ វាចា និងចិត្ត លុះប្រព្រឹត្តអាក្រក់ហើយ ទៅកាន់នរក ព្រោះផឹកសុរាណា សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ ជនទាំងឡាយសូម្បីចំណាយប្រាក់ដ៏ច្រើន អង្វរមិនបាននូវបុរសណា (ដែលមិនទាន់ផឹកសុរា) ក្នុងកាលមុនថា (អ្នកចូរពោលមុសាវាទ) បុរសនោះ លុះផឹកនូវសុរានោះរួចហើយ ក៏ពោលនូវពាក្យមុសាវាទបាន សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ កាលបើកិច្ចប្រញាប់កើតហើយ បុគ្គលនោះគេបញ្ជូនទៅក្នុងការបម្រើ ត្រូវគេសួរថា (អ្នកឯងមករកអ្វី) រមែងមិនដឹងសេចក្តី (ដែលគេសួរ) ព្រោះផឹកនូវសុរាណា សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ ពួកជនមានចិត្តប្រកបដោយសេចក្តីអៀនខ្មាស ធ្វើនូវភាពជាអ្នកមិនអៀនខ្មាសឲ្យប្រាកដក្តី ពួកជនជាអ្នកប្រាជ្ញ មានចិត្តស្ងប់រម្ងាប់ ទៅជាអ្នកប្រមាទដោយសេចក្តីស្រវឹង ហើយនិយាយពាក្យច្រើនក្តី ព្រោះផឹកនូវសុរាណា សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ ពួកជនដេកប្រគរគ្នា (ដូចជាកូនជ្រូក) មិនស៊ីបាយ ដល់នូវការដេកជាទុក្ខលើផែនដីផង ដល់នូវភាពជាអ្នកមានសម្បុរអាក្រក់ផង ដល់នូវ<span trans_edit>ដំណិះដំនៀលផង ព្រោះផឹកនូវសុរាណា សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ ពួកជនដេកធ្លាក់កទន់រងៀក ដូចជាគោដែលគេសំពងនឹងញញួរ កម្លាំងនៃសុរា មិនមែននរជន គ្របសង្កត់បានដោយងាយទេ ព្រោះផឹកនូវសុរាណា សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ ពួកមនុស្ស វៀរបង់នូវសុរាណា ដូចជាវៀរនូវពស់ ដែលមានពិសដ៏ពន្លឹក នរជនណា គួរផឹកនូវសុរានោះ ដែលមានពិស ស្មើដោយថ្នាំពិសក្នុងលោក សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ ព្រះរាជបុត្តរបស់ព្រះបាទអន្ធកវេណ្ឌៈ (ជាបងប្អូនគ្នា) បានយាងទៅក្បែរឆ្នេរសមុទ្រ ក៏ប្រហារគ្នាទៅវិញទៅមកដោយអង្រែទាំងឡាយ ព្រោះផឹកនូវសុរាណា សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ ពួកអសុរជាអ្នកស្រវឹង ហើយច្យុតចាកតាវត្តិង្សទេវលោក ដែលទៀងទាត់ (ដោយអាយុ) ព្រមទាំងមាយា (របស់អសុរ) ព្រោះផឹកនូវសុរាណា បពិត្រមហារាជ អ្នកប្រាជ្ញកាលដឹងនូវទឹកស្រវឹងនេះថា ជារបស់ឥតប្រយោជន៍ ប្រាកដដូច្នោះ តើគួរផឹកនូវទឹកស្រវឹងនោះដូចម្តេចកើត។ ទឹកដោះជូរ ឬទឹកឃ្មុំ មិនមានក្នុងក្អមនោះទេ បពិត្រព្រះរាជា ព្រះនាមសព្វមិត្រ ព្រះអង្គជ្រាបច្បាស់យ៉ាងនេះហើយ សូមព្រះអង្គទិញនូវសុរាក្នុងក្អមនេះ ដែលខ្ញុំព្រះអង្គកា្របទូលតាមសភាវៈយ៉ាងនេះចុះ។
 +<span para #para_423>[៤២៣] (ព្រះរាជា…) លោកមិនមែនជាឪពុក ឬម្តាយរបស់ខ្ញុំទេ ជាបុគ្គលទីទៃពីគ្នា តែជាអ្នកសង្គ្រោះដោយប្រយោជន៍ លោកបា្រថ្នានូវប្រយោជន៍ដ៏ឧត្តម ខ្ញុំនោះនឹងធ្វើតាមពាក្យលោកក្នុងថ្ងៃនេះ។ ខ្ញុំនឹងឲ្យនូវស្រុកសួយ ៥ ផង ខ្ញុំស្រី ១០០ ផង គោ ៧០០ ផង រាជរថ ១០ ទឹមដោយសេះអាជានេយ្យទាំងនេះផង ដល់លោក ៗជាអាចារ្យ ជាអ្នកប្រាថ្នានូវប្រយោជន៍ដល់ខ្ញុំ។
 +<span para #para_424>[៤២៤] (ព្រះឥន្រ្ទ…) បពិត្រព្រះរាជា ខ្ញុំស្រី ១០០ ចូរជារបស់ព្រះអង្គវិញចុះ ស្រុកសួយ និងគោទាំងឡាយ ចូរជារបស់ព្រះអង្គវិញចុះ រាជរថទាំងឡាយ ដែលទឹមដោយសេះអាជានេយ្យ ចូរជារបស់ព្រះអង្គវិញដែរ ខ្ញុំជាព្រះឥន្ទ្រ ជាធំជាងទេវតាជាន់តាវត្តិង្ស។ សូមព្រះអង្គសោយនូវក្រយាស្ងោយ ដែលលាយដោយសាច់ផង នូវបាយាសដែលលាយដោយសប្បិផង សូមព្រះអង្គសោយនូវនំសណ្តែកទាំងឡាយដ៏ផ្អែមផង បពិត្រព្រះជនិន្ទ សូមព្រះអង្គត្រេកអរក្នុងធម៌យ៉ាងនេះ អ្នកផងមិនតិះដៀលទេ ទៅកើតក្នុងឋានសួគ៌ចុះ។
 +<div centeralign>ចប់ កុម្ភជាតក ទី២។
 +==== ជយទ្ទិសជាតក ទី៣ ====
 +<div ref_source><span sang_id #sut.kn.jat.513>[[km:tipitaka:sut:kn:jat:sut.kn.jat.513|sut.kn.jat.513]] | [[km:tipitaka:book_060#sut.kn.jat.513|ភាគទី ៦០]]
 +<div centeralign>**(៥១៣. ជយទ្ទិសជាតកំ (៣))**
 +<span para #para_425>[៤២៥] (មនុស្សយក្ស((មនុស្សដែលយក្សិណីចាប់យកទៅចិញ្ចឹម ប្រព្រឹត្តស៊ីសាច់មនុស្សដូចយក្ស។)) ពោលថា) យូរណាស់ហើយ អាហារដ៏ច្រើនទើបកើតឡើងដល់យើងក្នុងពេលបាយ ក្នុងថ្ងៃទី ៧ នាថ្ងៃនេះ អ្នកទើបនឹងមកពីណា មួយទៀត អ្នកជាអ្វី អ្នកចូរប្រាប់រឿងនោះ (ដល់យើង) អ្នកចូរប្រាប់ជាតិ ល្មមឲ្យយើងដឹងបាន។
 +<span para #para_426>[៤២៦] (ព្រះបាទជយទ្ទិសៈទ្រង់តបថា) ខ្ញុំជាសេ្តចក្នុងក្រុងបញ្ចាល ឈ្មោះជយទ្ទិសៈ បើអ្នកឮហើយ ចូលមកកាន់ទីសម្លាប់ម្រឹគ ត្រាច់ទៅកាន់ទីខាងភ្នំ និងព្រៃទាំងឡាយ សូមអ្នកពិសាបសទម្រឹគ((ប្រហែល”ងៀតម្រឹគ”។)) នេះចុះ សូមលែងខ្ញុំក្នុងថ្ងៃនេះ។ 
 +<span para #para_427>[៤២៧] (យក្ស…) អ្នកឯងបៀតបៀនលោះ (នូវខ្លួន) ដោយម្រឹគជារបស់យើងដដែល អ្នកពោលនូវបសទម្រឹគណា បសទម្រឹគនុ៎ះជាអាហាររបស់យើងស្រាប់ យើងស៊ីនូវបសទម្រឹគនោះ បើចង់ស៊ី នឹងស៊ីជាខាងក្រោយ កាលនេះ មិនមែនជាកាលវិលាបទេ។
 +<span para #para_428>[៤២៨] (ព្រះរាជា…) បើខ្ញុំមិនរួចដោយការលោះទេ (អ្នកចូរកាន់យកពាក្យប្តេជ្ញា) ដើម្បី (ឲ្យខ្ញុំ) ទៅហើយត្រឡប់មកវិញក្នុងពេលព្រឹក ខ្ញុំជាអ្នករក្សានូវពាក្យសច្ចៈ ឲ្យនូវពាក្យប្តេជ្ញានោះដល់ព្រាហ្មណ៍ ហើយនឹងត្រឡប់មកវិញ។
 +<span para #para_429>[៤២៩] (យក្ស…) បពិត្រព្រះរាជា កម្មដូចម្តេច ដុតកំដៅព្រះអង្គដែលចូលមកកៀកនឹងសេចក្តីស្លាប់ហើយ សូមព្រះអង្គប្រាប់ដល់ខ្ញុំ ក្រែងយើងអាចអនុញ្ញាតឲ្យព្រះអង្គត្រឡប់មកក្នុងវេលាព្រឹកបាន។
 +<span para #para_430>[៤៣០] (ព្រះរាជា…) គោលបំណងក្នុងទ្រព្យ ខ្ញុំបានធ្វើហើយ ចំពោះព្រាហ្មណ៍ ពាក្យប្តេជ្ញានោះ ក៏ជាប់នៅមិនទាន់ដោះ ខ្ញុំជាអ្នករក្សានូវសច្ចៈ ឲ្យនូវពាក្យប្តេជ្ញានោះ ដល់ព្រាហ្មណ៍ហើយ នឹងត្រឡប់មកវិញ។
 +<span para #para_431>[៤៣១] (យក្ស…) គោលបំណងក្នុងទ្រព្យ ព្រះអង្គបានធ្វើហើយ ចំពោះព្រាហ្មណ៍ ពាក្យប្តេជ្ញានោះ ក៏ជាប់នៅមិនទាន់ដោះ ព្រះអង្គជាអ្នករក្សានូវសច្ចៈ ឲ្យនូវពាក្យប្តេជ្ញានោះ ដល់ព្រាហ្មណ៍ ហើយចូរត្រឡប់មកវិញ។
 +<span para #para_432>[៤៣២] (អភិសម្ពុទ្ធគាថា) ព្រះបាទជយទ្ទិសៈនោះ មានសេចក្តីប្រាថ្នាក្នុងកាម បានរួចអំពីដៃបោរិសាទៈ (អ្នកស៊ី) ហើយ យាងទៅកាន់ព្រះរាជមន្ទីររបស់ព្រះអង្គ ប្រទានពាក្យប្តេជ្ញានោះដល់ព្រាហ្មណ៍ ហើយក៏ត្រាស់ហៅព្រះរាជបុត្តព្រះនាមអលីនសត្តុមកថា។ (នែកូន យើងប្រគល់) នូវរាជសម្បត្តិ (ដល់អ្នកឯង) ក្នុងថ្ងៃនេះ បាឯងចូរអភិសេកចុះ បាឯង ចូរ (រក្សា) ធម៌ ក្នុងដែនទាំងឡាយផង ក្នុងពួកប្រជាជនផង ជនអ្នកមិនរក្សាធម៌ កុំឲ្យមានក្នុងដែនរបស់បាឯងឡើយ យើងនឹងទៅក្នុងសំណាក់នៃបោរិសាទ។ 
 +<span para #para_433>[៤៣៣] (អលីនសត្តុកុមារ) បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំជាខ្ញុំ ធ្វើអំពើដូចម្តេច ទៀបព្រះបាទានៃព្រះអង្គ ឲ្យព្រះអង្គមិនសប្បាយព្រះហឫទ័យ ព្រះអង្គឲ្យទូលព្រះបង្គំជាខ្ញុំតាំងនៅក្នុងរាជ្យក្នុងថ្ងៃនេះ ដោយអំពើដែលនាំឲ្យព្រះអង្គមិនសប្បាយណា ទូលព្រះបង្គំជាខ្ញុំ ចង់ស្តាប់នូវអំពើដែលនាំឲ្យព្រះអង្គមិនសប្បាយនោះ ទូលព្រះបង្គំជាខ្ញុំ បើវៀរចាកព្រះអង្គហើយ មិនចង់បាននូវរាជ្យទេ។
 +<span para #para_434>[៤៣៤] (ព្រះរាជា…) ម្នាលកូន យើងនឹកមិនឃើញកំហុសរបស់អ្នក ព្រោះអំពើ និងវាចានេះទេ តែយើងបានធ្វើ (ពាក្យសច្ចៈ) ជាមួយនឹងបោរិសាទ យើងជាអ្នករក្សានូវពាក្យសច្ចៈ នឹងវិលទៅវិញ។
 +<span para #para_435>[៤៣៥] (ព្រះរាជកុមារ…) ទូលព្រះបង្គំជាខ្ញុំនឹងទៅ សូមព្រះអង្គគង់នៅក្នុងទីនេះចុះ ការរួចអំពីសំណាក់នៃបោរិសាទៈនោះ មិនមានដល់បុគ្គលកាលរស់នៅទេ បពិត្រព្រះរាជា បើព្រះអង្គយាងទៅ ទូលព្រះបង្គំជាខ្ញុំក៏ទៅដែរ ព្រះអង្គ និងទូលព្រះបង្គំជាខ្ញុំ ទាំងពីរនាក់ នឹងមិននៅទេ។
 +<span para #para_436>[៤៣៦] (ព្រះរាជា…) ម្នាលកូន ធម៌នុ៎ះ ជាធម៌របស់ពួកសប្បុរសមែនហើយ ប៉ុន្តែយក្សមានជើងពពាល ដុតឆ្អើរអ្នកឯងជិតគល់ឈើស្រួច ហើយកំហែងស៊ីពេញទំហឹង ក្នុងកាលណា ការនោះ ទុកជាសេចក្តីស្លាប់របស់យើងក្នុងកាលនោះ។
 +<span para #para_437>[៤៣៧] (អលីនសត្តុកុមារ) ទូលព្រះបង្គំជាខ្ញុំ នឹងយកជីវិតទៅប្តូរជីវិតរបស់ព្រះអង្គ សូមព្រះអង្គកុំយាងទៅក្នុងសំណាក់នៃបោរិសាទៈឡើយ ទូលព្រះបង្គំជាខ្ញុំ នឹងយកជីវិតនោះទៅប្តូរជីវិតរបស់ព្រះអង្គ ហេតុនោះ ទូលព្រះបង្គំជាខ្ញុំ ប្រាថ្នានូវសេចក្តីស្លាប់ ដើម្បីជីវិត (របស់ព្រះអង្គ)។
 +<span para #para_438>[៤៣៨] (អភិសម្ពុទ្ធគាថា) លំដាប់នោះឯង ព្រះរាជបុត្តអ្នកមានប្រាជ្ញា ក៏ក្រាបថ្វាយបង្គំព្រះបាទាមាតា និងបិតា (ហើយចេញទៅ)។ ព្រះមាតានៃព្រះរាជកុមារនោះ មានសេចក្តីទុក្ខ ក៏ដួលក្រាបលើប្រឹថពី ឯព្រះបិតានៃព្រះរាជកុមារនោះ ផ្គងព្រះហស្តហើយទ្រង់ព្រះកន្សែង។
 +<span para #para_439>[៤៣៩] ព្រះបិតាជ្រាបនូវព្រះរាជកុមារនោះកំពុងយាងទៅ (ថាកូនរបស់អញ) ទៅក្នុងទីកំបាំងមុខ ហើយទ្រង់ផ្គងអញ្ជលី ថ្វាយបង្គំទេវតាថា សូមឲ្យព្រះរាជាព្រះនាមសោមៈ ព្រះរាជាព្រះនាមវរុណៈ ព្រះរាជាព្រះនាមបជាបតិ ព្រះចន្រ្ទ និងព្រះអាទិត្យទាំងនុ៎ះ គ្រប់គ្រងអ្នក ម្នាលកូន អ្នក (ដែលយក្ស) អនុញ្ញាតហើយ ចូរត្រឡប់មកអំពីសំណាក់បោរិសាទៈដោយសុវត្ថិភាពចុះ។
 +<span para #para_440>[៤៤០] (ព្រះមាតា…) មាតានៃបុរសឈ្មោះរាមៈ ដែលទៅ (ក្នុងដែន) នៃព្រះរាជាទណ្ឌកី ជាស្ត្រីគ្រប់គ្រងល្អ បានធ្វើនូវសួស្តីណា យើងក៏ធ្វើនូវសួស្តីនោះដល់អ្នក ទេវតាទាំងឡាយ សូមរលឹកឃើញដោយពាក្យពិតនោះចុះ ម្នាលកូន បើយក្សអនុញ្ញាតឲ្យហើយ អ្នកចូរត្រឡប់មកវិញដោយសួស្តីចុះ។
 +<span para #para_441>[៤៤១] (ព្រះកនិដ្ឋភគិនី…) ខ្ញុំមិនរលឹកឃើញនូវសេចក្តីប្រទូស្តក្នុងចិត្តចំពោះ<span trans_edit>អលីនសត្តុកុមារ ក្នុងទីចំពោះមុខ ឬកំបាំងមុខដោយពិត សួមពួកទេវតារលឹកឃើញដោយពាក្យពិតនោះចុះ បពិត្រអ្នកបង បើយក្សអនុញ្ញាត សូមអ្នកបងត្រឡប់មកដោយសួស្តីចុះ។
 +<span para #para_442>[៤៤២] (អគ្គមហេសី…) បពិត្រស្វាមី ព្រះអង្គមិនប្រព្រឹត្តកន្លងចិត្តខ្ញុំម្ចាស់ផង ព្រះអង្គមិនមែនមិនជាទីស្រឡាញ់ដោយចិត្តរបស់ខ្ញុំម្ចាស់ផង ដោយហេតុណា (ហេតុនោះ) សូមទេវតាទាំងឡាយរលឹកឃើញដោយពាក្យសច្ចៈនុ៎ះចុះ បពិត្រស្វាមី បើយក្សអនុញ្ញាតហើយ សូមព្រះអង្គត្រឡប់មកវិញដោយសួស្តីចុះ។
 +<span para #para_443>[៤៤៣] (យក្ស…) អ្នកជាបុគ្គលមានមាឌធំ មានកាយត្រង់ មានមុខស្រស់ តើអ្នក (មក) អំពីទីណា អ្នកមិនដឹងនូវយើងដែលនៅក្នុងព្រៃទេ (ឬ) អ្នកណាដឹងនូវយើងជាបុគ្គលអាក្រក់ ជាអ្នកស៊ីនូវបុរស ហើយគប្បីមកក្នុងទីនេះ អ្នកទំនងជាមិនដឹងនូវសុវត្ថិភាព បានជាមកឬ។
 +<span para #para_444>[៤៤៤] (អលីនសត្តុកុមារ) បពិត្រព្រានព្រៃ ខ្ញុំស្គាល់ថា អ្នកជាបុគ្គលស៊ីនូវបុរស ខ្ញុំមិនមែនជាមិនស្គាល់អ្នកដែលនៅក្នុងព្រៃទេ ឯខ្ញុំជាព្រះរាជបុត្តនៃព្រះបាទជយទ្ទិសៈ សូមអ្នកពិសាខ្ញុំក្នុងថ្ងៃនេះចុះ ឲ្យតែព្រះបិតារួច។
 +<span para #para_445>[៤៤៥] (យក្ស…) ខ្ញុំស្គាល់ថា អ្នកជាបុត្តរបស់ព្រះបាទជយទ្ទិសៈ សម្បុរមុខ របស់អ្នកទាំងពីរក៏ដូចគ្នា អ្នកណាប្រាថ្នាស្លាប់ ព្រោះឲ្យតែបិតារួច អំពើរបស់អ្នកនោះ ដែលអ្នកធ្វើហើយ ជាអំពើដែលគេធ្វើបានដោយកម្រក្រៃពេក។
 +<span para #para_446>[៤៤៦] (ព្រះរាជកុមារ…) ខ្ញុំមិនសំគាល់នូវអំពើបន្តិចបន្តួចថា គេធ្វើបានដោយក្រក្នុងហេតុនេះទេ បុគ្គលណា ប្រាថ្នាស្លាប់ ព្រោះឲ្យតែបិតារួចផង ព្រោះហេតុនៃមាតាផង បុគ្គលនោះ លុះទៅកាន់បរលោក ក៏ប្រកបដោយសេចក្តីសុខក្នុងឋានសួគ៌។
 +<span para #para_447>[៤៤៧] ខ្ញុំរលឹកមិនបាន នូវកិរិយាអាក្រក់របស់ខ្លួន ក្នុងទីវាល ឬទីកំបាំងដោយពិត ខ្ញុំជាអ្នកមានការកើត និងសេចក្តីស្លាប់កំណត់ដឹងហើយ ខ្ញុំ (មិនផុតពីសេចក្តីស្លាប់) ក្នុងលោកនេះយ៉ាងណា ក្នុងលោកខាងមុខក៏យ៉ាងនោះដែរ។ បពិត្រលោកមានអានុភាពច្រើន ឥឡូវនេះ លោកចូរពិសាខ្ញុំក្នុងថ្ងៃនេះចុះ ចូរលោកធ្វើនូវកិច្ចទាំងឡាយ ចំពោះសរីរៈនេះចុះ មួយទៀត ខ្ញុំនឹងទម្លាក់ខ្លួនអំពីចុងឈើជូនលោក កាលលោកឃ្លាន ចូរពិសាសាច់ខ្ញុំចុះ។
 +<span para #para_448>[៤៤៨] (យក្ស…) បពិត្ររាជបុត្ត អ្នកពេញចិត្តនឹងអំពើនេះ អ្នកលះបង់នូវជីវិត ព្រោះឲ្យបិតារួច ព្រោះហេតុនោះ អ្នកចូរជាអ្នកមានសភាពរួសរាន់ កាប់ឧសបង្កាត់ភ្លើងចុះ។
 +<span para #para_449>[៤៤៩] (អភិសម្ពុទ្ធគាថា) លំដាប់នោះឯង ព្រះរាជបុត្តមានប្រាជ្ញា ក៏ប្រមូលនូវឧស ហើយដុតភ្លើងឲ្យឆេះធំឡើង រួចប្រាប់យក្សថា ឥឡូវនេះ ភ្លើងដ៏ធំនេះ ខ្ញុំបានបង្កាត់ឆេះហើយ។
 +<span para #para_450>[៤៥០] ឥឡូវនេះ លោកជាអ្នកធ្វើនូវការកំហែងខ្ញុំ ចូរពិសាខ្ញុំក្នុងថ្ងៃនេះចុះ លោកព្រឺរោមហើយសម្លឹងខ្ញុំញយៗ តើព្រោះហេតុអ្វី លោកឃ្លានចង់ស៊ីខ្ញុំយ៉ាងណាៗ ខ្ញុំនឹងធ្វើតាមពាក្យរបស់លោកយ៉ាងនោះៗ។
 +<span para #para_451>[៤៥១] (យក្ស…) នរណា គួរស៊ីបុគ្គលតាំងនៅក្នុងធម៌ និយាយពាក្យពិត ដឹងនូវពាក្យពេចន៍បែបអ្នក បុគ្គលណា ហ៊ានស៊ីនូវបុគ្គលពោលពាក្យសច្ចៈបែបអ្នក ក្បាលរបស់បុគ្គលនោះនឹងបែកជា ៧ ភាគ។
 +<span para #para_452>[៤៥២] (ព្រះរាជកុមារ…) អម្បាលដូចជាទន្សាយនោះ កាលសំគាល់នូវហេតុនេះ បានញ៉ាំងឥន្ទព្រាហ្មណ៍ ឲ្យនៅ (ដើម្បីឲ្យ) សរីរៈនៃខ្លួន ម្នាលយក្ស ហេតុនោះឯង បានជាចន្ទិមទេវបុត្ត បង្ហូរចេញនូវសេចក្តីប្រាថ្នានោះ មានរូបទន្សាយឋិតនៅសព្វថ្ងៃនេះ។
 +<span para #para_453>[៤៥៣] (យក្ស…) ព្រះចន្ទ្រ និងព្រះអាទិត្ររួចអំពីមាត់រាហូ ហើយរុងរឿងក្នុងថ្ងៃ ១៥ កើត យ៉ាងណាមិញ បពិត្រអ្នកមានអានុភាពច្រើន អ្នកបានរួចអំពីយើងឈ្មោះបោរិសាទហើយ ចូររុងរឿងក្នុងក្រុងកបិល្លពស្តុចុះ រួចចូរញ៉ាំងបិតា និងមាតាឲ្យរីករាយ ទាំងពួកញាតិទាំងអស់របស់អ្នក ក៏ចូរត្រេកអរចុះ។
 +<span para #para_454>[៤៥៤] (អភិសម្ពុទ្ធគាថា) លំដាប់នោះឯង ព្រះរាជបុត្តមានប្រាជ្ញា ព្រះនាមអលីនសត្តុ ដែលបោរិសាទនោះអនុញ្ញាតហើយ ក៏ធ្វើអញ្ជលីផ្គងឡើងចំពោះបោរិសាទ រួចត្រឡប់មកកាន់នគរកបិល្លពស្តុវិញដោយសួស្តី បានសេចក្តីសុខ ឥតមានរោគឡើយ។
 +<span para #para_455>[៤៥៥] ពួកមនុស្សនៅក្នុងនិគមក្តី ពួកមនុស្សនៅក្នុងជនបទក្តី ពួកពលដំរីក្តី ពលរថក្តី ពលថ្មើរជើងក្តីទាំងអស់ ក៏ប្រណម្យអញ្ជលីនមស្ការ ចូលទៅជិត<span trans_edit>អលីនសត្តុកុមារថា យើងខ្ញុំសូមថ្វាយបង្គំចំពោះព្រះអង្គ ព្រះអង្គទ្រង់ធ្វើនូវអំពើដែលគេធ្វើបានដោយក្រ។
 +<div centeralign>ចប់ ជយទ្ទិសជាតក ទី៣។
 +==== ឆទ្ទន្តជាតក ទី៤ ====
 +<div ref_source><span sang_id #sut.kn.jat.514>[[km:tipitaka:sut:kn:jat:sut.kn.jat.514|sut.kn.jat.514]] | [[km:tipitaka:book_060#sut.kn.jat.514|ភាគទី ៦០]]
 +<div centeralign>**(៥១៤. ឆទ្ទន្តជាតកំ (៤))**
 +<span para #para_456>[៤៥៦] (ព្រះបាទពារាណសីត្រាស់សួរថា) ម្នាលនាងសុភទ្ទា ជាស្រីមានអវយវៈដូចមាស មានសម្បុរលឿងខ្ចី មានសម្បុរដ៏ប្រសើរ ថ្វីក៏បានជានាងសោយសោក ម្នាលនាងមានភ្នែកពិសាល ថ្វីក៏បានជានាងស្រពោន ដូចផ្កាឈូកដែលគេច្របាច់។
 +<span para #para_457>[៤៥៧] (នាងសុភទ្ទាទេវីទូលថា) បពិត្រមហារាជ ចំណង់ប្លែក កើតឡើងដល់ខ្ញុំម្ចាស់ដោយការយល់សប្តិ តែចំណង់ប្លែករបស់ខ្ញុំម្ចាស់នោះ ហាក់ដូចជាមិនងាយរកបានទេ។
 +<span para #para_458>[៤៥៨] (ព្រះរាជា…) កាមគុណទាំងឡាយណាមួយជារបស់មនុស្សក្នុងលោកជាទីត្រេកអរនេះ កាមគុណទាំងអស់នោះ មានច្រើនសុទ្ធតែជារបស់យើង យើងនឹងឲ្យនូវចំណង់ប្លែកដល់នាង។
 +<span para #para_459>[៤៥៩] (នាងសុភទ្ទាទេវី…) បពិត្រព្រះសម្មតិទេព សូមឲ្យព្រានទាំងឡាយ ដែលមាននៅក្នុងដែនរបស់ព្រះអង្គ មកប្រជុំគ្នា ខ្ញុំម្ចាស់នឹងប្រាប់នូវចំណង់ប្លែករបស់ខ្ញុំម្ចាស់ ដល់ព្រានទាំងឡាយនុ៎ះ។
 +<span para #para_460>[៤៦០] (ព្រះរាជា…) ម្នាលនាងទេវី ពួកព្រានព្រៃទាំងនេះ ជាអ្នកមានថ្វីដៃ ជាអ្នកក្លៀវក្លា ស្គាល់ព្រៃផង ស្គាល់ម្រឹគផង សឹងតែជាអ្នកស៊ូលះបង់នូវជីវិត ក្នុងប្រយោជន៍របស់យើង។
 +<span para #para_461>[៤៦១] (នាងសុភទ្ទាទេវី…) ម្នាលលុទ្ទបុត្រទាំងឡាយ អ្នកទាំងឡាយ ទាំងប៉ុន្មាននាក់ ដែលមកប្រជុំគ្នាក្នុងទីនេះ ចូរស្តាប់ (ពាក្យរបស់ខ្ញុំចុះ) ខ្ញុំបានយល់សប្តិ៍ឃើញដំរីស មានភ្លុកប្រាំមួយ ខ្ញុំត្រូវការដោយភ្លុកដំរីសនោះ ជីវិត (របស់ខ្ញុំ) នឹងមិនមាន ព្រោះការមិនបានភ្លុកនោះ។
 +<span para #para_462>[៤៦២] (ពួកលុទ្ទបុត្រ…) បិតា និងជីតារបស់ទូលព្រះបង្គំជាខ្ញុំ មិនដែលឃើញ មិនដែលឮ នូវដំរីមានភ្លុកប្រាំមួយ ដែលព្រះរាជបុត្រីបានទ្រង់ព្រះសុបិនឃើញនោះទេ សូមព្រះនាងទ្រង់សវនិយប្រាប់នូវដំរីដ៏ប្រសើរប្រាកដដូច្នោះ ដល់ពួកទូលព្រះបង្គំជាខ្ញុំចុះ។
 +<span para #para_463>[៤៦៣] បណ្តាទិសទាំង ១០ នេះគឺ ទិសធំ ៤ ទិសតូច ៤ ទិសខាងលើ ១ ទិសខាងក្រោម ១ តើព្រះរាជបុត្រីទ្រង់ព្រះសុបិនឃើញដំរីដ៏ប្រសើរ មានភ្លុកប្រាំមួយ ឋិតនៅក្នុងទិសណា។
 +<span para #para_464>[៤៦៤] (ព្រះនាងសុភទ្ទាទេវី…) អ្នកចេញអំពីទីនេះ ដើរត្រង់ទៅទិសខាងជើង រំលងភ្នំធំទាំង ៧ ទៅ នឹងឃើញភ្នំធំលើសលុបមួយឈ្មោះសុវណ្ណបស្សៈ ជាភ្នំមានផ្កាឈើរីកព្រោងព្រាត កុះករដោយពួកកិន្នរ។ អ្នកចូរឡើងកាន់ភ្នំ ជាលំនៅរបស់ពួកកិន្នរនោះ ហើយរមិលមើលនូវទីជិតនៃជើងភ្នំ គ្រានោះ អ្នកនឹងឃើញនូវស្តេចជ្រៃមួយដើម មានឫស ៨០០០ មានពណ៌ប្រាកដស្មើដោយមេឃ។ ឯស្តេចដំរីមានភ្លុកប្រាំមួយ មានខ្លួនសសុទ្ធ ដែលពួកដំរីដទៃគ្របសង្កត់បានដោយក្រ តែងនៅជិតដើមជ្រៃនោះ ដំរីទាំងឡាយ ៨០០០ មានភ្លុកងដូចចន្ទោលរទេះ មានប្រក្រតីទៅប្រហារដោយសន្ទុះដូចជាខ្យល់ តែងរក្សានូវស្តេចដំរីនោះ។ ពួកដំរីទាំង ៨០០០ នោះ ឈរដកដង្ហើមខ្លាំងៗ តែងក្រោធចំពោះវត្ថុ សូម្បីដែលខ្យល់បក់ត្រូវហើយ មួយទៀត បើវាឃើញមនុស្សក្នុងទីនោះហើយ ក៏ធ្វើឲ្យទៅជាផេះ សូម្បីតែធូលី គឺផេះរបស់មនុស្សនោះ ក៏មិនឲ្យមានឡើយ។
 +<span para #para_465>[៤៦៥] (សោណុត្តរព្រានព្រៃ…) បពិត្រព្រះនាងទេវី គ្រឿងប្រដាប់ទាំងឡាយដ៏ច្រើន ដែលគេធ្វើដោយមាសក្តី កែវមុក្តាក្តី កែវមណីក្តី គ្រឿងប្រដាប់ជាវិការៈនៃកែវពៃទូរ្យក្តី សឹងមានក្នុងរាជត្រកូល ចុះព្រះនាងមានប្រាថ្នានឹងសម្លាប់ដំរីមានភ្លុកប្រាំមួយ យកមកធ្វើគ្រឿងប្រដាប់ជាវិការៈនៃភ្លុកឬ ឬក៏ព្រះនាងចង់សម្លាប់ពួកលុទ្ទបុត្រ (កូនព្រាន)។
 +<span para #para_466>[៤៦៦] (ព្រះនាងសុភទ្ទាទេវី…) ម្នាលព្រានព្រៃ (មិនមែនដូច្នោះទេ) យើងជាស្រីច្រណែនផង ជាស្រីដល់នូវសេចក្តីទុក្ខផង យើងរឭកឃើញ (នូវពៀរ) ក្នុងខាងដើម (ដែលដំរីនោះធ្វើហើយដល់យើង) ផង បានជាចេះតែស្គាំងស្គម ម្នាលព្រានព្រៃ អ្នកចូរធ្វើសេចក្តីនេះដល់យើងចុះ យើងនឹងឲ្យស្រុកសួយ ៥ ដល់អ្នក។ 
 +<span para #para_467>[៤៦៧] (សោណុត្តរព្រានព្រៃ…) <span trans_edit>ដំរីឆទ្ទន្តនោះ តែងនៅត្រង់ទីណា តែងចូលទៅឈរក្នុងកន្លែងណា ផ្លូវដូចម្តេចដែលដំរីឆទ្ទន្តចុះទៅងូតទឹក ស្តេចដំរីឆទ្ទន្តនោះ ងូតទឹកតើដូចម្តេច យើងខ្ញុំធ្វើម្តេចនឹងដឹងដំណើរនៃដំរីនោះបាន។
 +<span para #para_468>[៤៦៨] (ព្រះនាងសុភទ្ទាទេវី…) ត្រង់ទីកន្លែងដែលដំរីនៅនោះ មានស្រះបោក្ខរណីនោះនៅជិត ជាស្រះគួររីករាយផង មានកំពង់ទឹកដ៏ល្អផង មានទឹកដ៏ច្រើនផង (មានកុមុទ ឧត្បល និងឈូក) មានផ្ការីកស្គុះស្គាយផង ដេរដាសដោយពួកភមរជាតិផង ស្តេចដំរីដ៏ប្រសើរនោះ តែងងូតទឹកក្នុងស្រះនុ៎ះឯង។ ដំរីឆទ្ទន្តនោះ ជាដំរីសសុទ្ធ មានស្បែក និងអវយវៈស ដូចផ្កាឈូកស លាងជំរះនូវក្បាល រួចហើយក៏ទ្រទ្រង់នូវផ្កាឧត្បលជាដើម ត្រេកអររីករាយពន់ពេក ក៏ឲ្យមេដំរីជាមហេសីឈ្មោះនាងសព្វសុភទ្ទា ដើរពីខាងមុខ ហើយដើរសំដៅទៅកាន់ទីកន្លែងនៅរបស់ខ្លួន។
 +<span para #para_469>[៤៦៩] (អភិសម្ពុទ្ធគាថា) ព្រានព្រៃនោះ បានរៀនពាក្យក្នុងទីនោះហើយ ក៏ចាប់យកនូវបំពង់ព្រួញ និងធ្នូ (ដើររម្លង) ភ្នំធំទាំង ៧ ក៏ពិចារណាមើលទៅ (ឃើញ) ភ្នំធំខ្ពស់មួយ ឈ្មោះសុវណ្ណបស្សៈ។ ព្រានព្រៃបានឡើងទៅកាន់ភ្នំ ជាកន្លែងនៅនៃពួកកិន្នរ ក៏រមិលមើលនូវទីជីតនៃជើងភ្នំ បានឃើញស្តេចជ្រៃធំមួយដើម មានសម្បុរប្រាកដស្មើដោយមេឃ មានឫស ៨០០០ ជិតជើងភ្នំនោះ។ បានឃើញដំរីមានភ្លុក ៦ ជាដំរីសសុទ្ធ ដែលពួកដំរីដទៃ គ្របសង្កត់បានដោយក្រ នៅក្រោមដើមជ្រៃនោះ ពួកដំរីទាំង ៨០០០ មានភ្លុកង ដូចជាចន្ទោលរថ មានប្រក្រតីទៅប្រហារពួកដំរីជាបច្ចាមិត្ត ដោយសន្ទុះដ៏លឿនដូចជាខ្យល់ តែងរក្សានូវស្តេចដំរីនោះ។ បានឃើញស្រះបោក្ខរណី នៅជិតដើមជ្រៃនោះ ជាទីគួររីករាយ មានកំពង់ទឹកដ៏ល្អផង មានទឹកដ៏ច្រើនផង (មានផ្កាកុមុទ ឧត្បល និងឈូក) រីកស្គុះស្គាយផង ដេរដាសដោយពួកភមរជាតិផង ជាទីសម្រាប់ងូតរបស់ស្តេចដំរីដ៏ប្រសើរនោះ។ បានឃើញនូវការដើរទៅ និងការឈរនៅ នៃដំរីដ៏ប្រសើរផង ឃើញផ្លូវរបស់ដំរីដ៏ប្រសើនោះទៅងូតទឹកផង ព្រានព្រៃជាអនរិយជន បានប្រកប (កិច្ចការស្រេច) ដោយការលុះក្នុងអំណាចនៃចិត្ត ក៏បានជីករណ្តៅ។
 +<span para #para_470>[៤៧០] (អភិសម្ពុទ្ធគាថា) ព្រានព្រៃ ជាអ្នកធ្វើអំពើអាក្រក់ ជីករណ្តៅហើយ គ្របដោយផែនក្តារទាំងឡាយ រួចបញ្ចូលខ្លួន និងធ្នូរ (ទៅក្នុងរណ្តៅនោះ) ហើយបាញ់នូវដំរី ដែលដើរមកក្បែរខាង (រណ្តៅរបស់ខ្លួន) ដោយព្រួញដ៏ថ្លោស។ ដំរីដ៏ប្រសើរ ត្រូវព្រានព្រៃបាញ់ហើយ ក៏បន្លឺនូវកោញ្ចនាទដ៏ពន្លឹក ពួកដំរីទាំងអស់ ក៏បន្លឺនូវសម្លេងមានសភាពដ៏ពន្លឹក ដំរីទាំងនោះ ក៏ធ្វើនូវស្មៅ និងមែកឈើឲ្យខ្ទេចខ្ទី ហើយស្ទុះស្ទារទៅទាំង ៨ ទិសជុំវិញ។ ដំរីដ៏ប្រសើរ ក៏ចាប់ព្រាននោះ ដោយបំណងថា អញនឹងសម្លាប់ព្រានព្រៃនុ៎ះ ក៏ឃើញនូវសំពត់កាសាវៈ ដែលជាទង់ជ័យរបស់ពួកឥសី ដំរីដ៏ប្រសើរត្រូវសេចក្តីទុក្ខប៉ះពាល់ហើយ ក៏មានសញ្ញាកើតឡើងថា ធម្មតា បុគ្គលប្រើប្រាស់ទង់ជ័យព្រះអរហន្ត មានសភាពដែលសប្បុរសមិនគួរសម្លាប់។
 +<span para #para_471>[៤៧១] (ដំរីឆទ្ទន្ត…) បុគ្គលណា មិនទាន់អស់ទឹកចត់ គឺកិលេស ជាអ្នកប្រាសចាកការទូន្មាននូវឥន្ទ្រិយ និងវចីសច្ចៈ និងស្លៀកដណ្តប់សំពត់កាសាវៈ បុគ្គលនោះ មិនគួរនឹងស្លៀកដណ្តប់សំពត់កាសាវៈទេ។ ចំណែកបុគ្គលណា ខ្ជាក់ចោលនូវទឹកចត់ គឺកិលេស តាំងមាំក្នុងសីលទាំងឡាយ ជាអ្នកប្រកបដោយការទូន្មាននូវឥន្ទ្រិយ និងវចីសច្ចៈ បុគ្គលនោះឯង ទើបគួរនឹងស្លៀកដណ្តប់សំពត់កាសាវៈ។
 +<span para #para_472>[៤៧២] (អភិសម្ពុទ្ធគាថា) ដំរីដ៏ប្រសើរ ត្រូវព្រានព្រៃបាញ់ហើយដោយសរដ៏ថ្លោស មិនមានចិត្តប្រទូស្ត បាននិយាយនឹងព្រានព្រៃថា នែសម្លាញ់ អ្នកត្រូវការអ្វី តើព្រោះហេតុអ្វី បានជាអ្នកសម្លាប់យើង ម្យ៉ាងទៀត ការប្រកបនេះ របស់បុគ្គលណា។
 +<span para #para_473>[៤៧៣] (ព្រានព្រៃ…) បពិត្រដំរីដ៏ចំរើន ព្រះមហេសីរបស់ស្តេចក្នុងដែនកាសីនោះ ឈ្មោះនាងសុភទ្ទា ដែលគេបូជាហើយក្នុងរាជត្រកូល ព្រះនាងបានឃើញអ្នក ហើយប្រាប់ខ្ញុំ ព្រះនាងក៏មានព្រះសវនីយនឹងខ្ញុំថា យើងត្រូវការដោយភ្លុកទាំងឡាយ។
 +<span para #para_474>[៤៧៤] (ដំរីឆទ្ទន្ត…) ព្រះរាជបុត្រីនោះ ដឹងថា គូនៃភ្លុកទាំងឡាយរបស់បិតា និងជីតាទាំងឡាយរបស់យើង មានច្រើនណាស់ តែនាងជាស្រីក្រោធ ត្រូវការសម្លាប់ ជាស្រីល្ងង់ បានចងពៀរ (នឹងយើង)។ នែព្រានព្រៃ អ្នកចូរក្រោកឡើង ចាប់នូវរណារ ហើយអារនូវភ្លុកទាំងគូនេះចុះ ទាន់ខ្ញុំមិនទាន់ស្លាប់ អ្នកឯងគប្បីទូលព្រះរាជបុត្រី ដែលមានសេចក្តីក្រោធនោះថា ដំរីដ៏ប្រសើរ ទូលព្រះបង្គំជាខ្ញុំបានសម្លាប់ហើយ សូមព្រះនាងទទួលយក នេះជាភ្លុករបស់ដំរីនោះ។
 +<span para #para_475>[៤៧៥] ព្រានព្រៃនោះ ក្រោកឈរឡើង ហើយចាប់រណារ អារនូវភ្លុកនៃដំរីដ៏ប្រសើរ ហើយក៏យកនូវភ្លុកដ៏ល្អស្អាត មិនមានភ្លុកឯទៀតប្រៀបផ្ទឹមបានលើផែនដី រួចដើរចៀសចេញទៅអំពីទីនោះយ៉ាងឆាប់។
 +<span para #para_476>[៤៧៦] (អភិសម្ពុទ្ធគាថា) ពួកដំរី ត្រូវភ័យ (អំពីសេចក្តីស្លាប់) បៀតបៀនហើយ ដល់នូវសេចក្តីទុក្ខព្រួយ ព្រោះគេសម្លាប់នូវដំរីដ៏ប្រសើរ បានស្ទុះទៅគ្រប់ទិសទាំង ៨ លុះមិនឃើញបុរសជាសត្រូវនឹងដំរី ក៏ត្រឡប់មកកាន់ទីរបស់ស្តេចដំរីដ៏ប្រសើរវិញ។
 +<span para #para_477>[៤៧៧] ដំរីដ៏ប្រសើរទាំងនោះ កន្ទក់កន្ទេញ រោទ៍ក្នុងទីនោះ ហើយរោយរាយនូវអាចម៍ដី លើក្បាលរបស់ខ្លួន ដំរីទាំងអស់នោះ ក៏ឲ្យមេដំរីជាមហេសី ឈ្មោះសព្វសុភទ្ទា ដើរមុខ មកកាន់ទីនៅរបស់ខ្លួន។
 +<span para #para_478>[៤៧៨] ព្រានព្រៃនោះ បាននាំយកភ្លុកទាំងឡាយនៃដំរីដ៏ប្រសើរ ជាភ្លុកល្អស្អាត មិនមានភ្លុកឯទៀតប្រៀបផ្ទឹមបានលើផែនដី ភ្លឺសព្វដោយរស្មីមានពណ៌ដូចជាមាស ហើយចូលទៅកាន់កាសីបុរី ព្រានព្រៃនោះ ក៏បង្អោននូវភ្លុកទាំងឡាយថ្វាយព្រះរាជកញ្ញាថា ដំរីដ៏ប្រសើរ ទូលព្រះបង្គំជាខ្ញុំសម្លាប់បានហើយ សូមព្រះនាងទទួលយក នេះជាភ្លុករបស់ដំរីនោះ។
 +<span para #para_479>[៤៧៩] ព្រះរាជកញ្ញានោះ ទតឃើញភ្លុកទាំងឡាយនៃដំរីដ៏ប្រសើរ ដែលធ្លាប់ជាប្តីជាទីស្រឡាញ់អំពីជាតិមុន ក៏បែកហឫទ័យក្នុងទីនោះឯង ហេតុនោះ ព្រះនាងជាស្រីល្ងង់ បានសោយព្រះវិលាល័យទៅ។
 +<span para #para_480>[៤៨០] (ព្រះធម្មសង្គាហកត្ថេរ…) ព្រះពុទ្ធ ព្រះអង្គបានសម្រេចនូវសម្ពោធិញ្ញាណផង មានអានុភាពច្រើនផង បានធ្វើនូវការញញឹមក្នុងកណ្តាលពពួកបរិស័ទ ពួកភិក្ខុមានចិត្តរួចស្រឡះ ក៏ក្រាបបង្គំទូលសួរថា ព្រះពុទ្ធទាំងឡាយ មិនដែលធ្វើនូវការញញឹម ឲ្យប្រាកដដោយឥតហេតុទេ។ 
 +អ្នកទាំងឡាយ បានឃើញនាងកុមារីណានៅជំទង់ ស្លៀកសំពត់កាសាវៈ ជាអ្នកបួស នាងកុមារីនោះ ក្នុងកាលនោះ គឺព្រះរាជកញ្ញា ឯស្តេចដំរីក្នុងកាលនោះ គឺតថាគតឯង ព្រានព្រៃណា កាន់យកនូវភ្លុកទាំងឡាយនៃដំរីដ៏ប្រសើរ ជាភ្លុកដ៏ល្អស្អាត មិនមានភ្លុកឯទៀតប្រៀបផ្ទឹមបានលើផែនដី ហើយចូលទៅកាន់កាសីបុរី ព្រានព្រៃនោះក្នុងកាលនោះ គឺទេវទត្ត។ ព្រះពុទ្ធ ព្រះអង្គប្រាសចាកសេចក្តីក្រវល់ក្រវាយ ប្រាសចាកសេចក្តីសោក ប្រាសចាកនូវកូនសរ គឺរាគៈ បានជ្រាបច្បាស់ដោយព្រះអង្គឯង ហើយទ្រង់សំដែងនូវចរិតខ្ពស់ និងទាបអំពីដើមនេះ ដែលអន្ទោលទៅអស់កាលដ៏យូរ ហាក់ដូចមិនកន្លងថ្ងៃ។
 +ម្នាលភិក្ខុទាំងឡាយ កាលនោះ តថាគតនៅក្នុងទីនោះ កាលនោះ តថាគតជាស្តេចដំរី អ្នកទាំងឡាយ ចូរចាំទុកនូវជាតកយ៉ាងនេះចុះ។
 +<div centeralign>ចប់ ឆទ្ទន្តជាតក ទី៤។
 +==== សម្ភវជាតក ទី៥ ====
 +<div ref_source><span sang_id #sut.kn.jat.515>[[km:tipitaka:sut:kn:jat:sut.kn.jat.515|sut.kn.jat.515]] | [[km:tipitaka:book_060#sut.kn.jat.515|ភាគទី ៦០]]
 +<div centeralign>**(៥១៥. សម្ភវជាតកំ (៥))**
 +<span para #para_481>[៤៨១] (ព្រះបាទធនញ្ជយកោរព្យៈ ត្រាស់សួរថា) នែសុចីរតៈ យើងបាននូវរាជសម្បត្តិផង បាននូវភាពជាធំផង យើងប្រាថ្នាដើម្បីដល់នូវភាពជាធំ ប្រាថ្នាដើម្បីត្រួតត្រានូវផែនដីនេះ។ (យើងប្រកប) ដោយធម៌ មិនប្រកបដោយអធម៌ទេ ព្រោះអធម៌មិនពេញចិត្តដល់យើងឡើយ ម្នាលសុចីរតៈ ធម៌ជាចរិតរបស់ព្រះរាជា ពួកជនត្រូវតែធ្វើ។ នែព្រាហ្មណ៍ យើងដែលពួកជនមិននិន្ទា ក្នុងលោកនេះ ដោយអត្ថ និងធម៌ណាផង មិននិន្ទាក្នុងបរលោក ដោយអត្ថ និងធម៌ណាផង គប្បីដល់នូវឥស្សរិយយស ក្នុងទេវលោក និងមនុស្សលោក ដោយអត្ថ និងធម៌ណាផង។ នែព្រាហ្មណ៍ យើងប្រាថ្នាដើម្បីធ្វើនូវអត្ថ និងធម៌នោះៗ នែព្រាហ្មណ៍ អ្នកដែលយើងសួរហើយ ចូរប្រាប់នូវអត្ថ និងធម៌នោះ។
 +<span para #para_482>[៤៨២] (សុចីរតព្រាហ្មណ៍ ក្រាបទូលថា) បពិត្រព្រះខត្តិយរាជ ព្រះអង្គប្រាថ្នាដើម្បីធ្វើនូវអត្ថ និងធម៌ណា តែវៀរចាកវិធុរព្រាហ្មណ៍ហើយ បុគ្គលដទៃ មិនគួរនឹងប្រាប់នូវអត្ថ និងធម៌នោះបានទេ។
 +<span para #para_483>[៤៨៣] (ព្រះរាជា…) នែសុចីរតៈ អ្នកចូរមកនេះ អ្នកឯងត្រូវយើងប្រើទៅ អ្នកចូរទៅកាន់សំណាក់នៃវិធុរព្រាហ្មណ៍ ចូរនាំយកនូវឆ្ពោរនៃមាសនេះទៅចុះ អ្នកចូរឲ្យនូវឆ្ពោរនៃមាសនេះ ជាគ្រឿងបូជាដល់ការប្រៀនប្រដៅនូវអត្ថ និងធម៌។
 +<span para #para_484>[៤៨៤] (អភិសម្ពុទ្ធគាថា) សុចីរតព្រាហ្មណ៍ ជាភារទ្វាជគោត្រនោះ បានទៅកាន់សំណាក់នៃវិធុរព្រាហ្មណ៍ សុចីរតៈ ជាមហាព្រាហ្មណ៍ ក៏បានឃើញវិធុរព្រាហ្មណ៍នោះ កំពុងតែបរិភោគក្នុងផ្ទះរបស់ខ្លួន។
 +<span para #para_485>[៤៨៥] (សុចីរតព្រាហ្មណ៍…) ខ្ញុំជាទូតរបស់ព្រះបាទកោរព្យៈដ៏មានយស ទ្រង់ប្រើមក ព្រះបាទធនញ្ជយកោរព្យៈ ជាយុធិដិ្ឋលគោត្រ ទ្រង់មានព្រះឱង្ការថា អ្នកចូរសួរនូវអត្ថ និងធម៌ បពិត្រវិធុរ អ្នកដែលខ្ញុំសួរហើយ ចូរប្រាប់នូវអត្ថ និងធម៌នោះ។
 +<span para #para_486>[៤៨៦] (វិធុរព្រាហ្មណ៍…) ម្នាលព្រាហ្មណ៍ ខ្ញុំ (គិតថា) អញនឹងបិទនូវទន្លេគង្គា តែមិនអាចបិទនូវទន្លេដ៏ធំនោះបាន ព្រោះហេតុនោះ ឱកាសនោះ នឹងមានដូចម្តេចកើត ខ្ញុំដែលអ្នកសួរហើយ មិនអាចដើម្បីប្រាប់នូវអត្ថ និងធម៌បានទេ។ តែខ្ញុំមានកូនប្រុសមួយឈ្មោះភទ្រការ ជាឱរស ជាកូនបង្កើតរបស់ខ្ញុំ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ អ្នកចូរទៅសួរអត្ថ និងធម៌ ចំពោះភទ្រការនោះចុះ។
 +<span para #para_487>[៤៨៧] (អភិសម្ពុទ្ធគាថា) សុចីរតព្រាហ្មណ៍ ជាភារទ្វាជគោត្រនោះ បានទៅកាន់សំណាក់ភទ្រការកុមារ សុចីរតៈ ជាមហាព្រាហ្មណ៍បានឃើញភទ្រការកុមារនោះ កំពុងអង្គុយនៅក្នុងផ្ទះរបស់ខ្លួន។
 +<span para #para_488>[៤៨៨] (សុចីរតព្រាហ្មណ៍…) ខ្ញុំជាទូតរបស់ព្រះបាទកោរព្យៈដ៏មានយស ទ្រង់ប្រើមក ព្រះបាទកោរព្យៈ ជាយុធិដិ្ឋលគោត្រ ទ្រង់ត្រាស់ថា អ្នកចូរសួរនូវអត្ថ និងធម៌ ម្នាលភទ្រការកុមារ ព្រោះហេតុនោះ អ្នកចូរប្រាប់នូវអត្ថ និងធម៌ដល់ខ្ញុំ។
 +<span para #para_489>[៤៨៩] (ភទ្រការកុមា…) ខ្ញុំទើបទម្លាក់ចោលនូវអម្រែកសាច់ហើយ ដេញតាមនូវទន្សង ខ្ញុំដែលអ្នកសួរហើយ មិនអាចនឹងប្រាប់នូវអត្ថ និងធម៌បានទេ។ បពិត្រសុចីរតព្រាហ្មណ៍ ខ្ញុំមានប្អូនប្រុសម្នាក់ឈ្មោះសញ្ជ័យ បពិត្រសុចីរតព្រាហ្មណ៍ ព្រោះហេតុនោះ អ្នកចូរទៅសួរនូវអត្ថ និងធម៌ ចំពោះសញ្ជ័យនោះចុះ។
 +<span para #para_490>[៤៩០] (អភិសម្ពុទ្ធគាថា) សុចីរតព្រាហ្មណ៍ ជាភារទ្វាជគោត្រនោះ បានទៅកាន់សំណាក់សញ្ជយកុមារ សុចីរតៈ ជាមហាព្រាហ្មណ៍ បានឃើញនូវសញ្ជ័យកុមារនោះ អង្គុយក្នុងកណ្តាលបរិស័ទរបស់ខ្លួន។ 
 +<span para #para_491>[៤៩១] (សុចីរតព្រាហ្មណ៍…) ខ្ញុំជាទូត ព្រះបាទធនញ្ជយកោរព្យៈដ៏មានយស ទ្រង់ប្រើមក ព្រះបាទធនញ្ជយកោរព្យៈ ជាយុធិដ្ឋិលគោត្រ មានព្រះឱង្ការថា អ្នកចូរសួរនូវអត្ថ និងធម៌ ម្នាលសញ្ជយកុមារ ព្រោះហេតុនោះ អ្នកដែលខ្ញុំសួរហើយ ចូរប្រាប់នូវអត្ថ និងធម៌។
 +<span para #para_492>[៤៩២] (សញ្ជយកុមារ…) បពិត្រសុចីរតព្រាហ្មណ៍ មច្ចុតែងលេបខ្ញុំរាល់ល្ងាចរាល់ព្រឹក សព្វៗ កាល ខ្ញុំដែលអ្នកសួរហើយ មិនអាចនឹងប្រាប់នូវអត្ថ និងធម៌ដល់អ្នកបានទេ។ បពិត្រសុចីរតព្រាហ្មណ៍ ខ្ញុំមានប្អូនប្រុសម្នាក់ ឈ្មោះសម្ភវៈ បពិត្រព្រាហ្មណ៍ ព្រោះហេតុនោះ អ្នកចូរទៅសួរនូវអត្ថ និងធម៌ចំពោះសម្ភវៈនោះចុះ។
 +<span para #para_493>[៤៩៣] (សុចីរតព្រាហ្មណ៍…) ម្នាលអ្នកដ៏ចំរើន បញ្ហាធម៌ក៏អស្ចារ្យម្ល៉េះ សម្ភវកុមារនេះ យើងមិនពេញចិត្តទេ ព្រោះជន ៣ នាក់ ឪពុក និងកូនទាំងនោះ មិនដឹងច្បាស់ដោយប្រាជ្ញាទៅហើយ។ អ្នកទាំងឡាយដែលខ្ញុំសួរហើយ មិនអាចប្រាប់នូវអត្ថ និងធម៌បាន ចំណង់បើកូនក្មេង ដែលខ្ញុំសួរអត្ថ និងធម៌ហើយ គប្បីដឹងដូចម្តេចកើត។
 +<span para #para_494>[៤៩៤] (សញ្ជយកុមារ…) បពិត្រសុចីរតព្រាហ្មណ៍ លោកកុំសំគាល់សម្ភវកុមារនោះថា នៅក្មេង ហើយមិនសួរ ត្រូវតែសួរនូវសម្ភវកុមារ ទើបដឹងនូវអត្ថ និងធម៌។ ព្រះចន្រ្ទ ប្រាសចាកមន្ទិល កាលដើរទៅតាមអាកាសធាតុ រុងរឿងកន្លងនូវពួកផ្កាយទាំងអស់ក្នុងលោក ដោយពន្លឺយ៉ាងណាមិញ បពិត្រសុចីរតព្រាហ្មណ៍ សម្ភវកុមារ ពិតជានៅក្មេងមែន (តែរុងរឿងកន្លងនូវពួកបណ្ឌិតដ៏សេស) ដោយបញ្ញា និងការព្យាយាម ក៏យ៉ាងនោះដែរ លោកកុំសំគាល់នូវសម្ភវកុមារនោះថានៅក្មេង ហើយមិនសួរ ត្រូវតែសួរនូវសម្ភវកុមារ ទើបដឹងនូវអត្ថ និងធម៌។ បពិត្រព្រាហ្មណ៍ បណ្តាខែខាងគិម្ហរដូវទាំងឡាយ ខែចែត្ររុងរឿងដោយផ្កាឈើទាំងឡាយ ជាងខែទាំងឡាយដទៃឯទៀត យ៉ាងណាមិញ។ សម្ភវកុមារ ពិតមែនតែនៅក្មេង (តែរុងរឿងកន្លងនូវពួកបណ្ឌិតដ៏សេស) ដោយបញ្ញា និងការព្យាយាម ក៏យ៉ាងនោះដែរ បពិត្រព្រាហ្មណ៍ លោកកុំសំគាល់សម្ភវកុមារនោះថានៅក្មេង ហើយមិនសួរ ត្រូវតែសួរនូវសម្ភវកុមារ ទើបដឹងនូវអត្ថ និងធម៌។ បពិត្រព្រាហ្មណ៍ ភ្នំគន្ធមាទនៈមានទឹកសន្សើម ជាលំនៅនៃពពួកទេវតា ដេរដាសដោយដើមឈើផ្សេងៗទាំងឡាយផង ដោយឱសធជាទិព្វទាំងឡាយផង រមែងញ៉ាំងទិសទាំងឡាយឲ្យភ្លឺច្បាស់ផង ផ្សាយទៅកាន់ទិសទាំងឡាយ (ដោយក្លិនក្រអូប) ផង យ៉ាងណាមិញ។ សម្ភវកុមារ ពិតមែនតែនៅក្មេង (តែរុងរឿងកន្លងនូវពួកបណ្ឌិតដ៏សេស) ដោយបញ្ញា និងការព្យាយាម ក៏យ៉ាងនោះដែរ បពិត្រព្រាហ្មណ៍ លោកកុំសំគាល់នូវសម្ភវកុមារនោះថានៅក្មេង ហើយមិនសួរ ត្រូវតែសួរនូវសម្ភវកុមារ ទើបដឹងនូវអត្ថ និងធម៌។ បពិត្រព្រាហ្មណ៍ ភ្លើងប្រក្រតី ប្រកបដោយអណ្តាត មានអំណាច កាលឆេះនូវគុម្ពឈើក្នុងព្រៃ មិនចេះឆ្អែត រមែងញ៉ាំងពណ៌ខ្មៅឲ្យប្រព្រឹត្តទៅ ជាសភាវៈឆេះនូវខ្លាញ់ មានផ្សែងជាទង់ ឆេះនូវដងព្រៃស្តុក មានរបស់សម្រាប់ឆេះដ៏ច្រើន រមែងរុងរឿងលើកំពូលភ្នំ ក្នុងវេលាយប់យ៉ាងណាមិញ។ សម្ភវកុមារ ពិតមែនតែនៅក្មេង (តែរុងរឿងកន្លងនូវពួកបណ្ឌិតដ៏សេស) ដោយបញ្ញា និងការព្យាយាម ក៏យ៉ាងនោះដែរ បពិត្រព្រាហ្មណ៍ លោកកុំសំគាល់នូវសម្ភវកុមារនោះថានៅក្មេង ហើយមិនសួរ ត្រូវតែសួរនូវសម្ភវកុមារ ទើបដឹងនូវអត្ថ និងធម៌។ ជនទាំងឡាយ ស្គាល់សេះដ៏ចំរើនដោយល្បឿនផង ស្គាល់គោបម្រើក្នុងការផ្ទុកផង ស្គាល់មេគោដោយរឺតនូវទឹកដោះផង ស្គាល់អ្នកប្រាជ្ញកាលនិយាយផង យ៉ាងណាមិញ។ សម្ភវកុមារ ពិតមែនតែនៅក្មេង (តែរុងរឿងកន្លងនូវពួកបណ្ឌិតដ៏សេស) ដោយបញ្ញា និងការព្យាយាម ក៏យ៉ាងនោះដែរ បពិត្រព្រាហ្មណ៍ លោកកុំសំគាល់នូវសម្ភវកុមារនោះថានៅក្មេង ហើយមិនសួរ ត្រូវតែសួរនូវសម្ភវកុមារ ទើបដឹងនូវអត្ថ និងធម៌។
 +<span para #para_495>[៤៩៥] (អភិសម្ពុទ្ធគាថា) សុចីរតព្រាហ្មណ៍ ជាភារទ្វាជគោត្រនោះ បានទៅកាន់សំណាក់នៃសម្ភវកុមារ សុចីរតៈ ជាមហាព្រាហ្មណ៍ បានឃើញនូវសម្ភវកុមារនោះ កំពុងលេងខាងក្រៅទីលំនៅ។ 
 +<span para #para_496>[៤៩៦] (សុចីរតព្រាហ្មណ៍…) ខ្ញុំជាទូតរបស់ព្រះបាទកោរព្យៈដ៏មានយស ទ្រង់ប្រើមក ព្រះបាទកោរព្យៈ ជាយុធិដ្ឋិលគោត្រ ទ្រង់ត្រាស់ថា អ្នកចូរសួរនូវអត្ថ និងធម៌ នែសម្ភវកុមារ ព្រោះហេតុនោះ នាងឯង ដែលខ្ញុំសួរហើយ ចូរប្រាប់នូវអត្ថ និងធម៌។
 +<span para #para_497>[៤៩៧] (សម្ភវកុមារ…) បើដូច្នោះ អ្នកឈ្លាសវៃ (និយាយ) យ៉ាងណា ខ្ញុំនឹងប្រាប់អ្នកយ៉ាងនោះ ព្រះរាជានឹងទ្រង់ជ្រាបនូវប្រស្នានោះ ទោះបីព្រះអង្គធ្វើតាមក្តី មិនធ្វើតាមក្តី។
 +<span para #para_498>[៤៩៨] បពិត្រសុចីរតព្រាហ្មណ៍ បុគ្គលដែលព្រះរាជាសួរថា (យើងធ្វើកុសល) ក្នុងថ្ងៃនេះឬ គប្បីក្រាបទូលថា ក្នុងថ្ងៃស្អែកវិញ កាលបើសេចក្តីត្រូវការ កើតឡើងហើយ ព្រះបាទកោរព្យៈ ជាយុធិដ្ឋិលគោត្រ កុំធ្វើតាមពាក្យ (នោះ) ហើយនៅស្ងៀមឡើយ បុគ្គលដែលព្រះរាជាសួរហើយ គប្បីក្រាបបង្គំទូលនូវខន្ធបញ្ចកៈ ជាខាងក្នុងតែម្យ៉ាង សូមព្រះរាជាកុំសេពនូវផ្លូវខុស ដូចបុគ្គលវង្វេងដោយឥតចេតនា។ ព្រះរាជាកុំប្រព្រឹត្តកន្លងនូវអត្តភាព កុំប្រព្រឹត្តនូវអធម៌ កុំចម្លងគេក្នុងទីមិនមែនជាកំពង់ កុំប្រកបក្នុងសេចក្តីវិនាសឡើយ។ លុះតែក្សត្រិយ៍ណា ទ្រង់ជ្រាបហើយ ធ្វើនូវហេតុទាំងឡាយនេះ ព្រះរាជានោះទើបចំរើនរាល់ពេល ដូចជាព្រះចន្ទ្រក្នុងសុក្កបក្ស។ ព្រះរាជានោះ ប្រកបដោយប្រាជ្ញា រមែងជាទីស្រឡាញ់នៃពួកញាតិផង រុងរឿងក្នុងពួកមិត្តផង លុះបែកធ្លាយរាងកាយ រមែងទៅកើតក្នុងឋានសួគ៌។ 
 +<div centeralign>ចប់ សម្ភវជាតក ទី៥។
 +==== មហាកបិជាតក ទី៦ ====
 +<div ref_source><span sang_id #sut.kn.jat.516>[[km:tipitaka:sut:kn:jat:sut.kn.jat.516|sut.kn.jat.516]] | [[km:tipitaka:book_060#sut.kn.jat.516|ភាគទី ៦០]]
 +<div centeralign>**(៥១៦. មហាកបិជាតកំ (៦))**
 +<span para #para_499>[៤៩៩] (ព្រះសាស្តាទ្រង់សំដែងថា) ព្រះរាជាក្នុងក្រុងពារាណសី ព្រះអង្គញ៉ាំងដែនរបស់ពួកជនអ្នកដែនកាសីឲ្យចំរើន ព្រះអង្គមានពួកមិត្ត និងអាមាត្យហែហមហើយ ស្តេចទៅកាន់មិគាជិនឧទ្យាន។ បានទតឃើញព្រាហ្មណ៍ម្នាក់ កើតឃ្លង់ស ឃ្លង់ពពាល កើតស្រែង មានសាច់លៀនចេញ ដូចជាផ្ការលួសផ្អុង ស្គមឡើងសរសៃរវាម ក្នុងមិគាជិនឧទ្យាននោះ។ ព្រះរាជាទ្រង់ទតឃើញជនមានសេចក្តីលំបាក ដល់នូវភាពគួរអាណិតក្រៃលែង ទ្រង់ស្ញើប ទ្រង់ត្រាស់សួរថា បណ្តាពួកយក្ស អ្នកជាយក្សអ្វី។ ដៃ និងជើងរបស់អ្នកសផង ក្បាលរបស់អ្នក សលើសជាងដៃ និងជើងនោះផង ខ្លួនរបស់អ្នក មានសម្បុរពព្រុះផង មានស្រែងដ៏ច្រើនផង។ ខ្នងរបស់អ្នក រដិបរដុប ដូចជាលួសដែលវេញផង អវយវៈរបស់អ្នក ដូចវល្លិ៍លែនពែនផង យើងមិនដែលឃើញបុគ្គលដទៃបែបនេះឡើយ។ អ្នកមានជើងប្រឡាក់ដោយធូលី ជាអ្នកតក់ស្លុត ស្គម ឡើងសរសៃរវាម ស្រេកឃ្លាន មានសភាពជាអ្នកមិនឆ្អែត តើអ្នកមកអំពីទីណា នឹងទៅក្នុងទីណា។ អ្នកជាបុគ្គលលំបាកមើល មិនមានទ្រង់ទ្រាយ មានសម្បុរមិនល្អ មើលទៅគួរខ្លាច សូម្បីតែមាតាបង្កើតរបស់អ្នក ក៏មិនចង់ឃើញអ្នកដែរ។ អ្នកបានធ្វើនូវអំពើដូចម្តេចក្នុងកាលមុន អ្នកបានបៀតបៀននូវសត្វដែលមិនគួរសម្លាប់ដូចម្តេច អ្នកធ្វើនូវអំពើអាក្រក់ណា ក៏បាននូវសេចក្តីទុក្ខនេះ។
 +<span para #para_500>[៥០០] (ព្រាហ្មណ៍ក្រាបបង្គំទូលថា) បើដូច្នោះ អ្នកឈ្លាសវៃ (និយាយ) យ៉ាងណា ទូលព្រះបង្គំជាខ្ញុំនឹងទូលយ៉ានោះ ព្រោះថា ក្នុងលោកនេះ អ្នកប្រាជ្ញាទាំងឡាយ តែងសរសើរបុគ្គលអ្នកនិយាយពាក្យពិត។ ទូលព្រះបង្គំជាខ្ញុំតែម្នាក់ឯង កាលដើររកគោ ក៏វង្វេងដើរចូលទៅក្នុងព្រៃសូន្យសុង ជាព្រៃដាច់ទឹក ព្រៃស្ងាត់ឈឹង ដែលពួកដំរីផ្សេងៗ នៅហើយ។ ទូលព្រះបង្គំជាខ្ញុំ វង្វេងផ្លូវក្នុងព្រៃ ដែលពួកម្រឹគកាចដើរទៅមក ជាអ្នកមានសេចក្តីស្រេកឃ្លាន អស់ ៧ ថ្ងៃ ដើរទៅក្នុងព្រៃនោះ។ ទូលព្រះបង្គំជាខ្ញុំ ត្រូវសេចក្តីស្រេកឃ្លានគ្របសង្កត់ ក៏បានឃើញដើមទន្លាប់ក្នុងព្រៃនោះ ដុះនៅក្នុងទីមិនស្មើ សំយុងទៅកាន់ជ្រោះ ជាឈើទ្រទ្រង់នូវផ្លែមានរសផ្អែម។ ទូលព្រះបង្គំជាខ្ញុំ បានទទួលទានផ្លែឈើទាំងឡាយ ដែលខ្យល់បក់ធ្លាក់ចុះមក ផ្លែឈើទាំងនោះ ពេញចិត្តទូលព្រះបង្គំជាខ្ញុំយ៉ាងក្រៃលែង ទូលព្រះបង្គំជាខ្ញុំមិនឆ្អែត ក៏ឡើងលើដើម ដោយគិតថានឹងស៊ីឲ្យឆ្អែតស្កប់ស្កល់លើដើមនោះ។ ទូលព្រះបង្គំជាខ្ញុំ ទទួលទានផ្លែទន្លាប់មួយហើយ ប្រាថ្នាផ្លែជាគំរប់ពីរទៀត លំដាប់នោះ មែកឈើនោះ ក៏បាក់ហាក់ដូចជាគេកាប់នឹងប៉ូវថៅ។ ទូលព្រះបង្គំជាខ្ញុំនោះ ក៏ជាប់មកជាមួយនឹងមែកឈើ មានជើងឡើងលើ មានក្បាលចុះក្រោម ធ្លាក់ចុះទៅក្នុងជ្រោះភ្នំ ដែលមិនមានទីឈរ មិនមានទីតោង។ ទឹកជ្រៅ មានត្រឹមណា ទូលព្រះបង្គំជាខ្ញុំមិនធ្លាក់ដល់ត្រឹមណោះទេ មិនមានសេចក្តីត្រេកអរ មិនមានទីពឹង ដេកក្នុងជ្រោះនោះអស់ ១០ រាត្រីគត់។ គ្រានោះ ស្វាមានកន្ទុយ ដូចជាកន្ទុយគោ ត្រាច់ទៅតាមជ្រោះភ្នំ មកដល់ទីនោះ លោតពីមែកមួយ ទៅកាន់មែកមួយ បានស៊ីនូវផ្លែឈើ ស្វានោះបានឃើញនូវទូលព្រះបង្គំជាខ្ញុំ ដែលស្គមស្លេកស្លាំង ក៏ធ្វើនូវសេចក្តីករុណាចំពោះទូលព្រះបង្គំជាខ្ញុំ។ សួរថា ម្នាលអ្នកដ៏ចំរើន អ្នកឯងនេះជាអ្វី ត្រូវទុក្ខគ្របសង្កត់ក្នុងទីនេះយ៉ាងនេះ អ្នកជាមនុស្ស ឬមិនមែនមនុស្ស ចូរប្រាប់ខ្លួនដល់យើង។ ទូលព្រះបង្គំជាខ្ញុំ ក៏ប្រណម្យអញ្ជលីចំពោះស្វានោះ ហើយពោលនូវពាក្យនេះថា ខ្ញុំជាមនុស្សដល់នូវអំណាចនៃ (សេចក្តីវិនាស) ខ្ញុំទៅអំពីទីនេះមិនបានទេ ព្រោះហេតុនោះ ខ្ញុំជំរាបអ្នក សូមសេចក្តីចំរើនមានដល់អ្នក សូមអ្នកជាទីពឹងរបស់ខ្ញុំ។ ស្វាដ៏ប្រសើរ ត្រាច់ទៅលើភ្នំ ក៏យកនូវថ្មដ៏ធ្ងន់ ចងខ្សែនឹងថ្ម ហើយពោលនូវពាក្យនេះថា អ្នកចូរមក ចូរឡើងជិះខ្នងខ្ញុំ ហើយតោងកខ្ញុំដោយដៃទាំងពីរ ខ្ញុំនឹងស្រង់អ្នកចាកជ្រោះភ្នំដោយកម្លាំង។ ទូលព្រះបង្គំជាខ្ញុំ បានឮពាក្យស្តេចស្វាដ៏មានសិរីនោះ ក៏ឡើងជិះខ្នងនៃស្វាជាអ្នកប្រាជ្ញ ហើយតោងក ដោយដៃទាំងពីរ។ ស្វានោះ មានតេជះ មានកម្លាំង នឿយហត់ ដោយសេចក្តីលំបាក បានស្រង់ទូលព្រះបង្គំជាខ្ញុំចាកជ្រោះភ្នំដោយរហ័ស។ ស្វាជាសប្បុរសដ៏ប្រសើរ លុះស្រង់ទូលព្រះបង្គំជាខ្ញុំរួចហើយ ក៏ពោលនូវពាក្យនេះថា នែសំឡាញ់ អ្នកចូររក្សានូវខ្ញុំផង ខ្ញុំនឹងសម្រាកមួយរំពេច។ បើពួកសត្វរាជសីហ៍ក្តី ពួកខ្លាធំក្តី ពួកខ្លាដម្បងក្តី ពួកខ្លាឃ្មុំក្តី ពួកឆ្កែព្រៃក្តី ពួកខ្លារខិនក្តី ពួកសត្វកាចទាំងនោះ មកបៀតបៀនខ្ញុំដែលធ្វេសប្រហែសហើយ បើអ្នកឃើញនូវសត្វសាហាវទាំងនោះ ចូររារាំងផង។ ស្វានោះ ត្រូវទូលព្រះបង្គំជាខ្ញុំការពារយ៉ាងនេះ ហើយក៏ដេកលក់មួយស្របក់ទៅ គ្រានោះ ទូលព្រះបង្គំជាខ្ញុំ បានទិដ្ឋិដ៏លាមកដោយមិនត្រូវទំនងថា ស្វានេះ ជាអាហាររបស់ពួកមនុស្ស ដូចពួកម្រឹគដទៃក្នុងព្រៃដែរ បើដូច្នោះ អាត្មាអញឃ្លានហើយ គប្បីសម្លាប់នូវស្វានេះស៊ី។ អញស៊ីហើយ នឹងយកសាច់ជាស្បៀងដើរទៅ នឹងឆ្លងផ្លូវឆ្ងាយ ស្បៀងអញក៏មានស្រាប់។ លំដាប់នោះ ទូលព្រះបង្គំជាខ្ញុំ ចាប់យកដុំថ្មគប់ក្បាល (ស្វានោះ) កាលទូលព្រះបង្គំជាខ្ញុំ លំបាកដោយបាយ ការប្រហារ ក៏មានកំឡាំងថយ។ ឯស្វានោះ ក៏ស្ទុះក្រោកឡើងដោយរហ័ស ប្រឡាក់ដោយឈាម មានភ្នែកពេញដោយទឹកភ្នែក យំសម្លឹងមើលទូលព្រះបង្គំជាខ្ញុំ។ និយាយថា បពិត្រអ្នកដ៏ចំរើន អ្នកជាម្ចាស់ កុំធ្វើបាបខ្ញុំឡើយ អ្នកឯងធ្វើអំពើអាក្រក់បែបនេះ ម្នាលអ្នកដ៏មានអាយុវែង អ្នកឯងគួរតែហាមឃាត់នូវពួកសត្វដទៃ។ យីអើហ្ន៎ នែបុរសចង្រៃ ជាមនុស្សធ្វើអំពើអាក្រក់ដល់ម្ល៉េះ អញបានស្រង់ឯង ឲ្យរួចពីជ្រោះជ្រៅស្រឡូងបែបនេះ។ អញនាំអ្នកឯងមក (នេះ) ដូចជានាំមកពីបរលោក អ្នកឯងសំគាល់យើងថា គួរប្រទូស្ត អំពើដ៏លាមកនោះ អ្នកឯងនោះជាមនុស្សលាមក ជាមនុស្សបាប គិតហើយ។ នែអ្នកមិនឋិតនៅក្នុងធម៌ អ្នកឯងកុំប៉ះពាល់នូវទុក្ខវេទនាដ៏ខ្លោចផ្សាឡើយ អំពើដ៏លាមកនោះ កុំសម្លាប់អ្នកឯងដូចជាផ្លែឫស្សី ដែលសម្លាប់ដើមឯងវិញឡើយ។ នែអ្នកជាមនុស្សមានធម៌ដ៏លាមក មិនសង្រួម យើងលែងមានសេចក្តីទុកចិត្តចំពោះអ្នក អ្នកឯងចូរមក អ្នកឯងចូរមានសរីរៈប្រាកដក្នុងទីជិត ដើរតាមក្រោយយើងចុះ។ អ្នកឯងរួចផុតពីកណ្តាប់ដៃនៃពួកម្រឹគកាចហើយ អ្នកឯងបានដល់ឧបចារៈជារបស់នៃមនុស្សហើយ នែអ្នកមិនឋិតនៅក្នុងធម៌ នុ៎ះផ្លូវ អ្នកឯងចូរដើរទៅឲ្យសុខសប្បាយតាមផ្លូវនោះចុះ។ ស្វាដែលត្រាច់ទៅលើភ្នំ លុះបានពោលពាក្យនេះហើយ ទើបលាងឈាមក្បាលរបស់ខ្លួន ហើយជូតទឹកភ្នែកឲ្យជ្រះ លំដាប់នោះ ក៏លោតឡើងទៅលើភ្នំ។ ទូលព្រះបង្គំជាខ្ញុំនោះ ជាបុគ្គលដែលស្វានោះផ្តាសាហើយ ត្រូវសេចក្តីក្តៅក្រហាយបៀតបៀន មានខ្លួនក្តៅអន្ទះអន្ទែង បានចូលទៅរកទទួលទានទឹក។ អន្លង់ទឹកទាំងអស់ ក៏ក្តៅសព្វ ហាក់ដូចជាភ្លើងឆេះ ជាអន្លង់ហាក់ដូចជាប្រឡាក់ឈាម ហាក់ដូចជាខ្ទុះ និងឈាមប្រាកដដល់ខ្ញុំ។ ដំណក់ទឹកមានចំនួនប៉ុន្មាន ស្រក់លើកាយរបស់ទូលព្រះបង្គំជាខ្ញុំ បូសមានចំនួនប៉ុណ្ណោះ ប្រាកដស្មើដោយផ្លែព្នៅមួយចំហៀង ក៏កើតឡើង។ ទូលព្រះបង្គំជាខ្ញុំ ទៅក្នុងស្រុក និងនិគមទាំងឡាយ តាមផ្លូវណាៗ បូសទាំងឡាយក៏បែកធ្លាយ ខ្ទុះ និងឈាមដ៏ស្អុយហូរចេញ (ពីសរីរៈ) របស់ទូលព្រះបង្គំជាខ្ញុំ (តាមផ្លូវនោះៗ)។ ពួកស្ត្រី និងបុរស មានដំបងក្នុងដៃ ដែលត្រូវក្លិនស្អុយគ្របសង្កត់ហើយ ឃាត់ទូលព្រះបង្គំជាខ្ញុំថា អ្នកឯងកុំចូលមកខាងអាយឡើយ។ សេចក្តីទុក្ខលំបាកនេះ ប្រាកដដូច្នេះ មានដល់ទូលព្រះបង្គំជាខ្ញុំ អស់ ៧ ឆ្នាំ ហើយដល់មកឥឡូវនេះ ទូលព្រះបង្គំជាខ្ញុំ នៅតែទទួលរងកម្មជារបស់ខ្លួន ដែលខ្លួនធ្វើអាក្រក់ហើយក្នុងកាលមុន។ ព្រោះហេតុនោះ ទូលព្រះបង្គំជាខ្ញុំ សូមក្រាបបង្គំទូលចំពោះព្រះអង្គ សូមសេចក្តីចំរើនមានដល់ព្រះអង្គ ពួកអ្នកដែលមកជួបជុំគ្នាក្នុងទីនេះ សូមកុំប្រទូស្តពួកមិត្តឡើយ ព្រោះថា បុគ្គលប្រទូស្តមិត្ត ជាមនុស្សអាក្រក់។
 +(អភិសម្ពុទ្ធគាថា) បុគ្គលណា ប្រទូស្តមិត្តទាំងឡាយ ក្នុងលោកនេះ បុគ្គលនោះ រមែងកើតឃ្លង់ផង កើតស្រែងផង បុគ្គលអ្នកប្រទូស្តមិត្តនោះ លុះបែកធ្លាយរាងកាយ រមែងទៅកើតក្នុងនរក។
 +<div centeralign>ចប់ មហាកបិជាតក ទី៦។
 +==== ទករក្ខសជាតក ទី៧ ====
 +<div ref_source><span sang_id #sut.kn.jat.517>[[km:tipitaka:sut:kn:jat:sut.kn.jat.517|sut.kn.jat.517]] | [[km:tipitaka:book_060#sut.kn.jat.517|ភាគទី ៦០]]
 +<div centeralign>**(៥១៧. ទករក្ខសជាតកំ (៧))**
 +<span para #para_501>[៥០១] (នាងភេរីបរិញ្វជិកាសួរថា) កាលពួកជនទាំង ៧ នាក់((គឺ មាតា១ នាងនន្ទាទេវី១ តិខិណមន្តីកុមារ១ សំឡាញ់ឈ្មោះធនុសេក្ខៈ១ បុរោហិត១ មហោសធ១ ស្តេចចូឡនី១។ អដ្ឋកថា។)) របស់ព្រះអង្គ រសាត់ទៅក្នុងអន្លង់ទឹកជ្រៅ អារក្សទឹកកាលស្វែងរកគ្រឿងបូជារបស់មនុស្ស គប្បីចាប់ទូក (ព្រះអង្គព្រះរាជទាននូវជន) តាមលំដាប់ដូចម្តេច ទើបរួចអំពីអារក្សទឹកបាន។
 +<span para #para_502>[៥០២] (ព្រះបាទចូឡនីត្រាស់ថា) ខ្ញុំឲ្យមាតាជាមុន រួចឲ្យភរិយា ឲ្យប្អូន លំដាប់អំពីនោះ ឲ្យសំឡាញ់ និងឲ្យព្រាហ្មណ៍ជាគំរប់ ៥ ទើបឲ្យខ្លួនជាគំរប់ ៦ មិនឲ្យមហោសធទេ។
 +<span para #para_503>[៥០៣] (នាងភេរី…) ព្រះមាតាជាអ្នកចិញ្ចឹមព្រះអង្គផង ជាអ្នកបង្កើតផង អនុគ្រោះព្រះអង្គអស់កាលដ៏យូរផង កាលបើឆព្ភិព្រាហ្មណ៍ប្រទូស្តចំពោះព្រះអង្គ ព្រះមាតាជាបណ្ឌិត ជាអ្នកស្គាល់ឧបាយ ធ្វើនូវរបស់ដទៃជាគ្រឿងបន្លំ ហើយដោះព្រះអង្គ ឲ្យរួចអំពីការសម្លាប់ ព្រះអង្គព្រះរាជទានដល់អារក្សទឹកនូវព្រះមាតា ដែលមានព្រះគុណប្រាកដដូច្នោះ ជាអ្នកឲ្យនូវជីវិត ជាអ្នកឲ្យព្រះអង្គកើតអំពីឱរា ជាអ្នកទ្រទ្រង់នូវគភ៌នោះ តើព្រោះទោសដូចម្តេច។
 +<span para #para_504>[៥០៤] (ព្រះរាជា…) ព្រះមាតាខ្ញុំ ទ្រទ្រង់គ្រឿងអលង្ការដែលមិនគួរតាក់តែងដូចស្ត្រីក្មេង សើចក្អាកក្អាយហួសវេលា (ជាមួយ) នឹងនាយឆ្មាំទ្វារ និងពពួកពលសេនា មិនតែប៉ុណ្ណោះ ថែមទាំងបញ្ជូននូវទូតទាំងឡាយដល់ពួកបដិរាជ (ព្រះរាជានៅក្រោមអំណាច) ដោយខ្លួនឯង ខ្ញុំឲ្យព្រះមាតាដល់អារក្សទឹក ព្រោះទោសនោះឯង។
 +<span para #para_505>[៥០៥] (នាងភេរី…) អគ្គមហេសី ជាស្រ្តីប្រសើរជាងពួកស្ត្រី ពោលពាក្យជាទីស្រឡាញ់ដ៏ក្រៃលែង ជាស្ត្រីមានសណ្តាប់ធ្នាប់ មានសីលធម៌ ធ្លាប់ជាប់តាម (ព្រះអង្គ) ដូចជាស្រមោល ជាស្រី្តមិនក្រេវក្រោធ ជាអ្នកមានបុណ្យ ជាបណ្ឌិតឃើញនូវប្រយោជន៍ ព្រះអង្គព្រះរាជទាននាងឧព្វរីដល់អារក្សទឹក តើព្រោះទោសដូចម្តេច។ 
 +<span para #para_506>[៥០៦] (ព្រះរាជា…) នាងនន្ទាទេវីនោះ (បានដឹងច្បាស់) នូវខ្ញុំ ថាជាអ្នកប្រកបដោយសេចក្តីត្រេកអរក្នុងល្បែង ទាំងជាអ្នកលុះអំណាចនៃកិលេស ដែលមិនមានប្រយោជន៍ នាងបានសូមចំពោះខ្ញុំនូវទ្រព្យនៃកូនទាំងឡាយរបស់ខ្លួន ដែលជាទ្រព្យមិនគួរសូម ខ្ញុំនោះកំពុងត្រេកត្រអាល ក៏បានឲ្យទ្រព្យប្រសើរ និងថោកទាបច្រើនយ៉ាង លុះខ្ញុំលះបង់នូវទ្រព្យដែលគេលះបង់បានដោយក្រហើយ ក៏មានចិត្តអាក់អន់សោកស្តាយក្នុងកាលជាខាងក្រោយ ខ្ញុំឲ្យនាងឧព្វរីដល់អារក្សទឹក ព្រោះទោសនោះឯង។
 +<span para #para_507>[៥០៧] (នាងភេរី…) ពួកអ្នកជនបទចំរើនហើយ ព្រោះព្រះកនិដ្ឋភាតាណា ទាំងព្រះអង្គដែលព្រះកនិដ្ឋភាតាណា នាំមកកាន់ព្រះរាជដំណាក់វិញ ព្រះរាជទ្រព្យជាច្រើនយ៉ាង ដែលព្រះកនិដ្ឋភាតាណា រឹបជាន់នាំមកអំពីពួកស្តេចដទៃ ព្រះអង្គព្រះរាជទានព្រះកនិដ្ឋភាតា ជាបុគ្គលប្រសើរជាងពួកខ្មាន់ធ្នូ ជាអ្នកក្លៀវក្លា មានប្រាជ្ញាដ៏មុត (នោះ) ដល់អារក្សទឹក តើព្រោះទោសដូចម្តេច។
 +<span para #para_508>[៥០៨] (ព្រះរាជា…) ពួកអ្នកជនបទចំរើនហើយ ព្រោះកនិដ្ឋភាតាណា ទាំងខ្ញុំ (ដែលកនិដ្ឋភាតាណា) នាំមកកាន់ដំណាក់វិញ ព្រះរាជទ្រព្យជាច្រើនយ៉ាង (ដែលកនិដ្ឋភាតាណា) រឹបជាន់ហើយ នាំមកអំពីពួកសេ្តចដទៃ កនិដ្ឋភាតានោះ មើលងាយថា អញប្រសើរជាងពួកខ្មាន់ធ្នូ ជាអ្នកក្លៀវក្លា មានប្រាជ្ញាដ៏មុត ឯព្រះរាជានេះដូចជាក្មេង បានសេចក្តីសុខព្រោះតែអញ បពិត្រនាងជាម្ចាស់ មិនតែប៉ុណ្ណោះ កនិដ្ឋភាតានោះ មិនមកកាន់ទីបំរើខ្ញុំដូចក្នុងកាលពីដើមទេ ខ្ញុំឲ្យកនិដ្ឋភាតា (នោះ) ដល់អារក្សទឹក ព្រោះទោសនោះឯង។
 +<span para #para_509>[៥០៩] (នាងភេរី…) ជនទាំងពីរនាក់ គឺព្រះអង្គ និងធនុសេខកុមារ ជាសំឡាញ់មានវ័យស្មើគ្នា ធ្លាប់នៅក្នុងបញ្ចាលនគរ ជាបុគ្គលពីរនាក់ កើតក្នុងបញ្ចាលនគរនេះ ក្នុងរាត្រីតែមួយ ធនុសេខកុមារ មានទុក្ខសុខជាមួយគ្នានឹងព្រះអង្គ ជាប់តាមព្រះអង្គ ក្នុងការត្រាច់ទៅកាន់ (ជនបទ) ជាអ្នកខ្មីឃ្មាត ខ្វល់ខ្វាយក្នុងកិច្ចទាំងពួង ដើម្បីព្រះអង្គទាំងថ្ងៃទាំងយប់ ព្រះអង្គព្រះរាជទានសំឡាញ់នេះដល់អារក្សទឹក តើព្រោះហេតុដូចម្តេច។
 +<span para #para_510>[៥១០] (ព្រះរាជា…) បពិត្រនាងម្ចាស់ ធនុសេខកុមារនេះ (ជាប់តាម) ខ្ញុំ ក្នុងការត្រាច់ទៅ (កាន់ជនបទ) សើចក្អាកក្អាយជាមួយនឹងខ្ញុំក្នុងកាលមុន សូម្បីក្នុងថ្ងៃនេះ ក៏នៅតែសើចក្អាកក្អាយ ហួសវេលាតាមទំនងនោះដែរ បពិត្រនាងម្ចាស់ ខ្ញុំនៅក្នុងទីស្ងាត់ កំពុងប្រឹក្សាជាមួយនឹងនាងឧព្វរី ឯសេខកុមារ ខ្ញុំមិនបានហៅ មិនបានឲ្យដំណឹងខ្ញុំជាមុនទេ ស្រាប់តែចូលមក ជាបុគ្គលមានទ្វារបានហើយ មានឱកាសធ្វើឲ្យហើយ ខ្ញុំឲ្យនូវសំឡាញ់ ជាមនុស្សមិនមានសេចក្តីអៀនខ្មាស មិនអើពើ ដល់អារក្សទឹក ព្រោះទោសនោះឯង។
 +<span para #para_511>[៥១១] (នាងភេរី…) ព្រាហ្មណ៍បុរោហិត ជាអ្នកឈ្លាសវៃក្នុងនិមិត្តទាំងពួង ជាអ្នកដឹងនូវសំឡេងស្រែក ជាអ្នកឈ្លាសក្នុងឧត្បាទ ជាអ្នកចេះកាត់សុបិន ជាអ្នកឈ្លាសវៃក្នុងការចេញ និងការចូលផង លើផែនដី និងលើអាកាសផង ជាអ្នកឈ្លាវៃ ក្នុងចំណែកនក្ខត្តឫក្ស ព្រះអង្គព្រះរាជទានព្រាហ្មណ៍បុរោហិត ដល់អារក្សទឹក តើព្រោះទោសដូចម្តេច។
 +<span para #para_512>[៥១២] (ព្រះរាជា…) បពិត្រនាងម្ចាស់ ព្រាហ្មណ៍បុរោហិត បើកភ្នែកសំឡក់ចំពោះខ្ញុំក្នុងកណ្តាលបរិស័ទ ព្រោះហេតុនោះ ទើបខ្ញុំឲ្យបុរោហិតអាក្រក់ មានចិញ្ចើមក្រញូវ ដល់អារក្សទឹក។
 +<span para #para_513>[៥១៣] (នាងភេរី…) ព្រះអង្គគ្រប់គ្រងនូវផែនដីដ៏ធំ មានសមុទ្រព័ទ្ធជុំវិញ ជាកុណ្ឌលរបស់សាគរ ព្រះអង្គមានអាមាត្យចោមរោម ជាឥស្សរៈលើផែនដី មានសមុទ្រទាំង ៤ ជាទីបំផុត មានដែនដ៏ច្រើន ជាអ្នកឈ្នះសង្គ្រាម មានពលច្រើន ជាព្រះរាជាឯកលើផែនដី យសរបស់ព្រះអង្គក៏ដល់នូវភាពដ៏ធំថ្កើង មានពួកនារីមកអំពីជនបទផ្សេងៗ ជាស្ត្រីស្នំ ១៦ ពាន់ ពាក់គ្រឿងកុណ្ឌលជាវិការៈនៃកែវមណី ល្អល្អះដូចស្រីទេពកញ្ញា បពិត្រក្សត្រ អ្នកប្រាជ្ញទាំងឡាយបានពោលចំពោះជីវិតដែលវែង បរិបូណ៌ដោយអង្គទាំងពួង សម្រេចនូវសេចក្តីប្រាថ្នាទាំងពួងថា ជាទីស្រឡាញ់របស់សត្វទាំងឡាយ អ្នកដល់នូវសេចក្តីសុខយ៉ាងនេះ កាលបើដូច្នោះ ព្រះអង្គរក្សាទុកនូវបណ្ឌិត ត្រឡប់ជាលះបង់ព្រះជន្ម ដែលគេលះបង់បានដោយកម្រ តើដោយដំណើរដូចម្តេច ឬក៏ដោយហេតុដូចម្តេច។
 +<span para #para_514>[៥១៤] (ព្រះរាជា…) បពិត្រនាងម្ចាស់ តាំងអំពីកាលដែលមហោសធបណ្ឌិត មកតាំងនៅក្នុងកណ្តាប់ដៃនៃខ្ញុំ ខ្លួនខ្ញុំក៏មិនដែលឃើញនូវអំពើអាក្រក់ សូម្បីបន្តិចបន្តួចរបស់មហោសធបណ្ឌិតជាអ្នកប្រាជ្ញទេ ថាបើសេចក្តីស្លាប់គប្បីមានដល់ខ្ញុំមុន ក្នុងកាលណាមួយ មហោសធបណ្ឌិត គប្បីញ៉ាំងបុត្រទាំងឡាយ និងចៅទាំងឡាយរបស់ខ្ញុំ ឲ្យសុខ មហោសធបណ្ឌិត តែងពិចារណាឃើញនូវប្រយោជន៍ទាំងពួង ក្នុងអនាគត និងបច្ចុប្បន្ន (ព្រោះហេតុនោះ) ខ្ញុំមិនឲ្យនូវមហោសធបណ្ឌិតជាអ្នកមានការងារមិនដែលមានកំហុស (ដល់អារក្សទឹកទេ)។
 +<span para #para_515>[៥១៥] (នាងភេរី…) ពួកអ្នកនគរបញ្ចាលទាំងឡាយ ចូរស្តាប់នូវភាសិតនេះ របស់ព្រះបាទចូឡនីចុះ ព្រះរាជាទ្រង់រក្សានូវបណ្ឌិត ស៊ូលះបង់នូវព្រះជន្ម ដែលគេលះបានដោយក្រ ព្រះរាជាក្នុងបញ្ចាលនគរលះបង់នូវជីវិតរបស់ជន ៦ រូប គឺព្រះមាតា ១ ព្រះមហេសី ១ ព្រះកនិដ្ឋភាតា ១ សំឡាញ់ ១ ព្រាហ្មណ៍ ១ ព្រះអង្គ ១ បញ្ញាជាគុណជាតិដ៏ល្អិត សម្រាប់គិតនូវប្រយោជន៍ដ៏ល្អ មានឫទ្ធិច្រើនយ៉ាងនេះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ក្នុងបច្ចុប្បន្ននេះផង ដើម្បីសេចក្តីសុខក្នុងបរលោកផង។
 +<div centeralign>ចប់ ទករក្ខសជាតក ទី៧។
 +==== បណ្ឌរកជាតក ទី៨ ====
 +<div ref_source><span sang_id #sut.kn.jat.518>[[km:tipitaka:sut:kn:jat:sut.kn.jat.518|sut.kn.jat.518]] | [[km:tipitaka:book_060#sut.kn.jat.518|ភាគទី ៦០]]
 +<div centeralign>**(៥១៨. បណ្ឌរនាគរាជជាតកំ (៨))**
 +<span para #para_516>[៥១៦] (បណ្ឌរកនាគរាជពោលថា) ភ័យខ្លួនឯង រមែងជាប់តាមនូវបុគ្គលដែលមានវាចាល្ហហាច មានមន្តមិនលាក់ទុក ជាអ្នកមិនសង្រួម មិនចេះពិចារណា ជាអ្នកល្ងង់នោះ ដូចជាគ្រុឌចាប់យកនាគឈ្មោះបណ្ឌរកៈ។ ជនណារីករាយប្រាប់មន្តដែលគួរលាក់ គួររក្សាទុក ព្រោះសេចក្តីវង្វេង ភ័យរមែងជាប់តាមនូវជនដែលមានមន្តបែកធ្លាយនោះដោយឆាប់ ដូចជាគ្រុឌចាប់យកនាគឈ្មោះបណ្ឌរកៈ។ 
 +មិត្តគ្រាន់តែបណ្តោយតាម គេមិនគួរឲ្យដឹងនូវហេតុជាទម្ងន់ដែលគួរលាក់ ទាំងមិត្តល្អ ជាអ្នកមិនយល់ការ ឬយល់ការដែរ តែជាអ្នកមិនប្រព្រឹត្តប្រយោជន៍ (ក៏គេមិនគួរឲ្យដឹងដែរ)។ 
 +អញដល់នូវសេចក្តីទុកចិត្តអចេល អចេលនេះ ជាសមណៈ គេរាប់អានហើយ មានចិត្តចំរើនហើយ អញក៏ប្រាប់ បើកនូវអាថ៌កំបាំងដល់អចេលនោះ បានជាអញមានប្រយោជន៍កន្លងហួស ហើយទួញយំកំព្រាម្នាក់ឯង។ បពិត្រគ្រុឌដ៏ប្រសើរ ព្រោះខ្ញុំមិនអាចនឹងសង្រួមវាចាដ៏ប្រសើរកំបាំងនេះ ដល់អចេលនោះ បានជាភ័យមកដល់ខ្ញុំ អំពីចំណែកនៃអចេលនោះ ទើបខ្ញុំជាបុគ្គលមានប្រយោជន៍កន្លងហួស កំព្រា ហើយទួញយំ។ ជនណាសំគាល់នូវបុគ្គលថា មានចិត្តល្អ ប្រាប់នូវអាថ៌កំបាំងចំពោះជនមានត្រកូលដ៏អាក្រក់ ព្រោះទោសាគតិ ភយាគតិ ឬត្រេកអរដោយអំណាចរាគៈ ជននោះជាមនុស្សល្ងង់ ឈ្មោះថា ភ្លាត់ហើយដោយឥតសង្ស័យ។ ជនណាមានវាចាចេញទៅខាងក្រៅ រាប់ចូលក្នុងពួកអសប្បុរស កំចាយនូវពាក្យ (កំបាំងរបស់គេ) ក្នុងទីប្រជុំ អ្នកប្រាជ្ញទាំងឡាយ ហៅជននោះថា ជាអ្នកមានមាត់អាក្រក់ ដូចអាសីពិស បុគ្គលគប្បីថយចាកបុគ្គលបែបនោះឲ្យឆ្ងាយចេញអំពីចម្ងាយ។ យើងលះបង់នូវកាមទាំងពួង គឺបាយ ទឹក សំពត់ក្នុងដែនកាសី និងខ្លឹមចន្ទន៍ ពួកស្ត្រីជាទីគាប់ចិត្ត កម្រងផ្កា និងគ្រឿងប្រស់ព្រំ បពិត្រសុបណ្ណៈ យើងសូមដល់នូវលោក (ជាទីពឹង) ស្មើដោយជីវិត។
 +<span para #para_517>[៥១៧] (សុបណ្ណរាជសួរថា) ម្នាលនាគរាជ បណ្តាជនទាំង ៣ នាក់ ក្នុងទីនេះ តើសត្វណា គឺសមណៈ ឬគ្រុឌ ឬអ្នកឯងគួរដល់នូវសេចក្តីតិះដៀលបាន ក្នុងលោកនេះ ម្នាលបណ្ឌរកៈ (អ្នកឯងត្រូវខ្ញុំ) ចាប់បាន ព្រោះហេតុដូចម្តេច។
 +<span para #para_518>[៥១៨] (បណ្ឌរកៈ…) អចេលជាសមណៈ ជាបុគ្គលមានសភាពដែលខ្ញុំរាប់អានហើយ ជាទីស្រឡាញ់ដោយចិត្តរបស់ខ្ញុំ មានខ្លួនចំរើនហើយ ខ្ញុំប្រាប់បើកអាថ៌កំបាំងដល់សមណៈនោះ ទើបខ្ញុំជាបុគ្គលមានប្រយោជន៍កន្លងហួស កំព្រា ហើយទួញយំ។
 +<span para #para_519>[៥១៩] (សុបណ្ណរាជ…) ធម្មតា សត្វលើផែនដី ឈ្មោះថាមិនស្លាប់ មិនមានទេ ចំណែកនៃបញ្ញា ជាធម្មជាតិដែលបុគ្គលមិនគួរតិះដៀល នរជនក្នុងលោកនេះ រមែងនាំមកនូវគុណវិសេសដែលបុគ្គលមិនគួរបាន ដោយវចីសច្ចៈ ១ ដោយសុចរិតធម៌ ១ ដោយធិតិ គឺបញ្ញា ១ ដោយការទូន្មាននូវឥន្ទ្រិយ ១។ មាតាបិតា ជាបុគ្គលប្រសើរជាងផៅពង្សទាំងឡាយ សត្វជាគំរប់ ៣ (ក្រៅអំពីមាតាបិតា) ឈ្មោះថាជាអ្នកអនុគ្រោះដល់បុគ្គលនោះមិនមានទេ បុគ្គលកាលរង្កៀសនូវការបែកធ្លាយនៃមន្ត មិនគប្បីប្រាប់ការស្ងាត់កំបាំងក្រៃលែងដល់មាតាបិតា។ មាតាបិតា បងប្អូនស្រ្តី បងប្អូនប្រុស និងសំឡាញ់ ឬញាតិទាំងពីរប៉ែក របស់បុគ្គលនោះ បុគ្គលកាលរង្កៀសនូវការបែកធ្លាយមន្ត មិនគប្បីប្រាប់នូវការស្ងាត់កំបាំងដ៏ក្រៃលែង ដល់មាតាបិតា ជាដើមនោះឡើយ។ បើទុកជាភរិយា ជាស្រីក្មេង ពោលពាក្យជាទីស្រឡាញ់ មានបុត្រមានរូបល្អ មានយស ដែលពួកញាតិចោមរោម ជាស្រ្តីវៀរបុរស (ដទៃ) បុគ្គលកាលបើវៀរនូវការបែកធ្លាយនៃមន្ត មិនគប្បីប្រាប់នូវការស្ងាត់កំបាំងដ៏ក្រៃលែងដល់ភរិយានោះទេ។
 +<span para #para_520>[៥២០] បុគ្គលមិនគប្បីបើកនូវអាថ៌កំបាំងទេ គប្បីរក្សានូវអាថ៌កំបាំង ឲ្យដូចជារក្សាកំណប់ ដ្បិតអាថ៌កំបាំងដែលបុគ្គលអ្នកដឹងច្បាស់ មិនប្រាប់គេ ជាការប្រពៃ។ អ្នកប្រាជ្ញ មិនគប្បីនិយាយប្រាប់អាថ៌កំបាំងដល់ស្រី្ត ដល់ជនជាសត្រូវ ដល់ជនរឡិបរឡប់ដោយអាមិសៈ ដល់ជនលួចគំនិតគ្នា។ ជនណាញ៉ាំងគេឲ្យដឹងអាថ៌កំបាំងដែលគេមិនទាន់ដឹង អ្នកប្រាជ្ញតែងអត់សង្កត់មិនប្រាប់ដល់ជននោះ ព្រោះខ្លាចបែកការដែលគិតទុក ដូចមនុស្សខ្ញុំគេ។ ជនទាំងឡាយមានចំនួនប៉ុន្មាននាក់ ដឹងនូវមន្តជាអាថ៌កំបាំងរបស់បុរស សេចក្តីតក់ស្លុតមានចំនួនប៉ុណ្ណោះ តែងកើតឡើងដល់បុរសនោះ ព្រោះហេតុនោះ អ្នកប្រាជ្ញមិនគប្បីផ្សាយនូវអាថ៌កំបាំងឡើយ។ 
 +នៅវេលាថ្ងៃ អ្នកប្រាជ្ញគប្បីនិយាយអាថ៌កំបាំងក្នុងទីដ៏ស្ងាត់ នៅវេលារាត្រី មិនគប្បីបញ្ចេញសម្លេងឲ្យហួសកម្រិត ព្រោះថា ពួកជនអ្នកឈ្លបស្តាប់ រមែងឮនូវមន្ត((ពាក្យថា មន្ត ក្នុងទីនេះ សំដៅយកការប្រឹក្សាគ្នាអំពីកិច្ចការស្ងាត់កំបាំង ឬសំដៅយកមន្តអាគម ដែលគេចេះដឹងហើយគួរលាក់ទុក។ អដ្ឋកថា។)) ព្រោះហេតុនោះ មន្តក៏រមែងដល់នូវការបែកធ្លាយដោយឆាប់។
 +<span para #para_521>[៥២១] ក្រុងប្រកបដោយកំពែងដែកដ៏ធំ មិនមានទ្វារ (ចេញចូលមិនបាន) ធ្វើអំពើដែលប្រកបដោយសាលា គឺរានផ្សារដ៏ល្អ ប្រកបដោយគូដែលគេជីកដោយជុំវិញ យ៉ាងណា បុរសមានមន្តដែលគួរលាក់ទុកក្នុងលោកនេះ ប្រាកដដល់ខ្ញុំយ៉ាងនោះដែរ។ ម្នាលអ្នកមានអណ្តាតពីរ ពួកជនណាជាអ្នកមានមន្តគួរលាក់ទុក មានវាចាមិនល្ហល្ហាច ជាអ្នកមាំមួនក្នុងប្រយោជន៍របស់ខ្លួន សត្រូវទាំងឡាយរមែងចៀសចេញឆ្ងាយអំពីពួកជននោះ ដូចពពួកនៃសត្វ ចៀសចេញអំពីអាសីពិស។
 +<span para #para_522>[៥២២] (បណ្ឌរកៈ…) អចេល ជាអ្នកបួសលះបង់ផ្ទះ អាក្រាត ត្រងោល ប្រព្រឹត្ត ព្រោះហេតុតែអាហារ ខ្ញុំបើកបង្ហាញនូវអាថ៌កំបាំងចំពោះអចេលនោះឯង (ព្រោះហេតុនោះ) បានជាយើងឃ្លាតចាកអត្ថ និងធម៌។ បពិត្រសុបណ្ណរាជ បុគ្គលធ្វើដូចម្តេច មានសីលធម៌ដូចម្តេច ប្រព្រឹត្តវ័តដូចម្តេច ឈ្មោះថាសមណៈ ប្រព្រឹត្តលះបង់នូវសេចក្តីរាប់អាន (តណ្ហា) សមណៈនោះ ធ្វើដូចម្តេច ទើបទៅកាន់ឋានសួគ៌។
 +<span para #para_523>[៥២៣] (សុបណ្ណរាជ…) បុគ្គលប្រកបដោយហិរិ ដោយខន្តិ គឺសេចក្តីអត់ធន់ ដោយការទូន្មាន (នូវឥន្ទ្រិយ) ជាអ្នកមិនខឹង លះបង់នូវពាក្យញុះញង់ ទើបឈ្មោះថាសមណៈ ប្រព្រឹត្តលះបង់នូវសេចក្តីរាប់អាន ឯសមណៈនោះ ធ្វើយ៉ាងនេះឯង ទើបចូលទៅកាន់ឋានសួគ៌បាន។
 +<span para #para_524>[៥២៤] (បណ្ឌរកៈ…) មាតាឃើញកូនខ្ចីដែលកើតអំពីខ្លួន ហើយបបោសអង្អែលសព្វសព៌ាង្គកាយ យ៉ាងណាមិញ បពិត្រលោកជាធំជាងបក្សី លោកជាអ្នកអនុគ្រោះ ប្រាកដដល់ខ្ញុំដូចជាមាតា (អនុគ្រោះ) នូវបុត្រយ៉ាងនោះ។ 
 +<span para #para_525>[៥២៥] (សុបណ្ណរាជ…) នែអ្នកមានអណ្ឌាតពីរ អ្នកចូររួចអំពីការសម្លាប់ក្នុងថ្ងៃនេះចុះ ព្រោះថា បុត្តមាន ៣ គឺ សិស្ស ១ កូនគេឲ្យ ១ កូនកើតអំពីខ្លួន ១ បុត្តក្រៅពីនេះមិនមានឡើយ អ្នកចូរត្រេកអរចុះ អ្នកទុកជាបុត្តណាមួយរបស់ខ្ញុំហើយ។
 +<span para #para_526>[៥២៦] (អភិសម្ពុទ្ធគាថា) ស្តេចគ្រុឌមានកំណើតពីរ (លុះពោលពាក្យ) យ៉ាងនេះហើយ ក៏ឋិតនៅលើផែនដី លែងសត្វមានអណ្តាតពីរ ដោយពាក្យថា អ្នករួចក្នុងថ្ងៃនេះ កន្លងនូវភ័យទាំងពួងហើយ អ្នកត្រូវតែខ្ញុំគ្រប់គ្រងក្នុងទីគោគ និងទឹកហើយ។ ខ្ញុំជាទីពឹងរបស់អ្នក ដូចជាពេទ្យដ៏ឈ្លាស (ជាទីពឹង) របស់ពួកអ្នកមានជម្ងឺ ឬដូចជាអន្លង់ទឹកត្រជាក់ (ជាប្រយោជន៍) របស់ពួកអ្នកស្រេកទឹក ឬក៏ដូចផ្ទះ (ជាទីត្រូវការ) របស់ពួកបុគ្គលដែលលំបាកដោយសន្សើមត្រជាក់។
 +<span para #para_527>[៥២៧] (សុបណ្ណរាជ…) ម្នាលអ្នកជាជលាពុជៈ អ្នកធ្វើសេចក្តីស្និទ្ធស្នាល ជាមួយនឹងអណ្ឌជៈជាសត្រូវ ហើយនៅបើកបង្ហាញចង្កូម (ធ្វើអ្វីទៀត) ភ័យនឹងមកដល់អ្នកអំពីទីណា។
 +<span para #para_528>[៥២៨] (បណ្ឌរកៈ…) បុគ្គលត្រូវតែរង្កៀសក្នុងបុគ្គលជាសត្រូវ មិនត្រូវទុកចិត្តបុគ្គលសូម្បីជាមិត្ត (ព្រោះ) ភ័យរមែងកើតឡើងអំពីបុគ្គលដែលមិនគួរភ័យ រមែងកាត់ សូម្បីនូវឫសគល់ (ជីវិត)។ បុគ្គលធ្វើនូវជំលោះនឹងជនណា គប្បីទុកចិត្តជននោះដូចម្តេចកើត បុគ្គលគប្បីឋិតនៅដោយប្រុងប្រយ័ត្នជានិច្ច បុគ្គលនោះ រមែងមិនត្រេកអរនឹងសត្រូវ។ 
 +បុគ្គលគប្បីធ្វើឲ្យគេទុកចិត្ត ប៉ុន្តែមិនត្រូវទុកចិត្តគេ បុគ្គលដែលគេមិនរង្កៀសហើយ ប៉ុន្តែគប្បីរង្កៀសនឹងគេ បុគ្គលដទៃមិនដឹងនូវភាព (របស់ខ្លួន) យ៉ាងណាៗ វិញ្ញូបុរស គប្បីប្រឹងប្រែងដោយប្រការយ៉ាងនោះៗ។
 +<span para #para_529>[៥២៩] (អភិសម្ពុទ្ធគាថា) បុរិសនាគទាំងពីរនោះ មានវណ្ណៈដូចជាទេវតា មានសភាពជាសុខុមាលជាតិស្មើគ្នា មានវ័យដ៏ល្អ មានគំនរនៃបុណ្យ កៀកដៃគ្នា ដូចជាសេះគេទឹម បានចូលទៅកាន់សំណាក់នៃអចេល ឯកំពង់ករម្បិយៈ។ 
 +<span para #para_530>[៥៣០] លំដាប់នោះឯង បណ្ឌរកនាគរាជ បានចូលទៅកាន់សំណាក់នៃអចេលដោយខ្លួនឯង ហើយពោលពាក្យនេះថា ខ្ញុំរួច (អំពីការសម្លាប់) កន្លងនូវភ័យទាំងពួងក្នុងថ្ងៃនេះហើយ យើងមិនជាទីស្រឡាញ់របស់លោកដោយចិត្តពិតប្រាដកទេ។
 +<span para #para_531>[៥៣១] (អចេល…) សុបណ្ឌរាជ ជាទីស្រឡាញ់របស់ខ្ញុំ ជាងបណ្ឌរកនាគរាជមែន ឥតសង្ស័យ (នេះ) ជាពាក្យពិត ខ្ញុំនោះជាអ្នកត្រេកអរដោយរាគៈ ជាអ្នកដឹងច្បាស់ បានធ្វើនូវអំពើអាក្រក់នុ៎ះ មិនមែនព្រោះមោហៈទេ។
 +<span para #para_532>[៥៣២] (បណ្ឌរកៈ…) បព្វជិត កាលឃើញច្បាស់នូវលោកនេះ និងលោកខាងមុខ រមែងមិនមានគំនិតថា វត្ថុជាទីស្រឡាញ់ ឬមិនជាទីស្រឡាញ់របស់អញដូច្នេះទេ អ្នកជាបុគ្គលមិនសង្រួម ប្រព្រឹត្តក្នុងលោកនេះ ដោយភេទរបស់បុគ្គលអ្នកសង្រួមល្អ។ អ្នកឯងបន្លំជាអរិយៈ តែមិនមែនជាអរិយៈទេ អ្នកមិនសង្រួម តែមានភាពហាក់ដូចជាអ្នកសង្រួម មានជាតិខ្មៅ មានសភាពមិនប្រសើរ បានប្រព្រឹត្តនូវអំពើដ៏លាមកទុច្ចរិតច្រើនយ៉ាង។
 +<span para #para_533>[៥៣៣] ម្នាលអ្នកប្រទូស្ត អ្នកជាបុគ្គលប្រទូស្តមិត្តដែលមិនបានប្រទូស្តវិញផង ជាអ្នកញុះញង់ផង ដោយពាក្យសច្ចៈនេះ សូមឲ្យក្បាលរបស់អ្នកឯង បែកជា ៧ ភាគ។
 +<span para #para_534>[៥៣៤] (អភិសម្ពុទ្ធគាថា) ព្រោះហេតុនោះ បុគ្គលមិនត្រូវប្រទូស្តមិត្តទាំងឡាយឡើយ ព្រោះថា សភាវៈដទៃ លាមកជាងការទ្រុស្តមិត្ត មិនមានទេ អចេលអ្នកសង្រួម ត្រូវសត្វអាសីពិសប្រទេចផ្តាសា ក៏ខ្ចាត់ចេញអំពីផែនដី វិនាសតាមពាក្យរបស់នាគរាជដ៏ប្រសើរ។
 +<div centeralign>ចប់ បណ្ឌរកជាតក ទី៨។
 +==== សម្ពុលាជាតក ទី៩ ====
 +<div ref_source><span sang_id #sut.kn.jat.519>[[km:tipitaka:sut:kn:jat:sut.kn.jat.519|sut.kn.jat.519]] | [[km:tipitaka:book_060#sut.kn.jat.519|ភាគទី ៦០]]
 +<div centeralign>**(៥១៩. សម្ពុលាជាតកំ (៩))**
 +<span para #para_535>[៥៣៥] (ទានវៈ((អសុរសាមួញ្ញ។)) សួរថា) ម្នាលនាងមានភ្លៅមូល នាងឈ្មោះអ្វី រងាញ័រលើជ្រោះនៃភ្នំ ឈរនៅតែម្នាក់ឯង ម្នាលនាងមានអវយវៈត្រង់កណ្តាលគួរវាស់ដោយដៃ (ចង្កេះរៀវ) យើងសួរហើយ នាងចូរប្រាប់នូវនាម និងផៅពង្សដល់យើង។ ម្នាលនាងកល្យាណី នាងជាអ្វី ម្នាលនាងមានអវយវៈពាក់កណ្តាលដ៏ល្អ នាងជាធីតារបស់អ្នកណា នាងញ៉ាំងព្រៃជាទីរីករាយ ដែលសីហៈ និងខ្លាធំអាស្រ័យនៅ ឲ្យភ្លឺរុងរឿង ម្នាលនាងដ៏ចំរើន យើងឈ្មោះទានវៈ សូមសំពះនាង សូមគោរពចំពោះនាង។
 +<span para #para_536>[៥៣៦] (នាងសម្ពុលាឆ្លើយថា) អ្នកណាជាបុត្ររបស់ព្រះរាជាក្នុងដែនកាសី អ្នកផងតែងស្គាល់អ្នកនោះថា ព្រះនាមសោត្ថិសេន ខ្ញុំឈ្មោះនាងសម្ពុលា ជាភរិយារបស់ព្រះរាជបុត្តព្រះនាមសោត្ថិសេននោះ បពិត្រទានវៈ លោកចូរដឹងយ៉ាងនេះចុះ បពិត្រលោកដ៏ចំរើន ខ្ញុំឈ្មោះសម្ពុលា សូមសំពះ សូមគោរពចំពោះលោក។ បពិត្រលោកដ៏ចំរើន ព្រះរាជបុត្ររបស់ព្រះរាជាវិទេហៈ ប្រឈួនក្តៅក្រហាយ គង់នៅក្នុងព្រៃ ខ្ញុំជាស្រ្តីម្នាក់ឯង បំរើព្រះរាជបុត្រ ដែលមានរោគបៀតបៀនមួយអង្គឯងនោះ។ មិនតែប៉ុណ្ណោះ ខ្ញុំ (ត្រាច់ទៅ) ដើម្បីស្វែងរកផ្លែឈើក្នុងព្រៃ នាំមកនូវទឹកឃ្មុំ និងសាច់ដែលជាអម្ពារបស់ម្រឹគណា (ស្វាមីរបស់ខ្ញុំ) មានទឹកឃ្មុំ និងសាច់ ជាអម្ពារបស់ម្រឹគនោះ ជាអាហារ (កាលបើមិនមានអាហារទេ សរីរៈ) របស់ស្វាមីខ្ញុំនោះ នឹងទ្រាំទ្រមិនបាន ក្នុងថ្ងៃនេះដោយពិត។
 +<span para #para_537>[៥៣៧] (ទានវៈ…) ម្នាលនាងសម្ពុលា នាងធ្វើ (នូវការមូលមិត្ត) នឹងព្រះរាជបុត្រ ប្រឈួនក្តៅក្រហាយ ដែលរោគប៉ះពាល់នៅក្នុងព្រៃធ្វើអ្វី ខ្ញុំសូមជាភស្តារបស់នាង។
 +(នាងសម្ពុលា…) ខ្ញុំរាប់ថាមានរូបដូចម្តេចកើត ព្រោះខ្ញុំជាស្ត្រីមានសេចក្តីសោកគ្របសង្កត់ មានខ្លួនដ៏លំបាក បពិត្រលោកដ៏ចំរើន លោកចូរស្វែងរកស្ត្រីឯទៀត ដែលល្អជាងខ្ញុំចុះ។
 +(ទានវៈ…) នាងចូរមកចុះ ចូរឡើងកាន់ភ្នំនេះ ប្រពន្ធរបស់ខ្ញុំមាន ៤០០ នាក់ នាងចូរជាស្ត្រីដ៏ប្រសើរជាងភរិយាទាំងនោះ ចូរសម្រេចតាមសេចក្តីប្រាថ្នាគ្រប់យ៉ាង។ ម្នាលនាងមានពន្លឺដូចផ្កាយ នាងប្រាថ្នាក្នុងចិត្តចំពោះវត្ថុណាមួយ វត្ថុទាំងអស់នោះរបស់ខ្ញុំមានគរគោគ ចូរនាងត្រេកអរជាមួយនឹងយើងក្នុងថ្ងៃនេះចុះ។ ម្នាលនាងសម្ពុលា បើនាងមិនធ្វើនូវភាពជាមហេសីរបស់ខ្ញុំទេ នាងគួរជាអាហារក្នុងពេលព្រឹក នឹងជាចំណីរបស់ខ្ញុំអំពីព្រហាម។ 
 +ចំណែកទានវៈ មានភ្នួងសក់ ៧ ជាន់ ជាជាតិអាក្រក់ មានចង្កូម ជាអ្នកស៊ីនូវបុរស បានចាប់នាងសម្ពុលានោះត្រង់ដើមដៃ ដែលមិនឃើញនូវទីពឹងក្នុងព្រៃ។ នាងសម្ពុលា ដែលបិសាចអាក្រក់ មានភ្នែកប្រកបដោយអាមិសគ្របសង្កត់ ជាស្រ្តីលុះក្នុងអំណាចនៃសត្រូវហើយ ក៏សោកសៅ រកតែស្វាមីថា 
 +យក្សស៊ីនូវខ្ញុំដោយហេតុណា ហេតុនេះ មិនមែនជាទុក្ខនៃខ្ញុំទេ ក្រែងតែព្រះហ្ឫទ័យនៃអយ្យបុត្តរបស់ខ្ញុំ ទៅជាបការៈដទៃ (ប្រច័ណ្ឌ) ដោយហេតុណា ហេតុនោះ (ទើបជាទុក្ខនៃខ្ញុំ)។ មិនមានពួកទេវតានៅគ្រប់គ្រងដោយពិត ទាំងពួកទេវតា អ្នករក្សាលោក ក្នុងលោកនេះ ក៏មិនមានដោយពិត ទេវតាទាំងឡាយ អ្នកហាមឃាត់នូវពួកជនជាអ្នកមិនសង្រួម ជាអ្នកធ្វើដោយការកំហែង ក៏មិនមានដោយពិត។
 +<span para #para_538>[៥៣៨] (សក្កៈ…) ស្រ្តីនេះជាស្រ្តីមានយស ជាស្ត្រីប្រសើរជាងស្រី្តទាំងឡាយ ជាស្រ្តីស្ងប់ស្ងៀម មានកិរិយាដ៏ស្មើ មានតេជះរុងរឿងដូចជាភ្លើង បើអ្នកឯងស៊ីនាងកញ្ញានោះ ក្បាលអ្នកឯងនឹងបែកជា ៧ ភាគមិនខាន អ្នកឯងកុំកំដៅ (នូវនាងសម្ពុលា) អ្នកឯងចូរលែងនាងទៅ ព្រោះនាងជាស្រ្តីគោរពប្តី។
 +<span para #para_539>[៥៣៩] (អភិសម្ពុទ្ធគាថា) នាងសម្ពុលា លុះរួចអំពីបោរិសាទ បានត្រឡប់មកកាន់អាស្រមវិញ ដូចជាមេបក្សីបែកខ្ញែកកូន ហើរមកកាន់ទ្រនំ ឬដូចមេគោ មកកាន់លំនៅ (ដែលមានកូនទៅបាត់ហើយ)។ ព្រះរាជបុត្រីនោះ ជាស្រ្តីមានយស ព្រះនាមសម្ពុលា មានភ្នែកស្រទន់ ព្រោះរដូវ កាលមិនឃើញព្រះស្វាមីជាទីពឹងក្នុងព្រៃហើយ ក៏ទ្រង់ព្រះកន្សែងក្បែរអាស្រមនោះថា ខ្ញុំមិនឃើញព្រះរាជបុត្រ សូមថ្វាយបង្គំពួកសមណព្រាហ្មណ៍ និងឥសីទាំងឡាយ ដែលមានការប្រព្រឹត្តិបរិបូណ៌ ខ្ញុំសូមដល់នូវលោកជាទីពឹង។ ខ្ញុំមិនឃើញព្រះរាជបុត្រ សូមថ្វាយបង្គំនូវពួកសីហៈ ខ្លាធំ និងពួកម្រឹគដទៃក្នុងព្រៃ ខ្ញុំសូមដល់នូវលោកជាទីពឹង។ ខ្ញុំមិនឃើញព្រះរាជបុត្រ សូមថ្វាយបង្គំស្មៅ វល្លិ៍ ឈើជាឱសធភ្នំ និងព្រៃទាំងឡាយ ខ្ញុំសូមដល់នូវលោកជាទីពឹង។ ខ្ញុំមិនឃើញព្រះរាជបុត្រ សូមថ្វាយបង្គំនូវរបៀបផ្កាយក្នុងរាត្រី ដែលមានពណ៌ដូចជាផ្ការាជព្រឹក្ស ខ្ញុំសូមដល់នូវលោកជាទីពឹង។ ខ្ញុំមិនឃើញព្រះរាជបុត្រ សូមថ្វាយបង្គំនូវស្ទឹងឈ្មោះភគិរសី ជាទីទទួលនូវស្ទឹងទាំងឡាយដែលហូរមក ខ្ញុំសូមដល់នូវលោកជាទីពឹង។ ខ្ញុំមិនឃើញព្រះរាជបុត្រ សូមថ្វាយបង្គំនូវភ្នំហិមពាន្ត ជាស្តេចភ្នំដ៏ប្រសើរ ខ្ញុំសូមដល់នូវលោកជាទីពឹង។
 +<span para #para_540>[៥៤០] (សោត្ថិសេន…) រាជបុត្រី ជាស្រ្តីមានយស មកក្នុងវេលាល្ងាចម្ល៉េះ តើថ្ងៃនេះ នាងជួបប្រទះនឹងអ្នកណាហ្ន៎ អ្នកណាជាទីស្រឡាញ់របស់នាងជាងខ្ញុំ។
 +<span para #para_541>[៥៤១] (នាងសម្ពុលា…) ខ្ញុំម្ចាស់ដែលសត្រូវនោះចាប់បាន ក៏បានពោលពាក្យនេះថា យក្សទំពាស៊ីខ្ញុំម្ចាស់ដោយហេតុណា ហេតុនោះមិនមែនជាទុក្ខនៃខ្ញុំម្ចាស់ទេ ក្រែងតែព្រះហ្ឫទ័យព្រះអយ្យបុត្ររបស់ខ្ញុំម្ចាស់ទៅជាបការៈដទៃ ដោយហេតុណា ហេតុនោះ (ទើបជាទុក្ខនៃខ្ញុំម្ចាស់)។
 +<span para #para_542>[៥៤២] (សោត្ថិសេន…) ពាក្យសច្ចៈក្នុងពួកស្រីចោរ មានមាយាច្រើន គេរកបានដោយក្រណាស់ ភាព គឺឫកមារយាទរបស់ស្រ្តីទាំងឡាយ គេដឹងបានដោយក្រ ដូចដំណើរនៃត្រីក្នុងទឹក។
 +<span para #para_543>[៥៤៣] (នាងសម្ពុលា…) ខ្ញុំម្ចាស់មិនធ្លាប់ស្គាល់នូវបុគ្គលដទៃជាទីស្រឡាញ់ជាងព្រះអង្គយ៉ាងណា បើ (ដំណើរ) របស់ខ្ញុំម្ចាស់ (នោះ) ជាសច្ចៈ យ៉ាងនោះ សូមសច្ចៈរក្សាព្រះអង្គ ទាំងរក្សានូវខ្ញុំម្ចាស់ ដោយពាក្យសច្ចៈនេះ សូមព្យាធិរបស់ព្រះអង្គស្ងប់រម្ងាប់។
 +<span para #para_544>[៥៤៤] (តាបស…) ដំរីទាំងឡាយច្រើនប្រមាណ ៧០០ មានអាវុធដែលយោធាប្រកបហើយ ទាំងពួកខ្មាន់ធ្នូមួយពាន់ប្រាំមួយរយ តែងរក្សាទាំងយប់ទាំងថ្ងៃ ម្នាលនាងដ៏ចំរើន តើនាងនៅឃើញពួកសត្រូវដូចម្តេច។
 +<span para #para_545>[៥៤៥] (នាងសម្ពុលា…) ស្វាមីឃើញពួកស្រ្តី ដែលតាក់តែងកាយ មានសម្បុរស្បែកល្អ ដូចស្រទាប់ផ្កាឈូក មានចង្កេះរៀវ មានសំឡេងដូចហង្ស ទ្រង់ព្រះសណ្តាប់នូវចម្រៀង និងប្រគំដែលគេគួររាប់ របស់ពួកស្រ្តីទាំងនោះ បពិត្រព្រះបិតា ឥឡូវនេះ ព្រះស្វាមីរបស់ខ្ញុំម្ចាស់ មិនប្រព្រឹត្តដូចកាលមុន យ៉ាងនោះទេ។ បពិត្រព្រះបិតា ពួកស្ត្រីមានរូបល្អ ទ្រទ្រង់នូវប្រដាប់សម្រាប់រឹតដោះ ជាវិការៈនៃមាស តាក់តែងខ្លួន ជាស្រ្តីមនុស្ស ដូចស្រ្តីទេពអប្សរ ជាទីស្រឡាញ់នៃព្រះរាជាព្រះនាមសោត្ថិសេន ជាស្រ្តីមានរាងកាយតិះដៀលមិនបាន ជាខត្តិយកញ្ញា តែងប្រលោមព្រះរាជានោះ។ បពិត្រព្រះបិតា ប្រសិនបើខ្ញុំម្ចាស់ចិញ្ចឹមព្រះស្វាមីនោះ ដោយការស្វែងរកនូវផ្លែឈើក្នុងព្រៃ ដូចក្នុងកាលមុនយ៉ាងនោះទៀត ព្រះស្វាមីគប្បីរាប់អានខ្ញុំម្ចាស់ ទាំងមិនមើលងាយខ្ញុំម្ចាស់ទេ បពិត្រព្រះបិតា ព្រោះហេតុនោះ (ព្រៃ) របស់ខ្ញុំម្ចាស់ (នោះឯង) ប្រសើរជាងរាជសម្បត្តិ ក្នុងក្រុងពារាណសីនេះ។ នារីណា (កើតក្នុងផ្ទះត្រកូល) មានបាយ និងទឹកបរិបូណ៌ ដែលគេចាត់ចែងហើយ ជាស្ត្រីមានគ្រឿងប្រដាប់ដ៏ស្អាតវិសេស តាក់តែងខ្លួនប្រកបដោយអង្គគ្រប់យ៉ាង តែមិនជាទីស្រឡាញ់របស់ប្តី បានសំឡាប់ (ខ្លួន) ហើយ សេចក្តីស្លាប់របស់នារីនោះ ប្រសើរជាងការរស់នៅជាឃរាវាសនោះទៅទៀត។ បើស្ត្រីណា ទ័លក្រ កំព្រា មិនមានបបុស គឺមានះ មានតែកន្ទេលជាគំរប់ពីរ តែស្ត្រីនោះជាទីស្រឡាញ់របស់ប្តី ស្រ្តីណាទោះកំព្រា តែជាទីស្រឡាញ់ (របស់ប្តី) ស្រ្តីនេះឯងប្រសើរជាងស្ត្រីដែលប្រកបដោយអង្គគ្រប់យ៉ាង ដែលមិនជាទីស្រឡាញ់ (របស់ប្តី)។ 
 +<span para #para_546>[៥៤៦] (តាបស…) ស្រ្តីណាជាគុណរបស់បុរស ស្ត្រីនោះគេរកបានក្រក្រៃលែង ភស្តាណាជាគុណរបស់ស្ត្រី ភស្តានោះគេរកបានដោយក្រ ម្នាលបា ជាធំជាងជន ភរិយារបស់អ្នក ជាគុណ (នៃអ្នក) ផង ជាស្ត្រីមានសីលផង អ្នកចូរប្រព្រឹត្តធម៌ចំពោះនាងសម្ពុលា។
 +<span para #para_547>[៥៤៧] (ព្រះរាជាសោត្ថិសេន…) ម្នាលនាងសម្ពុលាមានភោគៈបានហើយដ៏ច្រើន បើនាងឆ្លងផុតចាកសេចក្តីប្រាថ្នា ដល់នូវមរណៈ អញ និងពួករាជកញ្ញាទាំងអស់របស់នាងនេះ នឹងធ្វើតាមពាក្យរបស់នាង។
 +<div centeralign>ចប់ សម្ពុលាជាតក ទី៩។
 +==== ភណ្ឌុតិណ្ឌុកជាតក ទី១០ ====
 +<div ref_source><span sang_id #sut.kn.jat.520>[[km:tipitaka:sut:kn:jat:sut.kn.jat.520|sut.kn.jat.520]] | [[km:tipitaka:book_060#sut.kn.jat.520|ភាគទី ៦០]]
 +<div centeralign>**(៥២០. គន្ធតិន្ទុកជាតកំ (១០))**
 +<span para #para_548>[៥៤៨] (ភណ្ឌុតិណ្ឌុកទេវតាពោធិសត្វពោលថា) សេចក្តីមិនប្រហែសជាឧបាយឲ្យបាននូវព្រះនិព្វាន ឈ្មោះអមតៈ សេចក្តីប្រហែស ជាផ្លូវនៃសេចក្តីស្លាប់ ពួកជនអ្នកមិនប្រហែស ឈ្មោះថាមិនស្លាប់ ពួកជនណា ជាអ្នកប្រហែស ពួកជននោះដូចជាស្លាប់ហើយ។ សេចក្តីប្រហែស រមែងកើតឡើង ព្រោះសេចក្តីស្រវឹង ការអស់ទៅ (នៃញាតិជាដើម) រមែងកើតឡើង ព្រោះសេចក្តីប្រហែស សេចក្តីប្រទូស្តទាំងឡាយ រមែងកើតឡើង ព្រោះការអស់ទៅ (នៃញាតិជាដើម) បពិត្រព្រះអង្គដ៏ប្រសើរ មានភារៈ (ក្នុងដែន) ព្រះអង្គកុំប្រហែសឡើយ។ ពួកក្សត្រិយ៍ច្រើនអង្គ មានសេចក្តីប្រហែស ញ៉ាំងសេចក្តីចំរើន និងញ៉ាំងដែនឲ្យវិនាស ចំណែកពួកមេស្រុក អ្នកស្រុក អ្នកបួស គ្រហស្ថ ក៏វិនាស។ បពិត្រព្រះរាជា ព្រះអង្គញ៉ាំងដែនឲ្យចំរើន ភោគៈទាំងអស់ក្នុងដែនរបស់ក្សត្រជាអ្នកប្រហែស រមែងវិនាស សេចក្តីវិនាសនោះ ជាទុក្ខរបស់ព្រះរាជា។ បពិត្រមហារាជ សេចក្តីប្រហែសនេះ មិនមែនជាធម៌ (របស់ពួកព្រះរាជាបុរាណទេ) ព្រះអង្គប្រហែសហួសប្រមាណ ពួកចោរកំចាត់នូវជនបទដែលសម្បូណ៌ថ្កុំថ្កើងនោះ។ ពួកបុត្ររបស់ព្រះអង្គមិនមាន ទាំងប្រាក់ក៏មិនមាន ទាំងទ្រព្យក៏មិនមាន កាលបើចោរប្លន់រាស្រ្ត (យ៉ាងនេះ) ព្រះអង្គនឹងសាបសូន្យចាកភោគៈគ្រប់យ៉ាង។ ពួកញាតិមិត្រ និងសំឡាញ់ រមែងមិនទទួលដឹងនូវក្សត្រនោះ ដែលជាព្រះរាជាសាបសូន្យចាកភោគៈទាំងពួង ជាបុគ្គលដែលគួរទទួលដឹងទេ។ ពួកពលដំរី ពួកសេនា ពលរថ ពលថ្មើរជើង និងពួកកម្មករ ដែលអាស្រ័យចិញ្ចឹមជីវិតនឹងព្រះរាជានោះឯង ក៏មិនទទួលដឹងនូវព្រះរាជាដែលគួរទទួលដឹងនោះ។ សិរី គឺយសសម្បត្តិ រមែងលះបង់នូវបុគ្គលពាល អ្នកមិនចាត់ចែងនូវការងារ មានគំនិតអាក្រក់ អាប់ឥតប្រាជ្ញា ដូចជាពស់លះបង់នូវសំណកចាស់។ ភោគៈទាំងអស់ រមែងចំរើនដល់បុគ្គលអ្នកចាត់ចែងការងារដោយល្អ ក្រោកឡើងទាន់កាល ជាអ្នកមិនខ្ជិលច្រអូល ដូចជាគោប្រព្រឹត្តទៅមួយអន្លើដោយគោឧសភ។ បពិត្រមហារាជ សូមព្រះអង្គយាងទៅកាន់ទីជាទីចាំស្តាប់ ក្នុងជនបទ ក្នុងដែន លុះទតឃើញ និងទ្រង់ព្រះសណ្តាប់ ក្នុងដែននោះហើយ ក៏យកការណ៍ តាមរាជកិច្ចនោះ តាមដំណើរនោះ។
 +<span para #para_549>[៥៤៩] (បុរសចាស់ម្នាក់ជេរថា) ខ្លួនអញត្រូវបន្លាមុតហើយ វេទនាក្នុងថ្ងៃនេះយ៉ាងណា សូមឲ្យព្រះបាទបញ្ចាល ត្រូវសរក្នុងសង្គ្រាម ហើយវេទនាយ៉ាងនោះដែរ។
 +<span para #para_550>[៥៥០] (បុរោហិតសួរថា) អ្នកជាមនុស្សចាស់ មានភ្នែកទុព៌ល មើលរូបមិនឃើញដោយស្រួលទេ បន្លាមុតអ្នកឯង ដោយហេតុណា (ទោស) របស់ព្រះរាជាព្រហ្មទត្តចំពោះហេតុនោះ តើដូចម្តេច។
 +<span para #para_551>[៥៥១] (បុរសចាស់…) ម្នាលព្រាហ្មណ៍ ក្នុងហេតុនេះ ទោសរបស់ព្រះរាជាព្រហ្មទត្ត មានច្រើន (បានជា) ខ្ញុំនោះ (ធ្លាក់) ក្នុងផ្លូវ (មានបន្លា) ព្រោះពួកអ្នកជនបទ ព្រះរាជាមិនរក្សា ទ្រង់បៀតបៀនដោយពលិកម្ម (សួយសារអាករ) មិនប្រកបដោយធម៌។ ក្នុងវេលាយប់ ពួកចោរស៊ី (ប្លន់) ក្នុងវេលាថ្ងៃ ពួកអ្នករាជការបៀតបៀនស៊ី ក្នុងដែនរបស់ព្រះរាជាខូចកាច ជនមិនប្រកបដោយធម៌ មានច្រើន។ ម្នាលអ្នក កាលបើភ័យបែបនេះ កើតហើយ មនុស្សទាំងឡាយដែលត្រូវភ័យគ្របសង្កត់ តែងនាំយកនូវបន្លាក្នុងព្រៃ មកធ្វើជាទីសម្រាប់ពឹងពួន។
 +<span para #para_552>[៥៥២] (ស្ត្រីទុគ៌តម្នាក់ ជេរថា) ពួកកុមារីជាស្ត្រីគ្មានប្តីរហូតចាស់ ក្នុងដែននៃព្រះរាជាព្រហ្មទត្តណា កាលណាហ្ន៎ ព្រះរាជាព្រហ្មទត្តនេះ នឹងស្លាប់ទៅ។
 +<span para #para_553>[៥៥៣] (បុរោហិតឃាត់ថា) នែនាងលាមក ជាស្ត្រីមិនឈ្លាសក្នុងឧបាយនៃសេចក្តីចំរើន ពាក្យនាង ជាពាក្យអាក្រក់ ព្រះរាជានឹងស្វែងរកប្តីឲ្យពួកនាងកុមារីក្នុងទីណា។
 +<span para #para_554>[៥៥៤] (ស្រ្តីចាស់…) នែព្រាហ្មណ៍ ពាក្យរបស់ខ្ញុំមិនអាក្រក់ទេ ខ្ញុំជាស្រ្តីឈ្លាសវៃក្នុងផ្លូវចំរើន ព្រោះពួកអ្នកជនបទ សេ្តចមិនរក្សា ទ្រង់បៀតបៀនដោយសារសួយអាករ មិនប្រកបដោយធម៌។ ក្នុងវេលាយប់ ពួកចោរស៊ី (ប្លន់) ក្នុងវេលាថ្ងៃ ពួកអ្នករាជការបៀតបៀនស៊ីក្នុងដែនព្រះរាជាខូចកាច ជនមិនប្រកបដោយធម៌មានច្រើន កាលបើរាស្ត្ររស់នៅដោយលំបាក ចិញ្ចឹមប្រពន្ធបានដោយលំបាក តើពួកនាងកុមារីបានប្តីអំពីណា។
 +<span para #para_555>[៥៥៥] (អ្នកភ្ជួរជេរថា) គោឈ្មោះសាលិយៈនេះ ត្រូវផាលមុតហើយ ដេកស្រតឹកយ៉ាងណា សូមឲ្យព្រះរាជាក្រុងបញ្ចាល ត្រូវគេសម្លាប់ដោយលំពែងក្នុងសង្គ្រាម ដេកយ៉ាងនោះចុះ។
 +<span para #para_556>[៥៥៦] (បុរោហិត…) នែបុរសលាមក អ្នកណាខុសខ្លួនឯង ហើយផ្តាសាព្រះរាជា អ្នក (នោះ) ឈ្មោះថា ខឹងចំពោះព្រះរាជាព្រហ្មទត្តដោយហេតុមិនត្រូវតាមធម៌ទេ។
 +<span para #para_557>[៥៥៧] (អ្នកភ្ជួរ…) ម្នាលព្រាហ្មណ៍ ខ្ញុំខឹងចំពោះព្រះរាជាព្រហ្មទត្ត ដោយហេតុត្រឹមត្រូវតាមធម៌ (ព្រោះថា) ពួកអ្នកជនបទ ស្តេចមិនរក្សា ទ្រង់បៀតបៀន ដោយសួយសារអាករ មិនប្រកបដោយធម៌។ ក្នុងវេលាយប់ ពួកចោរស៊ី ក្នុងវេលាថ្ងៃ ពួកអ្នករាជការបៀតបៀនស៊ីក្នុងដែនព្រះរាជាខូចកាច ជនមិនប្រកបដោយធម៌មានច្រើន។ ស្រ្តីជាអ្នកនាំបាយមកនោះ ប្រាកដជាដាំម្តងទៀត បានជានាំបាយមកក្នុងវេលារសៀល ខ្ញុំកំពុងរកមើលនូវស្ត្រីអ្នកនាំបាយមក គោឈ្មោះសាលិយៈ ក៏ត្រូវផាលមុត។
 +<span para #para_558>[៥៥៨] (អ្នករូតទឹកដោះជេរថា) ក្នុងថ្ងៃនេះ ខ្លួនអញ (ត្រូវមេគោ) ធាក់ ទាំងទឹកដោះរបស់អញកំពប់ទៅយ៉ាងណា សូមឲ្យព្រះរាជាបញ្ចាលនគរ ត្រូវគេសម្លាប់ដោយដាវក្នុងសង្គ្រាម វិនាសយ៉ាងនោះចុះ។
 +<span para #para_559>[៥៥៩] (បុរោហិត…) សត្វចិញ្ចឹមនេះ ចាក់ចោលនូវទឹកដោះ សត្វចិញ្ចឹមបៀតបៀននូវផាល អ្នកដ៏ចំរើនតិះដៀលយើង ដោយហេតុណា កំហុសដូចម្តេច របស់ព្រះរាជាព្រហ្មទត្តក្នុងហេតុនោះ។
 +<span para #para_560>[៥៦០] (អ្នករូតទឹកដោះ…) ម្នាលព្រាហ្មណ៍ ព្រះរាជាបញ្ចាលនគររបស់រាជត្រកូលព្រហ្មទត្ត គួរអ្នកផងតិះដៀលហើយ ព្រោះថា ពួកអ្នកជនបទ ព្រះរាជាមិនរក្សា ទ្រង់បៀតបៀន ដោយសួយអាករ មិនប្រកបដោយធម៌។ ក្នុងវេលាយប់ ពួកចោរស៊ី ក្នុងវេលាថ្ងៃ ពួកអ្នករាជការបៀតបៀនស៊ីក្នុងដែនព្រះរាជាខូចកាច ជនមិនប្រកបដោយធម៌មានច្រើន។ មេគោកាច ផ្លាង យើងមិនបានរូតនូវទឹកដោះណា ក្នុងកាលមុន ក្នុងថ្ងៃនេះ ឥឡូវនេះ ពួកយើងក៏ត្រូវពួករាជបុរសអ្នកប្រាថ្នានូវទឹកដោះមករឹបជាន់ ទើបរូតនូវទឹកដោះនោះ។
 +<span para #para_561>[៥៦១] (ពួកក្មេងអ្នកស្រុកជេរថា) មេគោកំព្រា ជាសត្វព្រាត់ប្រាសនេះ ស្ទុះឆ្លេឆ្លាយ៉ាងណា សូមឲ្យព្រះរាជាបញ្ចាលនគរ ព្រាត់ប្រាសនិរាស រីងស្ងួត កន្ទក់កន្ទេញ យ៉ាងនោះចុះ។
 +<span para #para_562>[៥៦២] បុរោហិត…) សត្វចិញ្ចឹមរបស់អ្នករក្សានូវសត្វចិញ្ចឹម ស្ទុះឆ្លេឆ្លាក្តី ស្រែកក្តី ដោយហេតុណា កំហុសដូចម្តេចរបស់ព្រះរាជាព្រហ្មទត្ត ក្នុងហេតុនេះ។
 +<span para #para_563>[៥៦៣] (ពួកក្មេងអ្នកស្រុក…) បពិត្រមហាព្រាហ្មណ៍ កំហុសរបស់ព្រះរាជាព្រហ្មទត្ត (មានពិត) ព្រោះថា ពួកអ្នកជនបទ ព្រះរាជាមិនរក្សា ទ្រង់បៀតបៀន ដោយសួយសារអាករ មិនប្រកបដោយធម៌។ ក្នុងវេលាយប់ ពួកចោរស៊ី ក្នុងវេលាថ្ងៃ ពួកអ្នករាជការបៀតបៀនស៊ីក្នុងដែនព្រះរាជាខូចកាច ជនមិនប្រកបដោយធម៌មានច្រើន ហេតុដូចម្តេចហ្ន៎ កូនគោរបស់យើងកំពុងបៅដោះ មានប្រយោជន៍ដល់ស្រោមដាវ ត្រូវរាជបុរសសម្លាប់។
 +<span para #para_564>[៥៦៤] (កង្កែបជេរថា) អញជាសត្វកើតក្នុងព្រៃ ត្រូវពួកក្អែកក្នុងស្រុកចឹកស៊ីក្នុងថ្ងៃនេះយ៉ាងណា សូមឲ្យស្តេចបញ្ចាលនគរ ព្រមទាំងបុត្រ ត្រូវគេកាប់ក្នុងចម្បាំងដាច់ខ្ទេចខ្ទី យ៉ាងនោះចុះ។
 +<span para #para_565>[៥៦៥] (បុរោហិត…) នែដង្កែប ព្រះរាជាទាំងឡាយ ក្នុងមនុស្សលោក មិនចាត់ចែងនូវការរក្សាក្នុងពួកសត្វទាំងពួងទេ ពួកក្អែកស៊ីនូវសត្វទាំងរស់ដូចជាឯង ដោយហេតុណា ព្រះរាជាមិនឈ្មោះថាមិនប្រព្រឹត្តធម៌ ដោយហេតុមានប្រមាណប៉ុណ្ណេះ។
 +<span para #para_566>[៥៦៦] (កង្កែប…) ឱអ្នកជាព្រហ្មចារី តែមានសភាពមិនប្រកបដោយធម៌សោះ ពោលនូវពាក្យសរសើរចំពោះក្សត្រិយ៍ កាលបើប្រជាជនជាច្រើន ដែលព្រះរាជារឹបជាន់ អ្នកនៅតែបូជាចំពោះព្រះរាជា ជាអ្នកមានវាទៈដ៏ក្រៃលែង។ នែព្រហ្មណ៍ ប្រសិនបើដែននេះមានអ្នករាជការល្អ រមែងជាដែនស្តុកស្តម្ភ មានរាស្ត្ររីករាយជ្រះថ្លា ទាំងពួងក្អែក ក៏ស៊ីនូវដុំបាយដ៏ប្រសើរ ជាគ្រឿងបូជា (របស់មនុស្ស) ពួកក្អែកមិនគប្បីស៊ីសត្វទាំងរស់ប្រាកដដូចជាខ្ញុំទេ។
 +<div centeralign>ចប់ ភណ្ឌុតិណ្ឌុកជាតក ទី១០។
 +ឧទ្ទាននៃតឹសនិបាតនោះគឺ
 +និយាយអំពីកឹឆន្ទជាតក ១ កុម្ភជាតក ១ ជយទ្ទិសជាតក ១ ឆទ្ទន្តជាតក ១ សម្ភវជាតក ១ មហាកបិជាតក ១ ទករក្ខសជាតក ១ នាគដ៏ប្រសើរឈ្មោះបណ្ឌរកៈ ១ សម្ពុលាជាតក ១ តិណ្ឌុកជាតក ១។ 
 +<div centeralign>ចប់ តឹសនិបាត។
 +====== ចត្តាលីសនិបាតជាតក ======
 +<div ref_source><span sang_id #sut.kn.jat.v17>[[km:tipitaka:sut:kn:jat:sut.kn.jat.v17|sut.kn.jat.v17]] | [[km:tipitaka:book_060#sut.kn.jat.v17|ភាគទី ៦០]]
 +<div centeralign>**(១៧. ចត្តាលីសនិបាតោ)**
 +==== តេសកុណជាតក ទី១ ====
 +<div ref_source><span sang_id #sut.kn.jat.521>[[km:tipitaka:sut:kn:jat:sut.kn.jat.521|sut.kn.jat.521]] | [[km:tipitaka:book_060#sut.kn.jat.521|ភាគទី ៦០]]
 +<div centeralign>**(៥២១. តេសកុណជាតកំ (១))**
 +<span para #para_567>[៥៦៧] (ព្រះបាទព្រហ្មទត្តសួរថា) ម្នាលសត្វស្លាប អញសូមសួរអ្នកឈ្មោះវេស្សន្តរៈ សេចក្តីចំរើន ចូរមានដល់អ្នក កិច្ចដូចម្តេចដែលអញជាអ្នកប្រាថ្នាដើម្បីសោយរាជ្យ ធ្វើហើយប្រសើរ។
 +<span para #para_568>[៥៦៨] (មៀមឈ្មោះវេស្សន្តរៈទូលថា) យូរណាស់ហើយ បិតារបស់ខ្ញុំព្រះអង្គព្រះនាម កំសៈ ជាអ្នកសង្គ្រោះក្រុងពារាណសី ទ្រង់ប្រហែស ជាបិតាចិញ្ចឹម បានចោទសួរនូវខ្ញុំព្រះអង្គ ជាកូនមិនប្រហែស។
 +<span para #para_569>[៥៦៩] (ខ្ញុំទូលថា) មុនដំបូង ព្រះរាជាត្រូវហាមឃាត់នូវពាក្យឃ្លៀងឃ្លាត សេចក្តីក្រោធ និងការសើចរឡេះរឡោះ តពីនោះ គប្បីធ្វើនូវកិច្ចទាំងឡាយ បពិត្រក្សត្រ បុរាណកបណ្ឌិតទាំងឡាយ បានពោលនូវពាក្យដែលខ្ញុំព្រះអង្គក្រាបទូលនោះ ថាជាវត្ត។ បពិត្រព្រះបិតា កម្មចំពោះហេតុដ៏ក្តៅក្រហាយណា ដែលព្រះអង្គធ្វើហើយ ក្នុងកាលមុន ឥតសង្ស័យ ព្រះអង្គត្រេកត្រអាលក្តី ទ្រង់ខ្ញាល់ក្តី ធ្វើនូវកម្មណា ព្រះអង្គមិនត្រូវធ្វើនូវកម្មនោះ តទៅទៀតទេ។ បពិត្រព្រះអង្គអ្នកញ៉ាំងរាស្ត្រឲ្យចំរើន កាលបើក្សត្រិយ៍ប្រហែសហើយ ភោគសម្បត្តិទាំងអស់ក្នុងដែន នឹងវិនាសទៅ សេចក្តីវិនាសនោះ លោកពោលថាជាទុក្ខរបស់ព្រះរាជា។ បពិត្រព្រះបិតា បុគ្គលមានសិរី និងបុគ្គលមានបុណ្យ ដែលសុចិបរិវារសេដ្ឋីសួរហើយ បានពោលពាក្យនេះថា ខ្ញុំត្រេកអរចំពោះបុរសមានសេចក្តីខ្មីឃ្មាត មានសេចក្តីប្រឹងប្រែង ជាអ្នកមិនច្រណែន។ បពិត្រមហារាជ បុគ្គលកាឡកណ្ណី ជាអ្នកកាច់បំបាក់នូវចក្រ គឺកុសល តែងត្រេកអរក្នុងបុរសជាអ្នកច្រណែន មានចិត្តអាក្រក់ ជាអ្នកប្រទូស្តចំពោះកល្យាណកម្ម។ សូមព្រះអង្គមានហ្ឫទ័យល្អចំពោះពួកជនទាំងពួង សូមព្រះអង្គរក្សានូវពួកជនទាំងពួង បពិត្រមហារាជ សូមព្រះអង្គបណ្តេញនូវបុគ្គលឥតបុណ្យចេញ សូមព្រះអង្គយកបុគ្គលមានបុណ្យ មកជាទីពំនាក់វិញ។ បពិត្រព្រះអង្គជាម្ចាស់ដែនកាសី ព្រោះថាបុរសមានបុណ្យ បរិបូណ៌ដោយបញ្ញា តាំងនៅក្នុងអធ្យាស្រ័យដ៏ធំ រមែងកាត់បង់នូវគល់ និងចុង នៃសត្រូវទាំងឡាយបាន។ បពិត្រព្រះអង្គជាម្ចាស់នៃមនុស្ស ដូចយ៉ាងព្រះឥន្ទ្រក៏មិនប្រហែសក្នុងការខ្មីឃ្មាតដែរ លោកធ្វើនូវការព្យាយាមចំពោះកម្មដ៏ល្អ ទាំងធ្វើព្រះហ្ឫទ័យក្នុងការខ្មីឃ្មាត (ជាដរាប)។ ពួកគន្ធព្វ ពួកបិតា (ព្រហ្ម) ពួកទេវតា មានអាជីវៈអាស្រ័យនឹងព្រះរាជា ដែលមានអំណរនឹងបុញ្ញកម្មយ៉ាងនោះ ពួកទេវតាតែងតាមថែ (រក្សា) នូវព្រះរាជា ជាអ្នកខ្មីឃ្មាតមិនប្រហែស។ បពិត្រព្រះបិតា ព្រះអង្គជាអ្នកមិនប្រហែស មិនក្រោធ សូមធ្វើនូវកិច្ចទាំងឡាយចុះ សូមព្រះអង្គប្រឹងប្រែងក្នុងកិច្ចទាំងឡាយរបស់ព្រះអង្គ បុគ្គលខ្ជិលច្រអូស រមែងមិនបានសេចក្តីសុខទេ។ នោះជាវត្តបទក្នុង<span trans_edit>បញ្ហានោះឯង នុ៎ះឯងជាអនុសាសនី (របស់ព្រះអង្គ) ព្រះរាជា កាលប្រព្រឹត្តយ៉ាងនេះ ទើបអាចញ៉ាំងពួកមិត្ត ឲ្យបានសុខផង អាចញ៉ាំងពួកសត្រូវ ឲ្យបានទុក្ខផង។
 +<span para #para_570>[៥៧០] (ព្រះរាជា…) ម្នាលនាងកុណ្ឌលិនី នាងអាច (ឆ្លើយប្រស្នាបាន) នាងជាពង្សនៃមហាសេនគុត្ត((មៀមវេស្សន្តរៈ ស្តេចតាំងក្នុងឋានៈជាមហាសេនគុត្ត។)) ឈ្មោះខត្តៈ ដឹង (នូវអាថ៌ប្រស្នា) កិច្ចដូចម្តេចដែលយើងប្រាថ្នាដើម្បីសោយរាជ្យ ធ្វើហើយប្រសើរ។
 +<span para #para_571>[៥៧១] (សារិកាឈ្មោះកុណ្ឌលិនី) បពិត្រព្រះបិតា ប្រយោជន៍ និងសេចក្តីសុខទាំងអស់ តាំងនៅក្នុងបទណា បទនោះមានពីរយ៉ាង គឺការបាននូវរបស់ដែលមិនធ្លាប់បាន ១ រក្សានូវរបស់ដែលបានមកហើយ ១។ បពិត្រព្រះបិតា សូមព្រះអង្គជ្រាបនូវអាមាត្យទាំងឡាយ ដែលមានប្រាជ្ញាឈ្លាសវៃចំពោះប្រយោជន៍ បពិត្រព្រះបិតា សូមព្រះអង្គជ្រាបនូវអាមាត្យទាំងឡាយ ដែលមិនលេងល្បែងភ្នាល់ មិនបោកប្រាស មិនជាអ្នកលេងស៊ីផឹក មិនជាអ្នកបំផ្លាញព្រះរាជទ្រព្យ។ បពិត្រព្រះបិតា អាមាត្យណាគប្បីរក្សានូវទ្រព្យរបស់ព្រះអង្គដែលមាន ដូចនាយសារថីប្រុងប្រយ័ត្ននូវរថ អាមាត្យនោះ ព្រះអង្គគប្បីឲ្យធ្វើនូវកិច្ចការទាំងឡាយរបស់ព្រះអង្គ។ សូមព្រះអង្គដែលមានជនខាងក្នុងសង្គ្រោះល្អ ត្រួតត្រាមើលនូវព្រះរាជទ្រព្យដោយព្រះអង្គឯង មិនគួរធ្វើនូវកំណប់ទ្រព្យ និងការឲ្យជាបំណុលដោយជឿអ្នកដទៃទេ។ ព្រះអង្គគប្បីជ្រាបនូវសេចក្តីចំរើន និងសេចក្តីវិនាសដោយព្រះអង្គឯង គប្បីជ្រាបនូវកិច្ចការដែលបានធ្វើ និងមិនបានធ្វើដោយព្រះអង្គឯង គប្បីសង្កត់សង្កិននូវបុគ្គលដែលគួរសង្កត់សង្កិន គប្បីលើកតំកើងនូវបុគ្គលដែលគួរលើកតំកើង។ បពិត្រព្រះអង្គជាធំលើរថ សូមព្រះអង្គប្រៀនប្រដៅនូវប្រយោជន៍ដល់អ្នកជនបទដោយព្រះអង្គឯង ពួករាជបុរសអ្នកប្រកបការមិនត្រឹមត្រូវតាមធម៌ សូមកុំឲ្យញ៉ាំងទ្រព្យ និងដែនរបស់ព្រះអង្គឲ្យវិនាស។ មួយទៀត សូមព្រះអង្គកុំធ្វើ ឬប្រើគេឲ្យធ្វើនូវរាជកិច្ចទាំងឡាយដោយរួសរាន់ ព្រោះមនុស្សល្ងង់ខ្លៅ តែងក្តៅក្រហាយរឿយៗ ក្នុងកាលខាងក្រោយ ចំពោះការងារដែលខ្លួនធ្វើដោយរួសរាន់។ សូមព្រះអង្គកុំបញ្ចេញនូវព្រះហ្ឫទ័យក្រោធខ្លាំងពេកចំពោះអកុសល (របស់អ្នកដទៃ) ដែលប្រព្រឹត្តកន្លង (នូវការកុសល) ព្រោះថា ត្រកូលទាំងឡាយដែលថ្កុំថ្កើងហើយ ច្រើនដល់នូវភាវៈមិនមែនជាត្រកូលទៅវិញ ព្រោះសេចក្តីក្រោធ។ បពិត្រព្រះបិតា សូមព្រះអង្គកុំបណ្តោយ (មហាជន) ឲ្យធ្លាក់ទៅក្នុងសេចក្តីវិនាស ដោយគិតថា ខ្លួនអញជាឥស្សរៈ ការកើតឡើងនៃទុក្ខលំបាក កុំឲ្យមានដល់ស្រ្តីបុរសទាំងឡាយក្នុងដែនរបស់ព្រះអង្គ។ ភោគសម្បត្តិទាំងអស់របស់ព្រះរាជា ជាអ្នកប្រាសចាកការព្រឺរោម (ឥតកោតញញើត) តាមចំណង់ នឹងវិនាសទៅ (ដោយពិត) ការវិនាសនោះ លោកពោលថាជាទុក្ខរបស់ព្រះរាជា។ នោះជាវត្តបទក្នុងបញ្ហានោះឯង នុ៎ះឯងជាអនុសាសនី ឥឡូវនេះ សូមព្រះអង្គសង្វាតធ្វើបុណ្យ កុំជាអ្នកលេង កុំញុំាងប្រយោជន៍ឲ្យវិនាស បពិត្រមហារាជ សូមព្រះអង្គមានសីល (ព្រោះថា) បុគ្គលអ្នកទ្រុស្តសីល ឈ្មោះថាជាអ្នកញ៉ាំងខ្លួនឲ្យធ្លាក់ចុះ។
 +<span para #para_572>[៥៧២] (ព្រះរាជា…) អញបានសួរវេស្សន្តរៈ ជាកោសិយគោត្រ និងនាងកុណ្ឌលិនី ដោយប្រការដូច្នោះហើយ ម្នាលជម្ពុកៈ ឥឡូវនេះ អ្នកចូរពោលនូវកំឡាំងដ៏ឧត្តម ជាងកំឡាំងទាំងឡាយ។
 +<span para #para_573>[៥៧៣] (សេកជម្ពុកពោធិសត្វ…) កំឡាំងក្នុងលោក មាន ៥ យ៉ាង រមែងមានក្នុងបុរសដែលមានអធ្យាស្រ័យធំ បណ្តាកំឡាំងទាំងនោះ កំឡាំងដៃ (កាយ) បណ្ឌិតពោលថាជាកំឡាំងថោកទាប បពិត្រព្រះអង្គមានព្រះជន្មវែង កំឡាំងភោគៈ បណ្ឌិតពោលថាជាកំឡាំង ទី ២។ បពិត្រព្រះអង្គមានព្រះជន្មវែង កំឡាំងអាមាត្យ បណ្ឌិតពោលថាជាកំឡាំងទី ៣ កំឡាំងជាតិខ្ពស់ ជាកំឡាំងទី ៤ ឥតសង្ស័យ បុគ្គលជាបណ្ឌិត រមែងគ្របសង្កត់នូវកំឡាំងទាំងអស់នេះ។ កំឡាំងបញ្ញានោះ ជាកំឡាំងប្រសើរ ជាកំឡាំងខ្ពង់ខ្ពស់ជាងកំឡាំងទាំងឡាយ បណ្ឌិតដែលមានកំឡាំងបញ្ញាជ្រោមជ្រែងហើយ រមែងបាននូវសេចក្តីចំរើន។ បុគ្គលមានបញ្ញាទន់ ទោះបីបាននូវផែនដីស្តុកស្តម្ភប្រសើរ កាលបើបុគ្គលមានបញ្ញាទន់នោះ មិនមានប្រាថ្នា បុគ្គលដែលមានបញ្ញាដទៃ ធ្វើនូវការកំហែង ហើយគ្រប់គ្រងនូវផែនដីនោះ។ បពិត្រព្រះអង្គជាម្ចាស់ដែនកាសី បើទុកជាបុគ្គលមានជាតិខ្ពង់ខ្ពស់ ជាក្សត្របាននូវរាជ្យ តែអ័ប្បបញ្ញា ក៏រមែងមិនរស់នៅ ដោយរាជ្យទាំងពួងបាន។ បញ្ញាជាធម្មជាតិសម្រាប់វិនិច្ឆ័យក្នុងសេចក្តីដែលបានស្តាប់ បញ្ញាជាគ្រឿងញ៉ាំងកេរ្តិ៍ឈ្មោះ និងលាភសក្ការៈឲ្យចំរើន នរជនប្រកបដោយបញ្ញា ក្នុងលោកនេះ សូម្បីទុក្ខ (កើតឡើង) ក៏រមែងបានសុខទាំងឡាយវិញ។ មួយទៀត បុគ្គលណាមួយ មិនស្តាប់ដោយគោរព មិនជឿនូវបុគ្គលជាពហុស្សូត មិនឈ្វេងយល់នូវកិច្ចការដែលឋិតនៅក្នុងសភាវៈ រមែងមិនបាននូវបញ្ញា។ លុះតែបុគ្គលណាជាអ្នកដឹងនូវចំណែកនៃធម៌ ប្រឹងប្រែងក្នុងកាលគួរ មិនខ្ជិលច្រអូស ប្រឹងប្រែងរឿយៗ តាមកាលគួរ ផលកើតអំពីការងារ ទើបសម្រេចដល់បុគ្គលនោះ។ កាលបុគ្គលមិនមានសីលជាទីកើត (នៃលាភ យស សុខ) សេពគប់នូវបុគ្គលទ្រុស្តសីល មិនជាទីកើត (នៃលាភ យស សុខ) ធ្វើការធុញទ្រាន់ ប្រយោជន៍រមែងមិនឲ្យផលដោយប្រពៃទេ។ លុះតែបុគ្គលប្រកបកិច្ចខាងក្នុងសន្តាន សេពគប់នូវបុគ្គលមានសីលជាទីកើត (នៃលាភ យស សុខ) ដូច្នោះ ធ្វើការងារមិនធុញទ្រាន់ ប្រយោជន៍រមែងឲ្យផលដោយប្រពៃ។ បពិត្របិតា សូមព្រះអង្គគប់រកនូវហេតុទាំងឡាយនោះ គឺបញ្ញាជាចំណែកនៃព្យាយាម ក្នុងហេតុដែលគួរប្រកប និងការថែទាំទុកនូវទ្រព្យដែលព្រះអង្គបាន ព្រះអង្គកុំ (ញ៉ាំងទ្រព្យ) ឲ្យវិនាស ដោយការងារមិនគួរ ព្រោះថា បុគ្គលឥតបញ្ញា រមែងលិចចុះ (ក្នុងសេចក្តីវិនាស) ដោយហេតុមិនមែនជាការងារ ដូចផ្ទះដែលគេធ្វើដោយដើមបបុស។
 +<span para #para_574>[៥៧៤] បពិត្រមហារាជជាក្សត្រ សូមព្រះអង្គប្រពឹ្រត្តធម៌ គឺការបំរើមាតាបិតាទាំងឡាយ បពិត្រព្រះរាជា លុះព្រះអង្គប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌។ បពិត្រមហារាជជាក្សត្រ សូមព្រះអង្គប្រព្រឹត្តធម៌ គឺការសង្គ្រោះចំពោះបុត្តភរិយាទាំងឡាយ បពិត្រព្រះរាជា លុះព្រះអង្គប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌។ បពិត្រមហារាជជាក្សត្រ សូមព្រះអង្គប្រព្រឹត្តធម៌ ចំពោះមិត្រ និងអាមាត្រទាំងឡាយ បពិត្រព្រះរាជា លុះព្រះអង្គប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌។ បពិត្រមហារាជ សូមព្រះអង្គប្រព្រឹត្តធម៌ចំពោះពាហនៈ និងពលទាំងឡាយ បពិត្រព្រះរាជា លុះព្រះអង្គប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌។ បពិត្រមហារាជ សូមព្រះអង្គប្រព្រឹត្តធម៌ចំពោះជនអ្នកស្រុក និងអ្នកនិគមទាំងឡាយ បពិត្រព្រះរាជា លុះព្រះអង្គប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌។ បពិត្រមហារាជ សូមព្រះអង្គប្រព្រឹត្តធម៌ចំពោះអ្នកដែន និងអ្នកជនបទទាំងឡាយ បពិត្រព្រះរាជា លុះព្រះអង្គប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌។ បពិត្រមហារាជ សូមព្រះអង្គប្រព្រឹត្តធម៌ចំពោះពួកសមណៈ និងព្រាហ្មណ៍ទាំងឡាយ បពិត្រព្រះរាជា លុះព្រះអង្គប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌។ បពិត្រមហារាជជាក្សត្រ សូមព្រះអង្គប្រព្រឹត្តធម៌ គឺឲ្យអភ័យចំពោះពួកម្រឹគ និងសត្វបក្សីទាំងឡាយ បពិត្រព្រះរាជា លុះព្រះអង្គប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌។ បពិត្រមហារាជ សូមព្រះអង្គប្រព្រឹត្តធម៌ (ព្រោះថា) ធម៌ដែលព្រះអង្គប្រព្រឹត្តហើយ រមែងនាំមកនូវសេចក្តីសុខ បពិត្រព្រះរាជា លុះព្រះអង្គប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌។ បពិត្រមហារាជ សូមព្រះអង្គប្រព្រឹត្តធម៌ ព្រោះពួកព្រះឥន្ទ្រ ទេវតា ព្រមទាំងព្រហ្ម បានដល់នូវទិព្វសម្បត្តិ ដោយធម៌ដែលខ្លួនប្រព្រឹត្តល្អ បពិត្រព្រះរាជា សូមព្រះអង្គកុំប្រហែសចំពោះធម៌។ នោះជាវត្តបទក្នុងបញ្ហានោះឯង នុ៎ះឯងជាអនុសាសនី សូមព្រះអង្គសេពគប់នូវបុគ្គលមានបញ្ញា សូមមានគុណធម៌ដ៏ល្អ ជ្រាបច្បាស់នូវធម៌នោះដ៏បរិបូណ៌ដោយព្រះអង្គឯង (ប្រតិបត្តិតាមពាក្យប្រៀនប្រដៅចុះ)។
 +<div centeralign>ចប់ តេសគុណជាតក ទី១។
 +==== សរភង្គជាតក ទី២ ====
 +<div ref_source><span sang_id #sut.kn.jat.522>[[km:tipitaka:sut:kn:jat:sut.kn.jat.522|sut.kn.jat.522]] | [[km:tipitaka:book_060#sut.kn.jat.522|ភាគទី ៦០]]
 +<div centeralign>**(៥២២. សរភង្គជាតកំ (២))**
 +<span para #para_575>[៥៧៥] (អនុសិស្សតាបសសួរថា) បពិត្រលោក រថទាំងឡាយប្រសើរ លោកទាំងឡាយ មានខ្លួនប្រដាប់ហើយ មានកុណ្ឌល មានសំពត់ស្លៀកល្អ សៀតព្រះខ័នមានដងប្រដាប់ដោយកែវពៃទូរ្យ និងកែវមុក្តា ឈរនៅ (លើរថតែមួយ) លោកទាំងឡាយឈ្មោះអ្វី ពួកជនក្នុងមនុស្សលោក ស្គាល់លោកទាំងឡាយដូចម្តេច។
 +<span para #para_576>[៥៧៦] (ព្រះរាជាព្រះនាមអដ្ឋកៈត្រាស់ថា) ខ្ញុំជាព្រះរាជាឈ្មោះអដ្ឋកៈ នេះជាព្រះរាជាព្រះនាមភីមរថ នេះជាព្រះរាជាព្រះនាមកាលិង្គ ដែលមានតេជានុភាព មានកិត្តិស័ព្ទល្បីល្បាញ យើងទាំងឡាយមកក្នុងទីនេះ ដើម្បីឃើញនូវឥសីទាំងឡាយដែលសង្រួមល្អហើយ ដើម្បីសួរនូវប្រស្នាទាំងឡាយ។
 +<span para #para_577>[៥៧៧] (អនុសិស្សតាបស…) លោកឋិតនៅឰដ៏អាកាស ជាទីរីករាយនៃសត្វស្លាប ដូចព្រះចន្ទ្រក្នុងថ្ងៃ ១៥ កើត ដែលឋិតនៅនាគន្លងផ្លូវឆ្ងាយ (អាកាស) បពិត្រយក្ស អាត្មាសូមសួរលោកដែលមានអានុភាពធំ ពួកជនក្នុងមនុស្សលោក នឹងស្គាល់លោកដូចម្តេច។
 +<span para #para_578>[៥៧៨] (សក្កទេវរាជ…) ទេវតាទាំងឡាយក្នុងពួកទេវតា បានហៅខ្ញុំណាថា មឃវា ខ្ញុំនោះ ជាទេវរាជមកកាន់ទីនេះ ក្នុងថ្ងៃនេះ ដើម្បីឃើញឥសីទាំងឡាយ អ្នកសង្រួមល្អហើយ។
 +<span para #para_579>[៥៧៩] ឥសីទាំងឡាយរបស់យើងខ្ញុំ ដែលជួបជុំគ្នា មានឫទ្ធិធំ ប្រកបដោយគុណ គឺឫទ្ធិ ល្បីទៅក្នុងទីឆ្ងាយ ខ្ញុំមានចិត្តជ្រះថ្លា សូមថ្វាយបង្គំលោកម្ចាស់ទាំងឡាយ ដែលប្រសើរក្នុងពួកមនុស្សក្នុងជីវលោកនេះ។
 +<span para #para_580>[៥៨០] (អនុសិស្សតាបស…) ក្លិនរបស់ឥសីទាំងឡាយដែលបួសយូរ រមែងផ្សាយចេញចាកកាយទៅតាមខ្យល់ បពិត្រសហស្សនេត្ត សូមព្រះអង្គថយចេញចាកទីនេះ បពិត្រទេវរាជ ក្លិនរបស់ឥសីទាំងឡាយមិនស្អាតទេ។
 +<span para #para_581>[៥៨១] (សក្កទេវរាជ…) ក្លិនរបស់ឥសីទាំងឡាយដែលបួសយូរ ចូរផ្សាយចេញចាកកាយទៅតាមខ្យល់ចុះ បពិត្រលោកដ៏ចំរើន យើងខ្ញុំរមែងប្រាថ្នានូវក្លិននុ៎ះ ដូចបុគ្គលប្រាថ្នានូវកម្រងផ្កា មានផ្កាដ៏វិចិត្រ មានក្លិនក្រអូប ព្រោះទេវតាទាំងឡាយ ជាអ្នកមិនមានសេចក្តីសំគាល់ក្នុងក្លិននុ៎ះ ថាជាបដិកូលទេ។ 
 +<span para #para_582>[៥៨២] (អនុសិស្សតាបស…) ទេវរាជនោះឈ្មោះបុរិន្ទទៈ ឈ្មោះភូតបតី ជាអ្នកមានយស ឈ្មោះទេវានមិន្ទៈ ឈ្មោះមឃវា ឈ្មោះសុជម្បតិ ជាអ្នកញាំញី (នូវពួក) អសុរ ទ្រង់ប្រាថ្នានូវឱកាសដើម្បីសួរប្រស្នា។ ក្នុងទីនេះ បណ្តាឥសីជាបណ្ឌិតទាំងឡាយនេះ បណ្ឌិតណាហ្ន៎ ដែលព្រះរាជាទាំង ៣ ព្រះអង្គ ជាធំជាងមនុស្ស និងព្រះវាសវៈជាធំជាងពួកទេវតា ត្រាស់សួរប្រស្នាដ៏ល្អិតហើយ នឹងឆ្លើយបាន។
 +<span para #para_583>[៥៨៣] (ពួកឥសី…) ឥសីឈ្មោះសរភង្គៈនេះ មានតបៈ ជាអ្នកវៀរចាកមេថុនធម្ម តាំងអំពីកើតមក ជាបុត្រនៃបុរោហិតដែលជាអាចារ្យ (របស់ព្រះរាជាពារាណសី) មានសភាពរៀបរយល្អហើយ ឥសីឈ្មោះសរភង្គៈនោះ នឹងឆ្លើយនូវប្រស្នាទាំងឡាយរបស់ព្រះរាជាទាំងនោះបាន។
 +<span para #para_584>[៥៨៤] (អនុសិស្សតាបស…) បពិត្រកោណ្ឌញ្ញៈ សូមលោកឆ្លើយនូវប្រស្នាទាំងឡាយ ឥសីទាំងឡាយមានសភាពដ៏ល្អ អារាធនាលោក បពិត្រកោណ្ឌញ្ញៈ ការដោះប្រស្នានុ៎ះ ជាទំនៀមតែងមានក្នុងពួកមនុស្ស ប្រស្នាណា មកកាន់សេចក្តីចំរើន ប្រស្នានុ៎ះ ជាភារៈរបស់លោក។
 +<span para #para_585>[៥៨៥] (សរភង្គតាបស…) លោកដ៏ចំរើនទាំងឡាយ ខ្ញុំធ្វើឱកាសឲ្យហើយ ចូរសួរនូវប្រស្នាណានីមួយ ដែលលោកទាំងឡាយប្រាថ្នាហើយដោយចិត្តចុះ ព្រោះថា ខ្ញុំដឹងនូវលោកនេះ និងលោកខាងមុខដោយខ្លួនឯង នឹងឆ្លើយនូវប្រស្នានោះៗ ប្រាប់លោកទាំងឡាយបាន។
 +<span para #para_586>[៥៨៦] (អភិសម្ពុទ្ធគាថា) លំដាប់នោះ ទេវរាជបុរិន្ទទៈ មឃវា សក្កៈ អ្នកឃើញនូវប្រយោជន៍ បានសួរប្រស្នាជាដំបូងដែលខ្លួនប៉ងទុកហើយថា បុគ្គលសម្លាប់អ្វីមិនក្រៀមក្រំ ក្នុងកាលណាម្តងឡើយ ឥសីទាំងឡាយ សរសើរនូវការលះបង់អ្វី បុគ្គលគប្បីអត់ធន់ចំពោះពាក្យអាក្រក់ ដែលបុគ្គលណាពោលហើយក្នុងលោកនេះ បពិត្រកោណ្ឌញ្ញៈ សូមលោកប្រាប់សេចក្តីនុ៎ះដល់ខ្ញុំ។
 +<span para #para_587>[៥៨៧] (សរភង្គតាបស…) បុគ្គលសម្លាប់សេចក្តីក្រោធ រមែងមិនក្រៀមក្រំក្នុងកាលណាម្តងឡើយ ឥសីទាំងឡាយ រមែងសរសើរនូវការលះបង់នូវសេចក្តីលុបគុណគេ បុគ្គលគប្បីអត់ធន់ចំពោះពាក្យអាក្រក់ ដែលបុគ្គលទាំងពួងពោលហើយ ពួកសប្បុរសពោលនូវសេចក្តីអត់ធន់នុ៎ះ ថាជាគុណជាតិដ៏ឧត្តម។
 +<span para #para_588>[៥៨៨] (សក្កទេវរាជ…) បុគ្គលអាចអត់ធន់នូវពាក្យរបស់ជនទាំងពីរពួកបាន គឺបុគ្គលស្មើគ្នា និងបុគ្គលប្រសើរជាង ចុះបុគ្គលអត់ធន់នូវពាក្យរបស់បុគ្គលថោកទាប តើដូចម្តេច បពិត្រកោណ្ឌញ្ញៈ សូមលោកប្រាប់សេចក្តីនុ៎ះដល់ខ្ញុំ។
 +<span para #para_589>[៥៨៩] (សរភង្គតាបស…) បុគ្គលអត់ធន់នូវពាក្យរបស់បុគ្គលដ៏ប្រសើរ ព្រោះសេចក្តីខ្លាច ឯបុគ្គលអត់ធន់នូវពាក្យរបស់បុគ្គលស្មើៗ គ្នា ព្រោះហេតុនៃការប្រណាំងប្រជែង ចំណែកបុគ្គលណា ក្នុងលោកនេះ អត់ធន់នូវពាក្យរបស់បុគ្គលថោកទាបបាន សប្បុរសទាំងឡាយ ពោលនូវសេចក្តីអត់ធន់នុ៎ះ (របស់បុគ្គលនោះ) ថាជាគុណជាតិដ៏ខ្ពង់ខ្ពស់។
 +<span para #para_590>[៥៩០] ធ្វើដូចម្តេច បុគ្គលគប្បីដឹងច្បាស់នូវបុគ្គលប្រសើរជាង ឬបុគ្គលស្មើៗ គ្នា ឬក៏បុគ្គលថោកទាប ដែលមានសភាពបិទបាំងដោយឥរិយាបថ ៤ បាន សប្បុរសទាំងឡាយ តែងប្រព្រឹត្តតាមរូបនៃបុគ្គលផ្សេងៗ គ្នា ព្រោះហេតុនោះ បុគ្គលគួរអត់ធន់នូវពាក្យរបស់បុគ្គលទាំងពួង។
 +<span para #para_591>[៥៩១] សប្បុរសអ្នកមានខន្តី គប្បីបាននូវសេចក្តីចំរើនណា សេនាធំព្រមដោយព្រះរាជា កាលច្បាំងគ្នា មិនគប្បីបាននូវសេចក្តីចំរើននុ៎ះទេ ពៀរទាំងឡាយរបស់បុគ្គលអ្នកមានខន្តីជាកំឡាំង រមែងស្ងប់រម្ងាប់បាន។
 +<span para #para_592>[៥៩២] (សក្កទេវរាជ…) ខ្ញុំរីករាយនឹងសុភាសិតរបស់លោកហើយ សូមសួរប្រស្នាដទៃនឹងលោកទៀត សូមលោកពោលប្រស្នានោះ ដូចយ៉ាងព្រះបាទទណ្ឌកី ព្រះបាទនាលិកីរៈ ព្រះបាទអជ្ជុនៈ និងព្រះបាទកលាពុ សូមលោកបា្រប់នូវគតិរបស់ស្តេចទាំងនោះ ដែលមានបាបកម្មដ៏ធ្ងន់ តើព្រះរាជាទាំងនោះ ជាអ្នកបៀតបៀននូវឥសីទាំងឡាយ ទៅកើតក្នុងទីណា។
 +<span para #para_593>[៥៩៣] (សរភង្គតាបស…) ព្រះបាទទណ្ឌកី ព្រមទាំងជន ទាំងអ្នកដែន បានស្តោះដាក់តាបសឈ្មោះកីសវច្ឆៈ ព្រះអង្គមានមូលដាច់ហើយ ឆេះក្នុងនរកឈ្មោះកុក្កូលៈ រងើកភ្លើងទាំងឡាយធ្លាក់មិនដាច់ លើកាយនៃព្រះអង្គ។ ព្រះបាទនាលិកីរៈណា បានបៀតបៀនបព្វជិតទាំងឡាយ ជាអ្នកសង្រួម ជាអ្នករម្ងាប់បាប មិនប្រទូស្ត កំពុងសំដែងធម៌ ឆ្កែទាំងឡាយចោមខាំស៊ីនូវព្រះបាទនាលិកីរៈនោះ ឲ្យអន្ទះអន្ទែងក្នុងបរលោក។ ឯព្រះបាទអជ្ជុនៈ មានព្រះសិរចុះក្រោម មានព្រះបាទឡើងលើ ធ្លាក់ក្នុងនរកឈ្មោះសត្តិសូលៈ ព្រោះតែបៀតបៀននូវឥសីឈ្មោះអង្គីរសៈ ជាគោតមគោត្រ ជាអ្នកអត់ធន់ មានតបៈ ប្រព្រឹត្តធម៌ដ៏ប្រសើរអស់កាលយូរ។ ព្រះបាទកលាពុណា បានកាត់ឲ្យជាកំណាត់តូច និងកំណាត់ធំ នូវបព្វជិតដែលពោលនូវខន្តិ ជាអ្នករម្ងាប់បាប ជាអ្នកមិនប្រទូស្ត ព្រះបាទកលាពុ (នោះ) ក៏កើតឆេះនៅក្នុងនរកឈ្មោះអវីចិ មានកំដៅដ៏ខ្លាំង មានវេទនាដ៏ផ្សាក្តៅ ជាទីគួរខ្លាច។ បណ្ឌិតបានឮនូវនរកទាំងឡាយនេះផង នូវនរកទាំងឡាយដទៃ ដ៏លាមកលើសជាងនរកនេះផង គួរប្រព្រឹត្តធម៌ក្នុងសមណព្រាហ្មណ៍ទាំងឡាយ លុះធ្វើយ៉ាងនេះហើយ រមែងកើតក្នុងឋានសួគ៌។
 +<span para #para_594>[៥៩៤] (សក្កទេវរាជ…) ខ្ញុំត្រេកអរនឹងសុភាសិតរបស់លោកម្ចាស់ហើយ សូមសួរនូវប្រស្នាដទៃ ចំពោះលោកម្ចាស់ទៀត សូមលោកម្ចាស់ប្រាប់នូវប្រស្នានោះ បណ្ឌិតទាំងឡាយពោលនូវបុគ្គលបែបដូចម្តេច ថាជាអ្នកមានសីល ពោលនូវបុគ្គលបែបដូចម្តេច ថាជាអ្នកមានប្រាជ្ញា ពោលនូវបុគ្គលបែបដូចម្តេច ថាជាសប្បុរស សិរីមិនលះបង់នូវបុគ្គលបែបដូចម្តេច។
 +<span para #para_595>[៥៩៥] (សរភង្គតាបស…) បុគ្គលណាក្នុងលោកនេះ ជាអ្នកសង្រួមដោយកាយ ដោយវាចា ទាំងមិនធ្វើនូវបាបតិចតួចដោយចិត្ត មិនពោលពាក្យឡេះឡោះ ព្រោះហេតុនៃខ្លួន បណ្ឌិតទាំងឡាយ ពោលនូវបុគ្គលបែបនោះ ថាជាអ្នកមានសីល។ បុគ្គលណា កាលគិតនូវប្រស្នាដ៏ជ្រាលជ្រៅដោយចិត្ត ហើយមិនធ្វើនូវអំពើអាក្រក់ ដែលកន្លងនូវប្រយោជន៍ មិនលះបង់នូវចំណែកនៃប្រយោជន៍ ដែលមកក្នុងកាលគួរ បណ្ឌិតទាំងឡាយ ពោលនូវបុគ្គលបែបនោះ ថាជាអ្នកមានបញ្ញា។ បុគ្គលណា ជាកតញ្ញូកតវេទី មានប្រាជ្ញា មានមិត្រល្អ មានការសេពគប់មាំ ធ្វើនូវកិច្ចដោយគោរព ចំពោះបុគ្គលអ្នកដល់នូវសេចក្តីទុក្ខ បណ្ឌិតទាំងឡាយ ពោលនូវបុគ្គលបែបនោះ ថាជាអ្នកសប្បុរស។ បុគ្គលណា ជាអ្នកប្រកបដោយគុណទាំងពួងនេះ ជាអ្នកមានសទ្ធា មានចិត្តទន់ ជាអ្នកចែករំលែក ជាអ្នកដឹងនូវពាក្យ (របស់ស្មូម) សិរីមិនលះបង់នូវបុគ្គលជាអ្នកសង្រ្គោះ មានវាចាពីរោះ មានវាចា មដ្ឋចត់បែបនោះទេ។ 
 +<span para #para_596>[៥៩៦] (សក្កទេវរាជ…) ខ្ញុំរីករាយនឹងសុភាសិតរបស់លោកហើយ សូមសួរនូវប្រស្នាដទៃនឹងលោកទៀត សូមលោកម្ចាស់ប្រាប់នូវប្រស្នានោះ បណ្ឌិតទាំងឡាយ ពោលនូវសីលផង សិរីផង ធម៌របស់សប្បុរសផង ប្រាជ្ញាផង តើគុណជាតិណាប្រសើរបំផុត។
 +<span para #para_597>[៥៩៧] (សរភង្គតាបស…) អ្នកឈ្លាសវៃទាំងឡាយ ពោលថាប្រាជ្ញាជាគុណជាតិប្រសើរបំផុត ដូចស្តេចនៃផ្កាយ (ព្រះចន្រ្ទ) ដ៏ប្រសើរជាងផ្កាយទាំងឡាយ ទុកជាសីលក្តី សិរីក្តី ធម៌របស់សប្បុរសក្តី ក៏ប្រព្រឹត្តទៅតាមបុគ្គលអ្នកមានប្រាជ្ញា។
 +<span para #para_598>[៥៩៨] (សក្កទេវរាជ…) ខ្ញុំរីករាយនឹងសុភាសិតរបស់លោកហើយ សូមសួរប្រស្នាដទៃនឹងលោកទៀត សូមលោកប្រាប់ប្រស្នានោះ បុគ្គលក្នុងលោកនេះ ធ្វើដូចម្តេច ធ្វើការងារអ្វី ប្រព្រឹត្តដូចម្តេច សេពនូវអ្វី ទើបបាននូវប្រាជ្ញា សូមលោកម្ចាស់ ប្រាប់នូវបដិបទានៃប្រាជ្ញាក្នុងកាលឥឡូវនេះ បុគ្គលធ្វើដូចម្តេច ទើបជាអ្នកមានប្រាជ្ញា។
 +<span para #para_599>[៥៩៩] (សរភង្គតាបស…) បុគ្គលគប្បីសេពគប់នូវពួកអ្នកចំរើន (ដោយប្រាជ្ញា) អាចដឹងនូវហេតុដ៏ល្អិត ជាពហុស្សូត គប្បីជាអ្នករៀនផង ជាអ្នកសាកសួរផង គប្បីស្តាប់នូវសុភាសិតទាំងឡាយដោយគោរពផង បុគ្គលធ្វើយ៉ាងនេះ ទើបជាអ្នកមានប្រាជ្ញា។ បុគ្គលជាអ្នកប្រាជ្ញនោះ ឃើញច្បាស់នូវកាមគុណទាំងឡាយ ថាមិនទៀង ថាជាទុក្ខ ថាជារោគ បុគ្គលឃើញច្បាស់យ៉ាងនេះ ទើបលះបង់នូវឆន្ទៈ ក្នុងកាមទាំងឡាយ ដែលជាទុក្ខ ជាភ័យធំបាន។ បុគ្គលនោះ ប្រាសចាករាគៈ កំចាត់បង់នូវទោសៈហើយ គប្បីចំរើននូវមេត្តចិត្ត រកប្រមាណមិនបាន ដាក់ចុះនូវអាជ្ញា ក្នុងសត្វទាំងពួង ជាអ្នក គឺបុគ្គលណាមួយតិះដៀលមិនបាន រមែងទៅកើតក្នុងឋានព្រហ្ម។
 +<span para #para_600>[៦០០] បពិត្រព្រះបាទអដ្ឋកៈ ការយាងមកនៃព្រះអង្គផង នៃព្រះបាទភីមរថៈផង នៃព្រះបាទកាលិង្គៈ ដែលមានតេជានុភាពដ៏រុងរឿងផង ជាព្រះរាជដំណើរមានឫទ្ធិដ៏ច្រើន (ព្រោះ) កាមរាគនៃព្រះអង្គទាំងអស់ បានលះបង់ហើយ។
 +<span para #para_601>[៦០១] (ព្រះរាជាទាំង ៣ ព្រះអង្គ ទ្រង់សរសើរថា) លោកម្ចាស់បានដឹងច្បាស់នូវចិត្តរបស់បុគ្គលដទៃនុ៎ះយ៉ាងនេះឯង ឯកាមរាគ យើងខ្ញុំទាំងអស់គ្នាបានលះហើយ សូមលោកម្ចាស់ធ្វើឱកាស ដើម្បីអនុគ្រោះ (បព្វជ្ជា) ឲ្យយើងខ្ញុំបានដល់នូវគតិរបស់លោក។
 +<span para #para_602>[៦០២] (សរភង្គតាបស…) អាត្មាភាពធ្វើឱកាសដើម្បីអនុគ្រោះ ព្រោះថា មហារាជទាំងឡាយបានលះបង់នូវកាមរាគ ដោយប្រការដូច្នោះមែន មហារាជទាំងឡាយ ចូរញ៉ាំងកាយ ឲ្យជ្រួតជ្រាបដោយបីតិដ៏កើត (អំពីឈាន) ដ៏ធំទូលាយ ឲ្យមហារាជទាំងឡាយបានដល់នូវគតិរបស់អាត្មាភាព។
 +<span para #para_603>[៦០៣] (ព្រះរាជាទាំង ៣ ព្រះអង្គ…) បពិត្រលោក អ្នកមានប្រាជ្ញាដូចផែនដី លោកម្ចាស់ពោលពាក្យណាៗ យើងខ្ញុំនឹងធ្វើតាមពាក្យរបស់លោកទាំងអស់នោះៗ យើងខ្ញុំនឹងញ៉ាំងកាយឲ្យជ្រួតជ្រាបដោយបីតិដ៏ធំទូលាយ ឲ្យយើងខ្ញុំបានដល់នូវគតិរបស់លោក។
 +<span para #para_604>[៦០៤] (សរភង្គតាបស…) ការបូជានេះ ពួកឥសីបានធ្វើហើយ ដល់ឥសីឈ្មោះកីសវច្ឆៈ ឥសីទាំងឡាយដ៏ចំរើន មានសភាពល្អ ចូរទៅចុះ អ្នកទាំងឡាយ ចូរត្រេកអរក្នុងឈាន មានចិត្តតាំងមាំសព្វៗកាលចុះ នេះជាសេចក្តីត្រេកអរដ៏ប្រសើររបស់បព្វជិត។
 +<span para #para_605>[៦០៥] (អភិសម្ពុទ្ធគាថា) ទេវតាទាំងឡាយនោះ មានយស បានស្តាប់នូវគាថាទាំងឡាយដ៏ប្រកបដោយប្រយោជន៍ដ៏ក្រៃលែង ដែលឥសីជាបណ្ឌិត ពោលល្អហើយ ជាអ្នកបានចេះដឹងហើយ អនុមោទនា ចៀសចេញទៅកាន់ទេវបុរី។ គាថាទាំងឡាយនេះ មានអត្ថ មានព្យញ្ជនៈដ៏បរិសុទ្ធ ដែលឥសីជាបណ្ឌិតពោលល្អហើយ បុគ្គលឯណានីមួយ ស្តាប់គាថាទាំងឡាយនេះ ធ្វើខ្លួនឲ្យមានប្រយោជន៍ រមែងបាននូវគុណវិសេសខាងដើម និងខាងចុង លុះបានគុណវិសេស ខាងដើម និងខាងចុងហើយ គប្បីដល់នូវព្រះនិព្វាន ជាគុណមិនឃើញនូវមច្ចុរាជ។
 +<span para #para_606>[៦០៦] (ទ្រង់ប្រជុំជាតកថា) សាលិស្សរតាបស គឺសារីបុត្រ មេណ្ឌិស្សរតាបស គឺកស្សប បព្វតតាបស គឺអនុរុទ្ធ ទេវិលតាបស គឺកច្ចាយនៈ អនុសិស្សតាបស គឺអានន្ទ កីសវច្ឆតាបស គឺកោលិតៈ នារទតាបស គឺឧទាយិត្ថេរ បរិស័ទ (របស់ពួកតាបស) គឺពុទ្ធបរិស័ទ សរភង្គតាបស ជាពោធិសត្វ គឺតថាគត អ្នកទាំងឡាយ ចូរចាំទុកនូវជាតកយ៉ាងនេះចុះ។
 +<div centeralign>ចប់ សរភង្គជាតក ទី២។
 +==== អលម្ពុសាជាតក ទី៣ ====
 +<div ref_source><span sang_id #sut.kn.jat.523>[[km:tipitaka:sut:kn:jat:sut.kn.jat.523|sut.kn.jat.523]] | [[km:tipitaka:book_060#sut.kn.jat.523|ភាគទី ៦០]]
 +<div centeralign>**(៥២៣. អលម្ពុសាជាតកំ (៣))**
 +<span para #para_607>[៦០៧] (អភិសម្ពុទ្ធគាថា) គ្រានោះ ព្រះឥន្ទ្រជាធំ គ្របសង្កត់នូវអសុរឈ្មោះវត្រៈ ទ្រង់ជាបិតារបស់ទេវបុត្រ អ្នកឈ្នះ (សង្គ្រាម) ទ្រង់ឈ្វេងយល់នូវនាងទេវកញ្ញាឈ្មោះអលម្ពុសា ដែលនៅក្នុងរោងឈ្មោះធម្មសភា ហើយបានត្រាស់ថា
 +<span para #para_608>[៦០៨] ម្នាលនាង (អ្នកធ្វើបុរស) ឲ្យច្រឡូកច្រឡំ (ដោយកិលេស) ទេវតាទាំងឡាយ ក្នុងជាន់តាវត្តិង្ស ព្រមទាំងព្រះឥន្ទ្រ អង្វរនាង ម្នាលនាងអលម្ពុសា ជាស្រ្តីលួងលោមនូវឥសី ចូរនាងទៅរកព្រះឥសីសិង្គៈ។((បានជាហៅថា ឥសីសិង្គៈ ព្រោះតាបសនោះ មានពកដុះមួយគូលើក្បាល ដូចជាស្នែងម្រឹគ។ អដ្ឋកថា។))
 +<span para #para_609>[៦០៩] តាបសនេះ មានវ័ត មានព្រហ្មចរិយធម៌ ត្រេកអរក្រៃលែងក្នុងព្រះនិព្វាន ជាអ្នកចំរើន (ដោយគុណ) កុំឲ្យលោកប្រព្រឹត្តកន្លងនូវយើងទាំងឡាយបានមុន នាងចូរបិទផ្លូវទាំងឡាយរបស់លោក។
 +<span para #para_610>[៦១០] (នាងអលម្ពុសា…) បពិត្រទេវរាជ ហេតុអ្វីព្រះអង្គធ្វើយ៉ាងនេះ ព្រះអង្គឃើញខ្ញុំម្ចាស់ហើយក៏ត្រាស់ថា ម្នាលនាង ជាស្រីលួងលោមឥសី នាងចូរទៅចុះ ដូច្នេះ ដ្បិតស្រីអប្សរទាំងឡាយដទៃប្រហែលនឹងខ្ញុំម្ចាស់ ទាំងប្រសើរជាងខ្ញុំមា្ចស់ ក៏មាន ក្នុងព្រៃដែលមិនមានសេចក្តីសោក មានតែសេចក្តីរីករាយ សូមផ្លាស់ឲ្យស្រីទេពអប្សរទាំងឡាយនោះទៅវិញ ស្រីអប្សរ ជាអ្នកអាចលួងលោមទាំងនោះ ចូរទៅចុះ។
 +<span para #para_611>[៦១១] (សក្កទេវរាជ…) នាងពោលនូវពាក្យពិតមែន ឯស្រីអប្សរទាំងឡាយដទៃ ប្រហែលដូចនាង ទាំងប្រសើរជាងនាង ក៏មានក្នុងព្រៃ មិនមានសេចក្តីសោក មានតែសេចក្តីរីករាយ។ ម្នាលនារី មានអវយវៈទាំងពួងដ៏ល្អ នាងដឹងនូវការផ្គាប់ (ប្រុស) ប្រាកដ យ៉ាងណា នាងទេពអប្សរទាំងឡាយនោះ ទៅដល់ប្រុសហើយ រមែងមិនដឹងនូវការផ្គាប់ យ៉ាងនោះទេ។ ម្នាលនាងកល្យាណី នាងឯងចូរទៅចុះ ព្រោះថា នាងជាស្រី្តប្រសើរជាងស្រី្តទាំងឡាយ នាងនឹងញ៉ាំង (តាបស) ឲ្យលុះអំណាចដោយវណ្ណៈ និងរូបរបស់នាង។
 +<span para #para_612>[៦១២] (នាងអលម្ពុសា…) ខ្ញុំម្ចាស់ដែលព្រះអង្គជាទេវរាជទ្រង់ប្រើហើយ នឹងខានទៅមិនបាន ប៉ុន្តែខ្ញុំម្ចាស់ខ្លាចចំពោះឥសីសិង្គៈនោះតេ្រកអរ ព្រោះថា ឥសីសិង្គនោះ ជាព្រាហ្មណ៍ មានតេជះខ្ពង់ខ្ពស់។ ជនទាំងឡាយច្រើននាក់ ញ៉ាំងឥសីឲ្យត្រេកអរ ហើយទៅកាន់នគរ បានដល់នូវការអន្ទោលវែងឆ្ងាយ ព្រោះសេចក្តីវង្វេង ហេតុនោះទើបខ្ញុំម្ចាស់ព្រឺរោម។
 +<span para #para_613>[៦១៣] (អភិសម្ពុទ្ធគាថា) ស្រីអប្សរឈ្មោះអលម្ពុសា មានវណ្ណៈគួរប្រាថ្នា ជាស្រីញ៉ាំងបុរសឲ្យច្រឡូកច្រឡំ ប្រាថ្នាញ៉ាំងឥសីសិង្គៈឲ្យច្រឡូកច្រឡំ (ដោយកិលេស) លុះពោលនូវពាក្យនេះហើយ ក៏ចៀសចេញទៅ។ នាងអលម្ពុសានោះ ចូលទៅកាន់ព្រៃដែលឥសីសិង្គៈរក្សាហើយនោះ ជាព្រៃដេរដាសដោយវល្លិ៍បាសក្រហមមានទំហំកន្លះយោជន៍ដោយជុំវិញ។ នាងចូលទៅរកឥសីសិង្គៈ ដែលកំពុងបោសរោងភ្លើង ជិតសម័យជាទីរះឡើងនៃព្រះអាទិត្យ ក្នុងវេលាមុនបរិភោគអាហារ ក្នុងពេលព្រឹកព្រហាម។
 +<span para #para_614>[៦១៤] (ឥសីសិង្គៈ…) នាងជាអ្វី មានគ្រឿងប្រដាប់ដៃដ៏វិចិត្រ ពាក់កុណ្ឌលជាវិការៈនៃកែវមណី ភ្លឺដូចផ្លេកបន្ទោរ ឬដូចផ្កាយព្រឹក។ នាងមានសម្បុរប្រហែលពណ៌នៃព្រះអាទិត្យ មានក្លិនក្រអូបដូចខ្លឹមចន្ទន៍ក្រហម មានភ្លៅមូលល្អ មានមាយាច្រើន ជាកុមារីមានលំអគួរមើល។ ជើងទាំងឡាយរបស់នាង មិនខូងកណ្តាល ជាជើងទន់ល្មើយ ស្អាត ជាន់ស៊ប់ល្អ ជើងទាំងពីរនោះ កាលដើរទៅ គួរឲ្យប្រាថ្នា ដឹកនាំនូវចិត្តរបស់អាត្មាបាន។ ភ្លៅទាំងឡាយរបស់នាង រៀវជាលំដាប់ ប្រៀបស្មើដោយប្រមោយដំរី ត្រគាករបស់នាងសាយ ដូចជាផែននៃមាស។ ផ្ចិតរបស់នាងស្និទ្ធល្អពេញ ដូចបណ្តូលផ្កាឧប្បល ប្រាកដអំពីចម្ងាយដូចជាផ្កាអញ្ជ័នដ៏ខៀវ។ ដោះទាំងពីរ កើតឰដ៏ទ្រូង ជាដោះមិនមានទង លៀនចេញល្អ ទ្រទ្រង់នូវទឹកដោះ មិនធ្លាក់យារ (ដោះក្បំ) បា្រកដស្មើដោយផ្លែឃ្លោកពាក់កណ្តាល។ ក (របស់នាង) ប្រហែលដម្បារមាស វែងដូចកទ្រាយ បបូរមាត់ល្អ ដូចជាចិត្តជាគំរប់ ៤ គឺអណ្តាត។ ធ្មេញទាំងឡាយរបស់នាង មិនមានទោស ជាធ្មេញដុះស្មើទាំងពីរខាង ទាំងខាងលើ ទាំងខាងក្រោម ដែលជំរះហើយដោយឈើស្ទន់ ជាធ្មេញគួររមិលមើលក្រៃពេក។ ភ្នែកទាំងឡាយរបស់នាងដ៏ខ្មៅ មានចុងក្រហម ប្រហែលដោយផ្លែទំពាំងបាយជូរ ដ៏វែងទូលាយ ជាភ្នែកគួររមិលមើលក្រៃពេក។ សក់ទាំងឡាយរបស់នាង ដែលដុះលើក្បាលមិនវែងពេក ជាសក់រលើប ដែលសិតដោយក្រាសមាស ក្រអូបសាយដោយក្លិននៃខ្លឹមចន្ទន៍។ ការភ្ជួររាស់ និងការរក្សាគោ (នៃជនទាំងឡាយណា) ក្តី គតិណានៃពាណិជទាំងឡាយក្តី សេចក្តីព្យាយាម (ណា) នៃឥសីទាំងឡាយអ្នកសង្រួម អ្នកមានតបៈក្តី កាលប្រព្រឹត្តទៅ អាត្មាមិនឃើញនូវជនទាំងនោះ លើមណ្ឌលនៃផែនដីនេះ ឲ្យសមស្មើ (នឹងនាង) អ្នកជាអ្វី ជាកូននៃអ្នកណា យើងនឹងដឹងនូវអ្នកដូចម្តេចបាន។
 +<span para #para_615>[៦១៥] (នាងអលម្ពុសា…) បពិត្រកស្សបដ៏ចំរើន កាលបើចិត្តរបស់លោកប្រព្រឹត្តទៅហើយយ៉ាងនេះ កាលនេះមិនមែនជាកាលនៃប្រស្នាទេ នែសំឡាញ់ លោកចូរមក យើងទាំងពីរនាក់នឹងត្រេកត្រអាលក្នុងអាស្រមរបស់យើង លោកចូរមក ខ្ញុំនឹងឱបលោក ចូរលោកជាអ្នកឈ្លាសក្នុងសេចក្តីត្រេកអរ។
 +<span para #para_616>[៦១៦] (អភិសម្ពុទ្ធគាថា) ស្រីអប្សរឈ្មោះអលម្ពុសា មានវណ្ណៈគួរប្រាថ្នា ជាស្រីធ្វើបុរសឲ្យច្រឡូកច្រឡំ កាលប្រាថ្នានឹងញ៉ាំងឥសីសិង្គៈឲ្យច្រឡូកច្រឡំ (ដោយកិលេស) លុះពោលពាក្យនេះហើយ ក៏ចៀសចេញទៅ។
 +<span para #para_617>[៦១៧] ឯឥសីសិង្គៈនោះ ក៏ផ្តាច់បង់នូវសេចក្តីខ្នះខ្នែងដ៏យឺត ហើយស្ទុះទៅដោយប្រញាប់ប្រញាល់ ដល់ហើយ ក៏ស្ទាបអង្អែលនាងអលម្ពុសានោះ ឰដ៏ភ្នួងសក់ដ៏ឧត្តម។ នាងកល្យាណី មានលំអដ៏ល្អ ងាកមកឱបរឹតតាបសនោះដែរ តាបសនោះ ឃ្លាតចាកព្រហ្មចារ្យនោះ ព្រោះលោកត្រេកត្រអាលចំពោះនាង ក្នុងកាលនោះ (ដូចចំណងដែលសក្កទេវរាជប្រាថ្នាហើយនោះ)។ នាងក៏នឹកដល់ព្រះឥន្ទ្រ ដែលកំពុងប្រថាប់នៅក្នុងនន្ទនវ័ន ឯឃវាទេវកុញ្ជរ ក៏ជ្រាបនូវសេចក្តីត្រិះរិះរបស់នាងហើយ ទ្រង់បញ្ជូនបល្ល័ង្កមាស មានទាំងបរិវារ មានទាំងសំពត់សម្រាប់គ្របបិទទ្រូង ៥០ មានទាំងកម្រាល ១០០ ដ៏ឆាប់ នាងល្អ ក៏ផ្តេកនូវតាបសនោះលើទ្រូង លើបល្ល័ង្កទិព្វនោះ។ នាងអលម្ពុសា ផ្តេកតាបសនោះទុកអស់ ៣ ឆ្នាំ ហាក់ដូចជាមួយរំពេច ព្រាហ្មណ៍ (ដេកលើទូ្រងនាងអលម្ពុសា) អស់ ៣ ឆ្នាំ ក៏បាត់សន្លប់ភ្ងាឡើងវិញ។ បានឃើញពួកឈើមានស្លឹកខៀវ (ដុះព័ទ្ធ) រោងភ្លើងជុំវិញ និងព្រៃដ៏ដេរដាសដោយស្លឹកថ្មីៗ មានផ្ការីក ដ៏គឹកកង ដោយពួកតាវ៉ៅ។ តាបសក្រឡេកមើលឃើញច្បាស់ជុំវិញហើយ ក៏យំសម្រក់ទឹកភ្នែកថា អាត្មាអញមិនបូជាភ្លើង មិនរាយមន្ត ការបូជាភ្លើងក៏សាបសូន្យអស់។ បុគ្គលណាហ្ន៎ លួងលោមចិត្តរបស់អាត្មាអញ ដោយការផ្គាប់ក្នុងកាលមុន កាលអាត្មាអញនៅក្នុងព្រៃ បុគ្គលណាញ៉ាំងឈានគុណ ដែលកើតព្រមដោយតេជានុភាពរបស់អាត្មាអញឲ្យវិនាស ដូចជាបុគ្គលញ៉ាំងទូកដ៏ពេញដោយកែវផ្សេងៗ ឲ្យវិនាសក្នុងសមុទ្រ បុគ្គលនោះឈ្មោះអ្វីហ្ន៎។
 +<span para #para_618>[៦១៨] (នាងអលម្ពុសា…) ខ្ញុំដែលទេវរាជត្រាស់ប្រើមក ដើម្បីផ្គាប់លោក បានសម្លាប់ចិត្ត (របស់លោក) ដោយចិត្ត (របស់ខ្ញុំ) លោកមិនជ្រាប ព្រោះតែសេចក្តីធ្វេសប្រហែស។
 +<span para #para_619>[៦១៩] (តាបស…) បានស្តាប់មកថា កស្សបជាបិតា បានប្រៀនប្រដៅនូវពាក្យទាំងនេះចំពោះអាត្មាអញថា នែមាណព ស្រី្តទាំងឡាយប្រាកដស្មើដោយផ្កានារីផល អ្នកគប្បីស្គាល់នូវស្ត្រីទាំងឡាយនោះចុះ។ នែមាណព អ្នកគប្បីស្គាល់នូវស្រី្តទាំងឡាយដែលមានបូសពីរឰដ៏ទ្រូង អ្នកគប្បីស្គាល់ថា ស្រ្តីទាំងឡាយនោះ បិតាទំនុកបម្រុងអាត្មាអញ យ៉ាងណា ក៏ប្រៀនប្រដៅអាត្មាអញយ៉ាងនោះ ដោយប្រការដូច្នោះ។ តែអាត្មាអញមិនបានធ្វើតាមពាក្យប្រដៅរបស់បិតាជាអ្នកចំរើនដោយគុណសម្បត្តិនោះឡើយ ថ្ងៃនេះអាត្មាអញតែម្នាក់ឯង សញ្ជប់សញ្ជឹងក្នុងព្រៃដែលមិនមានមនុស្ស។ ថ្វឺយ ជិវិតរបស់អញ គួរតិះដៀល អញនឹងធ្វើយ៉ាងនោះវិញ តែបើអញជាបុគ្គលមានឈានប្រាកដដូច្នោះទៀត សេចក្តីស្លាប់ នឹងមានដល់អញ។ 
 +<span para #para_620>[៦២០] (អភិសម្ពុទ្ធគាថា) នាងអលម្ពុសា លុះដឹងនូវតេជះ នូវសេចក្តីព្យាយាម និងប្រាជ្ញាដ៏ខ្ជាប់ខ្ជួន របស់ឥសីសិង្គៈនោះហើយ ក៏ឱនក្បាលទៀបជើងឥសីសិង្គៈ ពោលថា បពិត្រលោក អ្នកមានព្យាយាមធំ សូមលោកកុំខ្ញាល់នឹងខ្ញុំ បពិត្រមហាឥសី សូមលោកកុំខ្ញាល់នឹងខ្ញុំ ដ្បិតប្រយោជន៍ដ៏ធំ ខ្ញុំបានប្រព្រឹត្តហើយ ដើម្បីទេវតាទាំងឡាយជាន់តាវត្តិង្ស ជាអ្នកមានយស ឯទេវបុរីទាំងមូល លោកបានឲ្យកំរើកញាប់ញ័រហើយ ក្នុងកាលនោះ។ 
 +<span para #para_621>[៦២១] (ឥសីសិង្គៈ…) ម្នាលនាងដ៏ចំរើន ទេវតាទាំងឡាយក្នុងជាន់តាវត្តិង្សក្តី ព្រះវាសវៈ (ជាឥស្សរៈ) របស់ទេវតាទាំងឡាយជាន់តាវត្តិង្សក្តី ខ្លួននាងក្តី ចូរមានសេចក្តីសុខចុះ ម្នាលនាងកញ្ញា នាងចូរទៅតាមសប្បាយចុះ។
 +<span para #para_622>[៦២២] នាងអលម្ពុសា ឱនក្បាលទៀបជើងនៃតាបស រួចធ្វើប្រទក្សិណតាបសនោះ ប្រណម្យអញ្ជលី ហើយចៀសចេញទៅចាកទីនោះ។ បល្ល័ង្កមាសណា ដែលមានទាំងបរិវារ មានទាំងសំពត់សំរាប់គ្របបិទទ្រូង ៥០ មានទាំងកម្រាល ១០០០ របស់នាង នាងក៏ឡើងកាន់បល្ល័ង្កមាសនោះ ហើយទៅក្នុងសំណាក់នៃទេវតាទាំងឡាយ។ សក្កទេវិន្ទទ្រង់មានបីតិសោមនស្សរីករាយព្រះទ័យ ចំពោះនាងអលម្ពុសានោះ ដែលមកដូចកោះ រុងរឿងដូចផ្លេកបន្ទោរ ហើយប្រទានពរ។
 +<span para #para_623>[៦២៣] (នាងអលម្ពុសា…) បពិត្រសក្កទេវរាជ ជាឥស្សរៈជាងភូតទាំងពួង បើព្រះអង្គប្រទានពរដល់ខ្ញុំម្ចាស់ ខ្ញុំម្ចាស់សូមកុំបានទៅប្រលោមលួងលោមឥសីទៀត បពិត្រសក្កទេវរាជ ខ្ញុំម្ចាស់សូមពរនេះ។ 
 +<div centeralign>ចប់ អលម្ពុសាជាតក ទី៣។
 +==== សង្ខបាលជាតក ទី៤ ====
 +<div ref_source><span sang_id #sut.kn.jat.524>[[km:tipitaka:sut:kn:jat:sut.kn.jat.524|sut.kn.jat.524]] | [[km:tipitaka:book_060#sut.kn.jat.524|ភាគទី ៦០]]
 +<div centeralign>**(៥២៤. សង្ខបាលជាតកំ (៤))**
 +<span para #para_624>[៦២៤] (ព្រះបាទពារាណសីត្រាស់សួរថា) លោកជាអ្នកមានឱកាសនៃសរីរៈដ៏ប្រសើរ មានព្រះនេត្រថ្លា ខ្ញុំសំគាល់ថា លោកដ៏ចំរើន ជាអ្នកចេញចាកត្រកូល ហើយបួស ចុះលោកអ្នកមានប្រាជ្ញា លះបង់នូវទ្រព្យ និងភោគៈទាំងឡាយ ចេញចាកផ្ទះហើយបួស តើដោយហេតុដូចម្តេច។
 +<span para #para_625>[៦២៥] (អាឡារតាបស ថ្វាយព្រះពរថា) បពិត្រព្រះរាជា ជានរទេព អាត្មាភាពជាអ្នកបួសដោយសទ្ធា ព្រោះបានឃើញវិមានរបស់ពស់ធំ (នាគ) ដែលមានអានុភាពច្រើន ដោយខ្លួនឯងផង ព្រោះបានឃើញផលដ៏ធំ នៃបុណ្យទាំងឡាយផង។
 +<span para #para_626>[៦២៦] (ព្រះរាជា…) បព្វជិតទាំងឡាយ មិនពោលនូវវាចាកុហកព្រោះប្រាថ្នាកាម ព្រោះខ្លាច ព្រោះទោសៈទេ ខ្ញុំសួរហើយ សូមលោកប្រាប់សេចក្តីនុ៎ះ សេចក្តីជ្រះថ្លានឹងកើតដល់ខ្ញុំព្រោះស្តាប់។
 +<span para #para_627>[៦២៧] (អាឡារតាបស…) បពិត្រព្រះអង្គជាធំក្នុងដែន អាត្មាភាព កាលនៅ (ជាគ្រហស្ថ) កំពុងដើរទៅដោយបំណងថា (អញនឹងធ្វើ) នូវជំនួញ ក៏បានឃើញនូវពួកភោជបុត្រ((ពួកកូនព្រានព្រៃទេ តែហៅថា “ភោជបុត្រ” ប្រែថា កូនមេស្រុក គឺហៅដោយសេចក្តីស្រឡាញ់រាប់អាន។ អដ្ឋកថា។)) ក្នុងផ្លូវ សែងពស់ដ៏ធំ មានកាយធាត់ កំពុងសប្បាយរីករាយដើរ។ បពិត្រព្រះអង្គជាធំជាងជន លុះអាត្មាភាពនោះ មកជួបនឹងពួកភោជបុត្រទាំងនោះហើយ ក៏ព្រឺរោមខ្លាច ហើយសួរថា ម្នាលពួកភោជបុត្រ នាគនេះ មានកាយគួរខ្លាច តើអ្នកទាំងឡាយនាំទៅក្នុងទីណា អ្នកទាំងឡាយ នឹងយកនាគនេះទៅធ្វើអ្វី។ 
 +(ពួកភោជបុត្រប្រាប់ថា) នាគដ៏ធំ ជាសត្វទៅដោយទ្រូង មានកាយដ៏ធាត់នេះ យើងយកទៅបរិភោគ (ព្រោះ) សាច់វា មានរសឆ្ងាញ់ផង ក្រាស់ផង ទន់ផង នែកូនអ្នកស្រុកវិទេហៈ អ្នកមិនដឹងនូវរសទេឬ។ ពួកយើងចេញអំពីទីនេះ ទៅកាន់លំនៅរបស់ខ្លួន ហើយយកកាំបិតចិញ្ច្រាំសាច់ទាំងឡាយ ហើយបរិភោគរីករាយសប្បាយ ព្រោះថា ពួកយើងជាសត្រូវចំពោះនាគទាំងឡាយ។
 +(អាត្មាភាព ពោលថា) ពស់ដ៏ធំនេះ ជាសត្វទៅដោយទ្រូង មានកាយដ៏ធាត់ ប្រសិនបើអ្នកទាំងឡាយ យកនាគនេះទៅបរិភោគ យើងនឹងឲ្យគោបម្រើ ១៦ ដល់អ្នកទាំងឡាយជំនួសនាគ អ្នកទាំងឡាយចូរស្រាយនាគនេះអំពីចំណងចុះ។
 +(ពួកភោជបុត្រពោលថា…) ពស់នេះជាអាហារជាទីពេញចិត្តរបស់ពួកយើងណាស់ តែពស់ជាច្រើន ពួកយើងធ្លាប់បរិភោគហើយ បពិត្រអាឡារៈ ពួកយើងនឹងធ្វើតាមពាក្យរបស់អ្នកនោះ នែកូនអ្នកស្រុកវិទេហៈ អ្នកចូរជាមិត្ររបស់យើងទាំងឡាយ។
 +ពួកភោជបុត្រទាំងនោះ ក៏ស្រាយនាគរាជនោះអំពីចំណង (ដែលគេដោតចូល) ទៅតាមច្រមុះ ហើយបញ្ចូលទៅក្នុងអន្ទាក់ ឯនាគរាជនោះ លុះរួចអំពីចំណងហើយ ក៏មានមុខឆ្ពោះទៅកាន់បាចីនទិស ចៀសចេញទៅមួយរំពេច។ នាគរាជនោះ មានមុខឆ្ពោះទៅកាន់បាចីនទិស លូនទៅមួយរំពេច មានភ្នែកពេញដោយទឹកភ្នែក ហើយសំឡឹងមើលអាត្មាភាព កាលនោះ អាត្មាភាព បានដើរទៅតាមក្រោយនៃនាគនោះ ហើយផ្គងម្រាមទាំង ១០ (ពោលថា) អ្នកចូរប្រញាប់ទៅចុះ កុំឲ្យពួកសត្រូវចាប់អ្នកទៀត ព្រោះថា ការជួបប្រទះដោយព្រានទាំងឡាយម្តងទៀត រមែងនាំមកនូវសេចក្តីទុក្ខ អ្នកចូរទៅកាន់ទីដែលពួកភោជបុត្រមិនឃើញ។ នាគរាជនោះ បានទៅកាន់អន្លង់ទឹកដ៏ថ្លា មានពណ៌ខៀវ មានកំពង់ល្អគួររីករាយ ដ៏ទន់ទោរដោយជម្ពូព្រឹក្ស និងវេទិសាព្រឹក្ស ជាសត្វមិនមានភ័យ មានតែការរីករាយ ក៏ចូលទៅ (កាន់នាគពិភព)។ បពិត្រព្រះជនិន្ទ្រ នាគនោះ លុះចូលទៅកាន់ភពនាគនោះហើយ មិនយូរប៉ុន្មាន ក៏វិលមកប្រាកដ (ខាងមុខ) នៃអាត្មាភាព ដោយបរិវារជាទិព្វ ហើយបំរើអាត្មាភាព ហាក់ដូចកូនបំរើបិតា បានពោលនូវពាក្យត្រូវចិត្ត ស្រួលត្រចៀកថា បពិត្រអាឡារៈ លោកទុកដូចមាតា និងបិតារបស់ខ្ញុំ លោកប្រាដកស្មើដោយសាច់ខាងក្នុង គឺដួងហឫទ័យ ជាអ្នកឲ្យនូវជីវិត ជាសំឡាញ់ ម្យ៉ាងទៀត ខ្ញុំត្រឡប់បាននូវឫទ្ធិរបស់ខ្លួន បពិត្រអាឡារៈ សូមលោកមើលនិវេសនដ្ឋានរបស់ខ្ញុំ ភពនាគមានចំណីច្រើន មានបាយទឹកដ៏ច្រើន ដូចមសក្កសារ គឺទេពនគរ របស់វាសវទេវរាជដូច្នោះ។
 +<span para #para_628>[៦២៨] ពភនាគនោះ ប្រកបដោយភូមិភាគ ជាភូមិមិនមានក្រួស ទន់ល្អ មានស្មៅដ៏ទាប មិនមានធូលី ជាទីនាំមកនូវសេចក្តីជ្រះថ្លា ជាទីលះបង់នូវសេចក្តីសោកបាន។ (ក្នុងភពនាគនោះ មានស្រះបោក្ខរណី) មិនក្រហេងក្រហូង មានកែវពៃទូរ្យពណ៌ខៀវ មានសួនស្វាយ គួរជាទីរីករាយដោយប្រពៃ តាំងនៅក្នុងទិសទាំង ៤ (នៃស្រះបោក្ខរណី) ដើមស្វាយទាំងឡាយ ក្នុងអម្ពវ័ននោះ មានផ្លែទុំក៏មាន ផ្លែស្រគាលក៏មាន ផ្លែខ្ចីក៏មាន ក្តឹបក៏មាន ជាឈើមានផ្លែសព្វៗ រដូវ។
 +<span para #para_629>[៦២៩] បពិត្រព្រះនរទេព លំនៅជាវិការៈនៃមាស មានសន្ទះទ្វារជាវិការៈនៃប្រាក់ មានរស្មីផ្លេកៗ រុងរឿងក្រៃលែងក្នុងកណ្តាលនៃព្រៃឈើទាំងឡាយនោះ ដូចជាផ្លេកបន្ទោរឰដ៏អាកាស។ បពិត្រព្រះរាជា (ក្នុងប្រាសាទនោះ មានផ្ទះកំពូល និងល្វែង) ជាវិការៈនៃកែវមណី ទាំងជាវិការៈនៃមាស រុងរឿងដ៏វិចិត្រជាអនេក ដែលនិម្មិតល្អហើយរឿយៗ ពេញដោយពួកនាងកញ្ញា ដ៏ទ្រទ្រង់ដោយគ្រឿងប្រដាប់មាស។ សង្ខបាលនាគរាជនោះ មានសម្បុរមិនថោកទាប (បានចាប់ដៃអាត្មាភាព) មានសភាពរួសរាន់ ឡើងកាន់ប្រាសាទដែលមានសសរមួយពាន់ មានអានុភាពថ្លឹងមិនបាន ដែលជាទីនៅនៃភរិយា ជាមហេសីរបស់សង្ខបាលនាគរាជនោះ។ នាងនារីម្នាក់ មានសភាពរួសរាន់ កាន់យកនូវកែវមណីដ៏ស្អាត ប្រកបដោយកែវមណីដទៃ មានជាតិសុទ្ធ ជាស្រ្តីដែលនាគរាជនោះមិនបាច់តឿន ក៏ក្រាលនូវអាសនៈ ជាវិការៈនៃកែវពៃទូរ្យមានតម្លៃច្រើន។ លំដាប់នោះ នាគរាជចាប់ដៃអាត្មាភាព ឲ្យអង្គុយលើអាសនៈជាប្រមុខ (ពោលថា) នេះអាសនៈ សូមលោកដ៏ចំរើនអង្គុយលើអាសនៈនេះ ព្រោះថា បណ្តាបុគ្គលដែលគួរគោរពទាំងឡាយ លោកដ៏ចំរើន ទុកជាបុគ្គលគួរគោរពមួយរបស់ខ្ញុំ។ បពិត្រព្រះជនិន្ទ្រ នាងនារីដទៃមានសភាពរហ័សរហួន នាំទឹកចូលមកលាងជើងអាត្មាភាព ដូចជាប្រពន្ធលាងជើងភស្តាជាទីស្រឡាញ់។ មាននាងនារីម្នាក់ទៀត មានសភាពរួសរាន់ បានលើកនូវបាយ មានសម្លដ៏ច្រើន និងម្ហូបក្រៀមផ្សេងៗ ដោយភាជន៍ ជាវិការៈនៃមាស ហើយបង្អោនចូលមកជិត។ បពិត្រព្រះភារតៈ នាងនារីទាំងឡាយ បានដឹងនូវចិត្តនៃព្រះភស្តា (របស់ខ្លួន) ហើយបំរើអាត្មាភាព ដែលជាអ្នកបរិភោគរួចហើយ ដោយតូរ្យតន្ត្រីទាំងឡាយ នាគរាជនោះ ប្រណិប័តន៍អាត្មាភាព ដោយកាមគុណជាទិព្វដ៏ឱឡារិកមានប្រមាណច្រើន ដ៏ក្រៃលែងជាងតូរ្យតន្ត្រីនោះ។
 +<span para #para_630>[៦៣០] បពិត្រអាឡារៈ ភរិយាទាំងឡាយរបស់ខ្ញុំនុ៎ះ ៣០០ នាក់ ភរិយាទាំងអស់ មានពាក់កណ្តាលខ្លួន (រៀវល្អ) មានរស្មីដ៏ក្រៃលែង ហាក់ដូចជាពណ៌នៃផ្កាឈូក បពិត្រអាឡារៈ លោកចូរធ្វើសេចក្តីស្រឡាញ់ចំពោះស្រ្តីទាំងនុ៎ះ ខ្ញុំនឹងឲ្យដល់លោក ៗ ចូរឲ្យស្រ្តីទាំងនោះបំរើចុះ។
 +<span para #para_631>[៦៣១] អាត្មាភាពបានទទួលដឹងរសនៃកាមគុណជាទិព្វ អស់មួយឆ្នាំ កាលនោះ អាត្មាភាពសួរតទៅទៀតថា ព្រះអង្គជានាគ បាននូវសម្បត្តិនេះ ព្រោះធ្វើនូវកម្មអ្វី ព្រះអង្គបានវិមានដ៏ប្រសើរ ដោយប្រការដូចម្តេច។ ព្រះអង្គបានដោយមិនមានហេតុ ឬកើតអំពីបុគ្គលណាមួយ បង្អោនមកថ្វាយព្រះអង្គ ព្រះអង្គធ្វើឯង ឬពួកទេវតាថ្វាយ បពិត្រនាគរាជ ខ្ញុំសួរសេចក្តីនេះនឹងព្រះអង្គៗ បានវិមានដ៏ប្រសើរ ដោយប្រការដូចម្តេច។
 +<span para #para_632>[៦៣២] វិមាននេះ មិនមែនខ្ញុំបានដោយមិនមានហេតុទេ មិនមែនកើតអំពីបុគ្គលណាបង្អោនមកថ្វាយខ្ញុំទេ ខ្ញុំមិនមែនធ្វើដោយខ្លួនឯង ទាំងមិនមែនទេវតាឲ្យខ្ញុំទេ វិមាននេះ ខ្ញុំបានដោយកម្មរបស់ខ្លួន ជាអំពើឥតបាប គឺជាបុណ្យ។
 +<span para #para_633>[៦៣៣] វត្តរបស់ព្រះអង្គដូចម្តេច ព្រហ្មចារ្យ តើដូចម្តេច នេះជាវិបាកនៃកម្មដែលប្រព្រឹត្តល្អហើយដូចម្តេច បពិត្រនាគរាជ សូមព្រះអង្គប្រាប់សេចក្តីនុ៎ះដល់ខ្ញុំ វិមាននេះ តើព្រះអង្គបានហើយ ដោយប្រការដូចម្តេច។
 +<span para #para_634>[៦៣៤] ខ្ញុំជាសេ្តចឈ្មោះទុយ្យោធនៈ ជាធំក្នុងដែនមគធៈ មានអានុភាពធំ ខ្ញុំនោះបានដឹងច្បាស់នូវជីវិត ជារបស់ថោកទាបមិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា។ ខ្ញុំមានចិត្តជ្រះថ្លា បានឲ្យបាយ និងទឹកជាទានបរិបូណ៌ដោយគោរព ក្នុងកាលនោះ ផ្ទះរបស់ខ្ញុំ ជាទីប្រជុំរបស់សមណៈ (ព្រាហ្មណ៍) ដូចជាអណ្តូង ព្រោះថា សមណព្រាហ្មណ៍ទាំងឡាយ ខ្ញុំបានឲ្យឆ្អែតស្កប់ស្កល់ហើយ។ ខ្ញុំបានឲ្យផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ប្រទីប យាន លំនៅ សំពត់សម្រាប់ស្លៀកដណ្តប់ ទីដេក និងបាយទឹក ជាទានដោយគោរពក្នុងទីនោះ។ អំពើនោះ ជាវត្តរបស់ខ្ញុំ អំពើនោះជាព្រហ្មចារ្យរបស់ខ្ញុំ នេះជាវិបាកនៃកម្មដែលប្រព្រឹត្តល្អហើយនោះ ព្រោះហេតុនោះឯង វិមាននេះ ទើបមានចំណីដ៏ច្រើន មានបាយ និងទឹកដ៏ច្រើន ដែលខ្ញុំបានហើយ។
 +<span para #para_635>[៦៣៥] វិមាននេះ សម្បូរដោយការរាំ ទាំងសម្បូរដោយការច្រៀង តាំងនៅអស់កាលយូរ តែមិនទៀងទាត់សោះទេ ពួកអ្នកមានអានុភាពតិច មិនមានតេជះ រមែងបៀតបៀនព្រះអង្គ ដែលមានអានុភាពច្រើន មានតេជះ បពិត្រព្រះអង្គមានចង្កូមជាអាវុធ ព្រះអង្គមកលុះកណ្តាប់ដៃនៃពួកភោជបុត្រ តើព្រោះអាស្រ័យអ្វី ព្រោះហេតុអ្វី។ តេជះរបស់ព្រះអង្គទៅតាមភ័យដ៏ធំឬ ឬពិសរបស់ព្រះអង្គទៅតាមគល់ធ្មេញ បពិត្រព្រះអង្គ មានចង្កូមជាអាវុធ ព្រះអង្គដល់នូវសេចក្តីលំបាក (ក្នុងសំណាក់) នៃពួកភោជបុត្រ តើព្រោះអាស្រ័យអ្វី ព្រោះហេតុអ្វី។
 +<span para #para_636>[៦៣៦] តេជះរបស់ខ្ញុំមិនមែនទៅតាមភ័យដ៏ធំទេ តេជះ គឺពិសរបស់ខ្ញុំ ពួកភោជបុត្រទាំងនោះ មិនអាចនឹងបៀតបៀនទេ ធម៌ទាំងឡាយ ពួកសប្បុរសសំដែងល្អហើយ ជាធម៌លះបង់បានដោយក្រ ដូចច្រាំងសមុទ្រ។ បពិត្រអាឡារៈ ខ្ញុំរក្សាឧបោសថ ក្នុងថ្ងៃទី ១៤  និងថ្ងៃទី ១៥ ជានិច្ច គ្រានោះ ពួកភោជបុត្រ ១៦ នាក់ កាន់ខ្សែ និងអន្ទាក់ដ៏មាំដើរមក។ ព្រានទាំងឡាយទំលាយ (សរីរៈ) យកខ្សែខ្លុសច្រមុះ ហើយសែងនាំយកខ្ញុំទៅ ខ្ញុំញ៉ាំងឧបោសថ មិនឲ្យកម្រើក ខំអត់ទ្រាំនូវសេចក្តីទុក្ខទាំងនេះ។
 +<span para #para_637>[៦៣៧] (ពួកភោជបុត្រទាំងនោះ) បានឃើញព្រះអង្គជាអ្នកបរិបូណ៌ដោយកំឡាំង និងសម្បុរ ក្នុងផ្លូវជាទីដើរទៅនៃបុគ្គលតែម្នាក់ ព្រះអង្គជាអ្នកចំរើនដោយសិរី និងបញ្ញា បពិត្រនាគរាជ ព្រះអង្គខំប្រឹងធ្វើតបៈ តើដើម្បីអ្វី។
 +<span para #para_638>[៦៣៨] បពិត្រអាឡារៈ (ខ្ញុំធ្វើតបៈ) មិនមែនព្រោះហេតុកូន មិនមែនព្រោះហេតុទ្រព្យ មិនមែនព្រោះហេតុអាយុទេ ខ្ញុំប្រាថ្នាចំពោះកំណើតនៃមនុស្ស ព្រោះហេតុនោះ បានជាខ្ញុំប្រឹងប្រែងធ្វើតបៈ។
 +<span para #para_639>[៦៣៩] ព្រះអង្គមានចក្ខុក្រហម មានរស្មីព្រោងព្រាត មានខ្លួនប្រដាប់ហើយ មានសក់ និងពុកមាត់កាត់កោរហើយ លាបដោយខ្លឹមចន្ទន៍ក្រហម ហើយញ៉ាំងទិសទាំងឡាយ ឲ្យភ្លឺច្បាស់ដូចស្តេចគន្ធព្វ។ ព្រះអង្គដល់នូវឫទ្ធិដូចជាឫទ្ធិនៃទេវតា មានអានុភាពធំ ប្រកបដោយកាមទាំងពួង បពិត្រនាគរាជ ខ្ញុំសូមសួរនូវសេចក្តីនុ៎ះ ចំពោះព្រះអង្គថា មនុស្សលោកប្រសើរជាងភពនាគនេះ តើដោយហេតុអ្វី។
 +<span para #para_640>[៦៤០] បពិត្រអាឡារៈ សេចក្តីបរិសុទ្ធិក្តី ការសង្រួមក្តី វៀរចាកមនុស្សលោកហើយ រមែងមិនមានឡើយ ខ្ញុំបើបានកំណើតនៃមនុស្សហើយ នឹងធ្វើនូវទីបំផុតនៃជាតិ និងមរណៈ។
 +<span para #para_641>[៦៤១] ខ្ញុំនៅក្នុងសំណាក់នៃព្រះអង្គអស់មួយឆ្នាំហើយ ព្រះអង្គក៏បានទំនុកបំរុងដោយបាយ និងទឹក បពិត្រនាគរាជ ខ្ញុំសូមលាត្រឡប់ទៅវិញ បពិត្រព្រះជនិន្ទ ខ្ញុំឃ្លាត (ពីមនុស្សលោក) យូរហើយ។
 +<span para #para_642>[៦៤២] កូនប្រពន្ធ និងពួកជនជាអ្នករស់នៅដោយសារខ្ញុំៗ បានប្រៀនប្រដៅជានិច្ច ឲ្យបំរើលោក តើអ្នកណាមួយ មិនបានថែទាំលោកខ្លះឬទេ បពិត្រអាឡារៈ ព្រោះថាខ្ញុំមានការស្រឡាញ់ពេញចិត្តចំពោះការជួបប្រទះនូវលោក។
 +<span para #para_643>[៦៤៣] បពិត្រនាគរាជ ដូចយ៉ាងកូនជាទីស្រឡាញ់របស់មាតា និងបិតា ដែលមាតាបិតាបានថែរក្សាហើយ ឲ្យនៅក្នុងផ្ទះ (ការនៅ) របស់ខ្ញុំក្នុងទីនេះ ប្រសើរជាងការនៅរបស់កូននោះទៅទៀត ព្រោះថា ចិត្តរបស់អ្នកជ្រះថ្លាចំពោះខ្ញុំ។
 +<span para #para_644>[៦៤៤] កែវមណីរបស់ខ្ញុំមានពណ៌ក្រហម ជាគ្រឿងនាំមកនូវទ្រព្យ លោកចូរយកកែវមណីដ៏ថ្លៃថ្លា ទៅផ្ទះរបស់ខ្លួនចុះ លុះបានទ្រព្យហើយ ចូរទុកកែវមណីនោះ (ក្នុងពាងទឹក)។
 +<span para #para_645>[៦៤៥] បពិត្រព្រះរាជា កាមគុណទាំងឡាយ សូម្បីជារបស់មនុស្ស អាត្មាភាពបានឃើញហើយ ថាជារបស់មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា លុះអាត្មាភាពឃើញទោសក្នុងកាមគុណទាំងឡាយ ទើបបួសដោយសទ្ធា។ បពិត្រព្រះរាជា មនុស្សទាំងឡាយ ក្មេងក្តី ចាស់ក្តី កាលមានសរីរៈបែកធ្លាយហើយ រមែងធ្លាក់ចុះ ដូចជាផ្លែឈើទាំងឡាយដូច្នោះដែរ អាត្មាភាពឃើញហេតុនេះហើយ ទើបចេញបួស សាមញ្ញគុណ គឺបព្វជ្ជា ជាធម៌ប្រតិបត្តិមិនខុស ជាធម៌ដ៏ប្រសើរ។
 +<span para #para_646>[៦៤៦] (ព្រះរាជា…) ពួកជនណាមានប្រាជ្ញា ជាពហុស្សូត ជាអ្នកគិតនូវហេតុដ៏ច្រើន ពួកជននោះ បុគ្គលគប្បីសេពគប់ បពិត្រអាឡារតាបស ខ្ញុំនឹងធ្វើនូវបុណ្យដ៏ច្រើន ព្រោះបានស្តាប់ (នូវពាក្យ) របស់នាគរាជផង របស់លោកផង។
 +<span para #para_647>[៦៤៧] (អាឡារតាបស…) ពួកជនណា មានប្រាជ្ញា ជាពហុស្សូត ជាអ្នកគិតនូវហេតុដ៏ច្រើន ពួកជននោះ បុគ្គលគប្បីសេពគប់ បពិត្រព្រះរាជា ព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យរបស់អាត្មាភាព និងនាគហើយ សូមព្រះអង្គធ្វើបុណ្យឲ្យច្រើន។
 +<div centeralign>ចប់ សង្ខបាលជាតក ទី៤។
 +==== ចុល្លសុតសោមជាតក ទី៥ ====
 +<div ref_source><span sang_id #sut.kn.jat.525>[[km:tipitaka:sut:kn:jat:sut.kn.jat.525|sut.kn.jat.525]] | [[km:tipitaka:book_060#sut.kn.jat.525|ភាគទី ៦០]]
 +<div centeralign>**(៥២៥. ចូឡសុតសោមជាតកំ (៥))**
 +<span para #para_648>[៦៤៨] (ព្រះបាទសុតសោម ត្រាស់ថា) ខ្ញុំប្រាប់អ្នកនិគម មិត្រអាមាត្យ និងបរិស័ទឲ្យដឹងថា ស្កូវកើតលើក្បាលហើយ ឥឡូវនេះ ខ្ញុំពេញចិត្តនឹងបព្វជ្ជា។ 
 +<span para #para_649>[៦៤៩] (អាមាត្យម្នាក់ ក្រាបទូលថា) ព្រះអង្គទ្រង់ត្រាស់ព្រះឱង្ការ មិនចំរើនដល់ទូលព្រះបង្គំជាខ្ញុំ បពិត្រព្រះសម្មតិទេព ព្រះអង្គហាក់ដូចជាញ៉ាំងកូនសរ ឲ្យប្រហារត្រង់ដើមទ្រូងរបស់ទូលព្រះបង្គំជាខ្ញុំ ចុះស្រីស្នំរបស់ព្រះអង្គចំនួន ៧០០ នាក់ ស្រីស្នំរបស់ព្រះអង្គទាំងនោះ នឹងទៅជាដូចម្តេច។
 +<span para #para_650>[៦៥០] (ព្រះរាជា…) ស្រីស្នំក្មេងៗ ទាំងនេះ នឹងប្រាកដ (តាមអំពើរបស់ខ្លួនៗ) ឬក៏ស្រីស្នំទាំងនោះ នឹងទៅរកស្តេចដទៃ ឯខ្ញុំប្រាថ្នាឋានសួគ៌ ព្រោះហេតុនោះ ខ្ញុំនឹងបួស។
 +<span para #para_651>[៦៥១] (ព្រះវររាជមាតា…) នែសុតសោម ខ្ញុំបានអ្នកដោយកម្រណាស់ នែព្រះសម្មតិទេព ព្រោះខ្ញុំជាមាតារបស់អ្នក កាលខ្ញុំកំពុងយំសោក អ្នកឥតមានសេចក្តីអាឡោះអាល័យ (ចេញទៅ) បួស។ នែសុតសោម ខ្ញុំបានអ្នកដោយកម្រណាស់ នែព្រះសម្មតិទេព ខ្ញុំបានប្រសូតអ្នកមក កាលខ្ញុំកំពុងយំសោក អ្នកឥតមានសេចក្តីអាឡោះអាល័យ (ចេញទៅ) បួស។
 +<span para #para_652>[៦៥២] (ព្រះវររាជបិតា…) នែសុតសោម នេះជាទំនៀមឈ្មោះអ្វី បព្វជ្ជាឈ្មោះអ្វី នែព្រះសម្មតិទេព ព្រោះអ្នកជាកូនរបស់យើង លះបង់នូវយើងដែលជាមនុស្សចាស់ជរា ឥតអាឡោះអាល័យសោះ (ចេញទៅ) បួស។
 +<span para #para_653>[៦៥៣] បុត្រ និងធីតារបស់អ្នកមានច្រើន ហើយនៅក្មេង មិនទាន់ដល់នូវវ័យ មានពាក្យពីរោះ យើងយល់ថា បុត្រ និងធីតាទាំងនោះ កាលមិនឃើញអ្នក និងដល់នូវសេចក្តីទុក្ខ។
 +<span para #para_654>[៦៥៤] (ព្រះរាជា…) ការតាំងនៅអស់កាលយូរ ហើយព្រាត់ប្រាសចាកបុត្រ និងធីតារបស់ខ្ញុំទាំងនុ៎ះ ដែលនៅក្មេងមិនទាន់ដល់នូវវ័យ មានពាក្យពីរោះផង ចាកសង្ខារទាំងពួងផង ចាកព្រះអង្គផង (ជាសភាវៈទៀង)។
 +<span para #para_655>[៦៥៥] (ស្រីស្នំទាំង ៧០០ នាក់…) ព្រះហឫទ័យរបស់ព្រះអង្គកាត់ដាច់ហើយឬ ឬថាមិនមានសេចក្តីករុណាចំពោះពួកយើងទាំងឡាយទេ បពិត្រព្រះសម្មតិទេព ព្រះអង្គ (លះបង់) ពួកយើង ដែលកំពុងកន្ទក់កន្ទេញ ព្រះអង្គឥតមានសេចក្តីអាឡោះអាល័យ (ចេញទៅ) បួស។
 +<span para #para_656>[៦៥៦] (ព្រះរាជា…) ហឫទ័យរបស់យើងមិនបានកាត់ ទាំងសេចក្តីករុណារបស់យើង ក៏នៅមានក្នុងពួកនាង តែយើងប្រាថ្នានូវឋានសួគ៌ ព្រោះហេតុនោះ បានជាយើងនឹងបួស។
 +<span para #para_657>[៦៥៧] (អគ្គមហេសី…) បពិត្រព្រះអង្គ ទ្រង់ព្រះនាមសុតសោម (ទីអគ្គមហេសី) ឈ្មោះថាខ្ញុំម្ចាស់បានដោយកម្រ ខ្ញុំម្ចាស់ជាអគ្គមហេសីរបស់ព្រះអង្គ បពិត្រព្រះសម្មតិទេព កាលខ្ញុំម្ចាស់កំពុងតែយំសោក ព្រះអង្គឥតមានសេចក្តីអាឡោះអាល័យ (ចេញទៅ) បួស។ បពិត្រព្រះអង្គ ទ្រង់ព្រះនាមសុតសោម (ទីអគ្គមហេសី) ឈ្មោះថាខ្ញុំម្ចាស់បានដោយកម្រ ខ្ញុំម្ចាស់ជាអគ្គមហេសីរបស់ព្រះអង្គ បពិត្រព្រះសម្មតិទេព ព្រះអង្គ (លះបង់) នូវបដិសន្ធិក្នុងផ្ទៃរបស់ខ្ញុំម្ចាស់ ឥតមានសេចក្តីអាឡោះអាល័យ (ចេញទៅ) បួស។ គភ៌ដែលតាំងនៅក្នុងផ្ទៃរបស់ខ្ញុំម្ចាស់ ចាស់ហើយ (សូមព្រះអង្គរង់ចាំ) ទំរាំខ្ញុំម្ចាស់ប្រសូតគភ៌នោះសិន កុំឲ្យខ្ញុំម្ចាស់ជាស្រី្តមេមាយម្នាក់ឯង បានឃើញសេចក្តីទុក្ខក្នុងកាលជាខាងក្រោយឡើយ។
 +<span para #para_658>[៦៥៨] (ព្រះរាជា…) គភ៌ដែលតាំងនៅក្នុងផ្ទៃរបស់នាងចាស់ហើយ ណ្ហើយ នាងចូរប្រសូតបុត្រ ដែលមានសម្បុរមិនថោកទាប (ដោយសួស្តី) យើងនឹងលះបង់បុត្រ ហើយ (ចេញទៅ) បួស។
 +<span para #para_659>[៦៥៩] ម្នាលនាងចន្ទាទេវី មានព្រះនេត្រស្មើដោយផ្កាកណ្ណិការភ្នំ នាងកុំយំ កុំសោកឡើយ ចូរឡើងកាន់ប្រាសាទដ៏ប្រសើរវិញចុះ យើងមិនមានសេចក្តីអាឡោះអាល័យទេ នឹងចេញទៅ (បួស)។ 
 +<span para #para_660>[៦៦០] (ព្រះរាជបុត្រច្បង…) បពិត្រព្រះមាតា បុគ្គលណាធ្វើឲ្យព្រះមាតា ទ្រង់ព្រះក្រោធ ព្រះមាតាទ្រង់ព្រះកន្សែងផង ទ្រង់សំឡក់ចំពោះខ្ញុំយ៉ាងខ្លាំងផង តើព្រោះហេតុអ្វី បណ្តាញាតិដែលកំពុងរមិលមើល ខ្ញុំសម្លាប់ញាតិណា ដែលជាមនុស្សដែលគេមិនគួរសម្លាប់។
 +<span para #para_661>[៦៦១] (ព្រះរាជមាតា…) ម្នាលកូន បុគ្គលណាជាអ្នកឈ្នះសង្គ្រាម ញ៉ាំងអញឲ្យក្រោធ បុគ្គលនោះ កូនឯងមិនអាចសម្លាប់បានទេ ម្នាលកូន ព្រះរាជបិតារបស់កូនឯង បានត្រាស់នឹងម្តាយថា យើងមិនមានសេចក្តីអាឡោះអាល័យទេ នឹងទៅ (បួស)។ 
 +<span para #para_662>[៦៦២] (ព្រះរាជឱរសច្បង…) ក្នុងកាលមុន ខ្ញុំទៅកាន់សួនឱទ្យានដោយរថ បានច្បាំងនឹងដំរីចុះប្រេងទាំងឡាយ កាលបើព្រះបិតាទ្រង់ព្រះនាមសុតសោម ទ្រង់ព្រះផ្នួសហើយ ឥឡូវនេះ ខ្ញុំនឹងធ្វើដូចម្តេចហ្ន៎។
 +<span para #para_663>[៦៦៣] (ព្រះរាជឱរសប្អូន…) កាលព្រះមាតារបស់ទូលព្រះបង្គំជាខ្ញុំកំពុងទ្រង់ព្រះកន្សែងផង កាលព្រះជេដ្ឋភាតានៃទូលព្រះបង្គំជាខ្ញុំមិនប្រាថ្នា (នឹងឲ្យព្រះអង្គទ្រង់ព្រះផ្នួស) ផង ទូលព្រះបង្គំជាខ្ញុំនឹងចាប់ព្រះហស្តរបស់ព្រះអង្គទុក កាលបើពួកទូលព្រះបង្គំជាខ្ញុំមិនចង់ឲ្យព្រះអង្គទ្រង់ផ្នួស ព្រះអង្គនឹងយាងទៅមិនបានទេ។ 
 +<span para #para_664>[៦៦៤] (ព្រះបិតា…) ម្នាលមេនំ នាងចូរក្រោកឡើង (ចូរកាន់យកនូវកែវមណីនេះ) ហើយញ៉ាំងកុមារនេះឲ្យត្រេកអរក្នុងទីដទៃចុះ កាលបើអញកំពុងប្រាថ្នាឋានសួគ៌ កុំឲ្យកុមារនេះ ធ្វើនូវសេចក្តីអន្តរាយដល់អញឡើយ។
 +<span para #para_665>[៦៦៥] (ស្រីមេនំ…) ណ្ហើយចុះ អញនឹងថ្វាយនូវកែវមណីមានរស្មីល្អនេះទៅវិញចុះ កែវមណីនេះមានប្រយោជន៍អ្វីដល់អញ កាលបើព្រះរាជាទ្រង់ព្រះនាមសុតសោម ទ្រង់ព្រះផ្នួសហើយ អញនឹងធ្វើកែវមណីនេះដូចម្តេច។
 +<span para #para_666>[៦៦៦] (មហាសេនគុត្ត…) បពិត្រព្រះសម្មតិទេព ឃ្លាំងតូចរបស់ព្រះអង្គពេញ ឃ្លាំងធំរបស់ព្រះអង្គពេញ ទាំងផែនដី ព្រះអង្គក៏ទ្រង់ឈ្នះហើយ សូមព្រះអង្គទ្រង់រីករាយ សូមព្រះអង្គកុំទ្រង់ព្រះផ្នួស។
 +<span para #para_667>[៦៦៧] (ព្រះរាជា…) ឃ្លាំងតូចរបស់ខ្ញុំក៏ពេញ ឃ្លាំងធំរបស់ខ្ញុំក៏ពេញ ទាំងផែនដី ខ្ញុំក៏បានឈ្នះហើយ ខ្ញុំនឹងលះបង់នូវទ្រព្យទាំងនោះ ហើយទៅបួស។
 +<span para #para_668>[៦៦៨] (កុលពន្ធនសេដ្ឋី…) បពិត្រព្រះសម្មតិទេព ទ្រព្យរបស់ទូលព្រះបង្គំជាខ្ញុំមានច្រើន ទូលព្រះបង្គំជាខ្ញុំមិនអាចនឹងរាប់បាន ទូលព្រះបង្គំជាខ្ញុំនឹងថ្វាយទ្រព្យទាំងនោះដល់ព្រះអង្គ សូមព្រះអង្គទ្រង់ត្រេកអរ សូមកុំទ្រង់ព្រះផ្នួស។
 +<span para #para_669>[៦៦៩] (ព្រះរាជា…) ម្នាលកុលពន្ធនវឌ្ឍនៈ ខ្ញុំដឹងថាទ្រព្យរបស់អ្នកមានច្រើន អ្នកបូជាខ្ញុំហើយ ក៏ប៉ុន្តែខ្ញុំប្រាថ្នាឋានសួគ៌ ហេតុនោះ ខ្ញុំនឹងបួស។
 +<span para #para_670>[៦៧០] ម្នាលសោមទត្ត ខ្ញុំជាអ្នកអផ្សុកយ៉ាងខ្លាំង សេចក្តីមិនត្រេកអរ (ក្នុងការគ្រប់គ្រងផ្ទះ) មកគ្របសង្កត់ខ្ញុំហើយ សេចក្តីអន្តរាយមានច្រើនណាស់ ខ្ញុំនឹងបួសក្នុងថ្ងៃនេះមិនខាន។
 +<span para #para_671>[៦៧១] (ព្រះកនិដ្ឋភាតាព្រះនាមសោមទត្ត…) បពិត្រព្រះរាជាទ្រង់ព្រះនាមសុតសោម បព្វជ្ជាកម្មនេះ ព្រះអង្គទ្រង់ពេញព្រះទ័យហើយ ឥឡូវនេះ សូមព្រះអង្គបួសក្នុងថ្ងៃនេះចុះ ទាំងទូលព្រះបង្គំជាខ្ញុំសោតទៀត ក៏នឹងបួសដែរ (ព្រោះ) ទូលព្រះបង្គំជាខ្ញុំ បើវៀរចាកព្រះអង្គហើយ នឹងមិនអាចឋិតនៅបានទេ។
 +<span para #para_672>[៦៧២] (ព្រះរាជា…) អ្នកឯងមិនអាចនឹងបួសបានទេ ព្រោះថា បុគ្គលនីមួយក្នុងនគរ ឬក្នុងជនបទ នឹងមិននាំគ្នាចំអិនអាហារឡើយ។
 +<span para #para_673>[៦៧៣] (មហាជន…) កាលបើព្រះបាទសុតសោមទ្រង់ព្រះផ្នួសហើយ តើឥឡូវនេះ ពួកយើងនឹងធ្វើដូចម្តេចហ្ន៎។
 +<span para #para_674>[៦៧៤] (ព្រះរាជា…) យើងសំគាល់ថា ជីវិតនេះ រមែងរីងស្ងួតទៅ ដូចទឹកដ៏តិច (ដែលគេដាក់) ក្នុងពាងធ្លុះ កាលបើជីវិតតិចយ៉ាងនេះ កាលនេះមិនមែនជាកាលគួរប្រមាទឡើយ។ យើងសំគាល់ថា ជីវិតនេះ រមែងរីងស្ងួតទៅ ដូចទឹកដ៏តិចក្នុងពាងធ្លុះ កាលជីវិតតិចយ៉ាងនេះ កោតតែជនពាលទាំងឡាយប្រមាទ។ ជនពាលទាំងនោះ រមែងញ៉ាំងនរក តិរច្ឆានកំណើត និងបេតវិស័យ ឲ្យចំរើន ជាអ្នកជាប់ដោយគ្រឿងចង គឺតណ្ហា រមែងញ៉ាំងអសុរកាយឲ្យចំរើន។
 +<span para #para_675>[៦៧៥] (មហាជន…) គំនរធូលី ហុយឡើងក្នុងទីជិតបុប្ផកប្រាសាទ ពួកយើងសំគាល់គំនរធូលីនោះថាជាព្រះកេសាដែលព្រះធម្មរាជ ព្រះអង្គមានយស របស់យើង ទ្រង់កាត់ហើយ។
 +<span para #para_676>[៦៧៦] ព្រះរាជា ដែលពួកស្រីស្នំហែហមហើយ យាងទៅក្នុងប្រាសាទណា ប្រាសាទនេះរបស់ព្រះរាជានោះដ៏ដេរដាសដោយផ្កាមាស និងកម្រងផ្កាផ្សេងៗ។ ព្រះរាជាដែលពួកព្រះញាតិហែហមហើយ យាងទៅក្នុងប្រាសាទណា ប្រាសាទនេះ របស់ព្រះរាជានោះ ដ៏ដេរដាសដោយផ្កាមាស និងកម្រងផ្កាផ្សេងៗ។ ព្រះរាជាដែលពួកស្រីស្នំហែហមហើយ ទ្រង់យាងទៅក្នុងបន្ទប់សម្រាប់ផ្ទំណា បន្ទប់សម្រាប់ផ្ទំនេះ របស់ព្រះរាជានោះ ដ៏ដេរដាសដោយផ្កាមាស និងកម្រងផ្កាផ្សេងៗ។ ព្រះរាជាដែលពួកញាតិហែហមហើយ ទ្រង់យាងទៅក្នុងបន្ទប់សម្រាប់ផ្ទំណា បន្ទប់សម្រាប់ផ្ទំនេះ របស់ព្រះរាជានោះ ដ៏ដេរដាសដោយផ្កាមាស និងកម្រងផ្កាផ្សេងៗ។ ព្រះរាជាដែលស្រីស្នំហែហមហើយ ទ្រង់យាងទៅក្នុងទីព្រៃឈើអសោកណា ទីព្រៃឈើអសោកនេះ របស់ព្រះរាជានោះ មានផ្ការីកល្អសព្វៗ កាល គួរជាទីរីករាយចិត្ត។ ព្រះរាជាដែលពួកញាតិហែហមហើយ ទ្រង់យាងទៅក្នុងទីព្រៃឈើអសោកណា ទីព្រៃឈើអសោកនេះ របស់ព្រះរាជានោះ មានផ្ការីកល្អសព្វៗ កាល គួរជាទីរីករាយចិត្ត។ ព្រះរាជាដែលពួកស្រីស្នំហែហមហើយ ទ្រង់យាងទៅក្នុងឱទ្យានណា ឱទ្យាននេះ របស់ព្រះរាជានោះ មានផ្ការីកល្អសព្វៗ កាល គួរជាទីរីករាយចិត្ត។ ព្រះរាជាដែលពួកញាតិហែហមហើយ ទ្រង់យាងទៅក្នុងឱទ្យានណា ឱទ្យាននេះ របស់ព្រះរាជានោះ មានផ្ការីកល្អសព្វៗ កាល គួរជាទីរីករាយចិត្ត។ ព្រះរាជាដែលពួកស្រីស្នំហែហមហើយ ទ្រង់យាងទៅក្នុងព្រៃឈើកណិការណា ព្រៃឈើកណិការនេះ របស់ព្រះរាជានោះ មានផ្ការីកល្អសព្វៗ កាល គួរជាទីរីករាយចិត្ត។ ព្រះរាជាដែលពួកញាតិហែហមហើយ ទ្រង់យាងទៅក្នុងព្រៃឈើកណិការណា ព្រៃឈើកណិការនេះ របស់ព្រះរាជានោះ មានផ្ការីកល្អសព្វៗ កាល គួរជាទីរីករាយចិត្ត។ ព្រះរាជាដែលពួកស្រីស្នំហែហមហើយ ទ្រង់យាងទៅក្នុងព្រៃច្រនៀងណា ព្រៃច្រនៀងនេះ របស់ព្រះរាជានោះ មានផ្ការីកល្អសព្វៗ កាល គួរជាទីរីករាយចិត្ត។ ព្រះរាជាដែលពួកញាតិហែហមហើយ ទ្រង់យាងទៅក្នុងព្រៃច្រនៀងណា ព្រៃច្រនៀងនេះ របស់ព្រះរាជានោះ មានផ្ការីកល្អសព្វៗ កាល គួរជាទីរីករាយចិត្ត។ ព្រះរាជាដែលពួកស្រីស្នំ ហែហមហើយ ទ្រង់យាងទៅក្នុងព្រៃស្វាយណា ព្រៃស្វាយនេះ របស់ព្រះរាជានោះ មានផ្ការីកល្អសព្វៗ កាល គួរជាទីរីករាយចិត្ត។ ព្រះរាជាដែលពួកញាតិហែហមហើយ ទ្រង់យាងទៅក្នុងព្រៃស្វាយណា ព្រៃស្វាយនេះ របស់ព្រះរាជានោះ មានផ្ការីកល្អសព្វៗ កាល គួរជាទីរីករាយចិត្ត។ ព្រះរាជាដែលពួកស្រីស្នំហែហមហើយ ទ្រង់យាងទៅក្នុងស្រះបោក្ខរណីណា ស្រះបោក្ខរណីនេះ របស់ព្រះរាជានោះ ដ៏ដេរដាស (ដោយផ្កាជលជាត និងផ្កាថលជាត) ដ៏កុះករដោយពួកអណ្ឌជៈ (គួរជាទីរីករាយចិត្ត)។ ព្រះរាជាដែលពួកញាតិហែហមហើយ ទ្រង់យាងទៅក្នុងស្រះបោក្ខរណីណា ស្រះបោក្ខរណីនេះ របស់ព្រះរាជានោះ ដ៏ដេរដាស (ដោយផ្កាជលជាត និងផ្កាថលជាត) ដ៏កុះករដោយពួកអណ្ឌជៈ (គួរជាទីរីករាយចិត្ត)។ 
 +<span para #para_677>[៦៧៧] ព្រះរាជាទ្រង់ព្រះនាមសុតសោម បានលះបង់រាជសម្បតិ្តនេះហើយ ក៏ទ្រង់ព្រះផ្នួស ទ្រង់ព្រះពស្ត្រកាសាយៈ ស្តេចយាងទៅតែមួយព្រះអង្គឯង ដូចជាដំរីត្រាច់ទៅតែម្នាក់ឯង។
 +<span para #para_678>[៦៧៨] (ព្រះរាជា…) អ្នកទាំងឡាយ កុំរឭកការលេងដោយសេចក្តីត្រេកអរ និងការសើចក្នុងកាលមុនឡើយ កាមទាំងឡាយកុំបៀតបៀនពួកអ្នកឡើយ នគរឈ្មោះសុទស្សនៈ ជាទីគួររីករាយ (អ្នកទាំងឡាយកុំរឭកឡើយ)។ អ្នកទាំងឡាយ ចូរចំរើនមេត្តចិត្ត រកប្រមាណមិនបាន ទាំងថ្ងៃទាំងយប់ ទើបពួកអ្នកនឹងទៅកាន់ទេពបូរី ដែលជាលំនៅពួកអ្នកមានបុញ្ញកម្ម។
 +<div centeralign>ចប់ ចុល្លសុតសោមជាតក ទី៥។
 +ឧទ្ទាននៃចត្តាលីសនិបាតនោះគឺ
 +និយាអំពីសេកជាអ្នកប្រាជ្ញឈ្មោះជម្ពុកៈ ១ ពួកព្រះរាជាមានកុណ្ឌល ១ ជាតកនាងអលម្ពុសា ជាកញ្ញាដ៏ប្រសើរ ១ នាគរាជមានសិរីឈ្មោះសង្ខបាលដ៏ប្រសើរ ១ អរិន្ទមរាជដ៏ប្រសើរ ព្រះនាមសុតសោម ១។
 +<div centeralign>ចប់ ចត្តាលីសនិបាត។
 +ចប់ ភាគ៦០។
 +====== មាតិកា ======
 +| | លេខ ទំព័រ| លេខសម្គាល់ |
 +|**បណ្ណិកនិបាត** | [[km:tipitaka:book_059#p_1|១]]| [[km:tipitaka:sut:kn:jat:sut.kn.jat.v14|sut.kn.jat.v14]] |
 +|សាលិកេទារជាតក ទី១ | [[#p_1|១]]| [[km:tipitaka:sut:kn:jat:sut.kn.jat.484|sut.kn.jat.484]] |
 +|ចន្ទកិន្នរជាតក ទី២ | [[#p_2|២]]| [[km:tipitaka:sut:kn:jat:sut.kn.jat.485|sut.kn.jat.485]] |
 +|មហាឧក្ថុសជាតក ទី៣ | [[#p_8|៨]]| [[km:tipitaka:sut:kn:jat:sut.kn.jat.486|sut.kn.jat.486]] |
 +|ឧទ្ទាលកជាតក ទី៤ | [[#p_13|១៣]]| [[km:tipitaka:sut:kn:jat:sut.kn.jat.487|sut.kn.jat.487]] |
 +|ភិសជាតក ទី៥ | [[#p_17|១៧]]| [[km:tipitaka:sut:kn:jat:sut.kn.jat.488|sut.kn.jat.488]] |
 +|សុរុចិជាតក ទី៦ | [[#p_23|២៣]]| [[km:tipitaka:sut:kn:jat:sut.kn.jat.489|sut.kn.jat.489]] |
 +|បញ្ចុបោសថិកជាតក ទី៧ | [[#p_27|២៧]]| [[km:tipitaka:sut:kn:jat:sut.kn.jat.490|sut.kn.jat.490]] |
 +|មហាមោរជាតក ទី៨ | [[#p_31|៣១]]| [[km:tipitaka:sut:kn:jat:sut.kn.jat.491|sut.kn.jat.491]] |
 +|តច្ឆសូករជាតក ទី៩ | [[#p_36|៣៦]]| [[km:tipitaka:sut:kn:jat:sut.kn.jat.491|sut.kn.jat.491]] |
 +|មហាវាណិដជាតក ទី១០ | [[#p_40|៤០]]| [[km:tipitaka:sut:kn:jat:sut.kn.jat.493|sut.kn.jat.493]] |
 +|សាធិនរាជជាតក ទី១១ | [[#p_44|៤៤]]| [[km:tipitaka:sut:kn:jat:sut.kn.jat.494|sut.kn.jat.494]] |
 +|ទសព្រាហ្មណជាតក ទី១២ | [[#p_48|៤៨]]| [[km:tipitaka:sut:kn:jat:sut.kn.jat.495|sut.kn.jat.495]] |
 +|ភិក្ខាបរម្បរជាតក ទី១៣ | [[#p_57|៥៧]]| [[km:tipitaka:sut:kn:jat:sut.kn.jat.496|sut.kn.jat.496]] |
 +|**វីសតិនិបាត** | [[km:tipitaka:book_059#p_62|៦២]]| [[km:tipitaka:sut:kn:jat:sut.kn.jat.v15|sut.kn.jat.v15]] |
 +|មាតង្គជាតក ទី១ | [[#p_62|៦២]]| [[km:tipitaka:sut:kn:jat:sut.kn.jat.497|sut.kn.jat.497]] |
 +|ចិត្តសម្ភូតជាតក ទី២ | [[#p_68|៦៨]]| [[km:tipitaka:sut:kn:jat:sut.kn.jat.498|sut.kn.jat.498]] |
 +|សិវិរាជជាតក ទី៣ | [[#p_74|៧៤]]| [[km:tipitaka:sut:kn:jat:sut.kn.jat.499|sut.kn.jat.499]] |
 +|សិរិមន្ទជាតក ទី៤ | [[#p_80|៨០]]| [[km:tipitaka:sut:kn:jat:sut.kn.jat.500|sut.kn.jat.500]] |
 +|រោហនមិគជាតក ទី៥ | [[#p_88|៨៨]]| [[km:tipitaka:sut:kn:jat:sut.kn.jat.501|sut.kn.jat.501]] |
 +|ហំសជាតក ទី៦ | [[#p_93|៩៣]]| [[km:tipitaka:sut:kn:jat:sut.kn.jat.502|sut.kn.jat.502]] |
 +|សត្តំគុម្ពជាតក ទី៧ | [[#p_98|៩៨]]| [[km:tipitaka:sut:kn:jat:sut.kn.jat.503|sut.kn.jat.503]] |
 +|ភល្លាតិយជាតក ទី៨ | [[#p_102|១០២]]| [[km:tipitaka:sut:kn:jat:sut.kn.jat.504|sut.kn.jat.504]] |
 +|សោមនស្សជាតក ទី៩ | [[#p_108|១០៨]]| [[km:tipitaka:sut:kn:jat:sut.kn.jat.505|sut.kn.jat.505]] |
 +|ចម្បេយ្យជាតក ទី១០ | [[#p_115|១១៥]]| [[km:tipitaka:sut:kn:jat:sut.kn.jat.506|sut.kn.jat.506]] |
 +|មហាបលោភនជាតក ទី១១ | [[#p_125|១២៥]]| [[km:tipitaka:sut:kn:jat:sut.kn.jat.507|sut.kn.jat.507]] |
 +|បញ្ចបណ្ឌិតជាតក ទី១២ | [[#p_130|១៣០]]| [[km:tipitaka:sut:kn:jat:sut.kn.jat.508|sut.kn.jat.508]] |
 +|ហត្ថិបាលជាតក ទី១៣ | [[#p_135|១៣៥]]| [[km:tipitaka:sut:kn:jat:sut.kn.jat.509|sut.kn.jat.509]] |
 +|អយោលឃរជាតក ទី១៤ | [[#p_142|១៤២]]| [[km:tipitaka:sut:kn:jat:sut.kn.jat.510|sut.kn.jat.510]] |
 +|**តីសនិបាត** | [[km:tipitaka:book_059#p_149|១៤៩]]| [[km:tipitaka:sut:kn:jat:sut.kn.jat.v16|sut.kn.jat.v16]] |
 +|កីឆន្ទជាតក ទី១ | [[#p_149|១៤៩]]| [[km:tipitaka:sut:kn:jat:sut.kn.jat.511|sut.kn.jat.511]] |
 +|កុម្ភជាតក ទី២ | [[#p_154|១៥៤]]| [[km:tipitaka:sut:kn:jat:sut.kn.jat.512|sut.kn.jat.512]] |
 +|ជយទ្ទិសជាតក ទី៣ | [[#p_162|១៦២]]| [[km:tipitaka:sut:kn:jat:sut.kn.jat.513|sut.kn.jat.513]] |
 +|ឆទ្ទន្តជាតក ទី៤ | [[#p_171|១៧១]]| [[km:tipitaka:sut:kn:jat:sut.kn.jat.514|sut.kn.jat.514]] |
 +|សម្ភវជាតក ទី៥ | [[#p_180|១៨០]]| [[km:tipitaka:sut:kn:jat:sut.kn.jat.515|sut.kn.jat.515]] |
 +|មហាកបិជាតក ទី៦ | [[#p_187|១៨៧]]| [[km:tipitaka:sut:kn:jat:sut.kn.jat.516|sut.kn.jat.516]] |
 +|ទករក្ខសជាតក ទី៧ | [[#p_194|១៩៤]]| [[km:tipitaka:sut:kn:jat:sut.kn.jat.517|sut.kn.jat.517]] |
 +|បណ្ឌរកជាតក ទី៨ | [[#p_200|២០០]]| [[km:tipitaka:sut:kn:jat:sut.kn.jat.518|sut.kn.jat.518]] |
 +|សម្ពុលាជាតក ទី៩ | [[#p_208|២០៨]]| [[km:tipitaka:sut:kn:jat:sut.kn.jat.519|sut.kn.jat.519]] |
 +|ភណ្ឌុតិណ្ឌុកជាតក ទី១០ | [[#p_215|២១៥]]| [[km:tipitaka:sut:kn:jat:sut.kn.jat.520|sut.kn.jat.520]] |
 +|**ចត្តាលីសនិបាត** | [[km:tipitaka:book_059#p_223|២២៣]]| [[km:tipitaka:sut:kn:jat:sut.kn.jat.v17|sut.kn.jat.v17]] |
 +|តេសកុណជាតក ទី១ | [[#p_223|២២៣]]| [[km:tipitaka:sut:kn:jat:sut.kn.jat.521|sut.kn.jat.521]] |
 +|សរភង្គជាតក ទី២ | [[#p_231|២៣១]]| [[km:tipitaka:sut:kn:jat:sut.kn.jat.522|sut.kn.jat.522]] |
 +|អលម្ពុសាជាតក ទី៣ | [[#p_243|២៤៣]]| [[km:tipitaka:sut:kn:jat:sut.kn.jat.523|sut.kn.jat.523]] | 
 +|សង្ខបាលជាតក ទី៤ | [[#p_251|២៥១]]| [[km:tipitaka:sut:kn:jat:sut.kn.jat.524|sut.kn.jat.524]] |
 +|ចុល្លសុតសោមជាតក ទី៦ | [[#p_263|២៦៣]]| [[km:tipitaka:sut:kn:jat:sut.kn.jat.524|sut.kn.jat.524]] |
 +===== សន្លឹកប្រាប់ពាក្យខុស ត្រូវ =====
 +^ពាក្យខុស ^ពាក្យត្រូវ ^ទំព័រ ^បន្ទាត់ ^
 +|បង្អួច |បង្អួច |២០ |៥ |
 +|សុរុចិជាតក ទី ៥ |សុរុចិជាតក ទី ៦ |២៣ |១ |
 +|ព្រះច្ចេកពុទ្ធ |ព្រះបច្ចេកពុទ្ធ |៣១ |២ |
 +|ច្រើង |ច្រើន |១៥ |
 +|ភក្ខា |ភិក្ខា |៥៨ |១ |
 +|ទុប្ខ |ទុក្ខ |១៥៤ |៨ |
 +|សុះស្គាយ |ស្គុះស្គាយ |១៧៦ |៤ |
 +|ផែងដី |ផែនដី |១៩៨ |១០ |
 +|ស៊ីវខ្ញុំ |ស៊ីនូវខ្ញុំ |២១៣ |៣ |
 +|ឯឃវាទេវកុញ្ច |ឯមឃវាទេវកុញ្ជរ |២៤៧ |១៩ |
 +ព្រះត្រៃបិដកបាលី
 +និង
 +សេចក្តីប្រែជាភាសាខ្មែរ
 +សុត្តន្តបិដក
 +ខុទ្ទកនិកាយ ជាតក
 +នវមភាគ
 +៦០
 +វាយដោយសលវតី សុវណ្ណ ចិន្តា
 +ចប់ថ្ងៃទី ៣០ ខែ ៨ ឆ្នាំ ២០១០