km:tipitaka:sut:an:an10:an10.069.than

Differences

This shows you the differences between two versions of the page.

Link to this comparison view

km:tipitaka:sut:an:an10:an10.069.than [2019/08/31 07:45] – បង្កើត Johannkm:tipitaka:sut:an:an10:an10.069.than [Unknown date] (ឥឡៅវ) – យកចេញ - កំរេពីក្រៅ (Unknown date) 127.0.0.1
ខ្សែ 1: ខ្សែ 1:
-====== ៩. បឋមកថាវត្ថុសូត្រ ====== 
  
- 
-[៦៩] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងសម័យនោះឯង ភិក្ខុទាំងឡាយច្រើនរូប ត្រឡប់អំពីបិណ្ឌបាត ក្នុងបច្ឆាភត្តហើយ ក៏អង្គុយជួបជុំគ្នា ក្នុងឧបដ្ឋានសាលា ប្រកបតិរច្ឆានកថាច្រើនយ៉ាង គឺនិយាយអំពីស្តេច និយាយអំពីចោរ និយាយអំពីអាមាត្យធំ និយាយអំពីសេនាទាហាន និយាយអំពីភ័យ និយាយអំពីចម្បាំង និយាយអំពីម្ហូបចំណី និយាយអំពីទឹក និយាយអំពីសំពត់ និយាយអំពីទីដេក និយាយអំពីផ្កាកម្រង និយាយអំពីគ្រឿងក្រអូប និយាយអំពីញាតិ និយាយអំពីយាន និយាយអំពីស្រុក និយាយអំពីនិគម និយាយអំពីនគរ និយាយអំពីជនបទ និយាយអំពីស្រ្តី និយាយអំពីយោធាដែលក្លៀវក្លា និយាយអំពីច្រកផ្លូវ និយាយអំពីកំពង់ទឹក និយាយអំពីញាតិ ដែលចែកឋានទៅកាន់បរលោក និយាយអំពីពាក្យ ដែលឥតប្រយោជន៍ មានសភាពផ្សេង ៗ និយាយអំពីលោក និយាយអំពីរឿងជីកសមុទ្រ និយាយអំពីសេចក្តីចំរើន និងមិនចំរើន ដែលជាហេតុឥតប្រយោជន៍។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យហើយ ស្តេចចូលទៅកាន់ឧបដ្ឋានសាលា លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់ស្រេចហើយ ទើបត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ក្នុងកាលអម្បាញ់មិញនេះ អ្នកទាំងឡាយប្រជុំគ្នា ដោយកថាដូចម្តេចហ្ន៎ ម៉្យាងទៀត អន្តរាកថា ដូចម្តេចហ្ន៎ ដែលអ្នកទាំងឡាយ បញ្ឈប់ទៅ។ ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីនេះ ពួកខ្ញុំព្រះអង្គត្រឡប់អំពីបិណ្ឌបាត ក្នុងបច្ឆាភត្តហើយ អង្គុយជួបជុំគ្នា ក្នុងឧបដ្ឋានសាលា ប្រកបតិរច្ឆានកថាជាច្រើនយ៉ាង គឺនិយាយអំពីស្តេច និយាយអំពីចោរ។បេ។ និយាយអំពីសេចក្តីចំរើន និងមិនចំរើន ដែលជាហេតុឥតប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ប្រកបតិរច្ឆានកថាជាច្រើនយ៉ាង ដោយហេតុណា ហេតុនោះ មិនសមគួរដល់អ្នកទាំងឡាយ ដែលជាកុលបុត្តអ្នកចេញចាកផ្ទះដោយសទ្ធា ហើយចូលកាន់ផ្នួសឡើយ តិរច្ឆានកថានោះគឺ និយាយអំពីស្តេច និយាយអំពីចោរ និយាយអំពីអាមាត្យធំ និយាយអំពីសេនាទាហាន និយាយអំពីភ័យ និយាយអំពីចម្បាំង និយាយអំពីម្ហូបចំណី និយាយអំពីទឹក និយាយអំពីសំពត់ និយាយអំពីទីដេក និយាយអំពីកម្រងផ្កា និយាយអំពីគ្រឿងក្រអូប និយាយអំពីញាតិ និយាយអំពីយាន និយាយអំពីស្រុក និយាយអំពីនិគម និយាយអំពីនគរ និយាយអំពីជនបទ និយាយអំពីស្រ្តី និយាយអំពីយោធាក្លៀវក្លា និយាយអំពីច្រកផ្លូវ និយាយអំពីកំពង់ទឹក និយាយអំពីញាតិ ដែលចែកឋានទៅកាន់បរលោក និយាយពាក្យដែលឥតប្រយោជន៍ មានសភាពផ្សេង ៗ និយាយអំពីលោក និយាយអំពីរឿងជីកសមុទ្រ និយាយអំពីសេចក្តីចំរើន និងមិនចំរើន ដែលជាហេតុឥតប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ កថាវត្ថុ (ហេតុគួរនិយាយ) អម្បាលនេះ មាន ១០ ប្រការ។ កថាវត្ថុ ១០ ប្រការ តើដូចម្តេចខ្លះ។ គឺនិយាយអំពីសេចក្តីប្រាថ្នាតិច ១ និយាយអំពីសេចក្តីសន្តោស ១ និយាយអំពីសេចក្តីស្ងាត់ ១ និយាយអំពីសេចក្តីមិនច្រឡូកច្រឡំ ដោយពួកគណៈ ១ និយាយអំពីប្រារព្ធសេចក្តីព្យាយាម ១ និយាយអំពីសីល ១ និយាយអំពីសមាធិ ១ និយាយអំពីបញ្ញា ១ និយាយអំពីវិមុត្តិ ១ និយាយអំពីវិមុត្តិញ្ញាណទស្សនៈ ១ ម្នាលភិក្ខុទាំងឡាយ កថាវត្ថុ មាន ១០ ប្រការនេះឯង។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ និយាយនូវកថា ដែលអាស្រ័យកថាវត្ថុ ១០ ប្រការនេះឯង អ្នកទាំងឡាយ នឹងគ្របសង្កត់នូវតេជះនៃព្រះចន្ទ និងព្រះអាទិត្យនេះឯង ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពធំយ៉ាងនេះ ដោយតេជះរបស់ខ្លួន នឹងបាច់ពោលទៅថ្វី ដល់ពួកបរិញ្វជក ជាអន្យតិរ្ថិយឡើយ។