km:tipitaka:sut:an:an10:an10.070.than

Differences

This shows you the differences between two versions of the page.

Link to this comparison view

km:tipitaka:sut:an:an10:an10.070.than [2019/08/31 07:46] – បង្កើត Johannkm:tipitaka:sut:an:an10:an10.070.than [Unknown date] (ឥឡៅវ) – យកចេញ - កំរេពីក្រៅ (Unknown date) 127.0.0.1
ខ្សែ 1: ខ្សែ 1:
-====== ១០. ទុតិយកថាវត្ថុសូត្រ ====== 
  
- 
-[៧០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុច្រើនរូប ត្រឡប់អំពីបិណ្ឌបាត ក្នុងបច្ឆាភត្តហើយ អង្គុយជួបជុំគ្នា ក្នុងឧបដ្ឋានសាលា ប្រកបតិរច្ឆានកថា ច្រើនប្រការ គឺនិយាយអំពីស្តេច និយាយអំពីចោរ និយាយអំពីអាមាត្យធំ។បេ។ និយាយអំពីសេចក្តីចំរើន និងមិនចំរើន ដែលជាហេតុឥតប្រយោជន៍។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយស្តេចចូលទៅកាន់ឧបដ្ឋានសាលា លុះចូលទៅដល់ហើយ គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះដ៏មានព្រះភាគ គង់ស្រេចហើយ ទើបត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ក្នុងកាលអម្បាញ់មិញនេះ អ្នកទាំងឡាយ អង្គុយជួបជុំគ្នា ដោយកថាដូចម្តេចហ្ន៎ ចុះអន្តរាកថាដូចម្តេច ដែលពួកអ្នកបញ្ឈប់ទៅ។ ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ពួកខ្ញុំព្រះអង្គ ត្រឡប់អំពីបិណ្ឌបាត ក្នុងបច្ឆាភត្តហើយ អង្គុយប្រជុំគ្នាក្នុងឧបដ្ឋានសាលា ប្រកបតិរច្ឆានកថាជាច្រើន គឺនិយាយអំពីស្តេច និយាយអំពីចោរ។បេ។ និយាយអំពីសេចក្តីចំរើន និងមិនចំរើន ដែលជាហេតុឥតប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ប្រកបតិរច្ឆានកថាជាច្រើន ដោយហេតុណា ហេតុនេះ មិនសមគួរដល់អ្នកទាំងឡាយ ដែលជាកុលបុត្តចេញចាកផ្ទះ ដោយសទ្ធា ចូលមកកាន់ផ្នួសទេ តិរច្ឆានកថានោះ គឺនិយាយអំពីសេ្តច។បេ។ និយាយអំពីសេចក្តីចំរើន និងមិនចំរើន ដែលជាហេតុឥតប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ ឋានៈ ដែលគួរសរសើរនេះ មាន ១០ យ៉ាង។ ឋានៈ ១០ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រាថ្នាតិច ដោយខ្លួនឯងផង សំដែងអំពីសេចក្តីប្រាថ្នាតិច ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈគួរសរសើរថា ភិក្ខុជាអ្នកប្រាថ្នាតិច ដោយខ្លួនឯងផង សំដែងអំពីសេចក្តីប្រាថ្នាតិច ដល់ភិក្ខុទាំងឡាយផង ១។ ភិក្ខុជាអ្នកសន្តោស ដោយខ្លួនឯងផង សំដែងអំពីសេចក្តីសន្តោសដល់ភិក្ខុទាំងឡាយផង នេះជាឋានៈដែលគួរសរសើរថា ភិក្ខុជាអ្នកសន្តោសផង សំដែងអំពីសេចក្តីសន្តោសដល់ភិក្ខុទាំងឡាយផង ១។ ភិក្ខុជាអ្នកស្ងប់ស្ងាត់ ដោយខ្លួនឯងផង សំដែងអំពីសេចក្តីស្ងប់ស្ងាត់ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈ ដែលគួរសរសើរថា ភិក្ខុជាអ្នកស្ងប់ស្ងាត់ផង សំដែងអំពីសេចក្តីស្ងប់ស្ងាត់ ដល់ភិក្ខុទាំងឡាយផង ១។ ភិក្ខុជាអ្នកមិនច្រឡូកច្រឡំដោយពួកគណៈ ដោយខ្លួនឯងផង សំដែងអំពីសេចក្តីមិនច្រឡូកច្រឡំ ដោយពួកគណៈ ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈ ដែលគួរសរសើរថា ភិក្ខុជាអ្នកមិនច្រឡូកច្រឡំ ដោយពួកគណៈផង សំដែងអំពីសេចក្តីមិនច្រឡូកច្រឡំ ដោយពួកគណៈ ដល់ភិក្ខុទាំងឡាយផង ១។ ភិក្ខុជាអ្នកមានព្យាយាម ប្រារព្ធហើយ ដោយខ្លួនឯងផង សំដែងអំពីសេចក្តីប្រារព្ធ ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈ ដែលគួរសរសើរថា ភិក្ខុជាអ្នកមានព្យាយាម ប្រារព្ធហើយផង សំដែងអំពីសេចក្តីប្រារព្ធព្យាយាម ដល់ភិក្ខុទាំងឡាយផង ១។ ភិក្ខុជាអ្នកបរិបូណ៌ដោយសីល ដោយខ្លួនឯងផង សំដែងអំពីសេចក្តីបរិបូណ៌ដោយសីល ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈដែលគួរសរសើរថា ភិក្ខុជាអ្នកបរិបូណ៌ដោយសីលផង សំដែងអំពីការបរិបូណ៌ដោយសីល ដល់ភិក្ខុទាំងឡាយផង ១។ ភិក្ខុជាអ្នកបរិបូណ៌ដោយសមាធិ ដោយខ្លួនឯងផង សំដែងអំពីការបរិបូណ៌ដោយសមាធិ ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈ ដែលគួរសរសើរថា ភិក្ខុជាអ្នកបរិបូណ៌ដោយសមាធិផង សំដែងអំពីការបរិបូណ៌ដោយសមាធិ ដល់ភិក្ខុទាំងឡាយផង ១។ ភិក្ខុជាអ្នកបរិបូណ៌ដោយបញ្ញា ដោយខ្លួនឯងផង សំដែងអំពីការបរិបូណ៌ដោយបញ្ញា ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈ ដែលគួរសរសើរថា ភិក្ខុជាអ្នកបរិបូណ៌ដោយបញ្ញាផង សំដែងអំពីការបរិបូណ៌ដោយបញ្ញា ដល់ភិក្ខុទាំងឡាយផង ១។ ភិក្ខុជាអ្នកបរិបូណ៌ដោយវិមុត្តិ ដោយខ្លួនឯងផង សំដែងអំពីការបរិបូណ៌ដោយវិមុត្តិ ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈ ដែលគួរសរសើរថា ភិក្ខុជាអ្នកបរិបូណ៌ដោយវិមុត្តិផង សំដែងអំពីការបរិបូណ៌ដោយវិមុត្តិ ដល់ភិក្ខុទាំងឡាយផង ១។ ភិក្ខុជាអ្នកបរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈ ដោយខ្លួនឯងផង សំដែងអំពីការបរិបូណ៌ ដោយវិមុត្តិញ្ញាណទស្សនៈ ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈដែលគួរសរសើរថា ភិក្ខុជាអ្នកបរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈផង សំដែងអំពីការបរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈ ដល់ភិក្ខុទាំងឡាយផង ១។ ម្នាលភិក្ខុទាំងឡាយ ឋានៈដែលគួរសរសើរ មាន ១០ យ៉ាងនេះឯង។