km:tipitaka:sut:kn:iti:sut.kn.iti.017

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » ឯកកនិបាត » ទុតិយវគ្គ

ទុតិយសេខសូត្រ (៧.)

សង្ខេប

តើ​ធម៌​អ្វី​ជា​ខាង​ក្រៅ មាន​ឧបការ​ច្រើន​ដល់​សេក្ខ​បុគ្គល? មិត្តភាព​​ជា​មួយ​​មនុស្ស​​ល្អ​ ជា​​កត្តា​​ខាង​ក្រៅ​​សំខាន់​​សម្រាប់​​ជួយ​​អ្នក​​ដែល​​កំពុង​​ហ្វឹកហាត់។

sut kn iti 017 បាលី cs-km: sut.kn.iti.017 អដ្ឋកថា: sut.kn.iti.017_att PTS: ?

ទុតិយសេខសូត្រ ទី៧

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

អានដោយ ឧបាសិកា ស៊ុនហ៊ាង


ទ. ១៥

(៧. ទុតិយសេខសុត្តំ)

[១៧] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​ភិក្ខុ​ជា​សេក្ខៈ មិន​ទាន់​សម្រេច​អរហត្តផល​នៅ​ឡើយ ហើយ​ប្រាថ្នា​ធម៌​ជា​ទី​ក្សេម ចាក​យោគៈ​ដ៏​ប្រសើរ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​ធ្វើ​បច្ច័យ​ខាង​ក្រៅ ឲ្យ​ជា​ហេតុ ហើយ​មិន​ឃើញ​ហេតុ​ដទៃ សូម្បី​តែ​ហេតុ​មួយ ដែល​មាន​ឧបការៈ​ច្រើន​យ៉ាង​នេះ ឲ្យ​ដូច​ជា​ភាព​នៃ​បុគ្គល​មាន​កល្យាណ​មិត្ត​នេះ​ឡើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​មាន​កល្យាណ​មិត្ត ទើប​លះ​បង់​អកុសល ចំរើន​កុសល​បាន។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

ភិក្ខុ​ណា មាន​កល្យាណ​មិត្ត មាន​សេចក្ដី​កោត​ក្រែង ប្រកប​ដោយ​សេចក្ដី​គោរព ធ្វើ​តាម​ពាក្យ​របស់​កល្យាណ​មិត្ត ជា​អ្នក​មាន​សេចក្ដី​ដឹង​ខ្លួន មាន​ស្មារតី ភិក្ខុ​នោះ ទើប​គួរ​ដល់​នូវ​កិរិយា​អស់​សំយោជនៈ​ទាំង​ពួង ដោយ​លំដាប់​បាន។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៧។

 

km/tipitaka/sut/kn/iti/sut.kn.iti.017.txt · ពេលកែចុងក្រោយ: 2023/08/31 14:33 និពន្ឋដោយ Johann