km:tipitaka:sut:kn:iti:sut.kn.iti.067

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » តិកនិបាត » ទុតិយវគ្គ

មោនេយ្យសូត្រ (៨.)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn iti 067 បាលី cs-km: sut.kn.iti.067 អដ្ឋកថា: sut.kn.iti.067_att PTS: ?

មោនេយ្យសូត្រ ទី៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៨. មោនេយ្យសុត្តំ)

[៦៧] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មោនេយ្យៈ (ការ​ស្ងប់​ស្ងៀម) នេះ មាន ៣។ មោនេយ្យៈ ៣ តើ​អ្វី​ខ្លះ​។ ទ. ៧៥គឺ​កាយមោនេយ្យៈ1) ១ វចីមោនេយ្យៈ2) ១ មនោមោនេយ្យៈ3) ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ មោនេយ្យៈ មាន ៣ នេះ​ឯង។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

(ពួក​ព្រះ​អរិយៈ មាន​ព្រះ​ពុទ្ធ​ជា​ដើម) តែង​ហៅ​នូវ​បុគ្គល​អ្នក​ស្ងប់​ស្ងៀម​កាយ ស្ងប់​ស្ងៀម​វាចា ស្ងប់​ស្ងៀម​ចិត្ត មិន​មាន​អាសវៈ អ្នក​លាង​មន្ទិល​ដ៏​លាមក​ចោល​ហើយ​ថា ជា​អ្នក​ស្ងប់​ស្ងៀម បរិបូណ៌​ដោយ​ការ​ស្ងប់​ស្ងៀម។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៨។

 

1)
ការ​លះ​នូវ​កាយ​ទុច្ចរិត ៣ ហៅ​ថា កាយមោនេយ្យៈ កាយសុចរិត ៣ យ៉ាង ក៏​ហៅ​ថា កាយមោនេយ្យៈ ការ​ដឹង​អារម្មណ៍​ដោយ​កាយ ហៅ​ថា កាយមោនេយ្យៈ ការកំណត់​ដឹង​ដោយ​កាយ ហៅ​ថា កាយមោនេយ្យៈ មគ្គ​ប្រកប​ដោយ​ការកំណត់​ដឹង​ដោយ​កាយ ហៅ​ថា កាយមោនេយ្យៈ ការ​លះ​នូវ​ឆន្ទ​រាគ​ក្នុង​កាយ ហៅ​ថា កាយមោនេយ្យៈ ចតុ​ត្ថជ្ឈានសមាបត្តិ ដែល​រលត់​កាយសង្ខារ ហៅ​ថា កាយមោនេយ្យៈ។
2)
វចីមោនេយ្យៈ សេចក្តី​ដូច​គ្នា​នឹង​កាយមោនេយ្យៈ។
3)
មនោមោនេយ្យៈ សេចក្តី​ដូច​គ្នា​នឹង​កាយមោនេយ្យៈ។ អដ្ឋកថា។
km/tipitaka/sut/kn/iti/sut.kn.iti.067.txt · ពេលកែចុងក្រោយ: 2023/03/17 10:15 និពន្ឋដោយ Johann