km:tipitaka:sut:kn:iti:sut.kn.iti.109

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » ចតុក្កនិបាត

នទីសោតសូត្រ (១០.)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn iti 109 បាលី cs-km: sut.kn.iti.109 អដ្ឋកថា: sut.kn.iti.109_att PTS: ?

នទីសោតសូត្រ ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១០. នទីសោតសុត្តំ)

[១១១] ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូច​ជា​បុរស​ត្រូវ​ខ្សែ​ទឹក​ស្ទឹង បន្សាត់​ទៅ​ដោយ​ទាំង​វត្ថុ​ជា​ទី​ស្រឡាញ់ និង​វត្ថុ​ជា​ទី​ត្រេកអរ1) បុរស​មាន​ចក្ខុ ឈរ​នៅ​ទៀប​ឆ្នេរ បាន​ឃើញ​បុរស​នោះ​ហើយ ក៏​និយាយ​យ៉ាង​នេះ​ថា នែ​បុរស​ដ៏​ចំរើន អ្នក​ត្រូវ​ខ្សែទឹក​ស្ទឹង​បន្សាត់​ទៅ ដោយ​ទាំង​វត្ថុ​ជា​ទី​ស្រឡាញ់ និង​វត្ថុ​ជា​ទី​ត្រេកអរ ក៏​ពិត​មែនហើយ តែថា ក្នុង​ស្ទឹង​នេះ មាន​អន្លង់​នៅ​ខាង​ក្រោម​ដ៏​ប្រកប​ដោយ​រលក និង​ទឹក​កួចវឹល មាន​សត្វ​សាហាវ និង​អារក្សទឹក (នៅចាំ) នែ​បុរស​ដ៏​ចំរើន លុះ​អ្នក​អណ្ដែត​ដល់​អន្លង់​នោះ​ហើយ មុខជា​ដល់​នូវ​សេចក្ដី​ស្លាប់ ឬ​នូវ​ទុក្ខ​ស្ទើរ​ស្លាប់​មិនខាន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ លុះ​បុរស​នោះ បាន​ឮ​សំឡេង​បុរស​នោះ​ហើយ ក៏​ព្យាយាម​ហែល​ដោយដៃ ដោយ​ជើង ច្រាសទឹក​មកវិញ យ៉ាង​ណា​មិញ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សេចក្ដី​ឧបមា​នេះ​ឯង តថាគត​ធ្វើ ដើម្បី​ឲ្យ​អ្នក​ទាំង​ឡាយ ដឹង​ច្បាស់​នូវ​សេចក្ដី​។ ទ. ១៤៦សេចក្ដី​អធិប្បាយ​នេះ ក្នុង​ពាក្យ​ឧបមា​នុ៎ះ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ពាក្យ​ថា ខ្សែទឹក​ស្ទឹង​នេះ ជា​ឈ្មោះ​នៃ​តណ្ហា ម្នាល​ភិក្ខុ​ទាំង​ឡាយ ពាក្យ​ថា វត្ថុ​ជា​ទី​ស្រឡាញ់ និង​វត្ថុ​ជា​ទី​ត្រេកអរ​នេះ ជា​ឈ្មោះ​នៃ​អាយតនៈ​ខាង​ក្នុង ៦ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពាក្យ​ថា អន្លង់​នៅ​ខាងក្រោម​នេះ ជា​ឈ្មោះ​នៃ​សំយោជនៈ ជា​ចំណែក​ខាងក្រោម ៥ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពាក្យ​ថា ប្រកប​ដោយ​រលក​នេះ ជា​ឈ្មោះ​នៃ​សេចក្ដី​ក្រោធ និង​សេចក្ដី​ចង្អៀត​ចង្អល់​ចិត្ត ម្នាល​ភិក្ខុ​ទាំង​ឡាយ ពាក្យ​ថា ប្រកប​ដោយ​ទឹក​កួច​វឹល​នេះ ជា​ឈ្មោះ​នៃ​កាមគុណ ៥ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពាក្យ​ថា ប្រកប​ដោយ​សត្វ​សាហាវ និង​អារក្សទឹក​នេះ ជា​ឈ្មោះ នៃ​មាតុ​គ្រាម ម្នាល​ភិក្ខុ​ទាំង​ឡាយ ពាក្យ​ថា ហែល​ច្រាសទឹក​នេះ ជា​ឈ្មោះ​នៃ​នេក្ខម្មៈ2) ម្នាល​ភិក្ខុ​ទាំង​ឡាយ ពាក្យ​ថា ព្យាយាម​ហែល​ដោយ​ដៃ ដោយ​ជើង​នេះ ជា​ឈ្មោះ​នៃ​ការ​ប្រារព្ធ​ព្យាយាម ម្នាល​ភិក្ខុ​ទាំង​ឡាយ ពាក្យ​ថា បុរស​មាន​ចក្ខុ ឈរ​នៅ​ទៀប​ឆ្នេរ​នេះ ជា​ឈ្មោះ​នៃ​ព្រះ​តថាគត ជា​អរហន្ត​សម្មាសម្ពុទ្ធ។

បុគ្គល​ណា កាល​ប្រាថ្នា​នូវ​ការក្សេម​ចាក​យោគៈ ទៅ​ខាង​មុខ ត្រូវ​លះ​បង់​នូវ​កាម​ទាំង​ឡាយ ព្រម​ទាំង​សេចក្ដី​ទុក្ខ ជា​អ្នក​មាន​សេចក្តី​ដឹង​ខ្លួន មាន​ចិត្ត​ផុត​ស្រឡះ ដោយ​ប្រពៃ​ហើយ ទ. ១៤៧បាន​នូវ​វិមុត្តិ ក្នុង​អារម្មណ៍​នោះ​ៗ បុគ្គល​នោះ តថាគត​ហៅ​ថា អ្នក​ដល់​នូវ​វេទ គឺ​មគ្គញ្ញាណ ហៅ​ថា អ្នក​មាន​ព្រហ្មចរិយធម៌​ប្រព្រឹត្ត​រួច​ហើយ ហៅ​ថា អ្នក​ដល់​នូវ​ទី​បំផុត​នៃ​លោក ហៅ​ថា អ្នក​ដល់​នូវ​ត្រើយ គឺ​ព្រះ​និព្វាន។

សូត្រ ទី ១០។

 

1)
វត្ថុ​ផ្សេង ៗ មាន មាសប្រាក់​ជា​ដើម ដែល​ជា​ទី​ស្រឡាញ់ ត្រេកអរ​របស់​ជន ហៅ​ថា បិយ​រូប សាត​រូប។
2)
ចិត្ត​ដែល​ថយ​ចេញ​ចាក​កាម ដោយ​សេចក្តី​នឿយ​ណាយ ឬ​ការ​លះ​ឃរាវាស​សម្បត្តិ ចេញ​បួស ហៅ​ថា នេក្ខម្មៈ។
km/tipitaka/sut/kn/iti/sut.kn.iti.109.txt · ពេលកែចុងក្រោយ: 2023/03/17 10:15 និពន្ឋដោយ Johann