តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ជាតក » ឯកនិបាតជាតក » សីលវគ្គ ទី២ »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn jat 013 បាលី cs-km: sut.kn.jat.013 អដ្ឋកថា: sut.kn.jat.013_att PTS: ?
កណ្ឌិនជាតក ទី៣
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១៣. កណ្ឌិជាតកំ)
[១៣] (រុក្ខទេវតាពោធិសត្វ ពោលថា) ចូរតិះដៀលនូវបុរសអ្នកមានសរមុតចូលទៅ ដែលមានរបួសយ៉ាងខ្លាំង ស្រីជាបរិណាយិកា (អ្នកត្រួតត្រា) នៅក្នុងជនបទណា ចូរតិះដៀលនូវជនបទនោះ ម្យ៉ាងទៀត សត្វទាំងឡាយណា លុះអំណាចពួកស្រី សត្វទាំងឡាយនោះ ក៏បណ្ឌិតតិះដៀលហើយ។
ចប់ កណ្ឌិនជាតក ទី៣។