ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ជាតក » ទុកនិបាតជាតក » សន្ថវវគ្គ ទី២
(១៦៤. គិជ្ឈជាតកំ (២-២-៤))
[១៧៧] (ព្រះរាជាពារាណសី ត្រាស់ថា) ត្មាតរមែងក្រឡេកមើលឃើញសាកសពចម្ងាយ ១០០ យោជន៍បាន ចុះហេតុអ្វី បានជាអ្នកហើរមកដល់បណ្ដាញ និងអន្ទាក់ហើយ ក៏នៅតែមិនភ្ញាក់ខ្លួន។
[១៧៨] (ត្មាតពោធិសត្វ ពោលថា) សេចក្ដីវិនាស មានក្នុងវេលាណា សត្វមកដល់បណ្ដាញ និងអន្ទាក់ រមែងមិនបានភ្ញាក់ខ្លួនក្នុងការអស់ទៅនៃជីវិត ក្នុងវេលានោះ។
ចប់ គិជ្ឈជាតក ទី៤។