User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:jat:sut.kn.jat.169

អរកជាតក ទី៩

សង្ខេប

ការ​សរសើរ​អំពី​មេត្តា។ «អ្នក​ប្រាជ្ញ​បុរាណ ដោយ​​ការ​​​បណ្ដុះ​បណ្ដាល​​សប្បុរស​ធម៌​រយៈ​ពេល​ ៧ ឆ្នាំ​បាន​​គង់​​នៅ​​ស្ថាន​សួគ៌​​របស់​​ព្រហ្ម​​អស់​ ៧ ដង។»

sut kn jat 169 បាលី cs-km: sut.kn.jat.169 អដ្ឋកថា: sut.kn.jat.169_att PTS: ?

អរកជាតក ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(១៦៩. អរកជាតកំ (២-២-៩))

[១៨៧] (អរកសាស្ដា ពោលថា) បុគ្គលណាសង្គ្រោះដល់សត្វលោក​ទាំងមូល ដោយ​មេត្តាចិត្ត​ក្នុងទិសខាង​លើផង ទិសខាង​ក្រោមផង ទិសទទឹងផង ដោយ​អាការ​ទាំងពួង រកប្រមាណ​មិនបាន។

[១៨៨] ចិត្តដែលប្រកបដោយប្រយោជន៍ រកប្រមាណ​មិនបាន ឈ្មោះថា​បុគ្គល​បានចំរើន​បរិបូណ៌​ហើយ អំពើណា ដែលបុគ្គល​បានធ្វើ​ល្មមប្រមាណ អំពើនោះ រមែង​មិនសល់​នៅក្នុង​ចិត្តរបស់​បុគ្គល​អ្នកបាន​ចំរើននោះ​ឡើយ។

ចប់ អរកជាតក ទី៩។

 

លេខយោង

km/tipitaka/sut/kn/jat/sut.kn.jat.169.txt · ពេលកែចុងក្រោយ: 2023/12/08 16:52 និពន្ឋដោយ Johann