User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:jat:sut.kn.jat.187

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ជាតក » ទុកនិបាតជាតក » អសទិសវគ្គ ទី៤

ចតុមដ្ឋជាតក ទី៧

(១៨៧. ចតុមដ្ឋជាតកំ (២-៤-៧))

[២២៣] (ចចក ពោលថា) អ្នកទាំងឡាយ ឡើងទៅលើប្រគាប​ឈើដ៏ខ្ពស់ ហើយ​និយាយ​គ្នាក្នុង​ទីស្ងាត់ អ្នកទាំងឡាយ ចូរចុះ​មកខាង​ក្រោម និយាយ​គ្នាវិញ ស្ដេចម្រឹគ​នឹងស្ដាប់​ផង។

[២២៤] (រុក្ខទេវតាពោធិសត្វ ពោលថា) ហង្សនិយាយគ្នានឹងហង្ស ទេវតានិយាយគ្នានឹងទេវតា ប្រយោជន៍អ្វីដល់ចចកជាសត្វទទេ ស្អាតចាកសម្បត្តិ ៤ 1) ក្នុងរឿងនោះ ម្នាលសត្វលាមក ឯងចូរទៅកាន់រូងវិញទៅ។

ចប់ ចតុមដ្ឋជាតក ទី៧។

 

1)
ហេតុ ៤យ៉ាង គឺ សរីរៈ ១ ជាតិ ១ សម្លេង ១ គុណ ១ (អដ្ឋកថា)។
km/tipitaka/sut/kn/jat/sut.kn.jat.187.txt · ពេលកែចុងក្រោយ: 2019/03/02 11:36 (កំរេពីក្រៅ)