User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:jat:sut.kn.jat.193

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ជាតក » ទុកនិបាតជាតក » រុហកវគ្គ ទី៥

ចុល្លបទុមជាតក ទី៣

(១៩៣. ចូឡបទុមជាតកំ (២-៥-៣))

[២៣៥] (ព្រះរាជាពោធិសត្វ ត្រាស់ថា) ស្រ្តីទ្រុស្តសីលនោះ គឺមេនេះឯង បទុមកុមារ​នោះ មិនមែន​អ្នកដទៃឡើយ គឺអញ​នេះឯង (ស្រ្តីនោះ) និយាយ​ចំពោះ​បុរសណា​ថា ជាប្ដីអំពី​ក្មេងរបស់​អញ បុរសនោះ មានដៃកំបុត មិនមែន​អ្នកដទៃ​ឡើយ គឺ​អាកំបុត​នេះឯង ស្ត្រីទាំងឡាយ​ត្រូវគេ​សម្លាប់ចោល ព្រោះស្រ្តី​ទាំងឡាយ មិនមានពាក្យ​សច្ចៈ។

[២៣៦] អ្នកទាំងឡាយ ចូរសំពងបុរសលាមកអាក្រក់ ប្រាកដ​ស្មើដោយ​សាកសព ដែលសេព​នូវប្រពន្ធ​នៃបុគ្គល​ដទៃនេះ ដោយ​អង្រែផង ហើយកាត់​ត្រចៀក និងច្រមុះ​នៃស្រ្តី​ដែលរស់នៅ គោរព​ប្ដីអាក្រក់​នេះផង។

ចប់ ចុល្លបទុមជាតក ទី៣។

 

km/tipitaka/sut/kn/jat/sut.kn.jat.193.txt · ពេលកែចុងក្រោយ: 2019/03/02 11:36 (កំរេពីក្រៅ)