តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ជាតក » ទុកនិបាតជាតក » រុហកវគ្គ ទី៥ »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn jat 198 បាលី cs-km: sut.kn.jat.198 អដ្ឋកថា: sut.kn.jat.198_att PTS: ?
រាធជាតក ទី៨
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១៩៨. រាធជាតកំ (២-៥-៨))
[២៤៥] (ព្រាហ្មណ៍ ពោលថា) ម្នាលអ្នក អញមកអំពីទីព្រាត់ប្រាសហើយ ទើបនឹងមកដល់ក្នុងកាលអម្បាញ់មិញនេះ ម្នាលអ្នក ចុះមាតារបស់អ្នក មិនចូលទៅសេពនឹងបុរសដទៃខ្លះទេឬ។
[២៤៦] (សេកឈ្មោះរាធៈ ពោលថា) បុគ្គលកាលពោលវាចា ដែលប្រកបដោយសច្ចៈនេះ តែមិនល្អ គប្បីដេកដូចជាសេកឈ្មោះបោដ្ឋបាទ ត្រូវនាងព្រាហ្មណីដុត ក្នុងជើងក្រានដូច្នោះ។
ចប់ រាធជាតក ទី៨។