តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ជាតក » តិកនិបាតជាតក » សង្កប្បវគ្គ ទី១ »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn jat 253 បាលី cs-km: sut.kn.jat.253 អដ្ឋកថា: sut.kn.jat.253_att PTS: ?
មណិកណ្ឋជាតក ទី៣
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(២៥៣. មណិកណ្ឋជាតកំ (៣-១-៣))
[៣៥៨] (មណិកណ្ឋនាគរាជ ពោលថា) បាយ និងទឹក កើតដល់ខ្ញុំច្រើនពេកក្រៃ ព្រោះហេតុនៃកែវមណីនេះ ខ្ញុំនឹងមិនឲ្យកែវមណីនោះដល់លោក លោកជាអ្នកសូមហួសហេតុ ខ្ញុំនឹងមិនមកកាន់អាស្រមរបស់លោកទេ។
[៣៥៩] លោកកាលសូមកែវមណីដែលកើតអំពីថ្ម នាំឲ្យខ្ញុំតក់ស្លុត ដូចមនុស្សកំឡោះ មានដៃកាន់ដាវសំលៀងហើយដោយថ្ម មកញ៉ាំងខ្ញុំឲ្យតក់ស្លុតដូច្នោះ ខ្ញុំមិនឲ្យកែវមណីនោះដល់លោកទេ (ព្រោះ) លោកជាអ្នកសូមហួសហេតុ ខ្ញុំនឹងលែងមកកាន់អាស្រមរបស់លោកហើយ។
[៣៦០] (តាបសពោធិសត្វជាបង ពោលថា) បុគ្គលដឹងនូវវត្ថុណាថា ជាទីស្រឡាញ់របស់គេ មិនត្រូវសូមវត្ថុនោះទេ សេចក្ដីស្អប់ រមែងមាន ព្រោះការសូមជ្រុលពេក ដូចស្ដេចនាគដែលត្រូវព្រាហ្មណ៍សូមកែវមណី ទៅកាន់ទីលែងមើលឃើញតាំងអំពីកាលនោះ។
ចប់ មណិកណ្ឋជាតក ទី៣។