តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ជាតក » តិកនិបាតជាតក » សង្កប្បវគ្គ ទី១ »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn jat 258 បាលី cs-km: sut.kn.jat.258 អដ្ឋកថា: sut.kn.jat.258_att PTS: ?
មន្ធាតុរាជជាតក ទី៨
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(២៥៨. មន្ធាតុជាតកំ (៣-១-៨))
[៣៧៣] (ព្រះសាស្ដា ត្រាស់ថា) ព្រះចន្រ្ទ និងព្រះអាទិត្យទាំងឡាយ (ដើរក្រឡឹង) ភ្នំសិនេរុ ទិសទាំងឡាយភ្លឺរុងរឿង រហូតទីមានកំណត់ត្រឹមណា សត្វទាំងឡាយណា ដែលអាស្រ័យលើផែនដី សត្វទាំងអស់នោះ ជាទាសៈរបស់សេ្ដចមន្ធាតុ រហូតទីមានកំណត់ត្រឹមណោះ។
[៣៧៤] ការឆ្អែតក្នុងកាមទាំងឡាយ រមែងមិនមាន ដោយភ្លៀងកហាបណៈទេ បណ្ឌិតបានដឹងថា កាមទាំងឡាយមានសេចក្ដីសុខតិច មានសេចក្ដីទុក្ខ (ច្រើន)។
[៣៧៥] ព្រោះហេតុនោះ សាវ័កនៃព្រះសម្មាសម្ពុទ្ធនោះ មិនបានត្រេកអរក្នុងកាមទាំងឡាយ សូម្បីជាទិព្យ ជាអ្នកត្រេកអរតែក្នុងធម៌ ជាគ្រឿងអស់ទៅនៃតណ្ហា។
ចប់ មន្ធាតុរាជជាតក ទី៨។