តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ជាតក » ចតុក្កនិបាតជាតក » កុដិទូសកវគ្គ ទី៣ »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn jat 330 បាលី cs-km: sut.kn.jat.330 អដ្ឋកថា: sut.kn.jat.330_att PTS: ?
សីលវីមំសជាតក ទី១០
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៣៣០. សីលវីមំសជាតកំ (៤-៣-១០))
[៦១៨] (បុរោហិតពោធិសត្វ និយាយថា) បានឮមកថា សីល ជាគុណជាតដ៏ល្អ សីល ជាគុណដ៏ប្រសើរក្រៃលែងក្នុងលោក សូមព្រះអង្គទតមើលចុះ ដូចយ៉ាងនាគ ជាសត្វមានពិសដ៏ខ្លាំងពន្លឹក មិនហ៊ានបៀតបៀន ដោយយល់ថា បុគ្គលនេះមានសីល។
[៦១៩] (ពោធិសត្វ ពោលថា) ដុំសាច់បន្ដិចបន្តួច នៅមានដល់ខ្លែងនោះ ដរាបណា ពួកប្រមង់ក្នុងលោក ចោមចឹកខ្លែងនោះ ដរាបនោះដែរ សត្វបក្សីដ៏សេស មិនបានបៀតបៀនខ្លែងដែលមិនមានសាច់ជាគ្រឿងកង្វល់នោះ។
[៦២០] បុគ្គលដេកលក់ជាសុខ ព្រោះមិនមានសេចក្ដីប្រាថ្នា សេចក្ដីប្រាថ្នាដែលមានលទ្ធផលក៏ជាសុខ នាងបិង្គលាទាសី បានធ្វើនូវសេចក្ដីប្រាថ្នា ឲ្យគ្មានសេចក្ដីប្រាថ្នាវិញ ក៏ដេកលក់ជាសុខដែរ។
[៦២១] ក្នុងលោកនេះក្ដី ក្នុងលោកខាងមុខក្ដី មិនមានធម៌ដទៃប្រសើរជាងសមាធិឡើយ (ព្រោះ) បុគ្គលអ្នកតាំងនៅក្នុងសមាធិហើយ រមែងមិនបៀតបៀនបុគ្គលដទៃផង មិនបៀតបៀនខ្លួនឯងផង។
ចប់ សីលវីមំសជាតក ទី១០។
ចប់ កុដិទូសកវគ្គ ទី៣។
ឧទ្ទាននៃកុដិទូសកវគ្គនោះគឺ
និយាយអំពីក្បាល និងដៃជើងរបស់ស្វាដូចមនុស្ស ១ ប្រទេសធ្វើនូវសំឡេងថាទុទ្ទុភៈ ១ បុគ្គលអ្នកសូម ១ សត្វពពែប្រសើរ ១ សត្វទន្សងប្រសើរ ១ ការមិនល្អដោយកាយ ១ ទន្លេឈ្មោះកេបុកៈ ១ ស្ត្រីចំរើនប្រសើរ ១ សេកឈ្មោះរាធៈ ១ សីលប្រសើរ ១ ត្រូវជា ១០។