តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ជាតក » ចតុក្កនិបាតជាតក » កោកិលវគ្គ ទី៤ »
«…មិនគួរនិយាយហួសប្រមាណ…»
sut kn jat 331 បាលី cs-km: sut.kn.jat.331 អដ្ឋកថា: sut.kn.jat.331_att PTS: ?
កោកាលិកជាតក ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៣៣១. កោកិលជាតកំ (៤-៤-១))
[៦២២] (អាមាត្យពោធិសត្វ ពោលថា) បុគ្គលណានិយាយហួសប្រមាណ ក្នុងកាលដែលមិនសម្រេច (លទ្ធផល) បុគ្គលនោះ ត្រូវគេកំចាត់ចេញ ដេកនៅតែម្នាក់ឯង ដូចកូនតាវ៉ៅ (ដែលមេក្អែកចឹកកំចាត់ចេញ)។
[៦២៣] កាំបិតទុកជាគេសំលៀងមុតហើយ ឬថ្នាំពិសដ៏ក្លាខ្លាំង ក៏មិនទាញបុគ្គលឲ្យធ្លាក់ចុះ ដូចវាចាជាទុព្ភាសិតទេ។
[៦២៤] ហេតុនោះ អ្នកប្រាជ្ញគួររក្សាវាចាទុក ក្នុងកាលដែលគួរ និងកាលមិនគួរ មិនគួរនិយាយហួសប្រមាណ សូម្បីចំពោះបុគ្គលដែលស្មើនឹងខ្លួន។
[៦២៥] ចំណែកបុគ្គលណាមានគំនិតគិតទុកមុន មានប្រាជ្ញាជាគ្រឿងពិចារណា និយាយល្មមប្រមាណ ក្នុងកាលគួរ បុគ្គលនោះ អាចចាប់សត្រូវទាំងពួងបាន ដូចគ្រុឌចាប់នាគដូច្នោះ។
ចប់ កោកាលិកជាតក ទី១។