តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ជាតក » ឯកនិបាតជាតក »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn jat v01 08 បាលី cs-km: sut.kn.jat.v01.08 អដ្ឋកថា: sut.kn.jat.v01.08_att PTS: ?
វរុណវគ្គ ទី៨
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៨. វរុណវគ្គោ)
(៧១. វរុណជាតកំ)
[៧១] (អាចារ្យទិសាបាមោក្ខពោធិសត្វ ពោលថា) អំពើទាំងឡាយ ដែលគេត្រូវធ្វើក្នុងកាលមុន នរៈណា បា្រថ្នាធ្វើខាងក្រោយវិញ នរៈនោះ រមែងក្តៅក្រហាយរឿយៗ ក្នុងកាលជាខាងក្រោយ ដូចជាមាណព ដែលកាច់ឧសឈើថ្លាន់។
ចប់ វរុណជាតក ទី១។
(៧២. សីលវហត្ថិជាតកំ)
[៧២] (រុក្ខទេវតា ពោលថា) ប្រសិនបើគេឲ្យផែនដីទាំងមូលដល់បុរសអកតញ្ញូ ជាអ្នកឃើញទោសជានិច្ច ក៏មិនគប្បីញុំាងបុរសអកតញ្ញូនោះឲ្យត្រេកអរបានឡើយ។
ចប់ សីលវនាគជាតក ទី២។
(៧៣. សច្ចំកិរជាតកំ)
[៧៣] (តាបសពោធិសត្វ ពោលថា) បានឮថា នរៈពួកខ្លះ ក្នុងលោកនេះ បាននិយាយពិតយ៉ាងនេះថា ឧសដែលគេស្រង់ឡើងអំពីទឹក ប្រសើរជាង នរៈពួកខ្លះដែលគេស្រង់ឡើង (អំពីទឹក) មិនប្រសើរឡើយ។
ចប់ សច្ចង្កិរជាតក ទី៣។
(៧៤. រុក្ខធម្មជាតកំ)
[៧៤] (រុក្ខទេវតាពោធិសត្វ ពោលថា) មានពួកញាតិច្រើននាក់ ប្រពៃ សូម្បីពួកឈើ ដែលដុះក្នុងព្រៃច្រើនដើម ក៏ប្រពៃដែរ ឯខ្យល់ រមែងរំលំនូវឈើជាធំក្នុងព្រៃ បរិបូណ៌ដោយមែក និងប្រគាប ដែលតាំងនៅតែឯង។
ចប់ រុក្ខធម្មជាតក ទី៤។
(៧៥. មច្ឆជាតកំ)
[៧៥] (ត្រីពោធិសត្វ ពោលថា) បពិត្រមេឃ សូមអ្នកញុំាងផ្គរឲ្យលាន់ឡើង សូមបំផ្លាញកំណប់របស់ក្អែកឲ្យវិនាស សូមធ្វើទុក្ខក្អែកឲ្យសោកសៅ សូមញុំាងខ្ញុំ (និងពួកញាតិខ្ញុំ) ឲ្យរួចចាកសេចក្តីសោក។
ចប់ មច្ឆជាតក ទី៥។
(៧៦. អសង្កិយជាតកំ)
[៧៦] (តាបសពោធិសត្វ ពោលថា) យើងជាអ្នកមិនមានសេចក្តីរង្កៀសក្នុងស្រុក យើងជាអ្នកមិនមានភ័យក្នុងព្រៃ បានឡើងកាន់ផ្លូវត្រង់ ដោយមេត្តា និងករុណាហើយ។
ចប់ អសង្កិយជាតក ទី៦។
(៧៧. មហាសុបិនជាតកំ)
[៧៧] (ព្រះរាជា ទ្រង់ត្រាស់ថា មហាសុបិន ១៦ គឺ) គោឡើងកទាំងឡាយ ១ ឈើទាំងឡាយ ១ មេគោទាំងឡាយ ១ គោឈោ្មលទាំងឡាយ ១ សេះ ១ ភាជន៍ (មាស) ១ មេចចក ១ ក្អម ១ ស្រះបោក្ខរណី ១ បាយឆៅ ១ ខ្លឹមចន្ទន៏ ១ ផែ្លឃោ្លកទាំងឡាយលិច ១ ថ្មទាំងឡាយអណែ្ដត ១ មេកង្កែបទាំងឡាយខាំពស់វែកទាំងឡាយ ១ រាជហង្សមាសទាំងឡាយចោមរោមកែ្អក ១ ខា្លដំបងទាំងឡាយ (រត់ទៅ) ព្រោះភ្ញាក់ផើ្អល ដោយសេចកី្ដខា្លចអំពីពពែទាំងឡាយ ១ បរិយាយចំឡែកប្រព្រឹត្តទៅ ន័យទាំងឡាយមានក្នុងសុបិនទាំងនេះ។
ចប់ មហាសុបិនជាតក ទី៧។
(៧៨. ឥល្លិសជាតកំ)
[៧៨] (ជាងកោរកាត់ពោធិសត្វ ពោលថា) ជនទាំងពីរនាក់ខ្ចក ជនទាំងពីរនាក់ក្ងែង ជនទាំងពីរនាក់មានភែ្នកស្រលៀង ពកកើត (លើក្បាល) របស់ជនទាំងពីរនាក់ ខ្ញុំព្រះអង្គមិនសា្គល់ (អ្នកណា) ជាឥលិ្លសសេដ្ឋីទេ។
ចប់ ឥលិ្លសជាតក ទី៨។
(៧៩. ខរស្សរជាតកំ)
[៧៩] (ពាណិជពោធិសត្វ ពោលថា) កាលណា (ពួកចោរ) ប្លន់សម្លាប់គោទាំងឡាយ ដុតផ្ទះទាំងឡាយ និងនាំជនយកទៅហើយ ក្នុងកាលនោះ កូនរបស់ស្ត្រីដែលមានកូនស្លាប់ហើយ (គឺចៅហ្វាយស្រុកឥតមានសេចក្តីអៀនខ្មាស) វាយស្គរឲ្យមានសំឡេងខ្លាំង ដើរមក។
ចប់ ខរស្សរជាតក ទី៩។
(៨០. ភីមសេនជាតកំ)
[៨០] (ចូឡធនុគ្គហបណ្ឌិតពោធិសត្វ ពោលថា) ម្នាលភីមសេន ក្នុងកាលមុន ឯងបានអួតហើយ ក្នុងកាលក្រោយ ស្រាប់តែគ្រឿងសំអុយសម្រាប់ហូរចេញ (អាចម៍) របស់ឯង ហូរចេញមក ហេតុទាំងពីរមិនសមគ្នា គឺការនិយាយអំពីចំបាំង និងការចង្អៀតចង្អល់ចិត្តរបស់ឯងនេះ។
ចប់ ភីមសេនជាតក ទី១០។
ចប់ វរុណវគ្គ ទី៨។
ឧទ្ទាននៃវរុណវគ្គនោះគឺ
និយាយអំពីវរុណជាតក ១ អកតញ្ញូ (ក្នុងសីលវនាគជាតក) ១ ពាក្យពិតដ៏ប្រសើរ (ក្នុងសច្ចង្កិរជាតក) ១ ឈើម្ចាស់ព្រៃ (ក្នុងរុក្ខធម្មជាតក) ១ ការធ្វើឲ្យផ្គរឲ្យលាន់ (ក្នុងមច្ឆជាតក) ១ ករុណា (ក្នុងអសង្កិយជាតក) ១ ថ្មអណ្តែត (ក្នុងមហាសុបិនជាតក) ១ ឥល្លិសសេដ្ឋី (ក្នុងឥល្លិសជាតក) ១ ស្គរ (ក្នុងខរស្សរជាតក) ១ គ្រឿងសំអុយសម្រាប់ហូរចេញ (ក្នុងភីមសេនជាតក) ១ ត្រូវជា ១០។