km:tipitaka:sut:kn:tha:sut.kn.tha.07.02

លកុណ្តកត្ថេរគាថា

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn tha 07 02 បាលី cs-km: sut.kn.tha.07.02 អដ្ឋកថា: sut.kn.tha.07.02_att PTS: ?

លកុណ្តកត្ថេរគាថា

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២. លកុណ្ឌកភទ្ទិយត្ថេរគាថា)

[២២៦] ព្រះ​ភទ្ទិយត្ថេរ នៅ​ក្នុង​អម្ពាដការាម​ដ៏​ប្រសើរ ក្បែរ​ដង​ព្រៃ បាន​ដក​តណ្ហា ព្រម​ទាំង​ឫស​ចោល​អស់​ហើយ ជា​អ្នក​ប្រសើរ ចំរើន​ឈាន​ក្នុង​អារាម​នោះ។ទ. ២

ជនពួក​ខ្លះ ត្រេកអរ​ដោយ​សម្ភោរ ដោយ​ពិណ ដោយ​ស្គរជ័យ​ក៏​មាន ចំណែក​ខ្ញុំ​នៅ​ទៀប​គល់​ឈើ ត្រេកអរ​តែ​ក្នុង​ពុទ្ធសាសនា។ មួយ​ទៀត ព្រះ​ពុទ្ធ​ទ្រង់​ប្រទាន​ពរ​ដល់​ខ្ញុំ ៗ បាន​នូវ​ពរ​នោះ ខ្ញុំ​កាន់​យក​នូវ​កាយគតាសតិ​ជា​និច្ច ដើម្បី​លោក​ទាំង​អស់។ ពួក​ជន​ណា មើល​ងាយ​ខ្ញុំ​ដោយ​រូប​ក្តី ពួក​ជន​ណា តាម​ខ្ញុំ​ទៅ​ដោយ​សំឡេង1) ក្តី ពួក​ជន​ទាំង​នុ៎ះ សុទ្ធ​តែ​លុះ​អំណាច​នៃ​ឆន្ទ​រាគ មិន​ស្គាល់​ខ្ញុំ​ទេ។ បុគ្គល​ណា មិន​ដឹង​ធម៌​ខាង​ក្នុង ទាំង​មិន​ឃើញ​ធម៌​ខាង​ក្រៅ បុគ្គល​នោះ​ឯង ជា​មនុស្ស​ពាល មាន​ធម៌​ជា​គ្រឿង​រាំងរា​ជុំវិញ តែង​ត្រូវ​សំឡេង​នាំ​បន្សាត់​ទៅ។ បុគ្គល​ណា មិន​ដឹង​ធម៌​ខាង​ក្នុង ប៉ុន្តែ​ឃើញ​ច្បាស់​នូវ​ធម៌​ខាង​ក្រៅ បុគ្គល​នោះ ឈ្មោះ​ថា ឃើញ​ផល​ខាង​ក្រៅ ក៏​ត្រូវ​សំឡេង​បន្សាត់​ទៅ​ដែរ។ បុគ្គល​ណា ដឹង​ច្បាស់​នូវ​ធម៌​ខាង​ក្នុង ទាំង​ឃើញ​ច្បាស់​នូវ​ធម៌​ខាង​ក្រៅ បុគ្គល​នោះ ឈ្មោះ​ថា ជា​អ្នក​ឃើញ​ធម៌​ដែល​គ្មាន​អ្វី​រាំងរា តែង​មិន​ត្រូវ​សំឡេង​បន្សាត់​ទៅ​ឡើយ។

លកុណ្តកត្ថេរ។

 

លេខយោង

1)
ឃោសនា។
km/tipitaka/sut/kn/tha/sut.kn.tha.07.02.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann