km:tipitaka:sut:kn:tha:sut.kn.tha.08.01

មហាកច្ចាយនត្ថេរគាថា

សង្ខេប

«បព្វជិត​​មិន​​គប្បី​​ធ្វើ​​នូវ​​កម្ម​​ច្រើន​​ទេ គប្បី​​លះ​​បង់​​ជន (បាប​មិត្ត) មិន​​គប្បី​​ខ្វល់​​ខ្វាយ (ដើម្បី​​លាភ​​ទេ) ព្រោះ​​បព្វជិត​​អ្នក​​ខ្វល់​​ខ្វាយ ជាប់​​ចិត្ត​​ក្នុង​​រស រមែង​​លះ​​បង់​ប្រយោជន៍​​ដែល​​នាំ​​មក​​នូវ​​សេចក្តី​​សុខ។»

sut kn tha 08 01 បាលី cs-km: sut.kn.tha.08.01 អដ្ឋកថា: sut.kn.tha.08.01_att PTS: ?

មហាកច្ចាយនត្ថេរគាថា

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(១. មហាកច្ចាយនត្ថេរគាថា)

[២៣០] បព្វជិត​មិន​គប្បី​ធ្វើ​នូវ​កម្ម​ច្រើន​ទេ គប្បី​លះ​បង់​ជន (បាបមិត្ត) មិន​គប្បី​ខ្វល់​ខ្វាយ (ដើម្បី​លាភ​ទេ) ព្រោះ​បព្វជិត​អ្នក​ខ្វល់​ខ្វាយ ជាប់​ចិត្ត​ក្នុង​រស រមែង​លះ​បង់​ប្រយោជន៍​ដែល​នាំ​មក​នូវ​សេចក្តី​សុខ។ ការ​ថ្វាយ​បង្គំ និង​ការ​បូជា​ណា ក្នុង​ត្រកូល​ទាំង​ឡាយ ពួក​ព្រះ​អរិយៈ ដឹង​ច្បាស់​នូវ​ការ​ថ្វាយ​បង្គំ និង​ការ​បូជា​នោះ​ថា ដូច​ជា​ភក់ ទាំង​ដឹង​ថា ជា​សរ​ដ៏​ឆ្មារ គេ​កម្រ​ដក​បាន ជា​គ្រឿង​សក្ការៈ​ដែល​បុរស​អាក្រក់ លះ​បង់​បាន​ដោយ​កម្រ។

បុគ្គល​មិន​គប្បី​សេព​នូវ​អំពើ​អាក្រក់​ដោយ​ខ្លួន​ឯង ព្រោះ​បំពេញ (ទុក្ខ) ដល់​សត្វ​ដទៃ (ទាំង​មិន​ញ៉ាំង​បុគ្គល​ដទៃ ឲ្យ​សេព​នូវ​អំពើ​អាក្រក់​នោះ​) ព្រោះ​ថា សត្វ​ទាំង​ឡាយ មាន​កម្ម​ជា​ផៅពង្ស។ បុគ្គល​ជា​ចោរ ព្រោះ​ពាក្យ​អ្នក​ដទៃ​ក៏​ទេ បុគ្គល​ជា​អ្នក​ប្រាជ្ញ ព្រោះ​ពាក្យ​អ្នក​ដទៃ​ក៏​ទេ បុគ្គល​ដឹង​ខ្លួន​ឯង​យ៉ាង​ណា សូម្បី​ពួក​ទេវតា ក៏​ដឹង​បុគ្គល​នោះ ដូច្នោះ​ដែរ។ ពួក​ជន​ផ្តេសផ្តាស រមែង​មិន​ដឹង​ច្បាស់​ថា យើង​ទាំង​ឡាយ​នឹង​លំបាក​ក្នុង​លោក​នេះ តែ​ពួក​ជន​ណា ដឹង​ច្បាស់​ក្នុង​ដំណើរ​នោះ ការ​ជំលោះ តែង​ស្ងប់​រម្ងាប់​ទៅ អំពី​សំណាក់​ពួក​ជន​នោះ។ បុគ្គល​ប្រកប​ដោយ​បញ្ញា បើ​ទុក​ជា​អស់​សម្បត្តិ​រលីង​ធេង ក៏​ឈ្មោះ​ថា​រស់​នៅ ឯ​បុគ្គល​មាន​សម្បត្តិ ឈ្មោះ​ថា​មិន​រស់​នៅ ព្រោះ​ការ​មិន​បាន​នូវ​បញ្ញា។ទ. ៨ បុគ្គល​រមែង​ស្តាប់​នូវ​សំឡេង​ទាំង​អស់​បាន​ដោយ​សារ​ត្រចៀក បុគ្គល​មាន​ចក្ខុ រមែង​ឃើញ​រូប​គ្រប់​យ៉ាង ចំណែក​អ្នក​ប្រាជ្ញ មិន​គួរ​លះ​ចោល (ឬ​ប្រកាន់) នូវ​អារម្មណ៍​ទាំង​ពួង ដែល​ខ្លួន​ឃើញ​ហើយ ឮ​ហើយ​ឡើយ។ បុគ្គល​អ្នក​មាន​ភ្នែក គប្បី​ធ្វើ​ដូច​ជា​ខ្វាក់ បុគ្គល​អ្នក​មាន​ត្រចៀក គប្បី​ធ្វើ​ដូច​ជា​ថ្លង់ បុគ្គល​អ្នក​មាន​បញ្ញា គប្បី​ធ្វើ​ដូច​ជា​គ បុគ្គល​អ្នក​មាន​កំឡាំង គប្បី​ធ្វើ​ដូច​ជា​អ្នក​ខ្សោយ​កំឡាំង តែ​កាល​បើហេតុ (មិន​គួរ​ធ្វើ) កើត​ឡើង​ហើយ ត្រូវ​ដេក​ដូច​ជា​ដេក​ស្លាប់។

មហាកច្ចាយនត្ថេរ។

 

លេខយោង

km/tipitaka/sut/kn/tha/sut.kn.tha.08.01.txt · ពេលកែចុងក្រោយ: 2023/06/11 06:34 និពន្ឋដោយ Johann