km:tipitaka:sut:kn:tha:sut.kn.tha.16.04

រដ្ឋបាលត្ថេរគាថា

សង្ខេប

ព្រះរដ្ឋបាលត្ថេរ​​ពន្យល់​​ពី​​មូលហេតុ ​​ដែល​​គាត់​​មិន​​ចង់​​ត្រឡប់​​ទៅ​​រស់​​នៅ​​ផ្ទះ​​វិញ។ បន្ថែមទៀតអំពីរឿងរបស់ត្ថេរ សូមមើល រដ្ឋបាលសូត្រ

sut kn tha 16 04 បាលី cs-km: sut.kn.tha.16.04 អដ្ឋកថា: sut.kn.tha.16.04_att PTS: ?

រដ្ឋបាលត្ថេរគាថា

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៤. រដ្ឋបាលត្ថេរគាថា)

[២៥២] អ្នកចូរមើល​នូវអត្តភាព ដែល​ធ្វើ​ឲ្យ​វិចិត្រ ជា​ទីប្រជុំ​នៃដំបៅ​ដែល​តាំងឡើង​ព្រម​ហើយ (ដោយ​ឆ្អឹង ៣០០ កំណាត់) ជាអត្តភាពក្ដៅក្រហាយ ដែល​ជន​ពាលត្រិះ​រិះ​ដោយ​ច្រើន ជាអត្តភាពមិនទៀង​ទាត់​ឋិតថេរ។ អ្នក​ចូរ​មើល​នូវ​រូប ដែល​ធ្វើ​ឲ្យ​វិចិត្រ​ដោយ​កែវមណី និងកណ្ឌល ដែល​ឆ្អឹង និងស្បែក​រួបរឹត​ហើយ (រូបនោះ) រមែង​ល្អ​ដោយ​សារ​សំពត់​ទាំង​ឡាយ។ ជើង​ទាំង​ឡាយ លាប​ដោយ​ល័ខស្រស់ មុខ​លាប​ដោយ​គ្រឿង​លំអិត អាចញ៉ាំង​ជនពាលឲ្យ​វង្វេង តែ​មិនអាចញ៉ាំង​បុគ្គល​អ្នក​ស្វែង​រក​នូវ​ត្រើយ គឺព្រះ​និព្វាន​ឲ្យ​វង្វេងបាន​ទេ។ សក់​ទាំង​ឡាយ ដែល​គេ​រចនា​ដូច​ជាក្រឡាចតុរង្គ ភ្នែក​ទាំង​ឡាយ លាប​ដោយ​ថ្នាំ​សម្រាប់​បន្តក់​ភ្នែក អាចញ៉ាំង​ជនពាលឲ្យ​វង្វេង តែ​មិន​អាច​ញ៉ាំង​បុគ្គល​អ្នក​ស្វែង​រក​នូវ​ត្រើយ គឺព្រះ​និព្វាន​ឲ្យ​វង្វេងបាន​ឡើយ។ កាយ​ស្អុយ​ដែល​គេ​តាក់​តែង​ហើយ ដូច​ជានាឡិសម្រាប់​ដាក់​ថ្នាំបន្តក់ ដែល​គេ​វិចិត្រ​ហើយ​ថ្មី ៗ អាច​ញ៉ាំង​ជន​ពាល​ឲ្យ​វង្វេង តែមិនអាចញ៉ាំង​បុគ្គល​អ្នក​ស្វែង​រក​នូវ​ត្រើយ គឺព្រះ​និពា្វន​ឲ្យ​វង្វេង​បាន​ឡើយ។ទ. ៥៦ ព្រានម្រឹគដាក់​នូវ​អន្ទាក់ ម្រឹគក៏​មិន​បាន​ប៉ះពាល់​នូវ​អន្ទាក់ ហើយស៊ី​នូវ​ចំណី កាល​ដែល​ព្រានម្រឹគកំពុងកន្ទក់​កន្ទេញ (ក៏បោល​ចេញ​ទៅ យ៉ាង​ណា​មិញ) ពួក​យើងក៏ដើរចេញ​ទៅ (យ៉ាង​នោះ​ដែរ)។ អន្ទាក់​របស់​ព្រានម្រឹគ​ដាច់​ហើយ ម្រឹគក៏​មិនប៉ះពាល់​នូវ​អន្ទាក់ ហើយស៊ីនូវ​ចំណី កាលព្រាន​ម្រឹគ​កំពុង​សោក​ស្ដាយ (ក៏បោលចេញ​ទៅ យ៉ាង​ណា​មិញ) ពួក​យើង​ក៏ដើរ​ចេញ​ទៅ (យ៉ាង​នោះ​ដែរ)។

អាត្មា​បានឃើញ​នូវមនុស្សទាំង​ឡាយ បរិបូណ៌​ដោយ​ទ្រព្យសម្បត្តិ​ក្នុង​លោក (ពួក​មនុស្ស​ទាំង​នោះ​) លុះបាន​ទ្រព្យគាប់​ចិត្ត​ហើយ មិន​ឲ្យ (ដល់​បុគ្គល​ណា​មួយ​ឡើយ) ព្រោះ​តែសេចក្តី​វង្វេង។ ពួក​មនុស្សបាន​ទ្រព្យ​ហើយ ក៏​ធ្វើ​នូវ​ការ​សន្សំ​ទុក ទាំង​ប្រាថ្នា​ក្នុង​កាម​ដ៏​លើសលុប។ ព្រះ​រាជាឈ្នះនូវ​ផែនដី ដែល​ព្រះ​អង្គ​រឹប​ជាន់​បាន​ហើយ នៅ​គ្រប់​គ្រង​ផែនដី មាន​សាគរជា​ទីបំផុត មាន​សភាពមិនឆ្អែត​នឹងត្រើយសមុទ្រខាង​អាយ ក៏ប្រាថ្នា​នូវ​ត្រើយសមុទ្រខាងនាយ។ ព្រះ​រាជាក្តី ពួក​មនុស្សដទៃច្រើននាក់​ក្តី មិន​ទាន់​ប្រាស​ចាក​តណ្ហា រមែង​ដល់​នូវ​សេចក្តី​ស្លាប់ គឺថា​ជា​អ្នក​មាន​សេចក្តី​ខ្វះខាត លះ​បង់​រាង​កាយ ព្រោះ​ថា​សេចក្តី​ឆ្អែត​ដោយ​កាម​ទាំង​ឡាយ​ក្នុង​លោកមិន​មាន។ទ. ៥៧ ពួក​ញាតិរំសាយ​សក់ កន្ទក់​កន្ទេញ ចំពោះ​បុគ្គល​ដែល​ស្លាប់​ហើយនោះ ទាំង​បាន​និយាយថា ធ្វើ​ម្ដេចហ្ន៎ ញាតិ​របស់​យើង​ទាំង​ឡាយ កុំស្លាប់​វិញ ក៏នាំខ្មោចនោះ ដែល​រុំ​ដោយ​សំពត់ ទៅ​កាន់​ជើងថ្ករ ប្រជុំគ្នា​ដុត​ក្នុង​ទីនោះ។ បុគ្គល​ដែល​ស្លាប់​នោះ ត្រូវពួក​អ្នក​ដុតចាក់​ដោយ​ឈើសូល ដុតបុគ្គល​នោះ លះ​បង់​នូវ​ភោគៈ​ទាំង​ឡាយ មាន​តែសំពត់​មួយស្លាប់​ទៅ ញាតិ​ទាំង​ឡាយ​ក្តី មិត្រ​ទាំង​ឡាយ​ក្តី ឬសម្លាញ់​ទាំង​ឡាយ​ក្តី ជា​ទីពឹងមិន​មាន​ទេ។ ពួក​ទាយាទ (អ្នក​ត្រូវទទួលមត៌ក) រមែង​នាំទៅ​នូវ​ទ្រព្យ​របស់​សត្វ​ដែល​ស្លាប់​នោះ ចំណែក​សត្វ​ដែល​ស្លាប់​នោះ ក៏ទៅ​តាមយថាកម្ម ទ្រព្យតិចតួច កូនប្រពន្ធ មាសប្រាក់ និងដែន ក៏​មិន​មែន​ជាប់​តាមសត្វ​ដែល​ស្លាប់​នោះ​ទេ។ បុគ្គល​មិន​មែន​បាន​នូវ​អាយុ​វែង ដោយ​សារទ្រព្យទេ ទាំង​មិន​មែន​កំចាត់​បង់​នូវ​ជរា ដោយ​សារទ្រព្យបាន​ទេ ព្រោះ​ថា អ្នក​ប្រាជ្ញ​ទាំង​ឡាយ បាន​ពោល​នូវ​ជីវិតនោះ​ថា តិច មិន​ទៀង មាន​ការ​ប្រែប្រួល​ទៅ​ជាធម្មតា។ ជន​ទាំង​ឡាយ អ្នក​ស្ដុកស្ដម្ភ និង​អ្នក​ទាល់​ក្រ រមែង​ប៉ះពាល់​នូវ​ផស្សៈ (មិន​ជា​ទីប្រាថ្នា)ទ. ៥៨ បុគ្គល​ពាល និង​អ្នក​ប្រាជ្ញ រមែង​ប៉ះពាល់​ដូចគ្នា ប៉ុន្តែបុគ្គល​ពាល បើ​មាន​សេចក្តី​ទុក្ខបៀត​បៀន​ហើយ រមែង​ដេក (សោកស្ដាយ) ព្រោះភាវៈ​នៃខ្លួន​ពាល ឯ​អ្នក​ប្រាជ្ញ បើ​ទុក​ជាប៉ះពាល់​នូវ​ផស្សៈ​ក៏​មិន​បាន​ញាប់​ញ័រ។ ព្រោះ​ហេតុ​នោះ បុគ្គល​បាន​នូវ​ព្រះ​និព្វាន ជា​ទីបំផុត​នៃ​ភព ក្នុង​លោក​នេះ ដោយ​បញ្ញាណា បញ្ញានោះ ជាធម្មជាតិ​ប្រសើរជាទ្រព្យ ដ្បិតបុគ្គល​ទាំង​ឡាយ មិន​ទាន់​បាន​សម្រេច​ប្រយោជន៍ រមែង​ធ្វើ​នូវ​បាប​កម្ម​ទាំង​ឡាយ ក្នុង​ភព​តូច និងភពធំ ព្រោះ​តែមោហៈ។ បុគ្គល​ណា (បាន​ធ្វើ​បាបកម្ម) ក៏ដល់​នូវ​ការ​អន្ទោលទៅ​មក រមែង​ចូល​ទៅ​កាន់​គភ៌ និងបរលោក បុគ្គល​អ្នក​អប្ប​ប្រាជ្ញា (ឯ​ទៀត) កាល​បើជឿ​បុគ្គល​អ្នក​ធ្វើ​បាបកម្មនោះ ក៏ទៅ​កាន់​គភ៌ និង​បរលោក។ ចោរ​អ្នក​មាន​ធម៌​ដ៏លាមក ដែល​គេ​ចាប់​បាន​ត្រង់​មុខតំណ1) (នៃផ្ទះ) រមែង​ក្តៅ​ក្រហាយ​ដោយ​កម្ម​របស់​ខ្លួន យ៉ាង​ណា​មិញ សត្វ​អ្នក​មាន​ធម៌​ដ៏លាមក លុះស្លាប់​ទៅ រមែង​ក្តៅ​ក្រហាយ​ក្នុង​លោកខាង​មុខ ដោយ​កម្ម​របស់​ខ្លួន ក៏​យ៉ាង​នោះ​ដែរ។ កាម​ទាំង​ឡាយ​ដ៏​វិចិត្រ មាន​រសឆ្ងាញ់ ជា​ទី​រីករាយ​នៃ​ចិត្ត តែងញាំញីចិត្ត​ដោយ​សភាព​ផ្សេង ៗទ. ៥៩ បពិត្រ​មហារាជ ហេតុ​នោះ អាត្មាភាព ឃើញទោស​ក្នុង​កាមគុណ​ទាំង​ឡាយ​ ទើបចេញ​ទៅ​បួស។ សត្វ​ទាំង​ឡាយ ទោះក្មេងក្តី ចាស់​ក្តី តែងបែក​ធ្លាយ​នូវ​សរីរៈ ដូច​ជាផ្លែឈើជ្រុះ (ចាកដើម) បពិត្រ​មហារាជ អាត្មាភាព បាន​ឃើញ​នូវ​របស់​មិនទៀងនេះ​ឯង បាន​ជាចេញ​បួស ភាពជា​សមណៈ មិន​សូវខុស​ភ្លាត់ ជា​របស់​ប្រសើរលើសលុប។

អាត្មាភាពបួសដោយ​សទ្ធា បានប្រកប​សេចក្តី​ប្រតិបត្តិ ក្នុង​សាសនា​នៃ​ព្រះ​ជិនស្រី បព្វជ្ជា​របស់​អាត្មាភាព មិន​មាន​ទោស អាត្មាភាព​បរិភោគភោជន មិន​មាន​បំណុលទេ។ អាត្មាភាព ឃើញ​នូវ​កាម​ទាំង​ឡាយ ហាក់​ដូច​ជាភ្លើង​ឆេះ​សព្វ​ហើយ ឃើញ​នូវ​ជាតរូប ហាក់​ដូច​ជា​គ្រឿង​សស្រ្ដាវុធ ឃើញហេតុ​នាំ​មក​នូវ​ទុក្ខ តាំង​តែ​អំពី​ការ​ចុះចាប់​បដិសន្ធិ​ក្នុង​គភ៌ ឃើញ​នូវ​ភ័យធំ​ក្នុង​នរក​ទាំង​ឡាយ។ អាត្មាភាព ឃើញ​នូវ​ទោស​នេះ​ឯង ក៏​បាន​នូវ​សេចក្តី​សំវេគ ក្នុង​កាល​នោះ អាត្មាភាពហ្នឹងឯង ជា​អ្នក​ត្រូវសរមុត​ហើយ ក្នុង​កាល​នោះ (ឥឡូវ​នេះ​) បាន​ដល់​ហើយនូវ​ការ​អស់​ទៅ​នៃអាសវៈ។ ព្រះ​សាស្តា អាត្មាភាព បាន​បម្រើ​ហើយ ព្រះ​ពុទ្ធសាសនា អាត្មាភាពក៏​បាន​ធ្វើ​ហើយ ភារៈ​ដ៏​ធ្ងន់ អាត្មាភាព​បាន​ដាក់​ចុះ​ហើយ តណ្ហាជា​គ្រឿង​នាំ​សត្វ​ទៅ​កាន់​ភព អាត្មា​ភាព​បាន​ដក​ចោល​ហើយ។ទ. ៦០ កុលបុត្រ​បាន​ចេញ​ចាក​ផ្ទះ ចូលមកកាន់​ផ្នួស ដើម្បី​ប្រយោជន៍​ណា ប្រយោជន៍​នោះ គឺ​ការ​អស់​ទៅ​នៃ​សំយោជនៈ​ទាំង​ពួង អាត្មាភាពបាន​ដល់​ហើយ។

រដ្ឋបាលត្ថេរ។

 

លេខយោង

1)
គេចាប់​បាន​ត្រង់​កន្លែងជញ្ជាំង​ដែល​ខ្លួន​បោះ ឬកាត់​នោះ។
km/tipitaka/sut/kn/tha/sut.kn.tha.16.04.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann