តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ថេរីគាថា » ចតុក្កនិបាត »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn thi 04 01 បាលី cs-km: sut.kn.thi.04.01 អដ្ឋកថា: sut.kn.thi.04.01_att PTS: ?
ភទ្ទកាបិលានីថេរីគាថា
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១. ភទ្ទាកាបិលានីថេរីគាថា)
[៣០២] ព្រះថេរៈឈ្មោះកស្សប ជាបុត្តពុទ្ធទាយាទ មានចិត្តតម្កល់មាំល្អ លោកបានដឹងនូវបុព្វេនិវាស ទាំងឃើញឋានសួគ៌ និងអបាយ លំដាប់អំពីនោះមក លោកបានដល់នូវធម៌ជាទីអស់ទៅនៃជាតិ បានសម្រេចនូវអភិញ្ញា ជាអ្នកប្រាជ្ញ ជាព្រាហ្មណ៍ បានសម្រេចវិជ្ជា ៣ ដោយវិជ្ជា ៣ នេះ។ ព្រះថេរីឈ្មោះ ភទ្ទកាបិលានី ក៏យ៉ាងនោះដែរ បានសម្រេចវិជ្ជា ៣ ញ៉ាំងមច្ចុឲ្យសាបសូន្យ ឈ្នះមារ ព្រមទាំងវាហនៈ ហើយទ្រទ្រង់រាងកាយ ជាទីបំផុត។ យើងទាំងពីររូប បានឃើញទោសក្នុងលោក ហើយមកបួស យើងទាំងនោះ ជាព្រះខីណាស្រព បានទូន្មានខ្លួនហើយ ជាអ្នកមានចិត្តត្រជាក់ បាននិព្វានហើយ។
ភទ្ទកាបិលានីថេរី។
ចប់ ចតុក្កនិបាត។