km:tipitaka:sut:kn:thi:sut.kn.thi.06.04

សុជាតាថេរីគាថា

សង្ខេប

នារី​វ័យ​​ក្មេង​​ម្នាក់​​ដែល​​ស័ក្តិសម​ បាន​​ទៅ​​វត្ត​​ម្ដង​ ហើយ​​មិន​​បាន​​ត្រឡប់​​មក​​វិញទៀត​​ទេ។ នាង​សុជាតា បន្ទាប់​ពី​ស្តាប់​ធម៌​រួច​ហើយ បាន​នូវ​កំណើត​ដ៏​ល្អគឺ​ដល់​នូវ​មគ្គផល​ក្នុង​បច្ចុប្បន្ន​ជាតិ បាន​បួស​ហើយ​ក្នុង​សាសនា​នៃព្រះជិនស្រី មាន​នាម​ថា «សុជាតាថេរី»។

sut kn thi 06 04 បាលី cs-km: sut.kn.thi.06.04 អដ្ឋកថា: sut.kn.thi.06.04_att PTS: ?

សុជាតាថេរីគាថា

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសក ស្រស់

(៤. សុជាតាថេរីគាថា)

[៣១៨] អាត្មា​អញមាន​ខ្លួន​ស្អិតស្អាង មាន​គ្រឿង​ស្លៀក​ពាក់​ល្អ ទ្រទ្រង់​ផ្កា​កម្រង លាបស្រឡាប​ដោយ​ខ្លឹមចន្ទន៍ បិទបាំងជិត​ដោយ​គ្រឿង​អាភរណៈ​គ្រប់​យ៉ាង មាន​ពួក​ទាសី​ហែហម​ហើយ។ អាត្មា​អញ បាន​យកបាយ ទឹក បង្អែម និងចំអាប​ដ៏​ច្រើន ចេញ​ទៅ​អំពីគ្រឹហា នាំចូល​ទៅ​កាន់​ឧទ្យាន។ អាត្មា​អញត្រេកអរ លេង​ក្នុង​ឧទ្យាន​នោះ រួច​ហើយ​ក៏​មកកាន់​ផ្ទះ​របស់​ខ្លួន បាន​ឃើញវិហារ ហើយក៏​ចូល​ទៅ​កាន់​វិហារ ក្នុង​ព្រៃ​អញ្ជ័ន ជិត​ក្រុង​សាកេត។ អាត្មា​អញ​បាន​ឃើញ​ព្រះ​ពុទ្ធ ជាប្រទីប​នៃ​លោក ហើយ​ចូល​ទៅ​ថ្វាយ​បង្គំ ឯ​ព្រះ​អង្គ ជា​បុគ្គល​មាន​ចក្ខុ បាន​សំដែងធម៌ដល់​អាត្មា​អញ ដោយ​សេចក្ដីអនុគ្រោះ។ លុះ​អាត្មា​អញ​បាន​ស្ដាប់​ធម៌​របស់​ព្រះ​មហេសី​ហើយ ក៏​បាន​ចាក់​ធ្លុះ​នូវ​សច្ចៈ បាន​សម្រេច​នូវ​និព្វាន​បទ ឈ្មោះ​អមតៈ ជា​ធម៌មិន​មាន​ធូលី គឺ​កិលេស ក្នុង​វិហារនោះ​ឯង។ទ. ១៧៣ លំដាប់​ពីនោះ អាត្មា​អញ​បាន​ដឹង​ច្បាស់​នូវ​ព្រះ​សទ្ធម្ម ហើយ​បួស​ក្នុង​ធម្មវិន័យ បាន​សម្រេច​ត្រៃវិជ្ជា ព្រះ​ពុទ្ធ​សាសនា មិន​ឥតអំពើ​ឡើយ។

សុជាតាថេរី។

 

លេខយោង

km/tipitaka/sut/kn/thi/sut.kn.thi.06.04.txt · ពេលកែចុងក្រោយ: 2024/02/14 13:21 និពន្ឋដោយ Johann