តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ថេរីគាថា »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn thi 08 បាលី cs-km: sut.kn.thi.08 អដ្ឋកថា: sut.kn.thi.08_att PTS: ?
អដ្ឋកនិបាត
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១. សីសូបចាលាថេរីគាថា)
[៣២៦] ភិក្ខុនី បរិបូណ៌ដោយសីល សង្រួមដោយប្រពៃ ក្នុងឥន្រ្ទិយទាំងឡាយ គប្បីបាននូវព្រះនិព្វានជាទីស្ងប់ មានឱជៈមិនច្របូកច្របល់ដោយវត្ថុអ្វីមួយ។
ពួកទេវតាណា នៅក្នុងឋានតាវត្តិង្សក្ដី នៅក្នុងឋានយាមៈក្ដី នៅក្នុងឋានតុសិតក្ដី ពួកទេវតានៅក្នុងឋាននិម្មានរតីក្ដី ពួកទេវតានៅក្នុងឋានបរនិម្មិតវសវត្តីក្ដី នាងចូរតាំងចិត្តទៅរកពួកទេវតាទាំងនោះ ដែលនាងធ្លាប់នៅហើយ ក្នុងកាលមុន។
ពួកទេវតាណា នៅក្នុងឋានតាវត្តិង្សក្ដី នៅក្នុងឋានយាមៈក្ដី នៅក្នុងឋានតុសិតក្ដី ពួកទេវតានៅក្នុងឋាននិម្មានរតីក្ដី ពួកទេវតានៅក្នុងឋានបរនិម្មិតវសវត្តីក្ដី (ទេវតាទាំងនោះ ចេញ) អំពីភពទៅកាន់ភព សព្វ ៗ កាល តម្កល់នៅក្នុងសក្កាយ គឺខន្ធបញ្ចកៈ មិនប្រព្រឹត្តកន្លងនូវសក្កាយ ជាអ្នកអន្ទោលទៅកាន់ជាតិ និងមរណៈ។ លោកទាំងមូលឆេះ លោកទាំងមូលច្រានរន្ទាល លោកទាំងមូលសន្ធោសន្ធៅ លោកទាំងមូលញាប់ញ័រ (ដោយភ្លើង ១១ មានរាគៈជាដើម) ព្រះពុទ្ធបានសំដែងធម៌ប្រាប់អាត្មា ជាធម៌ដែលមិនកម្រើក មិនមានអ្វីផ្ទឹមបាន ដែលបុថុជ្ជនសេពមិនបាន ហើយចិត្តរបស់អាត្មាត្រេអរចំពោះក្នុងធម៌នោះ។ទ. ១៨២ អាត្មាបានស្ដាប់ព្រះពុទ្ធដីការបស់ព្រះអង្គហើយ ក៏ត្រេកអរក្នុងសាសនា ត្រៃវិជ្ជា អាត្មាបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ អាត្មាបានធ្វើហើយ។ សេចក្ដីរីករាយក្នុងអារម្មណ៍ទាំងពួង អាត្មាបានកំចាត់ចេញហើយ គំនរងងឹត អាត្មាបានទំលាយចេញហើយ ម្នាលមារកំបាប អ្នកចូរដឹងយ៉ាងនេះចុះ ម្នាលមារលាមក អ្នកឯង យើងកំចាត់ចេញហើយ។
សីសូបចាលាថេរី។
ចប់ អដ្ឋកនិបាត។