តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ថេរីគាថា »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn thi 09 បាលី cs-km: sut.kn.thi.09 អដ្ឋកថា: sut.kn.thi.09_att PTS: ?
នវកនិបាត
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១. វឌ្ឍមាតុថេរីគាថា)
[៣២៧] ហៃវឌ្ឍៈ ព្រៃ គឺកិលេស កុំមានដល់លោក ក្នុងកាលណា ៗ ឡើយ ហៃកូន លោកកុំមានចំណែកនៃសេចក្ដីទុក្ខរឿយ ៗ ឡើយ។ ហៃវឌ្ឍៈ ព្រោះថា អ្នកប្រាជ្ញទាំងឡាយ លោកមិនមានតណ្ហា កាត់សេចក្ដីសង្ស័យ ជាអ្នកត្រជាក់ត្រជំ ដល់នូវសេចក្ដីរាបសា មិនមានអាសវៈ តែងនៅជាសុខ។ ហៃវឌ្ឍៈ ចូរលោកចំរើនឲ្យរឿយ ៗ ដើម្បីដល់នូវការឃើញមគ្គ ដែលពួកឥសីនោះ ធ្លាប់សន្សំមកហើយ ដើម្បីធ្វើនូវព្រះនិព្វានជាទីបំផុតទុក្ខ។
បពិត្រមាតា លោកក្លៀវក្លា ប្រាប់សេចក្ដីនេះដល់ខ្ញុំ បពិត្រមាតា ខ្ញុំសំគាល់ថា ព្រៃ គឺកិលេសរបស់លោក មិនមានដោយពិត។
ហៃវឌ្ឍៈ សង្ខារទាំងឡាយ ឯណានីមួយដ៏ថោកទាប ឧត្តម និងកណ្ដាល ព្រៃ គឺកិលេស សូម្បីតូចឆ្មារក្ដី សូម្បីបន្តិចបន្តួចក្ដី នៃខ្ញុំមិនមានឡើយ។ ខ្ញុំជាអ្នកមិនប្រមាទ បានចំរើនឈាន មានអាសវៈទាំងពួងអស់ហើយ ត្រៃវិជ្ជា ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ទ. ១៨៤
មាតារបស់ខ្ញុំ បានចាក់ជន្លួញដ៏លើសលុប គឺគាថាប្រកបដោយប្រយោជន៍យ៉ាងសំខាន់ ៗ ដោយពិត ដូចជាពួកជនអ្នកអនុគ្រោះ។ ខ្ញុំបានស្ដាប់ពាក្យប្រៀនប្រដៅរបស់លោក ដែលជាមាតាបង្កើត ហើយក៏ដល់នូវធម្មសង្វេគ ដើម្បីដល់នូវព្រះនិព្វានជាទីក្សេមចាកយោគៈ។ ខ្ញុំនោះ មានចិត្តស្លុងទៅរកព្រះនិព្វាន ដោយសម្មប្បធាន មិនខ្ជិលច្រអូសទាំងយប់ទាំងថ្ងៃ ជាអ្នកដែលមាតាដាស់តឿនហើយ ក៏ស្ងប់រម្ងាប់ បានសម្រេចនូវព្រះនិព្វានដ៏ខ្ពង់ខ្ពស់។
វឌ្ឍមាតាថេរី។
ចប់ នវកនិបាត។