km:tipitaka:sut:sn:sn03:sn03.017.than

Differences

This shows you the differences between two versions of the page.

Link to this comparison view

km:tipitaka:sut:sn:sn03:sn03.017.than [2019/08/29 05:36] – បង្កើត Johannkm:tipitaka:sut:sn:sn03:sn03.017.than [Unknown date] (ឥឡៅវ) – យកចេញ - កំរេពីក្រៅ (Unknown date) 127.0.0.1
ខ្សែ 1: ខ្សែ 1:
-====== បឋមអប្បមាទសូត្រ ទី៧ ====== 
  
-[៣៨២] ទៀបក្រុងសាវត្ថី… លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរហើយ ទ្រង់ត្រាស់នឹងព្រះមានព្រះភាគ ដូច្នេះថា ធម៌តែមួយ ដែលឲ្យសម្រេចប្រយោជន៍ទាំងពីរ គឺប្រយោជន៍ក្នុងលោកនេះ១ ប្រយោជន៍ក្នុងលោកខាងមុខ១ មានដែរឬ ព្រះអង្គ។ ព្រះអង្គត្រាស់ថា ធម៌តែមួយ ដែលឲ្យសម្រេចប្រយោជន៍ទាំងពីរ គឺប្រយោជន៍ក្នុងលោកនេះ១ ប្រយោជន៍ក្នុងលោកខាងមុខ១ មានដែរ មហារាជ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌តែមួយ ដែលឲ្យសម្រេចប្រយោជន៍ទាំងពីរ គឺប្រយោជន៍ក្នុងលោកនេះ១ ប្រយោជន៍ក្នុងលោកខាងមុខ១ តើដូចម្តេចខ្លះ។ 
- 
-[៣៨៣] ព្រះអង្គត្រាស់ថា បពិត្រមហារាជ ធម៌តែមួយ គឺអប្បមាទធម៌ តែងឲ្យសម្រេចប្រយោជន៍ទាំងពីរ គឺប្រយោជន៍ក្នុងលោកនេះ១ ប្រយោជន៍ក្នុងលោកខាងមុខ១។ បពិត្រមហារាជ ដានជើងណាមួយ នៃពួកសត្វដែលដើរលើផែនដី ដានជើងទាំងអស់នោះ រមែងប្រជុំចុះ ក្នុងដានជើងដំរី ដានជើងដំរី ប្រាកដជាធំជាងដានជើងសត្វទាំងអម្បាលនោះ ព្រោះថា ដានជើងដំរី ជាដានជើងធំ យ៉ាងណាមិញ បពិត្រមហារាជ ធម៌តែមួយ គឺអប្បមាទធម៌ តែងឲ្យសម្រេចប្រយោជន៍ទាំងពីរ គឺប្រយោជន៍ក្នុងលោកនេះ១ ប្រយោជន៍ក្នុងលោកខាងមុខ១ យ៉ាងនោះឯង។ 
- 
-[៣៨៤] ព្រះមានព្រះភាគ បានត្រាស់ភាសិតនេះ។បេ។ 
- 
-<blockquote>បុគ្គល កាលប្រាថ្នានូវអាយុ ភាពជាអ្នកមិនមានរោគ សម្បុរកាយ ឋានសួគ៌ ត្រកូលខ្ពស់ និងសេចក្តីត្រេកអរទាំងឡាយ ដ៏លើសលុបតៗទៅ (គួរតែធ្វើសេចក្តីមិនប្រមាទ) បណ្ឌិតទាំងឡាយ តែងសរសើរសេចក្តីមិនប្រមាទ ក្នុងបុញ្ញកិរិយាវត្ថុទាំងឡាយ បណ្ឌិតជាអ្នកមិនប្រមាទ តែងបានប្រយោជន៍ទាំងពីរ គឺប្រយោជន៍ណា ក្នុងបច្ចុប្បន្នក្តី ប្រយោជន៍ណា ដែលមានក្នុងបរលោកក្តី ធីរជន ឈ្មោះថាបណ្ឌិត ព្រោះការបាននូវប្រយោជន៍ទាំងពីរនោះ។</blockquote>