User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.01.01

មាតិកា

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

១. ពោធិកថា

សង្ខេប

បន្ទាប់​ពី​បាន​ត្រាស់​ដឹង ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​ព្រះ​ធម៌​អស់​ជា​ច្រើន​សប្តាហ៍​នៅ​​ក្រោម​ដើម​ឈើ​ផ្សេងៗគ្នា។

mv 01.01 បាលី cs-km: vin.mv.01.01 អដ្ឋកថា: vin.mv.01.01_att PTS: ?

ពោធិកថា (ទី១)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

ឱកាស​ដូច​គ្នា​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង បឋមពោធិសូត្រ ទុតិយពោធិសូត្រ និង តតិយពោធិសូត្រ នៅ ឧទាន

អានដោយ ព្រះខេមានន្ទ

(ពោធិកថា (១.))

[១] សម័យនោះ ព្រះសម្ពុទ្ធដ៏មានជោគ បានត្រាស់ដឹង​ជាដម្បូង ទ្រង់គង់នៅក្រោម​ម្លប់​ពោធិព្រឹក្ស ក្បែរឆ្នេរ​ស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស។ គ្រានោះឯង ព្រះដ៏មានព្រះភាគ​ទ្រង់​គង់ដោយព្រះភ្នែន​តែមួយអស់៧ថ្ងៃ ក្រោមម្លប់ពោធិព្រឹក្ស ទ្រង់សោយវិមុត្តិសុខ (គឺសុខ​ក្នុងផល​សមាបត្តិ)។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់រំពឹងនូវ​បដិច្ចសមុប្បាទធម៌ ជាអនុលោមប្បដិលោម គឺពិចារណាបណ្តោយចុះ និងច្រាសឡើង អស់បឋមយាមនៃ​រាត្រី ដោយន័យ​ថា សង្ខារ​1) ទាំងឡាយកើតមាន ព្រោះមានទ. ២អវិជ្ជា​2) ​ជាហេតុ វិញ្ញាណកើតមាន ព្រោះមានសង្ខារជាហេតុ នាមរូបកើតមាន ព្រោះមានវិញ្ញាណជាហេតុ សឡាយតនៈកើតមាន ព្រោះមាននាមរូបជាហេតុ ផស្សៈកើតមាន ព្រោះមានសឡាយតនៈជាហេតុ វេទនាកើតមាន ព្រោះមានផស្សៈជាហេតុ តណ្ហាកើតមាន ព្រោះមានវេទនាជាហេតុ ឧបាទានកើតមាន ព្រោះមានតណ្ហាជាហេតុ ភពកើតមាន ព្រោះមានឧបាទានជាហេតុ ជាតិកើតមាន ព្រោះមានភពជាហេតុ សេចក្តីចាស់ ស្លាប់ សោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តី​ចង្អៀតចង្អល់​ទាំងឡាយ​កើតមាន ព្រោះមានជាតិ​ជាហេតុ សេចក្តី​កើតឡើងនៃកងទុក្ខទាំងអស់នេះ រមែង​មានយ៉ាងនេះឯង ម្យ៉ាងទៀតសេចក្តីរលត់សង្ខារកើតមាន ព្រោះវិនាសនិងរលត់​មិនមាន​សេសសល់​នៃអវិជ្ជា សេចក្តីរលត់វិញ្ញាណកើតមាន ព្រោះរលត់សង្ខារ សេចក្តីរលត់នាមរូបកើតមាន ព្រោះរលត់​វិញ្ញាណ សេចក្តីរលត់សឡាយតនៈកើតមាន ព្រោះរលត់នាមរូប សេចក្តីរលត់ផស្សៈ​កើតមាន ព្រោះរលត់សឡាយតនៈ សេចក្តីរលត់វេទនាកើតមាន ព្រោះរលត់ផស្សៈ សេចក្តីរលត់​តណ្ហា​កើតមាន ព្រោះរលត់វេទនា សេចក្តីទ. ៣រលត់ឧបាទានកើតមាន ព្រោះរលត់តណ្ហា សេចក្តីរលត់​ភពកើតមាន ព្រោះរលត់ឧបាទាន សេចក្តីរលត់ជាតិកើតមាន ព្រោះរលត់ភព សេចក្តីចាស់ ស្លាប់ សោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងចង្អៀតចង្អល់​ចិត្តទាំងឡាយក៏សឹង​តែរលត់ទៅ ព្រោះ​រលត់​នៃជាតិ សេចក្តីរលត់នៃកងទុក្ខ​ទាំងអស់នេះ តែងមានយ៉ាងនេះ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនេះហើយ ទើបបន្លឺនូវឧទានគាថានេះ ក្នុងវេលានោះថា

ធម៌​3) ទាំងឡាយ រមែង​ប្រាកដដល់ខីណាសវព្រាហ្មណ៍ អ្នកមានព្យាយាមញុំាងកិលេសឲ្យក្តៅ អ្នកដុតបង់នូវកិលេស​ក្នុងកាលណា សេចក្តីសង្ស័យ​ទាំងឡាយ​ទាំងពួង​របស់ខីណាសវព្រាហ្មណ៍នោះក៏សឹង​តែរម្ងាប់​អស់ទៅក្នុងកាលនោះ ព្រោះថា ខីណាសវព្រាហ្មណ៍​នោះ ដឹងច្បាស់នូវ​ធម៌​ព្រមទាំងហេតុ។

[២] គ្រានោះឯង ព្រះដ៏មានព្រះភាគ ​ទ្រង់រំពឹងនូវ​បដិច្ចសមុប្បាទធម៌ ជាអនុលោមប្បដិលោម គឺពិចារណាបណ្តោយចុះ និងច្រាសឡើង អស់មជ្ឈិមយាមនៃ​រាត្រី ដោយន័យ​ថា សង្ខារ​ទាំងឡាយ​កើត​មាន ព្រោះមានទ. ៤អវិជ្ជា​ជាបច្ច័យ វិញ្ញាណកើតមាន ព្រោះមានសង្ខារជាបច្ច័យ នាមរូបកើតមាន ព្រោះ​មាន​វិញ្ញាណជាបច្ច័យ សឡាយតនៈកើតមាន ព្រោះមាននាមរូបជាបច្ច័យ ផស្សៈកើតមាន ព្រោះមាន​សឡាយតនៈជាបច្ច័យ វេទនាកើតមាន ព្រោះមានផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះមានវេទនា​ជា​បច្ច័យ ឧបាទានកើតមាន ព្រោះមានតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះមានឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះមានភពជាបច្ច័យ សេចក្តីចាស់ ស្លាប់ សោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត ​ចង្អៀតណែនក្នុងចិត្ត​ទាំងឡាយ​កើតមាន ព្រោះមានជាតិ​ជាបច្ច័យ សេចក្តី​កើតឡើងនៃកងទុក្ខ​ទាំងអស់​នេះ រមែងកើត​មានយ៉ាងនេះឯង ម្យ៉ាងទៀត សេចក្តីរលត់សង្ខារកើតមាន ព្រោះវិនាសនិងរលត់​មិន​មាន​​សេសសល់​នៃអវិជ្ជា សេចក្តី​រលត់​វិញ្ញាណកើតមាន ព្រោះរលត់សង្ខារ សេចក្តីរលត់​នាមរូប​កើត​មាន ព្រោះរលត់វិញ្ញាណ សេចក្តី​រលត់សឡាយតនៈកើតមាន ព្រោះរលត់នាមរូប សេចក្តីរលត់ផស្សៈ​កើតមាន ព្រោះ​រលត់​សឡាយតនៈ សេចក្តីរលត់វេទនាកើតមាន ព្រោះរលត់ផស្សៈ សេចក្តីរលត់​តណ្ហា​កើតមាន ព្រោះរលត់វេទនា សេចក្តីរលត់ឧបាទានកើតមាន ព្រោះរលត់តណ្ហា សេចក្តីរលត់​ភពកើតមាន ព្រោះរលត់ឧបាទាន សេចក្តីរលត់ជាតិកើតមាន ព្រោះរលត់ភព សេចក្តីចាស់ ស្លាប់ សោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងចង្អៀតចង្អល់​ចិត្តទាំងឡាយក៏សឹង​តែរលត់ទៅ ព្រោះ​រលត់​នៃជាតិ សេចក្តីរលត់នៃកងទុក្ខ​ទាំងអស់នេះ រមែងទ. ៥មាន​យ៉ាង​នេះឯង។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនេះហើយ ទើបបន្លឺនូវឧទានគាថានេះ ក្នុងវេលានោះថា

ធម៌ទាំងឡាយ ​ប្រាកដដល់ខីណាសវព្រាហ្មណ៍ អ្នកមានព្យាយាម​ញុំាង​កិលេស​ឲ្យក្តៅ អ្នកដុតបង់នូវកិលេស​ក្នុងកាលណា សេចក្តីសង្ស័យ​ទាំងឡាយ​ទាំងពួង​របស់​ខីណាសវ​ព្រាហ្មណ៍នោះ ​តែងរម្ងាប់​អស់ទៅក្នុងកាលនោះ ព្រោះថា ខីណាសវព្រាហ្មណ៍​នោះ បាន​ដឹងច្បាស់នូវព្រះនិព្វាន​ជាទីអស់​ទៅនៃបច្ច័យ។

[៣] គ្រានោះឯង ព្រះដ៏មានព្រះភាគ ​ទ្រង់រំពឹងនូវ​បដិច្ចសមុប្បាទធម៌ ជា​អនុលោមប្បដិលោម គឺពិចារណាបណ្តោយចុះ និងច្រាសឡើង អស់បច្ឆិមយាមនៃ​រាត្រី ដោយ​ន័យ​ថា សង្ខារ​ទាំងឡាយ​កើត​មាន ព្រោះមានអវិជ្ជា​ជាបច្ច័យ វិញ្ញាណកើតមាន ព្រោះមាន​សង្ខារ​ជាបច្ច័យ នាមរូបកើតមាន ព្រោះ​មាន​វិញ្ញាណជាបច្ច័យ សឡាយតនៈកើតមាន ព្រោះមាន​នាមរូបជាបច្ច័យ ផស្សៈកើតមាន ព្រោះមាន​សឡាយតនៈជាបច្ច័យ វេទនាកើតមាន ព្រោះមានផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះមានវេទនា​ជា​បច្ច័យ ឧបាទានកើតមាន ព្រោះ​មានតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះមានឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះ​មាន​ភពជាបច្ច័យ សេចក្តីចាស់ទ. ៦ ស្លាប់ សោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និង​ចង្អៀតណែនក្នុងចិត្ត​ទាំងឡាយ​កើតមាន ព្រោះមានជាតិ​ជាបច្ច័យ សេចក្តី​កើតឡើងនៃកងទុក្ខ​ទាំងអស់​នេះ រមែង​មានយ៉ាងនេះឯង ម្យ៉ាងទៀត សេចក្តីរលត់សង្ខារកើតមាន ព្រោះវិនាស​និងរលត់​​មិន​​មាន​​សេសសល់​នៃអវិជ្ជា សេចក្តីរលត់វិញ្ញាណកើតមាន ព្រោះរលត់សង្ខារ សេចក្តី​រលត់​នាមរូប​កើត​មាន ព្រោះរលត់វិញ្ញាណ សេចក្តីរលត់សឡាយតនៈកើតមាន ព្រោះរលត់នាមរូប សេចក្តីរលត់ផស្សៈ​កើតមាន ព្រោះរលត់សឡាយតនៈ សេចក្តីរលត់​វេទនា​កើតមាន ព្រោះរលត់ផស្សៈ សេចក្តីរលត់​តណ្ហាកើតមាន ព្រោះរលត់វេទនា សេចក្តីរលត់​ឧបាទាន​កើតមាន ព្រោះរលត់តណ្ហា សេចក្តីរលត់​ភពកើតមាន ព្រោះរលត់​ឧបាទាន សេចក្តី​រលត់ជាតិកើតមាន ព្រោះរលត់ភព សេចក្តីចាស់ ស្លាប់ សោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងចង្អៀតចង្អល់​ចិត្តទាំងឡាយ ក៏សឹង​តែរលត់ទៅ ព្រោះ​រលត់​នៃជាតិ សេចក្តី​រលត់នៃកងទុក្ខ​ទាំងអស់នេះ រមែងមានយ៉ាងនេះឯង។គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាប​ច្បាស់សេចក្តីនេះហើយ ក៏បន្លឺនូវឧទានគាថានេះ ក្នុងវេលានោះថាទ. ៧

ធម៌ទាំងឡាយ ​ប្រាកដដល់ខីណាសវព្រាហ្មណ៍ អ្នកមានព្យាយាម​ញុំាងកិលេស​ឲ្យ​ក្តៅ អ្នកដុតបង់នូវកិលេស​ក្នុងកាលណា ​ខីណាសវ​ព្រាហ្មណ៍នោះ រមែង​កំចាត់​បង់​នូវមារ​ ព្រមទាំងសេនាមារ ហើយឋិតនៅក្នុងកាលនោះ បីដូច​ព្រះអាទិត្យ​រះឡើង​ ធ្វើអាកាស​ឲ្យរុងរឿង​ដោយរស្មី​របស់ខ្លួន កំចាត់បង់នូវ​ងងឹត ឋិតនៅ​ ដូច្នោះឯង។

ចប់ ពោធិកថា ។

 

1)
ក្នុងគម្ពីរវិសុទ្ធិមគ្គថា សង្ខារ៣ គឺបុញ្ញាភិសង្ខារ១ អបុញ្ញាភិសង្ខារ១ អនេញ្ជាភិសង្ខារ១។ បុញ្ញាភិសង្ខារនោះ បានខាងចេតនា១៣ គឺកាមាវចរកុសលចេតនា៨ និងរូបាវចរកុសលចេតនា៥ ប្រព្រឹត្តទៅដោយអំណាចភាវនា ឯអបុញ្ញាភិសង្ខារ បានខាង​អកុសល​ចេតនា១២។ អនេញ្ជាភិសង្ខារ គឺអរូបាវចរកុសលចេតនា៤ ប្រព្រឹត្តទៅដោយអំណាច​ភាវនា រួមទាំងអស់ជា២៩។
2)
ដែលហៅថា អវិជ្ជានោះ បានខាងសេចក្តី​មិនដឹងក្នុងសច្ចៈ​ទាំង៤ មានទុក្ខសច្ចៈជាដើម។ (នេះជាបរិយាយក្នុងសូត្រ ឯបរិយាក្នុងអភិធម្មថា) បានខាងសេចក្តី​មិនដឹងនូវវត្ថុ៨ មាន មិនដឹងក្នុងចំណែកខាង​អតីតជាដើម ម្យ៉ាងទៀតថា បានខាងមោហចេតសិក មានលក្ខណៈធ្វើ​ចិត្ត​ឲ្យវង្វេង​ក្នុងអារម្មណ៍។
3)
អដ្ឋកថា ថា បានដល់ពោធិបក្ខិយធម៌ និងចតុរារិយសច្ចធម៌។
km/tipitaka/vin/mv/vin.mv.01.01.txt · ពេលកែចុងក្រោយ: 2023/03/21 12:57 និពន្ឋដោយ Johann