User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.01.02

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

២. អជបាលកថា

សង្ខេប

មួយ​សប្តាហ៍​ទៀត ព្រះ​ពុទ្ធ​ទ្រង់​គង់​នៅ​សុខ​ក្នុង​​ផល​សមាបត្តិ។ គ្រានោះ មាន​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ​ហុំហុំកជាតិកៈ ហើយ​សួរថា «តើ​អ្វី​ទៅ​ជា​ព្រាហ្មណ៍​ពិត​ប្រាកដ?»។ ព្រះ​ពុទ្ធ​ទ្រង់​ប្រៀន​ប្រដៅ​ដំបូង។

mv 01.02 បាលី cs-km: vin.mv.01.02 អដ្ឋកថា: vin.mv.01.02_att PTS: ?

អជបាលកថា (ទី២)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(អជបាលនិគ្រោធកថា (២.))

[៤] លុះថ្ងៃ៧កន្លងទៅហើយ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញចាកសមាធិនោះ ហើយទ្រង់​ចេញពីម្លប់ពោធិព្រឹក្ស យាងចូលទៅកាន់ដើមអជបាលនិគ្រោធ លុះចូលទៅដល់​ហើយ ទ្រង់​គង់ពែនភ្នែនតែមួយ បង្គុយអស់៧ថ្ងៃ ក្រោមម្លប់អជបាលនិគ្រោធព្រឹក្ស​1) សោយវិមុត្តិសុខ (គឺសុខក្នុង​ផលសមាបត្តិ)។

គ្រានោះ មានព្រាហ្មណ៍ម្នាក់ឈ្មោះហុំហុំកជាតិកៈ (មានជាតិជាអ្នក​ធ្វើនូវសំឡេង​គម្រាមថា ហុំហុំ) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏រីករាយ​មួយអន្លើដោយ​ព្រះដ៏មានព្រះភាគ លុះធ្វើពាក្យទ. ៨គួរជាទីរីករាយ គួរជាទីរលឹកឲ្យសម្រេចហើយ ក៏ឋិតនៅ​ក្នុងកន្លែង​ដ៏​សមគួរ។ លុះព្រាហ្មណ៍នោះ ឋិតនៅក្នុងកន្លែង​ដ៏សមគួរហើយ ទើប​និយាយ​​ពាក្យនេះនឹង​ព្រះដ៏មានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន បុគ្គលដែល​បាន​ឈ្មោះ​ថាព្រាហ្មណ៍ ដោយហេតុប៉ុន្មានយ៉ាង ម្យ៉ាងទៀត ធម៌អ្វីខ្លះ​សម្រាប់ធ្វើ​បុគ្គល​ឲ្យជា​ព្រាហ្មណ៍។ គ្រានោះ ព្រះដ៏មានព្រះភាគ​ទ្រង់ជ្រាបច្បាស់នូវ​សេចក្តីនេះហើយ ក៏បន្លឺនូវ​ឧទាន​គាថា​នេះ ក្នុងវេលានោះថា

ព្រាហ្មណ៍ណាមាន​បាបធម៌​បណ្តែតចោល​ហើយ មានសំឡេង​គម្រាម​ថា ហុំហុំ លះចោលហើយ មាន​ទឹក​ម្ចត់​គឺ​រាគា​ទិក្កិលេស​លះ​ចោល​ហើយ មាន​ចិត្ត​សង្រួម​ហើយ ចេះ​ចប់​នូវ​វេទ (គឺមគ្គញាណទាំង៤) មាន​មគ្គព្រហ្មចរិយៈ នៅរួច​ហើយ ម្យ៉ាង​ទៀត ព្រាហ្មណ៍​ណា ​មិន​មាន​គំនរ ​គឺ​រាគាទិក្កិលេស​ក្នុងអារម្មណ៍​បន្តិច​បន្តួច​ក្នុងលោកសន្និវាស ព្រាហ្មណ៍នោះ គួរនឹងហៅខ្លួនថា ជាព្រាហ្មណ៍​ដោយ​ធម៌​បាន។

ចប់ អជបាលនិគ្រោធកថា។

ទ. ៩

 

1)
ដើម​ជ្រៃ​ដែលជាទី​ជ្រកអាស្រ័យ​នៃពួក​ជនអ្នកឃ្វាលពពែ។
km/tipitaka/vin/mv/vin.mv.01.02.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann