User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.01.21

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

២១. ពាលអព្យត្តវត្ថុ

សង្ខេប

?

mv 01.21 បាលី cs-km: vin.mv.01.21 អដ្ឋកថា: vin.mv.01.21_att PTS: ?

ពាលអព្យត្តវត្ថុ (ទី២១)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(២១.)

[៩៦] សម័យនោះឯង ភិក្ខុទាំងឡាយជាបុគ្គលពាល មិនឆ្លាស​ឲ្យនិស្ស័យ (ដល់​អន្តេវាសិក) ដោយអាងថា យើងមានវស្សា១០ហើយ យើងមានវស្សា១០ហើយ។ ពួកអាចារ្យជាមនុស្សពាល ពួក​អន្តេវាសិកជាបណ្ឌិតក៏ប្រាកដ ពួកអាចារ្យជាមនុស្សមិនឆ្លាស ពួកអន្តេវាសិកជាមនុស្សឆ្លាស​ក៏ប្រាកដ ពួកអាចារ្យជាមនុស្ស​ចេះដឹងតិច ពួកអន្តេវាសិកជាមនុស្ស​ចេះដឹងច្រើនក៏ប្រាកដ ពួកអាចារ្យ​ជាមនុស្ស​អាប់ឥតបញ្ញា ពួកអន្តេវាសិកជាមនុស្ស​មានបញ្ញាក៏​ប្រាកដ។ ភិក្ខុទាំងឡាយ​ណាមាន​សេចក្តី ប្រាថ្នា​តិច។បេ។ ភិក្ខុទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងឡាយ​ជាមនុស្ស​ពាល មិនឆ្លាស មិនសមបើនឹង​ហ៊ាន​ឲ្យនិស្ស័យ (ដល់​អន្តេវាសិក) ដោយអាងថា យើងមានវស្សា១០​ហើយ យើងមានវស្សា១០ហើយ ពួកអាចារ្យជាមនុស្សពាល ពួកអន្តេវាសិកជាបណ្ឌិតក៏ប្រាកដ ពួក​អាចារ្យ​មិនឆ្លាស ពួកអន្តេវាសិកឆ្លាស​ក៏ប្រាកដ ពួកអាចារ្យ​ចេះដឹងតិច ពួកអន្តេវាសិកចេះដឹងច្រើន​ក៏​ប្រាកដ ពួកអាចារ្យ​​អាប់ឥតបញ្ញា ពួកអន្តេវាសិក​មានបញ្ញាក៏​ប្រាកដ។ វេលានោះ ភិក្ខុទាំងនោះ​បានក្រាប​ទូលសេចក្តីនុ៎ះ​ដល់ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួក​ភិក្ខុ​​ជាមនុស្ស​ពាល មិនឆ្លាស ​ឲ្យនិស្ស័យ (ដល់​អន្តេវាសិក) ដោយអាងថា យើងមានវស្សា១០​ហើយ យើងមានវស្សា១០ហើយ ពួកអាចារ្យជាមនុស្សពាល… ពួកអន្តេវាសិក​មានបញ្ញាក៏​ប្រាកដ ពិតមែនឬ។ ភិក្ខុទាំងនោះក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះសម្ពុទ្ធ​ជាម្ចាស់​ដ៏មានជោគ …​ក៏ទ្រង់​បន្ទោស លុះទ្រង់បន្ទោសរួចហើយ ទើបធ្វើ​ធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយ​មកថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុដែលជាមនុស្ស​ពាល មិនឆ្លាស មិនត្រូវឲ្យនិស្ស័យ​ទេ ភិក្ខុណាឲ្យ នឹងត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុដែល​ឆ្លាស​ប្រតិពល មានវស្សា១០ ឬមានវស្សា​ច្រើនជាង​១០ ឡើងទៅ ឲ្យនិស្ស័យ​បាន។

 

km/tipitaka/vin/mv/vin.mv.01.21.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann