km:tipitaka:vin:mv:vin.mv.01.28

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

២៨. អង្គុលិមាលចោរវត្ថុ

សង្ខេប

?

mv 01.28 បាលី cs-km: vin.mv.01.28 អដ្ឋកថា: vin.mv.01.28_att PTS: ?

អង្គុលិមាលចោរវត្ថុ (ទី២៨)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(២៨.)

[១០៣] កាលនោះឯង ចោរឈ្មោះអង្គុលិមាល បួសនៅក្នុង​សំណាក់ភិក្ខុទាំងឡាយ។ មនុស្ស​ទាំងឡាយបានឃើញហើយ ខ្លះភ្ញាក់ផ្អើល ខ្លះតក់ស្លុត ខ្លះរត់ទៅ ខ្លះដើរទៅទីដទៃ ខ្លះបែរមុខ​ចេញទៅ​ផ្សេង ខ្លះបិទទ្វារ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកសមណៈ ជា​សក្យបុត្រ មិនសមបើនឹង​បំបួសចោរ ដែលប្រាកដដូចទង់ជ័យ (គឺចោរដែលមានឈ្មោះ​ល្បីល្បាញ​ដូច្នេះ)សោះ។ ភិក្ខុទាំងឡាយបានឮមនុស្សអម្បាលនោះ ពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ទើបភិក្ខុទាំងឡាយនោះ ក្រាបទូលសេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនគប្បីបំបួស​ចោរ ដែលប្រាកដ​ដូចទង់ជ័យ​ឡើយ ភិក្ខុណាបំបួស ត្រូវអាបត្តិ​ទុក្កដ។

 

km/tipitaka/vin/mv/vin.mv.01.28.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann