User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.01.29

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

២៩. ការភេទកចោរវត្ថុ

សង្ខេប

?

mv 01.29 បាលី cs-km: vin.mv.01.29 អដ្ឋកថា: vin.mv.01.29_att PTS: ?

ការភេទកចោរវត្ថុ (ទី២៩)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(២៩.)

[១០៤] សម័យនោះឯង ព្រះបាទពិម្ពិសារសេនិយ ជាធំក្នុងដែនមគធៈ បានទ្រង់អនុញ្ញាតថា ជនទាំងឡាយណា​ ដែលបួសក្នុងសំណាក់​សមណៈ ជាសក្យបុត្រ ជនដទៃធ្វើ​ទោសអ្វីមួយ ដល់ជន​ពួកនោះ​មិនបានឡើយ (ព្រោះថា) ធម៌ ព្រះដ៏មានព្រះភាគ ទ្រង់សំដែងល្អហើយ ជនពួកនោះ ចូរខំ​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដើម្បីធ្វើនូវព្រះនិព្វាន​ ជាទីបំផុត​នៃទុក្ខ​ដោយប្រពៃចុះ។ ក៏សម័យ​នោះ មាន​បុរស​​ម្នាក់​ធ្វើចោរកម្ម ហើយជាប់​ទោសនៅក្នុងគុក។ បុរសនោះទំលាយគុកបានហើយ ក៏រត់ទៅបួស​ក្នុងសំណាក់​ភិក្ខុ។ មនុស្សទាំងឡាយបានឃើញហើយ និយាយពាក្យ​យ៉ាងនេះថា ភិក្ខុនេះឯង ដែលជាចោរ​ទំលាយគុក ហ៎ពួកយើងចូរនាំចោរនោះទៅ។ ពួកមនុស្សខ្លះនិយាយពាក្យយ៉ាងនេះថា នែនាយ​ទាំងឡាយ អ្នកកុំ​និយាយ​យ៉ាងហ្នឹង (ដ្បិត) ព្រះបាទពិម្ពិសារសេនិយ ជាធំក្នុងដែនមគធៈ ព្រះអង្គ​បានអនុញ្ញាត​ហើយថា ជនទាំងឡាយណា​ បួសក្នុងសំណាក់​សមណៈ ជាសក្យបុត្រ ជនដទៃធ្វើ​ទោសអ្វីមួយ ដល់ជន​ពួកនោះ​មិនបានឡើយ (ព្រោះថា) ធម៌ ព្រះដ៏មានបុណ្យ ទ្រង់សំដែងល្អហើយ ជនពួកនោះ ចូរខំ​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដើម្បីធ្វើនូវព្រះនិព្វាន​ ជាទីបំផុត​នៃទុក្ខ​ដោយប្រពៃចុះ។ មនុស្ស​ទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកសមណៈ ជា​សក្យបុត្រទាំងនេះ ជាអ្នក​បាន​ព្រះរាជទាន​អភ័យ ពួកសមណៈ​ទាំងនេះ ជនដទៃធ្វើទោសអ្វីៗ​មិនបានឡើយ ហេតុដូចម្តេច​បាន​ជា​មក​ហ៊ាន​បំបួស​ចោរ ដែលទំលាយគុក​(ដូច្នេះ)។ ភិក្ខុទាំងឡាយ ក្រាបទូលរឿងនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបំបួស​ចោរ ដែលទំលាយ​គុក​ទេ ភិក្ខុណាបំបួស ត្រូវអាបត្តិ​ទុក្កដ។

 

km/tipitaka/vin/mv/vin.mv.01.29.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann