User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.01.31

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

៣១. កសាហតវត្ថុ

សង្ខេប

?

mv 01.31 បាលី cs-km: vin.mv.01.31 អដ្ឋកថា: vin.mv.01.31_att PTS: ?

កសាហតវត្ថុ (ទី៣១)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៣១.)

[១០៦] សម័យនោះឯង មានបុរសម្នាក់ ជាមនុស្ស​មានស្នាម ដែលគេវាយ​ដោយរំពាត់ គេបានធ្វើ​ទណ្ឌកម្មហើយ ទៅបួស​ក្នុងសំណាក់​ភិក្ខុទាំងឡាយ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកសមណៈ ជា​សក្យបុត្រ មិនសមបើ​បំបួសមនុស្ស​ដែលមានស្នាមរំពាត់ ដែលគេ​បានធ្វើ​ទណ្ឌកម្មហើយ ​(ដូច្នេះ)សោះ។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះ​ចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបំបួសមនុស្ស​ដែលមានស្នាមរំពាត់ ដែល​គេធ្វើ​ទណ្ឌកម្មហើយទេ​1) ភិក្ខុណាបំបួស ត្រូវអាបត្តិ​ទុក្កដ។

 

1)
អដ្ឋកថា ថា មនុស្សដែលចំពាក់​បំណុលគេ ហើយ​គេវាយនឹង​រំពាត់ឲ្យ​មានដំបៅ​ជាដើម ឈ្មោះថា ជាមនុស្សគេបានធ្វើ​ទណ្ឌកម្មហើយ។ បើដំបៅនោះនៅ​ស្រស់ៗ ដរាបណា មិនគប្បី​ឲ្យបព្វជ្ជា​ដរាបនោះ។ តែបើ​មើលដំបៅ​ឲ្យសះជា​ដូចប្រក្រតី​ហើយ ក៏គួរឲ្យបព្វជ្ជាបាន។
km/tipitaka/vin/mv/vin.mv.01.31.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann