User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.01.34

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

៣៤. ទាសវត្ថុ

សង្ខេប

?

mv 01.34 បាលី cs-km: vin.mv.01.34 អដ្ឋកថា: vin.mv.01.34_att PTS: ?

ទាសវត្ថុ (ទី៣៤)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៣៤.)

[១០៩] សម័យនោះឯង មនុស្សជាខ្ញុំគេម្នាក់រត់ទៅបួស​ក្នុងសំណាក់​ភិក្ខុទាំងឡាយ។ លុះពួកម្ចាស់បំណុលគេបាន​ឃើញហើយ ក៏និយាយ​យ៉ាងនេះ​ថា បុរសនេះហើយដែលជាខ្ញុំរបស់យើង​ទាំងឡាយ បើដូច្នោះ យើងនាំវាទៅវិញ។ មនុស្ស​មួយពួកនិយាយ​យ៉ាងនេះថា ម្នាលអ្នក​ជាម្ចាស់​ទាំងឡាយ អ្នកទាំងឡាយ​កុំនិយាយ​យ៉ាងនេះឡើយ (ដ្បិត) ព្រះបាទពិម្ពិសារសេនិយៈ ជាធំក្នុង​ដែន​មគធៈ បានទ្រង់អនុញ្ញាតហើយថា ពួកជនណាបួស​ក្នុងសំណាក់ពួកសមណៈ ជាសក្យបុត្រ ពួកជនទាំងនោះ អ្នកណាមួយធ្វើ​ទោសអ្វីៗ ​មិនបានឡើយ ធម៌ព្រះដ៏មានបុណ្យទ្រង់​សំដែងហើយ​ដោយពីរោះ ពួកជនទាំងនោះ ចូរខំប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដើម្បីធ្វើនូវ​ព្រះនិព្វាន ជាទីបំផុត​នៃទុក្ខ​ដោយប្រពៃចុះ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកសមណៈ ជា​សក្យបុត្រទាំងនេះ ជាបុគ្គល​បានព្រះរាជ​អភ័យ សមណៈ​ទាំងនេះ អ្នកណាមួយ​ធ្វើទោសអ្វីៗ មិនបានឡើយ មិនសមបើ​នឹងបំបួសមនុស្ស​ដែលជាខ្ញុំគេ ​(ដូច្នេះ)សោះ។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបំបួសមនុស្ស​ដែលជាខ្ញុំគេទេ ភិក្ខុណាបំបួស ត្រូវអាបត្តិ​ទុក្កដ។

 

km/tipitaka/vin/mv/vin.mv.01.34.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann