User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.01.35

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

៣៥. កម្មារភណ្ឌុវត្ថុ

សង្ខេប

?

mv 01.35 បាលី cs-km: vin.mv.01.35 អដ្ឋកថា: vin.mv.01.35_att PTS: ?

កម្មារភណ្ឌុវត្ថុ (ទី៣៥)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៣៥.)

[១១០] សម័យនោះឯង មានទារកម្នាក់ ទុកជុក ជាកូនជាងមាស1) ឈ្លោះប្រកែក​នឹងមាតាបិតាហើយ ទៅកាន់អារាមបួស​ក្នុងសំណាក់​ភិក្ខុទាំងឡាយ។ ឯមាតានិងបិតា​របស់ទារកនោះ កាលដែល​គន់រកមើល​ទារកនោះ ក៏បានទៅដល់​អារាម ហើយសួរភិក្ខុទាំងឡាយថា បពិត្រ​លោកម្ចាស់​ទាំងឡាយ ពួកលោកបាន​ប្រទះឃើញ​ទារកមានសភាព​យ៉ាងនេះ​ដែរឬ។ ពួកភិក្ខុដែល​មិនដឹងមែន ក៏ប្រាប់ថា យើងទាំងឡាយ​មិនដឹងទេ ពួកភិក្ខុដែលមិនឃើញ​មែន ក៏ប្រាប់ថា យើងទាំងឡាយ​មិនឃើញ​ទេ។ ឯមាតានិងបិតា​របស់ទារក​នោះ កាលបើ​ត្រាច់គយគន់​មើលទៅ ក៏​ឃើញទារក​នោះបួសក្នុងសំណាក់​ភិក្ខុទាំងឡាយហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកសមណៈ ជា​សក្យបុត្រទាំងនេះ ជាបុគ្គលឥតមានខ្មាស ទ្រុស្តសីល និយាយពាក្យ​កុហក បានដឹងដែរ តែនិយាយ​ថាមិនដឹង បានឃើញដែរ តែនិយាយថា​មិនឃើញ ទារកនេះ បួសក្នុងសំណាក់​ភិក្ខុទាំងឡាយហើយតើ។ ភិក្ខុ​ទាំងឡាយ​បានឮសំដី​នៃមាតានិងបិតា​របស់ទារក​នោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ​ ភិក្ខុទាំងនោះ ក៏ក្រាបទូលសេចក្តីនុ៎ះ​ចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុអបលោក (ប្រាប់) សង្ឃហើយសឹមធ្វើភណ្ឌុកម្ម​។2)

 

1)
អដ្ឋកថា ថា ទារកនោះ​ជាកូន​ជាងមាស កោរក្បាលខាងៗជុំវិញ តែទុកជុក ៥អន្លើនៅលើក្បាល។
2)
អដ្ឋកថា ថា វិធី​ប្រាប់​ភណ្ឌកម្ម​នោះ ត្រូវប្រជុំភិក្ខុដែលមានក្នុងសីមា នាំបព្វជ្ជាបេក្ខៈ​ទៅ​ក្នុងទីនោះ ហើយប្រាប់ថា បពិត្រ​ព្រះសង្ឃដ៏ចំរើន ខ្ញុំព្រះករុណា​សូមប្រាប់​ភណ្ឌុកម្មរបស់ទារក​នេះចំពោះសង្ឃ បីដង ពីរដង ឬម្តង​ក៏បាន។ បើទីជាសភាគមានភិក្ខុ១០-២០-៣០រូប ឱកាស​ជាទីឈរ ឬអង្គុយ​របស់ភិក្ខុទាំងនោះ​ត្រឹមណា ត្រូវ​ប្រាប់ត្រឹមណោះ។ បើវត្តនោះធំ មានភិក្ខុ​ច្រើនជាង​ពាន់ លំបាកនឹង​ប្រជុំ​ភិក្ខុឲ្យ​សព្វគ្រប់ ត្រូវនាំទៅ​កាន់ ខណ្ឌ-នទី-ឬសមុទ្ទសីមា ហើយឲ្យបព្វជ្ជាចុះ។ បព្វជ្ជាបេក្ខៈ​ដែលកោរសក់​ស្រេចហើយ មិនបាន​ប្រាប់​ភណ្ឌុកម្ម​នឹងឲ្យបព្វជ្ជាតែម្តងក៏គួរ។ បព្វជ្ជាបេក្ខៈ​ដែលសក់វែងជាង​ពីរអង្គុលី ត្រូវតែ​ប្រាប់​សិនទើប​ឲ្យបព្វជ្ចាបាន។
km/tipitaka/vin/mv/vin.mv.01.35.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann