User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.01.42

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

៤២. សិក្ខាបទកថា

សង្ខេប

?

mv 01.42 បាលី cs-km: vin.mv.01.42 អដ្ឋកថា: vin.mv.01.42_att PTS: ?

សិក្ខាបទកថា (ទី៤២)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៤២.)

[១២០] គ្រាតពីនោះមក សាមណេរ​ទាំងឡាយ​បានត្រិះរិះ​សេចក្តី​នេះនឹងគ្នាថា សិក្ខាបទ​របស់​យើង​ទាំងឡាយ​មានប៉ុន្មានហ្ន៎ ម្យ៉ាងទៀត យើងទាំងឡាយគួរ​សិក្សា​ក្នុងវិន័យ​ដូចម្តេច​ខ្លះ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាត​នូវសិក្ខាបទ​ទាំងឡាយ​១០ ដល់​សាមណេរ​ទាំងឡាយ ម្យ៉ាងទៀត អនុញ្ញាត​ឲ្យសាមណេរ​ទាំងឡាយ​សិក្សាក្នុងសិក្ខាបទទាំងឡាយ១០​នោះគឺ ចេតនាជាហេតុវៀរចាកកិរិយាធ្វើសត្វ​មាន​​ជីវិត​​ឲ្យ​ធ្លាក់​ចុះកន្លង១ ចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុ​ដែល​គេមិនបានឲ្យ១ ចេតនា​ជាហេតុវៀរចាកកិរិយាប្រព្រឹត្ត​នូវធម៌​មិនប្រសើរ១ ចេតនាជាហេតុវៀរចាកកិរិយាពោលនូវ​ពាក្យ​កុហក១ ចេតនាជាហេតុវៀរចាកហេតុជាទីតាំង​នៃសេចក្តី​ប្រមាទ ព្រោះផឹកនូវទឹក​ស្រវឹង គឺ​សុរា​និង​មេរ័យ១ ចេតនាជាហេតុវៀរចាកកិរិយាបរិភោគនូវ​ភោជនាហារ​ក្នុងកាលខុស១ ចេតនាជាហេតុវៀរ​ចាក​កិរិយារាំ និងច្រៀង ​និងប្រគំ ​និងមើល​នូវល្បែង​ដែលជាសត្រូវ​ដល់​កុសលធម៌១ ចេតនាជាហេតុវៀរ​ចាក​កិរិយា​ទ្រទ្រង់​ និងប្រដាប់ និងតាក់តែង​ស្អិតស្អាង​រាងកាយ​ដោយផ្កាកម្រង និងគ្រឿងក្រអូប និងគ្រឿង​លាប​ផ្សេងៗ១ ចេតនាជាហេតុវៀរចាកទីសេនាសនៈ​ដ៏ខ្ពស់​ហួស​ប្រមាណ និងទីសេនាសនៈ​ដ៏ប្រសើរ១ ចេតនាជាហេតុវៀរចាកកិរិយាទទួលកាន់​យកនូវ​មាសនិងប្រាក់១ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​​នូវសិក្ខាបទទាំង១០​នេះ ដល់សាមណេរ​ទាំងឡាយ ម្យ៉ាងទៀត អនុញ្ញាត​ឲ្យពួកសាមណេរ​សិក្សាក្នុងសិក្ខាបទ​ទាំងឡាយ១០​នេះ។

 

km/tipitaka/vin/mv/vin.mv.01.42.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann