User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.01.46

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

៤៦. កណ្ដកសាមណេរវត្ថុ

សង្ខេប

?

mv 01.46 បាលី cs-km: vin.mv.01.46 អដ្ឋកថា: vin.mv.01.46_att PTS: ?

កណ្ដកសាមណេរវត្ថុ (ទី៤៦)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៤៦.)

[១២៤] សម័យនោះឯង សាមណេរ​ឈ្មោះ​កណ្តកៈ (ជាសិស្ស) របស់​ព្រះឧបនន្ទ​សក្យដ៏​មាន​អាយុ ប្រទុស្ត (សេពមេថុនធម្ម) នឹងភិក្ខុនី​ឈ្មោះកណ្តកី។ ភិក្ខុទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសម​បើសាមណេរ​មកប្រព្រឹត្ត​អនាចារ​ មានសភាព​ដូច្នេះសោះ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូលរឿងនុ៎ះ​​ចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុញុំាងសាមណេរ ដែលប្រកប​ដោយអង្គទាំងឡាយ១០ ឲ្យវិនាស គឺសាមណេរ​ធ្វើ​សត្វមានជីវិត​ឲ្យធ្លាក់ចុះកន្លង (គឺសម្លាប់សត្វ)១ សាមណេរ​កាន់យក​វត្ថុដែល​គេមិនបានឲ្យ (ដោយកាយ​ឬវាចា)១ សាមណេរប្រព្រឹត្ត​នូវធម៌​មិនប្រសើរ (គឺសេពមេថុនធម្ម)១ សាមណេរពោល​ពាក្យកុហក១ សាមណេរផឹក​ទឹក​ស្រវឹង (គឺសុរានិងមេរ័យ)១ សាមណេរពោល​តិះដៀល​ព្រះពុទ្ធ១ សាមណេរពោល​តិះដៀល​ព្រះធម៌១ សាមណេរពោល​តិះដៀល​ព្រះសង្ឃ១សាមណេរ​មានទិដ្ឋិខុស១ សាមណេរប្រទូស្តភិក្ខុនី១ ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាត​ឲ្យ​ភិក្ខុញុំាងសាមណេរ ដែលប្រកប​ដោយអង្គទាំងឡាយ១០នេះ ឲ្យវិនាស។

 

km/tipitaka/vin/mv/vin.mv.01.46.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann