User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.01.50

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

៥០. មាតុឃាតកវត្ថុ

សង្ខេប

?

mv 01.50 បាលី cs-km: vin.mv.01.50 អដ្ឋកថា: vin.mv.01.50_att PTS: ?

មាតុឃាតកវត្ថុ (ទី៥០)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៥០.)

[១២៨] សម័យនោះឯង មាណពម្នាក់ផ្តាច់​ជីវិត​មាតា។ មាណព​នោះកើតទុក្ខ អៀនអន់ ខ្ពើម​រអើម​នឹង​កម្មដ៏លាមកនោះ។ គ្រាតមក មាណពនោះក៏មានគំនិតយ៉ាងនេះថា ​អញនឹងជីករំលើង​បាបកម្ម​នេះចោលចេញ ដោយឧបាយដូចម្តេចហ្ន៎។ លំដាប់ពីនោះមកទៀត មាណពនោះ ត្រិះរិះ​ដូច្នេះ​ថា សមណៈ ជាសក្យបុត្រ​ទាំងឡាយនេះ លោក​ប្រព្រឹត្ត​ធម៌ ប្រព្រឹត្តស្មើ ប្រព្រឹត្តប្រសើរ និយាយពាក្យ​ទៀងត្រង់ មានសីល មានកល្យាណធម៌ ​បើសិនជាអញ​បានបួសក្នុងសំណាក់​ពួក​សមណៈ​សក្យបុត្រ អញមុខជានឹងជីករំលើង​កម្មដ៏លាមកនេះបាន ដោយទំនងយ៉ាងនេះឯងមិនលែងឡើយ។ មាណពនោះ ក៏ចូលទៅរក​ភិក្ខុ​ទាំងឡាយ ហើយសូមបព្វជ្ជាក្នុងគ្រានោះឯង។ ភិក្ខុទាំងឡាយនិយាយ​ពាក្យនេះ​នឹងព្រះឧបាលិដ៏មានអាយុថា ម្នាលអាវុសោឧបាលិ ក្នុងកាលមុន​មាននាគ​មកបួស​ក្នុងសំណាក់​ពួកភិក្ខុ ដោយភេទជាមាណព​ម្តង​ទៅហើយ ម្នាលអាវុសោឧបាលិ យើងសូម​រំលឹកលោក សូមឲ្យលោកជម្រះសួរមាណព​នេះទៀត។ ឯមាណពនោះ កាលបើត្រូវ​ព្រះឧបាលិ​ដ៏មានអាយុ​ជម្រះ​សួរទៅហើយ ក៏ប្រាប់​រឿងរ៉ាវ​នុ៎ះ​តាមត្រង់។ ព្រះឧបាលិដ៏មានអាយុ ដំណាលរឿងនុ៎ះ​ប្រាប់ភិក្ខុ​ទាំងឡាយ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះ​ចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មនុស្សដែលសម្លាប់មាតា ជាឧបសម្បន្ន​មិនបានទេ សង្ឃមិនគប្បី​ឲ្យឧបសម្បទា​ឡើយ (បើ) ជាឧបសម្បន្នហើយ ត្រូវឲ្យវិនាសចេញ។

 

km/tipitaka/vin/mv/vin.mv.01.50.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann