User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.01.51

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

៥១. បិតុឃាតកវត្ថុ

សង្ខេប

?

mv 01.51 បាលី cs-km: vin.mv.01.51 អដ្ឋកថា: vin.mv.01.51_att PTS: ?

បិតុឃាតកវត្ថុ (ទី៥១)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៥១.)

[១២៩] សម័យនោះឯង មាណពម្នាក់ផ្តាច់បង់​ជីវិតបិតា។ មាណព​នោះកើតទុក្ខ អៀនអន់ ខ្ពើម​រអើម​នឹង​បាបកម្មនោះ។ លំដាប់ពីនោះមក មាណពនោះមានគំនិតយ៉ាងនេះថា ​ដោយឧបាយដូចម្តេច​អេះ ទើបអញនឹងជីករំលើង​កម្មដ៏លាមក​នេះចោលចេញបាន។ គ្រាតមកទៀត មាណពនោះ មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា ពួកសមណៈ ជាសក្យបុត្រ​ទាំងនេះ ជាអ្នក​ប្រព្រឹត្ត​ធម៌ ប្រព្រឹត្តស្មើ ប្រព្រឹត្តប្រសើរ ពោលពាក្យ​ទៀងត្រង់ មានសីល និងមានកល្យាណធម៌ ​បើសិនណាជាអញ​បានបួស​ក្នុងសំណាក់​ពួក​សមណៈ​សក្យបុត្រ អញមុខជានឹងជីករំលើង​បាបកម្មនេះ ដោយ​ទំនងយ៉ាងនេះបាន​​មិនខាន​ឡើយ។ មាណពនោះ ក៏ចូលទៅរក​ភិក្ខុ​ទាំងឡាយ ហើយសូមបព្វជ្ជាក្នុងគ្រានោះឯង។ ភិក្ខុ​ទាំងឡាយបាននិយាយ​​យ៉ាងនេះ​នឹងព្រះឧបាលិដ៏មានអាយុថា ម្នាលអាវុសោឧបាលិ កាលពីមុន​មាននាគ​មកបួសនឹង​ពួកភិក្ខុ ដោយភេទជាមាណព​ម្តង​ទៅហើយ ម្នាលអាវុសោឧបាលិ យើងសូម​រំលឹកលោក សូមនិមន្តលោកទៅជម្រះសួរមាណព​នេះទៀត។ ឯមាណពនោះ កាលបើត្រូវ​ព្រះឧបាលិ​ដ៏មានអាយុ​ លោកជម្រះ​សួរទៅហើយ ក៏ប្រាប់​រឿង​នុ៎ះ​តាមត្រង់។ ព្រះឧបាលិដ៏មានអាយុក៏ដំណាល​រឿង​នុ៎ះ​ប្រាប់ភិក្ខុ​ទាំងឡាយ។ ភិក្ខុទាំងឡាយក្រាបទូលរឿងនុ៎ះ​ចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ មនុស្សដែលសម្លាប់បិតា ជាឧបសម្បន្ន​មិនបានទេ សង្ឃមិនគប្បី​ឲ្យ​ឧបសម្បទា​​ឡើយ (បើ) ជាឧបសម្បន្នហើយ គប្បីឲ្យវិនាសចេញ។

 

km/tipitaka/vin/mv/vin.mv.01.51.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann