User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.01.52

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

៥២. អរហន្តឃាតកវត្ថុ

សង្ខេប

?

mv 01.52 បាលី cs-km: vin.mv.01.52 អដ្ឋកថា: vin.mv.01.52_att PTS: ?

អរហន្តឃាតកវត្ថុ (ទី៥២)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៥២.)

[១៣០] សម័យនោះឯង មានភិក្ខុទាំងឡាយ​ច្រើនរូប​ចេញពីក្រុង​សាកេត ដើរតាមផ្លូវ​ឆ្ងាយ​ទៅកាន់​ក្រុងសាវត្ថី។ ដល់ពាក់កណ្តាលផ្លូវ ពួកចោរចេញមក ខ្លះឆក់ដណ្តើម​ពួកភិក្ខុ ខ្លះសម្លាប់​ពួកភិក្ខុ។ រាជអមាត្យ​ទាំងឡាយ​ចេញពីក្រុង​សាវត្ថី​បានចាប់​នូវចោរពួកខ្លះ។ ពួកចោរខ្លះរត់​បាត់ទៅ។ ពួកចោរណាដែលរត់​បាត់ទៅនោះ ក៏ទៅបួសក្នុងសំណាក់​ភិក្ខុទាំងឡាយ។ ពួកចោរ​ណាដែល​រាជអាមាត្យ​ចាប់បាន​ហើយនោះ គេក៏នាំចូល​ទៅនឹងសម្លាប់។ ពួកចោរដែល​បួសហើយ​ទាំងនោះ ក៏បាន​ឃើញពួកចោរ​ដែលគេនាំចូល​ទៅដើម្បី​សម្លាប់​នោះ លុះឃើញហើយ និយាយយ៉ាងនេះថា យើងទាំងឡាយ​លួចរត់រួច​បានមកក៏ជាការស្រួល បើសិនណាជាយើងទាំងឡាយ​ត្រូវចាប់​ក្នុងថ្ងៃនោះ យើងទាំងឡាយ​មុខជានឹង​ត្រូវគេសម្លាប់​យ៉ាង​នោះឯង មិនលែងឡើយ។ ភិក្ខុទាំងឡាយ សួរយ៉ាងនេះ​ថា ម្នាលអាវុសោ ចុះហេតុដូចម្តេច បានជាអ្នកទាំងឡាយ​ធ្វើដូច្នោះ។ ពួកចោរ​ដែលបួស​ហើយនោះ ក៏​ប្រាប់នូវ​សេចក្តីនុ៎ះ​ដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយក៏ក្រាបទូលសេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានបុណ្យ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុ (ដែលចោរសម្លាប់ហើយ) នុ៎ះ​ជាអរហន្ត ម្នាលភិក្ខុ​ទាំងឡាយ មនុស្សដែលសម្លាប់​អរហន្ត ជាឧបសម្បន្នមិនបានទេ សង្ឃ​មិនគប្បី​ឲ្យឧបសម្បទា​ឡើយ (បើ) ជាឧបសម្បន្នហើយ គប្បី​ឲ្យវិនាស​ចេញ។

 

km/tipitaka/vin/mv/vin.mv.01.52.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann