km:tipitaka:vin:mv:vin.mv.01.57

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

៥៧. នបព្វាជេតព្វទ្វត្តិំសវារោ

សង្ខេប

?

mv 01.57 បាលី cs-km: vin.mv.01.57 អដ្ឋកថា: vin.mv.01.57_att PTS: ?

នបព្វាជេតព្វទ្វត្តិំសវារោ (ទី៥៧)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៥៧.)

[១៣៥] ក៏សម័យនោះឯង ភិក្ខុទាំងឡាយ​បំបួសមនុស្សដាច់ដៃ។បេ។ បំបួស​មនុស្ស​ដាច់ជើង។ បំបួស​មនុស្ស​ដាច់ទាំងដៃទាំងជើង។ បំបួសមនុស្សដាច់ត្រចៀក។ បំបួសមនុស្សកំបុតច្រមុះ។ បំបួសមនុស្សកំបុតទាំងត្រចៀក ទាំងច្រមុះ។ បំបួសមនុស្សកំបុតម្រាមដៃ។ បំបួសមនុស្សកំបុត​មេដៃ ឬមេជើង។ បំបួសមនុស្សដាច់សរសៃធំ។ បំបួសមនុស្សមានម្រាមដៃជាប់គ្នា។ បំបួសមនុស្សគម។ បំបួសមនុស្សតឿ។ បំបួសមនុស្សពកក។ បំបួសមនុស្សដែលគេបៀតបៀន​ឲ្យមានស្លាកស្នាម។1) បំបួសមនុស្សដែលគេវាយ​ដោយរំពាត់។2) បំបួសមនុស្សដែលរាជការ​កត់ឈ្មោះទុក (រាជការព្យួរទោសទុក3) )។ បំបួសមនុស្សមានជើងស្ទក់។ បំបួសមនុស្សមានរោគអាក្រក់​។4) បំបួសមនុស្ស​មានរូប​ទ្រុស្តបរិសទ្យ។5) បំបួសមនុស្សដែលទើបនឹង​ខ្វាក់​។6) បំបួសមនុស្សក្ងែងដៃ ឬក្ងែងជើង។ បំបួសមនុស្សខ្ចក។ បំបួសមនុស្សស្លាប់កាយម្ខាង។ បំបួសមនុស្សខ្វិន។ បំបួសមនុស្ស​មានកំឡាំងថយព្រោះជរា។ បំបួសមនុស្សខ្វាក់ពីកំណើត។ បំបួសមនុស្សគ។ បំបួសមនុស្សថ្លង់។ បំបួសមនុស្សទាំងខ្វាក់ទាំងគ។ បំបួសមនុស្សទាំងខ្វាក់ ទាំងថ្លង់។ បំបួសមនុស្សទាំងគ ទាំងថ្លង់។ បំបួសមនុស្សទាំងខ្វាក់ទាំងគទាំងថ្លង់។ ភិក្ខុទាំង​ឡាយក្រាបទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ហាមថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​មិនត្រូវ បំបួសមនុស្សកំបុតដៃ ​មិនត្រូវបំបួសមនុស្សកំបុតជើង ​មិនត្រូវបំបួសមនុស្សកំបុតទាំងដៃ ទាំងជើង ​មិនត្រូវបំបួសមនុស្សកំបុតត្រចៀក ​មិនត្រូវបំបួសមនុស្សកំបុតច្រមុះ ​មិនត្រូវបំបួស​មនុស្សកំបុតទាំង​ត្រចៀក ទាំងច្រមុះ មិនត្រូវបំបួសមនុស្សកំបុតម្រាមដៃ មិនត្រូវ​បំបួស​មនុស្ស​កំបុត​មេដៃ ឬមេជើង មិនត្រូវបំបួសមនុស្សដាច់សរសៃធំ មិនត្រូវបំបួសមនុស្សមានម្រាមដៃជាប់គ្នា មិនត្រូវបំបួសមនុស្សគម មិនត្រូវបំបួសមនុស្សតឿ មិនត្រូវបំបួសមនុស្សពកក មិនត្រូវបំបួសមនុស្សដែលគេបៀតបៀន​ឲ្យមាន​ស្លាកស្នាម។ មិនត្រូវបំបួសមនុស្សដែលគេវាយ​ដោយរំពាត់ មិនត្រូវបំបួសមនុស្សដែលរាជការ​កត់​ឈ្មោះ​ទុក (ព្យួរទោសទុក) មិនត្រូវបំបួសមនុស្សជើងស្ទក់ មិនត្រូវបំបួសមនុស្សមានរោគអាក្រក់​ មិនត្រូវ​បំបួស​មនុស្សទ្រុស្តបរិសទ្យ​ មិនត្រូវបំបួសមនុស្សទើបនឹង​ខ្វាក់ មិនត្រូវបំបួសមនុស្សក្ងែងដៃ ឬក្ងែងជើង មិនត្រូវបំបួសមនុស្សខ្ចក មិនត្រូវបំបួសមនុស្សស្លាប់កាយម្ខាង មិនត្រូវបំបួសមនុស្សខ្វិន មិនត្រូវ​បំបួស​មនុស្ស​​មានកម្លាំងថយព្រោះជរា មិនត្រូវបំបួសមនុស្សខ្វាក់ពីកំណើត មិនត្រូវបំបួសមនុស្សគ មិនត្រូវ​បំបួស​មនុស្សថ្លង់ មិនត្រូវបំបួសមនុស្សទាំងខ្វាក់ទាំងគ មិនត្រូវបំបួសមនុស្សទាំងខ្វាក់ ទាំងថ្លង់ មិនត្រូវ​បំបួស​មនុស្សទាំងគ ទាំងថ្លង់ មិនត្រូវបំបួសមនុស្សទាំងខ្វាក់ទាំងគទាំងថ្លង់ ភិក្ខុណាបំបួស ត្រូវអាបត្តិ​ទុក្កដ។

ចប់ វារៈនិយាយពីបុគ្គលសាមសិបពីរចំពូកដែលភិក្ខុមិនត្រូវបំបួស។

ចប់ ទាយជ្ជភាណវារៈទី៩។

 

1)
មនុស្ស​ដែលគេបោះ​ត្រាដោយ​ដែកក្តៅ។
2)
មនុស្សដែលចំពាក់​បំណុល​គេជាដើម ហើយម្ចាស់​ទ្រព្យ​វាយទាល់តែបែកខ្នង។
3)
មនុស្សទោសដែល​រាជការចេញ​ប្រកាស​ឲ្យរក​ចាប់ធ្វើ​ទោស
4)
មានរោគអាក្រក់​មើលមិនជា មានរោគ​ឫសដូងដុះ និងឫសដូងបាទជាដើម។
5)
មានរូប​អាក្រក់ពេក ខ្ពស់ពេក ទាបពេកជាដើម។
6)
ក្នុងគម្ពីរ​មហាបច្ចរិជា ខ្វាក់ម្ខាង
km/tipitaka/vin/mv/vin.mv.01.57.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann