km:tipitaka:vin:mv:vin.mv.01.58

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

៥៨. អលជ្ជីនិស្សយវត្ថូនិ

សង្ខេប

?

mv 01.58 បាលី cs-km: vin.mv.01.58 អដ្ឋកថា: vin.mv.01.58_att PTS: ?

អលជ្ជីនិស្សយវត្ថូនិ (ទី៥៨)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៥៨.)

[១៣៦] ក៏សម័យ​នោះឯង ពួកឆព្វគ្គិយភិក្ខុឲ្យ​និស្ស័យ​ដល់អលជ្ជីភិក្ខុទំាងឡាយ (ភិក្ខុដែល​ឥតខ្មាសបាប)។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យនិស្ស័យ​ដល់អលជ្ជីភិក្ខុទាំងឡាយទេ ភិក្ខុណាឲ្យ ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះ ភិក្ខុទាំងឡាយ​នៅអាស្រ័យ (កាន់យកនិស្ស័យ) នឹងអលជ្ជីភិក្ខុទាំងឡាយ។ មិនយូរប៉ុន្មាន ភិក្ខុទាំងឡាយ​នោះក៏ទៅជា​ភិក្ខុអលជ្ជី ជាភិក្ខុលាមកដែរ។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវនៅអាស្រ័យ​នឹងអលជ្ជីភិក្ខុ​ទាំងឡាយទេ ភិក្ខុណានៅ ត្រូវអាបត្តិ​ទុក្កដ។ លំដាប់នោះឯង ភិក្ខុទាំងឡាយ​មានសេចក្តីត្រិះរិះ​យ៉ាងនេះថា ព្រះដ៏មានព្រះភាគបាន​បញ្ញត្ត​ហើយថា ភិក្ខុមិនត្រូវឲ្យនិស្ស័យ​ដល់​ពួកភិក្ខុអលជ្ជី​ មិនត្រូវ​នៅអាស្រ័យ​នឹងពួកភិក្ខុ​ជាអលជ្ជីដូច្នេះ យើងទាំងឡាយ​គប្បីស្គាល់​ភិក្ខុជាលជ្ជី ឬជាអលជ្ជីដូចម្តេច​បាន។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ទ្រង់មានព្រះបន្ទូលថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យបង្អង់​ចាំ ដោយគិតថា អញនឹងដឹង (ភិក្ខុនេះ) ជាសភាគភិក្ខុ (ភិក្ខុមានធម៌ល្អត្រូវគ្នា) អស់៤ថ្ងៃ ឬ៥ថ្ងៃសិនបាន។

 

km/tipitaka/vin/mv/vin.mv.01.58.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann