km:tipitaka:vin:mv:vin.mv.01.60

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

៦០. គោត្តេន អនុស្សាវនានុជាននា

សង្ខេប

?

mv 01.60 បាលី cs-km: vin.mv.01.60 អដ្ឋកថា: vin.mv.01.60_att PTS: ?

គោត្តេន អនុស្សាវនានុជាននា (ទី៦០)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៦០.)

[១៣៩] ក៏សម័យនោះឯង មានឧបសម្បទាបេក្ខៈ​1) របស់ព្រះមហាកស្សបដ៏មានអាយុ។ ទើបព្រះមហាកស្សបដ៏មានអាយុ​បញ្ជូន​ទូត​ទៅក្នុងសំណាក់​ព្រះអានន្ទ​ដ៏មានអាយុថា ចូរអានន្ទមកសូត្រ​អនុស្សាវនា​2) ចំពោះ​ឧបសម្បទាបេក្ខៈនេះ។ ព្រះអានន្ទដ៏មានអាយុបាននិយាយ​យ៉ាងនេះថា ខ្ញុំករុណា​មិនអាច​កាន់យក (ហៅ) ឈ្មោះ​ព្រះថេរៈទេ (ព្រោះ) ព្រះថេរៈ​ជាគ្រូរបស់ខ្ញុំ​ព្រះករុណា។ ភិក្ខុទាំងឡាយ ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គអនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​សូត្រ​អនុស្សាវនា ដោយគោត្តនាមក៏បាន។

 

1)
សម្រាប់ហៅសាមណេរដែលចូល​ទៅសូម​ឧបសម្បទាជាភិក្ខុ។
2)
សូត្រ​ប្រកាសសេចក្តី​បញ្ជាក់​ឲ្យសង្ឃដឹងថា កុលបុត្រ​ដែលសូម​ឧបសម្បទា​នោះជាអ្នក​បរិសុទ្ធចាកអន្តរាយិកធម៌​ជាដើម។
km/tipitaka/vin/mv/vin.mv.01.60.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann