User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.02.35

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ឧបោសថក្ខន្ធកៈ

១០២. នានាសំវាសកាទីហិ ឧបោសថករណំ

vin.mv.02.35 | book_006

(១០២.)

[១៩៩] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ក្នុងសាសនានេះ បើពួក​អាគន្តុកភិក្ខុ ឃើញពួក​អាវាសិកភិក្ខុមានសំវាស​ផ្សេងៗគ្នា ពួកអាគន្តុកភិក្ខុទាំងនោះ ក៏ត្រឡប់​ជាយល់ឃើញថា ជាអ្នក​មានសំវាស​ស្មើគ្នាទៅវិញ លុះត្រឡប់ជាយល់ឃើញថា ជាអ្នកមានសំវាស​ស្មើគ្នាហើយ ក៏មិនបានសួរ លុះមិនបាន​សួរ​ហើយ ក៏ធ្វើឧបោសថជាមួយគ្នា មិនត្រូវអាបត្តិឡើយ។ អាគន្តុកភិក្ខុទាំងនោះ បានសួរ​លទ្ធិរបស់​ភិក្ខុទាំងនោះ លុះសួរ​ហើយ ក៏មិនអាច​គ្របសង្កត់​បាន1) លុះគ្រប​សង្កត់​មិន​បានហើយ ក៏ធ្វើ​ឧបោសថ​ជាមួយគ្នា ត្រូវអាបត្តិទុក្កដ។ អាគន្តុកភិក្ខុ​ទាំងនោះ បានសួរលទ្ធិ​របស់​ភិក្ខុទាំងនោះ លុះសួរហើយ ក៏មិនអាច​​គ្រប់សង្កត់​​បាន លុះគ្របសង្កត់​​មិនបានហើយ ក៏ធ្វើ​​ឧបោសថ​​ផ្សេងគ្នា ឥតត្រូវ​អាបត្តិឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើពួកអាគន្តុកភិក្ខុ ឃើញពួក​​អាវាសិកភិក្ខុ​មានសំវាស​ស្មើគ្នា តែពួកអាគន្តុក​ភិក្ខុទាំងនោះ ត្រឡប់​​យល់ឃើញ​ថា ជាអ្នក​មានសំវាស​ផ្សេងគ្នាទៅវិញ លុះត្រឡប់​យល់ឃើញថា ជាអ្នកមាន​សំវាស​ផ្សេងគ្នា​ទៅវិញហើយ ក៏មិនបាន​សួរ លទ្ធិរបស់​ភិក្ខុទាំងនោះ លុះមិន​បានសួរ​ហើយ ក៏ធ្វើ​ឧបោសថជា​មួយគ្នា ត្រូវ​អាបត្តិ​ទុក្កដ។ អាគន្តុកភិក្ខុ​ទាំងនោះ បានសួរ​លទ្ធិ​របស់ភិក្ខុទាំងនោះ លុះសួរហើយ ក៏អាចគ្របសង្កត់​បាន លុះគ្របសង្កត់​​បានហើយ ក៏ធ្វើ​ឧបោសថ​​ជាផ្សេងគ្នា ត្រូវអាបត្តិ​ទុក្កដ។ អាគន្តុកភិក្ខុ​ទាំងនោះ បានសួរ​លទ្ធិ​​របស់​ភិក្ខុទាំងនោះ លុះសួរ​ហើយ ក៏អាច​គ្រប​សង្កត់​បាន លុះគ្របសង្កត់​​បានហើយ ក៏ធ្វើ​ឧបោសថ​ជាមួយគ្នា ឥតត្រូវ​អាបត្តិឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនា​នេះ បើពួក​អាវាសិកភិក្ខុ ឃើញពួក​អាគន្តុកភិក្ខុ​មានសំវាស​ផ្សេង​ៗគ្នា តែអាវាសិក​ភិក្ខុទាំង​នោះ ត្រឡប់​បាននូវសេចក្តី​យល់ឃើញថា ជាអ្នក​មានសំវាស​​ស្មើគ្នាវិញ លុះត្រឡប់​បាននូវសេចក្តី​យល់ឃើញថា ជាអ្នកមានសំវាស​​ស្មើគ្នាហើយ ក៏មិន​បាន​សួរលទ្ធិ​របស់ភិក្ខុទាំងនោះ លុះមិន​បានសួរ​ហើយ ក៏ធ្វើ​ឧបោសថជាមួយគ្នា មិនត្រូវអាបត្តិឡើយ។ អាវាសិកភិក្ខុទាំងនោះ បានសួរ​លទ្ធិ​របស់ភិក្ខុទាំងនោះ លុះសួរហើយ មិនអាចនឹង​គ្របសង្កត់​បាន លុះ​គ្របសង្កត់​​មិនបានហើយ ក៏ធ្វើ​​ឧបោសថ​ជាមួយគ្នា ត្រូវអាបត្តិទុក្កដ។ អាវាសិកភិក្ខុ​ទាំងនោះ បានសួរ​លទ្ធិ​​របស់​ភិក្ខុទាំងនោះ លុះសួរ​ហើយ មិនអាចនឹង​​គ្របសង្កត់​បាន លុះគ្របសង្កត់​​មិនបានហើយ ក៏ធ្វើ​ឧបោសថ​ផ្សេង​គ្នា ឥតត្រូវ​អាបត្តិឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើពួក​អាវាសិកភិក្ខុ ឃើញ​ពួក​អាគន្តុក​ភិក្ខុមានសំវាស​​ស្មើគ្នា តែអាវាសិក​ភិក្ខុទាំងនោះ ត្រឡប់​​បាននូវសេចក្តី​​យល់ឃើញថា ជាអ្នក​មាន​សំវាសផ្សេង​គ្នាទៅវិញ លុះត្រឡប់​បាននូវសេចក្តីយល់ឃើញថា ជាអ្នកមានសំវាស​ផ្សេងគ្នា​ហើយ ក៏មិនបាន​សួរលទ្ធិរបស់​​ភិក្ខុទាំងនោះ លុះមិនបាន​សួរ​ហើយ ក៏ធ្វើឧបោសថ​ជាមួយគ្នា ត្រូវ​អាបត្តិ​ទុក្កដ។ អាវាសិកភិក្ខុ​ទាំងនោះ បានសួរ​​លទ្ធិរបស់ភិក្ខុទាំងនោះ លុះសួរហើយ ក៏អាចគ្របសង្កត់​បាន លុះ​គ្របសង្កត់​​បានហើយ ក៏ធ្វើ​ឧបោសថ​​ផ្សេងគ្នា ត្រូវអាបត្តិ​ទុក្កដ។ អាវាសិកភិក្ខុ​ទាំងនោះ បាន​សួរលទ្ធិ​របស់ភិក្ខុ​ទាំងនោះ លុះសួរហើយ ក៏អាច​គ្រប​សង្កត់​បាន លុះគ្របសង្កត់​​បានហើយ ក៏ធ្វើ​ឧបោសថ​ជាមួយគ្នា មិនត្រូវ​អាបត្តិឡើយ។

 

1)
អាគន្តុកភិក្ខុទាំងនោះ មិនអាច​​ធ្វើ​ភិក្ខុ​ដែលមាន​សំវាស​ផ្សេងគ្នា ឲ្យមក​ជា​អ្នកមានសំវាស​​រួមគ្នាវិញ​បាន គឺថា ឲ្យ​គេលះបង់​ទិដ្ឋិ​របស់គេមិន​បាន។
km/tipitaka/vin/mv/vin.mv.02.35.txt · ពេលកែចុងក្រោយ: 2018/11/01 09:16 និពន្ឋដោយ Johann