User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.02.37

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ឧបោសថក្ខន្ធកៈ

១០៤. គន្តព្វវារោ

សង្ខេប

និយាយ​អំពី​ការ​ចេញនៅ​ថ្ងៃឧបោសថ ទៅ​កាន់អាវាស​ផ្សេង ដែល​​ជិត​ឬ​ឆ្ងាយ។

mv 02.37 បាលី cs-km: vin.mv.02.37 អដ្ឋកថា: vin.mv.02.37_att PTS: ?

គន្តព្វវារោ (ទី១០៤)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១០៤.)

ម្នាលភិក្ខុ​ទាំងឡាយ ក្នុង​ឧបោសថ​ថ្ងៃ​នោះ ភិក្ខុ​គប្បីចេញ​ពីអាវាស ដែល​មាន​ភិក្ខុ ទៅកាន់​​អាវាស ដែល​មាន​ភិក្ខុ (នោះបាន) គឺក្នុង​អាវាស​ណា​មាន​ពួក​ភិក្ខុ​​មានសំវាស​ស្មើគ្នា ហើយ​ថែមទាំង​​ដឹងថា អាវាស​​ណា​ដែល​ខ្លួនអាច​ទៅ​ទាន់ក្នុងថ្ងៃ​​នេះបាន​ជាប្រាកដ។ ម្នាលភិក្ខុ​​ទាំងឡាយ ក្នុង​ឧបោសថ​ថ្ងៃ​នោះ ភិក្ខុ​គប្បី​ចេញ​ពី​អាវាស ដែល​មាន​ភិក្ខុ ទៅកាន់​​អនាវាស ដែលមាន​​ភិក្ខុបាន… ទៅកាន់​អាវាស ឬអនាវាស​​ដែលមាន​ភិក្ខុ គឺ​អាវាស ឬអនាវាស​ណា ដែល​មាន​ពួក​ភិក្ខុ​​មានសំវាស​ស្មើគ្នា ហើយទាំង​​ដឹងថា អាវាស​​ណាដែល​ខ្លួនអាច​​ទៅទាន់​ក្នុងថ្ងៃ​​នេះបាន។ ម្នាល​ភិក្ខុ​ទាំងឡាយ ក្នុង​ឧបោសថ​ថ្ងៃ​នោះ ភិក្ខុ​គប្បីចេញ​ពីអនាវាស ដែលមាន​ភិក្ខុ ទៅកាន់​អាវាស ដែលមាន​ភិក្ខុ… ទៅកាន់​អនាវាស​​ដែលមានភិក្ខុ… ទៅកាន់​អាវាស ឬអនាវាស​​ដែលមានភិក្ខុ គឺក្នុងអាវាស ឬអនាវាស​ណា​ដែលមាន​ពួក​ភិក្ខុ​មាន​សំវាសស្មើគ្នាបាន ហើយ​ថែម​ទាំង​ដឹងថា អាវាស​ណា​ដែល​ខ្លួនអាច​​ទៅទាន់ក្នុងថ្ងៃ​​នេះបានជាប្រាកដ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងឧបោសថ​ថ្ងៃ​នោះ ភិក្ខុគប្បី​ចេញពីអាវាស ឬអនាវាស ដែលមាន​​ភិក្ខុ ហើយទៅ​កាន់​អាវាស ដែលមាន​ភិក្ខុ… ទៅកាន់​​អនាវាស​ដែលមានភិក្ខុ… ទៅកាន់​អាវាស ឬអនាវាស ដែលមានភិក្ខុ គឺក្នុង​អាវាស ឬអនាវាសណា​ដែលមានពួក​ភិក្ខុ​​មានសំវាសស្មើគ្នា ហើយថែមទាំង​ដឹងថា អាវាស​ណា​ដែល​ខ្លួនអាច​ទៅ​ទាន់ក្នុងថ្ងៃ​នេះ​បានជាប្រាកដ។

 

km/tipitaka/vin/mv/vin.mv.02.37.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann