User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.03.06

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » វស្សូបនាយិកក្ខន្ធកៈ

១១២. បហិតេយេវ អនុជាននា

សង្ខេប

បើ​​សួរ​​ដោយ​ផ្ទាល់ ព្រះសង្ឃ​អាច​នឹង​ចេញ​វស្សា​សម្រាប់​បង​ប្អូន និងញាតិ និង​អ្នក​បម្រើ​បើ​ឈឺ។ ការ​ជួយ​ទទួល​សម្ភារៈ​អនុញ្ញាត​ឱ្យ​ចេញ​ប្រាំពីរ​ថ្ងៃ​​ដែរ។ រឿង​បង​ប្អូន​របស់​​​ភិក្ខុ​មាន​ជម្ងឺ​១ ញាតិ​របស់​ភិក្ខុ​​មាន​ជម្ងឺ​១ អ្នក​ធ្វើ​ការ​ឈ្នួល​​របស់​​ភិក្ខុ​​មាន​ជម្ងឺ​១ វិហារ​​ទ្រុឌ​​ទ្រោម​១។

mv 03.06 បាលី cs-km: vin.mv.03.06 អដ្ឋកថា: vin.mv.03.06_att PTS: ?

បហិតេយេវ អនុជាននា (ទី១១២)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១១២)

ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ បងប្អូនប្រុស​​របស់ភិក្ខុ​មានជម្ងឺ។ បើបង​ប្អូន​ប្រុស​នោះ​បញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុជាបងប្អូនថា ដ្បិតខ្ញុំ​មានជម្ងឺ សូមឲ្យ​​លោក​ជាបងប្អូន​របស់​ខ្ញុំនិមន្តមក ខ្ញុំចង់​ឲ្យលោកជាបងប្អូន​និមន្តមក។ ម្នាលភិក្ខុទាំងឡាយ កាលបើ​បងប្អូន​ប្រុស​បញ្ជូន​បម្រើមកហើយ ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន បើ​បងប្អូន​ប្រុស​មិនបាន​បញ្ជូន​បម្រើ​មក​ទេ ភិក្ខុ​មិនគួរ​ទៅទេ ភិក្ខុ​ត្រូវធ្វើការ​ត្រឡប់វិលវិញ​ ក្នុងរវាង​៧ថ្ងៃ។ ម្នាល​ភិក្ខុ​ទាំងឡាយ ក៏ក្នុង​សាសនានេះ បងប្អូនស្រី​របស់ភិក្ខុ​មានជម្ងឺ។ បើបងប្អូនស្រីនោះបញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុ​ថា ដ្បិតខ្ញុំ​មានជម្ងឺ សូមឲ្យ​​លោកជាបងប្អូនប្រុស​របស់ខ្ញុំនិមន្តមក ខ្ញុំប្រាថ្នា​​ឲ្យលោក​ជាបងប្អូន​ប្រុស​​និមន្តមក។ ម្នាលភិក្ខុទាំងឡាយ កាលបើបងប្អូនស្រី​​បាន​បញ្ជូន​បម្រើមក​ហើយ ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន កាលបើបងប្អូន​ស្រីមិនបាន​បញ្ជូន​បម្រើ​មកទេ ភិក្ខុ​មិនត្រូវទៅទេ ភិក្ខុ​ត្រូវធ្វើការ​ត្រឡប់វិលវិញ​ ក្នុងរវាង​៧ថ្ងៃ។ ម្នាល​ភិក្ខុ​ទាំងឡាយ ក៏ក្នុង​សាសនា​នេះ ញាតិ​របស់ភិក្ខុ​មានជម្ងឺ។ បើញាតិនោះបញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុថា ដ្បិតខ្ញុំ​មានជម្ងឺ សូមឲ្យ​​លោក​ដ៏ចំរើន​និមន្ត​មក ខ្ញុំប្រាថ្នា​​ឲ្យលោកដ៏ចំរើន​និមន្តមក។ ម្នាលភិក្ខុទាំងឡាយ កាលបើញាតិ​​បញ្ជូន​បម្រើមក​ហើយ ភិក្ខុគប្បីទៅ​ដោយសត្តាហករណីយបាន កាលបើញាតិ​មិន​បាន​​បញ្ជូន​បម្រើ​មកទេ ភិក្ខុ​មិនត្រូវទៅទេ ភិក្ខុ​ត្រូវធ្វើការ​ត្រឡប់វិលវិញ​ ក្នុងរវាង​៧ថ្ងៃ។ ម្នាល​ភិក្ខុ​ទាំងឡាយ ក៏ក្នុង​សាសនា​នេះ អ្នកធ្វើការឈ្នួល​របស់ភិក្ខុ​មានជម្ងឺ។ បើអ្នកធ្វើការឈ្នួលនោះបញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុ​ទំាងឡាយថា ដ្បិតខ្ញុំករុណា​មានជម្ងឺ សូមឲ្យភិក្ខុទាំងឡាយនិមន្តមក ខ្ញុំប្រាថ្នា​​ឲ្យភិក្ខុទាំងឡាយ​និមន្ត​មក។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកធ្វើការឈ្នួល​​បញ្ជូន​បម្រើ​មក​​ហើយ ភិក្ខុគប្បីទៅ ដោយ​សត្តាហករណីយបាន កាលបើអ្នកធ្វើការឈ្នួលមិនបាន​បញ្ជូន​បម្រើ​មកទេ ភិក្ខុ​មិនត្រូវ​ទៅ​ទេ ភិក្ខុ​ត្រូវធ្វើការ​ត្រឡប់វិលវិញ​ ក្នុងរវាង​៧ថ្ងៃ។

[៩] សម័យនោះឯង មហាវិហារ​របស់សង្ឃ​បាក់បែក​ទ្រុតទ្រោមទៅ មានឧបាសកម្នាក់​បាន​ឲ្យគេកាប់យក​គ្រឿង​ឈើនៅក្នុងព្រៃ។ ឧបាសកនោះក៏បានបញ្ជូន​បម្រើទៅ​ក្នុង​សំណាក់​ភិក្ខុ​ទាំង​ឡាយថា បើលោកដ៏ចំរើនទាំងឡាយអាច​ឲ្យគេនាំ​យកគ្រឿង​ឈើនោះទៅបាន ខ្ញុំ​ករុណា​នឹងប្រគេន​គ្រឿងឈើនោះ។ ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុទៅ ដោយសង្ឃករណីយ​ (កិច្ច​ដែលសង្ឃគួរធ្វើ)​បាន ហើយត្រូវធ្វើ​ការ​ត្រឡប់វិលវិញ​ ក្នុងរវាង​៧ថ្ងៃ។

ចប់ ភាណវារៈ សំដែង​អំពីភិក្ខុ​នៅចាំវស្សា​ជាបឋម។

 

km/tipitaka/vin/mv/vin.mv.03.06.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann