km:tipitaka:vin:mv:vin.mv.03.09

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » វស្សូបនាយិកក្ខន្ធកៈ

១១៥. វជាទីសុ វស្សូបគមនំ

សង្ខេប

មធ្យោបាយ​ពិសេស​មួយ​ចំនួន​ដើម្បី​ចំ​ពេល​វស្សា។ រឿង​ភិក្ខុ​ចូល​វស្សា​ក្នុង​​លំនៅ​​របស់​គង្វាល​​គោ​១ ភិក្ខុ​ចូល​វស្សា​​ក្នុង​​ពួក​​ឈ្មួញ​​រទេះ​១ ភិក្ខុ​ចូល​​វស្សា​​ក្នុង​ទូក​១។

mv 03.09 បាលី cs-km: vin.mv.03.09 អដ្ឋកថា: vin.mv.03.09_att PTS: ?

វជាទីសុ វស្សូបគមនំ (ទី១១៥)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១១៥)

[១៣] សម័យនោះឯង ភិក្ខុ១រូប​មានសេចក្តី​ប្រាថ្នា​ដើម្បីចូល​វស្សាក្នុងលំនៅ​របស់គង្វាល​គោ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុចូលវស្សា ក្នុងលំនៅរបស់​គង្វាលគោបាន។ ឯលំនៅ​របស់​គង្វាលគោក៏រើចេញទៅ។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ លំនៅ​គង្វាលគោទៅក្នុងទីណា តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​ទៅក្នុងទីនោះបាន។ សម័យ​នោះឯង មានភិក្ខុ១រូប កាលថ្ងៃចូលវស្សា​កាន់​តែជិត​ហើយ ក៏​ប្រាថ្នា​ដើម្បី​ទៅដោយពួកឈ្មួញ​រទេះ។1) ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុចូលវស្សា​ក្នុងពួក​ឈ្មួញរទេះបាន។ សម័យ​នោះឯង មានភិក្ខុ១រូប កាលថ្ងៃចូល​វស្សា​កាន់​តែជិត​ហើយ ក៏ប្រាថ្នា​ដើម្បី​ទៅដោយទូក។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​ចូលវស្សា​ក្នុង​ទូក​បាន។

 

1)
ក្នុងដីកាថា ប្រជុំជន។
km/tipitaka/vin/mv/vin.mv.03.09.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann