User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.04.11

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » បវារណក្ខន្ធកៈ

១៣០. វេមតិកបន្នរសកំ

សង្ខេប

ព្រះ​សង្ឃ​​ដឹង​មាន​ក្រុម​សង្ឃនៅ​អាវាស​ដទៃ​​មក​​ដល់​នៅក្នុងថ្ងៃ​បវរណា និង​ធ្វើ​កិច្ច​លើ​ការ​សង្ស័យ​ឯងៗ។

mv 04.11 បាលី cs-km: vin.mv.04.11 អដ្ឋកថា: vin.mv.04.11_att PTS: ?

វេមតិកបន្នរសកំ (ទី១៣០)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១៣០)

[៣១] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាស​ណាមួយ មាន​ពួកអាវាសិកភិក្ខុ​ជាច្រើន គឺ​៥រូប ឬជាង៥រូបឡើងទៅ ប្រជុំគ្នា​ក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងឡាយនោះ​ដឹងថា មានពួកអាវាសិកភិក្ខុ​ឯទៀតមិនទាន់មកដល់។ ពួកភិក្ខុទាំងឡាយនោះ​មានសេចក្តី​សង្ស័យ​ដូច្នេះថា គួរយើងទាំងឡាយបវារណា ឬមិនគួរទេ (ហើយក៏នាំគ្នា) បវារណាទៅ។ កាល​ដែល​ភិក្ខុទាំងឡាយនោះ ​កំពុងតែបវារណា ក៏មានពួកអាវាសិកភិក្ខុឯទៀត ​ច្រើនជាង​មកដល់។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយនោះ បវារណាម្តងទៀត ពួកភិក្ខុ ដែលបវារណា​ហើយ ត្រូវអាបត្តិ​ទុក្កដ។បេ។ ក៏មានពួកអាវាសិកភិក្ខុ​ឯទៀត ស្មើៗគ្នាមកដល់។បេ។ តិចជាង។ ពួកភិក្ខុ ដែលបវារណាហើយ ក៏ឈ្មោះថា បានបវារណាល្អហើយ ត្រូវពួកភិក្ខុ ដែលនៅ​សល់អំពីនោះ​ បវារណាចុះ ពួកភិក្ខុដែលបវារណាហើយ ត្រូវ​អាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក្នុង​សាសនា​នេះ បើក្នុង​អាវាស​ណាមួយ ​មានពួក​អាវាសិកភិក្ខុ​ជាច្រើន គឺ៥រូប ឬជាង៥រូប​ឡើងទៅ ប្រជុំគ្នា ក្នុងថ្ងៃ​បវារណានោះ។ ភិក្ខុទាំងនោះ ដឹងថាមានពួក​អាវាសិកភិក្ខុ​ឯទៀត ​មិនទាន់​មកដល់។ តែពួកភិក្ខុទាំងនោះ មានសេចក្តី​សង្ស័យថា គួរ​យើងទាំងឡាយ​បវារណា ឬមិនគួរទេ (ហើយ​ក៏នាំគ្នា) បវារណាទៅ។ កាល​ដែលពួក​ភិក្ខុទាំងនោះ ទើបតែ​នឹងបវារណាហើយ។បេ។ ភិក្ខុ​បរិសទ្យមិនទាន់ក្រោកចេញ ភិក្ខុបរិសទ្យ​ពួកខ្លះ​ក្រោកចេញហើយ ភិក្ខុបរិសទ្យ​ទាំងអស់​ក្រោកចេញហើយ ទើបមានពួកអាវាសិកភិក្ខុ​ឯទៀត​ ច្រើនជាង​មកដល់។បេ។ ស្មើៗគ្នា។បេ។ តិចជាង។ ពួកភិក្ខុ ដែលបវារណាហើយ ឈ្មោះថា បានបវារណាល្អហើយ ពួកភិក្ខុ (ដែល​មិនទាន់​បវារណា) ត្រូវបវារណា​ ក្នុងសំណាក់​ភិក្ខុទាំងឡាយ​នោះចុះ ពួកភិក្ខុ ​ដែលបវារណាហើយ ត្រូវអាបត្តិ​ទុក្កដ។

ចប់ រឿងពួកភិក្ខុ​មានសេចក្តីសង្ស័យ មាន១៥យ៉ាង។

 

km/tipitaka/vin/mv/vin.mv.04.11.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann