km:tipitaka:vin:mv:vin.mv.04.12

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » បវារណក្ខន្ធកៈ

១៣១. កុក្កុច្ចបកតបន្នរសកំ

សង្ខេប

ព្រះ​សង្ឃ​​ដឹង​មាន​ក្រុម​សង្ឃនៅ​អាវាស​ដទៃ​​មក​​ដល់​នៅក្នុងថ្ងៃ​បវរណា និង​ធ្វើ​កិច្ច​លើសេចក្តី​រង្កៀស​ឯងៗ។

mv 04.12 បាលី cs-km: vin.mv.04.12 អដ្ឋកថា: vin.mv.04.12_att PTS: ?

កុក្កុច្ចបកតបន្នរសកំ (ទី១៣១)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១៣១)

[៣២] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាស​ណាមួយ មាន​ពួកអាវាសិកភិក្ខុ​ជាច្រើន គឺ​៥រូប ឬជាង៥រូបឡើងទៅ ប្រជុំគ្នា ​ក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងនោះ ​ដឹងថា មានពួកអាវាសិកភិក្ខុ​ឯទៀត មិនទាន់មកដល់។ ភិក្ខុទាំងនោះ​ មានសេចក្តី​រង្កៀសថា យើង​ទាំង​ឡាយ​ គួរតែបវារណា មិនមែនថា យើងមិនគួរបវារណាទេ ដូច្នេះហើយ ក៏បវារណាទៅ។ កាល​ដែល​ភិក្ខុទាំងឡាយនោះ​កំពុងតែបវារណា ទើបមានអាវាសិកភិក្ខុឯទៀត​ច្រើនជាង​មកដល់។ ម្នាលភិក្ខុទាំងឡាយ ត្រូវពួកភិក្ខុទាំងនោះបវារណាម្តងទៀត ឯពួកភិក្ខុដែលបវារណា​ហើយ ត្រូវអាបត្តិ​ទុក្កដ។បេ។ ទើបមានពួកអាវាសិកភិក្ខុ​ឯទៀត ស្មើៗគ្នាមកដល់។បេ។ តិចជាង។ ពួក​ភិក្ខុដែលបវារណាហើយ ក៏ឈ្មោះថា បានបវារណាល្អហើយ ត្រូវតែពួកភិក្ខុ ដែលនៅ​សល់​អំពី​នោះ​ បវារណាចុះ ពួកភិក្ខុ ដែលបវារណាហើយ ត្រូវ​អាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក្នុង​សាសនា​នេះ បើ​អាវាស​ណាមួយ ​មានពួក​អាវាសិកភិក្ខុ​ជាច្រើន គឺ៥រូប ឬជាង៥រូប​ឡើងទៅ ប្រជុំគ្នា ក្នុងថ្ងៃ​បវារណានោះ។ ភិក្ខុទាំងនោះ ដឹងថាមានពួក​អាវាសិកភិក្ខុ​ឯទៀត ​មិនទាន់​មកដល់។ ភិក្ខុទាំងនោះ មានសេចក្តីរង្កៀសថា ​យើងទាំងឡាយ​ គួរតែបវារណា មិនមែនថា​យើងទាំងឡាយ​ មិន​គួរបវារណាទេដូច្នេះ ហើយ​ក៏បវារណាទៅ។ កាល​ដែល​ភិក្ខុទាំងឡាយនោះ ទើបតែ​នឹង​បវារណា​ហើយ។បេ។ ភិក្ខុ​បរិសទ្យមិនទាន់ក្រោកចេញ ភិក្ខុបរិសទ្យ​ពួកខ្លះ​ក្រោក​ចេញ​ទៅហើយ ភិក្ខុបរិសទ្យ​ទាំងអស់ ​ក្រោកចេញទៅហើយ ទើបមានពួកអាវាសិកភិក្ខុ​ឯទៀត​ ច្រើន​ជាង​​មក​ដល់។បេ។ ស្មើៗគ្នា។បេ។ តិចជាង។ ពួកភិក្ខុ ដែលបវារណាហើយ ក៏ ឈ្មោះថា​បាន​បវារណា​ល្អ​ហើយ ពួកភិក្ខុ (ដែល​មិនទាន់​បានបវារណា) ត្រូវបវារណា​ ក្នុងសំណាក់​ភិក្ខុទាំងឡាយ​​នោះចុះ ភិក្ខុ​ដែលបវារណាហើយ ត្រូវអាបត្តិ​ទុក្កដ។

ចប់ រឿងពួកភិក្ខុ​មានសេចក្តីរង្កៀស មាន១៥យ៉ាង។

 

km/tipitaka/vin/mv/vin.mv.04.12.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann